- ឈប់បិទភ្លើងតទៅទៀត៖ ប្រសិនបើអ្នកមានអារម្មណ៍ថាអៀន អ្នកគ្រាន់តែដុតទៀតពីរបីដើមក៍ជាការប្រសើរជាងការបិទភ្លើងងងឹតឈឹងនោះដែរ។ បុរសគឺជាភេទដែលទទួលបានអារម្មណ៍ត្រេកត្រអាលខ្លាំងពេលមើលឃើញផ្ទាល់នឹងភ្នែក ដូច្នេះក្នុងនាមអ្នកជាភរិយាដ៏ប្រពៃ គួរតែផ្ដល់នូវចំណីរចក្ខុដល់គាត់ខ្លះផង។
- ធ្វើជាជំហានៗ កុំតក់ក្រហល់ពេក៖ ពេលខ្លះការប្រញ៉ាប់ប្រញ៉ាល់ពេកក៏មិនជាល្អនោះដែរ។ ប្រសិនបើស្វាមីរបស់អ្នកមិនទាន់មកដល់ផ្ទះទេ អ្នកអាចផ្ញើសារជាអក្សរដែលមានលក្ខណៈផ្អែមល្ហែម ឬក៏ធ្វើចលនាបំលាស់ទីដៃរបស់អ្នកលើរាងកាយរបស់គាត់កំឡុងពេលមើលទូរទស្សន៍ជាមួយគ្នាជាដើម។ ត្រូវចងចាំដែរថា ជំហានដំបូងនៃការធ្វើឲ្យដៃគូរបស់អ្នកមានអារម្មណ៍ពុះកញ្ជ្រោល ត្រេកត្រអាល គឺការចាប់ផ្ដើមការថើបជញ្ជក់មាត់ និងបបោសអង្អែលឲ្យបានគ្រប់ក្រឡុកក្រលៀតកៀនកោះទាំងអស់។
- ចំណុចសំខាន់បំផុត និងជាគ្រឹះចម្បងបំផុតនៃសិច គឺការកំដៅសាច់ដុំ (បបោសអង្អែលមុនពេលចាប់ផ្ដើមរួមភេទ)។ ការធ្វើបែបនេះ នឹងធ្វើឲ្យដៃគូរបស់អ្នក ចូលរួមជាមួយអ្នកដោយមិនស្ទាក់ស្ទើរ និងអាចឲ្យអ្នក ធ្វើឲ្យដៃគូរបស់អ្នកមានអារម្មណ៍ពិសេសបំផុត ដែលមិនអាចបំភ្លេចបាន។
- ខណៈពេលដែលកំពុងដំណើរការ (សិច) អ្នកត្រូវចេះធ្វើយ៉ាងណាឲ្យដៃគូរបស់អ្នកដឹងថា គាត់គឺជាមនុស្សតែមា្នក់គត់ ដែលអ្នកមិនអាចខ្វះបាន ហើយគឺជាមនុស្សម្នាក់គត់នៅលើផែនដីដ៏ធំល្វឹងល្វើយនេះ ដែលអ្នកផ្ញើវាសនាទៅលើ។ ត្រូវឲ្យគាត់ដឹងថា តើអ្នកមានអារម្មណ៍អស្ចារ្យ និងកក់ក្ដៅយ៉ាងណាពេលបាននៅក្បែរទ្រូងរបស់គាត់។ ដៃគូរបស់អ្នកនឹងពិតជារីករាយ និងមិនអាចចាកចោលមនុស្សម្នាក់ដែលឲ្យតម្លៃគាត់នោះទេ។
- ប្រើប្រាស់សម្លេងរបស់អ្នក៖ ការនៅស្ងាត់ជ្រាបមិនហើបមាត់សូម្បីតែបន្តិច នឹងធ្វើឲ្យដៃគូរបស់អ្នកមិនដឹងថាអ្នកមានអារម្មណ៍បែបណានោះទេ។ ចូរប្រើសម្លេងរបស់អ្នក ដើម្បីឲ្យដៃគូអ្នកដឹងថា អ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលគាត់ប៉ះអ្នក។ អ្នកអាចប្រើសម្លេងនេះ ដើម្បីបញ្ជាក់ពីអារម្មណ៍រំភើប ត្រេកត្រអាល និងមានសេចក្ដីសុខបំផុតពេលដែលដៃទាំងគូរបស់ដៃគូអ្នកប៉ះផ្នែកណាមួយនៃរាងកាយរបស់អ្នក។ ការធ្វើបែបនេះ គឺជាការលើកទឹកចិត្តមួយដ៏ប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះទេ សម្លេងនេះ ក៏ជាការបញ្ជាក់ប្រាប់ពីដំណើរនៃការនាំអ្នកទៅកាន់ឋានសួគ៌ផងដែរ។ ប្រសិនបើអ្នកអៀន មិនហ៊ានបញ្ចេញនូវសម្លេងថ្ងួចថ្ងូរនេះទេ អ្នកក៏អាចបញ្ចេញតាមរយៈកាយវិការនៃរាងកាយរបស់អ្នកផងដែរ។
- ជាទូទៅ ការគិតថា បបូរមាត់ ក និងត្រចៀក គឺជាកន្លែងដែលដៃគូអ្នកមានអារម្មណ៍ពោះកញ្ជ្រោលនោះ គឺមិនត្រឹមត្រូវទាំងស្រុងនោះទេ។ គ្រប់ផ្នែកនៃរាងកាយ គឺជាកន្លែងដែលអ្នកគួរអនុវត្ត មិនមែនតែពីរបីកន្លែងនេះទេ។ ប៉ះ បបោសអង្អែលរាងកាយទាំងមូលរបស់គាត់ ការម៉ាស្សា ឬការប្រើតិចនិចផ្សេងៗទៀត ដែលអ្នកចេះ ដូចជាការថើប ការស្ទាប ការលិទ្ធ ឬអ្វីផ្សេងៗទៀត ដែលអ្នកគិតថាអាចប្រើការបាន។
សរុបមកវិញ សិចពិតជាសំខាន់ណាស់សម្រាប់ជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នក តែកុំភ្លេចវាក៏អាចបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់អ្នកបានផងដែរ ប្រសិនបើអ្នកមិនប្រើវាឲ្យបានត្រឹមត្រូវ៕
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment