អត្ថបទថ្មីៗ :

ទូរសព្ទ​ដៃ​មិន​ចម្លង​ជំងឺ​មហារីក​​ខួរ​ក្បាលនោះទេ​

Sunday, December 11, 2011

moblie phone and cancer no linkការ​សិក្សា​ថ្មី​​មួយ​បាន​បញ្ជាក់​ថា​ជំងឺ​មហារី​ក​ខួរ​ក្បាល​ មិន​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ​ទ្បើយ។
ការ​សិក្សា​ស្រាវ​ជ្រាវ​ចុង​ក្រោយ​នេះ​ដែល​បាន​ដឹក​នាំ​ដោយ​ វិទ្យា​ស្ថាន  Institute of Cancer Epidemiology ក្នុង​ប្រទេស Denmark បាន​សិក្សា​​ទៅ​លើ​មនុស្ស​ប្រមាណ ៣៥០ ០០០​នាក់ ដោយ​ពួកគេ​ទាំងអស់គ្នា​បាន​ប្រើ​ប្រាស់​ទូរសព្ទ ក្នុង​រយៈពេល​ប្រហែលជា ១៨​ឆ្នាំ។
អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នកប្រើ​ប្រាស់​ទូរសព្ទ​មិន​មាន​គ្រោះ​ថ្នាក់​ធ្ងន់ជាងអ្នក​ដែល​មិន​ប្រើ​ទូរសព្ទ​នោះទេ ហើយ​ការ​រក​ឃើញ​នេះ​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​វែប​សាយ British Medical Journal។
ក្នុង​ចំណោម​មនុស្ស​ ៣៥០ ០០០​នាក់​ដែល​ប្រើ​ទូរសព្ទ​ក្នុង​រយៈពេល​ដ៏​យូរ​ គេ​បាន​ពិ​និត្យ​ទៅ​ឃើញ​ថា​ មិន​មាន​ការរីក​​រាល​ដាល​នៃ​ ជំងឺ​មហារីក​ខួរ​ក្បាល​​នោះទេ ហើយ​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​អ្នក​មិន​ប្រើទូរសព្ទវិញ​គឺ​កំរឹត​នៃ​ជំងឺ​មហារីក​ខួរ​ក្បាល​មិន​ខុស​គ្នា​ប៉ុន្មានទេ។
ត្រង់​នេះ​គេ​ចង់​បញ្ជាក់ថា បើ​មាន​មនុស្ស​ពី​នាក់ ហើយ​គាត់ទាំងពីរ​នាក់​នោះ​កើត​ជំងឺ​មហារីក​ខួរក្បាលដូច​គ្នា​ ហើយ​មួយ​ប្រើ​ទូរសព្ទ មួយ​ទៀត​មិន​បាន​ប្រើ​ទូរសព្ទទេ ជា​លិទ្ធផល​ដែល​ទទួល​បាន​ គេ​រក​ឃើញ​ថា​ជំងឺ​មហារីក​នៃ​អ្នក​ទាំង​ពី​រ​នោះ មិន​​មាន​ការ​រីក​លូត​លាស់​ខុស​គ្នា​នោះទេ។
ទោះជា​មាន​ការ​រក​ឃើញ​បែប​នេះ​ក៏​ដោយ ក៏​អង្គការ​សុខភាពពិភពលោក WHO  នៅ​តែ​​ចាត់ទុក​ថា​ការ​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​ដូច​ការ​ផឹក​កាហ្វេ​ដែរ​។ ហើយ​គេ​ក៏​​បាន​​អប់​រំ​ក្មេង​ដែល​មាន​អាយុ​ក្រោម​១៦​ឆ្នាំ កុំ​ឲ្យ​និយាយ​ទូរសព្ទ​យូរ​ពេក ហើយ​និយាយ​នៅពេល​ដែល​មាន​រឿង​ដែល​ចាំបាច់​និយាយ​តែ​ប៉ុណ្ណោះ ព្រោះ​ថា​អាច​ប៉ះពាល់​ដល់​សុខភាព​ក្មេង​ក្នុង​ករណី​ណា​មួយ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.