អត្ថបទថ្មីៗ :

ស្រ្ដី​ដែល​ស្រ្ដេសន៍ ច្រើន​កើត​បាន​កូន​ស្រី​

Sunday, December 11, 2011

ស្រ្ដី​ដែលស្រ្ដេសន៍
ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្រ្ដី​ទាំង​ឡាយ​ណា​ដែល​មាន​អារម្មណ៍ស្រ្ដេស​ន៍​កំឡុង​ពេល​ចង់​បានកូន គឺ​អាចនឹង​កើត​បានកូន​ស្រី​។ ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា ស្រ្ដី​ដែល​ស្ថិត​នៅ​ក្នុង​សម្ពាធ​នៅកន្លែងការងារ នៅ​ផ្ទះ ឬ​មាន​បញ្ហា​ស្នេហានៅ​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មុន​ពេល​មានផ្ទៃ​ពោះ គឺ​មាន​អត្រា​ខ្ពស់​ក្នុង​ការ​ផ្ដល់កំណើតឲ្យ​កូនស្រី ជាជាង​កូន​ប្រុស​។
ការ​រក​ឃើញ​នេះ គឺ​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យាល័យ Oxford ចក្រភព​អង់គ្លេស និង​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាមេរិក។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា បញ្ហា​ធ្លាក់​ចុះ​នៃ​សេដ្ឋ​កិច្ច​ក៏​អាច​បណ្ដាល​ឲ្យ​ស្រ្ដី​ភាគ​រយ​​មាន​កូន​ស្រី​ខ្ពស់ជាងកូនប្រុស​ផង​ដែរ។
បន្ថែម​លើ​នេះ​ទៀត ក្រោយ​ពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​ការវាយ​ប្រហារ​ ១១​កញ្ញា នៅ​អាមេរិក​ គេ​សង្កេត​ឃើញ​ថា​ចំនួន​កូន​ប្រុស​ដែល​ទើប​នឹង​កើត​នៅ​ទីក្រុងញូវយ៉ក​មានការ​ធ្លាក់ចុះយ៉ាង​ខ្លាំង​ ខណៈ​ដែល​បញ្ហា​សេដ្ឋកិច្ច​ដាំក្បាល​ចុះនៅ​ក្រោយ​ពេល​ដែលជញ្ជាំង​ប៊ែឡាំង​ដួល​រលំនៅ​ឆ្នាំ​១៩៩១ ក៏​គេ​ឃើញមាន​ចំនួនកូន​ប្រុស​ថយ​ចុះ​យ៉ាង​គំហុគ​ផង​ដែរ​។
ប៉ុន្ដែ​ការ​សិក្សា​ចុង​ក្រោយ​បំផុត​នេះ គឺ​ជា​ការ​សិក្សា​ជាលើក​ដំបូង​ដែល​រក​ឃើញ​ការ​ពិត​ ថា​ស្រ្ដេសន៍​របស់​ស្រ្ដី នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ គឺ​ជា​ការ​ធ្វើ​ឲ្យ​ស្រ្ដី​ទាំង​នោះ​ប្រឈម​មុខ​នឹងការ​បាន​កូន​ស្រី​។ ការ​សិក្សា​នេះបាន​ធ្វើឡើង​ចំពោះ​ស្រ្ដី​ចំនួន ៣៣៨នាក់ នៅ​អង់គ្លេស។
ជាលទ្ធផល​បាន​បង្ហាញ​ថា ស្រ្ដី​ដែល​មាន​កម្រិត​ស្រេ្ដសន៍​ខ្លាំង គឺ​មាន​អត្រា​ដល់ទៅ ៧៥ភាគរយ​ក្នុង​ការ​កើត​បាន​កូនស្រី បើ​ប្រៀ​ប​ធៀប​ជាមួយស្រ្ដីដែលមិនសូវមានអារម្មណ៍ស្រ្ដេសន៍​។ អារម្មណ៍ស្រ្ដេសន៍របស់​ស្រ្ដី​ទាំង​នោះ​ គឺ​ភាគ​ច្រើន​បណ្ដាល​មក​ពី​កន្លែង​ការងារ និង​បញ្ហាគ្រួសារ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.