អត្ថបទថ្មីៗ :

ការចិញ្ចឹមមាន់ដោយសុវត្ថិភាពពីជម្ងឺផ្តាសាយបក្សី

Tuesday, December 20, 2011

ការចិញ្ចឹមមាន់ដោយសុវត្ថិភាពពីជម្ងឺផ្តាសាយបក្សីការចិញ្ចឹមមាន់ដោយសុវត្ថិភាពពីជម្ងឺផ្តាសាយបក្សី
       ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារអាចផ្តល់ប្រាក់ចំណូលដ៏កា្រស់ ក្រែងដល់កសិករព្រោះមាន់អាចផ្តល់ផលក្នុងរយៈពេលខ្លី ចំណាយ ដើមទុនតិចទទួលផលច្រើន ធានាបាននូវស្ថេរភាពម្ហូបអាហារប្រចាំ
ថ្ងៃនិងមានទីផ្សារល្អគួរឲ្យកត់សំគាល់។
       មាន់ជាសត្វដែលកសិករយើងទូទាំងប្រទេស មានប្រពៃណីចិញ្ចឹមជាលក្ខណៈគ្រួសារ យូរយាណាស់មកហើយ។ តែអកុសលនៅ ឆ្នាំ២០០៤ ជម្ងឺដ៏កាចសាហាវមួយបានចូលមក រាតត្បាតដល់ផលផលិតកម្មបក្សីរបស់កសិករ ពិសេសគឺសត្វមាន់នឹងទានៅតំបន់មួយចំនួន តូច ហើយបានរាតត្បាតតែកសិដ្ឋានលក្ខណៈពាក់កណ្តាលឧស្សាហកម្ម។ ដោយសារផល ប៉ះពាល់នៃជម្ងឺនេះដែលជួនកាលគាត់ពុំរងគ្រោះដោយសារជម្ងឺនេះក៏ដោយក៏ការបោះបង់ ការចិញ្ចឹមមាន់មានអត្រាខ្ពស់ និងជួនកាលដោយសារជម្ងឺផ្សេង ដែលមានអត្រាជម្ងឺឆ្លងខ្ពស់ ដោយពុំ បានចាត់វិធានការសមស្របក៏លះបង់ ឬ មិនយកចិត្តទុកដាក់ការចិញ្ចឹមសត្វដែល ងាយផ្តល់ផលកំរៃនេះចោល គួរឲ្យស្តាយ។ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រទេសដ៏ទៃទៀតបាននឹងកំពុងរួមដៃគ្នាជាមួយភ្នាក់ងារ អភិវឌ្ឍន៍ ស្វែងរកយុទ្ធសាស្ត្រសមស្រប និងវិធានការចាំបាច់ដើម្បីបង្ការទប់ស្កាត់នូវគ្រោះ ភ័យមហន្តរាយនៃជម្ងឺផ្តាសាយបក្សី។ ជាវិធានការដំបូង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមជាមួយភ្នាក់ងារអភិវឌ្ឍន៍បានផ្តោតយុទ្ធសាស្ត្រក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្ន ពីសំណាក់អ្នកចិញ្ចឹមបក្សី ដូចជាការធ្វើអនាម័យក្រោយបានប៉ះពាល់បក្សី ការសំអាតទ្រុង សត្វ ការចិញ្ចឹមសត្វដោយឡែកពីគ្នា ការបង្ខាំងបក្សីថ្មីរយៈ ១៤ថ្ងៃ ការចំអិនបក្សីឆ្អិនល្អ។ល។ ក្រុមការងារផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មយល់ ថាយុទ្ធសាស្ត្រដែលធ្វើឲ្យមានការការផ្លាស់ ប្តូអាកប្បកិរិយា នៃការចិញ្ចឹមបក្សីនៅទីជនបទនោះត្រូវផ្សាភ្ជាប់គ្នាជាមួយការធានានិងបង្កើន ប្រាក់ចំណូលតាមរយៈការកែលំអរ បច្ចេកទេសនៃការចិញ្ចឹមមាន់ដោយ ដាក់បញ្ចូលនូវវិធាន ការនានាដើម្បីបង្ការជំងឺផ្តាសាយបក្សី ។ កូនសៀវភៅនឹងដកយកចំណុចសំខាន់ៗមួយចំនួន ស្តីពីការចិញ្ចឹមមាន់ប្រកបដោយ ជីវសុវត្ថិភាព មកបកស្រាយតាមលំដាប់លំដោយដូចខាង ក្រោមនេះ :
អាហារូត្ថម្ភៈ
       ទឹកៈ មាន់ត្រូវការទឹកចំាបាច់បំផុតសម្រាប់ការលូតលាស់របស់វាហើយមានតួនាទីដូច ជាៈ
       -ជួយថែរក្សា និងសម្របសម្រួលសីតុណ្ហភាពក្នុងខ្លួនសត្វតាមបរិស្ថានខាងក្រៅ។
       ចំណាំៈ
       -ផ្តល់ទឹកមិនគ្រប់គ្រាន់ ធ្វើឲ្យមាន់ធំធាត់យឺត។
       -ផ្តល់ទឹកមិនគ្របគ្រាន់ ធ្វើឲ្យមាន់ស៊ីចំណីថយចុះ
       -មាន់អាចងាប់ប្រសិន បើការផ្តល់ទឹកមិនគ្រប់គ្រាន់រយៈពេលយូរ
       -ទឹកមិនស្អាតអាចធ្វើឲ្យមានជំងឺ ឬ ស្លាប់
       ថាមពលៈ ថាមពលមានតួនាទីៈ
       -ផ្តល់កំដៅដល់មាន់
       -ទ្រទ្រង់រាល់សកម្មភាព និងគ្រប់ចលនាទាំងអស់របស់សារពាង្គកាយ។
       -ទ្រទ្រង់ដល់ការលូតលាស់។
       ចំណាំៈ
       -ចំណីគ្មានថាមពលគ្រប់គ្រាន់ ធ្វើឲ្យលូតលាស់យឺត
       -ចំណីគ្មានថាមពលគ្រប់គ្រាន់ ធ្វើឲ្យមាន់ងាយទទួលជំងឺ
       -ចំណីអាហារថាមពលមានៈ កន្ទក់ ចុងអង្ករ ពោត មើមដំឡូងឈើ មើមដំឡូងជ្វា ការកដូង...។ល។
       ជាតិសាច់ៈ ជាតិសាច់មានតួនាទី
       -ផលិតសាច់ឆ្អឹង និងរោម
       -បង្កើនការលូតលាស់ទូទៅ នៃសារពាង្គកាយ។
       ចំណាំៈ
       -ការខ្វះខាតជាតិសាច់ធ្វើឲ្យមាន់លូតលាស់យឺតរោមស្រអាប់និងសុខភាពទន់ខ្សោយ។
       -ចំណីផ្តល់ដល់សាច់មាន់មាន សន្តែកសៀង សណ្តែកដី ស្លឹកដំឡូងមី ស្លឹកដំឡូងជ្វា គ្រាប់កៅស៊ូ ត្រកូន ស្លឹកកន្ធំផេត ជន្លេន ត្រីហាល ម្រៅត្រី ។ល។
       ជីវជាតិៈ ជីវជាតិមានតួរនាទីៈ
       -ការពារ និងសម្របសម្រួលដំណើរការនានានៅក្នុងសារពាង្គកាយសត្វ
       សារធាតុរ៉ែៈ រ៉ែមានច្រើនប្រភេទ ដែលប្រភេទនីមួយៗមានតួនាទីរៀងៗខ្លួនដូចជាៈ
       -បង្កើតគ្រាប់ឈាមក្រហមដែលដឹកនាំអុកស៊ីសែននៅក្នុងសារពាង្គកាយ។
       -បង្កើតឆ្អឹងនិងរោម។
       ចំណាំៈ
       -កង្វះកាល់ស្យូម និងហ្វូសហ្វ័រធ្វើឲ្យឆ្អឹងមាន់ងាយបាក់ ចំពុះទន់លូតលាស់យឺត និង ទិន្និផលពងទាប
       -កង្វះជាតិដែក ធ្វើឲ្យពងស្លេកស្លាំ
       -សារធាតុរ៉ែមានទឹកដោះ ស្លឹករុក្ខជាតិពណ៌បៃតង ម្សៅត្រីឆ្អឹង សំបកខ្យងខ្ចៅ និងគ្រាប់ ធញ្ញជាតិ
ការផ្សំ និងផ្តល់ចំណីដល់មាន់
       វត្ថុធាតុដើមសម្រាប់ចំណីមាន់ៈ វត្ថុធាតុដើមដែលប្រើសម្រាប់លាយចំណីមេមាន់និង កូនមាន់ត្រូវមានជាតិសាច់។ ថាមពល រ៉ែនិងជីវជាតិ។ ចំណីសម្រាប់ផ្តល់អាហារចិញ្ចឹម នីមួយៗរួមមានៈ
       -ជាតិសត្វមានៈ ម្រៅត្រី សណ្តែកសៀង ជន្លេន នឹងត្រកួន
       -ថាមពលមានៈ ចុងអង្ករ កន្ទក់ ម្សៅមើមដំឡូងឈើ និងពោត
       -រ៉ែមានៈ ម្សៅសំបកខ្យង ខ្ចៅ
       -ជីវជាតិមាន: ប្រេម៉ិច (កូនមាន់១-៥ថ្ងៃ) ស្លឹកត្រកួន ឬចកបាយទា(១៥-៤៥ថ្ងៃ)។
       របៀបលាយចំណីៈ កសិករអាចលាយចំណីអោយដៃ តែត្រូវលាយឲ្យបានសព្វល្អ ដំនាក់កាលនៃការលាយចំណីមានៈ
       ១.ក្រាលប្លាស្ទេចនៅលើដី
       ២.ថ្លឹងបរិមាណវត្ថុធាតុដើមដែលត្រូវប្រើ
       ៣.ច្របល់វត្ថុធាតុដើមដែលមានបរិមាណតិចជាមួយវត្ថុធាតុដើមដែលមានបរិមាណ ច្រើនរួចចាក់បន្ថែមវត្ថុធាតុដើមដែលមានបរិមាណច្រើនរួមចាក់បន្ថែមវត្ថុធាតុដើមដែលនៅ សល់ និងច្របល់ឲ្យស្មើរសាច់។
       ៤.ដាក់ចំណីដែលបានលាយរួចទៅក្នុងការ៉ុង ហើយរក្សាវាទុកនៅកន្លែងស្ងួត
       ចំណាំៈ
       -លាយចំណីសម្រាប់តែ ១៥-២០ ថ្ងៃបានហើយ ចៀសវាងការរក្សាទុកមិនបានល្អនាំ ឲ្យដុះផ្សិត។
       -បន្លែបៃតងដូចជាត្រកួន ចកបាយទា ត្រូវឲ្យសត្វស៊ីស្រស់ ព្រោះវាផ្តល់ជីវជាតិបានល្អ
       ការរក្សាទុកចំណីៈ
       -ថែរក្សាចំណីមិនឲ្យផ្សិតដោយសារសំណើម ដើម្បីការពារចំណីពីសត្វកកេរ និងសត្វ ល្អិតចង្រៃនោះគួរៈ
       -រក្សាចំណីផ្សំក្នុងការ៉ុង បិទឲ្យជិតល្អ នឹងរក្សាទុកក្នុងពាង ឬ ឡាំងឈើនៅទីកន្លែង និង ការបារមិនឲ្យសត្វចូលមកស៊ី
       -ចងថង់ចំណីវិញ បន្ទាប់ពីយកអោយសត្វស៊ីការផ្សំ និងផ្តល់ចំណីដល់មាន់
       -កូនមាន់ស៊ីចំណីដែលមានជាតិសាច់ ១៨-២០ % គិតក្នុងម៉ាស់ស្ងួត
       -ផ្តល់ចំណីមានគុណភាពល្អ និងងាយរំលាយដល់កូនមាន់តូចៗ ដោយសារប្រព័ន្ធ រំលាយអាហាររបស់វា មិនទាន់រីក លូតលាស់នៅឡើយ។
       -ប្រើបា្រស់វត្តុធាតុដើមដែលមានជាតិសាច់ខ្ពស់ដូចជាៈ កណ្តៀ កំពិលកូនត្រីសម្រាប់ កូនមាន់ ១-៤៥ថ្ងៃ ឬម្សៅត្រីសណ្តែកសៀង ប្រសិនបើអាចទិញបាន តែចំពោះមាន់ជំទង់ អាចប្រើត្រកួន ចកបាយទា ស្លឹកមរម្យ ស្លឹកមន ។ល។
       -ប្រើរូបមន្តខាងក្រោមអាស្រ័យលើវត្តុដើមដែលងាយរក            ជំម្រើសនៃការលាយចំណី ១០គីឡូក្រាមសម្រាប់កូនមាន់អាយុ ១-១៥ថ្ងៃ
សារធាតុផ្សំជម្រើសទី១ជម្រើសទី២ជម្រើសទី៣
គ.ក្រកំប៉ុងគ.ក្រកំប៉ុងគ.ក្រកំប៉ុង
ចុងអង្ករ១៧,៩១៧,៥១៧,៥
កន្ទក់៣៣៣៣២៥
សណ្តែកសៀង១០-
ជន្លេន១០--
ត្រីហាល១០១០១០
ចកបាយទា*---
ម្សៅស្លឹកដំឡូងមី--២៨,៥
ស្លឹកត្រកួន----
អំបិល០,០៥
០,០៥
០,០៥
ជាតិសាច់%២០,០១២០,២៤១៩,៨១

            ជម្រើសនៃការលាយចំណី ១០គីឡូក្រាមសម្រាប់កូនមាន់អាយុ ១៥-៤៥ថ្ងៃ
សារធាតុផ្សំជម្រើសទី១ជម្រើសទី២ជម្រើសទី៣
គ.ក្រកំប៉ុងគ.ក្រកំប៉ុងគ.ក្រកំប៉ុង
ចុងអង្ករ២,៣១៣,៥១១,៥១១,៥
កន្ទក់២,៥២០,៥២៥២,៥២០
សណ្តែកសៀង១,២



ជន្លេន



០,៥
ត្រីហាល

១០
ចកបាយទា*២០១០

ម្សៅស្លឹកដំឡូងមី



១៤,៥
ស្លឹកត្រកួន**


២០២០
អំបិល០,០៥
០,០៥
០,០៥
ជាតិសាច់%១៧,០១៦,៧១៧,១

       *       ចកបាយទាត្រូវសំដិល ម៉ោង (១យប់ ) ដើម្បីសំរស់ជាតិទឹក មុននឹងលាយក្នុង ចំណីឲ្យមាន់
       **       ត្រូវកាត់ស្លឹកត្រកួនឲ្យបានតូចៗ ដើម្បីងាយស្រួលលាយជាមួយចំណីផ្សំផ្សេងៗ ទៀតការផ្សំ និងផ្តល់ចំណីមាន់ធំ
       -នៅពេលមាន់ធំ អាចបន្ថយ ជាតិសាច់នៅក្នុងចំណីមកត្រឹម ១៥ភាគរយគិតក្នុងម៉ាស់ ស្ងួត តែបរិមាណចំណីផ្តល់ឲ្យ មាន់ស៊ីកើនឡើង។
       -ប្រើរុក្ខជាតិបៃតងបន្ថែមដូចជា ត្រកួន(ស្លឹកនិងដើម) ចកបាយទា ។ល។ ឲ្យបានច្រើន ព្រោះពេលនេះមាន់មាន លទ្ធភាពស៊ីចំណីប្រភេទនេះ (សូមមើលរូបមន្តខាងក្រោម) :
               ជម្រើសនៃការលាយចំណី ១០គីឡូក្រាម សម្រាប់កូនមាន់ធំ
សារធាតុផ្សំជម្រើសទី១ជម្រើសទី២ជម្រើសទី៣
គ.ក្រកំប៉ុងគ.ក្រកំប៉ុងគ.ក្រកំប៉ុង
ចុងអង្ករ២,២១៣,៥១១,៥១១,៥
កន្ទក់២០,៥២៥២៥
សណ្តែកសៀង0៨
ជន្លេន
ត្រីហាល០,៨១,៥៣,៥
ចកបាយទា*២០
ម្សៅស្លឹកដំឡូងមី១៤,៥
ស្លឹកត្រកួន**៤,២២៨២,៥១៦,៥
អំបិល០,០៥០,០៥០,០៥
ជាតិសាច់%១៤,៩៧១៥,៧១៥,០១

                            ការផ្សំ និងផ្តល់ចំណីសម្រាប់មេមាន់ (មាន់ពង)
       -តម្រូវការជាតិសាច់សម្រាប់មាន់ពងប្រហាក់ប្រហែលមាន់ធំដែរតែត្រូវលាយបន្ថែមនូវ សារធាតុរ៉ែជាពីសេស កាល់ស្យូម សម្រាប់ការផលិតស៊ុត
       -កសិករអាចប្រើពពួកស្លឹកបៃតងក្នុងបរិមាណច្រើនដូចជាៈ ត្រកួន ចក បាយទា ស្លឹក មរម្យ ។ល។ តែឲ្យមាន់ស៊ីស្រស់ សូមអានរូបមន្តខាងក្រោមៈ
សារធាតុផ្សំជម្រើសទី១ជម្រើសទី២ជម្រើសទី៣
គ.ក្រកំប៉ុងគ.ក្រកំប៉ុងគ.ក្រកំប៉ុង
ចុងអង្ករ៤,២២៤,៥៤,២២៤,៥៤,២២៤,៥
កន្ទក់៣,៥២៩២,៣១៩២,៣១៩
ត្រីហាល១,២០,៧៣,៥
សណ្តែកសៀង០,៨០,៧៣,៥
ម្សៅស្លឹកដំឡូងមី២,៥៣៥,៥២,៥៣៥,៥
អំបិល០,១០,១០,១
សំបកខ្យង០,០៤០,២០,២
ជាតិសាច់%១៥១៥,០៤១៤,៤

ខ្សាច់
       -អាចប្រើប្រាស់ខ្សាច់ក្នុងករណីចិញ្ចឹមមាន់ នៅលើទ្រង់មានកំរាលស៊ីម៉ង់តិ៍
       -មានគ្មានធ្មេញសម្រាប់កិនចំណីអាហារទេ តែខ្សាច់អាចជួយកិនរំលាយអាហារនៅក្នុង កោះវា
       -មានចិកខ្សាច់ស៊ីនៅពេលត្រូវការប៉ុណ្ណោះ
       -ខ្សាច់ក្រោយពេលស៊ី នឹងស្ថិតនៅក្នុងកោះជួនកិនបំបែកគ្រាប់ធញ្ញជាតិដែលមានជាតិ សរសៃមុនពេលចំណីត្រូវហូរចូល ទៅក្នុងពោះវៀន
       -ដាក់ក្នុងកំប៉ុង ឬចានហើយដាក់នៅជុំវិញទ្រុងសម្រាប់ពេលវាស៊ី។

យោងតាមៈ- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
- នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
- ឧបត្ថម្ភការបោះពុម្ពដោយៈ អង្គការ អេស៊ីអា/ការីតាអូស្រា្តលី (ACR-CARITAS AUSTRALIA)
- ឆ្នាំ ២០០៨

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.