អត្ថបទថ្មីៗ :

ដំណាំស្ពៃខៀវ

Tuesday, December 20, 2011

ដំណាំស្ពៃខៀវដំណាំស្ពៃខៀវ
       1.ស្ថានភាពទូទៅ
       ស្ពៃខៀវជាប្រភេទបន្លែមួយក្នុងចំនោមបន្លែស្ពៃជាច្រើនមុខដែល ប្រជាកសិករយើងស្គាស់ច្បាស់ និងបរិភោគគេ អាចហៅឈ្មោះបាន
ច្រើនយ៉ាងដូចជាស្ពៃខ្មៅ ស្ពៃហាង ស្ពៃរស ប៉ុន្តែឈ្មោះដែលប្រើទូលំទូលាយគឺស្ពៃខៀវ។ នៅតំបន់អាស៊ីគេអាចហៅបាន ៣យ៉ាងគឺ ស្ពៃស្លឹក ស្ពៃឥណ្ឌា ឫស្ពៃចិន។ ស្ពៃនេះត្រូវបានគេ ចាត់បញ្ចូលទៅក្នុងគ្រួសារគ្រុយស៊ីហ្វើរ៉េ។ នៅឆ្នាំ ១៩៣២លោកម៉ែន តុន បានឲ្យឈ្មោះជា លើកតំបូងដែលចាត់ចូលទៅក្នុងជំពូក Brassiceae ជាអនុផ្នែក នៃក្រុម Brassica នៅក្នុង ក្រុមនេះមានជាង១០០ប្រភេទ នៃរុក្ខជាតិ។ ស្ពៃនេះមានឈ្មោះវិទ្យាសាស្រ្តហៅថា Brassica Junces-L ហើយមានប្រភពនៅតំបន់អាស៊ីកណ្តាលជាពិសេសនៅភាគខាងកើតប្រទេសចិន និងប្រទេសឥណ្ឌា។ នៅប្រទេសកម្ពុជាគេដាំស្ទើរគ្រប់ទីកន្លែង និងគ្រប់រដូវ ជាពិសេសនៅ រដូវរំហើយហើយការបរិភោគក៏អាចធ្វើទៅបានតាមចំណង់ចំណូលចិត្តបរិភោគ។ ដំណាំ ប្រភេទនេះសម្បូរទៅដោយជីវជាតិដូចតារាងខាងក្រោម :
      តារាងអាហាររូបត្ថម្ភក្នុងទម្ងងន់ ១០០ ក្រាមបរិភោគបាន
ទឹក%កាឡូរីកាបូអ៊ីត្រាត%ប្រូតេអ៊ីនខ្ឡាញ់ការូតែន
ក្រាមក្រាមug
៨០.៨៣៤៣.២០.៦២៦២២

ស្សាមីនបូផ្លេរិនវីតាមីនសេកាស់ស្យូមដែក
ម.ក្រាមម.ក្រាមម.ក្រាមម.ក្រាមម.ក្រាម
០.០៣៣៣១៥៥១៦.៣
II. បច្ចេកទេសដំាដុះ
       ១.ការជ្រើសរើសរដូវ
       ដំណាំស្ពៃខៀវក៏ជាដំណាំមួយមិនប្រកាន់រដូវដែរ ប៉ុន្តែការជ្រើសរើសរដូវក្នុងគោល បំណងជៀសផុតពីការបំផ្លាញសត្វល្អិតចង្រៃ រដូវដែលសមស្របគឺ ខែតុលាដល់ ខែធ្នូ និង ពីខែកក្កដា ដល់ខែតុលា ចំពោះតំបន់ខ្ពង់រាប និងភ្នំសីតុណ្ហភាពដ៏ប្រសើរគឺពីចន្លោះ ២០- ២៤ 0C ចធ្យមប្រចំាថ្ងៃ។
       បច្ចេកទេសដាំដុះគឺរាប់ញ្ចូលទៅលើការជ្រើសរើសពូជ ការជ្រើរើសដី ការរៀបចំដី ការ សាបកូន និង ការដាំដុះ ។
       ២.ការជ្រើសរើសពូជ
       ការជ្រើសរើសពូជជាកត្តាយ៉ាងចំបងក្នុងការដាំដុះព្រោះវាជាមុខងារមួយយ៉ាងសំខាន់ ក្នុងការកំណត់ទិន្នផល ។ លក្ខខណ្ឌសំខាន់ៗដែលត្រូវជ្រើសរើសមានៈ
       -ពូជមានប្រភពច្បាស់លាស់ (ប្រភពពូជកូនកាត់ Hybrid ឬ OPV)
       -សុខភាពរបស់ពូជល្អ (ប្រមូលផលពេលទុំពេញលេញសំរឹតសំរាង និងទុកដាក់ឲ្យបាន ត្រឹមត្រូវគ្នាសត្វល្ងិតបំផ្លាញដុះភាគរយខ្ពស់ពី៨០-៩៥%)
       -សុទ្ធនៃពូជ (គ្រាប់ពូជមានភាពស្មើ ការលូតលាស់មានលក្ខណៈឯកសណ្ឋាន ទាំងទ្រង់ ទា្រយស្លឹកធាង ពណ៌)។
       -អាយុកាលលូតលាស់ខ្លីទិន្នផលខ្ពស់ សមស្របក្នុងការប្រើប្រាស់លើទីផ្សារ។ នៅ ប្រទេសកម្ពុជាយើងបច្ចុបន្បន្ន ពិនិត្យឃើញមានពូជស្ពៃខៀវ ៣ ប្រភេទ
       -ប្រភេទស្លឹកតូវវែង (គ្រាប់តូចល្អិតក្រហមហើយមូលវែង ពូជនេះអាយុកាលពី២៥-៣០ ថ្ងៃចេញផ្កា ស្លឹកស្តើងគែមស្លឹកកូចធ្មេញរណា ធាងពណ៌បៃតងស្រាលឬសព្រលែតពូជនេះ ទិន្នផលទាបជាមធ្យម ១១,៥ តោន-១៤តោន .ហ.ត)
       -ប្រភេទស្លឹកធំលាតត្រដាងហើយធ្លាក់ចុះក្រោម គ្រាប់ពូជទំហំធំបង្គួរហើយមូលពណ៌ ក្រហម វាមានអាយុកាលមធ្យមពី ៣០-៤០ថ្ងៃចេញផ្កាស្លឹកពណ៌បៃតងធំមូល ទ្រនុងសរសៃ តូចល្អិតធាងពណ៌ទឹកអំពៅខ្ចី ធំសំប៉ែតហើយវែង ទន្នផលចន្លោះពី១៥-១៧ តោន /ហ.ត ប៉ុន្តែមិនធន់ទ្រាំនៅរដូវភ្លៀងព្រោះស្លឹកស្តើង។
       -ពូជស្លឹកក្រាស់ធាងធំពណ៌សៈ គ្រាប់របស់វាធំៗហើយមានលក្ខណៈជ្រុងៗពណ៌ក្រម៉ៅ វាមានអាយុកាលពី ៣៥-៤៥ថ្ងៃទើបចេញផលស្លឹកពណ៌បៃតងចាស់មានរោមខ្លីៗសរសៃស្លឹក ពណ៌ស ស្លឹកឈរត្រង់ហើយរួញ ៗ ធាងនៃស្លឹកពណ៌សស្រអាប់ មានសរសៃច្រើនហើយ ស្វិត វាមានទិន្នផលខ្ពស់ចន្លោះពី ១៨-២២ តោន /ហ.ត ហើយធន់ទ្រាំនឹងទឹកភ្លៀងអាច ដាំបានគ្រប់រដូវ ។
       ជាទូទៅដើម្បីសាបលើផ្ទៃដី ១ ហ.ត គេប្រើគ្រាប់ពូជចំនួន ៤៥០០ក្រាមប៉ុន្តែចំពោះការ សាបហើយដកកូនយកទៅស្ទុងគេប្រើគ្រាប់ពូជចំនួន ២៥០០ក្រាមចំនួន ១០០០គ្រាប់មាន ទម្ងន់២,៥-៣,២ ក្រាម។
       ៣.ការជ្រើសរើស និងរៀបចំដី
       -ការជ្រើសរើសដីៈ ដំណាំប្រភេទនេះត្រូវការដីធូរមានជីជាតិគ្រប់គ្រាន់ស្រទាប់ដាំដុះ ជ្រៅស្ងួតទឹកល្អក្រោយពីស្រោច ឬភ្លៀង ដូចជាប្រភេទដីគ្រួសខ្មៅដីក្រហម ដីល្បាយខ្សាច់ ដីល្បប់ក្បែរមាត់ទន្លេ ឬពញរែក ដីល្បាយធម្មតា ប៉ុន្តែវាមិនអាចទទួលទិន្នផលល្អលើប្រភេទ ដីឥដ្ឋ ឬដីកណ្តេងខ្លាំងឡើយជាមធ្យមតម្រូវការដីដេលមាន PH ចន្លោះពី៥,៥-៧,៥។
       -ការរៀបចំដី: ដីសម្រាប់ដាំស្ពៃត្រូវរាស់ប្រមូលយកស្មៅ និងកាកសំណល់រុក្ខជាតិនិង ដំណាំផ្សេងៗពីរដូវមុនចេញ ហើយភ្ជួរហាលដីឲ្យស្ងួតរយៈពេល ៥-៧ ថ្ងៃហើយរាស់បំបែក ដីឲ្យហ្មត់ដើម្បីឲ្យស្មៅចង្រៃងាប់ និងដើម្បីឲ្យដីធូរ។ ការភ្ជួរាស់ត្រូវធ្វើឲ្យបានច្រើនលើក២-៣ លើកតើបអាចលើករងបាន របៀបលើករង ឬ ថ្នាលគឺត្រូវឲ្យមានទទឹងប្រវែង ១ម៉ែត្រចន្លោះ រង ២០-៣០ ស.ម បណ្តោយទៅតាមសភាពដីហើយកម្ពស់រង ១៥-២០ ស.ម បន្ទាប់មក រាស់ និងវាយបំបែកដីលើរង ឲ្យល្អិត កៀវឲ្យស្មើតាមរងនីមួយៗ។
       ៤-ការសាបកូន និងដាំដុះ
       ការដាំដុះដំណាំស្ពៃខៀវគេអាចដាំបាន២របៀបគឺ ការសាបកូនហើយដកយកទៅស្ទូវឬ ការសាបគ្រាប់ឲ្យរង្វើលៗហើយដករំលោះកូនចេញ ដោយទុកឲ្យមានចន្លោះគុម្ព ១៥ស.ម -២០ស.ម ។
       ក-វិធីសាស្ត្រសាបកូន
       ថ្នាលសម្រាប់សាបកូន ត្រូវកាប់ហាលដីឲ្យស្ងួតវាយបំបែកដីឲ្យល្អិត ជ្រោយនិងហាល ដីឲ្យបានជ្រើនលើក កៀវឲ្យស្មើរ បាចជី ១៥-១៥១៥ ចំនួន ២០០ក្រាមក្នុងផ្ទៃដី ១០ម២ និង រោយថ្នាំ Furadam ការពារ និងកំចាត់សត្វល្អិតនៅក្នុងដី បន្ទាប់មកយកគ្រាប់ស្ពៃទៅត្រាំទឹក ២ម៉ោង ហើយផ្អាប់ ១យប់បន្ទាប់មកយកទៅសាប។ ចំនួន(២៥) ផ្ទៃថ្នាល ១០ម២ ក្រោយ សាបហើយត្រូវយកកំទេច ចំបើងស្ងួតកាត់ខ្លីៗបាចពីលើ ហើយស្រោចទឹកឲ្យជោគប្រសិន បើនៅរដូវវស្សាគួរធ្វើគំរបការពាភ្លៀង និងកំដៅ។ ការថែទាំកូនស្ពៃៈ ក្រោយពីសាបរយៈ ពេល៧ថ្ងៃ ស្រោចជីបំប៉នឲ្យកូនស្ពៃក្រៅពីនោះការដកស្មៅ និងការកំចាត់សត្វល្អិតក៏ត្រូវធ្វើ ឡើងដែរប្រសិនបើមាន ស្មៅ ឬសត្វល្អិតបំផ្លាញ។ ពេលកូនស្ពៃមានអាយុ ១៥-១៨ ថ្ងៃមាន សន្លឹកពី២៣ អាចយកទៅស្ទូងបាន។
       ខ-វិធីសាស្ត្រស្ទូងកូនស្ពៃ
       ត្រូវស្រោចទឹកថ្នាលកូនស្ពៃឲ្យជោគមុនដកកូនស្ពៃ រយៈពេល៣០នាទីក្រោយមកដក កូនស្ពៃថ្នមៗការពារដាច់ឫស រលួយគល់ និងបាក់ធាងស្ពៃ ។ ការដកត្រូវជំរើសកូនស្ពៃ ដែលធំស្មើគ្នាល្អ។ ក្រោយពីដកបានហើយត្រូវយកទៅស្ទូងលើថ្នាលដែលរៀបចំហើយតែ មុនស្ទុងត្រូវស្រោចទឹកលើថ្នាលឲ្យជោគបាចកំទេចចំបើងដែលបានកាត់ខ្លីៗ រួចជាស្រេចពី លើថ្នាលទើបស្ទួងកូនស្ពៃចន្លោះគុម្ព ១៥ស.ម និងចន្លោះជួរ ២០ស.ម ក្រោយស្ទូងហើយ ត្រូវស្រោចទឹកឲ្យជោគភា្លម ។
       គ-ការដាំដោយសាបគ្រាប់ផ្ទាល់
       ការដាំដោយសាបគ្រាប់ផ្ទាល់ គេត្រូវយកគ្រាប់ពូជមួយស្លាបព្រាបាយស្មើសាបឲ្យ រង្វើលៗលើផ្ទដី ១០ ម២(មួយថ្នាល) ហើយរោយកំទេចចំបើងខ្លីៗ ពីលើបន្ទាប់មកស្រោច ទឹកឲ្យជោគ ព្រឹក ល្ងាច រហូតដល់ពេលស្ពៃមានអាយុ ១០ថ្ងៃទើបដករំលោះកូនចេញលើក ទី១ ទុកឲ្យរង្វើល និងលើកទី២ គឺ ១៥ថ្ងៃក្រោយសាបត្រូវដករំលោះដោយទុកឲ្យមានចន្លោះ ១៥ស.ម និងចន្លោះជួរ ២០ស.ម ហើយហើយត្រូវស្រោចជីបំប៉ន និងបង្កើនការស្រោចទឹក ឲ្យបានច្រើន ធ្វើឲ្យស្ពៃឆាប់លូតលាស់។
       ៥- ណការជ្រំជ្រាយដី
       ការជ្រំជ្រោយដីក្រោយពីស្ទូងបានរយៈពេល៧-១០ថ្ងៃ គឺធ្វើឲ្យដីធូរ ជ្រាបទឹកល្អមាន ខ្យល់គ្រប់គ្រាន់សំរួលដល់ការដុះលូតលាស់ព្រមទាំងបន្ថយការដុះស្មៅ។ មុនជ្រំជ្រោយដី ឡើងវិញត្រូវដកស្មៅចេញផ្អាកការស្រោចទឹក ១-២ថ្ងៃទើបអាចជ្រំបានប្រើដោយកូនចបកាប់ បំបែកដីមុនលើ និងហាលដីនោះ១ ថ្ងៃឲ្យស្ងួត និងឲ្យ ស្មៅចង្រៃលែងលូតលាស់។ អាចដក ស្មៅលើកទី២ នៅពេលស្ពៃមានអាយុ ២៥ថ្ងៃក្រោយស្ទួងតែហាមជ្រំជ្រោយដី។
       ៦-ការស្រោចស្រព
       ដំណាំប្រភេទនេះមិនត្រូវការទឹកខ្លាំងដូចដំណាំឯទៀតឡើយប៉ុន្តែវាត្រូវការទឹករាល់ថ្ងៃ។ ជាធម្មតាគេស្រោចទឹកមួយថ្ងៃ២ លើកគឺព្រឹក ល្ងាច ដោយប៉ោតនិងដោយម៉ាស៊ីនបាញ់ទឹក។ នៅរដូវវស្សាកាលណាមានភ្លៀងធ្លាក់នៅពេលយប់ព្រលឹមឡើងគេត្រូវស្រោច ឬបាញ់ទឹក លាងស្លឹកស្ពៃឲ្យស្អាតកំទេចដីដែលជាប់ឬ ដក់នៅក្នុងបណ្តូលស្ពៃ ដែលជាហេតុធ្វើឲ្យរលួយ បាន។ គេចែកការស្រោចស្រពជាង ២ ផ្នែក្នុង១ អាយុកាលរបស់ស្ពៃ ដែលចាប់ពីបាចគ្រាប់ រហូតដល់មានសន្លឹកពិត២ការស្រោចទឹកជាមធ្យម តែចាប់ពពីពេលមានសន្លឹក ៣ឡើងតៅ ការស្រោចស្រពត្រូវបង្កើនបរិមាណ ទឹក ឬ ចាប់ពីពេលស្ទូងស្ពៃហើយរហូតដល់ពេលប្រូល ផល។
       ៧-ការដាក់ជី
       ដំនាំស្ពៃត្រូវការសាធាតុចិញ្ចឹម ៣យ៉ាងសំខាន់ៗដូចដំណាំឯទៀតដែរប៉ុន្តែវាត្រូវការកំរិត ខុសគ្នាទៅតាមអាយុកាលរបស់វា។ សារធាតុសំខាន់ៗមានអាសូតផូស្វ័រ និងប៉ូតាស្យូម។ ប៉ុន្តែ ទោះជាយ៉ាងនា ដ៏ដោយ ស្ពៃប្រភេទនេះជាដំណាំយកស្លឹកវាត្រូវការ ធាតុអាសូតច្រើន ជាងសារធាតុឯទៀតៗ ។ គេចែកការដាក់ជីជា ៣ដំណាក់កាលគឺៈ
       -ដំណាក់កាលមុនពេលសាបគ្រាប់ ឬស្ទូង គេប្រើប្រភេទជី ១៥-១៥-១៥ ចំនួន១៣៥ គ.ក្រ ហើលយរាស់លប់ទៅក្នុងដី ។
       -ការស្រោចជីបំប៉នដោយយកប្រភេទជីអ៊ុយរ៉េចំនួន៦៥គ.ក្រ លាយជាមួយទឹកស្រោច លើផ្ទៃដី ១ហត របៀបប្រើគឺ ១ស្លាបព្រាបាយលាយទឹក ១ធុង ស្មើនឹង១៨លីត្រស្រោចលើ ផ្ទៃដី ១០ម២ ហើយត្រូវស្រោចទឹកលាងតាមក្រោយឲ្យជោគការពារកុំឲ្យជីដក់នៅក្នុងកំពូល កូនស្ពៃ ក្រោយពីសាបបាន ៨-១០ថ្ងៃ ឬក្រោយពីស្ទូង ៥-៧ថ្ងៃ។
       -ការដាក់ជីបំប៉នលើកទី២ គឺក្រោយសាបរយៈពេល ១៥-១៨ ថ្ងៃ ឬក្រោយស្ទូង១០ថ្ងៃ ប្រភេទជី ១៥-១៥-១៥ ចំនួន (១០០-១៥០ក្រាម) លើផ្ទៃដី ១ថ្នាល ១០ម២ ត្រូវរោយតាម ចន្លោះគុម្ពហើយស្រោចទឹកឲ្យជោគ។
III. អំពីជំងឺសត្វល្អិតឮ
       ១.អំពីជម្ងឺ
       ដំណាំស្ពៃកាលសំណាបៈ កើតជម្ងឺផ្សិតរលួយកល់ ជម្ងឺនេះបណ្តាលមកពីសំណើម សីតុណ្ហភាពនិងសំណើមបរិយាកាសវាបណ្តាលមកពីភ្នាក់ងារបង្ករោគ Rhizocto nia Solani វាតែងតែកើតលើកូនស្ពៃមានអាយុ៥-១០ ថ្ងៃក្រោយមកពីដុះធ្វើឲ្យគល់របស់កូនស្ពៃតូចៗ រលួយហើយដាច់ក្បែរៗដីវាជាប្រភេទជំងឺផ្សិត។
       -ដំណាក់កាលស្ពៃកំពុងលូតលាស់ៈ ដំណាក់កាលនេះតែងតែសង្កេតឃើញស្ពៃ រហែកស្លឹកជំរាគៗហើយធ្វើឲ្យស្លឹកឡើងពណ៌សហើយស្ងួរ ករណីនេះវាបណ្តាលមកពីភ្នាក់ ងារបង្ករោគ Rhizoctonia solani វាតែងតែកើតឡើងក្នុងល័ក្ខណក្តៅហើយសើម។
       -ដំណាក់កាលលូតលាស់ៈ គេសង្កេតឃើញស្លឹកស្ពៃរលាកជាំពេញស្លឹកស្ពៃដូច រលាកទឹកក្តៅវាកើតលើប្រភេទស្ពៃជាច្រើន។ ជំងឺនេះភាគច្រើនបង្កឡើងដោយលក្ខខ័ណ្ឌដូច ជាគ្រាប់ពូជមានជម្ងឺពិរដូវមុន ស្មៅលូតលាស់ច្រើន និងក្រុមសត្វល្អិតមួយចំនួនជាពិសេស គឺចៃបៃតង និងមមាចជញ្ជក់ស្លឹក។
       ២-សត្វល្អិតសំខាន់ៗ
       សត្វល្អិតសំខាន់ៗលើដំណាំស្ពៃមាន ៣ ប្រភេទគឺៈ
       -ដង្កូវយោងទោងៈ ការបំផ្លាញមានលក្ខណៈជាក្រុមៗ ការបំផា្លញខ្លាំងនូវរដូវក្តៅជា ពិសេសពីខែធ្នូដល់ ខែមេសា ចំណែករដូវវស្សាវាពុំមានលក្ខណៈធ្ងន់ធ្ងរឡើយដោយសារ ទឹកភ្លៀងមានឥទ្ធិពលធ្វើឲ្យការបង្កកំណើតរបស់វាមានកំរិតទាប។
       -ដង្កូវហ្វូងៈ ដង្កូវប្រភេទនេះកើតពេញមួយឆ្នំា។ ការបំផ្លាញរបស់វាគឺស៊ីជាក្រុមកាត់ ស្លឹកខ្លីៗឬចូលទៅជ្រកស៊ីក្នុងបណ្តូលស្ពៃ វាមានមាឌធំហើយវែងៗ មេអំបៅរបស់វាចូលចិត្ត ជ្រក់ក្នុងស្មៅក្រោមស្លឹកជាសំបុកៗ ខ្លះមានស្បែកគំរបការពារពីលើពងវាអាចមានអាយុពី ៤០-៤៣ថ្ងៃ ហើយដឹកឌឿរបស់វាលាក់ខ្លួននៅក្នុងដីលើថ្នាលដំនាំ។
       -សត្វទាគូៈ សត្វប្រភេទនេះមិនមែនជាដង្កូវឡើយ គឺវាមានស្លាបអាចលោតឬហោះ ហើរវាមានមាឌតូចៗលក្ខណៈជាហ្វូងៗ ការបំផ្លាញច្រើននៅរដូវក្តៅ ជាពិសេសនៅពេលដី ស្ងួតមានកំដៅវាអាចកកើតបានរហ័ស។
       គេចែកការបំផ្លាញជា២បែបគឺៈ
       កូនទើបនឹងញាស់វាស៊ីឫសស្ពៃ នៅក្នុងដីធ្វើឲ្យឫសស្ពៃពុកបន្ថយការលូតលាស់យ៉ាង ខ្លាំងព្រោះមេចំណាស់របស់វាពងដាក់ក្នុងដីក្បែរគល់ស្ពៃ ហើយញាស់ស៊ីឫស្ពៃតែម្តង។ មេ ចំណាស់ក្រោយពីពេលវាញាស់មានស្លាបអាចហើរបាន វាហើរទៅទុំលើស្លឹកស្ពៃហើយស៊ី ទំលុះស្លឹកស្ពៃទទុះៗដូចស្បែក ធ្វើឲ្យស្ពៃរញមពេលថ្ងៃបន្ថយការលូតលាស់យ៉ាងខ្លាំងហើយ ស្លឹកស្ពៃមិនអាចលក់បានតំលៃឡើយគឺក្រិន។
       វិធានការការពារ
       ការការពារជម្ងឹ និងសត្វល្អិត គេអាចអនុវត្តបានច្រើនវិធីសាស្ត្រដូចជាៈ
       -ការការពារជម្ងឹៈ ការការពារ អាចអនុវត្តបានតាមវិធីសាស្រ្តដូចជា កំចាត់ស្មៅភ្ជួរ ហាលដីអោយស្ងួត ធ្ងើគំរបការពារទឹកភ្លៀង ដាំដោយគ្របចំបើង ជ្រើសរើសពូជធន់ជ្រើស រើសរដូវកាល។ល។ និងអាចប្រើវិធានការគីមី ដូចជាប្រភេទថ្នាំ ឈ្មោះ Zined Maneb Mancozeb Captan Cooper hydroxide ដែលអាចយកមកលាយទឹកបាញ់ក្នុងកំរិត ១៥-២០ ក្រាម លាយទឹក១៥-១៨លីត្រ បាញ់ឲ្យជោគបន្ថយការស្រោចទឹក និងស្រោចជីជាពិសេស លើជំងឺផ្សិត។
       ការការពារ និងកំចាត់សត្វល្អិត
       ការការពារ និងកំចាត់សត្វល្អិតអាចអនុវត្តបានច្រើនវិធីដូចជា ការជ្រើសរើសរដូវជ្រើស រើសពូជ ការរៀបចំដីឲ្យស្អាតកំចាត់ស្មៅ។ល។ ចំពោះវិធានការគីមីប្រភេទសត្វល្អិតទាំងនេះ មានតែដង្កូវយោងទោងមួយប៉ុណ្ណោះដេលពីបាកកំចាត់ព្រោះវាមានកំរិតធន់ទ្រំាទៅនឹងថ្នាំ គីមីជាច្រើនប្រភេទ។ ការកំចាត់សត្វល្អិតឲ្យមានប្រសិទ្ធភាពគឺត្រូវពិនិត្យវត្តមានសត្វល្អិតជា ប្រចាំហើយត្រូវយល់ដឹងឲ្យច្បាស់អំពីសត្វល្អិតនីមួយជាពិសេស គឺមេអំបៅរបស់វានៅពេល ល្ងាចថ្ងៃលិច ប្រសិនបើមានវត្តមានមេអំបៅគឺ ២-៣ ថ្ងៃក្រោយមកលេចចេញវត្តមានការ បំផ្លាញជាបន្តបន្ទាប់។ ការប្រើថ្នាំគីមីដូចជា Diamethoad 60 EC Methylphospate 50 EC, Methylearbamate 85Wp និងប្រភេទថ្នាំ B1 យកមកលាយទឹកក្នុងកំរិត៣០-២៥ CC ក្នុងទឹក ១៥-១៨លីត្រ បាញ់ពេល្ងាច។
IV. ការប្រមូលផល
       ការប្រមូលផល ធ្វើឡើងតាមរបៀបផ្សេងៗគ្នា គេអាចដកទាំងឫស ឬកាត់យកតែដើម គឺអាស្រ័យទៅតាមតម្រូវការទីផ្សារ។ ប៉ុន្តែមុននឹងកាត់ឬដកស្ពៃមិនត្រូវស្រោចទឹកឡើយទុក ឲ្យស្លឹកស្ពៃស្ងួតការពារភាពជាំឬ កកិត។ ស្ពៃនេះអាចដកឬ កាត់បានក្រោយពីសាបរយៈ ពេល៣៥-៤៥ថ្ងៃ ឬក្រោយពីស្ទូង២៨-៣៥ថ្ងៃគឺនៅពេលចេញផ្កាក្រពុំៗនៅក្នុងបណ្តូល។ ទិន្ន- ផលមធ្យោមចន្លោះពី១៦-១៨តោន/ហត វាអាស្រ័យទៅលើការដាំដុះ ថែទាំនិងប្រភេទពូជ។

យោងតាមៈ��ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
��នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
��គំរោងឥណទានកម្មវិធី ធនាគារ អភិវឌ្ឍន៍ អាស៊ី (ADB)
��លេខ ១៤៤៥-CAM(SF) ២០០៥

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.