អត្ថបទថ្មីៗ :

ដំណាំត្រសក់ចំណារ

Tuesday, December 20, 2011

ដំណាំត្រសក់ចំណារដំណាំត្រសក់ចំណារ
I.ស្ថានភាពទូទៅ
       ដំណាំត្រសក់ត្រូវបានគេជឿជាក់ថាមានប្រភពនៅប្រទេសឥណ្ឌា ក្រោយមកក៏រីករាលដាលទៅប្រទេសអេស៊ីប ប្រទេសក្រិច ឥណ្ឌូនេស៊ី
ប្រទេសថៃនិងនៅទ្វីបអាមេរិក។
       ដំណាំលប្រភេទនេះ គេចាត់បញ្ចូលទៅក្នុងដំណាំត្រូវការពារធាតុក្តៅមធ្យមចន្លោះ ១៨- ៣០% ។
       -ត្រសក់ចំណារស្ថិតក្នុងលំដាប់ Cucrbits គ្រួសារ Cucurbitaceae ឈ្មោះវិទ្យាសាស្ត្រ Cucumis sativus ឈ្មោះធម្មតាគឺ Cucumber។ គេចែកចេញជាពីរប្រភេទ គឺប្រភេទសំបក រលោង និងសំបកគ្រើម។ វាជាប្រភពនៃវីតាមីន និងសារធាតុរ៉ែផ្សេងៗ ជាច្រើនដូចជាសាច់ បរិភោគ ៨៣% ទឹក ៩៦.៣ក្រាម ប្រូតេអ៊ីន ០.៤៤ក្រាម ប្រេងខ្លាញ់ ០,៥ក្រាម ថាមពល ១៣គីឡូកាឡូរី Ca10 mg. p 25mg ដែក ១,៥mg និងវិតាមីនសេ ៧មីលីក្រាមក្នុងចំនួនទំងន់ ១០០ក្រាម ដែលអាចបរិភោគបានផ្លែខ្ចី។
II. បច្ចេកទេសដាំដុះ
       -ដើម្បីទទួលបានទិន្នផលពីការដាំដុះ ដំណាំត្រសក់ក៏ដូចដំណាំឯទៀតដែរត្រូវមានការ ងារច្រើនដែលត្រូវអនុវត្តន៍ដូចតទៅៈ
       ១- ការជ្រើសរើសពូជ
       ការជ្រើសរើសពូជជាកត្តាសំខាន់បំផុតនៅក្នុងការដាំដុះព្រោះពូជមានលក្ខណៈផ្សេងៗ ពីគ្នា ហើយត្រូវបានចែកចេញជា ៣ប្រភេទ ដូចតទៅៈ
       -ពូជស្រាលៈ ពូជនេះមានអាយុកាលលូតលាស់ខ្លីគឺប្រមាណពី ៣៥-៤០ ថ្ងៃក្រោយដាំ ភាគច្រើនគឺផ្លែល្អិតតូចៗ ជាចង្កោមៗមានបន្លាយច្រើនជួរតាមបណ្តោយនៃផ្លែ ទទឹងផ្លែមិន លើស ១,៥ស.ម ប្រវែងជាមធ្យោម ៨-១០ ស.ម ។ សន្លឹកល្អិតដើមតូចផ្កាឈ្មោលច្រើនតាម ថ្នាំងនៃដើម ហើយមានរោមក្រាស់លើផ្ទៃស្លឹកនិងដើម គ្រាប់តូចល្អិតស្រួចៗហើយខ្លីទំងន់ ១០០គ្រាប់មានចំនួន ២,៥-៤ ក្រាមប្រភេទនេះគេឲ្យឈ្មោះថា ត្រសក់បន្លា ឬត្រសក់ជ្រក់។
       -ពូជកណ្តាលៈ ពូជនេះមានអាយុកាលលូតលាស់មធ្យោម គឺប្រមាណពី ៤០-៥០ថ្ងៃ ក្រោយដាំ។ ផ្លែភាគច្រើនមានពណ៌បៃតងស្រាលផ្នែកខាងគូទមាន ពណ៌លឿងខ្ចីផ្លែច្រើន រាយៗ មិនចង្កោម ទទឹងផ្លែមានប្រវែង ៣-៤ស.ម បណ្តោយប្រវែងពី ១០-១៣ស.ម រាងរបស់ ផ្លែវាធំកណ្តាល តូចក្បាល និងកន្ទុយ ពូជប្រភេទនេះកសិករភាគច្រើនដាំនៅតាមសួនបន្លែ មិនមានលក្ខណៈទ្រង់ទា្រយជាផលិតកម្មធំៗកណ្តាល តូចក្បាល និងកន្ទុយ ពូជប្រភេទនេះ កសិករភាគច្រើនដាំនៅតាមសួនបន្លែ មិនមានលក្ខណៈទ្រង់ទ្រាយជាផលិតកម្មធំៗឡើយ ព្រោះទិន្នផលរាប់ពី ៦-៨តោនក្នុង១ហត។ លក្ខណៈទ្រង់ទា្រយជាផលិតកម្មធំៗឡើយព្រោះ ទិន្នផលរាប់ពី៦-៨តោនក្នុង១ហត។ លក្ខណៈសំគាល់គឺៈ ស្លឹកធំស្តើង រាងមូលរោមខ្លីៗមាន ពណ៌បៃតងធម្មតា គ្រាប់សំប៉ែតធំខ្លី។
       -ពូជធ្ងន់ៈ ពូជនេះមានអាយុកាលលូតលាស់វែងប្រហែលពី ៥០-៧០ ថ្ងៃក្រោយដាំ។ ផ្លែរបស់វាទ្រវែងមានពណ៌បៃតងចាស់ប្រមាណ ២/៣ នៃប្រវែងផ្លែ។ មានថ្នាំរង្វើលបែកមែក មធ្យម ស្លឺកធំក្រាស់ហើយស្រួច មានរោមរឹងទទឹងផ្លែជាមធ្យោម ៣,៥ស.ម ប្រវែងជាមធ្យម ១២-២០ស.ម រូបសណ្ឋាននៃគ្រាប់ទ្រវែងស្រួច កំប៉ោងកណ្តាលទំងន់ ១០០គ្រាប់ពី ៣,៥- ៥,៥កា្រម ច្រើនដំានៅខេត្តកណ្តាល កំពង់ឆ្នាំ និងកំពង់ចាម។ ត្រសក់មិនមែនជាដំណាំ ប្រកាន់រដូវឡើយប៉ុន្តែពូជត្រសក់ក្រោយពីសំរាំងគ្រាប់ហើយត្រូវការសំរាករយៈពេលពី៤-៦ ខែទើបអាចដាំដុះបាន ។ លក្ខណៈពិសេសមួយទៀតគឺបច្ចុបន្បន្នមានពូជ២ប្រភេទគឺ ពូជ គ្មានជំនាន់ អាចដាំហើយទុកពូជបាន ប៉ុន្តែពូជបង្កាត់ Hybrid F1 មិនអាចទុកពូជបាន ឡើយ។ សេចក្តីត្រូវកាពូជសំរាប់ដាំលើផ្ទៃដី១ហត គឺ៣,៥-៥គ.ក្រ អាស្រ័យ ទៅតាមភាគរយ ដំណុះនិង ចន្លោះគុម្ពនៃការដាំ។
       ២- ការជ្រើសរើសរដូវ
       -សំរាប់លក្ខខណ្ឌប្រទេសកម្ពុជា ដំណាំត្រសក់មិនមែនជាដំណាំដែលប្រកាន់រដូវឡើយ វាអាចដុះលូតលាស់បានចន្លោះសីតុណ្ហភាព ពី២០-៣០0C។ ប៉ុន្តែរដូវសមស្របបំផុតគឺនៅ ចុងរដូវវស្សាចាប់ពីខែតុលា ដល់ ខែកុម្ភៈព្រោះក្នុងអំឡុងពេលនោះ ត្រសក់អាចលូតលាស់ ល្អ ទិន្នផលខ្ពស់បណ្តាលមកពីកត្តាសីតុណ្ហភាពចុះទាបសំណើមបរិយាកាសខ្ពស់ ភ្លៀងមិន អូសបន្លាយ សីតុណ្ហភាពដីប្រែប្រួលទាប រយៈពេលពន្លឺថ្ងៃមានកំរិតសមស្រប។ ប៉ុន្តែត្រសក់ ជួបកត្តាលំបាកជាចំរើន ចាប់ពីខែមិនាដល់ខែឧសភា គឺសត្វល្អិតជំងឺបំផ្លាញច្រើនបណ្តាល មកពី លក្ខខណអាកាសធាតុមិនសមស្របធ្វើឲ្យ ត្រសក់មានទិន្នផលទាប។ តែនៅរដូវវស្សា វិញចាប់ពីខែមិថុនាកដល់ខែ កញ្ញា ត្រសក់ច្រើនជួបជំងឹបំផ្លាញច្រើនជាងសត្វល្អិត បណ្តាល មកពីសំណើមដី និងសីតុណ្ហភាពដីប្រែប្រួល។
       ៣-ការជ្រើសរើស និងរផបចំដី
       -ការជ្រើនរើសដីៈ ត្រសក់ត្រូវការដីមានជីជាតិគ្រប់គ្រាន់ សំបូរទៅដោយសារធាតុ ចិញ្ចឹម និងបន្ទុកខ្យល់គ្រប់គ្រាន់សម្រាប់ត្រសក់គឺដីប្រភេទដីល្បប់មាត់ ស្ទឹង បឹង ទន្លេ និង ដីល្បាយខ្សាច់មិនដក់ទឹកក្រោយពេលភ្លៀងធ្លាក់កាលណាទឹកដក់ លើសពី៤ម៉ោងឡើងទៅ ធ្វើឲ្យត្រសក់ ងាយកើតជំងឺទុំស្លឹក។ ក្រៅពីនោះ វាអាចលូតលាស់ល្អដែរនៅលើប្រភេទដី ក្រហម និងដីខ្មៅក្នុងតំបន់ខ្ពង់រាប ប៉ុន្តែដីឥដ្ឋ រ ដីជូរត្រសក់លូតលាស់មិនល្អឡើយ។ កាល ណាដីដែលធ្លាប់ដាំដំណាំប្រភេទអំបូរត្រសក់ជាច្រើនលើករួចមក គេត្រូវបន្ថែមជីលាមកសត្វ ជាច្រើនតោនក្នុង ១ហត ចន្លោះពី ២០-៣០តោន។ ដីដែលសមស្របខ្លាំងមាន PH ៦,៥-៧,៥ កាលណា PH ទាបជាង ៤ ត្រូវផ្អាកការដាំត្រសក់រយៈពេល ១-២ ឆ្នាំ ត្រូវដាំដំណាំអំបូរ សណ្តែកដើម្បីកែលំអដី។
       -ការរៀបចំដីៈ ត្រូវរាស់ប្រមូលយកស្មៅ និងដំនាំផ្សេងៗពីរដូវមុនចេញភ្ជួរហាលដី លើកទី១ ឲ្យជ្រៅត្រឡប់ស្រទាប់ដីពីក្រោមឡើងលើនិង ហាលដីឲ្យច្រើនសប្តាហ៍ ក្នុងគោល បំណងបន្ថយនូវភ្នាក់ងារចម្លងជំងឺ និងសត្វល្អិតព្រមទាំងឲ្យស្មៅចង្រៃងាប់ ជាពិសេសគឺប្តូរ ទំរង់ដី និងពង្រាយជីជាតិ។ ការភ្ជួរត្រូវធ្វើឲ្យបាន ២-៣ លើកមុននឹងលើករងដំាដុះ។ ការ លើករងសំរាប់ដំាគឺអាស្រ័យទៅតាម វិធីដាំនិងជីជាតិរបស់ដី។ កាលណាដាំដោយដោត ចំណារបូញ្ឈរ ទទឹងរងត្រូវមានប្រវែង១២០ សម កំពស់រង ២៥-៣០សម។ ប៉ុន្តែបើដាំឲ្យវា នៅលើដី ទទឹងមានប្រវែងពី ៨០-១០០ សម តែការដាំតាមវិធីនេះត្រសក់មានផ្លែចំនួនតិច ទិន្នផលទាប។ នៅក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ ដីរក្សាសំណើម គ្របដីមុនពេលដាំ ដើម្បី បន្ថយកំដៅដី ស្មៅរក្សាសំណើមបានយូរ និងថ្វើឲ្យដីធូរ មិនហាប់ ការលនាដីហាប់ បណ្តាល ឲ្យបន្ទុកខ្យល់ O2 មិនគ្រប់គ្រាន់ និង ប្រវែងឫស ចាក់បានតិច។
       ៤-វិធីសាស្ត្រដាំដុះ
       -មុននឹងដាំ ត្រូវយកគ្រាប់ពូជមកដាក់ហាលថ្វើឲ្យក្តៅ រយៈពេល ១-២ម៉ោង បន្ទាប់មក យកទៅត្រាំទឹករយៈពេល ៤-៥ម៉ោងបន្ទាប់មកត្រូវលាងសំអាតគ្រាប់អោយស្អាត ចំនួន ៣-៤ លើមុនពេលផ្អាប់តំា្រគ្រាប់ពូជ។ ការផ្អាប់ត្រូវយកក្រណាៈពេល ១-២ម៉ោង បន្ទាប់មកយកទៅ ត្រាំទឹករយៈពេល ៤-៥ម៉ោងបន្ទាប់មកត្រូវលាងសំអាតគ្រាប់អោយស្អាត ចំនួន ៣-៤ លើមុន ពេលផ្អាប់តំា្រគ្រាប់ពូជ។ ការផ្អាប់ត្រូវយកក្រណាត់ជ្រលក់ទឹកឲ្យជោគយកមកខ្ចប់គ្រាប់នោះ ហើយកប់ទៅក្ុងដីសើមៗ រយៈពេល ១យប់។ មុនដាំត្រូវយកគ្រាប់ពូជមកលាយជាមួយ នឹងថំា្នសំលាប់ផ្សិតប្រភេទ Captan Zinneb Mancozeb ក្នុងកំរិត ២% ឬ ១គក្រ គ្រាប់ពូច បរិមាណកន្លះស្លាបព្រាបាយ ច្របល់ឲ្យសព្វយកទៅដាំដោយប្រើចន្លោះគុម្ព ២៥សម ចន្លោះ ជួរ ៦០សម ជំរៅ ២-៣សម ២-៣គ្រាប់ក្នុងមយយគុម្ពហើយគ្របពីលើដោយកំណាត់ចំបើង ខ្លីៗ ឬជីធម្មជាតិពុករលួយល្អ ពីវិធីនេះគឺដាំឲ្យត្រសក់ឡើងតោងចំណារបញ្ឈរ ប៉ុន្តែការដាំ អោយវារលើកដី ត្រូវប្រើចន្លោះជួរ ៨០សម ចន្លោះគុម្ព ៥០សម , ៣-៤ គ្រាប់ក្នុងមួយគុម្ព តែគ្របគុម្ពដូចគ្នា។ ក្រោយពីដាំភ្លាម ត្រូវពិនិត្យមើលសំណើមដីកាលដាំ ហើយ ដើម្បីអោយ ត្រសក់ដុះស្មើគ្នាងាយថែទាំ។ ក្រោយពីដាំរយៈពេល ៣-៤ ថ្ងៃក្នុងលក្ខខណ្ឌ អាកាសធាតុ ពេលថ្ងៃ៣០ oC និងពេលយប់១៨-២ oC ធ្វើអោយត្រសក់លូតលាស់លឿន។
       ៥-របៀបស្រោចស្រព
       -ដំណាំត្រសក់ជាប្រភេទដំណាំត្រូវការទឹកជាប្រចាំ ប៉ុន្តែសំណើមដីមិនលើសពី ៥០- ៧០%ឡើង។ សេចក្តីត្រូវការទឹកចែកចេញជាបីវគ្គៈ
       -វគ្គលូតលាស់ៈ ចាប់ពីត្រសក់ដុះ រហូតដល់ត្រសក់បោះដៃ និងមានផ្កាក្រពុំវាត្រូវការ សំណើមដីជា មធ្យោមប្រមាណពី៥០-៦០% ។ របៀបស្រោច ដោយបាញ់ទឹកពីលើល្អជាង ការស្រោចដោយបញ្ចូលតាមចន្លោះជួរគឺ១ថ្ងៃម្តង ឬ២ដងទៅតាមប្រភេទដី និងអាកាសធាតុ បរិមាណទឹកក្នុងវគ្គនេះមានប្រមាណពី ១៤០០ទៅ១៦០០ ម៣/ហត។
       -វគ្គបន្តពូជនិងផ្លែៈ ចាប់ពីត្រសក់មានអាយុពី១៥ថ្ងៃឡើងទៅ វានិងមានផ្កាឈ្មោល ចេញតាមថ្នាំង ប៉ុន្តែមិនទាន់រឹង វគ្គនេះវាត្រូវការសំណើមដីពី ៦០-៧០% គឺជាវគ្គដែលត្រូវ ការទឹកច្រើនជាងគេ រហូតដល់ត្រសក់មានអាយុ ៣០-៤០ថ្ងៃក្រោយដាំ ប៉ុន្តែការស្រោច ដោយបញ្ចូលតាមចន្លោះរងមួយអាទិត្យ ២-៣លើកជាការល្អព្រោះការស្រោចដោយបាញ់ ទឹកពីលើធ្វើឲ្យប៉ះពាល់ដល់ការបន្តពូជបរិមាណទឹកសរុបក្នុងវគ្គនេះមានពី ១៨០០-២០០០ ម២ /ហត។
       -វគ្គចេញផ្លែៈ ១០០% ចាប់ពីការប្រមូលផលបាន ១-២ លើកត្រសក់ត្រូវការសំណើម ដីទាបមកវិញ គឺពី ៥០-៦៥% កាលនាការបញ្ចូលទឹកលើសពីនេះធ្វើឲ្យត្រសក់ចាប់ប្រែពណ៌ ពីបៃតងទៅលឿង។
       ៦-ដកស្មៅ និងជំ្រជ្រោយដី
       -ការជ្រំជ្រោយដីត្រូវធ្វើឡើងនៅពេលត្រសក់មានសន្លឹកពិតចំនួន២ គឺនៅពេលទង របស់វាលូតវែង (១០-១៥ថ្ងៃក្រោយដាំ) ត្រូវជ្រំបំបែកដីសើរៗហើយកៀរយកដីពីបាតរង មកលប់គល់ឲ្យជិតក្នុងករណីដីដែលដុះស្មៅ ត្រូវដកយកស្មៅចេញមុនជ្រំដី។ ចំពោះការដាំ ដោយគ្របនឹងកៅស៊ូខ្មៅ មិនចាំបាច់ជ្រំជ្រោយដីឡើយ។ ការជ្រំជ្រោយដីគឺប្រយោជន៍ធ្វើឲ្យ ដីធូរ ជ្រាបទឹកបានល្អរក្សាសំណើមបានយូរ ធ្វើឲ្យខ្យល់ចេញចូលបានល្អ បន្ថយការលូត លាស់របស់ស្មៅ។
       ៧-ការដោតចំណារ
       ការដោតចំណារមានសារៈសំខាន់ដោយ បង្កើនទិន្នផល និងបន្ថយការរាតត្បាតអំពីជម្ងឺ និងសត្វល្អិត។ ការដោតចំណារត្រូវយកមែកឈើក្រៀមៗ គ្មានស្លឹក មកដោតបញ្ឈរក្បែរៗ គុម្ពឲ្យញឹកហើយចងអោយជាប់ការពារដួលរលំ គេធ្វើឡើយក្រោយពីដាំរយៈពេល ១០-១៥ ថ្ងៃ គឺក្រោយពីជំ្រជ្រោយដី។
       ៨-ការប្រើប្រាស់ដី
       -ដំណាំត្រសក់ក៏ដូចដំនាំឯទៀតដែរ វាត្រូវការសារជាតិចញ្ចឹម បីយ៉ាងសំខាន់គឺអាសូត N ផូស្វ័រ P ប៉ូតាស្យូម K និងសារធាតុផ្សេងៗទៀត ប៉ុន្តែសារធាតុទាំងនោះ វាត្រូវការទៅតាម ដំណាក់កាលរបស់វាដូចជាៈ ដំណាក់កាលលូតលាស់ដើម ស្លឹក វាត្រូវការអាសូតច្រើនជាង គេបន្ទាប់មកគឺធាតុប៉ូតាស្យូម ប៉ុន្តែផូស្វ័រវាត្រូវការបន្តិចម្តងៗ ចាប់ពីវគ្គកំនរកំណើតផ្កាដោយ បរិមាណក្នុងមួយវដ្តជីវិតគឺតិចជាងគេ ដូចនេះការប្រើប្រាស់ជីត្រូវដាក់ទៅតាម ដំណាក់ការ របស់វាៈ
       -មុនពេលដាំគេតែងដាក់ជីធម្មជាតិ ឲ្យបានច្រើនពី១៥-២០តោនក្នុងមួយហត និងជីគីមី ប្រភេទ ១៥.១៥.១៥ ចំនួន១៥០ គក្រ ជីទាំងនោះត្រូវដាក់ទៅក្នុងបាតរណ្តៅហើយជ្រំដីលក់ អោយជិតពីលើ ទើបធ្វើការដាំដុះពីក្រោយ។
       -ក្រោយពេលដាំរយៈពេល ១០-១៥ ថ្ងៃ គេត្រូវយកជីអាសូតសុទ្ធ(អ៊ុយរ៉េ) ចំនួន២៥-៣០ គក្រ មកលាយទឹកស្រោចចំៗគុម្ព បន្ទាប់ស្រោចទឹកលាងតាមក្រោយ។
       -នៅក្នុងវគ្គត្រសក់ចេញផ្កា ១០០% គេយកជីគីមីប្រភេទ ១៥ ១៥ ១៥ ដដែល ចំនួន ១០០គក្រ មកដាក់ចន្លោះគុម្ពហើយលុបដីអោយជិត បន្ទាប់មកស្រោចទឹកឲ្យជោគ ។
III. ជំងឺនិងសត្វល្អិត
       ១-អំពីជំងឹផ្សិត
       -ត្រសក់រងការបំផ្លាញដោយជំងឺផ្សិតច្រើនប្រភេទ ហើយគ្រប់វគ្គលូតលាស់វគ្គបន្តពូជ និងវគ្គទុំនៃផ្លែ។
       *ជំងឺរលាក់គល់កូនដំណាំៈ វាបង្កឡើងដោយក្រុមផ្សិតច្រើនប្រភេទរោគសញ្ញាគឺ ចាប់ ផ្តើមរលាកគល់ដំណាំ ក្នុងដំណាក់កាល ៥-៧ថ្ងៃ ក្រោយដុះធ្វើឲ្យរលាកជំាៗគល់ ក្រោយ មកក៏ចាប់ផ្តើមដួលរលំ ហើយរីករាលដាលកាន់តែច្រើនឡើងៗ លើរងកូនដំនាំ។ លក្ខខណ្ឌ គឺកូនដំណាំស្លោក ជាប់មកជាមួយគ្រាប់ដីថ្នាលសំណាបមានមេរោគ សំណើមដីខ្ពស់លើពី ៧០% គ្មានខ្យល់អាកាសនិងពន្លឺគ្រប់គ្រាន់។
       *ជំងឺស្ងួតស្លឹកពណ៌ត្នោតៈ
       -រោគសញ្ញាៈ ដំបូងស្លឹកត្រសក់ឡើងលឿងផ្ទាំងៗក្រោយមកទៅជាស្ងួតហើយប្រែ ពណ៌ទៅត្នោតប្រផេះពីស្លឹកក្រោមហើយឡើងមកលើ ធ្វើឲ្យស្លឹកដំណាំស្ងួតពីដើមមួយទៅ ដើមមួយ ហើយរីករាលដាលយ៉ាងរហ័ស។
       លក្ខខណ្ឌបំផ្លាញៈ នៅរដូវវស្សាភាគច្រើនជាងរដូវប្រាំង បណ្តាលមកពីសំណើមដី ខ្ពស់ អាកាសធាតុក្តៅ ចន្លោះគុម្ពញឹក ចំនួនដើមក្នុងគុម្ពលើសកំណត់ពន្លឺមិនគ្រប់គ្រាន់ខ្យល់ អាកាសមិនល្អ ។
       *ជំងឺរលួយឫស និងស្ងួតបណ្តូលនៃដើមៈ
       -រោគសញ្ញាៈ ក្នុងដំណាក់កាលកូនដំនាំខ្ចីៗ ធ្វើឲ្យស្វិតរញមតែមិនដួលឡើយ។ ពេល ដំនាំចំនាស់គឺ នៅពេលថ្ងៃក្តៅខ្លាំធ្វើឲ្យរញមស្រពោនឡើងៗ ដើមរបស់ដំណាំស្ងួតបន្តួល ឫស របស់វាប្រះហើយជំាៗ។
       -លក្ខណបំផ្លាញៈ ជំងឺរស់នៅក្នុងដី និងទឹក ហើយវាចម្លងពីចំការមួយទៅចំការមួយពី ដើមមួយទៅដើមមួយដោយទឹក និងកាកសំណល់ដំណាំ អាកាសធាតុក្តៅហើយសើមដីខ្លាំង លើសពី ៧៥% ងាយនឹងកកើត។
       *ជំងឺក្រាម្សៅលើស្លឹកៈ
       -រោគសញ្ញាៈ ដំបូងសង្កេតឃើញលេចចេញចំណុចពណ៌លឿងតូចៗ លើស្លឹក ក្រោយ មកមានស្នាមម្សៅកញ្ចុំៗ រាងរង្វង់រយៈពេល ២-៣ថ្ងៃរង្វង់ម្សៅនេះរីករាលដាលពេញស្លឹក ទាំងស្លឹកខ្ចីក៏ដូចជាស្លឹកចាស់។
       -លក្ខណកំណើតៈ ច្រើនកើតនៅរដូវប្រាំង ពេលអាកាសធាតុត្រជាក់ស្ងួតមេរោគចូល ចិត្តរស់នៅតាមដើមឈើ ព្រៃនិងឈើហូបផ្លែ រដូវភ្លៀងមិនធ្វើឲ្យមានលក្ខណធ្ងន់ធ្ងរឡើយ។
       ២-ជំងឺបង្ករឡើយដោយវីរុស
       -ជំងឺដែលបង្ករដោយវីរុស មានច្រើនប្រភេទលើដំនាំត្រសក់ដូចជាៈ
       *ជំងឺរួញស្លឹកខ្មួរចុះក្រោមៈ
       -រោគសញ្ញាដំបូងវាលេចចេញចំណុចខ្លះនៅលើស្លឹក គឺសភាពរួញជាពិសេសស្លឹកខ្លីៗ ក្នុងដំណាក់កាលលូតលាស់ធ្វើឲ្យមិនអាចរីកធំធាត់បាន ព្រមទាំងធ្វើឲ្យផ្លែងពកៗ ក្រឡាៗ ហើយរឹងសំបក សាចត្រសក់គ្មានរសជាតិ វារីកនិងរាលដាលចម្លងដោយក្រុមចៃ។
       វិធានការការពារ និងកំចាត់ៈ គឺជ្រើសរើសពូជគ្មានជម្ងឺ កំចាត់ស្មៅអោយស្អាតនិង ការពារចៃកុំឲ្យបំផ្លាញត្រសក់ ។
       ៣-សត្វល្អិតៗ: មានសត្វល្អិតចង្រៃជាច្រើនប្រភេទ ដែលបំផ្លាញដំនាំ ក្នុងនោះមានសត្វ ល្អិតជាភ្នាក់ងារបង្កររោគ និងសត្វល្អិតបំផ្លាញផ្ទាល់។ សត្វល្អិតជាភ្នាក់ងារចម្លងមានៈ
       -ចៃបៃតងៈ រោមជញ្ជក់ស្លឹកធ្វើឲ្យត្រសក់រួញស្លឹកហើយខ្មួរចុះក្រោម
       -មមាចជញ្ជក់ស្លឹកៈ វាមានពីប្រភេទ មាឌតូចនិងមាឌធំ តែងជញ្ជួក់ស្លឹកធ្វើឲ្យស្លឹក ត្រសក់ស្ងួតគែមហើយកោងស្លឹកឡើងលើ។
       រុយសៈ រុយប្រភេទនេះមានមាឌតូចៗពណ៌ស ហើយមើលនឹងភ្នែកទទេស្ទើរមើលមិន ឃើញ គេសង្កេតវាបាន ដោយត្រូវពិនិត្យមើលក្រោមស្លឹកពេលថ្ងៃក្តៅ ។
       ដើម្បីការពារទៅនឹងកត្តាចង្រៃទាំងនេះគេត្រូវអនុវត្តន៍វិធីសាស្រ្តច្រើនយ៉ាងដូចជាជ្រើស រើសរដូវ ផ្លាស់ប្តូរមុខដំនាំ ជ្រើសរើសពូជធន់ទ្រាំ រៀបចំដីឲ្យបានត្រឹមត្រូវ សំអាតស្មៅក្នុង ចំការ ជាពិសេសគ្រប់គ្រងវត្តមានសត្វល្អិត មុនពេលវាពេញវ័យបន្ទាប់មកអនុវត្តន៍វិធានការ ដើម្បីកំចាត់។
IV.ការប្រមូលផល
       ១-ការប្រមូលផល
       -ការប្រមូលផ្តលគឺធ្វើឡើងក្រោយពីដាំរយៈពេលខុសគ្នា ទៅតាមប្រភេទពូជនិង អាស្រ័យទៅតាមសេចក្តីត្រូវការដូចជាៈ
       -ពូជស្រាលៈ គឺគេអាចប្រមូលផលដំបូងក្រោយពីការដាំរយៈពេល ៣៥ ទៅ៤០ថ្ងៃ គឺ បេះផ្លែដោយយកកន្ត្រៃកាត់ត្រឹមទង នៃផ្លែ ហាមប្រលេះយកតែផ្លែបណ្តាលអោយផ្លែត្រសក់ ឆាប់ក្រហមប្រែពណ៌ ប្រភេទពូជនេះទិន្នផលមធ្យមចន្លោះពី៨-១០តោន ១/ហត។
       -ពូជកណ្តាលៈ គឺការប្រមូលផលដំបូងក្រោយពីដាំបានរយៈពេល ៤៥-៥០ថ្ងៃ ការបេះ គឺកាត់យកតែផ្លែដូចជាត្រសក់ឯទៀតដែរ ការបេះយកផ្លែស្រស់ៗមានចំនួន ពី ៥-៧លើក ហើយទិន្នផលជាមធ្យោម១០-១២តោន១ហត។
       -ពូជធ្ងន់គឺធ្វើការប្រមូលផលបានច្រើលើកពី ៥-១០លើក ហើយទិន្នផលជាមធ្យោមពី ១០ទៅ១៥តោន/១ហត ។
       ២-ការប្រមូលផលពូជៈ
       -ដើម្បីអោយពូជនៅជំនាន់ក្រោយទទួលបាននូវភាពសុទ្ធល្អ ការជ្រើសរើសត្រូវអនុវត្តន៍ តាមវិធីសាស្ត្រខាងក្រោមៈ
       -ដើមគ្មានជំងឺនិងសត្វល្អិតបំផ្លាញ
       -ដើមលូតលាស់ធម្មតា មានលក្ខណៈតែមួយផ្នែកសំខាន់ៈ គឺថ្ងៃខែចេញផ្កាស្លឹកពណ៌ និងទ្រង់ទ្រាយផ្លែ មានលក្ខណៈដូចគ្នា ទាំងពណ៌និងទំហំ។ ផ្លែដែលមុនគេ(ផ្លែដំបូង) ត្រូវ កាត់ចោលទុកតែផ្លែលើកទី២ទី៣ ទុកអោយទី៣នៅពេលផ្លែទុំក្រហមប្រះបែក ក្រឡាក្រោយ ពីបេះហើយត្រូវរក្សាទុកពី៤-៥ ថ្ងៃទើបពុះផ្លែយកគ្រាប់ត្រាំទឹកមួយយប់ បន្ទាប់មកលាងទឹក សំអាតយកគ្រាប់ដែលល្អមកដាក់ហាលថៃ្ងរយៈពេល ១-២ថ្ងៃ ( ហាមហាលថ្ងៃត្រង់ និងលើ ឧបករណ៏ដែក ) ក្រោយមកទុកគ្រាប់អោយត្រជាក់ទើបប្រមូលយកគ្រាប់ដាក់ដប ឬ កញ្ចប់ ហើយបិទជិត រក្សាទុកនៅកន្លែស្ងួតធម្មតា ហាមត្រូវកំដៅថ្ងៃ។

យោងតាមៈ��ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
��នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
��គំរោងឥណទានកម្មវិធី ធនាគារ អភិវឌ្ឍន៍ អាស៊ី (ADB)
��លេខ ១៤៤៥-CAM(SF) ២០០៥

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.