អត្ថបទថ្មីៗ :

មមាចត្នោតបំផ្លាញដំនាំស្រូវនិងវិធានការកំចាត់

Tuesday, December 20, 2011

មមាចត្នោតបំផ្លាញដំនាំស្រូវនិងវិធានការកំចាត់                                  មមាចត្នោតបំផ្លាញដំនាំស្រូវនិងវិធានការកំចាត់                                  
១. ការពិពណ៌នាអំពី មមាចត្នោត 
       មមាចត្នោតពេញវ័យមានស្លាបវែងវាហើរចូលទៅក្នុងស្រែនិង ពងនៅលើស្រទាប់ស្លឹក ឬនៅលើទ្រនុងស្លឹក។ វាពងជាកញ្ចុំ និងមាន
រាងដូចស្លឹតចេកមមាចត្តោតមិនទាន់ពេញវ័យដែលស្ថិតនៅដំណាក់កាលទី១ (First instar) មានពណ៌ស ហើយមេចំនាស់មានបណ្តោយ ៤.៤-៥ម.ម មានពណ៌ត្នោត និងមានចំណុច ខ្មៅមួយនៅលើខ្នង។ មមាចត្នោតពេញវ័យ មានពីរប្រភេទគឺ ប្រភេទស្លាបវែងនិងប្រភេទ ស្លាបខ្លី។ មមាចពេញវ័យស្លាបខ្លី មានវត្តមាននៅដំណាក់កាលស្រូវទុំដែលពេលនោះវាធ្វើ បំលាស់ទីពាសពេញពីស្រែមួយទៅស្រែមួយទៀត។

២. លក្ខណៈជីវសាស្ត្ររបស់មមាចត្នោត 
       មមាចត្នោតមានវត្តជីវិតចាប់ពី២៥-៣០ថ្ងៃ ក្នុងលក្ខខណ្ឌសីតុណ្ហភាពពី ២៥-៣០ អង្គ- ស្សាសេ ពពួកស្លាបវែងមានលទ្ធភាពបង្កើតពងបានចំនួន ១០០០ពង ឬឯពពួកស្លាបខ្លីវិញ វាអាចពងបានរហូតដល់ ៣០០ពង។ ពងវាមានអាយុកាល ៦-៧ថ្ងៃ កូនមានអាយុកាល ១២- ១៤ថ្ងៃនិងមេចំណាស់ (ពេញវ័យ) មានអាយុ ៧-១៤ថ្ងៃ។

៣. លក្ខណៈបំផ្លាញរបស់មមាចត្នោត
       ក. ការបំផ្លាញដោយផ្ទាល់ៈ មមាចត្នោតទើបនឹងញាស់ និងមមាចពេញវ័យស្លាបវែង- ខ្លី សុទ្ធតែជញ្ជក់យករុក្ខរសបានពី ១០-២០ដងនៃទំងន់របស់ខ្លួនវា។ វាជញ្ជក់ព្រមទាំងបង្ហៀរ ចោលនូវអាមីណូអាស៊ីត និងជាតិស្ករមកលើដើមស្រូវ ដែលគេហៅថា ( Honeydew, Hoenydew ) ដែលផ្សំឡើងដោយអាមីណូអាស៊ីត ស្ករ និងសារធាតុចិញ្ចឹមផ្សេងៗទៀតបង្ក ឡើងជាផ្សិតហៅថា Stoody Mold ផ្សិតនេះហើយដែលបញ្ជាក់នូវកំរិតនៃការបំផ្លាញរបស់ មមាចត្នោតធ្វើឲ្យស្រូវឆេះនៅពេលដែលមានប្រជាករខ្ពស់។ មមាចត្នោតមានការឡើងយ៉ាង រហ័សនូវព្យាករហើយការបំផ្លាញមានលក្ខណៈ ធ្ងន់ធ្ងរបណ្តាលមកពីៈ
       -ការបង្កបង្កើនដំនាំស្រូវពេញមួយឆ្នាំ
       -ការប្រើប្រាស់ពូជមិនធន់នឹងមមាចត្នោត
       -ការសាបសំនាបរពង្រោះក្រាស់ពេក
       -បាចជីអាសូតច្រើនហួសកំរិត
       -ការប្រើបា្រស់ថ្នាំកសិកម្មមិនស្របតាមលក្ខណៈបច្ចេកទេស ដូចជាការរលាយថ្នាំ កសិកម្មច្រើនប្រភេទជាមួយគ្នាបាញ ច្រើនលើក ។
       ខ. កាបំផ្លាញដោយប្រយោលៈ មមាចត្នោតជាភ្នាក់ងារចម្លងជម្ងឺរីរុសដល់ដំនាំស្រូវ។ បន្ទាប់ពីបឺតជញ្ជក់រុក្ខរសជាញឹកញាប់គេសង្កេតឃើញលេចឡើងនូវជម្ងឺ តឿស្មៅនិងតឿរួញ ស្លឹកលើដំណាំស្រូវ។

៤. ការចម្លងជម្ងឺរបស់មមាចត្នោត 
       មមាចត្នោតដែលផ្ទុកទៅដោយជម្ងឺតឿស្មៅនិងតឿរួញស្លឹក បានជញ្ជក់រុក្ខរសពីដើម ស្រូវដែលមានជម្ងឺ ហើយបានបញ្ជួនេវីរុសទាំងនេះទៅក្នុងដើមស្រូវដែលគ្មានជម្ងឺ។ មមាច ត្នោតដែលផ្ទុកទៅដោយជម្ងឺវីរុសមានលទ្ធភាពចម្លងចម្ងឺរហូតដល់វាងាប់។ ស្រូវដែលស្ថិត ក្នុងដំណាក់កាលខ្ចីវាកាន់តែងាយស្រួលចម្លងរហូតដល់ដំណាក់កាលចុងក្រោយបណ្តាល ឲ្យដំណាំស្រូវមិនអាចផ្តល់ផលបាន ហើយទិន្នផលក៏មានការថយចុះយ៉ាងខ្លាំ ជួនកាលអាច បង្កឲ្យខូចទាំងស្រុង។ ចំពោះដំនាំស្រូវដែលមានអាយុ កាលកាន់តែចាស់ហើយទើបចម្លង ជម្ងឺនោះ ធ្វើឲ្យទិន្នផលមានការថយចុះបន្តិចបន្តួចប៉ុណ្ណោះ។ សុបរបស់មមាចត្នោតអាច ចម្លងជម្ងឺបាននៅពេលដែលមានប្រភពចម្ងឺ ដូចជាស្រូវមានជម្ងឺស្រូវងាប់ដោយជម្ងឺ និងស្មៅ មានជម្ងឺជាដើម។

៥. ការកំចាត់មមាចត្នោត 
       ក. វិធានការការពារ
       មិនត្រូវធ្វើស្រែពេញមួយឆ្នាំនោះទេ។ ពេលវាលាដំាដុះពីរដូវដែលទៅរដូវមួយទៀតគួរ ឲ្យឃ្លាតពីគ្នាយ៉ាងតិចបំផុតពី ២០-៣០ថ្ងៃ។ តាមការបែងចែកតំបន់ដាំដុះរបសប់អ្នកជំនាញ ផ្នែកកសិកម្មបានឲ្យដឹងថា រដូវកាលដាំដុះនៅក្នុងតំបន់ដែលត្រូវតែប្រមូលផ្តុំគ្នា (ការធ្វើស្រុះ គ្នា) បានន័យថា ការធ្វើស្រែមិនត្រូវអូសបន្លាយពេលវេលារៀងៗខ្លួនឡើងដែលជាហេតុធ្វើ ឲ្យមានការផ្តល់ចំណី និងជំរកជាប់ជាបន្តដល់មមាចត្នោត។ ធ្វើការសំអាតស្រែដោយធ្វើស្មៅ ក្នុងស្រែ ក្នុងប្រឡាយ និងភ្ជួររាស់ឲ្យបានល្អ ។ ត្រូវប្រើពូជស្រូវដែលធន់ទ្រំានឹងមមាចត្នោត ពូជស្រូវដែលមានគុណភាពល្អ និងមិនយកស្រូវសំរាប់ហូបទុកសំរាប់ធ្វើពូជទេគួរលាប់ថ្នាំ កសិកម្មជាមួយពូជមុនពេលយកទៅសាប ឬព្រោះ(Sed Treatment)។ ការព្រោះពូជស្រូវកុំឲ្យ ក្រាស់ពេក(ការប្រើប្រាស់មិនអោយលើសពី ១២០គ.ក្រក្នុងមួយហិកតា ចំពោះស្រូវពង្រោះ) ការព្រោះស្រូវគួរធ្វើឡើនៅក្រោយពេលដែលពិនិត្យឃើញមានប្រជាករមមាចត្នោតពេញវ័យ ប្រមូលផ្តុំគ្នាចូលអន្ទាក់ភ្លើង។ តាមធម្មតាក្នុងមួយខែ មមាចត្នោតប្រមូលផ្តុំគ្នាចូលអន្ទាក់ភ្លើង ពី៥-៧ ថ្ងៃដូច្នេះដើម្បីចៀសវាងការបំផ្លាញធ្ងន់ពីមមាច យើងត្រូវចាប់ផ្តើមព្រោះនៅក្រោយ ពេលដែលមមាចចូលអន្ទាក់ភ្លើង។ ធ្វើបែបនេះធ្វើឲ្យដំាណាំស្រូវនៅតូចអាចចៀសផុតពីការ ចម្លងជម្ងឺរបស់មមាចពេញវ័យបាន។ ដើម្បីការពារដំាណាំស្រូវដែលនៅត្រូវនៅក្រោយពេល ស្លាប់ព្រោះគម្បីធ្វើការបញ្ចូលទឹកនិងថែរក្សាកំរតទឹកនៅក្នុងស្រែឲ្យបានសមស្រប ដើម្បីកាត់ បន្ថយបាននូវការបំផ្លាញរបស់មមាចត្នោត។ មិនត្រូវបាចជីអាសូត (អ៊ុយរ៉េ ) ច្រើនហួស កំរិតត្រូវបង្កើតបរិមាណជីផូស្វ័រ និងជីប៉ូតាស្យូមដើម្បីបង្កើនភាពធន់ទ្រំារបស់ដំនាំស្រូវទប់ ទល់នឹងជម្ងឺ។ ត្រូវចុះពិនិត្យស្រែរបស់ខ្លួនជាប្រចាំ ដើម្បីស្វែងរកវត្តមានមមាចត្នោតនៅក្នុង ស្រែ(វែកកុម្ពស្រូវដើម្បីពីនិត្យ)។
       ខ.​ វិធានការកំចាត់ដោយប្រើប្រាស់ថាំ្នកសិកម្ម
       ការប្រើប្រាស់ថ្នាំកសិកម្មក្នុងការកំចាត់មមាចត្នោតជាជម្រើសចុងក្រោយបង្អស់។ ក្រោយពីសាបរព្រួសបានចំនួន ២ថ្ងៃប្រសិន បើយើងប្រទះឃើញមានវត្តមានមមាចត្នោត ការកំចាត់ត្រូវធ្វើឡើងដោយប្រើប្រាស់ថ្នាំកសិកម្មឲ្យបានសមស្របដូចដែលបានរៀបរាប់នៅ ក្នុងការណែនាំពីការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព។ ដំណាក់ កាលស្រូវដែលមានអាយុចាប់ពី ២០ថ្ងៃរហូតដល់ស្រូវចេញកួរ និងទុំប្រសិនបើប្រទះឃើញ មានវត្តមានមមាចត្នោតចាប់ពី ៣ក្បាល/គុម្ព ឡើងទៅយើងត្រូវធ្វើការ កំចាត់វាភ្លាមដោយ ប្រើថ្នាំកសិកម្មក្នុងការកំចាត់នេះ។ ការប្រើប្រាស់ថ្នាំកសិកម្មក្នុងការកំចាត់កំចាត់មមាចត្នោត ត្រូវការធ្វើឡើងតាមវិធីសាស្ត្រត្រឹមត្រូវ ៤យ៉ាង គឺៈ
       ជ្រើសរើសប្រភេទថ្នំាកសិកម្មត្រឹមត្រូវ ដោយអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ នៃការិយាល័យការពារដំណាំ និងត្រួតពិនិត្យភូតតាមអនាម័យក្នុងការបាញ់មិនត្រូវលាបថ្នាំ កសិកម្មច្រើនមុខបញ្ជូលគ្នាទេ ការបាញ់ថ្នាំត្រូវធ្វើឡើងនៅគល់នៃដើម្បីនៅគល់នៃដើមស្រូវ ត្រូវកន្លែងដែលពួកមមាចប្រមូលមមាចប្រមូលផ្តុំគ្នាជញ្ជកមិនត្រូវបាញ់លើស្លឹកស្រូវទេ មុន ពេលបាញ់ថ្នាំប្រសិនបើអាចត្រូវបញ្ចូលទឹកទៅក្នុងស្រែឲ្យខ្ពស់ ដើម្បីប៉ះនឹងថ្នាំនៅពេលយើង កំពុងបាញ់។៦.ជម្ងឺតឿលឿនបង្កដោយមមាចត្នោត
       ក-ភា្នក់ងារបង្កជម្ងឺៈ ជម្ងឺតឿលឿងជាជម្ងឺមួយដែលបង្កឡើងដោយវីរុសបង្កជម្ងឺតឿ ស្មៅ(Rice Grassy Stunt Virus- RGSV) និងវីរុសបង្កជម្ងឺ តឿរួញស្លឹក (Rice Ragged Stum Virus- RRSV)។
       ខ-រោគសញ្ញាៈ ស្រូវដែលកើតជម្ងឺនេះមានរោគសញ្ញាដូចតទៅៈ
       -ស្រូវដែទទួលរងជម្ងឺមានស្លឹកប្រែពណ៌ខៀវស្រាលទៅពណ៌លឿងស្រាលបន្ទាប់មក ពណ៌ទឹកក្រូច និងចុងក្រោយក្លាយទៅជាពណ៌ទឹកក្រូចស្ងួត
       -ស្លឹកនៅផ្នែកខាងក្រោមពណ៌លឿងមុន ហើយការបែ្រពណ៌ស្លឹកនេះបានបន្តមកស្លឹក ផ្នែកខាងលើ
       -ការបែ្រពណ៌នេះក៏ចាប់ផ្តើមពីគែមស្លឹក ហើយរាលដាលដូចក្នុងផ្ទៃស្លឹកទាំងមូល
       -លក្ខណៈរបស់ស្លឹកស្រូវមានជម្ងឺស្លឹកស្រូវរីក ទទឹងមិនរីកបណ្តាលទេ
     -ជម្ងឺនេះធ្វើឲ្យស្រូវតឿ និងមិនបែកពន្លកក្នុងគុម្ពច្រើន
       -ស្រែដែលកើតមានពណ៌លឿង ស្រូវមានកំពស់មិនស្មើរគ្នា។
       គ-ការចម្លងជម្ងឺៈ មមាចត្នោតជាភ្នាក់ងារចម្លងជម្ងឺវីរុសទៅលើដំនាំស្រូវ ហើយវា អាចចម្លងនេះរហូតដល់ពេលវាងាប់
       -ដើមស្រូវដែលមានជម្ងឺអាចផ្ទុកវីរុសរហូតដល់ពេលច្រូតកាត់។ ស្រូវងាប់ក៏អាចចម្លង ជម្ងឺបានដែរ។ ស្រូវដែលមានជម្ងឺស្ថិតក្នុងដំណាក់កាលខ្ចីបណ្តាលឲ្យស្រូវមិនអាចឲ្យស្រូវមិន អាចចេញផ្កាបានធ្វើឲ្យទិន្នផលមានការថយចុះយ៉ាងខ្លាំងរហូតដល់បាត់បង់ផលទាំងស្រុង
       -មមាចត្នោតចញ្ជក់ដើមស្រូវដែលមានជម្ងឺក្រោយរយៈពេល ១០-១៥នាទី វាអាចផ្ទុក មេរោគនៅក្នុងខ្លួនរបស់វា ហើយប្រហែល១០ថ្ងៃក្រោយមកវាអាចចម្លងជម្ងឺវីរុសនេះទៅដើម ស្រូវដែលគ្មានជម្ងឺបាន
       -មមាចត្នោតស្លាបវែងបាននាំជម្ងឺវីរុសនេះបានឆ្ងាយ ដូច្នេះការរាលដាលឆ្លងមានកំរិត ទូលំទូលាយចំណែកេមមាចត្នោតស្លាបខ្លីវិញកំរិចម្លងចម្ងឺតូច ពីព្រោះវាមិនអាចបំលាស់ទី បានឆ្ងាយ
       -សព្វថ្ងៃនេះពុំទាន់មានថ្នាំកសិកម្មប្រភេទណាមួយដែលអាចព្យាបាលជម្ងឺវីរុសនេះ បានឡើយ។

៧.ជម្ងឺតឿរួញស្លឹក
 

       ក-ភ្នាក់ងារបង្កជម្ងឺៈ ជម្ងឺតឿរួញស្លឹកបង្កឡើងដោយវីរុស Rice Ragged Stunt Virus-RRSV
       ខ-រោគសញ្ញាៈ ស្រូវដែលកើតជម្ងឺនេះមានរោគសញ្ញាដូចខាងក្រោមនេះ :
       -ដើមស្រូវតឿស្លឹកស្រូវមានពណ៌ខៀវចាស់
       -នៅតាមគែមស្លឹករហែក និងរួញហើយតាមបណ្តោយស្លឹកមានភាពជ្រួញៗ
       -នៅតាមចុងស្លឹកបានប្រែពណ៌ និងរួញរមួលចូលគ្នា
       -ស្រូវមិនអាចផ្ការួច នំាឲ្យគ្រាប់ស្រូវស្កក។
       គ-ការចម្លងជម្ងឺៈ របៀបចម្លងជម្ងឺ ដូចជាជម្ងឺតឿងលឿងដែរ។
       កំណត់ចំណាំ
       មានករណីខ្លះនៅលើដើមស្រូវតែមួយដើមមានលេចឡើងនូវរោគសញ្ញ ២ កឺជម្ងឺតឿ លើងនិង ជម្ងឺតឿរួញស្លឹក។

៨. ជម្ងឺតឿស្មៅ 
       ក-ភ្នាក់ងារបង្កជម្ងឺៈ ជម្ងឺតឿស្មៅបង្កឡើងដោយវីរុស (Rice Grassy Stunt Virus RGSV)
       ខ-រោគសញ្ញាៈ ដើមស្រូវដែលមានជម្ងឺមានរោគសញ្ញដូចខាងក្រោមនេះ :
       -ដើមស្រូវតឿដុះខ្នែងច្រើនតែប្រព័ន្ធឬសធម្មតា
       -ស្លឹកខ្លីតូចរឹង និងមានពណ៌លឿងលាយខៀវ ឬពណ៌លឿងទឹកក្រូច
       -នៅលើស្លឹកខ្ចីមានចំណុចពកៗជាច្រើន ឬមានពណ៌ទឹកក្រូចក្រហម
       គ-ការចម្លងជម្ងឺៈ របៀបចម្លងជម្ងឺ ដូចគ្នានឹងជម្ងឹតឿលឿងនិងតឿរួញស្លឹកដែរ។
       វិធានកាបង្ការជម្ងឺៈ ជម្ងឺតឿលឿងតឿរួញស្លឹក ក៏ដូចជាតឿស្មៅ បានធ្វើការបំផ្លាញ ដំនាំស្រូវរបស់បងប្អូនប្រជាកសិករ អស់ជាច្រើនដែលរហូតមកដល់ពេលនេះពុំទាន់មានថ្នាំ កសិកម្មដែលស័ក្តសិទ្ធអាចកំចាត់វាបានឡើយ។ ដូច្នេះវិធីសាស្រ្តដំបូងបង្អស់គឺការពារកុំឲ្យ កើតជម្ងឺ។
       វិធីសាស្ត្រការពាររួមមានៈ
       -អនុវត្តឲ្យបានជាប់ដាចខាតនូវការកំចាត់មមាចត្នោត ដូចដែលបានរៀបរាប់មកខាង លើ
       -វិធីសាស្រ្តមួយទៀត គឺការធ្វើដីឲ្យបានល្អដើម្បីឲ្យដំនាំស្រូវដុះលូតលាស់ល្អពិសេស នៅដំនាក់កាលមុនចេញផ្លែ ដើម្បីឲ្យដំនាំស្រូវមាន ភាពធន់ទ្រាំនឹងជម្ងឺ។
       វិធានការកំចាត់ៈ ក្នុងករណីដំណាំស្រូវស្ថិតក្នុងដំណាក់កាលលូតលាស់ដំបូង (អាយុ ០-៤០ថ្ងៃក្រោយ ពង្រោះ) ហើយមានការ ឆ្លងនូវជម្ងឺធ្ងន់ធ្ងរ (លើសពី១០ភាគរយនៃចំនួន ចម្លងជម្ងឺ) នោះយើងត្រូវការធ្វើការធ្វើការបំផ្លាញចោលភ្លាមតាមរបៀបភ្ជួរលុបដើម្បីសម្លាប់ ប្រភពចម្លងជម្ងឺ តែមុនពេលភ្ជួរលុបត្រូវបាញ់ថ្នាំកំចាត់មមាចត្នោត ដើម្បីចៀសវាងកុំឲ្យ មមាចត្នោតចម្លងជម្ងឺទៅស្រែដទៃទៀត។ ប្រសិនបើដំណាំស្រូវមានចម្លងជម្ងឺតិចតួចរួច ហើយ (ដោយកន្លែងនិងក្រោម១០ភាគរយ នៃចំនួនគុម្ពមានជម្ងឺ) នោះដកចោលនូវគុម្ពស្រូវ ដែលាមានជម្ងឺ ហើយជាន់ពន្លិចកប់ចោលក្នុងដីចៀសវាងការបោះចោលពាសវាពាសកាល នៅលើភ្លឺស្រែ។ បើដំណាំស្រូវមានអាយុ៤០ថ្ងៃឡើងទៅយើងត្រូវចុះពិនិត្យស្រែជាប្រចាំនិង ដកគុម្ពស្រូវណាដែលមានជម្ងឺចោលហើយជាមួយគ្នា នេះដែរ បើប្រទះឃើញមានវត្តមាន មមាចត្នោតមិនទាន់ពេញវ័យចំនួន៣ក្បាល/គុម្ព នោះត្រូវបាញ់កំចាត់មមាចត្នោតតាមការ ណែនាំនៅផ្នែកខាងលើ។ ប្រសិនបើស្រែណាមានជម្ងឺធ្ងន់ធ្ងរ នោះត្រូវបំផ្លាញចោលដោយ ភ្ជួរស្រែនោះលុបចោលតែម្តង ដោយមុនពេលភ្ជួរត្រូវបាញ់ថ្នាំកំចាត់មមាចត្នោត ដើម្បីកុំឲ្យ រាលដាលឆ្លងទៅស្រែផ្សេងទៀត។ លក្ខណៈសំគាល់ជម្ងឺតឿលឿង និងរោគសញ្ញារបស់វា លើដំណាំស្រូវៈ
       នៅក្នុងស្រែតែងតែមានការលេចចេញឡើងនូវរោគសញ្ញាជម្ងឺផ្សេងៗដូចគ្នានឹងរោគ សញ្ញារបស់ជម្ងឺតឿលឿង នោះគឺជារោគសញ្ញានៃជម្ងឺសរីរៈ រោគសញ្ញច្បាស់បំផុតនៃជម្ងឺ សរីរៈ គឺនៅពេលដែលដកគុម្ពស្រូវយើងឃើញដីដែលនៅជាប់នឹងឫសមានពណ៌ខ្មៅនិង ប្រព័ន្ធឫសទាំងមូលមានក្លិនស្អុយ និងពណ៌ខ្មៅដែរ (ពុលជាតិដែល) ដោយសារប្រព័ន្ធ ឫស ស្រូវមិនអាចស្រូបយកជីជាតិបាន ធ្វើឲ្យសស្លឹកវាប្រែពណ៌ពីខៀវទៅលឿងពីចុងស្លឹក មកក្រោមពីគែមស្លឹកចូលមកក្នុង។ របៀបសំគាល់រវាង ជម្ងឺតឿលឿង និងរោគសញ្ញាពូជ សារធាតុផ្សេងៗគឺផ្អែកទៅលើពណ៌ស ចំណែកឯ ជម្ងឺសរីរៈព្រព័ន្ធឫសមានពណ៌ខ្មៅ និង មានក្លិនស្អុយ ។ ស្រែដែលពុលសេរីរាង្គគឺនៅពេលដែលស្រូវលិចទឹកក្នុងពេលធ្វើដីរហូត ដល់ពេលពង្រោះមានរយៈពេលខ្លី(មិនដល់ ១៥-២០ថ្ងៃ) ឬ ធ្វើដីមិនបានល្អមានជញ្រ្ជាំង និងត្រី ឬកន្លែងចិញ្ចឹមសត្វហើយកាកសំណល់ទាំងនេះត្រូវបើកបង្ហូរចូលស្រែជាប្រចាំដែល នេះជាប្រភេទជម្ងឺជីវរុក្ខជាតិដែលមាននៅលើស្រូវ ។ ដើម្បីទប់ស្កាត់នូវបញ្ហានេះ យើងត្រូវ អនុវត្តវិធីសាស្រ្តមួយចំនួនដូចតទៅៈ
       -ផ្លាស់ប្តូរទឹកនៅក្នុងស្រែដោយបញ្ចេញទឹកចាស់ចេញពីក្នុងស្រែហើយបូម/បញ្ចូល ទឹកថ្មី ១-២ ដង/ថ្ងៃរួចហាលថ្ងៃ។
       -ផ្អាក បានជីអាសូតដោយបន្ថែមជីផូស្វ័រ នៅពេលដែលស្រូវចាប់ផ្តើមលាស់ស្លឹកខ្ចី ពណ៌ខៀវ ប្រព័ន្ធឫសមានពណ៌សនោះយើងត្រូវចាប់ផ្តើមបាចជីអាសូត ហើយបន្តការថែ ទាំដូចធម្មតា។
       ការកំចាត់មមាចត្នោតដែលជាភ្នាក់ាងារចម្លងជម្ងឺ
       ដើម្បីបង្ការនឹងកំចាត់មមាចត្នោតដែលជាភ្នាក់ងារចម្លងជម្ងឺលើដំនាំស្រូវ ឲ្យមាន ប្រសិទ្ធភាព មន្ទីរកសិកម្មខេត្ត-ក្រុង ការិយាល័យកសិកម្មស្រុកអជ្ញាធរមូលដ្ឋាន បងប្អូន ប្រជាកសិករត្រូវប្រមូលផ្តុំកំលាំង ផ្តោតការយកចិត្តទុកដាក់លើការណែនាំអនុវត្តនូវបណ្តា វិធីសាស្ត្រកំចាត់សត្វល្អិតចង្រៃនេះឲ្យបានស្រុះគ្នា។ ខាងក្រោមនេះជាការងារមួយចំនួន ដែលត្រូវតែអនុវត្តៈ
       ១-ជំរុញបន្ថែមនូវសកម្មភាពរបស់ក្រុមការងារកំចាត់មមាចត្នោតនិងជម្ងឺលើដំណាំស្រូវ ដែលបង្កឡើងដោយមមាចត្នោត (ជម្ងឺតឿលឿងតឿរួញស្លឺកនិងតឿស្មៅ) ចូលរួមសហការ ជាដែលស្ងាប័ន ឬអង្គភាពពាក់ព័ន្ធ និងប្រមូលផ្តុំទាំងស្ថាប័ននយោបាយនៅតាមមូល-ដ្ឋាន ដើម្បីអនុវត្តយ៉ាងសកម្ម និងស្រុះគ្នានូវវិធានការបង្ការ និងកំចាត់មមាចត្នោតនិងជម្ងឺលើដំនាំ ស្រូវនៅក្នុងតំបន់គោលដៅ។ ក្រុមការងារនេះត្រូវទទួលខុសត្រូវប្រជុំជារៀងរាល់សប្តាហ៍ ហើយធ្វើរបាយការណ៍ជូនថា្នក់ដឹកនាំអំពីសភាពការណ៍សមាសភាពចង្រៃនៅតាមមូល ដ្ឋាន។
       ២-ណែនាំដល់ភា្នក់ងារផ្សព្វផ្សាយ ដើម្បីជំរុញការផ្សព្វផ្សាយជួយដល់កសិករនូវចំនេះ ដឹងជាមូលដ្ឋានអំពី វិធីសាស្ត្រអង្កេតនិងព្យាករណ៍វត្តមាននិងកំចាត់មមាចត្នោតនិងជម្ងឺ ដំណាំស្រូវដែលបង្កឡើងដោយមមាចត្នោតបំផ្លាញដំនាំស្រូវផ្សព្វផ្សាយពីតំបន់ដែលមាន ការបំផ្លាញខ្លាំង និងវិធីសាស្ត្រថ្មីៗ ដែលមានប្រសិទ្ធភាពក្នុងការកំចាត់សមាសភាពចង្រៃ ទាំងនេះ។
       ៣-ជំរុញឲ្យមានមន្ត្រីការពារដំណាំយ៉ាងតិច ០១រូប និងបង្កើតកន្លែងដាក់អន្ទាក់ភ្លើង នៅមូលដ្ឋានដើម្បីតាមដានិង ព្យាករណ៍វត្តមានមមាចត្នោតនៅតាមមូលដ្ឋានរបស់ខ្លួន
       ៤-នៅពេលដែលមានការផ្ទុះឡើងនូវសត្វចង្រៃ និងជម្ងឺនេះដើម្បីកំចាត់ត្រូវតែអនុវត្តឲ្យ បានទាន់ពេលនូវបណ្តាលចំណុចសំខាន់ដូចខាងក្រោមៈ
       -បាញ់ថ្នាំកំចាត់មមាចត្នោតឲ្យបានស្រុះគ្នាតាមការណែនំានៅក្នុងសៀវភៅនេះបំផ្លាញ ចោលចំពោះស្រូវដែលមានជម្ងឺតាមការ ណែនាំនៅក្នុងសៀវភៅនេះ
       -អនុវត្តគោលការណ៍ជួយឧបត្ថម្ភដល់ការកំចាត់មមាចត្នោតនិងជម្ងឺបំផ្លាញដំនាំស្រូវ ដែលបង្កឡើងដោយមមាចត្នោត
       -ជំរុញបន្ថែមដល់សកម្មភាពត្រួតពិនិត្យការធ្វើអាជីវកម្ម និងប្រើប្រាស់ថ្នាំកសិកម្មនៅ តាមមូលដ្ឋាន ហាមការធ្វើអាជីវកម្មថ្នាំកសិកម្មក្លែងក្លាយ ពុំមានគុណភាពល្អមានការឡើង ថ្លៃនូវថ្នាំកសិកម្មក្នុងពេលដែលមានការផ្ទុះឡើងនូវសមាសភាពចង្រៃនេះសមាសភាពចង្រៃ នេះរាលដាលឆ្លងពីកន្លែងមួយទៅកន្លែងមួយទៀត។
       ៥-ត្រូវធ្វើការណែនាំចំពោះរដូវកាលសាប ព្រួស ស្ទូងអូសបន្លាយដែលជា ហេតុធ្វើ ឲ្យក្នុងតំបន់មួយមានដំនាំស្រូវដុះលូតលាស់ខុសគ្នា។ ធ្វើការបង្កាត់ពូជស្រូវដែលធន់ទ្រាំនឹង មមាចនៅតាមវិទ្យាស្ថានសហគមអ្នកផលិតពួជ និងណែនាំដល់ប្រជាកសិករពីបច្ចេកទេស ដាំដុះឲ្យបានល្អ៕

យោងតាមៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
កម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម
Loan ២០២២-CAM[SF] ២០០៨

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.