សួនបន្លែគ្រួសារ នៅប្រទេសកម្ពុជាមានពូជដំណាំបន្លែមួយភាគធំដែលប្រជា កសិករយើង បានដាំនឹងប្រើប្រាស់ ព្រមទាំងរក្សាទុកពូជបន្តពីរ រដូវមួយទៅរដូវមួយបានយ៉ាងងាយស្រួល ដោយសារលក្ខណៈ | |||
ពិសេសពីរយ៉ាងគឺ ប្រពៃណី ដីដូនតាបំរុងទុកពូជបន្ត និងកត្តាភូមិសាសាស្ត្រទាក់ទងទៅនិង រដូវធំៗពីរ គឺប្រាំង និងវស្សា។ ដំនាំខ្លះគេទុកពូជពីរដូវប្រាំងយកទៅដាំបន្តរដូវវស្សា ហើយ ពីរដូវវស្សាបន្តទៅរដូវប្រាំងវិញ។ តំបន់ខ្លះមិនអំណោយផលក្នុងការទុកនៅតំបន់របស់ខ្លួន គេបានផ្ទេរវាទៅតំបន់មួយក្នុងរដូវពិបាកដាំដុះ ឬមានគ្រោះមហន្តរាយផ្សេងដូចជាទឹកជន់ លិចបន្ទាប់ពីទឹកសំរកគេបានទៅយកមកដាំឡើងវិញ របៀបនេះឲ្យឈ្មោះថា ការបំលាស់ប្តូរ ទីតាំងនៃពូជ ដើម្បីចិញ្ចឹម និងរក្សាប្រភពពូជក្នុងមូលដ្ឋាន។ ១-ពូជដំណាំដែលកសិកររកបានក្នុងមូលដ្ឋានផ្ទាល់ ប្រភេទពូជដំណាំបន្លែចំរុះ ដែលយកមកដាំក្នុងសួនបន្លែ ហើយមានលទ្ធភាពរកបាន ក្នុងតំបន់របស់ខ្លួន ឬតំបន់ជិតខាងភាគច្រើនគឺប្រភេទដំណាំអាកាសធាតុក្តៅ ដូចជា:ពូជ ននោងជ្រុងត្រឡាច ល្ពៅ ម្រះ ត្រសក់ចំណារ ត្រសក់ស្រូវ ស្លឹកបាស ម្ទេស ត្រប់គ្រប់ប្រភេទ សណ្តែកកួរ ឃ្លោក ម្រុំ ផ្ទី ជីរគ្រប់ប្រភេទស្លឹកគ្រៃងប់ស្អំ ពពាយជ្រុង។ល។ មធ្យោបាយ ដែលកសិកម្មអាចរកបានគឺ តាមរយៈការសំគាល់ឃើញ ហើយធ្វើការទិញ ឬដូរពីគ្នាទៅវិញ ទៅមកជាពិសេសគឺ ការផ្លាស់ប្តូរ រវាងគ្នានឹងគ្នាតាមរយៈភូមិផងជិតខាងគ្នាដោយភាពមិន រើសអើង។ ១.១ ពូជដែលបានមកពីតំបន់ផ្សេងៗ ប្រភេទបន្លែខ្លះ ដែលប្រជាកសិករតែងនិយម ហើយប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែលក្ខខណ្ឌភូមិសាស្ត្រ មិនអាចទុកពូជបានគេត្រូវធ្វើការទិញពីមជ្ឈមណ្ឌលស្រាវជ្រាវ ឬ ក៏បានមកពីការទិញនៅទីផ្សារ។ ពូជទាំងនេះមានប្រភេទខ្លះនាំចូលពីក្រៅប្រទេស រួមមាន: ប៉េងប៉ោះ មិនប្រកាន់រដូវ ខាត់ណា ដើមឆៃថាវ ស្ពៃចង្កឺះ ស្ពៃខៀវ ម្ទេសហាវៃត្រកូនគ្រាប់ ។ល។ ពូជទាំងនេះភាគច្រើនតាមរយៈអាជីវករលក់ដូរដូចនេះ ត្រូវសាកសួរព័ត៌មានពី អាជីវករទាំងនោះអោយច្បាស់នូវលក្ខណៈផ្សេងៗ ដូចជាភាគរយនៃការដុះរបស់គ្រាប់អាយុ កាលនៃការដុះលូតលាស់ រួមទាំងទិន្នផលផងដែរព្រោះថា ពូជខ្លះការទុកដាក់មិនបាន ត្រឹមត្រូវលើសឆ្នាំកំណត់ប្រើប្រាស់មិនសមស្របនឹងតំបន់ដាំដុះនីមួយៗធ្វើអោយការដំាដុះ ជួបនូវវិបត្តិដូចជា អាត្រាដុះតិចបំផុតដុះលូតលាស់តែមិនផ្លែក៏មានព្រមទាំងកើតជំងឺនិង បំផ្លាញដោយសត្វល្អិត។ ២-ការរក្សាទុកពូជបន្ត ដើម្បីអោយការសន្សំ និងទុកពូជបន្តទទួលបានលទ្ធផលល្អ សូមលើកយកនូវបញ្ហា សំខាន់ៗមួយចំនួនក្នុងអត្តបទខាងក្រោមមកជំរាបជូនៈ ២.១ប្រភេទពូជដំណាំទុំមិនស្ងួត មានប្រភេទដំណាំបន្លែយកផ្លែជាច្រើន ដែលការរក្សាទុកពូជបន្តតាមប្រពៃណីដោយ ផ្លែទុំ ឬកូរទុំ។ ដំណាំដែលមានផ្លែ ឬកួរដែលទុំហើយផ្លែ ឬ កួរមិនស្ងួតត្រូវរលួយកាលណា ទុកយូរថ្ងៃ ឬខែរួមមានៈ ត្រលាច ម្រះ ល្ពៅ ត្រប ម្ទេស ប៉េងប៉ោះត្រសក់ចំនារជាដើម។ គេត្រូវរក្សាទុកផ្លែណាមួយដែលអ្នកយល់ឃើញថា វាសមល្មមអាចទុកពូជបានត្រូវទុកអោយ វាទុំនៅនឹងដើមរហូតដល់ល្មមបេះ ដូចជាៈ -ត្រឡាច ល្ពៅពេលផ្លែរបស់វាមានឡើងក្រោមម្សៅពណ៌ស អាចបេះយកមកទុក យ៉ាងយូរមួយអាទិត្យត្រូវពុះយកគ្រាប់មកត្រាំទឹកមួយយប់ ហើយលាងទឹកអោយស្អាតដាក់ ហាលថ្ងៃអោយស្ងួតរយៈពេល២ ទៅ ៣ថ្ងៃ (ហាមហាលពេលថ្ងៃត្រង់ក្តៅខ្លាំង)អាចយកមក ទុកបាន។ ២.២-ប្រភេទពូជដំណាំទុំស្ងួត ប្រភេទដំណាំយកផ្លែ ឬស្លឹកខ្លះ ពេលទុំសំបកផ្លែ ឬកួរនោះស្ងួតដូចជាៈ -ប្រភេទស្ពៃចង្កឹះ ស្ពៃខៀវ សាលាដ សណ្តែកកួរ និងជីគ្រប់ប្រភេទ ពេលទុំ កួររបស់ វាស្ងួត។ នៅពេលវាស្ងួតល្មមគេត្រូវច្រូត ឬបេះកួរនោះទៅសំងួតបន្ថែមរយៈពេល ១ទៅ២ថ្ងៃ អាចសំរាំងយកសំបកចេញដោយរើសចោលនូវគ្រាប់ស្អុយ គ្រាប់ស្ពៀតឬគ្រាប់មានសត្វល្អិត បំផ្លាញ ហើយដាក់ហាលបន្ថែមចំនួន ២ទៅ ៣ថ្ងៃទៀតទើបយកទៅទុកដាក់បាន។ ដើម្បីធានាកុំឲ្យមានការបាត់បង់ដូចជាស្ពៃ សាលាដ មិនត្រូវទុកផ្លែ ឬកួរវាអោយទុំយូរ ថ្ងៃនៅក្នុងថ្នាលឡើយ ព្រោះវាប្រេះជ្រុះគ្រាប់ឬគ្រប់ដុះផ្សិតពេលត្រូវទឹកសន្សើមពេលយប់។ ចំពោះសណ្តែកកួរគេទុកពូជបានល្អក្នុងរដូវប្រាំង ត្រូវបេះកួរដែលទុំស្ងួតថ្មីៗប្រសិនបើទុក កួរអោយស្ងួតយូរថ្ងៃ ជា បច្ច័យអាក្រក់មួយគឺមេសត្វខ្មួតពងដាក់ហើយអាចទៅញាស់ស៊ីក្នុង ឧបករណ៍នៃរយៈពេលរក្សាទុកពូជដោយមិនដឹងខ្លួន។ -ប្រភេទពពាយ ននោងមូល ននោងជ្រុង និងឃ្លោក គេត្រូវទុកផ្លែអោយស្ងួតក្នុងចំការ ក្រោយមកបេះផ្លែ ទាំងនោះមកដាក់ហាលថ្ងៃបន្ថែរយៈពេល ២ទៅ៣ ថ្ងៃ បន្ទាប់មកយកទៅ ចងព្យូរទុកក្រោមផ្ទះឬចង្រ្កានបាយ ដោយពុំចាំបាច់សំរាំងយកគ្រាប់ឡើយនេះជាការទុក សម្រាប់ដាំលក្ខណៈគ្រួសារ។ -ត្រប់ត្រសក់ចំនារ ម្រះ ត្រសក់ស្រូវ ប៉េងប៉ោះ ម្ទេស គេត្រូវរក្សាទុកផ្លែអោយទុំ មានពណ៌ក្រហមទន់ជ្រាយ ត្រសក់ស្រូវរបេះទងត្រូវប្រមូលយកផ្លែ ដំនាំទាំំងនោះមកពុស យកគ្រាប់ដាក់ត្រាំទឹកមួយយប់ ហើយលាងសំអាតអោយអស់រំងិល ដាក់ហាលថ្ងៃអោយ សួតរយៈពេល ២ទៅ៣ថ្ងៃអាចយកទៅទុកដាក់បាន។ ២.៣-វិធីសាស្ត្ររក្សាទុកគ្រាប់ពូជ ជាទូទៅការរក្សាទុកគ្រាប់ពូជ សម្រាប់ដាំដុះក្នុងរដូវបន្តបន្ទាប់កសិករភាគច្រើនជួប នូវបញ្ហាដូចជាភាគរយ នៃដំណុះត្រូវចុះថយខ្លាំងគ្រាប់ពូជត្រូវស៊ីបំផ្លាញដោយសត្វល្អិត ជាពិសេសសត្វខ្មួត ទាំងនេះបណ្តាលមកពីការប្រមូលពូជពីចំការយឺតយ៉ាវ ការសំរាំងពូជ មិនបានត្រឹមត្រូវភាពស្ងួតនៃគ្រាប់ពូជមិនល្អ ហើយការទុកដាក់ពុំបានត្រូវតាមបច្ចេកទេស ទុកដាក់គ្រាប់ពូជឡើយ ។ ដូចនេះដើម្បីជួយអោយការទុកដាក់គ្រាប់ពូជបន្លែប្រកបដោយ ជោគជ័យ អត្ថបទនេះសូមធ្វើការណែនាំដូចតទៅៈ -ការប្រមូលយកផ្លែ ឬកួរទុំពីចំការៈត្រូវបេះយកផ្លែ ឬកួរដែលទុំពេញលេញមិន ត្រូវទុកអោយទុំរលួយ ឬ ទុំស្ងួតយូរថ្ងៃនៅចំការឡើយ។ -ការសំរាំងយកគ្រាប់ពូជៈក្រោយពីបេះបានត្រូវពុះ ឬ វះយកគ្រាប់ដាក់ត្រាំងទឹក រយៈពេលមួយយប់ ហើយលាងសំអាតជាតិស្ករជាប់នឹងគ្រាប់អោយស្ងួត។ ប្រភេទពូជទុំ ស្ងួត ត្រូវវាយបំបែកសំបកសំអាត អោយស្អាត ហើយ រើសយកចេញនូវគ្រាប់ដែលមិន ល្អ ឬមានសត្វល្អិតស៊ីព្រមទាំងមានជំងឺជាពិសេសគ្រាប់ពូជសណ្តែកកួរ និងពោត។ -ការសំងួតគ្រាប់ៈគេត្រូវដាក់ហាលគ្រាប់ពូជអោយស្ងួតទៅតាមប្រភេទនៃពូជនីមួយៗ ដូចជាគ្រាប់ពូជស្ពៃ ពូជជី ពូជផ្ទី ម្ទេសត្រប់ ប៉េងប៉ោះសាលាដត្រូវខ្ចប់នឹងសំនាញ់ញឹក ដាក់ហាលថ្ងៃចំនួន២ ទៅ ៣ ថ្ងៃរឺឯគ្រាប់ពូជបន្លែដែលមានទំហំធំដូចជាម្រះ ត្រសក់ ល្ពៅ ននោង សណ្តែកកួរ ឃ្លោក ត្រូវសំងួតអោយស្ងួតរយៈពេល៣ទៅ៤ថ្ងៃអាចទុកបានហាម ហាលថ្ងៃក្តៅខ្លាំង ជាពិសេសថ្ងៃត្រង់។ -ការទុកដាក់គ្រាប់ពូជៈ ដើម្បីអោយគ្រាប់រក្សាបាននូវដំណុះនឹងជៀសផុតសត្វស៊ី បំផ្លាញ គឺក្រោយពីសំងួតហើយ គេមិនអាចពន្យាពេលច្រើនម៉ោង ក្នុងការច្រកចូលក្នុង ឧបករណ៍ដូចជា ដប ស្បោងក្រដាស់ស្ងួត ខ្ចប់ ក្រដាស កែវធំៗ ឬកញ្ចប់ក្រដាស់អាលុយ- មីញ៉ូមដែលក្នុងកញ្ចប់ ឬកែវទាំងនោះត្រូវច្រកកំទិចធ្យូងស្ងួតតូចៗពីលើគ្រាប់ពូជហើយបិទ អោយជិត ដើម្បីការពារបាននូវការស្រូបយកសំណើមពីបរិយាកាសចូលទៅក្នុងគ្រាប់វិញ ពីព្រោះសំណើមគ្រាប់ពូជ និងសំណើមបរិយាកាស ខុសគ្នាគ្រាប់វិញ ពីព្រោះសំណើមពី បរិយាកាស ចូលទៅក្នុងគ្រាប់វិញ ពីព្រោះសំណើមគ្រប់ពូជ និងសំណើមបរិយាកាសខុស គ្នាខ្លាំង។ កាលណាគេមិនបានបិទអោយជិតធ្វើអោយគ្រាប់ពូជងាយទទួលយកសំណើម កាលណាវាសើម បណ្តាលអោយដុះផ្សិតប៉ះបាល់ដល់ដំណុះនៃគ្រាប់ពូជ។ ជាពិសសទៅ ទៀតគេត្រូវយកញ្ចប់ឬកែវដាក់គ្រាប់ពូជ ទៅរក្សាទុកក្នុងទីកន្លែងត្រជាក់ ហើយស្ងួតហាម ត្រូវកំដៅ និងសំណើមជាហេតុបណ្តាលអោយយគ្រាប់ពូជងាយ នឹងខូតខាត។ ២.៤-គុណវិបត្តិនៃការទុកពូជបន្ត លទ្ធផលនៃការសា្រវជាវរយៈពេលច្រើនឆ្នាំ កន្លងមក បានរកឃើញនូវគុណវិបត្តិមួយ ចំនួនធំ ដោយកសិករ មានទំលាប់ដ៏ពិសិដ្ឋមួយគឺកាលណាដំណាំរបស់គាត់ផ្លែធំល្អតែងតែ រក្សាទុកពូជបន្តការធ្វើរបៀបនេះ សមស្របតែរយៈពេល ៣០-៤០ ឆ្នាំមុនប៉ុណ្ណោះ ដោយ សារតែសម័យនោះពូជភាគច្រើន ជាពូជបង្កាត់សេរី (OP)ដោយឡែកក្នុងសម័យបច្ចុបន្បន្ន ពូជកាន់តែទំនើប គឺពូជកូនកាត់ពួជបង្កាត់ មិនអាចអោយកសិកររក្សាទុកពូជបន្តបានឡើយ ជាពិសេសពូជដែលច្រកក្នុងកញ្ចប់ ឬកំប៉ុង ដែលនាំមកពីបរទេសដូចជា ត្រសក់ចំណារ ខាត់នា ដើម ម្ទេសហាវ៉ៃ ស្ពៃគ្រប់ប្រភេទ ត្រឡាច ល្ពៅ ប៉េងប៉ោះ ត្រប់ជាដើមដែលមាន សញ្ញាអក្សរអេស្វមយយ (F1) ពូជនេះផលិតដោយ ក្រុមហ៊ុនគ្រាប់ពូជធំៗ។ កសិករត្រូវ ចំនាយក្នុងការទិញពីក្រុមហ៊ុនរៀងរាល់រដូវ ។ ដូចអ្នកជំនាញការផ្នែកគ្រាប់ពូជសូមណែនាំ ដូចតទៅបើពូជណាមួយមិនស្គាល់នូវប្រភព ឬអត្តសញ្ញាណច្បាស់លាស់សូមមេត្តាកុំទុកពូជ បន្ត សម្រាប់ រដូវបន្តបន្ទាប់បើពូជប្រពៃណីមានប្រភពត្រឹមត្រូវ អាយុចំណាស់ក្នុងតំបន់របស់ ខ្លួន អាជម្រើសហើយទុកពូជបន្តបាន។ ៣-ប្រភេទដំនាំដែលមិនដាំដោយគ្រាប់ មានប្រភេទដំណាំបន្លែខ្លះ ដែលអាចដុះលូតលាស់តាមរយៈគល់-ដើម កំនាត់ទង ឬ ដើមដូចជាៈ ៣.១-ការដាំបន្តពូជដោយគល់ និងមើម ប្រភេទដំណាំបន្លែ ដែលមានសមត្ថភាពដុះលូតលាស់បន្តរដូវមួយទៅរដូវមួយទៀត ដោយសារគល់ឬមើម មានដូចជាត្រាវ ក្តាតងប់ ម្ទេស វល្លិបាស ផ្កាឡៃហ៊ាង រមៀត រំដេង ខ្ញី ស្លឹកគ្រៃ ខ្ជាយ ខ្ទឹមស ក្រហម ខ្ទឹមខ្យល់ ជន្លង់។ល។ ៣.២-ការដាំដោយដើម ឬកំនាត់ទង បន្លែមួយចំនួន ច្រើដាំដុះលូតលាស់ពេញមួយឆ្នាំ ហើយប្រជាកសិករច្រើនតែធ្វើការ ដាំដោយប្រើកំណាតទង ឬ ដើមដូចជា ដើមស្អំដំឡូងជ្វា ដំឡូងឈើត្រកួនទឺក។ល។ ដើម្បី អោយប្រភេទដំណាំទាំងនេះដុះលូតលាស់ល្អ គេគួរតែកាត់កំនាត់ដើម រទង មិនខ្ចីរចាស់ ពេកអោយបានប្រវែងពី ២៥-៣០ស.ម រួចដាក់ត្រាំទឹកមួយយប់ បន្តាប់មកយកទៅដាំបាន។ គេដាំដោយបញ្ចឹតដាក់អោយត្រូវទិសប៉ែកខាងចុងចេញផុតពីដី ហើយប៉ែកខាងគល់កប់ចូល ទៅក្នុង ដីសាចទឹកអោយជោគរាល់ថ្ងៃ ទើបវាដុះពន្លកថ្មីបាន។ -ការរៀបចំសួនបន្លែគ្រួសារ ដើម្បីអោយសមាជិកគ្រួសារនីមួយៗ នៅតាមតំបន់ជាច្រើនស្ទើរពេញផ្ទៃប្រទេសទទួល បានអាហារដែលសំបូរនូវជីវជាតិ រួមទាំងវីតាមីន គេត្រូវទទួលទានអាហារបៃតងដែលសំបូរ នូវសារធាតុចិញ្ចឹមគឺបន្លែគ្រប់ប្រភេទ ដើម្បីមានបន្លែជុំវិញលំនៅដ្ឋានហើយដើម្បីឲ្យបន្លែនោះ លូតលាស់ ធានាបានក្នុងការប្រើប្រាស់ប្រចាំថ្ងៃប្រកបដោយសុវត្ថិភាពល្អ គេត្រូវបង្កើតសួន បន្លែគ្រួសារដោយខ្លួនឯង។ ១-ទីតាំង និងទំហំសួន ទីតាំងដែលត្រូវបង្កើតសួនបន្លែគ្រួសារគឺមិនត្រូវស្ថិតនៅឆ្ងាយពីលំនៅដ្ឋានឡើយគេត្រូវ បង្កើតវានៅចំហៀង ឬ ពីក្រោយផ្ទះដែលមានលំហរវាលស្រឡះជាបង្គួរ គឺស្ថិតនៅចន្លោះ ដំនាំឈើហូបផ្លែផ្សេងៗឬ ទីវាល រួមទាំងាយស្រួលក្នុងការយកទឹកទៅស្រោចស្រពនៅរដូវ រាំងស្ងួតព្រោះដំណាំខ្លះវាត្រូវការទឹកស្ទើររាល់ថ្ងៃ តែដំណាំខ្លះទៀតវាត្រូវការទឹក៣-៤ ថ្ងៃ ម្តងប៉ុណ្ណោះពុំត្រូវការបរិមាណទឹកស្រោចស្រពច្រើននោះឡើយងអំពីទំហំសួនបន្លែ :ជា ទូទៅទំហំនៃសួននីមួយៗវាអាស្រ័យទៅនឹងបរិមាណប្រើប្រាស់ ចំនួនសមាជិកគ្រួសារជា ពិសេសត្រូវគិតអំពីពលកម្មថែទាំ។ តែទោះជាយ៉ាងណាក៏ដោយ ទំហំជាមធ្យោមពី៧០ ម៉ែត្រការ៉េទៅ ១២០ ម៉ែត្រការ៉េ គឺ៧ម x ១០ម ៨មx១០ម ៩មx១០ម .១០ម ១០ម ១១ម x១១ម តែធំជាងគេបំផុតគឺ១២មx១២ម ប៉ុណ្ណោះ។ ២-របៀបធ្វើសួនបន្លែ ក្រោយពីកំណត់ទីតាំងបានហើយគេ ត្រូវដាក់ខ្សែបន្ទាប់ទៅតាមទ្រង់ទ្រាយនៃដីដែល ជ្រុងនីមួយៗ(៤ជ្រុង) ត្រង់បន្ទាត់មកកំណត់ចំណុចដែលត្រូវដាំបង្គោលធ្វើរបងសួនព្រមទាំង ទុកច្រកចេញចូលមួយងាយក្នុងការយកទឹក ស្រោចកូនដំណាំជី រួមទាំងការចេញចូលថែទាំ និងប្រមូលផល។ បង្គោលរបងដាំចំងាយពីគ្នាប្រវែង ១,២០ម ប្រវែងបង្គោលត្រូវកាត់ គឺ ១,៣០ម ហើយជំរៅក្នុងការដាំធ្វើ យ៉ាងណាអោយកំពស់របងជាមធ្យម ៧០-៨០ស.មក្រោយ ពីការដាំបង្គោលហើយត្រូវយកបន្ទះឬស្សី ឬ កូនឈើមូលវែងៗត្រង់ៗមកជារបារចំនួន ៣ឬ៤ ធ្វើយ៉ាងណាអោយមំាការពារសត្វពាហនៈផ្សេងៗដែលលែង ឬដាច់ខ្សែចូលស៊ីដំណាំ។ ច្រក ចេញចូលត្រូវធ្វើទ្វា បិទបើកអោយមាំ។ ៣-ការរៀបចំដីក្នុងសួន ក្រោយពីធ្វើរបងសុវត្ថិភាពសួនរួចហើយត្រូវកាប់បំផុតសដីឲ្យសព្វពេញផ្ទៃសួនវាយ បំបែកអោយស្អិត ប្រមូលយកស្មៅចេញអោយស្អាត ហើយហាលដីអោយស្ងួតរយៈពេល ១អាទិត្យ ។ បន្ទាប់មកកាប់ជ្រោយដីនោះឡើងវិញអោយជ្រៅ ហើយអោយធូរប្រមូលយក ស្មៅចេញ ទើបរៀបចំលើករងសម្រាប់ដាំដំណាំដែលត្រូវដាំគឺៈ ប្លង់ទី១:នៅជុំវិញជាប់របងមានទំនប់ទទឹង ៦០សម កំពស់២៥ ឬ៣០សមកៀរ អោយស្មើរយចកាប់រណ្តៅ ចំងាយពីគ្នា ៧០ស.ម ចំពីលើរងជំរៅ៣០ស.ម ជាមធ្យមទំហំ រណ្តៅ២៥ស.មx ២៥ស.ម ហើយដាក់ជីកុំប៉ុស្តិ៍នៅបាតរណ្តៅទំងន់ ២ទៅ៣ គ.ក្រសម្រាប់ ដាក់ដាំពពួកបន្លែយូរមានដើមងប់ ដើមស្អំដើមម្រុំ មើមរំដេង ស្លឹកគ្រៃ ខ្ជាយរមៀតព្រមទាំង ននោងវែង ឬ ត្រឡាច ដែលវាបោះទងវែង ហើយទន្ទ្រានលើគេឯង។ ប្លង់ក្នុងសួន:ច្រកចេញចូលត្រូវទុកផ្លូវដើរទទឹង៥០ស.ម រហូតដល់កណ្តាលសួន ហើយចែកចេញ ទៅស្តាំនិងឆ្វេងដៃទំហំដូចគ្នាដើម្បីចែកផ្ទៃសួនជា៣ផ្នែកធំៗ(សូមមើលប្លង់) ក្នុងផ្នែកនីមួយៗត្រូវធ្វើរង ដំណាំដែលមានទទឹងប្រវែង ១ម កំពស់ ២៥ស.ម ធ្វើយ៉ាងនេះ គេអាចមានរងជាច្រើនសម្រាប់ដាំដំនាំ ដែលគេនិយមប្រើប្រាស់ក្នុងគ្រួសារ។ ៤-ការដាំ និងថែទំាដំណាំក្នុងសួន ដើម្បីអោយសួនបន្លែមានសោភ័ណភាពល្អ និងទាក់ទាញអារម្មណ៍ពីសមាជិកគ្រួសារ ក៏ដូចជាអ្នកជិតខាង គេត្រូវធ្វើការដំាដុះដូចតទៅ: -ផ្ទៃខាងៗនៃរបងសួន:ផ្នែកខាងមុខជាប់របងត្រូវដាំដើមល្ហុងលាយម្រុំផ្នែកពាក់ កណ្តាលខាងមុខ ចំហៀងសួនខាងស្តាំ ដាំដើមងប់ដោយគ្រាប់ ឬដោយគាស់គល់និងដាំ ដោយកាត់ដើមចេញ។ ពាក់កណ្តាលខាងមុខចំហៀងសួនខាងឆ្វេង ដាំពពួកឡើងទ្រើង ដូចជាពពាយឬ វល្លិ៍មេឡៃហ៊ាង។ ប៉ែកខាងក្រោយនៃសួន ដាំ ននោងវែង ត្រឡាចធ្នើរ ឬ ឃ្លោក ព្រោះវាលូតលាស់យូរ ហើយបោះទងឆ្ងាយ ងាយធ្វើធ្នើរក្រៅសួនចាប់របង។ -ផ្ទៃកណ្តាលសួនគេដាំដូចជា ច្រំសណ្តែកកួរ ដើមស្លឹកបាស់ម្ទេសប៉េងប៉ោះនិងត្រប់ នៅរងទី២ ជាប់ពីរង្វង់ទី១ ។ ហើយក្រៅពីនោះ គេដាំដូចជា ជីរណា ជីម្រះព្រៅ ជីនាងវង ផ្ទី ស្ពៃចង្កឹះ ឬ ស្ពៃខៀវជន្លង់ ខ្ទឹមស្លឹក ត្រសក់ចំនាររួមជាមួយបន្លែឯទៀតដែលមានអាយុកាល លូតលាស់ខ្លី ហើយតំរូវការពូជក្នុងការដាំដុះក្នុងសួន។ ៥-តំរូវការគ្រាប់ពូជសម្រាប់ដាំដុះ ជាទូទៅ គ្រាប់ពូជបន្លែមានទំហំ និងទំងន់ខុសៗគ្នា ជាពីសេសទៅទៀតអត្រាដំណុះ របស់ពូជនីមួយៗក៏ខុសគ្នាដែរ តែវាអាស្រ័យទៅនឹងវិធីសាស្ត្រទុកដាក់រួមទាំងរយៈពេល នៃការរក្សាទុកផងដែរ ដូចនេះបរិមាណគ្រាប់និងតំរូវការក៏ដូចគ្នាដែរ។ កាលណាដំណាំ ដែលមានគ្រាប់តូច ហើយប្រភេទដែលដាំ ឬស្ទូងចំនួនដើមច្រើនក្នុងមួយថ្នាលៗ តំរូវការ បរិមាណជាបង្គួរ ឧទាហរណ៍ គ្រាប់ជីរបន្លា ជីរបារាំង គ្រាប់ម្អមគ្រាប់ជីរនាងវង គ្រាប់ផ្ទី គ្រាប់ស្ពៃ គ្រាប់ ម្រះព្រៅ។ល។ ក្រៅពីនោះទៀត ប្រភេទគ្រាប់តូចល្អិតដែរតែការដាំដុះ រង្វើល ដូចជា ម្ទេសត្រប់ប៉េងប៉ោះ សាលាដក្តោប ខាត់ណា ផ្កាខាត់ណាដើមខាត់ណា ក្តោប គេតំរូវការបរិមាណគ្រាប់តិច។ ចំពោះប្រភេទពូជដំណាំ គ្រាប់ធំដូចជាត្រសក់ ម្រះ ល្ពៅ ននោង ពពាយ សណ្តែកកួរ សណ្តែកបារាំង។ល។ គេត្រូវការបរិមាណគ្រាប់ច្រើនជាបង្គួរ ជាងដំណាំឯទៀតដោយសារតែគ្រាប់ធំ ហើយមានទំងន់ធ្ងន់។ ក្រៅពីដំណាំដែលដាំដោយគ្រាប់ នៅមានដំណាំដែលដាំដោយទង ដោយគល់ ដោយកំពិស ដោយមើម គេត្រូវការចំនួន និងទំងន់ក៏ខុសគ្នាដែរ។ -ការគ្រប់គ្រង់ជំងឺ -សត្វល្អិត និងការការពារ -អំពីជំងឺសំខាន់ៗនិងការការពារ ជាទូទៅដំណាំបន្លែ តែងតែទទួលរងជំងឺសំខាន់ៗជាច្រើនក្រុម និងច្រើនប្រភេទ ដែលមានលទ្ធភាពចំលង និង បង្ករោគដោយសារកត្តាមួយចំនួនដូចជា: ការឆ្លងតាម រយៈគ្រាប់ពូជ ឆ្លងតាមរយៈទឹកស្រោច ឆ្លងតាមរយៈដី ឆ្លងតាមរយៈសត្វល្អិតជាអ្នកចំលង និងឆ្លងតាមអំពើនៃអាកាសធាតុ ។ គេអាចបែងចែកជំងឺជា៥ ក្រុមដូចតទៅៈ ១.១-ក្រុមជំងឺផ្សិត ជំងឺនេះមានច្រើនសណ្ឋានបំផ្លាញដំណាំក្នុងដំណាក់កាលផ្សេងគ្នាហើយទៅលើ ផ្នែកផ្សេងៗនៃបន្លែដូចជាៈ ១.១.១-ជំងឺរលួយគល់កូនដំណាំ(Damping-off) កូនដំនាំបន្លែស្ទើរគ្រប់ប្រភេទក្រោយ ពីដុះបានរយៈ ៥ទៅ ១០ថ្ងៃក្នុងដំណាក់កាលកូនសំណាបខ្ចីៗតែងតែរលួយគល់ក្បែរៗដី ធ្វើអោយបាត់បង់ចំនួនកូនដំនាំជាច្រើន កសិករខ្លះពុំបានទទួលកូនដំណាំដាំដុះឡើយ។ វាបណ្តាល មកកពីកត្តាជាច្រើនដូចជាៈ ដីថ្នាលសំណាបៈដីសំរាប់ សាប ឬបណ្តុះកូនមានស្តុកមេរោគ ទឹកសម្រាប់ស្រោចៈ មេរោគរស់នៅក្នុងទឹក គ្រាប់ពូជមានជំងឺៈពូជមិនធន់ទំា្រ ហើយគ្រាប់ពូជត្រូវមានជា មេរោគមកជាមួយ សំនើមដីថ្នាលសើមខ្លាំងៈវគ្គដុះពន្លកនៅថ្នាលសំនាប ឬ កន្ទោងបណ្តុះសើម ខ្លាំងលើសតំរូវការទឹក បរិយាកាសមិនល្អៈអាកាសធាតុក្តៅ គ្មានពន្លឺ និងខ្យល់ចេញចូលភ្លៀងធ្លាក់ ខ្លាំង ហើយញឹកញាប់ វិធានការការពារ:ដើម្បីទប់ទល់ នឹងជំងឺនោះ គេអនុវត្តវិធីសាស្ត្រជាច្រើនដូចជា: ការកាប់ហាលដីថ្នាលអោយស្ងួត ដីសម្រាប់បណ្តុះក្នុងកន្ទងត្រូវដុតសំលាប់មេរោគថ្នាល សំណាបមុនសាបត្រូវដុតដីជាមុន ធ្វើដំបូល គ្រប់ការពារភ្លៀង ឬកំដៅថ្ងៃទីថ្នាលសំនាប គួរស្ថិតនៅលើទីទួលស្រឡះល្អ គ្រាប់ពូជត្រូវលាយជាមួយថ្នាំសំលាប់ផ្សិតមុនសាប ឬដាំ ត្រូវបន្ថយការស្រោចទឹក ពេលមានជំងឺមិនត្រូវស្រោចបំប៉នជីឡើយពេលមានសញ្ញាបំផ្លាញ ត្រូវដកកូនដំណាំដែលរលួយ នោះចេញភ្លាមក្រោយមកយកថ្នាំការពារផ្សិតទៅលាយទឹក ស្រោចអោយជោក។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment