អ្នកស្រាវជ្រាវបានអះអាងថា ថ្នាំជីវជាតិវីតាមីន A អាចជួយក្មេងៗនៅ ប្រទេសកំពុងអភិវឌ្ឍន៍ បាន ៦០០ ០០០នាក់ក្នុងមួយឆ្នាំ។
ការសិក្សាស្រាវជ្រាវ ពីអ្នកជំនាញមកពី ចក្រភពអង់គ្លេស និងប៉ាគីស្ថាន បានសិក្សាលើ ៤៣ករណីដែលនៅក្នុង មានក្មេងទាំង អស់ ចំនួន ២០០ ០០០នាក់។ ហើយការសិក្សានេះបានរកឃើញថា ប្រសិនបើក្មេងនោះបានទទួលថ្នាំជីវជាតិ វីតាមីន A នោះអត្រាមរណៈភាពរបស់ក្មេងទាំងនោះបានថយចុះចំនួន ២៤%។ ហើយថ្នាំជីវជាតិវីតាមីន A នេះបើតាមអ្នកជំនាញគេថា អាចជួយការពារក្មេងពីជំងឺ កញ្ច្រិល និង រោគរាគរូសទៀតផង ព្រោះថាជាតិ វីតាមីន A អាចជួយឲ្យប្រព័ន្ធការពារនៅក្នុងរាងកាយរបស់យើងធ្វើការបានល្អ ហើយអាចប្រយុទ្ធប្រឆាំងនិង មេរោគផ្សេងៗទៀតផង។
ក្មេងៗនៅតាមជនបទ នៅតាមទីក្រុងក៏ដោយគួរតែបរិភោគអាហារដែលមានជាតិវីតាមីន A នេះឲ្យបានច្រើន ព្រោះថាវាអាចជួយយើងបានច្រើនណាស់។ ប្រសិនបើអ្នកចង់ញុំាអាហារដែលមានផ្ទុកនូវជាតិវីតាមីន A នេះអ្នកអាចញុំាអាហារមួយចំនួនដូចជា ស៊ុតមាន់ ថ្លើម និងខ្លាញ់ត្រីជាដើម។ អាហារទាំងនេះសុទ្ធតែជាប្រភពនៃវីតាមីន A តែយើងក៏អាចរកថ្នាំដែលមាន ជីវជាតិវីតាមីន A នេះដែរនៅតាមឱសថស្ថាននានា ឬក៏ពិសារទឹកផ្សេងៗដែលមានវីតាមីន A។
មានក្មេងរាប់ពាន់នាក់បានស្លាប់រាល់ឆ្នាំដោយសារតែខ្វះជាតិវីតាមីន A នេះ ប្រសិនបើអង្គការសុខភាពពិភពលោក(WHO) ផលិតថ្នាំជីវជាតិ វីតាមីន A ឲ្យក្មេងៗនៅតំបន់ប្រទេសកំពុងអភិវឌ្ឍន៍ នោះយើងនឹងអាចជួយជីវិតក្មេងរាប់ពាន់អ្នកបានក្នុងមួយឆ្នាំៗ។
បើតាមលោក Evan Mayo-Wilson អ្នកសិក្សាចំពោះបញ្ហានេះបាននិយាយថា ថ្នាំជីវជាតិ វីតាមីន A នេះគឺងាយស្រួលផលិត និងមានតំលៃថោកទៀតផង។ យើងគួរតែផលិតវាឲ្យបានច្រើន ដើម្បីជួយជីវិតក្មេងៗទាំងនោះ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment