អត្ថបទថ្មីៗ :

បារី​បង្ក​គ្រោះថ្នាក់​ដល់​ស្រ្ដី​ជាង​បុរស

Sunday, December 11, 2011

អ្នក​ណា​ៗ​ក៏​ដឹង​ដែរ​ថា ការ​ជក់​បារី​ បណ្ដាលឲ្យ​ប៉ះពាល់​ដល់សុខ​ភាព​ ប៉ុន្ដែ​មិនមាន​អ្នក​ណា​ដឹង​ថា​ ស្រ្ដី​ ឬ​ បុរស​ទេ​ ដែល​គ្រោះ​ថ្នាក់​ជាង​។ យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​មួយ​ បាន​បង្ហាញ​ថា​ ស្រ្ដី​ដែល​ជក់​បារី​ មាន​អត្រា​គ្រោះថ្នាក់​ខ្លាំង​ជាង​បុរស​ ២៥ភាគ​រយ​ ក្នុង​ការ​ប្រឈម​មុខ​នឹង​ហានីភ័យ​នៃ​​​ជំងឺ​បេះដូង​។​
លើ​សពី​នេះ​ទៀត​ ទោះ​បី​ជា​ស្រ្ដី​ជក់​បារី​ប្រចាំ​ថ្ងៃ​តិច​ជាង​បុរស​ក៏​ដោយ ក៏​អត្រា​នៃ​ការ​កើត​ជំងឺ​បេះ​ដូង​ មាន​ច្រើន​ជាង​បុរស​ដែរ​។
ដើម្បី​រក​ឲ្យ​ឃើញ​ថា​តើ​ស្រ្ដី​ ឬ​បុរស​ដែល​មាន​ផល​អាក្រក់​ខ្លាំង​ជាង​នេះ ក្រុមអ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​សាកល​វិទ្យាល័យ​មីនីសូតា និង​ចន ហបគីន នៃ​សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​ការ​ស្រា​វ​ជ្រាវ​មុនៗ​ចំនួន​៨៦​ គ្រប​ដណ្ដប់​លើ​មនុស្ស​ជាង ៤លាន​នាក់​។
ក្នុង​ចំណោម​ការ​ស្រាវ​ជ្រាវ​ទាំង​៨៦​នោះ មាន​ការ​ស្រាវ​ជ្រា​​វ​ចំនួន ៧៥​ បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​ហានីភ័យ​នៃ​ជំងឺ​បេះ​ដូង និង​ជំងឺ​សរសៃ​ឈាម​ក្រហម​។ អ្នក​ដែល​កើត​ជំងឺ​គាំ​ង​បេះ​ដូង មាន​ចំនួន ៤៤០០០នាក់ ដែល​ក្នុង​នោះ​ស្រ្ដីដែល​ជក់​បារី​ មាន​អត្រា​ខ្ពស់​ជាង​បុរស​ដែល​ជក់​បារី ចំនួន ២៥​ភាគ​រយ​។
លោក Rachel Huxley មក​ពី​សាកល​វិទ្យាល័យ​មីនីសូតា បាន​ថ្លែង​ថា កាល​ពី​មុន​យើង​ទាំង​អស់​គ្នា​បាន​សន្មត​ថា​ ការ​ជក់​បារី​គឺ​មាន​គ្រោះ​ថ្នាក់ និង​ផល​ប៉ះ​ពាល់​ស្មើ​គ្នា​រវាង​បុរស​ និង​ស្រ្ដី​ ប៉ុន្ដែ​បើ​តាម​ការ​សិក្សា​ថ្មី​នេះ ​បាន​បង្ហាញថា ស្រ្ដី​ដែល​ជក់​បារី​ មាន​ហានីភ័​យ​ខ្ពស់​ជាង​បុរស​ ជា​ពិសេស​គឺ​ការ​កើត​ជំងឺ​គាំង​បេះ​ដូង​។
លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តបត្រសុខ​ភាព The Lancet ។​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.