អត្ថបទថ្មីៗ :

តើ​ទឹក​នៅ​លើ​ផែន​ដី​ដ៏​ច្រើន​​មហា​សាល​បាន​មក​ពី​ណា?

Sunday, December 18, 2011

cometនេះ​គឺ ជា​សំណួរ​មួយ​ដែល​ពិបាក​និង​រក​ចម្លើយ​ច្បាស់​លាស់​ណា​មួយ​​ណាស់ ព្រោះថា​នៅពេល​ដែល​មនុស្ស​យើង​កើត​ទ្បើង គឺ​មាន​ទឹក​រួច​ទៅ​ហើយ យើង​មិន​អាច​ដឹង​ឲ្យ​ច្បាស់ ១០០%​ថា​ទឹក​បាន​មក​ពី​ណា​ទេ​។ មាន​តែ​វិធី​មួយ​ទេ​ដែល​យើង​អាច​ដឹង​បាន គឺ​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ភស្តុ​តាង ទាំង​ទ្បាយ​ណា ដែល​​​អាច​ធ្វើ​ឲ្យ​អ្នក​វិទ្យា​សាស្រ្ត​ធ្វើ​ការ​សន្និ​ដ្ឋាន​ឲ្យ​បានសម​ស្រប​ណា​មួយ។
ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​អ្នក​វិទ្យា​សាស្រ្ត​បាន​សិក្សា​រក​ចម្លើយពី​ប្រភព​នៃ​ទឹក​នៅ​លើ​ផែន​ដី​​ ដើម្បី​ដឹង​ពី​ការ​វិវឌ្ឈន៍​នៃ​ភពផែន​ដី និង​ជា​ពិសេស​យល់​ពី​ជីវិត​នៅ​លើ​ផែន​ដី និង​ចក្រ​វាទ្ប​ទាំង​មូល។
ថ្មី​ៗ​នេះ អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​អ្វី​ដែល​ថ្មី​ហើយ​ប្លែក​ទៀត​ផង គឺ​គេ​បាន​ចាប់​យក​រូបភាព​នៃ​ផ្កាយ​ដុះកន្ទុយ​មួយ​ដែល​អ្នក​វិទ្យា​សាស្រ្ត​កំពុង​តែ​សិក្សា​លើ​វា ហើយ​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា វា​មាន​ផ្ទុក​ជាតិ​ទឹក​ជា​ច្រើន ដូច​ដែល​យើង​បាន​ឃើញ​នៅ​លើ​ផែន​ដី​យើង​ដែរ។
គេ​អាច​សិក្សា​ពី​ ផ្កាយ​ដុះ​កន្ទុយ​នេះ​បាន គឺ​ដោយ​សារ​តែ កែរ​យឹតសម្រាប់​ឆ្លុះ​មើល​លំហរ​ Herschel របស់​អ្នកវិទ្យា​សាស្រ្តនៅ​អាមេរិកបាន​រក​វា​ឃើញ​​។ ផ្កាយ​ដុះ​កន្ទុយ​នេះ​គេ​ឲ្យ​ឈ្មោះ​ថា Comet Hartley 2 វា​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ផ្ទុក​ទឹក​ដ៏​ច្រើ​ន​មហាសាល។
ដោយ​សារ​តែ​បរិមាណ​ទឺក​ដ៏​ច្រើន​បែបនេះ អ្នកវិទ្យសា​ស្រ្ត​​បាន​សន្និ​ដ្ឋាន​ថា ទឹក​នៅ​លើ​ផែន​ដី​ពិត​ជា​បាន​នាំ​យក​ពី​ពិភព​ខាង​ក្រៅ​ គឺ​មក​ពី​ផ្កាយ​ដុះ​កន្ទុយ​ប្រភេទ​នេះ​ជា​មិន​ខាន។
អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​អ្នក​វិទ្យា​សាស្រ្ត​កំពុង​តែ​សិក្សា​ថា​តើ ផ្កាយ​ដុះ​កន្ទុយ​ដែល​មាន​ផ្ទុក​ទឹក​នេះ វា​មាន​ប្រភព​មក​ពី​ណា។ នៅពេល​ដែល​អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ នោះ​យើង​នឹង​ដឹង​ថា​ទឹក​មាន​ប្រភព​ដើម​ពី​ណា​។ នេះ​គឺ​ពិត​ជា​ការ​ស្រាវ​ជ្រាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ព្រោះ​ថា​បើ​យើង​ដឹង​ថា​ទឹក​មាន​ប្រភព​មក​ពី​ណា នោះ​យើង​ពិត​ជា​អាច​ដឹង​ថា​ជីវិត​មាន​​នៅទី​ណា​ខ្លះ​ជា​មិន​ខាន ព្រោះ​ថា​កន្លែង​ណា​មាន​ទឹក​​ កន្លែង​ប្រាកដ​ជា​មាន​ជីវិត​រស់​នៅជា​មិន​ខាន។ 


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.