នេះគឺជាសំណួរមួយដែលពិបាកនឹងឆ្លើយបំផុត ព្រោះថាល្បឿនពន្លឺគឹលឿនរកអ្វីមកប្រៀបផ្ទឹមមិនបានទេ ។ ល្បឿននៃពន្លឺ គឺមានល្បឿន ២៩៩ ៧៩២ ៤៥៨ម៉ែត្រ ក្នុង១វិនាទី យានជំនិះដែលយើងឃើញបើកបរនៅលើផ្លូវសព្វថ្ងៃគឺមិនអាចប្រៀបផ្ទឹមបានទេ ទ្បានធម្មតាបើកបានប្រហែល ១០០ ទៅ ២០០ គីទ្បូម៉ែត្រក្នុងមួយម៉ោង ឬស្មើរ នឹង ២៨ ទៅ៥៦ ម៉ែត្រ ក្នុង ១វិនាទី គឺខុសគ្នារាប់លានដងឯណោះ។ នេះយើងគ្រាន់តែយកទ្បានធម្មតាមកធ្វើការប្រៀបធៀបប៉ុណ្ណោះដើម្បីឲ្យលោកអ្នកយល់កាន់តែច្បាស់ពីល្បឿន នៃពន្លឺ។
អ្នកមិនបាច់ឆ្ងល់ថាហេតុអ្វីបានជាល្បឿនពន្លឺលឿនទេ គ្រាន់តែបញ្ចាំង ពិលក៏ងាយយល់ដែរ គឺនៅពេលដែលយើងបញ្ចាំងពិលភ្លាម ពន្លឺក៏លោតដល់ជញ្ចាំងម្ខាងទៀតភ្លាម បើអ្នកចង់ដឹងឲ្យកាន់តែច្បាស់ទៀតនោះ សាកល្បងជាមួយភ្លើង លេហ្សឺទៅនឹងដឹងថាវាលឿនយ៉ាងណាហើយ។
ចុះបើល្បឿនពន្លឺលឿនបែបនេះ មានវត្ថុអ្វីដែលអាចមានល្បឿនលឿនជាងវាដែរឬអត់ក្នុងលោកយើងនេះ?
ចម្លើយគឺមាន។ អ្នកប្រាកដជាចង់ដឹងថារបស់នោះជាអ្វីហើយ ព្រោះថាតាំងតែពីកើតដឹងក្តីមកមិនដែលមានរបស់ស្អីដែលអាចធ្វើចលនាលឿនជាងល្បឿនពន្លឺនោះទេ។
មុននឹងចូលដល់ការបកស្រាយថាវត្ថុអ្វីដែលមានល្បឿនលឿនជាងល្បឿនពន្លឺ យើងខ្ញុំសូមធ្វើការនិយាយបន្តិចពីល្បឿននៃពន្លឺសិន។ បានជាល្បឿននៃពន្លឺមានចលនាលឿនមកពីទីមួយពន្លឺគ្មានទំនង់នោះទេ គឺវាស្រាលណាស់រកអ្វីមកវាស់មិនបានទេ(ប្រហែលជាគ្មានទំងន់ផងមើលទៅ) ម្យ៉ាងទៀតពន្លឺអត់មានកំលាំងកកិត ជាមួយនឹងវត្ថុផ្សេងនោះទេ។ ជារួមមកដោយសារតែពន្លឺគ្មានទំងន់ និងគ្មានកំលាំងកកិតបែបនេះបានជាវាមានល្បឿនលឿន។
ឥទ្បូវយើងមកនិយាយពីរបស់ដែលមានល្បៀនលឿនជាងល្បឿនពន្លឺវិញ។ តើវាជាអ្វីឲ្យបា្រកដ?
វត្ថុដែលមានល្បឿនលឿនជាល្បឿនពន្លឺគឺ ណឺទ្រីណូ(neutrino) គឺវាស្រដៀងនឹង អេទ្បិចត្រុងដែរ ខុសគ្នាត្រង់ថា ណឺទ្រីណូវាអត់មានផ្ទុកបន្ទុកអគ្គិសនីទ្បើយ។ អ្វីដែលធ្វើឲ្យអ្នកវិទ្យាសាស្រ្តភ្ញាក់ផ្អើលនោះគឺនៅពេលដែលគេធ្វើការពិសោធន៍មួយ គេបានរកឃើញថា ល្បឿនរបស់ ណឺទ្រីណូមានល្បឿនលឿនជាងល្បឿនពន្លឺទៅទៀត។
តាមពិតទៅនេះគឺជាពិសោធន៍មួយដែលគេធ្វើទ្បើងដើម្បីសិក្សាពី ការផ្លាស់ប្តូររូបរាងរបស់ ណឺទ្រីណូ ដែលគេបានបាញ់វាពីកន្លែងមួយ ទៅកន្លែងមួយទៀត គេមិនបានគិតដល់ពីល្បឿនរបស់វានោះទេពីដំបូង។
ដើម្បីឲ្យអ្នកយល់ពីការពិសោធន៍នេះ យើងសូមបញ្ជាក់កន្លែងនេះបន្តិចថា ការពិសោធន៍នេះធ្វើទ្បើងដោយមានក្រុមអ្នកស្រាវជ្រាវពីរក្រុម មួយគឺក្រុម Geneva ដែលមានទីតាំងនៅប្រទេស ស្វីស បានបាញ់ ណឺទ្រីណូ(អាចធ្វើដំណើរឆ្លងវត្ថុផ្សេងៗបាន សូម្បីតែអាគារក៏វាអាចឆ្លងបានដែរ) ទៅឲ្យក្រុមមួយទៀត គឺក្រុម Gran Sassoដែលមានទីតាំងនៅប្រទេស អ៊ីតាលី។
អ្វីដែលធ្វើឲ្យក្រុមទាំងពីរនេះមានការភ្ញាក់ផ្អើលនោះគឺ វាធ្វើដំណើរក្នុងល្បឿនលឿនបំផុតដែលនៅពេលគេគណនាទៅមានល្បឿនលឿនជាងល្បឿនពន្លឺទៅទៀត។
ត្រង់ចំណុចនេះហើយដែលធ្វើឲ្យពិភពអ្នកវិទ្យាសាស្រ្តចាប់អារម្មណ៍ជាខ្លាំង ព្រោះថានៅលើលោកនេះគ្មានអ្វីមានល្បឿនលឿនជាងល្បឿនពន្លឺនោះទេ។ មុននឹងអ្នកវិទ្យាសាស្រ្តធ្វើការសន្និដ្ឋានអ្វីមួយនោះ គេនឹងទៅសិក្សាលើករណីនេះសាទ្បើងវិញដើម្បី បញ្ជាក់ថា នេះពិតជាអាចកើតមានទ្បើងមែន ហើយគេនឹងព្យាយាមពន្យល់ថា វាកើតទ្បើងយ៉ាងដូចម្តេច។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment