ក្នុងចំណោមប្រជាជន ១០០នាក់ នៅម៉ាកាវ មានការប្រើប្រាស់ទូរសព្ទជាមធ្យមដល់ទៅ ២០៦,៤៣ទូរសព្ទ បើយោងតាមស្ថិតិថ្មីចុងក្រោយមួយពី International Telecommunications Union។ ហុងកុង គឺជាតំបន់ដែលមានទូរសព្ទច្រើនទីពីរ ដោយមាន ១៩០,២១ ក្នុងចំណោមប្រជាជន១០០នាក់។
ចំណែកឯប្រទេសចិន ដែលជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅក្នុងលោកវិញ គឺជាប្រទេសដែលមានអ្នកប្រើទូរសព្ទច្រើនជាងគេ គឺ ៨៥៩លាននាក់ ប៉ុន្ដែបើប្រៀបធៀបជាមួយនឹងចំនួនប្រជាជន គឺមិនច្រើននោះទេ ពោលគឺ ៦៤,០៤ ក្នុងចំណោមប្រជាជន ១០០នាក់ ស្ថិតនៅចំណាត់ថ្នាក់ទី ១៥០ឯណោះ។
សហរដ្ឋអាមេរិក បានឈរនៅចំណាត់ថ្នាក់ទី ១១៤ ជាមួយនឹងអត្រា ៨៩០,៨៦ ក្នុងចំណោម ១០០នាក់។
ប្រទេសដែលស្ថិតនៅបាតតារាង គឺប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ តែមិនមែនកម្ពុជាយើងទេ នោះគឺ មីយ៉ាន់ម៉ា ដែលមាន ១,២៤ក្នុងចំណោម ១០០នាក់។ កូរ៉េខាងជើង ស្ថិតនៅទីពីរបន្ទាប់បាតតារាង ដែលមាណ១,៧៧ ក្នុងចំណោម១០០នាក់។ គួរបញ្ជាក់ផងដែរថា ប្រទេសដែលស្ថិតនៅបាតតារាងទាំង ២៥ គឺជាប្រទេសដែលក្រីក្រនៅតំបន់អាហ្វ្រិក។
ប្រទេសដែលចូលរួមជាមួយនឹង ម៉ាកាវ និងហុងកុងក្នុងចំណោមប្រទេសដែលមានអ្នកប្រើប្រាស់ទូរសព្ទធៀបនឹងចំនួនប្រជាជនច្រើនជាងគេទាំង ៥ គឺប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសម៉ុងតេណេហ្រ្កូ និង ប៉ាណាម៉ា។
ប្រទេសអ្នកមានដោយសារប្រេងកាតដទៃទៀត ដែលស្ថិតនៅកំពូលទាំង២០ រួមមាន លីបយ៉ា (៩) រូស្ស៊ី (១១) អូម៉ង់ (១២) គុយវ៉ែត (១៤) និងអារ៉ាប់រួមអាម៊ីរែត (២០)។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment