ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិកាំងជាច្រើននាក់ បានធ្វើការសាកសួរស្រ្ដីជាង៤០០នាក់ ហើយទីបំផុតលទ្ធផលបានបង្ហាញ ស្រ្ដីចំនួន ៥៣,៩ភាគរយ បានធ្វើពុតជាដល់កម្រិតកំពូលនៃតម្រេក ឬហៅថាចំណុចសុខស្រួលបំផុតនោះ។ ការធ្វើបែបនេះ គឺដោយសារតែស្រ្ដី ចង់បំពេញចិត្តដៃគូរបស់ខ្លួន ឬមិនចង់ឲ្យដៃគូមិនសប្បាយចិត្ត។
បើដូច្នេះមែន តែយើងជាបុរស ត្រូវធ្វើយ៉ាងណាដើម្បីបំពេញចិត្តដៃគូ ឲ្យនាងជួបនូវជីវិតសិចដ៏ល្អប្រសើរនោះ ?
បញ្ហាចម្បងបំផុត គឺការខ្វះនូវចំណង់ផ្លូវភេទរបស់ស្រ្ដី ដែលក្នុងនោះមានស្រ្ដីចំនួន ៣០ភាគរយ បានអះអាងថា ពួកនាងគ្មានអារម្មណ៍ផ្លូវភេទនេះសោះ ដូច្នេះទោះបីជាប្រឹងប៉ុណ្ណាក៏គ្មានបានការដែរ។
ក្រុមអ្នកជំនាញបានបញ្ជាក់ ការខ្វះនូវ libido ឬចំណង់ផ្លូវភេទ គឺអាចបង្កឡើងដោយសារកត្តាជាច្រើន ដូចជា ការប្រេះឆាទំនាក់ទំនងជាមួយនឹងដៃគូ ឬក៏ដោយសារជំងឺផ្សេងៗ ឬអាចបង្កឡើងដោយការធ្លាក់ចុះអ័រម៉ូនសិចជាដើម។
លោក John Studd ដែលជាសាស្រ្ដាចារ្យជំនាញខាងចំណង់ផ្លូវភេទមកពីចក្រភពអង់គ្លេស បាននិយាយថា ចំណង់ផ្លូវភេទ គឺជាបញ្ហាដ៏ស្មុគស្មាញមួយ ដែលវាជាការរួមបញ្ចូលគ្នារវាងខួរក្បាល បេះដូង និងអ័រម៉ូន។
មូលហេតុផ្សេងទៀត ដែលបង្កឲ្យអ្នកមិនចង់រួមភេទ គឺដោយសារតែ ភាពខ្សោយផ្លូវភេទរបស់បុរស ឬក៏ភាពស្ងួតនៃប្រដាប់ភេទនារី។ ប្រសិនបើអ្នក អានសៀវភៅស្រើបស្រាល ឬមើលវីដេអូសិចជាមួយនឹងដៃគូ ប៉ុន្ដែអ្នកហាក់ដូចគ្មានអារម្មណ៍អ្វីនោះ គឺនេះហើយជាចម្លើយបញ្ជាក់ថា អ្នកមានបញ្ហាផ្នែកចំណង់ផ្លូវភេទហើយ។
បញ្ហាចំណង់ផ្លូវភេទរបស់នារីនេះ បានធ្វើឲ្យអ្នកជំនាញមានការពិបាកក្នុងការកែខៃផងដែរ។ ដោយមានអ្នកជំនាញខ្លះ បានលើកយកនូវវិធីព្យាបាលតាមបែបវិជ្ជសាស្រ្ដ ក៏ដូចជាញ៉ាំថ្នាំ។ ត្រឹមតែប៉ុណ្ណោះ ហាក់ដូចជាមិនគ្រប់គ្រាន់ដើម្បីឲ្យស្រ្ដីជួបនូវជីវិតសិចដ៏គួរឲ្យពេញចិត្តនោះទេ ដំណោះស្រាយផ្សេងទៀត នឹងត្រូវចុះផ្សាយក្នុងខ្មែរសារិកានាពេលក្រោយទៀត។ សូមកុំភ្លេចតាមដានខ្មែរសារិកាទាំងអស់គ្នាណា!
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment