ការស្រាវជ្រាវថ្មីបំផុតមួយបានគាប់បង្ហើបរកឃើញថា ការញ៉ាំអាហារដែលមិនត្រឹមត្រូវ និងភាពធាត់ជ្រុល ពិតជាប៉ះពាល់ដល់ប្រពន្ធបន្តពូជរបស់បុរសខ្លាំងណាស់ ដោយសារតែវាអាចកាត់បន្ថយនូវទឹកកាម និងប៉ះពាល់ដល់សមត្ថភាពនៃទឹកកាមក្នុងការហែលទៅជួបនឹងស៊ុត។
កាលពីអតីតកាល បញ្ហាលទ្ធភាពបង្កកំណើតរបស់ស្រ្ដី ក៏ត្រូវបានគេរកឃើញថាជាប់ទាក់ទងនឹងការធាត់ជ្រុលនោះដែរ រួមទាំងការជក់បារី និងការផឹកគ្រឿងស្រវឹង ប៉ុន្ដែមិនទាន់ច្បាស់ដូចអ្វីដែលគេរកឃើញចំពោះបុរសនាពេលនេះទេ។
ការសិក្សាដដែលនេះ ក៏បានបញ្ជាក់ដែរថា បុរសដែលផឹកគ្រឿងស្រវឹងជាប្រចាំ និងញ៉ាំអាហារមិនត្រឹមត្រូវ គឺបានធ្លាក់ចុះនូវលទ្ធភាពបង្កកំណើត។
លោក Edson Borges ដែលមកពីប្រទេសប្រេស៊ីល និងជាអ្នកដឹកនាំការស្រាវជ្រាវនេះ បានថ្លែងថា ទឹកកាម គឺមានផលប៉ះពាល់អវិជ្ជមានពី សន្ទស្សន៍ម៉ាស់ក្នុងខ្លួនមនុស្ស (BMI) និងគ្រឿងស្រវឹង ឬជាតិអាល់កុល ខណៈដែលអាហារដែលត្រឹមត្រូវនឹងផ្ដល់មកវិញនូវផលវិជ្ជមាន។
ការសិក្សារបស់ប្រេស៊ីលនេះ បានធ្វើឡើងចំពោះបុរស២៥០នាក់ ជាមួយនឹងដៃគូស្នេហារបស់ពួកគេ។ ការសិក្សានេះ រួមមានការសាកសួរសំណួរផ្សេងៗទាក់ទងនឹងចំណីរអាហារ រួមទាំងការធ្វើតេសន៍ទឹកកាមផងដែរ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment