ការស្រាវជ្រាវដែលធ្វើឡើងតែចំពោះមនុស្សចាស់អាយុ៦៥ឆ្នាំឡើងនេះ បានបង្ហាញថា មនុស្សចាស់ស្ទើតែ៨០ភាគរយ ដែលរួមភេទច្រើនជាងមួយដងក្នុងរយៈពេលមួយខែ គឺមានជីវិតជាទូទៅសប្បាយរីករាយ។
ប្រសិនបើប្រៀបធៀបជាមួយមនុស្សចាស់ដែលមិនរួមភេទសោះក្នុងរយៈពេល១២ខែចុងក្រោយ គឺមានតែ៥៩ភាគរយ ប៉ុណ្ណោះដែលមានអារម្មណ៍សប្បាយរីករាយ។ រឹតតែយ៉ាប់ជាងនេះទៀត ប្រសិនបើខានរួមភេទលើសពី១ឆ្នាំឡើងទៅ គឺមាន៤០ភាគរយប៉ុណ្ណោះ ដែលជួបនឹងជីវិតដ៏ស្រស់បំព្រង។
លោកសាស្រ្ដាចារ្យ Andrienne Jackson មកពីសាកលវិទ្យាល័យ Florida បានថ្លែងថា ការសិក្សានេះនឹងជួយបើកផ្លូវឲ្យទំនាក់ទំនងរវាងគូស្នេហ៍វ័យចំណាស់ ឲ្យងាកមកដោះស្រាយបញ្ហាផ្លូវភេទ ក៏ដូចជាដឹងពីទំនាក់ទំនងរវាង សិច និងសុភមង្គល។
ការសិក្សាបែបស្ទង់មតិនេះ បានធ្វើឡើងចំពោះគូស្នេហ៍វ័យចំណាស់ ២៣៨គូ ដែលមានអាយុលើស ៦៥ឆ្នាំ នៅក្នុងសហរដ្ឋអាមេរិក។
បន្ថែមលើនេះទៀត ការសិក្សានេះក៏បានរកឃើញដែរថា បុរសដែលមានវ័យលើសពី៦០ឆ្នាំ គឺមានអត្រាពោះម៉ាយច្រើនជាងស្រ្ដីវ័យចំណាស់ដែលមេម៉ាយ ដែលនេះគឺដោយសារតែប្ដីភាគច្រើនមានអាយុលើសប្រពន្ធច្រើន (អស់សមត្ថភាពផ្លូវភេទ)។
ការកើនឡើងនៃបុរសវ័យចំណាស់ដែលពោះម៉ាយ គឺនៅតែបន្ត ពោលគឺបានកើនឡើង៣ភាគរយ បើគិតពីឆ្នាំ២០០៧ មក។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment