លោកវេជ្ជបណ្ឌិត Elaine Krul ដែលជាសហប្រធានក្រុមអ្នកស្រាវជ្រាវនេះ បានបញ្ជាក់ថា ជំងឺបេះដូង គឺជាជំងឺដែលជាប់លេខមួយក្នុងនាមជាអ្នកសម្លាប់មនុស្សច្រើនជាងគេលើលោក។ ការកាត់បន្ថយកម្រិតតេលិកាឈាម គឺស្មើនឹងការកាត់បន្ថយហានីភ័យនៃការកើតជំងឺបេះដូង និងជំងឺស្រ្ដូក ដូច្នេះប្រតូអ៊ីនដែលមានក្នុងទឹកសណ្ដែកគឺពិតជាអាចកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺដ៏សាហាវទាំងពីរនេះបានផងដែរ។
ក្រុមអ្នកជំនាញដែលមកពីសាកលវិទ្យាល័យ Mississippi, សាកលវិទ្យាល័យ Tulane និងKaiser Permanente Southern California បានធ្វើការវិភាគទៅលើទិន្នន័យដែលបានមកពីការសិក្សាលើមនុស្សពេញវ័យដែលមានសុខភាពល្អនៅអាមេរិកចំនួន ៣៥២នាក់ ដែលមានអាយុជាមធ្យម ៤៧,៧ឆ្នាំ។
ក្រោយពីបានធ្វើការតាមដានលើការសិក្សានេះរយៈពេល៥ឆ្នាំ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាប្រតេអ៊ីនក្នុងទឹកសណ្ដែកគឺធ្វើឲ្យមានការកើនឡើងកូឡេស្ទេរ៉ូល HDL ចំនួន ១,៥៤mg/dl ខណៈដែល ប្រតេអ៊ីនដែលមានក្នុងទឹកដោះគោ គឺបែរជាកាត់បន្ថយកូឡេស្ទេរ៉ូល HDL ដែលល្អនេះចំនួន ១,១៣ mg/dl ទៅវិញ។
លោកវេជ្ជបណ្ឌិត Krul បានបញ្ជាក់ផងដែរថា ប្រសិនបើអ្នកផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃ ដោយទទួលទានទឹកសណ្ដែកជាប្រចាំ នោះវានឹងនាំមកនូវផលវិជ្ជមានចំពោះសុខភាពរបស់លោកអ្នក។
ការស្រាវជ្រាវនេះ ក៏នឹងបន្ដឲ្យឃើញថា ប្រតេអ៊ីនទឹកសណ្ដែក អាចជួយកាត់បន្ថយកម្រិតកូឡេស្ទេរ៉ូល LDL (កូឡេស្ទេរ៉ូលមិនល្អ) ដែលជាអ្នកបង្កជំងឺបេះដូង។
ក្រោយពីរកឃើញ ការសិក្សានេះត្រូវបានគេបោះពុម្ភផ្សាយនៅក្នុងព្រឹត្តប័ត្រ European Journal of Clinical Nutrition។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment