ក្រុមអ្នកស្រាវមួយក្រុមបានរកឃើញនូវអត្ថប្រយោជន៍មួយទៀតរបស់សាច់ត្រី ដោយអ្នកគ្រាន់តែញ៉ាំត្រី នោះវានឹងជួយជម្រុញនូវឈាមហូរទៅកាន់ខួរក្បាល ដែលអាចជួយកាត់បន្ថយហានីភ័យនៃជំងឺរវើរវាយ ឬជំងឺវង្វេងនៅពេលចាស់ទៅ។
អត្ថប្រយោជន៍នៃសុខភាពរបស់សាច់ត្រីគឺដោយសារតែត្រីមានផ្ទុកទៅដោយសារធាតុសំខាន់ៗ ដូចជា អូមេហ្កា-៣ និងអាស៊ីតហ្វ៊ែតធីជាដើម។ លើសពីនេះទៀត ការសិក្សាពីរផ្សេងគ្នា បានរកឃើញទៀតថា សាច់ត្រីជួយជម្រុញឲ្យក្មេងជំទង់គិតបានរហ័ស ហើយក៏ជួយកាត់បន្ថយកម្រិតនៃអារម្មណ៍ធុញថប់ គិតមិនចេញផងដែរពេលជួបរឿងស្មុគស្មាញផ្សេងៗ។
យ៉ាងណាមិញ លទ្ធផលនៃការស្រាវជ្រាងថ្មីបំផុតចុងក្រោយនេះ គឺមិនបានសិក្សាលើអត្ថប្រយោជន៍ចំពោះក្មេងជំទង់នោះទេ ប៉ុន្ដែគឺផ្ដោតលើមនុស្សចាស់។ ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Northumbria បាននិយាយថា ត្រីអាចជួយបង្កើនកម្រិតឈាមហូរទៅកាន់ខួរក្បាល ដែលពិតជាល្អណាស់សម្រាប់មនុស្សចាស់។
លោកវេជ្ជបណ្ឌិត Philippa Jackson ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះបាននិយាយថា ការរកឃើញនាពេលនេះ អាចជួយដោះស្រាយបញ្ហាខួរក្បាលដែលចាស់ៗភាគច្រើនបានជួបប្រទះ។ វាជាភស្ដុតាងថ្មីមួយ ដើម្បីធ្វើយ៉ាងណាឲ្យគ្រប់គ្នាងាកមកទទួលទានសាច់ត្រី ឲ្យបានជាប្រចាំ ដើម្បីការពារផលវិបាកនៅពេលចាស់។
បន្ថែមលើការស្រាវជ្រាវនេះ ក្រុមអ្នកស្រាវជ្រាវក៏គ្រោងនឹងធ្វើការសិក្សាទៅលើ អូមេហ្កា-៣ ចំពោះក្រុមមនុស្សចាស់អាយុចាប់ពី ៥០ ទៅ៧០ឆ្នាំផងដែរ។
កុំភ្លេចណា ខ្មែរសារិកា នឹងនាំមកជូនប្រិយមិត្តនូវអត្ថប្រយោជន៍ដទៃទៀតនៃការញ៉ាំសាច់ត្រីនៅពេលក្រោយទៀត!
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment