អត្ថបទថ្មីៗ :

ហាត់​ប្រាណ​បាន​ច្រើន​អាច​កាត់​បន្ថយ​ជំងឺ​មហារីកស្បែក

Sunday, December 11, 2011

exercise reduce cancerអ្ន​ក​ជំងឺ​មហារីក​ស្បែក​ទាំងអស់​គួរ​តែ​ធ្វើ​លំហាត់​ប្រាណ​ឲ្យបាន​ ២ ​ម៉ោង​កន្លះ​ ​ក្នុង មួយ​សប្តាហ៍​ដើម្បី​ឲ្យ​ឆាប់​ជា​ពី​ជំងឺ​មហារីក​ស្បែក​។ កាល​ពី​មុន​អ្នក​ជំងឺ​ភាគ​ច្រើន​ ត្រូវ​បាន​គ្រូពេទ្រ​ ប្រាប់​ឲ្យ​សំរាក​ និង​​កុំបារម្ភពី​ជំងឺ​នេះ​ពេក ហើយ​នេះ​គឺ​ជា​ការ​ព្យាបាល​ដែល​ហួស​សម័យ​ហើយ។
តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ការ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​ អាច​ជួយ​កាត់​បន្ថយ​ពី​គ្រោះថ្នាក់​ដល់ជីវិត​ដែល​បណ្តាល​មក​ពី​ជំងឺ​មាហារីក​ស្បែក​នេះ និ​ង​អាច​ជួយ​ឲ្យ​អ្នក​ជំងឺ​ឆាប់​ជា​សះ​ស្បើយ​ទៀត​ផង។
តាមរបាយ​ការណ៍​ដែល​មាន​ឈ្មោះ​ថា Move More របស់ Macmillan Cancer Support ដែល​ជា​អង្គ​ការ​ជួយ​សង្គ្រោះ​អ្នក​ក្រី​ក្រ​របស់ ចក្រភព​អង់គ្លេស​ បាននិយាយថា​ ក្នុង​ចំណោម​អ្នក​ជំងឺ​នៅ​ចក្រភព​អង់គ្លេស ប្រមាណ​ជាង ២​លាន​នាក់​ដែល​រូច​ផុត​ជីវិត​ពីជំងឺ​មហារីក​ស្បែក​នេះ មានជាង ១.៦ លាននាក់​ដែល​មាន​កាយ​សម្បទា​មិន​ដូច​ដើម​ទេ។
នេះ​គឺ​មក​ពី​អ្នក​ជំងឺ​ដែល​កើត​រោគ​មហារីក​ស្បែក​ទាំង​នេះ​មិន​បាន​ធ្វើ​លំហាត់​បាន​ឲ្យ​បាន​គ្រប់​គ្រាន់។ របាយ​ការណ៍​​នេះ​បាន​បញ្ជាក់​ទៀត​ថា​ អ្នក​ជំងឺ និង​អ្នក​ដែល​ទើប​តែ​ជា​ពី​ជំងឺ​នេះ គួរ​តែ ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន យ៉ាង​តិច​ណាស់ ១៥០នាទី ក្នុង ១​សប្តាហ៍​ម្តង ដើម្បី​ឲ្យ​ដៃ​ជើង និង​ដង​ខ្លួន​របស់​អ្នក​ធ្វើ​ចលនា។
ការធ្វើ​លំហាត់​ប្រាណ​​ វា​មិន​មាន​អ្វី​លំបាក​នោះ​​ទេ គឺ​អ្នក​អាច​ធ្វើ​ការ​កាត់ស្មៅ​នៅ​ក្នុង​សួន​ច្បារ​របស់អ្នក ដើរ​នៅ​តាម​សួន​ច្បារ​សារធារណៈ ឬ​ក៏​ហែល​ទឹក​ក៏​បាន​ដែរ គឺ​ធ្វើ​យ៉ង​ណា​ឲ្យ​ខ្លួន ដៃ​និង​ ជើង​របស់​យើង​មាន​ចលនា​ទៅ​គឺ​បាន​ហើយ។
លក្ខណៈល្អ​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​នេះមួយ​ទៀត គឺ​ធ្វើ​ឲ្យ​យើង​មាន​ភាព​រឹង​មាំ និង​នៅពេលទទួល​ការ​ព្យាបាល​ម្តងៗ​អ្នក​នឹង​​មិន​សន្លប់​នោះ​ទេ ហើយ​ការ​ហាត់​ប្រាណ​មាន​ប្រយោជន៍​ជា​ច្រើន​ទៀត​។ ​
 

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.