ស្រ្ដីចំណាស់ម្នាក់បានស្លាប់ និងយ៉ាងហោចណាស់មនុស្ស៩នាក់ផ្សេងទៀតនៅរដ្ឋ Oregon សហរដ្ឋអាមេរិក បានធ្លាក់ខ្លួនឈឺ ក្រោយពីពួកគេបានទទួលទាននូវផ្លែស្ត្ររប៊ើរីដែលមានមេរោគ E. Coli។
ផ្លែស្រ្ដរប៊ើរីទាំងនេះ ត្រូវបាននាំមកពីចម្ការស្រ្ដរប៊ើរីឈ្មោះ Jaquith ខណៈដែលផ្លែស្រ្ដរប៊ើរីផ្សេងទៀតដែលកំពុងដាក់លក់នៅផ្សាទំនើប មិនត្រូវបានរកឃើញថាមានមេរោគដ៏សាហាវថ្មីនេះទេ។ មន្រ្ដីទាក់ទងនឹងរឿងនេះបានថ្លែងកាលពីថ្ងៃច័ន្ទថ្មីៗកន្លងទៅនេះថា មិនមានការទាក់ទងនឹងផ្លែស្រ្ដរប៊ើរីដែលកំពុងតែដាក់លក់នោះទេ ហើយអ្នកដែលរងគ្រោះគឺអ្នកដែលនៅភាគពាយព្យនៃ Oregon counties។
ស្រ្ដីចំណាស់ដែលរងគ្រោះដល់ស្លាប់នោះ មានអាយុ៨៥ឆ្នាំ បានស្លាប់ដោយសារតែបញ្ហាក្រលៀនដែលបណ្ដាលមកពីមេរោគ E. Coli ក្នុងចំណោមអ្នកដែលរងគ្រោះ៩នាក់ផ្សេងទៀត ដែលក្នុងនោះ៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
មន្រ្ដីក្រសួងសុខាភិបាលរបស់រដ្ឋ បានជឿជាក់ថា មនុស្ស៦នាក់ផ្សេងទៀត ដែលកំពុងទទួលរងមេរោគ E. Coli នេះ ក៏អាចជាផ្នែកមួយនៃការរាតត្បាតនេះផងដែរ។
បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិតមួយរូបនៅ Oregon បានប្រាប់ថា ជនរងគ្រោះទាំងអស់បានធ្លាក់ខ្លួនឈឺចាប់ពីថ្ងៃទី ១០ ខែកក្កដា ដល់ថ្ងៃ២៩ ខែកក្កដា ប៉ុន្ដែមន្រ្ដីសុខាភិបាលOregon មិនបានចាប់ផ្ដើមស៊ើបអង្កេតភ្លាមៗនោះទេ ពោលគឺចាំរហូតដល់ថ្ងៃទី៣ ខែសីហា។
ទោះបីជាមានការអះអាងថា ផ្លែស្រ្ដរប៊ើរីនៅចម្ការ Jaquith មានផ្ទុកមេរោគ E. Coli ក៏ដោយ ប៉ុន្ដែមិនទាន់មានការប្រមូលត្រឡប់មកវិញនោះទេ ដោយសារតែផ្លែស្រ្ដរប៊ើរីទាំងនោះមិនត្រូវបានគេដាក់លក់ទៀតនោះទេ។
យ៉ាងណាមិញ មន្រ្ដីសុខាភិបាលក៏បានណែនាំអ្នកដែលជឿថាខ្លួនបានទិញស្រ្ដរប៊ើរីពីចម្ការនៅ Oregon ឲ្យបោះផ្លែទាំងនោះចោល ប្រសិនបើនៅមានក្នុងទូទឹកកកនៅឡើយ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment