អត្ថបទថ្មីៗ :

វិធី​មួយ​ចំនួន​ធ្វើ​ឲ្យ​សួត​របស់​អ្នក​មានភាព​រឹង​មាំ

Sunday, December 11, 2011

healthy_lungខ្យល់​មាន​សារសំខាន់​ណាស់​សំរាប់​មនុស្ស គឺ​ដូច​ទឹក និង​អាហារ​ដែរ។ ហើយ​សួត​របស់​យើង​គឺ​ជា​សរី​រាង្គតែ​មួយ​គត់​​សំរាប់​ស្រូប​យក​ខ្យល់​អុក​ស៊ីសែន​ចូល ហើយ​បញ្ចេញ​មក​​វិញ​ឧស្ម័ន​កាបូនិច។ ដូចនេះ​ធ្វើ​ឲ្យ​សួត​របស់​អ្នក​ឲ្យ​មាន​ភាព​រឹង​មាំ​គឺ​សំខាន់ណាស់។
ខាង​ក្រោម​នេះ​ជា​ចំណុចមួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​សួត​របស់​អ្នករឹង​មាំ៖

ទី​មួយ  ធ្វើ​លំហាត់​ប្រាណ​ការ​ដក​ដង្ហើម​របស់អ្នក​ ឲ្យ​បាន​ទៀង​ទាត់។ អ្នកប្រហែ​ល ជា​គិត​ថា​វា​គ្មាន​ប្រយោជន៍​នោះ​ទេ តែ​ធ្វើ​លំហាត់ប្រាណ​ការ​ដក​ដង្ហើម​ជួយ​ធ្វើ​ឲ្យ​អ្នក​ដក​ដង្ហើម​បាន​ស្រួល និង​ជួយ​ឲ្យ​សួត​របស់​អ្នក​បាន​ហាត់​ប្រាណ​​ទៀតផង។ អ្នក​ត្រូវ​ការ​ហាត់​ប្រាណ ដូចនេះ​សួត​របស់អ្នក​ក៏​ត្រូវ​ការ​ហាត់​ប្រាណ​ដែរ។ ឈរ ឬ​អង្គុយ ឲ្យ​ត្រង់​ខ្លួន នៅ​ក្នុង​បន្ទប់​មួយ​ដែល​មាន​ខ្យល់បក់​ចេញ​ចូល​គ្រប់​គ្រាន់ ឬ​ក៏​នៅ​ក្នុង​សួន​ច្បារ​របស់​អ្នកក៏​បាន។ ដក​ដង្ហើមចូល​មួយៗ​យឺតៗ តាម​រន្ធច្រមុះ​របស់​អ្នក ឲ្យ​បាន​វែង​ៗ ឲ្យ​បាន​ ៤​វិនាទី ដោយ​​បិទ​មាត់​របស់​អ្នក​កុំ​ឲ្យ​មាន​ខ្យល់​ចេញ​តាម​មាត់​។ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​សួត​របស់​រីក​ធំ និង​មាន​ភាព​រឹង​មាំ​ជាង​មុន។ ហើយ​ម្យ៉ាង​ទៀត​វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ​ច្រើន បំបាត់​ភាព​តាន​តឹង។ គួរ​ធ្វើ​ពេល​ព្រឹក​ ទើប​ល្អ ប្រសើរ គឺ​មុនពេល​​អ្នក​ទៅ​រៀន ឬ ទៅធ្វើ​ការ។ នៅពេល​យប់​ក៏​បាន​ដែរ​ប្រសិន​បើ​អ្នកអាច​ធ្វើ​បាន។
ទីពីរ ធ្វើ​លំហាត់​ប្រាណ​បន្ថែម ដូចជា​លេង​កីទ្បា ដើរ​កំសាន្ត និង​រត់​ ឬ​ក៏​ហែល​ទឹក​ក៏​បាន​ដែរ។ ការ​ធ្វើ​បែប​នេះ​វា​រឹត​តែ​ជួយ​ឲ្យ​សួត​របស់​អ្នក ដកដង្ហើម​បាន​ស្រួល​ជាង​មុន និង​ធ្វើ​ឲ្យ​សួត​របស់​អ្នកមាន​​ដំណើរ​ការ​ស្រួល​ជាង​មុន។
ទីបី  ញុំាអាហារដែល​មាន​តុល្យភាព។ អាហារ​បន្លែ និង​ផ្លែ​ឈើគឺ​ល្អ​ណាស់​សំរាប់​សួត​របស់អ្នក ព្រោះ​ ជាតិ​វីតាមីន មាន​នៅ​ក្នុង​បន្លែ និង​ផ្លែឈើ ជួយ​ធ្វើ​ឲ្យ​សួត​អ្នក​មាន​សុខភាព​ល្អ។​ ជៀសវាង​ការ​ញុំាអាហារ​ មាន​ជាតិ​ខ្លាញ់​ច្រើន ព្រោះ​ថា​វា​មិនល្អ​ទេ​សំរាប់​សួត​របស់អ្នក។
ទីបួន  កុំ​នៅ​កន្លែង​ដែល​មាន​ផ្សែង ជាពិសេស​ផ្សែង​បារី។ អ្នក​ប្រាកដ​ជា​ដឹង​ថា​ផ្សែងបារី​មាន​ផល​ប៉ះពាល់​ដល់​សួត​របស់អ្នក​ដូច​ម្តេច​ខ្លះ​ជា​មិន​ខាន។​
ទីប្រាំ  ទៅលេង​សមុទ្យ​ឲ្យ​បាន​យ៉ាង​តិច មួយ​ដង​ក្នុង​មួយ​ឆ្នាំ ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ និង​កំសាន្ត​ជា​មួយ​បរិស្ថាន​ថ្មី។ ការធ្វើ​បែប​នេះ​វា​អាច​ជួ​យ​សំអាត​ជាតិ​កខ្វក់​នៅ​ក្នុង​សួត​របស់អ្នក​បាន ហើយ​ធ្វើ​ឲ្យ​សួត​អ្នក​បាន​ក្លាយ​ជា​សួត​ថ្មី​ម្តង​ទៀត(មិនពិត ១០០%ទេ)។ នៅពេល​ទៅ​ដល់​សមុទ្រ​អ្នក​គួរ​ព្យាយាម​ដក​ដង្ហើម​វែង​ៗ​ឲ្យ​បាន​ច្រើន។ អ្នក​គួរ​ផ្តោតអារម្មណ៍​ទៅ​លើ​សួត​របស់​អ្នក​ ហើយ​ដក​ដង្ហើម​ចេញ​ចូល​ឲ្យ​បាន​ច្រើន។   


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.