អត្ថបទថ្មីៗ :

លេង​វីដេអូ​ហ្គេម ជួយ​ឲ្យ​ក្មេង​ឆ្លាត​មែន​ទេ?

Monday, December 19, 2011

ហ្គេម Super Mario Galaxy 2
មាន​ឪពុក​ម្ដាយ​ជា​ច្រើន​ តែង​តែ​គិត​ថា ការ​លេង​វីដេអូ​ហ្គេម​គឺ​គ្រាន់​តែ​ជា​ការ​ខ្ជះ​ខ្ជាយពេល​វេលា​ឥត​ប្រយោជន៍​តែ​ប៉ុណ្ណោះ ឬ​ក៏​គិត​ថា​ហ្គេម​ទាំង​នោះ​នឹង​បំផ្លាញ​កូន​របស់​ពួក​គេ​ជា​ដើម​។​
ប៉ុន្ដែ​ការ​សិក្សា​របស់ក្រុម​អ្នក​ស្រាវ​ជ្រាវ​​សហរដ្ឋ​អាមេរិកាំង មក​ពី​សាកល​វិទ្យាល័យ​ Michigan មិន​បាន​បង្ហាញ​ដូច្នេះ​ទេ ពោល​គឺ​ពួក​គេ​បាន​រក​ឃើញ​ថា ការ​លេង​ហ្គេម​អាច​ជួយ​ឲ្យ​ក្មេង​មាន​គំនិត​បង្កើត​ថ្មី និង​គំនិត​ស្រម៉ើ​ស្រម៉ៃ​ខ្ពស់​។
ការ​រក​ឃើញនេះ គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​ស្រាវ​ជ្រាវ​លើក​មុន ដែល​បាន​បញ្ជាក់​ថា ការ​លេង​ហ្គេម​នឹង​នាំ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​របស​កុមារ ក៏​ដូច​ជា​ធ្វើ​ឲ្យ​កុមារ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដូច​ក្នុង​ហ្គេម​មួយ​ចំនួន​។
ការ​សិក្សា​ថ្មី​ដែល​រក​ឃើញ​ពី​ផល​វិជ្ជមាន​នៃ​ការ​លេង​ហ្គេម​នេះ បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​កុមារ​ជិត​៥០០នាក់ ដែល​មាន​អាយុជា​មធ្យម១២​ឆ្នាំ​ ហើយ​ពួក​គេ​បាន​រក​ឃើញ​ថា ក្មេង​ណា​ដែល​លេង​ហ្គេម​កាន់​តែ​ច្រើន មាន​គំនិត​បង្កើត​ថ្មី​ខ្ពស់​ នៅ​ក្នុង​ការ​គូរ​រូប សរសេរ​រឿង ឬ​និយាយ​ឲ្យ​ខ្លី​ថា ឆ្លាត​។
Linda Jackson ដែលជា​អ្នក​ដឹក​នាំការ​ស្រាវ​ជ្រាវ និង​ជា​សាស្រ្ដា​ចារ្យ​ចិត្ត​វិទ្យា​បាន​និយាយ​ថា ការ​សិក្សា​នេះ គឺ​ជា​ភស្តុតាង​ទី​មួយ​ដែល​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​បច្ចេក​វិទ្យា​ និង​គំនិត​ឆ្នៃ​ប្រឌិត​។
ជា​សរុប​រួម ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា ក្មេង​ប្រុស​លេង​ហ្គេម​ច្រើនជាង​ក្មេង​ស្រី ហើយ​ក្មេង​ប្រុស​ភាគ​ច្រើន​មាន​ចំណូល​ចិត្ត​ខាងហ្គេម​ដែល​មាន​ហិង្សា​ បាញ់​ប្រហារ​ និង​ហ្គេម​កីឡា ខណៈ​ដែល​ក្មេង​ស្រី​មាន​ចំណូល​ចិត្ត​ខាង​ហ្គេម​កំសាន្ត​ធម្មតា​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.