អត្ថបទថ្មីៗ :

ថ្នាំបំបាត់ការឈឺចាប់ធ្វើឲ្យលឹង្គ​ចុះ​ខ្សោយ​

Wednesday, December 7, 2011

បុរស​ដែល​មាន​បញ្ហា​សមត្ថ​ភាព​ផ្លូវ​ភេទ
យោង​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​ឲ្យ​ដឹងថា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ពិត​ជា​មាន​ទំនាក់​ទំនង​ជាមួ​យ​នឹង​អសមត្ថ​ភាព​នៃ​លឹង្គ​។
ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ អ្នក​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​ការឈឺ​ចាប់​ដូច​ជា អាស្ពី​រីន​ជា​ដើម​ នឹង​មាន​អត្រា​​៣៨​ភាគ​រយ​​ថយ​ចុះ​សមត្ថភាព​នៃ​លឹង្គ​ បើ​ប្រៀប​ធៀប​ជាមួយ​អ្នក​ដែល​មិន​លេប​ថ្នាំ​នេះ​។
លោក​វេជ្ជ​បណ្ឌិត​ Joseph Gleason ដែលជា​អ្នក​ជំនាញ​ខាង​ផ្លូវ​ភេទ​មក​ពី​ឡូស​អ៊ែន​ជើ​លេស បាន​ប្រាប់​ថា ឱសថ​បំបាត់ការ​ឈឺ​ចាប់​ទាំង​នោះ​ បាន​ទប់​ស្កាត់​អ័រម៉ូន​ម៉្យាង​ដែល​ធ្វើ​ឲ្យ​លឹង្គ​របស់​មនុស្ស​ប្រុស​រឹង​។ ដូច្នេះ​បើ​អ័រ​ម៉ូន​ទាំង​នោះ​ឈប់​ដំណើរ​ការ​ នោះប្រ​ដាប់​ភេទ​របស់​បុរស​ មិន​អាច​មានរិទ្ធ​អំណាច​អ្វីទៀត​នោះទេ​។
ប៉ុន្ដែ​លោក​វេជ្ជ​បណ្ឌិត​រូប​នេះ​ ក៏​បាន​និយាយ​ថាលទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​គាត់​នេះ មិន​បាន​បង្ហាញ​ថា​ឱសថ​បំបាត់​ការ​ឈឺ​ចាប់​ធ្វើ​ឲ្យលឹង្គ​ងាប់​នោះ​ទេ​។ គាត់​បាន​បន្ថែម​ថា​ អាច​មាន​កត្តា​ផ្សេង​ទៀត​ ដែល​គាត់​ និង​សហ​សេវិក​របស់​គាត់​មិន​ទាន់​បាន​រក​ឃើញ​។
យ៉ាង​ណា​ក៏​ដោយ ​ក៏​គេ​សង្កេត​ឃើញ​មាន​បុរស​ជា​ច្រើន​បាន​លេប​ថ្នាំ​អាស្ពី​រីន ជា​ពិសេស​គឺ​អ្នក​ដែល​មាន​ជម្ងឺ​បេះ​ដូង ដែល​នេះ​នឹង​អាច​ប៉ះ​ពាល់​ដល់​លឹង្គ​របស់​ពួក​គេ​ផង​ដែរ​។
ចំណែក​ឯលោក​វេជ្ជ​បណ្ឌិត Brant Inman មក​ពី​សាកល​វិទ្យាល័យ​ North Carolina ដែល​មិន​បាន​ចូលរួម​ក្នុង​ការ​ស្រាវ​ជ្រាវនេះ បាន​និយាយ​ប្រាប់​ផង​ដែរ​ថា សរសៃ​ឈាម​នៅ​ក្នុង​ប្រ​ដាប់​ភេទ​របស់​មនុស្ស​ប្រុស​ តូច​ជា​ង​​សរសៃ​ឈាម​នៅ​ក្នុង​បេះ​ដូង​​ ដូច្នេះ​វា​ងាយ​ស្រួល​ក្នុងការត្រូវ​បាន​គេ​រារាំង​​​ណា​ស់​។ ប្រសិនបើ​សរសៃ​ឈាម​ណា​មួ​យមិន​ដំណើរ​ការ​​ នោះ​វា​នឹ​ងទប់​ស្កាត់​នូវ​ឈាម​ដែល​ធ្វើ​ឲ្យ​លឹង្គ​មាន​ចលនា​ និង​រឹង​បាន​។
យោង​តាម​វិទ្យា​ស្ថាន​ជាតិ​សុខា​ភិបាល​របស់​អាមេរិក​វិញ បាន​ឲ្យ​ដឹង​ដែរ​ថា បុរស​ម្នាក់​ក្នុង​ចំណោម​ ១០០នាក់​ដែលស្ថិត​ក្នុង​វ័យ​៤០​ឆ្នាំឡើង​មាន​អសុពល​ភាព​នៃ​លឹង្គ ហើយ​បុរស​ដែល​មាន​អាយុ​ ៧៥​ឆ្នាំ​ឡើង​មាន​ស្ទើរ​តែ​ពាក់​កណ្ដាល​។
សម្រាប់​ការ​ស្រាវ​ជ្រា​វនេះ​វិញ លោក​វេជ្ជបណ្ឌិត Gleason និង​សមា​ជិក​គាត់​ដទៃ​ទៀត បាន​ធ្វើ​ការ​វិភាគ​នូវ​កម្រង​សំនូរ​ដែល​ត្រូវ​បាន​ចោទ​សួរ​បុរស​ចំនួន ៨១​ម៉ឺន​នាក់ ចាប់​ពី​អាយុ ៤៥ ដល់ ៦៩ឆ្នាំ​។
ជា​លទ្ធផល​ មាន​បុរស​ពាក់​កណ្ដាល​ក្នុ​ងចំណោម​នោះ បាន​ឆ្លើយ​ថា ពួក​គេ​តែង​តែ​លេប​ថ្នាំបំបាត់​ការ​ឈឺ​ចាប់​ជា​ប្រ​ចាំ​ ពោល​គឺ​យ៉ាង​ហោច​ណាស់​ក៏ ៥ដង​ដែរ​ក្នុង​មួយ​សប្ដាហ៍​។ ប្រ​មាណ​ ៦៤​ភាគ​រយ​នៃ​អ្នក​ទាំង​នេះ បាន​ប្រាប់​ទៀត​ថា លឹង្គ​របស់​ពួក​គេ​មិន​អាច​ប្រើ​ប្រាស់​បាន​ទៀត​នោះ​ទេ​។
ទោះ​បី​ជាលទ្ធ​ផល​បង្ហាញ​យ៉ាង​ដូច្នេះ​ក៏ដោយ​​ ក៏​ក្រុម​អ្នក​ជំនាញ​បាន​ប្រាប់​ដែរ​ថា កុំ​មាន​ការ​ភ័យ​ខ្លាច​ក្រោយ​ពី​អាន​អត្ថ​បទ​នេះ​ឲ្យ​សោះ ព្រោះ​​ការ​ស្រាវ​ជ្រាវ​នេះមិន​បាន​សាក​ល្បង​ដោយ​ផ្ទាល់​លើ​ថ្នាំ​បំបាត់ការ​ឈឺ​ចាប់​នោះ​ទេ ដូច្នេះ​ការ​បាត់​បង់​សមត្ថ​ភាព​របស់​លឹង្គ​​ មិន​ប្រាកដ​ថា​មក​ពី​ថ្នាំ​នេះ​ដែរ​​។ ការ​ស្រាវ​ជ្រា​វ​ថ្មី​ៗ​ទៀត​នឹង​មាន​ ចំពោះ​បញ្ហា​នេះ។

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.