សត្វជើងប្រាំបីនេះ ក៏ត្រូវបានគេស្គាល់ថាជាពីងពាងដៃ ពីងពាងចេក... ឬPhoneutria nigriventer មានដើមកំណើតនៅទ្វីបអាមេរិកភាគខាងត្បូង និងកណ្ដាល។
អ្នកស្រីបណ្ឌិត កេនៀ នូណេស (Dr. Kenia Nunes) ជាអ្នកសរីរៈចិត្តវិទ្យានៅឯមហាវិទ្យាល័យចចជាបាននិយាយថា ពិសរបស់ពីងពាង Phoneutria nigriventer សម្បូរទៅដោយម៉ូលេគុលជាច្រើនរួមបញ្ចូលគ្នា។ គេហៅម៉ូលេគុលទាំងនេះថាជាជាតិពុល (Toxin) ហើយជាតិពុលក្នុងពិសនេះមានសកម្មភាពផ្សេងៗជាច្រើន។ ដោយហេតុនេះហើយបានជាពីងពាងខាំមនុស្សយើង យើងអាចសង្កេតពីអាការៈនៃរោគសញ្ញាដែលរួមបញ្ចូលទាំងបញ្ហាលិង្គ។ ផលប៉ះពាល់ផ្សេងទៀតរួមបញ្ចូលទាំងការឈឺចាប់រយៈពេលវែងរួមមានការបាត់បង់ការត្រួតត្រាសាច់ដុំ ឈឺធ្ងន់ ពិបាកដកដង្ហើម ហើយប្រសិនបើមិនបានព្យាបាលដោយសារធាតុប្រឆាំងពិសទេ នោះអាចនាំឲ្យស្លាប់បានដោយសារតែខ្វះអុកស៊ីហ្សែន។ ប៉ុន្តែលោកស្រីបណ្ឌិតបានបន្ថែមថា ផលប៉ះពាល់ដែលមិនធម្មតានេះអាចប្រើប្រាស់ជាមធ្យោបាយសម្រាប់ព្យាបាលបញ្ហាផ្លូវភេទទាំងបុរស និងស្ត្រី។
ប្រភេទពីងពាងប្រេស៊ីលនេះ មានជើងមួយដែលអាចពន្លូតបានប្រហែលជាបួនអ៊ីញស៍នោះត្រូវបានគេរកឃើញនៅក្នុងហាងទំនើបខ្លះក្នុងប្រទេសនៅទ្វីបអាមេរិក និងកាណាដា ប៉ុន្តែជាធម្មតាគេឃើញវារស់នៅក្នុងព្រៃចេកដំបន់ត្រូពិក។
ដោយយោលទៅតាមអ្នកអភិរក្សសត្វពីងពាងនៅសារមន្ទីរប៊ើកនៃសាកលវិទ្យាល័យវ៉ាស៊ីងតោនបានឲ្យដឹងថា មានតែមនុស្សដប់នាក់ក្នុងចំណោម ៧០០០នាក់ប៉ុណ្ណោះដែលស្លាប់ដោយសារពីងពាងខាំ។
ទោះជាយ៉ាងនេះក្ដី ខ្មែរសារិកាសូមណែនាំថា ត្រូវចៀសឲ្យឆ្ងាយពីសត្វពីងពាងនេះ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment