អត្ថបទថ្មីៗ :

ជូនផ្កាអាចធ្វើឲ្យស្នេហាបែកបាក់

Wednesday, December 7, 2011

បុរស​ជូន​បាច់​ផ្កា​ទៅ​សង្សារ​របស់​ខ្លួន​
ការ​ទិញ​ផ្កា​ជូន​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ គឺ​ជា​វិធីសាស្រ្ត​ល្អ​​មួយ​ដែល​អាច​ឲ្យ​នាង​ដឹង​ពី​ការ​​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​ទៅ​លើ​នាង​ ប៉ុន្ដែ​អ្នក​ជំនាញ​មួយ​ក្រុម​បាន​និយាយថា​វាក៏​​អាច​ធ្វើ​ឲ្យ​ស្នេហា​បែក​បាក់បាន​ដែរ​។ តើ​បណ្ដាល​មក​​ពី​មូល​ហេតុ​អ្វី​?
ការ​ស្ទង់​មតិ​មួយដែលធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Greggs ក្នុង​ចក្រ​ភព​អង់គ្លេស​ ទៅ​លើ​បុរស​ ១៥០០នាក់ និង​នារី​១៥០០នាក់​ បាន​រក​ឃើញ​ថា​ នារី​ភាគ​ច្រើន​ បាន​គិត​ថា​បុរស​ដែល​ទិញ​ផ្កា​ឲ្យ​នាង​គឺ​ជា​បុរស​ដែល​មិន​គួរ​ឲ្យ​ទុកចិត្ត​។
អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ នារី​ដល់​ទៅ​៧៥​ភាគ​រយ​ បាន​មាន​មន្ទិល​សង្ស័យ​ពី​ចេតនា​មិន​ល្អ​របស់​បុរស​នៅ​ពេល​ដែល​បុរស​ដែល​នាង​ស្រឡាញ់ បាន​ជូន​បាច់​ផ្កា​នាង​មួយ​បាច់​​ដោយ​មិន​ចំ​ថ្ងៃ​ពិសេស​ណា​មួយ​នោះ​។​
ជា​ការ​ពិត​ កម្រិត​នៃ​ការ​មន្ទិល​សង្ស័យ​ក្នុង​ឱរ៉ា​របស់​ភាគី​នារី​នេះ ត្រូវ​បាន​អ្នក​ស្រាវ​ជ្រាវ​បញ្ជា​ក់​ថា ទាក់​ទង​ទៅ​នឹង​តម្លៃ​នៃ​បាច់​ផ្កា​នោះផង​ដែរ​។
ការ​ស្ទង់​មតិ​នេះ​ បាន​បង្ហាញ​លទ្ធផល​ថា បុរស​ស្ទើរ​តែ​ពាក់​កណ្ដាល​ លែង​ហ៊ាន​ទិញ​ផ្កា​ឲ្យ​នារី​ដែល​ខ្លួន​ស្រឡាញ់ ព្រោះខ្លាច​​នាង​សង្ស័យ​ថា​ខ្លួន​មាន​កំហុស​អ្វី កំពុង​តែលាក់​បាំង​មិន​ហ៊ាន​ប្រាប់​។​ ប៉ុន្ដែ​ការ​សង្ស័យ​នេះ​មិន​មែន​មាន​ចំពោះ​គ្រប់​នារី​ទាំងអស់​នោះ​ទេ ក្នុង​នោះ​មាន​នារី​​២៥​ភាគ​រយ​ដែរ​ ដែល​មាន​ចិត្ត​ត្រេក​អរ​នៅ​ពេល​ដែល​បុរស​ដែល​នាង​ស្រឡាញ់​បាន​ទិញ​បាច់​ផ្កា​ឲ្យ​នាង​។​
ការ​ស្ទង់​មតិដដែល​នេះ​ ក៏​បាន​រក​ឃើញ​ថា បុរស​ដែល​មាន​បំណង​អាក្រក់​តែង​ទិញ​នូវ​កាដូ​ភ្ញាក់​ផ្អើល​ចំនួន​បី​ក្នុង​មួយ​ឆ្នាំ​ដល់​នារី​ ដែល​ធ្វើ​ឲ្យ​រង​គ្រោះ​ដល់​បុរស​ល្អផ្សេង​ទៀត​​ ដែល​ធ្វើ​បែប​នេះ​។
លោក Graeme Nash ដែលជា​អ្នក​គ្រប់​គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Greggs និង​ជា​អ្នក​ដឹក​នាំ​ការ​ស្ទង់​មតិ​នេះ បាន​និយាយ​ថា អ្នក​ដែល​មាន​បំណងល្អ​ អាច​រង​គ្រោះ​ដោយ​សារ​តែ​បាច់​ផ្កា​មួយ​បាច់​ដែល​ខ្លួន​ទិញ​ដោយ​ភ្ញាក់​ផ្អើល​ឲ្យ​ទៅ​សង្សារ​បណ្ដូល​ចិត្ត​។​
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ បើ​ស្រឡាញ់​គ្នា​គួរ​តែ​ទុក​ចិត្ត​គ្នា ទើប​អាច​នៅ​ជាមួយ​គ្នា​ដោយ​សុភ​មង្គល បើ​គ្រាន់​តែ​រឿង​ជូន​កាដូ​ខុស​កាល​វេលា​មួយ​ ក៏​សង្ស័យ​ដែរ​នោះ​ ប្រហែល​ជា​បែក​បាក់​គ្នា​ហើយ​។​ ការ​រៀប​រាប់​ខាង​លើ​ គឺ​គ្រាន់​តែជា​ការ​ស្ទង់​មតិ​មួយ​នៅ​អង់​គ្លេស​នោះ​ទេ ដូច្នេះ​ប្រហែល​ជា​មិន​ដូ​ចនិន្នាការ​របស់​គូស្នេហ៍​នៅ​ស្រុក​ខ្មែរ​យើង​ទេ​ ព្រោះ​ខ្មែរ​សារិកា​ធ្លាប់​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​បុរស​ទិញ​បាច់​ផ្កា​ជូននារី​​ដែល​ខ្លួន​ស្រឡាញ់​​ដោយ​មិនដឹង​ខ្លួន គឺ​នារី​នោះ​តែ​ង​តែ​បង្ហាញ​ក្ដី​រំភើប ​ភ្ញាក់​ផ្អើល​​ក្រៃលែង​ និ​ង​ដូច​ជា​គ្មាន​អារម្មណ៍​សង្ស័យ​អី​នោះទេ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.