វិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺផ្តាសាយបក្សី ផ្តាសាយបក្សី ជាជម្ងឺឆ្លងដែលបង្ករដោយវីរុស និង បង្ករជម្ងឺលើ សត្វស្លាបគ្រប់ប្រភេទ រួមទាំងមាន់ មាន់បារាំង ទា ក្ងាន មាន់ ទា គ្រួច និងបក្សីផ្សេងទៀត។ បក្សីព្រៃដែលរស់នៅជាសើរីអាចមានវីរុសនៃ | |||||
ជម្ងឺផ្តាសាយនៅក្នុងខ្លួន តែពួកវាពុំឈឺទេ ដោយសារមានភាពសុំាធម្មជាតិ។ ពួកវាជាអ្នកផ្ទុក មេរោគ និង អាចជាអ្នកនាំមកនូវការចំឡងដល់សត្វស្លាបក្នុងស្រុក។ នៅក្នុងវិស័យចិញ្ចឹម សត្វតាមតាមបែបឧស្សាហកម្ម មាន់បមពងជាប្រភេទសត្វដែលទទួលការ ចំលងខ្លាំងជាង គេ។ វីរុស នៃជម្ងឺផ្តាសាយបក្សីភាគច្រើនត្រូវបានរកឃើញនៅលើសត្វទាច្រើនជាងបក្សីផ្សេង ទៀត។ (OIE) អង្គការសុខភាពសត្វពិភពលោក បានចាត់បញ្ចូលជម្ងឺនេះទៅក្នុងប្រភេទជម្ងឺ �List A� ដោយផ្អេកទៅលើការឆ្លងរាលដាលយ៉ាងឆាប់រហ័ស និង មានផលប៉ះពាលយ៉ាង ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។ លើសពីនេះទៅទៀតផ្តាសាយបក្សីអាចប៉ះពាលសុខភាពរបស់ មនុស្សផងដែរ។ លាមកជាប្រភពចំលងជម្ងឺសំខាន់ជាងគេ។ ក្នុងមួយក្រាមនៃលាមកដែល ផ្ទុកមេរោគ អាចចំលងទៅបក្សី ១ លានក្បាល។ វីរុសអាចមាននៅលើសមបកផ្លែក្រហម និងសនៃស៊ុត (តាមការសិក្សារបស់ WHO)។ ការផ្ទុះនៃជម្ងឺដែលបង្ករដោយវីរុសផ្តាសាយបក្សី មិនអាចធ្វើការព្យាករណ៍បានទេរាល់ ការសង្ស័យដែលទាក់ទងទៅនឹងជម្ងឺផ្តាសាយ ត្រូវធ្វើការអង្កេតតាមដាន និងចាត់នូវវិធាន ការណ៍សមរម្យនៅពេលដែលមានការញ្ជាក់ថាមានជម្ងឺផ្ទុះឡើង។ ប្រការសំខាន់ត្រូវការពារ ការឆ្លងរាលដាលនៃជម្ងឺភ្លាមៗ នៅពេលដែលមានការផ្ទុះជម្ងឺកើតឡើងដោយការតាមដាន យ៉ាងប្រុងប្រយ័ត្ននូវចលនាសត្វ និង ការប្រើប្រាស់ឧបករណ៍ និង សម្ភារ:ដែលប្រឡាក់ ប្រឡូស។ វិធានការណ៍ការពារនេះត្រូវបានចែកចេញជាបីដំណាក់កាល : ១. មុនពេលកើតជម្ងឺ ២. ពេលផ្ទុះជម្ងឺ ៣. ក្រោយពលេផ្ទុះជម្ងឺ ១. វិធានការការពារមុនពេលផ្ទុះជម្ងឺ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺផ្តាសាយបក្សី យើងត្រូវធ្វើការហាមឃាត់ដាច់ ខាតនូវការនាំចូល ការដឹកជញ្ជូន ការទិញលក់បក្សី ស៊ុតបក្សី បក្សីស្រស់ និងក្លាស្សេ និង ផលិតផលមានដើមកំណើតបីបក្សី ស្រុក ព្រៃ ពីបណ្តាប្រទេសដែលកើតមានជម្ងឺផ្តាសាយ បក្សី។ នៅពេលមានការសង្ស័យថាមានជម្ងឺឆ្លងបក្សី ក្នុងគោលបំណងការពារផ្ទុះឡើងនៃជម្ងឺយើងត្រូវមានវិធានការណ៍អនាម័យដូចខាង ក្រោម : - បំបែកសត្វឈឺ ចេញពីសត្វដែលមានសុខភាពល្អ - យកសំណកពីសត្វឈឺ ដើម្បីវិភាគនៅមន្ទីរពិសោធន៍ - ហាមឃាត់ការនាំចូល-ចេញនូវបក្សី សំភារៈ ឧបករណ៍ចិញ្ចឹម និង មធ្យោបាយផ្សេងៗ ទៀត។ -សំអាត និងរំងាប់មេរោគ កន្លែងចិញ្ចឹមបក្សី ឬ កសិដ្ឋានចិញ្ចឹមបក្សី -មន្ត្រីជំនាញត្រូវចុះស្រាវជ្រាវ តាមដាន អង្កេត និងឃ្លាំមើលជាប្រចាំ អំពីការវិវឌ្ឍន៍នៃ ជម្ងឺ និងប្រភពនៃការចំលង។ -ម្ចាស់កសិដ្ឋាន និង កន្លែងចិញ្ចឹមបក្សីត្រូវទទួលអនុវត្តចំពោះវិធានការណ៍ខាងលើនិង ត្រូវសហការជាមួយមន្ត្រីជំនាញ។ -ការហាមឃាត់ និងវិធានការខាងលើត្រូវអនុវត្តរហូតដល់មានការជូនដំណឹងជាថ្មី។ ២. វិធានការណ៍នៅពេលមានការផ្ទុះជម្ងឺផ្តាសាយបក្សី -នៅពេលដែលមានជម្ងឺផ្ទុះឡើងត្រូវអនុវត្តវិធានការណ៍តាមការកំណត់ដូចខាងក្រោម : ក. កំណត់តំបន់ផ្ទុះជម្ងឺផ្តាសាយបក្សី -ហាមឃាត់ការនាំចេញ នូវបក្សី មធ្យោបាយប្រើប្រាស់សំភារ: ឧបករណ៍ចិញ្ចឹមដែល មាននៅក្នុងកន្លែងនោះ។ វិធានដ៏សមរស្របបំផុតគឺ ការដុតបំផ្លាញចោល។ -ធ្វើការសំអាត និង រំងាប់មេរោគជាបន្ទាន់នៅក្នុងកន្លែងចិញ្ចឹម និង ច្រកចេញចូលទាំង អស់ ដោយប្រើសូលុយ ស្យុង HaOH ២% ឬទឹកអូសាវែល ឬទឹកកំបោរស ១០%។ ខ.តំបន់ការពារ(ស្ថិតនៅក្នុងកាំរង្វង់ ៣ គម ពីកន្លែងផ្ទុះជម្ងឺ) បើមានការផ្ទុះជម្ងឺក្នុងតំបន់ការពារ ត្រូវចាត់វិធានការណ៍ដូចគ្នា និងតំបន់ផ្ទុះជម្ងឺខាង លើ។ គ.តំបន់តាមដាន និងត្រួតពិនិត្យ(ស្ថិតនៅក្នុងកាំរង្វង់ ១០ គម ពីកន្លែងផ្ទុះជម្ងឺ) បើមានការផ្ទុះជម្ងឺក្នុងតំបន់ការពារ ត្រូវចាត់វិធានការដូចគ្នានឹងតំបន់ផ្ទុះជម្ងឺខាងលើ។ ៣.វិធានការណ៍ក្រោយពេលផ្ទុះជម្ងឺ -ធ្វើការសម្លាប់មេរោគនៅអាគារនៃកសិដ្ឋាន ទីកន្លែងជុំវិញយានយន្ត និងរាល់សំភារៈ ទាំងឡាយ -ហាមការនាំសត្វចូលកសិដ្ឋាន និងដំណើរការផលិតកម្មសត្វយ៉ាងតិច ២១ថ្ងៃក្រោយ ពីការសំលាប់មេរោគ -ឧបករណ៍ប្រើប្រាស់ និង លាមកសត្វ ត្រូវធ្វើវិធានការណ៍សំលាប់មេរោគដូចខាង ក្រោម : �ដុតបំផ្លាញចោល ឬ កំដៅសំលាប់មេរោគនៅសីតុណ្ហភាព ៧០ អង្សា �កប់ឱ្យបានជ្រៅ ដើម្បីការពារការរុករាននៃសត្វដទៃទៀត �ទុកលាមកជាគំនរ ហើយពេលខ្លះផ្សើមលាមកបន្ថែម បន្ទាប់មកគ្របឱ្យជិតល្អដើម្បី ធ្វើឱ្យលាមកមានការឡើងជូរ (fermentation) និងមានកំដៅដោយរក្សាទុកក្នុងស្ថានភាព នេះរយ:ពេល ៤២ ថ្ងៃ -ដើម្បីការពារការឆ្លងរាលដាលបន្តទៅទៀត រដ្ឋបាលបសុពេទ្យត្រូវបានតំរូវឱ្យមានការ ពង្រឹងនូវការពិនិត្យចលនាសត្វនៅក្នុងតំបន់ដែលកើតជម្ងឺ និង បរិវេណជុំវិញទាំងអស់ក្នុង រង្វង់ ១០ គម ជុំវិញតំបន់ផ្ទុះជម្ងឺ ដែលចាត់ទុកថា ជាតំបន់ត្រួតពិនិត្យតាមដាន។ ដើម្បីការពារសត្វស្លាបរបស់អ្នកពីជំងឺ ត្រូវអនុវត្តដូចតទៅ : ១.នៅពេលដែលសត្វស្លាបរបស់អ្នកឈឺ ឬងាប់ ត្រូវរាយការណ៍ទៅពេទ្យសត្វដែលនៅ ជិតអ្នក ២.ត្រូវសំអាត និងរំងាប់មេរោគ ទ្រុង ឧបករណ៍ប្រើប្រាស់ និង បរិវេណជុំវិញ ៣.ត្រូវជីករណ្តៅដុត និង កប់សត្វស្លាបដែលងាប់ និង កាកសំណល់ផ្សេងៗ ៤.ហាមដឹកជញ្ជូនសត្វស្លាបដែលឈឺ និង ងាប់ ៥.ហាមទិញ លក់ សត្វស្លាបឈឺ និង ងាប់
| |||||
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment