អត្ថបទថ្មីៗ :

News World

គេហទំព័រ អាន ខ្មែរ ជួយគាំទ្រ តារាចម្រៀង និងលើកស្ទួយវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា សូមជួយទិញ CD, VCD, DVD Original ដើម្បីជួយលើកទឹកចិត្តដល់ពូកគាត់ សូមអរគុណ! អាន ខ្មែរ ក៏សូមជូនពរ អោយអ្នកទាំងអស់គ្នា​ ​ជួបតែសំណាងល្អ​ ជោគជ័យ សុភមង្គល​គ្រប់ពេលវេលា
កំពុងចាប់ផ្តើម...

វិធីងាយៗ ក្នុងការបង្កើនប្រាក់ចំណូលអ្នក

Affiliate Program ”Get Money from your Website” Affiliate Program ”Get Money from your Website”

ស្តាប់បទចម្រៀងពេញនិយមពិរោះៗ

Followers

ប្រទេសដែលកំពុងទស្សនាគេហទំព័រ អាន ខ្មែរ

free counters

បច្ចេកទេសសម្រាប់ដាំដុះដំណាំពោត

Friday, December 23, 2011

បច្ចេកទេសសម្រាប់ដាំដុះដំណាំពោត
បច្ចេកទេសសម្រាប់ដាំដុះដំណាំពោត
រូបសាស្រ្តនៃដំណាំពោត
      ក
លក្ខណៈទូទៅ
ពោតជាដំណាំមួយដែលមានឈ្មោះវិទ្យាសាស្រ្តហៅថា Zea mays ស្ថិតនៅក្នុងគ្រួ សារ Poacea ។ ពោតជាប្រភេទ
រុក្ខជាតិមួយដែលមានដើមឈរត្រង់ស្លូរទៅលើ ហើយ លទ្ធដែល អាចលូតលាស់បាន មាន កំពស់ទៅតាមប្រភេទនៃពូជរបស់ពោត នីមួយ ៗដំណាំពោត មិនមានការបែកគុម្ពទេ ប៉ុន្តែបើបែកគុម្ពនោះក៏បែកតិចតួចដែរ។ ចំពោះ ពោត មិនមាន ភាពធន់ទ្រាំទៅនិង អាកាស ធាតុហួតហែងដូច ដំណាំដទៃ ទៀតនោះទេ។ នៅក្នុង ប្រទេសកម្ពុជាយើង ដោយសារ តែពោត វាមាន ភាព ងាយស្រួលក្នុងការដាំដុះ។ព្រម ទាំងងាយស្រួល​ក្នុងការលក់​​ និងថែទាំ ​។​​ ដំណាំពោត អាចលូតលាស់បានល្អ នូវដី ដែល មានសំណើម ជម្រៅ យ៉ាងតិច ៣០ សង់ ទីម៉ែត្រ ពោត មានផ្កាញី និងផ្កាឈ្មោល នៅលើ ដើមតែមួយ ជា ទូទៅផ្កាឈ្មោលចេញមុន បន្ទាប់មកផ្កាញីចេញតាមក្រោយ ខ្យល់បក់ធា្លក់ផ្កាឈ្មោល មកលើ ផ្កាញី​​​វាក៏អាចបង្ក កំនើតបាន។ ពោតមានអាយុវែង ឬខ្លី អាស្រ័យទៅ តាមប្រភេទពូជ។ ពោតខ្លះមានអាយុពី 90 ថ្ងៃ 100-130ថ្ងៃ ។ ចំពោះពោតនៅ ប្រទេស កម្ពុជាយើង គឺមានអាយុត្រឹមតែ 85ថ្ងៃ 90-100ថ្ងៃ ប៉ុណ្ណោះ ។ ជាទូទៅ ជារុក្ខជាតិ មានដើមដងតែមួយគត់ គ្មានបែកមែក ឬ បែកគុម្ពទេ ។ ប៉ុន្តែក្នុងករណីខ្លះអាចបង្កើតបាន ដងដើមច្រើនដែរ ។កំពស់ដើមជាទូទៅពី 1,5 ម៉ែត្រ ទៅ 3 ម៉ែត្រ ។ នៅអាមេរិកខាងត្បូង គេប្រទះ ឃើញពូជពោតខ្លះកំពស់ដល់ 9 ម៉ែត្រ ។ ដើមវាមានថ្នាំងជាច្រើន នៅតាមថ្នាំង និមួយៗ មានដុះស្លឹក ដែលមានរាងទ្រវែងប្រហែល 1 ម៉ែត្រ ទទឹងប្រហែល 10 សង់ទី ម៉ែត្រ ហើយ គ្រាប់របស់វាស្ថិតនៅជាជួរតំរៀបគ្នា ជាជួរជុំវិញស្នូល បង្កើតបានជាផ្លែ ដែល មានទ្រវែង និងមានពណ៌ផ្សេងៗគ្នាអាស្រ័យទៅតាមពូជ ។
     ខ. ប្រព័ន្ធឫស
ពោតជារុក្ខជាតិក្នុងគ្រួសារ poacea ឬ​ Gramincea ជាប្រភេទរុក្ខជាតិគ្មានឫសកែវ ពោលគឺមានតែឫសរយោងដែលមានលក្ខណៈជាសសៃឆ្មារៗ ហើយឫសអាចលូតលាស់ អាស្រ័យដោយលក្ខខ័ណ្ឌក្សេត្របរិស្ថាន​ និងអាកាសធាតុ ។ប្រព័ន្ធឫសនៃដំណាំ ពោត ចែកចេញជា 3 ប្រភេទៈ ឫសពន្លក ឫសរយាង និង​ឫសប្រយោង ៖
  1. a. ឫសពន្លក
ឫសនេះដុះចេញពីផ្នែករបស់គ្រាប់តែម្តង ពោលគឺដុះចេញពីផ្នែកដំបូងនៃ អំប្រ៊ីយ៉ុង ( មាន ប្រភពចេញពី រ៉ាឌីខល របស់គ្រាប់ ) ។ ឫសប្រភេទនេះ ចាប់ផ្តើមលូត លាស់ក្នុងរយៈ ពេលដំណុះ ។ មុខងាររបស់ឫសនេះ មានតួនាទីបន្ទាប់បន្សំក្នុងការស្រូប យកទឹក និងសារ ធាតុសរីរាង្គ ម្យ៉ាងទៀត គឺដើម្បីទ្រទ្រង់កូនរុក្ខជាតិកុំអោយដួលនៅ ពេលដែលដុះ ចេញ ដំបូង។គេសង្កេតឃើញឫសដំបូង ឬ​ ឫ​សពន្លកនេះ ងាប់ទៅវិញក្នុង កំឡុងពេល ដែលពោតមានឫសពី 6-8​ ។
  1. b. ឫសរយាង
ឫសរយាងជាឫសដែលចុះចេញពីថ្នាំងដំបូងនៃដងដើមដែលនៅក្រោមដី​។ ឫសនេះកើត ឡើងនៅក្នុងកំឡុងពេលដែលដំណាំពោតមានសន្លឹក 3-4 ។ នៅក្នុងដំណាក់ កាលលូត លាស់ខ្លាំង ឫសនៃថ្នាំងខាងលើដុះចាក់ផ្តេកទៅខាងតំរង​ទៅរកស្រទាប់ដីខាង លើ ហើយបន្ទាប់មកដុះចាក់ចូលទៅក្នុងដីវិញ ក្នុងចលនាការមួយឈរត្រង់ ។ ឫស ប្រភេទនេះ ដុះចាក់គ្រប់ទិសទីតាំងអស់នៅក្នុងដី ដែលមានជំរៅ 2 សង់ទីម៉ែត្រ ទៅ 3 សង់ទីម៉ែត្រ ដោយយោងទៅតាមសភាពដើម ។ ម្យ៉ាងទៀត មានឫសមួយចំនួនតូចអាច ចាក់ចូល ទៅក្នុងដីបាន 2 ម៉ែត្រ ឫសនេះអាចចាក់លាតសន្ធឹងតាមខ្សែដេកចំងា​យ 60 សង់ទី ម៉ែត្រ ហើយមានកូនទីស្រូកទឹក សារធាតុចិញ្ចឹម និងសម្រាប់ទ្រទ្រង់ដើម ដោយ សារវា មានលទ្ធភាពចាក់ចូលយ៉ាងជ្រៅទៅក្នុងស្រទាប់ដី ។ ម្យ៉ាងទៀត ឫសប្រភេទនេះ អាច ស្រូបយកអុកស៊ីសែន 60 ភាគរយ ពីខ្យល់ និងសំណើមបរិយាកាសផងដែរ ។
  1. c. ឫសប្រយោង 
ឫសនេះ អាចមើលឃើញ​ដុះចេញពីថ្នាំងនៃដងដើមរបស់ពោត ស្ថិតនៅ ស្រទាប់ផ្ទៃដី ពោលគឺថ្នាំងទី 2 រហូតដល់ថ្នាំងទី 4 ។​ ឫសទាំងនេះ​ ច្រើននៅ ផុតពីផ្ទៃដី ដែលយើង ចាំបាច់ត្រូវពូនគល់ ដើម្បីអោយវាមានលទ្ធភាពស្រូបយកទឹក និងសារធាតុ ចិញ្ចឹម ឬ សម្រាប់ទ្រទ្រង់ដើមផងដែរ ។ ប្រព័ន្ធឫសប្រយោងក៏ដូចជាប្រព័ន្ធឫសរយាងដែរ វាមានការដុះលូតលាស់ រហូត ដល់វគ្គ ដាក់ទឹកដោះ ។ រីឯសមត្ថភាពរបស់ឫសគ្មានការស្រូបយកសារធាតុចិញ្ចឹម ពីក្នុង ដី ត្រូវ បានបញ្ចប់ក្នុងដំណាក់កាលផ្លែទុំពេញលេញ ។ ជាមួយនឹងការលូតលាស់ នៃ ប្រព័ន្ធឫស វាមានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងទិន្នផលរបស់ពោត ពោលគឺ ប្រសិន បើប្រព័ន្ធ ឫសលូតលាស់ខ្លាំងចាក់ចូលទៅក្នុងស្រទាប់ដីនេះវាអាចបង្កលក្ខណៈងាយ ស្រួលដល់ ដំណាំពោតក្នុងការទប់ដើមក្នុងភាពរាំងស្ងួតក្នុងការស្រូបទឹក និងសារធាតុ ចិញ្ចឹមផ្សេងៗ ។         គ. ដងដើម      ដើមពោតជាធម្មតាមានកំពស់ប្រែប្រួល 2-5 ម៉ែត្រ ។ ចំពោះពូជខ្លះទៀតមាន កំពស់ ត្រឹមតែ 40-50 សង់ទីម៉ែត្រ ប៉ុណ្ណោះនៅតំបន់ខ្លះទៀត ដើមដងរបស់ពូជពោតខ្លះ អាចទៅ ដល់ 6 ម៉ែត្រ ។ លក្ខណៈកំពស់នេះអាស្រ័យទៅតាមលក្ខខ័ណ្ឌអាកាសធាតុ ដី និង ពូជ។ ជាទៅមានរាងមូលនៅគល់ និងផ្នែកខាងលើនៃដើមមានរាងពងក្រពើ ។ នៅ លើដងដើម រួមមានថ្នាំង​ និងចន្លោះថ្នាំងជាទូទៅអាចមានចំនួនជាមធ្យម 21 ប៉ុន្តែជួន កាលរយាង ទៅតាមលក្ខណៈពូជអាចប្រែប្រួលពី 8 – 38 ។         ជាទូទៅពោតជារុក្ខជាតិមួយដែលមិនបែកគុម្ព យើងសង្កេតឃើញវាមានដើម ទោលតែមួយគត់ តែករណីពិសេសអាចបែកគុម្ពដែលមានចំនួនពី 2-3 ដើម ។ នៅលើ ថ្នាំងផ្នែកខាងក្រោមនៃដើម 2-5 ថ្នាំង អាចមានដុះឫសរយាង និងឫសប្រយោង។ នៅលើ ថ្នាំងមានស្លឹក និងស្នៀត និងនៅក្នុងដើមពោតបំពេញដោយជាលិការទន់ស្ពោត និង សរសៃរឹងនៅព័ន្ធជុំវិញ ព្រមទាំងមានសរសៃស្រទាប់ខាងដើមនៅខាងក្រៅ ។

        ឃ. ស្លឹកពោត        ស្លឹកដុះចេញពីថ្នាំង ហើយឆ្លាស់គ្នាមានរាងទ្រវែងស្រួចចុង នៅគែមស្លឹកមាន បន្លា ឬ រោមរឹងតូចឆ្មារ និងមានទ្រនុងនៅចំកណ្តាល តាមបណ្តោយស្លឹកហើយមាន សរសៃ វែងនៃស្លឹកតូចៗ ស្លឹកមានប្រវែងពី 30-150 សង់ទីម៉ែត្រ ។ ក្នុងមួយដើមមានស្លឹក ពី 8-38 ជាមធ្យមពី​ 12-18 ស្លឹក ។ វាប្រែប្រួលអាស្រ័យទៅតាមពូជ ចន្លោះគុម្ព និងកម្រិត បច្ចេក ទេសដាំដុះ ។         ស្លឹកមានតួនាទីសំខាន់ក្នុងការស្រូប កាបូនិច ដើម្បីធើ្វរស្មីសំយោគ ម្យ៉ាងទៀតក្នុង ផ្ទៃស្លឹកមានបន្សំសារធាតុជាច្រើនអាស្រ័យហេតុនេះ ហើយ យើងអាចសំគាល់ភាព លើស ឬ ខ្វះសារធាតុចិញ្ចឹម និងជម្ងឺផ្សេងៗ នៅលើរូបសណ្ឋានរបស់ស្លឹក ។ vស្លឹកចែកចេញជាបីផ្នេក
  • ស្រទាប់ស្លឹកដែលផ្អោបនឹងដើម
  • អណ្តាតស្លឹក
  • តួស្លឹក និងទ្រនុង
      ង. ផ្កាពោត      ពោតជារុក្ខជាតិដែលមានផ្កានៅលើដើមតែមួយ ប៉ុន្តែផ្កាញី និងផ្កាឈ្មោល ស្ថិត នៅទីតាំងផ្សេងពីគ្នា ។ ផ្កាឈ្មោលស្ថិតនៅខាងចុងដើម វាជាប្រភេទផ្កាកញ្ចុំដែលមាន មែកផ្កាតូចៗជាច្រើន ស្ថិតនៅព័ទ្ធជុំវិញអក្សផ្កា ។ កញ្ចុំនេះផ្ទុកទៅដោយផ្កាឈ្មោលជា ច្រើន ហើយផ្កាឈ្មោលនិមួយៗ ផ្ទុកថង់លំអង 3 គូរ ។ ផ្កាឈ្មោលចែកចេញជាបីផ្នែកសំខាន់ៗ
  • ទងកេសឈ្មោល
  • សំបក
  • ថង់លំអង
        ថង់លំអងផ្ទុកទៅលំអងឈ្មោលជាច្រើន ផ្កាឈ្មោលមានលក្ខណៈជាគូរ ហើយ ក្នុងមួយគូរមានបរិមាណផ្ការហូតទៅដល់ 200-250ផ្កា និងក្នុងនិមួយៗ មានលំអងផ្កា ប្រមាណ 1,200 លំអង ។ ក្នុងរយៈពេលចេញផ្កាថង់លំអងផ្កាត្រូវបានចេញមកក្រៅ​ត្របកផ្កា ហើយក្លែបលំអងរបើកធា្លក់សំយ៉ាកមកក្រោម ក្រោយអំពើនៃខ្យល់ និងសត្វ ល្អិតបានបញ្ចូលលំអងទៅផ្កាញី ។ ផ្កាញីស្ថិតនៅផ្នែកកណ្តាលដែលមានសំបកព័ទ្ធជុំ វិញ ហៅថា ស្នៀតពោត ។ គេសំគាល់ផ្កាញីដោយសក់ពោតដែលវាជាចំពង់ផ្កាញី ។         ផ្កាញីនីមួយៗ ចែកចេញជាពីរផ្នែកសំខាន់ៗ គឺអូវុល និងអេស្ទីល ។ សក់ពោត មានរាងឆ្មារៗ នៅក្នុងសក់នេះ មានអង្គធាតុរាវល្អិតម៉្យាងសម្រាប់ទប់ឃាត់លំអងផ្កា ឈ្មោល និងដឹកជញ្ជូនលំអងទៅរកក្រពេញបន្តពូជ ( អូវុល ) ដើម្បីបង្កើតគ្រាប់ ។ តាមការស្រាវជ្រាវសេនេទិចបានអោយដឹងថា 95 ភាគរយ បន្តពូជដោយបង្ក កំណើរ និង 5 ភាគរយ តាមស្វ័យបង្កកំនើត ។ ចំពោះប្រទេសកម្ពុជា ពោតភាគច្រើន ចាប់ផ្តើមចេញផ្កាកំឡុងពី 45-55 ថ្ងៃបន្ទាប់ពីថ្ងៃដាំ ។

ច. ផ្លែ និងគា្រប់
ផ្លែពោតជាទូទៅស្ថិតនៅចំកណ្តាលដើម ដែលមានកំពស់ 70 សង់ទីម៉ែត្រ ពីដី ដែលមានចំនួនផ្លែពី 1-2​ផ្លែ។ ផ្លែគ្របដណ្តប់ទៅដោយត្របកជាច្រើនស្រទាប់ ។ ចំនួនជួរ នៃគ្រាប់ស្ថិតនៅក្នុងផ្លែមាន 8 ទៅ​ 12 ជួរ និងអាចច្រើនជាងនេះ ។ ក្នុងផ្លែនីមួយៗ មាន គ្រាប់ពី 300 ទៅ 1,000 គ្រាប់ តំរៀបជាជួរព័ទ្ធជុំវិញស្នូល ។ ផ្លែពោតមានប្រវែង 15 ទៅ 25 សង់ទីម៉ែត្រទំហំវាប្រែប្រួលពី 3 ទៅ 5 សង់ទីម៉ែត្រ ។ ចំណែកឯគ្រាប់មានពណ៌ ស ក្រហម ស្វាយ លឿងព្រលែត ។ ពណ៌ខុសគ្នាអាស្រ័យទៅតាមប្រភេទពូជនីមួយៗ ។ គ្រាប់រាងតូចសំប៉ែតចែកចេញជាបីផ្នែកៈ
  • សំបកគ្រាប់ មានតួនាទីការពារគ្រាប់
  • សាច់ក្នុង ផ្ទុកទៅដោយអាមីដុង និងប្រូតេអ៊ី
  • បណ្តូលគ្រាប់ ជាពន្លកខ្ចីផ្តល់កំណើតដល់ដើម និងឫស ។
សារធាតុដែលមាននៅក្នុងគ្រាប់
üប្រូតេអ៊ីន             ចំនួនៈ                 8% -10%
üខ្លាញ់                   ចំនួនៈ                 3,4%-3,5%
üអាមីដុង              ចំនួនៈ                 39%-74%
üទឹក                      ចំនួនៈ                 10%-13%
üរ៉ែ និងវីតាមីន      ចំនួនៈ       1,2%-1,5% ទ្រង់ទ្រាយនៃលក្ខណៈជីវសាស្រ្តរបស់ដំណាំពោត
វដ្តជីវិតរបស់ដំណាំពោតដំណាក់កាលលូតលាស់របស់ដំណាំពោតចែកចេញជា 5 ដំណាក់កាល៖
  1.  ដំណាក់កាលដាំរហូតដល់ចេញពន្លក
  2.  ដំណាក់កាលចេញពន្លករហូតដល់ចេញផ្កា
  3.  ដំណាក់កាលចេញផ្ការហូតដល់បង្កើតផ្លែ
  4.  ដំណាក់កាលលូតលាស់ផ្លែ
  5.  ដំណាក់កាលទុំ
ហើយការលូតលាស់ខ្លាំងឡើងដល់កម្រិតមុនវគ្គ ចាប់ផ្តើមបង្កើតកួរផ្កា ។ ក្នុងវគ្គ នេះចំពោះលក្ខខ័ណ្ឌសមស្របពោតអាចលូតបានប្រវែង 10-12 សង់ទីម៉ែត្រ ក្នុងមួយ យប់មួយថ្ងៃ ។

 1. ដំណាក់កាលដាំរហូតដល់ចេញពន្លក
   ក្នុងរយៈពេលនេះ យើងកំណត់យកចាប់តាំងពីរពេលដែលគ្រាប់ធ្លាក់ដល់ដី រហូតដល់ ពេលកូនពោតមានសន្លឹក 2 ។ ក្នុងរយៈពេលនៃការផ្តល់កំណើតពោតមួយថ្មី នេះ គឺអាស្រ័យទៅដោយជីជាតិដែលមានក្នុងគ្រាប់ និងជាពិសេសទឹកដែលមានក្នុងដី ព្រោះគ្រាប់ពោតត្រូវការស្រូបយកទឹកដើម្បីដុះពន្លក ។ ក្នុងនោះសំពោធរវាង Embryo និង Endosperm ខុសគ្នា ជាហេតុធ្វើអោយ Radical លេចចេញពីគ្រាប់ក្នុងរយៈពេល 2 ទៅ 3 ថ្ងៃ បន្ទាប់ពីដាំរួច បន្ទាប់មកក្លាយទៅ ជាឫសពន្លក ចំណែកឯ Plumule ក៏ក្លាយទៅជាស្លឹក ។ ក្នុងដំណាក់កាលនេះមានរយៈប្រ មាណពី 7 ទៅ 8 ថ្ងៃ ប៉ុណ្ណោះ ។               2.ដំណាក់កាលចេញពន្លករហូតដល់ចេញផ្កា
 
 ក្រោយពីការចេញពន្លករវាងពី 12 ទៅ​14 ថ្ងៃក្រោយមក គេសង្កេតឃើញការ លូតលាស់របស់ពោតមានការយឺតយ៉ាវ ។ ហេតុដូច្នេះ ត្រូវជ្រោយដីអោយបានស្រឡះ ដើម្បីដកយកស្មៅចង្រៃចេញ បន្ទាប់មកប្រព័ន្ធឫសចាប់ផ្តើមលូតលាស់ ហើយការលូត លាស់កើនឡើងថេរ នៅពេលដែលពោតមានស្លឹក 3-4 ។ នៅក្នុងដំណាក់កាលនេះ ចែកចេញជា 2 ដំណាក់កាល៖
  •  ពេលលូតលាស់ចំនួនថ្នាំងឫសស្លឹក
ក្នុងពេលលូតលាស់ យើងចាប់គិតពីកូនពោតមានស្លឹក 2 ទៅ 7 ស្លឹក គឺ ប្រមា ណ 25 ថ្ងៃបន្ទាប់ពីដែលដុះចេញពន្លក ។ ក្នុងដំណាក់កាលនេះ គេសង្កេតឃើញដើម ពោតដុះចេញនូវចំនួនថ្នាំង និង ស្លឹកជាប់គ្នា ព្រោះពេល នោះពោតនៅទាបនៅឡើយ ។
  • ពេលលូតលាស់ដើម និង ត្រៀមចេញផ្កា
ក្នុងខណៈនេះគេសង្កេតឃើញលូតលាស់យ៉ាងខ្លាំង ដោយសារការលូតលាស់ ប្រវែងនៃចន្លោះថ្នាំងនិមួយៗ ហើយដងដើមរីកទំហំប្រវែងស្លឹកទាំងទ្បាយលូតលាស់ ទំហំទូលាយដែ ម៉្យាងទៀត គេសង្កេតឃើញស្លឹកទី 2 និងទី 3 ចាប់ផ្តើមត្រៀមងាប់ និង ស្លឹកខាងលើក្តោបដោយសារវាមានបំរុងចេញផ្កា ។ រយៈពេលលូតលាស់ដងដើម នឹង ត្រៀមចេញផ្កានេះរយៈពេលពី 30 ថ្ងៃ ទៅ 35 ថ្ងៃ ។          3.ដំណាក់កាលចេញផ្ការហូតដល់បង្កើតផ្លែនេះជាដំណាក់កាលរីកចំរើននៃផ្កាឈ្មោល និងផ្កាញី ស្នៀតពោត ការបង្ក កំនើត ចាប់ផ្តើមមានឡើងនៅពេលពោតមានអាយុពី​ 45 ថ្ងៃទៅ 75 ថ្ងៃ ចំពោះការប្រែ ប្រួលនេះ គឺវាអាស្រ័យទៅតាមពូជលក្ខខ័ណ្ឌអាកាសធាតុ និងដី ។ ការលូតលាស់នៃសក់ ពោត និងការបែកលំអងយូរ ឬ អាស្រ័យទៅដោយជីជាតិដី បើដីមានជីជាតិតិច និង ខ្វះទឹកខ្លាំងក្នុងរយៈពេលសក់ពោតនៃផ្កាញីចេញនោះ ការបែកលំអងរបស់ផ្កាឈ្មោល អាចពន្យាពេលរហូតទៅដល់ 15 ថ្ងៃ ។ ផ្ទុយទៅវិញ ក្រោយលក្ខខ័ណ្ឌអំណោយផលល្អ ដីមានជីជាតិគ្រប់គ្រាន់ គ្មានភ្លៀង ឬ ខ្យល់ខ្លាំង ផ្កាញី និងផ្កាឈ្មោលអាចបង្កាត់គ្នាបាន ភា្លម ៗ នៅថ្ងៃដំបូងដែលផ្កាពោតចេញទូទាំងចំការ ក្នុងរយៈពេល 3 ថ្ងៃ ។ ក្នុងដំណាក់ កាលនេះ សីតុណ្ហភាព និង សំណើមមានសារៈសំខាន់ណាស់ បើសិនពេលនេះ មាន បរិស្ថានមិន សូវល្អ អាចអោយខូចលំអងឈ្មោល និងបណ្តាលអោយទិន្នផលថយចុះ ។         4.ដំណាក់កាលលូតលាស់ផ្លែក្រោយពីបង្កាត់ហើយ គេសង្កេតឃើញស្នៀតពោតមានការលូតលាស់យ៉ាង រហ័សទាំង ទំហំ និងទ្រវែង ។ ក្នុងពេលអូវុលចាប់ផ្តើមរីកចំរើន ហើយបង្កើតប្រូតេអ៊ីន ស្ករ​ ។ រយៈពេលលូតលាស់ផ្លែនេះ មានពី 50 ទៅ 55 ថ្ងៃ បន្ទាប់ពីផ្កាឈ្មោល និងផ្កាញី បង្កាត់ចូលគ្នាហើយ ។ ការលូតលាស់ចែកចេញជា 4 វគ្គ : វគ្គកំណរកំណើតគ្រាប់ វគ្គដាក់ទឹកដោះ វគ្គ ដាក់ម្សៅ និងវគ្គគ្រាប់ឡើងរឹង ។
  •  វគ្គកំណរកំណើតគ្រាប់
ដំណាក់កាលនេះចាប់ផ្តើម ធើ្វការបង្កាត់ ហើយយើងពិនិត្យឃើញថា ផ្នែកខាង គល់នៃសក់ពោតឡើងស្វិត។ ចំណែកឯអូវុលគ្រាប់ពោត ក៏រីកធំ ធាត់បន្តិចម្តង ។
  •  វគ្គដាក់គ្រាប់ទឹកដោះ
ក្នុងដំណាក់កាលនេះ ទំហំគ្រាប់មិនអាចរីកធំធាត់បានទៀតទេ ដោយសារវា បង្កើនភាពខាប់នៅក្នុងគ្រាប់ដែលល្អ យើងមើលឃើញ មានពណ៌លឿងខ្ចី ហើយគ្រាប់ មានសភាពជាទឹកដោះ ដែលមានជាតិទឹកខ្ពស់គឺ 70 ភាគរយ ។
  • វគ្គដាក់គ្រាប់ ឬ ម្សៅ
គ្រាប់មានពណ៌លឿង បរិមាណទឹកក្នុងគ្រាប់ថយចុះនៅតែ 50 ភាគរយ ទៅ 60 ភាគរយ ។
  •  វគ្គគ្រាប់ឡើងរឹង
គ្រាប់ខិតទៅរកភាពរឹងផ្នែកកណ្តាលនៃគ្រាប់មានស្នាមឆ្នូតរួមមានគំនូសនៅ ក្នុងនោះ ខណៈនេះគ្រាប់មានសំណើមពី 40 ភាគរយ ទៅ 50 ភាគរយ ។ ហើយ​រូប​រាង​របស់គ្រាប់មានសភាពពេញលេញទៅតាមប្រភេទគ្រាប់ពោត ធេ្មញសេះ ឫ ពោតរឹង ឫ ពោតដំណើប ។

         5. ដំណាក់កាលទុំដើមចាប់ផ្តើមប្រែពណ៌ទៅជាពណ៌លឿង ស្លឹកចាប់ផ្តើមក្រៀមស្ងួត គ្រាប់វារឹង ហើយភ្លឺរលោង និងស្ងួត ហើយសំណើមក្នុងគ្រាប់មានត្រឹមតែ 20 ភាគរយ ប៉ុណ្ណោះ។ បើគិតតាំងពីថ្ងៃដាំរហូតដល់ទុំមានរយៈពេលពី 90 ទៅ 130 ថ្ងៃ ។ តាមរយៈពេលនៃការលូតលាស់របស់ដំណាំពោត គេចែកជាក្រុមដូចតទៅ៖
  •  ពូជស្រាលបំផុតមានរយៈពេល   2.5 ទៅ 3 ខែ មានចំនួនស្លឹក ពី ​11-12
  • ពូជស្រា

ការធ្វើជីធម្មជាតិពីកាកសំណល់របស់សត្វពាហនៈ

ការធ្វើជីធម្មជាតិពីកាកសំណល់របស់សត្វពាហនៈ
ការធ្វើជីធម្មជាតិពីកាកសំណល់របស់សត្វពាហនៈ
 វិធីសាស្រ្តធម្មតាក្នុងការប្រើប្រាស់កាកសំណល់របស់សត្វ
ពាហនៈបានបង្ហាញអោយឃើញថាមានការបាត់បង់យ៉ាងច្រើន
នូវជីវជាតិដែលមាន
 - របស់សត្វ​ដូចជា ទឹកនោមសត្វ លាមកសត្វ ។ ការប្រើប្រាស់សាធាតុ
ផ្សេងៗសម្រាប់ សត្វពាហនៈដេកកាត់បន្ថយការបាត់បង់នូវសារធាតុទាំងនោះ ។
១ របៀបអនុវត្តន៍
 - ប្រមូលរុក្ខជាតិស្ងួតមកកាប់ចិញ្រ្ចំជាកំណាត់តូចៗ វត្ថុធាតុទាំងនោះរួមមានៈ ស្មៅ
ចំបើង រុក្ខជាតិ សម្រាប់កា្រលអោយសត្វដេកពីលើ ព្រោះសារធាតុទាំងនោះស្រូប យកទឹកនោមសត្វ​ហើយលើសពីនេះទៀត វាបន្ថែមគុណភាពដល់ជីកំប៉ុស្ត ទៀតផង។
 - ចំពោះកំរាលដែលយើតក្រាលអោយសត្វដេកមានកំរាស់ប្រហែល ១២​ទៅ ១៣ សង់ទីម៉ែត្រ សម្រាប់សត្វដេកពីលើ ដើម្បីអោយវត្ថុធាតុទាំងនោះស្រូបយកទឹក នោមរបស់សត្វ និងលាមកសត្វជ្រាបចូលក្នុងកំរាល ហើយស្អែកឡើង យើងអាច ប្រមូលកាកសំណល់ទាំងនោះ ទៅដាក់ក្នុងរោងជីកំប៉ុស្ត៍បានហើយ ។
 - យើងអនុវត្តបែបនេះ ជារៀងរាល់ថ្ងៃ រហូតដល់តែពេញរោងជីកំប៉ុស្ត៍របស់យើង។
 - ចំណែកកំរាលក៏សើមជោគដោយទឹកនោមសត្វ និងលាមកសត្វយកទៅដាក់ក្នុង
គំនរជី ក្នុងរយៈពេលជាមួយខែកន្លះ ឬតិចជាងនេះ យើងអាចប្រើប្រាស់បាន។
២ ចំពោះបរិមាណសត្វផ្តល់លាមក
 - សត្វពាហនៈដែលមានទំងន់ 150 គីឡូក្រាម អាចផ្តល់លាមក 2.20​តោន ក្នុងរយៈពេល 6 ខែ 10 ថ្ងៃ ។ ចំពោះលាមកគោក្របី ជាមធ្យមក្នុងមួយថ្ងៃ ស្មើនឹង 7,5 ភាគរយនៃទំងន់របស់វា។ - ការគ្រប់គ្រងជីលាមកសត្វពាហនៈបានល្អ អាចផ្តល់ជាតិអាសូតដល់ដី 70ភាគ រយ ផូស្វ័រ75 ភាគរយ និងជាតិប៉ូតាស្យូម 80 ភាគរយនៃជីជាតិដែលមានក្នង លាមកសត្វ។
 - ក្នុងទឹកនោមសត្វមានជាតិអាសូត 2 ភាគ(2/3N) និង (4/5 kg) នៃជាតិក្លរ។  - ទឹកនោមមានមុខងារសំខាន់ក្នុងការធ្វើអោយកាកសំណល់រលួយ។


 ឯកសារយោង  សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ 2006

ជម្ងឺបង្កលើដំណាំបន្លែ

ជម្ងឺបង្កលើដំណាំបន្លែ
ជម្ងឺបង្កលើដំណាំបន្លែ
១ ​ជម្ងឺលើដំណាំត្រសក់ និងដំណាំននោង
ជម្ងឺផ្សិតដែលកើតនៅលើដំណាំត្រសក់មានឈ្មោះថា Bouny mildea វាចាប់ផ្តើមកើតឡើងមានស្នាមដំបៅរាងជ្រុង ៗ
ក្រោយមក វាចាប់ផ្តើមងាប់កោសិកា​(អេនូក្រូទិច)។ នៅលើផ្ទៃខាង ក្រោម ស្លឹកយើងសង្កេតឃើញមានស្ព័រ។ ជម្ងឺនេះច្រើនកើតនៅរដូវ វស្សា និងរដូវប្រាំង)។

២ ជម្ងឺលើដំណាំឪឡឹក
ជម្ងឺនេះបង្កឡើងដោយផ្សិតឈ្មោះ Anthra uore ជាទូទៅវាចាប់ ផ្តើមមានពណ៌លឿង ហើយចាប់ផ្តើមរាលដាលដោយ ស្ព័រ ក្រោយ មកស្នាមនេះ កាន់តែរីកធំ ធ្វើអោយស្លឹកធ្លុះ ហើយមាននៅលើដើម ស្លឹក ជាពិសេសនៅលើផ្លែជិតទុំ (មានកើតនៅរដូវវស្សា និងរដូវ ប្រាំង) ហើយកើតឡើងដោយសារការស្រោចទឹកធ្វើអោយស្ព័របែកភាយ។

៣ ជម្ងឺរលួយគល់ជម្ងឺនេះច្រើនកើតនៅពេលជិតប្រមូលផល ហើយបង្កឡើងដោយបាក់តេរី វាអាចចូលទៅ បំផ្លាញលើដំណាំស្ពៃ​បានតាមស្នាមបំផ្លាញរបស់ពពួកសត្វល្អិត វាអាចកើតនៅរដូវប្រាំង និងរដូវវស្សា ការកើតនេះអាចបណ្តាលពីការស្រោចទឹក ពិសេសនៅរដូវវស្សាច្រើនកើត ជម្ងឺនេះខ្លាំង។

វិធានការ
  • បន្ថយការស្រោចទឹក
  • បន្ថយការខ្ទាតទឹកពីដី
  • បន្តយកាធ្វើអោយរបួស ឬ​ដំបៅដោយសារសត្វល្អិត​មេកានិច

ការដាំដើមខ្លឹមច័ន្ទ

ការដាំដើមខ្លឹមច័ន្ទ
ការដាំដើមខ្លឹមច័ន្ទ
      ជាប្រភេទរុក្ខជាតិព្រៃ ត្រូវការជាតិអាសូតនិងផូស័្វរច្រើន ឯប៉ូតាស្យូមវិញមិនចាំបាច់មានក៏បានដើមរុក្ខជាតិនេះ ចូលចិត្ត ដុះប្រដេញជាមួយរុក្ខជាតិផ្សេងៗ ។
  • ពេលនៅតូចត្រូវការម្លប់ជាង ៦០ %
  • ពេលមានអាយុពី ២ ឆ្នាំឡើងទៅត្រូវការម្លប់ ៣០ %
  • ចាប់ពីរឆ្នាំទី៣ វាមានកំលាំងគ្រប់គ្រាន់ដើម្បីរីកលូតលាស់
  • ជាប្រភេទរុក្ខជាតិបៃតងក្រម៉ៅ
  • ការដាំដើមខ្លឹមច័ន្ទកំរមានសត្វល្អិតបំផ្លាញណាស់ តែបើមានសត្វល្អិតបំផ្លាញ ដើមវិញនោះ គឺជាពេលដែលយើងបានទទួលផល(ពេលដើមខ្លឹមច័ន្ទមានជម្ងឺ ជាពេលដែលខ្លឹមច័ន្ទផ្តល់ផលអោយយើង)។
  • ការដាំដើមខ្លឹមច័ន្ទយើងត្រូវធ្វើអោយដើមខ្លឹមច័ន្ទមានជម្ងឺទើបឆាប់មានខ្លឹម ដូចជា ធ្វើអោយមានស្រមោចចោះចូលទៅក្នុងដើមទើបឆាប់មានខ្លឹម។
  • ផ្សិតសៗ រោលដើមក៏ធ្វើអោយដើមខ្លឹមច័ន្ទកើតបានជាខ្លឹមបានដែរ ព្រោះផ្សិតនេះ ត្រូវការចូលស៊ីទៅក្នុងដើមខ្លឹមច័ន្ទដែរ។
  • ខ្លឹមច័ន្ទមានពីរប្រភេទ គឺដើមខ្លឹមច័ន្ទញី និងដើមខ្លឹមច័ន្ទឈ្មោល។
  • លក្ខណៈនៃដើមខ្លឹមច័ន្ទញី មានស្លឹកស្រួចវែងអង្កាញ់ ការផ្តល់ខ្លឹមយូរជាងដើមខ្លឹម ច័ន្ទឈ្មោល ដាំរយៈពេល ៧ ឆ្នាំទើបអាចប្រមូលបាន។
  •  ឯដើមខ្លឹមច័ន្ទឈ្មោលវិញមានស្លឹកប៉ោងមូលចាំងថ្ងៃរលើប ឆាប់មានខ្លឹមជាងដើម ខ្លឹមច័ន្ទញី ដាំរយៈពេល ៧ ឆ្នាំទើបអាចបង្កើតផលបាន។
បើតាមលក្ខណៈធម្មជាតិនៃរុក្ខជាតិខ្លឹមច័ន្ទនេះវិញ ត្រូវមានរយៈពេលពី ១០ ទៅ ១៥ ឆ្នាំ ទើបអាចកើតខ្លឹមបាន។ តែបច្ចុប្បន្ននេះ ដោយមានការស្រាវជា្រវបច្ចេកទេសថ្មី ពេលដើម ខ្លឹមច័ន្ទមានអាយុ ៦ ឆ្នាំឡើងទៅយើងអាចបង្កើតខ្លឹមបាន។   ការជ្រើសរើសទីតាំងសម្រាប់ដាំ
  • ដីត្រូវមានលំដាប់ PH 5.5 ទៅ 7
  • ត្រូវការជាតិអាសូត N ចាប់ពី 5 ទៅ 8 %
  • ត្រូវការជាតិផូស្វ័រ P ចាប់ពី 5 % ឡើងទៅ​
  • ចំពោះជាតិប៉ូតាស្យូម មិនចាំបាច់មានក៏បានដែរ
    សណ្ឋានដីសម្រាប់ដាំ
  • ជាដីទួលមិនលិចទឹក (បើលិចទឹកមិនអោយលើស ២ ថ្ងៃទេ)។
  • ដីព្រៃក្បែរជើងភ្នំក្រោមម្លប់ឈើ
  • ដីក្នុងចំការដាំចន្លោះដំណាំហូបផ្លែ ( ស្វាយ ល្មុត ដូង )
  • ដីក្រហម ដីខ្មៅ ដីស និងដីល្បាយខ្សាច់ហើយមានលក្ខណៈជា       ដីជំរាលទេរជាការប្រសើរ

    វិធីសាស្រ្តក្នុងការដាំដើមខ្លឹមច័ន្ទ
  • ជីករណ្តៅទំហំ ៤ តឹក ៤ ជ្រុង និងជំរៅ ១ តឹកកន្លះ ហើយចន្លោះពីរណ្តៅ ១ ទៅ ១ ទៀត ចំងាយ ២ ម៉ែត្រកន្លះ ក្នុងមួយហិចតាអាចដាំបានចំនួន ១៥០០ ទៅ ១៦០០ដើម។
  • រោយជីអង្កាមដុតមួយរណ្តៅ ១ គីឡូក្រាម លាយជាមួយកំទេចកំទីរុក្ខជាតិ (គួរតែ យកស្លឹកទន្រ្ទាំងខែត្រជាការល្អ ព្រោះរុក្ខជាតិប្រភេទនេះសំបូរអាសូតច្រើនណាស់)។​​​​​
  • ស្រោច អ៊ី អិច អិម បំបែក បូកនិង អរម៉ូន និងបំប៉នដើម អោយបានចំនួនទឹកពេញ រណ្តៅដោយខ្នាតស្មើៗគ្នា។
  • ផ្សំបាន ១ លីត្រលាយទឹក ៥០០ លីត្រ (ស្រោចអោយជោគពេញរណ្តៅតែម្តង)។
  • លប់ដីអោយបានកំរាស់១​សង់ទីម៉ែត្រ
  • ទុកចោលរយៈពេល ៣ ទៅ ៥ ថ្ងៃ ដើម្បីអោយ អ៊ី អិច អិម ធ្វើដំណើរការ។
  • យកកូនខ្លឹមច័ន្ទមកដាំក្នុងរណ្តៅ លប់ដីអោយប្របមាត់រណ្តៅ
  • គ្របស្មៅ ឬចំបើងលើគល់ ដើម្បីរក្សាសំនើម (ខ្លឹមច័ន្ទត្រូវការសំនើម ៥០ % ទើប ការលូតលាស់លឿន) ។
  • ក្នុងរយៈពេល​១ អាទិត្យស្រោចជីបំប៉នដើម ១​ដង (សូមអានការណែនាំពីការ ប្រើប្រាស់បច្ចេកទេស អ៊ី អិច អិម ) ដោយកំណត់យកខ្នាត ១ លីត្រ​ជីបំប៉នលាយ ទឹក ៥០០ លីត្រ (ទឹកស្អាត១ លីត្រលាយជីបំប៉ន ២ សេសេ)។
  • ពេលរុក្ខជាតិបានកំពស់ ១៥០ សង់ទីម៉ែត្រ ទៅ ២០០ សង់ទីម៉ែត្រ ត្រូវពន្លះមែកតូច ៗ ចេញអោយអស់ ទុកតែដើមឡើងត្រង់ទៅលើប៉ុណ្ណោះ។
  • 
ប្រភេទខ្លឹមច័ន្ទ
  • ខ្លឹមពណ៌ខ្មៅ ជាខ្លឹមល្អជាងគេ ( ១ គីឡូក្រាម មានតម្លៃថ្លៃ)។
  • ខ្លឹមពណ៌ក្រហមព្រឿង
  • ខ្លឹមពណ៌លឿងអន់ជាងគេ
អត្ថប្រយោជន៍របស់ខ្លឹមច័ន្ទ   សម្រាប់ធ្វើមេទឹកអប់ និងថ្នាំពេទ្យ ជាលេលាបស្បែក ជាថ្នាំពេទ្យអាចព្យាបាល ជម្ងឺដូចជា តក់ស្លុត ក្អកមាន់ ឆាប់ហត់ ពង្រឹងប្រព័ន្ធសរីរាង្គមនុស្ស រមាស់ស្បែកស្ងួត គិតច្រើន នោមទាស់ សំបូរទឹកក្នុង ខ្លួន ហើមពោះ និងជម្ងឺផ្សេងៗទៀត។

           ឯកសារយោង
           សៀវភៅការណែនាំពីបច្ចេកទេស អ៊ី អិច អិម
          ថ្ងៃទី 01 ខែ មិនា ឆ្នាំ 2007
 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.