ការ រួមភេទខណៈមានផ្ទៃពោះនឹងមិនធ្វើឲ្យប៉ះពាល់ដល់គភ៌ទេ ប្រសិនបើអ្នករួមភេទដោយវិធីសមរម្យនិងត្រូវពេល។ បង្កើននូវទំនាក់ទំនងស្នេហាពេលមានគភ៌គឺជាផ្នែកមួយដ៏សំខាន់នៃ សុខុមាលភាព ហើយការរួមភេទពិតជាអាចជួយដល់ការសម្រាលកូន។
អ្នកអាចនឹងត្រូវបានណែនាំមិនឲ្យរួមភេទនៅដំណាក់កាលណាមួយនៅ ពេលមានគភ៌ ក្នុងករណីដែលអ្នកធ្លាប់មានបទពិសោធន៍រលូតកូន ឬកើតកូនមុនខែ។ តែទោះជាយ៉ាងណា ទោះជាអ្នកធ្លាប់ជួបបញ្ហាដូចខាងលើ ឬអត់ក៏ដោយ អ្នកចាំបាច់ត្រូវទៅពិភាក្សាជាមួយពេទ្យជំនាញពីពេលវេលានិង វិធីសាស្ត្រនៃការរួមភេទ។
តែការរួមភេទពេលមានផ្ទៃពោះ គួរតែធ្វើឡើងដោយស្រាលៗនិងទន់ភ្លន់។ តែបើស្រាលពេកមិនអាចជួយសម្រួលដល់ការសម្រាលកូនបានទេ។ នៅក្នុងទឹកកាមបុរសមានសារជាតិម្យ៉ាងឈ្មោះថាProstaglandins វាជួយធ្វើឲ្យកស្បូនទន់ និងជួយលើកកម្លាំងសាច់ដុំស្បូនពេលសម្រាល។
មានគូស្វាមី ភរិយាជាច្រើនយល់ឃើញថា អំឡុងពេលមានគភ៌បានជួយឲ្យប្រសើរឡើងនូវជីវិតផ្លូវភេទ ព្រោះជាឱកាសដែលពួកគេបានផ្លាស់ប្ដូរស្ទិលប្លែកៗ ដើម្បីឲ្យស្នេហាកាន់តែស៊ីជម្រៅ។
News World
គេហទំព័រស្ថានីយ៍វិទ្យុនិង សារពត៌មាន
- សារពត៌មានព្រៃនគរ
- វិទ្យុអេប៊ីស៊ី អូស្រ្តាលី
- វិទ្យុអាស៊ីសេរី
- វិទ្យុសំលេងសហរដ្ឋអាមេរិក
- វិទ្យុសំលេងប្រជាធិបតេយ្យ
- វិទ្យុសំលេងកម្ពុជាក្រោម
- វិទ្យុសំបុកឃ្មុំសំលេងប្រជាពលរដ្ឋ
- វិទ្យុបារាំំងជាខេមរភាសា
- វិទ្យុខ្មែរពិភពលោក
- ភ្នំពេញប៉ុស្តិ៍
- ភ្នំពេញដេលីញូវ
- ពត៌មានទាន់ហេតុការណ៍
- ពត៌មានដើមអំពិល
- តាមដានពត៌មានរាល់ថ្ងៃ
- កោះសន្តិភាព
- កាសែតខ្មែរ
- ការកាត់ទោសខ្មែរក្រហម
- កម្ពុជាដើម្បីភាពស្អាតស្អំ
គេហទំព័រស្ថាប័នរដ្ឋាភិបាល និង ក្រៅរដ្ឋាភិបាល
- អាយរីជ
- អង្គការក្រៅរដ្ឋាភិបាល
- អគ្គនាយកដ្ឋាននគរបាលជាតិ
- សាលាក្រុងភ្នំពេញ
- សារមន្ទីរជាតិ
- សម្តេចព្រះមហាវិរក្សត្រ នរោត្តម សីហនុ
- សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
- សមាគមអាដហុក
- រាជរដ្ឋាភិបាលកម្ពុជា
- ភាសាសញ្ញាខែ្មរ
- ទំព័រលឿងកម្ពុជា
- ទីស្តីការគណ:រដ្ឋមន្ត្រី
- ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់
- ក្រសួងសេដ្ឋកិច្ច
- ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
- ក្រសួងមហាផ្ទៃ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងទេសចរណ៍
ស្តាប់បទចម្រៀងពេញនិយមពិរោះៗ
Archive
-
▼
2011
(619)
-
▼
December
(619)
-
▼
Dec 07
(103)
- មានផ្ទៃពោះ រួមភេទបានទេ?
- ស្រ្ដីខូចចិត្ត រងគ្រោះលើសបុរស៩ដង!
- វិធីធ្វើឲ្យស្នេហាឆ្លងទ្វីបនៅស្ថិតស្ថេរអមតៈ!
- វិធីអត់ឱនឲ្យអ្នកដែលធ្វើឲ្យអ្នកឈឺចាប់!
- បុរសឆាប់សារភាពស្នេហ៍ជាងមនុស្សស្រី
- គន្លឺះទាំង ១០ ដើម្បីយកឈ្នះចិត្តស្រីៗ
- ធ្វើយ៉ាងណា បើនៅតែមិនអាចបំភ្លេចគេបាន?
- ផលប្រយោជន៍ ៥យ៉ាងនៃការយំ!
- សិច និងអាហារពេលព្រឹក មានទំនាក់ទំនងគ្នាមិន...
- វិធីលឿនបំផុតដើម្បីបំភ្លេចបុរសដែលក្បត់ចិត្ត...
- ស្នេហ៍ពិត គឺជាឱសថបំបាត់ការឈឺចាប់!
- អំណោយ៥យ៉ាងសម្រាប់លោកឪពុកក្នុងថ្ងៃ Father's Day
- បុរសសារភាពស្នេហ៍លឿនពេក មិនទទួលការទុកចិត្ត
- វិធីបំបាត់ភាពខូចចិត្តសម្រាប់បុរស
- ជូនផ្កាអាចធ្វើឲ្យស្នេហាបែកបាក់
- ស្នាមញញឹមមិនអាចទាក់ទាញបេះដូងនារីបានទេ
- កំហុស៣យ៉ាងរបស់ស្រ្ដីពេលត្រូវប្រុសក្បត់ចិត្ត
- ពាក្យ៥ឃ្លាដែលធ្វើឲ្យស្នេហ៍បែកបាក់
- អ្នកណាត្រូវចេញលុយនៅថ្ងៃណាត់ជួបដំបូង?
- គន្លឹះបីយ៉ាងក្នុងការដោះស្រាយបញ្ហាប្រច័ណ្ឌ
- ស្វែងយល់ពីបញ្ហាចំណង់ផ្លូវភេទរបស់ស្រ្ដី
- បង្កើនផ្លែឈើ បន្ថយសាច់ ជួយជម្រុញសិច
- សិច ជួយឲ្យចាស់ៗមានសុភមង្គល!
- មានអ័រម៉ូនសិចខ្ពស់ ជួយកាត់បន្ថយជំងឺបេះដូង
- អ័រម៉ូនសិចរបស់បុរសនឹងធ្លាក់ចុះពេលមានកូន
- រៀបការ ធ្វើឲ្យធាត់មែនទេ?
- សិចនៅវ័យក្មេងពេក លែងលះក៏នៅវ័យក្មេងដែរ
- ស្ដេចកណ្ដៀរ ជួយឲ្យបុរសមានថាមពលសិចខ្លាំងក...
- លំហាត់ប្រាណ៤ប្រភេទ ដែលជួយឲ្យសិចកាន់តែប្រសើរ
- ទម្លាប់ល្អបីយ៉ាងដើម្បីសិចកាន់តែប្រសើរ!
- ស្រកទម្ងន់អាចជួយជម្រុញសេចក្ដីសុខផ្លូវភេទ
- អត្ថប្រយោជន៍១០យ៉ាងដ៏គួរឲ្យភ្ញាក់ផ្អើលនៃសិច!
- បុរសពូកែស្ដាប់ មានសិចល្អប្រសើរ
- វិធីធ្វើឲ្យជីវិតសិចកាន់តែមានសេចក្ដីសុខ
- ស្រ្ដីគួរមានកូននៅអាយុប៉ុន្មានទើបល្អ?
- ៦ចំណុច អ្នកមិនត្រូវបារម្មណ៍ពេលណាត់ជួបដ...
- បុរសគេងតិចធ្វើឲ្យខ្សោយផ្លូវភេទ
- កំហុសលើគ្រែ៤យ៉ាងរបស់បុរស
- អាស្ពីរីនធ្វើឲ្យបុរសខ្សោយផ្លូវភេទ
- មើលរឿងសិចល្អចំពោះអ័រម៉ូនតេសស្តូស្ត័ររ៉ូន
- អាហារទាំង១០ជួយជម្រុញថាមពលសិច
- ថ្នាំបំបាត់ការឈឺចាប់ធ្វើឲ្យលឹង្គចុះខ្សោយ
- សិចអាចសម្លាប់អ្នកបាន
- ថ្នាំវីយាក្រាអាចនឹងត្រូវផលិតពីពិសពីងពាង
- សិចជួយឲ្យអ្នកមានអាយុវែង
- អ្នកបំបៅដោះកូននឹងកើតជំងឺទឹកនោមផ្អែមទាបជាង
- កង្វះវីតាមីន D មិនពាក់ព័ន្ធនឹងគុណភាពទឹកកាមទេ
- ថ្នាំមហារីកដោះអាចគ្រោះថ្នាក់ដល់ជំងឺបេះដូង
- ការគាំទ្រឲ្យប្រើប្រាស់ស្រោមអនាម័យ
- ដំណើរឆ្ពោះទៅកាន់ការបង្កើតការការពារជំងឺអេដស៍
- គុណភាពទឹកកាមធ្លាក់ចុះពីព្រោះអាហារជាតិខ្លាញ់
- ជាតិអាល់កុលអាចនាំឲ្យស្ត្រីកើតរោគមហារីកដោះ
- ជាតិអន្ធិលថ្មីអាចជួយរារាំងមេរោគ HIV
- វិធីកាត់បន្ថយជំងឺមហារីកដោះ
- ផ្សែងបារីធ្វើឲ្យគុណភាពទឹកកាមធ្លាក់ចុះ
- បំរែបំរួលហ្សែនថ្មី BRCA1 នាំឲ្យកើតជំងឺមហារីកដោះ
- អ្នកវិទ្យាសាស្ត្របង្កើតអូវ៉ែរសប្បនិមិត្តលើកដំបូង
- អាហារជួយដាស់អារម្មណ៍ភេទ
- រួមភេទរយៈពេលខ្លី គឺជាការល្អបំផុត
- ស្រាអាចជួយឲ្យសិចប្រសើរឡើងបានទេ?
- ផ្លែទៀបទុំបង្កើនទឹកកាម
- ស្រ្តីមានវ័យ៥០ឆ្នាំហើយចាំបាច់ផ្អាកសិចដែរ ឬអត់?
- ស្ត្រីអាយុ ៤០ ឆ្នាំឡើងទៅចង់រួមភេទខ្លាំង
- ការធ្វើតេស្តឈាមអាចឲ្យអ្នកដឹងការអស់រដូវ...
- ថើបនៅត្រង់ណាដើម្បីអោយដៃគូមានសំរើប?
- ៦ ចំណុចជួយបង្កើនអារម្មណ៍
- អាការៈនៃរោគប្រតិកម្មស្បែក
- ៥យ៉ាង ដើម្បីស្បែកស្អាត!
- អាហារ៤ប្រភេទដែលធ្វើឲ្យអ្នកមានក្លិនមិនល្អ
- វិធីបំបាត់ស្នាមខ្មៅក្រោមរង្វង់ភ្នែក
- អារម្មណ៍ស្រ្ដេស ពិតជាធ្វើឲ្យសក់ស្កូវមែនទេ?
- សាប៊ូកក់សក់ ក៏អាចធ្វើឲ្យអ្នកធាត់បានដែរ
- វិធីធ្វើឲ្យធ្មេញរបស់អ្នក ស
- ភេសជ្ជៈប្រាំប្រភេទដែលជួយឲ្យស្រកទម្ងន់
- ការតុបតែងម៉ូតសក់
- ឈប់ជក់បារីធ្វើឲ្យធាត់ អ្នកវិទ្យាសាស្រ្តម...
- វិធីងាយៗដើម្បីភាពក្មេងជាងវ័យ
- ញ៉ាំផ្លែប៉ោមទាំងសម្បក ធ្វើឲ្យមានរាងស្វ៊...
- ភាពជ្រីវជ្រួញលើមុខបញ្ជាក់ពីគុណភាពរបស់ឆ្អឹង
- ក្លាយជាម្ចាស់លើទំងន់ខ្លួនឯង
- ប្រុសៗសូមប្រយ័ត្នស្រីៗពូកែ Makeup
- មនុស្សនឹងលែងមានក្បាលទំពែក
- របៀបថែរក្សាបបូរមមាត់ស្ងួតការពារស្នាមប្រេះ
- ថ្នាំបញ្ចុះទម្ងន់ Qnexa បង្កគ្រោះថ្នាក់ដល់ជីវិត
- ប្រទាលកន្ទុយក្រពើព្យាបាលរដូវមិនទៀង
- ទទួលទានទឹកឲ្យបានច្រើន អាចជួយបញ្ចុះទម្ងន់បាន
- មូលហេតុដែលនាំឲ្យស្ត្រីកើតមុន
- បន្លែពណ៌បៃតងមានប្រយោជន៍ចំពោះសុខភាព
- មូលហេតុនាំឲ្យកើតរោគមុន
- ស្វែងយល់ពីផ្លែទំពាំងបាយជូរ
- ហេតុអ្វីអ្នកត្រូវទទួលទានផ្លែប៉ោម?
- បញ្ចុះទម្ងន់ដោយញ៉ាំទឹកក្រូចឆ្មារ
- ស្រី្តអស់រដូវមុនវ័យនាំឲ្យកើតជំងឺបេះដូង
- វិធីដោះស្រាយបញ្ហាស្បែកស្ងួត
- ល្ហុងទុំការពាររោគមុន
- អំពិលទុំ និងទឹកឃ្មុំជួយបំបាត់រោគមុន
- កាត់បន្ថយការទទួលទានសាច់ ធ្វើឲ្យស្រកទម្ងន់
- រូបមន្តបន្តឹងស្បែកមុខពីធម្មជាតិ
- សារៈសំខាន់នៃអាហារពេលព្រឹក
- 9 មូលហេតុនៃការទទួលទានផ្លែប៉េងប៉ោះ
-
▼
Dec 07
(103)
-
▼
December
(619)
Followers
6:34:00 PM
ការបាត់បង់នូវមនុស្សដែលយើងស្រលាញ់ពេញបេះដូង គឺពិតជារឿងមួយដែលពិបាកបំផុតក្នុងជីវិត។ ទំនាក់ទំនងដែលធ្លាប់តែផ្អែមល្ហែម បែរជាត្រូវឈានដល់ផ្លូវបញ្ចប់ គឺពិតជាធ្វើឲ្យមនុស្សពិបាកនឹងទ្រាំ រហូតដល់ខ្ទេចខ្ទាំប្រេះស្រាំបេះដូង ប្រៀបបានដូចរូបដែលបង្ហាញនេះអញ្ចឹង។ ការសិក្សាថ្មីបំផុតមួយបានបញ្ជាក់ថា ស្រ្ដីបានទទួលរងគ្រោះដោយសារតែការខូចចិត្តរឿងស្នេហានេះ មានការប៉ះទង្គិចលើសបុរសច្រើនដងណាស់។
ស្រ្ដីខូចចិត្ត រងគ្រោះលើសបុរស៩ដង!
មិនត្រឹមតែប៉ុណ្ណោះទេ ការខូចចិត្ត ឬហៅសាមញ្ញថាឈឺបេះដូងនោះ គឺពិតជាគ្រោះថ្នាក់លើសអ្វីដែលយើងធ្លាប់គិតទៅទៀត។ ការខូចចិត្ត ក៏ជាដើមហេតុដែលនាំទៅដល់ការគាំងបេះដូង ឬមានជំងឺបេះដូងនោះដែរ។
មនុស្សស្រី មានអត្រាប្រឈមមុខនឹងការរងគ្រោះដោយសារ ការឈឺបេះដូងនេះលើសបុរសដល់ទៅ៩ដងឯណោះ បើយោងតាមការសិក្សាដ៏ធំចុងក្រោយនេះ។ ក្រុមវេជ្ជបណ្ឌិតបានអះអាងថា ការប៉ះទង្គិចអារម្មណ៍ដោយសាររឿងស្នេហា អាចបង្កជារោគស្រ្ដេស និងអាចបង្កជាជំងឺបេះដូងផ្សេងៗទៀត។
លោកវេជ្ជបណ្ឌិត Abhishek Deshmukh ដែលជាអ្នកជំនាញខាងរោគបេះដូងប្រចាំសាកលវិទ្យាល័យ Arkansas សហរដ្ឋអាមេរិក បានកត់សម្គាល់ថា គាត់បានទទួលអ្នកជំងឺ ឈឺបេះដូងដោយសារស្នេហា ជាស្រ្ដី ច្រើនជាងបុរស ។
ក្នុងកំណត់ត្រានៅមន្ទីរពេទ្យដែលមាន ៦២២៩ករណី មានតែ ៦៧១ករណីប៉ុណ្ណោះដែលជាបុរស ក្រៅពីនេះ គឺសុទ្ធសឹងជានារីទាំងអស់។
មិនទាន់មានការបកស្រាយណាមួយ ថាហេតុអ្វីបានជាមនុស្សស្រីមានការរងគ្រោះច្រើនជាងបុរសនោះទេ ប៉ុន្ដែអ័រម៉ូនសិចរបស់បុរស ប្រហែលជាកត្តាដែលធ្វើឲ្យបុរសមិនរងគ្រោះខ្លាំងចំពោះការខូចចិត្តរឿងស្នេហានេះ។
ការសិក្សានេះក៏បានបង្ហាញដែរថា បុរសដែលបាត់បង់ភរិយា អាចមានហានីភ័យនៃការស្លាប់ចំនួន៦ដង ខណៈដែលស្រ្ដីដែលក្លាយជាស្រ្ដីមេម៉ាយ មានអត្រាស្លាប់លើសនេះដល់ទៅពីរដងទៅទៀត។
សរុបមកវិញ ការខូចចិត្តរឿងស្នេហា ដោយសារការបាត់បង់មនុស្សដែលស្រលាញ់ ឬហៅថាឈឺបេះដូងនោះ គឺមិនមែនជារឿងលេងសើចនោះទេ ពោលគឺអាចប៉ះពាល់ដល់សុខភាពរបស់យើង ក៏ដូចជាឈានទៅដល់ការស្លាប់ផងដែរ។
6:34:00 PM
តើអ្នកធ្លាប់មានប្រវត្តិស្នេហាជាមួយនឹងអ្នកណាម្នាក់ដែលនៅឆ្ងាយពីអ្នករហូតដល់ក្រៅប្រទេសដែរឬទេ? បើមានមែន តើអ្នកមានវិធីអ្វីខ្លះ ដើម្បីថែរក្សាស្នេហាឆ្ងាយកាយនេះឲ្យបានស្ថិតស្ថេរ? គេថា ឃ្លាតកាយណាយចិត្ត តែសម័យបច្ចេកវិទ្យាទំនើបនេះ ទោះបីកាយនៅឃ្លាត តែយើងអាចមើលមុខគ្នាឃើញ ស្ដាប់សម្លេងគ្នាលឺ ប្រៀបដូចមានត្រចៀកទិព្វ ឬភ្នែកទិព្វដូច្នេះដែរ។
វិធីធ្វើឲ្យស្នេហាឆ្លងទ្វីបនៅស្ថិតស្ថេរអមតៈ!
ការឃ្លាតពីគូស្នេហ៍ដល់រាប់ម៉ឺនយោជន៍ គឺពិតជាមិនងាយស្រួលនោះឡើយ ដូច្នេះថ្ងៃនេះ ខ្មែរសារិកា សូមនាំមកជូនលោកអ្នកនូវវិធីចំនួន៥យ៉ាង ក្នុងការថែរក្សាអណ្ដាតភ្លើងស្នេហ៍ជាមួយគូស្នេហ៍ដែលនៅឆ្ងាយរបស់អ្នក កុំឲ្យរលត់ ទោះបីមានខ្សល់ ព្យុះ ភ្លៀងយ៉ាងណាក៏ដោយ។
១- ទំនាក់ទំនងជាប្រចាំ
ការនិយាយឆ្លើយឆ្លង សរសេរអ៊ីម៊ែល ឬក៏ផ្ញើនូវសារជាអក្សរ និងជាសម្លេង គឺជាជម្រើសដ៏ល្អសម្រាប់គូស្នេហ៍ដែលនៅឆ្ងាយពីគ្នា។ ការទំនាក់ទំនង គឺពិតជាគន្លឹះដ៏សំខាន់បំផុត ក្នុងការថែរក្សា ក៏ដូចជាបង្កើតនូវអារម្មណ៍ស្រលាញ់ឲ្យកាន់តែខ្លាំង។ ការនិយាយប្រាប់គ្នាទៅវិញទៅមក ពីរឿងដែលបានកើតឡើង ក្នុងពេលមិននៅជិតគ្នា គឺជាអ្វីដែលមិនអាចខ្វះបាន។ ប្រសិនបើការនិយាយតាមទូរសព្ទ អស់លុយច្រើន អ្នកក៏អាចសរសេរជាសារអក្សរប្រៀបដូចជាសំបុត្រស្នេហា តាមរយៈកម្មវិធីជជែកកំសាន្តផ្សេងៗក្នុងអ៊ីនធើណិត ឬក៏និយាយទល់មុខគ្នា តាមរយៈកាមេរ៉ា web cams ដើម្បីធ្វើឲ្យយ៉ាងណាឲ្យភ្លើងស្នេហ៍របស់អ្នក និងគេនៅតែឆេះសន្ធោសន្ធៅ និងរ៉ូមែនទិច ដូចនៅកៀកគ្នា។
២- ធ្វើរឿងអ្វីមួយជាមួយគ្នា
អ្នកប្រាកដជាឆ្ងល់ហើយថា តើអាចធ្វើអ្វីជាមួយគ្នាបានតាមរបៀបណា បើម្នាក់នៅស្រុកខ្មែរ ម្នាក់នៅបរទេសឆ្ងាយដូចជើងមេឃនោះ? ចម្លើយគឺមិនពិបាកនោះទេ ឧទាហរណ៍ដូចជា អ្នកអាចចេញទៅមើលខ្សែភាពយន្តណាមួយដែលអ្នកទាំងពីរចូលចិត្តរៀងៗខ្លួន បន្ទាប់មកអ្នកអាចនិយាយប្រាប់គ្នាទៅវិញទៅមកអំពីរឿងនោះ។ ឬក៏អ្នកអាចអានសៀវភៅណាមួយដូចគ្នានៅពេលដំណាលគ្នា បន្ទាប់មកធ្វើការពិភាក្សាគ្នា។ អ្នកអាចធ្វើឲ្យស្នេហានេះ កាន់តែផ្អែមល្ហែមប្រសិនបើអ្នកចេះរិះរកវិធីផ្សេងៗដែលល្អៗនោះ។
៣- បង្កើនទំនុកចិត្តលើគ្នាទៅវិញទៅមក
កុំប្រច័ណច្រើនពេកដោយខ្វះការពិចារណា ព្រោះអាចធ្វើឲ្យដៃគូរបស់អ្នកធុញទ្រាន់ និងអស់ចិត្តស្រលាញ់មកលើអ្នក។ អ្នកកុំគិតថា នៅឆ្ងាយពីគ្នា ត្រូវតាមដានគ្នារាល់នាទីនោះទេ ព្រោះថាដៃគូរបស់អ្នក ក៏ដូចជាអ្នកផ្ទាល់ផងដែរ ត្រូវមានពេលវេលាផ្ទាល់ខ្លួនក្នុងសង្គម ដូច្នេះកុំ ធ្វើឲ្យការស្រលាញ់របស់អ្នក បែរជាមកបំផ្លាញសេចក្ដីស្នេហាដែលខំសាងរួមគ្នាជាយូរមកនោះបែកបាក់ឲ្យសោះ។
៤- រៀបចំពេលវេលាជួបគ្នា
ទោះបីជាបច្ចេកវិទ្យាទំនើប អាចធ្វើឲ្យអ្នកអាចទំនាក់ទំនងគ្នាជាប់រហូតក៏ដោយ ប៉ុន្ដែការជួបមុខផ្ទាល់ គឺជាអ្វីដែលកាន់តែពិសេស។ ដោយសារតែនៅឆ្ងាយពីគ្នា ដូច្នេះមិនមែនជាការងាយស្រួលនោះទេ ក្នុងការចង់ជួបគ្នាញឹកញាប់នោះ ដូច្នេះអ្នកអាចរៀបចំពេលណាត់ជួបគ្នាណាមួយក្នុងរយៈពេលដែលអ្នកអាចធ្វើបាន។ កាន់តែពិសេសជាងនេះទៀតនោះ អ្នកក៏អាចទៅលេងគេ ដោយមិនបានប្រាប់មុនក៏បានដែរ ដែលនេះនឹងធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងមិនខាន។
៥- រៀបចំផែនការអនាគតជាមួយគ្នា
ការរៀបចំផែនការអនាគតជាមួយគ្នាក៏អាចជួយថែរក្សាចំណងស្នេហ៍ឆ្លងទ្វីបរបស់អ្នកឲ្យស្ថិតស្ថេរផងដែរ។ វាអាចជួយអ្នក និងគេ ឲ្យដឹងថា ទំនាក់ទំនងស្នេហាគឺកំពុងតែដំណើរការទៅមុខឥតឈប់ឈរ។
ជាចុងក្រោយ អ្នកត្រូវដឹងថា ស្នេហាឆ្ងាយកាយ គឺជាស្នេហាដែលប្រេះឆាណាស់ ដូច្នេះអ្នកត្រូវប្រឹងប្រែងក្នុងការថែរក្សាវា ទើបវាអាចស្ថិតនៅជាប់នឹងអ្នក រហូតដល់ថ្ងៃដែលអ្នកទាំងអាចពីររស់នៅជាមួយគ្នាបាននោះ។
6:33:00 PM
ការអត់ឱនឲ្យអ្នកណាម្នាក់ ដែលបានធ្វើឲ្យអ្នកឈឺចាប់គ្រាំគ្រារីងរៃក្នុងចិត្តនោះ គឺមិនមែនជាការងាយស្រួលនោះទេ។ ទោះជាពិបាកយ៉ាងណាក៏ដោយ អ្នកគួរតែសាកល្បងលើកលែងទោសឲ្យម្នាក់នោះ ដើម្បីធ្វើខ្លួនអ្នកឲ្យមានសេរីភាព រួចផុតពីទុក្ខសោកទាំងឡាយដែលម្នាក់នោះបានផ្ដល់ឲ្យអ្នក ដើម្បីបន្ដជីវិតដែលនៅសល់របស់អ្នកឲ្យស្រស់បំព្រង ឈប់ឈឺចាប់តទៅទៀត។ ប្រសិនបើអ្នកអាចអត់ឱនដល់គេបានមែន នោះគឺវាប្រៀបដូចជាកាដូសម្រាប់ខ្លួនអ្នកផងដែរ។
វិធីអត់ឱនឲ្យអ្នកដែលធ្វើឲ្យអ្នកឈឺចាប់!
មិនត្រឹមតែបែបនេះទេ ការអត់ឱនដល់អ្នកណាម្នាក់ ក៏មានប្រយោជន៍ចំពោះសុខភាពរបស់អ្នកផងដែរ។ បើតាមការសិក្សាស្រាវជ្រាវជាច្រើន បានឲ្យដឹងថា ការអត់ឱនដល់អ្នកណាម្នាក់ គឺនឹងជំនួយដល់បេះដូង និងសរសៃឈាមរបស់លោកអ្នក។ វាអាចជួយបញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់ និងកាត់បន្ថយកម្រិតអ័រម៉ូនស្រ្ដេសផងដែរ។
ខាងក្រោមនេះ គឺជាវិធី៤យ៉ាង ដែលជួយឲ្យលោកអ្នកលើកលែងទោសដល់អ្នកដែលធ្វើឲ្យអ្នកឈឺចាប់៖
១- ត្រូវគិតថា ការអត់ឱនទោស គឺមិនមែនជាការលើកទឹកចិត្តឲ្យម្នាក់នោះបន្តកំហុសឆ្គងទៀតនោះទេ តែគឺជាការធ្វើខ្លួនអ្នកឲ្យមានសេរីភាព ជៀសផុតពីភាពទុក្ខសោកទាំងឡាយ ដើម្បីអាចឲ្យអ្នកទទួលបាននូវរឿងល្អៗក្នុងជីវិត។ វាគឺជាការលើកទឹកចិត្តដល់ខ្លួនអ្នក ដើម្បីបន្ដដំណើរជីវិតទៅមុខទៀត។
២- ត្រូវគិតថា ការអត់ឱនទោស នឹងធ្វើឲ្យអ្នកទទួលបាននូវផលប្រយោជន៍ជាច្រើន ទាំងផ្នែកផ្លូវចិត្ត និងផ្នែកផ្លូវកាយ ហើយវានឹងជួយឲ្យអ្នកឈប់គិតពីរឿងនោះទៀត។
៣- ត្រូវគិតថា ខ្លួនអ្នកផ្ទាល់ក៏ប្រហែលជាធ្លាប់ធ្វើឲ្យអ្នកដទៃឈឺចាប់ដូចគ្នាកាលពីអតីតកាលនោះដែរ ដូច្នេះការអត់ឱនគឺជាអ្វីដែលអ្នកប្រព្រឹត្តកំហុសចង់បានបំផុត។
៤- ចុងក្រោយបំផុត អ្នកត្រូវគិតពីអ្វីដែលវិជ្ជមាន។
6:31:00 PM
បុរសឆាប់សារភាពស្នេហ៍ជាងមនុស្សស្រី
ពាក្យថា I Love You គឺជាពាក្យមួយឃ្លាដែលអ្នកណាៗក៏ចេះនោះដែរ ទោះបីមិនចេះអង់គ្លេសក្ដី គឺវាមានន័យថា បងស្រលាញ់អូន។ ការសិក្សាថ្មីមួយបានរកឃើញថា មនុស្សប្រុសគឺជាអ្នកដែលឆាប់និយាយពាក្យមួយឃ្លានេះបំផុត ពោលគឺមនុស្សប្រុសជាអ្នកនិយាយពាក្យនេះមុន ដល់ទៅ៣ដង បើប្រៀបធៀបជាមួយមនុស្សស្រីដែលនិយាយពាក្យនេះមុន។
ការសិក្សានេះបានធ្វើឲ្យកាន់តែច្បាស់នូវការពោលថា បុរសជាអ្នកដែលត្រូវនិយាយពាក្យនេះមុន ប៉ុន្ដែពេលខ្លះមនុស្សស្រីក៏អាចបញ្ជាក់ពីអារម្មណ៍ពិតរបស់ខ្លួនផងដែរ ព្រោះអាចអត់ក៏ថាបាន បើមនុស្សប្រុសដែលអ្នកស្រលាញ់នោះ មិនក្លាហានគ្រប់គ្រាន់ក្នុងការសារភាពស្នេហ៍ដោយសារមិនហ៊ាននិយាយពាក្យមួយឃ្លានេះ។
ក្រុមអ្នកចិត្តវិទ្យាដែលដឹកនាំដោយ Marissa Harrison មកពីសាកលវិទ្យាល័យ Pennsylvania State នៃសហរដ្ឋអាមេរិក បានគាស់កកាយរកធាតុពិត ហើយធាតុពិតនោះគឺមិនសូវខុសពីការគិតនាពេលកន្លងមកនោះទេ ពោលគឺបុរសគឺជាអ្នកទីមួយដែលនិយាយពាក្យនេះមុន។
ការសិក្សាដែលបានបោះពុម្ភផ្សាយក្នុងព្រឹត្តបត្រចិត្តវិទ្យាសង្គមនេះ បានបង្ហាញថា បុរសងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ណាស់ គឺត្រឹមតែពីរបីសប្ដាហ៍ដំបូងប៉ុណ្ណោះ ខណៈដែលមនុស្សវិញចំណាយពេលរាប់ខែក្នុងការរាប់អានគ្នាទម្រាំបញ្ជាក់ពីអារម្មណ៍ស្រលាញ់។
ក្រុមអ្នកជំនាញខាងចិត្តសាស្រ្ដស្នេហាដដែលនេះ បាននិយាយថា មនុស្សប្រុសក៏ហ៊ាននិយាយសារភាពស្នេហ៍ទៅកាន់នារីភ្លាមៗផងដែរ ហើយបុរសដែលនិយាយពាក្យស្រលាញ់លឿនភាគច្រើនទាំងនោះ គឺបានគិតដល់ចំណង់ផ្នែកផ្លូវភេទ។
ក្រុមអ្នកជំនាញរបស់ប្រទេសអង់គ្លេសក៏បានបញ្ជាក់ដែរថា ក្មេងប្រុសសម័យថ្មីនេះ គឺហាក់ដូចជាមិនសូវអៀនខ្មាស់នោះទេ ក្នុងការនិយាយពាក្យថា បងស្រលាញ់អូន បើទោះបីជាមិនទាន់ស្គាល់គ្នាច្បាស់ក៏ដោយ។
ប៉ុន្ដែទោះជាយ៉ាងណាក្ដី មនុស្សប្រុសគឺមិនដូចគ្នាទាំងអស់នោះទេ ហើយការសិក្សានេះគឺធ្វើឡើងនៅសហរដ្ឋអាមេរិក ដូច្នេះមិនប្រាកដថាត្រូវនឹងសង្គមកម្ពុជាយើងដែរ។ យ៉ាងណាមិញ ដូចដែលប្រិយមិត្តធ្លាប់បានអានអត្ថបទស្នេហាមុនៗរបស់ខ្មែរសារិកាហើយថា ការសារភាពស្នេហ៍លឿនពេក អាចធ្វើឲ្យនារីមិនទុកចិត្តយើងបាន ដូច្នេះត្រូវប្រយ័ត្នផងដែរចំពោះរឿងនេះ តែក៏មិនត្រូវលាក់យូរពេកដែរ ព្រោះអាចត្រូវគេបេះបាត់ ធ្វើឲ្យស្ដាយក្រោយក៏ថាបាន។
6:30:00 PM
យោងតាមអ្នកជំនាញខាងស្នេហាបានឲ្យដឹងថា គោលការណ៍ដ៏សំខាន់បំផុតក្នុងការធ្វើឲ្យមនុស្សស្រីចាប់អារម្មណ៍ និងបាក់ចិត្តមកលើអ្នក គឺការចាប់ផ្ដើមនាគ្រាដំបូងដ៏គួរឲ្យចាប់អារម្មណ៍ ពោលគឺកំឡុងពេលនៃការចាប់ផ្ដើមនូវការសន្ទនា។ ប៉ុន្ដែវាមិនមែនងាយស្រួលនោះទេ ក្នុងការធ្វើនាងនារីម្នាក់និយាយមករកអ្នកដោយពេញចិត្តនោះ។ ខាងក្រោមនេះ គឺជាគន្លឹះទាំង១០ ដែលអាចឲ្យអ្នកយកឈ្នះចិត្តមនុស្សស្រី ឲ្យនាងចាប់អារម្មណ៍មកលើអ្នក និងនិយាយជាមួយអ្នកនៅគ្រាជួបអ្នកដំបូង៖
គន្លឺះទាំង ១០ ដើម្បីយកឈ្នះចិត្តស្រីៗ
១- ប្រើប្រាស់នូវបរិស្ថានជុំវិញ ដើម្បីចាប់ផ្ដើមការសន្ទនា។ ធ្វើយ៉ាងណាឲ្យមានបរិស្ថានគួរឲ្យទាក់ទាញ ដែលមានដូចជាបែបកំប្លែង គួរឲ្យចាប់អារម្មណ៍ ដើម្បីឲ្យនាងបង្ហើបវាចារសារសព្ទមករកអ្នក។
២- ប្រើប្រាស់នូវរូបមន្ត "កំប្លែងបែបរ៉ូមែនទិច" ដើម្បីទាក់ទាញចំណាប់ពីអារម្មណ៍របស់នាង (ឲ្យនាងនិយាយរកអ្នកទាំងមិនដឹងខ្លួន)។ នេះមានន័យថា អ្នកអាចចូលទៅជិតកន្លែងដែលនាងអង្គុយ រួចធ្វើជាច្រឡំនាងទៅនឹងអ្នកផ្សេង ឬអាចធ្វើកំពប់ភេសជ្ជៈនៅជិតនាង ឬក៏ធ្វើអ្វីផ្សេងទៀត ដើម្បីឲ្យអ្នកទាំងពីរអាចចាប់ផ្ដើមការសន្ទនា (ចាប់ផ្ដើមនិយាយរកគ្នា)។
៣- ប្រសិនបើរូបមន្តខាងលើមិនបានផលនោះទេ អ្នកអាចប្រើប្រាស់នូវយុទ្ធសាស្រ្ដមួយទៀត គឺពោលពាក្យសរសើរបែបណាដែលអ្នកគិតថានាងមិនធ្លាប់លឺពីមុនមក។ អ្នកមិនបាច់សរសើរពីសម្រស់ ពីរបៀបតែងខ្លួនរបស់នាងទេ ព្រោះពាក្យសរសើរបែបនេះ មនុស្សស្រីស្អាតៗភាគច្រើន បានលឺឡើងស៊ាំត្រចៀកទៅហើយ។
៤- សាកសួរសុំយោបល់នាងទាក់ទងនឹងអ្វីមួយ។ រូបមន្តនេះគេហៅថា "ការបើកគំនិត" ហើយវាក៏ជាវិធីមួយក្នុងចំណោមវិធីដ៏ស្រួលបំផុតផ្សេងទៀត ក្នុងការចាប់ផ្ដើមការសន្ទនាជាមួយនឹងមនុស្សស្រី។ ប្រហែលជាគេមិនកំណាញ់នោះទេ គ្រាន់តែបញ្ចេញនូវយោបល់ជួយដល់អ្នកនោះ។
៥- ប្រើប្រាស់នូវគ្រឿងបំភ័នផ្សេងៗ ដើម្បីឲ្យនាងចាប់ផ្ដើមនិយាយជាមួយអ្នក។ គ្រឿងបន្លំ ឬបំភ័ននោះ មិនមែនជាអ្វីដែលអាក្រក់នោះទេ ពោលគឺជា ជំហានមួយដែលធ្វើឲ្យអ្នកមានហេតុផលសមស្របដើម្បីនិយាយទៅកាន់នាង។ ឧទាហរណ៍ អ្នកអាចមានក្រដាស់កម្រងសំណួរស្ទង់មតិ ដើម្បីឲ្យនាងជួយបំពេញ ឬក៏ល្បែងឆ្ពិនភ្នែកផ្សេងៗដែលអ្នកត្រូវការជំនួយក្នុងការដោះស្រាយ ឬក៏អ្វីផ្សេងទៀត ដែលអ្នកគិតថា នាងនឹងអាចចូលរួមនិយាយជាមួយនឹងអ្នក។
៦- យ៉ាងហោចណាស់ ក៏បានញញឹមទៅរកនាងដែរ បើសិនជាអ្នកអង្គុយនៅមិនឆ្ងាយពីនាងនោះ។ យុទ្ធសាស្រ្ដនេះ អាចនឹងបានផល នៅពេលដែលនាងបាញ់ខ្សែភ្នែកមករកអ្នកវិញ។ នៅពេលដែលនាងហាមាត់និយាយ នោះហើយគឺជាពេលដ៏ល្អបំផុតសម្រាប់អ្នក ក្នុងការប្រើប្រាស់ពាក្យសម្ដីរបស់អ្នកទៅកាន់នាងវិញ (និយាយលេងជាមួយនាង ឬនិយាយអ្វីក៏បានទៅតាមចិត្តសាស្រ្ដរបស់អ្នក)។
៧- ចាប់ផ្ដើមសន្ទនាជាមួយនឹងអ្នកដទៃទៀត ដែលនៅក្នុងក្រុមជាមួយនាង។ ដូចដែលអ្នកបានដឹងហើយថា ភាគច្រើនស្រ្ដីចេញទៅក្រៅ គឺជាក្រុម មិនមែនទៅម្នាក់ឯងនោះទេ។ ដូច្នេះ ជំនួសឲ្យការផ្ដោតទៅលើនាងតែម្នាក់ អ្នកត្រូវនិយាយទៅកាន់ក្រុមទាំងមូល តែត្រូវធ្វើយ៉ាងណាឲ្យការនិយាយនេះ តម្រង់ឆ្ពោះទៅរកនាងផង ដូចដែលពាក្យចាស់ពោលថា ជិះក្របីចម្លងភក់ ដូច្នេះដែរ។
៨- ចាប់ផ្ដើមបើកមាត់និយាយដោយប្រយោគ មិនមែនដោយសំណួរនោះទេ។ ស្រ្ដីភាគច្រើន គឺធុញទ្រាន់នឹងការសួរបែបសម្ភាសពីបុរសណាស់ (ស្ទីលញ៉ែចាស់គម្រិល)។ ដូច្នេះ ជំនួសដោយការបង្ខំនាងឲ្យនិយាយ អ្នកត្រូវរៀបចំខ្លួនជាមួយនឹងរឿងណាដែលគួរឲ្យចាប់អារម្មណ៍ ចែករំលែកទៅកាន់នាង។
៩- ស្រ្ដីចូលចិត្តចង់ដឹងថាអ្នកដទៃគិតដូច្នេះចំពោះពួកនាង។ ការចាប់ផ្ដើមដ៏ល្អបំផុតនោះគឺ អ្នកត្រូវព្យាយាមទាយឲ្យដឹងថាអ្វីដែលនាងកំពុងតែគិត ឬក្នុងចិត្តនាងកំពុងមានអ្វី។
១០- ត្រូវចងចាំថា ស្រ្ដីមិនចូលចិត្តបុរសដែលលឿនពេកនោះទេ ដូច្នេះអ្នកមិនត្រូវប្រញ៉ាប់ប្រាប់នាងពីជម្រៅចិត្តរបស់អ្នកភ្លាមៗដែរ។ អ្នកអាចប្រើជំហានគីង្គក់ ពោលគឺសន្សឹមៗកុំបំបោល។
ជាចុងក្រោយ អ្នកត្រូវដឹងថា វិធីល្អបំផុតដែលអ្នកត្រូវគិត ក្នុងការឲ្យមនុស្សស្រីចាប់ផ្ដើមមើលឃើញអ្នក គឺអ្នកត្រូវធ្វើយ៉ាងណាឲ្យនាងចែករំលែកការសប្បាយរីករាយជាមួយនឹងអ្នក។
6:29:00 PM
បំភ្លេចអ្នកណាម្នាក់ គឺពិតជាមិនងាយស្រួលនោះទេ ជាពិសេសគឺអ្នកដែលយើងស្រឡាញ់ស្មើជីវិត ដែលធ្លាប់មានអនុស្សាវរីយ៍ផ្អែមល្ហែមរាប់មិនអស់នោះ។ ទោះបីជាការព្យាយាមបំភ្លេចអ្នកណាម្នាក់ បានធ្វើឲ្យអ្នកឈឺយ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែព្យាយាម ដើម្បីអនាគតដ៏វែងឆ្ងាយរបស់អ្នក ហើយត្រូវធ្វើវាដោយប្រើខួរក្បាល និងហេតុផល មិនមែនប្រើអារម្មណ៍ និងបេះដូងនោះទេ។ ទោះបីជាប្រយោគមួយឃ្លាបានលើកឡើងថា "It takes an hour to like someone and a day to love someone - but it takes a lifetime to forget someone" ក៏ដោយ ប៉ុន្ដែអ្នកក៏ត្រូវដឹងដែរថា គ្មានអ្វីដែលមិនអាចទៅរួចនោះទេ "nothing is impossible" ដូច្នេះត្រឹមបំភ្លេចអ្នកណាម្នាក់ ក៏អាចធ្វើបានដែរ។
ធ្វើយ៉ាងណា បើនៅតែមិនអាចបំភ្លេចគេបាន?
ពេលខ្លះអ្នកបានគិតថា អ្នកបានបំភ្លេចមនុស្សម្នាក់នោះបាត់ហើយ ក្រោយពីព្យាយាមបំភ្លេចអស់រយៈពេលពីរ ទៅបីឆ្នាំ ប៉ុន្ដែអ្នកនៅតែមានអារម្មណ៍ឈឺចាប់ និងទុក្ខសោកម្ដងទៀត នៅពេលណាមួយដែលអ្នកនឹកឃើញរូបគេនោះ ដែលនេះមានន័យថា អ្នកមិនទាន់បំភ្លេចម្នាក់នោះបាននៅឡើយទេ។ ជាការពិតណាស់ ប្រសិនបើអ្នកចំណាយអារម្មណ៍របស់អ្នកទាំងស្រុង ទៅក្នុងស្នេហាដ៏ផ្អែមល្ហែមមួយ ប៉ុន្ដែស្រាប់តែស្នេហានោះ បែរជាត្រូវបញ្ចប់ គឺប្រាកដណាស់ថា អ្នកណាក៏រងទុក្ខសោកសៅ ដំបៅក្នុងទ្រូង អស់រយៈពេលរាប់ឆ្នាំ ឬក៏អាចមួយជីវិតក៏មានដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សាកងាកមកមើលវិធីមួយចំនួនដូចខាងក្រោមនេះ ហើយរីករាយជាមួយនឹងជីវិតដែលនៅសល់របស់អ្នក៖
១- ចាប់ផ្ដើមសម្លឹងមើលមនុស្សម្នាក់ទៀត ដែលអ្នកចូលចិត្ត ព្រោះអ្នកកំពុងតែត្រូវបានវាយប្រហារដោយអារម្មណ៍ឈឺចាប់ ដូច្នេះប្រសិនបើមានអ្នកណាម្នាក់ផ្សេងទៀត អ្នកក៏អាចគេចចេញពីអ្នកចាស់នោះបានខ្លះដែរ។
២- កុំស្ដាប់ចម្រៀងកំសត់ៗ ឬមើលរឿងណាដែលកំសត់ ស្នេហាបែកបាក់ ព្រោះអាចឲ្យអ្នកស្រក់ទឹកភ្នែកទៀត។
៣- ត្រូវគិតថា នៅមានអ្នកផ្សេងទៀតដែលកំពុងរង់ចាំអ្នក និងចាំទទួលអ្នក
៤- កុំសម្ងំម្នាក់ឯង ត្រូវចេញក្រៅ និងរីករាយជាមួយមិត្តភក្ដិ។ ប្រសិនបើអ្នកសម្ងំនៅក្នុងផ្ទះម្នាក់ឯង នោះអ្នកប្រហែលជាអាចគិតដល់គេ ថាគេពេលនេះកំពុងធ្វើអ្វីជាមួយនឹងអ្នកថ្មី។
៥- កុំចំណាយទឹកភ្នែកដ៏មានតម្លៃរបស់អ្នក ក្នុងការយំដោយសារមនុស្សដែលឈប់ស្រឡាញ់យើង
៦- កុំគិតថាអ្នកមិនល្អ ឬគ្មានតម្លៃ ឬគិតថាអ្នកមិនអាចរកអ្នកណាល្អជាម្នាក់នោះឲ្យសោះ ព្រោះមិនខ្វះទេ អ្នកដែលល្អជាងគេម្នាក់នោះ។
៧- ប្រសិនបើអ្នកចាស់នោះ មាន Facebook, Twitter ឬអ្វីផ្សេងទៀត ចូរព្យាយាមចេញឲ្យឆ្ងាយពីទំព័ររបស់គេ ព្រោះការមើលឃើញ នឹងនាំឲ្យអ្នកកាន់តែឈឺចាប់ថែមទៀត។
៨- ព្យាយាមមិនមើលមុខម្នាក់នោះ នៅពេលជួបគេនៅកន្លែងណាមួយ។
៩- ប្រសិនបើអ្នកចាប់ផ្ដើមគិតដល់គេ អ្នកត្រូវបង្វែរអារម្មណ៍នេះគិតដល់អ្នកផ្សេងភ្លាម
១០- បើសិនជាអាច កុំទូរសព្ទទៅរកគេឲ្យសោះ ព្រោះទោះអ្នកនិយាយអ្វីក៏គ្មានប្រយោជន៍នោះដែរ បានត្រឹមតែឈឺលើសដើមប៉ុណ្ណោះ។
១១- កុំហៅគេថា បងសម្លាញ់/ អូនសម្លាញ់ បង/អូន ទៀតឲ្យសោះ ព្រោះអាចធ្វើឲ្យអ្នកនឹកដល់ពាក្យផ្អែមល្ហែមដែលធ្លាប់និយាយជាមួយគ្នា។
១២- ប្រសិនបើអ្នកកំពុងសិក្សា អ្នកត្រូវតែធ្វើយ៉ាងណាកុំគិតដល់នាង ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នក ដែលនឹងប៉ះពាល់ដល់ការសិក្សា (ត្រូវគិតថា ការសិក្សាសំខាន់ជាងស្នេហា)។
១៣- ធ្វើឲ្យខ្លួនអ្នកប្រសើរជាងមុន ដើម្បីបង្ហាញអ្នកចាស់របស់អ្នកថា អ្នកមានការផ្លាស់ប្ដូរ ហើយនិងនៅតែជាមនុស្សដែលមានតម្លៃ។ អ្នកត្រូវបង្ហាញប្រាប់គេថា អ្នកជាមនុស្សដែលគ្រាន់បើជាងមុន (អាចនិយាយបានថា អរគុណដែលអូនក្បត់បង)។
១៤- កុំលាក់រឿងនេះតែម្នាក់ឯង ចូរព្យាយាមសុំដំបូន្មានពីមិត្តភក្ដិរបស់អ្នក។ ប្រសិនបើមានឱកាស អ្នកក៏គួរតែទៅលេងមិត្តភក្ដិរបស់សង្សារចាស់របស់អ្នកក៏បានដែរ ដើម្បីបង្ហាញប្រាប់ពួកគេថាអ្នកមានការវិវត្តខ្លួនប្រសើរជាងមុន ដែលនេះអាចជាសារដោយប្រយោលមួយទៅកាន់អ្នកចាស់របស់អ្នក។
អ្វីដែលរៀបរាប់ខាងលើនេះ មិនមែនទាំងអស់នោះទេ ប្រិយមិត្តក៏អាចចែកជាបទពិសោធន៍ ឬចំណេះដឹង ទៅកាន់អ្នកដែលកំពុងតែមិនអាចបំភ្លេចអ្នកដែលខ្លួនស្រឡាញ់បាន តាមរយៈ ប្រអប់បញ្ចេញមតិខាងក្រោម។
6:28:00 PM
ផលប្រយោជន៍ ៥យ៉ាងនៃការយំ!
តើអ្នកធ្លាប់យំដែរឬទេ? បើអ្នកឆ្លើយថា មិនធ្លាប់ ក៏គ្មានអ្នកណាជឿដែរ ព្រោះយ៉ាងហោចណាស់ក៏ពេលកើតចេញពីផ្ទៃម្ដាយភ្លាម សម្លេងយំរបស់អ្នកនឹងលឺភ្លាមនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ ការយំដែលខ្មែរសារិកាលើកយកមកនិយាយនាពេលនេះ គឺការយំរបស់មនុស្សពេញវ័យ។ បើតាមទ្រឹស្ដីរបស់ទស្សនវិទូ អារីស្ដូត ដ៏ល្បីរបស់ក្រិច បានលើកឡើងថា "ការយំគឺជាការលាងជម្រះអារម្មណ៍"។ ពិតណាស់ ការយំពិតជាអាចកាត់បន្ថយអារម្មណ៍ពិបាកចិត្ត និងបញ្ចេញនូវរាល់អារម្មណ៍ដែលលាក់ទុកនៅក្នុងចិត្ត។
ការយំភាគច្រើន តែងតែត្រូវបានគេគិតថា កើតដោយសារអារម្មណ៍សោកសៅ ទុក្ខព្រួយ ខូចចិត្ត ឈឺចាប់ ឬក៏ខឹង ប៉ុន្ដែពេលខ្លះ ទឹកភ្នែករបស់យើង ក៏អាចស្រក់ចុះពីការសប្បាយ រំភើប ភ័យខ្លាច សើចខ្លាំងពេក ឬក៏អារម្មណ៍ផ្សេងៗទៀត។ ក្រៅពីហេតុផលអារម្មណ៍ នៅមានហេតុផលផ្សេងទៀត ដែលបណ្ដាលឲ្យភ្នែកយើងពិបាកនឹងទប់ទឹកភ្នែកបាន ដែលមានដូចជាផ្សែងដែលហុយមកចូលភ្នែករបស់យើងជាដើម។
តើការយំមានផលប្រយោជន៍អ្វីខ្លះ?
មានភស្ដុតាងវិទ្យាសាស្រ្ដជាច្រើន បានបញ្ជាក់ថា ការយំអាចធ្វើឲ្យយើងមានសុខភាពល្អ។ មិនដូចទឹកភ្នែកដែលចេញដោយសារការការឈឺផ្នែករាងកាយនោះទេ ទឹកភ្នែកដែលយំចេញពីអារម្មណ៍ មានផ្សំទៅដោយ ប្រូតេអ៊ីន ម៉ង់កាណែស ប៉ូតាស្យូម និងប្រូឡាក់ទីន។ ម៉ង់កាណែស គឺជាធាតុផ្សំសំខាន់ជាងគេ។ គ្រាន់តែជាតិម៉ង់កាណែសតែបន្ដិច អាចជួយព្យាបាលបញ្ហាស្បែក ជួយការពារឈាមកុំឲ្យឆាប់កក និងកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល។ ប៉ូតាស្យូម អាចជួយគ្រប់គ្រងសាច់ដុំ និងធ្វើឲ្យឈាមស្ថិតក្នុងកម្រិតមួយល្អ។ ប្រូឡាក់ទីន ជួយកាត់បន្ថយស្រ្ដេស និងល្អចំពោះប្រព័ន្ធភាពស៊ាំ។ខ្មែរសារិកា សូមនាំមកជូនលោកអ្នកនូវផលប្រយោជន៍ទាំង៥នៃការយំ ដូចខាងក្រោម៖
១- ទឹកភ្នែក ប្រៀបបានជាប្រេងរំអិលរបស់ភ្នែក
តួនាទីចម្បងបំផុតនៃទឹកភ្នែក គឺការសម្អាត និងធ្វើជាសារធាតុរំអិលដល់គ្រាប់ភ្នែក និងត្របកភ្នែក។ បន្ថែមលើនេះទៀត ទឹកភ្នែកក៏អាចការពារការខ្សោះជាតិទឹកនៃភ្នាសរំអិលផងដែរ។
២- ទឹកភ្នែកលាងជម្រះជាតិពុល
ការយំដែលចេញពីអារម្មណ៍ គឺជាវិធីល្អមួយ សម្រាប់រាងកាយរបស់យើងក្នុងការលាងជម្រះជាតិពុលដែលមានក្នុងខ្លួន។ ទឹកភ្នែក ដែលចេញពីអារម្មណ៍ មានផ្សំនូវអ័រម៉ូន Cortisal ក្នុងកម្រិតខ្ពស់ ដែលជាអ័រម៉ូនដែលបញ្ចេញពេលមានអារម្មណ៍ស្រ្ដេសខ្លាំង។
យោងតាមអ្នកជំនាញ ការបញ្ចេញនូវជាតិពុលពីក្នុងខ្លួនរបស់យើងតាមរយៈទឹកភ្នែក គឺអាចជួយបានពេញមួយរាងកាយរបស់យើង។
៣- ទឹកភ្នែកសម្លាប់បាក់តេរី
ទឹកភ្នែករបស់យើង អាចធ្វើការជាអ្នកប្រឆាំងនឹងបាក់តេរី និងជាភ្នាក់ងារប្រឆាំងនឹងសារធាតុមិនល្អផ្សេងទៀត ដែលនៅក្នុងបរិយាកាស ឬវត្ថុនានាដែលនៅជុំវិញខ្លួនយើង។ ក្រៅពីសារធាតុខាងលើ ទឹកភ្នែកក៏នៅមានផ្សំនូវអង់ហ្សីម Lysozyme ដែលមានសមត្ថភាពសម្លាប់បាក់តេរី ៩០ ទៅ៩៥ភាគរយ នៅក្នុងរយៈពេលតែ ៥ ទៅ១០នាទីប៉ុណ្ណោះ។
៤- ការយំធ្វើឲ្យអារម្មណ៍ប្រសើរឡើង
ការស្រាវជ្រាវ បានបង្ហាញថា រាងកាយយើងបានបញ្ចេញនូវអ័រម៉ូន Endorphines ដែលជាអ័រម៉ូនអារម្មណ៍ល្អ ខណៈពេលដែលយើងមានអារម្មណ៍ ដែលធ្វើឲ្យយើងយំ។
ទស្សនាវដ្ដីដ៏ល្បីក្នុងលោក People ក៏បានរាយការណ៍ដែរថា ការយំដែលល្អ (មិនមែនបន្លំយំ ដូចថតកុន) អាចធ្វើឲ្យយើងមានអារម្មណ៍ប្រសើរឡើង និងស្ងៀមស្ងាត់។ អារម្មណ៍វិជ្ជមានក្រោយការយំឡើងក្រហមភ្នែក និងហៀរសំបោរនេះ អាចបង្កើនអារម្មណ៍ល្អ ៨៨,៨% ខណៈដែលអារម្មណ៍មិនល្អមានតែ ៨,៤%ប៉ុណ្ណោះ។
៥- ប្រឈមមុខជាមួយនឹងភាពស្រ្ដេស
ការសម្រក់ទឹកភ្នែក គឺជាការព្យាបាលអារម្មណ៍ស្រ្ដេស និងអារម្មណ៍បាត់បង់អ្វីមួយ។ ការយំ គឺមានន័យថា គឺជាការកសាងឡើងវិញ នូវតុល្យភាពនៃផ្លូវចិត្ត និងផ្លូវកាយ។
នៅក្នុងសៀវភៅ "The Miracle of Tears" របស់លោក Jerry Bergman បានបញ្ជាក់ថា ការបញ្ចេញទឹកភ្នែក អាចជួយការពារជំងឺដែលបណ្ដាលមកពីអារម្មណ៍ស្រ្ដេស ដែលមានដូចជា លើសឈាម ជំងឺបេះដូង និងរោគដំបៅក្រពះ។
សរុបមកវិញ បើអ្នកមានអារម្មណ៍ពិបាកចិត្តខ្លាំង ខូចចិត្ត សោកសៅ ឬអារម្មណ៍ស្អីក៏ដោយដែលធ្វើឲ្យអ្នកចង់យំ ចូរកុំព្យាយាមទប់ទឹកភ្នែករបស់អ្នកធ្វើអ្វី ឲ្យវាចេញមក ដើម្បីឲ្យខ្លួនយើងអាចធូរស្រាលពីអារម្មណ៍ទាំងនោះ។
6:27:00 PM
សិច និងអាហារពេលព្រឹក មានទំនាក់ទំនងគ្នាមិនគួរឲ្យជឿ
អ្នកប្រហែលជាមិនទាន់ដឹងទេថា អាហារពេលព្រឹក និងសិច ក៏មានភាពទាក់ទងគ្នាដែរ ដែលប្រហែលជាអ្នកអាចនឹងមានការភ្ញាក់ផ្អើលប្រសិនបើដឹងនោះ។ ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនបានធ្វើការសិក្សាទៅលើយុវវ័យចំនួន ៣០០០នាក់ ហើយជាលទ្ធផល អ្នកស្រាវជ្រាវទាំងនោះបានរកឃើញថា យុវវ័យដែលមិនញ៉ាំអាហារពេលព្រឹក បានបាត់បង់ភាពបរិសុទ្ធនៅក្នុងអាយុក្មេងវ័យ មានន័យថា អ្នកដែលមិនញ៉ាំអាហារពេលព្រឹកមានអត្រាឈានទៅរកការរួមភេទខ្ពស់។
ដោយមិនទាន់បញ្ជាក់លម្អិតពីការស្រាវជ្រាវនេះ ខ្មែរសារិកាសូមលើកយកនូវអត្ថប្រយោជន៍មួយចំនួននៃអាហារពេលព្រឹកដូចខាងក្រោម។ យុវវ័យត្រូវតែញ៉ាំអាហារពេលព្រឹក ព្រោះ៖
១- អាហារពេលព្រឹកនឹងធ្វើឲ្យយើងមានការគិតបានរហ័ស និងផ្ដោតអារម្មណ៍លើអ្វីមួយបានល្អ
២- អាហារពេលព្រឹកជួយផ្ដល់សារធាតុចិញ្ចឹមដល់រាងកាយ
៣- អាហារពេលព្រឹកជាអាហារដំបូងប្រចាំថ្ងៃ ហើយក៏ជាអាហារដែលសំខាន់ជាងគេផងដែរ ដែលយើងមិនអាចទុកក្រពះយើងឲ្យនៅទំនេររហូតដល់ពេលថ្ងៃបាននោះទេ។
យ៉ាងណាមិញ ការស្រាវជ្រាវរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវជប៉ុននេះ ក៏ធ្វើឲ្យមានការជំទាស់ជាច្រើនផងដែរ។ ការជំទាស់ អាចមានដូចជា ចុះប្រសិនបើត្រូវទៅរៀនលឿន ហើយញ៉ាំអាហារអត់ទាន់ តើនឹងធ្វើឲ្យមានផ្ទៃពោះដោយសារការរួមភេទមែនទេ? តើគ្រាន់តែមិនញ៉ាំអាហារពេលព្រឹក ក៏អាចធ្វើឲ្យយុវវ័យបាត់បង់ភាពបរិសុទ្ធដែរមែនទេ? ពិបាកនឹងស្រមៃឃើញណាស់មែនទេ ថាហេតុអ្វីបានជាអញ្ចឹង។
សរុបមកវិញ ទាំងនេះគឺគ្រាន់តែជាការស្រាវជ្រាវ ដោយសួរលើក្រុមយុវវ័យចំនួន ៣០០០នាក់ ហើយចម្លើយនៃអ្នកទាំងនោះភាគច្រើនឆ្លើយថាអញ្ចឹង បានជាអ្នកស្រាវជ្រាវទាំងនោះហ៊ានសន្និដ្ឋានថាបែបនេះ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ការស្រាវជ្រាវនេះ អាចមានប្រយោជន៍ខ្លះដែរ ដោយសារតែឪពុកម្ដាយនឹងធ្វើការត្រួតពិនិត្យអាហារពេលព្រឹករបស់កូនបានដិតដល់ជាងមុន ព្រោះខ្លាចពួកគេមិនញ៉ាំ ហើយអាចឈានទៅដល់អ្វីដែលអ្នកស្រាវជ្រាវរកឃើញ។
ចុះមិត្តអ្នកអានខ្មែរសារិកាវិញ យល់យ៉ាងណាដែរចំពោះការស្រាវជ្រាវដែលរកឃើញបែបនេះ?
6:25:00 PM
វិធីលឿនបំផុតដើម្បីបំភ្លេចបុរសដែលក្បត់ចិត្តអ្នក
គ្មានអ្វីដែលឈឺចាប់ជាងការដឹងថាបុរសដែលអ្នកស្រឡាញ់ស្មើជីវិត ដែលអ្នកធ្លាប់គិតថានឹងផ្ញើវាសនាលើនោះ ក្បត់ចិត្តអ្នកនោះទេ។ ការរើបម្រាស់ពីសេចក្ដីឈឺចាប់នេះ គឺពិតជាពិបាកខ្លាំងណាស់ ប្រសិនបើអ្នកមិនបានរកវិធីដោះស្រាយទេនោះ។
មិនថាអ្នកបានកសាងស្នេហាជាមួយបុរសម្នាក់នោះយូររាប់ឆ្នាំ រាប់ខែ ឬត្រឹមរយៈពេលខ្លីប៉ុណ្ណានោះទេ ទំហំនៃការឈឺចាប់នៅពេលបែកបាក់គឺពិតជាធំធេងណាស់ មិនងាយស្រួលដូចការគិតនោះទេ។ ទោះយ៉ាងណាក៏ដោយ អ្នកត្រូវធ្វើយ៉ាងណាជំនួសនូវទឹកភ្នែកដែលកំពុងតែស្រក់ចុះនេះ ជាមួយនឹងស្នាមញញឹម ដើម្បីសេចក្ដីសង្ឃឹមក្នុងជីវិតតទៅមុខទៀត។
ខាងក្រោមនេះ គឺជាវិធីសាស្រ្ដមួយចំនួនដើម្បីបំភ្លេចបុរសដែលក្បត់ចិត្តអ្នក៖
១- យំឲ្យអស់ចិត្តការស្រែកយំឲ្យឆ្អែត នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្រាល និងមានអារម្មណ៍ថាមិនគួរណាប្រគល់បេះដូងទៅឲ្យបុរសម្នាក់នោះទេ។ ការយំឲ្យបានកាន់តែច្រើនរហូតដល់ពេលមួយ ដែលអ្នកមានអារម្មណ៍ធូរស្រាល និងអាចនាំយកនូវស្នាមញញឹមរបស់អ្នកមកវិញ។ បន្ទាប់ពីនោះមក អ្នកនឹងអរគុណចំពោះបទពិសោធន៍ដ៏ឈឺចាប់អ្នក ដែលបានជួយបង្រៀនអ្នកកុំឲ្យជាន់ដានចាស់នេះទៀត។
២- គិតអ្វីក្នុងផ្លូវល្អ
មិនថាមានអ្វីអាក្រក់កើតឡើងនោះទេ អ្នកត្រូវបំភ្លេចវាចោល ហើយចាប់ផ្ដើមរស់នៅដោយភាពស្រស់ថ្លា។ តើអ្នកធ្លាប់លឺពាក្យថា “មានអ្វីកើតឡើងក៏ដោយ កើតឡើងសម្រាប់ភាពល្អបំផុត” ពាក្យមួយឃ្លានេះគឺត្រឹមត្រូវណាស់។ អ្នកត្រូវព្យាយាមស្វែងរកនូវភាពរីករាយ នោះអ្វីៗនឹងប្រសើរឡើង។ ត្រូវសន្យាចំពោះខ្លួនអ្នកថាអ្នកនឹងរឹងមាំជាងមុន ហើយនិងសប្បាយជាងមុនទៀត។
៣- សរសេរនូវរាល់ចំណុចខ្សោយរបស់បុរសម្នាក់នោះ
ការធ្វើបញ្ជីមួយ ដោយសរសេរនូវរាល់ចំណុចខ្សោយ ឬចំណុចខ្វះខាតរបស់បុរសម្នាក់នោះ នោះអ្នកនឹងទទួលបានលទ្ធផលដ៏គាប់ប្រសើរ។ ចូរអានវារៀងរាល់ពេលដែលអ្នកមានអារម្មណ៍ទុក្ខព្រួយចំពោះការបែកបាក់នេះ ឬពេលនឹកបុរសបោកប្រាស់នោះ នោះអ្នកនឹងអរគុណទេវតាដែលបានជួយឲ្យបុរសនោះចាកឆ្ងាយពីជីវិតរបស់អ្នក។
៤- មានរឿងអ្វីកើតឡើងក៏ដោយ កុំទូរសព្ទទៅរកបុរសនោះឲ្យសោះ
ការលឺនូវសម្លេងបុរសម្នាក់នោះ នឹងធ្វើឲ្យអ្នកនឹកឃើញអនុស្សាវរីយ៍កន្លងមក និងការចងចាំទាំងឡាយ ដែលអាចធ្វើឲ្យអ្នកទន់ខ្សោយម្ដងទៀត។ ចូរឃុំគ្រងខ្លួនអ្នកឲ្យបាន បញ្ជាខ្លួនអ្នកឲ្យបាន ថាអ្នកនឹងមិនទូរសព្ទទៅរកបុរសម្នាក់នោះដាច់ខាត។ គាត់បានក្បត់អ្នក ហើយឥលូវរឿងវាចប់អស់ហើយ កុំព្យាយាមរំលឹកវាធ្វើអ្វី។ ប្រសិនបើអ្នកទទួលស្គាល់ការពិតនេះកាន់តែឆាប់ អ្នកនឹងប្រសើរឡើងកាន់តែឆាប់ដែរ។
៥- ប្រឈមមុខជាមួយនឹងបុរសម្នាក់នោះ
ប្រសិនបើអ្នកធ្វើការនៅការិយាល័យជាមួយបុរសម្នាក់នោះ ឬធ្វើការនៅអគារជាមួយគ្នា ឬរៀននៅសាលា ឬថ្នាក់ជាមួយគ្នា នោះឱកាសនៃការជួបបុរសម្នាក់នោះនឹងមានច្រើនណាស់។ ប៉ុន្ដែទោះយ៉ាងណាកុំព្យាយាមគេចពីគេឲ្យសោះ។ ទោះបីជាអ្នកនៅមួយជិតបុរសម្នាក់នោះយ៉ាងណាក៏ដោយ ត្រូវបង្ហាញប្រាប់គេថា អ្នករឹងមាំ និងសប្បាយជាងពេលនៅជាមួយគេទៀត។
៦- កែប្រែខ្លួនអ្នក
នេះគឺជាវិធីសាស្រ្ដមួយដ៏ល្អផងដែរ ដែលមិនត្រឹមតែដកបុរសម្នាក់នោះចេញពីមុខអ្នកនោះទេ តែថែមទាំងដកគេចេញពីក្នុងបេះដូងរបស់អ្នកបានទៀតផង។ អ្នកអាចទៅសួរសុខទុក្ខឪពុកម្ដាយរបស់អ្នកដែលនៅឯខេត្ត ឬទៅជួបមិត្តចាស់នៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃសម្រាកពីការងារ។ អ្នកអាចទៅធ្វើម៉ូដសក់ថ្មី ទៅហាត់ប្រាណនៅក្លឹប ឬទៅស្ប៉ាជាដើម។ កាន់តែល្អជាងនេះទៀត អ្នកអាចអញ្ជើញមិត្តភក្ដិរបស់អ្នកជួបជុំគ្នាជប់លៀងនៅខាងក្រៅ ធ្វើឲ្យដូចកាលដែលអ្នកមិនទាន់មានទំនាក់ទំនងជាមួយបុរសម្នាក់នោះ និយាយជារួមគឺធ្វើអ្វីដែលអ្នកចង់ធ្វើ ដើម្បីទទួលបាននូវអារម្មណ៍រីករាយបំផុត។
៧- កុំខ្លាចក្នុងការបង្កើតទំនាក់ទំនងថ្មី
ការបែកបាក់ គឺពិតជាឈឺចាប់ ប៉ុន្ដែមិនមានន័យថាអ្នកនឹងមិនចាប់ផ្ដើមជាមួយបុរសដទៃទៀតនោះទេ។ ការស្វែងរកនូវមនុស្សម្នាក់ ដែលអាចជួយព្យាបាលរបួសបេះដូងរបស់អ្នក គឺពិតជាវិធីសាស្រ្ដដ៏ល្អបំផុតដើម្បីបំភ្លេចម្នាក់នោះបាន។
ចូរព្យាយាមធ្វើខ្លួនអ្នកឲ្យរឹងមាំជាងមុន នោះអ្នកនឹងរកឃើញមនុស្សប្រុសដ៏ល្អបំផុតសម្រាប់អ្នកហើយ!
6:18:00 PM
បំភ្លេចថ្នាំអាស្ពីរីន ឬថ្នាំបំបាត់ការឈឺចាប់ផ្សេងទៀតចោលទៅ ព្រោះឥលូវនេះក្រុមអ្នកស្រាវជ្រាវមួយក្រុមបានរកឃើញថា ស្នេហាពិត អាចជួយឲ្យលោកអ្នកកាត់បន្ថយអារម្មណ៍ឈឺចុកចាប់បាន។
ស្នេហ៍ពិត គឺជាឱសថបំបាត់ការឈឺចាប់!
ការស្រាវជ្រាវថ្មីនេះ បានធ្វើតេសន៍លើស្រ្ដីចំនួន១៧នាក់ ហើយបានរកឃើញថា ពួកគេមានការថយចុះនូវការឈឺចាប់ដោយមុខរបួស ឬដោយមានសត្វទិច ឬខាំ នៅពេលដែលពួកគេបានមើលរូបថតគូស្នេហ៍បណ្ដូលចិត្តរបស់ពួកគេ។ ប៉ុន្ដែផ្ទុយពីនេះវិញនៅពេលដែលពួកគេសំឡឹងមើលទៅកាន់រូប សត្វ វត្ថុ ឬរូបអ្វីផ្សេងក្រៅពីបុរសក្នុងបេះដូងរបស់គេ នោះអារម្មណ៍ឈឺ នឹងកើនឡើងថែមទៀត។
អ្នកស្រី Naomi Eisenberger ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះបានប្រាប់សារព័ត៌មាន Toronto Star ថា ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់ អ្នកគួរតែទាញរូបថតគូស្នេហ៍ ឬអ្នកដែលយើងស្រឡាញ់ពេញបេះដូង យកមកមើល។ ដូច្នេះអ្វីដែលអ្នកគួរធ្វើ គឺត្រូវដាក់រូបថតគូស្នេហ៍តាមខ្លួនជានិច្ច ដើម្បីឲ្យលោកអ្នកអាចកាត់បន្ថយអារម្មណ៍ឈឺចាប់ពេលលោកអ្នកជួបប្រទះបញ្ហាជាយថាហេតុណាមួយ។
អ្នកស្រីជំនាញខាងចិត្តវិទ្យារូបនេះ បានបន្តទៀតថា អារម្មណ៏ឈឺចាប់នេះ អាចកាត់បន្ថយផងដែរ នៅពេលដែលមនុស្សដែលអ្នកស្រឡាញ់កាន់ដៃរបស់អ្នកជាប់នោះ។
តាមរយៈការធ្វើការពិសោធន៍លើខួរក្បាលរបស់ស្រ្ដី ក៏បង្ហាញលទ្ធផលដូចគ្នានេះដែរ ពោលគឺ ការឈឺចាប់បានធ្លាក់ចុះ សម្រាប់ស្រ្ដីណាដែលនៅជិតដៃគូស្នេហារបស់នាង ឬបានមើលត្រឹមរូបថតក៏កាត់បន្ថយបានដូចគ្នា។
ការស្រាវជ្រាវនេះក៏បានបញ្ជាក់ផងដែរថា រយៈពេលនៃការស្រឡាញ់កាន់តែយូរ និងកាន់តែផ្អែមល្ហែម នឹងធ្វើឲ្យកម្រិតប្រសិទ្ធិភាពនៃការបំបាត់ការឈឺចាប់មានកាន់តែច្រើន។ លើសពីនេះទៀត អារម្មណ៍ស្រេ្ដសន៍ក៏អាចកាត់បន្ថយបានផងដែរប្រសិនបើយើងអាចមើលឃើញមនុស្សដែលយើងស្រឡាញ់នៅនឹងមុខនោះ។
ជាចុងបញ្ចប់ តាមរយៈការស្រាវជ្រាវ និងការធ្វើការពិសោធន៍ផ្នែកខួរក្បាលនេះ អាចឲ្យយើងដឹងបានថា ស្នេហាពិត គឺសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ហើយមនុស្សដែលយើងស្រឡាញ់ពិតជាមានឥទ្ធិពលខ្លាំងណាស់នៅក្នុងជីវិតរបស់យើង។ ដូច្នេះយើងត្រូវចេះរក្សាចំណងស្នេហាដែលយើងកំពុងមាននាពេលនេះ ឲ្យបានស្ថិតស្ថេរតរៀងទៅ!
6:16:00 PM
នៅក្នុងទិវាដឹងគុណឪពុក (Father’s day) នៅថ្ងៃនេះ ខ្មែរសារិកាសូមនាំមកជូនលោកអ្នកនូវអំណោយប្រាំយ៉ាងសម្រាប់ឪពុករបស់អ្នក ដែលអ្នកមិនចាំបាច់ចំណាយលុយទិញ ប៉ុន្ដែថែមទាំងអាចជំនួយខួរក្បាលរបស់គាត់ ឲ្យមានការចងចាំពីអតីតកាលដែលគាត់បានភ្លេចភ្លាំងដោយសារឈានចូលវ័យចាស់ កាត់បន្ថយការភ្លេចភ្លាំងដែលគាត់បានជួបប្រទះ និងអាចធ្វើឲ្យពួកគាត់មានអារម្មណ៍សប្បាយរីករាយទៀតផង។
អំណោយ៥យ៉ាងសម្រាប់លោកឪពុកក្នុងថ្ងៃ Father's Day
ខាងក្រោមនេះ គឺជាអំណោយទាំងប្រាំប្រភេទនោះ សម្រាប់ឪពុករបស់លោកអ្នក ដែលធ្វើឲ្យគ្រួសារទាំងមូលរបស់លោកអ្នកមានស្នាមញញឹមស្រស់ស្រាយគ្រប់ៗគ្នា ជាពិសេសគឺឪពុកលោកអ្នកតែម្ដង៖
១-រំលឹកអនុសាវរីយ៍ពីអតីតកាលជាមួយគាត់: អ្នកអាចបង្កើតនូវអាល់ប៊ុមរូបថតដែលនិយាយអំពីជីវិតរបស់គាត់ ដែលមានដូចជាពេលទៅដើរលេងក្នុងក្រុមគ្រួសារ ឬពិធីផ្សេងៗទៀត ដែលមានគាត់ចូលរួម។ ការធ្វើបែបនេះនឹងអាចឲ្យគាត់នឹកឃើញនូវអតីតកាលដ៏ល្អរបស់គាត់ នឹងជាវិធីដែលធ្វើជួយជំរុញគាត់ឲ្យមានការនឹកឃើញនូវអ្វីដែលគាត់បានភ្លេចទៅហើយនោះ។ ប្រសិនបើអាច អ្នកអាចសួរគាត់អំពីរឿងរ៉ាវដែលបានឃើញនៅលើរូបថតទាំងនោះ ឬក៏សួរគាត់ទាក់ទងនឹងបទពិសោធន៍ជីវិតរបស់គាត់ជាដើម។ អ្នកក៏អាចសុំដំបូន្មានពីគាត់ អំពីរបៀបធ្វើឲ្យគ្រួសារមួយមានសុភមង្គល ឬរបៀបចិញ្ចឹមបីបាច់កូនចៅជាដើម។ អ្នកត្រូវដឹងថា រោគភ្លេចភ្លាំង ឬ បាត់បង់ការចងចាំរបស់មនុស្សចាស់ គឺដោយសារតែមិនមានអ្នកណាម្នាក់ជួយរំលឹកគាត់ឲ្យនឹកឃើញរឿងអតីតកាលនោះឯង។
២. លេងល្បែងកំសាន្តជាមួយនឹងគាត់: តើអ្នកធ្លាប់បានលេងកីឡា ឬហ្គេមកំសាន្តជាមួយនឹងឪពុករបស់អ្នកដែរឬទេ? បើមិនធ្លាប់ទេ នេះជាពេលមួយដ៏ល្អ ដើម្បីចំណាយពេលលេងកីឡា ឬល្បែងកំសាន្តទាំងនោះជាមួយនឹងគាត់ហើយ។ អ្នកអាចលេងវាយកូនហ្គោល ហែលទឹក វាយសី ឬបោះប៊ូលជាមួយនឹងគាត់ ឬលេងអ្វីផ្សេងទៀតដែលគាត់អាចលេងបាន។ ការលេងបែបនេះ ក៏អាចជួយឲ្យគាត់នឹកឃើញនូវជីវិតនៅបឋមវ័យរបស់គាត់បានផងដែរ។ រឹតតែពិសេសជាងនេះទៀត វានឹងជួយឲ្យគាត់មានសុខភាពល្អ នឹងក៏ជួយខួរក្បាលគាត់ឲ្យមានការចងចាំឡើងវិញផងដែរ។
៣. ស្ដាប់តន្រី្ដដែលគាត់ចូលចិត្ត ឬច្រៀងជាមួយនឹងគាត់: តន្រ្ដីគឺជាវិធីកំសាន្តមួយដ៏ល្អសម្រាប់អ្នកដែលមានការភ្លេចភ្លាំងច្រើន។ អ្នកអាចយកមកជូនឪពុក ( ប៉ា ពុក ឬឪ តាមទម្លាប់ដែលអ្នកបានហៅ) របស់លោកអ្នក នូវឌីសចម្រៀង ដែលគាត់ចូលចិត្ត (ភាគច្រើនចាស់ៗចូលចិត្តបទចម្រៀងពីដើម)។ រកកន្លែងដែលសមស្របដើម្បីស្ដាប់ ចម្រៀងទាំងនោះជាមួយនឹងគាត់។ អ្នកក៏អាចនាំគាត់រាំបានផងដែរ ប្រសិនបើបទនោះអាចរាំបាន។ ការស្រាវជ្រាវបានបង្ហាញថា ខួរក្បាលនឹងធ្វើការបានល្អនៅពេលស្ដាប់តន្រ្ដី។ បន្ថែមលើនេះ អ្នកក៏អាចច្រើនលេងជាមួយនឹងគាត់បានផងដែរ។
៤. រីករាយក្នុងការញ៉ាំអាហារដែលគាត់ចូលចិត្តជាមួយនឹងគាត់: អ្នកអាចអញ្ជើញឪពុករបស់អ្នកទៅពិសារអាហារអាហារនៅភោជនីយ៍ដ្ឋាន ហើយឲ្យគាត់ហៅអាហារដោយខ្លួនគាត់ ឬអ្នកក៏អាចចម្អិនម្ហូបដែលគាត់ចូលចិត្តនៅផ្ទះក៏បានដែរ។ ប្រសិនបើអ្នកចម្អិនវាដោយខ្លួនឯង ចូរព្យាយាមរៀបចំវាឲ្យសាមញ្ញ និងកុំភ្លេចហៅគាត់មកជួយផងដែរ។ ការធ្វើបែបនេះ អាចជាឱកាសជួយរំលឹកគាត់ អំពីអាហារដែលគាត់បានទទួលទានជាមួយនឹងអ្នកកាលពីអ្នកនៅអតីតកាលផងដែរ។
៥. បង្ហាញគាត់ពីការគោរព សេចក្ដីស្រឡាញ់និងការដឹងគុណរបស់អ្នក: តម្រូវការនៃសេចក្ដីស្រឡាញ់គឺពិតជាមាននៅគ្រប់មនុស្សទាំងអស់ មិនថាចាស់ ឬក្មេងនោះទេ (តម្រូវការដែលមនុស្សមិនអាចអត់បាន)។ ទោះបីជាឪពុករបស់អ្នកមានវ័យចាស់ជរា ឬភ្លេចភ្លាំងច្រើនក៏ដោយ ក៏គាត់នៅតែមានសមត្ថភាពមានអារម្មណ៍ដឹងថាអ្នកស្រឡាញ់ និងគោរពគាត់ឬក៏អត់ដែរ។ អ្នកមិនចាំបាច់និយាយច្រើន ឬធ្វើសកម្មភាពអ្វីច្រើននោះទេ គ្រាន់តែអង្គុយនៅចំពោះមុខគាត់ រួចក្រាបសំពះគាត់ គឺជាបង្ហាញនូវសេចក្ដីគោរពរួចបាត់ទៅហើយ។ អ្នកក៏អាចកាន់ដៃរបស់គាត់ ឬអោបគាត់ នោះគាត់នឹងដឹងថាអ្នកស្រឡាញ់គាត់ខ្លាំងប៉ុណ្ណាហើយ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យគាត់រំភើប រហូតដល់ស្រក់ទឹកភ្នែកក៏មានដែរ។
ការនិយាយពីវិធីជួយជម្រុញការចងចាំសម្រាប់ឪពុកនៅថ្ងៃនេះ គឺចង់រំលឹកដល់ទិវាដឹងគុណឪពុកនៅថ្ងៃនេះ ប៉ុន្ដែអ្នកក៏អាចអនុវត្តចំពោះអ្នកម្ដាយបានផងដែរ។ គាត់ទាំងពីរគឺជាអ្នកមានគុណក្នុងជិវិតរបស់យើង ដែលមិនអាចមានអ្វីមកស្មើគុណរបស់លោកទាំងពីរបាននោះទេ។ ចូរធ្វើអ្វីឲ្យគាត់សប្បាយចិត្ត គឺជាអ្វីដែលប្រសើរបំផុត ព្រោះគាត់មិនចង់បានអ្វីពីកូនៗនោះទេ ក្រៅតែពីចង់ឃើញកូនរបស់គាត់ជួបនឹងសេចក្តីសុខក្នុងជីវិតប៉ុណ្ណោះ។
អាន ខ្មែរ សូមយកឱកាសថ្ងៃទិវាដឹងគុណឪពុកនេះ គោរពជូនពរលោកឪពុកទាំងអស់នៅលើលោក ឲ្យជួបតែនឹងសេចក្ដីសុខជារៀងរហូតតទៅ។
ប្រិយមិត្តក៏អាចសរសេរពីសេចក្ដីស្រឡាញ់ ឬការជូនពរអ្នកមានគុណរបស់លោកអ្នក នៅក្នុងប្រអប់យោបល់ខាងក្រោមនេះបាន។ ទោះបីជាគាត់មិនបានឃើញនៅទីនេះ ក៏អ្នកបានបង្ហាញប្រាប់ពិភពលោក ពីទំហំនៃសេចក្ដីស្រឡាញ់របស់ចំពោះគាត់ទាំងពីរបានដែរ។
6:15:00 PM
"បងស្រឡាញ់អូន" ពាក្យមួយឃ្លាដ៏ខ្លី តែមានន័យជ្រៅនេះ គឺជាពាក្យដែលបុរសនិយាយទៅកាន់នារីដែលខ្លួនស្រឡាញ់នៅពេលសារភាពប្រាប់ពីអាថ៌កំបាំងក្នុងបេះដូង។ ការនិយាយពាក្យមួយឃ្លាដែលមានបីម៉ាត់នេះ មិនសុទ្ធសឹងតែទទួលជោគជ័យទាំងអស់នោះទេ ហើយបើនិយាយខុសពេលវេលាផងនោះ ការបរាជ័យកាន់តែខ្ពស់ថែមទៀត។ ការសារភាពស្នេហ៍លឿន ឆាប់រហ័សពេក ភាគច្រើនមិនសូវទទួលជោគជ័យទេ ដោយសារមិនទទួលបានទុកចិត្តពីខាងនារី។
បុរសសារភាពស្នេហ៍លឿនពេក មិនទទួលការទុកចិត្ត
ការលើកឡើងនេះ គឺយោងទៅតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវមួយក្រុមដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត សហរដ្ឋអាមេរិក។ ក្រុមអ្នកស្រាវជ្រាវនេះ បានរកឃើញថា បុរសដែលសារភាពស្នេហ៍នៅរយៈពេលដំបូងនៃទំនាក់ទំនង គឺនឹងមិនទទួលការទុកចិត្តនោះទេ។
ដើម្បីរកឃើញនូវចំណុចនេះ ក្រុមអ្នកស្រាវជ្រាវទាំងនោះបាន
ធ្វើការសាកសួរសំណួរទៅកាន់បុរស នារីចំនួន ៤៥នាក់នៅសហរដ្ឋអាមេរិក។ជាលទ្ធផលនៃការស្រាវជ្រាវនេះ បានរកឃើញថា បុរសចំនួន ៦១,៥% ជាអ្នកសារភាពស្នេហ៍មុនភាគីនារី។ ចំណែកឯបុរសដែលសារភាពទាំងនោះ គឺប្រើរយៈពេលជាមធ្យម ៩៧,៣ថ្ងៃនៃទំនាក់ទំនង មុនពេលសារភាពបញ្ជាក់ពីអាថ៌កំបាំងក្នុងជម្រៅបេះដូង។ រយៈពេល ៩៧,៣ថ្ងៃនេះ គឺលឿនជាងភាគីនារីចំនួន ៦សប្ដាហ៍ នេះបើយោងតាមព្រឹត្តបត្រចិត្តវិទ្យាសង្គម និងបុគ្គលិកលក្ខណៈ។
ផ្ទុយពីភាគីនារីដែលមិនចង់លឺពាក្យសារភាពពីបុរសលឿនពេក ភាគីបុរសនឹងសប្បាយពន់ពេក ប្រសិនបើនារីប្រើពាក្យបីម៉ាត់នេះកាន់តែលឿន។
អ្វីដែលសំខាន់ ដែលខ្មែរសារិកាចង់លើកឡើង គឺបុរស ទាំងឡាយត្រូវធ្វើការសង្កេតនារីដែលខ្លួនលួចស្រឡាញ់ឲ្យបានច្បាស់លាស់ មុននឹងហាថ្លែងវាចារសាសព្ទសារភាពស្នេហាទៅកាន់នារីម្នាក់នោះ ព្រោះពេលដែលនិយាយរួចហើយ អ្វីដែលយើងចង់លឺតបមកវិញគឺពាក្យថា "អូនក៏ស្រឡាញ់បងដែរ" ។ ដូចដែលធ្លាប់ដឹងរួចមកហើយថា ពាក្យមួយឃ្លានេះ គឺពិបាកនឹងនិយាយណាស់ សម្រាប់បុរសដែលមិនធ្លាប់មានបទពិសោធ ដូចដែលបទចម្រៀងមួយបទបានច្រៀងថា ហ៊ានស្រឡាញ់ តែមិនហ៊ានសារភាពដូច្នេះដែរ។
ខ្មែរសារិកា សូមជូនពរឲ្យប្រិយមិត្តទាំងអស់ជួបតែនឹងស្នេហ៍ពិត យូរអង្វែង ជារៀងរហូតតទៅ!
6:14:00 PM
មិនមែនមានតែនារីទេដែលចេះខូចចិត្ត បុរសក៏ចេះឈឺចាប់ដោយសារការបែកបាក់បេះដូងដែរ ហើយប្រហែលជាពិបាកជាងនារីទៀតផង នៅពេលដែលមនុស្សដែលខ្លួនស្រឡាញ់ជាងជីវិត ប្រែចិត្តទៅមានអ្នកថ្មី។ ខាងក្រោមនេះ គឺជាវិធីសាស្រ្ដមួយចំនួន ដែលអាចឲ្យបុរសដែលខូចចិត្តស្អិតទ្រូង ដោយសារស្នេហា ងាកមកសប្បាយរីករាយដូចដើម៖
វិធីបំបាត់ភាពខូចចិត្តសម្រាប់បុរស
១- កុំបន្តសម្រក់ទឹកភ្នែក
បើសិនជានារីយំនៅមុខមិត្តភក្ដិ ឬក្រុមគ្រួសារ ប្រហែលជាគ្មានអ្នកណាម្នាក់ប្រកាន់នោះទេ ប៉ុន្ដែចំពោះបុរសវិញគឺមិនដូចគ្នាទេ។ បុរសត្រូវមានភាពរឹងមាំ មិនត្រូវសម្រក់ទឹកភ្នែកដោយសារស្នេហានោះទេ ព្រោះបុរសដែលយំមិនត្រូវទទួលបានការសរសើរពីសង្គមដោយសារការយំនេះទេ។ ដោយសារកត្តាសង្គមនេះហើយ បានធ្វើឲ្យបុរសភាគច្រើន សម្ងំយំនៅកន្លែងស្ងាត់តែម្នាក់ឯង ដែលធ្វើឲ្យគ្មានអ្នកណាម្នាក់ដឹងពីអារម្មណ៍
ឈឺចាប់របស់គេឡើយ។ និយាយជារួម មនុស្សប្រុសត្រូវមានភាពម្ចាស់ការលើខ្លួនឯង និងត្រូវចាំថា ស៊ូស្រក់ឈាម មិនស្រក់ទឹកភ្នែកដោយសារស្នេហាជាដាច់ខាត។ ២- ធ្វើឲ្យខ្លួនអ្នករវល់
អ្នកប្រាកដជាស្រឡាញ់នាងខ្លាំងណាស់ និងមិនធ្លាប់គិតថានាងនឹងចាកចេញពីអ្នកនោះទេ ដូច្នេះនៅពេលដែលនាងសុំបែក ឬចាកចេញពីអ្នក នឹងធ្វើឲ្យអ្នកចំណាយពេលភាគច្រើនគិតស្រម៉ៃដល់អតីតកាល ឬក៏គិតថាតើអ្នកខុសអ្វីបាននាងសុំបែក។
ប្រសិនបើដូច្នេះមែន ចូរបំភ្លេចវាចោលទៅ ព្រោះការចងចាំនាងគ្រប់ពេលវេលាមិនបានធ្វើឲ្យអ្នកបំភ្លេចនាងបានទេ។ ដើម្បីឈប់គិតពីនាងគ្រប់វិនាទី អ្នកត្រូវស្វែងរកការងារ ឬសកម្មភាពអ្វីមួយដើម្បីធ្វើឲ្យខ្លួនអ្នករវល់ ដើម្បីកុំឲ្យមានពេលនឹកដល់នាងតទៅទៀត។
៣- ចំណាយពេលនៅជាមួយមិត្តភក្ដិ និងគ្រួសារ
នៅពេលដែលអ្នកកំពុងតែមានទំនាក់ទំនងជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ អ្នកប្រហែលជាមានពេលតិចតួចជាមួយនឹងមិត្តភក្ដិ និងក្រុមគ្រួសាររបស់អ្នក ដូច្នេះនៅពេលនេះ គឺជាពេលវេលាដ៏ល្អដើម្បីនៅជាមួយពួកគេវិញម្ដងហើយ។ សូមកុំចំណាយពេលនៅតែម្នាក់ឯងឲ្យសោះ ព្រោះអាចឲ្យអ្នកនឹកឃើញរឿងដែលកន្លងហួស សូមងាកមកផ្ដោតអារម្មណ៍ជាមួយនឹងមិត្តភក្ដិ និងគ្រួសាររបស់អ្នកវិញ។
៤- រីករាយជាមួយសេរីភាពរបស់អ្នក
ប្រហែលជាមានសកម្មភាពជាច្រើនដែលអ្នកមិនបានធ្វើពេលនៅជាមួយសង្សារចាស់របស់អ្នក ព្រោះពេលនោះអ្នកត្រូវទទួលការយល់ព្រមពីនាងពេលចង់ធ្វើអ្វីមួយ ដូចជាត្រូវញ៉ាំអ្វីដែលអ្នកមិនចូលចិត្តជាមួយនាង ឬទៅកន្លែងដែលអ្នកមិនចង់ទៅ (អង្គុយចាំពេលនាងធ្វើសក់ ឬដើរតាមនាងពេលទៅផ្សារ) ជាដើម។ ពេលនេះជាពេលដែលល្អបំផុតសម្រាប់អ្នក ក្នុងការធ្វើអ្វីដែលអ្នកចង់ធ្វើ ដោយមិនបាច់គិតពីអារម្មណ៍អ្នកណាម្នាក់ទៀតទេ ដូចជាធ្វើដំណើរទៅកន្លែងដែលអ្នកចង់ទៅ ទៅមើលបាល់ទាត់ ឬទៅកន្លែងដែលធ្វើឲ្យភ្លេចនាង។
៥- កុំព្យាយាមជួបមុខនាងទៀត
ការព្យាយាមទៅជួបនាង ឬទូរសព្ទទៅរកនាង ឬប្រើប្រាស់វត្ថុដែលនាងទិញឲ្យ អាចនឹងធ្វើឲ្យអ្នកមិនអាចបំភ្លេចនាងបាន។ ចូរចងចាំថា មិនត្រូវទៅជួបនាង ឬទាក់ទងនាងឲ្យសោះទោះបីជានឹកនាងខ្លាំងយ៉ាងណាក៏ដោយ ព្រោះវាអាចធ្វើឲ្យអ្នកកាន់តែយ៉ាប់យ៉ឺនមួយកម្រិតទៀត។
៦- ចាប់ផ្ដើមស្នេហាថ្មី
ប្រសិនជាអាច សូមព្យាយាមសម្លឹងមើលនារីថ្មីម្នាក់ដើម្បីជំនួសរូបនារីដែលអ្នកស្រឡាញ់។ អ្នកនឹងមិនសម្រក់ទឹកភ្នែក ឬនឹកនាដល់នាងទៀតទេ នៅពេលដែលអ្នកមានទំនាក់ទំនងជាមួយនារីម្នាក់ទៀត។ ប៉ុន្ដែអ្វីដែលអ្នកត្រូវធ្វើគឺ ផ្ទេរចិត្តស្រឡាញ់របស់អ្នកមកឲ្យដៃគូថ្មីរបស់អ្នក និងត្រូវប្រកដថា អ្នកនឹងមិនធ្វើឲ្យនាងខូចចិត្តដោយសាររឿងចាស់របស់អ្នកឡើយ។
៧- កុំបន្ទោសខ្លួនឯង
អ្នកអាចស្វែងរកនូវកំហុសឆ្គងដែលអ្នកប្រព្រឹត្តកំឡុងពេលដែលនៅមានទំនាក់ទំនងជាមួយនាង ប៉ុន្ដែសូមកុំបន្ទោសខ្លួនឯងឲ្យសោះ ព្រោះអ្នកមិនអាចបង្វិលពេលវេលាឲ្យត្រឡប់ក្រោយ ឬផ្លាស់ប្ដូរអតីតកាលនោះទេ។ ចូររៀនពីរកំហុសឆ្គងទាំងនោះដើម្បីជៀសវាងនូវកំហុសនេះ កើតឡើងនៅពេលក្រោយ។
សរុបមក ខ្មែរសារិកសង្ឃឹមថា មនុស្សខូចចិត្តទាំងអស់នឹងផ្លាស់ប្ដូរពីការស្រក់ទឹកភ្នែកមកជាស្នាមញញឹម ដើម្បីផ្ដល់ក្ដីសង្ឃឹមសម្រាប់ជីវិតដ៏វែងឆ្ងាយរបស់អ្នក!
6:13:00 PM
ការទិញផ្កាជូនមនុស្សជាទីស្រឡាញ់របស់អ្នក គឺជាវិធីសាស្រ្តល្អមួយដែលអាចឲ្យនាងដឹងពីការយកចិត្តទុកដាក់របស់អ្នកទៅលើនាង ប៉ុន្ដែអ្នកជំនាញមួយក្រុមបាននិយាយថាវាក៏អាចធ្វើឲ្យស្នេហាបែកបាក់បានដែរ។ តើបណ្ដាលមកពីមូលហេតុអ្វី?
ជូនផ្កាអាចធ្វើឲ្យស្នេហាបែកបាក់
ការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុន Greggs ក្នុងចក្រភពអង់គ្លេស ទៅលើបុរស ១៥០០នាក់ និងនារី១៥០០នាក់ បានរកឃើញថា នារីភាគច្រើន បានគិតថាបុរសដែលទិញផ្កាឲ្យនាងគឺជាបុរសដែលមិនគួរឲ្យទុកចិត្ត។
អ្នកស្រាវជ្រាវបានរកឃើញថា នារីដល់ទៅ៧៥ភាគរយ បានមានមន្ទិលសង្ស័យពីចេតនាមិនល្អរបស់បុរសនៅពេលដែលបុរសដែលនាងស្រឡាញ់ បានជូនបាច់ផ្កានាងមួយបាច់ដោយមិនចំថ្ងៃពិសេសណាមួយនោះ។
ជាការពិត កម្រិតនៃការមន្ទិលសង្ស័យក្នុងឱរ៉ារបស់ភាគីនារីនេះ ត្រូវបានអ្នកស្រាវជ្រាវបញ្ជាក់ថា ទាក់ទងទៅនឹងតម្លៃនៃបាច់ផ្កានោះផងដែរ។
ការស្ទង់មតិនេះ បានបង្ហាញលទ្ធផលថា បុរសស្ទើរតែពាក់កណ្ដាល លែងហ៊ានទិញផ្កាឲ្យនារីដែលខ្លួនស្រឡាញ់ ព្រោះខ្លាចនាងសង្ស័យថាខ្លួនមានកំហុសអ្វី កំពុងតែលាក់បាំងមិនហ៊ានប្រាប់។ ប៉ុន្ដែការសង្ស័យនេះមិនមែនមានចំពោះគ្រប់នារីទាំងអស់នោះទេ ក្នុងនោះមាននារី២៥ភាគរយដែរ ដែលមានចិត្តត្រេកអរនៅពេលដែលបុរសដែលនាងស្រឡាញ់បានទិញបាច់ផ្កាឲ្យនាង។
ការស្ទង់មតិដដែលនេះ ក៏បានរកឃើញថា បុរសដែលមានបំណងអាក្រក់តែងទិញនូវកាដូភ្ញាក់ផ្អើលចំនួនបីក្នុងមួយឆ្នាំដល់នារី ដែលធ្វើឲ្យរងគ្រោះដល់បុរសល្អផ្សេងទៀត ដែលធ្វើបែបនេះ។
លោក Graeme Nash ដែលជាអ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Greggs និងជាអ្នកដឹកនាំការស្ទង់មតិនេះ បាននិយាយថា អ្នកដែលមានបំណងល្អ អាចរងគ្រោះដោយសារតែបាច់ផ្កាមួយបាច់ដែលខ្លួនទិញដោយភ្ញាក់ផ្អើលឲ្យទៅសង្សារបណ្ដូលចិត្ត។
ទោះបីជាយ៉ាងណាក៏ដោយ បើស្រឡាញ់គ្នាគួរតែទុកចិត្តគ្នា ទើបអាចនៅជាមួយគ្នាដោយសុភមង្គល បើគ្រាន់តែរឿងជូនកាដូខុសកាលវេលាមួយ ក៏សង្ស័យដែរនោះ ប្រហែលជាបែកបាក់គ្នាហើយ។ ការរៀបរាប់ខាងលើ គឺគ្រាន់តែជាការស្ទង់មតិមួយនៅអង់គ្លេសនោះទេ ដូច្នេះប្រហែលជាមិនដូចនិន្នាការរបស់គូស្នេហ៍នៅស្រុកខ្មែរយើងទេ ព្រោះខ្មែរសារិកាធ្លាប់សង្កេតឃើញថា នៅពេលដែលបុរសទិញបាច់ផ្កាជូននារីដែលខ្លួនស្រឡាញ់ដោយមិនដឹងខ្លួន គឺនារីនោះតែងតែបង្ហាញក្ដីរំភើប ភ្ញាក់ផ្អើលក្រៃលែង និងដូចជាគ្មានអារម្មណ៍សង្ស័យអីនោះទេ។