តើគួរហាន់សាច់ដោយវិធីណាដើម្បីកុំឱ្យសាច់នោះស្វិត ? នេះគឺជាចំណុចចំណង់ចំនូលចិត្តមួយឬក៏អាចជាវិធីចំណេះដឹង ទូទៅសំរាប់ស្ត្រីដែលមានតួនាទីជាអ្នកចំអិនអាហារដើម្បីផ្ទត់ផ្គង់គ្រួរសារ និងកូនចៅប្រចាំថ្ងៃនោះ។បញ្ហារឿងសាច់ក្រោយពេលចំអិនហើយប្រែ | |
ក្លាយទៅជាមានសភាពមួយស្វិតដូចទំពារដុំកៅស៊ូនោះវាជារឿងមួយរំខានចិត្តស្ត្រីមេផ្ទះគ្រប់ពេល វេលា ក្រោយពេលចំអិនអាហារដោយមិនបានយល់ពីវិធីហាន់សាច់នោះ។ វិធីដែលយើងអាចនាំយកមកប្រើធ្វើឱ្យសាច់ចំអិនជាអាហារមានស្ថានភាពផុយមិនស្វិតសោះ យើងណែនាំឱ្យអ្នកចាប់ផ្តើមពីការជ្រើសរើសទិញសាច់មកចំអិនជាអាហារមុនសិន។ដំបូងឡើយ តោងប្រើម្រាមចង្អុលចុចសង្កត់ទៅលើដុំសាច់នោះហើយពិនិត្យមើលថាតើវាប៉ោងឡើងមកវិញ តាមដៃដែរឬអត់។បន្ទាប់មកយកវាមកហាន់ដើម្បីត្រៀមជាអាហារនោះណែនាំឱ្យហាន់តាមឆ្នូត សរសៃទទឹងនៅលើសាច់ហើយក៏ហាមកុំហាន់ជាចំណិតក្រាស់ៗផងដែរ។ ក៏ប៉ុន្តែប្រសិនបើសាច់ស្វិតពិតមែននោះទោះបីជាហាន់ស្តើងក៏ដោយហាន់តាមទទឺងសាច់ ក៏ដោយក៏នៅតែមិនអាចជឿទុកចិត្តបានដូច្នេះណែនាំឱ្យយកសាច់ដែលប្រើចំអិនជាអាហារទៅ ផ្អាប់ទុកជាមុនសិនដែលវិធីអាចផ្អាប់ដោយទឹកប៉េងបោះឬទឹកខ្មះក៏ជ័រល្ហុង។ក្នុងនោះក៏មានវិធីផ្អាប់ ដ៏ទៃទៀតផងដែរដូចជាផ្អាប់ដោយពងមាន់ដើម្បីឱ្យសាច់មាន់មានស្ថានភាពទន់និងមានឱជារស ឆ្ងាញ់គួរឱ្យទទួលទានកាន់តែខ្លាំងឡើង។ � � � � � � � � ដកស្រង់ចេញពីការសែតកម្ពុជាថ្មី ឆ្នាំទី៧ លេខ១៥៥១ ចុះថ្ងៃ អង្គារ ទី ២២ ខែ មករា ឆ្នាំ ២០០៨ |
News World
គេហទំព័រស្ថានីយ៍វិទ្យុនិង សារពត៌មាន
- សារពត៌មានព្រៃនគរ
- វិទ្យុអេប៊ីស៊ី អូស្រ្តាលី
- វិទ្យុអាស៊ីសេរី
- វិទ្យុសំលេងសហរដ្ឋអាមេរិក
- វិទ្យុសំលេងប្រជាធិបតេយ្យ
- វិទ្យុសំលេងកម្ពុជាក្រោម
- វិទ្យុសំបុកឃ្មុំសំលេងប្រជាពលរដ្ឋ
- វិទ្យុបារាំំងជាខេមរភាសា
- វិទ្យុខ្មែរពិភពលោក
- ភ្នំពេញប៉ុស្តិ៍
- ភ្នំពេញដេលីញូវ
- ពត៌មានទាន់ហេតុការណ៍
- ពត៌មានដើមអំពិល
- តាមដានពត៌មានរាល់ថ្ងៃ
- កោះសន្តិភាព
- កាសែតខ្មែរ
- ការកាត់ទោសខ្មែរក្រហម
- កម្ពុជាដើម្បីភាពស្អាតស្អំ
គេហទំព័រស្ថាប័នរដ្ឋាភិបាល និង ក្រៅរដ្ឋាភិបាល
- អាយរីជ
- អង្គការក្រៅរដ្ឋាភិបាល
- អគ្គនាយកដ្ឋាននគរបាលជាតិ
- សាលាក្រុងភ្នំពេញ
- សារមន្ទីរជាតិ
- សម្តេចព្រះមហាវិរក្សត្រ នរោត្តម សីហនុ
- សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
- សមាគមអាដហុក
- រាជរដ្ឋាភិបាលកម្ពុជា
- ភាសាសញ្ញាខែ្មរ
- ទំព័រលឿងកម្ពុជា
- ទីស្តីការគណ:រដ្ឋមន្ត្រី
- ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់
- ក្រសួងសេដ្ឋកិច្ច
- ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
- ក្រសួងមហាផ្ទៃ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងទេសចរណ៍
ស្តាប់បទចម្រៀងពេញនិយមពិរោះៗ
Archive
-
▼
2011
(619)
-
▼
December
(619)
-
▼
Dec 14
(57)
- តើគួរហាន់សាច់ដោយវិធីណាដើម្បីកុំឱ្យសាច់នោះស្វិត ?
- តើមានវិធីបែបណាដើម្បីឱ្យមានសុវត្ថិភាពក្នុងការលាងបន្...
- វិធីស្ងោរត្រីឱ្យមានសាច់រឹងមិនរលួយ
- របៀបធ្វើ ទឹកក្រូចឆ្មា Lemon Drop Liqueur(Cocktail)
- ខួរក្បាល និងបេះដូងមួយណាខ្លាំងជាង?
- អត់ទៅរៀនផងគួរធ្វើអ្វីទៅ?
- ការច្រណែន ល្អ ឬអាក្រក់?
- សិល្បៈនៃការសន្ទនា
- វិធីសាស្រ្តឆ្លើយសំណួរ ស្រីៗ
- មានអារម្មណ៍ស្រ្តេសពេលរៀនត្រូវធ្វើដូចម្ដេច?
- ប្រសិនបើផែនដីគ្មានព្រះច័ន្ទ
- ហេតុផល ៥យ៉ាង ដែលពិភពលោក នឹងត្រូវបំផ្លាញនៅ ឆ្នាំ ២០១២
- ពីនេះពីនោះ អំពី ទឹកនៅលើផែនដី
- យល់ដឹងពី អ្វីៗជុំវិញអ្នក
- អ្នកមានលុយច្រើន ធ្វើអ្វីខ្លះតាមអ៊ីនធើណិត?
- ៥ ចំនុចបញ្ជាក់ថានាងចូលចិត្តអ្នក
- អំពៅអាចធ្វើឲ្យអាកាសធាតុត្រជាក់?
- ម៉ូដចងខ្សែស្បែកជើងប្លែកៗ
- លេចធ្លាយរូបភាព និងឯកសារមនុស្សភពផ្សេង
- គោលការណ៍សុវត្ថិភាពសម្រាប់អ្នកប្រើទូរស័ព្ទ
- ព្រះច័ន្ទខិតជិតផែនដី បង្កគ្រោះមហន្តរាយ
- ផែនដីមានតម្លៃ ៣០០០ត្រីលានផោន?
- ផែនដីមានតម្លៃ ៣០០០ត្រីលានផោន?
- និយាយភាសាបរទេសល្អសម្រាប់ការចងចាំ
- ផែនដីនឹងក្លាយជាអ្វីនៅឆ្នាំ ២០៥០?
- កុំប្រើទូរស័ព្ទនៅកន្លែងស្ថានីយ៍ចាក់ប្រេង
- បច្ចេកទេសដាំត្រប់ដើមទាបផ្លែច្រើន
- កម្ចាត់ចៃដោយប្រើផេះចង្ក្រានលើដំណាំបន្លែ
- បទពិសោធន៍ដាំល្ហុងដែលមានដើមទាបផ្លែច្រើន
- ៧យ៉ាងធ្វើឲ្យលិខិតចំណាប់អារម្មណ៍របស់អ្នកលេចធ្លោរ
- ប្រវត្តិនៃឈ្មោះខេត្តកំពង់ធំ
- គុណប្រយោជន៍នៃការចុះកម្មសិក្សាការងារ
- ប្រវត្តិនៃឈ្មោះខេត្តបាត់ដំបង
- សេដ្ឋី ១០រូបមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត
- វិធីដោះស្រាយនៅពេលរលាកទឹកក្តៅ ខ្លាញ់ និងភ្លើង
- វិធីបណ្តេញសត្វរុយ
- ហេតុផល ៦យ៉ាងនិយោជកចង់បានអ្នកធ្វើជាបុគ្គលិក
- Thang Long សម្បត្តិបតិកភណ្ឌពិភពលោក 2010
- បង្កើនភាពវ័យឆ្លាត រករូបភាពបង្កប់
- ផលប្រយោជន៍របស់សត្វប្រជៀវ
- អាគារធំៗទាំង 10 របស់ពិភពលោក
- របៀបផ្សំចំណីមាន់ដោយខ្លួនឯង
- ៨ យ៉ាងមិនត្រូវប្រើអ៊ីនធឺណិតនៅពេលអ្នកស្រវឹង
- តើជីវៈចម្រុះគឺជាអ្វី?
- របៀបសំអាតវ៉ែនតា
- កូដ Emoticons សម្រាប់លេងលើ Facebook Chat
- តំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា
- ជ្រើសរើសស៊ុតពងតូច ឬពងធំទើបល្អ ?
- របៀបចងក្រវ៉ាត់ក
- ចំងាយផ្លូវពីភ្នំពេញទៅ ខេត្ត-ក្រុង នានា
- ខេត្ត ក្រុង ស្រុក ខណ្ឌរបស់ខ្មែរ
- ត្រាំក្រូចក្នុងទឹកក្ដៅងាយស្រួលបក
- វិធីចង់បានបុត្រតាមបំណង
- តើអ្នកធ្លាប់ខូចចិត្តដែរទេ?
- ស្ងោរស៊ុតបែបណាអោយស្រួលបក
- គុណប្រយោជន៏នៃការងារក្រៅម៉ោង
- វិធីកំចាត់សត្វកន្លាតចង្រៃចេញពីផ្ទះ
-
▼
Dec 14
(57)
-
▼
December
(619)
Followers
6:08:00 PM
តើគួរហាន់សាច់ដោយវិធីណាដើម្បីកុំឱ្យសាច់នោះស្វិត ?
Wednesday, December 14, 2011
6:06:00 PM
តើមានវិធីបែបណាដើម្បីឱ្យមានសុវត្ថិភាពក្នុងការលាងបន្លែស្រស់
តើមានវិធីបែបណាដើម្បីឱ្យមានសុវត្ថិភាពក្នុងការលាងបន្លែស្រស់ នៅពេលស្ត្រីមេផ្ទះទិញបន្លែមកនោះគួរតែលាងដោយទឹកស្អាត យ៉ាងហោចណាស់២ដង។បន្ថែមដែលមានដង្កូវចោះគួរត្រាំដោយទឹក អំបិលមួយស្របក់ធំដង្កូវនិងសត្វល្អិតវានឹងចេញមកក្រៅរួចហើយ | |
ប្រញាប់ស្រង់យកវាទៅលាងទឹកស្អាតម្តងទៀត។ឬប្រសិនបើបន្លែទាំងនោះមានជាប់ដីមកជាមួយ គួរត្រាំទឹកទុកមួយស្របក់ដើម្បីទុកឱ្យដីវារលាយងាយស្រួលក្នុងការលាងឆាប់បានជ្រះស្អាត។ ខាងក្រោមនេះគឺជាវិធីដែលជួយណែនាំអ្នកឱ្យលាងបន្លែទទួលបាននូវសុវត្ថិភាពផុតពីសារជាតិ ពុល។ ១.លាងបន្លែដែលគួរក្តិចចេញជាសន្លឹកៗ រួចហើយដាក់ត្រាំទឹកចោលរយះពេល១៥នាទីវា អាចជួយកាត់បន្ថយសារជាតិពុលបានពី៧-៣៣ភាគរយ។ប្រសិនបើលាងបន្លែតាមកំលាំងទឹកហូរវា ជួយកាត់បន្ថយសារជាតិពុលបានប្រមាណពី៥៤-៦៣ភាគរយ។ ២.ការស្រុះដោយទឹកក្តៅវាជួយួកាត់បន្ថយបរិមាណជាតិពុលបាន៥០ភាគរយតែប្រសិនបើ លាងមិនស្អាតរួចហើយយកទៅស្លនោះសារជាតិពុលនិងមាននៅលាយឡំក្នុងទឹកសម្លនោះឯង។ ៣.លាងដោយកាស្យូមប៊ីកាបូណេតក្នុងអត្រាចំណែកម្សៅមេមួយស្លាបព្រាបាយក្នុងចំណុះទឹក ១ធុងដែលដោយត្រាំរយះពេល១៥នាទីវានឹងជួយកាត់បន្ថយសារជាតិពុលបានពី៩០-៩៥ភាគរយ។ ៤.លាងបន្លែដោយផ្សំទឹកខ្មេះ០.៥ភាគរយត្រាំទុកពី១៥-៣០នាទីនិងជួយកាត់បន្ថយសារជាតិ ពុលបានប្រមាណ៦០-៨៤ភាគរយនិងថែមទាំងជួយសម្លាប់មេរោគព្រមទាំងបំផ្លាញពងព្រូនបាន ផងដែរ។ ៥.គួរបកសំបកឬក៏ស្រទាបធៀងខាងក្រៅចោលចេញពី២-៣សន្លឹកព្រោះសារជាតិពុលភាគ ច្រើនវាសន្សំនៅខាងច្រើនត្រង់បរិវេណស្រទាបឬសំបកខាងក្រៅនោះឯង។ ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៧ លេខ១៧២៩ ថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០០៨ |
6:04:00 PM
វិធីស្ងោរត្រីឱ្យមានសាច់រឹងមិនរលួយ
វិធីស្ងោរត្រីឱ្យមានសាច់រឹងមិនរលួយ រឿងធ្វើម្ហូបអាហារចាត់ទុកថាជាភារកិច្ចមួយដ៏សំខាន់សំរាប់ស្ត្រី មេផ្ទះគ្រប់រូបដែលនាងចាំបាច់ស្វែងយល់ពីពិធីធ្វើម្ហូបបែបងាយៗក៏ប៉ុន្តែ មានគុណភាពសំរាប់ផ្គាប់ចិត្តគ្រួសារប្រចាំថ្ងៃ។ខាងក្រោមនេះគឺជា | |
គន្លឹះអាថ៌កំបាំងដែលពាក់ព័ន្ធទៅនឹងការធ្វើម្ហូបប្រភេទស្ងោរត្រីដែលជាទូទៅក្រោយពីចំអិនបាន ឆ្អិនហើយនោះតែងតែជួបបញ្ហាសាច់ត្រីរលះរលួយមើលទៅឃើញសភាពមិនគួរឱ្យចង់ទទួល ទាន។ ជាការពិតសំរាប់រឿងនេះមើលទៅហាក់ដូចជារឿងដែលពិបាកសំរាប់ស្ងោរត្រីបែបណាដើម្បី សាច់នៅរឹងល្អមិនរលះរលួយក៏ប៉ុន្តែឆ្អឹងខាងក្នុងផុយល្អដូចជាអ្នកធ្វើម្ហូបអាជីពទូទៅ។ក៏ប៉ុន្តែការ ពិតវាមិនពិបាកទាល់តែសោះដោយគ្រាន់តែស្ត្រីជាមេផ្ទះអាចធ្វើបានដោយខ្លួនឯងដូចខាងក្រោម នេះ៖ -ណែនាំឱ្យយកដើមអំពៅស្រស់មកសកសំបកចេញរួចហើយតំរៀបគ្នាដាក់នៅបាតឆ្នាំង ដែលត្រូវស្ងោរត្រីបន្ទាប់មកយកត្រីតំរៀបពីលើហើយដាក់លើចង្ក្រានស្ងោរប្រមាណពី៣០ទៅ៤០ នាទីនោះត្រីរបស់អ្នកនៅរក្សាសភាពបានស្អាតសាច់រឹងល្អតែឆ្អឹងខាងក្នុងផុយ។ -ចំណុចសំខាន់ស្ត្រីជាមេផ្ទះមិនចាំបាច់ខ្លាចថារសជាតិរបស់អំពៅវាលុបបាត់រសជាតិរបស់ ត្រីហើយក្លាយទៅជាត្រីផ្អែនោះទេព្រោះជាតិស្ករនៅក្នុងអំពៅវាជួយឱ្យមានរសជាតិផ្អែមដែលមាន នៅក្នុងសាច់ត្រីកាន់តែមានរសជាតិល្អប្រសើរឡើងថែមទៀត។ ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៧ លេខ១៦៦៦ ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០០៨ |
5:43:00 PM
ចំណាំ
របៀបធ្វើ ទឹកក្រូចឆ្មា Lemon Drop Liqueur(Cocktail)
ចំពោះសាជាតិអាកុល ក្នុង១ក្រាមវាផ្តល់ឲ្យយើង ៧ កាទ្បូរី តែវាមិនបានផ្តល់ឲ្យយើងជាសារជាតិអាហារទេ។ដូច្នេះកុំពិសាវាច្រើនពេក។
គ្រឿងផ្សំ
ស្ករស ២ពែង ទឹក១ពែង សំបកក្រូច ៥ផ្លែ កាត់វាជាចំនិតៗ ទឹកVodka ៣ពែង ទឹកក្រូចឆ្មា ១/៤ ពែង
របៀបធ្វើ
ចាក់ទឹក និងស្ករស ទៅក្នុងឆ្នាំងដែលមានដៃសំរាប់កាន់ ហើយដុតភ្លើងកំដៅល្មម ប្រហែល ៥នាទី ឬក៏រហូតដល់ពេល ស្ករ រលាយ កូរវាជារឿយៗ។ យកវាចេញពីចង្ក្រាន កូរវាជាមួយសំបកក្រូច។នៅពេលត្រជាក់ ដាក់ ទឹកក្រូច និង Vodka ចូល។
ដាក់ទឺកសំលាប់មេរោគ Sterilizeចំនួន ពីរគំរបដប។ អ្នកត្រូវការក្រទ្ប ដើម្បីដាក់វា។ រួចហើយអ្នកចាក់ទឹកដែលបានលាយរួច ដាក់ក្នុង ក្រទ្បហើយគ្របវាជាមួយ គំរបដែក។ ទុកវានៅកន្លែងត្រជាក់ និងងងឺត ប្រហែល ៣ សប្តាហ៍ ត្រូវក្រទ្បុក ក្រទ្បពីរ ទៅ បីថ្ងៃម្តង។ បន្ទាប់ពី ៣សប្តាហ៍ អ្នកត្រូវយក ស្បៃស្អាតដាក់វាពីរជាន់ដើម្បី សំរិតទឹកចេញពីក្រទ្បយកកាកចេញ។ ធ្វើបែបនេះ ទឹក Vodka ដែលយើងបានលាយរួច វាស្អាតជាងមុន។ បន្ទាប់មក លាង ក្រទ្បចេញហើយចាក់ វាចូលក្រទ្បវិញ។ ដាក់ក្រទ្បនៅក្នុងកន្លែងត្រជាក់ ឬក្នុង ទូរទឹកកក។ ទឹក នៅក្នុងក្រទ្បនេះអាចទុកបានរហូតដល់ ១ឆ្នាំ ឬក៏ច្រើនជាងនេះ។
នៅពេលយកមកពិសាលោកអ្នក យកកែវ ផ្កាប់លើអំបិល ឲ្យផ្ទៃមាត់កែវ ព័ទ្ធជុំវិញដោយអំបិល ហើយចាំចាក់ទឹកក្នុងក្រទ្បចូលរួចជាស្រេច ។
5:41:00 PM
ខួរក្បាលរបស់មនុស្សជាអ្នកគ្រប់គ្រងអ្វីៗទាំងអស់។ មនុស្សភាគច្រើនតែងគិតដូច្នេះ។ បើយើងសង្កេតមើលឲ្យបានហ្មត់ចត់យើងឃើញថា ខួរក្បាលយើងមិនបានគ្រប់គ្រងការបញ្ជាទាំងអស់នោះទេ។ ឧទាហរណ៍ដូចជា ការដកដង្ហើម ជាដើម។ អ្នកខ្លះគិតថាការដកដង្ហើមគឹត្រូវបានបញ្ជាដោយ ខួរក្បាលព្រោះថាយើងនៅដឹងខ្លួននៅទ្បើយនៅពេលយើងដកដង្ហើមចេញនិងចូល។ ចុះនៅពេលយើងដេកលក់ ខួរក្បាលរបស់យើងឈប់ធ្វើការ អីចឹងបានអ្នកណាមកបញ្ជាឲ្យយើងដកដង្ហើម ចេញនិងចូល?
ខួរក្បាល និងបេះដូងមួយណាខ្លាំងជាង?
តើអ្នកប្រើខួរក្បាលរបស់អ្នក បញ្ជាបេះដូងឲ្យលោតផ្លោតៗរាល់វិនាទីឬ? តើអ្នកស្រលាញ់នរណាម្នាក់ដោយសារតែខួរក្បាលរបស់អ្នកបញ្ជាឲ្យអ្នកស្រលាញ់ឬ? តើអ្នកមានអារម្មណ៍ឃ្លានបាយ ហើយចង់ញុំបាយ គឺដោយសារខួរក្បាលប្រាប់លោកអ្នកមែនទេ? អ្នកពិតជាពិបាកឆ្លើយណាស់ មែនទេ?
បើតាមការសិក្សាកន្លងមកពីអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ខួរក្បាលមនុស្សមិនបានបញ្ជារាល់សកម្មភាពទាំងអស់នោះទេ។ ហើយអ្នកវិទ្យាសាស្រ្តខាងផ្នែកពេទ្យបានបញ្ជាក់ថា បេះដូងរបស់ទារកក្នុងផ្ទៃបានចាប់ផ្តើម លោត នៅពេលដែលទារកមិនទាន់មានខួរក្បាលនៅទ្បើយ។
អ្នកវិទ្យាសាស្រ្តបានរកឃើញថា បេះដូងរបស់យើងមានប្រព័ន្ធប្រាសាទ ផ្ទាល់ខ្លួនឯករាជ្យមួយ ដែលគេបានដាក់ឈ្មោះថា ខួរក្បាលមាននៅក្នុង បេះដូង (The brain in the heart)។អ្នកវិទ្យាសាស្រ្តនិយាយថា វាមានមិនតិចជាង ៤០០០ កោសិកាប្រាសាទនៅក្នុងបេះដូងរបស់យើងទេ។ គឺកោសិកាប្រាសាទទាំងនេះហើយដែលជួយឲ្យបេះដូងមានទំនាក់ទំនងនឹងខួរក្បាល។ និយាយឲ្យស្រួលស្តាប់គឺបេះដូងជាអ្នកបញ្ចួនព័ត៌មានដែលទាក់ទងនឹង អារម្មណ៍ និងការគិតទាំងទ្បាយណាដែលមិនទាក់ទងនឹងហេតុផល ឬការពិចារណា ទៅកាន់ខួរក្បាលរបស់យើង។
ខួរក្បាលរបស់យើងនិងបេះដូងមានទំនាក់ទំនងយ់ាងជិតស្និត ហើយបើខាងណាមួយមានបញ្ហាវានឹងជះឥទ្ធិពលដល់ម្ខាងទៀត។ ឧទាហរណ៍បើយើងមានអារម្មណ៍ល្អ យើង អាចធ្វើកិច្ចការផ្សេងៗបានឆាប់រហ័សនិងទទួលបានលិទ្ធផលល្អ តែប្រសិនបើអ្នកមានអារម្មណ៍មិនល្អទេនោះអ្នកប្រហែលជាមិនអាចបញ្ចប់កិច្ចការនោះផងមើលទៅ។
បើមើលពីសង្គមមនុស្សយើងជាក់ស្តែងវិញយើងឃើញថា បេះដូងមានឥទ្ធិពលជាងខួរក្បាលរបស់យើង។ ស្នាដែអក្សរសាស្រ្ត ខ្មែរ រឿង ទុំនិងទាវ អ្នកទាំងពីរ សំរេចរឿងគ្រប់យ៉ាងទៅតាមបេះដូងរបស់ គាត់។ បើសិនជាអ្នកទាំងពីរ យកខួរក្បាលមកគិត ម្លោះគាត់មិនបាត់បង់ជីវិតទេ។ មិនថាតែខ្មែរដែលចាញ់អំណាចនៃបេះដូង សូម្បីតែ ជនជាតិ អ៊ីតាលី ក៏ ស្តាប់បង្គាប់បេះដូងដែរ។ ឧទាហរណ៍រឿង Romeo and Juliet គេទាំងពីរស្តាប់តាមការបញ្ជារបស់បេះដូង សុខចិត្តស្លាប់ទាំងពីរនាក់។
5:40:00 PM
មួយថ្ងៃយើងរៀនតាំងពីម៉ោង ៧ដល់ម៉ោង ១១។អ្នកខ្លះទៅរៀនបន្ថែមតាំងពីម៉ោង១ដល់ម៉ោង ៤ជួនកាលម៉ោង៥។ ដល់មកដល់ផ្ទះវិញចំណាយ ១ ទៅ ២ម៉ោងបង្ហើយការងារសាលា។ ថ្ងៃអាទិត្យក៏រៀន មិនអាទិត្យក៏រៀន។
អត់ទៅរៀនផងគួរធ្វើអ្វីទៅ?
មូលហេតុដែលរៀនច្រើនមានពីរ៖
- ទីមួយលោកបង និងអ្នកនាង ចួលចិត្តរៀន
- ទីពីរ គាត់មិនដឹងធ្វើអ្វីក្រៅតែពីរៀន បើមិនរៀនវាអត់អីធ្វើ
ឥទ្បួវយើងនាំគ្នាគិតទាំងអស់គ្នា បើអត់ទៅរៀនផង គួរធ្វើអ្វីខ្លះ?
អាន Khmersarika.com ដូចជា ព័ត៌មានថ្មីៗ និងចំណេះដឹងប្លែកៗ ស្តាប់ចំរៀងក៏បាន លេង chat ជាមួយមិត្តអ្នកក៏បាន។ បើចង់ធ្វើអីឲ្យ បែកញើស យើងអាចទៅលេង កីទ្បា នៅតាមសួនច្បារ និងរត់ហាត់ប្រាណតាម ដងផ្លូវនានា។ បើចង់ធ្វើអ្វីផ្លែកៗ សួរខ្លួនឯងថាមានលុយ ឬអត់?
បើមានលុយស្រួលណាស់។ ទៅទិញ សំលៀកបំពាក់ ថ្មីៗ ស្បែកជើងស្អាតៗ មួកលូយៗ ទៅលេងហ្គេមកំសាន្តនៅផ្សារទំនើបក៏បាន។ បើចង់បានខ្យល់អាកាសស្រស់ថ្លា ជិះម៉ូតូ ទៅមាត់ទន្លេ ចូលហាងស្តាប់ភ្លេង និងរាំកំសាន្ត នៅពេលរាត្រី មានតែ ៥ដុល្លារ គឺល្មមហើយ។ បើមានមិត្តស្រី ប្រហែលជាត្រូវការច្រើនជាងនេះ។
បើអត់លុយទៅណាវិញទៅ? ងាយណាស់ បើអត់លុយយើងទៅកន្លែងណាអត់ត្រូវការលុយ។ ជិះកង់ដើរលេងជាមួយមិត្តភ័ក្រ។ បើអត់មិត្តទេ ដឹកឆ្កែដើរលេង ឬកាន់កាមេរ៉ាមួយដើរ ថតរូប Post ក្នុង Facebook លេង ឬក្នុង Twitter ប្រសិនបើអ្នកមាន។ បើចង់ជួបមនុស្សច្រើន អ្នកអាចទៅមើលគេតាំងពិពណ៌ រូបគំនូរ ដូចជានៅ Meta houseជាដើម។ អ្នកអាចទៅសារមន្ទីរមើលវត្ថុបុរាណក៏ល្អម្យ៉ាងដែរ ភ្ញៀវបរទេសចំណាយលុយ១០ ទៅ២០ដុល្លារទើបគេឲ្យចូល បើខ្មែរវិញ ចូលមើល ១ថ្ងៃ ២៤ម៉ោងក៏បាន កុំតែទៅលួចរបស់គេដាក់តាំងទៅបានហើយ។
មានអ្វីធ្វើទៀតទុកឲ្យអ្នកពិភាក្សាគ្នាចុះ!
5:38:00 PM
មនុស្សភាគច្រើនគិតថាការច្រណែនមិនមានជារឿងល្អទេ។ អ្នកដែលច្រណែនគេសុទ្ធតែជាមនុស្សមិនល្អ។ បើយើងគិតតែពីសំបកក្រៅនៃការច្រណែនយើងនឹងមើលមិនឃើញពីអត្ថន័យដ៏ជ្រាលជ្រៅរបស់វាទ្បើយល។ ខ្ញុំមិនថាការច្រណែនល្អ ឬក៏អាក្រក់ទ្បើយ។ខ្ញុំទុកឲអ្នកសំរេចដោយខ្លួនឯងចុះ ប៉ុន្តែមុននឹងសំរេចចិត្តថាល្អ ឬអាក្រក់យើងមកសិក្សាឲស៊ីជំរៅពីពាក្យ ច្រណែន។
ការច្រណែន ល្អ ឬអាក្រក់?
មនុស្សដែលរស់នៅម្នាក់ឯងគ្មានទំនាក់ទំនងនឹងពិភពខាងក្រៅមិនមានអារម្មណ៍ច្រណែនទ្បើយ។ការច្រណែនកើតទ្បើងបានទាល់តែបុគ្គលម្នាក់ឃើញ ស្អីមួយ ឬក៏បុគ្គលម្នាក់ទៀត មានអ្វីមួយអស្ចារ្យ ដែលខ្លួនមិនមាន។
អីចឹងយើងសួរថា តើការច្រណែនកើតមកពីណា?
ត្រង់នេះខ្ញុំពិបាកឆ្លើយបន្តិចព្រោះយើងមិនអាចមើលឃើញថាស្អីទៅថាច្រណែន ព្រោះវាជានាមអរូបីយ។ បើសួរខ្ញុំថាអាសុខកើតមកពីណាយើងនឹងដឹងថាម៉ែអាសុខជាអ្នកបង្កើតវា។ តែយើងក៏មិនអាចមិនឆ្លើយសំណួរនេះបានដែរព្រោះថាវាជាសំណួរសំខាន់។
ឧទាហរណ៍ថា ពូ ចេក ជាបុរសពោះមាយម្នាក់គ្មានប្រពន្ធនិងគ្មានកូនមួយគ្រាប់សោះ គាត់ច្រណែន ពូ ចយ ដែលមានប្រពន្ធស្អាតនិងមានកួនបីនាក់។ ពូចេកច្រណែនដោយសារគាត់មានចិត្តស្រលាញ់ ចង់បានប្រពន្ធដ៏ល្អម្នាក់និងមានកូននឹងគេ។ អីចឹងយើងអាចថាការច្រណែនកើតទ្បើងពីការស្រលាញ់។ វាត្រូវម្យ៉ាងដែរព្រោះខ្ញុំបង្ហាញពីការច្រណែនរបស់ខ្ញុំចំពោះអ្នកណាម្នាក់មកនិយាយជាមួយសង្សាររបស់ខ្ញុំ។
បើច្រណែនកើតមកពីការស្រលាញ់ ដូចនេះយើងអាចថាការច្រណែនជារឿង ល្អមួយ។
ប៉ុន្តែបើយើងមកមើលសង្គមខ្មែរយើងវិញ ការច្រណែននេះហើយធ្វើឲ មនុស្សស្រីម្នាក់ ទៅយកទឹកអាស៊ីត ជះលើមុខមនុស្សស្រីម្នាក់ទៀត។ ត្រង់ចំនុចនេះខ្ញុំមិនហ៊ានគាំទ្រថាច្រណែន ជាការល្អទ្បើយ។ ព្រោះថាការជះទឹកអាស៊ីតនេះជារឿងដ៏ឃោឃៅមួយ។ ត្រង់នេះយើងអាចនិយាយបានថា ជាការច្រណែនជ្រុល ធ្វើអ្វីមិនគិតពីល្អ ឬអាក្រក់។ ច្រណែនបែបនេះគេហៅថាច្រណែនអាក្រក់។
មនុស្សយើងគ្រប់រូប មិនថាចាស់មិនថាក្មេង ស្រី ឬប្រុស អ្នកមាន ឬអ្នកក្រ សុទ្ធតែមានការច្រណែន ខុសគ្នាត្រង់ កំរិតនៃការច្រណែន អ្នកខ្លះច្រណែកខ្លាំងពេក អ្នកខ្លះទៀតច្រណែនតិចតួច។
ប៉ុន្តែបើអ្នក ទទឺងរឹងរុស ថា " ទេខ្ញុំមិនចេះច្រណែនទេ! " ។ បើដូចនេះមែនអ្នកកំពុងតែប្រាប់ខ្លួនឯងថាអ្នកមិនដែលស្រលាញ់ អ្វីៗជុំវិញអ្នកទ្បើយ។
5:37:00 PM
សិល្បៈនៃការសន្ទនាគ្នាគឺជាជំនាញមួយដ៏សំខាន់ វាធ្វើឲយើងរក្សាបានការសន្ទនាគ្នាក្នុងរយៈពេលមួយ។ ការចាប់ផ្តើមការសន្ទនានិងការរក្សាការសន្ទនាគ្នាគឺជាកត្តាពីរផ្សេងគ្នា។ ខាងក្រោមនេះគឹជាវិធីសាស្រ្តបន្តិចបន្តួច ដែលជួយឲយើងរក្សាបាននូវការសន្ទនាគ្នាឲបានយូរ។
សិល្បៈនៃការសន្ទនា
ជំហានទី១ សន្ទនាបែបលក្ខណៈធម្មជាតិ និយាយនិងស្តាប់ទៅតាមសំរួលកុំ ខំប្រឹងនិយាយនិងធ្វើដូចជាខំស្តាប់ពេក។ និយាយមួយៗ តែកុំ និយាយ យឺតពេក ស្រែក ឬនិយាយខ្លាំងៗ។
ជំហានទី២ យល់ពីភាពខុសគ្នារវាងការសន្ទនា និងការថ្លែងសុន្ទរកថា។នៅពេលអ្នកថ្លែងសុន្ទរកថា អ្នកនិយាយឲគេស្តាប់ ប៉ុន្តែនៅពេលអ្នកសន្ទនាគ្នា គឺអ្នកផ្តូរគ្នានិយាយនិងស្តាប់ម្តងម្នាក់។
ជំហានទី៣ ចង់រក្សាការសន្ទនាឲបានយូរគឺត្រូវរៀនសួរសំណួរ សំណួរមានដូចជា នរណាគេ? ស្អីគេ? នៅទីណា? ហេតុអ្វី? នៅពេលណា? របៀបណា? ពិតមែនឬ? តើអ្នកចូលចិត្ត....?
ជំហានទី៤ កុំធ្វើជាមនុស្សអាថ្មានិយម មានន័យថាកុំនិយាយតែពីខ្លួនឯង ឬក៏និយាយតែពីដៃគូរសន្ទនាអ្នក។ ព្យាយាមនិយាយ ឲបានច្រើនពីរឿងផ្សេងៗគ្នា និយាយពីខ្លួនអ្នកបន្តិចនិងនិយាយពីដៃគូររបស់យើងបន្តិច។ ធ្វើបែបនេះវាធ្វើ់ឲយើងមានពេលបញ្ចេញយោបល់និងមានពេលស្តាប់។
ជំហានទី៥ នៅពេលដែលអ្នកគិតថាអស់រឿងនិយាយ ដែលទាក់ទងនឹងខ្លួនអ្នក អ្នកអាចចាប់ផ្តើមនិយាយពីអ្នកដ៏ទៃ ដូចជាអ្នកចំរៀង អ្នកកីទ្បា ឬតារាណាមួយ។
ជំហានទី៦ កុំចេះតែចង់ដឹងរឿងច្រើនពេក យល់ពីកំរិតនៃការនិយាយនិងយល់ពីសំណួរដែលត្រូវសួរ ហើយសំណួរដែលមិនត្រូវសួរ។
ជំហានទី៧ កុំធ្វើពុត បើអ្នកមិនចូលចិត្តឬ មិនសូវប្រសព្វនិយាយពីរឿងតារា ចូរប្រាប់ដៃគូរសន្ទនារបស់អ្នកត្រង់ៗ។ អ្នកអាចសុំដៃគូរអ្នកត្រង់ៗហើយផ្តូរប្រធានបទនៃការនិយាយ។ វាធ្វើឲអ្នកមានអារម្មណ៍ល្អក្នុងការសន្ទនាគ្នា និងជួយឲដៃគូរអ្នកយល់ពីអ្នកបន្តិចម្តងៗ។
5:33:00 PM
អា ប៉េង និង នាង ប៉ោះ គឺជាសង្សារនឹងគ្នា ហើយថ្ងៃនេះគេនាំគ្នាទៅពិធីជប់លៀងមួយ។ នាងប៉ោះលើកស្បែកជើងពីរគូរ មួយព័ណខៀវ និងមួយទៀតព័ណមាស ទ្បើងហើយសួរសង្សារនាងថា ៖ បងប៉េង តើអូនគួរពាក់ស្បែកជើងមួយណា?
វិធីសាស្រ្តឆ្លើយសំណួរ ស្រីៗ
អាប៉េង លឺសំណួរភ្លាមមានអារម្មណ៍ស្ទាក់ស្ទើរ មិនហ៊ានឆ្លើយ វានិយាយថា៖ អឺ....អឺ.... អូនចូលចិត្តមួយណា?
នាងប៉ោះមិនអស់ចិត្តក៏សួរសង្សារនាងម្តងទៀត៖ ឆ្លើយមើលបង មួយណា ព័ណខៀវ ឬមាស?
អាប៉េង ក៏សំរេចចិត្តឆ្លើយ៖ ពាក់ព័ណមាស ទៅចឹង។
នាងប៉ោះ សួរ ៖ ចុះព័ណខៀវ យ៉ាងម៉េចដែរ? អូនទិញវាថ្លៃជាងអា ព័ណមាស ទៀត ឬក៏បងមិនស្រលាញ់ស្បែកជើងព័ណខៀវនេះទេ?
អាប៉េងនិយាយទាំងកំបុតថា ៖ បើអូនមិនចង់បានគំនិតរបស់បងទេកុំសួរ។
នាងប៉ោះ ក៏បោះ ស្បែកជើងចោលទាំងពីរគូរ ហើយនិយាយទាំងកំរោល៖ ឈប់ទៅពិធីជប់លៀងជប់លួយហើយ។រឿងនេះមិនមែនខាងស្រី ជាអ្នកខុសនោះទេ។ វាកើតទ្បើងមកពី អាប៉េងមិនយល់ពីភាសារបស់មិត្តស្រីវា។ មនុស្សស្រីដឹងថាព័ណអ្វីដែលនាងនឹងពាក់ហើយ។នាងសួរគ្រាន់តែចង់ឲមនុស្សប្រុសសរសើរថានាងមើលទៅស្អាតត។
តើអាប៉េងគួរធ្វើដូចម្តេច ដើម្បីកុំឲកើតមានទំនាស់?
វាគួរនិយាយឲស្របនឹងគំនិតរបស់នាងប៉ោះទៅវាជាការស្រេចហើយ។
អាប៉េងក្នុងស្ថានភាពនេះ គួរនិយាយថា ៖តើអូនបានរើសព័ណណាមួយឬនៅ?
ក្នុងករណីនេះ មនុស្សស្រីភាគច្រើនប្រាកដជាប្រាប់ពីគំនិតរបស់នាង ៖ អូនគិតថា អូនគូរតែពាក់ព័ណមាស។
បុរស គួរឆ្លើយតបវិញថា៖ ហេតុអ្វី អូនរើសព័ណមាស?
នាងឆ្លើយភ្លាមថា ៖ ព្រោះវាសាកសមជាមួយ រ៉ូបព័ណមាសរបស់ខ្ញុំ។
បុរសគួរនិយាយថា ៖ អូនពិតជាស្អាតណាស់។
ពេលនោះនាងនឹងមកថើបអ្នកជាមិនខានហើយនាងនឹងនិយាយថា ៖ បងគួរឲស្រលាញ់ណាស់។
បញ្ហាត្រូវបានដោះស្រាយ!
5:32:00 PM
ការមានអារម្មណ៍តានតឹងនៅមុនពេលដែលថ្ងៃប្រលងជិតមកដល់បានក្លាយ ជារឿងធម្មតាបាត់ទៅហើយ។ ប៉ុន្ដែអ្នកក៏អាចកាត់បន្ថយនូវអារម្មណ៍តានតឹងទាំងនេះបាន ដោយគ្រាន់តែអនុវត្តនូវវិធីសាស្រ្ដមួយចំនួនដូចខាងក្រោម៖
មានអារម្មណ៍ស្រ្តេសពេលរៀនត្រូវធ្វើដូចម្ដេច?
១- ញ៉ាំអាហារឲ្យបានត្រឹមត្រូវ
ការញ៉ាំអាហារដែលល្អចំពោះសុខភាព នឹងធ្វើឲ្យប្រាកដធាខួរក្បាលរបស់លោកអ្នក បានទទួលនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងថាមពាលក្នុងការអានសៀវភៅ យល់ និងវិភាគនូវអ្វីដែលបានអាន។
ជៀស វាងនូវអាហាររហ័ស (fast food) ព្រោះវាអាចឲ្យលោកអ្នកទទូលបានសារធាតុចិញ្ចឹមតិច និងធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាឆ្អែត ខ្ជិល និងងងុយគេង នៅពេលដែលលោកអ្នកអានសៀវភៅ។
២- ហាត់ប្រាណឲ្យបានទៀតទាត់
ការហាត់ប្រាណទៀងទាត់ នឹងធ្វើឲ្យ
លោកអ្នកសកម្ម មាំមួន និងមានថាមពលគ្រប់គ្រាន់ដើម្បីប្រឈមមុខជាមួយនឹងការសិក្សាលើស ម៉ោង មុនពេលថ្ងៃប្រឡងមកដល់។ ការហាត់ប្រាណតាមបែបសមាធិ ក៏អាចជួយឲ្យលោកអ្នកកាត់បន្ថយអារម្មណ៍តានតឹងបានផងដែរ។៣- កាត់បន្ថយកាហ្វេ
តើអ្នកចូលចិត្តញ៉ាំកាហ្វេដែរឬទេ? ជាការពិតកាហ្វេអាចជួយឲ្យយើងកាត់បន្ថយភាពងងុយគេង នឹងធ្វើឲ្យខួរក្បាលរបស់យើងសកម្ម ប៉ុន្ដែតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ សារធាតុកាហ្វេអ៊ីន ដែលមាននៅក្នុងកាហ្វេនឹងធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាឈឺក្បាល កំឡុងពេលដែលអ្នកគិតខ្លាំង ដូចជាពេលកំពុងប្រឡងជាដើម។
៤- ជៀសវាងការអត់ងងុយខ្លាំង
ការ រៀនច្រើនគឺពិតជាល្អ ប៉ុន្ដែចូរកុំព្យាយាមរៀនរហូតដល់ភ្លេចគេងឲ្យសោះ ព្រោះវាអាចធ្វើឲ្យលោកអ្នកមានភ្លេចភ្លាំងច្រើននៅក្នុងបន្ទប់ ប្រឡង។ ការគេងឲ្យបានគ្រប់គ្រាន់ គឺសំខាន់ណាស់ក្នុងការទប់ស្កាត់អារម្មណ៍ស្រ្ដេស និងតានតឹងកំឡុងពេលប្រឡង។
៥- រៀបចំកាលវិភាគរៀនជាក្រុម
ការរៀនជាក្រុមជាមួយនឹងមិត្តភក្ដិរបស់អ្នកគឺជាពិតជាល្អណាស់សម្រាប់ជីវិតជាសិស្ស និស្សិត។ អ្នកអាចប្រមូលផ្ដុំគ្នាជាក្រុមឲ្យបានយ៉ាងហោចណាស់ម្ដងក្នុងមួយសប្ដាហ៍ ដើម្បីឲ្យលោកអ្នកមិនមានអារម្មណ៍ថាឯកោពេលកំពុងរៀនត្រៀមប្រឡងនេះ។
ពេលខ្លះការរៀនជាក្រុមអាចក្លាយទៅជាការនិយាយដើមគេជាក្រុមទៅវិញ ដូច្នេះអ្នកត្រូវប្រាកដថាមិត្តភក្ដិរបស់អ្នកនាំអ្នកឲ្យនិយាយក្រៅសាច់រឿង (អាចនិយាយបានខ្លះដើម្បីកាត់បន្ថយស្រេ្ដស)។
5:31:00 PM
ប្រសិនបើផែនដីគ្មានព្រះច័ន្ទ
នេះជាអត្ថបទ ជួយឲយើងរៀនប្រើគំនិត គិតវិភាគលើបញ្ហាអ្វីមួយ។ ក្នុងការរស់នៅសព្វថ្ងៃយើងត្រូវរៀនវិភាគ ពីអ្វីៗជុំវិញខ្លួនយើង។ យើងត្រូវចេះឆ្ងល់ ហើយត្រូវចេះរកវិធីក្នុងការឆ្លើយ។យើងពេលខ្លះគួរសួរខ្លួនឯងថា ហេតុអ្វីក៏ មានទ្បាន ឬក៏តើនាទ្បិកា គេបង្កើតដោយវិធីណា?សួរបែបនេះវាបង្កើតគំនិត ឲយើងចេះឆ្លើយ ហើយវាធ្វើឲខួរក្បាលយើង ធ្វើការ។ កាលណាយើងគិតច្រើនយើងចេះច្រើន ដូចកាំបិតដែលប្រើច្រើនវាមុតជាងកាំបិតដែលមិនដែលប្រើអីចឹង។ កុំថារៀនច្រើនធ្វើឲឆ្កួត វាមិនពិតទេ។ ប្រសិនបើដូចពាក្យគេថាមែន អ្នកប្រាជ្ញ លើពិភពលោកនេះឆ្កួតទាំងអស់ហើយ។
យើងមករៀនវិភាគទាំងអស់គ្នា លើបញ្ហាមួយដែលលើកទ្បើងថា មានអ្វីកើតទ្បើងប្រសិនបើផែនដីគ្មានព្រះច័ន្ទ។
គំនិតទី ១៖
គ្មានព្រះច័ន្ទ មានន័យថាគ្មានទំនាញ ពីព្រះច័ន្ទ ដូចនេះ ផែនដីលែងមានទឹកជោរ និង នាច ខ្លាំងដូចមុនទៀតទ្បើយ។ គ្មានព្រះច័ន្ទ មិនមែនមានន័យថា ផែនដីគ្មានទំនាញនោះទេ។ ផែនដីអាចទទួលទំទាញពី ព្រះអាទិត្រ ប៉ុនែ្តវាមានកំលាំងទាញខ្សោយ ព្រោះថាព្រះអាទិត្រនៅឆ្ងាយ ដូចនេះ ទឹកជោរនិងទឹកនាច ដែលកើតទ្បើងពីទំនាញព្រះអាទិត្រក៏ខ្សោយដែរ។
គំនិតទី ២៖
គ្មានព្រះច័ន្ទ បានន័យថា ផែនដីបាត់ខែលការពារដ៏ធំមួយ។ អាចម៍ផ្កាយ អាចហោះបុកផែនដីច្រើនជាងមុន។
គំនិតទី៣៖
គ្នានទំនៀមទំលាប់ សែនព្រះខែទេ។
គំនិតទី ៤៖
គ្មានមនុស្សទ្បើងឋានព្រះច័ន្ទទេ។
គំនិតទី ៥៖
គ្មានច័ន្ទគ្រាស និងសូរគ្រាសទ្បើយ។
មានអ្វីកើតទ្បើងបន្តទៀត គឺទុកឲអ្នកអាន ពិភាក្សាគ្នាចុះ។
5:31:00 PM
នៅក្នុងឆ្នាំ ២០១២ មានមតិជាច្រើនដែលថា ពិភពលោក នឹងត្រូវបំផ្លាញ។ គ្មានអ្នកណាដឹងឲប្រាកដថា នឹងមានអ្វីកើតទ្បើងនោះទេ ប៉ុន្តែមុននឹងពេលនោះមកដល់យើងម្នាក់ៗ គួរយល់ ដឹងពីអ្វីដែលពិភពលោកកំពុង ពិភាក្សាគ្នា។
ហេតុផល ៥យ៉ាង ដែលពិភពលោក នឹងត្រូវបំផ្លាញនៅ ឆ្នាំ ២០១២
បើតាមការ និយាយពីមាត់មួយ ទៅមាត់មួយ យើងឃើញថាមាន ហេតុផល ៥ យ៉ាងដែល បណ្តាលឲមានទីបញ្ចប់នៃពិភពលោក។
ហេតុផលទី១(ប្រតិទិន្ន Mayan)
ដោយផ្អែកទៅលើ ប្រតិទិន្ន របស់ ពួក Mayans ទីបញ្ចប់នៃពិភពលោក គឺនឹងមកដល់ នៅថ្ងៃទី២១ ខែ ធ្នួ ឆ្នាំ ២០១២ ។ គេថាពិភពលោក នឹងត្រូវបំផ្លាញ ព្រោះថា ប្រតិទិន្នរបស់ពួកគេរាប់លែងកើត។ ពិតឬមិនពិត យើងចាំ មើលទាំងអស់គ្នា នៅពេលនោះមកដល់។
ហេតុផលទី២ (ព្យុះព្រះអាទិត្រ)
អ្នកវិទ្យាសាស្រ្តមួយចំនួន បានសិក្សាពីព្រះអាទិត្រ និងព្យុះរបស់វា។ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានរកឃើញថា កំដៅនៅលើព្រះអាទិត្រនឹងកើនដល់កំរិតកំពូល ហើយវានឹងបញ្ចេញ ព្យុះដ៏កាចសាហាវ មួយដែលអាចបញ្ចប់ជីវិតទាំងអស់នៅលើផែនដីយើងបាន។ អ្នកវិទ្យាសាស្រ្តដ៏ដែលបាននិយាយថា វានឹងកើតទ្បើងក្នុងអំទ្បុងពេលណាមួយក្នុងឆ្នាំ ២០១២ ខាងមុខ។
ហេតុផលទី ៣ (ការបង្កើត Atom Smasher)
អ្នកវិទ្យាសាស្រ្តនៅតំបន់ អឺរ៉ុប បានកំពុងបង្កើត ម៉ាស៊ីន បង្កើនល្បឿន Atom ដ៏ធំជាងគេនៅលើពិភពលោក។
ម៉ាស៊ីននេះនឹងដំណើរការនៅក្នុងឆ្នាំ ២០១២ ហើយមានអ្នកវិទ្យាសាស្រ្តមួយចំនួនទៀតបាន ឲដឹងថានៅពេលដែលម៉ាស៊ីន នេះដំណើរការ វាអាចធ្វើឲពិភពលោកយើងរួមតូចប៉ុននឹងបាល់បោះ មួយ។
ហេតុផលទី ៤ (បន្ទុះភ្នំភ្លើង)
ឧទ្យានជាតិ Yellowstone នៅសហរដ្ធអាមេរិក គឺជាតំបន់ដែលអាច ធ្វើឲមានបន្ទុះភ្នំភ្លើងដ៏ធំមហិមានេះ។ ដូចនៅក្នុងរឿង Hollywood ២០១២ យើងក៏បានឃើញពី ការរីងស្ងួត នៃ ឧទ្យានជាតិ Yellowstone ដែលពីមុនធ្លាប់ជាបឹងលំហែកាយមួយ។
ហេតុផលទី ៥ (ការផ្លាស់ប្តូរ នៃ ដែនម៉ាញេទិចនៃតំបន់ប៉ូល)
យើងដឹងថា សារៈសំខាន់នៃដែនម៉ាញេទិច គឺ ការពារជីវិតមនុស្ស ពីកាំរស្មី UV។ អ្វីដែលយើងមិនដឹងនោះគឺ ប៉ូលទាំងពីរ វាប្តូរកន្លែងគ្នា ក្នុងអំទ្បុងពេល ៧៥០០០០ឆ្នាំម្តង។ អ្នកវិទ្យាសាស្របានសង្កេតឃើញថា ប៉ូលទាំងពីរ វារំកិល ប្រហែលជា ២០ ទៅ ៣០ km ក្នុងរយៈពេល១ឆ្នាំៗ។ ការរំកិលនៃតំបន់ប៉ូលអាចធ្វើឲដែនម៉ាញេទិច តំណើរការមិនប្រក្រតី ឬក៏អាចបាត់ពីផែនដីយើង។ នៅពេលនោះ កាំរស្មី UV អាច ចូលមកដល់ផ្ទៃផែនដីយើង សម្លាប់ រាល់សភាវមានជីវិតទាំងអស់។
5:30:00 PM
ផែនដីយើងគ្របដណ្តប់ដោយទឹក ប្រមាណជាង ៧១% ហើយក្នុងនោះមានទឹក ជាង ៩៧%ជាទឹកប្រៃ។ មានទឹកតែ៣% ប៉ុន្មោះ ដែលគែអាចយកមប្រើប្រាស់បាន។ ហើយក្នុងទឹកសាប ៣%នោះ ទឹក ៧០%ត្រូវបានកប់នៅក្នុងផ្ទាំងទឹកកក។ វាមានមិនដល់១%ផងនៃទឹកសាប ៣%នេះដែលគេអាចយកមកប្រើប្រាស់បាន។
ពីនេះពីនោះ អំពី ទឹកនៅលើផែនដី
តាមការសិក្សាបានឲដឹងថាមានមនុស្ស ចំនួន ៨៨៤ លាននាក់ខ្វះទឹកសាបសំរាប់ប្រើប្រាស់ គឺស្មើរនឹង មនុស្សម្នាក់ ក្នុងចំនោមមនុស្ស ៨នាក់
នៅលើពិភពលោកយើងនេះខ្វះទឹកស្អាតប្រើប្រាស់។ យើងបានដឹងទៀតថាមាន មនុស្ស ៣.៥៧៥ លាននាក់ស្លាប់ដោយសារកង្វះខាតទឹកស្អាត។ ហើយនៅក្នុង ២០ វិនាទីម្តង មានក្មេងម្នាក់ស្លាប់ដោយសារ ជំងឺដែល ទាក់ទងនិង បញ្ហាទឹក។
ហើយប្រហែលជា ៨០%នៃទឹកស្អុយក្នុងប្រទេសកំពុងអភិវឌ្ឍន៍ បានបង្ហូរចូលក្នុង ទឹកទន្លេ ដោយគ្មានការត្រួតពិនិត្រត្រឹមត្រូវនោះទេ។
ដោយសារទឹកជាសារធាតុសំខាន់សំរាប់ ទ្រទ្រង់រាង្គកាយមនុស្ស យើងជាបុគ្គលម្នាក់ ត្រូវាមានទំនួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់ទឹក។
5:29:00 PM
តើផ្ទះរបស់អ្នកនៅឯណា ហើយមានអ្វីខ្លះនៅទីនោះ?
យល់ដឹងពី អ្វីៗជុំវិញអ្នក
មនុស្សភាគច្រើនប្រាកដជាឆ្លើយថា ផ្ទះខ្ញុំនៅភ្នំពេញ។ ភ្នំពេញមាន សាលារៀន មន្ទីរពេទ្យ អាគារខ្ពស់ៗ និងមានរបស់ជាច្រើនទៀតរាប់មិនអស់ទេ។
ប៉ុន្តែបងសង្ហាវិញគាត់ជាមនុស្សចេះដឹងជ្រៅជ្រះគាត់មិនឆ្លើយដូចនេះទេ។បើអ្នកសួរបងសង្ហាថា តើផ្ទះរបស់បងសង្ហា នៅឯណាហើយមានអ្វីខ្លះនៅទីនោះ?
គាត់ប្រាកដជាឆ្លើយថា ផ្ទះរបស់ខ្ញុំគឺនៅលើ ភពផែនដី ។
ផែនដី មានផ្កាយមួយឈ្មោះថា ផ្កាយព្រះអាទិត្រសំរាប់បំភ្លឹ។
ភពផែនដី និង ព្រះអាទិត្រគឺ នៅក្នុង ប្រព័ន្ធព្រះអាទិត្រ (Solar system)ជាមួយគ្នា
ហើយប្រព័ន្ធព្រះអាទិត្រ គឺជាចំនុចដ៏តូចមួយ នៅក្នុង កញ្ចុំផ្កាយ(galaxy)ដែលមានឈ្មោះថា Milky way។
ហើយបើតាមការសិក្សាកន្លងមក អ្នកស្រាវជ្រាវ ប៉ាន់ប្រមាណថាមានប្រហែល ១០០ ពាន់លាន កញ្ចុំផ្កាយ នៅក្នុងចក្រវាទ្បរបស់យើង(Universe) ។
ឥទ្បូវយើងសិក្សាសំដីរបស់ បងសង្ហាជាមួយគ្នា៖
អ្វីទៅហៅថាផ្កាយ?
ផ្កាយគឺជាដុំបាល់ដែលឆេះសន្ធោរសន្ធៅ នៅក្នុងលំហអាកាស។ ព្រះអាទិត្រដែល យើងឃើញសព្វថ្ងៃ គឺជាផ្កាយដ៏តូចមួយ បើបៀបធៀបជាមួយផ្កាយដ៏ទៃទៀត។ ហើយផ្កាយតូចៗដែលយើង ឃើញនៅពេលយប់ ដែលបញ្ចេញពន្លឺ តិចៗ នោះ តាមពិតទៅវាមានទំហំ ធំជាង ព្រះអាទិត្ររាប់សិបដង។ផ្កាយដែលធំជាងគេដែល អ្នកវិទ្យាសាស្រ្តបានរកឃើញកន្លងមក គឺ ផ្កាយ ដែលមានឈ្មោះថា Arcturus។សូមប្រៀបធៀប ភពនិងផ្កាយទាំងទ្បាយ ជាមួយនឹងរូបភាពខាងក្រោម៖
អ្វីទៅហៅថាប្រព័ន្ធព្រះអាទិត្រ?
ប្រព័ន្ធព្រះអាទិត្រ គឺមានព្រះអាទិត្រនិងភពទាំង ៩។ សូមមើលរូបភាពខាងលើ។
អ្វីទៅហៅថា កញ្ចុំផ្កាយ(galaxy)?
កញ្ចុំផ្កាយគឺជា បន្តំ នៃប្រព័ន្ធព្រះអាទិត្រ។ ប្រព័ន្ធព្រះអាទិត្ររាប់ពាន់លាន ទើបបង្កើតបាន កញ្ចុំផ្កាយមួយបាន។
ហើយកញ្ចុំផ្កាយ ដែលយើងកំពុងរស់នៅសព្វថ្ងៃគឺមាន ឈ្មោះថា Milky way។
ចុះហើយអ្វីទៅហៅថា ចក្រវាទ្ប(Universe)?
បើតាមការរុករករបស់អ្នកវិទ្យាសាស្រ្តតាំងពីមុន រហូតដល់បច្ចុប្បន្ន នេះ ចក្រវាទ្ប ផ្សំទ្បើងដោយ ១០០ពាន់លាន កញ្ចុំផ្កាយ បូក លំហ។
ឥទ្បូវយើងមកវិភាគទាំងអស់គ្នា ថាតើចក្រវាទ្បរបស់យើងមាន វិសាលភាពប៉ុនណា៖
ចក្រវាទ្ប=១០០ ០០០ ០០០ ០០០កញ្ចុំផ្កាយ= ១០០ ០០០ ០០០ ០០០គុណនិង ១០0០ 000 ០០០ ០០០ ព្រះអាទិត្រ
ដូចនេះ ចក្រវាទ្ប=១០០ 000 000 000 000 000 000 000 ផ្កាយ។ ឧទាហរណ៍ ឲស្រួលស្តាប់ ដោយយកផ្កាយទាំងអស់ប៉ុន ព្រះអាទិត្រ
យើងឃើញថា ចក្រវាទ្ប មានទំហំស្មើនឹង យើងយកព្រះអាទិត្រដែលយើងឃើញសព្ចថ្ងៃ ដាក់ដំរាបគ្នា ១០០ 000 000 000 000 000 000 000 ដង។ នេះយើងមិនទាន់គិតដល់ លំហ រវាងផ្កាយនីមួយៗផង។
បើប្រៀបធៀប ចក្រវា ទាំងមូល ជាមួយនិង ខ្លួនអ្នកផ្ទាល់ គឺអ្នកនឹងឃើញថា ខ្លួនឯងមានទំហំតូចជាងគ្រាប់ខ្សាច់មួយគ្រាប់ រាប់ពាន់លានដង។
ឥទ្បូវអ្នកដឹង បន្តិចបន្តួចពី អ្វី នៅជុំវិញអ្នក។ បើលោកអ្នកមានចំងល់ផ្សេងទៀតទាក់ទងនិង វត្ថុជុំវិញខ្លួនអ្នកអាចសួរខ្ញុំបានតាមការសរសេរជា comment។
5:29:00 PM
តើអ្នកមានទ្រព្យសម្បតិ្តច្រើន ធ្វើអ្វីខ្លះតាមប្រព័ន្ធអ៊ីនធើណិត? នេះគឺជាសំណួរមួយដែលត្រូវបានក្រុមអ្នកស្រាវជ្រាវមួយក្រុមទើបតែរកចម្លើយឃើញ។ ចម្លើយគឺអ្នកមានភាគច្រើន ចូលអ៊ីនធើណិតដើម្បីតែរឿងបីសំខាន់ជាងគេគឺ កក់ភោជនីយ៍ដ្ឋាន អានព័ត៌មាន និងស្វែងរកសេវាសិច។
អ្នកមានលុយច្រើន ធ្វើអ្វីខ្លះតាមអ៊ីនធើណិត?
យោងតាម Wall Street Journal បានបង្ហាញឲ្យដឹងពីរបាយការណ៍នៃការស្រាវជ្រាវថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវ Affluence Collaborative ដែលបានរកឲ្យឃើញពីទំលាប់ខុសគ្នាក្នុងការប្រើប្រាស់អ៊ីនធើណិតរវាងអ្នកមាន និងអ្នកមានជីវភាពធម្មតា។
ក្រុមអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបានចំណាយលុយអស់លើសពី ៥០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំដើម្បីភ្ជាប់សេវាអ៊ីនធើណិត។ ក្នុងចំណោមអ្នកមានទាំងនោះចំនួន ៦១ភាគរយបានប្រើប្រាស់បណ្ដាញអ៊ីនធើណិតដើម្បី
កក់ភោជនីយ៍ដ្ឋាន ឬក៏ឆែករកទីតាំងភោជនីយ៍ដ្ឋាន ខណៈពេលដែលប្រជាជនទូទៅក្រៅពីក្រុមអ្នកមានទាំងអស់នេះ មានតែ១៣ភាគរយតែប៉ុណ្ណោះដែលធ្វើបែបនេះ (កក់ភោជនីយ៍ដ្ឋាន)។ក្រៅពីចំណាយពេលអនឡាញដើម្បីកក់ភោជនីយ៍ដ្ឋាន ក្រុមអ្នកមានទាំងនោះចំនួន ៧០ភាគរយ បានប្រើប្រាស់អ៊ីនធើណិតដើម្បីអានព័ត៌មាន ខណៈដែលប្រជាជនជីវភាពមធ្យមទូទៅមានតែ៤៤ភាគរយប៉ុណ្ណោះដែលអានព័ត៌មានតាមអ៊ីនធើណិត។
ចំណែកឯសកម្មភាពសកម្មក្នុងអ៊ិនធើណិតចុងក្រោយរបស់អ្នកមាន គឺឆែករកមើលសិចអនឡាញ។ ក្រុមអ្នកមានចំនួន ៣៨ភាគរយបានចំណាយពេលចូលទៅកាន់វែបសាយអាសអាភាស បើប្រៀបធៀបមកជាមួយប្រជាជនដទៃ មានតែ២៣ភាគរយប៉ុណ្ណោះ។Wall Street Journal ក៏បានកត់ចំណាំដែរថា អ្នកមានទ្រព្យសម្បត្តិស្តុកស្ដម្ភមិនសូវចំណាយពេលលើការឆែកអ៊ីនធើណិតដើម្បីកំសាន្តអារម្មណ៍អត់ប្រយោជន៍នោះទេ។
ក្រៅពីនេះ ក្រុមអ្នកមានក៏មានទំលាប់មួយដូចប្រជាជនសាមញ្ញធម្មតាដែរ នោះគឺសេវាធនាគារអនឡាញ។ ក្រុមអ្នកមានចំនួន ៨៦ភាគរយបានប្រើប្រាស់សេវាធនាគារតាមអ៊ីនធើណិត ដែលចំនួននេះប្រហាក់ប្រហែលនឹងប្រជាជនដទៃទៀតដែរ។
ការស្រាវជ្រាវកាលពីពេលថ្មីៗនេះមួយផ្សេងទៀត ក៏បានបង្ហាញដែរថា អ្នកមានបានចំណាយពេលនៅអ៊ីនធើណិតច្រើនពេក ដែលពេលខ្លះបានធ្វើឲ្យអ្នកមានទាំងនោះកើតជំងឺស្រ្ដេស។
5:28:00 PM
ការយល់ពីភាសាកាយវិការរបស់មនុស្សស្រី អាចធ្វើឲ្យអ្នកដឹងបានថា នាងចូលចិត្ត ឬមិនចូលចិត្តអ្នកបាន ប៉ុន្ដែការព្យាយាមយល់ពីកាយវិការដែលនាងបញ្ចេញមកក្រៅនោះ ពិតជាមិនងាយស្រួលនោះទេ។ ខាងក្រោមនេះគឺជាកាយវិការទាំង៥ ដែលបញ្ជាក់ថា នាងពេញចិត្តអ្នក៖
៥ ចំនុចបញ្ជាក់ថានាងចូលចិត្តអ្នក
កាយវិការទី១៖ មេអំបៅ
ប្រិយមិត្តប្រហែលជាឆ្ងល់ហើយថា កាយវិការមេអំបៅជាកាយវិការដូចម្ដេច? កាយវិការនេះ គឺជាកាយវិការដែលនាងធ្វើឡើងក្រោយពីអ្នកបានបាញ់ខ្សែនេត្រា ទៅរកនាងនៅក្នុងហ្វូងមនុស្សដទៃទៀត។ នៅពេលដែលអ្នកចោលក្រសែរភ្នែកទៅរកនាងនោះ កុំភ្លេចចាំមើលកាយវិការដែលនាងធ្វើតបមកអ្នកវិញ ថាតើនាងចាប់អារម្មណ៍អ្នកឬក៏អត់។ កាយវិការមេអំបៅមានដូចជា
ការច្បូតសក់ខ្លួនឯងលេង ការលេងបំពង់បឺតភេសជ្ជៈដែលនៅជាប់ដៃនាង និងការតម្រែតម្រង់សម្លៀកបំពាក់ជាដើម។ ប្រសិនបើអ្នកទទួលបានសញ្ញាបែបនេះពីនាង មានន័យថា នាងចាប់អារម្មណ៍នឹងអ្នកហើយ។កាយវិការទី២៖ ប្រអប់ដៃ
កាយវិការនេះ គឺការសម្ងែងឲ្យឃើញនូវកដៃ និងបាតដៃ ដែលសញ្ញានេះ គឺជាការបញ្ជាក់ប្រាប់ពីការបើកទូលាយផ្លូវចិត្ត និងការបង្ហាញភាពស្មោះសរដល់មនុស្សដែលនាងចាប់អារម្មណ៍។ កាយវិការបែបនេះ គឺដូចទៅនឹងប្រយោគមួយឃ្លាថា “បើបងពេញចិត្តអូន ឆាប់អញ្ជើញចូលមក” ឬក៏ដូចទៅនឹងការយកជើងរបស់នាងដែលកំពុងអង្គុយគងជើង មកចង្អុលអ្នកផងដែរ។
កាយវិការទី៣៖ ផ្អៀងផ្អងដងខ្លួន
កាយវិការនេះ គឺការផ្អៀងផ្អងដងខ្លួនដ៏ល្វតល្វន់របស់នាងនៅចំពោះមុខអ្នក។ រាងកាយផ្នែកខាងលើរបស់នាង នឹងបង្ហាញនៅចំពោះខ្សែចក្ខុរបស់អ្នក ប្រសិនបើនាងចាប់អារម្មណ៍នឹងអ្នកមែននោះ។
កាយវិការទី៤៖ ឆ្មា Cheshire
ប្រិយមិត្តដែលចូលចិត្តភាពយន្តតុក្កតា ប្រហែលជាស្គាល់តួអង្គឆ្មា Cheshire ហើយមែនទេ? ឆ្មានេះ គឺជាឆ្មាដែលចូលចិត្តញញឹមបែបកំប្លុកកំប្លែង។ ចំណែកឯកាយវិការនេះវិញ គឺមិនខុសពីឆ្មានេះទេ គឺប្រសិនបើនាងញញឹមមករកអ្នក នៅពេលដែលអ្នកបាញ់ខ្សែភ្នែកទៅរកនាងនោះ សូមកុំឱកាសនេះកន្លងហួសឲ្យសោះ ចាប់ផ្ដើមនិយាយផ្តោះផ្ដងស្នេហាជាមួយនាងតែម្ដងទៅ ។
កាយវិការចុងក្រោយ៖ ប៉ះពាល់អ្នក
ប្រសិនបើនាង យកដៃដ៏ទន់ល្មើយរបស់នាងមកប៉ះពាល់ផ្នែកនៃរាងកាយណាមួយរបស់អ្នកកំឡុងពេលដែលនាងកំពុងសន្ទនាជាមួយអ្នក ឧទាហរណ៏ដូចជា យកដៃរបស់នាងមកប៉ះដៃរបស់អ្នកជាដើម នោះសរបញ្ជាក់ឲ្យឃើញថា អ្នកកំពុងស្ថិតក្នុងចំណាប់អារម្មណ៍របស់នាងហើយ។
សរុបមក មានកាយវិការច្រើន និងផ្សេងៗគ្នា ដែលបញ្ជាក់ថា នាងពេញចិត្តនឹងអ្នក ប៉ុន្ដែការកត់សម្គាល់បន្ថែមដោយខ្លួនអ្នក នឹងអាចធ្វើឲ្យលោកអ្នកអាចកាត់យល់នូវកាយវិការដ៏ស្មុគស្មាញទាំងអស់នោះ។
5:27:00 PM
ការសិក្សាថ្មីមួយបានបង្ហាញថាអំពៅមានឥទ្ធិពលធ្វើឲ្យសីតុណ្ហភាពត្រជាក់ ដែលមានតួនាទីធ្វើឲ្យមានភាពកក់ក្ដៅក្នុងពិភពលោក។
អំពៅអាចធ្វើឲ្យអាកាសធាតុត្រជាក់?
យោងតាមការសិក្សាដែលដឹកនាំដោយអ្នកស្រាវជ្រាវនៅនាយកដ្ឋានអេកូឡូស៊ីពិភពលោក នៃវិទ្យាស្ថាន Carnegie Institution បានបង្ហាញថា អំពៅអាចចាំងត្រឡប់ទៅពន្លឺព្រះអាទិត្យចូលទៅក្នុងលំហអាកាសវិញ និង ធ្វើឲ្យសីតុណ្ហភាពថយចុះនៅជុំវិញខ្យល់ដូចជាដើមឈើដែរ «រំភាយចំហាយទឹក» ទឹកកាន់តែត្រជាក់។
អ្នកស្រាវជ្រាវបានប្រើប្រាស់ទិន្នន័យពីរាប់រយរូបភាពថតពីលើអាកាសនូវដំបន់ដែលមានទំហមប្រហែលជា ១១៧៣ គីឡូម៉ែត្រការេ ក្នុងប្រទេសប្រេស៊ីលជាទីកន្លែងដែលគេដាំអំពៅយ៉ាងច្រើន។ ពួកគេវាស់សីតុណ្ហភាព... ភាពចាំងត្រឡប់ទៅលំហវិញ និងចំហាយរំភាយចេញ គឺទឹកដែលបាត់បង់ពីដី និង ពីដើមឈើដូចជាចំហាយទឹក។
ការរកឃើញបានបង្ហាញថាការពង្រីកដំណាំអំពៅនៅក្នុងតំបន់យ៉ាងច្រើនពីមុនដែលកាន់កាប់ដោយដំណាំប្រទេសប្រេស៊ីលផ្សេងទៀត អាចធ្វើឲ្យអាកាសធាតុក្នុងតំបន់នោះត្រជាក់បាន។
លោក ស្កុត ឡៅរី (Scott Loarie) អ្នកស្រាវជ្រាវឈានមុខបាននិយាយថា យើងរកឃើញពីការផ្លាស់ប្ដូរពីសារពើរុក្ខជាតិធម្មជាតិទៅដំណាំឬវាលស្មៅលទ្ធផលនៅក្នុងកម្ដៅក្នុងតំបន់ដោយសារដើមឈើបាត់បង់ផលប្រយោជន៍ទឹក។ ប៉ុន្តែដើមអំពៅដែលមានរាងដូចឫស្សីនេះគឺចាំងផ្លាតជាង និង បញ្ចេញជាតិទឹកដូចសារពើរុក្ខជាតិធម្មជាតិដែរ។ លោកបន្ថែមថា វាជារូបមន្តឈ្នះឈ្នះសម្រាប់អាកាសធាតុ និង ប្រើប្រាស់អំពៅដើម្បីទាញយកថាមពលសម្រាប់បម្រើឲ្យយានយន្តអាចកាត់បន្ថយការបំពុលដោយកាបូន ខណៈពេលដែលវាលូតលាស់វាធ្វើឲ្យសីតុណ្ហភាពក្នុងតំបន់ថយចុះ។
ប្រេស៊ីលគឺជាប្រទេសនាំមុខគេក្នុងពិភពលោកដោយប្រើប្រាស់ជីវឥន្ធនៈជំនួសសាំង។ ប្រហែលជាមួយភាគបួននៃប្រេងឥន្ធនៈរថយន្តរបស់ពួកគេគឺបានមកពីការប្រើប្រាស់អំពៅ ជាការសំខាន់មួយដើម្បីកាត់បន្ថយកាបូនឌីអុកស៊ីតដែលអាចកាត់បន្ថយការប្រើប្រាស់សាំងបាន។
មកទល់នឹងពេលឥឡូវនេះការគិតភាគច្រើនអំពីប្រព័ន្ធអេកូដែលប៉ះពាល់ទៅលើអាកាសធាតុគឺការគិតការប៉ះទង្គិចតែមួយគត់ដោយសារតែការសាយភាយឧស្ម័នផ្ទះបៃតង។ ប៉ុន្តែយោងទៅលើការសហការីអ្នកស្រាវជ្រាវ Greg Asner បាននិយាយថា៖ វានឹងបង្កើនកាន់តែច្បាស់ថា ការប៉ះពាល់អាកាសធាតុផ្ទាល់ទៅអាកាសធាតុក្នុងតំបន់ពីដីដែលប្រើប្រាស់ផ្សំជាការប៉ះទង្គិចជាសំខាន់ដែលត្រូវការគិតពីវត្ថុធាតុសំខាន់ពីស្នាដៃរបស់មនុស្សដែលបណ្ដាលមកពីការផ្លាស់ប្ដូរអាកាសធាតុ។