អត្ថបទថ្មីៗ :

News World

គេហទំព័រ អាន ខ្មែរ ជួយគាំទ្រ តារាចម្រៀង និងលើកស្ទួយវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា សូមជួយទិញ CD, VCD, DVD Original ដើម្បីជួយលើកទឹកចិត្តដល់ពូកគាត់ សូមអរគុណ! អាន ខ្មែរ ក៏សូមជូនពរ អោយអ្នកទាំងអស់គ្នា​ ​ជួបតែសំណាងល្អ​ ជោគជ័យ សុភមង្គល​គ្រប់ពេលវេលា
កំពុងចាប់ផ្តើម...

វិធីងាយៗ ក្នុងការបង្កើនប្រាក់ចំណូលអ្នក

Affiliate Program ”Get Money from your Website” Affiliate Program ”Get Money from your Website”

ស្តាប់បទចម្រៀងពេញនិយមពិរោះៗ

Archive

Followers

ប្រទេសដែលកំពុងទស្សនាគេហទំព័រ អាន ខ្មែរ

free counters

វប្បកម្មចំរុះស្រូវ-បង្គា

Tuesday, December 20, 2011

វប្បកម្មចំរុះស្រូវ-បង្គា
វប្បកម្មចំរុះស្រូវ-បង្គា
      ទឹកដែលមាននៅតំបន់តាមឈូងសមុទ្រ គឺជោរជន់ឡើងក្នុង កំឡុងពេលដែលមានទឺកជំនោរខ្ពស់បំផុតពីសមុទ្រ។ នៅរដូវប្រាំង
ភាពប្រៃជាធម្មតាខ្ពស់ជាង ៥ppt ភាគពាន់ ហេតុនេះវាលស្រែជាច្រើនត្រូវទុកចោល ដោយ គ្មានដំណាំដាំដុះ ។ នៅក្នុ្ងងខែដែលគ្មានធ្លាក់ភ្លៀង ជាតិប្រៃត្រូវបានបាត់បង់ដូចនេះ ដំណាំស្រូវអាចដាំដុះបាន ។ នៅប្រទេសវៀតណាមកសិករដែលនៅតំបន់ឈូងសមុទ្រ ខាងត្បូង មានជីវភាពរស់នៅខ្សោយជាងកសិករដែលរស់ក្នុងតំបន់ទឹកសាបដូចេ្នះប្រព័ន្ធ កសិកម្មដំណាំ ស្រូវជាមួយការចិញ្ចឹមបង្គារ គឺជាវិធីតែមួយគត់សំរាប់បង្កើនជីវភាពកសិករ នៅតាមឈូង សមុទ្រ។
        ១. ការជ្រើសរើសទីតាំង
  • វាលស្រែគួរនៅជិតស្ទឹង ទន្លេ ឬព្រែក
  • ជ្រើសរើសរកកន្លែងទំនាប និងទំហំតូចល្មម ដើម្បីងាយស្រួលយកទឹកនៅក្នុងពេលមានទឹកជំនោរខ្ពស់ពីសមុទ្រ។
  • ជៀសវាងនូវដីដែលមានជាតិអាស៊ីតស៊ុលហ្វាតខ្លាំង 
  • ទំហំកូនស្រែពី ១០០០ - ៣០០០ ម៉ែត្រការ៉េ
  • ២. ការប្រើភ្លឺ និងការជីកប្រឡាយ
  • ប្រឡាយក្នុងស្រែមានទទឹង ២ ទៅ ៣ ម៉ែត្រការ៉េ ជំរៅ ០.៨ - ១ ម៉ែត្រការ៉េ ដែលអាចប្រើប្រាស់អស់ពីផ្ទៃដី ១០ ទៅ ២០ ភាគរយ នៃផ្ទៃដីទាំងមូល។
  • កម្រិតកំពស់ភ្លឺស្រែយ៉ាងហោចណាស់អោយមានកំពស់ ២០ សម ខ្ពស់ជាកម្រិត ទឹកជំនោរជារៀងរាល់ឆ្នាំ។
  • ដាក់បំពង់បញ្ចូលទឹកពី ២ ទៅ ៣និងបំពង់បញេ្ចញ់ទឹក(មុខកាត់បំពង់មិនអោយ តូចជាង ២០ សម ) ធ្វើពីដើមដូង ឬដើមឈើ ។ បំពង់បញ្ចូលទឹកត្រូវបានគេដាក់ សម្រាប់បញ្ចូលទឹកនៅក្នុងស្រែនៅពេលដែលទឹកសមុទ្រជោរ បំពង់បញ្ចេញទឹកប្រើ សម្រាប់ពង្រីកទឹកពីក្នុ្ងងប្រឡាយនៃស្រែពេលបើកចំហរ។
  • បំពង់ទាំងពីប្រភេទគួរមានក្រឡាសំណាញ់ការពារកុំអោយសត្វចង្រៃ (សត្វ ស៊ីបង្គារ) ចូលបាន។
  • គ្របទៅលើផ្ទៃដីនៃប្រឡាយនៅក្នុងស្រែដោយប្រើមែកឈើ​ឬរុក្ខជាតិ កំប្លោក។ នៅតាមបណ្តោយនៃប្រឡាយគួរមានដាក់សំភារ:បន្លាការពារពីការលួចចាប់។

    ៣ ដង់ស៊ីតេនៃការដាក់ចិញ្ចឹម
  • ការដាក់កូនបង្គាទឹកសាបដែលមានទំហំទ្រើសបន្តិច និងមនកំលាំងល្អនៅក្នុងកម្រិត
    ១ ទៅ ៣ ក្បាល ក្នុង១ ម៉ែលការ៉េ (កូនបង្គាមានទម្ងន់យ៉ាងតិច ៤ ទៅ ៥ ក្រាម ក្នុងមួយក្បាល)។
  • ដាក់កូនបង្គានៅក្នុងស្រែក្រោយពី ស្ទូងបាន ១០ ទៅ ១៥ ថ្ងៃ។
  • កូនបង្គាត្រូវជ្រើសរើសទំហំប៉ុនគ្នា និងខ្លាំងខ្លាស្វាហាប់ផងដែរ។

    ៤ ការកំណត់សំគាល់
  • បើជាដង់ស៊ីតេនៃបង្គាលើសពី ១ ក្បាលក្នុងមួយ១ ម៉ែត្រការ៉េ នោះការផ្តល់ចំណី ត្រូវតែមានជាចំណីចំបាច់ហើយទំហំផ្ទៃដីនៃប្រឡាយព័ទ្ធជុំវិញស្រែគួរតែមានទំហំ លើសពី ១០ ភាគរយ នៃផ្ទៃដីស្រែ។
  • បើសិនពុំមានប្រភពទឹកសម្រាប់ធ្វើការផ្លាស់ប្តូរទេ មិនត្រូវដាក់បង្គាចិញ្ចឹមអោយ លើសពី មួយក្បាលក្នុងមួយការ៉េឡើយ។

    ៥ ការផ្តល់ចំណី
  • បង្គាអាចស៊ីចំណីធម្មជាតិដែលមាននៅក្នុងស្រែ ជាពិសេសស្រែដែលមានដាក់ជី លាមកសត្វ។
  • ចំណីដែលផ្តល់អោយមានៈ កន្ទក់ គ្រាប់អង្ករ សាច់ដូងស្ងួត ដើមដំឡូងឈើ ម្សៅពោត សំបកក្តាម សំបកបង្គា ហើយនឹងម្សៅត្រី ។
  • ចំណីដែលត្រូវផ្តល់រៀងរាល់ថ្ងៃនៅក្នុងកម្រិត ៥ % នៃទំងន់បង្គា (បើគ្មានដាក់ជី លាមកជាមុន) នៅក្នុងកម្រិត ២ ទៅ ៣ % (ចំពោះការចិញ្ចឹមដាក់ជីលាមកសត្វ)។
  • ចំណីដែលត្រូវលាយទឹក ត្រូវសូនជាដុំមូលៗ ជាមុនសិន រួចដាក់នៅលើថាស ចំណី។
  • ការប្រើប្រាស់ដាក់ចំណី គឺដើម្បីងាយស្រួលពិនិត្យចំណី បង្គាត្រូវការចាំបាច់ និង ជៀសវាងការដែលធ្វើអោយកង្វក់ទឹក។
  • ដាក់ចំណី ២ ដងក្នុងមួយថ្ងៃ គឺ ដាក់ មួយភាគបីនៃបរិមាណសរុបក្នុងពេលព្រលឹម ហើយចំណីនៅសល់ ២ ភាគ ៣ ដាក់នៅពេលល្ងាច។
  • ត្រូវពិនិត្យការដាក់ចំណីជាប្រចាំ ដើម្បីកំណត់បរិមាណចំណីដែលបង្គាត្រូវការ ចំាបាច់ខាងក្រោមនេះ 

    ជារូបមន្តលាយចំណីសម្រាប់ការចិញ្ចឹមបង្គានៅក្នុងស្រែ៖

     ក. ៥០% កន្ទក់ ឬធុងអង្ករ ឬគ្រាប់អង្ករ
     ខ. ២០ ៣០% ដំឡូងឈើ ឬចំណែកគ្រាប់ពោតកិន
     គ. ២០ % កន្ទក់ ម្សៅត្រី កំទេចសំបកបង្គា ឬ oil cake​
    ខែ
    ៥% ការផ្តល់ចំណីសម្រាប់
    ផ្ទៃដី ១០០ ម៉ែត្រការ៉េ (គិតជា kg)
    0,៥0,៦0,៨១,0១,៧១,៥
    ២-៣% ការផ្តល់ចំណីសម្រាប់
    ផ្ទៃដី ១០០ ម៉ែត្រការ៉េ (គិតជា kg)
    0,៣0,៨0,៥0,៦0,៨១,0

    ៦ ការការពារសត្វចង្រៃ

    សត្វដែលស៊ីបង្គាជាអាហារមាន ត្រីសមុទ្រ ត្រីទីឡាពីយ៉ា ត្រីរ៉ស់ ហើយនិងត្រី ផ្សេងៗ ទៀត។ ការស៊ីបំផ្លាញពីសត្វចង្រៃអាចកាត់បន្ថយទិន្នផលបង្គាយ៉ាងខ្លាំង។
    មុនពេលដាក់បង្គាចិញ្ចឹមត្រូវអនុវត្តដូចខាងក្រោម៖
  • ហាលដីស្រែអោយស្ងួត ហើយបាចកំបោរក្នុងកម្រិត ១០ គីឡូក្រាម ក្នុង ១០០ ម៉ែត្រការ៉េ (អាចដាក់ពី ១៥ ទៅ ២០ គីឡូក្រាមសម្រាប់ដីដែលមានជាតិអាស៊ី ស៊ុលហ្វាត)។
  • លែងសត្វទាចូលក្នុងស្រែជាច្រើនថ្ងៃ
  • ក្នុងកំឡុងពេលដាក់ចិញ្ចឹម ដាក់មងក្នុងប្រឡាយនៃស្រែ ដើម្បីចាប់សត្វចង្រៃ (ស៊ីបង្គា) ដែលប៉ុនប៉ងទៅក្នុងស្រែ ។

    ៧ ការគ្រប់គ្រង និងថែទាំ
  • ការផ្លាស់ប្តូរទឹក គឺជាការសំខាន់ដើម្បីផ្តល់អុកស៊ីសែន ទៅអោយបង្គានិងផ្លាស់ចេញ នូវភាពកង្វក់ដែលមាននៅក្នុងទឹក របៀបនេះគួរយតែអនុវត្តអោយបានពីដងក្នុង មួយខែ។ កត្តាចំបងថែមទៀត គឺទឹកត្រូវបានគេផ្លាស់ប្តូរអោយបានសមស្រប សម្រាប់បង្គាលូតលាស់ និងធំធាត់បានឆាប់រហ័ស។
  • ការផ្លាស់ប្តូរទឹកអាចបង្កើនផងដែរនូវកម្រិត PH នៅក្នុងស្រែជាពិសេសទៅលើពិភព ដីអាស៊ីតស៊ុលហ្វាត
  • ភ្លឺស្រែគប្បីជួសជុល និងសំអាតជារៀងរាល់ឆ្នាំ។
  • បិទរន្ធក្តាមនៅតាមភ្លឺអោយជិត ដើម្បីការពារការហូរច្រោះទឹកចេញ។
  • ត្រូវពិនិត្យជាប្រចាំទៅលើសំណាញ់នៅក្នុងបំពង់បង្ហូរចូល និងចេញ។

    ៨ ការប្រមូលផល
  • យើងអាចប្រមូលផលបង្គាគឺ ៥ ទៅ ៦ ខែក្រោយពីប្រមូលផលស្រូវរួច។
  • បើកចំហរបំពង់បញ្ចេញទឹកដែលនៅផ្នែកទាបជាងគេ ដើម្បីពង្រីកលើស្រែ និងប្រឡាយអមភ្លឺ។
  • ដើម្បីប្រមូលរើសបង្គាដោយដៃនៅលើផ្ទៃស្រែ និងប្រើសំណាញ់អូសនៅតាម ប្រឡាយ។
  • ប្រមូលផលតែបង្គាធំៗ (ធំជាង ១៥ ក្រាម ក្នុងមួយក្បាល) ចំពោះបង្គាតូចៗ ត្រូវដាក់ចិញ្ចឹមត្រៀមសំរាប់ចិញ្ចឹមបន្តទៀត។
  • 
ចំណាំ
បញ្ចូលបង្គាតូចៗ ជាបន្ទាន់ទៅចិញ្ចឹមក្នុងហាប់ប៉ា (ស្បៃមុងចិញ្ចឹមកូនបង្គា) ដើម្បីរក្សា បង្គាសម្រាប់ចិញ្ចឹមនៅពេលបន្ត បញ្ចូនបង្គាធំអោយបានឆាប់ទៅអោយអ្នកដែលត្រូវការ ឬរក្សាវាទុកនៅក្នងទឹកកក ធ្វើយ៉ាងនេះអាចរក្សាបង្គាអោយនៅស្រស់ដ៏ដែល។

         ៩ ការរៀបចំដី ហើយនិងការស្ទូងស្រូវ
  • ប្រើបា្រស់ពូជស្រូវក្នុងស្រុក ការស្ទូងគួរតែធ្វើឡើងនៅពេលដែលជាតិប្រៃមានកម្រិត ទាបជាង ៥ Ppt ភាគពាន់។
  • ភ្ជួរនិងរាស់អោយបានម៉ត់ចត់ល្អមុននិងស្ទូង។
  • ស្ទូងពី ៣០ ទៅ ៤០ ថ្ងៃក្រោពីការសាប
 ការដាក់ជី
  • ដាក់ជីអាម៉ូញ៉ូមស៊ុលហា្វត ៥០ គីឡូក្រាម និងជីលាមកសត្វ ៥ តោនក្នុងមួយហិចតាមុនពេលភ្ជួរ។
  • ដាក់ជីអ៊ុយរ៉េបំប៉នលើកទី ២ ចំនួន ៥០ គីឡូក្រាម ក្នុងមួយហិចតា។
   ការកំចាត់សត្វចង្រៃ
  • មិនអាចប្រើថ្នាំសំលាប់សត្វល្អិត និងថ្នាំសំលាប់ស្មៅនៅក្នុងស្រែនៃការចិញ្ចឹមបង្គា ជាមួយដំណាំស្រូវបានឡើយ ។
  • ប្រើប្រាស់ពូជស្រូវដែលធន់ និងមមាចត្នោត 
  • លែងទាធំៗ រយៈពេលមួយខែចូលទៅក្នុងស្រែ ដើម្បីអោយស៊ីសត្វចង្រៃជាអាហារ ជាពិសេសពពួកមមាច (មុនពេលដាក់បង្គា)។
ចំណាំ
នៅក្នុងករណីដែលមិនអាចជៀសវាងបានពីការប្រើប្រាស់ថ្នាំគីមី មុនបាញ់ថ្នាំយើងត្រូវ ពង្រីក ទឹកក្នុងដើម្បីអោយបង្គារត់ចូលទៅនៅក្នុងប្រឡាយរយៈពេលពី ៣ ទៅ ៤ ថ្ងៃ។   
ការដាក់ចិញ្ចឹមបង្គានៅរដូវប្រាំង

ដើមចាក និងដើមដូងបង្ហាញអោយដឹងថាតំបន់នោះមានកម្រិតប្រៃតិចជាង ១០ ភាគពាន់ និងដើមកោងកាង បញ្ចាក់អោយដឹងថានៅតំបន់នេះមានកម្រិតជាតិប្រៃច្រើន ជាង ១០ ភាគពាន់ ។
  • ក្នុងកំឡុងពេលរដូវប្រាំងដែលមានកម្រិតប្រៃខ្ពស់មិនសមស្របសម្រាប់ដំណាំស្រូវលូត លាស់យើងអាចចិញ្ចឹមបង្គាតែមួយមុខប៉ុណ្ណោះ។
  • គេអាចិញ្ចឹមបង្គាទឹកសាបបានបើសិនជាកម្រិតប្រៃមិនខ្ពស់ជាង ១០ ភាគពាន់ ។ គំរោងនៃការចិញ្ចឹម គឺវាប្រហាក់ប្រហែលគ្នា និងការចិញ្ចឹមនៅរដូវវស្សាដែរ ។ នៅ ពេលដែលកម្រិតជាតិប្រៃខ្ពស់ជាង ១០ ភាគពាន់ បង្គាទឹកសាបនិងត្រូវជាក្រិនមិន អាចលូតលាស់បានទេ។
  • បង្គាខ្លា និងបង្គាចេក (បង្គាទឹកប្រៃ) អាចត្រូវបានគេចិញ្ចឹមក្នុងស្រែពេលដែល កម្រិតជាតិប្រៃច្រើនជាង ១០ ភាគពាន់ ក្នុងរដូវប្រាំង។
            ក ដង់ស៊ីតេនៃការដាក់ចិញ្ចឹមមួយក្បាលក្នុងមួយម៉ែត្រការ៉េ            
            ខ ទំហំកូនបង្គាត្រូវដាក់ ២ ក្រាម ក្នុងមួយក្បាល            
            គ កម្រិតនៃការផ្តល់ចំណី ២ ទៅ ៣ ភាគរយ នៃទំងន់បង្គា            
            ឃ រូបមន្តចំណី
  • កន្ទក់ ឬចុងអង្ករ ៥០ %
  • ម្សៅត្រីកំទិចក្តាម ឬoil cake ៥ ខែ
             ង ពេលវេលានៃការដាក់ចិញ្ចឹមពី ៥ ទៅ ៦ ខែ             
             ច គំរោងការងារផ្សេងៗទៀតប្រហាក់ប្រហែល និងការចិញ្ចឹមបង្គា ទឹកសាបដែរ។                 

ឯកសារយោង 
​​សាកលវិទ្យាល័យកសិកម្មជាស៊ីមកំចាយមារ
 
ថ្ងៃខែ មិនា ឆ្នាំ 2006

កាត់បន្ថយភាពគ្រោះថ្នាក់របស់ថ្នាំពុលដល់សុខភាព និងបរិស្ថាន

កាត់បន្ថយភាពគ្រោះថ្នាក់របស់ថ្នាំពុលដល់សុខភាព និងបរិស្ថាន
កាត់បន្ថយភាពគ្រោះថ្នាក់របស់ថ្នាំពុលដល់សុខភាព និងបរិស្ថាន
 យោបល់ណែនាំខ្លះក្នុងករណីកសិករនៅតែបង្ខំចិត្តប្រើថ្នាំពុល     ដើម្បីជៀសវាងនូវបញ្ហាដែលកើតមានឡើយ ដោយសារថ្នាំពុល មានតែម្យ៉ាងទេគឺ កុំប្រើវាតែម្តង ។
          មានមធ្យោបាយជាច្រើនដែលអាចអោយយើងជៀស វាងពីការប្រើថ្នាំពុលឬប្រើវា
ក្នុងកម្រិតតិចបំផុត យើងខ្ញុំសូមបញ្ជាក់ផងដែរថា ចំពោះគោលការណ៍និងបច្ចេកទេសក្នុង
ការដាំដុះដែលមិនត្រូវការថ្នាំពុលគីមី​ ត្រូវ បានក្រុមយើងខ្ញុំបានចងក្រងឯកសារមួយដាច់ ដោយឡែក ។
​​​        ប៉ុន្តែនេះ ជាការលំបាកក្នុងការកែទំលាប់របស់កសិករយើងដោយសារយើងនៅ
តែយល់ថាថ្នាំពុលជាមធ្យោបាយដែលមានប្រសិទ្ធិភាព ហើយជាបច្ចេក ទេសទំនើប ។ ដូចនេះ ក្នុងករណីអស់លោកអ្នកនៅតែចង់ ឬត្រូវតែប្រើថ្នាំពុលយើងខ្ញុំសូមជូនយោបល់
ណែនាំខ្លះៗ ដើម្បីជួយធានានូវសុវត្ថិភាពក្នុងការប្រើថ្នាំ។         យោបល់ណែនាំផ្តោតទៅលើសកម្មភាពមុនពេលបាញ់ ពេលបាញ់ ក្រោយពេល
បាញ់ ក៏ដូចជាការទុកដាក់ថ្នាំ និងសំបកថ្នាំ ។ ចំណុចណែនាំភាគច្រើន យើងធ្វើការ
ពិពណ៌នាតាមរូបភាព​ដែលតាមចំណងជើងខាងលើ ។ ចំណុចសំខាន់មួយទៀតដែល
យើងខ្ញុំចង់រំលឹកដល់ លោកអ្នកដែរ គឺគ្មានថ្នាំការពារដំណាំណាដែល មានជាតិពុលទេ គ្រាន់តែកំរិតពុលរបស់វាខុសគ្នា ហើយជួនកាលវាពុលភា្លម តែជួនកាលវាចាប់ផ្តើមចេញ
រោគសញ្ញាបន្ទាប់ពីប្រើច្រើនឆ្នាំមក ។ ទន្ទឹមនិងនេះ យើងខ្ញុំសូមរំលឹកផងដែរថាប្រសិន បើលោកអ្នកត្រូវតែប្រើថ្នាំការពារដំណាំដោយ ជៀសវាមិនបាន យើងមានសំណូមពរ ដូចខាងក្រោមៈ
  •  សូមជៀសវាងប្រើថ្នាំដែលមានកម្រិតពុលខ្លាំងដល់មនុស្ស
  •  សូមជៀសវាងការប្រើថ្នាំដែលមានបន្សល់ជាតិពុលយូរក្នុងបរិស្ថាន
  •  សូមជៀសវាងប្រើថ្នាំដែលពុលខ្លាំងដល់ត្រី និងឃ្មុំ
  •  សូមជៀសវាងលាយថ្នាំច្រើនមុខចូលគ្នា
  •  សូមជៀសវាងលាយថ្នាំទៅតាមការនឹកឃើញ
  •  សូមជៀសវាងបាញ់ថ្នាំរហូតដល់ថ្ងៃប្រមូលផល
  •  សូមជៀសវាងបណ្តាលអោយមនុស្សចូលចំការដែលទើប និងបាញ់ ថ្នាំហើយ ចំពោះដែលពុលខ្លាំង គឺមួយក្រុម ត្រូវគេហាមចូលក្នុង រយៈពេល ៤៨ ម៉ោង ដល់ ៧២ ម៉ោង ក្រោយពេលបាញ់ថ្នាំហើយ ។
    យោបល់ និងសំណូមពរផ្សេងៗ ទៀត ដើម្បីធានានូវសុវត្ថិភាពខ្លះៗ ក្នុងការ ប្រើថ្នាំពុល យើងមានបង្ហាញដូចជា រូបភាពបន្តបន្ទាប់នៅក្នុងឯកសារនេះ។
ឯកសារយោង    
    ព្រឹត្តប័ត្រនាយកដ្ឋានក្សេត្រសាស្រ្ត និងកែលំអដីកសិកម្ម ការិយាល័យ ការពារដំណាំ និងត្រួតពិនិត្យ ភូតគាម អនាម័យ លេខៈ ៦-៩ ឆ្នាំ២០០៥     ថ្នាំពុលការពារដំណាំ និងបញ្ហារបស់វា មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា អង្គកាសេដាក CEDAC ២០០២ ព្រឹត្តប័ត្រអ្នកឃ្លាំមើលថ្នាំពុលកសិកម្ម ២០០៥
    ឯកសារអនុញ្ញាស្តុកខូម ស្តីពីសារធាតុ POPs
    អនុក្រឹត្យលេខ ៦៩អនក្រ.បក ស្តីពី បមាណី និងការគ្រប់គ្រងសម្ភារៈ កសិកម្មចុះថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០០២

ថ្នាំពុល និងសុខភាព

 ថ្នាំពុល និងសុខភាព
 ថ្នាំពុល និងសុខភាព
      រោគសញ្ញា និងសញ្ញានៃការពុលភ្លាមរោគសញ្ញាសំខាន់ៗ និងបំរែបំរួលកើតមានឡើង ក្នុងរាងកាយ ដោយសារឥទិ្ធពល
ថ្នាំពុល
    • ប្រព័ន្ធសរសៃប្រសាទៈ ឈឺក្បាល វិសមុខ នឿយហត់ ប្រកាច់ញ័រ ដៃ ដំណើរទ្រេតទ្រោត សន្លប់ ភ្លឹក​ ។
    • សាច់ដុំៈ រមូលក្រពើ សាច់ដុំខ្សោយ ញាក់ត្របភ្នែក ។
    • ទឹកក្រញេញៈ បែកញីសច្រើន ចេញទឹកមាត់ច្រើន ចេញទឹកភ្នែកច្រើន
    • សរីរាង្គផ្សែងៗ : ដកដង្ហើមថប់ ក្អួត រាគ ឈឺទ្រូង ហៀរសំបោរ ឈឺ ពោះ ចេះតែចង់ក្អួត ព្រឹលភ្នែក ។
          ដូចយើងដឹងរួចហើយថ្នាំពុលអាចប៉ះពាល់ដល់រាងកាយ និងសុខភាពតាម រយៈការចូលតាមមាត់ តាមស្បែក និងការដកដង្ហើម ។ ថ្នាំពុលដែលចូលក្នុងខ្លួន មនុស្សយើង អាចបង្កងាយកើតមានរោគសញ្ញា និងសញ្ញាពុលមួយចំនួន ។ ក្នុងករណីពុលខ្លាំង ឬ ពុលភ្លាម រោគសញ្ញាលេចចេញក្រោយពេលថ្នាំពុលចូល ក្នុងខ្លួនមនុស្សយើង ក្រោយពេលកន្លះម៉ោង ឬមួយម៉ោងហើយ រោគសញ្ញា និង សញ្ញាអាចបន្តរហូតដល់ ២ ទៅ ២៤ ម៉ោង ដោយអាស្រ័យទៅតាមប្រភេទថ្នាំពុល។ 

    ការប៉ះពាល់របស់ថ្នាំពុលការពារដំណាំលើការបន្តពូជ
          បញ្ហាគួរអោយព្រួយបារម្ភមួយដែរ គឺឥទិ្ធពលនៃថ្នាំពុលទៅលើការបង្កកំណើត របស់មនុស្ស ។ តាមការស្រាវជ្រាវកន្លង គេបានធ្វើអំណះអំណាងថាឥទិ្ធពលរបស់ ថ្នាំពុលក៏អាចធ្វើអោយមានការប៉ះពាល់ទៅលើការបង្កកំណើតមនុស្សដូចជាៈ
    •  ប៉ះពាល់ដល់កូនក្នុងផ្ទៃ អាចបណ្តាលអោយកូនរលូត កើតមិនគ្រប់ ខែ ឬកើតមិនគ្រប់លក្ខណៈ។
    •  ថ្នាំពុលខ្លះអាចធ្វើអោយមានការផ្លាស់ប្តូរ ដល់លក្ខណៈបន្ត ឧទាហរណ៍ៈ វាអាចទៅជាគ្មានកូន ។
    •  ថ្នាំពុលអាចប៉ះពាល់ដល់ទារកតាមរយៈការបំបៅដោះ នៅពេល ម្តាយមានការប៉ះពាល់ថ្នាំពុល ។ ថ្នាំពុលខ្លះចូលទៅក្នុងខ្លួន មនុស្សយើង វាអាចប្រមូលផ្តុំនៅត្រង់កន្លែងមាន ជាតិខ្លាញ់ពិសេស ទឹកដោះ ។
    •  ការថយចុះមុខងារក្រលៀន
    •  ជម្ងឺមហារីក ក្រពះ ថ្លើម សួត តំរងនោម ...
    ជម្ងឺរុំារៃដោយសារការប្រើប្រាស់ថ្នាំពុលការពារដំណាំ      ផលវិបាកសំខាន់ដល់សុខភាព បន្ទាប់ពីប្រើថ្នាំពុលអស់រយៈពេលយូរឆ្នាំ គឺការចុះ ទ្រុឌទ្រោម នៃសុខភាព និងរាងកាយដែលហៅថា ភាពពុលរុំារៃ។ ភាពពុល រុំារៃនេះ កើតមានចំពោះអ្នកទទួលឥទិ្ធពលពីថ្នាំពុលរយៈពេលរាប់ខែ រាប់ឆ្នាំមក ហើយ។        រោគសញ្ញា និងការបំរែបំរួលមិនល្អ ក្នុងរាង្គកាយដោយសារការពុលរុំារៃមានដូចជាៈ
    •  ការខ្សោយសាច់ដុំមានន័យថា វាហាក់បីដូចជា យើងចាប់អ្វី មួយចេះតែរបូតពីដៃ។
    •  ដំណើរទ្រេតទ្រោត មានលក្ខណៈដូចមនុស្សស្រវឹងស្រាញ័រដៃ ញ័រជើង ញាក់ភ្នែក ជាប់រហូត ។
    •  មានកើតបញ្ហាពីស្បែក ដូចជា បែកស្រការបកស្បែកកន្ទួរក្រហមជាដើមមាន កើតរោគស្លន់ស្លោ និងមានពេលខ្លះ អាចប្រកាច់ឃើញសភាពអ៊ូរអរមិនបាន ។
    •  ការរលាកក្រពះ តំរងនោម និងថ្លើម
    •  កំលាំងមានការចុះខ្សោយជាលំដាប់ ធ្វើការឆាប់ហត់
    •  ប៉ះពាល់ដល់សសៃប្រសាទ ដែលធ្វើអោយអ្នកប្រើប្រាស់ថ្នាំពុលមានការថយ ចុះនូវការចងចាំ មានការផ្លាស់ប្តូរ ចរិកលក្ខណៈ ដូចជា ឆាប់ខឹង ឬស្ពឹកមួយ ចំហៀងខ្លួន ។
    •  ថ្នាំពុលវាបំផ្លាញនូវប្រព័ន្ធការពារដែលអាចធ្វើអោយងាយទទួលជម្ងឺ ឬ
      ឧស្សាហ៍ឈឺ ។
    ការបន្សល់ទុកជាតិថ្នាំពុលក្នុងបរិស្ថាន    មានថ្នាំពុលខ្លះមិនអាចរលាយសាបអស់ងាយស្រួលទេ បន្ទាប់ពីប្រើហើយវាអាចនៅ សល់ក្នុងដី ទឹកនិងរាងកាយ របស់សត្វ និងមនុស្សរហូតដល់រាប់ ឆ្នាំ ។ ឧទាហរណ៍ៈ ម្សៅ ដេ ដេ តេ ។ភាពមិនងាយរលាយ ឬសាប ដោយសារថ្នាំទាំងនោះ វាមិនរលាយក្នុងទឹក តែវារលាយនៅពេលវាប៉ះជាតិខ្លាញ់ ។ ដូចនេះ​ ពេលវា ធា្លក់ចូលដល់ក្នុងទឹកបរិមាណថ្នាំ ខ្លះត្រូវទើរនៅក្នុងរុក្ខជាតិ  និងសត្វនៅក្នុងទឹក (ភាសាបច្ចេក ទេស គេហៅថា ប្លង់តុង ) ។     ជាតិនេះត្រូវបានឆ្លងកាត់បន្តពីសត្វមួយទៅសត្វមួយទៀត ហើយជួនកាលដល់ មនុស្សតាមរយៈច្រវាក់ចំណីអាហារ ហើយកំហាប់ថ្នាំពុលចេះតែកើនឡើងៗ ។ ការកើនឡើងនៃកំហាប់ថ្នាំពុលនេះ ដោយសារសត្វធំមួយត្រូវស៊ីសត្វតូចច្រើន ។ ដូចនេះ បរិមាណ ថ្នាំពុលដែលមាននៅក្នុងសត្វតូចៗ ត្រូវប្រមូលផ្តុំនៅក្នុងសត្វធំ។ ឧទាហរណ៍ៈ កសិករម្នាក់បាញ់ថ្នាំ ហើយថ្នាំនោះហូរចូលមកក្នុងទឹក ហើយវាចូលស្ថិតនៅក្នុងខ្លួនកូន ដង្កូវតូច ៗ ( ប្លង់តង )។ កូនត្រីក៏ស៊ីដង្កូវនេះ ហើយកូនត្រី ត្រូវស៊ីដោយត្រីធំផ្សេងៗទៀត ហើយត្រីនេះ អាចត្រូវសត្វរំពេចាប់ស៊ី ឬត្រូវ មនុស្សចាប់បរិភោគ ។ ឆ្លងតាមការច្រវ៉ាក់  ចំណីអាហារគ្នានេះ នាំអោយជាតិ ថ្នាំ អាចចូលមកដល់ខ្លួនមនុស្សយើង ឬសត្វផ្សេងៗ ទៀត ដោយកំហាប់របស់ថ្នាំ អាចកើនរហូតទៅដល់រាប់លានដង ។ 
    សត្វរំពេ
    ក្នុងទឹក
    ពងសត្វរំពេ
    ត្រីតូចៗ
    ប្លង់តង់សត្វ
    ប្លង់តង់រុក្ខជាតិ
    ត្រីធំ
                ដោយសារពពួកថ្នាំដែលមិនងាយរលាយ ហើយចេះតែស្ថិតនៅយូរអង្វែង នាំមកនូវគ្រោះថ្នាក់ដល់បរិស្ថាន ក៏ដូចជា សុខភាពរបស់យើង ដូចនេះ បងប្អូន កសិករជៀសវាងកុំប្រើថ្នាំទាំងនេះ ជាពិសេសថ្នាំផប ១២ មុខមានៈ
    លរសារធាតុ POPsPOPs កើតពីការផលិតPOPs កើតដោយអចេ្ចនា
    ថ្នាំកសិកម្មគីមីឧស្សាហ៍កម្មសារធាតុគីមីកើតឯកឯង
    Aldrim អលឌ្រីន+  
    chlodane ក្លរដែន+  
    DDt ដេដេតេ+  
    Dieldrin ឌីលឌ្រីន+  
    Endrin អង់ឌ្រីន+  
    Heptachlor អិបតាក្លរ+  
    Mirex មីរិច+  
    Toxaphene តូសាហ្វែន+  
    Hexachlorbenzebe អិចសាក្លរបង់សែន+++
    ១០PCP s ភីស៊ីប៊ី ++
    ១១Chlornated Dioxins  ឌីអុកស៊ីន  +
    ១២Chlorinated Furans  ហ្វូរ៉ាន  +
     
    • អនុសញ្ញាស្តុកខូមសារធាតុស្តីពីពុលសរីរាង្គមិនងាយបំបែកធាតុៈ
    • គោលបំណង ការពារសុខភាពមនុស្ស និងបរិស្ថាន​អោយជៀសវាង ផុតពីគ្រោះថ្នាក់ និងការ កកសន្សំជាតិពុលដែលបង្ក ដោយសារធាតុ ផបPOPs ចំនួន ១២​មុខ ។
    • ទិសដៅអនុវត្តៈ ដើម្បីសម្រាចគោលបំណងខាងលើ
    • ចាត់វិធានការច្បាប់ និងរដ្ឋបាលបញ្ឈប់ការផលិត និងនាំចូល សារធាតុ OPs/POPs ថ្នាំកសិកម្ម ។
    • រៀបចំផែនការគ្រប់គ្រងសំណល់ OPs/POPs ថ្នាំកសិកម្ម និង​ ផែនការកំទេចចោល ប្រកបដោយសុវត្ថិភាពបរិស្ថាន ។
      យើងខ្ញុំក៏សូមបញ្ជាក់ថា អនុញ្ញាតស្តុកខូម បានអនុម័ត ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ នៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត បានដាក់អោយចុះហត្ថ លេខាថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០០១ និងចូលជាធរមានថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០០៤ ព្រមទាំងគិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០០៥ មាន ១១០ ប្រទេសជាច្រើននៅលើ ពិភពលោក ជាសមាជិក ដោយរួមទាំងប្រទេសកម្ពុជាផងចុះកិច្ចព្រមព្រៀងលើអនុញ្ញាតអន្តរជាតិ អនុសញ្ញា​ផប POPs ​ Persistent Organic Pollutants ។  ឯកសារយោង
     វិទ្យាស្ថានស្រាវជ្រាវ​និងអភិវឌ្ឍកសិកម្មកម្ពុជា
    ​ កញ្ញា 01 2003
     ព្រឹត្តប័ត្រអ្នកឃ្លាំមើលថ្នាំពុលកសិកម្ម ២០០៥

    សុវត្ថិភាពពេលបាញ់ថ្នាំពុល

    សុវត្ថិភាពពេលបាញ់ថ្នាំពុល
    សុវត្ថិភាពពេលបាញ់ថ្នាំពុល
          ថ្នាំពុលអាចក្លាយទៅជាសារធាតុដ៏មានគ្រោះថ្នាក់តាមរយៈការ ប្រើប្រាស់មិនបានត្រឹមត្រូវ។ មានបច្ចេកទេសជាច្រើនក្នុងការប្រើ ប្រាស់ថ្នាំពុល នៅក្នុងស្រែ ឬចំការអាស្រ័យ
    ទៅតាមប្រភេទដំណាំប្រភេទសមាសភាពចង្រៃ និងឧបករណ៍ដែលត្រូវយកមកប្រើ ប្រាស់។ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ អោយនៅ កម្រិតអប្បរមាមក លើសុខភាពអ្នកប្រើប្រាស់ត្រូវអនុវត្តតាមគោលការណ៍ណែ នាំដូចខាងក្រោម៖
    • មិនអនុញ្ញាតអោយអ្នកមិនបានរៀនសូត្រក្នុងវគ្គបណ្តុះបណ្តាលស្តី ពីសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំពុលបាញ់ថ្នាំបានឡើយ ។
    • ត្រូវស្លៀកពាក់ការពារខ្លួនដើម្បីកាត់បន្ថយអោយបានជាអតិបរមានូវថ្នាំពុលដែល អាចខ្ទាចមក ប៉ះលើខ្លួនប្រាណ។
    • ត្រូវពាក់ស្រោមដៃ ស្បែកជើងជាប្រចាំនៅពេលប្រើប្រើប្រាស់ថ្នាំពុល
    • ត្រូវពាក់ប្រដាប់ការពារផ្លូវដង្ហើមអោយបានត្រឹមត្រូវ និងថែរក្សាវាអោយបានល្អ ព្រោះវាមានសារៈសំខាន់ណាស់ សម្រាប់ ការពារវ៉ែនតា និងរបាំងការពារ មុខនៅពេលបាញ់ថ្នាំ ដើម្បីការពារ ភ្នែក និងផ្ទៃមុខ កុំអោយទឹកថ្នាំខ្ទាតត្រូវ។
    • ត្រូវប្រើថ្នាំពុលណាដែលមានគ្រោះថ្នាក់កម្រិតទាបចំពោះមនុស្សសត្វ និងបរិស្ថាន តែមានប្រសិទ្ធិភាពក្នុងការកំចាត់សមាសភាពចង្រៃ។
    • មិនត្រូវអោយអ្នកឈរមើល ក្មេង និងសត្វចិញ្ចឹមនៅក្នុងស្រែចំការ នៅពេលកំពុងបាញ់ថ្នាំ។
    • មិនអនុញ្ញាតអោយមនុស្សចូលក្នុងស្រែ ឬចំការពេលកំពុងបាញ់ថ្នាំ ឬ ក្រោយពេលបាញ់ថ្នាំរួចឡើយ។
    • មិនត្រូវបាញ់ថ្នាំបញ្ច្រាសទិសខ្យល់បកឡើយ ពីព្រោះ វាបណ្តាល អោយទឹកថ្នាំខ្ទាតមកលើខ្លួនប្រាណ។
    • មិនត្រូវបាញ់ថ្នាំនៅក្នុងពេលខ្យល់កំពុងបក់បោកខ្លាំងដែលអាចបណ្តាលអោយ ទឹកថ្នាំបើងខុសពីគោលដៅ។
    • មិនត្រូវប្រើមាត់ផ្លុំក្បាលប៊ិចដែលស្ទះត្រូវសំអាតវាដោយប្រើបំណែក ឈើ តូចៗ ឬដើមស្មៅ និងទឹក។
    • មិនត្រូវបាញ់ថ្នាំពេលមានអាកាសធាតុក្តៅខ្លាំងពេក ព្រោះ ការបែក ញើស ពេលបាញ់ថ្នាំបណ្តាលអោយស្បែកយើងងាយស្រូបយកជាតិ ពុល។
    • មិនត្រូវអោយប្រើឧបករណ៍ក្មេងលេចធ្លាយវានឹងបណ្តាលអោយទឹក ថ្នាំប្រឡាក់លើខ្លួនប្រាណ និងធ្វើអោយប៉ះពាល់សុខភាពអ្នកបាញ់ថ្នាំ។
    • លាងសំអាត និងត្រួតពិនិត្យឧបករណ៍បាញ់ថ្នាំនៅពេលចប់ការងារ
    • ត្រូវលាងទឹកសំអាតឧបករណ៍បាញ់ថ្នាំទៅក្នុងរណ្តៅរួចលប់ដីអោយ ជិត
    • ត្រូវដាក់ផ្លាកសញ្ញាក្បាលខ្មោចដោយសសេរថាៈ គ្រោះថ្នាក់នៅក្នុង ស្រែ ឬចំការបាញ់ថ្នាំពុល ។
    ឯកសារយោង
      ព្រឹត្តប័ត្រអ្នកឃ្លាំមើលថ្នាំពុលកសិកម្ម ២០០៥
       វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា
       កញ្ញា 01 2003

    សុវត្ថិភាពពេលលាយថ្នាំពុល

    សុវត្ថិភាពពេលលាយថ្នាំពុល
    សុវត្ថិភាពពេលលាយថ្នាំពុល
          ថ្នាំពុលដើរតួយ៉ាងសំខាន់ក្នុងការកំចាត់កត្តាចង្រៃលើដំណាំដូចជា សត្វល្អិត កណ្តុរ បាក់តេរី ... ។ ​អ្នកប្រកបមុខរបរកសិកម្មត្រូវចាប់ អារម្មណ៍ខ្ពស់ទៅលើការ ប្រើប្រាស់ថ្នាំពុលប្រកប
    អ្នកប្រកបមុខរបរកសិកម្មត្រូវចាប់អារម្មណ៍ខ្ពស់ទៅលើការ ប្រើប្រាស់ថ្នាំពុលប្រកប ដោយប្រសិទ្ធិភាព និងសុវត្ថិភាព​ ។ ដូចនេះដើម្បីប្រើប្រាស់ប្រកបដោយសុវត្ថិភាព
    ( ជាបឋមត្រូវអានការណែនាំនៅលើ សំបកកញ្ចប់ ឬ កំប៉ុង ) ដើម្បីអោយបានដឹងច្បាស់ លាស់អំពីកម្រិតថ្នាំពុលដែលត្រូវប្រើ ជាធម្មតា ត្រូវអនុវត្តន៍តាមកម្រិតដែលបានកំណត់ សម្រាប់ថ្នាំ និងទឹកដែលត្រូវលាយ ផ្ទៃដី ត្រូវបាញ់ប្រភេទដំណាំ និងសមាសភាពចង្រៃ​ ដែលត្រូវកំចាត់ផងដែរ។ ការលាយ ថ្នាំ កម្រិតខ្ពស់ជាងការណែនាំធ្វើអោយខាតបង់ថវិកា ប៉ះពាល់ដល់សុខភាព និងបរិស្ថាន ។ ការលាយថ្នាំកម្រិតទាបពេកធ្វើអោយបាត់បង់ ប្រសិទិ្ធថ្នាំពុល ព្រម ទាំងធ្វើសមាសភាព ចង្រៃឆាប់ធន់ទ្រាំ ឬសុំាទៅនិងថ្នាំពុលនោះ ។       ចំពោះថ្នាំគ្រាប់ ឬថ្នាំម្ស៉ៅដែលមិនលាយជាមួយទឹកអាចយកទៅបាចផ្ទាល់ក្នុង ស្រែចំការតែម្តង ដោយបាច និងដៃ ឬម៉ាស៊ីនបាចម្សៅ។ ចំពោះថ្នាំពុលសណ្ឋានម្សៅ ដែលត្រូវលាយជាមួយទឹក​ ត្រូវជាមួយកម្រិតណែនាំ ហើយកូរអោយបានសព្វមុនពេល បាញ់លើដំណាំ។ រីឯថ្នាំពុលដែលមានសណ្ឋានរាវដែលងាយរលាយក្នុងទឹកក៏ត្រូវលាយ តាមកម្រិតណែនាំផងដែរ។        ដើម្បីធានាបាននូវសុវត្ថិភាពនៅពេលលាយថ្នាំត្រូវអនុវត្តតាមការណែនាំមួយ ចំនួនដូចខាងក្រោម៖
    •  ត្រូវប្រើប្រាស់ថ្នាំពុលតាមការណែនាំ
    •  ត្រូវស្លៀកសំលៀកបំពាក់ការពារខ្លួនប្រាណអោយបានត្រឹមត្រូវ
    •  មិនត្រូវមានអ្នកឈរមើល ឬសត្វមកក្បែរនៅពេលកំពុងលាយថ្នាំ
    •  ត្រូវប្រើប្រាស់ឧបករណ៍សមស្រប ដើម្បីវាល់និងលាយថ្នាំ
    •  មិនត្រូវលាយថ្នាំលើសពីតម្រូវការបាញ់ឡើយ
    •  ត្រូវប្រុងប្រយ័ត្នចំពោះការលាយថ្នាំដែលមានសណ្ឋានជាម្សៅម៉ដ្ឋ ដោយជៀសវាងការហុយបើងមកលើខ្លួនប្រាណ។
    •  ពេលចាក់បញ្ចេញថ្នាំពុល ដែលមានសណ្ឋានជាម្សៅចេញពីថង់ ត្រូវដាក់មាត់ថង់កៀកនឹងមាត់ធុងលាយថ្នាំ ។
    •  មិនត្រូវប្រើដៃចូក ឬកូរថ្នាំពុលឡើយ ព្រោះជាតិពុលអាចជ្រៀប ចូលយ៉ាងងាយតាមស្បែក ។
    •  ធុងលាយថ្នាំ និងរង្វាស់រង្វាល់ប្រើប្រាស់លាយថ្នាំពុលដាច់ខាតមិនត្រូវ យកប្រើប្រាស់ក្នុងគោលបំណងផ្សេង ទៀតទេ។
    •  ពេលវាល់ថ្នាំត្រូវប្រុងប្រយ័ត្នកុំអោយមានខ្ទាតកំពប់ប្រឡាក់ខ្លួនប្រាណ។
    •  មិនត្រូវប្រើទុយោបឺតបង្ហូរថ្នាំពុលប្រភេទរាវទេ។
    •  លាងសំអាតសំភារទាំងអស់ក្រោយប្រើប្រាស់រួច។
    •  ត្រូវចាក់លាងសំអាតទៅក្នុងរណ្តៅឆ្ងាយពីអណ្តូង និងដំណាំ មិនត្រូវ ប្រើប្រាស់សំភារលាយថ្នាំពុលក្នុងគោលបំណងផ្សេងឡើយ។
    •  បន្ទាប់ពីប្រើប្រាស់រួច ត្រូវបិទគំរបថ្នាំដែលនៅសល់អោយបានជិតល្អ ដើម្បីជៀសវាងការកំពប់ហើយត្រូវទុកដាក់វាកន្លែងដែលមានសុវត្ថិភាព
    •  ត្រូវថែរក្សាថ្នាំពុលនៅក្នុងដបឬកញ្ចប់ដើមរបស់វាមិនត្រូវផ្ទេរទៅដាក់ ក្នុងដបភេសជ្ជៈ​ ឬសំបកកញ្ចប់ចំណីអាហារផ្សេងៗទៀតទេ។

    ឯកសារយោង  
    វិទ្យាស្ថានស្រាវជា្រវ និងអភិវឌ្ឍកសិកម្មកម្ពុជា
    September 01 . 2003
     

    ការណែនាំអពីសុវត្ថិភាពមុន និងពេលទិញថ្នាំកសិកម្ម

     ការណែនាំអពីសុវត្ថិភាពមុន និងពេលទិញថ្នាំកសិកម្ម
     ការណែនាំអពីសុវត្ថិភាពមុន និងពេលទិញថ្នាំកសិកម្ម
          ថ្នាំពុលជាផលិតផលគីមីដែលអាចសំលាប់កំចាត់កត្តាចង្រៃ ដូចជាសត្វល្អិត ស្មៅចង្រៃ និងជម្ងឺដែលបណ្តាលអោយខូចខាតដំណាំ និងកសិផលស្តុកទុក។
            ក៏ប៉ុន្តែវាអាចបណ្តាលអោយគ្រោះថ្នាក់មនុស្ស​ សត្វ និងបរិស្ថាន តាមរយៈការប្រើ បា្រស់មិនសមស្របតាមបច្ចេកទេស។ ហេតុនេះមុនសម្រេចចិត្ត ទិញថ្នាំពុល និង ពេលទិញថ្នាំត្រូវពិចារណារអោយបានម៉ត់ចត់និងត្រឹមត្រូវបំផុត ដើម្បីជៀសវាង ការខូចខាតប្រាក់ពេលវេលា និងគ្រោះថា្នក់ដល់ខ្លួនឯង និងសង្គម ។         មុនពេលទិញថ្នាំ      មុននិងសម្រេចចិត្តទិញថ្នាំពុលជាដំបូងត្រូវការស្គាល់ប្រភេទកត្តាចង្រៃដែល ត្រូវកំចាត់នោះ អោយបានច្បាស់លាស់សិនថាវាជា សត្វល្អិតអ្វី សត្វកណ្តូប ឬស្មៅចង្រៃ ឬជម្ងឺដែលបង្កឡើងដោយ ផ្សិតបាក់តេរី វីរុស ឬណេម៉ាតូត។         បញ្ហានេះគួរពិគ្រោះជាមួយ អ្នកជំនាញការពារដំណាំ ភ្នាក់ងារកសិកម្ម ឬ កសិករដែលមានបទពិសោធន៍ និងបានរៀនសូត្រអំពីបច្ចេកទេសការពារដំណាំ និងសុវត្តិភាពនៃការប្រើប្រាស់ថ្នាំពុល ។
             ពេលទិញថ្នាំកសិកម្ម
    •  ត្រូវពិនិត្យមើលដបថ្នាំ ឬកញ្ចប់ដែលបិទជិតល្អ មិនត្រូវទិញថ្នាំដែល មានស្នាមរបើកគំរប ឬស្នាមជ្រាបកញ្ចប់រហែក ឬធ្លោសធ្លាយទេ ។
    • ត្រូវទិញថ្នាំត្រឹមតែបរិមាណត្រូវការប៉ុណ្ណោះមិនគួរទិញលើសតម្រូវការនាំអោយ ពិបាកដល់ការទុកដាក់ និងបណ្តាលអោយមានគ្រោះ ថ្នាក់ដល់ខ្លួនឯង ជាពិសេសក្មេងៗ និងសត្វពាហនៈ ។
    •  ពិនិត្យរូបភាព ឬផ្លាកសញ្ញា និងអានអោយបានច្បាស់អំពីការណែ នាំដែលសរសេរលើដប ឬកញ្ចប់នោះ ។
    • ឈ្មោះពាណិជ្ជកម្ម ឬសារធាតុសកម្ម
    • ទម្រង់ថ្នាំ និងភាគរយនៃសារធាតុសកម្មថ្នាំ
    តើភាពពុល និងភាពគ្រោះថ្នាំរបស់ថ្នាំខុសគ្នាយ៉ាងដូចម្តេច ?អង្គការសុខភាពពិភពលោក ( ដែលហៅកាត់ថា WHO ) បានធ្វើចំណាត់ ថ្នាក់ថ្នាំពុលជា ៤ ក្រុម ដោយយោងទៅតាមភាពពុលរបស់វា ។ 
    ក្រុមទាំង ៤ នោះមានដូចខាងក្រោម
    1.  ក្រុមគ្រោះថ្នាក់ខ្លាំងមែនទែន ( ក្រុមលេខ ១.ក ): មានន័យថា បរិមាណថ្នាំតែ ២ ទៅ ៣ ដំណក់មួយកូនស្លាបព្រា អាចធ្វើអោយមនុស្សពេញជំទង់ម្នាក់ពុលស្លាប់ បាន។ ចំពោះពពួកក្រុមនេះ ជាទូទៅ មានដាក់សញ្ញាក្បាលខោ្មចជាសំគាល់ ។ឧទាហរណ៍ៈ ហ្វូលីដុល (ដេរ៉ា )​ , ហ្វូសឌ្រីន ( ផិត ) , ឡក់ហ្វូស ( បាតដៃ ) ។
    2.  ក្រុមគ្រោះថ្នាំខ្លាំង ( តាងដោយក្រុមលេខ ១. ខ )មានន័យថា ជាតិពុលពី ១ កូនស្លាបព្រា​ ដល់ ២ ស្លាបព្រាបាយអាចធ្វើអោយមនុស្សពេញវ័យម្នាក់ពុលស្លាប់ បាន។ ឧទាហរណ៍ៈ ម៉ូនីទ័រ (ទឹកស្អុយ)អាសូឌ្រីន ហ្សាំងដូស្វីត (ថ្នាំកណ្តុរ ) ។
    3.  ក្រុមគ្រោះថ្នាក់ខ្លាំងល្មម ( តាងដោយក្រុមលេខ ២ ):មានន័យថា ជាតិពុលមានបរិមាណ ពី ២ ស្លាបព្រាបាយ ដល់មួយកែវ ទើបអាចពុលស្លាប់ មនុស្សពេញវ័យម្នាក់បាន ។ ឧទាហរណ៍ៈ រីជេន​ (តុក្កតា)​ វីហ្វេនវ៉ា (ញីឈ្មោល) និងដេដេតេ ។
    4.  ក្រុមមិនសូវគ្រោះថ្នាក់ (តាងដោយក្រុមលេខ ៣ ): មានន័យថា ជាតិពុលមានបរិមាណពី ២ កូនកែវ ដល់១ កែវ (ប្រហែលកន្លះលីត្រ) ទើបអាចសំលាប់មនុស្សពេញវ័យម្នាក់បាន ។ ឧទាហរណ៍ៈ ជួរីសាយ ( សង់ឌ័រ ) ប៉េកាស៊ុស ( ធៀប ឬសញ្ញាពេទ្យ ) អាបាមិចទីន (រូបដង្កូវប្រតោក ) ៕
    បំរាមៈ ហាមដាច់ខាតប្តូរ ឬកញ្ចប់ថ្នាំពុលទៅក្នុងដបភេសជ្ជៈ ឬកញ្ចប់ម្ហូរអាហារ ។ ព័ត៌មានលំអិតសូមទាក់ទង ជាមួយការិយាល័យក្សេត្រសាស្រ្ត និងអ្នកមានជំនាញ បច្ចេកទេសនៅជិតអ្នក។
    ឯកសារយោង
      វិទ្យាស្ថានស្រាវជា្រវ និងអភិវឌ្ឍកសិកម្មកម្ពុជា
      September 01 . 2003

    ចំណេះដឹងទាក់ទងទៅថ្នាំពុលការពារដំណាំ

     ចំណេះដឹងទាក់ទងទៅថ្នាំពុលការពារដំណាំ
     ចំណេះដឹងទាក់ទងទៅថ្នាំពុលការពារដំណាំ
        មានកសិករខ្មែរជាច្រើន ជាពិសេសអ្នកប្រកបរបរដាំបន្លែ និងដំណាំ ផ្សេងៗសម្រាប់លក់ក៏ដូចជា អ្នកធ្វើស្រែប្រាំងបាន និងកំពុងនិយម ប្រើថ្នាំពុលដែលទិញមកពី៏ផ្សារ។
      កសិករយើញមួយចំនួនធំ ចាត់ទុកថ្នាំពុលជាដំណោះស្រាយ មួយ យ៉ាងលឿនទាន់ ចិត្តក្នុងការការពារដំណាំ។ មានកសិករខ្លះយល់ថាថ្នាំពុលជាថ្នាំ ដែលជួយអោយដំណាំ លូតលាស់បានល្អ។ កសិករភាគច្រើនដែលយើងបានជួប បានប្រើប្រាស់ថ្នាំដោយមិន បានដឹងថាវាជាថ្នាំត្រូវនឹងសត្វល្អិត ឬជម្ងឺអ្វីនោះទេ ពេលខ្លះគាត់មិនបានដឹងថាវាជាថ្នាំ ប្រភេទអ្វីអោយបានច្បាស់លាស់ ដោយចេះ តែប្រើស្មានៗ លាយច្រើនមុខចូលគ្នា​ លាយគ្មានកម្រិតច្បាស់លាស់ និងបាញ់ ច្រើនសារ ។ នៅពេលប្រើប្រាស់ គាត់ហាក់ដូចជា មិនសូវមានការបារម្ភពីសុខ ភាពផ្ទាល់ខ្លួនទាល់តែសោះ ។ មានកសិករខ្លះមិនបាន កត់ សំគាល់ថា ខ្លួនប្រើថ្នាំ រហូតដល់ពេលធ្លាក់ខ្លួនឈឺធ្ងន់ទើបយល់ថា មកពីការ ប្រើប្រាស់ ថ្នាំច្រើនជ្រុលពេក ។ មានអ្នកខ្លះដាំបន្លែយូរទៅសឹងតែរកប្រាក់ចំណូលមកទប់ និងការ ចំណាយលើ ការប្រើប្រាស់ថ្នាំ និងព្យាបាលជម្ងឺផ្ទាល់ខ្លួនសឹងមិនបាន រហូតដល់ផ្អាក ឬ បោះបង់ មុខរបរនេះចោល។ មានអ្នកខ្លះបាញ់ខ្លួនឯងលែងកើតក៏ជួលអ្នកដទៃមកបាញ់ រហូតដល់អ្នកស៊ីឈ្នួលបាញ់ថ្នាំអោយគេនោះ បាញ់លែងកើតដោយខ្លួនឯងធ្លាក់ខ្លួនឈឺ ដែរ។ក្រៅពីនេះមានគ្រួសារខ្លះ នៅពេលឪពុកបាញ់ថ្នាំ លែងកើត​ដោយសុខភាពចុះ ខ្សោយបានផ្ទេរអោយប្រពន្ធកូនបាញ់បន្ត ធ្វើអោយសុខភាពគ្រួសារ ទាំងមូលទ្រុឌ ទ្រោម។   បញ្ហាទាក់ទងការយល់ច្រឡំ ឬខ្វះខាត់នូវការយល់ដឹងពីថ្នាំពុល និងបញ្ហា របស់វានេះ នាំមកនូវផលពិបាកយ៉ាងច្រើនដល់អ្នកបរិភោគ បរិស្ថាន និងសង្គម មនុស្សទាំងមូល។ ដោយមានការបារម្ភល់បញ្ហាទាំងនេះ ទើបយើងខ្ញុំរៀបចំឯក សារនេះឡើង ដើម្បីចូលរួម ចំណែកក្នុងការបង្កើននូវភាពភ្ញាក់រលឹក និងយល់ដឹង អំពីថ្នាំពុលនិងសុខភាព។         គោលបំណង
    • យល់ដឹងពីបច្ចេកទេសប្រើបា្រស់ថ្នាំពុល និងផលវិបត្តិរបស់វា​ ដើម្បី ធានានិរន្តភាព ក្នុងបរិស្ថាន។
    • ស្វែងយល់រកវិធានការណ៍មួយចំនួន ដើម្បីរួមចំណែក ថែរក្សា ការពារដំណាំ សុខភាព និងបរិស្ថាន។
    • ផ្តល់ឳកាសដល់សហគមន៍ និងអ្នកពាក់ព័ន្ធដទៃទៀត ស្តីពី សុវត្តិ ភាពប្រើប្រាស់ថ្នាំពុល និងបញ្ហារបស់វា។
    អ្វីទៅជាថ្នាំពុលការពារដំណាំ ? 
          ថ្នាំពុលការពារដំណាំ គឺជាថ្នាំដែលប្រើប្រាស់សម្រាប់សំលាប់ ឬបណ្តោញកត្តាចង្រៃ របស់ដំណាំ និងកសិផល ។ កត្តាចង្រៃមានដូចជាដង្កូវប្រភេទផ្សេងៗចៃកណ្តុរមេរោគផ្សិត បាក់តេរី(បាក់តេរីជាសត្វល្អិតម្យ៉ាងដែលយើងអាចមើលឃើញបានរយៈការប្រើកែវពង្រើក)។ ដោយសារយើងប្រើវាសម្រាប់ការពារដំណាំនិងកសិផលផ្សេងៗទៀតបំផ្លាញដោយកត្តា ចង្រៃយើងក៏អាចហៅថាថ្នាំការពារដំណាំបានដែរ ។ គេសង្កេតឃើញថាខ្មែរយើងបាន ប្រើឈ្មោះខុសៗគ្នាដូចជាថ្នាំពុលថ្នាំ ពុលគីមី កសិកម្ម ឬ ថ្នាំពុលកសិកម្ម។          តើថ្នាំការពារដំណាំអាចធ្វើអោយមនុស្ស និងសត្វ គ្រោះថ្នាក់តាមរបៀប ណាខ្លះ ?        គ្មានថ្នាំការពារដំណាំ ដែលអត់ពុលដល់មនុស្ស និងសត្វទេ(គោ ក្របី ជ្រូក មាន់ ទា ត្រី ....)។គ្រាន់តែកម្រិតពុលរបស់វាខុសៗ គ្នាប៉ុណ្ណោះ ។ថ្នាំពុលអាចចូលក្នុងរាង កាយរបស់មនុស្សយើង ៣ របៀប គឺ
    •  តាមរយៈការលបចូល ឬតាមមាត់ៈ កើតឡើងជាពិសេសនៅពេល យើងហូបចំណី ពិសារបារី ដោយមិនបានលាងដៃ ដែលប្រឡាក់ជាតិ ថ្នាំ ឬ តាមរយៈការហូបបន្លែមានជាតិពុលនៅប្រឡាក់ជាប់នៅឡើយ។
    • ជា្របចូលតាមរយៈស្បែក (តាមរន្ធស្បែក)កើតឡើងនៅពេលដែលយើង បាញ់ថ្នាំដោយមិនបានស្លៀកពាក់ ការពារនាំអោយមានទឹកថ្នាំប្រឡាក់ ជាប់ខ្លួន ឬខោអាវយើង ដាច់ឬ ជួនកាលយើងប្រើដៃទទេលាយថ្នាំ ។
    • តាមរយៈការដកដង្ហើមៈ កើតមានឡើងនៅពេលដែលយើងបាញ់ថ្នាំ មានក្លិនខ្លាំង មិនបានពាក់ម៉ាស់រុំមុខ ឬក៏ចូលមកកន្លងដែល​ទើបបាញ់ ថ្នាំហើយ។ដូចនេះ សូមលោកអ្នកកុំយល់ច្រឡំថា ថ្នាំពុល គឺពុលនៅ ពេលដែលយើងផឹក ឬលេបវាប៉ុណ្ណោះ។ តាមការពិតការជ្រាប ចូល តាមស្បែក និងការដកដង្ហើម ក៏អាចបណ្តាយអោយមានគ្រោះថ្នាក់ ដូចគ្នាដែរ។
    ឯកសារយោង
     វិទ្យាស្ថានស្រាវជា្រវ និងអភិវឌ្ឍកសិកម្មកម្ពុជា
     September 01 . 2003

    វិធីសាស្ត្រផ្សំថ្នាំពុលពីរុក្ខជាតិ

    វិធីសាស្ត្រផ្សំថ្នាំពុលពីរុក្ខជាតិ
    វិធីសាស្ត្រផ្សំថ្នាំពុលពីរុក្ខជាតិ
          វិធីផ្សំ: ជ្រើសរើសរុក្ខជាតិដើមថ្នាំ ស្រស់/ស្ងួតទៅ តាមតម្រូវ
    ការ កិនបំបេកឬហាន់អោយល្អិតតឹកដែលចេញមកកុំចោលដាក់
    ក្នុងធុងឬពាងរួចផ្អាប់ជាមួយទឹកឬទឹកនោម១ទៅ
    បើផ្អាប់ជាមួយអាល់កុល ឬ ស្រា ប្រើតែរយៈពេល ១-២ ម៉ោង ប៉ុណ្ណោះយើងអាច ទទួលបាន”មេថ្នាំ” ដែលអាចប្រើបា្រស់បាន។
       វិធីប្រើប្រាស់
    : ប្រើប្រាស់”ទឹកមេថ្នាំ ២០-៣០ សេសេ លាយជាមួយទឹក២០ លីត្រ​​​” បាញ់ស្រោចអោយជោគទាំងក្រោមស្លឹកនិងលើស្លឹកតាមចន្លោះស្លឹក/មែក/សំបកក្នុងកំឡុង ២សប្តាហ៍។ពេលព្រលប់ ឬ អាកាសធាតុមិនក្តៅ រៀងរាល់២-៣ ថ្ងៃម្តង។
       ប្រសិទ្ធភាពរបស់ថ្នាំពុលកសិកម្មផ្សំពីរុក្ខជាតិ:
    ប្រសិទ្ធភាពរបស់ថ្នាំពុលកសិកម្ម
    ផលិតពីរុក្ខជាតិអាចមានការប្រែប្រួលតាមតំបន់លក្ខខណ្ឌនៃការប្រើប្រាស់ប្រភេទរុក្ខជាតិ ដែលយកមកធ្វើជាគ្រឿងផ្សំភាពធន់នៃសត្វល្អិតនិងកត្តាបរិស្ថានផ្សេងៗទៀត។ ថ្នាំពុល កសិកម្មផ្សំពីរុក្ខជាតិមានកំរិតជាតិពុលតិចជាងនិងឆាប់បំបែកធាតុជាងថ្នាំពុលគីមីដូចនេះ ទាមទារអោយកសិករប្រើវាច្រើនសារ។
       ការប្រើប្រាស់ថ្នាំពុលកសិកម្មផ្សំពីរុក្ខជាតិនៅក្នុង អត្រាកំរិតដែលមានកំហាប់ខ្ពស់ ពេកអាចធ្វើអោយស្លឹករុក្ខជាតិរលាកឬងាប់បាន។ដូច្នេះមុននឹងធ្វើការកំណត់នូវអត្រាកំរិត ដើម្បីប្រើប្រាស់ចាំបាច់ត្រូវតែធ្វើការសាកល្បងប្រើជាមុនសិនថាតើកំរិតណាមួយ ដែលធ្វើ ស្លឹកដំណាំ ​រលាកឬងាប់។ បន្ទាប់មកទើបយើងសំរេចប្រើនៅក្នុងអត្រាកំរិតពាក់កណ្តាល នៃអត្រាកំរិតដែលធ្វើអោយស្លឹករលាកឬ ងាប់នោះ។ថ្នាំពុលកសិកម្មផ្សំពីរុក្ខជាតិគឺទាមទារ នូវការប្រើប្រាស់នៅពេលព្រឹកឬ/និងពេលល្ងាចពីព្រោះនៅពេលនោះគឺអាកាសធាតុមិន
    ក្តៅ។ នៅក្រោមពន្លឺថ្ងៃក្តៅថ្នាំពុលធម្មជាតិអាចបំលែងទៅជាសមាសធាតុផ្សេងទៀតដែល ធ្វើអោយបាត់បង់ ឬ អស់ប្រសិទ្ធភាព។
       ការប្រើប្រាស់ថ្នាំពុលកសិកម្មផ្សំពីរុក្ខជាតិតែមួយប្រភេទជាប្រចាំច្រើនដងអាចធ្វើ
    អោយសត្វល្អិតទទួលបាននូវភាបធន់ ។ដូច្នេះវាជាការប្រសើរក្នុងការផ្លាស់ប្តូរប្រភេទរុក្ខ
    ជាតិថ្នាំអោយបានច្រើនដង។ 

    ការធ្វើជីកំប៉ុស្ត

    ការធ្វើជីកំប៉ុស្តការធ្វើជីកំប៉ុស្ត
           តើជីលាមសត្វ ផេះ ចំបើង ស្មៅនិងស្លឹករុក្ខជាតិមានសារធាតុ អ្វីជារួម? គីសារធាតុចិញ្ចឹមដែលត្រូវការចំាបាច់ណាស់សំរាប់ដំណាំ របស់អ្នក។ ជីដែលបានពិរុក្ខជាតិ កាកសំណល់សត្វពាហនៈត្រូវគេ
    ទទួលស្គាល់ថាជាជីសរីរាង្គដើម្បី អោយជីងាយនឹងផ្តល់នូវសារធាតុ​​ ចិញ្ចឹមសំរាប់ដំណាំ នោះគឺការធ្វើជីកំប៉ុស្ត។ តើត្រូវធ្វើដោយរបៀបណា?
       ១.សារៈសំខាន់នៃការប្រើជីកំប៉ុស្ត
           -ជួយកែលំអជីជាតិ និងផលិតភាពដី ដោយធ្វើអោយប្រសើរឡើងនូវ លក្ខណៈរូប សាស្ត្រ ជីវសាស្ត្រ និង គីមីរបស់ដី។
          -បន្ថយការប្រើប្រាស់ជីគីមី និងប្រាក់ចំនាយក្នុងការទិញជី
          -ជួយបង្កើនទិន្នផល និងគុណភាពផលិតផលដំណាំ។
          -ជួយជំរុញអោយជីគីមី មានប្រសិទ្ធភាពនៅពេលប្រើលាយជាមួយជីកំប៉ុស្ត
          -បន្ថយជាតិពុលនៃដី
       ២.កត្តាជាច្រើននាំមកនូវជោគជ័យក្នុងការធ្វើជីកំប៉ុស្ត
           ជោគជ័យនៃការធ្វើជីកំប៉ុស្តគឺការ កើនឡើងនូវចំនួនសារធាតុចិញ្ចឹមនៅក្នុងដី ដែល សារធាតុទាំងនេះធ្វើអោយដំណាំលូតលាស់ល្អ និង ផ្តល់ទិន្នផលខ្ពស់។
       មានកត្តាជាច្រើននាំមកនូវជោគជ័យក្នុងការធ្វើជីកំប៉ុស្តគឺ:
           -ធាតុផ្សំសំរាប់ធ្វើជីកំប៉ុស្ត ដូចជាលាមកសត្វ ដើមពោត ចំបើង ស្មៅ ស្លឹកឈើនិងផេះ
          -ខ្យល់នៅក្នុងគំនរជីកំប៉ុស្តសមស្រប
          -សំណើមនៃគំនរជីសមល្មម មិនជោគពេក ហើយក៏មិនស្ងួតពេកដែរ
          -សីតុណ្ហភាព
           សារធាតុចិញ្ចឹមនៃជីលាមកសត្វ កាកសំណល់រុក្ខជាំតិ ក្នុងនោះរាប់បញ្ចូលទាំងកាក សំណល់ពពួកសណ្តែក និងលាមកសត្វពាហនៈ នៅក្នុងសារធាតុទាំងនោះមានបរិមាណ សាធាតុចិញ្ចឹមច្រើនដែលត្រូវការដែលត្រូវការដោយដំណាំ។ គួរជៀសវាងប្រើវត្ថុដែលមាន សរសៃៗ និងកំទេចឈើ ដូចជាដើមព្រលិត ដើមរុក្ខជាតិតូចៗដែលគេច្រើនដាំលំអផ្ទះ ព្រោះរុក្ខជាតិទាំងនេះវាមិនងាយនឹងរលួយឡើយ។ ការដាក់អោយត្រូវខ្យល់ឬការធ្វើអោយ មានខ្យល់ចេញចូលក្នុងគំនរជី គឺជាការចាំបាច់ក្នុងការធ្វើអោយជីឆាប់ផុយរលួយប្រការ ដែលគំនរជីគ្មានខ្យល់ចេញចូលនាំអោយជីបង្កើតឧស្ម័នពុលនិងអាស៊ីតសរីរាង្គដែលផ្តល់ ឥទ្ធិពលអាក្រក់ដល់ដំណាំ ។ គំនរជីកំប៉ុស្តត្រូវតែមានបរិមាណសំណើមសមស្របដែរ។ គំនរជីដែលមានសភាពសើមពេកនាំអោយជីហាប់ និង ស្អិត តែបើគំនរជីនោះស្ងួតពេក ក៏នាំអោយជីមិនងាយផុយរលួយដែរ ។ មានសីតុណ្ហភាពខ្ពស់នាំអោយជីឆាប់ផុយរលួយ ល្អហេតុនេះវាជាការចាំបាច់ណាស់ដែរត្រូវរក្សាសីតុណ្ហភាពនៃគំនរជី។
           ជាទូទៅកំដៅនៃគំនរជីត្រូវកើនឡើងក្នុងកំឡុងពេលពី ១ទៅ ២ថ្ងៃកាលណាផ្នែកខាង ក្នុងនៃគំនរជីមានកំដៅបានន័យថា ភាពរលួយនៃជីកំប៉ុស្តកំពុងដំណើរការ។
       ៣.របៀបធ្វើជីកំប៉ុស្ត
           ដំបូងត្រូវប្រមូលវត្ថុធាតុដើមជីកំប៉ុស្ត អ្នកអាចប្រើលាមកសត្វពាហនៈដើមពោតចំបើង ស្មៅ និងស្លឹកឈើ។ ត្រូវយកចេញវត្ថុណាដែលយើងថាមិនរលួយដូចជាសំបកកំប៉ុងប្លាស្តិច អំបែងកែវជាដើម។ កាប់ចញ្ច្រាំចំបើង និងស្មៅដើម្បីអោយចរន្តខ្យល់ចេញចូលបានល្អ និង ងាយរលួយ។ត្រូវជ្រើសកន្លែងមានម្លប់ហើយទួលបន្តិចមិនដក់ទឹកនិងគួរនៅជីតបរ្ភេអពទឹក ផងនោះជាកន្លែងសមស្របសំរាប់គំនរជីកំប៉ុស្តរបស់អ្នក។ ដោតបន្ទះឬស្សីចំណាំកន្លែងលើ ផ្ទៃដីមានទំហំ ២ម X ៦ម សំអាតធ្លាក្បែរនោះអោយមានទំហំប៉ុនគ្នាព្រោះអ្នកប្រើធ្លានោះ ចូកត្រលប់ជីកំប៉ុស្តរបស់អ្នក។ គរគំនរសំណល់រុក្ខជាតិអោយបានកំពស់​ ១៤សង់ទីម៉ែត្រ កៀររាស់គំនរតែមិនត្រូវសង្កត់ ឬជាន់វាឡើយ។ គំនរនេះមិនត្រូវអោយហាប់ពេកទេកំពស់ ៥សង់ទីម៉ែត្រពីលើគំនរសំនល់រុក្ខជាតិ បន្ទាប់កត្រូវចាក់ផេះ ឬ គំបៅរកំរាស់ ២ សង់ទី ម៉ែត្រ លើលាមកសត្វ អ្នកអាចដាក់បន្ថែមជីអ៊ុយរ៉េ ចំនួន ១ គីឡូក្រាម ឬ អាម៉ូញូមស៊ុល ផាត ឬក៏ស៊ុបពែផូស្វាត បន្តការរៀបគំនរ ដោយដាក់កាកសំណល់រុក្ខជាតិ សាមកសត្វនិង ផេះរហូតដល់គំនរនេះកំពស់បានពី១ម៉ែត្រ ទៅ ១,៥ ម៉ែត្រ។ដើម្បីរក្សាសំណើមត្រូវស្រោច ទឹកលើគំនរនោះដោយប្រើធុងស្រោចដំណាំ។ ត្រូវស្រោចទឹកក្នុង កំរិតមធ្យមធ្វើដូច្នេះទើប ទឹកមិនហៀរពីគំនរ។ចូកត្រលប់ជីកំប៉ុស្តក្រោយរយៈពេល ៣ សប្តាហ៍ យកផ្នែកលើទៅ ក្រោមនិងផ្នែកក្រោមទៅលើ ធ្វើដូច្នេះដើម្បីអោយខ្យល់ចូឡបានល្អ និងអាចបង្កើនអោយ ជីឆាប់រលួយ។ ស្រោយចទឹកបន្ថែមដើម្បីរក្សាគំនរជីអោយមានសំណើម។ ៥សប្តាហ៍ ក្រោយមក ត្រូវចូកជីដាក់កន្លែងដើមវិញដើម្បីអោយកាន់តែប្រសើរត្រូវគ្របគំនរជីដោយប្រើ ក្រណាត់ប្លាស្ទិច ឬ ក៏សំបកបាវ ត្រូវគ្របគំនរជីអោយជិតលើលែងតែផ្នេកខាងក្រោមនៃគំនរ ជីដើម្បីរក្សាកំដៅ និង បន្ថយនូវរំហួតទឹក។ទុកគំនរជីអោយរលួយក្នុងរយៈបលេ ៤សប្តាហ៍ នៅពេលជីអាចប្រើការបានជាទូទៅវាមានពណ៌ត្នោតចាស់ក្រម៉ៅ ហើយមានសភាពដូចជី នៅពេលនោះអ្នកអាចប្រើជីកំប៉ុស្តដូចជាជីសរីរាង្គ។
           ដោយៈ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា
           ទស្សាវដ្តី កសិកម្ម ឆ្នាំទី ៦ ត្រីមាសទី១ (មេសា-មិថុនា)ឆ្នាំ ២០០៧ លេខ ២២

    ចូរស្វែងយល់អំពីគ្រោះថ្នាក់បង្កដោយសម្ភារៈកសិកម្ម

    ចូរស្វែងយល់អំពីគ្រោះថ្នាក់បង្កដោយសម្ភារៈកសិកម្មចូរស្វែងយល់អំពីគ្រោះថ្នាក់បង្កដោយសម្ភារៈកសិកម្ម
    ១-តើអ្វីទៅជាសម្ភារៈកសិកម្ម?
           សម្ភារៈកសិកម្មសំដៅដល់វត្ថុធាតុដែលរួមមានៈ ជីគីមី ថ្នាំ កសិកម្ម គ្រាប់ពូជ បំណេកពូជដំណាំ បសុឱសថ ចំណីសត្វចំណី
    បន្ថែមដែលផលិតឡើងតាមរយៈផលិកម្មកេច្នៃ ឬលាយផ្សំដោយសមាសធាតុគីមីដែលមាន មុខងារប្រើប្រាស់ក្នុងផលិតកម្មស្បៀង ជំនួញក្នុងការបង្កើនផលិតភាពនិងទិន្នផលដំណាំ ឬ ប្រើប្រាស់ក្នុងផលិតកម្មបសុព្យាបាល និងវារីប្បកម្ម។ ២-តើសម្ភារៈកសិកម្មផ្តល់ប៉ះពាល់ដូចម្តេចចំពោះសុខភាពមនុស្ស សត្វ សុវត្ថិភាព ស្បៀង និង បរិស្ថាន?
           ដោយសម្ភាៈកសិកម្មផលិតឡើងតាមរយៈផលិតកម្មកែច្នៃ ឬ លាយផ្សំដោយសារធាតុ គីមីនោះការប្រើប្រាស់វាអាចផ្តល់ប៉ះពាល់ដូចខាងក្រោមៈ
          ផលប៉ះពាល់ដោយជីគីមីៈ
           ការប្រើប្រាស់ជីគីមី ដែលគ្មានបមាណីគុណភាបច្បាស់លាស់ជាអាទិ៍ ជីគីមីដែលចេញ ពីប្រភពល្មើសច្បាប់ ជីគីមីដែលគ្មានស្លាកសញ្ញាព័ត៌មានអំពីវិធានបវេណីគ្មានលេខចុះបញ្ជា កាទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជីគីមីដែលអាជីវករផលិត កែច្នៃលាយផ្សំដោយគ្មានមូលដ្ឋានបច្ចេកទេសត្រឹមត្រូវអាចនាំមកនូវ ការប្រែប្រួលហ្សែន គុណភាពនៃផលដំណាំ ឧទាហរណ៍ៈ ពូជស្រូវមានក្លិនក្រអូបទៅជាលែងក្រអូបអង្ករបាយ ទន់ទៅជាបាយរឹងគ្មានរសជាតិ។ល។
           ម្យ៉ាងទៀតការប្រើប្រាស់ជីគីមីហួសកម្រិតនាំមកនូវសំណល់សារធាតុគីមីនៅក្នុងដំណាំ ដែលជាស្បៀងអាហាររបស់មនុស្សសត្វបរិភោគ និង បណ្តាលឲ្យប៉ះពាល់ដល់សុខភាព។
           ការប្រើប្រាស់ជីគីមីដោយគ្មានមូលដ្ឋានបច្ចេកទេសត្រឹមត្រូវនឹងធ្វើឲ្យខូចខាតគុណភាព និងរចនាសម្ព័ន្ធរូបវន្ត នៃដីស្រែចំការឬជួនកាលបានធ្វើឲ្យខូចខាតដំណាំដោយផ្ទាល់តែម្តង។
          ផលប៉ះពាល់ដោយថ្នាំកសិកម្មៈ
           ថ្នាំកសិកម្មគឺជាសារធាតុពុល ដែលផលិតឡើងពីការលាយផ្សំសារធាតុគីមី ដែល ប្រើប្រាស់សម្រាប់កំចាត់កត្តាចង្រៃ លើផលដំណាំប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ដល់មនុស្ស ដែរជាពិសេសក្នុងមជ្ឈដ្ឋានអ្នកធ្វើការជាមួយថ្នាំកសិកម្មផ្ទាល់ៈ អ្នកផលិត អ្នកដឹកជញ្ជូន អ្នកលើដាក់ អាជីវករលក់ដូរ កសិករ និង អ្នកប្រើប្រាស់ថ្នាំកសិកម្ម។
           ថ្នាំកសិកម្មមានច្រើនប្រភេទសម្រាប់ប្រើប្រាស់តាមតម្រូវការខុសៗគ្នារួមមានជាអាទិ៍ៈ
          +ថ្នាំសម្លាប់សត្វល្អិត (Insecticides)
          +ថ្នាំសម្លាប់ស្មៅ(Herbicides)
          +ថ្នាំសម្លាប់រុក្ខជាតិឈើ(Arboricides)
          +ថ្នាំកំចាត់ជំងឺផ្សិត(Fungicides)
          +ថ្នាំសម្លាប់សត្វកកេរ(Rodenticides)
          +ថ្នាំសម្លាប់ពួកខ្យង(Molluscicides)
          +ថ្នាំកំចាត់ជំងឺឆ្លង(Disinfectants)។ល។
           ថ្នាំកសិកម្មអាចស្រូបចូលក្នុងខ្លួនមនុស្ស ភាគច្រើនតាមរយៈស្បែក (៩០%)តាមភ្នែក និងតាមការដកដង្ហើម។
           ផលប៉ះពាល់សុខភាពដោយថ្នាំកសិកម្មអាចកើតឡើង ក្នុងរយៈពេលខ្លី ឬរយៈពេល វែង។
           ១-ហេតុសញ្ញាដែលកើតឡើងដោយការពុលថ្នាំកសិកម្មភ្លាមៗ ឬ ផលប៉ះពាល់ រយៈពេលខ្លី រួមមានៈ ការរោល រមាស់ ឡើងកន្ទួល ឡើងពងលើស្បែក ឈឺក្បាល ចង់ក្អួត ចង្អោរ វិលមុខ អការៈចុញថប់ នៅមិនស្ងៀម កន្ត្រាក់សាច់ដុំ បែកញើស ក្អួត មើលព្រិល ស្រវាំងភ្នែក ពិបាកដកដង្ហើម ចុកពោះ រាគ ស្ពឺកស្រពន់ អាចខូចភ្នែកជាអចិន្ត្រៃយ៍ ខ្វាក់ សន្លប់បាត់ស្មារតី និង ស្លាប់។
           ថ្នាំកសិកម្មអាចធ្វើឲ្យចុះខ្សោយប្រព័ន្ធបន្សាំក្នុងខ្លួន ដែលងាយឲ្យមនុស្សមានបញ្ហា សុខភាព និងអាចធ្វើឲ្យចង្វាក់បេះដូងខុសពីធម្មតាដែលងាយប៉ះពាល់ដល់អ្នកមានជំងឺ បេះដូង។
           ២-ផលប៉ះពាល់ដ៏គួរឲ្យភ័យខ្លាច ដែលបង្កឡើងដោយថ្នាំ កសិកម្មក្នុងរយៈពេលវែង ដោយសំណល់ថ្នាំកសិកម្ម (Pesticides Residues) ដែលនៅសល់ក្នុងផលិតផលកសិកម្ម ស្បៀង ឬ តាមការជ្រៀតចូល ក្នុងខ្លួនដោយផ្ទាល់ដែលមានជាអាទិ៍ៈ
           ការបំផ្លាញប្រព័ន្ធអ័រម៉ូន (Endocrine Disruptors): ប្រព័ន្ធបញ្ចូនអ័រម៉ូន(Endocrine System)គឺជាប្រព័ន្ធបញ្ជូនអង្គធាតុគីមី និងអ្នកនាំសារពិសេសផ្សេងទៀតដែលអាចជួយ សម្រួលទំនាក់ទំនង រវាងផ្នែកផ្សេងទៀតក្នុងខ្លួនមនុស្ស។ អ័រម៉ូនអាចជយយជំរុញ និង ត្រួតពិនិត្យមុខងារមយយចំនួនដូចជា ការបន្តពូជ ការលូតលាស់ឥរិយាបថភាពបន្សុំានិង ថាមពល។
           ថ្នាំកសិកម្មប្រមាណជាង ៨០ ប្រភេទដែលត្រូវបានស្រាវជា្រវរកឃើញផ្តល់ផល ប៉ះពាល់ដល់ប្រព័ន្ធបញ្ជូនអ័រម៉ូន(docrine System) ហើយថ្នាំកសិកម្មលើសពី ១៦០ប្រភេទ ត្រូវបានចុះបញ្ជីជាប្រភេទថ្នាំនាំមកនូវផលប៉ះពាល់រយៈពេលវែង ដែលបង្កដោយជម្ងឺផ្សេងៗ មានៈ
          +មហារីកឬ ដុះពកសាច់
          +បំផ្លាញដល់ខួររក្បាល និង ប្រព័ន្ធប្រសាទ
          +មហារីកខួរក្បាល មហារីកឆ្អឹង មហារីកគ្រលៀន(Wilm is tumour)
          +កើតរោគហឺត ថយចុះបញ្ញា
          +បំផ្លាញដល់សរីរាង្គនៃសារពាង្គកាយ
           +ប៉ះពាល់ដល់ការបន្តពូជ ធ្វើឲ្យថយចុះចំនួនស្ពែម អារ រលូតកូននិងជាពិសេសធ្វើ ឲ្យពាល់ ដល់ការលូតលាស់កូនក្នុងផ្ទៃ។ ល។
          ផលប៉ះពាល់នៃពូជដំណាំៈ
           ការប្រើប្រាស់ពូជដំណាំ ឬ បំណែកពូជដំណាំដែលគ្មានប្រភពកំណើតច្បាស់លាស់និង គ្មានការត្រួតពិនិត្យភូត្តតាមអនាម័យ អាចនាំមកនូវផលប៉ះពាល់ដូចគ្នាសម្រាប់ប្រជាកសិករ ព្រោះថា ពូជដំណាំមួយចំនួនគ្មានគុណសេនេទិចច្បាស់លាស់ អាចផ្ទុកនូវជម្ងឺរលាយផ្សំ ជាមួយពូជរុក្ខជាតិចង្រៃ ដែលធ្វើឲ្យដំណាំរបស់កសិករទទួលនូវការរាតត្បាដោយជម្ងឺ ឬ រាលដាលវាតទីដោយពូជរុក្ខជាតិចង្រៃក្នុងស្រែចំការរបស់ខ្លួន។
           គ្រាប់ពូជដំណាំផ្សេងទៀត ជាគ្រាប់ពូជកែច្នៃសេនេទិច(GMO) ដែលអាចផ្តល់ទិន្នផល ខ្ពស់គុណភាពពិសេស ប៉ុន្តែពូជដំណាំបែបនេះអាចផ្តល់ផលប៉ះពាល់ដល់សុខភាពឬបរិស្ថាន ទៅអនាគតដែលកំពូងស្ថិតនៅក្នុងការស្រាវជា្រវ។
          ផលប៉ះពាល់ដោយបសុឱសថ ចំណីសត្វ ចំណីបន្ថែមៈ
           ការប្រើប្រាស់ចំណីសត្វ ចំណីបន្ថែម ដើម្បីបំប៉នដល់រូបរាងកាយសត្វឲ្យបានឆាប់ធំធាត់ ឬ ការប្រើប្រាស់បសុឱសថ ដើម្បីបង្កា ឬ ព្យាបាលជម្ងឺសត្វសុទ្ធតែ អាចផ្តល់ផលប៉ះពាល់ ដល់សុខាពដោយ មូលហេតុការកែថ្នៃចំណីសត្វ ឬការផលិតចំណីបន្ថែមបសុឱសថទាំនោះ គ្មានមូលដ្ឋានបច្ចេកទេសលាយផ្សំត្រឹមត្រូវ ឬ លាយផ្សំដោយសារធាតុគីមីហួសកម្រិតនិង វត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វនោះមានផ្ទុកនូវសារធាតុពុល(Contanminants)។
    សំណល់សារធាតុគីមី ឬសារធាតុបំប៉ននេះត្រូវបានសល់ក្នុងសារពាង្គកាយសត្វ ហើយ អាចបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់សាច់សត្វទាំងនេះជាម្ហូបអាហារ។ សម្ភារៈ កសិកម្ម ពិតមែនតែជាវត្ថុធាតុជំនួយដល់ ការបង្កើតផលិតភាពកសិកម្ម ប៉ុន្តែវាអាចបង្ក គ្រោះថ្នាក់ និងហានិភ័យដល់សុខភាពមនុស្សសត្វ និងបរិស្ថានគ្រប់ពេលវេលា។
           ដូច្នេះ ការធ្វើអាជីវកម្ម និងការប្រើប្រាស់សម្ភារៈកសិកម្មត្រូវអនុវត្តតាមបទប្បញ្ញត្តិ ច្បាប់គតិយុត្ត និង គោរពតាមគោលការណ៍បច្ចេកទេសជាចំបាច់ រួមទាំងតម្រូវការត្រួត ពិនិត្យជាប្រចាំពីសមត្ថកិច្ចកសិកម្ម ដើម្បីធានាបាននូវសុវត្ថិភាពជៀសវាងការបង្កគ្រោះថ្នាក់ ដល់សុខភាព ជីវិតមនុស្ស សត្វនិង ប៉ះពាល់ដល់បរិស្ថាន។
           ដោយៈ នាយកដ្ឋាននីតិកម្មកសិកម្ម
           ទស្សាវដ្តី កសិកម្ម ឆ្នាំទី ៦ ត្រីមាសទី១ (មេសា-មិថុនា)ឆ្នាំ ២០០៧ លេខ ២២

    សំណាបនិងសន្ទូងដែលស្ថិតក្នុងដំណាក់កាលបែកគុម្ពរហូតដល់ចេញ ផ្កានៅដើមរដូវវស្សានេះអាច នឹងទទួលរងការបំផ្លាញពីមមាចត្នោត

    សំណាបនិងសន្ទូងដែលស្ថិតក្នុងដំណាក់កាលបែកគុម្ពរហូតដល់ចេញ ផ្កានៅដើមរដូវវស្សានេះអាច នឹងទទួលរងការបំផ្លាញពីមមាចត្នោតសំណាបនិងសន្ទូងដែលស្ថិតក្នុងដំណាក់កាលបែកគុម្ពរហូតដល់ចេញ ផ្កានៅដើមរដូវវស្សានេះអាច នឹងទទួលរងការបំផ្លាញពីមមាចត្នោត
          សូមបងប្អូនប្រជាកសិករទាំងអស់ មេតា្តចុះពិនិត្យស្រែឲ្យបាន ញឹកញាប់ និងទៀងទាត់ ពេលឃើញមានវត្តមានមមាចត្នោតលើ
    សំណាបរបស់បងប្អូន ស្មើរាយការណ៍ ជូនការិយាល័យកសិកម្មស្រុក ឬមន្ទីរកសិកម្មខេត្ត ដើម្បីមានវិធានការកំចាត់ជាបន្ទាន់។ វត្តមានរបស់វាក៏អាចសម្គាល់បានដេរនៅពេលឃើញ វាប្រមូលផ្តុំមករោមពន្លឺភ្លើងចង្កៀងឬ អំពូលតាមផ្ទះនាពេលយប់។
           នៅដើមរដូវវស្សាឆ្នាំ ២០០៦ កន្លងទៅ ដំណាំស្រូវនៅតាមមូលដ្ឋានខ្លះនៃខេត្ត ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល កំពត កំពង់ស្ពឺ និងកំពង់ឆ្នំាង បានទទួលរងនូវការ បំផ្លាញយ៉ាងខ្លាំង ដោយមមាចត្នោតហើយនៅស្រែខ្លះបានបង្កឲ្យកើតជម្ងឺតឿស្មៅ និងជម្ងឺ តឿរួញស្លឹក ដែលសុទ្ធតែជាជម្ងឺវីរុសបណ្តាលឲ្យដំណាំស្រូវមិនអាចផ្តល់ផលបាន ពិសេស នៅពេលដំណាំស្រូវមានអាយុតិចជាង ៣០ថ្ងៃ។
       ១.លក្ខណៈរូប និងជីវសាស្ត្រៈ មមាចត្នោតពេញវ័យមានពីរប្រភេទ គឺប្រភេទ ស្លាបវែង និងប្រភេទស្លាបខ្លី។ មមាចពេញវ័យស្លាបខ្លីមានវត្តមានជាពិសេសនៅមុន ដំណាក់កាលស្រូវចេញផ្កា ហើយមមាចស្លាបវែង តាមធម្មតាមានវត្តមាននៅដំណាក់កាល សំណាបបែកគុម្ពពេញទំហឹង និងស្រូវស្លាបសេកដល់ទុំ និងបំលាស់ទីពាសពេញពីស្រែមួយ ទៅស្រែមួយទៀត។ មេចំណាស់ពណ៌ត្នោតមានបណ្តោយ ពី៤-៤.៥ ម.ម និងមានចំណុច ខ្មៅមួយនៅលើខ្នង។ មមាចត្នោតមានវដ្តជីវិតចាប់ពី ២៥-៣០ថ្ងៃ ក្នុងលក្ខខណ្ឌសីតុណ្ហភាព ពី២៥-៣០អង្សាសេ ពពួកស្លាបវែងមានលទ្ធភាពបង្កើតពងបានចំនួន ១០០ពងរីឯពពួកស្លាប ខ្លី វាអាចពងបាន ៣០០ពង។ ពងវាមានអាយុកាល ៦-៧ថ្ងៃកូនមានអាយុកាល១២-១៤ថ្ងៃ និងមេចំណាស់ (ពេញវ័យ) មានអាយុ ៧-១៤ថ្ងៃ។
       ២.ការបំផ្លាញៈ
    មមាចត្នោតធ្វើការបំផ្លាញដំណាំស្រូវ តាមរូបភាពពីរយ៉ាង គឺបំផ្លាញ់ដោយផ្ទាល់និងដោយ ប្រយោល។
           ក.ការបំផ្លាញដោយផ្ទាល់ៈមមាចត្នោតក៏ជាភ្នាក់ងារចម្លងជម្ងឺវីរុសតឿស្មៅ និងតឿ រួញស្លឹក ដែលបណ្តាលឲ្យដំណាំស្រូវមិនអាចចេញផ្ការួច។
       ៣.ជម្ងឺតឿរួញស្លឹកៈ ស្រូវដែលកើតជម្ងឺនេះ មានរោគសញ្ញាដូចខាងក្រោមនេះ:
          -ដើមស្រូវតឿ ស្លឹកស្រូវមានពណ៌ខៀវចាស់
          -នៅតាមគែមស្លឹករហែក និងរួញ ហើយតាមបណ្តោយស្លឹកមានភាព ជ្រួញៗ
          -នៅតាមចុងស្លឹកបានប្រែពណ៌ និងរួញរមូលចូលគ្នា
          -ស្រូវមិនអាចចេញផ្ការួច។
       ៤.ជម្ងឺតឿស្មៅៈ ដើមស្រូវដែលមានជម្ងឺមានរោគសញ្ញដូចខាងក្រោមនេះ :
          -ដើមស្រូវតឿ ដុះខ្នែងច្រើន តែប្រព័ន្ធឬសធម្មតា
          -ស្លឹកខ្លី តូច រឹង និងមានពណ៌លឿងលាយខៀវ ឬពណ៌លឿងទឹកក្រូច
          -នៅលើស្លឹកខ្ចីមានចំណុចពកៗជាច្រើន ឬមានពណ៌ទឹកក្រូចក្រហម
       ៥.វិធានការបង្ការ និងកម្ចាត់ៈ
          -សំអាតស្មៅជុំវិញស្រែ និងភ្ជួរលុបជញ្រ្ជាំងពេលប្រមូលផលរួច
          -ថ្នាលសំណាប បើអាច គួរធ្វើនៅកន្លែងឆ្ងាយពីភ្លើង
           -ការសាប-ព្រួសត្រូវធ្វើឲ្យបានស្រុះគ្នា ដោយមិនត្រូវប្រើពូជច្រើនសាប ឬព្រោះរង្វើល
          -មិនត្រូវប្រប្រាស់ជីអាសូតច្រើនទេ
           -ប្រើអន្ទាក់ចង្កៀងដែលជះពន្លឺខ្លាំង ដាក់នៅលើទីតាំងខ្ពស់អាចទាក់ទាញមមាច ដើម្បីងាយសម្លាប់វា
           -ករណីស្រែណាដែលមានបំផ្លាញធ្ងន់ធ្ងរ ត្រូវដុតកំទេចចោល រួចភ្ជួរលុប
           -ស្រែមិនត្រូវដក់ទឹកជាប្រចាំទេ។ ការបង្ហូរទឹកចេញអស់ពីស្រែ ២-៣ថ្ងៃធ្វើយ៉ាងនេះជា ញឹកញាប់អាចកាត់បន្ថយប្រជាករមមាចត្នោត និងធ្វើឲ្យដំណាំស្រូវលូតលាស់បានល្អផង។
           -ការប្រើប្រាស់ថ្នាំកសិកម្ម ជាវិធានការចុងក្រោយបំផុត ត្រូវពិគ្រោះយោបល់ជាមួយ អ្នកបច្ចេកទេសជាមុនសិន ព្រោះការប្រើប្រាស់ថ្នាំកសិកម្មមិនត្រឹមត្រូវធ្វើឲ្យមមាចត្នោត ធន់ទ្រាំ និង ជាកត្តាជំរុញការកើនឡើង នូវមមាចត្នោត។
    យោងតាមៈនាយកដ្ឋានក្សេត្រសាស្តត្រ និងកែលំអដីកសិកម្ម
    ទស្សាវដ្តី កសិកម្ម ឆ្នាំទី ៦ ត្រីមាសទី១
    (មេសា-មិថុនា)ឆ្នាំ ២០០៧ លេខ ២២

    ការប្រើប្រាស់ជីសរីរាង្គលើដំណាំបន្លែ

    ការប្រើប្រាស់ជីសរីរាង្គលើដំណាំបន្លែការប្រើប្រាស់ជីសរីរាង្គលើដំណាំបន្លែ
           បន្លែជាដំណាំដែលមានសារៈសំខាន់សំរាប់សុខភាពមនុស្ស ព្រមទាំងអាចចាត់ចូល ជាអាហារល្អប្រសើរមួយបើគិតពីសារធាតុ ចិញ្ចឹម។ បន្លែសំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនប្រភេទមាន
    ដូចជាៈ ប្រូតេអ៊ីន គ្លុយកូស ជាតិប្រេងពិសេស សារធាតុខនិជ និងជីវជាតិ A,B,Cជាដើម។ ដំណាំបន្លែក៏ជាប្រភពថាមពល និងជីវជាតិទ្រទ្រង់សារពាង្គកាយមនុស្ស។ ក្រៅពីនោះគេ អាចយកវាទៅប្រើប្រាស់ជាវត្ថុធាតុដើមសំរាប់ផលិតកែច្នៃក្នុងរោងចក្រ និងជាចំណីសត្វ ទៀតផង។ ជីសរីរាង្គត្រូវគេនិយម ប្រើប្រាស់លើដំណាំបន្លែ ក៏ដូចជាដំនាំរួមផ្សំដទៃៗតៀត ដែរ ប្រភេទជីសរីរាង្គដែលបានប្រើប្រាស់ជាទូទៅលើដំណាំបន្លែរួមមានៈ ជីលាមកសត្វ ជី ទឹកនោមសត្វជីកាក សំណល់ផ្ទះបាយ និងពពួកជីស្រស់។
           ជីសរីរាង្គ គឺជាប្រភពថាមពល និងអាហារសំរាប់ពពួកមីក្រូសរីរាង្គ។ ក្នុងលាមកសត្វ មានមីក្រូផ្លរដែលអាចបង្កើតជាមីក្រូសរីរាង្គ និងធ្វើអោយមានសកម្មភាពជីវិត នៃពពួកមីក្រូ បាក់តេរី និងពួកមីក្រូហ្វូន(ជន្លេន និងសត្វតូចៗ)ក្នុងស្រទាប់ដី។ ជាទូទៅជីធម្មជាតិផ្តល់ឲ្យ ដីនូវជីជាតិ ដែលអាចផ្តល់ការលូតលាស់ដល់ដំណាំ បានច្រើនរដូវបង្កើតការស្រោចទឹកនិង រក្សាទឹកទុកបានល្អនៅក្នុងដី ហើយវាក៏ធ្វើឲ្យដីធូរផងដែរ។ ក្នុងព្រិតិ្តបត្រលេខនេះយើង លើកយកតែការប្រើប្រាស់ ជីសរីរាង្គទៅលើការលូតលាស់នៃដំណាំស្ពៃចង្កឹះតែប៉ុណ្ណោះ។
          របៀបដាំដុះ
    កាប់ផ្លាក់ ឬភ្ជួរដីអោយបានច្រើនសារ បានជ្រៅ ហាលដីឲ្យស្ងួតរួចបំបែកដីអោយម៉ត់ល្អ។
           លើកជារងទំហំ ទទឹង ៨០-១០០ សង់ទីម៉ែត្រ បណ្តោយទៅតាមចំណង់ចិត្តអ្នកដាំ ប៉ុន្តែជាទូទៅប្រវែងរងដែលសមស្របសំរាប់ដំណាំបន្លែ គឺ៨-១០ម៉ែត្រ ហើយកំពស់ពី១០ទៅ ១៥សង់ទីម៉ែត្រ។ យកគ្រាប់ពូជស្ពៃចង្កឹះដែលយើងចង់ដាំមកព្រាជពីលើថ្នាលអោយបាន ស្មើដៃល្អ ដោយប្រើពូជ ១០០០ក្រាម ក្នុងមួយហិកតា។
           យកកំទេចចំបើងស្ងួតមកដាក់គ្របពីលើរងអោយជិត ទើបធើ្វការស្រោចទឹកម្តងទៀត បន្ទាប់មកត្រូវបាញ់ថ្នាំនៅជុំវិញរង ដើម្បីការពារសត្វស្រមោចជញ្ជូនគ្រាប់ពូជ។
           រយៈពេល ២ សប្តាហ៍ ក្រោយព្រួសគ្រាប់ គេដកកូនស្ពៃចង្កឹះចេញពីថ្នាលត្រង់ កន្លែងដែលដុះញឹកយកទៅស្ទូងលើថ្នាលថ្មីទៀត ដោយទុកអោយមានចន្លោះគុម្ភ ១៥សង់ ទីម៉ែត្រ X ១៥ សង់ទីម៉ែត្រ។ ការដកយកកូនស្ពៃទៅស្ទូងលើថ្នាលថ្មី គឺស្ទូង ៤-៥ ជួរក្នុង មួយរង។
    យោងតាមៈវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
    ទស្សនាវដ្តី កសិកម្មឆ្នាំទី ៦ ត្រីមាសទី១
    (មករា-មីនា)ឆ្នាំ ២០០៧ លេខ ២១

    វិធានការកំចាត់ស្រឹងជញ្ជក់គ្រាប់ស្រូវ ដំណាក់កាលដាក់ទឹកដោះ

    វិធានការកំចាត់ស្រឹងជញ្ជក់គ្រាប់ស្រូវ ដំណាក់កាលដាក់ទឹកដោះ<br> (Leptocorisa spp)វិធានការកំចាត់ស្រឹងជញ្ជក់គ្រាប់ស្រូវ ដំណាក់កាលដាក់ទឹកដោះ
    (Leptocorisa spp)
           ជារៀងរាល់ឆ្នាំមន្ទីរសង្កេតឃើញថា ដំណាំស្រូវអំឡុងខែ វិច្ឆិកា ទៅ ខែមករាតែងតែជួបប្រទះសត្វល្អិតចង្រៃបឺតជញ្ជក់គ្រាប់ពូជនៅ
    ដំណាក់កាលទឹកដោះជាហេតុធ្វើផលស្រូវដែលសង្ឃឹម ឬខំថែរក្សាការពារតាំងតែពីដំណាក់ កាលដំបូងមក (សាប ព្រួស ស្ទូង) ត្រូវថយទិន្នផលជាច្រើនអាស្រ័យទៅតាមដង់ស៊ីតេប្រជា- ករនៃសមាសភាពចង្រៃនេះ ដង់ស៊ីតេប្រជាករនៃសត្វចង្រៃនឹងកើនឡើងកាន់តែខ្ពស់ចំពោះ ស្រែណាដែលស្ថិតនៅក្នុងដំណាក់កាលស្រូវដាក់ទឹកដោះមុន ឬ ក្រោយគេ។ ពពួកស្រឹង ជញ្ជក់ Leptocorisa spp រស់នៅនិងបន្តពូជលើពពួកស្មៅ ឬរុក្ខជាតិក្នុងគ្រួសារ Gramminea ២ ឬ ៣ ជំនាន់មុននឹងវាផ្លាស់ទីបមកបំផ្លាញស្រូវយើង។ វាចូលមកដល់ក្នុងស្រែយើងនៅ ពេលស្រូវហាលផ្កាទៅដាក់ក្នុងទឹកដោះ (Floqerning to Milk-ing Stage ) ចំពេលដែល ប្រជាករដង់ស៊ីតេរបស់វាឡើងខ្ពស់បំផុត គឺជំនាន់ទី ៣។
           វដ្តជីវិតរបស់វាជាមធ្យមពី ១០០-១២០ ថ្ងៃ (ពង កូន មេ ពេញវ័យ)។ ទាំងកូនស្រឹង និងស្រឹងពេញវ័យចុចជញ្ជក់គ្រាប់ស្រូវដំណាក់កាលដាក់ទឹកដោះត្រង់មុខ ឬ ស្នាមថ្នេរគ្រាប់ ស្រូវ។ សកម្មភាពបំផ្លាញខ្លាំងគឺ នៅពេលព្រឹកព្រលឹម ល្ងាច ឬ នៅពេលមេឃស្រទុំ។ ពួក វាក៏ជញ្ជក់រុក្ខជាតិពីដើមស្រូវផងដែរ។ នៅពេលក្តៅវាសំងំនៅគុម្ពស្រូវ ឬ គុម្ពស្មៅ។ ទោះបី កូនស្រឹង និង មេស្រឹងអាចរស់នៅនឹងបំផ្លាញបានរហូតទៅជិត ១០០ថ្ងៃ ក៏ប៉ុន្តែយើងអាច ការពារស្រូវយើងតែរយ:ពេលពី ៧-៨ថ្ងៃ ប៉ុណ្ណោះ គឺនៅពេលស្រូវដំណាក់កាលដាក់ទឹក ដោះ ពេលស្រូវគ្រាប់រឹង (ស្លាបសេក) ស្រឹងវាបឺតជញ្ជក់លែងបានទៀតហើយ វានឹងផ្លាស់ទី ទៅរកកន្លែងផ្សេងទៀត។
           ដូច្នេះដើម្បីការពារដំណាំរបស់យើងដំណាក់កាលចុងក្រោយនេះ ឱ្យបានផលពេញ លេញទប់ស្កាត់ និងកាត់បន្ថយការបំផ្លាញដោយពពួកស្រឹងជញ្ជក់គ្រាប់ស្រូវ ដំណាក់កាល ទឹកដោះនេះ មន្ទីរកសិកម្មខេត្ត សូមធ្វើការណែនាំដល់ការិយាល័យជំនាញក្រោមឱវាទ ការិ- យាល័យកសិកម្មគ្រប់ស្រុក និង កសិករទូទាំងខេត្តកណ្តាល សូមឱ្យអនុវត្តយុទ្ឋនាការមួយ សប្តាហ៍ការពារផលស្រូវយើង ការលូតលាស់របស់ដំណាស្រូវ ត្រូវបានបែងចែកជាបីវគ្គគឺ :
           ១-វគ្គលូតលាស់ មានបួនដំណាក់កាល ហើយរយ:ពេលរបស់វាប្រែប្រួលទៅតាមពូជ នីមួយៗ
           ២-វគ្គបង្កើតផលមានបីដំណាក់កាល មានរយៈពេល ៣៥ ថ្ងៃ
           ៣-វគ្គទុំ មានរយៈពេល ៣០ថ្ងៃ ដោយចែកចេញជាបីដំណាក់កាល
           ទី១ : គឺដំណាក់កាលដាក់ទឹកដោះ
           ទី២ :គឺដំណាក់កាលដាក់ម្សៅ ឬ ស្រូវស្លាបសេក
           ទី៣ :គឺដំណាក់កាលទុំពេញលេញ
           យុទ្ឋនាការមួយសប្តាហ៍ ការពារផលស្រូវយើង គឺត្រូវអនុវត្តនៅចំដំណាក់កាលស្រូវដាក់ ទឹកដោះ ដែលមានរយៈពេលពី ៧-៨ថ្ងៃប៉ុណ្ណោះ ចូលដល់ដំណាក់កាលដាក់ម្សៅឬ ស្រូវ ស្លាបសេកស្រឹងមិនអាចចញ្ជក់បានទៀតទេ។ ដើម្បីជំរុញយុទ្ឋនាការនេះឱ្យទទួលបានប្រ- សិទ្ឋភាពខ្ពស់ មន្ទីរសូមដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោមនេះ :
           -គ្រប់ការិយាល័យជំនាញពាក់ព័ន្ឋការិយាល័យកសិកម្ម គ្រប់ស្រុក ត្រូវមានអត្ថបទរូប ភាពស្តីអំពីស្រឹងជញ្ជក់គ្រាប់ស្រូវដំណាក់កាលដាក់ទឹកដោះក្នុងដៃ ចុះតាមមូលដ្ឋានរៀងៗ ខ្លួន ដើម្បីពន្យល់ណែនាំដល់កសិករ ឱ្យយល់ដឹងអំពីសត្វល្អិតចង្រៃនេះ និង បំផុសជំរុញ កសិករឱ្យចូល រួម អនុវត្តយទ្ឋនាការមួយសប្តាហ៍ការបារផលស្រូវយើង ឱ្យបានស្រុះគ្នា។
           -បាញ់ទឹកសាប៊ូក្រអូបនៅពេលព្រឹកព្រលឹម ឬ ល្ងាចត្រជាក់ឱ្យបាន ២ ថ្ងៃម្តងធ្វើដូចនេះ ៣-៤ដង ពោលគឺនៅពេលស្រូវដំណាក់កាលដាក់ទឹកដោះ។ មិនត្រូវដាក់សាប៊ូច្រើនពេកទេ ដាក់ល្មមយកតែក្លិនដើម្បីបង្អើល ឬ ដេញពពួកស្រឹងចេញពីស្រែតែប៉ុណ្ណោះពេលអស់ក្លិន សត្វចង្រៃនេះអាចចូលមកវិញ ករណីស្រែក្បែរនោះមានស្រូវដំណាក់កាលដាក់ទឹកដោះដូច គ្នាវាមិនមកវិញទេ វានឹងសំងំស៊ីស្រែក្បែរនោះជាមិនខាន។
           -យកថ្នងកៀរត្រី ឬ ស្បៃមុងអូសកៀរពពួកស្រឹងទាំងនោះយកទៅបុករួចបាចចូលស្រែ វិញ។ ត្រូវកៀរនៅពេលព្រឹកព្រលឹម ឬ ល្ងាចត្រជាក់ទើបមានប្រសិទ្ឋភាព និង មិនប៉ះពាល់ ដល់ផលស្រូវផង។ ជៀសវាងដាច់ខាតការកៀរស្រឹងនៅម៉ោងប្រាំបួន ព្រឹក រហូតដល់ម៉ោង បួនល្ងាច
           -អាចប្រើនុយហ៊ីង គីង្គក់ ត្រីស្អុយ ឬ ប្រហុកក៏បានលាយជាមួយថ្នាំកសិកម្មដាក់តាម ភ្លឺស្រែ ឬ ដោតបង្គោលឬស្សីតូចៗក្នុងស្រែដើម្បីឱ្យស្រឹងមកជញ្ជក់វានឹងងាប់។
           -ការដុតសំរាមពីលើខ្យល់អាចបង្គើលស្រឹងឱ្យហើរចេញ
           -ការប្រើប្រាស់ថ្នាំកសិកម្មអាចប្រើប្រាស់បានករណីចាំបាច់ តែត្រូវពិគ្រោះយោបល់ជា មួយអ្នកជំនាញជាមុនសិនតាមរយ:ទូរស័ព្ទសេខ ០១២ ៨៩៨ ០៤៩ ឬ ០១២ ៩៥៤ ២៥៣។

    យោងតាម:ទស្សនាវដ្តី កសិកម្ម
    ដោយ : មន្ទីរកសិកម្មខេត្តកណ្តាល
    ឆ្នាំទី ៦ ត្រីមាសទី ៤ (តុលា-ធ្នូ) ឆ្នាំ ២០០៧ លេខ ២៤

    ពូជស្រូវស្រាល អ៊ីអ៊ែរ កេសរ

    ពូជស្រូវស្រាល អ៊ីអ៊ែរ កេសរពូជស្រូវស្រាល អ៊ីអ៊ែរ កេសរ
           អ៊ីអ៊ែរ កេសរ ជាពូជស្រូវស្រាលមិនប្រកាន់រដូវដែលបានធ្វើ ការរំដោះ និងផ្សពវផ្សាយ និងផ្សព្វផ្សាយដោយវិទ្យស្ថានស្រាវជា្រវ និងអផិវឌ្ឍន៍កសិកម្មកម្ពុជា ដោយពូជស្រូវ នេះផ្តល់នូវទិន្នផលខ្ពស់
    គុណភាពអង្ករល្អ និងបាយទន់ឆ្ងាយពិសារទៀតផង។
    លក្ខណៈពីសេសៗរបស់ពូជស្រូវ "អ៊ីអ៊ែរ កេសរ"
           ពូជ "ស្រូវអ៊ីអ៊ែរ កេសរ" ជាពូជស្រូវដែលមានអវេទរសភាពនឹងខួបពន្លឺ"មិនប្រកាន់រដូវ" និងអាចចេញផ្កា គ្រប់ពេលវេលាដរាបណាល័ក្ខខណ្ឌ ដាំដុះអនុគ្រោះដល់ការលូតលាស់ របស់វា។ អាស្រ័យដោយហេតុផលខាងលើនេះ ទើបពូជនេះអាចដាំដុះនៅដើមរដូវវស្សា (ដំណាំទីមួយនៃរដូវ ឬ ស្រុវដើមរដូវ)ក្នុងរដូវវស្សា (ដំណាំទីពីរនៃរដូវ)ចុងរដូវវស្សាស្រូវ ប្រដេញទឹក (ដំណាំចន្លោះរដូវវស្សា និង រដូវប្រាំង) និង ល័ក្ខខណ្ឌប្រាំងស្រោចស្រព។ ពូជស្រូវ "អ៊ីអ៊ែរកេសរ" នេះមានអាយុកាល ពី១០៥-១២០ ថ្ងៃគឺចាប់ពីថ្ងៃសាបរហូតដល់ ថ្ងៃប្រមូលផល។ កំពស់ដើមរបស់ពូជស្រូវ "អ៊ីអ៊ែរ កេសរ" ប្រែប្រួលពី ៨៤-១២៣ ស.ម និង ចំនួនដើមបែក គឺចាប់ពី ៥-២០ ដើម ក្នុងមួយគុម្ព អាស្រ័យទៅតាមប្រភេទដី។ ចំនួន គ្រាប់ក្នុងមួយគួរមានចាប់ពី ១០០-១៧០ គ្រាប់ និង មានប្រវែងកួរ ២៤-២៨ ស.ម។ រីឯ ទិន្នផលរបស់វាវិញ គឺ អាចទទួលបានចាប់ពី ៤.០តោនទៅ៦.០តោន ក្នុងផ្ទៃដី១ហិកតា។ ជាពិសេសពូជស្រូវ"អ៊ីអ៊ែរ កេសរ" មានភាពធន់ទ្រាំទៅនឹងពពួកមមាចត្នោតទៀតផង។
          វិធីសាស្ត្រដាំដុះ
          -ប្រើប្រាស់គ្រាប់ពូជដែលសុទ្ធល្អនិង មានអត្រាដំណុះខ្ពស់។
           -បរិមាណគ្រាប់ពូជចាំបាច់ ៣០-៥០គ.ក្រក្នុង ១ហិកតាសំរាប់ស្រូវសន្ទូងនិង៨០-១២០ គ.ក្រក្នុង១ហិកតាសំរាប់ស្រូវពង្រួស។
           -ទីសំណាប ត្រូវធ្វើនៅជិតប្រភពទឹកតែត្រូវឆ្ងាយពីម្លប់ព្រៃ ឬកន្លែងមានភ្លើងអគ្គីសនី ដើម្បីចៀសវាងការបំផ្លាញពីសត្វល្អិតចង្រៃ។
           -ផ្ទៃដីសំរាប់សាបគឺ ១គីឡូក្រាម ក្នុងផ្ទៃដី ១៥-២០ថ្ងៃហើយកនុង១គុម្ព ២-៣ ដើម ក្នុងចន្លោះ២០ ស.ម x ២០ ស.ម។
           -គួររៀបចំដីអោយបានល្អមុនស្ទូង។ ការភ្ជួររាស់ គួរតែធ្វើអោយបាន២-៣ សារជាការ ល្អ។ បើសិនស្រែយើងអាចបញ្ចេញបញ្ចូលទឹកបាន ពេលស្រូវបែកគុម្ពត្រូវបញ្ចេញទឹកអោយ អស់ពីក្នុងស្រែ ២-៤ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ។
    ប្រភេទបាច/ហ.តប្រភេទដីប្រភេទជីទ្រាប់បាត(គ.ក្រ/ហ.ត)បំប៉ន(គ.ក្រ/ហ.ត)
    ដីខ្សាច់(ដីព្រៃខ្មែរប្រទះឡាង)អ៊ុយរ៉េ១៥-៣៥២២-៥៤
    ដេអាប៉េ១៧-៥០
    ប៉ូតាស៥០-៦៧
    ដីល្បាយឥដ្ឋ(ដីបានកាន,អូរូង,
    ទួលសំរោង,គោកត្រប់,ក្រតរ)
    អ៊ុយរ៉េ៤៩-១០១៧១-១៣០
    ដេអាប៉េ៥៤-៧៦
    ប៉ូតាស០-៥០
    ដីឥដ្ឋ(ដីកំពង់សៀមក្បាលពោធិ
    កៀនស្វាយ)
    អ៊ុយរ៉េ៣៩-១៥៧៥៤-១៩៦
    ដេអាប៉េ៣៩-៩៨
    ប៉ូតាស

    នេះគឺដើម្បីធ្វើអោយស្រូវកាន់តែបែកគុម្ពល្អ។
    ការប្រើប្រាស់ជី
           ការប្រើប្រាស់ជីសមស្របតាមកំរិតណែនាំ នឹងមិនបណ្តាលឲ្យមានការប៉ះពាល់ដល់ គុណភាពឡើយ។
          គួរដាក់ជី ២ ដងក្នុង ១ វដ្តជីវិតរបស់ស្រូវៈ
    - បាចលើកទី១ : ទ្រាប់បាតមុនពេលស្ទូងប្រើជីធម្មជាតិពី ៥-១០តោន
          ការប្រមូលផល
    -ត្រូវធ្វើការច្រូតកាត់នៅរវាង ៣០-៣៥ថ្ងៃ បន្ទាប់ពីស្រូវ ហាលផ្កាស្រុះឬ ពេលដែលប្រមាណ ៨៥ ភាគរយ នៃគ្រាប់ស្រូវទុំ។
    -ត្រូវហាល ២-៣ ថ្ងៃដើម្បីបន្ថយសំណើមនៅក្នុងគ្រាប់អោយនៅ១៤ភាគយកមុននឹងទុក ជាការល្អ។ សូមយកគ្រាប់ស្រូវមកខាំដើម្បីកំណត់បើគ្រាប់ស្រូវនោះបាក់គឺមានន័យថាគ្រាប់ ស្រូវស្ងួតល្អ។
          -ពូជត្រូវច្រកទុកនៅក្នុងបាវក្រចៅ ជាការប្រសើរ។
          -ការទុកដាក់ពូជត្រូវមានកំណល់ មិនត្រូវដាក់បាវពូជផ្ទាល់និឥដ្ឋទេ។ការប្រើប្រាស់ជីគីមីសំរាប់ដំណាំស្រូវ
           សារធាតុចិញ្ចឹមមខនិជ N,P និង K និង K ជាសារធាតុដ៏សំខាន់ក្នុងចំណោមសារធាតុ ចិញ្ចឹមផ្សេងៗទៀត ដែលរុក្ខជាតិត្រូវការដើម្បីទ្រទ្រង់ការលូតលាស់ និងផ្តល់ផ្លែផ្ការបស់វា។ ដីភាគច្រើននៅប្រទេសកម្ពុជាជាពិសេស ដីដំណាំស្រូវពុំអាចផ្គត់ផ្គង់សារធាតុចិញ្ចឹម ខនិជ ទាំងនេះឲ្យបានគ្រប់គ្រាន់តាមតំរូវការរបស់ដំណាំឡើយ។
           ដូច្នេះដើម្បីធានាបាននូវការលូតលាស់ ជាប្រក្រតីរបស់ដំណាំគេចាំបាច់ត្រូវតែបាចជី បន្ថែមឲ្យបានត្រឹមត្រូវ ទៅតាមតំរុវការរបស់ដំណាំ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋាន បច្ចេកទេសដើម្បីជៀសវាងនូវការខាតបង់ថវិកា ពេលវេលានិងផលប៉ះពាល់ដល់បរិស្ថាន។ ម្យ៉ាងទៀតបរិមាណជីដែលត្រូវប្រើ ក៏អាស្រ័យផងដែរទៅនឹងប្រភេទដី ពូជដំណាំរបបទឹក និងកត្តាបរិស្ថាន ផ្សេងៗទៀត។
           ខាងក្រោមនេះគឺជាអនុសាសន៍ នៃការប្រើប្រាស់ចីគីមីលើដំណាំស្រូវដែលដាំដុះលើ "ក្រុមដីបាកាន" នៃតំបន់ទំនាបអាស្រ័យទឹកភ្លៀងនៅប្រទេសកម្ពុជា។
           ក្រុមដីបាកាន កកើតឡើងលើតំបន់ទំនាបល្បាប់ចាស់ ដែលមានកំណើតមកពីសំណឹក នៃសារធាតុផ្សេងៗពីតំបន់ភ្នំ និងដីល្បាប់ពីទន្លេ។ ឬ បឹងដែរ។ គេប្រទះឃើញក្រុមដីនេះ គ្រប់ទីកន្លែង នៃតំបន់ធ្វើស្រែក្នុងប្រទេសកម្ពុជាហើយតាមការប៉ាន់ស្មានក្រុមដីនេះមាន ប្រមាណ១០-១៥% នៃផ្ទៃដីដាំស្រូវសរុប។ នៅតំបន់ដែលមិនទាន់មានការរុករានធ្វើស្រែ គេតែងតែសង្កេតឃើញមានព្រៃត្រូវពិចក្រាស់ល្មមដុះលូតលាស់លើប្រភេទដីនេះ។ កំរិត ប្រើប្រាស់ជីគីមីក្នុងលក្ខខ័ណ្ឌទូទៅ សំរាប់ក្រុមដីបាកានមានដូចខាងក្រោមៈ
    ១-កំរិតណែនាំទី១(ប្រើសំរាប់ពូជទំនើប):៧៥:៣០:០-៣០(N,P2O5,K2O. គ.ក្រ/ហ.ត)ដែលត្រូវបាចដូចតទៅៈ
          ជីទ្រាប់បាត
          -អ៊ុយរ៉េ(Urea): ១៣៨ គ.ក្រ-ហ.ត
          -ដេ អា បេ(DAP) : ៦៥ គ.ក្រ/ហ.ត
          -ប៉ូតាស្ស(KC1) : ០-៥០ គ.ក្រ-ហ.ត
    ជីបំប៉នលើកទី ១ (បាច ៣០ ថ្ងៃក្រោយស្ទួង) :
          បាចជីអ៊ុយរ៉េចំនួន ៦៥ គ.ក្រ-ហ.ត
    ជីបំប៉នលើកទី ២ (បាចពេលកំណកំណើតកួរ) :
          បាចជីអ៊ុយរ៉េចំនួន ៤៩ គ.ក្រ-ហ.ត
    ២-កំរិតណែនាំទី ២ (ប្រសំរាប់ពូជប្រពៃណី) : ៦០:២០:០-២០ (N,P2O,K2O.គ.ក្រ) ដែលត្រូវបាចដូចតទៅ : ជីទ្រាប់បាត
          -អ៊ុយរ៉េ(Urea) : ១១៣ គ.ក្រ/ហ.ត
          -ដេ អា ប៉េ (DAP) : ៤៣ គ.ក្រ/ហ.ត
          -ប៉ូតាស្ស (KCl) : ០-៣៣ គ.ក្រ/ ហ.ត
    ជីបំប៉នលើកទី ១ (បាច ៣០ ថ្ងៃក្រោយស្ទូង) :
          -បាចជីអ៊ុយរ៉េចំនួន ៥២ គ.ក្រ/ហ.ត
    ជំហានបំប៉នលើកទី ២ (បាចពេលកំណកំណើតកួរ):
           បាចជីអ៊ុយរ៉េចំនួន ៣៩ គ.ក្រ/ហ.ត ចំពោះដីប្រភេទនេះ ការប្រើប្រាស់ជីអាសូត(N) និងផូស្វ័រ (P) តែងតែទទួលបានលទ្ធផលល្អ ប៉ុន្តែចំលើយតបទៅលើជី ប៉ូតាស្យូមមាន លក្ខណៈទាប និងមានការប្រែប្រួលទៀតផង។ ចំលើយតបទៅនឹង ជីប៉ូតាស្យូមនៅមាន កំរិតក្នុងលក្ខខណ្ឌ ដាំដុះមិនគាប់ប្រសើរ ហើយបើនៅលើដីដែលមានជីជាតិល្អនៃក្រុម ដីបាកាន ការដាក់ជីប៉ូតាស្យូមពុំស្តែងចេញនូវប្រសិទ្ធភាពរបស់វាទេ។ ក្នុងករណីនេះពុំគួរ ប្រជីប៉ូតាស្យូមទេ ប៉ុន្តែបើក្នុងលក្ខខណ្ឌធម្មតា គេអាចប្រើជីប៉ូតាស្យូម រហូតដល់មួយបាវ ក្នុងមួយហិកតា។ ក្នុងលក្ខខ័ណ្ឌនៃការដាំដុះដែលមានលក្ខណៈប្រពលវប្បកម្ម រយៈពេល ប្រហែល ៥ ឆ្នាំការប្រប្រាស់ជី K អាចមានប្រសិទ្ធភាព។ ប្រសិនបើតំលៃផលស្រូវខ្ពស់ ហើយស្រែមានទឹកគ្រប់គ្រាន់សំរាប់ដាំដុះនោះគេគួរប្រើកំរិតជី N និង P អោយបានខ្ពស់ នៅលើដីប្រភេទនេះ (១២០:៦០:៣០) ។ ពូជទំនើបតែងតែផ្តល់ ទិន្នផលខ្ពស់ជាងពូជ ប្រពៃណីនៅលើដីប្រភេទនេះ ទោះបីជាដាក់ ឬមិនដាក់ជីក៏ដោយ។ កំរិតជីណែនាំខ្ពស់គឺ ប្រើសំរាប់តែការដាំដុះពូជស្រូវទំនើបប៉ុណ្ណោះ។
    យោងតាមៈវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
    ទស្សនាវដ្តី កសិកម្មឆ្នាំទី ៦ ត្រីមាសទី១
    (មករា-មីនា)ឆ្នាំ ២០០៧ លេខ ២១

    លក្ខណៈជីវសាស្ត្រ នៃសត្វកណ្តុរស្រែ

    លក្ខណៈជីវសាស្ត្រ នៃសត្វកណ្តុរស្រែលក្ខណៈជីវសាស្ត្រ នៃសត្វកណ្តុរស្រែ
           សត្វកណ្តុរដែរប្រទះឃើញសំបូរជាងគេនៅស្រែកសិករ ក្នុង តំបន់វាលទំនាបនៃប្រទេសកម្ពុជា រួមមានពួកកណ្តុរប្រែង(កណ្តុរធំ) (Bandicota indica) និងពួកកណ្តុរស្រែ (កណ្តុរបាយ)
    (Rattusargentiventer)។ សត្វកណ្តុរបានបំផ្លាញរបស់វានៅលើស្រែផ្ទាល់និងការបំផ្លាញ ផលិតផលស្តុក។ ជារៀងរាល់ឆ្នាំនៅប្រទេសកម្ពុជាយើង កសិករតែងតែជួបប្រទះនូវការ បាត់បង់ទិន្នផលយ៉ាងសន្ធឹកសន្ធាប់ ពីពពួកសត្វកកេរជាពិសេសគឺសត្វកណ្តុរ។ ការសិក្សា ស្វែងយល់ពីលក្ខណៈជីវសាស្ត្រផ្សេងៗ ដើម្បីធ្វើការគ្រប់គ្រងសត្វកណ្តុរប្រកបដោយប្រសិទ្ធ ភាពខ្ពស់ និងនិរន្តរភាព។
    ជំរកសត្វកណ្តុរ
          -សត្វកណ្តុរធ្វើរន្ធក្នុងដី នៅតាមភ្លឺស្រែ ក្នុងគុម្ពព្រៃ ដីទួល
          -សត្វកណ្តុរធ្វើសំបុកនៅលើមែកឈើ
          -សត្វកណ្តុរធ្វើសំបុកនៅតាមអាគារចាស់ៗ
           -សត្វកណ្តុរធ្វើសំបុកនៅតាមគេហដ្ឋានរស់នៅ។
    លក្ខណៈពិសេសផ្សេងៗនៃសត្វកណ្តុរស្រែ
           -ចំណីរបស់សត្វកណ្តុរគឺស្រូវ សត្វល្អិត ស្មៅ បន្លែ ផ្លែឈើ និងសត្វ ផ្សេងៗមួយ ចំនួនទៀត។
          -សត្វកណ្តុរបំផ្លាញដំនាំស្រូវនៅគ្របដំណាក់កាលទាំងអស់
           -សត្វកណ្តុរចូលចិត្តករកេរដើម្បីរក្សាធ្មេញវាកុំអោយដុះលូតលាស់ខ្លាំង និងមុតល្អ
           -កណ្តុរចូលចិត្តរស់នៅជាហ្វួង ក្រុមទៅតាមប្រភេទរបស់វា និងធ្វើសកម្មភាពនៅ ពេលយប់
           -ចក្ខុវិញ្ញាណរបស់សត្វកណ្តុរខ្សោយ តែពុកមាត់របស់វាអាចប្រើជំនួសភ្នែកវាបាន។
    កត្តាកំណត់ប្រជាករនៃសត្វកណ្តុរក្នុងតំបន់
          -ការកកើតនៃសត្វកណ្តុរ
          -អត្រានៃការស្លាប់របស់សត្វកណ្តុរ
          -ការហូបចូលរបស់សត្វកណ្តុរពីតំបន់ផ្សេង
          -ការចល័តចេញរបស់សត្វកណ្តុរពីតំបន់
    ស្នាមបំផ្លាញរបស់សត្វកណ្តុរលើដំណាំស្រូវ
          -ស្នាមកាត់របស់សត្វកណ្តុរក្រោយពេលស្ទូង
          -ស្នាមកាត់របស់សត្វកណ្តុរពេលស្រូវបែកគុម្ព
          -ស្នាមកាត់របស់សត្វកណ្តុរពេលស្រូវជិតទុំ
    ការកកើតនៃសត្វកណ្តុរតាមដំណាក់កាលដំណំាស្រូវ
           -សត្វកណ្តុរចាប់ផ្តើមធ្វើការបង្កកំណើតជាបន្ទាប់ ចាប់ពីសូ្រវបែកគុម្ពអតិបរិមា រហូតដល់ពេលប្រមូលផល។
           -ការបន្តពូជអាចធ្វើឡើង ៣លើកក្នុងមួយរដូវដាំដុះនៃដំណាំស្រូវ
           -កណ្តុរស្រែបង្កកំណើត ចាប់ពីខែសីហា ដល់មិថុនា។ អត្រាបង្កកំណើតកើន ឡើងខ្បស់ក្នុងចន្លោះ ខែសីហា និង កុម្ភៈ។
           -ជាការប្រសើរ ត្រូវធ្វើការកំចាត់សត្វកណ្តុរ នៅមុនពេលកណ្តុរកកើតកូនចំនួន ច្រើន (មុនពេលមានការបំផ្លាញលើដំណាំស្រូវ)។
    កំណើននៃសត្វកណ្តុរ
          -សត្វកណ្តុរញីអាចកូនកនុមួយលើកបានចំនួនជាមធ្យមពី ៦-៨ កូន
          -សត្វកណ្តុរញីមួយអាចកើតកូនជាមធ្យោម ៣-៤ដងក្នុង មួយឆ្នាំ
           -លទ្ធភាពនៃការបង្កើតកូនអាស្រ័យលើបរិមាណនៃចំណីអាហារដែល ស្ថិតនៅតាម កន្លែងរស់នៅនៃសត្វកណ្តុរនិងល័ក្ខខ័ណ្ឌបរិស្ថានរបស់វា
           -រយៈពេល១០ខែ សត្វកណ្តុរញីមួយអាចកើតកូនចៅជាបន្ត បន្តាប់បានចំនួន៥១០ កណ្តុរ ជាមធ្យម។
    វដ្តជីវិតនៃសត្វកណ្តុរ
          -កណ្តុរស្រែអាចរស់បានរយៈពេលជាមធ្យោមពី៦ខែទៅជាង១ឆ្នំា
           -សត្វកណ្តុរពេញវ័យនៅអាយុ៣ខែ ហើយអាចាប់ផ្តើមធ្វើការបង្កកំណើតបាន
          -ក្រោយពីកណ្តុរកើតកូនភ្លាម វាអាចបន្តការបង្កកំណើតទៅទៀតបាន
          - សត្វកណ្តុរឈ្មោល ២-៣ អាចធ្វើការបង្កកំណើតជាមួយកណ្តុរញីរាប់រយនៅក្នុងតំបន់ តែមួយ
           -សត្វកណ្តុរផើមក្នុងរយៈពេល២១ថ្ងៃ ដោយគិតចាប់ពីចាប់ពីថ្ងៃដែលវាធ្វើការបង្ក កំណើតជាមួយសត្វកណ្តុរឈ្មោល។
    យោងតាមៈវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
    ទស្សនាវដ្តី កសិកម្មឆ្នាំទី ៦ ត្រីមាសទី១
    (មករា-មីនា)ឆ្នាំ ២០០៧ លេខ ២១

    ការចិញ្ចឹមត្រីក្នុងស្រែ

    ការចិញ្ចឹមត្រីក្នុងស្រែការចិញ្ចឹមត្រីក្នុងស្រែ
           ត្រីជាប្រភពប្រូតេអ៊ីនដ៏សំខាន់សំរាប់សរីរាង្គសត្វ និងមនុស្ស ឮលើសពីនេះទៅទៀត វាជាប្រភពសាច់ដែលពុំផ្តល់ទុកទោសដល់ សុខភាព។ ម៉្យាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាភាគច្រើននិយម
    ចូលចិត្តសាច់ត្រីជាអាហារ តាមការស្ទាប់ស្ទង់របស់អង្គការរដ្ឋាភិបាលមួលបានអោយដឹងថា ប្រមាណជា ៦០ភាគរយនៃអាហារជាតិសាច់ដែលប្រជាពលរដ្ឋបរិភោគប្រចាំថ្ងៃ គឺសាច់ត្រី។ បច្ចុប្បន្ននេះបរិមាណផលត្រីក្នុងធម្មជាតិមានការថយចុះជាលំដាប់ ទន្ទឹមនឹងនេះកំណើន ប្រជាជនមានការកើនឡើង។ បុព្វហេតុនេះការចិញ្ចឹមត្រីក្នុងស្រែគួបផ្សំដំណាំស្រូវមិនតឹ្រមតែ ទទួលបាននូវអង្ករនិងសាច់ត្រីសំរាប់ការហូបចុកប្រចាំថ្ងៃប៉ុណ្ណោះទេ វាក៏បានរួមចំណែកក្នុង ការកាត់បន្ថយការចាប់ត្រីពីផលស្តុកធម្មជាតិផលដែរ។
    ១.សារៈសំខាន់នៃការចិញ្ចឹមត្រីក្នុងស្រែ
          -កាត់បន្ថយការចំណាយទោលើការទិញម្ហូបប្រចាំថ្ងៃ
           -ការចិញ្ចឹមត្រីក្នុងស្រែ អាចជួយបង្កើនគុណភាពដីអាចឲ្យទិន្នផលស្រូវកើនឡើង។
           -រួមចំណែកកាត់បន្ថយការចាប់ត្រីពីធម្មជាតិជាកត្តាមួយជួយអោយបរិមាណត្រីក្នុង ធម្មជាតិកើតឡើងវិញ។
           -ងាយស្រួលចាបប់យកមកធ្វើម្ហូប ព្រោះស្រែចិញ្ចឹមត្រឹនៅជិតផ្ទះស្រាប់
    ២.ការរៀបចំស្រែចិញ្ចឹមត្រី
          ការជីកជំរក
           ជំរកគឺជាជង្ហុក ឬទីដែលជ្រៅជាងគេនៅក្នុងស្រែចិញ្ចឹមត្រី វា ជាទីកន្លែងដែលត្រីរត់ មកជ្រកពេលណាទឹកក្នុងស្រែរាក់ ឬ ក្តៅពេក។ គេអាចប្រើប្រាស់ ជំរកនេះសំរាប់បង្ខាំងត្រី ជាបណ្តោះអាសន្ននៅះពេលប្រើ ថ្នាំសំលាប់សត្វល្អិតការពារដំណាំស្រូវផងដែរ។
           ជំរកដែលត្រូវជីក អាចមានរាងច្រើនសណ្ឋានទៅតាមភូមិសាស្ត្រនៃដីស្រែ ឬទៅតាម ចំណង់ចំណូលចិត្តរបស់អ្នកចិញ្ចឹម។ ជំរកអាចមានរាងជាប្រលាយឬក៏ ស្រះ។
          ជំរកមានរាងជាប្រឡាយ
           ជំរកបែបនេះ គេអាចជីកប្រឡាយតូចៗតាមបណ្តោយភ្លឺស្រះដែលមានជំរៅពី៤០ទៅ ៥០សង់ទីម៉ែត្រ ហើយផ្ទៃក្រឡា នៃប្រឡាយមានទំហំប្រមាណ៥ទៅ១០ភាគរយនៃក្រឡាផ្ទៃ ស្រែសរុប។
          ជំរកមានរាងជាស្រះ
           នោះគឺជាប្រភេទជំរកមយយបែបដែលគេជីកមានសណ្ឋានជាស្រះតូច។ គេអាចជីកស្រះ នៅកណ្តាលស្រែ ឬជ្រុងស្រែក៏បានដោយមានជំរៅ១ទៅ ១,៥ម៉ែត្រ ប៉ុន្តែផ្ទៃក្រឡានៃ ស្រះក៏គួរតែមានប្រមាណពី ៥ ទៅ ១០ភាគរយនៃផ្ទៃក្រឡាស្រែសរុបដែរ។
    ៣.ការជ្រើសរើសពូជត្រីមកចិញ្ចឹម
           ប្រភេទត្រីដែលអាចចិញ្ចឹមក្នុងស្រែបានមានជាអាទិ៍ដូចជាត្រីកាបសាមញ្ញ ត្រីទីឡាព្យា ត្រីកាបឥណ្ឌា ត្រីកន្ធរ និងត្រីអណ្តែង។ការចិញ្ចឹមត្រីក្នុងស្រែជាទូទៅធ្វើនៅក្នុងស្រែជំរៅជា កន្លែងដែលដក់ទឹកបានជ្រៅ។ ការចិញ្ចឹមត្រីកាបសាមញ្ញ ទីឡាព្យា និង កាបឥណ្ឌ អាច ចិញ្ចឹមចំរុះគ្នាតែម្តងក្នុងស្រែតែមួយ ក្នុងកំរិតសមាមាត្រ ៥:៣:២ គឺកាបសាមញ្ញ ៥០%ត្រី ទីឡាព្យា ៣០% និងត្រីកាបឥណ្ឌា ២០%។ ការ ចិញ្ចឹមពុំចាំបាច់ផ្តល់ចំណីអ្វីទាំងអស់បើគេ ចិញ្ចឹមក្នុងដង់ស៊ីតេ១ក្បាលក្នុង ៣-៤ ម៉ែត្រការេ។ គេអាចចិញ្ចឹមក្នុងដង់ស៊ីតេរហូតដល់២ ក្បាលក្នុងមួយម៉ែត្រការេ តែករណីនេះគេត្រូវតែផ្តល់ចំណីបន្ថែដូចជា កន្ទក់ចកបាយទាកណ្តៀរ ឬការកសំណល់ផ្ទះបាយជាដើម។ ទំហំកូនត្រីដែលគួរជ្រើសរើស មកចិញ្ចឹមត្រូវ តែមានទំហំយ៉ាងតិចតួចប៉ុនម្រាមដៃឡើងទៅ(ទំងន់មិនតិចជាង ៥ក្រាម)និងមានសុខភាពល្អ។ ដោយឡែកត្រីអណ្តែងមានលក្ខណៈពិសេសជាងបណ្តាត្រីដែលបានរៀបរាប់ខាងលើ ដោយគេអាចចិញ្ចឹមវា ក្នុងលក្ខខ័ណ្ឌទឹករាក់ដែលមានជំរៅត្រឹម២០ សង្ទីម៉ែត្រប៉ុណ្ណោះ(ទឹកក្នុងស្រែ ) នៃស្រែ មិនមែនចាំបាច់តែមានស្រែទឹកជ្រៅទេ ព្រោះវាជាប្រភេទត្រីដែលធន់ ទៅនឹងបំរែបំរួលសីតុណ្ហភាព និងជំងឺផ្សេងៗបានល្អហើយការចិញ្ចឹមមានអត្រារស់ខ្ពស់ថែម ទៀតផង។ តែការចិញ្ចឹមត្រីអណ្តែងចាំបាច់ត្រូវតែផ្តល់នូវចំណី បន្ថែមទោះជាការចិញ្ចឹមក្នុង ដង់ស៊ីតេទាប ឬខ្ពស់ក៏ដោយ។
    ៤.ការជ្រើសរើសពូជស្រូវសំរាប់ស្រែចិញ្ចឹមត្រី
           អាស្រ័យដោយការចិញ្ចឹមត្រីអណ្តែមានរយៈបេលលើសពី បី ខែ ដូច្នេះពូជស្រូវធ្ងន់ គួរជ្រើសរើសក្នុងការធ្វើវប្បកម្មចំរុះនេះ។ ដោយឡែកត្រីកាប ឥណ្ឌាកាបសាមញ្ញ និង ទីឡាព្យា អាចធ្វើវប្បកម្មជាមួយពូជស្រូវរយៈពេលមធ្យោមបាន។៥.ការលេកូនត្រីចិញ្ចឹម
           ការដឹកជញ្ចូនកូនត្រីគួរធ្វើនៅពេលព្រឹក និងការលែងកូនត្រីចូលស្រែចិញ្ចឹម គួរធ្វើនៅ ចន្លោះម៉ោង ៩-១០ព្រឹក។ បើកូនត្រីត្រូវបានដឹកជញ្ចូនដោយប្រើថង់ប្លាស្ទីនោះ ពេលដឹក ជញ្ចូនដល់ស្រែត្រូវបានថង់នោះទៅត្រាំក្នុងទឹកស្រែដែលត្រូវចិញ្ចឹប្រមាណ ១០-១៥នាទី សិនរួចទើបស្រាយមាត់ថង់អោយត្រីហែលចេញដោយខ្លួនឯងសន្សឹមៗចូលទៅក្នុងស្រែ ចិញ្ចឹមត្រី។
    ៦.ការផ្តល់ចំណី
           ថ្វីត្បិតតែត្រីអណ្តែងជាប្រភេទត្រីស៊ីសាច់ជាអាហារ តែក្នុងការចិញ្ចឹមយើងអាចយក កន្ទក់មមកលាយនឹងសាច់បាន។ ឆ្លងតាមការពិសោធន៍នៅក្នុងវិទ្យាសា្ថនស្រាវជា្រវ និង អភិវឌ្ឈន៍កសិកម្មកម្ពុជាបានចេញជាលទ្ធផលថា ត្រីដែលចិញ្ចឹមដោយផ្តល់ចំណីកន្ទក់២០% លាយត្រីហាល ៨០%មានការធំធាត់រហ័ស និងអត្រារស់ច្រើនជាងត្រីដែលផ្តល់ដោយចំណីកន្ទក់ ៦០%លាយត្រីហាល៤០% ឬក៏កន្ទក់៤០% លាយត្រីហាល ៦០%។ ពេលផ្តល់ចំណី ត្រូវដាក់ក្នុងកញ្រ្ចែង ក្រាលស្បៃរយចជ្រមុជទៅក្នុងទឹក ដើម្បីងាយស្រួលតាមដានមើលការ ស៊ីចំណីរបស់ត្រីនិងជៀសវាងភាពខ្ជះខ្ជាយ។ ការផ្តល់ចំណីនេះអាចផ្តល់នៅពេលព្រឹកចាប់ពីម៉ោង ៩ដល់ ម៉ោង១០ និង ល្ងាចចន្លោះពីម៉ោង ៣ទៅម៉ោង ៥ដោយផ្តល់មួយថ្ងៃម្តងឬ ពីរដងក៏បានតាមកំរិតបរ្មាណ ១០%នៃទំងន់ដងខ្លួនត្រីសរុប(ឧបមាថាទំងន់កូនត្រីសរុបក្នុង ស្រែមានប្រមាណ១០គីឡូក្រាម នោះចំណីដែលត្រូវផ្តល់គឺ១គីឡូក្រាមក្នុងមួយថ្ងៃ ឬព្រឹក កន្លះគីឡូក្រាម)។
    ៧.ការប្រមូលផល
           ការប្រមូលផលអាចចាប់រំលោះ ដោយចាប់ត្រីណាដែលធំជាងគេមកធ្វើម្ហូបប្រចាំថ្ងៃក៏ បាន។ ការប្រមូលផលសរុបធ្វើឡើងនៅពេលស្រូវទុំល្អ ពេលនោះត្រីនៅប្រមូលផ្តុំគ្នាក្នុងជំរក (ប្រឡាយ ឬស្រះតូច) ការប្រមូលផលនេះធ្វើដំនាលគ្នាជាមួយការច្រូតកាត់ផលស្រូវតែម្តង ប្រសិនបើទំហំត្រីធំល្មមអាចយកមកហូប ឬលក់បាន ប៉ុន្តែបើទំហំវាពុំទាន់សមស្របទេនោះ គេអាចបន្តការបង្ខំាង ចិញ្ចឹមក្នុងជំរកដូចរៀបរាប់ខាងលើ ជាបណ្តោះអាសន្នសិន ពេលនោះ គេអាចធ្វើការភ្ជួររាស់ដកស្ទូងស្រុវជាលើកទីពីរទៀត(ករណីពូជស្រូវស្រាលមិនប្រកាន់រដូវ) ក្រោយពីស្ទូងបាន ១០-១៥ថ្ងៃគេអាចបើកលែងត្រីអោយចេញពីជំរកចូលទៅក្នុងស្រែបាន ។ ការចិញ្ចឹមក្នុងវគ្គទីពីរនេះមានការផ្តល់ចំណី និងថែទាំដូចការចិញ្ចឹមក្នុងវគ្គទីពីរនេះមាន ការផ្តល់ចំណី និងថែទាំដូចការចិញ្ចឹមក្នុងវគ្គទីមួយដែរ។

    យោងតាមៈវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
    ទស្សនាវដ្តី កសិកម្មឆ្នាំទី ៦ ត្រីមាសទី១
    (មករា-មីនា)ឆ្នាំ ២០០៧ លេខ ២១

    ការចម្លងជម្ងឺផ្តាសាយ បក្សី

    ការចម្លងជម្ងឺផ្តាសាយ បក្សីការចម្លងជម្ងឺផ្តាសាយ បក្សី
    ១. សេចក្តីផ្តើម
           ជំងឺផ្តាសាយបក្សី ដែលរាតត្បាតលើមនុស្ស ត្រូវបានស្គាល់តាំង តែពីយូរយារណាស់មកហើយ។ ឈ្មោះជម្ងឺផ្តាសាយត្រូវបានឱ្យដោយ
    យោងទៅលើជំនឿពីបុរាណដែលថា បណ្តាលមកពីបីសាច និងឥទ្ឋិពលមិនធម្មតា មកពី ពាក្យឡាតាំង Influentia។ ពីមួយឆ្នាំទៅមួយឆ្នាំការរាតត្បាតទៅលើមនុស្ស ការកើតជម្ងឺជា រឿយៗនៅលើសត្វជ្រូក និងសេះ ម្តងម្កាលរាតត្បាតនៅលើប្រភេទសំពាធ(mink) ភេ និង ត្រីបាឡែន និងការផ្ទុះជម្ងឺដែលបំផ្លិចបំផ្លាញដល់វិស័យចិញ្ចឹមបក្សី ជានិច្ចកាលរំលឹកយើងឱ្យ ដឹងថា ជម្ងឺផ្តាសាយជាជម្ងឺដែលមិនអាចលុបបំបាត់បាន។
           ២. ផ្តាសាយបក្សី និងការចម្លង
           ជម្ងឺផ្តាសាយបក្សី ជាជម្ងឺឆ្លងកាចសាហាវ និងគ្រោះថ្នាក់បំផុតដែលបង្កឡើងដោយ វីរុសផ្តាសាយ (type A) និងបង្កជំងឺលើសត្វស្លាបគ្រប់ប្រភេទ រួមមាន : មាន់ ទា ក្ងាន មាន់- បារាំង និងសត្វស្លាបផ្សេងៗទៀត ព្រមទាំងមនុស្សផងដែរ។ នៅក្នុងវិស័យចិញ្ចឹមសត្វតាម បែបឧស្សាហកម្ម មាន់បារាំងបំប៉នយកសាច់ និងមាន់ពងជាប្រភេទដែលទទួលការចំលង ខ្លាំងជាងគេ។ សត្វស្លាប់ដែលរស់នៅជាសេរី អាចមានវីរុសនៃជម្ងឺផ្តាសាយនៅក្នុងខ្លួន តែ ពួកវាពុំឈឺទេ ដោយសារមានភាពសុំាធម្មជាតិក្នុងខ្លួន។
           សត្វស្លាបព្រៃ ជាប្រភពដ៏សំខាន់ក្នុងការពង្រាយវីរុសជម្ងឺផ្តាសាបក្សី។ វីរុសនៃជម្ងឺផ្តា- សាយបក្សី មានរាយប៉ាយពាសពេញនៅក្នុងបរិយាកាស ពិសេសទឹកថ្លុក ត្រពាំង។ វីរុសនេះ ក៏ត្រូវបានរកឃើញផងដែរនៅក្នុងលាមកសត្វស្លាប (សត្វស្លាបដែលផ្ទុកមេរោគ"carriers" និងសត្វស្លាបដែលឈឺ) នៅក្នុងសាច់ស្រស់ សាច់បង្កក និងសាច់ក្លាស្សេ នៅលើសំបកស៊ុត ផ្នែកក្រហម និងសនៃស៊ុត។ វីរុសផ្តាសាយបក្សី អាចរស់នៅសីតុណ្ហភាពល្មមរយៈពេលដ៏ យូរ ហើយក្នុងស្ថានភាពកំណក វីរុសអាចរស់នៅជារៀងរហូត។ ក្នុង១ ក្រាមនៃលាមកសត្វ ស្លាបដែលមានមេរោគ អាចបង្ការចម្លងដល់បក្សី ១ លានក្បាល។ ការផ្ទុះនៃជម្ងឺដែលបង្ក ដោយវីរុសផ្តាសាយបក្សី មិនអាចធ្វើការព្យាករណ៍បានទេ។
           ពពួកបក្សីព្រៃ (សត្វស្លាបទឹក) ជាភ្នាក់ងាចម្លងវីរុសផ្តាសាយបក្សីចំបងបំផុតហើយវីរុស នៅក្នុងអនុក្រម H1-15, N1-19 ត្រូវបានរកឃើញនៅលើប្រភេទសត្វស្លាបទាំងនេះ (Alexander, 2000)។ ពោះវៀន ជាកន្លែងដែលប្រសើរបំផុតសម្រាប់ការលូតលាស់របស់វីរុស នៃជម្ងឺផ្តាសាយបក្សីក្នុងខ្លួនបក្សីទឹក។ ការចម្លងជាទូទៅមិនបង្ហាញនូវរោគសញ្ញានៃជម្ងឺទេ ហើយបរិមាណដ៏ច្រើននៃវីរុស ត្រូវបានបញ្ចេញទៅក្នុងទឹក ដែលបង្កជាវដ្តនៃការចម្លងតាម មាត់លាមក (Slemons and Easterday, 1978) ។ ក្នុងចំណោមបក្សីទឹកដែលផ្លាស់ទីតាម រដូវកាលសត្វទា សត្វស្លាបដែលរស់នៅតាមឆ្នេរ និងសមុទ្រ ជាអ្នកនាំមកនូវការចម្លងដល់ សត្វស្លាបស្រុក (Alexander,2000)។ ការប៉េះផ្ទាល់រវាងបក្សីព្រៃ និងបក្សីស្រុកតាមរយៈការ ដកដង្ហើមជារឿយៗ មិនមែនជាករណីចំបងក្នុងការចម្លងវីរុសចូលមកកសិដ្ឋានចិញ្ចឹមសត្វ ស្លាបទេ។ បក្សីទឹក ដែលមានផ្ទុកមេរោគអាចសាយភាយវីរុសផ្តាសាយបក្សីតាមរយៈលាមក ទៅក្នុងតំបន់មួយ ហើយវីរុសនៅពេលនោះឆ្លងរាលដាលយ៉ាងខ្លាំងទៅកសិដ្ឋានចិញ្ចឹមបក្សី តាមរយៈមធ្យោបាយចំលងផ្សេងៗទៀត។ ចំពោះលក្ខខណ្ឌនៅកម្ពុជា ការយកសត្វស្លាបឈឺ និងងាប់ធ្វើជាអាហារ និងបង្កការចម្លងជម្ងឺផ្តាសាយបក្សីយ៉ាងធ្ងន់ធ្ងរ។ ការសិក្សានាពេលថ្មី នេះ នៅប្រទេសវៀតណាមបានបង្ហាញថា ៨ដង។ ទឹកដែលផ្ទុកដោយវីរុសផ្តាសាយបក្សី អាចជាកត្តាចំបងក្នុងការចំលងមេរោគ។ វីរុសទាងនេះ អាចបង្កើតលក្ខខណ្ឌសមស្របនៅ ក្នុងខ្លួនបក្សីស្រុក និងពពួកថនិកសត្វមួយចំនួនទៀត (Scholtissek,1994, Scholtissek, 1995, Scholtissek,1997, Webster,1997)។
           តាំងពីយូរលង់ណាស់មកហើយ មនុស្សយើងបានធ្វើការប្រែប្រួលប្រព័ន្ឋបរិស្ថានធម្ម- ជាតិ ហើយបង្កើតជាបរិស្ថានថ្មីមួយសម្រាប់ប្រភេទសត្វជាច្រើន រួមបញ្ចូលទាំងប្រភេទសត្វ ស្លាបផងដែរ។ ដោយការចិញ្ចឹម និងបង្ខាំងប្រភេទសត្វស្លាបជាច្រើន មនុស្សយើងបានជំរុញ ខ្លួនឯងទៅក្នុងគ្រោះអន្តរាយជីវសាស្រ្តមួយ ដោយទទួលការចម្លងពីសត្វទាំងនេះ ឧទា- ហរណ៍ដូចជាករណីជម្ងឺគ្រុនសត្វសេក (parrot fever) កុំពីឡូបាក់តេរីយ៉ូស៊ីសសាល់ម៉ូណែល ឡូស៊ីស និងរបងសត្វស្លាប។ មនុស្សយើងបានបង្កើតជាឈ្នាន់មួយ ដែលមេរោគបង្កជម្ងឺ មានឱកាសផ្លាស់ប្តូរពីម្ចាស់ធម្មជាតិ (natural host) ទៅម្ចាស់ផ្សេងទៀត។ ករណីជម្ងឺផ្តា- សាយបក្សី ទីផ្សារសត្វស្លាបរស់បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យកើតមានការផ្ទុះជម្ងឺ ផ្តាសាយបក្សី ដែលក្នុងនោះទីផ្សារបក្សីនៅឆ្នេរខាងកើតនៃសហរដ្ឋអាមេរិកនៅហុងកុង និង នៅអ៊ីតាលី ជាឧទាហរណ៍ ជាប្រភពដែលបណ្តាលឱ្យមានការឆ្លងរាលដាលនៃជម្ងឺផ្តាសាយ បក្សីទៅលើកសិដ្ឋានជាច្រើន នៅក្នុងប្រទេសទាំងនេះ។
           នៅពេលជម្ងឺកើតមាននៅក្នុងហ្វូងសត្វ ការរាលដាលពីហ្វូងមួយទៅហ្វូងមួយទៀត នឹង កើតមានយ៉ាងងាយ ប្រសិនជាវិធានជីវសុវត្ថិភាពមិនត្រូវបានអនុវត្ត។ ជម្ងឺផ្តាសាយបក្សីត្រូវ បានចម្លងដោយការប៉ះផ្ទាល់ជាមួយសត្វស្លាប ដែលមានជម្ងឺនៅក្នុងកសិដ្ឋាន។ ការប្រើ ប្រាស់ចំណី និងទឹកជាមួយគ្នា ក៏អាចនាំមកនូវការចម្លងផងដែរ។ ការសាយភាយជម្ងឺផ្តា- សាយបក្សីពីកសិដ្ឋានមួយទៅកសិដ្ឋានមួយទៀត ជាចំបងតាមរយៈលាមក ដោយសារនៅ ក្នុងលាមកមានវីរុសច្រើន និងអាចរស់បានក្នុង រយៈពេលវែង។ ការដឹកជញ្ជូនបក្សីឈឺ លាមកពីសត្វឈឺ ប្រសិនជាដឹកជញ្ជូនដោយឧបករណ៍ដែលប្រឡាក់ប្រឡូសដោយមេរោគ សំលៀកបំពាក់ ដែ ទ្រនាប់ជើង ទម្រស៊ុត រថយន្តដឹកចំណី ទឹក និងចំណីអាហារ សុទ្ឋតែ អាចបង្កឱ្យមានការសាយភាយនៃវីរុស។ ទោះបីជាយ៉ាងណាក៏ដោយមនុស្សគឺជាបុព្វហេតុ យ៉ាងសំខាន់ក្នុងការសាយភាយជម្ងឺទៅបក្សីស្រុក។ អ្នកថែរក្សាកសិករកម្មករ រថយន្តដឹក ជញ្ជូន និងអ្នកបើកបរដែលចូលកសិដ្ឋាន ការធ្វើចរាចរបក្សី ឬការផ្តល់ចំណីអាហារ បណ្តា ឱ្យសាយភាយជម្ងឺផ្តាសាយបក្សីនៅក្នុង និងក្រៅកសិដ្ឋាន។ តាមរយៈការសិក្សាដោយប្រើ ប្រាស់ប្រព័ន្ឋព័ត៌មានភូមិសាស្រ្ត បានបង្ហាញពីរបៀបនៃការចម្លងពីកសិដ្ឋានមួយទៅកសិ- ដ្ឋានមួយទៀត តាមរយៈការធ្វើចរាចររថយន្តដឹកជញ្ជូន និងមនុស្សដែលធ្វើការនៅកសិដ្ឋាន ផ្សេងគ្នា (Ehlers et al., 2003, Valleron and Vidal, 2002) ។
           ៣. ការពារការឆ្លងរាលដាលនៃជម្ងឺផ្តាសាយបក្សី
           ការធ្វើអនាម័យល្អ គួបផ្សំជាមួយនឹងវិធានជីវសុវត្ថិភាព ផ្តល់ប្រសិទ្ឋភាពខ្ពស់ក្នុងការ ការពារប្រឆាំងទៅនឹងជម្ងឺផ្តាសាយបក្សី។ ដូច្នេះ វិធីសាស្រ្តទាំងអស់ ប្រើប្រាស់សម្រាប់ ការពារ និងត្រួតពិនិត្យការសាយភាយនៃជម្ងឺផ្តាសាយបក្សី ត្រូវទាក់ទងទៅនឹងការត្រួត ពិនិត្យការប្រឡាក់ប្រឡូសនៃឧបករណ៍ និងបុគ្គលិកបម្រើការ។ ដោយហេតុថា បក្សីព្រៃត្រូវ បានចាត់ទុកជា មូលហេតុចំបងក្នុងការចម្លងដល់សត្វស្លាបស្រុក ពិសេសពពួកសត្វស្លាប ដែលនៅតាមទីផ្សារបក្សី និងពពួកសត្វស្លាបដែលចិញ្ចឹមដោយលែងសេរី ប្រការសំខាន់ត្រូវ កាត់បន្ថយការប៉ះពាល់រវាងប្រភេទទាំងពីរនេះ។ កម្មវិធីអប់រំដ៏សមរម្យមួយ ត្រូវមានជាចាំ បាច់ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់យល់ដឹងពីកត្តាគ្រោះថ្នាក់ ដែលពាក់ព័ន្ឋទៅនឹងការរក្សា ទុកសត្វស្លាបដែលមានជំងឺផ្តាសាយបក្សី។ នៅក្នុងកម្រិតកសិដ្ឋាន ការរួមបញ្ចូលគ្នានៃកម្ម វិធីអប់រំអំពីជម្ងឺផ្តាសាយបក្សី និងផលវិបាក ការតាមដាន និងការរាយការណ៍ត្រូវអនុវត្ត។ កម្មវិធីការពារគួរបញ្ចូលការបញ្ចប់ការចម្លងនៅក្នុងកន្លែងតូចតាចមួយ។
           ការអង្កេតតាមដាន ជាជំហានបន្ទាប់ក្នុងការការពារប្រឆាំងនឹងជម្ងឺផ្តាសាយបក្សី។ ការងារនេះជួយឱ្យយើងបានដឹងពីប្រភពនៃការចម្លង និងអាចមានលទ្ឋភាពធ្វើការកំទេចសត្វ បានភ្លាមៗនៅក្នុងតំបន់ផ្ទុះជម្ងឺ។ ការកំណត់ប្រភេទវីរុសក្នុងអនុក្រុមផ្សេងទៀតដែលមិនសូវ មានលទ្ឋភាពបង្កជម្ងឺអាចជួយក្នុងការទប់ស្កាត់ ការរាលដាលនៃជម្ងឺពិសេសការបំប្លែងទៅ ជាប្រភពវីរុសដែលមានការរាលដាលខ្លាំង។ ផែនការសំរាប់អន្តរាគមន៍នៅពេលមានផ្ទុកជម្ងឺ ត្រូវមានរួចជាស្រេចរួមមាន ការអង្កេតតាមដាន ចត្តាឡឺសក្ត និងការសម្លាប់ចោល។
           ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺផ្តាសាយបក្សីនៅក្នុងកន្លែងចិញ្ចឹមសត្វស្លាប ក៏ ដូចជាក្នុងកម្រិតកសិដ្ឋានមធ្យោបាយមួយចំនួនទៀតដូចខាងក្រោមត្រូវអនុវត្ត:
           -ត្រូវសំអាតបរិវេណកន្លែងចិញ្ចឹមសត្វឱ្យបានជាប្រចាំ។
           -ត្រូវសំអាតរាល់ឧបករណ៍យានយន្តមុននឹងចូលកសិដ្ឋាន។
           -ត្រូវអនុវត្តគោលការណ៍ចេញទាំងអស់-ចូលទាំងអស់ និងសំអាតកសិដ្ឋាន ឬកន្លែង ចិញ្ចឹមឱ្យបានស្អាត រួចទុកចោលរយៈពេល ១៥ថ្ងៃ មុននឹងចាប់ផ្តើមចិញ្ចឹមសារជាថ្មី។
           -ត្រូវស្គាល់ប្រភពសត្វដែលទិញមកចិញ្ចឹមឱ្យបានច្បាស់លាស់
           -ត្រូវសហការឱ្យបានជិតស្និទ្ឋជាមួយភ្នាក់ងារបសុពេទ្យ និងរាយការណ៍នៅពេលមាន សត្វស្លាបឈឺ។
           -ជៀសវាងដាក់សត្វស្លាបឈឺនៅលាយឡំជាមួយនឹងសត្វស្លាបដែលមានសុខភាពល្អ។
           -ជៀសវាងការយកសត្វស្លាបដែលឈឺ ឬងាប់ធ្វើជាអាហារ។
           -ជៀសវាងការដឹកជញ្ជូនសត្វស្លាបពីកន្លែងមួយទៅមួយ តាមរថយន្ត កង់ ម៉ូតូពីកន្លែង ដែលមានសត្វស្លាបឈឺ ឬសង្ស័យថាឈឺ។

    យោងតាមៈទស្សនាវដ្តី កសិកម្ម
    រៀបរៀងដោយ : ទុំ សុធ្ឋីរ៉ា
    ឆ្នាំទី៥ ត្រីមាសទី ២(មេសា-មីថុនា) ឆ្នាំ២០០៦ លេខ ១៨
     
    រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.