ការសិក្សាជំនាញខាង IT នៅពេលបច្ចុប្បន្នកំពុងតែមានចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់សិស្សនិស្សិត ពីព្រោះទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាយើងត្រូវការផ្នែកនេះយ៉ាងចាំបាច់ក្នុងដំណាក់កាលនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ។
តាមអ្នកដែលមានបទពិសោធន៍ខាងការរៀនខាង IT និងអ្នកជំនាញបានអះអាងថា ដើម្បីសិក្សាជំនាញIT នេះបានជោគជ័យយើងត្រូវ ៖
១. បង្កើនចំណេះដឹងតាមរយះការអាន និងស្រាវជ្រាវ
ចំនុចនេះពិតជាសំខាន់ណាស់សំរាប់យើង ក្នុងការបង្កើនចំនេះដឹងអោយទាន់បច្ចេកវទ្យាដែលកំពុងតែរីកចំរើន ដូចជាការស្រាវជ្រាវតាមរយៈ គេហទំព័រ Ebooks និងឯកសារណែនាំ រឺមើលវីដេអូសំរាប់រៀន ។
២. ធ្វើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍
អ្នកខ្ឡះចូលចិត្តលាក់ចំណេះដឹង និងអួតអាងហើយមិនព្រមបង្ហាញពីចំនុចខ្សោយរបស់ខ្លួនថែមទាំងមិនទទួលយកមតិរិះគនល្អៗពីមិត្តភ័ក្រ្កទៀតផង ។ ការប្រព្រឹត្តបែបនេះនឹងធ្វើអោយគេមិនអាចទទួលបានចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗបានទេ ។ យើងអាចធ្វើការផ្លាស់ប្តូរ និងចែករំលែកចំណេះដឹងតាមរយះ Forum ការសិក្សាជាក្រុមការចូលរួមសិក្ខាសាលា ជាពិសេសសាកសួរបទពិសោធន៍ពីអ្នកជំនាញ ។
៣. អនុវត្តន៍អោយបានច្រើនជាងទ្រឹស្តី
កាលណាយើងមានចំណេះដឹងហើយ យើងត្រូវតែអនុវត្តន៍នូវចំណេះដឹងដែលយើងបានរៀននោះ ។ ការរៀនខាង IT គឺទាមទារអោយយើងអនុវត្តន៍អោយបានច្រើនជាងទ្រឹស្តី ដោយធ្វើលំហាត់ដែលមាននៅក្នុងសៀវភៅ ការចង់ដឹងចង់យល់ ព្យាយាម រកដំណោះស្រាយ ធ្វើកិច្ចការដែលគ្រូដាក់អោយ ធ្វើការងារដោយមិនគិតប្រាក់ រឺការងារបានកំរៃទាបដែលទាក់ទងនឹង IT ។
៤. រៀនវគ្គជំនាញខ្លីៗអោយបានច្រើន
យើងគួរលៃពេលវេលាខ្លះដើម្បី ចូលរៀនវគ្គជំនាញខ្លីៗដែលចាត់ទុកថាមានសរៈសំខាន់ និងពាក់ព័ន្ធនិងជំនាញដែលបានរៀនព្រោះថាមុខវិជ្ជាខ្លះអាចធ្វើអោយយើងកាន់តែមានចំណេះដឹងខ្ពស់ ។
៥. បង្កើនចំណេះដឹងខាងភាសាបរទេស
មិនត្រូវមើលរំលងភាសាបរទេសឡើយ ។ទាំងក្នុងការងារ និងការសិក្សាគឺត្រូវការចំណេះដឹងភាសាបរទេសយ៉ាងចាំបាច់ ។ យើងត្រូវរៀនចេះយ៉ាងតិចក៏បានភាសាអង់គ្លេសមួយដែរ ។
៦. តស៊ូ ព្យាយាម និងអំណត់អត់ធនក្នុងពេលធ្វើការងារ និងសិក្សា
អ្នកខ្លះខ្វះការព្យាយាម ។ ពេលខ្លះគេជួបប្រទះបញ្ហាច្រើនតែរាថយ ហើយខ្លាចមិនហ៊ានធ្វើ ។ប៉ុន្តែពេលដែលយើងអាចជំនះលើបញ្ហាទាំងអស់នោះបានយើងនឹងយល់ដឹងកាន់តែច្បាស់ ។
៧. រៀនកែប្រែខ្លួនពីអ្នកធ្វើមកជាអ្នកគ្រប់គ្រងវិញ
ដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រង យើងគួរតែចេះរៀបចំការងារ ចេះគ្រប់គ្រងពេលវេលា ប្រើប្រាស់សមត្ថភាពដើម្បីធ្វើការងារដោយគ្មានគិតពីការលំបាក សហការល្អ ជាមួយសហសេវិក ហ៊ានប្រឈមមុខជាមួយការងារដោយមិនរុញរា ..............។