អត្ថបទថ្មីៗ :

News World

គេហទំព័រ អាន ខ្មែរ ជួយគាំទ្រ តារាចម្រៀង និងលើកស្ទួយវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា សូមជួយទិញ CD, VCD, DVD Original ដើម្បីជួយលើកទឹកចិត្តដល់ពូកគាត់ សូមអរគុណ! អាន ខ្មែរ ក៏សូមជូនពរ អោយអ្នកទាំងអស់គ្នា​ ​ជួបតែសំណាងល្អ​ ជោគជ័យ សុភមង្គល​គ្រប់ពេលវេលា
កំពុងចាប់ផ្តើម...

វិធីងាយៗ ក្នុងការបង្កើនប្រាក់ចំណូលអ្នក

Affiliate Program ”Get Money from your Website” Affiliate Program ”Get Money from your Website”

ស្តាប់បទចម្រៀងពេញនិយមពិរោះៗ

Followers

ប្រទេសដែលកំពុងទស្សនាគេហទំព័រ អាន ខ្មែរ

free counters

បច្ចេកទេសដាំដុះដំណាំម្រះ

Thursday, December 29, 2011

បច្ចេកទេសដាំដុះដំណាំម្រះ
បច្ចេកទេសដាំដុះដំណាំម្រះ
         I លក្ខណៈទូទៅ
       ម្រះ គឺជាប្រភេទដំណាំបន្លែយ៉ាងសាមញ្ញដែលប្រជាជន
គ្រប់គ្នាតែងតែបរិភោគជាបន្លែក្នុងជីវភាពប្រចាំថ្ងៃ។ដំណាំម្រះ
ប្រជាជននិយមចូលចិត្តដាំគ្រប់រដូវ វាមានភាពងាយស្រួលក្នុងការដាំដុះព្រមទាំងាយ
ស្រួល​ក្នុងការ លក់​​នៅលើទីផ្សារ  ​​វាធន់ទ្រាំ​នឹង​សីតុណ្ហភាព ដែលម្រះ អាចលូតលាស់
បានល្អនូវចន្លោះ ​​២៥-៣០ អង្សាសេ។  ដូច្នេះ ដើម្បីជួយដល់ប្រជាកសិករបង្កើនទិន្ន
ផលបន្លែ និងជួយបង្កើនសេដ្ឋកិច្ច គ្រួសារកសិករនៅតាមជនបទតាមរយៈការផ្តល់នូវ
បទពិសោធន៍ និងបច្ចេកទេស មួយ ចំនួនដូចជា របៀបដាំដុះ ស្រោចស្រព ថែរក្សាដំ
ណាំដោយខ្លួនឯង និងបច្ចេកទេសសាមញ្ញៗនូវចំណេះដឹងទូលំទូលាយខាងផ្នែកក
សិកម្ម។
II បចេ្ចកទេសងាយៗក្នុងការដាំម្រះ
 
        ១. ការរៀបចំដី
  •  ​ភ្ជួរហាលដីអោយស្ងួត ហើយរាស់ប្រមូលយកស្មៅចេញ
  •  ភ្ជួររាស់យ៉ាងតិចឲ្យបាន ៣-៤ សារ
  •  ទទឹង ១ ,២ម៉ែត្រ បណោ្តយទៅតាមស្ថានភាពដី
  •  ចន្លោះជួរ ៨០ សង់ទីម៉ែត្រ ចន្លោះគុម្ព ៥០-៦០ សង់ទីម៉ែត្រ
    ២. ការជ្រើសរើសរដូវដាំដុះ
        ការជ្រើសរើសរដូវដាំដុះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាំដុះដំណាំ
គ្រប់ប្រភេទទាំង អស់មិនថា ដំណាំណានោះទេ។ ដោយសារតែ ការដំាដុះនៅរដូវ
ក្តៅ វាមានបញ្ហាច្រើន ដែលប្រឈមមុខដូចជា កត្តាសត្វល្អិត បាក់តេរី វីរុស និង
ពពួកផ្សិត។ រដូវកាលសមស្រប សម្រាប់ដំណាំគឺ
  • រដូវរំហើយចាប់ពីខែ តុលា-វិច្ឆិកា ប្រមូលផលដល់ខែ កុម្ភៈ
  • រដូវប្រាំងចាប់ពីខែ ឧសភា-កក្តដា ប្រមូលផល ខែ សីហា
    ៣ . ការជ្រើសរើសពូជ
  • ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
  • ពូជសុទ្ធដែលមានភាគរយដំណុះចាប់ពី ៨៥-៩០ ភាគរយ
  • ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់
  • ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាសធាតុ
    ៤. ការបណ្តុះគ្រាប់
ដាស់ដំណេកៈ
  • មុនបណ្តុះត្រូវហាលថ្ងៃ១៥​ នាទី  នៅពេលថ្ងៃត្រជាក់
  • ពេលព្រឹកម៉ោង 8 ទៅ ម៉ោង 9 ព្រឹក បើពេលល្ងាច ម៉ោង 4 ល្ងាច
  •  គ្រាប់ពូជត្រូវលាងទឹកឲ្យស្អាត
  • ចំពោះគ្រាប់ពូជត្រាំទឹកក្តៅតិច ៗ ទៅតាមប្រភេទគ្រាប់ពូជ
  •  ផ្អាប់នឹងក្រណាត់ ១ -២ យប់ ដើម្បីឲ្យគ្រាប់ដុះពន្លកបានល្អ
    ចំណាំ: គ្រប់មុខដំណាំទាំងអស់ត្រូវតែដាស់ដំណេក គឺមានន័យថា
    ត្រូវតែត្រាំទឹកក្តៅ តិចៗ ។
ក. ការបណ្តុះក្នុងកន្ទោង
  • ធ្វើកន្ទោងស្លឹកចេក ឬ ស្លឹកត្នោត ថង់បា្លស្ទិចក៏បាន
  • យកជីកំប៉ុស្ត មួយបង្គីលាយដីបី បង្គី យកដីដែលលាយរួចហើយ ដាក់ក្នុងកន្ទោងសឹ្លកចេក
  • បន្ទាប់មកយកគ្រាប់ ចំនួន ២-៣ គ្រាប់ ដាក់ក្នុងកន្ទោង
  • យកដីដែលមានជីជាតិមករោយពីលើស្តើងៗ ដាក់ចំបើងគ្របពីលើ
  • ស្រោចទឹកឲ្យជោគ រយៈពេល ៣ ថ្ងៃ បន្ទាប់មកស្រោចទឹកបន្ត ១ ថ្ងៃម្តង
  • ស្រោចទឹកជីកំប៉ុស្ត ដើម្បីបំប៉នកូនដំណាំឲ្យដុះលូតលាស់ល្អ
  • ១០ ថ្ងៃក្រោយ ត្រូវដកកូនដំណាំចេញខ្លះ ទុកតែ ១ ដើម ១ កន្ទោង ដើម្បីឲ្យវាថ្លោសល្អ
ចំណាំ : ប៉េងប៉ោះ ត្រសក់ ត្រប់ ម្ទេស .....
ខដាំផ្ទាល់ដី                                                
    ចំពោះរងដាំត្រូវដាក់ជីកំប៉ុស្តលាយដីដំបូកច្របល់អោយសព្វ ទើបយកគ្រាប់
 មកដាំ៖
  • ត្រូវដាំអោយចន្លោះជួរនិងចន្លោះគុម្ពសមល្មម
  • បន្ទាប់គ្របចំបើងពីលើដែលកាត់ខ្លីៗ ដើម្បីការពារសំណើមដី
  • ក្រោយមកស្រោចទឹកអោយជោគ
  • ១ សប្តាហ៍ ស្រោចទឹកជីកំប៉ុស្តម្តង
  • កំណត់ចំណាំ : ម្រះ ល្ពៅ ឪឡឹក ...
  វិធីសាស្រ្តការពារកូនដំណាំ
  • គ្រាប់ពូជដំណាំទាំងអស់ អាចត្រាំទឹកស្លឹកស្តៅ ដែលផ្សំពីរុក្ខជាតិពុល
  • ប្រើស្បៃការពារដំណាំនូវពេលវាដុះ ពីសត្វល្អិត
  • បាចផេះចង្រ្កានមុនពេលមុនដាំ
  ៥.ងាយៗក្នុងការដាំដុះម្រះ                                      ចន្លោះគុម្ព 50-60cm
ចន្លោះជួរ 80cmចន្លោះរង 50cm
  •  លើករង ទទឹង ១,២ ម៉ែត្រ បណ្តោយតាមស្ថានភាពដី
  •  មួយរងដាំជាពីរជួរ
  •  លើករងបណ្តោយថ្ងៃទើបល្អ
  •  កាប់រណ្តៅ ដាក់ជីកំប៉ុស្ត ០,៥-១ គីឡូក្រាម ក្នុងមួយរណ្តៅ
  •  ចន្លោះគុម្ពៈ ៥០-៦០ សង់ទីម៉ែត្រ
  • ចន្លោះជួរ ៨០ ម៉ែត្រ
  • ចន្លោះរងមួយ ទៅរងមួយទៀត គឺ ៥០ សង់ទីម៉ែត្រ
              III វិធីសាស្រ្តងាយៗ ក្នុងការថែទាំដំណាំ
      ក.
 ការគ្របកូនម្រះ                                        ជាទូទៅការគ្របកូនម្រះជាចាំបាច់គ្រប បន្ទាប់ពីដាំ យើងគ្របកូនដំណាំការពារ កំដៅ។គេអាចប្រើស្លឹកឈើស្ងួតចំបើងក្រណាត់ប្លាស្ទិចជាការចំាបាច់។              
       ខ.ការជំរះស្មៅ ពូនគល់
  • ជំរះស្មៅ កុំអោយស្មៅដណ្តើមជីជាតិជាមួយដំណាំ
  • បំបាត់ជម្រករបស់សត្វល្អិតផងដែរ
  • ជ្រុំដីអោយដីធូរ ជា្របទឹកបានល្អ ក្រោយដាំ ៧ - ១០ ថ្ងៃ
  • ផ្អាក់ស្រោចទឹក ១ ថ្ងៃ
  • ប្រើចបចក់ ដើម្បីជំរះស្មៅ
  • ធ្វើលើកទី២ នៅពេលត្រប់ជិតចេញផ្ក
     គ.ការស្រោចស្រព
          ម្រះជាប្រភេទដំណាំមួយដែលត្រូវការទឹកជាប្រចាំ ហើយស្រោចទឹក
    មួយថ្ងៃ ពីរដងក្នុងមួយថ្ងៃ។ ប៉ុន្តែនៅពេលម្រះចាប់ផ្តើមចេញផ្កា រហូតដល់ប្រមូលផល វាត្រូវ ការទឹក និងជីជាតិច្រើនជាងពេលដាំ។
     
    ​ឃ ការរៀបចំទ្រើង ឬធ្នើរ
      ជាទូទៅការដាំម្រះលើករងងាយស្រួលក្នុងការថែទាំស្រោចទឹកបោចស្មៅ
និងដាក់ជី៖
  • ងាយស្រួលក្នុងការថែទាំ
    • ក្រោយពេលម្រះផ្លែ១សប្តាហ៍យកក្រដាស់ មកចងរុំផ្លែកុំឲ្យសត្វ
      មកទិចផ្លែ។
    • ងាយស្រួលក្នុងការប្រមូលផល
      IV ការធ្វើជីកំប៉ុស្ត ថ្នាំប៉ូវ និងថ្នាំពុលធម្មជាតិ​
១.​ ជីកំប៉ុស្តគោ
       សម្ភារ
កាំបិត ពូថៅ ស្លឹក បង្គោលឈើ ដែកគោល លួសចប                            វត្ថុធាតុដើម                                    
រុក្ខជាតិបៃតងស្រស់ៗ រួមមានៈ ស្លឹកទន្រ្ទាំនខែត្រ សណ្តែកខ្មោច សណ្តែក  បាយ ស្លឹកអង្កាញ.....ជាដើម។
     - លាមកសត្វគ្រប់ប្រភេទរួមមានៈ លាមកគោ ក្របី ជ្រូក មាន់ ទា
     - កាកសំណល់ផ្ទះបាយមានដូចជា ផេះចង្រា្កន បន្លែ ទឹកបាយ និង កំទេចកំទីផ្ទះបាយផ្សេងៗ របៀបធ្វើ     ទំហំរោងធ្វើតាមលទ្ធភាព ដែលអាចរកវត្ថុធាតុដើមបានយកវត្ថុធាតុទាំង អស់កាប់អោយតូចល្អិតបន្ទាប់មកទៀត ត្រូវដាក់វត្ថុស្ងួតមុនដូចជា ចំបើង ស្លឹក ឈើស្ងួតបន្ទាប់មកដាក់លាមកសត្វក្រាលពីលើ ហើយស្រោចទឹកដាក់រុក្ខជាតិ ស្រស់ក្រាលម្តង​​ទៀត បន្ទាប់មកដាក់កាកសំណល់ផ្ទះបាយចុងក្រោយដាក់លាមក សត្វម្តងទៀត ក្រោយៗ ទៀតធ្វើដូចគ្នាបាន។ឧស្សាហ៍ស្រោចទឹកមួយសប្តាហ៍ម្តង
ចំពោះរដូវវស្សា តែចំពោះរដូវ ប្រាំងត្រូវស្រោចទឹក ២ ទៅ ៣ ម្តងក្នុងមួយសប្តាហ៍ ប្រសិនបើ ទឹកមិនបានគ្រប់គ្រាន់ទេវាមិនងាយរលួយទេ។     ត្រូវកាយច្របល់មួយសប្តាហ៍ម្តង ដោយទុករយៈពេល ៣ ទៅ ៦ ខែទើប ប្រើប្រាស់បាន។
របៀបប្រើប្រាស់                                                    ការប្រើប្រាស់ជីកំប៉ុស្ត អាចដាក់ទា្រប់បាត មុនពេលដាំដំណាំ ១៨ តោនក្នុង មួយហិចតា។     ដាក់បំប៉នក៏បាន នៅពេលដំណាំលូតលាស់
២. ជីកំប៉ុស្តទឹក
      សម្ភារ
           ពាងទឹក គំរបពាង ឈើប្រដាប់កូរ  
  
    វត្ថុធាតុដើម
    
លាមកសត្វ                 : ៥ គីឡូក្រាម
 ទឹកនោមមនុស្សសត្វ   : ៣​លីត្រ
     ទឹក                           :​ ២០ លីត្រ
   រុក្ខជាតិស្រស់បៃតង    : ១០ គីឡូក្រាម
       របៀបធ្វើ
  •  កាប់ចិញ្រ្ចំរុក្ខជាតិអោយម៉ដ្ឋ ដាក់ក្នុងពាងទឹក
  •  ដាក់លាមកសត្វពីរខាងលើ ហើយចាក់ទឹកធម្មតាចូល គ្របអោយជិត
  •  ដាក់ក្រោមម្លប់ឈើជាការស្រាច
  •  ៧ ថ្ងៃកូរម្តង ដើម្បីអោយខ្យល់ចេញចូលឆាប់កាច់។
  • រក្សាទុករយៈពេល ១៥ ថ្ងៃក្បាលត្រីរលួយអស់នៅសល់តែទឹកពណ៌
    ប្រផេះ មានក្លិនខ្មោះៗ សញ្ញានេះ បង្ហាញថា ទឹកជីអាចប្រើប្រាស់បាន។
    ការប្រើប្រាស់
  •  ទឹកជី ២​ កំប៉ុងទឹកដោះគោលាយទឹកធម្មតា ១៥ លីត្រ
  •  ប្រសិទិ្ធភាព លើបន្លែដូចជា​ ត្រប់ ត្រសក់ ប៉េងប៉ោះ ត្រកួន ស្ពៃ ...
       ៣. ថ្នាំប៉ូវពីរុក្ខជាតិ
ចេកទុំ           :២ គីឡូកា្រម
ល្ហុងទុំ           :២ គីឡូកា្រម
ល្ពៅទុំ       :២ គីឡូកា្រម
ខ្នុរទុំ              :២ គីឡូកា្រម
ស្ករ               :១ គីឡូកា្រម
របៀបធ្វើ
    ចិញ្ច្រំឬ ចិតផ្លែឈើច្របាច់អោយម៉ត់
  ដាក់ក្នុងពាង ដាក់ស្ករ ចាក់ទឹកត្រាំ បិទគំរបទុកក្រោមម្លប់
    ផ្អាប់ទុករយៈពេល៧ថ្ងៃ កូរវាម្តង
                 V ការប្រើប្រាស់ជី                                      
ដំណាំម្រះត្រូវការជីច្រើនដំណាក់កាលៈ
  • ការប្រើប្រាស់ជីទាំងពីរប្រភេទ
  •      មុនពេលដាំ​​​​ ដាក់ទ្រាប់បាត ប្រើជីកំប៉ុស្តគោក ១០-១៥ តោន ប៉ុន្តែបើមួយម៉ែត្រការ៉េ ប្រើ ២ គីឡូក្រាម
  •  ក្រោយដាំរយៈពេល ៧ ថ្ងៃ ប្រើជីកំប៉ុស្តទឹកលាយល្បាយទឹកស្មើគ្នា
  •  ៣ សប្តាហ៍ក្រោយដាំបំប៉នជីកំប៉ុស្តគោក ១០ តោន ដាក់តាមចន្លោះគុម្ពលុបដីអោយជិត ហើយស្រោច ទឹកអោយជោគ
  • ចុងក្រោយប្រើកំប៉ុស្តទឹក ៧ ថ្ងៃម្តង ដើម្បីជួយអោយម្រះចេញផ្កា បានច្រើន
                 VI ការគ្រប់គ្រង និងកំចាត់សត្វល្អិត                       សត្វល្អិតលើដំណាំម្រះ
  • ដង្កូវចោះផ្លែ : វាតែងតែស៊ីចោះចូលទៅក្នុងផ្លែធ្វើអោយផ្លែម្រះស្អុយរលួយ។
      យើងអាចធ្វើស្រោមវា ដើម្បីការពារផ្លែម្រះពីសត្វល្អិតបាន​
  •  ស្រោមម្រះ​ យើងអាចធ្វើពីរក្រដាស់​ស រឺ ក្រដាស​កាសែត​
  •  យើងអាចធ្វើស្រោមពីរស្លឹកដូង រឺ ស្លឹកតោ្នតក៏បាន
        វិធានការការពារមាន៤ យ៉ាងក្នុងការកំចាត់សត្វល្អិត
        ១. វិធីសាស្រ្តដំាដុះ
  •  ប្រើប្រាស់ពូជធន់ គ្មានជម្ងឺ
  •  ផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងវង
  •  ដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល
  •  ដាំចំរុះនៃរុក្ខជាតិដែលមានក្លិនឆួលខ្លាំង
    ២. វិធីសាស្រ្តកំចាត់ដោយដៃ
វិធីសាមញ្ញៗ ក្នុងការកំចាត់សត្វល្អិតនានា គឺ អនុវត្តន៍ដោយដៃប្រើសំណាញ់ អង្គប់ និងអន្ទាក់ភ្លើង។ សត្វល្អិតខ្លះៗ អាចបេះវាចេញដោយដៃ ហើយសំលាប់វាចោល
បាន។
          ៣.វិធីជីវសាស្រ្ត                                  ជាការកំចាត់សត្វល្អិត និងជម្ងឺតាមរយៈការប្រើប្រាស់ ប្រេដាទ័រ ប៉ារ៉ាស៊ីត ឬ ពួក ផ្សិតបង្ករោគ។ ពួកមានប្រយោជន៍មួយចំនួនដូចជា ពីងពាង ខ្មូតដី កន្ទុំរុយ ឪម៉ាល់ ជាដើម។
          ៤ វិធីសាស្រ្តកំចាត់សត្វល្អិតដោយ ថ្នាំពុលគីមី និងធម្មជាតិ          
          ក ថ្នាំពុលគីមី                                           ការកំចាត់សត្វល្អិតដោយប្រើថ្នាំពុលគីមីមិនគួរប្រើប្រាស់វាទេ ព្រោះវាធើ្វ អោយងាប់នូវសត្វមានប្រយោជន៍ និងប៉ះពាល់ដល់សុខភាពទាំងអ្នកប្រើប្រាស់  និងអ្នក ហូប ជាពិសេសនោះ ខូចបរិស្ថានមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែយើងអាចប្រើថ្នាំពុលធម្មជាតិបាន។                                  
          ខ. ថ្នាំពុលធម្មជាតិ        វត្ថុធាតុផ្សំ
  • សំបកស្តៅ            :៣ គីឡូក្រាម
  • រំដេង                  :០,៥ គីឡូក្រាម
  • ស្លឹកផ្លែស្លែង          :៣ គីឡូក្រាម
  • ថ្នាំជក់                  :០,៥ គីឡូក្រាម
  • ម្ទេស                   :៣ គីឡូក្រាម
  • ក្រូចឆ្មា                 :៥០ក្រាម
  • ទឹកនោមមនុស្ស និងសត្វ :៤​លីត្រ
របៀបធ្វើហាន់វត្ថុធាតុផ្សំអោយល្អិត ដាក់ក្នុងពាងដែលមានចំណុះ ៣០០លីត្រ និងទឹក
នោម ៤លីត្រ ដាក់ផ្អាប់ជាមួយគ្នាក្នុងពាងនេះ រយៈពេល ២០ ៣០ថ្ងៃ អាចប្រើ
ប្រាស់ បាន។របៀបប្រើប្រាស់ទឹកថ្នាំ ១ លីត្រលាយទឹក ១៨ លីត្របាញ់លើ
រុក្ខជាតិរងការបំផ្លាញនោះ។        
                VII ការប្រមូលផល ការប្រមូលផល
  • ការប្រមូលផលម្រះមានរយៈពេលខុសគ្នាទៅតាមប្រភេទ និងពូជរបស់វា។
  • ម្រះ អាយុអាចប្រមូលផល ៥០ ថ្ងៃ អាស្រ័យទៅលើការថែ ទាំ ជាពិសេសការកាត់ស្លឹកចាស់ចោលដាក់ជីបន្ថែម និងស្រោចទឹក។
  • ដោយប្រើកន្រ្តៃកាត់ ទើបមិនប៉ះពាល់ផ្លែ
របៀបទុកពូជម្រះ
  • ពេលម្រះផ្លែតូចៗត្រូវរកក្តិបម្រះណាដែលមានផ្លែថ្លោសល្អ ៗ ពេលម្រះពេញក្តិបក ប៉ុនម្រាមដៃច្រកក្នុងឡុកក្រដាស។
  • ការច្រកថង់ប្លាស្ទិចនាំឲ្យជប់ញើសធ្វើឲ្យផ្លែម្រះប្រេះក្រឡារលួយ។
  • លុះដល់ផ្លែម្រះទុំល្មម គ្រាប់សំបុរផ្កាឈូក ទើបបេះទុកសម្រាប់ធ្វើពូជ។
  • សូមកុំទុកឲ្យម្រះទុំពេក ព្រោះពេលដាំ សារក្រោយធ្វើឲ្យពូជក្លាយ ដោយចង្អូរក្រ ឡាម្រះទៅជាញឹកពូជមានក្រឡាញឹក ជាពូជ មិនល្អ ។
  • ដើម្បីសំគាល់ថាផ្លែម្រះមានគា្រប់ពណ៌ផ្កាឈូក ច្របាច់ ផ្លែមើលបើលឺសូរ ប្រោះ គឺផ្លែម្រះនោះល្មមបេះធ្វើពូជតែបើ ជ្រលច្របាច់ទៅលឺ ព្រួក ។
  • ផ្លែម្រះដែលបេះបានមកពុះយកគ្រាប់លាងទឹក សំដិលទុកក្នុងម្លប់ ២ ទៅ ៣ ថ្ងៃ(កុំហាលថ្ងៃក្តៅ ធ្វើអោយគ្រាប់ ស្វិតដាំលែងដុះ) រួចដេរ ថង់ក្រណាត់ច្រក សំដិលទុក ចំពោះគ្រាប់ម្រះដែលបេះភ្លាមយក មកដាំភ្លាម ក៏បានផលល្អដូច គ្រាប់ទុកបានយូរ តែកុំឲ្យហួសពី ១ ឆ្នាំ ។

បច្ចេកទេសដាំដុះដំណាំម្ទេស

  បច្ចេកទេសដាំដុះដំណាំម្ទេស
  បច្ចេកទេសដាំដុះដំណាំម្ទេស
លក្ខណៈទូទៅ  
ម្ទេស គឺជាប្រភេទដំណាំមានក្លិនឈួល ឬ ហើរហើយម្ទេសខ្លះផ្លែ រាងមូលស្រួច កន្ទុយប្រវែងផ្លែខ្លី មេ្ទសផ្លែចង្កោម និងម្ទេសខ្លះ
ផ្លែមូលសំម៉ែតផ្លែខ្លះតូចៗក្នងប្រទេស កម្ពជា ដែលគេនិយមចូលចិត្តដាំគ្រប់រដូវ ដោយសារតែម្ទេស វាមានភាព ងាយស្រួល ក្នុងការដាំដុះព្រមទាំងាយស្រួល​ក្នុង
ការលក់​​នៅលើទីផ្សារ ។ ​​ដំណាំម្ទេសងាយស្រួលថែ ទាំហើយវាធន់ទ្រាំ​នឹង សីតុណ្ហ
ភាព ។ ចំពោះសីតុណ្ហភាពដែលម្ទេសអាចលូតលាស់ បានល្អ នូវចន្លោះ ​​២៥-៣០
អង្សាសេ ។ ប៉ុន្តែម្ទេសជាប្រភេទ រុក្ខជាតិមិនត្រូវ ការសំនើម ខ្ពស់ពេកទេ។ ម្ទេសមានអត្ថប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់ជីវភាពប្រចាំថ្ងៃដូចជាយកទៅកែច្នៃ ធ្វើជាម្ទេសក្រៀម ម្ទេសឆ្អើរ ជ្រក់ម្ទេស និងបរិភោគស្រស់។ដូច្នេះដើម្បីជួយដល់ប្រជា
កសិករបង្កើនទិន្នផលបន្លែ និងជួយបង្កើនសេដ្ឋកិច្ចគ្រួសារកសិករតាមជនបទតាមរយៈ
ការផ្តល់នូវបទពិសោធន៍ និងបច្ចេកទេស មួយចំនួន ដូចជា របៀបដាំដុះ ស្រោចស្រព ថែរក្សាដំណាំ ដោយខ្លួនឯង និងបច្ចេកទេសសាមញ្ញៗនូវចំណេះដឹងទូលំទូលាយខាង ផ្នែកកសិកម្ម។
 បចេ្ចកទេសងាយៗក្នុងការដាំម្ទេស
១. ការរៀបចំដី
  •  ​ភ្ជួរហាលដីឲ្យស្ងួត ហើយរាស់ប្រមូលយកស្មៅចេញ
  •  ភ្ជួររាស់យ៉ាងតិចឲ្យបាន ៣-៤ សារ
  •  ទទឹង ១,២ ម៉ែត្រ បណោ្តយទៅតាមស្ថានភាពដី
  •  ចន្លោះជួរ ៨០ សង់ទីម៉ែត្រ ចន្លោះគុម្ព ៦០ សង់ទីម៉ែត្រ
    គុណសម្បត្តិនៃការរៀបចំដី
  •  បំផ្លាញជម្រកសត្វល្អិត និងសំលាប់សត្វល្អិត
  •  ដើម្បីឲ្យដីធូរមានខ្យល់ចេញចូល
  •  បន្ទាប់មកភ្ជួររាស់សារជាថ្មី ដើម្បីបំបែកដីម៉ដ្ឋ
  •  ងាយស្រួលក្នុងការលើករង
  •  កាត់បន្ថយការកើតជម្ងឺ បាក់តេរី វីរុស ផ្សិត
    គុណវិបតិ្តមិនបានរៀបចំដី
  •  បង្កលក្ខណៈងាយស្រួលដល់ ពពួកសត្វល្អិតបង្កកំណើត
  •  ងាយកើតជម្ងឺ បាក់តេរី វីរុស ផ្សិតផងដែរ
  •  ដីមិនមានខ្យល់ចេញចូល ស្មៅច្រើន
២. ការជ្រើសរើសរដូវដាំដុះ     ការជ្រើសរើសរដូវដាំដុះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាំដុះដំណាំគ្រប់ ប្រភេទទាំង អស់មិនថា ដំណាំណានោះទេ។ ដោយសារតែ ការដំាដុះនៅរដូវក្តៅ វាមានបញ្ហាច្រើន ដែលប្រឈមមុខដូចជា កត្តាសត្វល្អិត បាក់តេរី វីរុស
និងពពួកផ្សិត។ រដូវកាលសមស្រប សម្រាប់ដំណាំគឺ
  • រដូវរំហើយចាប់ពីខែ តុលា-វិច្ឆិកា ប្រមូលផលដល់ខែ កុម្ភៈ
  • រដូវប្រាំងចាប់ពីខែ ឧសភា-កក្តដា ប្រមូលផល ខែ សីហា
៣ . ការជ្រើសរើសពូជ
  • ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
  • ពូជសុទ្ធមានភាគរយដំណុះពី ៨៥-៩០ ភាគរយ
  • ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់
  • ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាសធាតុ
៤. ការបណ្តុះគ្រាប់
ដាស់ដំណេកៈ
  • មុនបណ្តុះត្រូវហាលនៅពេលថ្ងៃល្ងាច ១៥​ នាទី
  • គ្រាប់ពូជត្រូវលាងទឹកឲ្យស្អាត
  • ត្រាំទឹក ១៥ នាទីសិន តាមប្រភេទគ្រាប់ពូជសំបកស្តើង ឬ​ក្រាស់
  • គ្រាប់ពូជសំបកក្រាសត្រាំទឹក ១-២ យប់
  • ទើបផ្អាប់នឹងក្រណាត់ ១ -២យប់ ដើម្បីឲ្យគ្រាប់ដុះពន្លកបានល្អ
        ការបណ្តុះក្នុងកន្ទោង
  • យកជីកំប៉ុស្ត មួយបង្គីលាយដីបី បង្គី
  • ធ្វើកន្ទោងស្លឹកចេក ឬ ស្លឹកត្នោត
  • យកដីដែលលាយរួចហើយ ដាក់ក្នុងកន្ទោងសឹ្លកចេក
  • បន្ទាប់មកយកគ្រាប់ ចំនួន ១ គ្រាប់ ដាក់ក្នុងកន្ទោង
  • យកដីដែលមានជីជាតិមករោយពីលើស្តើងៗ ដាក់ចំបើងគ្របពីលើ
  • ស្រោចទឹកឲ្យជោគ រយៈពេល ៣ ថ្ងៃ បន្ទាប់មកស្រោចទឹកបន្ត ១ ថ្ងៃម្តង
  • ស្រោចទឹកជីកំប៉ុស្ត ១ សប្តាហ៍ម្តង ដើម្បីបំប៉នកូនដំណាំឲ្យដុះលូតលាស់ល្អ
  • ១០ ថ្ងៃក្រោយ ត្រូវដកកូនដំណាំចេញខ្លះ ទុកតែ ១ ដើម ១ កន្ទោង ដើម្បីឲ្យវាថ្លោសល្អ
    បណ្តុះផ្ទាល់ដី
      ចំពោះថ្នាល់បណ្តុះ ត្រូវដាក់ជីកំប៉ុស្តលាយដីដំបូកច្របល់អោយសព្វ ទើបយកគ្រាប់ មកបណ្តុះ។
  • ត្រូវបណ្តុះអោយរង្វើលល្មម
  • បន្ទាប់មករោយដីគ្របពីលើ និងចំបើង ដែលកាត់ខ្លីៗ ដើម្បីការពារសំណើមដី
  • ក្រោយមកស្រោចទឹកអោយជោគ
  • ១ សប្តាហ៍ ស្រោចទឹកជីកំប៉ុស្តម្តង
 វិធីសាស្រ្តការពារកូនដំណាំ 
  •  គ្រាប់ពូជដំណាំទាំងអស់ អាចត្រាំទឹកស្លឹកស្តៅ ដែលផ្សំពីរុក្ខជាតិពុល
  •  ប្រើស្បៃការពារកូនដំណាំនូវពេលវាដុះ ពីសត្វល្អិត
  •  បាចផេះចង្កា្រនមុនពេលសាប ឬ បណ្តុះ
៥. ងាយៗក្នុងការដាំដុះម្ទេស
  • លើករង ទទឹង ១ ម៉ែត្រ បណ្តោយតាមស្ថានភាពដី
  • លើករងជាពីរជួរក្នុងមួយរង
  • លើករងបណ្តោយថ្ងៃទើបល្អ
  • កាប់រណ្តៅ ដាក់ជីកំប៉ុស្ត ០,៥-១ គីឡូក្រាម ក្នុងមួយរណ្តៅ
  • ចន្លោះគុម្ពៈ ៥០ សង់ទីម៉ែត្រ
  • ចន្លោះជួរ ៦០ សង់ទីម៉ែត្រ
  • ចន្លោះរងមួយ ទៅរងមួយទៀត គឺ ៤០ សង់ទីម៉ែត្រ
 វិធីសាស្រ្តងាយៗ ក្នុងការថែទាំដំណាំ  
  ១.ការជំរះស្មៅ ពូនគល់
  • ជំរះស្មៅ កុំអោយស្មៅដណ្តើមជីជាតិជាមួយដំណាំ
  • បំបាត់ជម្រករបស់សត្វល្អិតផងដែរ
  • ជ្រុំដីអោយដីធូរ ជា្របទឹកបានល្អ ក្រោយដាំ ៧ - ១០ ថ្ងៃ
  • ផ្អាក់ស្រោចទឹក ១ ថ្ងៃ
  • ប្រើចបចក់ ដើម្បីជំរះស្មៅ
  • ធ្វើលើកទី២ នៅពេលម្ទេសជិតចេញផ្កា
  ២.ការស្រោចស្រព
  • ម្ទេស ជាប្រភេទដំណាំមួយដែលត្រូវការទឹកខុសពីដំណាំដទៃទៀត
  • ម្ទេស ត្រូវការទឹកសើម នៅពេលដាំ
  • បន្ទាប់ពីដាំបាន១សប្តាហ៍ ម្ទេសត្រូវការទឹកធម្មតារហូតដល់ម្ទេសចេញផ្កា
  • នៅពេលក្តឹប ត្រូវបង្កើនការស្រោចទឹកឡើងវិញ 
  ៣.​ ការដោតចំណារ និង ការកាត់មែក
    ចំណារត្រូវដោតអោយឈរត្រង់ ការពារដួលរលំ ដើម្បីកុំអោយមែកស្លឹក និងផ្លែធា្លក់ប៉ះដី ធ្វើអោយរលួយដោយសារផ្សិត បាក់តេរី និងមេរោគ ដែលឆ្លងពីដី។ ជាពិសេសធ្វើអោយផ្លែម្ទេសធំៗ ល្អ និងមិនស្អុយ។     ចងខ្សែនៅចុងចំណារទាំងអស់តាមបណ្តោយជួររង ដើម្បីទប់ចំណារទាំង អស់កុំអោយដួលនៅពេលមានខ្យល់។    
    ត្រូវកាត់មែក និងស្លឹកម្ទេសចោលខ្លះ។     រូចចងដើម និងមែក ស្លឹកម្ទេសភា្ជប់ទៅនិងចំណារ។  
    ត្រូវធ្វើការចងរបៀបនេះទៅតាមការលូតលាស់របស់ម្ទេស។ 
ការធ្វើជីកំប៉ុស្ត ថ្នាំប៉ូវ និងថ្នាំពុលធម្មជាតិ​
 ១.​ ជីកំប៉ុស្តគោក

  សម្ភារ
      កាំបិត ពូថៅ ស្លឹក បង្គោលឈើ ដែកគោល លួសចប
  វត្ថុធាតុដើម
     រុក្ខជាតិបៃតងស្រស់ៗ រួមមានៈ ស្លឹកទន្រ្ទាំនខែត្រ សណ្តែកខ្មោច សណ្តែក បាយ ស្លឹកអង្កាញ.....ជាដើម។     លាមកសត្វគ្រប់ប្រភេទរួមមានៈ លាមកគោ ក្របី ជ្រូក មាន់ ទា កាកសំណល់ផ្ទះបាយមានដូចជា បន្លែ ទឹកបាយ និងកំទេចកំទី ផ្ទះបាយផ្សេងៗ
របៀបធ្វើ
  • ទំហំរោងធ្វើតាមលទ្ធភាព ដែលអាចរកវត្ថុធាតុដើមបាន
  • យកវត្ថុធាតុទាំងអស់កាប់អោយតូចល្អិត
  • បន្ទាប់មកទៀត ត្រូវដាក់វត្ថុស្ងួតមុនដូចជា ចំបើង ស្លឹកឈើស្ងួត
  • បន្ទាប់មកដាក់លាមកសត្វក្រាលពីរលើ ហើយស្រោចទឹក
  • ដាក់រុក្ខជាតិស្រស់ក្រាលម្តង
  • បន្ទាប់មកដាក់កាកសំណល់ផ្ទះបាយ
  • ចុងក្រោយដាក់លាមកសត្វម្តងទៀត (ក្រោយៗ ទៀតអសចធ្វើដូច គ្នាបាន)។
  • ឧស្សាហ៍ស្រោចទឹក មួយសប្តាហ៍ម្តង ចំពោះរដូវវស្សា តែចំពោះរដូវ ប្រាំងត្រូវស្រោចទឹក ២ ទៅ ៣ ម្តងក្នុងមួយសប្តាហ៍ ប្រសិនបើ ទឹកមិនបានគ្រប់គ្រាន់ទេ វាមិនងាយរលួយទេ។
  • ត្រូវកាយច្របល់មួយសប្តាហ៍ម្តង ដោយទុករយៈពេល ៣ ទៅ ៦ ខែទើប ប្រើប្រាស់បាន។                                                  
របៀបប្រើប្រាស់
  • កំប៉ុស្ត អាចដាក់ទា្រប់បាត មុនពេលដាំដំណាំ ១៨ តោនក្នុងមួយហិចតា។
  • ការប្រើប្រាស់ជី
  • ដាក់បំប៉នក៏បាន នៅពេលដំណាំលូតលាស់  
     ២.​ ជីកំប៉ុស្តទឹក
      សម្ភារ     ពាងទឹក គំរបពាង ឈើប្រដាប់កូរ        
      វត្ថុធាតុដើម
        
    គល់ស្លឹកគ្រៃ          : ១ គីឡូក្រាម    
    លាមកសត្វ      : ៣ គីឡូក្រាម    
    ថ្នាំជក់               : ២ ខាំ    
    ទឹកនោមមនុស្ស ឬសត្វ :​ ៥ លីត្រ    
    រុក្ខជាតិបៃតង       : ៣ គីឡូក្រាម    
    ស្លឹកស្តៅ            : ៣ គីឡូក្រាម    
    វល្លិ៍បណ្តូលពេជ្រ : 0,៥ គីឡូក្រាម    
    ទឹក             : ១០ លីត្រ  
      របៀបធ្វើ
    •  កាប់ចិញ្រ្ចាំស្លឹករុក្ខជាតិអោយល្អិតៗរួចចាក់ចូលពាងបន្ទាប់មកចាក់ទឹកនោម និងទឹកចូលក្នុងពាងគ្របគំរបអោយជិត ដាក់ពាងនៅក្រោមកំដៅ ថ្ងៃ ដើម្បីអោយវាឆាប់កាច់ ហើយកូរ ១ ថ្ងៃម្តង។
    •  ក្រោយពីត្រាំទុកអស់រយៈពេលកន្លះខែមក បើសង្កេតឃើញ ទឹកឡើង ពណ៌ក្រម៉ៅ ហើយមានក្លិនស្អុយ បញ្ជាក់ថាវាកាត់បានល្អ យើងអាច យកទៅប្រើប្រាស់ស្រោចលើដំណាំបាន។                           
    ការប្រើប្រាស់
    • ទឹកជី ១​ កំប៉ុងទឹកដោះគោលាយទឹកធម្មតា ១០ លីត្រ
    • ចាប់ផ្តើមស្រោចនៅពេលដំណាំដុះស្លឹក ៣ ស្លឹក ៤ ដោយ ១ សប្តាហ៍ ស្រោច ៣ ទៅ ៤ ដង ដើម្បីអោយដំណាំដុះលូតលាស់លឿន។
    • ស្រោចលើដំណាំនៅពេលល្ងាច ប្រហែលជាម៉ោង ៤ ទៅ ៥ ល្ងាច។
    ការប្រើប្រាស់ជី 
    ដំណាំម្ទេសត្រូវការជីច្រើនដំណាក់កាលៈ
    • ការប្រើប្រាស់ជីទាំងពីរប្រភេទមុនពេលដាំ​​​​ ដាក់ទ្រាប់បាត ប្រើជីកំប៉ុស្តគោក ១០-១៥ តោន ប៉ុន្តែបើមួយម៉ែត្រការ៉េ ប្រើ ២ គីឡូក្រាម
    • ក្រោយដាំរយៈពេល ៧ ថ្ងៃ ប្រើជីកំប៉ុស្តទឹកលាយល្បាយទឹកស្មើគ្នា
    •  ៣ សប្តាហ៍ក្រោយដាំបំប៉នជីកំប៉ុស្តគោក ១០ តោន ដាក់តាមចន្លោះគុម្ពលុបដីអោយជិត ហើយស្រោច ទឹកអោយជោគ
    •  ចុងក្រោយប្រើកំប៉ុស្តទឹក ៧ ថ្ងៃម្តង ដើម្បីជួយអោយប៉េងប៉ោះចេញផ្កា បានច្រើន
    ការគ្រប់គ្រង ការកំចាត់សត្វល្អិត និងជម្ងឺ        
      ១. ជម្ងឺ
    • ជម្ងឺវីរុសៈ ធ្វើអោយរួញស្លឹកកើតឡើងគ្រប់រដូវកាល វាបង្កឡើងដោយ រុយសជាអ្នកចម្លង។ 
            វិធានការ          ជម្ងឺនេះគ្មានថ្នាំកំចាត់វាឡើយ គឺដកដើមដែលកើតចោលអោយឆ្ងាយដើម្បីបំបាត់ ជម្រក និងកំចាត់សត្វល្អិតដែលជាភ្នាក់ងារចម្លង ជម្ងឺ និងបាញ់ថ្នាំផ្សំពីរុក្ខជាតិពុលការ ពាររកពូជដាំដុះដែលធន់ និងជ្រើសរើសរដូវដាំដុះ។
    • ជម្ងឺផ្សិត
      • កើតឡើងនៅដំណាក់កាលលូតលាស់ និងផ្លែ ធ្វើអោយពុកគល់ ស្ងួត ឬស​ដើម ហើយស្រពោនងាប់តែម្តង
      • ជម្ងឺបំផ្លាញផ្លែ​និងស្លឹក ធ្វើអោយស្លឹកឡើងម្សៅសៗ ពេញផ្ទៃស្លឹក បន្ទាប់មកស្ងួត ហើយ ជ្រុះធ្វើអោយម្ទេសងាប់ដើមទាំងមូល។
    • បាក់តេរី
      •  បាក់តេរី ធ្វើអោយមានប្រជ្រុយស្លឹក ផ្លែ នឲបង្កើន អោយមានចំនុច តូចៗ លើស្លឹក ផ្កា ដើម ពណ៌​ត្នោតបណ្តាលអោយម្ទេសជ្រុះស្លឹក។
      • ជម្ងឺវីរុស
              មេ្ទសមានជម្ងឺវីរុស ចំនួន៤ សំខាន់គឺ
    •  វិរុសធ្វើអោយស្តើងស្លឹកពណ៌លឿង
    •  វីរុសធ្វើអោយខ្មូររួញស្លឹក
    •  វីរុសធ្វើអោយខ្មូរស្លឹកឡើងលើជារមូៗ
    •  វីរុសធ្វើអោយពណ៌លឿង
    ​  ២. សត្វល្អិតលើដំណាំម្ទេស
      ដង្កូវចោះផ្លែៈ វាតែងតែស៊ីចោះចូលទៅក្នុងផ្លែធ្វើអោយផ្លែម្ទេសស្អុយរលួយ។លក្ខណៈសំគាល់ៈ វាជាដង្កូវដែលគ្មាន រោមលើខ្លួន។
      ដង្កូវស៊ីរូងដើមៈ ខ្លួនវាមានរោមពណ៌បៃតងខ្ចី ចោះចូលក្នុងផ្លែម្ទេស។វិធានការការពារជម្ងឺ និង សត្វល្អិត
    • ជ្រើសរើសរដូវកាល
    • រៀបចំដីអោយបានល្អ សំអាតសៅ្ម
    • កាត់ស្លឹក មែកក្រោមៗ ចោល
    • ជ្រើសរើសពូជដែលធន់ ជម្ងឺ សត្វល្អិត
    • បន្ថយការស្រោចទឹក
    • ដកដុតចោល និងកំចាត់សត្វល្អិតដែលជាភ្នាក់ងារចំលងមេរោគ
    • ឆ្លាស់មុខដំណាំ
    • ប្រើថ្នាំផ្សំពីរុក្ខជាតិ
       វិធានការការពារមាន៤ យ៉ាងក្នុងការកំចាត់សត្វល្អិត
      ១. វិធីសាស្រ្តដំាដុះ
    • ប្រើប្រាស់ពូជធន់ គ្មានជម្ងឺ
    • ផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងវង
    • ដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល
    • ដាំរុក្ខជាតិចំរុះដែលមានក្លិនឆួលខ្លាំង
      ២. វិធីសាស្រ្តកំចាត់ដោយដៃ
    វិធីសាមញ្ញៗ ក្នុងការកំចាត់សត្វល្អិតនានា គឺ អនុវត្តន៍ដោយដៃប្រើសំណាញ់ អង្គប់ និងអន្ទាក់ភ្លើង។ សត្វល្អិតខ្លះៗ អាចបេះវាចេញដោយដៃ ហើយសំលាប់វាចោល បាន។  
            ៣.វិធីជីវសាស្រ្ត
    ជាការកំចាត់សត្វល្អិត និងជម្ងឺតាមរយៈការប្រើប្រាស់ ប្រេដាទ័រ ប៉ារ៉ាស៊ីត ឬ ពួក ផ្សិតបង្ករោគ។ ពួកមានប្រយោជន៍មួយចំនួនដូចជា ពីងពាង ខ្មូតដី កន្ទុំរុយ ឪម៉ាល់ ជាដើម។
      ៤. វិធីសាស្រ្តកំចាត់សត្វល្អិតដោយ ថ្នាំពុលគីមី និងធម្មជាតិ
             
      ក ថ្នាំពុលគីមី
    ការកំចាត់សត្វល្អិតដោយប្រើថ្នាំពុលគីមីមិនគួរប្រើប្រាស់វាទេ ព្រោះវាធើ្វអោយ ងាប់នូវសត្វមានប្រយោជន៍ និងប៉ះពាល់ដល់សុខភាពទាំងអ្នកប្រើប្រាស់ និងអ្នកហូប ជា ពិសេសនោះ ខូចបរិស្ថានមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែយើងអាចប្រើថ្នាំពុលធម្មជាតិ បាន។   ខ ថ្នាំពុលធម្មជាតិ         
      វត្ថុធាតុផ្សំ
    • សំបកស្តៅ           :៣ គីឡូក្រាម
    • រំដេង                 :០,៥ គីឡូក្រាម
    • ស្លឹកផ្លែស្លែង         :៣ គីឡូក្រាម
    • ថ្នាំជក់                :០,៥ គីឡូក្រាម
    • ម្ទេស                 :៣ គីឡូក្រាម
    • ក្រូចឆ្មា               :៥០ក្រាម
    • ទឹកនោមមនុស្ស និងសត្វ :៤​លីត្រ
       របៀបធ្វើ   ហាន់វត្ថុធាតុផ្សំអោយល្អិត ដាក់ក្នុងពាងដែលមានចំណុះ ៣០០ លីត្រ និងទឹក នោម ៤ លីត្រ ដាក់ផ្អាប់ជាមួយគ្នាក្នុងពាងនេះ រយៈពេល ២០ ថ្ងៃ អាចប្រើប្រាស់បាន។ របៀបប្រើប្រាស់ ទឹកថ្នាំ ១ លីត្រលាយទឹក ១៨ លីត្របាញ់លើរុក្ខជាតិរងការបំផ្លាញនោះ។ 
    ការប្រមូលផល
    ១ របៀបប្រមូលផល
      ជាធម្មតាម្ទេសប្រមូលផលផ្លែម្ទេសចាស់ៗសមស្របទៅនឹងទីផ្សារព្រោះផ្លែ ម្ទេសភាគច្រើនគេប្រើប្រាស់ជាបន្លែ។ 
    វិធីសាស្រ្តប្រមូលផល
    • ប្រើកន្រ្តៃ កាំបិតមុត ដើម្បីកាត់ផ្តាច់ទង
    • បន្ទាប់មកយកផ្លែទៅរក្សាទុកក្រោមម្លប់
    • ដើម្បីរក្សាពណ៌ និងសំបក។
    ២ របៀបរក្សាទុក
    • ក្រោយពេលបេះយកផ្លែម្ទេសទៅសំដិលក្នុងម្លប់ ពី១០ នាទី។ ត្រូវយកផ្លែដែល ស្អុយចេញព្រោះវាអាចចំលងជម្ងឺដល់ផ្លែដទៃទៀត។ ត្រូវចែកផ្លែម្ទេស ជា ៣ ប្រភេទ គឺ ចាស់ ទុំ និង ស្រគាល ដើម្បីងាយស្រួលក្នុងការលក់ និងរក្សាទុក។
    • រក្សាម្ទេសបាន១ សប្តាហ៍នៅកន្លែងត្រជាក់ល្មម ២០ អង់សង្សារសេ មានខ្យល់ ចេញចូលបានល្អគ្រាន់ ឬអាចកែច្នៃធ្វើជាម្ទេសជ្រក់ ម្ទេសក្រៀម។

    បច្ចេកទេសដាំដុះដំណាំត្រសក់

    បច្ចេកទេសដាំដុះដំណាំត្រសក់
    បច្ចេកទេសដាំដុះដំណាំត្រសក់
    ១. លក្ខណៈទូទៅ 
    ត្រសក់ គឺជាប្រភេទដំណាំឡើងទ្រើង ដែលកសិករនិយមចូលចិត្តដាំ
    និង យក ទៅធ្វើជាបន្លែគេប្រើបា្រស់ជាអាហារ ដូចជា
    បរិភោគ ស្រស់ ជ្រក់​ និងស្ល ។
        ដំណាំ ត្រសក់ងាយស្រួលក្នុងការដាំដុះ ​​ប៉ុន្តែការថែទាំ វាជារឿងសំខាន់សម្រាប់ដំណាំ ត្រសក់ ​។​​ ត្រសក់មានផ្កាញី និងផ្កាឈ្មោលនៅលើដើមតែមួយ ជាទូទៅផ្កាឈ្មោលចេញ មុន បន្ទាប់មកផ្កាញីចេញតាមក្រោយពេលមានសត្វឪម៉ាល់ ឬ ខ្យល់បក់ ធា្លក់ផ្កាឈ្មោល មកលើផ្កាញី​​​វាក៏អាចបង្កកំណើតបាន។   ត្រសក់មានសារធាតុចិញ្ចឹមច្រើនយ៉ាងដូចជា ថាមពល ជាតិទឹក ប្រូតេអ៊ីន ខ្លាញ់ សែលុយ ឡូស កាល់ស្យូម ផូស្វ័រ ដែក ប៉ូតាស្យូម និងវីតាមីនផ្សេងៗ ដូចជា B, B1, B2, Bនិង C ដែលជាជីវជាតិដ៏ល្អសម្រាប់មនុស្សបរិភោគ ក្នុងការរស់នៅ ក្នុងគ្រួសារ និងកាត់បន្ថយ សេដ្ឋកិច្ចគ្រួសារផងដែរ ។   ២. លក្ខណៈអាកាសធាតុ និងដី   ដំណាំត្រសក់ ជាប្រភេទដំណាំមិនធន់និងជាំទឹកទេ និងភាពរាំងស្ងួតដែរ ។ ប៉ុន្តែ ផ្ទុយទៅ វិញ វាត្រូវការទឹកគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់វា ហើយដំណាំ ត្រសក់ត្រូវការទឹក ច្រើនកំឡុងពេលត្រសក់ចេញផ្កា និងផ្លែ ។ ម្យ៉ាងវិញ ទៀត ប្រសិនបើ ស្រោចទឹកច្រើន ពេក ធ្វើអោយរលួយ ឬស ត្រសក់ ឬ ត្រសក់ស្រពោន ដើម ស្លឹក មិនបានផលច្រើន ។ ពន្លឺត្រូវមានសភាពស្រឡះល្អ ទើបការដុះលូតលាស់បានល្អ និងទិន្នផលខ្ពស់ ។ចំពោះ សីតុណ្ហភាព សមស្រប និងបរិយាកាស ។ ចំពោះសីតុណ្ហភាព ដែលត្រសក់អាចលូត លាស់បានល្អ នូវចន្លោះ ​​២៥-៣០ អង្សាសេ។    ចំពោះដីនៅក្នុងប្រទេសកម្ពុជាយើង ស្ទើរតែគ្រប់ប្រភេទដី អាចដាំដុះត្រសក់បានល្អទាំង អស់ ។ ប៉ុន្តែដី ដែលប្រសើរបំផុតសម្រាប់ដំណាំត្រសក់ គឺ ដីដែលមានជាតិ មមោកច្រើន ។   ៣. បចេ្ចកទេសងាយៗក្នុងការដាំត្រសក់    ក. ការរៀបចំដី  
    • ​ភ្ជួរហាលដីឲ្យស្ងួត ហើយរាស់ប្រមូលយកស្មៅចេញ
    • ភ្ជួររាស់យ៉ាងតិចអោយបាន ៣-៤ សារ
    • ធ្វើអោយដីធូរងាយស្រួលក្នុងការលើករងដាំ
    • បន្ថយការកើតជម្ងឺ សត្វល្អិតចង្រៃ និងបាក់តេរី
    ខ. ការជ្រើសរើសរដូវដាំដុះ         ការជ្រើសរើសរដូវដាំដុះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាំដុះដំណាំ គ្រប់ ប្រភេទទាំងអស់មិនថា ដំណាំណានោះទេ។ ដោយសារតែ ការដំាដុះនៅរដូវក្តៅវាមាន បញ្ហាច្រើន ដែលប្រឈមមុខដូចជា កត្តាសត្វល្អិត បាក់តេរី វីរុស និង ពពួកផ្សិត។ រដូវ កាលសមស្រប សម្រាប់ដំណាំគឺ
    • រដូវរំហើយចាប់ពីខែ តុលា-វិច្ឆិកា ប្រមូលផលដល់ខែ កុម្ភៈ
    • រដូវប្រាំងចាប់ពីខែ ឧសភា-កក្តដា ប្រមូលផល ខែ សីហា
    គ . ការជ្រើសរើសពូជ  
    • ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
    • ពូជសុទ្ធដែលមានភាគរយដំណុះចាប់ពី ៨៥-៩០ ភាគរយ
    • ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់
    • ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាសធាតុ
    ឃ. ការបណ្តុះគ្រាប់
    • Ø ដាស់ដំណេកៈ
    üមុនបណ្តុះត្រូវហាលថ្ងៃស្រទន់ ១៥​នាទី (ពេលព្រឹក ឬល្ងាច) üគ្រាប់ពូជត្រូវលាងទឹកឲ្យស្អាត ចំពោះគ្រាប់ណាអណ្តែតស្រង់ចេញ üត្រាំទឹក ១៥ នាទីសិន ដោយលាយជាមួយទឹកក្តៅឧណ្ហៗ üផ្អាប់នឹងក្រណាត់ ១ -២ យប់ ដោយច្រោះទឹកចេញ ទុកអោយនៅ សើមៗ ដើម្បីឲ្យគ្រាប់ដុះពន្លកបានល្អ
    • Ø ការបណ្តុះក្នុងកន្ទោង
        ធ្វើកន្ទោងស្លឹកចេក  ថង់ ឬ ស្លឹកត្នោត     យកជីកំប៉ុស្តមួយបង្គីលាយដីបី បង្គីយកដីដែលលាយរួចហើយ ដាក់ក្នុងកន្ទោងសឹ្លកចេក     បន្ទាប់មកយកគ្រាប់ ចំនួន ២-៣ គ្រាប់ ដាក់ក្នុងកន្ទោង     យកដីដែលមានជីជាតិមករោយពីលើស្តើងៗ ដាក់ចំបើងគ្របពីលើ     ស្រោចទឹកឲ្យជោគ រយៈពេល ៣ ថ្ងៃ បន្ទាប់មកស្រោចទឹកបន្ត ១ ថ្ងៃម្តង     ស្រោចទឹកជីកំប៉ុស្ត ១ សប្តាហ៍ម្តងដើម្បីបំប៉នកូនដំណាំឲ្យដុះលូត លាស់ល្អ     ១០ ថ្ងៃក្រោយ ត្រូវដកកូនដំណាំចេញខ្លះ ទុកតែ ១ ដើម ១ កន្ទោង ដើម្បីឲ្យវាថ្លោសល្អវិធីសាស្រ្តការពារកូនដំណាំ vគ្រាប់ពូជដំណាំទាំងអស់ អាចត្រាំទឹកស្លឹកស្តៅ ដែលផ្សំពីរុក្ខជាតិពុល vប្រើស្បៃការពារកូនដំណាំនៅពេលវាដុះ បាចផេះចង្រ្កានមុនពេលបណ្តុះ គ្រាប់ ដើម្បីការពារសត្វល្អិតបំផ្លាញ     ង. ងាយៗក្នុងការដាំដុះត្រសក់   ជាទូទៅការដាំត្រសក់លើករង មានភាពងាយស្រួលក្នុងការថែទាំ ស្រោចទឹក បោចស្មៅ និងដាក់ជី៖ üលើករង ទទឹង ១ ម៉ែត្រ បណ្តោយតាមស្ថានភាពដី üលើករងបណ្តោយថ្ងៃទើបល្អ üកាប់រណ្តៅ ដាក់ជីកំប៉ុស្ត ០,៥-១ គីឡូក្រាម ក្នុងមួយរណ្តៅ üចន្លោះគុម្ពៈ ៤០ សង់ទីម៉ែត្រ üចន្លោះជួរ ៦០ សង់ទីម៉ែត្រ üចន្លោះរងមួយ ទៅរងមួយទៀត គឺ ៤០ សង់ទីម៉ែត្រ   ៤.  វិធីសាស្រ្តងាយៗ ក្នុងការថែទាំដំណាំ ក.ការគ្របកូនត្រសក់
    • ជាទូទៅការគ្របកូនត្រសក់ការចាំបាច់ណាស់ ជាពិសេសនៅពេល អាកាសធាតុក្តៅ ។
    • ការគ្រប គឺ គេប្រើចំបើង ស្លឹកឈើស្ងួត ឬក្រណាត់ប្លាស្ទិចជាការ ចំបាច់
      ខ.ការជំរះស្មៅ ពូនគល់
    • ជំរះស្មៅ កុំអោយស្មៅដណ្តើមជីជាតិជាមួយដំណាំ
    • បំបាត់ជម្រករបស់សត្វល្អិតផងដែរ
    • ជ្រុំដីអោយដីធូរជា្របទឹកបានល្អ ក្រោយដាំ ៧ - ១០ ថ្ងៃ
    • ផ្អាកស្រោចទឹក ១ ថ្ងៃពេលជ្រុំដី
    • ប្រើចបចក់ ដើម្បីជំរះស្មៅ
    • ធ្វើលើកទី២ នៅពេល ត្រសក់ជិតចេញផ្កា
      គ.ការស្រោចស្រព ត្រសក់ ជាប្រភេទដំណាំមួយដែលត្រូវការទឹកជាប្រចាំ ហើយស្រោចទឹកមួយ ថ្ងៃពីរដងក្នុងមួយថ្ងៃ ប៉ុន្តែនៅពេលត្រសក់ចាប់ផ្តើមចេញផ្ការហូតដល់ប្រមូលផល វាមិនត្រូវការទឹកច្រើនទេ ។ ពេលភ្លៀងធ្លាក់ច្រើន ត្រូវបង្ហូរទឹកចេញកុំអោយដក់ ទឹក ។ ឃ.​ការដោតទ្រើង និង ត្រូវកាត់ស្លឹក           គេអាចយកយកឫស្សី ឬមែកឈើផ្សេងៗ ដែលមានកំពស់ ១ - ១,៥ ម៉ែត្រ យកមកធ្វើជាទ្រើង៖     ទ្រើង ឬ ចំណារត្រូវដោតអោយឈរត្រង់ ការពារដួលរលំ ដើម្បីកុំអោយ មែកស្លឹក និងផ្លែធា្លក់ប៉ះដី ធ្វើអោយរលួយដោយសារផ្សិត បាក់តេរី និងមេរោគ ដែលឆ្លងពីដី។ ជាពិសេសធ្វើអោយផ្លែត្រសក់ថ្លោសៗ ល្អ និងមិនស្អុយ។     ចងខ្សែនៅចុងចំណារទាំងអស់តាមបណ្តោយជួររង ដើម្បីទប់ចំណារទាំង អស់កុំអោយដួលនៅពេលមានខ្យល់។     ត្រូវកាត់មែក និងស្លឹកត្រសក់ចោលខ្លះ ត្រូវកាត់ត្រួយចេញនៅពេលត្រសក់ មានកំពស់ ៣០ សង់ទីម៉ែត្រ ។     រូចចងដើម និងមែក ស្លឹកត្រសក់ភា្ជប់ទៅនិងចំណារ។ ត្រូវធ្វើការចងរបៀប នេះទៅតាមការលូតលាស់របស់ត្រសក់។ ៥. ការប្រើប្រាស់ជី ដំណាំត្រសក់ត្រូវការជីច្រើន
    • ការប្រើប្រាស់ជីធម្មជាតិទាំងពីរប្រភេទ( កំប៉ុស្ត៍គោក និងទឹក)
        មុនពេលដាំ​​​​ ដាក់ទ្រាប់បាត ប្រើជីកំប៉ុស្តគោក ១០-១៨ តោន បើមួយម៉ែត្រការ៉េ ប្រើ ២ គីឡូក្រាម     ក្រោយដាំរយៈពេល ៧ ថ្ងៃ ប្រើជីកំប៉ុស្តទឹកលាយល្បាយ ទឹកស្មើគ្នា     ៣ សប្តាហ៍ក្រោយដាំបំប៉នជីកំប៉ុស្តគោក ១០ តោន ដាក់តាម ចន្លោះគុម្ពលុបដីអោយជិត ហើយស្រោច ទឹកអោយជោគ     ចុងក្រោយប្រើកំប៉ុស្តទឹក ៧ ថ្ងៃម្តង ដើម្បីជួយអោយត្រសក់ ចេញផ្កា បានច្រើន
    • កម្រិតនៃការប្រើប្រាស់ជីគីមី៖
        ប្រើបរិមាណ 150 – 200 kg សម្រាប់ដីមួយហិកតា     ប្រើត្រឹមតែ 150- 200​g ក្នុងផ្ទៃដីមួយម៉ែត្រការ៉េ ៦. ការប្រមូលផល  របៀបប្រមូលផ     ការប្រមូលផល ត្រូវធ្វើឡើងទៅតាមប្រភេទពូជរបស់វា។     ពូជដែលមានអាយុកាលខ្លីគឺចន្លោះ៦៤-៦៨ថ្ងៃត្រូវកាត់ផ្លែ ទាំងទងដោយ កន្ត្រៃប្រសើរជាងបេះយកតែផ្លែតែប្រយ័ត្នកុំអោយផ្លែទៅកកិតប៉ះនឹងដើម ព្រោះស្នាមរលួយលើផ្លែធ្វើអោយខ្យល់កំដៅ មេរោគងាយជ្រៀតចូល បំផ្លាញផ្លែទុកមិនបានយូរ។  បេះដោយប្រើកន្រ្តៃកាត់ ទើបមិនប៉ះពាល់ផ្លែ  ប្រមូលផលផ្លែខ្ចីនៅពេលត្រសក់មានគ្រាប់មិនទាន់វិវឌ្ឍន៍ពេញលេញ។ ការប្រមូលផលបន្តរហូតដល់ ៣ សប្តាហ៍ទើបអស់។  ចំណាំៈ បេះត្រសក់១ថ្ងៃខាន១ថ្ងៃ ការរក្សាទុកពូជ ការរក្សាទុកពូជត្រូវសំគាល់ផ្លែត្រសក់ធំល្អ គ្មានជម្ងឺ ឬសត្វល្អិតបំផ្លាញទុកអោយ ទុំរហូតដល់ត្រសក់ក្រហមសំបក ឬ របេះចេញពីទង ទើបគេយកវាទៅត្រាំទឹកអោយ រលួយសាច់ ហើយច្របាច់យកគ្រាប់លាងទឹកអោយស្អាតរួចយកទៅហាលថ្ងៃអោយ ស្ងួតបានល្អរួចច្រកទុកក្នុងដប ឬខ្ចប់រក្សាទុកកន្លែងស្ងួតខ្យល់ចេញចូលគ្រប់គ្រាន់ និង អាកាសធាតុត្រជាក់។             ៧. ការគ្រប់គ្រង ការកំចាត់សត្វល្អិត និងជម្ងឺ    ១ ជម្ងឺ
    • ជម្ងឺពកឬស
          លក្ខណៈសំគាល់ៈ  ធ្វើអោយឬសរលួយសំបកជាំខ្មៅ ជាពិសេសដំណាក់កាលលូត លាស់ និងចេញផ្កា ធ្វើអោយវាងាប់ទាំងគុម្ព។         មូលហេតុ         បណ្តាលមកពីសំណើមដី និងពូជមិនធន់          វិធានការ            ដកទាំងគុម្ពដែលកើតជម្ងឺពកឬសចោលអោយឆ្ងាយពីចំការ រឺដុតចោលក៏បាន។
    • ជម្ងឺម្សៅលើស្លឹក
    លក្ខណៈសំគាល់ៈច្រើនកើតលើស្លឹកចាស់ៗ នៅរដូវត្រជាក់ស្ងួត គឺធ្វើអោយស្លឹកឡើងម្សៅជាកញ្ចុំៗ ប្រែពណ៌បៃតងទៅពណ៌ត្នោតហើយជ្រុះស្លឹកតែម្តង។ មូលហេតុ            ដោយសារទឹក ខ្យល់ រដូវត្រជាក់
    • ជម្ងឺស្លឹកសំប៉ែតដើម
    លក្ខណៈសំគាល់ៈវាធ្វើអោយស្លឹកត្រសក់រួញមិនចេញផ្កា ការចម្លង             តាមរយៈគ្រាប់ពូជ និងភ្នាក់ងារ គឺ ចៃខ្មៅ។ វិធានការ             បាញ់ថ្នាំពុលធម្មជាតិ សំអាតស្មៅដែលជាជំរកសត្វល្អិត។   ២. សត្វល្អិតលើដំណាំ üដង្កូវចោះផ្លែ ចូលចិត្តស៊ីផ្កា និងចោះស៊ីផ្លែសណ្តែកទ្រើងស្អុយរលួយដាច់ ជាកង់ៗ ។ üស្រឹងជញ្ជក់ផ្លែ តែងតែបំលាស់ទីពីចំការមួយទៅចំការមួយទៀត ។ មេរបស់វាពងដាក់លើស្លឹក ក្រោយពីញស់ហើយវារោមជញ្ជក់ផ្កា ផ្លែ ការបំផ្លាញទាំងកូនទើបញស់ និងមេចំណាស់។ üអណ្តើកមាស មិនសូវមានការបំផ្លាញធ្ងន់ធ្ងរទេ üដង្កូវមូរស្លឹក ច្រើនស៊ីត្រួយ ដើម្បីការពារខ្លួន របស់វា ពេលយប់ វាចេញមកបំផ្លាញ ហើយការបំផ្លាញមិនសូវធ្ងន់ធ្ងរឡើយ។     វិធីការពារ ប្រើវិធីសាស្រ្ត üត្រូវបាញ់ថ្នាំពុលធម្មជាតិ ១ លីត្រលាយទឹក ៥​លីត្របាញ់ ១​​ សប្តាហ៍ម្តង បាញ់ពេលល្ងាចត្រជាក់។ üត្រូវចាប់ដង្កូវចេញអោយបានញឹកញប់ ២-៣ ថ្ងៃម្តង üត្រូវកាត់ ស្លឹកមួយចំនួនចោល üដោតចំណារចងដើមអោយស្រឡះពីដី üត្រូវដាំអោយមានចន្លោះគុម្ពត្រឹមត្រូវ         វិធានការការពារមាន៤ យ៉ាងក្នុងការកំចាត់សត្វល្អិត     វិធីសាស្រ្តដំាដុះ üប្រើប្រាស់ពូជធន់ គ្មានជម្ងឺ üផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងវង üដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល ដាំរុក្ខជាតិចំរុះដែលមានក្លិនឆួលខ្លាំង     វិធីសាស្រ្តកំចាត់ដោយដៃ វិធីសាមញ្ញៗ ក្នុងការកំចាត់សត្វល្អិតនានា គឺ អនុវត្តន៍ដោយដៃប្រើ សំណា- ញ់ អង្គប់ និងអន្ទាក់ភ្លើង។ សត្វល្អិតខ្លះៗ អាចបេះវាចេញដោយដៃ ហើយសំលាប់វាចោលបាន។     វិធីជីវសាស្រ្ត ជាការកំចាត់សត្វល្អិត និងជម្ងឺតាមរយៈការប្រើប្រាស់ ប្រេដាទ័រ ប៉ារ៉ាស៊ីត ឬ ពួក ផ្សិតបង្ករោគ។ ពួកមានប្រយោជន៍មួយចំនួនដូចជា ពីងពាង ខ្មូតដី កន្ទុំរុយ ឪម៉ាល់ ជាដើម។     វិធីសាស្រ្តកំចាត់សត្វល្អិតដោយ ថ្នាំពុលគីមី និងធម្មជាតិ ក.  ថ្នាំពុលគីមី ការកំចាត់សត្វល្អិតដោយប្រើថ្នាំពុលគីមីមិនគួរប្រើប្រាស់វាទេ ព្រោះវាធើ្វ អោយងាប់នូវសត្វមានប្រយោជន៍ និងប៉ះពាល់ដល់សុខភាពទាំងអ្នកប្រើ ប្រាស់និង អ្នកហូប ជាពិសេសនោះ ខូចបរិស្ថានមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែយើងអាច ប្រើថ្នាំពុលធម្ម ជាតិបាន។     ខ. ថ្នាំពុលធម្មជាតិ         វត្ថុធាតុផ្សំ
    • សំបកស្តៅ           :៣ គីឡូក្រាម
    • រំដេង                   :០,៥ គីឡូក្រាម
    • ស្លឹកផ្លែស្លែង                 :៣ គីឡូក្រាម
    • ថ្នាំជក់                           :០,៥ គីឡូក្រាម
    • ម្ទេស                   :៣ គីឡូក្រាម
    • ក្រូចឆ្មា                :៥០ក្រាម
    • ទឹកនោមមនុស្ស និងសត្វ :៤​លីត្រ
      របៀបធ្វើ ហាន់វត្ថុធាតុផ្សំអោយល្អិត ដាក់ក្នុងពាងដែលមានចំណុះ ៣០០លីត្រ និងទឹក នោម ៤លីត្រ ដាក់ផ្អាប់ជាមួយគ្នាក្នុងពាងនេះ រយៈពេល ២០ ៣០ថ្ងៃ អាចប្រើ ប្រាស់ បាន។ របៀបប្រើប្រាស់ ទឹកថ្នាំ ១ លីត្រលាយទឹក ១៨ លីត្របាញ់លើរុក្ខជាតិរងការបំផ្លាញនោះ។  ការធ្វើជីកំប៉ុស្ត   ១.​ ជីកំប៉ុស្តគោក          សម្ភារ                 កាំបិត ពូថៅ ស្លឹក បង្គោលឈើ ដែកគោល លួសចប          វត្ថុធាតុដើម     រុក្ខជាតិបៃតងស្រស់ៗ រួមមាន៖ ស្លឹកទន្រ្ទាងខែត្រ សណ្តែកខ្មោច សណ្តែកបាយ ស្លឹកអង្កាញ់.....ជាដើម។     លាមកសត្វគ្រប់ប្រភេទរួមមានៈ លាមកគោ ក្របី ជ្រូក មាន់ ទា កាកសំណល់ផ្ទះបាយមានដូចជា បន្លែ ទឹកបាយ និងកំទេចកំទីផ្ទះ បាយផ្សេងៗ     របៀបធ្វើ
    •  ទំហំរោងធ្វើតាមលទ្ធភាព ដែលអាចរកវត្ថុធាតុដើមបាន
    •  យកវត្ថុធាតុទាំងអស់កាប់អោយតូចល្អិត
    •  បន្ទាប់មកទៀត ត្រូវដាក់វត្ថុស្ងួតមុនដូចជា ចំបើង ស្លឹកឈើស្ងួត
    • បន្ទាប់មកដាក់លាមកសត្វក្រាលពីលើ ហើយស្រោចទឹក
    • ដាក់រុក្ខជាតិស្រស់ក្រាលម្តង
    • បន្ទាប់មកដាក់កាកសំណល់ផ្ទះបាយ
    • ចុងក្រោយដាក់លាមកសត្វម្តងទៀត (ក្រោយៗ ទៀតអាចធ្វើដូច គ្នាបាន)។
    • ឧស្សាហ៍ស្រោចទឹក មួយសប្តាហ៍ម្តង ចំពោះរដូវវស្សា តែចំពោះរដូវ ប្រាំងត្រូវស្រោចទឹក ២ ទៅ ៣ ម្តងក្នុងមួយសប្តាហ៍ ។ ប្រសិនបើ ទឹកមិនបានគ្រប់គ្រាន់ទេ កំប៉ុស្តវាមិនងាយរលួយទេ។
    • ត្រូវកាយច្របល់មួយសប្តាហ៍ម្តង ដោយទុករយៈពេល ៣ ទៅ ៦ ខែទើប ប្រើប្រាស់បាន។
    របៀបប្រើប្រាស់     ការប្រើប្រាស់ជីកំប៉ុស្តទា្រប់បាត បែងចែកទៅតាមប្រភេទដីជាបីប្រភេទ គឺ
    • ចំពោះដីដែលមានជីជាតិមធ្យម ឬដីខ្សោះជីជាតិ គឺយើងប្រើ ប្រាស់ជី កំប៉ុស្ត៍ ១០ ទៅ ១៨ តោនក្នុងមួយហិចតា។
    • ចំពោះដីមានជីជាតិល្អបង្គួរ គួរតែប្រើប្រាស់ជីត្រឹមតែ ១០ តោនក្នុង មួយហិចតា ។
    • ចំណែកឯដីដែលមានជីជាតិល្អ យើងអាចប្រើប្រាស់ជីកំប៉ុស្ត៍ បន្តិច បន្តួចក៏បាន ។
        ដាក់បំប៉នក៏បាន នៅពេលដំណាំលូតលាស់

    ជីវិតរបស់ដី

     ជីវិតរបស់ដី
     ជីវិតរបស់ដី
       ជីវិតនៅក្នុងដីនិងនៅលើដី សុទ្ទតែមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិត ស្និទ្ឌ។ ជីវជាតិឆ្លងជាបន្តបន្ទាប់ពីដីទៅរុក្ខជាតិពីរុក្ខជាតិទៅសត្វល្អិតបក្សី សត្វផ្សេងៗ ទៀត និងមនុស្សហើយឆ្លងពីរុក្ខជាតិ និងសត្វទៅ
    ដីវិញ ដែលជាការធ្វើអោយមានជីវិតនៅលើដី ។ ក្នុងធម្មជាតិភាវរសទាំងអស់សុទ្ធតែពឹង ពាក់ទៅលើការងាររបស់ភាវរសដទៃទៀត ដើម្បីរីកចំរើន​ និងលូតលាស់ ។ ដំណើរនៃសារ ធាតុចិញ្ចឹមពីដីទៅរុក្ខជាតិ ភាគច្រើនមានទំនាក់ទំនងលើគ្នាទៅវិញទៅមក។ ការផ្លាស់ប្តូរ អាចប្រព្រឹត្តទៅបានដោយសារការងាររបស់ពួកសត្វល្អិតរាប់លាន ដែលមើលមិន ឃើញ ។ ភាវរសទាំងនេះតូចណាស់ដែល ១ មមអាចចំណុះបានរាប់ ពាន់ភាវរស ហើយយើងត្រូវ ការមីក្រូស្តុបដែលមានកែវពង្រីកខ្លាំង ទើបអាចមើលវាឃើញ។ ហេតុនេះ ហើយទើបគេ ហៅពួកវាថា​មីក្រូសារពាង្គកាយ(ភាវរសល្អិត)។ ពពួកមីក្រូសារពាង្គកាយ រួមជាមួយនិង ភាវរសធំៗ ក្នុងដីដូចជាស្រមោច កណ្តៀរ ជន្លេន ពួកក្អែប ខ្យងតូច ៗ ។ ធ្វើ ការបំបែក ទាំងសារធាតុសរីរាង្គ(ដើមដងរុក្ខជាតិងាប់និងសាកសពសត្វ) និងសារធាតុមិនមែនសរីរាង្គ (ខ្សាច់ ឥដ្ឋ) ដើម្បីបង្កើតជាចំណីអាហាររបស់រុក្ខជាតិ ដែលឬសរុក្ខជាតិអាចស្រូបយកបាន សារធាតុទាំងនេះដោយងាយ។
    ដីពោរពេញដោយជីវិតៈ
     ដីដែលមានជីជាតិប្រៀបដូចជា មន្ទីរពិសោធន៍ឬរោងចក្រ ដែលមានភាវរសធ្វើការជាប្រចាំ ដើម្បីផលិតអាហារសម្រាប់រុក្ខជាតិតាមដំណើរភាវរសដ៏ សុំាញុំ ។ មីក្រូសាពាង្គកាយក្នុងដីមានរូបរាង និងទំហំខុសគ្នា។ ខ្លះចិញ្ចឹមជីវិតដោយស៊ីរុក្ខ ជាតិងាប់ៗ និងកាកសំណល់សត្វខ្លះស៊ីមីក្រូសាពាង្គកាយផ្សេងទៀតជាចំណី ហើយខ្លះ ទៀត ស្រូបយកថាមពលពួកវាត្រូវការពីជាតិរ៉ែ(បំបែកពីណែកថ្មតូចៗ) នៅក្នុងដី ។ មាន វិធីផ្សេងទៀត ដែលយើងអាចចែកមីក្រូសាពាង្គកាយជាប្រភេថទ។ មីក្រូសាពាង្គកាយ ខ្លះ ជារុក្ខជាតិល្ងិតៗ (មីក្រូហ្វូរ៉ា) ហើយខ្លះទៀតជាសត្វល្អិតៗ (មីក្រូហ្វូនណា) ។ ខាងក្រោម នេះ គឺជាការពណ៌នាខ្លីៗ អំពីមីក្រូសាពាង្គកា​យទាំងនេះ ដើម្បីផ្តល់ដល់អ្នកអាននូវគំនិត មួយអំពីប្រភេទ និងលក្ខណៈរបស់ពួកវា។
    បាក់តេរីៈ 
    ​ជារុក្ខជាតិដ៏សាមញ្ញដែលមានកោសិកាតែមួយ។ ពួកវាមានច្រើនប្រភេទហើយ អាចរស់នៅក្នុងសីតុណ្ហភាពខុសគ្នាហើយស៊ីរុក្ខជាតិ សត្វ និងសារធាតុរ៉ែ ។ ពួកវា ជាផ្នែក ដ៏លើសលុបមួយនៅក្នុងដី។ នៅក្នុងដីមានជីជាតិមួយក្រាម យើងអាចរកបាន ១០ លាន បាក់តេរី។ ប្រសិនបើបាក់តេរីទាំងអស់អាចប្រមូលពីដីស្រទាប់លើ (ជម្រៅ ១៥ ទៅ ២០ សម) ក្នុងដីមួយហិចតាពីដីចំការ ឬដីព្រៃ ទំងន់របស់ពួកវា៤៥០ ទៅ ៤៥០០ គីឡូក្រាម។
    ផ្សិតៈ
     រួមមានមេតំបែផ្សិតលើអាហារ និងផ្សិតធំៗ ចំនួន ១០០,០០០ ទៅ ១,០០០,០០០ ក្នុងដីមួយក្រាម ប៉ុន្តែស្រទាប់លើ ១ ហិចតា ។ ស្រដៀងគ្នានិងបាក់តេរី និងអាក់ទីណូមីសេ តដែរ ពពួកផ្សិតត្រូវរកចំណីដោយសារការបំបែកសារធាតុសរីរាង្គ ។ផ្សិត និងបាក់តេរីខ្លះ អាចបង្កជម្ងឺដល់រុក្ខជាតិដែរ ។ ប្រភេទទាំងនេះ វាកើនឡើងឆាប់រហ័សនៅពេលដែលដី ហាប់ឬ ពេលមានទឹកដក់ (នៅពេលណាអុកស៊ីសែនមិនគ្រប់គ្រាន់នៅក្នុងដី) ។ ផ្សិតមាន លំដាប់ប្រែប្រួលពីមានកោសិកាតែមួយ ទៅកោសិកាច្រើន (ផ្សិតលើចំណីអាហារ) និង ផ្សិត(ផ្សិតដុះធំៗ) ។ ពួកវាទាំងនេះ គឺជាអ្នកបំបែកសារធាតុសរីរាង្គយ៉ាងខ្លាំងក្លារស់លើ រុក្ខជាតិងាប់ និងរុក្ខជាតិរសព្រមទាំងជាលិកាសត្វ។ស្ព័រ គឺជាគ្រាប់ពូជរបស់ផ្សិត ហើយ និងមានអង្កត់ផ្ជិតពី ៥ ទៅ ២០ មីក្រូង សមាជិកចំបងៗនៃមីក្រូហ្វូណាមាន។

                               ឯកសារយោង
                               សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ

    ជម្លឺឆ្លងរបស់សត្វជ្រូក

    ជម្លឺឆ្លងរបស់សត្វជ្រូក
    ជម្លឺឆ្លងរបស់សត្វជ្រូក
     គឺជាជម្ងឺឆ្លងពីសត្វទៅសត្វមួយទៀត បើសិនជាមិនបានប្រើវ៉ាក់ សាំងចាក់ការពារជ្រូករបស់លោកអ្នកទេ ប្រាកដជាឆ្លង។
    ១ ជម្ងឺប៉េស្ត  ជាជម្ងឺដ៏សាហាវមួយ ជ្រូកដែលកើតជម្ងឺនេះងាប់ ១០០ % ។ ជម្ងឺនេះកើតមាននៅគ្រប់ ទិសទីក្នុងទូទាំងប្រទេសរបស់យើងហើយឆ្លងរាលដាលយ៉ាងរហ័ស ពិសេសនៅពេលប្រ មូលទិញ ដឹកជញ្ជូនជ្រូក ឬ ក៏នៅពេលដែលខ្វះចំណីអាហារ បណ្តាលអោយជ្រូកបាក់ កំលាំង។
    ក រោគសញ្ញា
    លក្ខណៈពិសេសនៃជម្ងឺនេះ គឺឆ្លងរាលដាលឆាប់រហ័សណាស់ ។ យើងអាចឃើញរោគ សញ្ញារបស់វានៅលើប្រដាប់រំលាយអាហារ ប្រដាប់ដកដង្ហើមនៅលើស្បែក និងនៅលើសរ សៃប្រសាទ ។ ជំងឹច្រើនកើតឡើងក្នុងកម្រិតធ្ងន់ធ្ងរ រយៈពេលដែលជម្ងឺនេះនៅសម្ងំស្ងៀម គឺពី ២ ទៅ​៣ ថ្ងៃ ជ្រូកក្តៅតិចៗ ស៊ីតិច លាមករឹង ។ បន្ទាប់មកក្តៅខ្លាំង ៤១ ទៅ ៤២ អង្សាសេ ជ្រូកលែងស៊ីចំណី ច្រើនក្អួតចង្អោរ ភ្នែកក្រហម ហើយមានពពឹកភ្នែកច្រើន។
    ប្រដាប់រំលាយអាហារ
    ជ្រូកក្តៀន ទល់លាមកពេលក្តៅខ្លាំង ប៉ុន្តែក្រោយមកជ្រូកមានការរាគរួសយ៉ាងខ្លាំង ក្នុងប៉ុន្មានថ្ងៃមិនដាច់ ហើយជួនកាលមានទាំងឈាមស្រស់ ហើយលាមកស្អុយខ្លាំងណាស់ ។ ក្នុងមាត់នៅជើងធ្មេញ និងកៀនអណ្តាត មានដំបៅពណ៌លឿងស ឬ ក៏លឿងប្រផេះ ។

    ប្រដាប់ដកដង្ហើម   រលាករន្ធច្រមុះ ហៀរទឹកសំបោរខាប់ ជួននៅជុំវិញរន្ធច្រមុះមានដំបៅរលាក ។ ជ្រូកក្អក ពិបាកដកដង្ហើម ចង្វាក់ដង្ហើមប្រែប្រួលទម្លាក់កន្ទុយ ខ្នងកោង អង្គុយដូចឆ្កែអង្គុយ ដក ដង្ហើមឬសូរឃូសខស ហើយច្រើនស្ងាប។

    ប្រព័ន្ធសរសៃប្រសាទ ដោយសារវីរុសរាតត្បាត បណ្តាលអោយរលាកខួរ ចេញឈាមក្រោមស្រោមខួរ បណ្តាល អោយជ្រូកកន្រ្តាក់ខ្លួន(ពិសេសពេលយើងស្ទាបវា) ។ ជ្រូកស្ពឹកជើង ដើរល្វេល្វៃ ក្នុងករណី ជម្ងឺធ្ងន់អាចមានដំបៅពេញខ្លួន ។ ជម្ងឺប៉េស្ត៍អាចបណ្តាលអោយមេជ្រូករលូតកូន។

    នៅលើស្បែក មានចំណុចក្រហមតូចៗ​ពិសេសនៅចន្លោះភ្លៅទាំងពីរ និងនៅពោះជួនកាលក្រហមទាំង ផ្ទាំងតែម្តង។ ទីចុងបំផុតជ្រូកលែងស៊ីចំណី រាគ ដេកស្តឹកមួយកន្លែង កំដៅខ្លួនចុះជាបណ្តើរ ៗ ញ័រញាក់រួចហើយងាប់តែម្តង។ ជម្ងឺច្រើនបន្លាយពេលពី ៥ ទៅ​១៥ ថ្ងៃ អត្រាងាប់អាច មានពី ៩០ % ឡើងទៅ​។ ជួនកាលលក្ខណៈធ្ងន់ធ្ងរមែនទែន ជម្ងឺនេះអាចសំលាប់ជ្រូក តែក្នុងរយៈពេលមួយថ្ងៃ ដោយគ្មានរោគសញ្ញាច្បាស់លាស់។ ជួនក្នុងលក្ខណៈខ្លះ ជម្ងឺមាន សភាពស្រាលជាងខាងលើ ហើយរោគសញ្ញារបស់វាក៏ស្រាលជាង ក្តៅតិចៗ ស៊ីតិច ភ្នែក ស្រអាប់មានអាចម៍ភ្នែក លាមកជួនរឹង ជួនរាវ ។ជម្ងឺនេះអាចបន្លាយពេលពី ១ ទៅ ២ ខែ ។   ខ វិធីការពារ ចាក់ថ្នាំការពារជាការសំខាន់ណាស់ ។ ប៉ុន្តែគប្បីយកចិត្តទុកដាក់លើបញ្ហាមួយចំនួន ដូចតទៅនេះ
    • ថែរក្សាខ្លួនជ្រូកមានសុខភាពល្អ អនុវត្តអនាម័យអោយបានត្រឹមត្រូវ ត្រូវត្រួពិនិត្យ ចំពោះការដឹកជញ្ជូនជ្រូកពីតំបន់មួយទៅតំបន់មួយទៀត ។
    • ត្រូវចាក់ថ្នាំការពារតាមពេលកំណត់ ចាក់លើកទី ១ នៅពេលផ្តាច់ដោះ (អាចការពារ បានមួយឆ្នាំ) ។
      ២ ជម្ងឺសារទឹកជ្រូក ជម្ងឹនេះ បង្កឡើងដោយមេរោគឈ្មោះ Pasteurella Mutocida ជាជម្ងឺឆ្លងមួយ ហើយ ច្រើនកើតរាត់រាយ ។ ជ្រូកកើតជម្ងឺនេះ មានរោគសញ្ញារលាកស្ងួត និងមានចំណុច ក្រហម នៅលើស្បែក និង បណ្តាលមកពីបាក់តេរី ។

       រោគសញ្ញា
    • គ្រុនក្តៅឡើង ៤២ អង្សាសេ មិនស៊ីចំណី ហើយមានជាំឈាមនៅគ្រប់ភ្នាស
    • សត្វពិបាកដកដង្ហើម​ ហើយក្អកដូចកើតរបេង ឬក្តៀនអាចម៍
    • ហៀរទឹកមាត់ ហើយទឹកសបោរខាប់ ហើមបំពង់ក
    • ស្បែកមានចំណុតក្រហម
     
    រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.