អត្ថបទថ្មីៗ :

News World

គេហទំព័រ អាន ខ្មែរ ជួយគាំទ្រ តារាចម្រៀង និងលើកស្ទួយវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា សូមជួយទិញ CD, VCD, DVD Original ដើម្បីជួយលើកទឹកចិត្តដល់ពូកគាត់ សូមអរគុណ! អាន ខ្មែរ ក៏សូមជូនពរ អោយអ្នកទាំងអស់គ្នា​ ​ជួបតែសំណាងល្អ​ ជោគជ័យ សុភមង្គល​គ្រប់ពេលវេលា
កំពុងចាប់ផ្តើម...

វិធីងាយៗ ក្នុងការបង្កើនប្រាក់ចំណូលអ្នក

Affiliate Program ”Get Money from your Website” Affiliate Program ”Get Money from your Website”

ស្តាប់បទចម្រៀងពេញនិយមពិរោះៗ

Followers

ប្រទេសដែលកំពុងទស្សនាគេហទំព័រ អាន ខ្មែរ

free counters

ជួយឲ្យចំណេញ

Tuesday, December 13, 2011

ឳពុក និងកូន
ត្រឡប់​ពី​សាលា​វិញ​ កូន​ប្រុស​ជើង​ល្អ​ប្រញាប់​សួរ​ឳពុក​ថាៈ
  • ពុក! ​បើ​ខ្ញុំ​ធ្វើ​អោយ​ពុក​ចំណេញ​ប្រាក់​បាន​ ៥​ ម៉ឺនរៀល តើ​ពុក​អោយ​រង្វាន់​ខ្ញុំ​ប៉ុន្មាន?
  • ពុក​អោយ​ ២​ ម៉ឺនរៀល
  • ថ្ងៃ​មុន​ពុក​មាន​ប្រសាសន៍ថា​ បើ​ខ្ញុំ​ប្រឡង​ជាប់​ ពុក​អោយ​ ៥​ ម៉ឺនរៀល​មែន​ទេ?
  • មែន!
  • អញ្ចឹង​ពុក​បាន​ចំណេញ​ ៥ ម៉ឺនរៀល​ ហើយ​អោយ​រង្វាន់​ខ្ញុំ​ ២​ ម៉ឺនរៀល​ភ្លាម​មក!
  • ចុះ​ពុក​បាន​ចំណេញ​ ៥ ម៉ឺនរៀល​រឿង​អី?
  • ខ្ញុំ​ប្រឡងធ្លាក់​ហើយ។​ ពុក​មិន​បាច់​ចំណាយ​លុយ​ ៥​ ម៉ឺនរៀល​អោយ​ខ្ញុំ​ទេ។​ នេះ​មិន​មែន​បាន​សេចក្តី​ថា​ ពុក​ចំណេញ​ ៥​ ម៉ឺនរៀលទេ​ឬ?
 

រៀនបាញ់កាំភ្លើង

រៀនបាញ់កាំភ្លើង
នៅ​បន្ទាយ​ទាហាន​ មេ​ទា​ហាន​កំពុង​តែ​បង្ហាត់​កូន​ទា​ហាន​បាញ់​កាំ​ភ្លើង​។​ កូន​ទាហាន​ឈរ​ជា​ជួរ​រួច​បាញ់​កាំ​ភ្លើង​តម្រង់​ទៅ​ដប​ស្រា​ដែល​ដាក់​នៅ​ពី​ចំងាយ​ ម្នាក់​ម្តង​ៗ​ តែ​ពុំ​មាន​កូន​ទាហាន​មួយ​ណា​ដែល​បាញ់​ត្រូវ​ទាល់​តែ​សោះ។ ឃើញ​ដូច្នេះ​ មេ​ទាហាន​ខឹង​ក្រេវ​​​ក្រោដ​​យ៉ាង​ខ្លាំង​ ភ្លាម​នោះ​ក៏​​ទាញ​កាំ​ភ្លើង​មក​ហើយ​ប្រាប់​ទៅ​កូន​ទាហាន​ថា​ សុទ្ធ​តែ​​ពួក​អា​អត់​បាន​ការ ចាំ​មើល​យើង​បាញ់​អោយ​មើល​...មេ​ទាហាន​លើក​កាំ​ភ្លើង​យ៉ាង​សង្ហា​តែ​បាញ់​មួយ​គ្រាប់ខុស​ ពីរ​គ្រាប់​ ខុស​ បី​គ្រាប់​នៅ​តែ​ខុស​ដដែល​។ ភ្លាម​នោះ​មេ​ទា​ហាន​ក៏​ដាក់​កាំ​ភ្លើង​ចុះ​រួច​ថា​ ឃើញ​ទេ!​ របៀប​ដែល​ពួក​ឯង​បាញ់​កាំ​ភ្លើង​គឺ​វា​អញ្ចឹង!!!៕

តើ​ស្រីៗគេ​ហ៍​គ្រប់​គ្រងអារម្មណ៍យ៉ាង​ដូច​ម្តេច ពេល​ខឹង​ម្តងៗ?​

ភរិយា
នេះ​ជា​រឿង​ដែល​គួ​រឲ្យ​ចង់​សើច​មួយ ប្រហែ​ល​ជា​ប្រិយ​មិត្ត​ខ្លះ​ធ្លាប់​លឺ​ហើយ។​ បើ​មែន​ សូម​អត់​ធ្មត់​អាន​ម្តង​ទៀតទៅ ដើម្បី​បាន​សើច​ម្តង​ទៀត។​ រឿង​គឺ​វាដូច្នេះ មាន​បុរស​ម្នាក់​នឹក​សង្ស័យ​ក្នុង​ចិត្ត ព្រោះ​គាត់​​​មិន​ដែល​​​ឃើញ​​ភរិយា​របស់​គាត់​ខឹង​ម្តង​ណា​សោះ។ ថ្ងៃ​មួយ​គាត់​ក៏​ដាច់​ចិត្ត​សួរ​ទៅ​ភរិយា​គាត់៖
ប្តី ៖ អូន​សំឡាញ់ហ្អ៎ា បង​មិន​ដែល​​ឃើញ​​អូន​ឯងចេះ​ខឹងម្តង​​ណា​​សោះ  អូនពិត​ជា​នារី​ស្លូត​បូត​មែន បង​មាន​សំណាង​ណាស់​ដែល​បាន​អូន​ជា​ភរិយា
ប្រពន្ធ ៖ ថី​មិន​ចេះ​ខឹង តែគេហ៍​ចេះ​គ្រប់​គ្រង​អារម្មណ៍ហ្នឹង​ណា
ប្តី ៖ អូ! អ៊ីចឹង​ហ៎្អ អូន​គ្រប់​គ្រង​យ៉ាង​ម៉េច​ទៅ?
ប្រពន្ធ ៖ ពេល​ខឹង​នឹង​បង​ឯង​ម្តង ខ្ញុំលាង​សំអាត​បន្ទប់​ទឹក និង​ចាន​បង្គន់​ដើម្បី​រំសាយ​កំហឹង

ប្តី ៖ គ្រាន់​តែ​លាង​ចាន​បង្គន់ប៉ុណ្ណឹង អាចជួយ​រំសាយ​កំហឹង​បាន​ដែរឬអី​អូន?​ មិនគួរ​ឲ្យ​ជឿ​សោះ
ប្រពន្ធ ៖ ថី​មិនជួយ បើ​ពេល​ខ្ញុំ​លាង​ម្តងៗ ខ្ញុំ​យក​ច្រាស​ដុះ​ធ្មេញ​បង​ឯង​ទៅ​ប្រើ
ប្តី ៖ ហ្អូ!!​ ព្រះជាម្ចាស់ជួយ !!! អាយះទ្រូង​ខ្ញុំ​ហើយ!!!

កម្មរបស់ត្រីទេ តេជគុណ!

Clown Fish
ដោយសារតែជីវភាពខ្វះខាត និងទ័លក្រ តាប៉ោង ក៏សម្រេចចិត្តចូល​ទៅ​ស្ទូចត្រី​នៅ​​​ស្រះ​ទឹក​​ក្នុង​​វត្ត​មួយ ធ្វើម៉េចអោយបាន​ត្រីយកទៅចំអិនមួយ​សម្ល។ ពេលស្ទួចត្រីបានហើយ ក៏​ដើរ​​ត្រឡប់​ចេញពី​វត្តសំដៅទៅផ្ទះ ក៏​បានជួប​ចៅអធិការវត្ត​។ តាប៉ោង​ភ័យ​ស្លន់ស្លោរ រក​និយាយអ្វី​មិនត្រូវ ឃើញ​ដូច្នេះ​ចៅអធិការ​ក៏​ស្ដីបន្ទោស​ឱ្យថា៖
ចៅអធិការ៖ មកស្ទូចត្រី​ក្នុងវត្ត​ ញោមដឹងទេ ​​បាបកម្ម​ធ្ងន់ណាស់?
  • តាប៉ោង៖ ករណា! ពិតមែនហើយ​តេជគុណ តែថា​មក​ស្តីបន្ទោស​ករណា​ម្នាក់ឯង​ក៏​មិន​ត្រឹម​ត្រូវ​​ដែរ។
  • ចៅអធិការ៖ ហេតុអ្វី​និយាយ​បែបនេះ​ញោម?
  • តាប៉ោង៖ គឺនែ៎! មកពី​កម្ម​របស់ត្រី​ទាំងនោះ​ផង ដែលវា​លោភលន់​មក​ស៊ី​ជន្លេន​​របស់​ករណា។
  • ចៅអធិការ៖ អុញ!

អស្ចារ្យណាស់​ អ្នកបម្រើខ្ញុំ

សត្វទា
ព្រឹកថ្ងៃមួយ​ ចៅហ្វាយស្រី​បានប្រើ​អ្នកបម្រើ​របស់ខ្លួនអោយ​ស្ងោរទា​មួយក្បាល សម្រាប់​ធ្វើជា​អាហារថ្ងៃត្រង់។ នៅពេលនោះ អ្នកបម្រើស្រី​បានយក​ទា​ទៅដាក់​ក្នុង​ឆ្នាំង ដោយ​មិនបាន​ដាក់ទឹក ​ធ្វើអោយឆ្នាំង​នោះឆេះ​ហុយផ្សែងទ្រលោម។ នៅពេលឃើញ​ហេតុការណ៍​ដូច្នេះ ចៅហ្វាយស្រី​ក៍ស្រែកឆោរលោរ រួចសួរឡើងថា៖
ចៅហ្វាយស្រី៖ ហេតុអ្វី​ឯង​មិនដាក់ទឹក​ក្នុង​ឆ្នាំង​ស្ងោរទា​អញ្ចឹង នាងឯងមើល! ឥឡូវ​ឆេះខ្លោច​ខ្ទេចខ្ទីអស់?
អ្នកបម្រើស្រី៖ គឺនែ! មកពី​ខ្ញុំខ្លាចថា នៅពេលដាក់ទឹក​ចូលក្នុងឆ្នាំ​ហើយ ទានឹងហែលទឹក​គេចរត់បាត់ណា​លោកស្រី។
ចៅហ្វាយស្រី៖ អុញ! មើលវា !!!

វិធី​ការពារ​មេរោគ

ខាង​ក្រោម​នេះ​ គឺជា​វិធី​ការពារមេរោគ​កុំ​ឲ្យ​ឆ្លងចូល​ក្នុង​បណ្ដាញ​កុំព្យូទ័រ ៖
ការពារប្រសើរជាងព្យាបាល


ត្រូវចេះនិយាយអង់គ្លេស

mother_n_daughterមាន​ម្តាយ​ដែល​បាន​ទៅ​រស់​នៅ​សហរដ្ឋអាមេរិច​ពេល​ដែល​ប្រទេស​ជួប​សង្រ្គាម ហើយ​ក៏បាន​ដំណឹង​ពី​ស្រុក​ថា​កូន​ស្រីរបស់​ខ្លួនដែល​បាន​បាត់​ខ្លួននោះ​នៅ​រស់​រាន​មានជីវិត​ដូច​នេះ​ម្តាយ​ក៏បាន​ធានា​កូន​ស្រី​របស់​គាត់​ទៅ​រស់​នៅ​សហរដ្ឋអាមេរិច​ជា​មួយគាត់ ។ 
ដោយ​ឃើញ​កូន​ស្រី​របស់​ខ្លួន​ស្អាត​ខ្លាំង​ គាត់​មិន​ទុក​ចិត្ត​អោយ​កូន​គាត់​នៅ​តែឯង​ទេ ដោយ​សារ​នាង​មិន​ទាន់​បាន​រៀន និង​ចេះ​និយាយភា​សា​អង់គ្លេសនៅ​ឡើយ ដូចនេះ​គាត់​ខ្លាច​​ប្រុស​ខូច​ៗធ្វើ​បាប​កូន​ស្រី​គាត់​ពេល​គាត់​មិន​នៅ ។
ដូចនេះ​គាត់​បាន​ផ្តាំ​កូន​ស្រីគាត់​ថា ពេល​មាន​បុរ​សនាមក​ជិត​ហើយ​ប៉ះពាល់​កូន​ កុន​ត្រូវ​និយាយថា​ "Don't " ហើយ​ប្រសិនបើ​មាន​អ្នក​ណា​មក​រក​ថើប​កូន កូន​ត្រូវ​និយាយថា "Stop " ហើយ​គាត់​ក៏ចេញ​ទៅ​ធ្វើការ​បាត់ទៅ ។
ពេល​នោះ​មាន​បុរស​ជនជាតិ​អាមេរិច​កាំង​ម្នាក់​ដែល​បាន​ឃើញ​នាង​ និង​លួច​ស្រលាញ់​នាង​នោះ​ចង់មក​និយាយ​លេង​ជាមួយ​នាង ហើយ​ដោយ​ស្រលាញ់​ខ្លាំងពេក និង​មាន​វប្បធម៏បែបពួក​មជ្ឍិមប្រទេស គាត់​ក៏បាន​អោប​នឹង​ថើបនាង ពេល​នោះ​ស្រាប់តែ​នារី​ស្អាត​នោះ​បាន​និយយា​ថា​ "Don't Stop" ហើយ​បុរសនោះ​ក៏​ Don't  Stop ។
នេះ​កើត​ឡើង​ដោយ​សារ​តែ​បុរសនោះ​ថើប​នាង​ និង​ប៉ះពាល់​នាង​នៅពេល​តែមួយ ហើយ​នាង​ចាំពាក្យអង់គ្លេស​ដែល​ម្តាយ​នាង​បាន​និយាយ​ពេល​មានអ្នក​ប៉ពាល់នាង​ ត្រូវ​និយាយថា​ Don't ពេល​មានអ្នក​រកថើប​ត្រូវ​និយាយថា Stop ។

ឆ្កែក្រុង និង​ឆ្កែស្រែ

dogមានថ្ងៃមួយមានឆ្កែក្រុងបាន​រត់​ចេញពីផ្ទះ ហើយ​រត់ទៅ​ស្រុក​ស្រែ ពេល​នោះ​ក៏បាន​ជួបឆ្កែស្រែ ពេល​នោះពួកគេ​បាន​រាប់អាន​គ្នាជាមិត្តភ័ក្រ។
ឆ្កែស្រែបាន​សួរឆ្កែក្រុងថា ៖ តើនៅទីក្រុងសំបូររបស់ស៊ីអត់?
ឆ្កែក្រុង៖ បាន​និយាយថា សំបូរស៊ីអី​ហា​បើនៅ​ក្នុង​របង​ ហើយច្រវាក់ជាប់ករហូត  រកតែមើលស្រីស្អាតមិន​បានផង ហើយ​ឆ្កែក្រុងក៏បាន​សួរ​ឆ្កែស្រែវិញថា ​តើស្រុកស្រែសំបូរ​អីស៊ីដែរអត់ ហើយ​មាន​ស្រីស្អាតច្រើនអត់ ?
ឆ្កែស្រែ ៖ អូ​ !​ស្រីសំបូរគៀងជើង និយាយពីស៊ីសំបូរ​មិនខ្វះ អោយ​តែលឺសំឡេងមេក្រូ និងធុម​ផ្សែងធូប​គឺមិន​ខ្វះអីស៊ីទេ ។
ពេល​មួយឆ្កែក្រុងបាន​លឺសម្លេងមេក្រូ ហើយ​ឆ្កែក្រុង​ក៏បាន​ដើរ​រកតាម​សំលេង​មេក្រូដែល​ឆ្កែធ្លាប់បាន​ប្រាប់ ហើយ​ឆ្កែក្រុង​ក៏ខំ​រត់​ទៅៗ​លឺតែ​សំលេង​មិន​មាន​អីស៊ីសោះ ពេល​នោះ​ឆ្កែក្រុង​បាន​គិត​ក្នុង​ចិត្តថា​ចាញ់បោក​ឆ្កែស្រែក៏បាន​រត់​ត្រឡប់​មក​វិញ។
តាមពិត​ដោយ​សារ​តែមេក្រូនោះ​ជា​មេក្រូឃោសនាបោះឆ្នោត​សោះ បើ​ជួប​មេក្រូបុណ្យ រឺការ​ទើបសំបូរអីស៊ី​! ។

ចង់ប្រលងជាប់?

studentសិស្សនារីស្អាតម្នាក់ដោយមានការភ័យខ្លាចប្រលងធ្លាក់​ដោយ​សារ​តែខ្លួន​មិនដែល​ចូលរៀន​ហើយ​គិត​តែដើរលេង​មិន​ចូល​សាលា​នោះក៏បាន​ដើរ​ចូលទៅ​បន្ទប់ផ្ទាល់​ខ្លួន​របស់លោក​គ្រូ​រួច​ទៅ អង្គុយ​ក្បែរ​លោក​គ្រូ​ហើយ​ខ្សឹប​ដាក់​ត្រចៀក​លោក​គ្រូ​ថា​ ៖
អោយ​ខ្ញុំធ្វើអ្វីក៏​បាន​ដែរអោយ​តែអោយ​ខ្ញុំប្រលងជាប់ !​ ពេល​នោះ​នាង​ក៏​កាន់​តែ​ខិត​ទៅ​ជិត​លោក​គ្រូ​ទៅៗធ្វើ​អោយ​លោក​គ្រូ​ប្រុស​យើង​មាន​ការ​បែក​ញើស​យ៉ាង​ខ្លាំង ។
- លោកគ្រូ ៖ ធ្វើអីក៏បាន​ដែរ ? មែនក៏អី ? កុំអោយ​គ្រូអរណា​ព្រោះ​ចង់អញ្ចឹង​យូរ​ហើយ !
- សិស្សស្រី ៖ ចាស់​លោក​គ្រូ (រួចញាក់ភ្នែកទៀត )
ពេល​នោះ​លោក​គ្រូ​ញញឹម​ ហើយ​ចូល​ទៅ​គៀក​សិស្ស​ស្រី​នោះ​ រួច​ខ្សឹបដាក់ត្រ​ចៀក​នាង​ថា​អោយ​តែ​ខំ​រៀនគឺ​ជាប់​ហើយ​ !
- សិស្សស្រី ៖ : : ( អុញ 


ព្រោះតែស្រលាញ់

love-story-video-photoយុវជន​ម្នាក់ត្អូញត្អែរ រឿងស្នេហា​ប្រាប់​មិត្តរបស់ខ្លួន ៖​ 
-​ ឯងដឹង​ទេ​ ,​កាលគ្នា​រៀន​នៅ​ថ្នាក់​ទី​១១ គ្នា​បានស្រលាញ់​នារីម្នាក់​ រៀន​នៅថ្នាក់​ទី​ ៩​ ។​
- លទ្ធផល​យ៉ាង​ម៉េច​ដែរ​?​
- ត្រឹម​តែ​ខក​ចិត្ត​ហ្នឹងណា​ ។
-  ម៉េច​អញ្ជឹង​ហា​ អាពួកម៉ាក ?​
- គិត​ទៅ​ជា​គួរអោយ​ឈឺ​ចាប់ណាស់​ ពេលដែល​គ្នា​នឹក​ឃើញ​រឿង​នេះម្តងៗ !​ កាល​នោះដោយគ្នា​ស្រលាញ់​នាង​ពេក គ្នា​បាន​សម្រេច​ចិត្ត​រៀន​ថ្នាក់​ទី ១១​ដល់​ទៅ​២​ឆ្នាំ​ ដើម្បី​រង់​​ចាំ​នាង​ឡើង​ដល់​ថ្នាក់​ទី​១១ដែរ​ នឹង​អាល​បានរៀន​ថ្នាក់​ជាមួយ​គ្នា​ ,​ដឹងអី​.....
-  ដឹងអី​យ៉ាងម៉េច​?​
​-  គឺ២​ឆ្នាំ​ក្រោយ​នាងនៅ​រៀន​ថ្នាក់​ទី​៩​ដដែល ។
- ស្អី ,​ស្រីដែល​ឯង​ស្រលាញ់​ នោះល្ងង់​ដល់​ម្លឹងផង​!
- បើ​នាង​ល្ងង់​មែន​ មិនអីទេ​ តែ​នាង​រៀន​ត្រួតថ្នាក់​ទី ៩​ដល់​ទៅ​២ឆ្នាំ​នោះ​ព្រោះ​ដើម្បី​រង់​ចាំ​អា​មួយ​នៅ​ថ្នាក់​ទី​៧​នោះទេ​ ។​ឯង​ថាទៅ​មើល​ ល្មម​ក្អួត​ឈាម​ទេ ? 

ហាហា​!!!​ សូម្បី​តែ​ខ្ញុំ​កំពុង​សរសេរ​ពេល​ដែល​បាន​អាន​រឿង​កំប្លែង​នេះ​ហើយ​ក៏​សើច​ទាំង​កំ​ពុង​សរសេរ​ដែរ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​កំប្លែង​នេះ​នឹង​ធ្វើអោយ​អ្នក​ទាំ​ង​អស់​គ្នា​សើច​សប្បាយ​បំភ្លេច​នូវ​ទុក្ខកង្វល់​មិនខាន​ ។

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.