អត្ថបទថ្មីៗ :

News World

គេហទំព័រ អាន ខ្មែរ ជួយគាំទ្រ តារាចម្រៀង និងលើកស្ទួយវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា សូមជួយទិញ CD, VCD, DVD Original ដើម្បីជួយលើកទឹកចិត្តដល់ពូកគាត់ សូមអរគុណ! អាន ខ្មែរ ក៏សូមជូនពរ អោយអ្នកទាំងអស់គ្នា​ ​ជួបតែសំណាងល្អ​ ជោគជ័យ សុភមង្គល​គ្រប់ពេលវេលា
កំពុងចាប់ផ្តើម...

វិធីងាយៗ ក្នុងការបង្កើនប្រាក់ចំណូលអ្នក

Affiliate Program ”Get Money from your Website” Affiliate Program ”Get Money from your Website”

ស្តាប់បទចម្រៀងពេញនិយមពិរោះៗ

Followers

ប្រទេសដែលកំពុងទស្សនាគេហទំព័រ អាន ខ្មែរ

free counters

តើ​ស្រីៗគេ​ហ៍​គ្រប់​គ្រងអារម្មណ៍យ៉ាង​ដូច​ម្តេច ពេល​ខឹង​ម្តងៗ?​

Tuesday, December 13, 2011

ភរិយា
នេះ​ជា​រឿង​ដែល​គួ​រឲ្យ​ចង់​សើច​មួយ ប្រហែ​ល​ជា​ប្រិយ​មិត្ត​ខ្លះ​ធ្លាប់​លឺ​ហើយ។​ បើ​មែន​ សូម​អត់​ធ្មត់​អាន​ម្តង​ទៀតទៅ ដើម្បី​បាន​សើច​ម្តង​ទៀត។​ រឿង​គឺ​វាដូច្នេះ មាន​បុរស​ម្នាក់​នឹក​សង្ស័យ​ក្នុង​ចិត្ត ព្រោះ​គាត់​​​មិន​ដែល​​​ឃើញ​​ភរិយា​របស់​គាត់​ខឹង​ម្តង​ណា​សោះ។ ថ្ងៃ​មួយ​គាត់​ក៏​ដាច់​ចិត្ត​សួរ​ទៅ​ភរិយា​គាត់៖
ប្តី ៖ អូន​សំឡាញ់ហ្អ៎ា បង​មិន​ដែល​​ឃើញ​​អូន​ឯងចេះ​ខឹងម្តង​​ណា​​សោះ  អូនពិត​ជា​នារី​ស្លូត​បូត​មែន បង​មាន​សំណាង​ណាស់​ដែល​បាន​អូន​ជា​ភរិយា
ប្រពន្ធ ៖ ថី​មិន​ចេះ​ខឹង តែគេហ៍​ចេះ​គ្រប់​គ្រង​អារម្មណ៍ហ្នឹង​ណា
ប្តី ៖ អូ! អ៊ីចឹង​ហ៎្អ អូន​គ្រប់​គ្រង​យ៉ាង​ម៉េច​ទៅ?
ប្រពន្ធ ៖ ពេល​ខឹង​នឹង​បង​ឯង​ម្តង ខ្ញុំលាង​សំអាត​បន្ទប់​ទឹក និង​ចាន​បង្គន់​ដើម្បី​រំសាយ​កំហឹង

ប្តី ៖ គ្រាន់​តែ​លាង​ចាន​បង្គន់ប៉ុណ្ណឹង អាចជួយ​រំសាយ​កំហឹង​បាន​ដែរឬអី​អូន?​ មិនគួរ​ឲ្យ​ជឿ​សោះ
ប្រពន្ធ ៖ ថី​មិនជួយ បើ​ពេល​ខ្ញុំ​លាង​ម្តងៗ ខ្ញុំ​យក​ច្រាស​ដុះ​ធ្មេញ​បង​ឯង​ទៅ​ប្រើ
ប្តី ៖ ហ្អូ!!​ ព្រះជាម្ចាស់ជួយ !!! អាយះទ្រូង​ខ្ញុំ​ហើយ!!!

កម្មរបស់ត្រីទេ តេជគុណ!

Clown Fish
ដោយសារតែជីវភាពខ្វះខាត និងទ័លក្រ តាប៉ោង ក៏សម្រេចចិត្តចូល​ទៅ​ស្ទូចត្រី​នៅ​​​ស្រះ​ទឹក​​ក្នុង​​វត្ត​មួយ ធ្វើម៉េចអោយបាន​ត្រីយកទៅចំអិនមួយ​សម្ល។ ពេលស្ទួចត្រីបានហើយ ក៏​ដើរ​​ត្រឡប់​ចេញពី​វត្តសំដៅទៅផ្ទះ ក៏​បានជួប​ចៅអធិការវត្ត​។ តាប៉ោង​ភ័យ​ស្លន់ស្លោរ រក​និយាយអ្វី​មិនត្រូវ ឃើញ​ដូច្នេះ​ចៅអធិការ​ក៏​ស្ដីបន្ទោស​ឱ្យថា៖
ចៅអធិការ៖ មកស្ទូចត្រី​ក្នុងវត្ត​ ញោមដឹងទេ ​​បាបកម្ម​ធ្ងន់ណាស់?
  • តាប៉ោង៖ ករណា! ពិតមែនហើយ​តេជគុណ តែថា​មក​ស្តីបន្ទោស​ករណា​ម្នាក់ឯង​ក៏​មិន​ត្រឹម​ត្រូវ​​ដែរ។
  • ចៅអធិការ៖ ហេតុអ្វី​និយាយ​បែបនេះ​ញោម?
  • តាប៉ោង៖ គឺនែ៎! មកពី​កម្ម​របស់ត្រី​ទាំងនោះ​ផង ដែលវា​លោភលន់​មក​ស៊ី​ជន្លេន​​របស់​ករណា។
  • ចៅអធិការ៖ អុញ!

អស្ចារ្យណាស់​ អ្នកបម្រើខ្ញុំ

សត្វទា
ព្រឹកថ្ងៃមួយ​ ចៅហ្វាយស្រី​បានប្រើ​អ្នកបម្រើ​របស់ខ្លួនអោយ​ស្ងោរទា​មួយក្បាល សម្រាប់​ធ្វើជា​អាហារថ្ងៃត្រង់។ នៅពេលនោះ អ្នកបម្រើស្រី​បានយក​ទា​ទៅដាក់​ក្នុង​ឆ្នាំង ដោយ​មិនបាន​ដាក់ទឹក ​ធ្វើអោយឆ្នាំង​នោះឆេះ​ហុយផ្សែងទ្រលោម។ នៅពេលឃើញ​ហេតុការណ៍​ដូច្នេះ ចៅហ្វាយស្រី​ក៍ស្រែកឆោរលោរ រួចសួរឡើងថា៖
ចៅហ្វាយស្រី៖ ហេតុអ្វី​ឯង​មិនដាក់ទឹក​ក្នុង​ឆ្នាំង​ស្ងោរទា​អញ្ចឹង នាងឯងមើល! ឥឡូវ​ឆេះខ្លោច​ខ្ទេចខ្ទីអស់?
អ្នកបម្រើស្រី៖ គឺនែ! មកពី​ខ្ញុំខ្លាចថា នៅពេលដាក់ទឹក​ចូលក្នុងឆ្នាំ​ហើយ ទានឹងហែលទឹក​គេចរត់បាត់ណា​លោកស្រី។
ចៅហ្វាយស្រី៖ អុញ! មើលវា !!!

វិធី​ការពារ​មេរោគ

ខាង​ក្រោម​នេះ​ គឺជា​វិធី​ការពារមេរោគ​កុំ​ឲ្យ​ឆ្លងចូល​ក្នុង​បណ្ដាញ​កុំព្យូទ័រ ៖
ការពារប្រសើរជាងព្យាបាល


ត្រូវចេះនិយាយអង់គ្លេស

mother_n_daughterមាន​ម្តាយ​ដែល​បាន​ទៅ​រស់​នៅ​សហរដ្ឋអាមេរិច​ពេល​ដែល​ប្រទេស​ជួប​សង្រ្គាម ហើយ​ក៏បាន​ដំណឹង​ពី​ស្រុក​ថា​កូន​ស្រីរបស់​ខ្លួនដែល​បាន​បាត់​ខ្លួននោះ​នៅ​រស់​រាន​មានជីវិត​ដូច​នេះ​ម្តាយ​ក៏បាន​ធានា​កូន​ស្រី​របស់​គាត់​ទៅ​រស់​នៅ​សហរដ្ឋអាមេរិច​ជា​មួយគាត់ ។ 
ដោយ​ឃើញ​កូន​ស្រី​របស់​ខ្លួន​ស្អាត​ខ្លាំង​ គាត់​មិន​ទុក​ចិត្ត​អោយ​កូន​គាត់​នៅ​តែឯង​ទេ ដោយ​សារ​នាង​មិន​ទាន់​បាន​រៀន និង​ចេះ​និយាយភា​សា​អង់គ្លេសនៅ​ឡើយ ដូចនេះ​គាត់​ខ្លាច​​ប្រុស​ខូច​ៗធ្វើ​បាប​កូន​ស្រី​គាត់​ពេល​គាត់​មិន​នៅ ។
ដូចនេះ​គាត់​បាន​ផ្តាំ​កូន​ស្រីគាត់​ថា ពេល​មាន​បុរ​សនាមក​ជិត​ហើយ​ប៉ះពាល់​កូន​ កុន​ត្រូវ​និយាយថា​ "Don't " ហើយ​ប្រសិនបើ​មាន​អ្នក​ណា​មក​រក​ថើប​កូន កូន​ត្រូវ​និយាយថា "Stop " ហើយ​គាត់​ក៏ចេញ​ទៅ​ធ្វើការ​បាត់ទៅ ។
ពេល​នោះ​មាន​បុរស​ជនជាតិ​អាមេរិច​កាំង​ម្នាក់​ដែល​បាន​ឃើញ​នាង​ និង​លួច​ស្រលាញ់​នាង​នោះ​ចង់មក​និយាយ​លេង​ជាមួយ​នាង ហើយ​ដោយ​ស្រលាញ់​ខ្លាំងពេក និង​មាន​វប្បធម៏បែបពួក​មជ្ឍិមប្រទេស គាត់​ក៏បាន​អោប​នឹង​ថើបនាង ពេល​នោះ​ស្រាប់តែ​នារី​ស្អាត​នោះ​បាន​និយយា​ថា​ "Don't Stop" ហើយ​បុរសនោះ​ក៏​ Don't  Stop ។
នេះ​កើត​ឡើង​ដោយ​សារ​តែ​បុរសនោះ​ថើប​នាង​ និង​ប៉ះពាល់​នាង​នៅពេល​តែមួយ ហើយ​នាង​ចាំពាក្យអង់គ្លេស​ដែល​ម្តាយ​នាង​បាន​និយាយ​ពេល​មានអ្នក​ប៉ពាល់នាង​ ត្រូវ​និយាយថា​ Don't ពេល​មានអ្នក​រកថើប​ត្រូវ​និយាយថា Stop ។

ឆ្កែក្រុង និង​ឆ្កែស្រែ

dogមានថ្ងៃមួយមានឆ្កែក្រុងបាន​រត់​ចេញពីផ្ទះ ហើយ​រត់ទៅ​ស្រុក​ស្រែ ពេល​នោះ​ក៏បាន​ជួបឆ្កែស្រែ ពេល​នោះពួកគេ​បាន​រាប់អាន​គ្នាជាមិត្តភ័ក្រ។
ឆ្កែស្រែបាន​សួរឆ្កែក្រុងថា ៖ តើនៅទីក្រុងសំបូររបស់ស៊ីអត់?
ឆ្កែក្រុង៖ បាន​និយាយថា សំបូរស៊ីអី​ហា​បើនៅ​ក្នុង​របង​ ហើយច្រវាក់ជាប់ករហូត  រកតែមើលស្រីស្អាតមិន​បានផង ហើយ​ឆ្កែក្រុងក៏បាន​សួរ​ឆ្កែស្រែវិញថា ​តើស្រុកស្រែសំបូរ​អីស៊ីដែរអត់ ហើយ​មាន​ស្រីស្អាតច្រើនអត់ ?
ឆ្កែស្រែ ៖ អូ​ !​ស្រីសំបូរគៀងជើង និយាយពីស៊ីសំបូរ​មិនខ្វះ អោយ​តែលឺសំឡេងមេក្រូ និងធុម​ផ្សែងធូប​គឺមិន​ខ្វះអីស៊ីទេ ។
ពេល​មួយឆ្កែក្រុងបាន​លឺសម្លេងមេក្រូ ហើយ​ឆ្កែក្រុង​ក៏បាន​ដើរ​រកតាម​សំលេង​មេក្រូដែល​ឆ្កែធ្លាប់បាន​ប្រាប់ ហើយ​ឆ្កែក្រុង​ក៏ខំ​រត់​ទៅៗ​លឺតែ​សំលេង​មិន​មាន​អីស៊ីសោះ ពេល​នោះ​ឆ្កែក្រុង​បាន​គិត​ក្នុង​ចិត្តថា​ចាញ់បោក​ឆ្កែស្រែក៏បាន​រត់​ត្រឡប់​មក​វិញ។
តាមពិត​ដោយ​សារ​តែមេក្រូនោះ​ជា​មេក្រូឃោសនាបោះឆ្នោត​សោះ បើ​ជួប​មេក្រូបុណ្យ រឺការ​ទើបសំបូរអីស៊ី​! ។

ចង់ប្រលងជាប់?

studentសិស្សនារីស្អាតម្នាក់ដោយមានការភ័យខ្លាចប្រលងធ្លាក់​ដោយ​សារ​តែខ្លួន​មិនដែល​ចូលរៀន​ហើយ​គិត​តែដើរលេង​មិន​ចូល​សាលា​នោះក៏បាន​ដើរ​ចូលទៅ​បន្ទប់ផ្ទាល់​ខ្លួន​របស់លោក​គ្រូ​រួច​ទៅ អង្គុយ​ក្បែរ​លោក​គ្រូ​ហើយ​ខ្សឹប​ដាក់​ត្រចៀក​លោក​គ្រូ​ថា​ ៖
អោយ​ខ្ញុំធ្វើអ្វីក៏​បាន​ដែរអោយ​តែអោយ​ខ្ញុំប្រលងជាប់ !​ ពេល​នោះ​នាង​ក៏​កាន់​តែ​ខិត​ទៅ​ជិត​លោក​គ្រូ​ទៅៗធ្វើ​អោយ​លោក​គ្រូ​ប្រុស​យើង​មាន​ការ​បែក​ញើស​យ៉ាង​ខ្លាំង ។
- លោកគ្រូ ៖ ធ្វើអីក៏បាន​ដែរ ? មែនក៏អី ? កុំអោយ​គ្រូអរណា​ព្រោះ​ចង់អញ្ចឹង​យូរ​ហើយ !
- សិស្សស្រី ៖ ចាស់​លោក​គ្រូ (រួចញាក់ភ្នែកទៀត )
ពេល​នោះ​លោក​គ្រូ​ញញឹម​ ហើយ​ចូល​ទៅ​គៀក​សិស្ស​ស្រី​នោះ​ រួច​ខ្សឹបដាក់ត្រ​ចៀក​នាង​ថា​អោយ​តែ​ខំ​រៀនគឺ​ជាប់​ហើយ​ !
- សិស្សស្រី ៖ : : ( អុញ 


ព្រោះតែស្រលាញ់

love-story-video-photoយុវជន​ម្នាក់ត្អូញត្អែរ រឿងស្នេហា​ប្រាប់​មិត្តរបស់ខ្លួន ៖​ 
-​ ឯងដឹង​ទេ​ ,​កាលគ្នា​រៀន​នៅ​ថ្នាក់​ទី​១១ គ្នា​បានស្រលាញ់​នារីម្នាក់​ រៀន​នៅថ្នាក់​ទី​ ៩​ ។​
- លទ្ធផល​យ៉ាង​ម៉េច​ដែរ​?​
- ត្រឹម​តែ​ខក​ចិត្ត​ហ្នឹងណា​ ។
-  ម៉េច​អញ្ជឹង​ហា​ អាពួកម៉ាក ?​
- គិត​ទៅ​ជា​គួរអោយ​ឈឺ​ចាប់ណាស់​ ពេលដែល​គ្នា​នឹក​ឃើញ​រឿង​នេះម្តងៗ !​ កាល​នោះដោយគ្នា​ស្រលាញ់​នាង​ពេក គ្នា​បាន​សម្រេច​ចិត្ត​រៀន​ថ្នាក់​ទី ១១​ដល់​ទៅ​២​ឆ្នាំ​ ដើម្បី​រង់​​ចាំ​នាង​ឡើង​ដល់​ថ្នាក់​ទី​១១ដែរ​ នឹង​អាល​បានរៀន​ថ្នាក់​ជាមួយ​គ្នា​ ,​ដឹងអី​.....
-  ដឹងអី​យ៉ាងម៉េច​?​
​-  គឺ២​ឆ្នាំ​ក្រោយ​នាងនៅ​រៀន​ថ្នាក់​ទី​៩​ដដែល ។
- ស្អី ,​ស្រីដែល​ឯង​ស្រលាញ់​ នោះល្ងង់​ដល់​ម្លឹងផង​!
- បើ​នាង​ល្ងង់​មែន​ មិនអីទេ​ តែ​នាង​រៀន​ត្រួតថ្នាក់​ទី ៩​ដល់​ទៅ​២ឆ្នាំ​នោះ​ព្រោះ​ដើម្បី​រង់​ចាំ​អា​មួយ​នៅ​ថ្នាក់​ទី​៧​នោះទេ​ ។​ឯង​ថាទៅ​មើល​ ល្មម​ក្អួត​ឈាម​ទេ ? 

ហាហា​!!!​ សូម្បី​តែ​ខ្ញុំ​កំពុង​សរសេរ​ពេល​ដែល​បាន​អាន​រឿង​កំប្លែង​នេះ​ហើយ​ក៏​សើច​ទាំង​កំ​ពុង​សរសេរ​ដែរ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​កំប្លែង​នេះ​នឹង​ធ្វើអោយ​អ្នក​ទាំ​ង​អស់​គ្នា​សើច​សប្បាយ​បំភ្លេច​នូវ​ទុក្ខកង្វល់​មិនខាន​ ។

ធ្លាប់ជិះ Air-Blade អត់ ?

airbladeមាន​បុ​រស​វ័យ​ចំណាស់ម្នាក់​កំពុងតែជិះ​ម៉ូតូមួយគ្រឿង​តាមផ្លូវ​សហព័ន្ធ​រុស្សី ស្រាប់តែ​បានជួបនឹង​យុវជន​ម្នាក់​ដែលកំពុង​ជិះរថយន្ត​ទំនើបមួយបានជិះពីក្រោយ​គាត់​ ហើយពេល​ដែលរថយន្ត​នោះបាន​ជិះ​មក​ដល់ជិតគាត់​
បុរសចំណាស់ៈ ​គោះកញ្ជក់ឡាន​ហើយសួរ បុរសនោះថា​ដែលជិះ Air-Blade​ អត់​ ?
អ្នកបើកឡានៈ មានការឆ្ងល់ នឹងភ័យ​យ៉ាងខ្លាំង ហើយសួរវិញថា​​មាន​ការ​អី?
បុរសចំណាស់ៈ ដែលជិះ Air-Blade អត់ ?
ពេល​ដែលឃើញអ្នក​បុរសចំណាស់​សួរ​សំនួរចម្លែក​ដូចនេះ​ បុរស​វ័យក្មេងក៏​បានបិទ​កញ្ជក់​ឡានហើយ​ក៏បន្ថែមល្បើន​រថយន្ត​ទៅមុខ​ទៀត ។ពេល​នោះបុរសចំណាស់​ក៏ខំ​បន្ថែម​ល្បឿន​តាមរថយន្ត​ ហើយគោះកញ្ចក់រថយន្ត​និង​សួរសំនួរដដែល​ ធ្លាប់ជិះ​ Air-Blade អត់ ។
ដោយមើលទៅ​ស្ថាន​ភាព​មិនស្រួល​ អ្នកបើកឡាន​ក៏ខិតខំ​បន្ថែម​ល្បើន អោយកាន់​តែលឿន​ទៀតដើម្បីផុតពីបុរសចំណាស់​ ហើយបុរសចំណាស់ក៏​បាន​បន្ថែម​ល្បើន​ដើម្បី​តាម រថយន្ត​នោះ ហើយ​ស្រែកសួរ​ថា ធ្លាប់​ជិះ Air-Blade អត់ ។
ពេលដែល​ជិតដល់ស្តុក អ្នក​បើកបរ​រថយន្ត​ក៏បានបន្ថយ​ល្បឿន ស្រាប់​តែបុរស​ចំណាស់​ដែល​ជិះ​ម៉ូ​តូ​មិន​បានបន្ថយ​ល្បឿន​នោះទេ ហើយ​ក៏បុក​ជាមួយ​រថយន្ត​ដែលឈប់​ ចាំស្តុក​ នៅខាងមុខ​ដែលបណ្តាល​អោយគាត់​រង​របួស​យ៉ាង​ខ្លាំង​ ។​ដោយឃើញ​ដូចនេះ​បុរសដែលជិះ​រថយន្តទំ​នើប​បានចុះ​ពីលើ​រថយន្ត ដើម្បីទៅ​មើលហើយ​សួរបុរស​ចំណាស់​​  “ហេតុ​អ្វី​បានជា​សួរខ្ញុំ​ចេះជិះ Air-Blade អត់“ ?
បុរស​ចំណាស់ៈ ឆ្លើយទាំងឈឺចាប់ និងឈាមពេញមាត់ថា ដោយសាខ្ញុំចង់ដឹងថា តើម៉ូតូ Air-Blade នឹងជាន់ហ្វាំងត្រង់​ណាពីព្រោះខ្ញុំ​មិនដែល​ជិះ​ម៉ូតូលេខ​ Auto ពីមុន​ ?

អ្នកស្រែចូលក្រុង

សំណើច
បុរស​ម្នាក់​ទើបនឹង​ មកពី​ស្រែ​ចូល​ដល់​ទីក្រុង ពេល​មក​ដល់​ចំណតរថយន្ត គាត់​ចង់​ហៅ​ស៊ីក្លូ​អោយ​ដឹក​ទៅផ្ទះ​បងប្អូន​គាត់ តែ​មិន​ដឹង​ប្រាប់​គេ​ថា​យ៉ាងម៉េច ។ ងាក​ចុះ​ងាក​ឡើង​គាត់​ក៏បាន​ឃើញ​អ៊ំស្រី​ម្នាក់​កំពុង​បោយដៃ​ហៅ​ស៊ីក្លូ ហើយ​ពេល​ស៊ីក្លូ​មក​ជិត​អ៊ំស្រី​និយាយ​ថា ៖ "៧២ មុនីរ៉េត" ហើយក៏ឡើងជិះ​ស៊ីក្លូ​នោះ​ទៅ ។
មួយស្របក់​ក្រោយមក​ទៀត ក៏​ឃើញ​មាន​យុវជន​ម្នាក់​បោយដៃ​ហៅ​ស៊ីក្លូ និង និយាយ​ថា ២៥ ហែមចៀវហើយក៏ ​ឡើងជិះ​ស៊ីក្លូ​នោះ​ទៅ ។
អ្នក​ទី ៣ គឺជា​ស្ត្រី​បាន​និយាយ​ថា "៤២ ម៉ៅសេទុង" រួច​ឡើងជិះ​ទៅ ។
ឃើញ​ដូច្នេះ​គាត់​ ក៏​មាន​សេចក្ដីក្លាហាន​ឡើង និង​បោយដៃ​ហៅ​ស៊ីក្លូ​រួច​ប្រាប់​ថា "៣៥ ឪអាក្នុយ" ។
ពេលនោះ​ស្រាប់តែ​ អ្នកស៊ីក្លូ​ធ្វើ​ភ្នែក​ស្លឺ ! ! ? ?

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.