ប្រេត ភាគទី ១ Part1
ប្រេត ភាគទី ២ Part2
News World
គេហទំព័រស្ថានីយ៍វិទ្យុនិង សារពត៌មាន
- សារពត៌មានព្រៃនគរ
- វិទ្យុអេប៊ីស៊ី អូស្រ្តាលី
- វិទ្យុអាស៊ីសេរី
- វិទ្យុសំលេងសហរដ្ឋអាមេរិក
- វិទ្យុសំលេងប្រជាធិបតេយ្យ
- វិទ្យុសំលេងកម្ពុជាក្រោម
- វិទ្យុសំបុកឃ្មុំសំលេងប្រជាពលរដ្ឋ
- វិទ្យុបារាំំងជាខេមរភាសា
- វិទ្យុខ្មែរពិភពលោក
- ភ្នំពេញប៉ុស្តិ៍
- ភ្នំពេញដេលីញូវ
- ពត៌មានទាន់ហេតុការណ៍
- ពត៌មានដើមអំពិល
- តាមដានពត៌មានរាល់ថ្ងៃ
- កោះសន្តិភាព
- កាសែតខ្មែរ
- ការកាត់ទោសខ្មែរក្រហម
- កម្ពុជាដើម្បីភាពស្អាតស្អំ
គេហទំព័រស្ថាប័នរដ្ឋាភិបាល និង ក្រៅរដ្ឋាភិបាល
- អាយរីជ
- អង្គការក្រៅរដ្ឋាភិបាល
- អគ្គនាយកដ្ឋាននគរបាលជាតិ
- សាលាក្រុងភ្នំពេញ
- សារមន្ទីរជាតិ
- សម្តេចព្រះមហាវិរក្សត្រ នរោត្តម សីហនុ
- សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
- សមាគមអាដហុក
- រាជរដ្ឋាភិបាលកម្ពុជា
- ភាសាសញ្ញាខែ្មរ
- ទំព័រលឿងកម្ពុជា
- ទីស្តីការគណ:រដ្ឋមន្ត្រី
- ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់
- ក្រសួងសេដ្ឋកិច្ច
- ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
- ក្រសួងមហាផ្ទៃ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងទេសចរណ៍
ស្តាប់បទចម្រៀងពេញនិយមពិរោះៗ
Archive
Followers
6:11:00 PM
អំពីប្រេត - បុណ្យភ្ជំបិណ្ឌ
Tuesday, December 13, 2011
ស្ថិតក្នុងក្រុម:
សាសនា-សិល្បៈ-វប្បធម៌ និងទំនៀមទម្លាប់ខ្មែរ
6:09:00 PM
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំង ព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ" ។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។
ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។
ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា "ការប្រជុំ ឬប្រមូលផ្តុំដុំបាយ" (ការពូតដុំ បាយជាដុំៗដែលយើងហៅថា "បាយបិណ្ឌ") ។
បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។
អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :
1. គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
2. គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
3. គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម...។
បើតាមគម្ពីរ "ពិទ្យាធរ ឬវិជ្ជាធរ" មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោកក៏បាននិមន្តទៅធ្វើទស្សនកិច្ចនៅស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យមាននូវ ផ្កាឈូករត័្នមួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កាឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គត្រជាក់ស្រួល មិនបណ្តាលឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។
រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំង នោះមានការកោតខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បាន ពន្យល់ សមែ្តងធម៌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោក ក៏បានលាត្រឡប់ មកស្ថានមនុស្សវិញ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា : "ទូលព្រះបង្គំទាំងអស់គ្នាសព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយក អាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួចហើយ ផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួបឧបត្ថម្ភឲ្យ បានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ"។
ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះរហូតមកដល់សព្វថៃ្ងនេះ។
ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :
1. ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត" ជាពាក្យសំស្រ្កឹត)
2. ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
3. ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។
កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។
បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បានផ្សាយចូលមកក្នុងប្រទេសខែ្មរយើង ហើយនោះភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។
លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស "ជ័យវរ្ម័ន" ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃដែលបួសក្នុង ព្រះពុទ្ធសាសនា ដោយបច័្ចយបួន មានចង្អាន់បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយមកទៀត ព្រះអង្គទ្រង់ឈេ្វងយល់ថានៅរដូវវស្សាព្រះសង្ឃនិមន្តចេញទៅបិណ្ឌ បាត្រ នោះជួបប្រទះនូវការលំបាក ខ្លាំងណាស់ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោកដែល បណ្តាលឲ្យព្រះសង្ឃអង្គខ្លះ ត្រូវដួលលើភក់ជ្រាំនោះ ក៏នាំឲ្យព្រះអង្គកើត ព្រះទ័យសងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយកុំនិមន្តចេញ បិណ្ឌបាត្រឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជប្រកាសផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ជួយឧបត្ថម្ភបច្ច័យបួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។
ការអនុវត្តន៍បែបនេះ ចេះតែក្លាយបន្តិចម្តងៗ ប្រជារាស្រ្តក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់ថៃ្ងពេញបូរមីខែអស្សុជមិនឲ្យព្រះសង្ឃទៅណាទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗមកក៏សល់រយៈពេលតិចទៅៗ រហូតមកដល់សព្វថៃ្ងនេះ អាស្រ័យដោយកត្តាជីវភាពរស់នៅក្នុងសង្គមមានការប្រែប្រួល)។
ចាប់តាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះពពួកប្រេតអាចមានឱកាសច្រើនក្នុងការស្វែងរក ចំណីអាហារ ជាងរដូវផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សានរដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈ ពេល១៥ថ្ងៃនេះ មានពពួកបេតជន (ពួកប្រេត) សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈ ពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំងអនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិនៅ តាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសលឲ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗបុរាណនិយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកបេតជនទាំងអស់នោះដើរស្វែងរកញាតិចំនួន៧វត្ត នៅតែមិនឃើញនោះ ពពួកប្រេតទាំងអស់នោះនឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រែកឃ្លានក្រហល់ក្រហាយក្នុងចិត្ត។ ជាពិសេសពពួកបេតជនទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។
ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់បេតជនញាតិដែលបានស្លាប់ទៅ។
នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជាពិសេសក្រុមនីមួយៗដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ៣ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា៣ទៅ៤ឆ្នាំង ស្មើនឹង៣ទៅ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយដើម្បីប្រមូលនំនែករៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសូត្រថ្វាយបង្គំធម៌ សុខោ និងធម៌បរាភវសូត្រ។ ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរឬស្លស្លុកតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យត្រូវនាំគ្នារៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។
នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពីធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃ វេនរបស់ខ្លួននោះផងដែរ។
សូមបញ្ជាក់ដែរថា ក្នុងថ្ងៃបុណ្យភ្ជុំ មានរៀបចំកញ្ចប់ចតុប្បច្ច័យ (ស៊ង) ប្រគេនគ្រប់ភិក្ខុសាមណេរ។ ឯគណៈកម្មការវត្តបានចាត់ចែងនំអន្សម នំគម និងបាយបត្តបូរឲ្យទៅសិស្សគណទុកប្រគេនភិក្ខុសាមណេរតាមចំណែក សម្រាប់ធ្វើចង្ហាន់នៅព្រឹកថ្ងៃបន្ទាប់។ ម្យ៉ាងវិញទៀត ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ កាលពីសម័យបុរាណមានលេងល្បែងប្រណាំងក្របី សេះ ចាប់ពី២-៣គូ ទៅតាមតំបន់រៀងៗខ្លួន ដើម្បីអបអរនៅក្នុងថ្ងៃបុណ្យឆ្លងបង្ហើយ។ លើសពីនេះទៅទៀតក្របី សេះ និងរបស់ដែលត្រូវប្រកួត គេបានតុបតែងលំអដោយប្រេង លាបពណ៌រលើបរលោង មានពាក់ប្រឡៅ កណ្ដឹងត្រដោក ឬចង្ក្រងជាដើម។ កន្លែងខ្លះទៀតមានលេងល្បែងផ្សេងៗខុសពីនេះ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនៀមទម្លាប់នេះចេះតែបាត់ៗ រួញថយបន្តិចម្ដងៗ សាសនាកាន់តែកន្លងវែងទៅ នាំឲ្យការប្រកាន់ខ្ជាប់ស្ទើរតែបាត់បង់ច្រើនណាស់ដែរ៕
ប្រភពពត៌មាន
ទស្សនាវដ្ដីសុខភាពយើង--លេខ០៣២
ប្រវត្តិបុណ្យភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំង ព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ" ។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។
ប្រវត្តិបុណ្យភ្ជុំបិណ្ឌ
ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា "ការប្រជុំ ឬប្រមូលផ្តុំដុំបាយ" (ការពូតដុំ បាយជាដុំៗដែលយើងហៅថា "បាយបិណ្ឌ") ។
បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។
រឿងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ
អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :
1. គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
2. គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
3. គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម...។
បើតាមគម្ពីរ "ពិទ្យាធរ ឬវិជ្ជាធរ" មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោកក៏បាននិមន្តទៅធ្វើទស្សនកិច្ចនៅស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យមាននូវ ផ្កាឈូករត័្នមួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កាឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គត្រជាក់ស្រួល មិនបណ្តាលឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។
រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំង នោះមានការកោតខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បាន ពន្យល់ សមែ្តងធម៌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោក ក៏បានលាត្រឡប់ មកស្ថានមនុស្សវិញ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា : "ទូលព្រះបង្គំទាំងអស់គ្នាសព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយក អាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួចហើយ ផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួបឧបត្ថម្ភឲ្យ បានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ"។
ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះរហូតមកដល់សព្វថៃ្ងនេះ។
មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ
ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :
1. ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត" ជាពាក្យសំស្រ្កឹត)
2. ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
3. ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។
កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។
ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា
បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បានផ្សាយចូលមកក្នុងប្រទេសខែ្មរយើង ហើយនោះភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។
លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស "ជ័យវរ្ម័ន" ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃដែលបួសក្នុង ព្រះពុទ្ធសាសនា ដោយបច័្ចយបួន មានចង្អាន់បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយមកទៀត ព្រះអង្គទ្រង់ឈេ្វងយល់ថានៅរដូវវស្សាព្រះសង្ឃនិមន្តចេញទៅបិណ្ឌ បាត្រ នោះជួបប្រទះនូវការលំបាក ខ្លាំងណាស់ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោកដែល បណ្តាលឲ្យព្រះសង្ឃអង្គខ្លះ ត្រូវដួលលើភក់ជ្រាំនោះ ក៏នាំឲ្យព្រះអង្គកើត ព្រះទ័យសងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយកុំនិមន្តចេញ បិណ្ឌបាត្រឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជប្រកាសផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ជួយឧបត្ថម្ភបច្ច័យបួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។
ការអនុវត្តន៍បែបនេះ ចេះតែក្លាយបន្តិចម្តងៗ ប្រជារាស្រ្តក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់ថៃ្ងពេញបូរមីខែអស្សុជមិនឲ្យព្រះសង្ឃទៅណាទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗមកក៏សល់រយៈពេលតិចទៅៗ រហូតមកដល់សព្វថៃ្ងនេះ អាស្រ័យដោយកត្តាជីវភាពរស់នៅក្នុងសង្គមមានការប្រែប្រួល)។
រដូវបុណ្យភ្ជុំបិណ្ឌ
ចាប់តាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះពពួកប្រេតអាចមានឱកាសច្រើនក្នុងការស្វែងរក ចំណីអាហារ ជាងរដូវផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សានរដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈ ពេល១៥ថ្ងៃនេះ មានពពួកបេតជន (ពួកប្រេត) សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈ ពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំងអនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិនៅ តាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសលឲ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗបុរាណនិយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកបេតជនទាំងអស់នោះដើរស្វែងរកញាតិចំនួន៧វត្ត នៅតែមិនឃើញនោះ ពពួកប្រេតទាំងអស់នោះនឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រែកឃ្លានក្រហល់ក្រហាយក្នុងចិត្ត។ ជាពិសេសពពួកបេតជនទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។
ការប្រារព្ធពិធីបុណ្យបិណ្ឌភ្ជុំ
ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់បេតជនញាតិដែលបានស្លាប់ទៅ។
នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជាពិសេសក្រុមនីមួយៗដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ៣ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា៣ទៅ៤ឆ្នាំង ស្មើនឹង៣ទៅ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយដើម្បីប្រមូលនំនែករៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសូត្រថ្វាយបង្គំធម៌ សុខោ និងធម៌បរាភវសូត្រ។ ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរឬស្លស្លុកតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យត្រូវនាំគ្នារៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។
នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពីធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃ វេនរបស់ខ្លួននោះផងដែរ។
សូមបញ្ជាក់ដែរថា ក្នុងថ្ងៃបុណ្យភ្ជុំ មានរៀបចំកញ្ចប់ចតុប្បច្ច័យ (ស៊ង) ប្រគេនគ្រប់ភិក្ខុសាមណេរ។ ឯគណៈកម្មការវត្តបានចាត់ចែងនំអន្សម នំគម និងបាយបត្តបូរឲ្យទៅសិស្សគណទុកប្រគេនភិក្ខុសាមណេរតាមចំណែក សម្រាប់ធ្វើចង្ហាន់នៅព្រឹកថ្ងៃបន្ទាប់។ ម្យ៉ាងវិញទៀត ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ កាលពីសម័យបុរាណមានលេងល្បែងប្រណាំងក្របី សេះ ចាប់ពី២-៣គូ ទៅតាមតំបន់រៀងៗខ្លួន ដើម្បីអបអរនៅក្នុងថ្ងៃបុណ្យឆ្លងបង្ហើយ។ លើសពីនេះទៅទៀតក្របី សេះ និងរបស់ដែលត្រូវប្រកួត គេបានតុបតែងលំអដោយប្រេង លាបពណ៌រលើបរលោង មានពាក់ប្រឡៅ កណ្ដឹងត្រដោក ឬចង្ក្រងជាដើម។ កន្លែងខ្លះទៀតមានលេងល្បែងផ្សេងៗខុសពីនេះ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនៀមទម្លាប់នេះចេះតែបាត់ៗ រួញថយបន្តិចម្ដងៗ សាសនាកាន់តែកន្លងវែងទៅ នាំឲ្យការប្រកាន់ខ្ជាប់ស្ទើរតែបាត់បង់ច្រើនណាស់ដែរ៕
ប្រភពពត៌មាន
ទស្សនាវដ្ដីសុខភាពយើង--លេខ០៣២
ស្ថិតក្នុងក្រុម:
សាសនា-សិល្បៈ-វប្បធម៌ និងទំនៀមទម្លាប់ខ្មែរ
6:07:00 PM

នៅថ្ងៃចុងក្រោយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពុទ្ធសាសនិកទាំងព្រះសង្ឃនិងគ្រហស្ថ តែងជួបជុំគ្នារៀបចំពិធីស្រង់ទឹកព្រះពុទ្ធបដិមាតូចធំនៅតាមទីវត្តអារាមនានា។
ប្រវត្តិពិធីស្រង់ព្រះពុទ្ធបដិមានៅក្នុងបុណ្យចូលឆ្នាំខ្មែរ

នៅថ្ងៃចុងក្រោយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពុទ្ធសាសនិកទាំងព្រះសង្ឃនិងគ្រហស្ថ តែងជួបជុំគ្នារៀបចំពិធីស្រង់ទឹកព្រះពុទ្ធបដិមាតូចធំនៅតាមទីវត្តអារាមនានា។
សៀវភៅ«ព្រះរាជពិធីទ្វារទសមាស» ច្បាប់បោះពុម្ពផ្សាយក្នុងឆ្នាំ ១៩៦៩ ដែលនិពន្ធចងក្រងដោយលោកឧកញ៉ា ទេពពិទូរ ក្រសេម, បណ្ឌិតទី១ នៅពុទ្ធសាសនបណ្ឌិត្យ បានសរសេរកត់ត្រាថា ព្រះរាជពិធីផ្សេងៗ ជាពិធីសម្រាប់ប្រចាំខែទាំង១២ តាមទំនៀមក្នុងព្រះបរមរាជវាំងនាជំនាន់ដើម មើលទៅសុទ្ធតែជាពិធីដែលប្រារព្ធធ្វើតាមលទ្ធិព្រាហ្មណ៍ទាំងអស់។ លុះក្រោយមកនៅពេលដែលខ្មែរត្រឡប់ចូលកាន់ពុទ្ធសាសនា ហើយក៏បាននាំយកពិធីនានាមករួបរួមធ្វើជាមួយគ្នានឹងទំនៀមការ កុសលក្នុងព្រះពុទ្ធសាសនា រួមមានទាំងព្រះរាជពិធីសង្រ្កានឆ្នាំថ្មីផងនោះ ដោយលំដាប់តាំងពីខែចែត្រជាដើមទៅ។
ភិក្ខុ គូ សុភាព វជិរប្បញ្ញោ គង់នៅវត្ត«និគ្រោធវ័ន» ក្នុងឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល បានមានថេរដីកាទាក់ទងនឹងពិធីស្រង់ព្រះតាមប្រពៃណីពុទ្ធសាសនា ដែលព្រះមហាក្សត្រខ្មែរ បានប្រារព្ធធ្វើតៗជំនាន់តាំងពីសម័យមហានគរមក។
ភិក្ខុ គូ សុភាព វជិរប្បញ្ញោ មានថេរដីកាដូច្នេះ ៖ «ក្នុងកម្មវិធី បុណ្យចូលឆ្នាំហ្នឹង ពិធីស្រង់ព្រះហ្នឹងជាពិធីមួយសំខាន់ ហើយតាមពិតពិធីស្រង់ព្រះនេះ បរមបុរាណយើងធ្វើតាំងពីសម័យយូរយារណាស់មកហើយ។ ឯកសារសៀវភៅទំនៀមទម្លាប់ខ្មែរបញ្ជាក់ថានៅសម័យមហានគរ ព្រះបាទជយវរ្ម័នទី៧ បានអារតនានូវព្រះពុទ្ធរូប ព្រះពុទ្ធបដិមា ២៥អង្គ ជាតំណាងខេត្តនីមួយៗរបស់មហានគរហ្នឹងចូលមកក្នុងរាជធានីអង្គរ ដើម្បីធ្វើពិធីស្រង់ព្រះនៅក្នុងពេលចូលឆ្នាំនេះផងដែរ ដើម្បីបាននូវសិរីសួស្ដីកម្មវិធីចូលឆ្នាំ។ ហើយពេលដែលចប់កម្មវិធីបុណ្យស្រង់ព្រះនេះហើយ ក៏អារតនាព្រះពុទ្ធរូបមួយព្រះអង្គតាមបណ្ដាខេត្តមួយៗហ្នឹងត្រឡប់ ទៅកាន់ខេត្តនីមួយៗវិញ»។
ភិក្ខុ គូ សុភាព វជិរប្បញ្ញោ ដែលព្រះអង្គបានស្ម័គ្របម្រើការជាប្រធានគណៈកម្មការបច្ចេកទេស នៃពុទ្ធិកបណ្ឌិត្យសភា នៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់ទៅលើគម្រោងកម្មវិធីនានាផ្នែក ព្រះពុទ្ធសាសនា តាមរយៈការបោះពុម្ពសៀវភៅនិងផ្សព្វផ្សាយតាមវិទ្យុជាដើមនោះ បានមានសង្ឃដីកាបន្ថែមអំពីប្រវត្តិនៃពិធីស្រង់ព្រះក្នុងទិវា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររហូតមកទល់បច្ចុប្បន្ននេះ។
ភិក្ខុ គូ សុភាព វជិរប្បញ្ញោមានសង្ឃដីកាបន្ថែមដូច្នេះ ៖ «ក្នុង សាស្រ្តាស្លឹករឹតនិងសៀវភៅទំនៀមទម្លាប់ខ្មែរដែលយើងដកស្រង់មក ហ្នឹង បានរៀបរាប់ប្រាប់ថា ព្រះបាទ បសេន ទីកោសល ដែលសោយរាជ្យនៅក្នុងជំនាន់ព្រះសម្មាសម្ពុទ្ធ ក្នុងពេលដែលចូលឆ្នាំមកដល់ហ្នឹង ក៏អារតនាព្រះសម្មាសម្ពុទ្ធជាមួយនឹងព្រះភិក្ខុសង្ឃ ស្រង់ព្រះ និងស្រង់ព្រះភិក្ខុសង្ឃផងដែរ ដើម្បីបានសិរីសួស្ដីក្នុងពិធីបុណ្យចូលឆ្នាំហ្នឹង។ ឯក្នុងឯកសារដើមទាក់ទងនឹងគម្ពីរព្រះត្រៃបិដកនោះ ដែលមានចារជាភាសាខ្មែរយើងចំនួន ១១០ពាក្យហ្នឹង ខ្ញុំករុណាអាត្មាភាពស្វះស្វែងរកជាគោលការណ៍សំខាន់ដែរ ប៉ុន្តែដូចជាមិនទាន់ឃើញច្បាស់លាស់ថាមាននៅក្នុងព្រះសូត្រមួយ ណា ព្រះវិន័យមួយណា ឬក៏ព្រះអភិធម្មមួយណាទេ»។
ចំណែកភិក្ខុមួយអង្គទៀតព្រះនាម អ៊ឹម ឡុង លង្កិសរធម្មោ ដែលជាព្រះវិន័យធរ និងព្រះគ្រូធម្មាចារ្យ ខាងផ្នែកវិបស្សនាធុរៈ គង់នៅវត្ត«នន្ទមុនី» ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមានថេរដីកាអំពីគោលគំនិតរបស់ដូនតាចាស់ទុំ និងអ្នកប្រាជ្ញបណ្ឌិតខាងពុទ្ធសាសនាខ្មែរ ដែលរៀបចំដាក់បញ្ចូលពិធីស្រង់ព្រះពុទ្ធបដិមាទៅក្នុងទិវាបុណ្យ ចូលឆ្នាំថ្មីរបស់ជាតិ។
ភិក្ខុព្រះនាម អ៊ឹម ឡុង លង្កិសរធម្មោ មានថេរដីកាដូច្នេះ ៖ «ពិធី ស្រង់ព្រះពុទ្ធបដិមាក្នុងបុណ្យប្រពៃណីជាតិចូលឆ្នាំនេះ ធ្លាប់ចូលទៅក្នុងធម៌កតញ្ញូកតវេទី។ ពាក្យថាកតញ្ញូកតវេទីហ្នឹងមានសេចក្ដីថាបុគ្គលហ្នឹងអ្នកដឹង ដឹងនូវឧបការគុណ អ្នកដែលធ្វើពីមុនហើយ បានធ្វើតបទៅវិញ។ ហើយចំណែកខាងដូចជាមាតាបិតា ឬក៏ព្រះសម្មាសម្ពុទ្ធអ៊ីចឹង គឺជាឧបការីជន ជនដែលមានគុណបំណាច់មកលើយើងទាំងអស់គ្នាខាងដើម។ ដល់អ៊ីចឹងហើយបុគ្គលត្រូវដឹងគុណដល់អ្នកដែលមានគុណ ក៏ដូចជានៅក្នុងសង្គមមនុស្សទាំងមូលហ្នឹងដើម្បីឲ្យបានការ សាមគ្គីគ្នា ឲ្យជាអ្នកដឹងគុណូបការៈរបស់បុព្វការីជនហ្នឹង អាហ្នឹងបានប្រយោជន៍នៅត្រង់ហ្នឹងឯង ហើយក៏ជាការសង្រ្គោះទៅដល់គ្នានិងគ្នាឲ្យកើតមហាសាមគ្គីហ្នឹង»។
ភិក្ខុ អ៊ឹម ឡុង លង្កិសរធម្មោ បានមានសង្ឃដីកាបញ្ជាក់បន្ថែមអំពីអត្ថន័យនៃពិធីស្រង់ព្រះ ក្នុងនោះរួមមានទាំងការប្រតិបត្តិថែទាំផ្គត់ផ្គង់លោកអ្នកមានគុណ គឺមាតាបិតាដែលជាព្រះរស់ នៃកូនចៅប្រុសស្រីដែលបុត្រធីតាគប្បីធ្វើជាប្រចាំ។
ភិក្ខុព្រះនាម អ៊ឹម ឡុង លង្កិសរធម្មោ មានសង្ឃដីកាបន្ថែមដូច្នេះ ៖ «ពិធី ស្រង់ព្រះហ្នឹងគឺជាការមួយដែលត្រូវសម្អាត ត្រូវតបគុណ ត្រូវសងគុណ។ តាមពិតមិនចាំបាច់ដល់ទៅពេលចូលឆ្នាំហ្នឹងបានធ្វើទេ ត្រូវតែសម្អាតជារៀងរហូតព្រោះជាទីសក្ការៈដែលត្រូវរំឭកដល់គុណ ហ្នឹងដូចជាមាតាបិតាហ្នឹង សូម្បីតែគាត់នៅរស់ក្ដី គាត់នៅក្មេងក្ដីក៏ត្រូវតែធ្វើតអ៊ីចឹង។ ប៉ុន្តែដោយសារតែទំនៀមទម្លាប់យកទៅភ្ជាប់នឹងខាងចូលឆ្នាំមួយឆ្នាំ ម្ដងអ៊ីចឹង ក៏យកពេលហ្នឹងធ្វើពិធីស្រង់ព្រះ ហើយព្រះអង្គទ្រង់សម្ដែងដូចជាពិធីបុណ្យចម្រើនព្រះជន្មដល់មាតា បិតាអ៊ីចឹង គឺយកពិធីស្រោចទឹកហ្នឹង ដែលពាក្យថាអភិសេក។ ហើយភិសេកៗហ្នឹងប្រែថាពិធីស្រោចស្រពតម្កុំតម្កើងលើកឡើងប្រសិទ្ធី ឲ្យមានតម្លៃ លើកឡើងជាទីសក្ការៈ ទីគោរពអ៊ីចឹងទៅមក»។
នៅក្នុងសៀវភៅ«ព្រះរាជពិធីទ្វារទសមាស» ដែលជាការបោះពុម្ពផ្សាយលើកទី១៣ របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យខ្មែរ លោកឧកញ៉ា ទេពពិទូរ ក្រសេម បានសរសេរបង្ហាញអំពីទំនៀមជារាជកិច្ចរបស់ព្រះមហាក្សត្រខ្មែរជា ច្រើនជំនាន់ ដែលតែងតែប្រារព្ធពិធីស្រង់ទឹកប្រគេនព្រះសង្ឃនៅក្នុងបរិវេណ ព្រះបរមរាជវាំងនាវេលាម៉ោងប្រមាណ ២ រសៀល ក្នុងថ្ងៃទី២ នៃពិធីសង្ក្រាន្តឆ្នាំថ្មី។
ក្រៅពីនោះ លោកឧកញ៉ា ទេពពិទូរ ក្រសេម ក៏បានដកស្រង់ពីគម្ពីរបុរាណទាក់ទងនឹងពុទ្ធសាសនា ដែលមានចែងរហូតដល់ការផ្ងូតទឹកជូនមាតាបិតា គ្រូឧបជ្ឈាយ៍ និងគ្រូអាចារ្យជាដើម ក្នុងឱកាសនៃពិធីសង្ក្រាន្តនៃការផ្តាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំ ថ្មីនោះ ដែលចាត់ទុកថាជាការប្រព្រឹត្តអំពើល្អ ដែលជាបុណ្យកុសល ជាការសង្គ្រោះដ៏ប្រពៃ ដោយការបរិច្ចាគទានជាទឹក ដែលជីវិតមនុស្សសត្វត្រូវការជាចាំបាច់៕

6:01:00 PM
ប្រវត្តិពិធីបុណ្យចូលឆ្នាំខែ្មរ
មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថី្មដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗខ្លួន។ គ្រាន់តែគេនិយមកំណត់ពេលវេលានៃ ការរៀបចំបុណ្យនេះបែ្លកៗគ្នាស្របទៅតាម ជំនឿទំនៀមទម្លាប់ និងប្រពៃណីរបស់គេប៉ុណ្ណោះ។ ជនជាតិខែ្មរយើង ក៏មានប្រវតិ្តធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមក យើងបានប្រទះ ឃើញឯកសារជាច្រើន ដែលនិយាយពីពិធីបុណ្យចូលឆ្នាំនិងឧស្សាហ៍ បានស្តាប់ការនិទានរឿងរបស់ចាស់ទុំជាច្រើន។
-----------------------------------------------------------------------
ប្រវត្តិ
មានតំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសរៀន ចេះចប់ត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំ។ សេដ្ឋីបិតាបានសាង ប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំ នៅឆេ្នរទនេ្ល ដែលជាទីនៅនៃបក្សីទាំងឡាយធម្មបាលកុមារនោះ បានចេះទាំងភាសាបក្សី ទាំងពួងផង ហើយបានជាអាចារ្យសមែ្តងមង្គល ផេ្សងៗដល់មនុស្សទាំងពួងផង។ គ្រានោះមនុស្សលោករមែងរាប់អានព្រះមហាព្រហ្ម និងកុបិលមហាព្រហ្ម ១អង្គទៀតដែលជាអ្នកសមែ្តងមង្គលដល់មនុស្សទាំងពួង។ ពេលនោះកុបិលមហាព្រហ្ម បានជ្រាបព័ត៌មានក៏ចុះមកសួរបញ្ហា និងធម្មបាលកុមារ ៣ "ខ" ដោយសន្យាទុកថា បើដោះប្រស្នាបាននឹងកាត់ក្បាលបូជា ធម្មបាលកុមារតែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញ។
ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថៃ្ងសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង ត្រូវស្លាប់ដោយអាជ្ញាកុបិលមហាព្រហ្មជាប្រាកដហើយ។
ដូចេ្នះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ទើបចុះពីប្រាសាទទៅដេកពួននៅ ក្រោមដើម ត្នោតមួយគូ ដើមត្នោតនោះ សត្វឥន្រី្ទញីឈ្មោលធ្វើសំបុក អាស្រ័យនៅ វេលាយប់ឥន្រី្ទញីសួរឥន្រ្ទីឈ្មោលថា ព្រឹកនេះយើងបានអាហារពីណាស៊ី? ឥន្រី្ទឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកុបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។
ឥន្រី្ទញីសួរថា ប្រស្នានោះដូចមេ្តច ? ឥន្រី្ទឈ្មោលឆ្លើយថា : វេលាព្រឹកសិរីសួសី្តស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅមុខ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ខ១ ទៀតថា ថៃ្ងត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅទ្រូងហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ខ១ ទៀតថា វេលាល្ងាចសិរីស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង។
ធម្មបាលកុមារបានលឺដូចេ្នះ ក៏ត្រឡប់ទៅប្រាសាទវិញ។ ព្រឹកឡើងកុបិលមហាព្រហ្មក៏មកសួរប្រស្នា ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាមដែលបានលឺមក កុបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧នាក់ដែលជា បាទបរិចាវិកាព្រះឥន្រ្ទ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ក្បាលបូជាធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាសភ្លៀងក៏រាំងបើចោល ក្នុងមហាសមុទ្រទឹកក៏រីងស្ងួតហួតអស់ ដូចេ្នះសូមឲ្យកូនទាំង ៧នាក់ យកពានមកទទួល
ក្បាល ថាហើយក៏កាត់ក្បាលហុច ទៅឲ្យ នាងទុង្សាជាកូនច្បង នាងទុង្សាទើបយកពានទៅទទួលក្បាលបិតា ហើយហែប្រទក្សិណភំ្នព្រះសុមេរុ ៦០នាទីហើយក៏អញ្ជើញទៅប្រតិស្ឋានទុក ក្នុងមណ្ឌលេះនៅក្នុងគុហាគន្ធមាលី ភំ្នកៃលាស បូជាគឿ្រងទិព្វផេ្សងៗ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទព្វដ៏ ហើយដោយកែវ ៧ប្រការ ឈ្មោះថា "ភគ វតីសភា" ឲ្យជាទីប្រជុំនៃទេវតាលុះដល់គម្រប់ ១ឆ្នាំជា សង្រ្កាន្តនាងទេពធីតាទាំង ៧ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ក្បាលកុបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភំ្នព្រះសុមេរុរាល់ៗឆ្នាំហើយត្រឡប់ទៅស្ថានទេវលោកវិញ។
ឈ្មោះទេពធីតាមហាសង្រ្កាន្ត និងគ្រឿងអាភរណៈ
ទំនៀមចូលឆ្នាំ
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃវណបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ អែការកំនត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំនត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំនែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្ត្របែបបុរាណគឺក្បួនមហាសង្ក្រាន្តនេះអែង។
តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីត្រឹមសម័យក្រុងនគរធំឡើងទៅខ្មែរយើងប្រើចន្ទគតិ (វិធីដើរនៃព្រះចន្ទ) ទើបកំនត់យកខែមិគសិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកក្តិក ជាខែទី១២ ។ លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ (វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់វិញហើយកំនត់ចូលឆ្នាំក្នុងខែចែត្រ (ខែទី៥) ដែលជាឆ្នាំកំនត់ព្រះអាទិត្យចូលកាន់មេរាសី ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចែត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត)។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា «អាយន្តសង្ក្រាន្ត» (ពេលដែលព្រះអាទិត្យដើរបញ្ឈៀងមិនត្រង់ពីលើ) ។ គេនៅប្រើចន្ទគតិអែបគ្នា នឹងសុរិយគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិច្រើន ។ ចំនែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងទាត់ជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ ។ ប៉ុន្តែនៅក្នុងរវាង១ខែគឺមិនមុនថ្ងៃ ៤កើត ខែចែត្រ និងមិនហួសថ្ងៃ ៤កើត ខែពិសាខទេ ដូចនេះសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន ។
ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ នៅពេលមុនចូលឆ្នាំគេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារសំអាតផ្ទះសំបែង រែកទឹកដាក់ពាង រកអុសទុកកាត់សំលៀកបំពាក់ថ្មីៗជាដើម ។ ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការៈបូជាសំរាប់ទទួលទេវតាថ្មីមាន : បាយសីមួយគូ ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹកមួយផ្តិល និងភេសជ្ជៈ នំនែក ផ្លែឈើគ្រប់មុខ។ ចំនែកផ្ទះសំបែងគេតុបតែងរំលេចដោយអំពូលអគ្គិសនីខ្សែតូចៗចំរុះពណ៌ រឺចង្កៀងគោម គ្រប់ពណ៌សំរាប់ទទួលទេព្តាថ្មី។ លុះដល់វេលាកំនត់ទេព្តាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខចំរើនគ្រប់ប្រការពីទេព្តាថ្មី ។ ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងើយដាក់ថ្វាយទេព្តោនាះ គេនិយមតំរូវតាមចិត្តទេវតាដែលនឹងត្រូវចុះក្នុងឆ្នាំនីមួយៗ។ ឧទាហរណ៍ : បើទេវតាដែលត្រូវចុះមកនោះសោយល្ង សន្តែក គេដាក់សន្តែក ល្ង ថ្វាយ...ឯពិធី ៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ :
ថ្ងៃទី១ : គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយនៅជុំវិញព្រះវិហារ រឺនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចំរើន ព្រះបរិត្ត និងសំដែងធម្មទេសនា ។
ថ្ងៃទី២ : កូនចៅជូនសំលៀកបំពាក់ នំចំនី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបំរើ រឺអ្នកក្រីក្រទៀតផង ។ ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចបូចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបង រឺប្អូន ដែលបានស្លាប់ទៅ ។
ថ្ងៃទី៣ : ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និងមានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ គឺខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត ខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។
វាលុកចេតិយ
ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។ ការពូនភ្នំនេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកន្ដាលទីធ្លាដែលគេបានកំនត់ រួចពូនអោយចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំនាងអោយព្រះចូលាមនីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ រឺក្នុងព្រះវិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូនមិនមានកំនត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកស្អាង។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកន្ដាល ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។ នៅជុំវិញភ្នំគេមានធ្វើរាជវត័ តុបតែងលំអស្លឹកដូង ស្លឹករំសែជាបួនជ្រុងមានទ្វារ ចេញចូលតាមទិសធំទាំង ៤ ។
នៅជុំវិញរាជវ័តគេមានរៀបរានទេវតាគ្រប់ទិសទាំង ៨។ នៅលើរានទេវតានិមួយៗគេរៀបស្លាធម៌មួយគូបាយសីមួយថ្នាក់ មួយគូ ទៀន៥ ធូប៥ ផ្កាភ្ញី និងអុជទៀនធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវត័ គេរៀបរានធំៗបីទៀត សំរាប់ថ្វាយព្រះយមរាជ ស្ថិតនៅកន្ដាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្នុការរានធំទាំងបីនេះ គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់ ៩ថ្នាក់ និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។ ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថា នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ។
រួមអានិសង្ស
ព្រះបរមសាស្តាទ្រង់បានសំដែងអំពី អានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារ អ្នកដែលបាន ផ្ងូតទឹកអោយមាតាបិតាគ្រូអុបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងអោកាស សង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដីមានរិទ្ធិដ៏មហិមា សំបូរដោយរតនៈ ៧ប្រការ ដេរដាសដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អ និងសំបូរដោយចតុរង្គសេនា ជាអ្នកបាននូវសេចក្តីសុខគ្រប់យ៉ាង ។
អ្នកដែលបានលែងសត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយអំនាចដែលបានលេងសត្វអំបាលនោះ អ្នកនោះរមែងជាអ្នកមានអាយុយឺនយូរ ជាអ្នកមានសុខច្រើន ឥតមានរោគភ័យមកបៀតបៀនក្នុងកាលទាំងពួងប្រកបតែសេចក្តីសុខ។ ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះទោះទៅកើតក្នុងភពណាៗក្តីរមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ ជាអ្នកមានសំបុរកាយផូរផង់ ជាទីគាប់ចិត្តជាទីគួរអោយមើល ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះសូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់និងចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺនយូររាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវគណញាតិ សុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹកក្នុងពេលចូលឆ្នាំ ។
ដោយប្រការដូច្នេះហើយ បានជានៅឱកាសចូលឆ្នាំមនុស្សទាំងឡាយតែងនាំគ្នាដោះលែង សត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ...ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។
អានិសង្សវាលុកចេតិយ
ក្រៅអំពីមហាសំការសូត្រនៅមានរឿងទៀតហៅថា «អានិសង្សវាលុកចេតិយ»ជារឿងដែលគេតែងជាភាសាខ្មែរមកយូរ ហើយមានចំនួន ១ខ្សែសំដែងអំពីការសាងវាលុកចេតិយថា មានផល្លានិសង្សជាអនេកប្បការវេលាឆ្លង វាលុកចេតិយគេច្រើន យករឿងនេះទេសន៍ ។ ក្នុងរឿងអានិសង្សវាលុកចេតិយនោះនាំនិទាន ៣ រឿងមកប្រកបជាអុទាហរណ៍គឺ :
និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅ នាសម័យមួយបាវិកបើកសំពៅទៅជួញបានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជដែលទៅជួញ ជាមួយគ្នាបើកសំពៅឆៀងចូលចតនៅទៀបផ្នូកខ្សាច់នោះ ហើយនាំគ្នាកជាវាលុកចេតិយ អុទ្ទិស ជាតំនាងចូលាមុណីចេតិយដែ
លបញ្ចុះព្រះចង្កូមកែវរបស់ព្រះពុទ្ធ អំពីបុណ្យសឹងបុរាណសឹងប្រតិស្ឋាននៅឋានត្រៃត្រឹង្សទេវលោក ស្រេចហើយពួកពាណិជ ទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណ ៣ជុំ ហើយនាំគ្នាចុះសំពៅបើកចេញទៅជួញតទៅទៀត ។ បាវិកពោធិសត្វ និងពួកឈ្មួញអម្បាលនោះលុះរំលាយខន្ធទៅ ហើយបានទៅកើតជាទេវបុត្រនៅឋានសួគ៌ជាច្រើនជាតិ លុះច្យុតពីសួគ៌កកើតក្នុង មនុស្សលោកបានជាស្តេចអែករាជ្យជាច្រើនជាតិ និងត្រារាប់ពុំបានឡើយក្នុងទីបំផុតបារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ អំនាចផល្លានិសង្ស ដែលបានវាលុកចេតិយ ។
និទានទី២ ដំនាលពីនាយនេសាទ១ នាក់ (មិនប្រាកដឈ្មោះ)ថានាយនេសាទនោះ ធ្វើតែបាបសំលាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យដល់ម្តងសោះ ។ នាថ្ងៃមួយមានភិក្ខុសង្ឃ ១រូបនឹកអានិតនាយនេសាទខ្លាំងណាស់ ក៏គិតរកអុបាយអោយបានសាងបុណ្យកុសលខ្លះ លុះគិតដូច្នេះលោកក៏ឃ្លុំចីវរកាន់យកនូវ បាត្រដើរទៅរង់ចាំផ្លូវនាយនេសាទ ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១ និងពុនបាយ ១កញ្ចប់ចេញ
ទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង។ ដំបូងនាយនេសាទប្រកែកដាច់ថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ អត់មិនបានក៏រំលែកបាយ ១ពំនូតប្រគេន ។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅ ត្រូវពួកយមបាល រឺ យមភូបាលយកខ្លួនទៅសួរយកចំលើយ អំពីរឿងកាលនៅមនុស្សលោកនោះបានធ្វើបុណ្យខ្លះដែររឺទេ ? នាយនេសាទតបថា មិន បានធ្វើបុណ្យអ្វី ធ្វើតែបាបតាំងពីតូចមក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរន្តៅភ្លើងនរក តែមិនឆេះ ត្រលប់ជាខ្ទាត់ចេញ មកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួលនាយនេសាទក្រលេកទៅឃើញអន្តាតភ្លើងមានសំបុរដូចចីវរលោកស ង្ឃ ក៏នឹកឃើញដល់ទានដែលខ្លួនបានធ្វើ ទើបឆ្លើយថា កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូបដែរ ។ ពួក យមភូបាលប្រាប់ថា បើដូច្នេះអ្នកអែងត្រូវទៅកើតអែឋានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើងនឹងយកខ្លួនមកអោយទទួល ទោសនៅឋាននរកនេះវិញ ។
ក្នុងមួយរំពេចនោះវិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើតអែឋានសួគ៌ឈ្មោះថា អន្នំលោកង្សិ ន៍ទេវបុត្រ មានទំហំ ១២យោជន៍បរិបូរណ៍ទៅដោយសម្បត្តិ និងស្រីទេពកញ្ញាបំរើត្រៀបត្រាមាននាងសុវណ្ណអោរៃជាទេពី។ អន្នំ លោកង្សិន៍ទេវបុត្រសោយសម្បត្តិមកបាន ៦ថ្ងៃ នឹកឃើញដល់បន្តាំយមបាល ក៏កើតសេចក្តីទុក្ខទោមនស្សពន់ប្រមាណ ហើយ ចូលទៅដេក នាងសុវណ្ណអោរៃឃើញដូច្នេះ ក៏ចូលទៅសួរអន្នំលោកង្សិន៍ទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងអំពីដើមរហូតដល់ចប់។ នាងសុវណ្ណអោរៃលួងលោមថា បើដូច្នោះសូមព្រះអង្គកុំជាទុក្ខទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាប អម្បាលម៉ានក្តី បើចង់អោយរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លង ហើយនឹងរួចអំពីកម្មពៀរ នោះហោង» ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះ ទៀងជាដោះរួចចាកកម្មពៀរជាមិនខាន ។
អន្នំលោកង្សិន៍ទេវបុត្របានលឺដូច្នោះ ក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងហើយស្រេចក្នុងរវា ង ៧ថ្ងៃនោះអែង ។ លុះដល់ថ្ងៃទី៨ វេលាព្រឹកព្រហាម ពួកយមបាលក៏ទៅដល់ស្រែកហៅរកខ្លួនអន្នំលោកង្សិន៍ទេវបុត្រអោយ ចេញមក គ្រានោះអន្នំលោកង្សិន៍ទេវបុត្រគេចមុខចេញ នាងសុវណ្ណអោរៃចេញមកទទួល។
និយាយជាសំនួរតបយមបាលថា យើងមិនព្រមបើកអោយស្វាមីយើងទៅទេ ព្រោះស្វាមីយើងបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងរួចហើយ បាបកម្មទាំង ពួងក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវការយកខ្លួនទៅធ្វើទោស ក៏ចូររាប់ខ្សាច់ ១ពែងនេះ បើរាប់អស់ទើបយកទៅបាន។ យមបាលតបថា មិនសល់ក្រអ្វីទេការរាប់ខ្សាច់ ១ពែងប៉ុណ្ណោះ ហើយនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ គ្រាប់ខ្សាច់ដែល យកចេញអំពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត តែអែគ្រាប់ខ្សាច់ក្នុងពែងគង់នៅដដែល គ្មានស្រ កស្រុតទៅណាសោះ ពួកយមបាលទាល់ចំនេះនឹងរាប់ហើយ ក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។
ចំនែកអន្នំលោកង្សិន៍ទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត មិនបានទៅសោយទុក្ខក្នុងនរក ដូចដែលយមបាលកំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំនាចផល្លានិសង្សដែលបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងដូចពោ លហើយ។
និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង ១នាក់ចេះតែទៅកភ្នំខ្សាច់នោះរាល់ៗថ្ងៃ ប្រលាក់ទៅដោយដីខ្សាច់ប្រលូសតែរាល់ថ្ងៃ ទាល់តែគេហៅថា «ចៅកំ
ជិលខ្សាច់»
។ នាថ្ងៃមួយ ព្រះអិន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់អោយនាងទេពធីតា ១អង្គចុះមកធ្វើ ជាប្រពន្ធចៅកំជិលខ្សាច់។ ដំបូងចៅកំជិលខ្សាច់ប្រកែកមិនព្រមយក ដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹម នាងទេពធីតាទើបទៅរកម្តាយអាពុកចៅកំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះអិន្ទ្រប្រើអោយចុះមកធ្វើជាប្រពន្ធចៅកំ ជិលខ្សាច់។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្តដោយនាងមានរូបឆោមល្អ ទើបសំនេះសំនាលលួងលោមចៅកំជិលខ្សាច់ ទាល់តែព្រមយក ។ ចៅកំជិលខ្សាច់តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយ ណាស់ដោយនាងទេពធីតាជួយថែសំអាត ទាំងសមរម្យគ្នានឹងប្រពន្ធនោះណាស់ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់ បាននាងទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅពិនិត្យមើលឃើញដូចពាក្យគេដំ នាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគតគ្មានអ្នកទទួលរាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សម គួរជាព្រះរាជាម្ចាស់ផែនដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ផែនដី បុស្បុកក៏ទៅត្រូវលើចៅកំ ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅអោយសោយរាជ្យ ព្រមទាំងនាងទេពធីតា។ ផលដែលជាទិដ្ឋធម្មវេទនីយដូច្នេះ លោកថាបាន ដោយហេតុដែលបានពូនភ្នំខ្សាច់នោះអែង ។ កាលកើតមានរឿងសំដែងអំពីអានិសង្សនៃការស្អាងវាលុកចេតិយ ដូច្នេះហើយពួក ខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿ និងជ្រះថ្លា ទើបបាននាំគ្នាស្អាងវាលុកចេតិយជាប់ជាប្រវេណិ៍ដរាបមក ដល់បច្ចុប្បន្នកាល ។
១ បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយអោយតំនាងព្រះចូលាមណីចេតិយ រួចយកកំនត់សប្រវែងប្រមាណមួយម៉ែ ត្រកន្លះ ទៅពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងអោកាសនោះដែរព្រះសង្ឃសូត្រធម៌ ចំរើនព្រះបរិត្ត នៅសាលាធម្មដោយបន្តអំបោះមកដល់ភ្នំទាំងអស់។ ភ្នំដែលបានឡើងជាអង្គចេតិយហើយ អ្នកណាមួយទៅជាន់ រំលង រឺរំលាយមុនគេផ្សឹកទុកត្រូវទទួលបាប ។
ផ្សឹកវាលុកចេតិយ
ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់អស់ទេវតា ព្រះយមរាជ ដែល តែងតែត្រួតត្រាមើលការខុសត្រូវដល់មនុស្សលោក ដើម្បីសុំខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុ គ្រោះ សុំអោយផ្តាច់កម្ម ផ្តាច់ពៀរ និងសុំសេចក្តីសុខចំរើនតរៀងទៅ ។ បន្ទាប់លោកអាចារ្យបានអុទ្ទិសកុសលជូនដល់អ្នកដែល ចែកឋានទៅមានមាតាបិតាជីដូន ជីតាព្រមទាំងញតិមិត្តទាំងអស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំនើរ ការថ្វាយបង្គំព្រះសមាទានសីលនៅធម្មសាលា ។ បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា។ នៅ ពេលបញ្ចប់ការរាប់បាត្រគេបានកាន់ទៀន ធូប ផ្កាគ្រប់ដៃទៅកាន់ភ្នំខ្សាច់។ អាចារ្យចាប់ផ្តើមពិធីនៅចំពោះភ្នំខ្សាច់ ដូចកាលពីល្ងា ចម្តងទៀត ។
ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា។ អាចារ្យបានបន្តពិធីនៅខាងក្រៅ មុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «អិមំវាលុកចេតិយំបច្ចក្ខាមិ» ប្រែថា : «ខ្ញុំផ្សឹកអិលូវនេះនូវវាលុក ចេតិយនេះចេញ» គឺលែងប្រកាន់ថាជាចេតិយទៀតហើយអ្នកណារំលាយក៏គ្មានបាបដែរ ។ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភ ត្តប្រគេនព្រះសង្ឃឆាន់ត្រង់ ។ ពេលរសៀលគេជួបជុំគ្នាដើម្បីនមស្សការថ្វាយបង្គំព្រះ និងអរតនា ព្រះសង្ឃសំដែងធម្មទេស នា។ កម្មវិធីជាបន្តគេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់ (ស្រង់ព្រះ) ។ នេះជាពិធីតាមបែបសាសនា ៕
អត្ថបទៈវិគីភីឌា

| ថ្ងៃ | ទេពធីតាមហាសង្រ្កាន | គឿ្រងអាភរណៈ | |
|---|---|---|---|
| ថៃ្ងអាទិត្យ | ទុង្សា សៀតផ្កាទទឹម | គ្រឿងប្រចាប់បទុមរាគ ភក្សាហារផែ្លឧទុម្ពរ អាវុធស្តាំកងច័ក្រ ឆេ្វងសង័្ខពាហនៈគ្រុឌ | |
| ថៃ្ងច័ន្ទ | គោរាគ សៀតផ្កាអង្គាបុស្ស | គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆេ្វងឈើច្រត់ ពាហនៈខ្លា | |
| ថៃ្ងអង្គារ | គោរាក្សសា សៀតផ្កាឈូក | គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆេ្វងធ្នូ ពាហនៈអស្សតរ | |
| ថៃ្ងពុធ | មណ្ឌា សៀតផ្កាចម្ប៉ា | គ្រឿងងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆេ្វងឈើច្រត់ ពាហនៈ លា | |
| ថៃ្ងព្រហស្បតិ៏ | កិរិណី សៀតផ្កាមណ្ឌា | គឿ្រងប្រដាប់មរកត ភក្សាហារសណែ្តក ល្ង អាវុធស្តាំកងេ្វរ ឆេ្វងកាំភ្លើង ពាហនៈដំរី | |
| ថៃ្ងសុក្រ | កិមិរា សៀតផ្កា ចង្កុលនី | គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆេ្វងពិណពាហនៈក្របី | |
| ថៃ្ងសៅរ៏ | មហោទរា សៀតផ្កាត្រកៀត | គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆេ្វងត្រីសូល៍ ពាហនៈក្ងោក |

5:49:00 PM
ប្រវត្តិរបាំត្រុដិ (របាំប្រពៃណីខ្មែរ)
ការស្ដាប់ភ្លេងគឺជាការពិរោះម៉្យាងហើយ ប៉ុន្តែបើគេធ្វើកាយវិការទៅតាមចង្វាក់ភ្លេងនោះ គេនឹងបានល្អមើលផងហើយពិរោះស្ដាប់ផង ។ ដូចនេះហើយបានជាគេបង្កើតឲ្យមានជារបាំឡើង ។
របាំប្រជាប្រិយគឺជារបាំដែលប្រជាជនស្រឡាញ់ ឬនិយមរាប់អាន ។
ប្រវត្តិរបាំត្រុដិ
ភាសាសំស្ក្រិត “ត្រុដិ” មានន័យថា “ផ្ដាច់” ។
របាំត្រុដិជារបាំប្រជាប្រិយដែលគេលេងតែពេលចូលឆ្នាំខ្មែរដើម្បី ផ្ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី និងដើម្បីប្រសិទ្ធិសព្ទសាធុការពរដល់អ្នកស្រុកក្នុងឱកាសចូលឆ្នាំ ថ្មីនោះផង ។ ប៉ុន្តែអ្នកស្រុកអាចយករបាំងត្រុដិនេះមកលេងម្ដងមួយកាលដែរ ដើម្បីបន់ស្រន់សុំទឹកភ្លៀងនៅពេលដែលមានការរាំងឫសជាយូរហើយ ។ សព្វថ្ងៃរបាំត្រុដិមាននៅសល់តែក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបងតែប៉ុណ្ណោះ ។
តាមសេចក្ដីរាយការណ៍ លោក មាស ហាំម បានឲ្យដឹងថា ត្រុដិជារបាំរបស់សាសន៍សំរែ (សព្វថ្ងៃរស់នៅភូមិភាគខាងជើងបឹងទន្លេសាប) ដែលតែងតែនាំយករបាំត្រុដិមកលែងថ្វាយពរដល់ព្រះមហាក្សត្រក្នុង ឱកាសបុណ្យចូលឆ្នាំ កាលដែលព្រះអង្គគង់នៅអង្គរ ។ ដូចនពហើយបានជារបាំត្រុដិមាននៅសល់ក្នុងខេត្តសៀមរាប ។
តាមសេចក្ដីរាយការណ៍ពីលោក ឡុង សាន់ នៅខេត្តបាត់ដំបងបានឲ្យដឹងថាយូរៗម្ដងរមែងមានសត្វព្រៃចូលមក ក្នុងភូមិស្រុក ។ អ្នកស្រុកតែងមានជំនឿថានឹងកើតមានឧបទ្រុពចង្រៃបែបណាមួយជាមិនខាន ឡើយ អ្នកស្រុកក៏នាំគ្នាប្រោះព្រំប្រេងម្សៅឲ្យសត្វនោះ ហើយសុំពរជ័យពីសត្វនោះវិញ ។ អាស្រ័យដោយមានជំនឿបែបនេះហើយទើបគេរៀបចំឲ្យមានជារបាំត្រុដិ ឡើង ដោយត្រូវមានសត្វ ប្រើស ទន្សោង ក្ងោក ដែលសុទ្ធសឹងជាសត្វព្រៃមកបង្ហាញខ្លួន អ្នកស្រុកក៏នាំគ្នាប្រោះព្រំប្រេងម្សៅ ចងដៃនឹងអំបោះព្រមទាំងឲ្យទានជាលុយកាក់ទៅធ្វើបុណ្យរំដោះគ្រោះ ឲ្យស្រេចតែម្ដងទៅប្រសិនបើមានសត្វព្រៃចូលមកម្ដងទៀត ។
តាមឯកសាររបស់លោក សុក មេភូមិគោកក្រសាំង (ខេត្តសៀមរាប) ថារបាំត្រុដិទាក់ទងទៅនឹងរឿងនិទានមួយដែលដំណាលថា កាលដែលព្រះពុទ្ធមិនបានត្រាស់ ទ្រង់ចេញទៅសាងព្រះផ្នួសពេលនោះមានមារបានកលែងខ្លួនជាប្រើសមក ស្ទាក់ដំណើរ ព្រះពោធិសត្វក៏តាំងអធិដ្ឋានឡើង ។ ពេលនោះពួកទេវតាទាំងឡាយក៏នាំគ្នាចុះមក ដោយក្លែងខ្លួនជាងោះ ហើយក៏បាញ់ប្រើសក្លែងខ្លួននោះស្លាប់ទៅ ។
អាស្រ័យដោយមានរឿងរ៉ាវហេតុនេះហើយ បានជាគេរៀបចំឲ្យមានជារបាំត្រុដិនេះឡើង ដែលត្រូវមាន ៖
* ដងកញ្ឆាៈ ដំណាងក្លោះ ឬឆ័ត្រសម្រាប់បាំងព្រះពោធិសត្វ
* សម្លេងស្គរៈ តំណាងឲ្យពួកទេវតា
* ពួកនាងរាំៈ តំណាងឲ្យទេពអប្សរហែរហម
* ព្រាន ឬមនុស្សព្រៃៈ តំណាងងោះ
* សត្វប្រើស ទន្សោងៈ តំណាងមារ ។
តាមអ្នកស្រី ហ្គ ប៉ូរេ បាននិយាយថា ជនជាតិអាស៊ីយើងនិយមទុកសត្វក្ងោកជាតំណាងព្រះអាទិត្យដែលតាមជំនឿ ជាន់ដើម គេចាត់ទុកព្រះអាទិត្យជាអាទិទេពមួយដែរ ។ ការរាំរបាំត្រុដិដោយមានកន្ទុយក្ងោកពីព្រោះអ្នកស្រុកត្រូវការ បួងសួងបន់ស្រន់ដល់ព្រះអាទិត្យដើម្បីសុំទឹកភ្លៀងឲ្យបានគ្រប់ គ្រាន់សម្រាប់ធ្វើស្រែចម្ការ ។ ហេតុនេះហើយបានជាគេលេងរបាំត្រុដិនៅពេលចូលឆ្នាំដើម្បីជុនពរ ដល់អ្នកស្រុកផង និងដើម្បីសុំភ្លៀងពីដើមឆ្នាំផង៕
អត្ថបទៈរបាំប្រពៃណីខ្មែរ

5:43:00 PM
របៀបសំពះរបស់ខ្មែរ Khmer Greeting Style
ស្ថិតក្នុងក្រុម:
សាសនា-សិល្បៈ-វប្បធម៌ និងទំនៀមទម្លាប់ខ្មែរ
5:38:00 PM
ប្រវត្តិពិធីបុណ្យអុំទូក
ពិធីបុណ្យអុំទូកកើតតាំងពីរជ្ជការព្រះបាទ ជ័យវរ្ម័នទី៧រម្លឹកដល់សេចក្ដីអង់អាចក្លាហាននៃទាហានជើងទឹកនិង ឆ្លុះបញ្ចាំងពីជំនឿសាសនា
ពិធីបុណ្យអុំទូក ត្រូវបានគេប្រារព្ធធ្វើតាំងពីសម័យបុរាណ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹក ខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ(ពួកចាម) ។ ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ ។ ក្នុងឱកាសនោះ គេសង្កេតឃើញប្រជាពលរដ្ឋមកពីបណ្ដាខេត្ត ក្រុងមួយចំនួនយកទូកមកប្រណាំងដណ្ដើមយកជ័យជម្នះ ឱ្យខេត្តរបស់ខ្លួនទៀតផង ។
នៅអំឡុងឆ្នាំ ១១៧៧ ពួកចាមបានលើកទ័ពមកធ្វើការលុក(លុយ) ត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤ឆ្នាំ ខណៈនោះព្រះបាទជ័យវធន (ជ័យវរ្ម័នទី៧) បានធ្វើការបង្រួបបង្រួមជាតិ ចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន រុងរឿងដល់កម្រិតកំពូលថែម(ទៀត) ។ តាមឯកសារប្រវត្តិសាស្ត្រ និងសិលាចារឹក នានា បានបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី៧ បានឡើងគ្រងរាជសម្បត្តិនៅរាជធានីសោធបុរៈ និងរៀបចំកសាងប្រទេសជាតិឡើងវិញ ដូចជា កសាងប្រាសាទ សាលាសំណាក់ មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រពាសពេញផ្ទៃប្រទេស ។
តាមរយៈចម្លាក់នៅប្រាសាទបាយ័ន គេសង្កេតឃើញមានប្រាង្គប្រាសាទមុខបួនបែរនៅគ្រប់ទិស ដែលធ្វើឱ្យអ្នកប្រាជ្ញជាតិ អន្តរជាតិមួយចំនួនយល់ថា "ប្រាសាទបាយ័ន ជាវិមានទេព ក្នុងរឿងព្រេងនិទានមានលក្ខណៈអច្ឆរិយខ្លាំងណាស់ " ។ នៅតាមជញ្ជាំងនៃប្រាសាទ មានចម្លាក់ទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទំនៀមទម្លាប់ប្រពៃណី សាសនា សិល្បៈ កីឡា ជាពិសេសការធ្វើសឹកសង្គ្រាមជាមួយពួកចាម ដែលដឹកនាំដោយព្រះបាទជ័យវរ្ម័នទី៧ ទទួលបានជ័យជម្នះយ៉ាងធំធេងតាមរយៈចម្បាំងកងទ័ពជើងទឹក ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺចម្បាំងកងទ័ពជើងទឹក ដែលត្រូវបានគេឆ្លាក់ជាប់នឹងជញ្ជាំងយ៉ាងល្អប្រណីតគួរឲ្យគយគន់ ខ្លាំងណាស់ ។ ចម្លាក់នៃកងទ័ពជើងទឹកនេះត្រូវបានគេកុលបុត្រខ្មែរជំនាន់ក្រោយ ចងចាំពីគុណបំណាច់របស់បុព្វបុរសខ្លួន ដែលបានរំដោះទឹកដីឲ្យរួចពីការត្រួតត្រារបស់ខ្មាំងសត្រូវ ហើយនាំគ្នាប្រារព្ធធ្វើពិធីអុំទូករម្លឹកគុណបំណាច់ដ៏ថ្លៃថ្លា នេះជារៀងរល់ឆ្នាំ ។ ពិធីនេះ មានតាំងពីសម័យមហាអង្គរ រហូតមក ហើយប្រជាពលរដ្ឋខ្មែរតែងប្រារព្ធធ្វើពិធីបុណ្យអុំទូក ដើម្បីធ្វើការប្រលងប្រណាំងទូកគ្រប់ប្រភេទ ទាំងបុរស និងស្ត្រី ដែលមកពីគ្រប់ខេត្តក្រុង ។
ចំណែកបងប្អូនខ្មែរកម្ពុជាក្រោម ដែលមានឈាមជ័រដូចគ្នា ទោះបីជាសព្វថ្ងៃនេះបានឃ្លាតឆ្ងាយពីយើង ហើយរស់នៅក្រោមការត្រួតត្រារបស់ប្រទេសវៀតណាមយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែរក្សានូវទំនៀមទម្លាប់ប្រពៃណីខ្មែរដដែល គេតែងតែនាំគ្នាប្រារព្ធពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំមិនដែល ខកខាននោះទេ ។ ជារៀងរាល់ឆ្នាំបងប្អូនខ្មែរកម្ពុជាក្រោម នៅខេត្តឃ្លាំងបានប្រារព្ធធ្វើពិធីនេះ ដើម្បីរម្លឹកដល់គំរូវីរភាពរបស់កងទ័ពខ្មែរនាសម័យមហានគរ ដែលដណ្ដើមជ័យជម្នះពីពួកចាម ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ហើយរៀបចំប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងដល់កម្រិតកំពូល ។ តាមឯកសារស្រាវជ្រាវជ្វ្រាវតន្ត្រី និងជីវិតរបស់អ្នកស្រីកែវ ណារុំ បានបញ្ជាក់ថា ស្ដេចក្រាញ់ នៅកម្ពុជាក្រោមស្រុកបាសាក់បានរៀបចំកងទ័ពជា៣ក្រុម ដើម្បីការពារភូមិសាស្ត្ររបស់ខ្លួន គឺ១-ទ័ពស្រួចហាត់ច្បាំងនឹងទូកដែលមានទ្រង់ទ្រាយដូចសព្វថ្ងៃ ។
២-ទ័ពជំនួយហាត់ច្បាំងនឹងទូកចែវមានទ្រង់ទ្រាយដូចទូកសព្វថ្ងៃដែរ និង ទី៣-ទ័ពបាសាក់ គឺទូកធំមានដំបូលចែវក្ដោងរាងស្រួចដំបូល កាត់មុខឥតជញ្ជាំងសម្រាប់ផ្ទុកស្បៀងកងទ័ព ។ របៀបបង្ហាត់ទូកចម្បាំងនេះ ស្ដេចក្រាញ់នៅកម្ពុជាក្រោមតែងឲ្យមន្ត្រីនៅក្រោមឱវាទ ធ្វើការប្រលងប្រណាំងទូកនៅថ្ងៃទី១៥កើត ខែកត្តិក ដោយឲ្យកេណ្ឌទាហានជើងគោក និងជើងទឹកមកធ្វើការសមយុទ្ធជារៀងរាល់ឆ្នាំ រយៈពេលមួយយប់មួយថ្ងៃ និងបានក្លាយជាទំនៀមទម្លាប់ដ៏ មានសារសំខាន់សម្រាប់ជនជាតិខ្មែរ ។
ក្នុងពិធីនេះ មានការលយប្រទីប ដើម្បីឧទ្ទិសកុសលដល់ព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។ នៅពេលយប់ តាមក្រសួងនីមួយៗ មានបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌គួរជាទីគយគន់ និងបាញ់កាំជ្រួចព្រោងព្រាត ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ បញ្ចេញនូវស្នាមញញឹមគ្រប់គ្នា ។
ចំណែកឯពិធីអកអំបុក និងសំពះព្រះខែត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយកកំណើតជាទន្សាយបានលះបង់អាយុសង្ខារក្នុងការបំពេញបារមីទាន ដល់ឥទ្ទ្រព្រាហ្មណ៍ ។ ការគិតរបស់ព្រះពោធិសត្វនេះ បានក្ដៅដល់ឥទ្ទ្រព្រាហ្មណ៏ ហើយព្រះអង្គបាននិយាយថា "ជីវិតខ្ញុំនឹងក្ស័យជាមិនខានធ្វើម្ដេចនឹងបានអាហារបរិភោគ" ។ ពេលនោះទន្សាយពោធិសត្វបានពោលថា "ខ្ញុំមានតែសាច់ និងឈាមត្រូវការឲ្យជាទាន បើអ្នកចង់បានចូររកអុសមកបង្កាត់ភ្លើងទៅចុះ ខ្ញុំនឹងលោតចូលក្នុងភ្លើងឲ្យបានជាអាហារបរិភោគ" ។ ឥន្ទ្រព្រាហ្មណ៍គ្រាន់តែឮដូច្នេះ ក៏ទៅបង្កាត់ភ្លើងចំណែកឯទន្សាយ ក៏លោតចូលភ្លើងភ្លាមប៉ុន្តែ ដោយអំណាចនៃសេចក្ដីជ្រះថ្លា ព្រះឥន្ទ្រក៏ហោះទៅទ្រមិនឲ្យភ្លើងឆេះរោមមួយសរសៃឡើយ ។ ឃើញដូច្នេះ ព្រះឥន្ទ្រក៏ហោះទៅឋានលើ យកម្នាងសិលាគូសរូបទន្សាយនៅក្នុងរង្វង់ព្រះចន្ទ ជាប់តាំងពីនោះរហូតមក ហើយមនុស្សគ្រប់រូបឃើញរូបទន្សាយច្បាស់នៅថ្ងៃ១៥កើត ។ ចំណែកអ្នកស្រុកតែងរៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកដល់ព្រះពោធិសត្វ នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើ ...... ។
លោកមិន ឃិន អនុប្រធានអចិន្ត្រៃយ៍ អគ្គលេខាធិការគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ២៣ ដល់ ២៥ ខែវិច្ឆិកា ត្រូវនឹងថ្ងៃ៧ដល់៩កើតខែកត្តិក ខាងមុខនេះ គឺមានទូកអុំ និងទូកចែវ ប្រមាណ ៤៥០ទូក និងកីឡាករជាង២ម៉ឺននាក់ ដែលមកពីខេត្ត-ក្រុងនៅទូទាំងប្រទេស ព្រមទាំងមានទូកមកពីបណ្ដាប្រទេសអាស៊ានចំនួន៧ប្រទេស ចូលរួមប្រកួតប្រជែងផងដែរ ហើយនៅឆ្នាំនេះ មានទូកមកពីបណ្ដាខេត្តក្រុងចូលរួមច្រើនជាងឆ្នាំមុនៗ ។
លោកមិន ឃិន បានបញ្ជាក់ថា នៅឆ្នាំនេះនឹងមានភាពអធិកអធមណាស់ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះមហាក្សត្រ ប្រមុខព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។ ក្នុងឱកាសនោះដែរ ក៏មានរៀបចំប្រគំតន្ត្រី និងសម្ដែងសិល្បៈបុរាណ និងសម័យជាច្រើនប្រភេទ សម្រាប់ស្វាគមន៍ភ្ញៀវដែលចូលរួមឱ្យកាន់តែមាន(ការ)សប្បាយរីក រាយមួយកម្រិតថែមទៀត ។

ពិធីអុំទូកនេះមានមនុស្សម្នាមកពីបណ្ដាខេត្តក្រុងជាង៤លាននាក់ ដោយអ្នកខ្លះចូលរួមប្រណាំងទូកតាមភូមិស្រុករបស់ខ្លួន និងអ្នកខ្លះទៀតបាននាំក្រុមគ្រួសារមកទស្សនាទូកនៅមុខវាំង ។ នៅពេលយប់មានការបាញ់កាំជ្រួច បណ្ដែតប្រទីបលម្អដោយភ្លើងពណ៌ ព្រមទាំងការប្រគំតន្ត្រីចែកជូនទស្សនាទៀតផង ។ នៅពេលនោះ មានទាំងជនជាតិបរទេសដែលមកទស្សនាប្រទេសកម្ពុជា ក៏នាំគ្នាទៅកម្សាន្តដែរ ហើយពួកគេបានសម្ដែងនូវក្ដីសប្បាយរីករាយក្រៃលែង ដោយមានមនុស្សយ៉ាងច្រើន ទាំងថ្ងៃ និងយប់នៅត្រើយខាងលិច-កើតមុខព្រះបរមរាជវាំង ៕

4:47:00 PM
ចាប៉ីដងវែង ស្តីពីច្បាប់ក្រម ពាក្យទូន្មានផ្សេងៗ របស់ ភិរម្យអ៊ូ ហៅ ក្រុមង៉ុយ និងផ្សេងទៀត
ស្តាប់ចាប៉ីរបស់លោកតា ប្រាជ្ញ ឈួន គាត់សូត្រពីច្បាប់ក្រម ពាក្យទូន្មានផ្សេងៗ របស់ ភិរម្យអ៊ូ ហៅ ក្រុមង៉ុយ និង ចាប៉ីរឿងផ្សេងៗទៀត។ នេះក៏ជាផ្នែកមួយនៃវប្បធម៍ខ្មែរដែរ សំរាប់យើងជាខ្មែរត្រូវគាំទ្រ ។
ចំណងជើង៖
០១ ចាប៉ីរឿង ខ្យងសំបុរបី ភាគ១
០២ ចាប៉ីរឿង ខ្យងសំបុរបី ភាគ២
០៣ ចាប៉ី បណ្តាំក្រុម ង៉ុយ ភាគទី១
០៤ ចាប៉ី បណ្តាំក្រុម ង៉ុយ ភាគទី២
០៥ ចាប៉ី បណ្តាំក្រុម ង៉ុយ ភាគទី៣
០៦ ចាប៉ីឆ្លងឆ្លើយ ១
០៧ ចាប៉ីឆ្លងឆ្លើយ ២
០៨ ចាប៉ី ស្តីពីការដឹងគុណ
០៩ ចាប៉ីរឿង ចន្ទមន្នី
១០ ចាប៉ីរឿង គុតវង្ស
១១ ល្ខោនរឿង អាចារ្យចុង
ចំណងជើង៖
០១ ចាប៉ីរឿង ខ្យងសំបុរបី ភាគ១
០២ ចាប៉ីរឿង ខ្យងសំបុរបី ភាគ២
០៣ ចាប៉ី បណ្តាំក្រុម ង៉ុយ ភាគទី១
០៤ ចាប៉ី បណ្តាំក្រុម ង៉ុយ ភាគទី២
០៥ ចាប៉ី បណ្តាំក្រុម ង៉ុយ ភាគទី៣
០៦ ចាប៉ីឆ្លងឆ្លើយ ១
០៧ ចាប៉ីឆ្លងឆ្លើយ ២
០៨ ចាប៉ី ស្តីពីការដឹងគុណ
០៩ ចាប៉ីរឿង ចន្ទមន្នី
១០ ចាប៉ីរឿង គុតវង្ស
១១ ល្ខោនរឿង អាចារ្យចុង
ស្ថិតក្នុងក្រុម:
សាសនា-សិល្បៈ-វប្បធម៌ និងទំនៀមទម្លាប់ខ្មែរ
7:19:00 AM
មានម្តាយម្នាក់បានជ្រើសរើសកូនប្រសារដើម្បីធ្វើជាប្តីរបស់កូនស្រីដ៏ស្រស់ស្អាតរបស់គាត់ ។ ហើយពេលនោះមានបុរសបីនាក់បានចូលរួមក្នុងការជ្រើសរើស ។
ខ្ញុំអត់មានអីទាំងអស់ !
ម្តាយ៖ តើក្មួយមានអ្វីខ្លះដើម្បីអាចធ្វើជាកូនប្រសារមីងបាន ?
បុរសទី១ ៖ខ្ញុំជាអ្នកមាន !ខ្ញុំមានលុយ មានផ្ទះ មានដីរាប់សិបហិចតាអាចចិញ្ចឹមកូនអ្នកមីង និងមីងអោយរស់នៅបានយ៉ាងសុខសាន្ត ។
លឺដូចនេះម្តាយសប្បាយចិត្តនិងញញឹមយ៉ាងស្រស់ស្រាយ ។
ម្តាយ៖ ចុះក្មួយអ្នកទីពីរ មានអ្វីខ្លះ?
បុរសទីពីរ៖ ខ្ញុំមានចំណេះវិជ្ជា និងមានរូបស្អាត ។ ខ្ញូំអាចប្រើចំណេះវិជ្ជារបស់ខ្ញុំធ្វើការរកស៊ី មិនបាច់ភ័យព្រួយអ្វីឡើយ ព្រោះ មានតែចំណេះទេចោរលួចមិនបាន ។
ម្តាយលឺដូចនេះក៏ញញឹម សប្យាយចិត្តយ៉ាងខ្លាំង ។
បុរសទីបីដែលជាបុរសចុងក្រោយនោះ ទឹកមុខមិនសូវស្រស់សោះ !
ម្តាយសួរ ៖ ចុះក្មួយទីបី ក្មួយមានអីនឹងគេដែរ ?
បុរសទីបី ៖ បាទអ្នកមីងខ្ញុំមិនមានអ្វីទាំងអស់ មាសប្រាក់ក៏គ្មានចំណេះដឹងក៏គ្មាន ប៉ុន្តែក្នុងផ្ទៃរបស់កូនមីងមានកូនរបស់ខ្ញុំ ។
ម្តាយ ៖ អុញ !!!!!!!!!!!!!!!
តើគាត់គួរលើកកូនស្រីគាត់អោយបុរសមួយណាទៅ ?
7:18:00 AM
មានបងប្អូនបង្កើតប្រុសចំនួនពីរនាក់បានរៀនជំនាញខាងច្បាប់ទាំងអស់គ្នានៅសាកលវិទ្យាល័យមួយនៅភ្នំពេញ ។ ពេលកំពុងរៀនសាស្រ្តាចារ្យបាននិយាយពីច្បាប់ និងនយោបាយដោយបានពន្យល់យ៉ាងក្បោះក្បាយប៉ុន្តែបងប្អូនគេទាំងពីរមិនសូវយល់ច្បាស់នោះទេ ហើយនៅពេលត្រឡប់មកដល់ផ្ទះវិញគេក៏បានសួរឳពុករបស់ខ្លួនដែលជាអ្នកធ្លាប់បានរៀន និងជាមន្រ្តីរាជការដែលនោះ ហើយឳពុកក៏ខំពន្យល់តែកូនទាំងពីរនៅតែមិនយល់ ដូចនេះឳពុកក៏បានលើកយកឧទាហរណ៍មកពន្យល់ដល់កូនប្រុសទាំងពីរ ។
តើច្បាប់ជាអ្វី ?
ឥលូវក្នុងផ្ទះយើងមានគ្នា៥នាក់ កូនទាំងពីរ មីងជាអ្នកបំរើ ពុក និងម៉ែហែង ។ ឧបមាថា ពុកជាពួកមូលធន មីងអ្នកបំរើជាពួកអធន កូនឯងជាប្រជារាស្រ្ត ឯប្អូនប្រុសឯងជាអ្នកចេះដឹង ហើយម្តាយឯងជារាជរដ្ឋាភិបាល យើងធ្វើការជាមួយគ្នា ព្រមទាំងបានពន្យល់និងលើកឧទាហរណ៍ជាច្រើនទៀតប៉ុន្តែកូនទាំងពីរនៅតែមិនយល់ ដូចនេះឳពុកក៏បានអោយកូនសំរាកព្រោះយប់ទៅហើយ ។
នៅពេលយប់ពួកគេទាំងពីរនៅតែគិតដែលធ្វើអោយប្អុនប្រុសក្តៅខ្លួនយ៉ាងខ្លាំង ដូចនេះបងប្រុសក៏បានដើរទៅកាន់ បន្ទប់របស់ឳពុកម្តាយពេលដែលចូលទៅដល់បន្ទប់ឪពុកម្តាយក៏ឃើញតែម្តាយកំពុងសំរាន ដោយមិនហ៊ានរំខានគាត់ បងប្រុសក៏ដើរស្វែងរកឳពុក ពេលនោះគេបានឃើញឳពុករបស់ខ្លូននៅក្នុងបន្ទប់របស់អ្នកបំរើ កំពុងតែធ្វើអីផ្តេសផ្តាសជាមួយអ្នកបំរើ ។ ខ្លួនក៏បានអង្គុយមើលមួយភ្លែតក៏ដើរទៅកាន់បន្ទប់របស់ខ្លនវិញ ។
ព្រឹកឡើងមុនពេលទៅរៀន ឳពុកបានសួរកូនតើកូនយល់នូវអ្វីដែលពុកបាននិយាយកាលពីម្សិលមិញទេ។ ពេលនោះកូនប្រុសបានតបវិញថាពេលនេះកូនយល់ហើយពុក ។
ឳពុកតប!ល្អណាស់កូន !ចុះកូនយល់យ៉ាងម៉េចដែរ ?
កូនប្រុស៖ តាមពិតរឿងនេះងាយស្រួលទេ ! ពួកមូលធន ជិះជាន់ពួក អធន ឯអ្នកចេះដឹងខំខិតឡើងឈឺក៏គ្មានប្រយោជន៍ដែរ ហើយរដ្ឋាភិបានដេកមិនបានដឹងរឿងអីសោះ ចំណែកឯប្រជារាស្រ្តធម្មតាដូចជារូបខ្ញុំបានត្រឹមតែឈរមើលម៉ុណ្ណោះ ។
ឳពុកឆ្លើយ ពិតជាត្រូវហើយកូន !