បច្ចេកទេសដាំដុះដំណាំម្រះ
I លក្ខណៈទូទៅម្រះ គឺជាប្រភេទដំណាំបន្លែយ៉ាងសាមញ្ញដែលប្រជាជន
គ្រប់គ្នាតែងតែបរិភោគជាបន្លែក្នុងជីវភាពប្រចាំថ្ងៃ។ដំណាំម្រះ
ប្រជាជននិយមចូលចិត្តដាំគ្រប់រដូវ វាមានភាពងាយស្រួលក្នុងការដាំដុះព្រមទាំងាយ
ស្រួលក្នុងការ លក់នៅលើទីផ្សារ វាធន់ទ្រាំនឹងសីតុណ្ហភាព ដែលម្រះ អាចលូតលាស់
បានល្អនូវចន្លោះ ២៥-៣០ អង្សាសេ។ ដូច្នេះ ដើម្បីជួយដល់ប្រជាកសិករបង្កើនទិន្ន
ផលបន្លែ និងជួយបង្កើនសេដ្ឋកិច្ច គ្រួសារកសិករនៅតាមជនបទតាមរយៈការផ្តល់នូវ
បទពិសោធន៍ និងបច្ចេកទេស មួយ ចំនួនដូចជា របៀបដាំដុះ ស្រោចស្រព ថែរក្សាដំ
ណាំដោយខ្លួនឯង និងបច្ចេកទេសសាមញ្ញៗនូវចំណេះដឹងទូលំទូលាយខាងផ្នែកក
សិកម្ម។
II បចេ្ចកទេសងាយៗក្នុងការដាំម្រះ
១. ការរៀបចំដី
- ភ្ជួរហាលដីអោយស្ងួត ហើយរាស់ប្រមូលយកស្មៅចេញ
- ភ្ជួររាស់យ៉ាងតិចឲ្យបាន ៣-៤ សារ
- ទទឹង ១ ,២ម៉ែត្រ បណោ្តយទៅតាមស្ថានភាពដី
- ចន្លោះជួរ ៨០ សង់ទីម៉ែត្រ ចន្លោះគុម្ព ៥០-៦០ សង់ទីម៉ែត្រ
២. ការជ្រើសរើសរដូវដាំដុះ
គ្រប់ប្រភេទទាំង អស់មិនថា ដំណាំណានោះទេ។ ដោយសារតែ ការដំាដុះនៅរដូវ
ក្តៅ វាមានបញ្ហាច្រើន ដែលប្រឈមមុខដូចជា កត្តាសត្វល្អិត បាក់តេរី វីរុស និង
ពពួកផ្សិត។ រដូវកាលសមស្រប សម្រាប់ដំណាំគឺ
- រដូវរំហើយចាប់ពីខែ តុលា-វិច្ឆិកា ប្រមូលផលដល់ខែ កុម្ភៈ
- រដូវប្រាំងចាប់ពីខែ ឧសភា-កក្តដា ប្រមូលផល ខែ សីហា
៣ . ការជ្រើសរើសពូជ
- ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
- ពូជសុទ្ធដែលមានភាគរយដំណុះចាប់ពី ៨៥-៩០ ភាគរយ
- ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់
- ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាសធាតុ
៤. ការបណ្តុះគ្រាប់
- មុនបណ្តុះត្រូវហាលថ្ងៃ១៥ នាទី នៅពេលថ្ងៃត្រជាក់
- ពេលព្រឹកម៉ោង 8 ទៅ ម៉ោង 9 ព្រឹក បើពេលល្ងាច ម៉ោង 4 ល្ងាច
- គ្រាប់ពូជត្រូវលាងទឹកឲ្យស្អាត
- ចំពោះគ្រាប់ពូជត្រាំទឹកក្តៅតិច ៗ ទៅតាមប្រភេទគ្រាប់ពូជ
- ផ្អាប់នឹងក្រណាត់ ១ -២ យប់ ដើម្បីឲ្យគ្រាប់ដុះពន្លកបានល្អ
ចំណាំ: គ្រប់មុខដំណាំទាំងអស់ត្រូវតែដាស់ដំណេក គឺមានន័យថា
ត្រូវតែត្រាំទឹកក្តៅ តិចៗ ។
- ធ្វើកន្ទោងស្លឹកចេក ឬ ស្លឹកត្នោត ថង់បា្លស្ទិចក៏បាន
- យកជីកំប៉ុស្ត មួយបង្គីលាយដីបី បង្គី យកដីដែលលាយរួចហើយ ដាក់ក្នុងកន្ទោងសឹ្លកចេក
- បន្ទាប់មកយកគ្រាប់ ចំនួន ២-៣ គ្រាប់ ដាក់ក្នុងកន្ទោង
- យកដីដែលមានជីជាតិមករោយពីលើស្តើងៗ ដាក់ចំបើងគ្របពីលើ
- ស្រោចទឹកឲ្យជោគ រយៈពេល ៣ ថ្ងៃ បន្ទាប់មកស្រោចទឹកបន្ត ១ ថ្ងៃម្តង
- ស្រោចទឹកជីកំប៉ុស្ត ដើម្បីបំប៉នកូនដំណាំឲ្យដុះលូតលាស់ល្អ
- ១០ ថ្ងៃក្រោយ ត្រូវដកកូនដំណាំចេញខ្លះ ទុកតែ ១ ដើម ១ កន្ទោង ដើម្បីឲ្យវាថ្លោសល្អ
ខដាំផ្ទាល់ដី ចំពោះរងដាំត្រូវដាក់ជីកំប៉ុស្តលាយដីដំបូកច្របល់អោយសព្វ ទើបយកគ្រាប់
មកដាំ៖
- ត្រូវដាំអោយចន្លោះជួរនិងចន្លោះគុម្ពសមល្មម
- បន្ទាប់គ្របចំបើងពីលើដែលកាត់ខ្លីៗ ដើម្បីការពារសំណើមដី
- ក្រោយមកស្រោចទឹកអោយជោគ
- ១ សប្តាហ៍ ស្រោចទឹកជីកំប៉ុស្តម្តង
- កំណត់ចំណាំ : ម្រះ ល្ពៅ ឪឡឹក ...
- គ្រាប់ពូជដំណាំទាំងអស់ អាចត្រាំទឹកស្លឹកស្តៅ ដែលផ្សំពីរុក្ខជាតិពុល
- ប្រើស្បៃការពារដំណាំនូវពេលវាដុះ ពីសត្វល្អិត
- បាចផេះចង្រ្កានមុនពេលមុនដាំ
ចន្លោះជួរ 80cmចន្លោះរង 50cm
- លើករង ទទឹង ១,២ ម៉ែត្រ បណ្តោយតាមស្ថានភាពដី
- មួយរងដាំជាពីរជួរ
- លើករងបណ្តោយថ្ងៃទើបល្អ
- កាប់រណ្តៅ ដាក់ជីកំប៉ុស្ត ០,៥-១ គីឡូក្រាម ក្នុងមួយរណ្តៅ
- ចន្លោះគុម្ពៈ ៥០-៦០ សង់ទីម៉ែត្រ
- ចន្លោះជួរ ៨០ ម៉ែត្រ
- ចន្លោះរងមួយ ទៅរងមួយទៀត គឺ ៥០ សង់ទីម៉ែត្រ
ក. ការគ្របកូនម្រះ ជាទូទៅការគ្របកូនម្រះជាចាំបាច់គ្រប បន្ទាប់ពីដាំ យើងគ្របកូនដំណាំការពារ កំដៅ។គេអាចប្រើស្លឹកឈើស្ងួតចំបើងក្រណាត់ប្លាស្ទិចជាការចំាបាច់។
ខ.ការជំរះស្មៅ ពូនគល់
- ជំរះស្មៅ កុំអោយស្មៅដណ្តើមជីជាតិជាមួយដំណាំ
- បំបាត់ជម្រករបស់សត្វល្អិតផងដែរ
- ជ្រុំដីអោយដីធូរ ជា្របទឹកបានល្អ ក្រោយដាំ ៧ - ១០ ថ្ងៃ
- ផ្អាក់ស្រោចទឹក ១ ថ្ងៃ
- ប្រើចបចក់ ដើម្បីជំរះស្មៅ
- ធ្វើលើកទី២ នៅពេលត្រប់ជិតចេញផ្ក
គ.ការស្រោចស្រព
ម្រះជាប្រភេទដំណាំមួយដែលត្រូវការទឹកជាប្រចាំ ហើយស្រោចទឹក
មួយថ្ងៃ ពីរដងក្នុងមួយថ្ងៃ។ ប៉ុន្តែនៅពេលម្រះចាប់ផ្តើមចេញផ្កា រហូតដល់ប្រមូលផល វាត្រូវ ការទឹក និងជីជាតិច្រើនជាងពេលដាំ។
ឃ ការរៀបចំទ្រើង ឬធ្នើរ
និងដាក់ជី៖
- ងាយស្រួលក្នុងការថែទាំ
- ក្រោយពេលម្រះផ្លែ១សប្តាហ៍យកក្រដាស់ មកចងរុំផ្លែកុំឲ្យសត្វ
មកទិចផ្លែ។ - ងាយស្រួលក្នុងការប្រមូលផល
IV ការធ្វើជីកំប៉ុស្ត ថ្នាំប៉ូវ និងថ្នាំពុលធម្មជាតិ
- ក្រោយពេលម្រះផ្លែ១សប្តាហ៍យកក្រដាស់ មកចងរុំផ្លែកុំឲ្យសត្វ
សម្ភារ
កាំបិត ពូថៅ ស្លឹក បង្គោលឈើ ដែកគោល លួសចប វត្ថុធាតុដើម
រុក្ខជាតិបៃតងស្រស់ៗ រួមមានៈ ស្លឹកទន្រ្ទាំនខែត្រ សណ្តែកខ្មោច សណ្តែក បាយ ស្លឹកអង្កាញ.....ជាដើម។
- លាមកសត្វគ្រប់ប្រភេទរួមមានៈ លាមកគោ ក្របី ជ្រូក មាន់ ទា
- កាកសំណល់ផ្ទះបាយមានដូចជា ផេះចង្រា្កន បន្លែ ទឹកបាយ និង កំទេចកំទីផ្ទះបាយផ្សេងៗ របៀបធ្វើ ទំហំរោងធ្វើតាមលទ្ធភាព ដែលអាចរកវត្ថុធាតុដើមបានយកវត្ថុធាតុទាំង អស់កាប់អោយតូចល្អិតបន្ទាប់មកទៀត ត្រូវដាក់វត្ថុស្ងួតមុនដូចជា ចំបើង ស្លឹក ឈើស្ងួតបន្ទាប់មកដាក់លាមកសត្វក្រាលពីលើ ហើយស្រោចទឹកដាក់រុក្ខជាតិ ស្រស់ក្រាលម្តងទៀត បន្ទាប់មកដាក់កាកសំណល់ផ្ទះបាយចុងក្រោយដាក់លាមក សត្វម្តងទៀត ក្រោយៗ ទៀតធ្វើដូចគ្នាបាន។ឧស្សាហ៍ស្រោចទឹកមួយសប្តាហ៍ម្តង
ចំពោះរដូវវស្សា តែចំពោះរដូវ ប្រាំងត្រូវស្រោចទឹក ២ ទៅ ៣ ម្តងក្នុងមួយសប្តាហ៍ ប្រសិនបើ ទឹកមិនបានគ្រប់គ្រាន់ទេវាមិនងាយរលួយទេ។ ត្រូវកាយច្របល់មួយសប្តាហ៍ម្តង ដោយទុករយៈពេល ៣ ទៅ ៦ ខែទើប ប្រើប្រាស់បាន។
របៀបប្រើប្រាស់ ការប្រើប្រាស់ជីកំប៉ុស្ត អាចដាក់ទា្រប់បាត មុនពេលដាំដំណាំ ១៨ តោនក្នុង មួយហិចតា។ ដាក់បំប៉នក៏បាន នៅពេលដំណាំលូតលាស់
២. ជីកំប៉ុស្តទឹក
សម្ភារ
ពាងទឹក គំរបពាង ឈើប្រដាប់កូរ
វត្ថុធាតុដើម
លាមកសត្វ : ៥ គីឡូក្រាម
ទឹកនោមមនុស្សសត្វ : ៣លីត្រ
ទឹក : ២០ លីត្រ
រុក្ខជាតិស្រស់បៃតង : ១០ គីឡូក្រាម
របៀបធ្វើ
- កាប់ចិញ្រ្ចំរុក្ខជាតិអោយម៉ដ្ឋ ដាក់ក្នុងពាងទឹក
- ដាក់លាមកសត្វពីរខាងលើ ហើយចាក់ទឹកធម្មតាចូល គ្របអោយជិត
- ដាក់ក្រោមម្លប់ឈើជាការស្រាច
- ៧ ថ្ងៃកូរម្តង ដើម្បីអោយខ្យល់ចេញចូលឆាប់កាច់។
- រក្សាទុករយៈពេល ១៥ ថ្ងៃក្បាលត្រីរលួយអស់នៅសល់តែទឹកពណ៌
ប្រផេះ មានក្លិនខ្មោះៗ សញ្ញានេះ បង្ហាញថា ទឹកជីអាចប្រើប្រាស់បាន។
ការប្រើប្រាស់
- ទឹកជី ២ កំប៉ុងទឹកដោះគោលាយទឹកធម្មតា ១៥ លីត្រ
- ប្រសិទិ្ធភាព លើបន្លែដូចជា ត្រប់ ត្រសក់ ប៉េងប៉ោះ ត្រកួន ស្ពៃ ...
៣. ថ្នាំប៉ូវពីរុក្ខជាតិ
ល្ហុងទុំ :២ គីឡូកា្រម
ល្ពៅទុំ :២ គីឡូកា្រម
ខ្នុរទុំ :២ គីឡូកា្រម
ស្ករ :១ គីឡូកា្រម
របៀបធ្វើ
ចិញ្ច្រំឬ ចិតផ្លែឈើច្របាច់អោយម៉ត់
ដាក់ក្នុងពាង ដាក់ស្ករ ចាក់ទឹកត្រាំ បិទគំរបទុកក្រោមម្លប់
ផ្អាប់ទុករយៈពេល៧ថ្ងៃ កូរវាម្តង
V ការប្រើប្រាស់ជី
ដំណាំម្រះត្រូវការជីច្រើនដំណាក់កាលៈ
- ការប្រើប្រាស់ជីទាំងពីរប្រភេទ
- មុនពេលដាំ ដាក់ទ្រាប់បាត ប្រើជីកំប៉ុស្តគោក ១០-១៥ តោន ប៉ុន្តែបើមួយម៉ែត្រការ៉េ ប្រើ ២ គីឡូក្រាម
- ក្រោយដាំរយៈពេល ៧ ថ្ងៃ ប្រើជីកំប៉ុស្តទឹកលាយល្បាយទឹកស្មើគ្នា
- ៣ សប្តាហ៍ក្រោយដាំបំប៉នជីកំប៉ុស្តគោក ១០ តោន ដាក់តាមចន្លោះគុម្ពលុបដីអោយជិត ហើយស្រោច ទឹកអោយជោគ
- ចុងក្រោយប្រើកំប៉ុស្តទឹក ៧ ថ្ងៃម្តង ដើម្បីជួយអោយម្រះចេញផ្កា បានច្រើន
- ដង្កូវចោះផ្លែ : វាតែងតែស៊ីចោះចូលទៅក្នុងផ្លែធ្វើអោយផ្លែម្រះស្អុយរលួយ។
- ស្រោមម្រះ យើងអាចធ្វើពីរក្រដាស់ស រឺ ក្រដាសកាសែត
- យើងអាចធ្វើស្រោមពីរស្លឹកដូង រឺ ស្លឹកតោ្នតក៏បាន
១. វិធីសាស្រ្តដំាដុះ
- ប្រើប្រាស់ពូជធន់ គ្មានជម្ងឺ
- ផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងវង
- ដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល
- ដាំចំរុះនៃរុក្ខជាតិដែលមានក្លិនឆួលខ្លាំង
២. វិធីសាស្រ្តកំចាត់ដោយដៃ
បាន។
៣.វិធីជីវសាស្រ្ត ជាការកំចាត់សត្វល្អិត និងជម្ងឺតាមរយៈការប្រើប្រាស់ ប្រេដាទ័រ ប៉ារ៉ាស៊ីត ឬ ពួក ផ្សិតបង្ករោគ។ ពួកមានប្រយោជន៍មួយចំនួនដូចជា ពីងពាង ខ្មូតដី កន្ទុំរុយ ឪម៉ាល់ ជាដើម។
៤ វិធីសាស្រ្តកំចាត់សត្វល្អិតដោយ ថ្នាំពុលគីមី និងធម្មជាតិ
ក ថ្នាំពុលគីមី ការកំចាត់សត្វល្អិតដោយប្រើថ្នាំពុលគីមីមិនគួរប្រើប្រាស់វាទេ ព្រោះវាធើ្វ អោយងាប់នូវសត្វមានប្រយោជន៍ និងប៉ះពាល់ដល់សុខភាពទាំងអ្នកប្រើប្រាស់ និងអ្នក ហូប ជាពិសេសនោះ ខូចបរិស្ថានមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែយើងអាចប្រើថ្នាំពុលធម្មជាតិបាន។
ខ. ថ្នាំពុលធម្មជាតិ វត្ថុធាតុផ្សំ
- សំបកស្តៅ :៣ គីឡូក្រាម
- រំដេង :០,៥ គីឡូក្រាម
- ស្លឹកផ្លែស្លែង :៣ គីឡូក្រាម
- ថ្នាំជក់ :០,៥ គីឡូក្រាម
- ម្ទេស :៣ គីឡូក្រាម
- ក្រូចឆ្មា :៥០ក្រាម
- ទឹកនោមមនុស្ស និងសត្វ :៤លីត្រ
នោម ៤លីត្រ ដាក់ផ្អាប់ជាមួយគ្នាក្នុងពាងនេះ រយៈពេល ២០ ៣០ថ្ងៃ អាចប្រើ
ប្រាស់ បាន។របៀបប្រើប្រាស់ទឹកថ្នាំ ១ លីត្រលាយទឹក ១៨ លីត្របាញ់លើ
រុក្ខជាតិរងការបំផ្លាញនោះ។
VII ការប្រមូលផល ការប្រមូលផល
- ការប្រមូលផលម្រះមានរយៈពេលខុសគ្នាទៅតាមប្រភេទ និងពូជរបស់វា។
- ម្រះ អាយុអាចប្រមូលផល ៥០ ថ្ងៃ អាស្រ័យទៅលើការថែ ទាំ ជាពិសេសការកាត់ស្លឹកចាស់ចោលដាក់ជីបន្ថែម និងស្រោចទឹក។
- ដោយប្រើកន្រ្តៃកាត់ ទើបមិនប៉ះពាល់ផ្លែ
- ពេលម្រះផ្លែតូចៗត្រូវរកក្តិបម្រះណាដែលមានផ្លែថ្លោសល្អ ៗ ពេលម្រះពេញក្តិបក ប៉ុនម្រាមដៃច្រកក្នុងឡុកក្រដាស។
- ការច្រកថង់ប្លាស្ទិចនាំឲ្យជប់ញើសធ្វើឲ្យផ្លែម្រះប្រេះក្រឡារលួយ។
- លុះដល់ផ្លែម្រះទុំល្មម គ្រាប់សំបុរផ្កាឈូក ទើបបេះទុកសម្រាប់ធ្វើពូជ។
- សូមកុំទុកឲ្យម្រះទុំពេក ព្រោះពេលដាំ សារក្រោយធ្វើឲ្យពូជក្លាយ ដោយចង្អូរក្រ ឡាម្រះទៅជាញឹកពូជមានក្រឡាញឹក ជាពូជ មិនល្អ ។
- ដើម្បីសំគាល់ថាផ្លែម្រះមានគា្រប់ពណ៌ផ្កាឈូក ច្របាច់ ផ្លែមើលបើលឺសូរ ប្រោះ គឺផ្លែម្រះនោះល្មមបេះធ្វើពូជតែបើ ជ្រលច្របាច់ទៅលឺ ព្រួក ។
- ផ្លែម្រះដែលបេះបានមកពុះយកគ្រាប់លាងទឹក សំដិលទុកក្នុងម្លប់ ២ ទៅ ៣ ថ្ងៃ(កុំហាលថ្ងៃក្តៅ ធ្វើអោយគ្រាប់ ស្វិតដាំលែងដុះ) រួចដេរ ថង់ក្រណាត់ច្រក សំដិលទុក ចំពោះគ្រាប់ម្រះដែលបេះភ្លាមយក មកដាំភ្លាម ក៏បានផលល្អដូច គ្រាប់ទុកបានយូរ តែកុំឲ្យហួសពី ១ ឆ្នាំ ។