បច្ចេកទេសសម្រាប់ដាំដុះដំណាំពោត រូបសាស្រ្តនៃដំណាំពោតក. លក្ខណៈទូទៅ ពោតជាដំណាំមួយដែលមានឈ្មោះវិទ្យាសាស្រ្តហៅថា Zea mays ស្ថិតនៅក្នុងគ្រួ សារ Poacea ។ ពោតជាប្រភេទ រុក្ខជាតិមួយដែលមានដើមឈរត្រង់ស្លូរទៅលើ ហើយ លទ្ធដែល អាចលូតលាស់បាន មាន កំពស់ទៅតាមប្រភេទនៃពូជរបស់ពោត នីមួយ ៗដំណាំពោត មិនមានការបែកគុម្ពទេ ប៉ុន្តែបើបែកគុម្ពនោះក៏បែកតិចតួចដែរ។ ចំពោះ ពោត មិនមាន ភាពធន់ទ្រាំទៅនិង អាកាស ធាតុហួតហែងដូច ដំណាំដទៃ ទៀតនោះទេ។ នៅក្នុង ប្រទេសកម្ពុជាយើង ដោយសារ តែពោត វាមាន ភាព ងាយស្រួលក្នុងការដាំដុះ។ព្រម ទាំងងាយស្រួលក្នុងការលក់ និងថែទាំ ។ ដំណាំពោត អាចលូតលាស់បានល្អ នូវដី ដែល មានសំណើម ជម្រៅ យ៉ាងតិច ៣០ សង់ ទីម៉ែត្រ ពោត មានផ្កាញី និងផ្កាឈ្មោល នៅលើ ដើមតែមួយ ជា ទូទៅផ្កាឈ្មោលចេញមុន បន្ទាប់មកផ្កាញីចេញតាមក្រោយ ខ្យល់បក់ធា្លក់ផ្កាឈ្មោល មកលើ ផ្កាញីវាក៏អាចបង្ក កំនើតបាន។ ពោតមានអាយុវែង ឬខ្លី អាស្រ័យទៅ តាមប្រភេទពូជ។ ពោតខ្លះមានអាយុពី 90 ថ្ងៃ 100-130ថ្ងៃ ។ ចំពោះពោតនៅ ប្រទេស កម្ពុជាយើង គឺមានអាយុត្រឹមតែ 85ថ្ងៃ 90-100ថ្ងៃ ប៉ុណ្ណោះ ។ ជាទូទៅ ជារុក្ខជាតិ មានដើមដងតែមួយគត់ គ្មានបែកមែក ឬ បែកគុម្ពទេ ។ ប៉ុន្តែក្នុងករណីខ្លះអាចបង្កើតបាន ដងដើមច្រើនដែរ ។កំពស់ដើមជាទូទៅពី 1,5 ម៉ែត្រ ទៅ 3 ម៉ែត្រ ។ នៅអាមេរិកខាងត្បូង គេប្រទះ ឃើញពូជពោតខ្លះកំពស់ដល់ 9 ម៉ែត្រ ។ ដើមវាមានថ្នាំងជាច្រើន នៅតាមថ្នាំង និមួយៗ មានដុះស្លឹក ដែលមានរាងទ្រវែងប្រហែល 1 ម៉ែត្រ ទទឹងប្រហែល 10 សង់ទី ម៉ែត្រ ហើយ គ្រាប់របស់វាស្ថិតនៅជាជួរតំរៀបគ្នា ជាជួរជុំវិញស្នូល បង្កើតបានជាផ្លែ ដែល មានទ្រវែង និងមានពណ៌ផ្សេងៗគ្នាអាស្រ័យទៅតាមពូជ ។ ខ. ប្រព័ន្ធឫសពោតជារុក្ខជាតិក្នុងគ្រួសារ poacea ឬ Gramincea ជាប្រភេទរុក្ខជាតិគ្មានឫសកែវ ពោលគឺមានតែឫសរយោងដែលមានលក្ខណៈជាសសៃឆ្មារៗ ហើយឫសអាចលូតលាស់ អាស្រ័យដោយលក្ខខ័ណ្ឌក្សេត្របរិស្ថាន និងអាកាសធាតុ ។ប្រព័ន្ធឫសនៃដំណាំ ពោត ចែកចេញជា 3 ប្រភេទៈ ឫសពន្លក ឫសរយាង និងឫសប្រយោង ៖
ឃ. ស្លឹកពោត ស្លឹកដុះចេញពីថ្នាំង ហើយឆ្លាស់គ្នាមានរាងទ្រវែងស្រួចចុង នៅគែមស្លឹកមាន បន្លា ឬ រោមរឹងតូចឆ្មារ និងមានទ្រនុងនៅចំកណ្តាល តាមបណ្តោយស្លឹកហើយមាន សរសៃ វែងនៃស្លឹកតូចៗ ស្លឹកមានប្រវែងពី 30-150 សង់ទីម៉ែត្រ ។ ក្នុងមួយដើមមានស្លឹក ពី 8-38 ជាមធ្យមពី 12-18 ស្លឹក ។ វាប្រែប្រួលអាស្រ័យទៅតាមពូជ ចន្លោះគុម្ព និងកម្រិត បច្ចេក ទេសដាំដុះ ។ ស្លឹកមានតួនាទីសំខាន់ក្នុងការស្រូប កាបូនិច ដើម្បីធើ្វរស្មីសំយោគ ម្យ៉ាងទៀតក្នុង ផ្ទៃស្លឹកមានបន្សំសារធាតុជាច្រើនអាស្រ័យហេតុនេះ ហើយ យើងអាចសំគាល់ភាព លើស ឬ ខ្វះសារធាតុចិញ្ចឹម និងជម្ងឺផ្សេងៗ នៅលើរូបសណ្ឋានរបស់ស្លឹក ។ vស្លឹកចែកចេញជាបីផ្នេក
ច. ផ្លែ និងគា្រប់ផ្លែពោតជាទូទៅស្ថិតនៅចំកណ្តាលដើម ដែលមានកំពស់ 70 សង់ទីម៉ែត្រ ពីដី ដែលមានចំនួនផ្លែពី 1-2ផ្លែ។ ផ្លែគ្របដណ្តប់ទៅដោយត្របកជាច្រើនស្រទាប់ ។ ចំនួនជួរ នៃគ្រាប់ស្ថិតនៅក្នុងផ្លែមាន 8 ទៅ 12 ជួរ និងអាចច្រើនជាងនេះ ។ ក្នុងផ្លែនីមួយៗ មាន គ្រាប់ពី 300 ទៅ 1,000 គ្រាប់ តំរៀបជាជួរព័ទ្ធជុំវិញស្នូល ។ ផ្លែពោតមានប្រវែង 15 ទៅ 25 សង់ទីម៉ែត្រទំហំវាប្រែប្រួលពី 3 ទៅ 5 សង់ទីម៉ែត្រ ។ ចំណែកឯគ្រាប់មានពណ៌ ស ក្រហម ស្វាយ លឿងព្រលែត ។ ពណ៌ខុសគ្នាអាស្រ័យទៅតាមប្រភេទពូជនីមួយៗ ។ គ្រាប់រាងតូចសំប៉ែតចែកចេញជាបីផ្នែកៈ
üប្រូតេអ៊ីន ចំនួនៈ 8% -10% üខ្លាញ់ ចំនួនៈ 3,4%-3,5% üអាមីដុង ចំនួនៈ 39%-74% üទឹក ចំនួនៈ 10%-13% üរ៉ែ និងវីតាមីន ចំនួនៈ 1,2%-1,5% ទ្រង់ទ្រាយនៃលក្ខណៈជីវសាស្រ្តរបស់ដំណាំពោត វដ្តជីវិតរបស់ដំណាំពោតដំណាក់កាលលូតលាស់របស់ដំណាំពោតចែកចេញជា 5 ដំណាក់កាល៖
1. ដំណាក់កាលដាំរហូតដល់ចេញពន្លក ក្នុងរយៈពេលនេះ យើងកំណត់យកចាប់តាំងពីរពេលដែលគ្រាប់ធ្លាក់ដល់ដី រហូតដល់ ពេលកូនពោតមានសន្លឹក 2 ។ ក្នុងរយៈពេលនៃការផ្តល់កំណើតពោតមួយថ្មី នេះ គឺអាស្រ័យទៅដោយជីជាតិដែលមានក្នុងគ្រាប់ និងជាពិសេសទឹកដែលមានក្នុងដី ព្រោះគ្រាប់ពោតត្រូវការស្រូបយកទឹកដើម្បីដុះពន្លក ។ ក្នុងនោះសំពោធរវាង Embryo និង Endosperm ខុសគ្នា ជាហេតុធ្វើអោយ Radical លេចចេញពីគ្រាប់ក្នុងរយៈពេល 2 ទៅ 3 ថ្ងៃ បន្ទាប់ពីដាំរួច បន្ទាប់មកក្លាយទៅ ជាឫសពន្លក ចំណែកឯ Plumule ក៏ក្លាយទៅជាស្លឹក ។ ក្នុងដំណាក់កាលនេះមានរយៈប្រ មាណពី 7 ទៅ 8 ថ្ងៃ ប៉ុណ្ណោះ ។ 2.ដំណាក់កាលចេញពន្លករហូតដល់ចេញផ្កា ក្រោយពីការចេញពន្លករវាងពី 12 ទៅ14 ថ្ងៃក្រោយមក គេសង្កេតឃើញការ លូតលាស់របស់ពោតមានការយឺតយ៉ាវ ។ ហេតុដូច្នេះ ត្រូវជ្រោយដីអោយបានស្រឡះ ដើម្បីដកយកស្មៅចង្រៃចេញ បន្ទាប់មកប្រព័ន្ធឫសចាប់ផ្តើមលូតលាស់ ហើយការលូត លាស់កើនឡើងថេរ នៅពេលដែលពោតមានស្លឹក 3-4 ។ នៅក្នុងដំណាក់កាលនេះ ចែកចេញជា 2 ដំណាក់កាល៖
5. ដំណាក់កាលទុំដើមចាប់ផ្តើមប្រែពណ៌ទៅជាពណ៌លឿង ស្លឹកចាប់ផ្តើមក្រៀមស្ងួត គ្រាប់វារឹង ហើយភ្លឺរលោង និងស្ងួត ហើយសំណើមក្នុងគ្រាប់មានត្រឹមតែ 20 ភាគរយ ប៉ុណ្ណោះ។ បើគិតតាំងពីថ្ងៃដាំរហូតដល់ទុំមានរយៈពេលពី 90 ទៅ 130 ថ្ងៃ ។ តាមរយៈពេលនៃការលូតលាស់របស់ដំណាំពោត គេចែកជាក្រុមដូចតទៅ៖
|
News World
គេហទំព័រស្ថានីយ៍វិទ្យុនិង សារពត៌មាន
- សារពត៌មានព្រៃនគរ
- វិទ្យុអេប៊ីស៊ី អូស្រ្តាលី
- វិទ្យុអាស៊ីសេរី
- វិទ្យុសំលេងសហរដ្ឋអាមេរិក
- វិទ្យុសំលេងប្រជាធិបតេយ្យ
- វិទ្យុសំលេងកម្ពុជាក្រោម
- វិទ្យុសំបុកឃ្មុំសំលេងប្រជាពលរដ្ឋ
- វិទ្យុបារាំំងជាខេមរភាសា
- វិទ្យុខ្មែរពិភពលោក
- ភ្នំពេញប៉ុស្តិ៍
- ភ្នំពេញដេលីញូវ
- ពត៌មានទាន់ហេតុការណ៍
- ពត៌មានដើមអំពិល
- តាមដានពត៌មានរាល់ថ្ងៃ
- កោះសន្តិភាព
- កាសែតខ្មែរ
- ការកាត់ទោសខ្មែរក្រហម
- កម្ពុជាដើម្បីភាពស្អាតស្អំ
គេហទំព័រស្ថាប័នរដ្ឋាភិបាល និង ក្រៅរដ្ឋាភិបាល
- អាយរីជ
- អង្គការក្រៅរដ្ឋាភិបាល
- អគ្គនាយកដ្ឋាននគរបាលជាតិ
- សាលាក្រុងភ្នំពេញ
- សារមន្ទីរជាតិ
- សម្តេចព្រះមហាវិរក្សត្រ នរោត្តម សីហនុ
- សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
- សមាគមអាដហុក
- រាជរដ្ឋាភិបាលកម្ពុជា
- ភាសាសញ្ញាខែ្មរ
- ទំព័រលឿងកម្ពុជា
- ទីស្តីការគណ:រដ្ឋមន្ត្រី
- ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់
- ក្រសួងសេដ្ឋកិច្ច
- ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
- ក្រសួងមហាផ្ទៃ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងទេសចរណ៍
ស្តាប់បទចម្រៀងពេញនិយមពិរោះៗ
Archive
Followers
1:53:00 AM
បច្ចេកទេសសម្រាប់ដាំដុះដំណាំពោត
Friday, December 23, 2011
1:49:00 AM

ពាហនៈបានបង្ហាញអោយឃើញថាមានការបាត់បង់យ៉ាងច្រើន
នូវជីវជាតិដែលមាន
- របស់សត្វដូចជា ទឹកនោមសត្វ លាមកសត្វ ។ ការប្រើប្រាស់សាធាតុ
ផ្សេងៗសម្រាប់ សត្វពាហនៈដេកកាត់បន្ថយការបាត់បង់នូវសារធាតុទាំងនោះ ។
១ របៀបអនុវត្តន៍
- ប្រមូលរុក្ខជាតិស្ងួតមកកាប់ចិញ្រ្ចំជាកំណាត់តូចៗ វត្ថុធាតុទាំងនោះរួមមានៈ ស្មៅ
ចំបើង រុក្ខជាតិ សម្រាប់កា្រលអោយសត្វដេកពីលើ ព្រោះសារធាតុទាំងនោះស្រូប យកទឹកនោមសត្វហើយលើសពីនេះទៀត វាបន្ថែមគុណភាពដល់ជីកំប៉ុស្ត ទៀតផង។
- ចំពោះកំរាលដែលយើតក្រាលអោយសត្វដេកមានកំរាស់ប្រហែល ១២ទៅ ១៣ សង់ទីម៉ែត្រ សម្រាប់សត្វដេកពីលើ ដើម្បីអោយវត្ថុធាតុទាំងនោះស្រូបយកទឹក នោមរបស់សត្វ និងលាមកសត្វជ្រាបចូលក្នុងកំរាល ហើយស្អែកឡើង យើងអាច ប្រមូលកាកសំណល់ទាំងនោះ ទៅដាក់ក្នុងរោងជីកំប៉ុស្ត៍បានហើយ ។
- យើងអនុវត្តបែបនេះ ជារៀងរាល់ថ្ងៃ រហូតដល់តែពេញរោងជីកំប៉ុស្ត៍របស់យើង។
- ចំណែកកំរាលក៏សើមជោគដោយទឹកនោមសត្វ និងលាមកសត្វយកទៅដាក់ក្នុង
គំនរជី ក្នុងរយៈពេលជាមួយខែកន្លះ ឬតិចជាងនេះ យើងអាចប្រើប្រាស់បាន។
២ ចំពោះបរិមាណសត្វផ្តល់លាមក
- សត្វពាហនៈដែលមានទំងន់ 150 គីឡូក្រាម អាចផ្តល់លាមក 2.20តោន ក្នុងរយៈពេល 6 ខែ 10 ថ្ងៃ ។ ចំពោះលាមកគោក្របី ជាមធ្យមក្នុងមួយថ្ងៃ ស្មើនឹង 7,5 ភាគរយនៃទំងន់របស់វា។ - ការគ្រប់គ្រងជីលាមកសត្វពាហនៈបានល្អ អាចផ្តល់ជាតិអាសូតដល់ដី 70ភាគ រយ ផូស្វ័រ75 ភាគរយ និងជាតិប៉ូតាស្យូម 80 ភាគរយនៃជីជាតិដែលមានក្នង លាមកសត្វ។
- ក្នុងទឹកនោមសត្វមានជាតិអាសូត 2 ភាគ(2/3N) និង (4/5 kg) នៃជាតិក្លរ។ - ទឹកនោមមានមុខងារសំខាន់ក្នុងការធ្វើអោយកាកសំណល់រលួយ។
ឯកសារយោង សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ 2006
ការធ្វើជីធម្មជាតិពីកាកសំណល់របស់សត្វពាហនៈ
ការធ្វើជីធម្មជាតិពីកាកសំណល់របស់សត្វពាហនៈ
វិធីសាស្រ្តធម្មតាក្នុងការប្រើប្រាស់កាកសំណល់របស់សត្វពាហនៈបានបង្ហាញអោយឃើញថាមានការបាត់បង់យ៉ាងច្រើន
នូវជីវជាតិដែលមាន
- របស់សត្វដូចជា ទឹកនោមសត្វ លាមកសត្វ ។ ការប្រើប្រាស់សាធាតុ
ផ្សេងៗសម្រាប់ សត្វពាហនៈដេកកាត់បន្ថយការបាត់បង់នូវសារធាតុទាំងនោះ ។
១ របៀបអនុវត្តន៍
- ប្រមូលរុក្ខជាតិស្ងួតមកកាប់ចិញ្រ្ចំជាកំណាត់តូចៗ វត្ថុធាតុទាំងនោះរួមមានៈ ស្មៅ
ចំបើង រុក្ខជាតិ សម្រាប់កា្រលអោយសត្វដេកពីលើ ព្រោះសារធាតុទាំងនោះស្រូប យកទឹកនោមសត្វហើយលើសពីនេះទៀត វាបន្ថែមគុណភាពដល់ជីកំប៉ុស្ត ទៀតផង។
- ចំពោះកំរាលដែលយើតក្រាលអោយសត្វដេកមានកំរាស់ប្រហែល ១២ទៅ ១៣ សង់ទីម៉ែត្រ សម្រាប់សត្វដេកពីលើ ដើម្បីអោយវត្ថុធាតុទាំងនោះស្រូបយកទឹក នោមរបស់សត្វ និងលាមកសត្វជ្រាបចូលក្នុងកំរាល ហើយស្អែកឡើង យើងអាច ប្រមូលកាកសំណល់ទាំងនោះ ទៅដាក់ក្នុងរោងជីកំប៉ុស្ត៍បានហើយ ។
- យើងអនុវត្តបែបនេះ ជារៀងរាល់ថ្ងៃ រហូតដល់តែពេញរោងជីកំប៉ុស្ត៍របស់យើង។
- ចំណែកកំរាលក៏សើមជោគដោយទឹកនោមសត្វ និងលាមកសត្វយកទៅដាក់ក្នុង
គំនរជី ក្នុងរយៈពេលជាមួយខែកន្លះ ឬតិចជាងនេះ យើងអាចប្រើប្រាស់បាន។
២ ចំពោះបរិមាណសត្វផ្តល់លាមក
- សត្វពាហនៈដែលមានទំងន់ 150 គីឡូក្រាម អាចផ្តល់លាមក 2.20តោន ក្នុងរយៈពេល 6 ខែ 10 ថ្ងៃ ។ ចំពោះលាមកគោក្របី ជាមធ្យមក្នុងមួយថ្ងៃ ស្មើនឹង 7,5 ភាគរយនៃទំងន់របស់វា។ - ការគ្រប់គ្រងជីលាមកសត្វពាហនៈបានល្អ អាចផ្តល់ជាតិអាសូតដល់ដី 70ភាគ រយ ផូស្វ័រ75 ភាគរយ និងជាតិប៉ូតាស្យូម 80 ភាគរយនៃជីជាតិដែលមានក្នង លាមកសត្វ។
- ក្នុងទឹកនោមសត្វមានជាតិអាសូត 2 ភាគ(2/3N) និង (4/5 kg) នៃជាតិក្លរ។ - ទឹកនោមមានមុខងារសំខាន់ក្នុងការធ្វើអោយកាកសំណល់រលួយ។
ឯកសារយោង សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ 2006
1:48:00 AM

ជម្ងឺផ្សិតដែលកើតនៅលើដំណាំត្រសក់មានឈ្មោះថា Bouny mildea វាចាប់ផ្តើមកើតឡើងមានស្នាមដំបៅរាងជ្រុង ៗ
ក្រោយមក វាចាប់ផ្តើមងាប់កោសិកា(អេនូក្រូទិច)។ នៅលើផ្ទៃខាង ក្រោម ស្លឹកយើងសង្កេតឃើញមានស្ព័រ។ ជម្ងឺនេះច្រើនកើតនៅរដូវ វស្សា និងរដូវប្រាំង)។
២ ជម្ងឺលើដំណាំឪឡឹក
ជម្ងឺនេះបង្កឡើងដោយផ្សិតឈ្មោះ Anthra uore ជាទូទៅវាចាប់ ផ្តើមមានពណ៌លឿង ហើយចាប់ផ្តើមរាលដាលដោយ ស្ព័រ ក្រោយ មកស្នាមនេះ កាន់តែរីកធំ ធ្វើអោយស្លឹកធ្លុះ ហើយមាននៅលើដើម ស្លឹក ជាពិសេសនៅលើផ្លែជិតទុំ (មានកើតនៅរដូវវស្សា និងរដូវ ប្រាំង) ហើយកើតឡើងដោយសារការស្រោចទឹកធ្វើអោយស្ព័របែកភាយ។
៣ ជម្ងឺរលួយគល់ជម្ងឺនេះច្រើនកើតនៅពេលជិតប្រមូលផល ហើយបង្កឡើងដោយបាក់តេរី វាអាចចូលទៅ បំផ្លាញលើដំណាំស្ពៃបានតាមស្នាមបំផ្លាញរបស់ពពួកសត្វល្អិត វាអាចកើតនៅរដូវប្រាំង និងរដូវវស្សា ការកើតនេះអាចបណ្តាលពីការស្រោចទឹក ពិសេសនៅរដូវវស្សាច្រើនកើត ជម្ងឺនេះខ្លាំង។
វិធានការ
ជម្ងឺបង្កលើដំណាំបន្លែ
ជម្ងឺបង្កលើដំណាំបន្លែ
១ ជម្ងឺលើដំណាំត្រសក់ និងដំណាំននោងជម្ងឺផ្សិតដែលកើតនៅលើដំណាំត្រសក់មានឈ្មោះថា Bouny mildea វាចាប់ផ្តើមកើតឡើងមានស្នាមដំបៅរាងជ្រុង ៗ
ក្រោយមក វាចាប់ផ្តើមងាប់កោសិកា(អេនូក្រូទិច)។ នៅលើផ្ទៃខាង ក្រោម ស្លឹកយើងសង្កេតឃើញមានស្ព័រ។ ជម្ងឺនេះច្រើនកើតនៅរដូវ វស្សា និងរដូវប្រាំង)។
២ ជម្ងឺលើដំណាំឪឡឹក
ជម្ងឺនេះបង្កឡើងដោយផ្សិតឈ្មោះ Anthra uore ជាទូទៅវាចាប់ ផ្តើមមានពណ៌លឿង ហើយចាប់ផ្តើមរាលដាលដោយ ស្ព័រ ក្រោយ មកស្នាមនេះ កាន់តែរីកធំ ធ្វើអោយស្លឹកធ្លុះ ហើយមាននៅលើដើម ស្លឹក ជាពិសេសនៅលើផ្លែជិតទុំ (មានកើតនៅរដូវវស្សា និងរដូវ ប្រាំង) ហើយកើតឡើងដោយសារការស្រោចទឹកធ្វើអោយស្ព័របែកភាយ។
៣ ជម្ងឺរលួយគល់ជម្ងឺនេះច្រើនកើតនៅពេលជិតប្រមូលផល ហើយបង្កឡើងដោយបាក់តេរី វាអាចចូលទៅ បំផ្លាញលើដំណាំស្ពៃបានតាមស្នាមបំផ្លាញរបស់ពពួកសត្វល្អិត វាអាចកើតនៅរដូវប្រាំង និងរដូវវស្សា ការកើតនេះអាចបណ្តាលពីការស្រោចទឹក ពិសេសនៅរដូវវស្សាច្រើនកើត ជម្ងឺនេះខ្លាំង។
វិធានការ
- បន្ថយការស្រោចទឹក
- បន្ថយការខ្ទាតទឹកពីដី
- បន្តយកាធ្វើអោយរបួស ឬដំបៅដោយសារសត្វល្អិតមេកានិច
1:46:00 AM

ឯកសារយោង
សៀវភៅការណែនាំពីបច្ចេកទេស អ៊ី អិច អិម
ថ្ងៃទី 01 ខែ មិនា ឆ្នាំ 2007
ការដាំដើមខ្លឹមច័ន្ទ
ការដាំដើមខ្លឹមច័ន្ទ
ជាប្រភេទរុក្ខជាតិព្រៃ ត្រូវការជាតិអាសូតនិងផូស័្វរច្រើន ឯប៉ូតាស្យូមវិញមិនចាំបាច់មានក៏បានដើមរុក្ខជាតិនេះ ចូលចិត្ត ដុះប្រដេញជាមួយរុក្ខជាតិផ្សេងៗ ។- ពេលនៅតូចត្រូវការម្លប់ជាង ៦០ %
- ពេលមានអាយុពី ២ ឆ្នាំឡើងទៅត្រូវការម្លប់ ៣០ %
- ចាប់ពីរឆ្នាំទី៣ វាមានកំលាំងគ្រប់គ្រាន់ដើម្បីរីកលូតលាស់
- ជាប្រភេទរុក្ខជាតិបៃតងក្រម៉ៅ
- ការដាំដើមខ្លឹមច័ន្ទកំរមានសត្វល្អិតបំផ្លាញណាស់ តែបើមានសត្វល្អិតបំផ្លាញ ដើមវិញនោះ គឺជាពេលដែលយើងបានទទួលផល(ពេលដើមខ្លឹមច័ន្ទមានជម្ងឺ ជាពេលដែលខ្លឹមច័ន្ទផ្តល់ផលអោយយើង)។
- ការដាំដើមខ្លឹមច័ន្ទយើងត្រូវធ្វើអោយដើមខ្លឹមច័ន្ទមានជម្ងឺទើបឆាប់មានខ្លឹម ដូចជា ធ្វើអោយមានស្រមោចចោះចូលទៅក្នុងដើមទើបឆាប់មានខ្លឹម។
- ផ្សិតសៗ រោលដើមក៏ធ្វើអោយដើមខ្លឹមច័ន្ទកើតបានជាខ្លឹមបានដែរ ព្រោះផ្សិតនេះ ត្រូវការចូលស៊ីទៅក្នុងដើមខ្លឹមច័ន្ទដែរ។
- ខ្លឹមច័ន្ទមានពីរប្រភេទ គឺដើមខ្លឹមច័ន្ទញី និងដើមខ្លឹមច័ន្ទឈ្មោល។
- លក្ខណៈនៃដើមខ្លឹមច័ន្ទញី មានស្លឹកស្រួចវែងអង្កាញ់ ការផ្តល់ខ្លឹមយូរជាងដើមខ្លឹម ច័ន្ទឈ្មោល ដាំរយៈពេល ៧ ឆ្នាំទើបអាចប្រមូលបាន។
- ឯដើមខ្លឹមច័ន្ទឈ្មោលវិញមានស្លឹកប៉ោងមូលចាំងថ្ងៃរលើប ឆាប់មានខ្លឹមជាងដើម ខ្លឹមច័ន្ទញី ដាំរយៈពេល ៧ ឆ្នាំទើបអាចបង្កើតផលបាន។
- ដីត្រូវមានលំដាប់ PH 5.5 ទៅ 7
- ត្រូវការជាតិអាសូត N ចាប់ពី 5 ទៅ 8 %
- ត្រូវការជាតិផូស្វ័រ P ចាប់ពី 5 % ឡើងទៅ
- ចំពោះជាតិប៉ូតាស្យូម មិនចាំបាច់មានក៏បានដែរ
សណ្ឋានដីសម្រាប់ដាំ - ជាដីទួលមិនលិចទឹក (បើលិចទឹកមិនអោយលើស ២ ថ្ងៃទេ)។
- ដីព្រៃក្បែរជើងភ្នំក្រោមម្លប់ឈើ
- ដីក្នុងចំការដាំចន្លោះដំណាំហូបផ្លែ ( ស្វាយ ល្មុត ដូង )
- ដីក្រហម ដីខ្មៅ ដីស និងដីល្បាយខ្សាច់ហើយមានលក្ខណៈជា ដីជំរាលទេរជាការប្រសើរ
វិធីសាស្រ្តក្នុងការដាំដើមខ្លឹមច័ន្ទ - ជីករណ្តៅទំហំ ៤ តឹក ៤ ជ្រុង និងជំរៅ ១ តឹកកន្លះ ហើយចន្លោះពីរណ្តៅ ១ ទៅ ១ ទៀត ចំងាយ ២ ម៉ែត្រកន្លះ ក្នុងមួយហិចតាអាចដាំបានចំនួន ១៥០០ ទៅ ១៦០០ដើម។
- រោយជីអង្កាមដុតមួយរណ្តៅ ១ គីឡូក្រាម លាយជាមួយកំទេចកំទីរុក្ខជាតិ (គួរតែ យកស្លឹកទន្រ្ទាំងខែត្រជាការល្អ ព្រោះរុក្ខជាតិប្រភេទនេះសំបូរអាសូតច្រើនណាស់)។
- ស្រោច អ៊ី អិច អិម បំបែក បូកនិង អរម៉ូន និងបំប៉នដើម អោយបានចំនួនទឹកពេញ រណ្តៅដោយខ្នាតស្មើៗគ្នា។
- ផ្សំបាន ១ លីត្រលាយទឹក ៥០០ លីត្រ (ស្រោចអោយជោគពេញរណ្តៅតែម្តង)។
- លប់ដីអោយបានកំរាស់១សង់ទីម៉ែត្រ
- ទុកចោលរយៈពេល ៣ ទៅ ៥ ថ្ងៃ ដើម្បីអោយ អ៊ី អិច អិម ធ្វើដំណើរការ។
- យកកូនខ្លឹមច័ន្ទមកដាំក្នុងរណ្តៅ លប់ដីអោយប្របមាត់រណ្តៅ
- គ្របស្មៅ ឬចំបើងលើគល់ ដើម្បីរក្សាសំនើម (ខ្លឹមច័ន្ទត្រូវការសំនើម ៥០ % ទើប ការលូតលាស់លឿន) ។
- ក្នុងរយៈពេល១ អាទិត្យស្រោចជីបំប៉នដើម ១ដង (សូមអានការណែនាំពីការ ប្រើប្រាស់បច្ចេកទេស អ៊ី អិច អិម ) ដោយកំណត់យកខ្នាត ១ លីត្រជីបំប៉នលាយ ទឹក ៥០០ លីត្រ (ទឹកស្អាត១ លីត្រលាយជីបំប៉ន ២ សេសេ)។
- ពេលរុក្ខជាតិបានកំពស់ ១៥០ សង់ទីម៉ែត្រ ទៅ ២០០ សង់ទីម៉ែត្រ ត្រូវពន្លះមែកតូច ៗ ចេញអោយអស់ ទុកតែដើមឡើងត្រង់ទៅលើប៉ុណ្ណោះ។
- ខ្លឹមពណ៌ខ្មៅ ជាខ្លឹមល្អជាងគេ ( ១ គីឡូក្រាម មានតម្លៃថ្លៃ)។
- ខ្លឹមពណ៌ក្រហមព្រឿង
- ខ្លឹមពណ៌លឿងអន់ជាងគេ
ឯកសារយោង
សៀវភៅការណែនាំពីបច្ចេកទេស អ៊ី អិច អិម
ថ្ងៃទី 01 ខែ មិនា ឆ្នាំ 2007
8:26:00 PM
BODHIKARAM VIDEO STREAM
After you click on "Play", please wait for a few seconds before the video start playing!
ព្រះធម្មទេសនា បុណ្យចូលឆ្នាំខ្មែរ
ការសំដែងព្រះធម៌ដោយវីដេអូ
BODHIKARAM VIDEO STREAM
VIDEO COLLECTIONS
ធម៌នមស្សការព្រះរតនត្រ័យ
ព្រះធម្មទេសនាអំពីត្រៃសិក្ខា
ព្រះធម្មទេសនា បុណ្យចូលឆ្នាំខ្មែរ
តើព្រះពុទ្ធជាអ្វី?
WHY DO WE NEED A RELIGION?
BUDDHIST CONCEPTS ON GODS
BUDDHIST SONGS
7:47:00 PM
សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ
បទសម្ភាសន៍អក្សរសស្រ្តខ្មែរ និង មហាវេស្សន្តជាតក |
ស្ថិតក្នុងក្រុម:
សាសនា-សិល្បៈ-វប្បធម៌ និងទំនៀមទម្លាប់ខ្មែរ
7:32:00 PM

ភាពប្រៃជាធម្មតាខ្ពស់ជាង ៥ppt ភាគពាន់ ហេតុនេះវាលស្រែជាច្រើនត្រូវទុកចោល ដោយ គ្មានដំណាំដាំដុះ ។ នៅក្នុ្ងងខែដែលគ្មានធ្លាក់ភ្លៀង ជាតិប្រៃត្រូវបានបាត់បង់ដូចនេះ ដំណាំស្រូវអាចដាំដុះបាន ។ នៅប្រទេសវៀតណាមកសិករដែលនៅតំបន់ឈូងសមុទ្រ ខាងត្បូង មានជីវភាពរស់នៅខ្សោយជាងកសិករដែលរស់ក្នុងតំបន់ទឹកសាបដូចេ្នះប្រព័ន្ធ កសិកម្មដំណាំ ស្រូវជាមួយការចិញ្ចឹមបង្គារ គឺជាវិធីតែមួយគត់សំរាប់បង្កើនជីវភាពកសិករ នៅតាមឈូង សមុទ្រ។
១. ការជ្រើសរើសទីតាំង
បញ្ចូលបង្គាតូចៗ ជាបន្ទាន់ទៅចិញ្ចឹមក្នុងហាប់ប៉ា (ស្បៃមុងចិញ្ចឹមកូនបង្គា) ដើម្បីរក្សា បង្គាសម្រាប់ចិញ្ចឹមនៅពេលបន្ត បញ្ចូនបង្គាធំអោយបានឆាប់ទៅអោយអ្នកដែលត្រូវការ ឬរក្សាវាទុកនៅក្នងទឹកកក ធ្វើយ៉ាងនេះអាចរក្សាបង្គាអោយនៅស្រស់ដ៏ដែល។
៩ ការរៀបចំដី ហើយនិងការស្ទូងស្រូវ
នៅក្នុងករណីដែលមិនអាចជៀសវាងបានពីការប្រើប្រាស់ថ្នាំគីមី មុនបាញ់ថ្នាំយើងត្រូវ ពង្រីក ទឹកក្នុងដើម្បីអោយបង្គារត់ចូលទៅនៅក្នុងប្រឡាយរយៈពេលពី ៣ ទៅ ៤ ថ្ងៃ។
ការដាក់ចិញ្ចឹមបង្គានៅរដូវប្រាំង
ដើមចាក និងដើមដូងបង្ហាញអោយដឹងថាតំបន់នោះមានកម្រិតប្រៃតិចជាង ១០ ភាគពាន់ និងដើមកោងកាង បញ្ចាក់អោយដឹងថានៅតំបន់នេះមានកម្រិតជាតិប្រៃច្រើន ជាង ១០ ភាគពាន់ ។
ខ ទំហំកូនបង្គាត្រូវដាក់ ២ ក្រាម ក្នុងមួយក្បាល
គ កម្រិតនៃការផ្តល់ចំណី ២ ទៅ ៣ ភាគរយ នៃទំងន់បង្គា
ឃ រូបមន្តចំណី
ច គំរោងការងារផ្សេងៗទៀតប្រហាក់ប្រហែល និងការចិញ្ចឹមបង្គា ទឹកសាបដែរ។
ឯកសារយោង
សាកលវិទ្យាល័យកសិកម្មជាស៊ីមកំចាយមារ
ថ្ងៃខែ មិនា ឆ្នាំ 2006
វប្បកម្មចំរុះស្រូវ-បង្គា
Tuesday, December 20, 2011
វប្បកម្មចំរុះស្រូវ-បង្គា
ទឹកដែលមាននៅតំបន់តាមឈូងសមុទ្រ គឺជោរជន់ឡើងក្នុង កំឡុងពេលដែលមានទឺកជំនោរខ្ពស់បំផុតពីសមុទ្រ។ នៅរដូវប្រាំងភាពប្រៃជាធម្មតាខ្ពស់ជាង ៥ppt ភាគពាន់ ហេតុនេះវាលស្រែជាច្រើនត្រូវទុកចោល ដោយ គ្មានដំណាំដាំដុះ ។ នៅក្នុ្ងងខែដែលគ្មានធ្លាក់ភ្លៀង ជាតិប្រៃត្រូវបានបាត់បង់ដូចនេះ ដំណាំស្រូវអាចដាំដុះបាន ។ នៅប្រទេសវៀតណាមកសិករដែលនៅតំបន់ឈូងសមុទ្រ ខាងត្បូង មានជីវភាពរស់នៅខ្សោយជាងកសិករដែលរស់ក្នុងតំបន់ទឹកសាបដូចេ្នះប្រព័ន្ធ កសិកម្មដំណាំ ស្រូវជាមួយការចិញ្ចឹមបង្គារ គឺជាវិធីតែមួយគត់សំរាប់បង្កើនជីវភាពកសិករ នៅតាមឈូង សមុទ្រ។
១. ការជ្រើសរើសទីតាំង
- វាលស្រែគួរនៅជិតស្ទឹង ទន្លេ ឬព្រែក
- ជ្រើសរើសរកកន្លែងទំនាប និងទំហំតូចល្មម ដើម្បីងាយស្រួលយកទឹកនៅក្នុងពេលមានទឹកជំនោរខ្ពស់ពីសមុទ្រ។
- ជៀសវាងនូវដីដែលមានជាតិអាស៊ីតស៊ុលហ្វាតខ្លាំង
- ទំហំកូនស្រែពី ១០០០ - ៣០០០ ម៉ែត្រការ៉េ ២. ការប្រើភ្លឺ និងការជីកប្រឡាយ
- ប្រឡាយក្នុងស្រែមានទទឹង ២ ទៅ ៣ ម៉ែត្រការ៉េ ជំរៅ ០.៨ - ១ ម៉ែត្រការ៉េ ដែលអាចប្រើប្រាស់អស់ពីផ្ទៃដី ១០ ទៅ ២០ ភាគរយ នៃផ្ទៃដីទាំងមូល។
- កម្រិតកំពស់ភ្លឺស្រែយ៉ាងហោចណាស់អោយមានកំពស់ ២០ សម ខ្ពស់ជាកម្រិត ទឹកជំនោរជារៀងរាល់ឆ្នាំ។
- ដាក់បំពង់បញ្ចូលទឹកពី ២ ទៅ ៣និងបំពង់បញេ្ចញ់ទឹក(មុខកាត់បំពង់មិនអោយ តូចជាង ២០ សម ) ធ្វើពីដើមដូង ឬដើមឈើ ។ បំពង់បញ្ចូលទឹកត្រូវបានគេដាក់ សម្រាប់បញ្ចូលទឹកនៅក្នុងស្រែនៅពេលដែលទឹកសមុទ្រជោរ បំពង់បញ្ចេញទឹកប្រើ សម្រាប់ពង្រីកទឹកពីក្នុ្ងងប្រឡាយនៃស្រែពេលបើកចំហរ។
- បំពង់ទាំងពីប្រភេទគួរមានក្រឡាសំណាញ់ការពារកុំអោយសត្វចង្រៃ (សត្វ ស៊ីបង្គារ) ចូលបាន។
- គ្របទៅលើផ្ទៃដីនៃប្រឡាយនៅក្នុងស្រែដោយប្រើមែកឈើឬរុក្ខជាតិ កំប្លោក។ នៅតាមបណ្តោយនៃប្រឡាយគួរមានដាក់សំភារ:បន្លាការពារពីការលួចចាប់។
៣ ដង់ស៊ីតេនៃការដាក់ចិញ្ចឹម
- ការដាក់កូនបង្គាទឹកសាបដែលមានទំហំទ្រើសបន្តិច និងមនកំលាំងល្អនៅក្នុងកម្រិត
១ ទៅ ៣ ក្បាល ក្នុង១ ម៉ែលការ៉េ (កូនបង្គាមានទម្ងន់យ៉ាងតិច ៤ ទៅ ៥ ក្រាម ក្នុងមួយក្បាល)។ - ដាក់កូនបង្គានៅក្នុងស្រែក្រោយពី ស្ទូងបាន ១០ ទៅ ១៥ ថ្ងៃ។
- កូនបង្គាត្រូវជ្រើសរើសទំហំប៉ុនគ្នា និងខ្លាំងខ្លាស្វាហាប់ផងដែរ។
៤ ការកំណត់សំគាល់
- បើជាដង់ស៊ីតេនៃបង្គាលើសពី ១ ក្បាលក្នុងមួយ១ ម៉ែត្រការ៉េ នោះការផ្តល់ចំណី ត្រូវតែមានជាចំណីចំបាច់ហើយទំហំផ្ទៃដីនៃប្រឡាយព័ទ្ធជុំវិញស្រែគួរតែមានទំហំ លើសពី ១០ ភាគរយ នៃផ្ទៃដីស្រែ។
- បើសិនពុំមានប្រភពទឹកសម្រាប់ធ្វើការផ្លាស់ប្តូរទេ មិនត្រូវដាក់បង្គាចិញ្ចឹមអោយ លើសពី មួយក្បាលក្នុងមួយការ៉េឡើយ។
៥ ការផ្តល់ចំណី
- បង្គាអាចស៊ីចំណីធម្មជាតិដែលមាននៅក្នុងស្រែ ជាពិសេសស្រែដែលមានដាក់ជី លាមកសត្វ។
- ចំណីដែលផ្តល់អោយមានៈ កន្ទក់ គ្រាប់អង្ករ សាច់ដូងស្ងួត ដើមដំឡូងឈើ ម្សៅពោត សំបកក្តាម សំបកបង្គា ហើយនឹងម្សៅត្រី ។
- ចំណីដែលត្រូវផ្តល់រៀងរាល់ថ្ងៃនៅក្នុងកម្រិត ៥ % នៃទំងន់បង្គា (បើគ្មានដាក់ជី លាមកជាមុន) នៅក្នុងកម្រិត ២ ទៅ ៣ % (ចំពោះការចិញ្ចឹមដាក់ជីលាមកសត្វ)។
- ចំណីដែលត្រូវលាយទឹក ត្រូវសូនជាដុំមូលៗ ជាមុនសិន រួចដាក់នៅលើថាស ចំណី។
- ការប្រើប្រាស់ដាក់ចំណី គឺដើម្បីងាយស្រួលពិនិត្យចំណី បង្គាត្រូវការចាំបាច់ និង ជៀសវាងការដែលធ្វើអោយកង្វក់ទឹក។
- ដាក់ចំណី ២ ដងក្នុងមួយថ្ងៃ គឺ ដាក់ មួយភាគបីនៃបរិមាណសរុបក្នុងពេលព្រលឹម ហើយចំណីនៅសល់ ២ ភាគ ៣ ដាក់នៅពេលល្ងាច។
- ត្រូវពិនិត្យការដាក់ចំណីជាប្រចាំ ដើម្បីកំណត់បរិមាណចំណីដែលបង្គាត្រូវការ ចំាបាច់ខាងក្រោមនេះ
ជារូបមន្តលាយចំណីសម្រាប់ការចិញ្ចឹមបង្គានៅក្នុងស្រែ៖
ក. ៥០% កន្ទក់ ឬធុងអង្ករ ឬគ្រាប់អង្ករ
ខ. ២០ ៣០% ដំឡូងឈើ ឬចំណែកគ្រាប់ពោតកិន
គ. ២០ % កន្ទក់ ម្សៅត្រី កំទេចសំបកបង្គា ឬ oil cakeខែ ១ ២ ៣ ៤ ៥ ៦ ៥% ការផ្តល់ចំណីសម្រាប់
ផ្ទៃដី ១០០ ម៉ែត្រការ៉េ (គិតជា kg)0,៥ 0,៦ 0,៨ ១,0 ១,៧ ១,៥ ២-៣% ការផ្តល់ចំណីសម្រាប់
ផ្ទៃដី ១០០ ម៉ែត្រការ៉េ (គិតជា kg)0,៣ 0,៨ 0,៥ 0,៦ 0,៨ ១,0
៦ ការការពារសត្វចង្រៃ
សត្វដែលស៊ីបង្គាជាអាហារមាន ត្រីសមុទ្រ ត្រីទីឡាពីយ៉ា ត្រីរ៉ស់ ហើយនិងត្រី ផ្សេងៗ ទៀត។ ការស៊ីបំផ្លាញពីសត្វចង្រៃអាចកាត់បន្ថយទិន្នផលបង្គាយ៉ាងខ្លាំង។
មុនពេលដាក់បង្គាចិញ្ចឹមត្រូវអនុវត្តដូចខាងក្រោម៖ - ហាលដីស្រែអោយស្ងួត ហើយបាចកំបោរក្នុងកម្រិត ១០ គីឡូក្រាម ក្នុង ១០០ ម៉ែត្រការ៉េ (អាចដាក់ពី ១៥ ទៅ ២០ គីឡូក្រាមសម្រាប់ដីដែលមានជាតិអាស៊ី ស៊ុលហ្វាត)។
- លែងសត្វទាចូលក្នុងស្រែជាច្រើនថ្ងៃ
- ក្នុងកំឡុងពេលដាក់ចិញ្ចឹម ដាក់មងក្នុងប្រឡាយនៃស្រែ ដើម្បីចាប់សត្វចង្រៃ (ស៊ីបង្គា) ដែលប៉ុនប៉ងទៅក្នុងស្រែ ។
៧ ការគ្រប់គ្រង និងថែទាំ
- ការផ្លាស់ប្តូរទឹក គឺជាការសំខាន់ដើម្បីផ្តល់អុកស៊ីសែន ទៅអោយបង្គានិងផ្លាស់ចេញ នូវភាពកង្វក់ដែលមាននៅក្នុងទឹក របៀបនេះគួរយតែអនុវត្តអោយបានពីដងក្នុង មួយខែ។ កត្តាចំបងថែមទៀត គឺទឹកត្រូវបានគេផ្លាស់ប្តូរអោយបានសមស្រប សម្រាប់បង្គាលូតលាស់ និងធំធាត់បានឆាប់រហ័ស។
- ការផ្លាស់ប្តូរទឹកអាចបង្កើនផងដែរនូវកម្រិត PH នៅក្នុងស្រែជាពិសេសទៅលើពិភព ដីអាស៊ីតស៊ុលហ្វាត
- ភ្លឺស្រែគប្បីជួសជុល និងសំអាតជារៀងរាល់ឆ្នាំ។
- បិទរន្ធក្តាមនៅតាមភ្លឺអោយជិត ដើម្បីការពារការហូរច្រោះទឹកចេញ។
- ត្រូវពិនិត្យជាប្រចាំទៅលើសំណាញ់នៅក្នុងបំពង់បង្ហូរចូល និងចេញ។
៨ ការប្រមូលផល
- យើងអាចប្រមូលផលបង្គាគឺ ៥ ទៅ ៦ ខែក្រោយពីប្រមូលផលស្រូវរួច។
- បើកចំហរបំពង់បញ្ចេញទឹកដែលនៅផ្នែកទាបជាងគេ ដើម្បីពង្រីកលើស្រែ និងប្រឡាយអមភ្លឺ។
- ដើម្បីប្រមូលរើសបង្គាដោយដៃនៅលើផ្ទៃស្រែ និងប្រើសំណាញ់អូសនៅតាម ប្រឡាយ។
- ប្រមូលផលតែបង្គាធំៗ (ធំជាង ១៥ ក្រាម ក្នុងមួយក្បាល) ចំពោះបង្គាតូចៗ ត្រូវដាក់ចិញ្ចឹមត្រៀមសំរាប់ចិញ្ចឹមបន្តទៀត។
បញ្ចូលបង្គាតូចៗ ជាបន្ទាន់ទៅចិញ្ចឹមក្នុងហាប់ប៉ា (ស្បៃមុងចិញ្ចឹមកូនបង្គា) ដើម្បីរក្សា បង្គាសម្រាប់ចិញ្ចឹមនៅពេលបន្ត បញ្ចូនបង្គាធំអោយបានឆាប់ទៅអោយអ្នកដែលត្រូវការ ឬរក្សាវាទុកនៅក្នងទឹកកក ធ្វើយ៉ាងនេះអាចរក្សាបង្គាអោយនៅស្រស់ដ៏ដែល។
៩ ការរៀបចំដី ហើយនិងការស្ទូងស្រូវ
- ប្រើបា្រស់ពូជស្រូវក្នុងស្រុក ការស្ទូងគួរតែធ្វើឡើងនៅពេលដែលជាតិប្រៃមានកម្រិត ទាបជាង ៥ Ppt ភាគពាន់។
- ភ្ជួរនិងរាស់អោយបានម៉ត់ចត់ល្អមុននិងស្ទូង។
- ស្ទូងពី ៣០ ទៅ ៤០ ថ្ងៃក្រោពីការសាប
- ដាក់ជីអាម៉ូញ៉ូមស៊ុលហា្វត ៥០ គីឡូក្រាម និងជីលាមកសត្វ ៥ តោនក្នុងមួយហិចតាមុនពេលភ្ជួរ។
- ដាក់ជីអ៊ុយរ៉េបំប៉នលើកទី ២ ចំនួន ៥០ គីឡូក្រាម ក្នុងមួយហិចតា។
- មិនអាចប្រើថ្នាំសំលាប់សត្វល្អិត និងថ្នាំសំលាប់ស្មៅនៅក្នុងស្រែនៃការចិញ្ចឹមបង្គា ជាមួយដំណាំស្រូវបានឡើយ ។
- ប្រើប្រាស់ពូជស្រូវដែលធន់ និងមមាចត្នោត
- លែងទាធំៗ រយៈពេលមួយខែចូលទៅក្នុងស្រែ ដើម្បីអោយស៊ីសត្វចង្រៃជាអាហារ ជាពិសេសពពួកមមាច (មុនពេលដាក់បង្គា)។
នៅក្នុងករណីដែលមិនអាចជៀសវាងបានពីការប្រើប្រាស់ថ្នាំគីមី មុនបាញ់ថ្នាំយើងត្រូវ ពង្រីក ទឹកក្នុងដើម្បីអោយបង្គារត់ចូលទៅនៅក្នុងប្រឡាយរយៈពេលពី ៣ ទៅ ៤ ថ្ងៃ។
ការដាក់ចិញ្ចឹមបង្គានៅរដូវប្រាំង
ដើមចាក និងដើមដូងបង្ហាញអោយដឹងថាតំបន់នោះមានកម្រិតប្រៃតិចជាង ១០ ភាគពាន់ និងដើមកោងកាង បញ្ចាក់អោយដឹងថានៅតំបន់នេះមានកម្រិតជាតិប្រៃច្រើន ជាង ១០ ភាគពាន់ ។
- ក្នុងកំឡុងពេលរដូវប្រាំងដែលមានកម្រិតប្រៃខ្ពស់មិនសមស្របសម្រាប់ដំណាំស្រូវលូត លាស់យើងអាចចិញ្ចឹមបង្គាតែមួយមុខប៉ុណ្ណោះ។
- គេអាចិញ្ចឹមបង្គាទឹកសាបបានបើសិនជាកម្រិតប្រៃមិនខ្ពស់ជាង ១០ ភាគពាន់ ។ គំរោងនៃការចិញ្ចឹម គឺវាប្រហាក់ប្រហែលគ្នា និងការចិញ្ចឹមនៅរដូវវស្សាដែរ ។ នៅ ពេលដែលកម្រិតជាតិប្រៃខ្ពស់ជាង ១០ ភាគពាន់ បង្គាទឹកសាបនិងត្រូវជាក្រិនមិន អាចលូតលាស់បានទេ។
- បង្គាខ្លា និងបង្គាចេក (បង្គាទឹកប្រៃ) អាចត្រូវបានគេចិញ្ចឹមក្នុងស្រែពេលដែល កម្រិតជាតិប្រៃច្រើនជាង ១០ ភាគពាន់ ក្នុងរដូវប្រាំង។
ខ ទំហំកូនបង្គាត្រូវដាក់ ២ ក្រាម ក្នុងមួយក្បាល
គ កម្រិតនៃការផ្តល់ចំណី ២ ទៅ ៣ ភាគរយ នៃទំងន់បង្គា
ឃ រូបមន្តចំណី
- កន្ទក់ ឬចុងអង្ករ ៥០ %
- ម្សៅត្រីកំទិចក្តាម ឬoil cake ៥ ខែ
ច គំរោងការងារផ្សេងៗទៀតប្រហាក់ប្រហែល និងការចិញ្ចឹមបង្គា ទឹកសាបដែរ។
ឯកសារយោង
សាកលវិទ្យាល័យកសិកម្មជាស៊ីមកំចាយមារ
ថ្ងៃខែ មិនា ឆ្នាំ 2006



