| សណ្តែកសៀង I-ស្ថានភាពទូទៅ សណ្តែកសៀងជាប្រភេទដំណាំដែលមានអាយុចំណាស់ តាម បុរេប្រវត្តិបានឲ្យដឹងថា វាមានប្រភពនៅក្នុងតំបន់ខាងកើតនៃភូមិភាគ | ||||||||||||||||||||||||||
ខាងជើងប្រទេសចិន ហើយត្រូវបានគេប្រើប្រាស់នៅតំបន់នោះក្រោយមកវាត្រូវបាន រីករាល ដាលដល់តំបន់អាស៊ីបាស៊ីហ្វិច និងទ្វិបអាមេរិក។ សណ្តែកសៀងប្រភេទនេះស្ថិតនៅក្នុងគ្រួសារ Legumino Sae ឈ្មោះវិទ្យាសាស្ត្រថា Glycinemax Mer ឈ្មោះធម្មតា Soy bean ។ ផលិតផលសណ្តែកសៀង ត្រូវបានគេយកទៅកែច្នៃផលិតចេញជាម្ហូបអាហារ ព្រមទាំង ឱសថ។ល។ តាមការវិភាគរបស់វិទ្យាសា្ថនរបស់ដំណាំបន្លែ អាស៊ីនិង (AVRDC) និងវិទ្យា សា្ថនអន្តរជាតិស្តីពីដំណាំ Legum ICRISAT ឥណ្ឌាបានរកឃើញអត្ថប្រយោជន៍ ផ្នែកម្ហូប អាហារ ដែលមានសារធាតុចិញ្ចឹមក្នុងទំងន់ ១០០ក្រាមគ្រាប់ស្ងួតអាចបរិភោគបានដូចក្នុង តារាងខាងក្រោម : តារាងអាហាររូបត្ថម្ភក្នុងទំងន់ ១០០ ក្រាម បរិភោគបាន
II-បច្ចេកទេសដំាដុះ ១-ការជ្រើសរើសពូជ សណ្តែកសៀងជាដំណាំ ដែលអាចលូតលាស់បានស្ទើរគ្រប់រដូវនៅក្នុងតំបន់ដែលមាន អាកាសធាតុក្តៅ វាជាដំណាំមិនប្រកាន់រដូវ។ សណ្តែកសៀងមាន២ ក្រុមគឺក្រុមលូតលាស់ កំណត់និងក្រុមលូតលាស់មិនកំណត់។ -ពូជលូតលាស់កំណត់ៈ ភាគច្រើន អាយុកាលលូតលាស់ខ្លី បែកមែកមធ្យមកំពស់ ដើមពី៤៥-៧០ស.ម ថ្នំាងញឹកផ្លែនៅតាមថ្នាំងនៃដើមច្រើនជាងមែក ដើមរឹងមិនដួលទុំមិន ប្រះជ្រុះគ្រាប់។ -ពូជលូតលាស់មិនកំណត់: ភាគច្រើនជាពូជអាយុកាលវែងបែកមែកច្រើន ថ្នាំង រង្វើល ស្លឹកធំខ្លី ដើមខ្ពស់ លក្ខណៈជាវល្លិ ផ្លែច្រើននៅតាមមែកហើយរង្វើល។ ពូជសណ្តែក សៀងចែកចេញជា ៣ប្រភេទដូចជាពូជស្រាល ៦៥-៨៥ ថ្ងៃ ពូជកណ្តាលពី ៨៥-១២០ ថ្ងៃ និងពូជធ្ងន់១៥០ ថ្ងៃឡើងទៅ។ ការជ្រើសរើសពូជសណ្តែកសៀងសំរាប់ដំាដុះនៅប្រទេស កម្ពុជាយើងគឺជាប្រភេទពូជស្រាល និងកណ្តាលហើយមានលក្ខណៈសម្បត្តិដូចតទៅ: ធន់ ទ្រំាជំងឺសត្វល្អិត ដើមទាប លូតលាស់កំណត់ផ្លែច្រើននៅដើម ទុំមិនផ្ទុះមិនដួលដើម គ្រាប់ ធំថ្លោស ពេញនិយមលើទីផ្សារ ជាពិសេសគឺមានគ្រាប់ច្រើនក្នុងមួយកួរៗ ២-៣ គ្រាប់។ ជា ធម្មតាក្នុង១០០គ្រាប់មានទំងន់ ៥-៧០ ក្រាមប៉ុន្តែសមស្របក្នុងទីផ្សារគឺទំងន់ ២០-៣៥ក្រាម ក្នុង១០០គ្រាប់។ ក្នុងនោះដែរកាលណា១០០ គ្រាប់ទំងន់លើសពី៣០កា្រមគេចាប់បញ្ចូលទៅ ក្នុងគ្រាប់ធំ ។ ស្ថានីយក្បាលកោះបានរកឃើញពូជថ្មី ២គឺ DT ៨៤ និង AGS ៧៣ ដែរ។ ២-សក្ខខណ្ឌអាកាសធាតុ សណ្តែកសៀងរឹតតែទទួលបានទិន្នផលខ្ពស់វាត្រូវការសីតុណ្ហភាពសមស្របគឺចន្លោះ ពី ២២oc-៣០ oc និងសីតុណ្ហភាពខ្ពស់ជាង ៣២ oc មធ្យមប្រចាំថ្ងៃធ្វើឲ្យការដាក់គ្រាប់មិន បានល្អ។ នៅប្រទេសកម្ពុជារដូវដែលសមស្របក្នុងការដំាដុះគឺអាស្រ័យទៅតាមតំបន់ដូចជា តំបន់ខ្ពង់រាប ភ្នំ គេច្រើនចាប់ផ្តើមដំានៅចុងខែកក្កដាឬដើមខែសីហារីឯតំបន់ទំនាប ទន្លេ មេគង្គ ច្រើនតែនៅរដូវរំហើយចាប់ពីខែតុលាវិច្ឆិកា។ ប៉ុន្តែមានវាលរាបមួយចំនួនគេដាំប្រភេទ ពូជស្រាលមុនពេលស្ទូង នៅក្នុងខែឧសភា។ ៣-ការជ្រើសរើស និងរៀបចំដី សណ្តែកសៀងមានកំរិតធន់ទ្រំាទៅនឹងដីអាស៊ីតជាងសណ្តែកបាយ ឬសណ្តែកឯទៀត កាលណាដីមាន កំរិត PH ចន្លោះ៥,៥-៦,0 ក្រោយពីការដំាសណ្តែកសៀងបាន ១-២រដូវ វា ធ្វើឲ្យ PH កាន់តែកើនឡើងបាន យ៉ាងឆាប់រហ័សចន្លោះពី ៦,0-៦,៥ហើយធ្វើឲ្យទិន្នផលកាន់ តែកើនឡើងជាលំដាប់ដែរ។ ដូចនេះដីដែលឆ្លើយតប ទៅនឹងដំណាំនេះភាគច្រើនគឺប្រភេទ ដីស្បាយខ្សាច់ ដីឥដ្ឋមធ្យម ឬ កីកាកសំណល់ភ្នំភ្លើង។ ប៉ុន្តែវាមិនលូតលាស់ល្អលើប្រភេទដីឥដ្ឋធ្ងន់ ព្រោះវាមានសភាពល្អិតខ្លាំងជ្រាបទឹកមិន រហ័សព្រោះគ្រាប់សណ្តែកមិនធន់ទ្រាំទៅនឹងសំណើមដីខ្ពស់នៅពេលដាំ ហើយមិនធ្វើឲ្យ គ្រាប់អាចដុះបានល្អពេល សំណើមដីមិនគ្រាប់គ្រាន់ សីតុណ្ហភាពដីប្រែប្រួលខ្លាំង។ ដី ដែលសំបូរដោយសារធាតុសរីរាង្គ ធ្វើឲ្យវាដុះលូតលាស់បានរហ័សសំបូរដោយកំពកឫស សារធាតុទាំងនោះមានអាសូត(N) ផូស្វ័រ(P) ប៉ូតាស្យូម(K) កាល់ស្យូម(Ca) ម៉ាញេស្យូម(Mg) ដែក (Fe) និងស្ព័ន់ធ័រ (S) មិនតែប៉ុណ្ណោះ ទិន្នផលសណ្តែកសផងកាន់តែកើនឡើង។ សណ្តែកសៀងអាចស្រូបយកជីជាតិពីដីបានខ្លាំងជាងសណ្តែកបាយ ព្រោះប្រព័ន្ធឫសអាច លូតលាស់ទៅក្នុងជំរៅដីជាង ១សម ប៉ុន្តែ ឫសដែលមានលទ្ធភាពបង្កើតកំពកឫសច្រើនគឺ ស្ថិតក្នុងស្រទាប់លើជំរៅ ១០-១៥ សម។ ដូចនេះដើម្បីឲ្យការដាំដុះទទួលបានលទ្ធផលល្អ ការរៀបចំដីវាជាផ្នែកមួយយ៉ាងសំខាន់ គឺភ្ជួររាស់ឲ្យបានជ្រៅ និងច្រើនលើកធ្វើឲ្យដីម៉ត់ រក្សា សំណើមបានល្អ បង្កឲ្យការដាំដុះរបស់គ្រាប់ស្មើគ្តាល្អ គ្រាប់សណ្តែកសៀងងាយរងឥទ្ធិពល របស់កំដៅ និងសំណើមក្រោយពីរយៈពេល ៥-៦ ថ្ងៃ ករណីដីផ្តល់សំណើមមិនគ្រប់គ្រាន់ ធ្វើឲ្យគ្រាប់ពូជដុះផ្សិតមិនអាចដុះពន្លកបាន។ ៤-ការដាំដុះ ការដាំសណ្តែកសៀងត្រូវមានការប្រុងប្រយ័ត្នជាងដំណាំសណ្តែកបាយដូចជាការ ពិនិត្យសំណើមដីជាមុន ហើយគ្រាប់ពូជត្រូវដាក់ហាលថ្ងៃឲ្យក្តៅមុនពេលយកទៅដាំ។ គេ អាចដាំដោយម៉ាស៊ីនទំនើបដោយប្រចន្លោះ ជួរ ៤០-៥០ សម ចន្លោះគុម្ព៣០សម ២-៣ស.ម តែនៅប្រទេសកម្ពុជាគេដាំតាម២របៀបគឺ : របៀបដាំជាជួរ: គឺដាំតាមបណ្តោយខ្សែបន្ទាត់ប្រើ ចន្លោះជួរ៤០-៥០ស.ម ចន្លោះគុម្ព ៣០-៤០ ស.ម ៣-៤ស.មគ្រាប់ក្នុង១គុម្ព តែពូជលូតលាស់មិនកំណត់ចន្លោះជួរ និងគុម្ព ៥០ស.ម X ៣០ ស.ម២-៣គ្រាប់ក្នុង១គុម្ព តែពូជលូតលាស់មិនកំនត់ចន្លោះ និងគុម្ព ៥០ ស.ម X ៤០ ស.ម ៣-៤ គ្រាប់ក្នុង១គុម្ព។ របៀបដាំលើករង: ទទឹងរង ១០០ស.ម កំពស់រង ២៥-៣០ ស.ម ដាំ ២ជួរក្នុងមួយរង ចន្លោះជួរ ៥០ ស.មចន្លោះកុម្ព ១៥-២០ ស.ម រក្សាទុក ១-២ ដើម ក្នុងមួយគុម្ព ការដាំតាម របៀបនេះងាយស្រោចស្រពដោយបញ្ចូលទឹកតាមចន្លោះជួរពេលជួបការរាំងស្ងួត ភាគច្រើន ទៅតំបន់ដែលមានប្រភពទឹក។ ដើម្បីដាំដុះលើផ្ទៃដី ១ហ.ត គេប្រើគ្រាប់ពូជជាមធ្យម ៦៥-៧០ គ.ក្រចំពោះគ្រាប់ដែលមានទំងន់ ២០-២៥ក្រាមក្នុង ១០០គ្រាប់។ ក្រោយពីដាំ ភ្លាមគេយកថ្នាំប្រឆាំងនឹងគ្រាប់ស្មៅឈ្មោះ Alachlor មកលាយទឹកបាញ់ឲ្យសព្វក្នុងចំការ កំរិត ៧០ CC ក្នុង ២០លីត្រទឹក។ ៥-ការស្រោចស្រព សណ្តែកសៀងជាដំណាំមួយត្រូវការទឹកជាមធ្យោម។ សេចក្តីត្រូវការទឹកចែកចេញជា ៣វគ្គៈ -វគ្គដំណុះ និងលូតលាស់ដើមស្លឹក វាត្រូវការសំណើមជាមធ្យមហើយថេរល្អបរិមាណ ទឹក ៥,៥-៦,០ ម.មក្នុង១ថ្ងៃសំណើមដីពី៦០-៦២% ។ -វគ្គចេញផ្កា និងដាក់គ្រាប់ជាវគ្គមួយដែលមិនអាចខ្វះបានកាលណាសំណើមមិនគ្រាប់ គ្រាន់ធ្វើឲ្យជ្រុះផ្កាការបង្កកំណើតយឺត ដាក់គ្រាប់មិនពេញ គ្រាប់ស្ពៀតច្រើន បរិមាណទឹក ៧,៦ម.ម ភាគរយសំណើមចន្លោះពី ៧០-៧៨% -វគ្គកួរចាស់ និងទុំ វគ្គនេះសេចក្តីត្រូវការទឹកកាន់តែថយចុះបន្តិចម្តងៗ នៅពេលដើម ស្លឹកផ្លែប្រែពណ៌ បៃតងខ្ជីទៅពណ៌ស្ករ ឬ ពន៌ដី (បៃតងប្រផេះ) ពេលនោះសណ្តែកសៀង លែងត្រូវការសំណើមដី។ ដូចនេះការស្រោចស្រព ត្រូវធ្វើឡើងក្នុងវគ្គដុះពន្លកលូតលាស់ដើម ស្លឹកនិងជាពិសេស វគ្គចេញផ្កា និង បង្កើតកួរក្នុងករណីជួបការរាំងស្ងួត។ ការបញ្ចូលទឹកតាមចន្លោះជួរធ្វើឡើង ១-២លើកក្នុងមួយសប្តាហ៍ទៅតាមប្រភេទដី និងអាកាសធាតុ។ ៦-ការជ្រំជ្រួយដី ប្រយើជន៍នៃការជ្រំជ្រួយដីគឺធ្វើឲ្យស្មៅបន្ថយការលូតលាស់ បំបាត់ជម្រកជម្ងឺសត្វល្អិត និងការប្រកួតប្រជែង។ ធ្វើឲ្យដីធូរបង្កឲ្យដីមានសំណើមល្អ សម្រួលដល់ការដុះលូតលាស់ នៃប្រព័ន្ធឫសជញ្ជក់និងការបង្កើតកំពកឫស ព្រោះកំពកឫសសណ្តែកសៀងច្រើនផ្ទុកដោយ បាក់តេរីមានប្រយើជន៍ របៀបជ្រំជ្រួយដី គឺត្រូវជ្រំឲ្យផុសស្រទាប់លើហើយកកាយប្រមូល ដីពូនគល់សណ្តែកក្រោយពីដាំបានពី១៥-២០ ថ្ងៃ។ គេអាចធ្វើឡើងដោយសម្ភារៈខុសៗគ្នា ដូចជាម៉ាស៊ីនពូនគល់ ចបជំរះ ទៅតាមលទ្ធភាពដែលអាចធ្វើបាន ៧-ការដាក់ជី ដើម្បីផលិតគ្រាប់ស្ងួតទំងន់ ១០០០គ.ក្រ សណ្តែកសៀងត្រូវស្រូបយកសារធាតុសំខាន់ ៗពីដីមានៈ -សារធាតុអាសូត(N) ចំនួន ៨០គ.ក្រ ប៉ុន្តែក្នុងចំនួន ៨០គ.ក្រ នេះផ្តល់ដោយការស្រូប យកពីបរិយាកាស តាមបាក់តេរី Rhyzobium ចំនួន៥០% និងផ្តល់ដោយដី ៥០%។ -សារធាតុផូស្វ័រ (P) ស្រូបយកពីដីផ្ទាល់មានបរិមាណពី ៨០-៩០គ.ក្រ។ -សារធាតុប៉ូតាស្យួម (K)ស្រូបយកពីដីផ្ទាល់មានបរិមាណពី៧៥-៨៥គ.ក្រ។ ដូចនេះការប្រើប្រាសជីអាស្រ័យទៅតាមប្រភេទដី និងពូជ តំបន់តាមមាត់ទន្លេ គេប្រើ ជី១៥-១៥-១៥ ចំនួនពី២០០-២៥០ គ.ក្រ បានមុនពេលដាំហើយរាស់លុបលផ្ទៃដី ១ហត។ ដីវាលទំនាបមួយចំនួន គេបាចជី១៥-១៥-១៥ ចំនួន ១៥០ គ.ក្រ មុនពេលដាំនិងពេលចេញ ផ្កា បន្ថែមជីអ៊ុយរ៉េ ៧០គ.ក្រ លើផ្ទៃដី១ហត។ III-អំពីជំងឺ និងសត្វល្អិត ១-អំពីជំងឺ និងវិធានការការពារ ជារៀងរាល់ឆ្នាំ នៅក្នុងតំបន់ជាច្រើននៃទ្វីបអាស៊ីនិង អាហ្រ្វិក តែងតែរងការបំផ្លាញ ដោយជំងឺសំខាន់ៗ ៣យ៉ាងគឺ : -ជំងឺច្រេះស្លឹក បណ្តាលមកពីមេរោគ Cercospora spp ជំងឺនេះកើតនៅក្នុងលក្ខខណ្ឌ ក្តៅសើម ជាពិសេសនៅរដូវផ្លៀង ក្រោយពីសណ្តែកសៀងមានអាយុ៤៥ថ្ងៃលើងទៅដំបូង សង្កេតឃើញមានចំណុចពណ៌ត្នោតតូចៗ លើផ្ទៃស្លឹក បន្ទាប់មកចំណុចនោះកើតតកាន់តែ ច្រើនលើងៗ ហើយរីករាលដាលពេញផ្ទៃស្លឹក បន្ទាប់មកវាប្រែពណ៌ទៅជាពណ៌ច្រេះហើ ស្ងួតព្រមទាំងជ្រុះ ពេលសណ្តែកកំពុងបង្កបង្កើតកួរ ឬដាក់ទឹកដោះធ្វើ ឲ្យសណ្តែកទុំមុន អាយុបាត់បង់ទិន្នផលយ៉ាងច្រើន។ -ជំងឺផ្សិតម្សៅលើ ដើម ផ្លែ បណ្តាលមកពីមេរោគ ២យ៉ាង Erysiphe Cichoracearum និង Sphoerotheca fuliginea ។ លក្ខខណ្ឌកកើតច្រើននៅរដូវត្រជាក់ស្ងួតដំបូងលេចចេញ នូវចំណុចម្សៅគ្រាប់ៗលើស្លឹក ក្រោយមកចំណុចនេះកាន់តែច្រើនឡើងពេញលើផ្ទៃស្លឹក ហើយម្សៅកាន់តែក្រាស់ បន្ទាប់មកហុយពេញចំការពេលមានខ្យល់បក់។ រយៈពេល១ អាទិត្យស្លឹកសណ្តែកប្រែទៅជាពណ៌ត្នោតហើយស្ងួត ជ្រុះធ្វើឲ្យបាត់បងទិន្នផលយ៉ាងខ្លាំង។ -ជំងឺវីរុស ឬសណ្តែកបួស វិរុស វាបណ្តាលមកពីមេរោគក្រុម Mosaie ។ មេរោគនេះមាន លទ្ធភាពជាប់មកជាមយយគ្រាប់ពូជពីមេបា បន្ទាប់មកសត្វល្អិតជាភ្នាក់ងារធ្វើការចម្លងពី ដើមមួយទៅដើមមួយបានយ៉ាងរហ័សដូចជាំ Thrip opper ឬ Aphid ។ ជំងឺនេះអាចកើតលើ ស្លឹកធ្វើឲ្យស្លឹកសណ្តែក ពណ៌ លឿងនិងកើតលើកួរធ្វើឲ្យកួរសណ្តែកមិនដាក់គ្រាប់ជំងឺប្រភទ នេះអាចធ្វើឲ្យប៉ះពាល់ដល់ទិន្នផលសណ្តែកយ៉ាងខ្លាំងជាងជំងឺឯទៀត។ វិធានការការពារ និងកំចាត់ គឺជ្រើសរើសរដូវ ប្តូរមុខដំណាំ បំបាត់ជំរក (Host Range) កាឲ្យមានចន្លោះជួរនិងគុម្ពត្រឹមត្រូវ ជ្រើសរើសពូជធន់ ករណីជំងឺផ្សិត គេយកគ្រាប់ពូជមក លាយនឹងថ្នាំផ្សិតមុនពេលដាំ និងលាយទឹកបាញ់ ៥-៧ថ្ងៃម្តពេលពិនិត្យឃើញរោគសញ្ញា លេចឡើងដូចជាថ្នាំ Mancozeb. Orthocid. Zineb កំរិត២,៥គ.ក្រក្នុងមួយហត។ ចំពោះជំងឺ បួសត្រូវដកដើមដែលរបួសនោះយកមកដុតចោល ហើយបាញ់ថំា្នកំចាត់សត្វល្អិតជាភ្នាក់ ងារចម្លងឲ្យទាន់ពេលវេលា។ ២-អំពីសត្វល្អិតសំខាន់ៗ និងវិធានការការពារ មានសត្វល្អិតចង្រៃជាច្រើនប្រភេទដែលបំផ្លាញសណ្តែកទាំងស្លឹក ដើម ផ្កា ផ្លែនិងគ្រាប់។ -ដង្កូវហ្វូង Armyworm Spodoptera spp -លំដាប់ Lepidoptera , គ្រួសារ Noctuide មេអំបៅពងដាក់លើផ្ទៃស្លឹកមានស្បៃពណ៌ទឹក ប្រាក់គ្របការពារពង មេអំបៅមួយអាចពងពី២៥-៥០០ពង រយៈពេល៣ថ្ងៃវានឹងញាស់ហើយ ចាប់ផ្តើមស៊ីបំផ្លាញ ។ វគ្គជាដង្កូវមាន ២០-៤៦ថ្ងៃហើយដឹកឌឿ ៨-១១ ថ្ងៃ សរុបវដ្តជីវិត មាន៣០-៦០ថ្ងៃ ដង្កូវប្រភេទនេះស៊ីស្លឹក ផ្កាកួរខ្ចីៗ មានលក្ខណៈជាហ្វូង។ -ដង្កូវកាត់ដើម Black cutworm Agrotis ipsilon លំដាប់ Lepidotera គ្រួសារ Noctuidae មេអំបៅពងដាក់លើស្មៅ ឬស្លឹកដំណាំ រយៈពេល ២ថ្ងៃទៅ២អាទិត្យ ទើបញាស់អាស្រ័យ ដោយលក្ខខណ្ឌធាតុអាកាស និងចំណីអាហារ។ដង្កូវអាចបន្សំាខ្លួនបាន ២អាទិត្យ ទៅ ៥ខែ ដឹកឌឿបន្សំាជីវិតនៅក្នុងដីរយៈពេលពី១-៨ អាទិត្យ។វាបំផ្លាញដោយកាត់ដើមសណ្តែកក្នុង វគ្គដុះពន្ល និងលូតលាស់ដំបូង។ -ដង្កូវស៊ីរូងកួរ Bean podbore Marucatestulalis លំដាប់ Lepidoptera គ្រួសារ Pyralide មេអំបៅពងដាក់លើស្នែងផ្កា ឬស្លឹកក្បែរទងផ្កា ពេលខ្លះរាយប៉ាយពេលខ្លះផ្តុំគ្នា។ ក្រោយ ពីពងរយៈពេល២-៤ថ្ងៃវា និងញាស់ក្រោយពីញាស់ហើយវាចោះស៊ីផ្កា ឬួរសណ្តែកខ្ចីៗមាន រយៈពេល ១០ថ្ងៃក្រោយពីបញ្ចប់វគ្គជាដង្កូវវាក្លាយទៅជាដឹកឌឿនៅក្នុងកួរ ឬរមូរ ស្លឹកចំនួន ៦ថ្ងៃ ក្រោយមកវាញាស់ទៅជាមេអំបៅវិញ។ វដ្តជីវិតសរុបរបសប់វាមាន ១៨-២០ថ្ងៃ។ លក្ខខណ្ឌដែលធ្វើឲ្យវាកើត និងបំផ្លាញជាលក្ខណៈធ្ងន់ធ្ងរគឺនៅរដូវក្តៅ ចាប់ពីខែកុម្ភៈដល់ ខែមិថុនាប្រទេសកម្ពុជា។ -ស្រឹងខ្លួនវែង ឬស្រឹងពណ៌ត្នោត លំដាប់ Hemiptera គ្រួសារ Coredae។ មេចំណាស់ របស់ស្រឹងពងដាក់លើដើម ស្លឹក ទងផ្កាឬលើកួរមានលក្ខណៈរាយៗក្រោយពីពងរយៈពេល ៥-៧ថ្ងៃវានឹងញាសហើយចោមជញ្ជួកកួរសណ្តែករយៈពេលៗអាទិត្យ វាបានសកចូលទៅ ដំនាក់កាលទី២ លក្ខណៈបំផ្លាញដដែល ប៉ុន្តែមិនផ្តុំគ្នារយៈពេល១អាទិត្យ វាក៏បានសកចូល ទៅមេចំណាស់ដំណាក់កាលទី៣ ។ រយៈពេលនៃមេចំណាស់មានរហូតដល់ ៣-៤ខែ ការ បំផ្លាញរបស់វាគឺធ្វើឲ្យគ្រាប់សណ្តែកសៀង ករណីផលិតពូជធ្វើឲ្យគ្រាប់ពូជដុះខ្សោយនៅ ជំនាន់បន្ទាប់។ -ស្រឹកបៃតង ឬ ស្រឹងខ្លួនខ្លី លំដាប់ Hemiptera គ្រួសារ Pentatomidae ។ មេស្រឹងតែង ពងដាក់លើដើម ស្លឹក លក្ខណៈតំរៀបជួរផ្តុំគ្នា រយពេល២-៣ថ្ងៃវាញាស់ ក្រោយពីញាស់ ហើយវាបន្តសកចំនួន៥ដំណាក់កាលក្នុងរយៈពេល១៥-៣៣ ថ្ងៃ។ -ចៃបៃតង -លំដាប់ Homopter -គ្រួសារ Aphididae មេរបស់ចៃបង្កើតហ្វូងចៃបានយ៉ាងច្រើក្នុង ១ឆ្នាំៗនៅតំបន់អាកាស ធាតុក្តៅ។មេមួយឲ្យកំណើតកូនចៃងបានជាមធ្យមក្នុង១ថ្ងៃគឺ ១៥កូនចៃ ។ សរុបអាយុកាល របស់វាគឺបាន២ខែ។ ទាំងកូនញាស់និងមេចំណាស់អាចបំផ្លាញដំណាំដោយជញ្ជក់ជា ក្រុមៗ។ ក្រោយពីបំផ្លាញ ធ្វើឲ្យដំណាំទទួលរងនូវប្រភេទជំងឺវីរុស គេអាចដឹងអំពីវត្តមាន ចៃនៅក្នុងចំការដំណាំដោយសារក្រុមស្រមោច ដែលទៅចោមជញ្ចក់យកទឹកដមសំណល់ ពីចៃ។ -មម៉ង់ជញ្ជក់សណ្តែក លំដាប់ Thysanoptera គ្រសារ Thripidae ទ្រីពប្រភេទនេះខុស ពីទ្រីពពង បញ្ចូលទៅក្នុងជាលិកានៃស្លឹកសណ្តែក បន្ទាប់មកញាស់មកវាចាក់នឹង មាត់ ហើយជញ្ចក់ជាពិសេសស្លឹកខ្ចីៗនឹងផ្កាសណ្តែកធ្វើឲ្យស្លឹកសណ្តែក ក្រោយមកបន្តសក ចំនួន៤ លើកទៅជាមមាចវដ្តជីវិតសរុបមាន១១-១៧ថ្ងៃ វាជាភ្នាក់ងារចម្លងវីរុសបានច្រើន ប្រភេទ។ -ខ្មតស៊ីគ្រាប់ពូជ Bruchid Callosobruchus chinensis លំដាប់ Coleoptera គ្រសារ Bruchidae ។ មេខ្មួតញីពងដាក់លើកួរសណ្តែកទុំដោយបញ្ចូលពងទៅក្នុងគ្រាប់ សណ្តែក ឬពងដាក់គ្រាប់សណ្តែក ក្រោយពេល ប្រមូលផល។ វដ្តជីវិតមានរយៈពេល ១ខែ រតិចជាង ប៉ុន្តែវាអាចបន្តជំនាន់របស់វាបានច្រើនដង់ក្នុងមួយឆ្នាំ។ វិធានការការពារ និងកំចាត់ ដើម្បីការពារ និងកំចាត់សត្វល្អិត គេអនុវត្តបានច្រើនវិធីសាស្ត្រដូចជា ការជ្រើសរើស រដូវ រៀបចំដីឲ្យបានល្អដាំតាមបច្ចេកទេស (គុម្ព-ជួរ) កំចាត់ស្មៅជ្រើសរើសពូជធន់ទ្រាំ។ IV-ការប្រមូលផល ការប្រមូលផលសម្រាប់ទុកពូជ និងផលិតកម្មមានការខុសគ្នាគឺៈ នៅក្នុងចំការទាំងមូល គេត្រូវកំណត់ផ្ទៃដីជាក់លាក់មួយសម្រាប់ច្រូតធ្វើពូជដូចនេះ ពេលសណ្តែកចេញផ្កា គប្បីធ្វើការជម្រើសតាមលំដាប់លំដោយដូចជាៈ ដកចោលដើមកើត ជម្ងឺ ដើមដែលមានលក្ខណៈខុសគេពណ៌របស់ផ្កា កម្ពស់ដើមទម្រង់ស្លឹក ពណ៌ដើមស្លឹក កាលណាលេចចេញនូវភាពប្លែកត្រូវដកចោល។ ក្នុងដំណាក់កាលទុំនៃកួរ ជម្រើសម្តង ទៀតពេលអាយុកាលទុំស្មើគ្នា ពណ៌កួរទុំ ទម្រង់គ្រាប់ពណ៌ស្លឹកដើមខុសប្រភេទត្រូវដក ចោល បន្ទាប់មកច្រូតយកដើមមកហាលថ្ងៃឲ្យស្ងួត(មិនត្រូវពន្យារពេលក្នុងការសម្រិត សម្រាំងគ្រាប់ពូជឡើយ) វាយថ្នមៗបំបែកសំបក សំអាតគ្រាប់ព្រមទាំងបន្តការហាលរយៈ ពេល ២-៣ថ្ងៃ និងជម្រើសយកគ្រាប់សុទ្ធម្តងទៀតកឺយកគ្រាប់មានលក្ខណៈឯកសណ្ឋាន ទើបដាក់បាន។ ២-របៀបប្រមូលផលលក្ខណៈផលិតកម្ម នៅពេលសណ្តែកទុំ ៨៥% ត្រូវច្រូតដើមសណ្តែកមកដាក់ហាលថ្ងៃឲ្យស្ងួតរយៈពេល ២-៣ ថ្ងៃ បន្ទាប់មកវាយសម្រាំងយកគ្រាប់ ព្រមទាំងសំអាតដោយជ្រើសយកចេញនូវគ្រាប់ ស្អុយ ឬដង្កូវស៊ីហើយបន្តការហាលរយៈពេល១ថ្ងៃបន្តទៀត ដើម្បីឲ្យសំណើមគ្រាប់ស្ថិតក្នុង កម្រិតស្តង់ដាជាក់លាក់ ១៤-១៥% ទើបទុកបាន ។ អាយុកាលនៃការប្រមូលផលទៅតាម ប្រភេទពូជ ពូជស្រាលជាមធ្យម៧០ថ្ងៃ ពូជកណ្តាល ៨៥-៩០ ថ្ងៃនិងពូជធ្ងន់ ១១០-១២០ថ្ងៃ ក្រោយដាំ។ ជាទូទៅទិន្នផលសណ្តែកសៀងក្នុងទ្វីអាស៊ី ជាពិសេសអាស៊ីខាងកើតទិន្នផល មធ្យម១០៧៣គ.ក្រ/១ហត។ ចំពោះពូជថ្មីដែលទើបជម្រើសបានដូចជា DT ៨៤ និង AGS ៧៣ ទទួលទិន្នផលមធ្យម ១៤៥០ គក្រ/ហត។
| ||||||||||||||||||||||||||
News World
គេហទំព័រស្ថានីយ៍វិទ្យុនិង សារពត៌មាន
- សារពត៌មានព្រៃនគរ
- វិទ្យុអេប៊ីស៊ី អូស្រ្តាលី
- វិទ្យុអាស៊ីសេរី
- វិទ្យុសំលេងសហរដ្ឋអាមេរិក
- វិទ្យុសំលេងប្រជាធិបតេយ្យ
- វិទ្យុសំលេងកម្ពុជាក្រោម
- វិទ្យុសំបុកឃ្មុំសំលេងប្រជាពលរដ្ឋ
- វិទ្យុបារាំំងជាខេមរភាសា
- វិទ្យុខ្មែរពិភពលោក
- ភ្នំពេញប៉ុស្តិ៍
- ភ្នំពេញដេលីញូវ
- ពត៌មានទាន់ហេតុការណ៍
- ពត៌មានដើមអំពិល
- តាមដានពត៌មានរាល់ថ្ងៃ
- កោះសន្តិភាព
- កាសែតខ្មែរ
- ការកាត់ទោសខ្មែរក្រហម
- កម្ពុជាដើម្បីភាពស្អាតស្អំ
គេហទំព័រស្ថាប័នរដ្ឋាភិបាល និង ក្រៅរដ្ឋាភិបាល
- អាយរីជ
- អង្គការក្រៅរដ្ឋាភិបាល
- អគ្គនាយកដ្ឋាននគរបាលជាតិ
- សាលាក្រុងភ្នំពេញ
- សារមន្ទីរជាតិ
- សម្តេចព្រះមហាវិរក្សត្រ នរោត្តម សីហនុ
- សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
- សមាគមអាដហុក
- រាជរដ្ឋាភិបាលកម្ពុជា
- ភាសាសញ្ញាខែ្មរ
- ទំព័រលឿងកម្ពុជា
- ទីស្តីការគណ:រដ្ឋមន្ត្រី
- ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់
- ក្រសួងសេដ្ឋកិច្ច
- ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
- ក្រសួងមហាផ្ទៃ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងទេសចរណ៍
ស្តាប់បទចម្រៀងពេញនិយមពិរោះៗ
Archive
Followers
6:31:00 AM
សណ្តែកសៀង
Tuesday, December 20, 2011
6:18:00 AM
ដំណាំល្ពៅ
| ដំណាំល្ពៅ I.ស្ថានភាពទូទៅ ល្ពៅជាប្រភេទដំណាំបន្លែម្យ៉ាងដែលដុះលូតលាស់នៅលើពីភព លោកជាច្រើនពាន់ឆ្នាំកន្លងមកហើយម្យ៉ាងទៀតវាក៏ត្រូវបានគេប្រើ | ||||||||||||||||||||||||||||||||||||||||||||||||||
ប្រាស់ជាបន្លែដ៏មានប្រជាប្រិយភាពនៅក្នុងជីវភាពប្រចាំថ្ងៃ។ គេបានបែងចែកល្ពៅជាពីរ ប្រភេទគឺៈ - ល្ពៅផ្លែទ្រមៀច - ល្ពៅផ្លែវែងឬ ល្ពៅទ្រូ យោងតាមលទ្ធផលវិភាគក្នុងឆ្នាំ១៩៧២ ដោយអង្គការ FAO និងនាយកដ្ឋានអប់រំ សុខភាពសាធារណៈនៃសហរដ្ឋអាមេរិ នៅលើផ្នែកប្រើប្រាស់ជាបន្លែក្នុងទម្ងន់១០០g ដែល អាចបរិភោគបានមានក្នុងតារាងខាងក្រោមៈ តារាអាហារូបត្ថម្ភទម្ងន់ ១០០g បរិភោគបាន
ក្រៅពីនេះវាមានសារធាតុរ៉ែ និងវីតាមីនជាច្រើនទៀតដូចជា វីតាមីនB ជាពិសេសគឺប្រភព វីតាមីនA ល្ពៅអាចដុះលូតលាស់បានពីតំបន់វាលទំនាបរហូតដល់ខ្ពង់រាប។ ក្នុងករណី សីតុណ្ហភាពសមស្របធ្វើឲ្យបរិមាណផ្កាឈ្មោល និងបរិមាណផ្កាញីមានអត្រាប្រហែលគ្នា ការរោយលំអងពីកេសរឈ្មោលទៅកេសរញីបានលឿន ធ្វើឲ្យការបន្តពូជប្រព្រឹត្តទៅបាន ល្អ។ ម្យ៉ាងវិញទៀតដំណាំប្រភេទនេះមិនទាមទារនូវសក្តានុភាពនៃជីជាតិដីខ្លាំងក្លានោះ ឡើយ គេចាត់បញ្ចូលទៅក្នុងក្រុមធន់ទ្រាំ នឹងដីអាស៊ីតវាអាចដុះលូតលាស់បានលើដីដែល មាន PH 5,5-7,0 ហើយជ្រាបទឹកបានល្អ វាមិនទាមទារនូវអត្រាសំណើមខ្ពស់ដូចដំណាំ ឯទៀតប៉ុន្មានទេ ពីព្រោះថាបើសំណើមកើនឡើងធ្វើឲ្យងាយនឹងកើតជម្ងឺផ្សេងៗនៅលើដើម និតស្លឹក ។ II.បច្ចេកទេសដាំដុះ ១,ការច្រើសរើសពូជ នៅក្នុងវិស័យដាំដុះពូជជាកត្តាសំខាន់ជាងគេដូចនេះការជ្រើសរើសពូជត្រូវអនុលោម ទៅតាមលក្ខណៈសំខាន់ៗដូចខាងក្រោមៈ ក.អំពីប្រភេទពូជៈ ពូជល្ពៅដែលប្រជាកសិករកំពូងធ្វើការដំាដុះមាន ៤យ៉ាងគឺៈ ល្ពៅក្អែកៈ សំបកមានពណ៌ខ្មៅ ផ្លែមូលទ្រមៀចតូច សាច់ពណ៌លឿងចាស់ហើយ ក្រាស់ គ្រាប់តូចៗមូលៗសាច់ល្អិត ពូជនេះផ្លែច្រើនក្នុងមួយដើមៗវាមានទងផ្លែតូចខ្លី ស្លឹក តូចចល្អិត ហើយមានរោមច្រើន គេឲ្យឈ្មោះថាល្ពៅភ្នំ។ ប្រភេទពូជនេះធន់ទ្រំាគេអាចដាំ នៅរដូវភ្លៀងបាន ព្រោះវាធន់ទ្រាំទៅនឹងអាកាសធាតុក្តៅ ហើយមានអាយុកាលលូតលាស់ ខ្លី។ ល្ពៅព្នងៈ សំបកពណ៌ប្រផេះធម្មតា ផ្លែតូចទ្រមៀចទងធំៗកទងធំៗ កទងវែង ដើម តូចល្អិត ថ្នាំងរង្វើល ស្លឹកតូចមូលរោមស្តើងហើយទន់ ស្លឹកបៃតងខ្ចី សាច់ហាប់ណែន ពណ៌លឿង ប៉ុន្តែផ្អែម គ្រាប់តូចសំប៉ែតសាច់មានសរសៃបន្តិច។ ពូជនេះភាគច្រើនដាំនៅ តំបន់ ខ្ពងរាបនិងវាលរាប ហើយនៅរដូវវស្សាវាធន់ទ្រាំរទៅនឹងអាកាសធាតុក្តៅ គេហៅថា ល្ពៅល្អិត ឬល្ពៅព្នង។ -ល្ពៅទ្រូង ឬល្ពៅហាបៈ ពូជនេះមានស្លឹកធំ ដើមធំថ្លោស ទងស្លឹកវែងៗ ស្លឹកធំ មូល ត្រវែង ហើយស្តើងពណ៌បៃតងខ្ចី ផ្លែរង្វើលធំសាច់ស្តើង សំពកពណ៌ប្រផេះខ្លះមូលទ្រវែង ស្រួចក្បាល ស្រួចកន្ទុយ សាច់ពណ៌លឿងភាវ ហើយមានសរសៃច្រើន មិនហាប់ មិន ស្អិត ហើយមានជាតិផ្អែមទាប គ្រាប់របស់វាធំសំប៉ែត វែង។ ពូជប្រភេទនេះគេច្រើនតែដាំនៅតាម តំបន់វាលទំនាប និងរដូវទឹកសំរក ព្រោះវាមិនធន់ទ្រាំ នឹងអាកាសធាតុក្តៅ។ ខ. លក្ខខណ្ខនៃការជ្រើសរើស ការជ្រើរើសពូជ សម្រាប់ការដាំដុះត្រូវគិតពីលក្ខណៈសំខាន់ៗដូចតទៅៈ -ពូជបង្កាត់ពូជ Hybrid F1 ជាពូជដែលផ្តលទិន្នផលខ្ពស់ -ពូជបង្កាត់សេរី OPV ឬពូជប្រពៃណីអាចទុកបន្តពូជទៅជំនាន់ក្រោយទៀតប៉ុន្តែកំរិតទិន្នផលទាបជាងពូជបង្កាត់ ។ ជាពិសេសគឺពូជដែលផ្តល់ទិន្នផលខ្ពស់ សមស្របតាមតំបន់ ធន់ទ្រាំនឹងជម្ថឺសត្វល្អិត បំផ្លាញ ពេញនិយមនៃការប្រើប្រាស់ រីឯគ្រាប់ពូជមានសុខភាពល្អ គ្មានជម្ងឺ និងសត្វល្អិត បំផ្លាញ ភាគរយនៃដំណូះគ្រាប់លើសពី៨០% ។ ២.ការរៀបចំដី ល្ពៅអាចឆ្លើយតបទៅនឹងដីស្ទើរគ្រាប់ប្រភេទ ប៉ុន្តែដីដែលមានជីជាតិទាបធ្វើឲ្យល្ពៅ ឆាប់ងាប់ដើម។ ប្រភេទដីដែលអំណោយោលដល់ដំណាំល្ពៅគឺដីល្ប់ល្បាយខ្សាច់ ដី ក្រហម រដីខ្មៅ ប៉ុន្តែដីដែលជ្រាបទឹកមិនល្អ មិនអាចឲ្យល្ពៅទទួលបានទិន្នផលខ្ពស់ឡើយ។ ម្យ៉ាង ទៀតមិនត្រូវដាំល្ពៅក្រោយពីត្រសក់ ឪឡឹកត្រឡាច ជាពិសេស ដំណាំអំបូរ។ ដើម្បីឲ្យការ ដាំដុះមានលក្ខណៈងាយស្រួល ត្រូវភ្ជួរហាលដីឲ្យបានច្រើនសារហាលដីឲ្យបានយូរថ្ងៃនិង រាស់បំបែកដីឲ្យល្អិត ហើយយករងដែលមានទទឹង ១៨០ សង់ទីម៉ែត្រ កម្ពស់រង ២៥.៣០ សង់ទីម៉ែត្រ ចំងាយរណ្តៅ ១២០ សង់ទីម៉ែត្រ បន្ទាប់មកយកជីធម្មជាតិគ្រាប់ប្រភេទមក ដាក់បាតរណ្តៅឲ្យបានច្រើន ហើយសប់ដីឲ្យចិតពីលើ ។ ៣. វិធីសាស្ត្រដាំដុះ មុននឹងដាំយកគ្រាប់ពូជមកសំអាតជាមុន បន្ទាប់មកដាក់ហាលថ្ងៃឲ្យក្តៅដើម្បីដាស់ ដំណេកគ្រាប់ពូជហើយដាក់ត្រំាទឹកមួយយប់ ក្រោយមកកគ្រាប់ពូជទៅលាយជាមួយនឹង ថ្នាំសម្លាប់ផ្សិតបន្តិចៗដូចជា Mancozed, Zineb ឬ Orthocide ក្នុងកំរិត ៣g = ១គ.ក្រគ្រាប់ ជម្រៅ ២-៣ សង់ទីម៉ែត្រ ក្នុង១ហិកតា គេដាំចំនួន ៤៥៦៥រណ្តៅ ឬគុម្ពដោយប្រើគ្រាប់ ពូជចំនួន ៤-៥ គ.ក្រ ។ ៤.ការជ្រំជ្រោយដី ជ្រំជ្រោយដីមានសារៈប្រយោជន៍ធ្វើឲ្យធីធូរបន្ថយការដុះស្មៅបង្កឲ្យដីមានសំណើម គ្រប់គ្រាន់ងាយស្រួលដល់ការដុះលូតលាស់ ព្រមទាំងបំបាត់ជំរកសត្វផ្សេងៗ គេជ្រំដោយ ចប ដើម្បីបំផុសដីនិងពូនគល់ក្រោយពីដាំរយៈពេល ១៥-២០ថ្ងៃ។ ពេលនោះគេអាចដក រំលោះកូនចេញ ដោយទុកតែ ២-៣ ដើមក្នុង១ គុម្ព។ ៥- ការប្រើប្រាស់ ដើម្បីឲ្យការលូតលាស់បានលឿននិងការបន្តពូជបានល្អគេត្រូវបែងចែកការដាក់ជីជា៣ លើកៈ -លើកទី១: យកជី ១៥.១៥.១៥ ចំនួន ១០០គីឡូក្រាម លើផ្ទៃដី ១ហិកតា មកដាក់ រោយជុំវិញគល់ចំងាយ ២០-៣០សង់ទីម៉ែត្រ មុនពេលជ្រំជ្រោយដីលប់គល់បន្ទាប់មក ជ្រំដីលប់និងពូនគល់ឡើង។ -លើកទី២: យកជីអ៊ុយរ៉េមកលាយជាមយយទឹក ហើយស្រោចឲ្យជោគជុំវិញគល់ ដោយប្រើ ១៥-២០ក្រាម លាយទឹក ១៨-២០លីត្រ ។ សម្រាប់ផ្ទៃដីមួយហិកតាត្រូវប្រើក្នុង កំរិត ២៥-៣០ គីឡូក្រាម ។ -លើកទី៣: យកជី ១៥.១៥.១៥ ចំនួន ១០០គីឡូក្រាមលើផ្ទៃដី១ ហិកតាមកដាក់ ក្បែរគុម្ពចំងាយ ៣០សង់ទីម៉ែត្រ ហើយកប់ដីឲ្យជិតពីលើ ដើម្បីឲ្យល្ពៅផ្លែបានច្រើន ហើយ ផ្លែលូតលាស់បានល្អរយៈពេល៤០ថ្ងៃក្រោយដាំ ។ ៦- ការស្រោចស្រព ល្ពៅជាប្រភេទដំណាំធន់ទ្រាំទៅនឹងការកង្វះទឹក ឬភាពរាំងស្ងួត ប៉ុន្តែកាលណាវគ្គ ចេញផ្កាសំណសំណើមដីមិនគ្រប់គ្រាន់ធ្វើឲ្យថយចុះការបន្តពូជបាត់បង់បរិមាណផ្លែយ៉ាង ច្រើន។ ការស្រោចស្រពចែកចេញជា ៣វគ្គធំៗ : -វគ្គលូលាស់រហូតដល់ចេញផ្កាឈ្មោលៈ វាត្រូវការទឹកជាមធ្យមរយៈពេល ៣-៤ថ្ងៃ ផ្តល់ ទឹកម្តង ប៉ុន្តែសំណើមដីមិនត្រូវឲ្យលើសពី ៦០-៦៥ %។ -វគ្គចេញផ្កាដល់ផ្លែៈ វគ្គនេះត្រូវផ្តល់ទឹកឲ្យបានគ្រាប់គ្រាន់ដើម្បីឲ្យការបន្តពូជប្រព្រឹត្ត ទៅបានល្អ ត្រូវរក្សាសំណើមក្នុងកំរិតថេរពី ៧០-៧៥ % ។ -វគ្គផ្លែចាស់ និងទុំៈ ការផ្តល់ទឹកត្រូវថយចុះមកវិញបន្តិចម្តងៗ ហើយផ្ងាកទាំស្រុង ពលេល្ពៅចាប់ផ្តើមប្រមូលផលដំបូង។ III. អំពីជម្ងឺនិងសត្វល្អិត ១-អំពីជម្ងឺសំខាន់ៗ ល្ពៅក៏ដូចជាដំនាំឯទៀតដែរ តែងតែទទួលរងនូវជម្ងឺជាច្រើនប្រភេទ ដែលបង្កដោយ កុ្រមជម្ងឺ និងវីរុស។ ក.ជម្ងឺបង្កឡើងដោយផ្សិត ជម្ងឺរលួយគល់កូនៈ វាបង្កឡើយដោយភ្នាកងារបង្ករោគ ៣ប្រភេទៈ Rhizoctonia solani, Pythium SPP, និង Fusaium SPP។ ជម្ងឺប្រភេទនេះ មេរោគភាគច្រើនរស់នៅជាមួយ គ្រាប់ពូជ និងដីវាអាចឆ្លងនៅពេលកូនល្ពៅចាប់ផ្តើមដុះពន្លក ធ្វើឲ្យកូនល្ពៅតូចៗរលួយគល់ ក្នុងរយៈពេល ៤-៧ ថ្ងៃក្រោយដាំ ។ ក្នុងករណីមានជម្ងឺប្រភេទនេះកើតឡើង ទោះជាវាមិន រលួយគល់ក៏វាធ្វើឲ្យកូនល្ពៅដុះលុតលាស់ខ្សោយ និងអាចធ្វើឲ្យល្ពៅងាប់ក្នុងពេលចេញផ្កា។ ជម្ងឺពពាលលឿងស្លឹកៈវាបង្កឡើងដោយភ្នាក់ងារបង្ករោគឈ្មោះPseudoperonospora cubensis។ ជម្ងឺប្រភេទនេះតែងតែធ្វើឲ្យស្លឹកល្ពៅលឿងៗដុំៗហើយពពាលៗក្រោយមកធ្វើឲ្យ ស្លឹកស្ងួត វាតែងកើតឡើងនូវរដូវក្តៅហើយគ្រប់ដំណាំអំបូរ Cucurbitaceae។ រោគសញ្ញា កើតចេញពីស្លឹកក្រោមក្បែរដីរីករាលដាលឡើងមកស្លឹកលើ ក្នុងវគ្គចេញផ្កានិងផ្លែ។ ជម្ងឹផ្សិតម្សៅលើស្លឹកោៈ វាបង្កដោភ្នាក់ងារបង្ករោគឈ្មោះ Erysiphecichoracearum និងSphaerotheca fuligena។ ដំបូងសង្កេតឃើញចំនុចម្សៅៗជាដំណក់ៗនៅលើស្លឹកបន្ទាប់ មកចំណុចដំណក់នោះរីធំទៅៗ ហើយដុះចេញនូវម្សៅសៗពេញផ្ទៃស្លឹកបន្ទាប់មកហុយឆ្លង ពីចំការមួយទៅចំការមួយ ធ្វើឲ្យស្លឹកស្ងួតអាចធ្វើឲ្យល្ពៅបន្ថយការបន្តពូជនិងផ្លែមិនរីកធំ មិនទុំពេញ លក្ខណៈបាន។ ជម្ងឺប្រភេទនេះកើតឡើងលើដំណាំអំបូរ Cucurbitaceae និង Leguminosae ។ -ជម្ងឺរលួយក្តឹបៈ វាបង្កដោយភ្នាក់ងារបង្ករោគឈ្មោះ Choanephora cucurbitarum, Pythium, SPP និង Rhizoctonia solani។ ជម្ងឺប្រភេទនេះតែងធ្វើឲ្យមានការរំខានដល់ការ បន្តពូជ មេរោគផ្សិតធ្វើឲ្យប៉ះពាល់ដល់កេសរញី និងឈ្មោល ធ្វើឲ្យផ្កាញីមិនអាចបន្តពូជបាន ក្តឹបមិនរីកធំបន្ទាប់មកប្រែពណ៌ទៅជាលឿងហើយរលួយជម្ងឺប្រភេទនេះកើតភាគច្រើននៅ រដូវក្តៅមានហើយមានសំណើម។ -វិធានការការពារនិងកំចាត់ៈ ភ្ជួរហាលដីឲ្យស្ងួតយូរថ្ងៃមុននឹងដំា កំចាត់ស្មៅឲ្យស្អាត ផ្លាស់ប្តូរមុខដំនាំ សំអាតគ្រាប់ពូចុនដាំ ជ្រើសរើពូជធន់ទ្រាំ និងជ្រើសរើសរដូវដាំដុះ។ ជា ពិសេសត្រូវយកគ្រាប់ពូជទៅលាយជាមួយថ្នាំសម្លាប់ផ្សិតមុនដាំ ម្យ៉ាងទៀតយកថ្នាំសម្លាប់ ផ្សិតដូចជា Zineb Mancozeb Orthocid មកលាយទឹកបាញ់ឲ្យជោគក្រោយពីកូនល្ពៅដុះ ពន្លក ព្រមទាំងបាញ់ទប់ទល់រយៈពេល៤-៧ ថ្ងៃម្តងពេលមានរោគសញ្ញាដំបូង។ ខ. ជម្ងឺបង្កឡើងដោយវីរុស មានជម្ងឺវីរុសជាច្រើនប្រភេទដែលកើតនៅលើដំណាំល្ពៅដូចជាៈ -ជម្ងឺរួញត្រួយៈ ជំងឺនេះបង្កឡើងពីរុយស -ជម្ងឺរួញស្លឹកៈ បង្កឡើងពីខ្ញុងតូចៗស្លាបរឹង និងឆ្លងតាមរយៈគ្រាប់ពូជដែលធ្លាប់ ទទួលរងការបំផ្លាញពីជម្ងឺប្រភេទនេះពីមុនមក ជម្ងឺប្រភេទនេះពីមុនមក ជម្ងឺប្រភេទនេះអាច កើតនៅលើផ្លែល្ពៅ ធ្វើឲ្យផ្លែប្រែប្រួលទម្រង់សំបកក្រាស់ខុសពីធម្មតា ហើយក្រិនមិនធំធាត់ ឡើយ ។ -ជម្ងឺតឿ និងពកឫសៈ ជម្ងឺប្រភេទនេះគេតែងសង្កេតឃើញកើតនៅក្នុងវគ្គលូតលាស់ ធ្វើឲ្យដើមល្ពៅប្រែពណ៌ទៅជាពណ៌បៃតងក្រមៅហើយ រួញតឿលែងលូតលាស់។ វិធានការការពារ និងកំចាត់សត្វល្អិតៈ -ជ្រើសរើសពូជសុទ្ធគ្មានសត្វល្អិត និងជម្ងឺបំផ្លាញ -ប្តូរដី និងផ្លាស់មុខដំណាំ -ដកដើមដែលមានជម្ងឺវីវ៉ុសទៅដុតចោល ២.អំពីសត្វល្អិតចង្រៃ មានសត្វល្អិចង្រៃជាច្រើនប្រភេទដែលស៊ីបំផ្លាញ និងចម្លងរោគ ដូចនេះគេចែកចេញ ជា២ ផ្នែកគឺៈ ក.សត្វល្អិត និងភ្នាក់ងារបង្ករោគ សត្វល្អិតចង្រៃប្រភេទនេះមានច្រើនដូចជា ចៃបៃតងជញ្ជក់ស្លឹក មមាចចញ្ជក់ស្លឹក ខ្ញុងពពាលតូចៗតែងបង្កឲ្យកើតជម្ងឺវីរ៉ុសច្រើនប្រភេទ។ ខ.សត្វល្អិតបំផ្លាញផ្ទាល់ មានសត្វល្អិតបំផ្លាញជាច្រើនប្រភេទដែលតែងស៊ីស្លឹកផ្កា ផ្លែ និងដើមដូចជាៈ -អណ្តើកមាស់ពណ៌លឿងៈ វាស៊ីត្រួយខ្ចីៗ ផ្កាញី និងផ្កាឈ្មោលធ្វើល្ពៅថយចុះ នូវការលូតលាស់និងបន្តពូជ។ -ស្រឹងល្ពៅៈ វាជញ្ជក់ស្លឹក និងផ្កាផ្លែតូចៗធ្វើឲ្យផ្លែលែងធំ ហើយស្អុយលែង លូតលាស់។ -រុយទិចផ្លែៈ រុយប្រភេទនេះទិចបញ្ចូលពងទៅក្នុងផ្លែធ្វើឲ្យផ្លែរលួយមិនធំបាន -ដង្កូវកាត់ដើមៈ ដង្កូវប្រភេទនេះវាកាត់គល់កូនដំនាំខ្ចីៗកក្នុងវគ្គលូតលាស់ដំបូង -ដង្កូវចោះផ្លែៈ ដង្កូវប្រភេទនេះវាកកេរស៊ីផ្លែ ដើម ស្លឹកគ្រប់វគ្គលូតលាស់ដំណាំ។ វិធានការការពារៈ វិធានការតាមបែបជីវសាស្ត្រៈ ត្រូវសំអាតស្មៅក្នុងចំការ ដាំឲ្យមានចន្លោះគុម្ព និងជួរឲ្យបានសមស្របផ្លាស់ប្តូរមុខដាំ នាំ ហាលដីឲ្យបានយូរខែ ជ្រើសរើសពូជដែលសមស្របទៅនឹងតំបន់ដាំដុះ។ វិធានការ តាមបែបគីមីៈ ត្រូវរោយថ្នាំ Furadan ជុំវិញគល់ អាចយកថ្នាំគីមីលាយទឹកបាញ ពេលសត្វល្អិតមិន ទាន់ពេញវ័យ។ IV. ការប្រមូលផល ការប្រមូលផលធ្វើឡើងខុសៗគ្នាទៅតាមប្រភេទពូជ និងតម្រូវការទីផ្សារ។ ផ្លែល្ពៅទុំ ដំបូងត្រូវប្រមូលមុនគេ។ លក្ខណៈសំគាល់គឺផ្លែល្ពៅឡើង ពណ៌ប្រផេះស្រអាប់សំបករឹង ត្រូវកាត់ផ្លែល្ពៅទាំងទងយកមកទុកលើធ្នើរមិនប៉ះដីទើបរក្សាបានយូរខែ។ ជាធម្មតាល្ពៅ ក្អែក និងល្ពៅព្នងទិន្នផលមធ្យមពី ១៤-១៦ តោន / ហតប៉ុន្តែល្ពៅទ្រូ និងល្ពៅហាប ទិន្នផលជាមថ្យមពី ១៨-២២ តោន/ហត ដើម្បីរក្សា ទុកពូជឲ្យបានល្អ គេបេះផ្លែទុំពេញ លក្ខណៈពីដើមដែលគ្មានកើតជម្ងឺ មក រក្សាទុកពី ១០-១៥ ថ្ងៃបន្ទាប់មកពុះផ្លែ ហើយ យកគ្រាប់មកលាងទឹកឲ្យស្អាត ដាក់ហាលថ្ងៃឲ្យស្ងួតក្នុងថ្ងៃដំបូងតែ២ ថ្ងៃបន្ទាប់មកគេត្រូវ ហាលគ្រាប់ល្ពៅរក្សាភាពរស់មិនបានយូរខែ។ បន្ទាប់ពីបានគ្រាប់ហើយ គេត្រូវច្រកនឹង ឧបករណ៍ចម្លងកំដៅ និងសំណើមព្រមទាំងរក្សាទុកនៅកន្លែងស្ងួតហើយត្រជាក់ធម្មតា។
| ||||||||||||||||||||||||||||||||||||||||||||||||||
6:14:00 AM
បច្ចេកទេសភ្ងាស់និងបង្កាត់កូនត្រី
| បច្ចេកទេសភ្ងាស់និងបង្កាត់កូនត្រី ១. សេចក្តីផ្តើម ត្រីកាបសមានឈ្មោះវិទ្យាសាស្ត្រថា Hypophthalmichthys molitrix វាមានដើមកំណើតនៅទន្លេយ៉ាងសេ (Yangtze) នៃសាធារណៈរដ្ឋ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ប្រជាមានិតចិននិងទន្លេអាមួរ (Amur) នៃសាធារណៈរដ្ឋសហភាពសូវៀត។ ប្រភេទត្រីនេះ ត្រូវបាននាំចូលមកប្រទេសកម្ពុជាយើងនៅក្នុងអំឡុងឆ្នាំ១៩៦០។ រហូតមកដល់ពេលនេះវា មានលក្ខណៈសុំាទៅនឹងមជ្ឈដា្ឋនរស់នៅក្នុងទឹកនឹងជាពិសេសគឺការចិញ្ចឹមនៅក្នុងស្រះ។ ២.លក្ខណៈជីវសាស្រ្តត្រីកាបស ២.១ ចំណាប់ថា្នក់ ត្រីកាប់ត្រូវបានអ្នកវិទ្យាសាស្រ្តថ្វើចំណាត់ថ្នាក់ដូចខាងក្រោមនេះ : -ថ្នាក (Class) : Actinopterygii -លំដាប់(Order) : Cypriniformes -អំបូរ (Family) : Cyprinidae -ប្រភេទ (Species) : Hypophthalmichthys molitrix -ឈ្មោះខ្មែរ : ត្រីកាបស ២.២ លក្ខណៈរូបសាស្ត្រ ត្រីនេះមានរាងសំប៉ែតទ្រវែងគ្របដណ្តប់ដោយស្រការតូចល្អិតនិងមានពណ៌ប្រាក់។ បបូរមាត់ខាងក្រោមលយទៅមុខជាងបបូរមាត់ខាងលើបន្តិច។ ព្រុយទ្រូងនៅពេលសណ្តូក ទៅក្រោយមានប្រវែងមិនលើសពីព្រុយពោះឡើយ។ ស្រកីគ្របពីលើស្និតស្រកីដែលមាន លក្ខណៈញឹកក្រាស់ សំរាប់ត្រងច្រោះ ចំណីប្លង់តុងដែលមាននៅក្នុងស្រះត្រី ។ វាមាន ពោះវៀនប្រវែងពី៦-១០ដងនៃប្រវែងដងខ្លួន តែវាមិនមានក្រពះទេ។ ត្រីកាបស ពេញវ័យ អាចថ្វើការបន្តពូជបាននៅក្នុងរយៈពេលជាង១ឆ្នាំដែលស្ថិននៅក្នុងលក្ខ័ណ នៃប្រទេស កម្ពុជាតែនៅប្រទេសចិនមានរយៈពេលវែងជាងនេះព្រោះស៊ីតុណ្ហភាពត្រជាក់ជាងយើង។ ២.៣ ចរិតស៊ីចំណី ក្រោយពេលញាស់ហើយអស់អាហារបំរុងរយៈពេលពី២៥-៣០ម៉ោង វាផ្តើមស៊ីចំណី ប្លង់តុងសត្វបន្ទាប់កនៅពេលដែលស្និតស្រកីមានការលូតលាស់ល្អទើបវាប្តូរទៅស៊ីប្លង់តុង រុក្ខជាតិវិញ។ ស្និតស្រកីនៃប្រភេទត្រីនេះមានសារៈសំខាន់ណាស់ ព្រោះវាមានតួនាទីក្នុង ការត្រងច្រោះយកចំណីធម្មជាតិដែលមាននៅក្នុងទឹកស្រះ។ ចំណីធម្មជាតិសំខាន់សំរាប់ កូនត្រីកាបសមាន រ៉ូទីហ្វ័រ (Rotifer) មូយនា (Moina) និង កូប៉េប៉ូត(Copepoda)។ ក្នុងការ ថែបំប៉នកូនត្រី ដើម្បីឲ្យវាមានការលូតលាស់លឿនយើងត្រូវបន្ថែមចំណីពីក្រៅទៀតដូចជា កន្ទក់ម្រៅត្រី ចុងអង្ករ ឬម្រៅដំឡូង ។ល។ ៣. ការថែបំប៉នត្រីមេពូជ ៣.១ ការរៀបចំស្រះ ជារៀងរាលឆ្នាំ ស្រះត្រីត្រូវស្តារបាតស្រះចេញដោយប្រមូលយកកាកសំណល់ចេញ ដែលបានមកពីលាមកត្រី កាកសំណល់ជីនិងកាកសំណល់ចំណីជាដើម។ល។ ការបន្សល់ ទុកនូវកាកសំណល់ទាំងឡាយខាងលើ វាបណ្តាលអោយខូចបរិស្ថាននៅបាតស្រះដែល សំបូរទៅដោយឧស្ម័នពុលដូចជាឧស្ម័នអ៊ីដ្រូស៊ុលហ្វួរ (H2SO4) មេតា (CH4)និង អាមូនីញាក់ (NH3)ជាដើម។ល។ ដូចនេះ ក្រោយពីបូមបាចបង្រីកស្រះ រួចត្រូវបាចកំបោរស់ដើម្បីសម្លាប់ពពួកសត្វ ផ្សេងៗដែលមិនផ្តលផលល្អដល់ត្រីពូជក្នុងបរិមាណពី៥-៧ គក្រ ក្នុង១០០ម២។ រួចត្រូវ ហាលថៃ្ងឲ្យបានពី២-៣ថ្ងៃ ទើបបញ្ចូលទឹកនិងដាក់ជីកលាមកសត្វ(គោរឺក្របី) ក្នុងបរិមាណ ពី៨០-១០០ គក្រ ក្នុង១០០២ តែបើប្រើលាមកមាន់បរិមាណត្រូវថយចំនួន ២ ភាគ ៣ នៃ លាមកគោ។ ក្រោយពីដាក់ជីរយៈពេលពី៣-៥ថ្ងៃ ទើបបន្ថែមទឹករហូតដល់ពេញស្រះត្រី។ ក្រោយពេលស្តុកត្រីមេពូជរួច យើងត្រូវបន្តដាក់ជីទៀត ក្នុងបរិមាណពី១៥-២០ គក្រ ក្នុង១០០ម២ រយៈពេល១អាទិត្យម្តង ។ ជាប្រចាំ យើងត្រូវធ្វើការត្រួតពិនិត្យពណ៌ទឹកករណី តឹកមានព៌ណបៃតងចាស់ឬក៏នៅពេលព្រឹកព្រលឹម ត្រីហើបឡើងលើផ្ទៃទឹករយៈពេលយូរ យើងត្រូវបន្ថយឬផ្អាកការដាក់ជីនិងផ្អាក ឬបន្ថយការដាក់ចំណីមួយរយៈ។ ករណីខាងលើបើ អាចធ្វើបានត្រូវប្តូរទឹកស្រះពី២០-៣០% នៃមាឌទឹកស្រះរួម ។ ស្រះត្រីមេពូជ គួរមានទំហំធំ ពី៦០០-១២០០ម២និងមានជំរៅយ៉ាងតិច ២ម។ បរិវាណជុំវិញស្រះត្រីត្រូវសំអាតអោយបាន ស្រឡះល្អជៀសវាងមានដើមឈើធំៗបាំងពន្លឺថ្ងៃនិងខ្យល់មិនអាចបក់បោកចូលបាន។ កត្តា ខាងលើ វាអាចជួយបន្ថែមបាននូវបរិមាណអុកស៊ីសែនរលាយក្នុងទឹកបានច្រើនជាង។ ៣.២ ការស្តុកត្រីមេពូជ ត្រីមេពូជដែលមានទំហំធំនិងមានអាយុពេញវ័យល្អគឺចាប់ពី១ឆ្នាំកន្លះឡើង ទៅជា ពិសេសត្រូវរើសត្រីដែលមានគ្រប់លក្ខណៈមិនពិការរាងកាយត្រូវបានជ្រើសរើសធ្វើជាមេ ពូជ។ នៅខែធ្នូយើងតូ្រវចាប់ផ្តើមរផបចំនិងស្តុកត្រីមេពូជក្នុងបរិមាណដង់ស៊ីតេពី ១០០- ១៥០ក្បាលក្នុងផ្ទៃស្រះ៦០០ម២ គឺប្រមាណ ៤-៥ ម២ក្នុងត្រី ១ក្បាល។ ប្រភេទតី្រនេះ យើងអាចស្តុបត្រីញីនិងឈ្មោលជាមួយគ្នាបានក្នុងសមាមាត្រ ១:១។ ៣.៣ ចំណី និងការផ្តល់ចំណី ស្រះត្រីត្រូវរៀបចំកន្លែងសំរាប់ឲ្យចំណីបានត្រឹមត្រូវ ជៀសវាងការឲ្យចំណីត្រីដោយ មិនកំណត់ទីកន្លែងបានច្បាស់លាស់។ ក្រៅពីចំណីធម្មជាតិ(ប្លង់តុង)ដែលមាននៅក្នុងស្រះ ដោយសសារការដាក់ជី យើងត្រូវយកមកផ្សំមានដូចជាកន្ទក់ ម្សៅត្រី ចុងអង្ករឬម្សៅដំឡូង សណ្តែកសៀង អំបិល ខ្លាញ់ត្រី និងវីតាមីនអឺ។ រយៈពេល៤ខែដំបូងចាប់ពីខែធ្នូដល់ខែមិនា ត្រូវផ្តល់ចំណីក្នុងរិមាណ៣%នៃទំងន់ដងខ្លួនសរុបតែត្រូវបន្ថយនៅត្រឹម២%ក្នុងខែបន្ទាប់។ ដើម្បីជៀសវាងការបាត់បង់ចំណីដោយវារលាយនៅក្នុងទឹកយើងគួរផលិតជាចំណីគ្រាប់ ដោយប្រដាប់ដែលរវៃដោយដៃ ហើយហាលថ្ងៃឲ្យស្ងួត។ រូបមន្តផ្សំចំណីត្រីមេពូជ
៣.៤ ការជ្រើសរើសត្រីមេពូជ រយៈពេលថែបំប៉នចំនួន៤-៥ខែ ត្រីមេពូជមានការវិវត្តន៏ផ្នែកសរីរាង្គបន្តពូជ។ ត្រីមេត្រូវ ជ្រើសរើសត្រីណាដែលមានពោះប៉ោងធំ ទន់បើយើងច្បូតលើពោះត្រីថ្មមៗឃើញមានពងត្រី ចេញមកក្រៅ។ ចំណែកឯត្រីឈ្មោល ពេលយើងច្បូតពោះវាថ្នមៗឃើញមានស្ពែមហូរចេញ មកក្រៅមានព៌ណសខាប់។ ត្រីឈ្មោលពេលយើងច្បូតព្រុយទូ្រង ឃើញមានសភាពគ្រាតៗ ដែខុសពីត្រីមេ គឺរលោងមិនគគ្រាតទេ។ បច្ចេកទេសផលិតពូជដោយសិប្បនិម្មិត ត្រូវការត្រី ឈ្មោលតិចតួច១:៣(ត្រីឈ្មោល១និង ត្រីមេ ៣ក្បាល)ខុសពីបច្ចេកទេសផលិតដោយពាក់ កណ្តាលសិប្បនិមិ្មត គឺ១:១ ។ ៤. ប្រភេទអ័រមូនសំរាប់បង្កាត់ត្រី យើងបានសិក្សាស្រាវជ្រាវនូវប្រភេទអ័រមូនជាច្រើនសំរាប់បង្កាត់កូនត្រីកាបសមាន ដូចជាអូវ៉ាថាយ (Ovatide) អូវ៉ាព្រីម (Ovaprim) ហាសសេហ្សេ (HCG) និងស៊ុបព្រីហ្វិក (Suprefact)។ លទ្ធផលបានបញ្ជាក់ថា មានប្រភេទអ័រមូនស៊ុបព្រីហ្វិកតែមួយមុខគត់ដែល មានប្រសិទ្ធភាពខ្ពស់ទំាងតំលៃនិងភាគរយនៃត្រីទំលាក់ពង។ អ័រមូននេះ ត្រូវលាយជាមួយ នឹងថ្នាំគ្រាប់ម្យ៉ាងទៀតគឺដុំប៉េដុន (Domperidon) ដែលខ្នាតវាគឺ១គ្រាប់មានទំងន់១០មក្រ។ ៤.១ របៀបលាយអ័រមូនស៊ុបព្រឹហ្វិក ទឹកអ័រមូនស៊ុបព្រឹហ្វិកសុទ្ធចំនួន១សេស មានកំលាំងថ្នាំចំនួន១០០ម៉ឺក្រូក្រាម (g) ត្រូវ លាយជាមួយនឹងទឹកសុទ្ធចំនួន៩សេស។ ល្បាយអ័រមូនខាងលើចំនួន១០សេសេ។ ល្បាយ អ័រមូនខាងលើចំនួន១០សេសេត្រូវលាយជាមួយថ្នាំគ្រាប់ដុំប៉េរីដុនចំនួន២៥គ្រាប់។ ដូចនេះ ល្បាយអ័រមូនខាងលើ ចំនួន ១សេសេ មានកំលាំងថ្នាំចំនួន១០០ម៉ីក្រូក្រាម។ តារាងទី២ កំរិតអ័រមូនសំរាប់ចាក់អោយត្រី
បញ្ចាក់ៈ ត្រីឈ្មោលត្រូវចាក់ថ្នាំនៅពេលជាមយយចាក់ត្រីមេ ដោយបរិមាណថ្នាំចំនួន ពាក់កណ្តាលនៃត្រីមេ។ ៤.២ របៀបចាក់អ័រមូនត្រី ការថែរក្សានិងទុកដាក់ត្រីមេពូជនៅពេលបង្កាត់ ត្រូវរៀបចំអោយបានត្រឹមត្រូវតាម បច្ចេកទេសដូចជាត្រូវផ្លាស់ប្តូរទឹកនៅក្នុងធុង ឬអាងត្រី និងធ្វើការផ្គត់ផ្គង់អុកស៊ីសែនឲ្យ បានគ្រាប់គ្រាន់ ជៀសវាងត្រីអន់គុណភាព (Stress)។ ដោយឡែក នៅពេលចាប់ត្រី ចាក់អ័រមូនម្តងៗត្រូវធ្វើឲ្យរហ័ស ដោយមានប្រើក្រណាត់ ឬកន្សែងសើម ជៀសវាងអស់ រំអិលត្រី។ ឧបករណ៍ផ្សេងៗដែលពាក់ព័ន្ធ ដូចជាជញ្ជីងថ្លឹងត្រី និងអ័រមូន ត្រូវរៀបចំជាមុន។ ជៀសវាងមានការថ្លឹងត្រីច្រើនដងមេត្រីត្រូវសរសេរលេខចំណាំដោយមានចំណុះ ១សេសេ វាអាចបន្ថយកំរិតល្អៀងបានល្អជាងគេ តែថ្នាំត្រូវកិនឲ្យមត់ល្អ។ កន្លែងដែលត្រូវចាក់គឺនៅ គល់ព្រុយទ្រូងដោយបញ្ចូលម្ជុលយ៉ាងជ្រៅជំរៅពី៣-៥ មម ។ ក្រោយពីចាក់អ័រមូនរួច ត្រីមេ ឈ្មោល ត្រូវដាក់ដោយឡែកពីគ្នា ងាយស្រួលជ្រើសរើសនៅពេលផ្សំកំណើតពង្រី។ ៥.វិធីសាស្ត្របង្កាត់ត្រី រយៈពេលពី៦-៨ ម៉ោងក្រោយចាក់អ័រមូនលើកទី២ ជាពេលវាលាដែលត្រូវច្បូតពងត្រី។ យើងត្រូវពិនិត្យមើលនៅក្នុងធុងឬក្នុងអាងដែលស្តុកត្រីមេ នៅពេលឃើញមានពងត្រីមួយៗ នោះមានន័យថា ត្រីមេឈានដល់តំណាក់កាលបញ្ចេញពងហើយ។ ជាពិសេសនៅពេល ដែលយើងចាប់ត្រីមេហើយផ្ងារពោះវាឡើង វាហាក់ដូចមានរំញោចដោយប្រឹងខ្លួនវាឡើង ញ័រហើយពេលបានពងត្រីបានបាញ់ពងចេញមកខាងក្រៅដោយយើងគ្រាន់តែសង្កត់នៅ លើពោះវាដោយថើរៗប៉ុណ្ណោះ។ ៥.១ វិធីសាស្ត្រផ្សំកំណើតពងត្រី នៅពេលដល់តំណាក់កាលច្បូតពងត្រី យើងត្រូវត្រៀមនូវឧបរណ៍សំភារៈមួយចំនួន ដូចជាកាធុនជ័រ ឬដែក ដែលមានទំហំធំល្មមចំណុះទឹកពី ៣-៤លីត្រ ស្លាបមាន់សំរាប់កូន ពងត្រី កន្លែងសើមសំរាប់ទ្រាប់ចាប់ត្រី និងទឹកស្អាត ។ យើងច្បូតពងត្រីមេត្តងពី២-៣ត្រី ដាក់ចូលទៅក្នុងកាធុនស្ងួត រួចទើបច្បួតស្ពែមត្រីឈ្មោលចូលទៅក្នុងកាធុនពងត្រីដោយយក ស្លាបមាន់កូរលាយពងត្រី និងស្ពែមឲ្យបានសព្វល្អ ។ បន្ទាប់មកត្រូវចាក់ទឹកស្អាតចូលឲ្យ លិចពងត្រី ភ្លាមនោះត្រូវកូរពងត្រីរយៈពេលពី ១០-១៥ វិនាទី ទើបចាក់ទឹកនោះចេញហើយ ចាក់ទឹកថ្មីចូលម្តងទៀត ។ នៅតំណាក់កាលនេះយើងអាចយកពងត្រីទៅដាក់កន្លែងភ្ញាស់ ដែលយើងបានរៀបចំជាមុនស្រេចទៅតាមដង់ស៊ីតេត្រឹមត្រូវនៃឧបករណ៍ភ្ញាស់ពងត្រី នីមួយៗ។ យើងធ្វើរបៀបនេះរហូតទាល់តែអស់ត្រីមេ។ ករណីត្រីមេណាដែលមិនទាន់ជំរុះ ពងត្រូវទុកវាបន្តទៀតដោយឆែកវានៅលើកទី២ រយៈពេលកន្លះម៉ោងក្រោយ។ ៥.២ ឧបករណ៍ភ្ញាស់ត្រី ឧបករណ៍ភ្ញាស់ពងត្រីមានច្រើនយ៉ាង ដូចជាអាងមូលប្រព័ន្ធអាងគំរូប្រទេសចិនដែល មានទឹកចូលពីបាតអាង។ អាងនេះមានប្រសិទ្ធភាពខ្ពស់តែប្រើទឹកអស់ច្រើន។ វាអាចស្តុក ពងត្រីពី៣០ ម៉ឺន ទៅ ៥០ ម៉ឺន ពង ត្រី ក្នុង ១ម៣ ទឹក។ម្យ៉ាងវិញទៀត យើងអាចប្រើថង់ ក្រណាត់ដែលមានរាងជាសាជី មានចំណុះពី ១០-១៥ លីត្រទឹក ។ នៅបាតសាជីយើងអាច ភា្ជប់វាដោយបំពង់ទឹកឬបំបងខ្យល់ដើម្បីធ្វើឲ្យពងត្រីអណ្តែតឡើងលើ។ ដង់ស៊ីតេពងត្រី អាចស្តុកបានពី១៥០០-២០០០ពងក្នុង ១លីត្រទឹក។ នៅក្នុងរយៈពេលពី១-២ម៉ោង យើង ត្រូវដុសលាងសំអាតក្រណាត់ ម្តងដើម្បីឲ្យទឹកអាចចេញចូលបានល្អ។ ឧបករណ៍នេះមាន ប្រសិទ្ធភាពភ្ញាស់ពងត្រីបានល្អហើយប្រទឹកកតិចដែលសមស្របទៅនឹងការផលិតកូនត្រី ទ្រង់ទា្រយតូចនៅមូលដ្ឋាន។ យើងក៏អាចប្រើនូវឧបករណ៍សាមញ្ញក្នុងការភ្ញាស់ពងត្រីគឺ គ្រាន់តែប្រើហាប៉ាក្រណាត់ដែលមានរាងបួនជ្រុង ចងពន្លិចក្នុងអាងជំរៅ ពី០.២.៣ម តែ បាតហាប៉ាត្រូវចងឲ្យបាតតឹងល្អ ជៀសវាងពងត្រីរមាលទៅកន្លែងទំនាប។ យើងត្រូវបន្ថែម ខ្យល់ ឬសាចទឹកពីលើ ដើម្បីឲ្យបរិមាណអុកស៊ីសែនរលាយក្នុងទឹកបានគ្រាប់គ្រាន់។ ឧបករណ៍នេះអាចស្តុកពងត្រីបានពី ១០០០-១៥០០ពងក្នុង១លីត្យទឹក ។ ដើម្បីថែរក្សា គុណភាពទឹកបានល្អ ត្រូវឧស្សាហ៍ប្តូទឹកក្នុងហាប៉ានិងលាងហាប៉ាដើម្បីទឹកមានសទ្ធភាព ប្តូរបានល្អ។ ៥.៣ កម្លាំងបន្តពូជ តារាទី៣ កម្លាំងបន្តពូជត្រីកាបស
តារាងទី៤ អត្រាផ្សំកំណើត អត្រាញាស់ និងទំហំកូនត្រី
កូនត្រីស្តុកនៅក្នុងអាង ក្រោយពេលលូតលាស់ រហូតដល់មុនពេលអស់អាហារបំរុង រយៈពេលប្រមាណពី២០-២៥ម៉ោងប៉ុណ្ណោះ ត្រូវផ្ទេរកូនត្រីទាំងអស់ទៅស្តុកនៅស្រះថែបំប៉ន កូនត្រីវិញដែលបានរៀបចំជាសេ្រច។ ករណីទុកកូនត្រីនៅក្នុងអាងកាន់តែយូរកូនត្រីនឹងងាប់ កាន់តែច្រើនឡើង ។ ៦. ការរៀបចំស្រះសំរាប់ផ្សំាកូនត្រី ៦.១ ការរៀបចំស្រះ ស្រះសំរាប់ផ្សាំកូនត្រីមិនគួរមានទំហំធំពេកទេ ជាមធ្យោមមានទំហំពី៣០០-៦០០ ម២ ជំរៅពី១.២០-១.៥០ ម។ ស្រះផ្សាំកូនត្រីត្រូវសំអាតបាតស្រះអោយស្អាត និងបាចកំបោរ ចំនួនពី៥-៧គក្រ ក្នុង១០០ម២ ដោយហាលថ្ងៃពី ២-៣ថ្ងៃ។ មុនបញ្ចូលទឹកត្រូវដាក់ជីលាមក សត្វចំនួនពី៨០-១០០គក្រ ក្នុង១០០ម២ (លាមក គោរឺក្របី) បើលាមកមាន់ត្រូវបន្ថយចំនួន នៅត្រឹម ១ភាគ ៣ ។ ៦.២ ការថែរក្សាកូនត្រីក្នុងអាង កូនត្រីក្រោយពេលញាស់ត្រូវថែរក្សាបន្តនៅក្នុងអាងរយៈពេលពី២០-២៥ម៉ោងអាស្រ័យ ទៅតាមប្រភេទត្រី។ មុនអស់អាហារបំរុង នៅពេលដែលកូនត្រីបើកមាត់យើងត្រូវរៀបចំផ្ទេរ កូនត្រីទៅដាក់ផ្សំានៅក្នុងស្រះ។ ការផ្ទេរកូនត្រីដើម្បីស្តុកនៅក្នុងស្រះគួរធ្វើនៅពេលអាកាស ធាតុត្រជាក់ពេលព្រឹកម៉ោង៨-៩ រឺពេលល្ងាចម៉ោង៥-៦។ ដើម្បីដឹងនូវបរិមាណដង់ស៊ីតេស្តុក កូនត្រីត្រូវវាល់អោយដឹងចំនួនសំរាប់ធ្វើការគណនា តៅតាមទំហំស្រះ។ កូនត្រីកាបស ១មល មានចំនួន ៣០០ កូន។ យើងអាចប្រើកែវដែល មានចំណុះប្រមាណ ៣០-៥០ មល សំរាប់វាល់កូនត្រី។ ការងារខាងលើត្រូវធ្វើឲ្យបានលឿន ជៀសវាងមានការប៉ះពាល់ដល់សុខភាសពកូនត្រី។ ការថែរក្សាកូនត្រីនៅក្នុងអាង មិនបាច់ឲ្យ ចំណីទេមុនកូនត្រីអស់ងាហារបំរុង និង ត្រៀមផ្ទេរទៅស្តុកនៅក្នុងស្រះថែបំប៉ន។ ចំពោះ ដង់ស៊ីតេស្តុកកូនត្រីចំនួន ពី ៣០០-៥០០ កូន ក្នុង១ម២ ករណីដង់ស៊ីតេលើសនេះក៏អាច ស្តុកបានដែរតែក្រោយរយៈពេល២អាទិត្យ ត្រូវធ្វើការរំលែកកូនត្រីនោះអោយទូលាយ ទើប វាឆាប់ធំ។ ៦.៣ ការស្តុកកូនត្រី ថង់កូនត្រីដែលមានទំហំ ០.៥ ម X ០.៨ ម អាចដាក់កូនត្រី ត្រូវបញ្ចូលខ្យល់ អុកស៊ីសែន និងចងមាត់ថង់ឲ្យបានល្អសំរាប់ការដឹកជញ្ជូនរយៈពេលវែង តែបើដឹកជញ្ជូនក្នុង ងាយជិត យើងអាចជញ្ជូនកូណត្រីដោយការធុន រឺធុងក៏បាន ។ ការលែងកូនត្រីចូលទៅក្នុង ស្រះត្រូវលៃពេលឲ្តយបានច្បាស់លាស់គឺរយៈពេលក្រោយបញ្ចូលទឹកស្រះ អោយបានពី ៤-៥ ថ្ងៃ។ ករណីឆាប់លែងកូនត្រីពេក កំណើននៃបរិមាណប្លងតុងនៅក្នុងស្រះមានតិចតួច បណ្តាលអោយកូនត្រីខ្វះចំណី តែបើបញ្ចូលទឹកទុកយូរពេក បណ្តាលអោយប្លង់តុងដែល ទើបញាស់ មានទំហំ កាន់តែធំបណ្តាលឲ្យកូនត្រីស៊ីមិនចូល។ ឲ្យការកើតកូនសត្វផ្សេងៗ ដែរស៊ីកូនត្រីករណីខាងលើអត្រារស់របស់កូនត្រីទាប ឬ ចំស្រះ និងបញ្ចូលទឹកមុនរង់ចំា កូនត្រី បំផុត ទើបទទួលបានអត្រា រស់ច្រើន។ ៧.ការផ្តល់ចំនីកូនត្រី ចំណីសំារប់កូនត្រីដែលល្អបំផុត គឺពពួកកូនស្វប្លង់តុង (Rotifer, Moina and Copepod ) និងរុក្ខជាតិប្លង់តុង ពួកនេះកើនឡើងច្រើនដោយសារកាដាក់ជីចូលតៅក្នុងស្រះ។ មុនស្តុក កូនត្រី ត្រូវពិនិត្យមើលនៅក្នុងទឹកស្រះផ្សាំ មានពពួកសត្វខាងលើច្រើនរឺតិច បើមានចំណី ប្លង់តុងគ្រាប់គ្រាន់ក្រោយពេលស្តុកមិនបាច់ឲ្យចំណីបន្ថែមពីក្រៅទៀតក៏បានក្នុងរយៈពេល អាទីត្យទី១ ។ តែបើយើងពិនិត្យឃើញថា ពពួកប្លងតុងមានតិចតួច អាចបន្ថែមចំណីអោយ កូនត្រីទៀត ដូចជាម្សៅសន្តែកសៀង ម្សៅត្រីនិងប្រភេទវិតាម៉ីន (បង្ហាញនូវបរិមាណក្នុង តារាងតី ៥) ។ តារាងទី៥ ការផ្តល់ចំណីកូនត្រី
៨. ការប្រមូលផល កូនត្រីដែលមានអាយុពី ៣-៤សប្តាហ៍ ក្នុង ១អាទិត្យម្តង យើងគួរកៀរកូនត្រីមើល ដើម្បីបង្ហាត់អោយវាស៊ាំ និងពិនិត្យមើលចាប់សត្វផ្សេងៗចេញដូចជាក្តាមត្រីកាចកង្កែប ពស់ និងអន្ទង់។ល។ ព្រោះសត្វទាំងនោះស៊ីកូនត្រី។ នៅពេលប្រមូលផល និងមុនវេចខ្ចប់ ត្រូវចាប់កូនត្រីដាក់ក្នុងធុង រឺអាង ដែលមានប្រព័ន្ធ តឹក និងអុកស៊ីសែនបានគ្រប់គ្រាន់ រយៈពេលយ៉ាងតិចពី ២-៣ ម៉ោង ដើម្បីអោយកូនត្រី បញ្ចេញលាមកអស់ បើមិនធ្វើដូចនេះទេ នៅពេលដឹកជញ្ជូនកូនត្រីនឹងងាប់ច្រើន។ ថង់ សំរាប់វេចខ្ចប់កូនត្រី ដែលមានទំហំ ០.៥ម X ០.៨ ម អាចដាក់កូនត្រីដែលមានទំហំ ពី៥-៧ សម បានពី ៥០០-៦០០ កូន។ ថង់កូនត្រីដែលបានបញ្ចូលខ្យល់អុកស៊ីសែនបាន ណែនល្អ អាចដឹកជញ្ជូនបានក្នុងរយៈពេលពី៨-១០ម៉ោង ។
| |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
6:11:00 AM
ដំឡូងឈើ
| ដំឡូងឈើ I-សារៈប្រយោជន៍នៃដំឡូងឈើ ដំឡូងឈើជាដំណាំអារមួយប្រភេទ ដែលអាចហូបជំនួស បាយបាននៅពេលអ្នកខ្វះអង្ករ។ ក្រៅពីធ្វើជាអាហាររបស់មនុស្ស | |||||||||||||||||||
គេអាចយកទៅធ្វើជាចំណីសត្វបានយ៉ាងល្អស្លឹកដំឡូងឈើ គេអាំចយកទៅធ្វើជាបន្លែស្រស់ អន្លក។ល។ គេអាចយកម្សៅដំឡូងឈើធ្វើជា នំបុ័ងជំនូសស្រូវសាឡីបាន ជាងនេះទៅទៀត ដំឡូងឈើក៏ជាវត្ថុធាតុដើមរបស់រោងចក្រសំរាប់ផលិតក្រដាសធ្វើ ជ័រ។ II-ប្រភេទពូជៈ ដំឡូងឈើដែលគេនិយមដាំនៅក្នុងប្រទេសកម្ពុជាយើងមានពូជានាំមកពីបរទេសនិង ពូជនៅក្នុងស្រុកពូជទាំងនោះមានពូជស្រាលនិងពួជធ្ងន់។ បើគេបែងចែកពូជទៅតាមលក្ខណៈ មើមរបស់ដំឡូងក៏មាន២ប្រភេទដែរគឺៈ ក-ពូជដែលមនុស្សហូបមើមៈ ពូជនេះមើមរបស់វាមានសាច់មើមម៉ដ្ឋរសជាតិផ្អែមច្រើនជាងស្វិងហើយវាជាពូជដែល ធន់ទ្រំាទៅនឹងការរំាងស្ងួត និងមាន រយៈពេលលូតលាស់ខ្លី គឺ៨-១២ ខែ។ ខ-ប្រភេទពូជសំរាប់ធ្វើម្សៅនិងចំណីសត្វៈ ពូជនេះមើមរបស់វាមានសាច់មើមគ្រើមមិនស្វិតមានរសជាតិស្វីងទាំងអស់។ ប្រភេទ ពូជនេះមានរយៈពេលលូតលាស់វែង។ III-បច្ចេកទេសដំាដុះ : ១-ការធ្វើដី : -អ្នកត្រូវកាប់ឬភ្ជួរដីអោយបានជំរៅប្រហែលពី ២០-៣០ស.ម ភ្ជួរឲ្យបានពីរទៅបីដង ដើម្បីឲ្យដីផុសល្អ បន្ទាប់មកអ្នកត្រូវរើសយកស្មៅចេញអោយបានស្អាត។ -អ្នកត្រូវហាលដីអោយបានស្ងួតល្អ។ ២-ការរើសពូជ -អ្នកត្រូវរើសយកដើមដំឡូងណា ដែលធំមានលក្ខណៈដុះលូតលាស់ល្អ និងមានអាយុ កាលយ៉ាងតិចមួយឆ្នាំ។ -អ្នកត្រូវកាត់ជាកង់ៗ ប្រវែងពី ១៥-២០ស.ម ។ ៣-រដូវកាលដំាដុះ : អ្នកគួរដាំដំឡូងនៅពេលដែលដីមានសំណើមគ្រប់គ្រាន់ ហើយសំណើមនៅក្នុងដីនោះ អាចធានានូវការលូតលាស់របស់ដំឡូង ក្នុងរយៈ ពេល៤-៥ខែ ដូច្នេះពេលវេលាដ៏សមស្រប និងល្អបំផុតនោះ គឺក្នុងអំឡុងខែវិច្ឆិកា និងធ្នូ ជាពីសេសបន្ទាប់ពីទឹកទន្លេស្រកចុះ។ ៤-វិធីសាស្រ្តដាំដុះ: ការដាំដំឡូងឈើជាទូទៅគេដាំតាមបីរបៀបៈ ក-ការដាំបញ្ឆៀង : ការដាំរបៀបនេះអ្នកត្រូវកំណត់ដំឡូងឈើរាងបញ្ឆៀងដែលមានមុំពី២០-៤៥ដឺក្រេ ដោយប្រៀបធៀបទៅនឹងដី។ ជាទូទៅការដាំអ្នកត្រូវកប់ដើមដំឡូងឈើផ្នែកខាងក្រោមនៃ ដងដើមទៅក្នុងដីអោយជ្រៅជួនកាលអ្នកអាចកប់ដីជិតតែម្តង ឬទុកផ្នែកខាងចុងដើមលេច ផុតពីដីបន្តិច។ ខ-ការដាំផ្តេក ការដាំរបៀបនេះអ្នកត្រូវដាក់ដើមដំឡូងផ្តេកនៅក្នុងជួរតែម្តង ឬ បាតរងតែរួចអ្នកត្រូវ កប់ដីពីលើដែលមានកំរាស់ ពី៥-១០ស.ម។ គ-ការដាំបញ្ឈរ ការដាំរបៀបនេះ អ្នកត្រូវដាំដើមដំឡូងបញ្ឈរក្នុងដីតែម្តងគឺអ្នកត្រូវកប់ផ្នែកចាស់នៃ ដើមទៅក្នុងដី ហើយទុកផ្នែកខាងចុងនៅផុតពីដី។ ចំពោះវិធីសាស្ត្រទាំងបីខាងលើនេះ ជាទូទៅគេច្រើននិយមដាំតាមរបៀបបញ្ឆៀង ឬ ផ្តេកហើយ ពីព្រោះវាផ្តល់ទិន្នផលខ្ពស់។ ឃ-ចន្លោះឃ្លាត
ប៉ុន្តែជាទូទៅគេច្រើនដាំដំឡូងឈើ ក្នុងចន្លោះពីគុម្ពមួយទៅ គុម្ពមួយប្រវែងមួយម៉ែត្រ ហើយចន្លោះពីជួរមួយទៅជួរមួយគឺប្រវែង មួយម៉ែត្រដែរ។ ង-ជម្រៅដែលត្រូវដាំ អ្នកត្រូវប្រើចប់ជីក ឬ ចប់កាប់ ដើម្បីកាប់ដីឲ្យបានជំរៅពី ៧-១០ស.ម ហើយកប់ កំណាត់ដំឡូងទៅតាមស្នាមចបនោះ។ ៥-ការប្រើជីៈ -ប្រភេទជីដែលអ្នកត្រូវប្រើនោះ គឺ ជីប្រភេទ ៨-១៦-១៩ ដាក់ក្នុងចំនួនពី៦០-១០០ គីឡូក្រាមក្នុងផ្ទៃដី ១៦០០ សង់ទីម៉ែត្រការ៉េ។ លើកទី១នៅពេលដែលដំឡូងមានអាយុបានមួយខែបន្ទាប់ពីដាំ។ដាក់លើកទីពីរនៅ ពេលដែលដំឡូងមានអាយុបីខែក្រោយពីដាំ ហើយត្រូវ ដាក់អោយបានឆ្ងាយពីគល់ដំឡូង បន្តិចគឺប្រហែលពី ២៥-៣០សមហើយលុបដី។ ៦-ការថែទាំ : -ក្រោយពីដាំដំឡូងពី ៥-៧ ថ្ងៃ ត្រូវពិនិត្យមើលការដុះពន្លករបស់ដំឡូង អ្នកត្រូវដាំជួស ឡើងវិញ ជាបន្ទាន់ចំពោះកន្លែងណាដែលមិនដុះ។ -បន្ទាប់ពីដំឡូអមានអាយុ ៣០ ថ្ងៃ ត្រូវជ្រួយដី បោចស្មៅ អោយបានស្អាតល្អដើម្បីឲ្យ ដីផុសត្រសុសល្អ។ -គួរសំអាតស្មៅឲ្យបានស្អាតនៅចន្លោះរងដំឡូង ដើម្បីឲ្យដំឡូងដុះលូតលាស់ល្អហើយ នៅពេលធ្វើស្មៅនិងជ្រួយដីត្រុវប្រយ័ត្នប្រយែងកុំឲ្យប៉ះទង្គិចដល់ឫសរបស់ដំឡូងជាពិសេស នៅពេលដែលដំឡូងកំពុងចុះមើម។ ៧-ការប្រមូលផល ការប្រមូលផលវាអាស្រ័យទៅតាមពូជរបស់ដំឡូងឈើ ចំពោះពូជស្រាលត្រូវប្រមូល ផលនៅពេលដែលដំឡូងមានអាយុ ១២-១៣ខែ ការប្រមូលផលមានពីររបៀបគឹដោយដៃ និងដោយពាក់កណ្តាលយន្តសាស្ត្រ។ ក-ការប្រមូលផលដោយដៃ អ្នកត្រូវកាប់ដើមដំឡូងឈើចោលជាមុនសិន ដោយទុកដងដើមត្រឹមតែកំពស់ប្រមាណ ២០-៥០ស.ម ការកាប់ដើមនេះគឺងាយស្រូលក្នុងការដក ។ ពេលដកមើមអ្នកត្រូវរញ្ជួយឬ រង្កៀកដើមជាមុនសិន ទើបចាប់ផ្តើមដក់បន្តិចម្តងៗ ធ្វើយ៉ាងនេះគឺដើម្បីជៀសវាងការបាក់ មើម រលាត់សំបកមើម ។ វិធីម្យ៉ាងទៀតត្រូវកាប់ដងដើម មួយផ្នែកចោលហើយបន្ទាប់មក ត្រូវទុកចោលពី ៧-១៤ ថ្ងៃសិន ទើបចាប់ផ្តើមដក។ ខ-ការប្រមូលផលដោយពាក់កណ្តាលយន្តសាស្ត្រ ការងារនេះគឺជាការរួមផ្សំនិងឧបករណ៍ផ្សេងៗ ព្រមទាំងកំលាំងមនុស្ស។ IV-ការទុកដាក់ : មើមដំឡូងឈើជាទូទៅគឺមិនអាចធានាទុកបានយូរពេលទេ ពីព្រោះវាងាយរលួយខូច ណាស់គឺបណ្តាលមកពីការរលួយខ្លួនវាបណ្តាលមកពីមេរោគឬជំងឺផ្សេងៗ។គេអាចជៀស- វាងចំពោះការរលួយរបស់ដំឡូងបានគឺតាមរយៈការរក្សាទុកមើមដំឡូអនោះដោយកប់ក្នុង ដីឬកប់ក្នុងដីខ្សាច់សើម ដាក់មើមតំរៀបគ្នាក្នុងបាវសើម ឬរុំដោយក្រដាសសើម។ គេអាច រក្សាទុកមើមដំឡូង ក្នុងរយៈពេលយូរបានដោយទុកវានៅក្នុង ឬ បន្ទប់ត្រជាក់ដែលមាន សីតុណ្ហភាព២៥អង្សាសេ ព្រមទាំស្ថិតនៅក្នុងសំណើមអាកាសពី៨៥-៩០%។ វិធីទុកម្យ៉ាងទៀតគឺគេចិតមើមដំឡូងនោះស្តើងៗ ហាលឲ្យស្ងួតរហូតដល់សំណើមក្នុង មើមដំឡូងនោះត្រឹម១០-១២%ប៉ុណ្ណោះ។ គេអាចបន្ថយនូវការរលួយមើមបានមួយកំរិតតាម រយៈការកាប់ដើមចោលមុនពេលប្រមូលផលក្នុងរយៈពេលប្រមាណពី៧-២១ថ្ងៃ។ ការទុក ដាក់ដោយខ្ចប់ក្រដាសសើម គឺអាចបន្ថយភាពរលួយបានមួយកំរិតបើប្រៀធៀបទៅនឹងការ ទុកដាក់ធម្មតា។ បើក្នុងករណីដែលគេត្រូវនំាចេញមើមស្រស់ទៅលក់កន្លែងឆ្ងាយឬប្រទេស ឆ្ងាយគឺគេគួរតែប្រមូលផលនៅពលេដែលដំណាំមានអាយុមិនលើសពី១០ខែបន្ទាប់ពីដាំ។ V-ជំងឺនិងសត្វល្អិតចង្រៃៈ ក-ជំងឺរលួយឫសៈ ជំងឺនេះបង្កឡើងដោយពពួកផ្សិត ដោយវារាតត្បាតទៅលើប្រព័ន្ធឫសដែលស្ថិតនៅ ក្នុងដីនៃដំណាំនេះ ហើយធ្វើឲ្យរលួយភាគច្រើននៅក្នុងរដូវភ្លៀងនិងស្ថិននៅក្នុងដីកណ្តេង ជាំទឹក ព្រមទាំងមានជីធម្មជាតិច្រើន។ មេរោគនៃជំងឺនេះច្រើនរាតត្បាតនៅលើដីជាំទឹក។ រោគសញ្ញានៃជំងឺនេះវាធ្វើឲ្យដើមដងស្រពោនងាប់បន្តិចម្តងៗថែមទាំងបញ្ចេញនូវទឹកម្យ៉ាង ដែលមានក្លិនស្អុយបន្ទាប់កប្រព័ន្ធឫសរបស់ដំឡូងរលួយទាំងអស់តែម្តង។ គេអាចជៀសវាង ជំងឺនេះបានតាមរយៈការជ្រើសរើសដីដែលមានលក្ខណៈសមស្រប ល្អមិនជំាទឹក ឬ នៅកន្លែងដែលមានទឹកជាប្រចាំ។ ខ-ជំងឺរលួយដើមដោយបាក់តេរីៈ ដំឡូងដែលទទួលរងនូវជំងឺនេះគេអាចសង្កេតឃើញនៅត្រួយ ឬពន្លកថ្មីរបស់វាក្រៀម ស្ងួតហើយមានភាពរលួយសើមនៅលើដងដើម នៅលើផ្ទៃនៃដងដើមគេសង្កេតឃើញមាន រន្ធតូចៗពាសពេញ។ រន្ធទាំងនោះមានលក្ខណៈពិសេសមួយដែលងាយស្រួលក្នុងការកំណត់ ចំណាំគឺគេឃើញមានជ័រស្ងួត។ ពេលដែលគេកាត់ ដើមដែលមានជំងឺនេះមានលក្ខណៈក្រិន ទាបនិងប្រព័ន្ធឫសលូតលាស់ខ្សោយបំផុត។គេអាចជៀសវាងបញ្ហានេះបានដោយគ្រាន់តែ ជ្រើសរើសដើមដែលមានសុខភាពល្អយកទៅធ្វើពូជធន់នឹងជំងឺនេះ។ VI-ផ្នែកអាហារូបត្ថម្ភ : ដំឡូងឈើជាប្រភេទដំណាំមើមមួយមុខដែលកសិករខ្មែរយើងនិយមដាំជាងគេ។ក្រៅពី មើមរបស់ដំឡូងឈើនៅតាមទីជនបទខ្លះៗ គេនៅនិយមយកត្រួយស្លឹកទៅធ្វើជាបន្លែបាន យ៉ាងឆ្ងាញ់ពិសាទៀតផង។ ក្នុងស្លឹកត្រួយដំឡូងឈើក៏មាននូវវិតាមីនអាខ្លះដែរដែលអាច ជួយការពារជំងឺភ្នែកនានារបស់កុមារតូចៗបាន។ក្នុងមើមដំឡូងឈើសំបូរទៅដោយជាតិម្សៅ ដែលអាចឲ្យបរិភោគជាអាហារទ្រទ្រង់រាងកាយបានយ៉ាងប្រសើរ។ ដូច្នេះក្នុងកាលៈទេសៈ ខ្វះខាតស្បៀង ដំឡូងឈើមានតួនាទីសំខាន់សំរាប់ទ្រទ្រង់ រាងកាយកុមារក៏ដូចជាមនុស្ស យើងគ្រប់រូបដែរ។ ដំឡូងឈើគេអាចយកទៅកែច្នៃជាបន្លែសំរាប់មុខម្ហូបផ្សេងៗ ឬធ្វើជា បង្អែម។ល។ ម្យ៉ាងទៀតក្រៅពីប្រើប្រាស់ជាផលប្រយោជន៍បានច្រើនដំឡូងឈើជាប្រភេទ ដំណាំមើមដែលងាយដាំនឹងថែរក្សាបំផុតដូចនេះគ្រួសារខ្មែរយើងគួរនាំគ្នាដាំទុកសំរាប់ជា ប្រយោជន៍គ្រួសារកុំបីខាន។
| |||||||||||||||||||
6:09:00 AM
ដំណាំអំពៅ
| ដំណាំអំពៅ I.ស្ថានភាពទូទៅ អំពៅជាដំណាំមួយប្រភេទ ដែលប្រជាកសិករយើងស្គាល់ ស្ទើរគ្រប់គ្នាទាំងអស់ហើយដំណាំនេះក៏បានដាំដុះនៅលើផ្ទៃដីតូចៗ | ||||||
ស្ទើរពាសពេញនៃព្រះវាជាណាចក្រកម្ពុជាយើងដែរ។ ជាទូទៅប្រជាកសិករតែងនិយមយកអំពៅមកកៀបយកទឹកសំរាប់ហូបដូចជាភេសជ្ជៈ ធម្មតាឬគេនិយមហូបផ្ទាល់តែម្តង។ សារៈសំខាន់នៃដំណាំនេះក្នុងប្រទេសយើងក៏ដូចជាក្នុង ពិភពលោក គេបានកែរច្នៃទឹកអំពៅយកទៅធ្វើជាស្ករស ដែលយើងត្រូវការចាំបាច់ខាងមិន បានជារៀងរាល់ថ្ងៃ។ ក្រោយពីសារៈសំខាន់សម្រាប់ធ្វើ ស្ករអំពៅ នៅប្រទេសមួយចំនួន គេបានកែរច្នៃទឹកអំពៅយកទៅធ្វើជាអាកុល ស្រា និងធ្វើជាចំណីសត្វហើយម្យ៉ាងទៀត កាកអំពៅគេបានយកទៅកែរច្នៃធ្វើជាក្រដាស ក្តារបន្ទះ។ល។ ចំពោះប្រទេសកម្ពុជានា ពេលបច្ចុប្បន្ននេះដំណាំអំពៅគឺ គេបានកែច្នៃធ្វើស្ករក្នុងសិប្បកម្មតូចៗប៉ុណ្ណោះក្រៅពីនេះ ប្រជាកសិករយើងនិយមហូបទឹកអំពៅដូចជាភេសជ្ជៈធម្មតាប៉ុណ្ណោះ។ II. តំបន់ដាំដុះ ជាទូទៅកសិករយើងតែងនិយមដាំដុះអំពៅនៅតំបន់តាមដងទន្លេ ដូចជានៅខេត្តក្រចេះ កំពង់ចាម កណ្តាល ព្រៃវែង ក្រៅពីតំបន់តាមដងទន្លេ គេអាចដាំដំនាំនេះនៅតាមដំបន់ដី ខ្ពង់រាប ដីកោះ និងតាមជំរាលជើងភ្នំ លើដីក្រហម ឬ ដីខ្មៅ ដូចជានៅតាមខេត្តបាត់ដំបង ស្ទឹងត្រែង មណ្ឌលគីរី រតនគិរី ជាដើម ។ល។ III. បរិស្ថាននៃដំណាំអំពៅ អំពៅជាដំណាំមួយប្រភេទ ដែលទាមទារកំដៅខ្លាំងសំរាប់ការលូតលាស់ដងដើមក្នុង រយៈពេល លូតលាស់ដងដើម ស្លឹកដំណាំ នេះទាមទារសីតុណ្ហភាពខ្ពស់ជា មធ្យម ២៥ oC ទៅ ៣០ oC ក្នុងរយៈពេល២៤ម៉ោងលើកលែងតែដល់ដំណាក់កាលកកើតស្ករគឺ ២ទៅ៣ខែ មុនពេលកាប់ ទើបទាមទារសីតុណ្ហភាពទាបជាមធ្យោម ១៨ oC ទៅ ២២ oC ដើម្បីអាច បង្កើតជាតិស្ករច្រើន។ ដំណាំនេះក៏ជាដំណាំមួយត្រូវការទឹកច្រើនបង្គួរដែរ ដូច្នេះដើម្បីធានាឲ្យបានផលល្អ គឺយើងត្រូវលៃយ៉ាងណាពេលដែលដំនាំស្ថិតក្នុងដំណាក់កាលលូតលាស់ខ្លាំង អាចចំពេល ដែលមានភ្លៀងធ្លាក់ច្រើន ហើយផ្ទុយទៅវិញ ប្រមាណជា២ ទៅ ៣ ខែមុនពេលប្រមូលផល អាចចំពេលដែលមានភ្លៀងធ្លាក់តិច ឬ ស្ទើរតែគ្មានភ្លៀងធ្លាក់ទើបជាការប្រសើរក្នុងការ ផ្តល់ទិន្នផលស្ករខ្ពស់។ ប្រភេទដីដែលល្អសំរាប់ដំណាំអំពៅគឺដី ល្បាប់ល្បាយខ្សាច់ មិនជាំទឹកដីច្រោះទឹកល្អ ដីដែលមានជីជាតិល្អ ដែលមានស្រទាប់ទីមួយជ្រៅ និងជាដីដែលមាន PH ៥,៥ទៅ៦,៨។ ចំពោះប្រទេសកម្ពុជាយើងដីដែលសមស្របដំណាំនេះគឺ ដីល្បប់ល្បាយខ្សាច់ ទន្លេ ដីក្រហម និងដី ខ្មៅតាមតំបន់ខ្ពង់រាប។ ដំណាំដាំបានល្អនៅលើដីស្រទាបទីមួយរាក់(ជម្រៅស្រទាប់ ទី១រាក់ជា ២០ស.ម) ចំពោះដីដែលមានគ្រោះក្រហមច្រើននោះមិនសមស្របសំរាប់ដំណាំ នេះឡើយ។ IV. បច្ចេកទេសដំាដុះនិងថែរក្សាៈ ក. រដូវការដាំដុះ -តំបន់តាមដងទន្លេ ជាទូទៅគេអាចផ្តើមដាំក្នុងអំឡូងដើមខែវិច្ឆិការ ធ្នូ រហូតដល់ចុងខែមករាហើយប្រមូល ផលនៅក្នុងអំឡុងខែសីហា កញ្ញ មុនពេលទឹកឡើងលិចចំការ។ ការប្រមូលផលនៅក្នុងខែ នេះគឺជាទូទៅគេយកអំពៅសម្រាប់គាបយកទឹកហូប។ ចំពោះការដំាដុះសំរាប់ធ្វើស្ករត្រូវ ប្រមូលផលក្នុងអំឡុងខែវិច្ចកា ធ្នូ ឬ មករា ចំពេលដែលមានសីតុណ្ហភាពទាប។ ដូច្នេះដំនាំ អាចមានអាយុដល់ទៅ ១១ខែឬ ១២ខែ និងអាចដល់ ១៣ខែ។ -តំបន់ខ្ពង់រាប ចំពោះតំបន់នេះគេអាចចាប់ផ្តើមដាំក្នុងអំឡុងខែ មេសា ពេលដែលមានភ្លៀងធ្លាក់ ដំបូង ហើយគេអាចប្រមូលផលក្នុងអំឡុងខែមករានិងកម្ភៈ។ ដូច្នេះការប្រមូលផលក្នុងខែ នេះដំណាំអាចមានអាយុ ប្រមាណ ១០ខែ។ ខ. ការរៀបចំដី ការភ្ជួររាស់ជាទូទៅចំពោះដំណាំអំពៅក៏ប្រហាក់ប្រហែល និងដំណាំចំការផ្សេងៗ ទៀតដែរ។ ការភ្ជួររាស់ធ្វើឡើងក្នុងគោលបំណងដើម្បីជ្រំជ្រួយដីឲ្យផុសល្អ ដែលអាចបង្ក ឲ្យដំណាំដុះលូតលាស់ឆាប់ ម្យ៉ាងទៀតតាមរយៈការរៀបចំដីយើងអាចសម្លាប់ស្មៅសត្វនិង ជម្ងឺមួយចំនួន។ ជាធម្មតាគេអាចភ្ជួរ២សារនិង រាស់ជ្រួយដី ២ទៅ៣សារ ដើម្បីឲ្យដីផុសល្អ។ លក្ខណៈ ពិសេសនៃការភ្ជួររាស់គឺការភ្ជួរលើកទី១គេធ្វើនៅពេលដែលទឹកស្រកចុះផុតពីចំការ (ចំពោះតំបន់មាត់ទន្លេ)បន្ទាប់មកគេទុកដីហាលចោរយៈពេលប្រមាណ១០ថ្ងៃហើយចាប់ផ្តើម ភ្ជួរលើកទី២ បន្ទាប់ពីការភ្ជួរដីលើកទី២ ត្រូវរាស់ដីឲ្យបានម៉ត់ល្អ។ ចំពោះតំបន់ខ្ពង់រាបវិញ គេបានចាប់ផ្តើមភ្ជួរដីលើកទី១ប្រមាណជា១ទៅ២ខែមុនពេលដាំ។ បន្ទាប់មកពេលដែលមាន ភ្លៀងធា្លក់ល្មម ហើយគេអាចភ្ជួរលើកទី២ រួចរាល់ឆូតរង ឬកាប់រណ្តៅនិងចាប់ផ្តើមការដំាដុះ តែម្តង។ គ.របៀដាំ ការដាំអំពៅគេអាចធ្វើបានច្រើនយ៉ាងគឺ គេអាចបណ្តុះកូនជាមុនសិន ឬក៏ដាក់ដាំ កំណាត់ដើមដែលមានភ្នែកតែម្តង។ -ការបណ្តុះកូន -វិធីនេះគឺគេបណ្តុះកូនជាមុនសិនហើយត្រូវបានគេយកទៅដាំនៅចំការពេលដែលកូន នោះលាស់បានធំល្មម(អាយុប្រមាណ១ខែ)វិធីនេះគេច្រើនអនុវត្តចំពោះការដាំក្នុងរណ្តៅ។ -ជាដំបូងគេត្រូវកាត់ជាកំណាត់ខ្លីៗ ដែលមានថ្នាំមួយៗ រួចហើយគេដាក់តំរៀបគ្នាក្នុង ថ្នាលមួយក្បែរប្រភពទឹកដើម្បីងាយស្រួលក្នុងការស្រោចស្រព។ -កំណាត់ដើមអំពៅដែលគេតំរៀបគ្នានោះ មិនត្រូវលុបដីអោយជិតតែម្តងទេហើយត្រូវ ដាក់ភ្នែកថ្នំាងអំពៅនៅលើដើម្បីបង្កការងាយស្រួលក្នុងការដុះពន្លកហើយដើម្បីឲ្យកាន់តែ ប្រសើរ ត្រូវគ្រប់ចំបើងពីលើ។ -ជាទូទៅគេត្រូវស្រោចទឹកមួយថ្ងៃម្តងដើម្បីឲ្យកូនអំពៅនោះលូតលាស់បានល្អ។ ពេល ដែលកូនអំពៅនោះលូតលាស់បានល្អមានទំហំដើមប៉ុនម្រាមដៃ ហើយដែលមានអាយុ ប្រមាណជា ១ ខែទើបគេយកទៅដាំនៅចំការ។ -ការដាំកំណាត់ដើមៈ វិធីនេះអនុវត្តន៍ចំពោះដីចំការធំៗ ដែលជួនកាលការកាប់រណ្តៅ ត្រូវចំណាយថវិការច្រើន។ការដំាដុះតាមវិធីនេះគេអាចអនុវត្តន៍តាមវិធីទុនតិចនិងឆាប់រហ័ស ទៀងផង ប៉ុន្តែវាមានគុណវិប្បត្តិ ម្យ៉ាងគឺអាចបណ្តាលឲ្យដើមដុះមិនល្អក្នុងចំការពេលដែល ពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់។ -ការត្រៀមពូជ ជាទូទៅគេកាត់ពូជជាកង់ៗ មាន៣ថ្នាំងនិងភ្នែក៣ល្អៗ។ ដើមដែលជ្រើសរើសយក មកធ្វើជាពូជជាដើមដែលមានអាយុប្រមាណជា ៧ខែ ទើបជាពូជដែលមានគុណភាពល្អ។ មិនត្រូវយកផ្នែកខាងគល់ពេក ឬ ចុងពេកមកធ្វើពូជឡើយព្រោះវា អាចដុះមិនសូវល្អ។ ម្យ៉ាងទៀតជៀសវាងយកដើមណាស្គមហើយមានកើតជម្ងឺ។ កំណាត់ដើមអំពៅដែលគេយក មកធ្វើពូជដាំរួមមានៈ ថ្នាំង និងភ្នែក (ពន្លក) ៣ល្អ។ -មុនពេលដាំគេត្រូវឆូតរង ឬ គន្លងដែលមាន ចន្លោះឃ្លាតពីគ្នា០.90មទៅ1.20ម។ រួចហើយគេបោះពូជទៅបាតរងហើយគេត្រូវរាស់លុប ឬឆូត លុបតែម្តង។ -ក្នុងការបោះពូជ គេអាចបោះកំណាត់ពូជនូវចន្លោះឃ្លាតពីគ្នាប្រមាណជា០,៥០ទៅ ០,៦០ម។ -វិធីម្យ៉ាងទៀតគេអាចបោះទាំងដើមវែង តែម្តងរួចហើយគេកាប់ដើម ជាកង់ៗក្នុងចំការ តែម្តង។ -ការដាំក្នុងរណ្តៅៈ ចំពោះការដាំក្នុងរណ្តៅគឺគេដាក់ក្នុងមួយរណ្តៅពីកំណាត់ពូជ។ នៅបាតរណ្តៅគេដាក់ ជីធម្មជាតិ លាយជាមួយជីគីមី បន្តិចគឺប្រមាណជា ៥០ ក្រាមជីគីមីនិងជីធម្មជាតិប្រមាណ ជា០,៥ ទៅ១,0គក្រ ក្នុងមួយរណ្តៅ។ ចន្លោះឃ្លាតនៃរណ្តៅ១មx០,៨មនិងទំហំ០,៣៥ម បួនជ្រុងដែលមានជំរៅ ប្រមាណជា៣០សម។ ការដាំដោយដាក់កំណាត់ដើម នេះមាន លក្ខណៈងាយស្រួលម្យ៉ាងគឺយើងចំណាយទុនតិច ពុំចាំបាច់ធ្វើការស្រោចស្រពហើយដំណាំ អាចដុះលូតលាស់បានអាស្រ័យទៅដោយទឹកក្នុងដី និងទឹកភ្លៀងធ្លាក់។ នៅប្រទេសកម្ពុជា យើងកសិករនិយមដាំអំពៅម្តងហើយប្រមូលផលម្តង។ នៅប្រទេសគេភាគច្រើនពេលដែល គេដាំលើចំការធំៗ គេដាំម្តងហើយ គេអាចប្រមូលផលរហូតដល់ ៣ទៅ ៤ដងក្នុងអំឡុង ពេល៥ឆ្នាំ។ នៅប្រទេសជឿនលឿនខ្លះទៀតមានចំការអំពៅដែលមានអាយុរហូតដល់ទៅ ១០ទៅ១៥ឆ្នាំហើយគេអាចប្រមូលផលបានពី៨ទៅ១២ដង។ ឃ. ការដាក់ជីៈ ដំណាំអំពៅជាដំណាំមួយប្រភេទដែលត្រូវការជីច្រើនគួរសមក្នុងចំណោមជីជាតិចិញ្ចឹម សំខាន់ៗ ដំណាំអំពៅត្រូវការជីប៉ូតាស្យូម ច្រើនជាងគេព្រោះដំណាំអំពៅជាដំណាំមួយដែល បង្កើតជាតិស្ករ។ បរិមាណនៃជាតិប៉ូតាស្យូមដែលត្រូវដាក់ស្ទើរសើ្មរនឹងជីអាហ្សូតដែរ។ចំពោះ លក្ខខ័ណ្ឌប្រទេសកម្ពុជាយើង ដែលកសិករដាំមួយឆ្នាំតែម្តង និងប្រមូលផលតែម្តងនោះគឺ យើងអាចណែនាំឲ្យកសិករយើងដាក់ជី ១៥១៥១៥ ប្រមាណ ២០០ គក្រ/ហត។ បើករណី យើងដាំអំពៅសំរាប់ធ្វើស្ករដូច្នេះយើងត្រូវដាក់ជីគីមីនូវបរិមាណជា ៤០០គក្រ ជី ១៥ ១៥ ១៥ក្នុងមួយហ.ត ដើម្បីធានាបានទិន្នផលស្ករច្រើន។ការដាក់ជីលើលើដំណាំអំពៅជាទូទៅ គឺគេដាក់តែម្តងប៉ុណ្ណោះនៅពេលដាំ ហើយគេកម្រនឹងដាក់ ជីអ៊ុយរ៉េបំប៉នម្តងទៀតណាស់ ព្រោះអាចបណ្តាលឲ្យប៉ះពាល់ដល់ទិន្នផលស្ករ ក្នុងករណីចំការដែលយើងដាំម្តងហើយធ្វើ ការប្រមូលផលពី ២តៅ ៣ ដងនោះការដាក់ជីត្រូវដាក់ក្រោយ ពេលប្រមូលផលលើកទី១ ជាថ្មីម្តងទៀតនូវបរិមាណជីដូចទៅនឹងការដាក់នៅពេលលដាំប៉ុន្តែ ត្រូវបន្ថែមជីអ៊ុយរ៉េមួយ កំរិតថែមទៀតគឺប្រមាណពី ៥០ទៅ១០០គក្រ/ហត ដើម្បីជំនួយដល់ការដុះលូតលាស់របស់ កូនអំពៅថ្មី។ ង.ការសំអាតស្មៅៈ ការសំអាតស្មៅមានសារៈប្រយោជន៍សំរាប់ដំណាំអំពៅ។ ការសំអាតស្មៅគេត្រូវចាប់ ផ្តើមអនុវត្តន៍ចាប់ពីពេលដែលយើងដាំរហូតដល់ដើមអំពៅមានស្លឹកធំជិតដីចំការ។ បើក្នុង ចំការមានស្មៅតាំងពីពេលដាំរហូតដល់ពេលអំពៅ មានអាយុ៤៥ថ្ងៃគឺអាចបណ្តាលឲ្យថយ ចុះទិន្នផលស្កររហូតដល់១២%នៃខ្នែងអំពៅ ដែលជាកត្តាយ៉ាងសំខាន់ក្នុងការផ្តល់ទិន្នផល។ ការជំរះស្មៅ គឺយើងអាចធ្វើដោយចបហើយចំពោះដីចំការធំគេអាចធ្វើដោយដគ្រឿងយន្ន។ ចំពោះប្រទេសកម្ពុជាយើង ពេលដែលគេដាំនៅរដូវទឹកសំរក ក្នុងខែវិច្ចិកា ធ្នូ ជាដំបូងគេ អាចជំរះស្មៅមួយដង ឬ ពីរដងហើយរហូតដល់ពេលធ្លាក់ភ្លៀង ស្មៅដុះថ្មីទើបគេជំរះម្តង ទៀត។ V.ការប្រមូលផល ការ្រមូលផលដំណាក់អំពៅនៅប្រទេសកម្ពុជាយើង គឺគេអាចធ្វើឡើងដោយយោង តាមលក្ខខណ្ឌអាកាសធាតុ និងទីផ្សារ ។ ប៉ុន្តែជាទូទៅគគេប្រមូលផលពេលដែលដំណាំ មានអាយុប្រមាណជា ១០ទៅ ១៣ ខែបន្ទាប់ពីដាំ។ ចំពោះការដាំអំពៅសម្រាប់គ្រាន់តែ លក់ដើម្បីគាបទឹកហូបការប្រមូលផលពុំសូវមានបញ្ហាអ្វីចោទឡើងទេគឺគេអាចប្រមូលផល ក្នុងអំឡុងខែកញ្ញា គឺពេលអំពៅមានអាយុ ១០ខែមុនពេលទឹកលិច ថ្វីត្បិតតែក្នុងពេលនេះ ក្នុងដើមពុំសូវមានជាតិស្កក៏ដោយ។ ចំពោះការដាំដុះអំពៅសំរាប់ធ្វើស្ករ ពេលវេលានៃការ ប្រមូលផលគឺក្នុងអំឡុងពេលខែធធ្នូ ឬ មករា ព្រោះត្រឹមខែនេះអំពៅមានអាយុពី១២ទៅ ១៣ខែ និងជាពេលដែលអាកាសធាតុត្រជាក់ហើយអំពៅមានជាតិស្ករច្រើន។ ការប្រមូល ផលនៅចំការធំៗជួនកាលគេដុតចំការជាមុនសិនទើបគេកាប់ដើមអំពៅក្នុងករណីនេះ គេ ត្រូវកាប់អំពៅភ្លាម និងប្រញាប់យកទៅរោងចក្រ ព្រោះបើទុកចោលលើសពី៣ ថ្ងៃអាច បណ្តាលឲ្យខូចគុណភាពស្ករ។
| ||||||
6:08:00 AM
ដំណាំស្ពៃចង្កឹះ
| ដំណាំស្ពៃចង្កឹះ ស្ពៃចង្កឹះជាដំណាំបន្លែមួយប្រភេទ ក្នុងចំណោមបន្លែស្លឹកជា ច្រើនដែលកសិករយើង និយមចូលចិត្តដាំ ព្រោះវាជាបន្លែសាមញ្ញ មួយអាចយកមកប្រើប្រាស់ ក្នុងការធ្វើ ម្ហូប អាហារបានច្រើនមុខ ដូចជាៈ ស្ល ឆា ស្ងោរ ជ្រក ។ល។ | |
ដំបូងឡើយគេច្រើនតែដាំវានៅក្នុងសួនបន្លែ លក្ខណៈ គ្រួសារតូចៗ តែបច្ចុប្បន្ន ស្ពៃចង្កឹះបានក្លាយ ទៅជាប្រភេទបន្លែ យ៉ាងពេញនិយមធ្វើឲ្យ កសិករយើងផលិត ជាច្រើនតំបន់ ហើយដំណាំលាតសន្ធឹងលើផ្ទៃដីកាន់តែច្រើនឡើងៗ ទាំងរដូវប្រាំង និងរដូវវស្សសាជាទូទៅស្ពៃចង្កឹះ អាចលូតលាស់បានស្ទើរគ្រប់រដូវ ប៉ុន្តែ នៅរដូវត្រជាក់ វាលូតលាស់បានល្អជាងរដូវក្តៅ ហើយពុំសូវមានសត្វល្អិតចង្រៃស៊ីបំផ្លាញ ទៀតផង។ ប្រភេទបន្លែនេះអាចលូតលាស់បានលើដីគ្រប់ប្រភេទដូចជាៈ ដីខ្មៅដីក្រហម ដីល្បាយ ខ្សាច់ និងដីល្បប់តាមមាត់ទន្លេព្រែក បឹង និងស្ទឹង ។ ជាពិសេសដីដែលសំបូរ ទៅដោយជាតិ អាសូត ធ្វើឲ្យដំនាំបន្លែដុះលូតលាស់លឿន ទទួលបានទិន្នផលខ្ពស់។ វាសំបូរទៅដោយ ជីវជាតិច្រើនដូចជាៈ ជាតិប្រូតេអ៊ីន វីតាមីនអា បេ សេ ព្រមទាំង ជាតិរ៉ែផ្សេងៗ ទៀតដូចជាៈ ជាតិកាល់ស្យូម ដែក ផូស្វ័រ និងជាតិប៉ូតាស្យូម ។ល។ ១.ការជ្រើសរើសពូជៈ ពូជជាកត្តាមួយយ៉ាងសំខាន់ ដែលអាចកំណត់ទិន្នផល ។ដូច្នេះយើងត្រូវការស្គាល់ពូជ ឲ្យបានច្បាស់លាស់មុនធ្វើការដាំដុះ។ នៅប្រទេសកម្ពុជាយើង បច្ចុប្បន្ននេះ បច្ចេកវិទ្យា នៃការបង្កាត់ពូជ នៅមានកំរិតទាប ដូចនេះកសិករយើងតែងតែ ទុកពូជដោយខ្លួនឯង គឺជាពូជក្នុងស្រុក ពូជនេះជាពូជពុំទាន់ទទួលបាន ទិន្នផលខ្ពស់ ដូចពូជបង្កាត់ឡើយ។ នៅប្រទេសកម្ពុជាយើង លក្ខខណ្ឌអាចទុកពូជបានគឺ នៅរដូវរំហើយ ចំពោះរដូវវស្សា ការទុកពូជ មិនអាចធ្វើទៅបាន ទេព្រោះទឹកភ្លៀង និងអាកាសធាតុ មានឥទ្ធិពលអាក្រក់ ដល់ការបន្តពូជរបស់ស្ពៃ។ គ្រាប់ពូជ ដែលត្រូវជ្រើសរើសយកមកដាំ ត្រូវមានលក្ខណៈ ដូចខាងក្រោមៈ - ដុះលូតលាស់សមស្រប នឹងតំបន់ផលិត ហើយមិនប្រកាន់រដូវ - ផ្តល់ទិន្នផលខ្ពស់ រយៈពេលលូតលាស់ខ្លី - ពេញនិយម ក្នុងការប្រើប្រាស់លើទីផ្សារ - ធន់ទ្រាំនឹងជម្ងឺ សត្វល្អិតបំផ្លាញ - គ្រាប់ពូជសុទ្ធគ្មានជម្ងឺ សត្វល្អិតបំផ្លាញ ភាគរយដំណុះខ្ពស់ ២. ការរៀបចំដីៈ ដំណាំបន្លែទាមទារ ការរៀបចំដីឲ្យបានល្អ គឺដីស្ងួត ភ្ជួរអោយបានជ្រៅ រាស់បំបែកដី ឲ្យម៉ត់ ធ្វើយ៉ាងណាឲ្យដីធូរ ងាប់ស្មៅចង្រៃ និងសត្វល្អិតរស់នៅក្នុងដី ។ កាលណារៀបចំដី មិនបានត្រឹមត្រូវ បណ្តាលឲ្យកើតជម្ងឺ និងសត្វល្អិត បំផ្លាញច្រើន ជានិច្ចជាកាល ដំណាំប្រភេទ នេះត្រូវការទឹកជាប្រចាំ ដូចនេះចំការស្ពៃត្រូវមាន ប្រភពទឹកគ្រប់គ្រាន់ សម្រាប់ស្រោចស្រព ទោះជាតំបន់ទំនាប់វាលរាប និងខ្ពង់រាបក៏ដោយ។ ក.ការរៀបចំថ្នាលសាបកូនៈ - ការធ្វើថ្នាលសាបកូនៈ រដូវប្រាំង យើងត្រូវជ្រើសរើសដីមានជីជាតិល្អ ឆ្ងាយពីម្លប់ឈើ ស្ថិតនៅក្បែផ្ទះ និងមានរបងការពារត្រឹមត្រូវ។ ដំបូងត្រូវភ្ជួរ និងកាប់ដីឲ្យជ្រៅ ហាលដី ឲ្យស្ងួត រយៈពេលពី ៣ទៅ ៧ថ្ងៃ ក្រោយពីដីស្ងួតហើយត្រូវវាយ ឬរាស់បំបែកដីឲ្យម៉ត់ លើកជាថ្នាល ដែលមានទទឹងពី៦០ ទៅ៨០ស.ម កម្ពស់ពី១០ ទៅ១៥សមបណ្តោយ ផ្អែក ទៅតាមស្ថានភាព ជាក់ស្តែងរបស់ដី ចន្លោះថ្នាលពី៣០ ទៅ៤០សម កៀរពង្រាបដីឲ្យស្មើ ល្អធានារក្សាសំណើម បានយូរ ធ្វើឲ្យកូនស្ពៃលូតលាស់ស្មើគ្នាល្អ។ - ការធ្វើថ្នាលសាបកូនៈ នៅរដូវវស្សា មិនខុសពីរដូវប្រាំងឡើយ តែយើងត្រូវរក ទីកន្លែង ទួលខ្ពស់មិនជាំទឹក ក្រោយពេលភ្លៀងត្រូវភ្ជួរ ឬ កាបដីហាលឲ្យបានយូរថ្ងៃ ជាងរដូវប្រាំង ហើយត្រូវមានគំរប ការពារភ្លៀងគ្របដីឲ្យស្ងួត ចន្លោះពី៧ថ្ងៃជ្រួយដីហាលឲ្យ បានច្រើនសារ បន្ទាប់មកលើកជារង ឲ្យបានខ្ពស់ពី១៥ ទៅ២០ស.ម ទទឹងពី៨០ ទៅ១០០ស.ម ចន្លោះពីថ្នាល មួយទៅថ្នាលមួយ ពី៣០ ទៅ ៤០ ស.ម ថ្នាលសាបកូន ត្រូវកៀវដីឲ្យបានស្មើរមាន ប្រឡាយបញ្ចេញទឹក។ ខ.ការរៀបចំដីសម្រាប់ស្ទូងៈ - នៅរដូវវស្សាៈ ការរៀបចំថ្នាលសម្រាប់ស្ទូង គឺត្រូវ ភ្ជួរដីឲ្យបានជម្រៅពី១៥ ទៅ២០សម ហើយហាលដីឲ្យស្ងួត រយៈពេលពី៥ ទៅ៧ថ្ងៃ ទើបរាស់បំបែកដី ប្រមូលយកស្មៅចេញ បន្ទាប់មកហាលដី ឲ្យបាន២ទៅ៣ថ្ងៃ។ ក្រោយមកទៀត ភ្ជួរប្រែដីហាល ឲ្យបានរយៈពេល៣ ទៅ៥ ថ្ងៃទើបរាស់ និងកៀរឲ្យស្មើរល្អ។ - របៀបលើករងៈ គេលើករង ដោយប្រើនង្គ័ល គោភ្ជួរផ្គុំគ្នា។ ម្យ៉ាងទៀតលើកដោយ ប្រើចបឆាយតាមបណ្តោយខ្សែបន្ទត់ ក្រោយពីភ្ជួរផ្គុំ ឬ លើកដោយចបហើយត្រូវកៀររង នីមួយៗឲ្យស្មើរគ្នា ក្បាលរងត្រូវឲ្យត្រឹមគ្នាដែលមានទទឹងពី ៨០ទៅ១០០ស.មបណ្តោយ ជាការេល្អត្រូវមានប្រវែង ១០-២០ ម៉ែត្រ កម្ពស់រងពី១៥ទី២០សម។ - រដូវប្រាំងៈ ការរៀបចំដីស្ទូងនៅរដូវប្រាំង គឺធ្វើឡើងផ្សេងៗពីគ្នាទៅតាមប្រភេទដីនិង តំបន់ដាំដុះ នៅតំបន់ដីល្បប់តាមមាត់ទន្លេ ក្រោយពីទឹកស្រកផុត ដីចាប់ផ្តើមស្ងួត៥០%គេ ត្រូវភ្ជួរហាលដី ដោយនង្គ័លគោរយៈពេល ទៅ៥ថ្ងៃក្រោយមករាស់បំបែកឲ្យម៉ត់និងធ្វើឲ្យ បានច្រើនលើកបន្ទាប់មកហាលដីរយៈពេល២ទៅ៣ថ្ងៃឲ្យដីស្ងួតងាប់ស្មៅហើយប្រមូលយក ស្មៅនិងសំរាមដុតចោល។ បន្ទាប់មកទៀតទើបភ្ជួរប្រែដីនិងរាស់ជាបន្តបន្ទាប់គឺឲ្យបានចំនួន ២ទៅ៣លើក ឲ្យម៉ត់ល្មម និងធវើឲ្យទឹកជ្រាបបានរហ័ស។ ចំពោះដីមិនលិចទឹកត្រូវរាស់ ប្រមូលយកស្មៅ និងកាកសំណល់ផ្សេងៗចេញ បន្ទាប់មកចាក់ផ្តើមភ្ជួរហាលដីឲ្យបាន៣ទៅ ៤ថ្ងៃ ក្រោយមកកិនបំបែកដីឲ្យម៉ត់ហើយរាស់ជ្រួយដីឲ្យធូរឡើងវិញទើបភ្ជួរប្រែដីនិងហាលដី ចោលរយៈពេល ៥ទៅ៧ថ្ងៃ។ នៅពេលដីស្ងួតចាប់ផ្តើមភ្ជួររាស់ដីឲ្យស្មើរចំនួន២ទៅ៣លើក បន្ទាប់មកចាប់ផ្តើមលើករង ដែលមានទទឹងនិងបណ្តោយដូចគ្នាទៅនឹងរដូវវស្សាប៉ុន្តែកម្ពស់ រងពី១០ទៅ១៥ស.ម។ រងនីមួយៗត្រូវមានស.មភាពស្មើគ្នា។ ៣.បច្ចេកទេសដាំដុះ - ដំនាំស្ពៃចង្កឹះគេអាចដាំបានពី ២វិធីគឺៈ ការសាបកូនហើយដកទៅស្ទូងនិងការព្រួស ដោយគ្រាប់ផ្ទាល់ក៏បាន។ ក.របៀបសាបគ្រាប់ពូជៈ មុនពេលសាបគ្រាប់ពុជត្រុវយកជីកំប៉ុស្តឬជីលាមកសត្វចំនួន២បង្កី ឫ៣០គក្រ ទៅបាចលើថ្នាលដែលមានផ្ទៃដី ១០ទៅ១៥ម២ រួចហើយ យកជី១៥.១៥.១៥ ចំនួន២០០ក្រាមឬប្រាំ ស្លាបបាយ និងថ្នាំFuradan 3H ចំនួន៥០ក្រាម ទៅបាចពីលើថ្នាល ហើយរាស់លុបទៅក្នុងដី ក្រោយមកស្រោចទឹកឲ្យជោគ គ្រាប់ពូជ ត្រូវយកមកត្រាំ ជាមួយទឹកដែលបានលាយជាមួយថ្នាំ Captan៥ក្រាមលាយជាំមួយទឹក១ លីត្រត្រំារយៈពេល១០នាទីបន្តាប់មកស្រង់ហាលគ្រាប់ឲ្យ ស្រស់ទឹកទើបយកទៅសាប។ ត្រូវប្រើគ្រាប់ពូជចំនួនពី១៥ទៅ១៦ក្រាម ឬ១សា្លបព្រាបាយ ក្នុងផ្ទៃដី ១០ម៉ែតការេ។ ក្រោយសាបរួចហើយព្រាចកំណាត់ចំបើងស្ងួតខ្លីៗ ឲ្យពេញលើថ្នាលហើយស្រោច- ទឹកឲ្យជោគ ទើបគ្របស្លឹកចេកពីលើ បន្ទាប់មកស្រោចទឹករាស់ថ្ងៃ គឺមួយថ្ងៃ ២លើក ព្រឹក ល្ងាច។ រយៈពេលក្រោយសាបចំនួន២យប់ត្រូវបកស្លឹកចេកនោះចេញពេលនោះកូនស្ពៃ ចាប់ផ្តើមដុះ។ ខ.របៀបស្ទូងៈ ក្រោយពីសាបរយៈពេល ១៤ទៅ១៦ថ្ងៃ កូនស្ពៃមានសន្លឹក ៣កម្ពស់ពី ៨ទៅ១០សម កេអាចដកកូនស្ពៃទៅ ស្ទូងបាន ។ នៅមុនពេលដកកូនស្ពៃត្រូវស្រោចទឹកឲ្យជោគរយៈពេល ២០ទៅ៣០នាទី ចំពោះថ្នាលសម្រាប់ស្ទួងដំបូងត្រូវយកជីធម្មជាតិពុកផុយល្អចំនួន២បង្គី ស្មើ នឹង៣០គក្រ ជី១៥-១៥-១៥ចំនួន ២០ឥ ក្រាមស្មើនឹង២ខាំទៅបាចលើរងប្រវែង១០ទៅ១៥ ម ហើយរាស់លុបទៅក្នុងដី បន្ទាប់មកស្រោចទឹកឲ្យជោគទើបស្ទូងតាមក្រោយ។ ជាការល្អ ត្រូវស្ទូងពេលថ្ងៃរសៀលត្រជាក់។ រីឯចន្លោះគុម្ព និងចន្លោះជួរដែលត្រូវស្ទូងគឺ២៥X២៥សម ក្រោយស្ទូង ហើយត្រូវស្រោចទឹកឲ្យជោគ។ ដើម្បីបន្ថយកំដៅដីនិងការពារការហាប់ដីព្រម ទាំងអាចរក្សាសំណើមដីបានយូរ ចំាបាច់ត្រូវព្រាស់ចំបើងស្ងួតឲ្យសព្វល្អពេលើផ្ទៃរងហើយ ស្រោចទឹក៣ ដងក្នុង១ថ្ងៃ ស្រោចក្នុងរយៈពេល៣ ថ្ងៃក្រោយស្ទូង។ គ.របៀបដាំដោយសាបគ្រាប់ផ្ទាល់ៈ ក្រោយពីការរៀបចំរងហើយ ត្រូវយកជីកំប៉ុស្ត និងជី ១៥ ១៥ ១៥ ចំនួនដូចខាងលើ មកព្រាចលើថ្នាល ហើយរោយថ្នាំ Furadan 3H ចំនួន ៣ ស្លាបព្រាបាយហើតរាស់លុបទៅ ក្នុងដី បន្ទាប់មកស្រោចទឹកឲ្យជោគ ។ ចំពោះគ្រាប់ពូជដែលត្រូវយកមកព្រួសត្រូវព្រួសឲ្យ រង្វើលៗ ក្នុងកំរិតកន្លះស្លាបព្រាបាយ ស្មើនឹង ៨ ក្រាមលើផ្ទៃថ្នាល ១០ម២។ ក្រោយពីព្រួស ហើយត្រូវ ព្រាចកំណាត់ចំបើងស្ងួតពីលើទបស្រោចទឹកតាមក្រោយ។ ដើម្បីឲ្យកូនស្ពៃ ដុះស្មើគ្នាល្អ រយៈពេល២តៅ៣ ថ្ងៃដំបូង ត្រូវស្រោចទឹក៣ ដងក្នុង១ថ្ងៃ។ ក្រោយពេល កូនស្ពៃដុះបានរយៈពេល ៧ទៅ១០ ថ្ងៃគេ ត្រូវដក រំលោះកូនស្ពៃចេញខ្លះនៅត្រង់កន្លែង ដែលញឹកពេក គឺត្រូវរក្សាចំនួនដើមស្ពៃត្រឹមតែ ២០ ទៅ ២២ដើម/ម២។ ៤.ការថែទាំៈ ក.ការស្រោចស្រពៈ ការស្រោចស្រពអាចធ្វើបានច្រើនរបៀបគឺ ស្រោចដោយប៉ោតមួយថ្ងៃស្រោច២លើក ព្រឹកល្ងាច ដំណាំស្ពៃចង្កឹះមិនត្រូវការទឹកច្រើនពេកទេតែវាត្រូវការជាំប្រចំារៀងរាល់ថ្ងៃ។ បច្ចុប្បន្នកសិករអាចស្រោចស្រពដោយម៉ាស៊ីនគឺ ដាក់ជំពួយផ្កាឈូកបាញ់ឲ្យជោគ១ថ្ងៃម្តង តែវីធីនេះធ្វើឲ្យដីឆាប់ហាប់កាលណាគេស្រោចដោយម៉ាស៊ីនបាញ់ចាំបាច់ត្រូវគ្របចំបើង ឲ្យក្រាស់។ ខ. កាដាក់ជីៈ ស្ពៃចង្កឹះជាបន្លែដែលត្រូវការជាចាំបាច់នូវជីជាតិ អាសូត ផូស្វាតនិង ប៉ូតាស្យូមប៉ុន្តែ សេចក្តីត្រូវការនេះត្រូវបែងចែកទៅតាមដំណាក់កាលលូតលាស់របស់វា។ ប្រភេទបន្លែស្លឹក ត្រូវការជាតិអាសូតច្រើនជាងគេដូច្នេះការដាក់ជីត្រូវធ្វើឡើងដោយអនុលោមទៅតាមប្រភេទ ដីអាយុកាល និងប្រភេទជី។ ក្រោយសាបបានពី១០ទៅ១២ថ្ងៃត្រូវយកជីអ៊ុយរ៉េចំនួន១ស្លាប ព្រាបាយលាយទឹក២០លីត្រស្រោចលើផ្ទៃរង១០ទៅ១៥ម២រយៈពេលមួយសប្តាហ៍ម្តងៗ។ គ. ការសំអាតស្មៅជ្រំដីពួនគល់ៈ ស្មៅជាកត្តាចង្រៃយ៉ាងច្រើនគឺ វាជាជម្រកសត្វល្អិត ដណ្តើមទឹក ពន្លឺ និងជីជាតិពី ដំណាំ។ អ្នកត្រូវដកស្មៅចេញដោយប្រើកូនចបតូចៗ រយៈពេលពី ៧ទៅ ១០ថ្ងៃ ក្រោយ សាប ឬស្ទូង ត្រូវដកស្មៅជ្រំជ្រួយដី ឲ្យធូរ ដើម្បីរក្សាសំណើមបានល្អ។ មួយអាយុកាល របស់ស្ពៃអ្នកអាច ដកស្មៅចំនួន ២ទៅ ៣ លើក ។ ចំពោះការជ្រំជ្រួយដីធ្វើឡើងតែមួយ លើកតែប៉ុណ្ណោះ។ ឃ. អំពីសត្វល្អិត និង វិធានការការពារៈ អំពីជម្ងឺសំខាន់ៗ ជម្ងឺដែលតែងតែកើតលើដំណាំស្ពៃចង្កឹះភាគច្រើនជាជម្ងឺផ្សិត និងជម្ងឺបាក់តេរី។ ជម្ងឺ នេះធ្វើឲ្យស្លឹកស្ពៃមានចំណុចអុចសៗហើយស្ងួតព្រមទាំងរលួយស្លឹកផ្នែកខាងលើក្រោយមក រីករាលពាសពេញសផ្ទៃរង កូនស្ពៃជម្ងឺរលួយគល់ ស្ពៃដែលបណ្តាលមកពីបាក់តេរីភាគច្រើន ធ្វើឲ្យរលួយធាងស្ពៃក្បែរដីនិងគល់។ លក្ខខណ្ឌដែលបណ្តាលឲ្យកើតជម្ងឺនេះគឺអាកាសធាតុ ក្តៅខ្លាំង ដីសើម ភ្លៀងធ្លាក់ច្រើន។ វិធានការការពារ និងកំចាត់ ត្រូវស្ទូងឲ្យរង្វើល ហាលដីឲ្យស្ងួតមុននឹងស្ទូងលាយ ថ្នាំនឹងគ្រាប់ពូជ មុនពេល សាប ដក ចោលហើយបាញ់ថ្នាំផ្សិតប្រភេទ Captan ឬBenomy1 កំរិតប្រើពី ២០ ទៅ ២៥ ក្រាម លាយទឹក ១៥ ទៅ ២០ លិត្រ មួយសប្តាហ៍ បាញ់ ២ដងហើយបន្ថយការ ស្រោចទឹកនិង ដាក់ជី ។ ង. អំពីសត្វល្អិត ដង្កូវយោលទោងៈ ដង្កូវប្រភេទនេះ ជាសត្រូវបំផ្លាញយ៉ាងខ្លាំងចំពោះ ដំណាំអំបូរស្ពៃ ជាពិសេសនៅរដូវ ប្រាំចាប់ពីខែធ្នូ ឬខែកុម្ភៈ រហូតដល់ខែមេសា។ វាស៊ីក្លរូភីល ដោយទុកតែភ្នាសសៗពេញ លើផ្ទៃស្លឹក មេអំបៅ វាតែងចេញមកពងនៅពេលយប់ នៅផ្នែកខាងលើស្លឹករយៈពេល២០ ទៅ ២៥ម៉ោង វានឹងញាស់បន្ទាប់មកចាប់ផ្តើម ស៊ីបំផ្លាញ។ សត្វចាគូៈ ដំបូងជាមេចំណាស់ ពងដាក់លើដី ក្បែរគល់ដំណាំ ក្រោយពីពង រយៈពេល ៣៥ទៅ ៤២ម៉ោងវានឹងញាស់ ហើយចាប់ផ្តើម ស៊ីឫសស្ពៃនៅក្នុងដីជាដំណាក់កាល ដង្កូវរយៈពេល ១សប្តាហ៍ ក្រោយមកវាចាប់ផ្តើមញាស់ ទៅជាសត្វចាគូហើយ ហើរជាហ្វូងៗមកចោះជញ្ជក់ ស្លឹកធ្វើឲ្យស្លឹកស្ពៃធ្លុះលែងលូតលាស់។ លក្ខណៈរូបរបស់វាមានមាឌតូចស្លាបពណ៌ស ឬ លឿងអមបណ្តោយស្លាបប្រវែងមិនលើសពី២ម.ម។ ដង្កូវកាត់ដើមៈ មេអំបៅហើរពងដាក់គែមស្លឹក ក្បែរដី ក្រោយពីវាញាស់កូនដង្កូវទម្លាក់ខ្លួនចូលទៅក្នុង ដីនៅពេលយប់ ដង្កូវចេញពីដីហើយកាត់បំផ្លាញគល់ស្ពៃឬស្លឹកស្ពៃ។ ការបំផ្លាញរបស់ដង្កូវ ប្រភេទនេះធ្វើឲ្យបាត់បង់ចំនួនដើមជាច្រើនក្នុងមួយថ្នាលៗ។ ចៃបៃតងៈ ចៃប្រភេទជញ្ជក់យករុក្ខរសពីស្លឹកស្ពៃ ធ្វើឲ្យស្ពៃរួញលែងលូតលាស់។ សញ្ញាសំគាល់ នៅពេលមានចៃនៅក្នុងចំការគឺ មានស្រមោចឡើង។ វិធានការការពារ និងកំចាត់ៈ វិធានការការពារតាមបែបជីវសាស្រ្តៈ ត្រូវជ្រើសរើសរដូវដំាដុះរៀបចំឲ្យបានល្អកំចាត់ ស្មៅស្រោចទឹកជាប្រចំាស្ទូងតាមចន្លោះគុម្ពតាមការកំណត់ ឆ្លាស់មុខដំណាំប្រើវិធានការចំរុះ ការពារដំណាំ។ វិធានការកំចាត់តាមបែបប្រើថ្នាំគីមីមានថ្នំាពុលជាច្រើនប្រភេទដែលត្រូវយក មកប្រើ ដើម្បីកំចាត់សត្វល្អិតដូចជាថ្នាំ បេតេ (BT), វិតាហ្គ្រូ(Vitagro),ឌីភិល(Dipel), ហ្វូបបាក់ (Florback), សេដាប់បែលយូឌី (Cwd), សង់ដីរ(Zandor)សម្រាប់តែដង្កូវយោលទោង។ ក្រៅពី នេះគេប្រើថ្នាំ ហ្វុយរ៉ាដង់ (Furadan 3H) មកបាចដោយប្រើក្នុងកំរិត ១៥០ ក្រាមលើផ្ទៃដី ១០ទៅ ១៥ ម២ មុននឹងបាចត្រូវស្រោចទឹកឲ្យជោគជាមុន។៦-ការប្រមូលផលៈ ការប្រមូលផលសម្រាប់ធ្វើបន្លែ គេអាចធ្វើការ ប្រមូលផលបាននៅពេល ស្ពៃអាយុក្រោម ១ខែ តែចំពោះការប្រមូលផល សម្រាប់ទុកពូជ គឺត្រូវច្រូតយកដើម ស្ពៃមកហាល ថ្ងៃឲ្យស្ងួត បន្ទាប់មកធ្វើការបោកបែន សំអាតគ្រាប់ ហើយហាលថ្ងៃ អោយស្ងួត រយៈពេល២ទៅ ៣ថ្ងៃ ទើបច្រកចូលដប កញ្ចប់ក្រដាស់ ឬកញ្ចប់ក្រដាស់អាលុយមីញ៉ូម បិតជិតរក្សាទុកនៅកន្លែង ដែលមានអាកាសធាតុត្រជាក់ធម្មតា ហាមត្រូវកំដៅថ្ងៃ និងសើម។ ដប់និងកញ្ចប់នីមួយៗត្រូវ តែដាក់ឈ្មោះអោយបានត្រឹមត្រូវ។ ការទុកដាក់ពូជៈ ដើម្បីអោយគ្រាប់ពូជល្អ រក្សាដំណុះបានយូមិនត្រូវ ហាលនៅក្រោមកំដៅថ្ងៃផ្ទាល់ឡើយ គឺហាល នៅក្រោមកំដៅ ដែលមានសំណាញ់ជារបាំងការពារកំដៅ។ ជាពិសេស អ្នកហាល ត្រូវនៅក្រោមខ្យល់ឮស្ងួត។ ឧបករណ៍ទុកដាក់ពូជប្រភេទសម្ភារៈមិនចម្លងសំណើមដូចជាៈ ដប កែវបិទជិត ក្រដាស់អាលុយមីញ៉ូម ក្រោយពីច្រកហើយ ត្រូវបិទផ្ជិតមាត់ភ្លាម ហើយ ត្រូវយក ទៅរក្សាទុកក្នុងកន្លែដែលមានកំដៅថេរល្អ ស្ងួត ពន្លឺថ្ងៃមិនអាចចាំងចូលបាន។ យោងតាមៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម កម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម Loan ២០២២-CAM[SF] ២០០៩ | |
6:05:00 AM
ដំណាំស្ពៃក្តោប
| ដំណាំស្ពៃក្តោប I. ស្ថានភាពទូទៅ ស្ពៃក្តោបជាដំណាំមួយប្រភេទដែលមានប្រភពកំណើតមក ពីទ្វីបអឺរ៉ុប។ ជាយូរយារកន្លងមកដំណាំនេះត្រូវបានគេដាំនៅក្នុងតំបន់ | ||||||
អឺរ៉ុបប៉ែកខាងកើតនិងតំបន់មួយចំនួនក្នុងទ្វីបអាហ្រ្វីប។ ក្រោយមកដោយវិទ្យាសាស្ត្របង្កាត់ ពូជជឿនលឿន គេបានបង្កាត់ពូជតំរូវទៅតាមតំបន់ដាំដុះ ដំណាំប្រភេទនេះស្ថិតនៅក្នុង គ្រួសារ Gruciferaeក្នុងអំបូរ Brassica Oleracea។ ស្ពៃក្តោបជាទូទៅចែកចេញជា ៣ប្រភេទ ទៅតាមពណ៍នៃស្លឹក ៖ -ពូជស្លឹកពណ៌ស្វាយ -ពូជស្លឹកពណ៌ស -ពូជស្លឹកពណ៌ក្រហម ការនិយមដាំនៅប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ គឺពូជឈ្មោះ KK Grossផលិត ដោយក្រុមហ៊ុន Takiiseed Companny ។ នៅពេលថ្មីៗនេះ នៅប្រទេសភីលីពីនគេនិយម ដាំពូជឈ្មោះ Rareball ដែលផលិតដោយក្រុមហ៊ុន Kaneco Seed Company នៃប្រទេស ជប៉ុន។ គ្រាន់ពូជមានភាពល្អិតៗទំងន់១ក្រាម មានចំនួន ២០០-៣០០ គ្រាប់ដើម្បីដាំ១ហ.ត គេប្រើគ្រាប់ពូជចំនួន ៣៥០-៤០០ ក្រាម។ II.បច្ចេកទេសដំាដុះ ១-ការជ្រើសរើសរដូវ ការជ្រើសរើសរដូវមានសារៈសំខាន់នៅក្នុងការដំាដុះដំណាំ ។ រដូវទាក់ទងនឹងសីតុណ្ហ- ភាពភ្លៀង សំណើម បរិយាកាសជំងឺ និងសត្វល្អិត។ ដំណាំស្ពៃក្តោបគេច្រើនតែដាំនៅរដូវ ត្រជាក់។ នៅប្រទេសកម្ពុជាយើងគេអនុវត្តន៍ពី ខែ តុលា ដល់ខែកុម្ភៈចន្លោះពេលនេះគឺ សីតុណ្ហភាពត្រជាក់ ពន្លឺថ្ងៃ និងចំណាំងរបស់ពន្លឺសមស្របសត្វល្អិត និងជំងឺមិនមានការ រាតត្បាតខ្លាំង។ ជំបោះពូជឈ្មោះ KK Cross មកពីជប៉ុនរដូវនេះសមស្របល្អជាងពូជ ឯ ទៀតៗ។ ២-ការជ្រើសរើស និងរៀបចំដី ដំណាំស្ពៃក្តោប ជាប្រភេទដំនាំមួយត្រូវការដុះលូតលាស់លើប្រភេទដីធូរស្រទាប់ដំាដុះ ជ្រៅសំបូរទៅដោយជាតិមមោកព្រមទាំងសំបូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗទៀត។ ដំណាំនេះគេរាប់បញ្ចូលទៅក្នុងក្រុមមិនធន់ទាំ្រនឹងដីសាស៊ីដគេរៀបចំដីដោយប្រើត្រាក់ទ័រ គោយន្ត ឬដោយនង្គ័លគោមុននឹងភ្ជួរគេរាស់ទុកដីឲ្យស្ងួតស្រទឹកហើយប្រមូលយកស្មៅ ឬ កាកសំណល់ចេញពីដីឲ្យស្អាត ទើបគេភ្ជួរលើកដំបូង ក្រោយពីភ្ជួរហើយគេត្រូវហាលដីនោះ រយៈពេលៗទៅ៣ថ្ងៃរាស់បំបែកដីឲ្យល្អិត ទើបភ្ជួរប្រែដីលើកទី២ក្រោយពីភ្ជួរហើយត្រូវហាល ដីនោះឲ្យស្ងួតល្អដើម្បីឲ្យស្មៅឬសត្វល្អិតចង្រៃងាប់ប៉ុន្តែចំពោះដីដែលកង្វះជាតិកំបោរគេបាច កំបោរចំនួន២៥០ទៅ៣៥០គ.ក្រ /ហ.ត ហើយរាស់លុបទៅក្នុងដី។ គេភ្ជួរនឹងរាស់ចំនួន២ ទៅ៣លើកឲ្យបានជ្រៅនិងឲ្យល្អិតធានាឲ្យមានបន្ទុកខ្យល់គ្របគ្រាន់ និងឲ្យទឹកជា្របបានល្អ រក្សាសំណើមដីបានយូរ។ ជាទូទៅការរាប់ចំដីដំណាំបន្លែ គឺដីស្ងួតនិងមានប្រភពទឹកគ្រប់- គ្រាន់ដើម្បីស្រោចស្រព។ ៣-ការបណ្តុះកូន ដើម្បីធានាឲ្យកូនស្ពៃក្តោបដុះលូតលាស់ល្អគ្នាជំងឺ និងសត្វល្អិតបំផ្លាញ គេគួរតែ ជ្រើសរើសកន្លែង សំរាប់សាបកូនដែលមានលក្ខខណ្ឌដូចតទៅ។ដីមានជីជាតិនៅក្បែរប្រភព ទឹក ឃ្លាតឆ្ងាយពីចំការស្ពៃឯទៀត វាលស្រឡះមានពន្លឺគ្រប់គ្រាន់។ គេត្រូវភ្ជួរ ឬរៀបដីនោះ ឲ្យផុសល្អរើសយកស្មៅចេញ ហាលដីឲ្យស្ងួត វាយបំបែកដីឲ្យម៉ត់ល្អ ហើយបាចកំបោរ ស ចំនួន ២៥០ក្រាម លើផ្ទៃដី ២០ម២ ក្រោយមកលើករងឲ្យបានខ្ពស់គឺ ទទឹង ១មបណ្តោយ ១០ម កំពស់បី១៥-២០ស.ម ត្រូវយកជី១៥.១៥.១៥ចំនួន១៥០ក្រាមទៅបាចពីលើ ហើយ រាស់លុបជីនោះឲ្យកប់ទៅក្នុងដី(ហាមប្រើជីលាមកសត្វស្រស់មិនទាន់ពុក)ក្រោយមកទៀត យកថ្នាំប្រភេទ Furadan២០ ក្រាមនិងប្រភេទថ្នាំផ្សិតឈ្នោះ Mancozeb ឬOrthocideចំនួន ១៥ក្រាមទៅបាចលើថ្នាលនោះ ទើបគេសាបគ្រាប់ស្ពៃទៅក្នុងថ្នាលដោយប្រើទំងន់គ្រាប់ ចំនួន៣០០-៣៥០ក្រាម។ ក្រោយពីសាបហើយត្រូវយកកំទេចចំបើងស្ងួតកាត់ឲ្យខ្លីៗ បាច ពីលើឲ្យក្រាស់ល្មមហើយ ស្រោចឲ្យជោកទើបគ្របគំរបពីលើស្រោចទឹកពីរដងក្នុងមួយថ្ងៃ ស្រោចពេលព្រឹក និងពេលល្ងាច រយៈពេលពីរថ្ងៃក្រោយសាបត្រូវបើគំរបទាំងនោះចេញ ហើយគ្រប់សំណាញ់ពណ៌ខ្មៅក្រឡាញឹកឲ្យជិត ការពារកុំឲ្យពពួកសត្វល្អិតចូលបំផ្លាញ ដើម្បីឲ្យកូនស្ពៃដុះល្អគេចាប់ផ្តើមដកស្មៅ និងដករំលស់កូនស្ពៃចេញឲ្យរង្វើល ក្រោយពី សាបរយៈពេល៨-១០ថ្ងៃហើយស្រោចបំប៉នជីUrea ៤៦%ដោយប្រើកំរិត ១ស្លាបព្រា(១០ -១៥ក្រាម)លាយទឹក១៥-២០លិត្រ ស្រោចឲ្យជោគហើយស្រោចទឹកធម្មតាតាមក្រោយ។ ក្រោយមកពេលកូនស្ពៃអាយុ១៨-២០ថ្ងៃគេស្រោចទឹកធម្មតាតាមក្រោយUrea៤៦%ដដែល កំរិត១ស្លាបព្រា(១០-១៥ក្រាម)លាយទឹក១៥-២០លីត្រ ស្រោចឲ្យជោគនិងស្រោចទឹក ធម្មតាតាមក្រោយ។ អនុវត្តន៍តាមវិធីនេះរយៈពេល២០-២៨ថ្ងៃគេអាចដកកូនស្ពៃយកទៅ ដាំប៉ុន្តែមុននឹងយកទៅរយៈពេល២ថ្ងៃគេផ្អាកការស្រោចទឹកដើម្បីឲ្យកូនស្ពៃធន់ទ្រាំនិងការ កង្វះទឹកនិងធន់ នឹងកំដៅថ្ងៃដល់ពេលរៀបដកត្រូវស្រោចទឹកឲ្យជោគទើបគេដកកូនយក ទៅដាំគឺវាមានសន្លឹក៣-៤ កំពស់៨-១០ស.ម។ ចំពោះវិធីផ្សាំកូនវិញគេដកកូនស្ពៃមានអាយុ ១៤-១៦ថ្ងៃមានសន្លឹក២ គឺគេផ្សាំក្នុងកន្ទោង ឬស្បោងកៅស៊ូដោយក្នុងនោះមានលាយជីផេះ អង្កាម និងជីធម្មជាតិផុសល្អក្រោយពីផ្សំាក្នុងកន្ទោងហើយស្រោចទឹកជោគនិងគ្រប់ពេលថ្ងៃ រយៈពេល២ថ្ងៃទើបលែងគ្រប គឺបើចំហទាំងយប់ទាំងថ្ងៃលើកលែងតែពេលភ្លៀងទើបគ្រប គំរបការពារពីលើ។ក្រោយពីផ្សាំរយៈពេល១០-១២ថ្ងៃអាចដាំបាន។ ៥-ការស្រោចស្រព ដំណាំអំបូរស្ពៃត្រូវការទឹកជាប្រចាំ ប៉ុន្តែវាមិនត្រូវការសំណើមដីខ្ពស់ពេលនោះ ទេជាមធ្យោមចន្លោះពី៨០-៨៥% ។គេស្រោចទឹកបានច្រើនវិធីគឺស្រោចដោយប៉ោតព្រឹក និងល្ងាច លើផ្ទៃដី១៥ម2 ក្នុង១ថ្ងៃជាមធ្យមពី៧០-៨០ លីត្រ។ ចំពោះការស្រោចដោយ ឧបករណ៍ម៉ាស៊ីនទំនើប ១ថ្ងៃគេបាញ់ម្តង ជាពិសេស នៅពេលល្ងាចជាការល្អ។ ចំពោះ ការស្រោចដោយបញ្ចូលផ្ទាល់គេធ្វើឡើងលើប្រភេទ ដីរាបស្មើនិងដំណាក់កាលស្ពៃក្តោប រួចហើយ។ ដំណាំនេះត្រូវការទឹកខ្លំាងក្នុងក្នុងដំណាក់កាលក្រោយដាំ ៤៥-៥០ថ្ងៃ។ ៦-ការជ្រំជ្រួយដី ការជ្រំជ្រួយដីពូនគល់ មានគោលបំណងយ៉ាងសំខាន់គឺ ធ្វើឲ្យដីធូរខ្យល់ចេញចូល ព្រមទាំងរក្សាសំណើមបានយូរ ការជា្របទឹកបានរហ័សបន្ថយការការដុះស្មៅ។ មុនពេល ជ្រំដីគេត្រូវផ្អាកការស្រោចទឹកចំនួន១ថ្ងៃមុនហើយជំ្រជ្រួយដីឲ្យផុសនិងបន្ទាប់មកហាលដី នោះមួយថ្ងៃទៀតដើម្បីឲ្យស្មៅងាប់ក្រោយមកទើបគេស្រោចទឺកឲ្យជោគខ្លាំង។ ការជ្រំជ្រួយ ដីគេធ្វើឡើងជា ២លើក គឺលើកទី១ចំនួន ១០-១៥ថ្ងៃក្រោយដាំនិង លើកទី២ គឺ៣៥-៤០ ថ្ងៃក្រោយដាំក្រោយមកទៀតគេមិនជ្រំជ្រួយដីឡើយ គឺក្រាន់តែសំអាតស្មៅប៉ុណ្ណោះការពារ ការដាច់ឫសរបស់ស្ពៃពន្យារពេលក្តោប។ ៧-ការប្រើប្រាស់ជី ដំណាំស្ពៃក្តោបត្រូវការជីយ៉ាងខ្លាំង ជាងដំណាំស្ពៃឯទៀត។ ក្នុងដំណាក់កាលនៅតូចវា ត្រូវការធាតុអាសូត (N) ច្រើនដើម្បីដុះលូតលាស់ទំហំស្លឹក និងចំនួនស្លឹកព្រមទាំងពន្លូតដើម ពិសេសគឺដំណាំមានពណ៌បៃតងខ្ចី។ ចំពោះធាតុផូស្វ័រ (P) ដំណាំត្រូវការជាបណ្តើរៗចាប់ តាំងពីដាំរហូតដល់ប្រមូលផល គឺធ្វើឲ្យស្លឹកក្រាស់ ដើមធំរឹងមាំ ពង្រីកប្រព័ន្ធឫឲ្យរឹតតែសកម្ម ដើម្បីការដឹកជញ្ជូនសាធាតុទឹក និងរ៉ែផ្សេងៗ។ -មុនពេលដាំគឺទ្រាបបាត ជីធម្មជាតិ ១៥-២៥តោន ជី១៥.១៥.១៥ ចំនួន២០០ គ.ក្រ/ហ.ត។ -ក្រោយពេលដាំរយៈពេល១៨-២០ថ្ងៃគេប្រើជី១៥.១៥.១៥ ចំនួន២០០គ.ក្រលាយ ជាមួយនឹងជីអ៊ុយរ៉េ ៤៦% ចំនួន៧០-៨០គ.ក្រ និងជីប៉ូតាស្យូម ៦០%ចំនួន១០០គ.ក្រក្នុងដី ១ហ.តលាយជាមួយគ្នាហើយលាយនៅចន្លោះគម្ពនិងលុបដីឲ្យជិតហើយស្រោចទឹកឲ្យ ជោគ។ -ក្រោយដាំរយៈពេល៣០-៣៥ ថ្ងៃ ត្រូវដាក់ជីបំប៉នប្រភេទអ៊ុយរ៉េ ៤៦% ចំនួន៥០-៦០ គ.ក្រក្នុងមួយហ.តដោយលាយទឹកស្រោចឬដាក់តាមចន្លោះគុម្ពក្រោយទឹកស្រោចឬបញ្ចូល ទឹកភ្លាម ។ -ក្រោយដាំរយៈពេល ៤៥ -៥០ ថ្ងៃ ត្រូវដាក់ជីជាលើកចុងក្រោយដោយប្រើភេទជី ១៥.១៥.១៥ ចំនួន១០០គ.ក្រ លាយជាមួយនឹងជីអ៊ុយរ៉េ ៤៦% ចំនួន៨០%និង ជីប៉ូតាស្យូម ចំនួន ៥០គ.ក្រ ហើយដាក់តាមចន្លោះជួរស្ពៃ បន្ទប់មកស្រោចឬបញ្ចូលទឹកភ្លាម។ III.ជំងឺនិងវិធានការពារ ១-អំពីជំងឺសំខាន់ៗ -ជំងឺពកឫស : ជាទូទៅគេប្រទះឃើញជំងឺនេះ តែងតែកើតនៅលើឫធ្វើឲ្យពក និង រួញ ស្លឹកពណ៌លឿងផ្នែកខាងក្រោម ហើយទុំជ្រុះស្លឹក ក្នុងដំណាក់កាលស្ពៃក្តោបនិងកំពុង ក្តោប ជំងឹនេះកើតរីករាលដាលពីដើម១ទៅដើម១ ដោយសារទឹកយ៉ាងរហ័សវាស្ថិតនៅក្រុមជំងឺ ផ្សិត គេត្រូវដកដើមនោះចេញហើយជ្រំដីហាលឲ្យស្ងួតត្រង់កន្លែងកើត និងបាចកំបោរទុក ចោល។ -ជំងឺរលួយឫ : ធ្វើឲ្យលឿងស្លឹកក្រោមដើមទាំងនោះស្រពោនក្រោមមក ឫសទន់ រលួយប្រែពណ៌ទៅជាខ្មៅ ស្ពៃក្តោបមិនអាចលូតលាស់បានឡើយវាបំផ្លាញ់គ្រប់ដំណាក់ កាលលូតលាស់។ ក្រៅពីនេះនៅមានជំងឺជាច្រើនទៀតនៅក្រុមជំងឺផ្សិត ដូចជា Altermaria leaf spot. Downy Midewspot, White mold តែងតេបំផ្លាញ់គ្រប់ដំណាក់កាលលូតលាស់។ -ក្រុមជំងឹ បាក់តេរី : មានជំងឺ Soft rot Black rot បណ្តាលមកពីមេរោគ Xanthomonas ភាគច្រើនធ្វើឲ្យរលួយបណ្តូលស្ពៃ និងរលាកក្នុងរលាក្តោបតាមស្រទាប់ៗ ហើយទន់។ -ក្រុមវិរុស: ធ្វើឲ្យរួញស្លឹកលែងលូតលាស់ វាបណ្តាលមកពីពួកចៃ រោមបំផ្លាញ។ ២- វិធានការការពារ និងកំចាត់ជំងឺ -ជំងឹផ្សិត : បន្ថយការស្រោចទឹក និងស្រោចជីអាសូត ទុកឲ្យដីស្ងួត ដកស្មៅឲ្យស្អាត បាចកំបោរត្រងកន្លែងកើត និងយកថ្នំាផ្សិតដូចជា Orthocide Zineb Mancozeb ចំនួន ២០ក្រាម លាយទឹក១៥លីត្រ បាញ់ការពារនៅពេលឃើញសញ្ញាលើស្លឹកមុនពេលជំងឺនេះ រីករាលដាល។ -ជំងឺបាក់តេរី : បន្ថយការស្រោចទឹក ដកដើមកើតជំងឺចេញ ប្តូរមុខដំនាំផ្អាកការដំាដុះ ដុតសំលាប់មេរោគក្នុងដីថា្នក់បណ្តុះ។ -ក្រុមជំងឺវីរុស : បាញ់ថ្នាំសំលាប់ចៃ មមាច ទ្រីពដកដើមទាំងនោះចោល និងជ្រើសរើស ពូជធន់។ IV. អំពីសត្វល្អិតចង្រៃ និង ការការពារ ១-ដង្កូវយោលទោង : ដង្កូវប្រភេទនេះតែងតែបំផ្លាញលើប្រភេទដំណាំអំបូរស្ពៃ គ្រប់ប្រភេទវាមានអាយុកាលខ្លីពីពងរហូតដល់មេអំបៅ ចំនួនតែ្១២-១៦ថ្ងៃប៉ុណ្ណោះ វាស៊ី សំបកជាលិការុក្ខជាតិពីផ្នែកខាងក្រោមធ្វើឲ្យស្ពៃក្តោបលែងដុះលូតលាស់បាន។ ដើម្បី ការពារដង្កូវប្រភេទនេះ គឺគេចាប់ផ្តើមដំានៅចុងរដូវភ្លៀងពិសេសខែ១០-១១ ដើម្បីអោយ ស្ពៃក្តោបជាប់ ក្នុងខែទី១២ ជារដូវដែលដង្កូវយោលទោងបំផ្លាញមិនធ្ងន់ធ្ងរ។ ម្យ៉ាងទៀត គេសាបកូនស្ពៃក្តោបនៅក្នុងសំណាញ់ ការពារកូនស្ពៃមិនឲ្យមិនឲ្យមានដង្កូវចូលស៊ីធ្វើ ឲ្យស្ពៃអាចលូតលាស់លឿន។ ចំពោះកម្មវិធី IPM គេចិញ្ចឹមសត្វមានប្រយោជន៍ឲ្យតាម កំចាត់ដង្កូវយោលទោងតាមងប្រព័ន្ធ Biology Cal Control គឺឈ្មោះ Cotesia Plutellae និង MicroplitsPlutellae សត្វឳម៉ាល់ពីរប្រភេទតែងតែត្រូវការដង្កូវយោលទោង ដើម្បីបង្កើតកូន ចៅរបស់វា។ ការសំអាតស្មៅ ជ្រើសរើសរដូវ ដាំលាយជាមួយដំនាំឯទៀត ការប្រើប្រាស់ពូជ ធន់ ជាវិធានការដែលអាចជ្រើសរើសបាន វិធានការចុងក្រោយគឺ ការប្រើប្រាស់ថ្នាំប្រភេទ ដូចជា B.T គឺ Bacilus Thutingiensis មានzondor vitagro.Dielfin. Bacillus ដោយលាយជាមួយថ្នាំ គីមីពុលដូចជា Sumicidine, Sumiothion, Me ប្រើកំរិតមួយ១,៥លីត្រ-២លីត្រ/ហ.ត។ ២- ដង្កូវហ្វូងឈ្មោះ Spodoptera SP វាតែងតែស៊ីដំណាំស្ពៃក្តោបគ្រប់ដំណាក់កាល លូតលាស់ ធ្វើឲ្យស្ពៃក្តោបត្រូវខូចខាតទាំងស្រុង។ លក្ខណៈពិសេសរបស់វាគឺវាញាស់ទាំង ហ្វូងៗ ចាប់ពីពងទៅដល់ មេអំបៅមានអាយុ ៤២ថ្ងៃការកំចាត់មានប្រសិទ្ធភាពគឺពេលវា ទើបញាស់។ ៣- ដង្កូវស៊ីកំពូលស្ពៃ : វាស៊ីតែកំពូលខ្លីៗ។ ៤- សត្វទាគូ : វាស៊ីដោយចាក់ទំលុះស្លឹកឲ្យធ្លុះរទុះៗ ពេលវាទើបញាស់នៅក្នុងដី កូនដង្កូវតែងតែស៊ីឫសស្ពៃ ធ្វើឲ្យស្ពៃញមស្រពោន គេបាចមុនពេលដាំ ឬក្រោយរយះពេល ដាំមួយអាទិត្យឈ្មោះថ្នាំ Furadun ៣H និង ៥H កំចាត់ដង្កូវរបស់វានៅពេលតូចៗ។ ក្រៅពី នេះគេបាញថំា្នដូចជា ដង្កូវយោលទោងដែរ តែមិនបាញ់ថ្នាំប្រភេទ BT ទៅលើដង្កូវ SpodopteraCabbage Webworm ឬ Fleabeetle ទេ។ ការកំចាត់តាមវីធីសាស្ត្រ ក្សេត្រសាស្ត្រ : អាចជួយឲ្យការដំាដុះលូតលាស់បានល្អ ប្រសើរ។ V. ការប្រមូលផល ការប្រមូលផលត្រូវធ្វើឡើងទៅតាមប្រភេទពូជ ពូជធន់មានអាយុកាល ពី៩០-១១០ថ្ងៃ ក្រោយដាំ ពូជកណ្តាលគឺ៨០-៩០ថ្ងៃពូជស្រាលពី៦៥-៧០ថ្ងៃប៉ុន្តែការដាំនៅប្រទេសកម្ពុជា សមស្របគឺពូជ៨០-៩០ថ្ងៃ គឹពូជ KK Cross និង Rareball មុនពេលប្រមូលផលគេផ្អាកការ ស្រោចទឹករយៈពេល ៥-៧ថ្ងៃ ដើម្បីស្ពៃក្តោបរឹតណែន ។ គេកាត់ដោយរក្សាសន្លឹកខៀវព័ទ្ធ ជុំវិញក្តោបចំនួន ៣-4សន្លឹកដើម្បីរក្សាទុកបានយូរ និងធានាការដឹកជញ្ចូនទៅកាន់ទីឆ្ងាយៗ នៅប្រទេសកម្ពុជាទិន្នផលជាមធ្យោមចន្លោះពី ២៥- ៣០តោន/ហ.ត។
| ||||||
6:03:00 AM
ជំងឺផ្តាសាយបក្សីជាអ្វី
| ជំងឺផ្តាសាយបក្សីជាអ្វី ជំងឺផ្តាសាយបក្សីជាជំងឺឆ្លងរាតត្បាតយ៉ាងសាហាវបំផុតក្នុង ចំណោមជំងឺឆ្លងនានា។ បង្កឡើងដោយវីរុសH5N1ដែលកើតលើ សត្វបក្សីគ្រប់ប្រភេទរួមមានៈ មាន់ ទា ក្រួច មាន់បារំាង ក្ងាននិង | |
បក្សីផ្សេងៗទៀត ដូចជាឆ្មានិងខ្លាជាដើម។ ជំងឺនេះមិនត្រឹមតែធ្វើអោយខាតបង់សេដ្ឋកិច្ច គ្រួសារនិងសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែថែមទាំងបង្ករគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទៀត ផង។ ការចម្លងនិងការរាលដាលៈ ជម្ងឺនេះឆ្លងពីបក្សីទៅបក្សីតាមរយៈ ការប៉ះពាល់ផ្ទាល់ជាមួយនឹងលាមក សត្វ សំបោរ និង សម្ភារៈប្រើប្រាស់ផ្សេងៗ ដែលមានជាប់មេរោគដោយការស្រូបចូល ឬ ភ្នាក់ងារផ្ទុក់ជំងឺ ដូចជាសត្វស្លាបទឹក និងបក្សីព្រៃក៏ជាប្រភពចម្លងមេរោគនេះចូលក្នុងហ្វូងសត្វបក្សីផងដែរ។ រោគសញ្ញាៈ រយៈពេលមេរោគសម្ងំមានពី ១-១៤ថ្ងៃ - សត្វមានអាការៈចុះខ្សោយយ៉ាងឆាប់រហ័ស សំកុក ការស៊ីចំនីថយចុះ - ជើងហើមនិងមាន ជាំឈាមខ្មៅនៅតាមខ្នងជើង - ក្បាលមាន់ឡើងហើម និងមានជាំពណ៌ស្វាយនៅលើសិរ និង ណង់របស់វា - ពីបាកដកដង្ហើម ក្អកហូរទឹករងៃ ឬ សំបោរតាមរន្ធ ច្រមុះនិងមាត់ ហើយរាគពីពណ៌ បៃតងទៅពណ៌ស -អត្រាសត្វបក្សីស្លាប់ខ្ពស់អាចមានរហូតទៅដល់ ១០០% -មានការរលាក់និងជាំឈាមនៅតាម ស្រទាប់ភ្នាស់ស្តើង នៃសរីរាង្គខាងក្នុងជាពិសេស បំពង់ខ្យល់ និងពោះវៀន។ ចំពោះមនុស្សៈ ក្រោយពេលឆ្លងជំងឹផ្តាសាយបក្សី ចន្លោះពី១-៧ថ្ងៃ អ្នកជំងឺមានអាការៈ ប្រហែលជាជំងឺគ្រុនក្តៅធម្មតា ប៉ុន្តែប្រកាសំខាន់ត្រូវចងចាំគឺៈ - សីតុណ្ហភាពឡើងខ្ពស់លើសពី ៣៨ អង្សាសេ - ពិបាកដកដង្ហើម - ធ្លាប់មានប៉ះពាល់ជាមួយបក្សីស្រុងឬ ព្រៃ ឈឺ ឬ ងាប់ ក្នុងកំឡុងពេល៧ថ្ងៃមុន។ វិធានការការពារនិងទប់ស្កាត់ការរាលដាលៈ - ត្រូវប្រញាប់រាយការណ៍ជូនមន្ត្រីបសុពេទ្យ ឬ ភ្នាក់ងារសុខភាពសត្វភូមិ ដែលនៅជិត អ្នកបំផុត នៅពេលសត្វស្លាប់មានជំងឺឆ្លងផ្តាសាយបក្សី - សម្លាប់បក្សីមានជំងឺនិងបក្សីដែលឆ្លងជំងឺ - ធ្វើការរំងាប់មេរោគទីកន្លែងចញ្ចឹមសត្វ និងសម្ភារៈ - ហាមឃាត់ចលនាសត្វចេញ - ចូល ឬ ឆ្លងកាត់តំបន់ផ្ទុះជំងឺ - ជៀសវាងការចិញ្ចឹមសត្វ លែងអោយដើរស៊ីសេរី - ហាមបោះចោលសត្វស្លាប់ដោយជំងឺនៅពាសវាលពាសកាលគឺ សត្វស្លាបត្រូវដុត ឬ កប់ក្នុងរណ្តៅអោយជ្រៅ - ត្រូវចាក់ថ្នាំការពារដល់សត្វស្លាបដែលពុំទាន់មានជំងឺ។ ជីវសុវត្តិភាពនៃការចិញ្ចឹមបក្សីៈ - ត្រូវចិញ្ចឹមបក្សីដោយដាក់នៅក្នុងទ្រុង ឬ របង ព័ទ្ធជុំវិញ - ការពារការប៉ះពាល់ជាមួយសត្វព្រៃ និងសត្វបក្សីទឹក - ត្រូវប្រើចំណីនិងទឹកស្អាតដែលគ្មានចំលងមេរោគ - ត្រូវចិញ្ចឹមមាន់ទា និងសត្វផ្សេងៗទៀតដាក់ដោយឡែកពីគ្នានៅក្នុងទ្រុង ឬរបងនិង ផ្តល់ចំណីជាប្រចាំ។ - ជៀសវាងដាក់បក្សីដែលចិញ្ចឹមមុន និងបក្សីដែលទើបនាំចូល មកថ្មីនៅជាមួយគ្នា។ - អនាម័យសំលៀកបំពាក់របស់អ្នកបំរើការនៅកន្លែងចិញ្ចឹមសត្វ និងអនុញ្ញាតតែអ្នក បំរើការឲ្យចូលក្នុងកសិដ្ឋាន។ - មិនអនុញ្ញាតឲ្យអ្នកដទៃចេញចូល ឬ ធ្វើទស្សនៈកិច្ចដោយសេរីនៅកន្លែងចិញ្ចឹម សត្វឡើយ។ - ធ្វើអនាម័យកន្លែងចិញ្ចឹមជាប្រចាំៈ សំអាតនិងរំងាប់មេរោគនៅកន្លែងចិញ្ចឹមសត្វ និងមធ្យោបាយដឹកជញ្ជូនចេញចូលកសិដ្ឋាន។ ការការពារចម្លងមកមនុស្សៈ - ចៀសវាងការប៉ះពាល់បក្សីងាប់ ឬ ឈឺ - ត្រូវចំអិនសត្វនិងស៊ុតបក្សីឲ្យបានឆ្អិនល្អ - ហាមប៉ះពាល់ឬបរិភោគបក្សីដែលងាប់ - អ្នកចិញ្ចឹមអ្នកដឹកជញ្ជូនអ្នកសំលាប់និងអ្នកលក់ត្រូវពាក់ម៉ាស់ ពាក់ស្បែកជើងកវែង និងស្រោមដៃ នៅពេលចេញនិងចូលកសិដ្ឋាន ចិញ្ចឹមសត្វ ពេលដឹងជញ្ជូនបក្សីតាមរយៈ រថយន្ត ឬ ម៉ូតូ ពេលដំណើរការសំលាប់សត្វបក្សីជាអាជីពនៅទីសាធារណៈ និងទីផ្សារ ជៀសវាងការវាសដៃលើមុខ និងភ្នែកខ្លួនឯង។ យោងតាមៈ - នាយកដ្ឋានផលិតកម្ម និងបសុព្យាបាល - ទូរសព្ទ័បន្ទាន់លេខៈ ០១២ ២១៤ ៩៧០, ០១២ ៨៣៣ ៧៩៥ | |



