អត្ថបទថ្មីៗ :

News World

គេហទំព័រ អាន ខ្មែរ ជួយគាំទ្រ តារាចម្រៀង និងលើកស្ទួយវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា សូមជួយទិញ CD, VCD, DVD Original ដើម្បីជួយលើកទឹកចិត្តដល់ពូកគាត់ សូមអរគុណ! អាន ខ្មែរ ក៏សូមជូនពរ អោយអ្នកទាំងអស់គ្នា​ ​ជួបតែសំណាងល្អ​ ជោគជ័យ សុភមង្គល​គ្រប់ពេលវេលា
កំពុងចាប់ផ្តើម...

វិធីងាយៗ ក្នុងការបង្កើនប្រាក់ចំណូលអ្នក

Affiliate Program ”Get Money from your Website” Affiliate Program ”Get Money from your Website”

ស្តាប់បទចម្រៀងពេញនិយមពិរោះៗ

Followers

ប្រទេសដែលកំពុងទស្សនាគេហទំព័រ អាន ខ្មែរ

free counters

អគ្គបណ្ឌិត ប៊ុត សាវង្ស Dr. Buth Savong in USA 2005 #1

Wednesday, December 21, 2011

ការសំដែងព្រះធម៌ដោយវីដេអូ


BODHIKARAM VIDEO STREAM


After you click on "Play", please wait for a few seconds before the video start playing!

VIDEO COLLECTIONS





ធម៌នមស្សការព្រះរតនត្រ័យ




ព្រះធម្មទេសនាអំពីត្រៃសិក្ខា




ព្រះធម្មទេសនា បុណ្យចូលឆ្នាំខ្មែរ




តើព្រះពុទ្ធជាអ្វី?





WHY DO WE NEED A RELIGION?




BUDDHIST CONCEPTS ON GODS




BUDDHIST SONGS

ធម្មទេសនាអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស (ជាវីដេអូ)

ព្រះធម្មវិបស្សនា សំដែងដោយព្រះអង្គ សំ ប៊ុនធឿន




សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ


បទសម្ភាសន៍អក្សរសស្រ្តខ្មែរ និង មហាវេស្សន្តជាតក

វប្បកម្មចំរុះស្រូវ-បង្គា

Tuesday, December 20, 2011

វប្បកម្មចំរុះស្រូវ-បង្គា
វប្បកម្មចំរុះស្រូវ-បង្គា
      ទឹកដែលមាននៅតំបន់តាមឈូងសមុទ្រ គឺជោរជន់ឡើងក្នុង កំឡុងពេលដែលមានទឺកជំនោរខ្ពស់បំផុតពីសមុទ្រ។ នៅរដូវប្រាំង
ភាពប្រៃជាធម្មតាខ្ពស់ជាង ៥ppt ភាគពាន់ ហេតុនេះវាលស្រែជាច្រើនត្រូវទុកចោល ដោយ គ្មានដំណាំដាំដុះ ។ នៅក្នុ្ងងខែដែលគ្មានធ្លាក់ភ្លៀង ជាតិប្រៃត្រូវបានបាត់បង់ដូចនេះ ដំណាំស្រូវអាចដាំដុះបាន ។ នៅប្រទេសវៀតណាមកសិករដែលនៅតំបន់ឈូងសមុទ្រ ខាងត្បូង មានជីវភាពរស់នៅខ្សោយជាងកសិករដែលរស់ក្នុងតំបន់ទឹកសាបដូចេ្នះប្រព័ន្ធ កសិកម្មដំណាំ ស្រូវជាមួយការចិញ្ចឹមបង្គារ គឺជាវិធីតែមួយគត់សំរាប់បង្កើនជីវភាពកសិករ នៅតាមឈូង សមុទ្រ។
        ១. ការជ្រើសរើសទីតាំង
  • វាលស្រែគួរនៅជិតស្ទឹង ទន្លេ ឬព្រែក
  • ជ្រើសរើសរកកន្លែងទំនាប និងទំហំតូចល្មម ដើម្បីងាយស្រួលយកទឹកនៅក្នុងពេលមានទឹកជំនោរខ្ពស់ពីសមុទ្រ។
  • ជៀសវាងនូវដីដែលមានជាតិអាស៊ីតស៊ុលហ្វាតខ្លាំង 
  • ទំហំកូនស្រែពី ១០០០ - ៣០០០ ម៉ែត្រការ៉េ
  • ២. ការប្រើភ្លឺ និងការជីកប្រឡាយ
  • ប្រឡាយក្នុងស្រែមានទទឹង ២ ទៅ ៣ ម៉ែត្រការ៉េ ជំរៅ ០.៨ - ១ ម៉ែត្រការ៉េ ដែលអាចប្រើប្រាស់អស់ពីផ្ទៃដី ១០ ទៅ ២០ ភាគរយ នៃផ្ទៃដីទាំងមូល។
  • កម្រិតកំពស់ភ្លឺស្រែយ៉ាងហោចណាស់អោយមានកំពស់ ២០ សម ខ្ពស់ជាកម្រិត ទឹកជំនោរជារៀងរាល់ឆ្នាំ។
  • ដាក់បំពង់បញ្ចូលទឹកពី ២ ទៅ ៣និងបំពង់បញេ្ចញ់ទឹក(មុខកាត់បំពង់មិនអោយ តូចជាង ២០ សម ) ធ្វើពីដើមដូង ឬដើមឈើ ។ បំពង់បញ្ចូលទឹកត្រូវបានគេដាក់ សម្រាប់បញ្ចូលទឹកនៅក្នុងស្រែនៅពេលដែលទឹកសមុទ្រជោរ បំពង់បញ្ចេញទឹកប្រើ សម្រាប់ពង្រីកទឹកពីក្នុ្ងងប្រឡាយនៃស្រែពេលបើកចំហរ។
  • បំពង់ទាំងពីប្រភេទគួរមានក្រឡាសំណាញ់ការពារកុំអោយសត្វចង្រៃ (សត្វ ស៊ីបង្គារ) ចូលបាន។
  • គ្របទៅលើផ្ទៃដីនៃប្រឡាយនៅក្នុងស្រែដោយប្រើមែកឈើ​ឬរុក្ខជាតិ កំប្លោក។ នៅតាមបណ្តោយនៃប្រឡាយគួរមានដាក់សំភារ:បន្លាការពារពីការលួចចាប់។

    ៣ ដង់ស៊ីតេនៃការដាក់ចិញ្ចឹម
  • ការដាក់កូនបង្គាទឹកសាបដែលមានទំហំទ្រើសបន្តិច និងមនកំលាំងល្អនៅក្នុងកម្រិត
    ១ ទៅ ៣ ក្បាល ក្នុង១ ម៉ែលការ៉េ (កូនបង្គាមានទម្ងន់យ៉ាងតិច ៤ ទៅ ៥ ក្រាម ក្នុងមួយក្បាល)។
  • ដាក់កូនបង្គានៅក្នុងស្រែក្រោយពី ស្ទូងបាន ១០ ទៅ ១៥ ថ្ងៃ។
  • កូនបង្គាត្រូវជ្រើសរើសទំហំប៉ុនគ្នា និងខ្លាំងខ្លាស្វាហាប់ផងដែរ។

    ៤ ការកំណត់សំគាល់
  • បើជាដង់ស៊ីតេនៃបង្គាលើសពី ១ ក្បាលក្នុងមួយ១ ម៉ែត្រការ៉េ នោះការផ្តល់ចំណី ត្រូវតែមានជាចំណីចំបាច់ហើយទំហំផ្ទៃដីនៃប្រឡាយព័ទ្ធជុំវិញស្រែគួរតែមានទំហំ លើសពី ១០ ភាគរយ នៃផ្ទៃដីស្រែ។
  • បើសិនពុំមានប្រភពទឹកសម្រាប់ធ្វើការផ្លាស់ប្តូរទេ មិនត្រូវដាក់បង្គាចិញ្ចឹមអោយ លើសពី មួយក្បាលក្នុងមួយការ៉េឡើយ។

    ៥ ការផ្តល់ចំណី
  • បង្គាអាចស៊ីចំណីធម្មជាតិដែលមាននៅក្នុងស្រែ ជាពិសេសស្រែដែលមានដាក់ជី លាមកសត្វ។
  • ចំណីដែលផ្តល់អោយមានៈ កន្ទក់ គ្រាប់អង្ករ សាច់ដូងស្ងួត ដើមដំឡូងឈើ ម្សៅពោត សំបកក្តាម សំបកបង្គា ហើយនឹងម្សៅត្រី ។
  • ចំណីដែលត្រូវផ្តល់រៀងរាល់ថ្ងៃនៅក្នុងកម្រិត ៥ % នៃទំងន់បង្គា (បើគ្មានដាក់ជី លាមកជាមុន) នៅក្នុងកម្រិត ២ ទៅ ៣ % (ចំពោះការចិញ្ចឹមដាក់ជីលាមកសត្វ)។
  • ចំណីដែលត្រូវលាយទឹក ត្រូវសូនជាដុំមូលៗ ជាមុនសិន រួចដាក់នៅលើថាស ចំណី។
  • ការប្រើប្រាស់ដាក់ចំណី គឺដើម្បីងាយស្រួលពិនិត្យចំណី បង្គាត្រូវការចាំបាច់ និង ជៀសវាងការដែលធ្វើអោយកង្វក់ទឹក។
  • ដាក់ចំណី ២ ដងក្នុងមួយថ្ងៃ គឺ ដាក់ មួយភាគបីនៃបរិមាណសរុបក្នុងពេលព្រលឹម ហើយចំណីនៅសល់ ២ ភាគ ៣ ដាក់នៅពេលល្ងាច។
  • ត្រូវពិនិត្យការដាក់ចំណីជាប្រចាំ ដើម្បីកំណត់បរិមាណចំណីដែលបង្គាត្រូវការ ចំាបាច់ខាងក្រោមនេះ 

    ជារូបមន្តលាយចំណីសម្រាប់ការចិញ្ចឹមបង្គានៅក្នុងស្រែ៖

     ក. ៥០% កន្ទក់ ឬធុងអង្ករ ឬគ្រាប់អង្ករ
     ខ. ២០ ៣០% ដំឡូងឈើ ឬចំណែកគ្រាប់ពោតកិន
     គ. ២០ % កន្ទក់ ម្សៅត្រី កំទេចសំបកបង្គា ឬ oil cake​
    ខែ
    ៥% ការផ្តល់ចំណីសម្រាប់
    ផ្ទៃដី ១០០ ម៉ែត្រការ៉េ (គិតជា kg)
    0,៥0,៦0,៨១,0១,៧១,៥
    ២-៣% ការផ្តល់ចំណីសម្រាប់
    ផ្ទៃដី ១០០ ម៉ែត្រការ៉េ (គិតជា kg)
    0,៣0,៨0,៥0,៦0,៨១,0

    ៦ ការការពារសត្វចង្រៃ

    សត្វដែលស៊ីបង្គាជាអាហារមាន ត្រីសមុទ្រ ត្រីទីឡាពីយ៉ា ត្រីរ៉ស់ ហើយនិងត្រី ផ្សេងៗ ទៀត។ ការស៊ីបំផ្លាញពីសត្វចង្រៃអាចកាត់បន្ថយទិន្នផលបង្គាយ៉ាងខ្លាំង។
    មុនពេលដាក់បង្គាចិញ្ចឹមត្រូវអនុវត្តដូចខាងក្រោម៖
  • ហាលដីស្រែអោយស្ងួត ហើយបាចកំបោរក្នុងកម្រិត ១០ គីឡូក្រាម ក្នុង ១០០ ម៉ែត្រការ៉េ (អាចដាក់ពី ១៥ ទៅ ២០ គីឡូក្រាមសម្រាប់ដីដែលមានជាតិអាស៊ី ស៊ុលហ្វាត)។
  • លែងសត្វទាចូលក្នុងស្រែជាច្រើនថ្ងៃ
  • ក្នុងកំឡុងពេលដាក់ចិញ្ចឹម ដាក់មងក្នុងប្រឡាយនៃស្រែ ដើម្បីចាប់សត្វចង្រៃ (ស៊ីបង្គា) ដែលប៉ុនប៉ងទៅក្នុងស្រែ ។

    ៧ ការគ្រប់គ្រង និងថែទាំ
  • ការផ្លាស់ប្តូរទឹក គឺជាការសំខាន់ដើម្បីផ្តល់អុកស៊ីសែន ទៅអោយបង្គានិងផ្លាស់ចេញ នូវភាពកង្វក់ដែលមាននៅក្នុងទឹក របៀបនេះគួរយតែអនុវត្តអោយបានពីដងក្នុង មួយខែ។ កត្តាចំបងថែមទៀត គឺទឹកត្រូវបានគេផ្លាស់ប្តូរអោយបានសមស្រប សម្រាប់បង្គាលូតលាស់ និងធំធាត់បានឆាប់រហ័ស។
  • ការផ្លាស់ប្តូរទឹកអាចបង្កើនផងដែរនូវកម្រិត PH នៅក្នុងស្រែជាពិសេសទៅលើពិភព ដីអាស៊ីតស៊ុលហ្វាត
  • ភ្លឺស្រែគប្បីជួសជុល និងសំអាតជារៀងរាល់ឆ្នាំ។
  • បិទរន្ធក្តាមនៅតាមភ្លឺអោយជិត ដើម្បីការពារការហូរច្រោះទឹកចេញ។
  • ត្រូវពិនិត្យជាប្រចាំទៅលើសំណាញ់នៅក្នុងបំពង់បង្ហូរចូល និងចេញ។

    ៨ ការប្រមូលផល
  • យើងអាចប្រមូលផលបង្គាគឺ ៥ ទៅ ៦ ខែក្រោយពីប្រមូលផលស្រូវរួច។
  • បើកចំហរបំពង់បញ្ចេញទឹកដែលនៅផ្នែកទាបជាងគេ ដើម្បីពង្រីកលើស្រែ និងប្រឡាយអមភ្លឺ។
  • ដើម្បីប្រមូលរើសបង្គាដោយដៃនៅលើផ្ទៃស្រែ និងប្រើសំណាញ់អូសនៅតាម ប្រឡាយ។
  • ប្រមូលផលតែបង្គាធំៗ (ធំជាង ១៥ ក្រាម ក្នុងមួយក្បាល) ចំពោះបង្គាតូចៗ ត្រូវដាក់ចិញ្ចឹមត្រៀមសំរាប់ចិញ្ចឹមបន្តទៀត។
  • 
ចំណាំ
បញ្ចូលបង្គាតូចៗ ជាបន្ទាន់ទៅចិញ្ចឹមក្នុងហាប់ប៉ា (ស្បៃមុងចិញ្ចឹមកូនបង្គា) ដើម្បីរក្សា បង្គាសម្រាប់ចិញ្ចឹមនៅពេលបន្ត បញ្ចូនបង្គាធំអោយបានឆាប់ទៅអោយអ្នកដែលត្រូវការ ឬរក្សាវាទុកនៅក្នងទឹកកក ធ្វើយ៉ាងនេះអាចរក្សាបង្គាអោយនៅស្រស់ដ៏ដែល។

         ៩ ការរៀបចំដី ហើយនិងការស្ទូងស្រូវ
  • ប្រើបា្រស់ពូជស្រូវក្នុងស្រុក ការស្ទូងគួរតែធ្វើឡើងនៅពេលដែលជាតិប្រៃមានកម្រិត ទាបជាង ៥ Ppt ភាគពាន់។
  • ភ្ជួរនិងរាស់អោយបានម៉ត់ចត់ល្អមុននិងស្ទូង។
  • ស្ទូងពី ៣០ ទៅ ៤០ ថ្ងៃក្រោពីការសាប
 ការដាក់ជី
  • ដាក់ជីអាម៉ូញ៉ូមស៊ុលហា្វត ៥០ គីឡូក្រាម និងជីលាមកសត្វ ៥ តោនក្នុងមួយហិចតាមុនពេលភ្ជួរ។
  • ដាក់ជីអ៊ុយរ៉េបំប៉នលើកទី ២ ចំនួន ៥០ គីឡូក្រាម ក្នុងមួយហិចតា។
   ការកំចាត់សត្វចង្រៃ
  • មិនអាចប្រើថ្នាំសំលាប់សត្វល្អិត និងថ្នាំសំលាប់ស្មៅនៅក្នុងស្រែនៃការចិញ្ចឹមបង្គា ជាមួយដំណាំស្រូវបានឡើយ ។
  • ប្រើប្រាស់ពូជស្រូវដែលធន់ និងមមាចត្នោត 
  • លែងទាធំៗ រយៈពេលមួយខែចូលទៅក្នុងស្រែ ដើម្បីអោយស៊ីសត្វចង្រៃជាអាហារ ជាពិសេសពពួកមមាច (មុនពេលដាក់បង្គា)។
ចំណាំ
នៅក្នុងករណីដែលមិនអាចជៀសវាងបានពីការប្រើប្រាស់ថ្នាំគីមី មុនបាញ់ថ្នាំយើងត្រូវ ពង្រីក ទឹកក្នុងដើម្បីអោយបង្គារត់ចូលទៅនៅក្នុងប្រឡាយរយៈពេលពី ៣ ទៅ ៤ ថ្ងៃ។   
ការដាក់ចិញ្ចឹមបង្គានៅរដូវប្រាំង

ដើមចាក និងដើមដូងបង្ហាញអោយដឹងថាតំបន់នោះមានកម្រិតប្រៃតិចជាង ១០ ភាគពាន់ និងដើមកោងកាង បញ្ចាក់អោយដឹងថានៅតំបន់នេះមានកម្រិតជាតិប្រៃច្រើន ជាង ១០ ភាគពាន់ ។
  • ក្នុងកំឡុងពេលរដូវប្រាំងដែលមានកម្រិតប្រៃខ្ពស់មិនសមស្របសម្រាប់ដំណាំស្រូវលូត លាស់យើងអាចចិញ្ចឹមបង្គាតែមួយមុខប៉ុណ្ណោះ។
  • គេអាចិញ្ចឹមបង្គាទឹកសាបបានបើសិនជាកម្រិតប្រៃមិនខ្ពស់ជាង ១០ ភាគពាន់ ។ គំរោងនៃការចិញ្ចឹម គឺវាប្រហាក់ប្រហែលគ្នា និងការចិញ្ចឹមនៅរដូវវស្សាដែរ ។ នៅ ពេលដែលកម្រិតជាតិប្រៃខ្ពស់ជាង ១០ ភាគពាន់ បង្គាទឹកសាបនិងត្រូវជាក្រិនមិន អាចលូតលាស់បានទេ។
  • បង្គាខ្លា និងបង្គាចេក (បង្គាទឹកប្រៃ) អាចត្រូវបានគេចិញ្ចឹមក្នុងស្រែពេលដែល កម្រិតជាតិប្រៃច្រើនជាង ១០ ភាគពាន់ ក្នុងរដូវប្រាំង។
            ក ដង់ស៊ីតេនៃការដាក់ចិញ្ចឹមមួយក្បាលក្នុងមួយម៉ែត្រការ៉េ            
            ខ ទំហំកូនបង្គាត្រូវដាក់ ២ ក្រាម ក្នុងមួយក្បាល            
            គ កម្រិតនៃការផ្តល់ចំណី ២ ទៅ ៣ ភាគរយ នៃទំងន់បង្គា            
            ឃ រូបមន្តចំណី
  • កន្ទក់ ឬចុងអង្ករ ៥០ %
  • ម្សៅត្រីកំទិចក្តាម ឬoil cake ៥ ខែ
             ង ពេលវេលានៃការដាក់ចិញ្ចឹមពី ៥ ទៅ ៦ ខែ             
             ច គំរោងការងារផ្សេងៗទៀតប្រហាក់ប្រហែល និងការចិញ្ចឹមបង្គា ទឹកសាបដែរ។                 

ឯកសារយោង 
​​សាកលវិទ្យាល័យកសិកម្មជាស៊ីមកំចាយមារ
 
ថ្ងៃខែ មិនា ឆ្នាំ 2006

កាត់បន្ថយភាពគ្រោះថ្នាក់របស់ថ្នាំពុលដល់សុខភាព និងបរិស្ថាន

កាត់បន្ថយភាពគ្រោះថ្នាក់របស់ថ្នាំពុលដល់សុខភាព និងបរិស្ថាន
កាត់បន្ថយភាពគ្រោះថ្នាក់របស់ថ្នាំពុលដល់សុខភាព និងបរិស្ថាន
 យោបល់ណែនាំខ្លះក្នុងករណីកសិករនៅតែបង្ខំចិត្តប្រើថ្នាំពុល     ដើម្បីជៀសវាងនូវបញ្ហាដែលកើតមានឡើយ ដោយសារថ្នាំពុល មានតែម្យ៉ាងទេគឺ កុំប្រើវាតែម្តង ។
          មានមធ្យោបាយជាច្រើនដែលអាចអោយយើងជៀស វាងពីការប្រើថ្នាំពុលឬប្រើវា
ក្នុងកម្រិតតិចបំផុត យើងខ្ញុំសូមបញ្ជាក់ផងដែរថា ចំពោះគោលការណ៍និងបច្ចេកទេសក្នុង
ការដាំដុះដែលមិនត្រូវការថ្នាំពុលគីមី​ ត្រូវ បានក្រុមយើងខ្ញុំបានចងក្រងឯកសារមួយដាច់ ដោយឡែក ។
​​​        ប៉ុន្តែនេះ ជាការលំបាកក្នុងការកែទំលាប់របស់កសិករយើងដោយសារយើងនៅ
តែយល់ថាថ្នាំពុលជាមធ្យោបាយដែលមានប្រសិទ្ធិភាព ហើយជាបច្ចេក ទេសទំនើប ។ ដូចនេះ ក្នុងករណីអស់លោកអ្នកនៅតែចង់ ឬត្រូវតែប្រើថ្នាំពុលយើងខ្ញុំសូមជូនយោបល់
ណែនាំខ្លះៗ ដើម្បីជួយធានានូវសុវត្ថិភាពក្នុងការប្រើថ្នាំ។         យោបល់ណែនាំផ្តោតទៅលើសកម្មភាពមុនពេលបាញ់ ពេលបាញ់ ក្រោយពេល
បាញ់ ក៏ដូចជាការទុកដាក់ថ្នាំ និងសំបកថ្នាំ ។ ចំណុចណែនាំភាគច្រើន យើងធ្វើការ
ពិពណ៌នាតាមរូបភាព​ដែលតាមចំណងជើងខាងលើ ។ ចំណុចសំខាន់មួយទៀតដែល
យើងខ្ញុំចង់រំលឹកដល់ លោកអ្នកដែរ គឺគ្មានថ្នាំការពារដំណាំណាដែល មានជាតិពុលទេ គ្រាន់តែកំរិតពុលរបស់វាខុសគ្នា ហើយជួនកាលវាពុលភា្លម តែជួនកាលវាចាប់ផ្តើមចេញ
រោគសញ្ញាបន្ទាប់ពីប្រើច្រើនឆ្នាំមក ។ ទន្ទឹមនិងនេះ យើងខ្ញុំសូមរំលឹកផងដែរថាប្រសិន បើលោកអ្នកត្រូវតែប្រើថ្នាំការពារដំណាំដោយ ជៀសវាមិនបាន យើងមានសំណូមពរ ដូចខាងក្រោមៈ
  •  សូមជៀសវាងប្រើថ្នាំដែលមានកម្រិតពុលខ្លាំងដល់មនុស្ស
  •  សូមជៀសវាងការប្រើថ្នាំដែលមានបន្សល់ជាតិពុលយូរក្នុងបរិស្ថាន
  •  សូមជៀសវាងប្រើថ្នាំដែលពុលខ្លាំងដល់ត្រី និងឃ្មុំ
  •  សូមជៀសវាងលាយថ្នាំច្រើនមុខចូលគ្នា
  •  សូមជៀសវាងលាយថ្នាំទៅតាមការនឹកឃើញ
  •  សូមជៀសវាងបាញ់ថ្នាំរហូតដល់ថ្ងៃប្រមូលផល
  •  សូមជៀសវាងបណ្តាលអោយមនុស្សចូលចំការដែលទើប និងបាញ់ ថ្នាំហើយ ចំពោះដែលពុលខ្លាំង គឺមួយក្រុម ត្រូវគេហាមចូលក្នុង រយៈពេល ៤៨ ម៉ោង ដល់ ៧២ ម៉ោង ក្រោយពេលបាញ់ថ្នាំហើយ ។
    យោបល់ និងសំណូមពរផ្សេងៗ ទៀត ដើម្បីធានានូវសុវត្ថិភាពខ្លះៗ ក្នុងការ ប្រើថ្នាំពុល យើងមានបង្ហាញដូចជា រូបភាពបន្តបន្ទាប់នៅក្នុងឯកសារនេះ។
ឯកសារយោង    
    ព្រឹត្តប័ត្រនាយកដ្ឋានក្សេត្រសាស្រ្ត និងកែលំអដីកសិកម្ម ការិយាល័យ ការពារដំណាំ និងត្រួតពិនិត្យ ភូតគាម អនាម័យ លេខៈ ៦-៩ ឆ្នាំ២០០៥     ថ្នាំពុលការពារដំណាំ និងបញ្ហារបស់វា មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា អង្គកាសេដាក CEDAC ២០០២ ព្រឹត្តប័ត្រអ្នកឃ្លាំមើលថ្នាំពុលកសិកម្ម ២០០៥
    ឯកសារអនុញ្ញាស្តុកខូម ស្តីពីសារធាតុ POPs
    អនុក្រឹត្យលេខ ៦៩អនក្រ.បក ស្តីពី បមាណី និងការគ្រប់គ្រងសម្ភារៈ កសិកម្មចុះថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០០២

ថ្នាំពុល និងសុខភាព

 ថ្នាំពុល និងសុខភាព
 ថ្នាំពុល និងសុខភាព
      រោគសញ្ញា និងសញ្ញានៃការពុលភ្លាមរោគសញ្ញាសំខាន់ៗ និងបំរែបំរួលកើតមានឡើង ក្នុងរាងកាយ ដោយសារឥទិ្ធពល
ថ្នាំពុល
    • ប្រព័ន្ធសរសៃប្រសាទៈ ឈឺក្បាល វិសមុខ នឿយហត់ ប្រកាច់ញ័រ ដៃ ដំណើរទ្រេតទ្រោត សន្លប់ ភ្លឹក​ ។
    • សាច់ដុំៈ រមូលក្រពើ សាច់ដុំខ្សោយ ញាក់ត្របភ្នែក ។
    • ទឹកក្រញេញៈ បែកញីសច្រើន ចេញទឹកមាត់ច្រើន ចេញទឹកភ្នែកច្រើន
    • សរីរាង្គផ្សែងៗ : ដកដង្ហើមថប់ ក្អួត រាគ ឈឺទ្រូង ហៀរសំបោរ ឈឺ ពោះ ចេះតែចង់ក្អួត ព្រឹលភ្នែក ។
          ដូចយើងដឹងរួចហើយថ្នាំពុលអាចប៉ះពាល់ដល់រាងកាយ និងសុខភាពតាម រយៈការចូលតាមមាត់ តាមស្បែក និងការដកដង្ហើម ។ ថ្នាំពុលដែលចូលក្នុងខ្លួន មនុស្សយើង អាចបង្កងាយកើតមានរោគសញ្ញា និងសញ្ញាពុលមួយចំនួន ។ ក្នុងករណីពុលខ្លាំង ឬ ពុលភ្លាម រោគសញ្ញាលេចចេញក្រោយពេលថ្នាំពុលចូល ក្នុងខ្លួនមនុស្សយើង ក្រោយពេលកន្លះម៉ោង ឬមួយម៉ោងហើយ រោគសញ្ញា និង សញ្ញាអាចបន្តរហូតដល់ ២ ទៅ ២៤ ម៉ោង ដោយអាស្រ័យទៅតាមប្រភេទថ្នាំពុល។ 

    ការប៉ះពាល់របស់ថ្នាំពុលការពារដំណាំលើការបន្តពូជ
          បញ្ហាគួរអោយព្រួយបារម្ភមួយដែរ គឺឥទិ្ធពលនៃថ្នាំពុលទៅលើការបង្កកំណើត របស់មនុស្ស ។ តាមការស្រាវជ្រាវកន្លង គេបានធ្វើអំណះអំណាងថាឥទិ្ធពលរបស់ ថ្នាំពុលក៏អាចធ្វើអោយមានការប៉ះពាល់ទៅលើការបង្កកំណើតមនុស្សដូចជាៈ
    •  ប៉ះពាល់ដល់កូនក្នុងផ្ទៃ អាចបណ្តាលអោយកូនរលូត កើតមិនគ្រប់ ខែ ឬកើតមិនគ្រប់លក្ខណៈ។
    •  ថ្នាំពុលខ្លះអាចធ្វើអោយមានការផ្លាស់ប្តូរ ដល់លក្ខណៈបន្ត ឧទាហរណ៍ៈ វាអាចទៅជាគ្មានកូន ។
    •  ថ្នាំពុលអាចប៉ះពាល់ដល់ទារកតាមរយៈការបំបៅដោះ នៅពេល ម្តាយមានការប៉ះពាល់ថ្នាំពុល ។ ថ្នាំពុលខ្លះចូលទៅក្នុងខ្លួន មនុស្សយើង វាអាចប្រមូលផ្តុំនៅត្រង់កន្លែងមាន ជាតិខ្លាញ់ពិសេស ទឹកដោះ ។
    •  ការថយចុះមុខងារក្រលៀន
    •  ជម្ងឺមហារីក ក្រពះ ថ្លើម សួត តំរងនោម ...
    ជម្ងឺរុំារៃដោយសារការប្រើប្រាស់ថ្នាំពុលការពារដំណាំ      ផលវិបាកសំខាន់ដល់សុខភាព បន្ទាប់ពីប្រើថ្នាំពុលអស់រយៈពេលយូរឆ្នាំ គឺការចុះ ទ្រុឌទ្រោម នៃសុខភាព និងរាងកាយដែលហៅថា ភាពពុលរុំារៃ។ ភាពពុល រុំារៃនេះ កើតមានចំពោះអ្នកទទួលឥទិ្ធពលពីថ្នាំពុលរយៈពេលរាប់ខែ រាប់ឆ្នាំមក ហើយ។        រោគសញ្ញា និងការបំរែបំរួលមិនល្អ ក្នុងរាង្គកាយដោយសារការពុលរុំារៃមានដូចជាៈ
    •  ការខ្សោយសាច់ដុំមានន័យថា វាហាក់បីដូចជា យើងចាប់អ្វី មួយចេះតែរបូតពីដៃ។
    •  ដំណើរទ្រេតទ្រោត មានលក្ខណៈដូចមនុស្សស្រវឹងស្រាញ័រដៃ ញ័រជើង ញាក់ភ្នែក ជាប់រហូត ។
    •  មានកើតបញ្ហាពីស្បែក ដូចជា បែកស្រការបកស្បែកកន្ទួរក្រហមជាដើមមាន កើតរោគស្លន់ស្លោ និងមានពេលខ្លះ អាចប្រកាច់ឃើញសភាពអ៊ូរអរមិនបាន ។
    •  ការរលាកក្រពះ តំរងនោម និងថ្លើម
    •  កំលាំងមានការចុះខ្សោយជាលំដាប់ ធ្វើការឆាប់ហត់
    •  ប៉ះពាល់ដល់សសៃប្រសាទ ដែលធ្វើអោយអ្នកប្រើប្រាស់ថ្នាំពុលមានការថយ ចុះនូវការចងចាំ មានការផ្លាស់ប្តូរ ចរិកលក្ខណៈ ដូចជា ឆាប់ខឹង ឬស្ពឹកមួយ ចំហៀងខ្លួន ។
    •  ថ្នាំពុលវាបំផ្លាញនូវប្រព័ន្ធការពារដែលអាចធ្វើអោយងាយទទួលជម្ងឺ ឬ
      ឧស្សាហ៍ឈឺ ។
    ការបន្សល់ទុកជាតិថ្នាំពុលក្នុងបរិស្ថាន    មានថ្នាំពុលខ្លះមិនអាចរលាយសាបអស់ងាយស្រួលទេ បន្ទាប់ពីប្រើហើយវាអាចនៅ សល់ក្នុងដី ទឹកនិងរាងកាយ របស់សត្វ និងមនុស្សរហូតដល់រាប់ ឆ្នាំ ។ ឧទាហរណ៍ៈ ម្សៅ ដេ ដេ តេ ។ភាពមិនងាយរលាយ ឬសាប ដោយសារថ្នាំទាំងនោះ វាមិនរលាយក្នុងទឹក តែវារលាយនៅពេលវាប៉ះជាតិខ្លាញ់ ។ ដូចនេះ​ ពេលវា ធា្លក់ចូលដល់ក្នុងទឹកបរិមាណថ្នាំ ខ្លះត្រូវទើរនៅក្នុងរុក្ខជាតិ  និងសត្វនៅក្នុងទឹក (ភាសាបច្ចេក ទេស គេហៅថា ប្លង់តុង ) ។     ជាតិនេះត្រូវបានឆ្លងកាត់បន្តពីសត្វមួយទៅសត្វមួយទៀត ហើយជួនកាលដល់ មនុស្សតាមរយៈច្រវាក់ចំណីអាហារ ហើយកំហាប់ថ្នាំពុលចេះតែកើនឡើងៗ ។ ការកើនឡើងនៃកំហាប់ថ្នាំពុលនេះ ដោយសារសត្វធំមួយត្រូវស៊ីសត្វតូចច្រើន ។ ដូចនេះ បរិមាណ ថ្នាំពុលដែលមាននៅក្នុងសត្វតូចៗ ត្រូវប្រមូលផ្តុំនៅក្នុងសត្វធំ។ ឧទាហរណ៍ៈ កសិករម្នាក់បាញ់ថ្នាំ ហើយថ្នាំនោះហូរចូលមកក្នុងទឹក ហើយវាចូលស្ថិតនៅក្នុងខ្លួនកូន ដង្កូវតូច ៗ ( ប្លង់តង )។ កូនត្រីក៏ស៊ីដង្កូវនេះ ហើយកូនត្រី ត្រូវស៊ីដោយត្រីធំផ្សេងៗទៀត ហើយត្រីនេះ អាចត្រូវសត្វរំពេចាប់ស៊ី ឬត្រូវ មនុស្សចាប់បរិភោគ ។ ឆ្លងតាមការច្រវ៉ាក់  ចំណីអាហារគ្នានេះ នាំអោយជាតិ ថ្នាំ អាចចូលមកដល់ខ្លួនមនុស្សយើង ឬសត្វផ្សេងៗ ទៀត ដោយកំហាប់របស់ថ្នាំ អាចកើនរហូតទៅដល់រាប់លានដង ។ 
    សត្វរំពេ
    ក្នុងទឹក
    ពងសត្វរំពេ
    ត្រីតូចៗ
    ប្លង់តង់សត្វ
    ប្លង់តង់រុក្ខជាតិ
    ត្រីធំ
                ដោយសារពពួកថ្នាំដែលមិនងាយរលាយ ហើយចេះតែស្ថិតនៅយូរអង្វែង នាំមកនូវគ្រោះថ្នាក់ដល់បរិស្ថាន ក៏ដូចជា សុខភាពរបស់យើង ដូចនេះ បងប្អូន កសិករជៀសវាងកុំប្រើថ្នាំទាំងនេះ ជាពិសេសថ្នាំផប ១២ មុខមានៈ
    លរសារធាតុ POPsPOPs កើតពីការផលិតPOPs កើតដោយអចេ្ចនា
    ថ្នាំកសិកម្មគីមីឧស្សាហ៍កម្មសារធាតុគីមីកើតឯកឯង
    Aldrim អលឌ្រីន+  
    chlodane ក្លរដែន+  
    DDt ដេដេតេ+  
    Dieldrin ឌីលឌ្រីន+  
    Endrin អង់ឌ្រីន+  
    Heptachlor អិបតាក្លរ+  
    Mirex មីរិច+  
    Toxaphene តូសាហ្វែន+  
    Hexachlorbenzebe អិចសាក្លរបង់សែន+++
    ១០PCP s ភីស៊ីប៊ី ++
    ១១Chlornated Dioxins  ឌីអុកស៊ីន  +
    ១២Chlorinated Furans  ហ្វូរ៉ាន  +
     
    • អនុសញ្ញាស្តុកខូមសារធាតុស្តីពីពុលសរីរាង្គមិនងាយបំបែកធាតុៈ
    • គោលបំណង ការពារសុខភាពមនុស្ស និងបរិស្ថាន​អោយជៀសវាង ផុតពីគ្រោះថ្នាក់ និងការ កកសន្សំជាតិពុលដែលបង្ក ដោយសារធាតុ ផបPOPs ចំនួន ១២​មុខ ។
    • ទិសដៅអនុវត្តៈ ដើម្បីសម្រាចគោលបំណងខាងលើ
    • ចាត់វិធានការច្បាប់ និងរដ្ឋបាលបញ្ឈប់ការផលិត និងនាំចូល សារធាតុ OPs/POPs ថ្នាំកសិកម្ម ។
    • រៀបចំផែនការគ្រប់គ្រងសំណល់ OPs/POPs ថ្នាំកសិកម្ម និង​ ផែនការកំទេចចោល ប្រកបដោយសុវត្ថិភាពបរិស្ថាន ។
      យើងខ្ញុំក៏សូមបញ្ជាក់ថា អនុញ្ញាតស្តុកខូម បានអនុម័ត ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ នៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត បានដាក់អោយចុះហត្ថ លេខាថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០០១ និងចូលជាធរមានថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០០៤ ព្រមទាំងគិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០០៥ មាន ១១០ ប្រទេសជាច្រើននៅលើ ពិភពលោក ជាសមាជិក ដោយរួមទាំងប្រទេសកម្ពុជាផងចុះកិច្ចព្រមព្រៀងលើអនុញ្ញាតអន្តរជាតិ អនុសញ្ញា​ផប POPs ​ Persistent Organic Pollutants ។  ឯកសារយោង
     វិទ្យាស្ថានស្រាវជ្រាវ​និងអភិវឌ្ឍកសិកម្មកម្ពុជា
    ​ កញ្ញា 01 2003
     ព្រឹត្តប័ត្រអ្នកឃ្លាំមើលថ្នាំពុលកសិកម្ម ២០០៥

    សុវត្ថិភាពពេលបាញ់ថ្នាំពុល

    សុវត្ថិភាពពេលបាញ់ថ្នាំពុល
    សុវត្ថិភាពពេលបាញ់ថ្នាំពុល
          ថ្នាំពុលអាចក្លាយទៅជាសារធាតុដ៏មានគ្រោះថ្នាក់តាមរយៈការ ប្រើប្រាស់មិនបានត្រឹមត្រូវ។ មានបច្ចេកទេសជាច្រើនក្នុងការប្រើ ប្រាស់ថ្នាំពុល នៅក្នុងស្រែ ឬចំការអាស្រ័យ
    ទៅតាមប្រភេទដំណាំប្រភេទសមាសភាពចង្រៃ និងឧបករណ៍ដែលត្រូវយកមកប្រើ ប្រាស់។ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ អោយនៅ កម្រិតអប្បរមាមក លើសុខភាពអ្នកប្រើប្រាស់ត្រូវអនុវត្តតាមគោលការណ៍ណែ នាំដូចខាងក្រោម៖
    • មិនអនុញ្ញាតអោយអ្នកមិនបានរៀនសូត្រក្នុងវគ្គបណ្តុះបណ្តាលស្តី ពីសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំពុលបាញ់ថ្នាំបានឡើយ ។
    • ត្រូវស្លៀកពាក់ការពារខ្លួនដើម្បីកាត់បន្ថយអោយបានជាអតិបរមានូវថ្នាំពុលដែល អាចខ្ទាចមក ប៉ះលើខ្លួនប្រាណ។
    • ត្រូវពាក់ស្រោមដៃ ស្បែកជើងជាប្រចាំនៅពេលប្រើប្រើប្រាស់ថ្នាំពុល
    • ត្រូវពាក់ប្រដាប់ការពារផ្លូវដង្ហើមអោយបានត្រឹមត្រូវ និងថែរក្សាវាអោយបានល្អ ព្រោះវាមានសារៈសំខាន់ណាស់ សម្រាប់ ការពារវ៉ែនតា និងរបាំងការពារ មុខនៅពេលបាញ់ថ្នាំ ដើម្បីការពារ ភ្នែក និងផ្ទៃមុខ កុំអោយទឹកថ្នាំខ្ទាតត្រូវ។
    • ត្រូវប្រើថ្នាំពុលណាដែលមានគ្រោះថ្នាក់កម្រិតទាបចំពោះមនុស្សសត្វ និងបរិស្ថាន តែមានប្រសិទ្ធិភាពក្នុងការកំចាត់សមាសភាពចង្រៃ។
    • មិនត្រូវអោយអ្នកឈរមើល ក្មេង និងសត្វចិញ្ចឹមនៅក្នុងស្រែចំការ នៅពេលកំពុងបាញ់ថ្នាំ។
    • មិនអនុញ្ញាតអោយមនុស្សចូលក្នុងស្រែ ឬចំការពេលកំពុងបាញ់ថ្នាំ ឬ ក្រោយពេលបាញ់ថ្នាំរួចឡើយ។
    • មិនត្រូវបាញ់ថ្នាំបញ្ច្រាសទិសខ្យល់បកឡើយ ពីព្រោះ វាបណ្តាល អោយទឹកថ្នាំខ្ទាតមកលើខ្លួនប្រាណ។
    • មិនត្រូវបាញ់ថ្នាំនៅក្នុងពេលខ្យល់កំពុងបក់បោកខ្លាំងដែលអាចបណ្តាលអោយ ទឹកថ្នាំបើងខុសពីគោលដៅ។
    • មិនត្រូវប្រើមាត់ផ្លុំក្បាលប៊ិចដែលស្ទះត្រូវសំអាតវាដោយប្រើបំណែក ឈើ តូចៗ ឬដើមស្មៅ និងទឹក។
    • មិនត្រូវបាញ់ថ្នាំពេលមានអាកាសធាតុក្តៅខ្លាំងពេក ព្រោះ ការបែក ញើស ពេលបាញ់ថ្នាំបណ្តាលអោយស្បែកយើងងាយស្រូបយកជាតិ ពុល។
    • មិនត្រូវអោយប្រើឧបករណ៍ក្មេងលេចធ្លាយវានឹងបណ្តាលអោយទឹក ថ្នាំប្រឡាក់លើខ្លួនប្រាណ និងធ្វើអោយប៉ះពាល់សុខភាពអ្នកបាញ់ថ្នាំ។
    • លាងសំអាត និងត្រួតពិនិត្យឧបករណ៍បាញ់ថ្នាំនៅពេលចប់ការងារ
    • ត្រូវលាងទឹកសំអាតឧបករណ៍បាញ់ថ្នាំទៅក្នុងរណ្តៅរួចលប់ដីអោយ ជិត
    • ត្រូវដាក់ផ្លាកសញ្ញាក្បាលខ្មោចដោយសសេរថាៈ គ្រោះថ្នាក់នៅក្នុង ស្រែ ឬចំការបាញ់ថ្នាំពុល ។
    ឯកសារយោង
      ព្រឹត្តប័ត្រអ្នកឃ្លាំមើលថ្នាំពុលកសិកម្ម ២០០៥
       វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា
       កញ្ញា 01 2003

    សុវត្ថិភាពពេលលាយថ្នាំពុល

    សុវត្ថិភាពពេលលាយថ្នាំពុល
    សុវត្ថិភាពពេលលាយថ្នាំពុល
          ថ្នាំពុលដើរតួយ៉ាងសំខាន់ក្នុងការកំចាត់កត្តាចង្រៃលើដំណាំដូចជា សត្វល្អិត កណ្តុរ បាក់តេរី ... ។ ​អ្នកប្រកបមុខរបរកសិកម្មត្រូវចាប់ អារម្មណ៍ខ្ពស់ទៅលើការ ប្រើប្រាស់ថ្នាំពុលប្រកប
    អ្នកប្រកបមុខរបរកសិកម្មត្រូវចាប់អារម្មណ៍ខ្ពស់ទៅលើការ ប្រើប្រាស់ថ្នាំពុលប្រកប ដោយប្រសិទ្ធិភាព និងសុវត្ថិភាព​ ។ ដូចនេះដើម្បីប្រើប្រាស់ប្រកបដោយសុវត្ថិភាព
    ( ជាបឋមត្រូវអានការណែនាំនៅលើ សំបកកញ្ចប់ ឬ កំប៉ុង ) ដើម្បីអោយបានដឹងច្បាស់ លាស់អំពីកម្រិតថ្នាំពុលដែលត្រូវប្រើ ជាធម្មតា ត្រូវអនុវត្តន៍តាមកម្រិតដែលបានកំណត់ សម្រាប់ថ្នាំ និងទឹកដែលត្រូវលាយ ផ្ទៃដី ត្រូវបាញ់ប្រភេទដំណាំ និងសមាសភាពចង្រៃ​ ដែលត្រូវកំចាត់ផងដែរ។ ការលាយ ថ្នាំ កម្រិតខ្ពស់ជាងការណែនាំធ្វើអោយខាតបង់ថវិកា ប៉ះពាល់ដល់សុខភាព និងបរិស្ថាន ។ ការលាយថ្នាំកម្រិតទាបពេកធ្វើអោយបាត់បង់ ប្រសិទិ្ធថ្នាំពុល ព្រម ទាំងធ្វើសមាសភាព ចង្រៃឆាប់ធន់ទ្រាំ ឬសុំាទៅនិងថ្នាំពុលនោះ ។       ចំពោះថ្នាំគ្រាប់ ឬថ្នាំម្ស៉ៅដែលមិនលាយជាមួយទឹកអាចយកទៅបាចផ្ទាល់ក្នុង ស្រែចំការតែម្តង ដោយបាច និងដៃ ឬម៉ាស៊ីនបាចម្សៅ។ ចំពោះថ្នាំពុលសណ្ឋានម្សៅ ដែលត្រូវលាយជាមួយទឹក​ ត្រូវជាមួយកម្រិតណែនាំ ហើយកូរអោយបានសព្វមុនពេល បាញ់លើដំណាំ។ រីឯថ្នាំពុលដែលមានសណ្ឋានរាវដែលងាយរលាយក្នុងទឹកក៏ត្រូវលាយ តាមកម្រិតណែនាំផងដែរ។        ដើម្បីធានាបាននូវសុវត្ថិភាពនៅពេលលាយថ្នាំត្រូវអនុវត្តតាមការណែនាំមួយ ចំនួនដូចខាងក្រោម៖
    •  ត្រូវប្រើប្រាស់ថ្នាំពុលតាមការណែនាំ
    •  ត្រូវស្លៀកសំលៀកបំពាក់ការពារខ្លួនប្រាណអោយបានត្រឹមត្រូវ
    •  មិនត្រូវមានអ្នកឈរមើល ឬសត្វមកក្បែរនៅពេលកំពុងលាយថ្នាំ
    •  ត្រូវប្រើប្រាស់ឧបករណ៍សមស្រប ដើម្បីវាល់និងលាយថ្នាំ
    •  មិនត្រូវលាយថ្នាំលើសពីតម្រូវការបាញ់ឡើយ
    •  ត្រូវប្រុងប្រយ័ត្នចំពោះការលាយថ្នាំដែលមានសណ្ឋានជាម្សៅម៉ដ្ឋ ដោយជៀសវាងការហុយបើងមកលើខ្លួនប្រាណ។
    •  ពេលចាក់បញ្ចេញថ្នាំពុល ដែលមានសណ្ឋានជាម្សៅចេញពីថង់ ត្រូវដាក់មាត់ថង់កៀកនឹងមាត់ធុងលាយថ្នាំ ។
    •  មិនត្រូវប្រើដៃចូក ឬកូរថ្នាំពុលឡើយ ព្រោះជាតិពុលអាចជ្រៀប ចូលយ៉ាងងាយតាមស្បែក ។
    •  ធុងលាយថ្នាំ និងរង្វាស់រង្វាល់ប្រើប្រាស់លាយថ្នាំពុលដាច់ខាតមិនត្រូវ យកប្រើប្រាស់ក្នុងគោលបំណងផ្សេង ទៀតទេ។
    •  ពេលវាល់ថ្នាំត្រូវប្រុងប្រយ័ត្នកុំអោយមានខ្ទាតកំពប់ប្រឡាក់ខ្លួនប្រាណ។
    •  មិនត្រូវប្រើទុយោបឺតបង្ហូរថ្នាំពុលប្រភេទរាវទេ។
    •  លាងសំអាតសំភារទាំងអស់ក្រោយប្រើប្រាស់រួច។
    •  ត្រូវចាក់លាងសំអាតទៅក្នុងរណ្តៅឆ្ងាយពីអណ្តូង និងដំណាំ មិនត្រូវ ប្រើប្រាស់សំភារលាយថ្នាំពុលក្នុងគោលបំណងផ្សេងឡើយ។
    •  បន្ទាប់ពីប្រើប្រាស់រួច ត្រូវបិទគំរបថ្នាំដែលនៅសល់អោយបានជិតល្អ ដើម្បីជៀសវាងការកំពប់ហើយត្រូវទុកដាក់វាកន្លែងដែលមានសុវត្ថិភាព
    •  ត្រូវថែរក្សាថ្នាំពុលនៅក្នុងដបឬកញ្ចប់ដើមរបស់វាមិនត្រូវផ្ទេរទៅដាក់ ក្នុងដបភេសជ្ជៈ​ ឬសំបកកញ្ចប់ចំណីអាហារផ្សេងៗទៀតទេ។

    ឯកសារយោង  
    វិទ្យាស្ថានស្រាវជា្រវ និងអភិវឌ្ឍកសិកម្មកម្ពុជា
    September 01 . 2003
     
     
    រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.