អត្ថបទថ្មីៗ :

News World

គេហទំព័រ អាន ខ្មែរ ជួយគាំទ្រ តារាចម្រៀង និងលើកស្ទួយវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា សូមជួយទិញ CD, VCD, DVD Original ដើម្បីជួយលើកទឹកចិត្តដល់ពូកគាត់ សូមអរគុណ! អាន ខ្មែរ ក៏សូមជូនពរ អោយអ្នកទាំងអស់គ្នា​ ​ជួបតែសំណាងល្អ​ ជោគជ័យ សុភមង្គល​គ្រប់ពេលវេលា
កំពុងចាប់ផ្តើម...

វិធីងាយៗ ក្នុងការបង្កើនប្រាក់ចំណូលអ្នក

Affiliate Program ”Get Money from your Website” Affiliate Program ”Get Money from your Website”

ស្តាប់បទចម្រៀងពេញនិយមពិរោះៗ

Followers

ប្រទេសដែលកំពុងទស្សនាគេហទំព័រ អាន ខ្មែរ

free counters

Thang Long សម្បត្តិ​បតិ​កភណ្ឌ​ពិភព​លោក​ 2010

Wednesday, December 14, 2011

Thang Long (រូបភាពពីវ៉ិបសាយវៀតណាម)
ស្រប​ពេល​ដែល​ប្រឡាយ​ទឹក​ដ៏​ចំណាស់​របស់​ប្រទេស​ ​ហុល្លង់​ត្រូវ​បាន​ចុះ​បញ្ជី​ក្នុង​​ជា​សម្បត្តិ​បតិ​កភណ្ឌ​ពិភព​លោក​ នៅ​ខណៈ​នេះ​ដែល​ព្រះ​រាជ​វាំង​​បុរាណ​ដែល​មាន​អាយុ​ 1,000​ ឆ្នាំ​នៃ​ប្រទេស វៀត​ណាម​ Thang Long​ ក៏​ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​​បេតិ​ក​ភណ្ឌ​​ពិភព​លោក​របស់​​អង្គ​ការ​​ UNESCO សម្រេច​ទទួល​ស្គាល់​​ជា​ផ្លូវ​ការ​ និង​ចុះ​បញ្ជី​ក្នុង​លំដាប់​លេខ​រៀង​ទី ៩០០​ នៅ​ក្នុង​កិច្ច​ប្រជុំ​​លើក​ទី ៣៤​ របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៣១​ ខែ​ កក្កដា​ ឆ្នាំ​ ២០១០​ កន្លង​ទៅ​នៅ​ប្រទេស​ ប្រេ​ស៊ីល​។

សូម​បញ្ជាក់​ថា​ ប្រទេស​ វៀត​ណាម​មាន​​របស់​ចំនួន​ 9 នៅ​ក្នុង​បញ្ជី​​អង្គ​ការ​ ​UNESCO ទីក្រុង​ Hue Ancient Capital (1993). Ha Long Bay (ទទួល​ស្គាល​ចំនួន​ពីរ​ដង​ក្នុង​ឆ្នាំ 1994 និង 2000),​ Hoi An Ancient Town (1999), Holy Land (1999), Phong Nha-Ke Bang National Park (2003). Hue Royal Court Music (2003), Central Highlands Gong Culture Space (2005), Bak Ninh Love Duet & Ca Tru (2009)៕

បង្កើនភាពវ័យឆ្លាត រក​រូប​ភាព​បង្កប់

ដើម្បី​បង្កើន​នូវ​ភាព​វ័យ​ឆ្លាត​ ក៏​ដូច​ជា​ភាព​រហ័ស​រហួន​ក្នុង​ការ​មើល​របស់​អ្នក​នោះ អ្នក​អាច​ធ្វើ​ការ​សង្កេត​ទៅ​លើ​រូប​ភាព​ខាង​ក្រោម​នេះ​ ដោយ​ធ្វើ​ការ​ស្វែង​រក​ទី​តាំង​របស់​រូប​ភាព​តូច​ៗ​ដែល​មាន​នៅ​ក្នុង​ផ្នែក​ខាង​ស្តាំ​ ហើយ​រក​រូប​ទាំង​នោះ​នៅ​ក្នុង​រូប​ភាព​ទាំង​មូល​ដែល​នៅ​ផ្នែក​ខាង​ឆ្វេង៕

ផលប្រយោជន៍របស់សត្វប្រជៀវ

សត្វប្រជៀវ
ប្រ​ជៀវ​ គឺ​ជា​ថនិក​សត្វ​មួយ​ប្រភេទ​​ ​ដែល​មាន​​លក្ខណៈ​ខុស​ប្លែក​ពី​ថនិក​សត្វ​ដទៃ​ទៀត។​ វា​មាន​បន្ទះ​ស្បែក​រាង​ជា​ស្លាប​ដូច​បក្សី​ តែ​គ្មាន​រោម​ស្លាប​ដូច​បក្សី​ទេ។​​ ប្រ​ជៀវ​មាន​រូប​រាង​ដូច​សត្វ​ជ្រឹង​ តែ​មាន​មាឌ​តូច​ជាង។​ មនុស្ស​ភាគ​ច្រើន​តែង​តែ​គិត​វា​ជា​បក្សី​ តែ​តាម​ការ​ពិត​វា​មិន​បន្ត​ពូជ​ដោយ​ពង​ដូច​បក្សី​ឡើយ​ គឺ​វា​បង្កើត​កូន​ និង​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ដូច​​ថ​និ​ក​សត្វ​ដ​ទៃ​ទៀត​ដែរ។
ប្រ​ជៀវ​ ជា​សត្វ​រា​ត្រី​ចរ​ ចូល​ចិត្ត​ធ្វើ​ជម្រក​ក្នុង​ទី​ង​ងឹត​ ហើយ​ត្រ​ជាក់​ ជា​ពិសេស​ក្នុង​រូង​ភ្នំ​ ឬ​ក្រោម​ផ្ទាំង​ថ្ម​ធំៗ​ នៅ​ក្នុង​ស្លឹក​ត្នោត​ងាប់​ ក្រោម​ដំ​បូ​លវិហារ​ក្នុង​វត្ត​អា​រាម​ ឬ​ក្រោម​ដំបូល​អាគារ​​ធំៗជា​ដើម​។​ មនុស្ស​មួយ​ចំនួន​យល់​ថា​ ប្រ​ជៀវ​ជា​សត្វ​ចង្រៃ​ តែ​តាម​ការ​ពិត​វា​ជា​សត្វ​មាន​ប្រ​យោ​ជន៍​យ៉ាង​ធំ​ធេង​សម្រាប់​មនុស្ស​ ធម្ម​ជាតិ​ និង​បរិ​ស្ថាន​ទាំង​មូល។​ តើ​សត្វ​ប្រ​ជៀវ​​ មាន​ប្រ​យោ​ជន៍​យ៉ា​ង​ណា​ខ្លះ?
1-ប្រ​ជៀវ​ស៊ី​សត្វ​ល្អិត​ជា​អា​ហារ។​ ក្នុង​មួយ​យប់​ប្រ​ជៀវ​មួយ​ក្បាល​អាច​ស៊ី​សត្វ​ល្អិត​​​លើស​ពី​ 4000​​ ក្បាល​ ឬ​បាន​ពាក់​កណ្តាល​នៃ​ទំងន់​​ខ្លួន​​រប​ស់​វា។​ នេះ​បង្ហាញ​ថា​ ប្រ​ជៀវ​អា​ច​ជួយ​កំចាត់​សត្វ​ល្អិត​ចង្រៃ​ដែល​បំផ្លាញ​ផល​ដំណាំ​កសិ​ករ​។
2-​លា​មក​ប្រជៀវ​​ គឺ​ជា​ជី​ធ​ម្ម​ជាតិ​ដែល​មាន​គុណ​ភាព​ខ្ព​ស់​ ដែល​កសិករ​អាច​ប្រើ​ប្រាស់​សម្រាប់​​បំប៉ន​ដំណាំ​គ្រប់​មុខ​។ កសិករ​​អាច​សន្សំ​ប្រាក់​ដោយ​មិន​ចំណាយ​ទិញ​ជី​គី​មី និង​ចូលរួ​ម​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ជី​គី​មី​ ព្រម​ទាំំង​រក​កម្រៃ​ដោយសារ​ការ​ប្រ​មូល​លាមក​សត្វ​ប្រ​ជៀវ​ដើម្បី​ល​ក់​ទៀត​ផង៕ ឯកសារ​យោងៈ​ សៀវ​ភៅ​សម្រាប់​អ្នក​អប់​រំ​បរិស្ថាន

អាគារធំៗទាំង 10 របស់ពិភពលោក


អាគារទី 1
1-អា​គារ​ Taij​ Mahal ស្ថិត​នៅ​ទី​ក្រុង​ Agra ប្រ​ទេស​ឥ​ណ្ឌា​ កសាង​ដោយ​រា​ជា​ធិ​រាជ​ Shah Jahan សម្រាប់​ទុក​ជា ​អនុ​ស្សា​វរីយ៍​នៃ​ការ​នឹក​ឃើញ​ដល់​មេ​ហ​សី​សំណព្វ​របស់​ព្រះ​អង្គ​ព្រះ​នាម​ Mumtaz​ Mahal​។ អា​គារ​នេះ​រួម​បញ្ចូល​នូវ​​រច​នា​បថ​ជា​ច្រើន​ដូច​ជា ​​រចនា​បថ​ Persian រចនា​បថ​ឥណ្ឌា ​និង​រចនា​បថ​នៃ​បណ្តា​ប្រទេស​កាន់​សា​សនា​អ៊ី​ស្លាម​។​ យោង​តាម​កំណត់​ត្រា​របស់​សៀវ​ភៅ​ប្រវត្តិ​សាស្រ្ត​ឲ្យ​ដឹង​ថា​ អា​គារ​នេះ​ ចាប់​ផ្តើម​កសាង​ក្នុង​កំឡុង​​ឆ្នាំ​ 1632​ និង​​សាង​សង់​រួច​រាល់​ក្នុង​កំឡុង​ឆ្នាំ​ 1653 ប្រ​ហែ​ល 21​ ឆ្នាំ​ទើប​រួច​រាល់​​ក្នុង​ឆ្នាំ​ 1983 អាគា​រ​ Taij Mahalក្លាយ​ជា ​សម្បត្តិ​បិតិ​ក​ភណ្ឌ​ពិភព​លោក​។​ សូម​បញ្ជាក់​ថា​ ការ​សាង​ស​​ង់​អា​គារ​នេះ​ គឺ​មាន​កម្ម​ករ​ចូល​រួម​សរុប​ចំនួន​ 20​,​000​ នាក់​។

អាគារទី 2
2-អា​គារ​ Haghia Sophia ស្ថិត​នៅ​ទី​ក្រុង​Istanbul ប្រ​ទេស​ទួរ​គី ​អាគារ​នេះ​មាន​ប្រវែង​ 82​ ម៉ែត្រ ​ទទឹង​ 73​ ម៉ែត្រ​ កំពស់ ​55 ​ម៉ែត្រ អា​គារ​នេះ​គឺ​ជា​កនែ្លង​វិហារ​អ៊ី​ស្លាម​ចាប់​តាំង​ពី​ថៃ្ង​ទី ​29 ​ខែ ​ឧសភា​ ឆ្នាំ ​1453​ រហូត​ដល់​​ឆ្នាំ ​1934​ អាគារ​ Haghia Sophia បាន​បើក​សម្ភោធន៍​ជា​ផ្លូវ​ការ​ "សារៈ​មន្ទីរ​"​​ នៅ​ថៃ្ង​ទី ​1 ​ខែ ​កុម្ភៈ ​ឆ្នាំ​ 1935​។

អាគារទី 3
3-​អាគារ​ Flatiron Building ស្ថិត​នៅ​ទី​ក្រុង​ញូវ​​យ៉ក​ សហ​រដ្ឋ​អា​មេរិក​។ អាគារ​នេះ​​ចាប់​ផ្តើម​កសាង​នៅ​ក្នុង​ឆ្នាំ​ 1902 ​មាន​កំពស់​ 87​ ម៉ែត្រ​ ប្រហែល​ជា ​285 ​ហី្វត​ និង​មាន​ 22 ជាន់ ហើយ​ក្លាយ​ជា​អា​គារ​មួយ​ក្នុង​ ចំណោម​អាគារ​ដទៃ​ទៀត​នៅ​ក្នុង​សហ​រដ្ឋ​អា​មេរិក​សម្រាប់​ប្រើ​ប្រាស់​ជា​កនែ្លង​បំរើ​ការ​ងារ​។

អាគារទី 4
4-​អា​គារ​ The Radcliffe ​Camera ទី​ក្រុង​Oxford ប្រ​ទេស England អាគារ​នេះ​ជា​ប្រភេទ​បណ្ណា​ល័យ​សម្រាប់​ បណ្ឌិត​ស​ភា​ និង​ជា​កម្ម​សិទ្ធិ​របស់​សាកល​វិទ្យា​ល័យ ​Oxford ចាប់​ផ្តើម​កសាង​នៅ​ថៃ្ង​ទី ​17 ​ខែ ​ឧសភា ​ឆ្នាំ 1​737 ​និង​បញ្ចប់​​នៅ​ឆ្នាំ​ 17​48​ មាន​ទាំង​អស់ ​2​ជាន់​ ជា​មួយ​នឹង​ក្បូរ​ក្បាច់​រចនា​មើល​ទៅ​គួរ​អោយ​ជា​ទី​​គយគន់​នៃ​អាគារ​ដ៏​ស្រស់​ស្អាត​នេះ ​គឺ​តុប​តែង​ដោយ​ក្រុម​ហ៊ុន​ល្បី​ឈ្មោះ​ James​ Gibbs​។

អាគារទី 5
5-​ដោយ​ឡែ​ក​អាគារ​ដែល​មាន​ឈ្មោះ​ថា​Palace of ​Westminster ឬ​គេ​ស្គាល់​ថា​House of Parliamentមាន​ន័យ​ថា ​វិមាន​ខាង​លិច​បំផុត​ គឺ​ជា​កនែ្លង​សម្រាប់​ប្រជុំ​ស​ភា​នៅ​ក្នុង​ប្រទេស​អង់​គេ្លស​ កសាង​ឡើង​ស្ថិត​នៅ​ទិស​ឧត្តរ​ចំ​កណ្តាល​ ទី​ក្រុង​ឡុង​។

អាគារទី 6
6-អា​គារ​ដែល​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ស៊ីដ​នី ​ប្រ​​ទេស​អូ​ស្រ្តា​លី​នេះ​ មាន​ឈ្មោះ​ថា​ The ​Sydney Opera​ House​។ អា​គារ​នេះ ​បាន​ចាប់​ផ្តើម​កសាង​នៅ​ចុង​ឆ្នាំ​ 1940​ និង​បញ្ចប់​នៅ​ឆ្នាំ​ 1973 ​មាន​សាល​ប្រជុំ​ដ៏​ធំ​មួយ​ដែល​មាន​កៅ​អី​សម្រាប់​ ទទួល​អ្នក​ចូល​រួម​ប្រមាណ​ 3000​ កៅ​អី​ ព្រម​ទាំង​មាន​សាល​ប្រជុំ​ខ្នាត​តូច​ដែល​អាច​ផ្ទុក​អ្នក​ចូល​រួម​សរុប ​12​00​ នាក់​​ផង​ដែរ​។​ អា​គារ​ដ៏​ល្បី​ឈ្មោះ​មួយ​នេះ​ ក៏​ត្រូវ​​បាន​អង្គការ​ UNESCO ចុះ​បញ្ជី​ក្នុង​បិតិក​ភណ្ឌ​ពិភព​លោក​នៅ​ថៃ្ង​ទី ​28​ មិថុនា​ ឆ្នាំ​ 2007​។

អាគារទី 7
7-​អាគារ​ដែល​មាន​ឈ្មោះ​ថា​ Basilica San Marcoស្ថិត​នៅ​ទី​ក្រុង​ Venice ប្រ​ទេស ​អ៊ី​តា​លី ​កសាង​ឡើង​នៅ​ថៃ្ង​ទី ​8 ​ខែ ​តុលា ​ឆ្នាំ​ 1094​។

អាគារទី 8
8-អា​គារ​ The Sagrada Familia មាន​ទី​តាំង​សិ្ថត​នៅ​ទី​ក្រុង​ Barcelona។ ការ​កសាង​នេះ​ក្រោ​ម​ការ​គូស​ប្លង់​ដោយ​លោក ​Antoni​ Gaudi កំឡុង​ឆ្នាំ ​1852​ - ​1926​។

អាគារទី 9
9-​សារៈ​មន្ទីរ​ Guggenheim Museum Bilbao ស្ថិត​នៅ​ទី​ក្រុង​ Bilbao ប្រទេស​អេស្ប៉ាញ ​សារៈ​មន្ទីរ​នេះ​បើក​សម្ភោ​ធន៍​នៅ​ថៃ្ង​ទី ​18​ ខែ​ តុលា​ ឆ្នាំ​ 1997​ យោង​តាម​តួរ​លេខ​ដែល​គេ​បង្ហា​ញ​​នៅ​ក្នុង​កំណត់​ត្រា​មួយ​បង្ហាញ​ថា ​មាន​មនុស្ស​ចំនួន 1,​002​,963 នាក់​ (2007)​ និង​ 951​,369 នាក់ ​(2008) ដែល​បាន​ចូល​រួម​ទស្ស​នា​សារៈ​មន្ទីរ​ដ៏​អស្ចារ្យ​នេះ​។​

អគារទី 10
10-​អាគារ​ទី ​10 ​នេះ​មា​នឈ្មោះ​ថា​ Burj Al Arab ឬ​​ហៅ​ថា​ Arab Sail អាគារ​នេះ​គឺ​ជាស​ណ្ឋា​គារ​ទំនើប​ និង​មាន​ទី​តាំង​ស្ថិត​នៅ​ទី​ក្រុង​ Dubai ប្រទេស​ Arab Emirates វា​មាន​កំពស់​រហូត​ទៅ​ដល់ ​321​ ម៉ែត្រ​ និង​មាន​ 60 ​ជាន់ ​សង់​នៅ​លើ​ផៃ្ទ​ដី​សរុប​ 111.500 ម៉ែត្រ​ការេ​ ព្រម​ទាំង​មាន​ជណ្តើរ​យន្ត​ចំនួន​ 18​។​ អាគារ​សណ្ឋា​គារ​ទំ​នើប​មួយ​នេះ​គឺ​​បន្ទប់​ចំនួ​ន​ 202​​
បន្ទប់ ​សាង​សង់​នៅ​ឆ្នាំ​ 1994 ​បញ្ចប់​នៅ​ឆ្នាំ​ 2000​៕

របៀបផ្សំចំណីមាន់ដោយខ្លួនឯង


សត្វមាន់ (រូបថត ហ្គូហ្គល)
ជា​ទម្លាប់​របស់​ប្រ​ជា​ជន​ខ្មែរ​​​ ការ​ចិញ្ចឹម​មាន់​ភាគ​ច្រើន​ គឺលែង​សត្វ​មាន់​អោយ​វា​ដើរ​ស្វែង​​ស៊ី​ចំណី​ស្រេច​តែ​ចិត្ត ព្រោះ​​មាន​អ្នក​ចិញ្ចឹម​ខ្លះ​យល់​ថា​អាច​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ រី​ឯ​អ្នក​ខ្លះ​ទៀត​យល់​ថា​ ការ​ព្រ​លែង​សត្វ​មាន់​អោយ​ដើរ​ពាស​វាស​ពាស​កាល​បែប​នេះ​ នឹង​ធ្វើ​អោយ​សត្វ​មាន់​ឆាប់​ធំ​​ធាត់។ ប៉ុន្តែ​បើតាម​អ្នក​បច្ចេក​ទេស​កសិកម្ម​វិញ​ បាន​អោយ​ដឹង​ថា​ ការ​លែង​មាន់​អោយ​ដើរ​ស៊ី​ចំណី​​ វា​មិន​បាន​ផ្តល់​អោយ​មាន់​ឆាប់​ធំ​ធាត់​ទេ​ ផ្ទុយ​ទៅ​វិញ​វា​អាច​អោយ​អ្នក​ជួប​បញ្ហា​មួយ​ចំនួន​ដូចជាៈ​ បាត់​មាន់​ ត្រូវ​ឡាន​កិន ឬម៉ូតូ​កិន​​ពេល​មាន់​ដើរ​រកចំណី​នៅ​តាម​ដង​ផ្លូវ​ជា​ដើម។
ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ចិញ្ចឹម​មាន់​ទាំង​អស់​ អ្នក​បច្ចេក​ទេស​កសិកម្ម​គេ​បាន​​ស្រាវ​ជ្រាវ​រក​ឃើញ​នូវ​វិធី​សាស្រ្ត​ផ្សំ​ចំណី​មាន់​​ដោយ​ប្រើ​នូវ​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​​​ ហើយ​គេ​ជឿ​ជាក់​ថា​ កាល​ណា​សត្វ​មាន់​បាន​ស៊ី​ចំណី​ដែល​គេ​ផ្សំ​នេះ​​​ជាប់​ជាប្រចាំ​ នោះ​សត្វ​មាន់​ដែល​អ្នក​ចិញ្ចឹម​នឹង​ឆាប់​ធំធាត់​ ឆាប់​ក្រាប​ពង និង​កើត​កូន​ទៀត​ផង។ របៀប​ផ្សំ​រួម​មាន៖​ ​ស្រូវ​ចំនួន​ 60​ គីឡូ​ក្រាម​ សណែ្តក​សៀង​ 20​ គី​ឡូ​ក្រាម​ ស្លឹក​ដំឡូង​ 15 ​គីឡូ​ក្រាម​ ឆ្អឹង​សត្វ​​ 5​ គីឡូ​ក្រាម​ ព្រី​ម៊ិច​ 3 ​ភាគ​រយ​ និង​អំបិល​ 3​ ភាគ​រយ​ ស្លឹក​ដំឡូង​ត្រូវ​ហាន់​តូច​ៗ​ហាល​ថៃ្ង​ក្រោម​កំដៅ​ថៃ្ង​ល្មម​មិន​ក្តៅ​ពេក​ សណែ្តក​​សៀង​ត្រូវ​លីង​អោយ​ស្ងួត​ ឆ្អឹង​សត្វ​ត្រូវ​ដុត​អោយ​​ស្រួយ​ ទើប​បុក​ក្នុង​ត្បាល់​ធំ​លាយ​បញ្ចូល​គ្នា​ ជា​មួយ​ព្រី​ម៊ិច​ និង​អំបិល​ បន្ទាប់​មក​ច្រក​ទុក​នៅ​កនែ្លង​ស្ងួត​​ ដាក់​អោយ​មាន់​ស៊ី​ជា​ប្រចាំ​៕

៨ យ៉ាងមិន​ត្រូវប្រើអ៊ីនធឺណិតនៅ​ពេលអ្នក​ស្រវឹង


ពេលអ្នកស្រវឹង សុំកុំប្រើអ៊ីនធឺណិត

អ៊ីន​ធើ​ណិត​ ជា​​បណ្តាញ​​ទំនាក់​ទំនង​គ្នា​កាន់​តែ​ប្រសើរ​បំផុត​នៅ​ក្នុង​យុគ្គ​សម័យ​បច្ចេក​វិទ្យា​ដ៏​ជឿន​លឿន​នា​ពេល​បច្ចុប្បន្ន។ យ៉ាង​ណា​មិញ វា​ក៏​នៅ​មាន​គុណ​វិបត្តិ​​បន្តិច​បន្តួច​ដែរ​ ក្នុង​ករណី​ដែល​អ្នក​ប្រើ​ប្រាស់​វា​មិន​បាន​ត្រឹម​ត្រូវ ពោល​​ដូច​​ជា​​ពេល​​អ្នក​ទទួល​ទានសុ​រ៉ា ឬ​​ស្រា​បៀរ​ជា​ដើម។ ខាង​ក្រោម​នេះ គឺ​ជា​ប្រការ​ណែ​នាំ ១០ យ៉ាង​​ដែល​មិន​ត្រូវ​អនុវត្ត​នៅ​ពេល​អ្នក​ស្រវឹងៈ
១. នៅ​ពេល​អ្នក​ស្រវឹង ឬ​អាច​និយាយ​បាន​ថា ខ្លួន​របស់​អ្នក​គ្រប​ដណ្តប់​ទៅ​ដោយ​ជាតិ​​អាកុល អ្នក​ប្រា​កដ​ជា​បាត់​បង់​ស្មារតី​ ដូច្នេះ​មិន​ត្រូវ​ធ្វើ​ការ​ឆ្លើយ​តប​ជា​ដាច់​នូវ​រាល់​ខ្លឹម​សារ​អ៊ី​មែល ឬ​កិច្ច​ការ​ដទៃ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ងារ​។

២. វា​មិន​មែន​ជា​ពេល​វេលា​ល្អ​ប្រសើរ​សម្រាប់​អ្នកនោះ​ទេ ក្នុង​ការ​ជជែក​កម្សាន្ត​ជាមួយ​សមា​ជិក​គ្រួ​សារ។

៣. ស្មារតី​របស់​អ្នក​ប្រា​កដ​មិន​ចង​ចាំ​ឡើយ ដូច្នេះ​អ្នក​មិន​ត្រូវ​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់​របស់​អ៊ី​មែល​ជា​ដាច់​ខាត​។
៤. មិន​ត្រូវ​បញ្ជា​ទិញ​ទំនិញ​នៅ​លើ​អ៊ីន​ធឺណិត​ជា​ដាច់​ខាត ព្រោះ​​ពេល​អ្នក​ស្រ​វឹង​អ្នក​នឹង​មិន​ចង​ចាំ​ថា អ្នក​បាន​វាយ​លេខ​ប៉ុន្មាន ឬ​ចំនួន​ប៉ុន្មាន​ទេ ហេតុ​ផល​នាំ​អោយ​គេ​អាច​លួច​លុយ​ពី​ប័ណ្ណ​ឥណ​ទាន​របស់​អ្នក។
៥. មិន​ត្រូវ​​សរ​សេរ​សារ​របស់​នៅ​ក្នុង​ប្រអប់​​អ៊ី​មែល។
៦. មិន​ត្រូវ​បញ្ជូន​អ៊ី​មែល​ចាស់ៗ (Forward) ទៅ​កាន់​មិត្ត​ភក្តិ ឬ​អ្នក​រួម​ការ​ងារ​ជាមួយនោះ​ទេ។
៧. កុំ​ Upload វី​ដេ​អូ​ទៅ​ក្នុង​គេហ​ទំព័រ​ YouTube វា​អាច​មាន​ការ​ភន្ត​ច្រឡំ​នូវ​វី​ដេ​អូ​ក្លីប​ ឬ​វី​ដេ​អូ​​ដែល​មិន​គប្បី​ត្រូវ​បញ្ជូន​វា។
៨. មិន​ត្រូវ​ទាញ​យក​ (Download) រូប​​ភាព​អាស​អា​ភាស​មក​រក្សា​ទុក​​ក្នុង​ម៉ា​ស៊ី​ន​កុំ​ព្យូ​ទ័រ​ ឬ​បើក​មើល​វ៉ិប​សៃថ៍​សិច​ជា​ដាច់​ខាត។

តើជីវៈចម្រុះគឺ​ជាអ្វី?


រូបភាពបង្ហាញពីជីវៈចម្រុះដែល​មាន​នៅ​ក្នុងសួនច្បារ
ជីវៈ​ចម្រុះ​មាន​ន័យ​ថា ប្រភេទ​ខុស​ៗ​គ្នា​ជាច្រើន​នៃ​ជីវិត​ដែល​រស់​នៅ​ក្នុង​តំបន់​ផ្សេង​ៗ​នៅ​លើ​ផែន​ដី។​ ប្រភេទ​នីមួយៗ​ មាន​មុខ​នាទី​សំខាន់​មួយ​នៅ​ក្នុង​ឋាន​​ប្រព័ន្ធ​។ អ្នក​វិទ្យា​សាស្ត្រ​នា​នា​ធ្វើ​ការ​ប៉ាន់​ប្រ​មាណ​ថា​ មាន​​ភាវៈ​រស់​ 10​ លាន​ប្រភេទ​ដែល​កំពុង​រស់​នៅ​លើ​ផែន​ដី។ មក​ដល់​ឥឡូវ​នេះ​មាន​តែ​ 1.8 លាន​ប្រភេទ​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​ស្រាវ​ជ្រាវ​រក​ឃើញ។​ ប្រទេស​រួម​មាន​កម្ពុជា​ ជាប្រទេស​មួយ​ដែល​សំបូរ​ទៅ​ដោយ​ជីវៈ​ចម្រុះ​ ថនិក​សត្វ​មាន​ 212 ប្រភេទ​ បក្សី​មាន​ 536​ ប្រភេទ​ ល្មូន​មាន​ 240 ប្រភេទ​ រុក្ខ​ជាតិ​មាន 2300 ប្រភេទ​ ដែល​ត្រូវ​បាន​ចង​ក្រង​ទុក​មក​ដល់​ឥឡូវ​នេះ។

នៅ​ក្នុង​បឹង​ទន្លេ​សាប​មាន​ត្រី​ 850 ប្រភេទ​ រីឯនៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​ ជុំវិញ​ខេត្ត​កំពត និង​ខេត្ត​ព្រះ​សីហនុ​ មាន​ជួរ​ផ្កា​ថ្ម​ប៉ប្រះ​ទឹក ស្មៅ​បាត​សមុទ្រ​ មាន​ត្រី​ទឹក​ប្រៃ​ប្រ​ហែល​ 435​ ប្រភេទ​ និង​ថ​និក​សត្វ​សមុទ្រ​មួយ​ចំនួន​ដូច​ជា​ ជ្រូក​ទឹក​​ ត្រីដូ​ហ្វាំង​ ។ល។​ តំបន់​ដី​សើម​នៅ​តាម​តំបន់​ឆ្នេរ​របស់​ប្រទេស​កម្ពុ​ជា​ ក៏​សំបូរ​ជីវៈ​ចម្រុះ​ផង​ដែរ​ ហើយ​ក្រៅ​ពី​នេះ​នៅ​មាន​រុក្ខ​ជាតិ​ 74​​ ប្រភេទ​ទៀត​។ ជីវៈ​ចម្រុះ​មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​ការ​រស់​នៅ​របស់​ប្រជា​ជន​ និង​ជួយ​ធ្វើ​អោយ​ឋាន​ប្រ​ព័ន្ធ​មាន​លំនឹង​។​ ប្រភេទ​ទាំង​នោះ​រស់​នៅ​ដោយ​មាន​អន្តរ​កម្ម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ឋាន​ប្រ​ព័ន្ធ៕


របៀប​សំអាតវ៉ែន​តា


វិធីសំអាតវ៉ែនតា
តើ​អ្នកជួប​​បញ្ហា​កញ្ចក់​វ៉ែន​តា​​មាន​សភាព​ស្រ​អាប់​មែន​ទេ? តើ​​អ្នក​គួរ​​តែ​ដោះ​ស្រាយ​​ដោយ​របៀប​ណា? វា​ពិត​ជា​មាន​​សារៈ​សំខាន់​ណាស់​សម្រាប់​អ្នក​​ដែល​មាន​បញ្ហា​​ភ្នែក​ម៉្ញូប​ ភ្នែក​មាន​បញ្ហា​ត្រូវ​ការ​វ៉ែន​តា និង​​អ្នក​ប្រើ​ប្រាស់​វ៉ែន​តា​ជាប់​ជា​ប្រ​ចាំ ក្នុង​ការ​សំអាត​នូវ​កញ្ចក់​វ៉ែន​តា​អោយ​បាន​​ញឹក​ញាប់​ ព្រោះ​កាល​ណា​​កញ្ចក់​វ៉ែន​តា​របស់​អ្នក​មាន​ជាប់​ស្នាម​ប្រឡាក់​ ឬ​មាន​ភាព​​ស្រ​អាប់​ នោះ​អ្ន​ក​​នឹង​មើល​មិន​សូវ​ឃើ​ញ​ច្បាស់។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ អ្នក​អាច​អនុវត្ត​តាម​ការ​ណែ​នាំ​ដូច​ខាង​ក្រោមៈ

-បន្តក់​សាប៊ូលាង​ចាន​ ឬ​សាប៊ូ​ទឹកដោះ​គោ​នៅ​លើ​កញ្ចក់​ ហើយ​លាង​​សំអាត​ជា​មួយ​នឹង​ទឹក​ក្តៅ​ ការ​ធ្វើ​បែប​នេះ​គឺ​ជួយ​​សំអាត​នូវ​ស្នាម​ក​ខ្វក់​ ឬ​ប្រេង​ ខ្លាញ់​ដែល​​​មាន​ជាប់​នៅ​លើ​កញ្ចក់។
-អាច​ប្រើ​ក្រ​ណាត់​ស្តើង​​បែប​កូត​តុងដែល​អ្នក​ប្រើ​ជា​កន្សែង មក​ជូត​ថ្នមៗ​ នៅ​លើ​កញ្ចក់​វ៉ែន​តា​ជាប់​ស្នាម​ប្រឡាក់។
-អាច​ទិញ​ទឹក​​លាង​វ៉ែន​តា​ ដូច​​អ្នក​បាន​​ឃើញ​​មាន​ការ​ប្រើ​ប្រាស់​នៅ​តាម​ហាង​លក់​វ៉ែន​តា​។
-បន្តក់​ទឹកខ្មេះ​ដាក់​លើ​វ៉ែនតា​ហើយ​យក​ក្រណាត់​ទន់ៗ​មក​ដុស​សំអាត​អោយ​ ជ្រះស្នាម​ប្រឡាក់​ផ្សេងៗ​និង​ធ្វើ​អោ​យក​ញ្ចក់​ភ្លឺ​ថ្លា​។

កូដ Emoticons សម្រាប់​លេងលើ Facebook Chat

ពេល​​ដែល​​ខ្ញុំ​​លេង​​ឆែត​​ជា​មួយ​​មិត្ត​​​ភ័ក្តិ ​ខ្ញុំ​​ចូល​​ចិត្ត​​ប្រើ​​ Emoticon ណាស់។​ ខាង​​ក្រោម​​នេះ​ គឺ​ជា​​ Emoticon​ មួយ​​ចំនួន​​មាន​​ប្រយោជន៍​​សម្រាប់​​ប្រិយ​មិត្ត​​និយម​​លេ​ង​​ឆែត​​នៅ​​លើ​ Facebook :
Facebook emoticon smilie emote for smile!
Happy emote: :) or :-)
Facebook emoticon smilie emote for a big smile!
Really happy emote: :D or :-D
Facebook emoticon smilie emote for wink!
Wink emote: ;) or ;-)
Facebook chat emote for happy eyes!
Happy eyes: ^_^
Facebook chat emote for laughing eyes!
Laughing eyes: >:o
Facebook chat emote for cat smile!
Cat smile: :3
Facebook chat emote for grumpy!
Grumpy: >:-(
Facebook chat emoticon for sad face!
Sad: :( or :-(
Facebook emoticon smilie emote for crying!
Crying emote: :’(
Facebook emoticon smilie emote for shocked!
Shocked emote: :o or :-o
Facebook emoticon smilie emote for cool!
Glasses emote: 8) or 8-)
Facebook chat emote for cool!
Cool shades: 8-|
Facebook chat emoticon for tongue out!
Rude: :p or :-p
Facebook chat emote for WOOT?!
Woot?!: O.o
Facebook emoticon smilie emote for ummmm!
Dork emote: -_-
Facebook emoticon smilie emote for not amused!
Duhhh emote: :/ or :
Facebook chat emote for Devil!
Devil emote: 3:)
Facebook chat emote for angel!
Angel emote: O:)
Facebook emoticon smilie emote for a kiss!
Kiss emote: :-* or :*
Facebook emoticon smilie emote for a love heart!
Love emote: <3
Facebook chat emote for Pacman!
Pacman: :v
Facebook chat emote for robot!
Robot: :|]
Facebook chat emote for weird guy's face!
Weird guy’s face: :putnam:

NEW Shark emoticon: (^^^)

NEW Penguin emoticon: <(")

NEW 42 Red emoticon: :42:

តំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា


ប្រាសាទព្រះវិហារ ប្រទេសកម្ពុជា
ក្នុង​ឆ្នាំ ​១៩៩៣​ ព្រះ​​ម​ហា​ក្សត្រ​ ព្រះ​បាទ​នរោត្ត​ម​ សី​ហ​នុ​ បាន​ប្រកាស​ព្រះ​រាជ​ក្រឹត​ស្តី​អំពី​ការ​បង្កើត​ប្រព័ន្ធ​តំបន់​ការ​ពា​រធម្ម​ជាតិ​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​។​ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ជ្រើស​រើស​តំបន់​មួយ​ចំនួន​ក្នុង​ផ្ទៃ​ប្រទេស​កម្ពុជា​ ដែល​ក្នុង​នោះ​រួម​មាន​តំបន់​ដែល​សំបូរ​ទៅ​ដោយ​ជីវៈ​ចម្រុះ ​ហើយ​បាន​ចាត់​ជា​ចំណាត់​ថ្នាក់​ដូច​​ជាៈ​ ឧទ្យាន​ជាតិ​ ដែន​ជម្រក​សត្វ​ព្រៃ ​និង​តំបន់​ការ​ពារ​ទេស​ភាព​ទៅ​តាម​លំដាប់​នៃ​អា​ទិ​ភាព​ ក្នុង​ការ​ការ​ពារ​តំបន់​ទាំង​នោះ។
១. ដែនជំរកសត្វព្រៃៈ ភ្នំឱរ៉ាល់ (ខេត្តកោះកុង និងខេត្តពោធិសាត់) ពាមក្រសោប (ខេត្តកោះកុង) ភ្នំសំកុស (ខេត្តកោះកុង) រនាមដូនសំ (ខេត្តបាត់ដំបង) គូ​លែន​ព្រហ្ម​ទេព ​(ខេត្តព្រះវិហារ) បឹងពែរ (ខេត្តកំពង់ធំ) លំផាត់ (ខេត្តរតនៈគិរី និង​ខេត្ត​មណ្ឌលគិរី) ភ្នំព្រេច (ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ) ភ្នំណាមលៀ (ខេត្តមណ្ឌលគិរី) ស្នួល (ខេត្តក្រចេះ) និងអាងត្រពាំងថ្ម (ខេត្តបន្ទាយមានជ័យ)។
២. ឧទ្យានជាតិៈ ព្រះសុរាម្រិតកុសមៈ ឬខ្ពង់រាមគិរីរម្យ (ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង) ក្រុងកែប (ខេត្តកំពត) ព្រះមុនីវង្ស (ភ្នំបូគោ) រាម (ខេត្តព្រះសីហនុ) បុទមសាទរ (ខេត្តកោះកុង) វីរៈជ័យ (ខេត្តស្ទឹងត្រែង និងខេត្តរតនៈគិរី) និងភ្នំគូលែន (ខេត្តសៀមរាប)។
៣. តំបន់ការពារទេសភាពៈ ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ) ប្រាសាទបន្ទាយឆ្មារ (ខេត្តបន្ទាយមានជ័យ) និងប្រាសាទអង្គរវត្ត (ខេត្តសៀមរាប)។
៤. តំបន់ប្រើប្រាស់ច្រើនយ៉ាងៈ ដងពែង (ខេត្តកោះកុង) សំឡូត (ខេត្តបាត់ដំបង) ទន្លេសាប (មាន ៦ខេត្តនៅព័ទ្ធជុំវិញ)
៥. តំបន់ការពារព្រៃឈើៈ ភ្នំក្រវ៉ាញ (ខេត្តពោធិសាត់) ឆែប (ខេត្តព្រះវិហារ) មណ្ឌលគិរី (ខេត្តមណ្ឌលគិរី) និងសៀមប៉ាង (ខេត្តស្ទឹងត្រែង)

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.