| ការចិញ្ចឹមមាន់ដោយសុវត្ថិភាពពីជម្ងឺផ្តាសាយបក្សី ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារអាចផ្តល់ប្រាក់ចំណូលដ៏កា្រស់ ក្រែងដល់កសិករព្រោះមាន់អាចផ្តល់ផលក្នុងរយៈពេលខ្លី ចំណាយ ដើមទុនតិចទទួលផលច្រើន ធានាបាននូវស្ថេរភាពម្ហូបអាហារប្រចាំ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ថ្ងៃនិងមានទីផ្សារល្អគួរឲ្យកត់សំគាល់។ មាន់ជាសត្វដែលកសិករយើងទូទាំងប្រទេស មានប្រពៃណីចិញ្ចឹមជាលក្ខណៈគ្រួសារ យូរយាណាស់មកហើយ។ តែអកុសលនៅ ឆ្នាំ២០០៤ ជម្ងឺដ៏កាចសាហាវមួយបានចូលមក រាតត្បាតដល់ផលផលិតកម្មបក្សីរបស់កសិករ ពិសេសគឺសត្វមាន់នឹងទានៅតំបន់មួយចំនួន តូច ហើយបានរាតត្បាតតែកសិដ្ឋានលក្ខណៈពាក់កណ្តាលឧស្សាហកម្ម។ ដោយសារផល ប៉ះពាល់នៃជម្ងឺនេះដែលជួនកាលគាត់ពុំរងគ្រោះដោយសារជម្ងឺនេះក៏ដោយក៏ការបោះបង់ ការចិញ្ចឹមមាន់មានអត្រាខ្ពស់ និងជួនកាលដោយសារជម្ងឺផ្សេង ដែលមានអត្រាជម្ងឺឆ្លងខ្ពស់ ដោយពុំ បានចាត់វិធានការសមស្របក៏លះបង់ ឬ មិនយកចិត្តទុកដាក់ការចិញ្ចឹមសត្វដែល ងាយផ្តល់ផលកំរៃនេះចោល គួរឲ្យស្តាយ។ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រទេសដ៏ទៃទៀតបាននឹងកំពុងរួមដៃគ្នាជាមួយភ្នាក់ងារ អភិវឌ្ឍន៍ ស្វែងរកយុទ្ធសាស្ត្រសមស្រប និងវិធានការចាំបាច់ដើម្បីបង្ការទប់ស្កាត់នូវគ្រោះ ភ័យមហន្តរាយនៃជម្ងឺផ្តាសាយបក្សី។ ជាវិធានការដំបូង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមជាមួយភ្នាក់ងារអភិវឌ្ឍន៍បានផ្តោតយុទ្ធសាស្ត្រក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្ន ពីសំណាក់អ្នកចិញ្ចឹមបក្សី ដូចជាការធ្វើអនាម័យក្រោយបានប៉ះពាល់បក្សី ការសំអាតទ្រុង សត្វ ការចិញ្ចឹមសត្វដោយឡែកពីគ្នា ការបង្ខាំងបក្សីថ្មីរយៈ ១៤ថ្ងៃ ការចំអិនបក្សីឆ្អិនល្អ។ល។ ក្រុមការងារផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មយល់ ថាយុទ្ធសាស្ត្រដែលធ្វើឲ្យមានការការផ្លាស់ ប្តូអាកប្បកិរិយា នៃការចិញ្ចឹមបក្សីនៅទីជនបទនោះត្រូវផ្សាភ្ជាប់គ្នាជាមួយការធានានិងបង្កើន ប្រាក់ចំណូលតាមរយៈការកែលំអរ បច្ចេកទេសនៃការចិញ្ចឹមមាន់ដោយ ដាក់បញ្ចូលនូវវិធាន ការនានាដើម្បីបង្ការជំងឺផ្តាសាយបក្សី ។ កូនសៀវភៅនឹងដកយកចំណុចសំខាន់ៗមួយចំនួន ស្តីពីការចិញ្ចឹមមាន់ប្រកបដោយ ជីវសុវត្ថិភាព មកបកស្រាយតាមលំដាប់លំដោយដូចខាង ក្រោមនេះ : អាហារូត្ថម្ភៈ ទឹកៈ មាន់ត្រូវការទឹកចំាបាច់បំផុតសម្រាប់ការលូតលាស់របស់វាហើយមានតួនាទីដូច ជាៈ -ជួយថែរក្សា និងសម្របសម្រួលសីតុណ្ហភាពក្នុងខ្លួនសត្វតាមបរិស្ថានខាងក្រៅ។ ចំណាំៈ -ផ្តល់ទឹកមិនគ្រប់គ្រាន់ ធ្វើឲ្យមាន់ធំធាត់យឺត។ -ផ្តល់ទឹកមិនគ្របគ្រាន់ ធ្វើឲ្យមាន់ស៊ីចំណីថយចុះ -មាន់អាចងាប់ប្រសិន បើការផ្តល់ទឹកមិនគ្រប់គ្រាន់រយៈពេលយូរ -ទឹកមិនស្អាតអាចធ្វើឲ្យមានជំងឺ ឬ ស្លាប់ ថាមពលៈ ថាមពលមានតួនាទីៈ -ផ្តល់កំដៅដល់មាន់ -ទ្រទ្រង់រាល់សកម្មភាព និងគ្រប់ចលនាទាំងអស់របស់សារពាង្គកាយ។ -ទ្រទ្រង់ដល់ការលូតលាស់។ ចំណាំៈ -ចំណីគ្មានថាមពលគ្រប់គ្រាន់ ធ្វើឲ្យលូតលាស់យឺត -ចំណីគ្មានថាមពលគ្រប់គ្រាន់ ធ្វើឲ្យមាន់ងាយទទួលជំងឺ -ចំណីអាហារថាមពលមានៈ កន្ទក់ ចុងអង្ករ ពោត មើមដំឡូងឈើ មើមដំឡូងជ្វា ការកដូង...។ល។ ជាតិសាច់ៈ ជាតិសាច់មានតួនាទី -ផលិតសាច់ឆ្អឹង និងរោម -បង្កើនការលូតលាស់ទូទៅ នៃសារពាង្គកាយ។ ចំណាំៈ -ការខ្វះខាតជាតិសាច់ធ្វើឲ្យមាន់លូតលាស់យឺតរោមស្រអាប់និងសុខភាពទន់ខ្សោយ។ -ចំណីផ្តល់ដល់សាច់មាន់មាន សន្តែកសៀង សណ្តែកដី ស្លឹកដំឡូងមី ស្លឹកដំឡូងជ្វា គ្រាប់កៅស៊ូ ត្រកូន ស្លឹកកន្ធំផេត ជន្លេន ត្រីហាល ម្រៅត្រី ។ល។ ជីវជាតិៈ ជីវជាតិមានតួរនាទីៈ -ការពារ និងសម្របសម្រួលដំណើរការនានានៅក្នុងសារពាង្គកាយសត្វ សារធាតុរ៉ែៈ រ៉ែមានច្រើនប្រភេទ ដែលប្រភេទនីមួយៗមានតួនាទីរៀងៗខ្លួនដូចជាៈ -បង្កើតគ្រាប់ឈាមក្រហមដែលដឹកនាំអុកស៊ីសែននៅក្នុងសារពាង្គកាយ។ -បង្កើតឆ្អឹងនិងរោម។ ចំណាំៈ -កង្វះកាល់ស្យូម និងហ្វូសហ្វ័រធ្វើឲ្យឆ្អឹងមាន់ងាយបាក់ ចំពុះទន់លូតលាស់យឺត និង ទិន្និផលពងទាប -កង្វះជាតិដែក ធ្វើឲ្យពងស្លេកស្លាំ -សារធាតុរ៉ែមានទឹកដោះ ស្លឹករុក្ខជាតិពណ៌បៃតង ម្សៅត្រីឆ្អឹង សំបកខ្យងខ្ចៅ និងគ្រាប់ ធញ្ញជាតិ ការផ្សំ និងផ្តល់ចំណីដល់មាន់ វត្ថុធាតុដើមសម្រាប់ចំណីមាន់ៈ វត្ថុធាតុដើមដែលប្រើសម្រាប់លាយចំណីមេមាន់និង កូនមាន់ត្រូវមានជាតិសាច់។ ថាមពល រ៉ែនិងជីវជាតិ។ ចំណីសម្រាប់ផ្តល់អាហារចិញ្ចឹម នីមួយៗរួមមានៈ -ជាតិសត្វមានៈ ម្រៅត្រី សណ្តែកសៀង ជន្លេន នឹងត្រកួន -ថាមពលមានៈ ចុងអង្ករ កន្ទក់ ម្សៅមើមដំឡូងឈើ និងពោត -រ៉ែមានៈ ម្សៅសំបកខ្យង ខ្ចៅ -ជីវជាតិមាន: ប្រេម៉ិច (កូនមាន់១-៥ថ្ងៃ) ស្លឹកត្រកួន ឬចកបាយទា(១៥-៤៥ថ្ងៃ)។ របៀបលាយចំណីៈ កសិករអាចលាយចំណីអោយដៃ តែត្រូវលាយឲ្យបានសព្វល្អ ដំនាក់កាលនៃការលាយចំណីមានៈ ១.ក្រាលប្លាស្ទេចនៅលើដី ២.ថ្លឹងបរិមាណវត្ថុធាតុដើមដែលត្រូវប្រើ ៣.ច្របល់វត្ថុធាតុដើមដែលមានបរិមាណតិចជាមួយវត្ថុធាតុដើមដែលមានបរិមាណ ច្រើនរួចចាក់បន្ថែមវត្ថុធាតុដើមដែលមានបរិមាណច្រើនរួមចាក់បន្ថែមវត្ថុធាតុដើមដែលនៅ សល់ និងច្របល់ឲ្យស្មើរសាច់។ ៤.ដាក់ចំណីដែលបានលាយរួចទៅក្នុងការ៉ុង ហើយរក្សាវាទុកនៅកន្លែងស្ងួត ចំណាំៈ -លាយចំណីសម្រាប់តែ ១៥-២០ ថ្ងៃបានហើយ ចៀសវាងការរក្សាទុកមិនបានល្អនាំ ឲ្យដុះផ្សិត។ -បន្លែបៃតងដូចជាត្រកួន ចកបាយទា ត្រូវឲ្យសត្វស៊ីស្រស់ ព្រោះវាផ្តល់ជីវជាតិបានល្អ ការរក្សាទុកចំណីៈ -ថែរក្សាចំណីមិនឲ្យផ្សិតដោយសារសំណើម ដើម្បីការពារចំណីពីសត្វកកេរ និងសត្វ ល្អិតចង្រៃនោះគួរៈ -រក្សាចំណីផ្សំក្នុងការ៉ុង បិទឲ្យជិតល្អ នឹងរក្សាទុកក្នុងពាង ឬ ឡាំងឈើនៅទីកន្លែង និង ការបារមិនឲ្យសត្វចូលមកស៊ី -ចងថង់ចំណីវិញ បន្ទាប់ពីយកអោយសត្វស៊ីការផ្សំ និងផ្តល់ចំណីដល់មាន់ -កូនមាន់ស៊ីចំណីដែលមានជាតិសាច់ ១៨-២០ % គិតក្នុងម៉ាស់ស្ងួត -ផ្តល់ចំណីមានគុណភាពល្អ និងងាយរំលាយដល់កូនមាន់តូចៗ ដោយសារប្រព័ន្ធ រំលាយអាហាររបស់វា មិនទាន់រីក លូតលាស់នៅឡើយ។ -ប្រើបា្រស់វត្តុធាតុដើមដែលមានជាតិសាច់ខ្ពស់ដូចជាៈ កណ្តៀ កំពិលកូនត្រីសម្រាប់ កូនមាន់ ១-៤៥ថ្ងៃ ឬម្សៅត្រីសណ្តែកសៀង ប្រសិនបើអាចទិញបាន តែចំពោះមាន់ជំទង់ អាចប្រើត្រកួន ចកបាយទា ស្លឹកមរម្យ ស្លឹកមន ។ល។ -ប្រើរូបមន្តខាងក្រោមអាស្រ័យលើវត្តុដើមដែលងាយរក ជំម្រើសនៃការលាយចំណី ១០គីឡូក្រាមសម្រាប់កូនមាន់អាយុ ១-១៥ថ្ងៃ
ជម្រើសនៃការលាយចំណី ១០គីឡូក្រាមសម្រាប់កូនមាន់អាយុ ១៥-៤៥ថ្ងៃ
* ចកបាយទាត្រូវសំដិល ម៉ោង (១យប់ ) ដើម្បីសំរស់ជាតិទឹក មុននឹងលាយក្នុង ចំណីឲ្យមាន់ ** ត្រូវកាត់ស្លឹកត្រកួនឲ្យបានតូចៗ ដើម្បីងាយស្រួលលាយជាមួយចំណីផ្សំផ្សេងៗ ទៀតការផ្សំ និងផ្តល់ចំណីមាន់ធំ -នៅពេលមាន់ធំ អាចបន្ថយ ជាតិសាច់នៅក្នុងចំណីមកត្រឹម ១៥ភាគរយគិតក្នុងម៉ាស់ ស្ងួត តែបរិមាណចំណីផ្តល់ឲ្យ មាន់ស៊ីកើនឡើង។ -ប្រើរុក្ខជាតិបៃតងបន្ថែមដូចជា ត្រកួន(ស្លឹកនិងដើម) ចកបាយទា ។ល។ ឲ្យបានច្រើន ព្រោះពេលនេះមាន់មាន លទ្ធភាពស៊ីចំណីប្រភេទនេះ (សូមមើលរូបមន្តខាងក្រោម) : ជម្រើសនៃការលាយចំណី ១០គីឡូក្រាម សម្រាប់កូនមាន់ធំ
ការផ្សំ និងផ្តល់ចំណីសម្រាប់មេមាន់ (មាន់ពង) -តម្រូវការជាតិសាច់សម្រាប់មាន់ពងប្រហាក់ប្រហែលមាន់ធំដែរតែត្រូវលាយបន្ថែមនូវ សារធាតុរ៉ែជាពីសេស កាល់ស្យូម សម្រាប់ការផលិតស៊ុត -កសិករអាចប្រើពពួកស្លឹកបៃតងក្នុងបរិមាណច្រើនដូចជាៈ ត្រកួន ចក បាយទា ស្លឹក មរម្យ ។ល។ តែឲ្យមាន់ស៊ីស្រស់ សូមអានរូបមន្តខាងក្រោមៈ
ខ្សាច់ -អាចប្រើប្រាស់ខ្សាច់ក្នុងករណីចិញ្ចឹមមាន់ នៅលើទ្រង់មានកំរាលស៊ីម៉ង់តិ៍ -មានគ្មានធ្មេញសម្រាប់កិនចំណីអាហារទេ តែខ្សាច់អាចជួយកិនរំលាយអាហារនៅក្នុង កោះវា -មានចិកខ្សាច់ស៊ីនៅពេលត្រូវការប៉ុណ្ណោះ -ខ្សាច់ក្រោយពេលស៊ី នឹងស្ថិតនៅក្នុងកោះជួនកិនបំបែកគ្រាប់ធញ្ញជាតិដែលមានជាតិ សរសៃមុនពេលចំណីត្រូវហូរចូល ទៅក្នុងពោះវៀន -ដាក់ក្នុងកំប៉ុង ឬចានហើយដាក់នៅជុំវិញទ្រុងសម្រាប់ពេលវាស៊ី។
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
News World
គេហទំព័រស្ថានីយ៍វិទ្យុនិង សារពត៌មាន
- សារពត៌មានព្រៃនគរ
- វិទ្យុអេប៊ីស៊ី អូស្រ្តាលី
- វិទ្យុអាស៊ីសេរី
- វិទ្យុសំលេងសហរដ្ឋអាមេរិក
- វិទ្យុសំលេងប្រជាធិបតេយ្យ
- វិទ្យុសំលេងកម្ពុជាក្រោម
- វិទ្យុសំបុកឃ្មុំសំលេងប្រជាពលរដ្ឋ
- វិទ្យុបារាំំងជាខេមរភាសា
- វិទ្យុខ្មែរពិភពលោក
- ភ្នំពេញប៉ុស្តិ៍
- ភ្នំពេញដេលីញូវ
- ពត៌មានទាន់ហេតុការណ៍
- ពត៌មានដើមអំពិល
- តាមដានពត៌មានរាល់ថ្ងៃ
- កោះសន្តិភាព
- កាសែតខ្មែរ
- ការកាត់ទោសខ្មែរក្រហម
- កម្ពុជាដើម្បីភាពស្អាតស្អំ
គេហទំព័រស្ថាប័នរដ្ឋាភិបាល និង ក្រៅរដ្ឋាភិបាល
- អាយរីជ
- អង្គការក្រៅរដ្ឋាភិបាល
- អគ្គនាយកដ្ឋាននគរបាលជាតិ
- សាលាក្រុងភ្នំពេញ
- សារមន្ទីរជាតិ
- សម្តេចព្រះមហាវិរក្សត្រ នរោត្តម សីហនុ
- សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
- សមាគមអាដហុក
- រាជរដ្ឋាភិបាលកម្ពុជា
- ភាសាសញ្ញាខែ្មរ
- ទំព័រលឿងកម្ពុជា
- ទីស្តីការគណ:រដ្ឋមន្ត្រី
- ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់
- ក្រសួងសេដ្ឋកិច្ច
- ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
- ក្រសួងមហាផ្ទៃ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងទេសចរណ៍
ស្តាប់បទចម្រៀងពេញនិយមពិរោះៗ
Archive
Followers
6:36:00 AM
ការចិញ្ចឹមមាន់ដោយសុវត្ថិភាពពីជម្ងឺផ្តាសាយបក្សី
Tuesday, December 20, 2011
6:34:00 AM
ដំណាំស្ពៃខៀវ
| ដំណាំស្ពៃខៀវ 1.ស្ថានភាពទូទៅ ស្ពៃខៀវជាប្រភេទបន្លែមួយក្នុងចំនោមបន្លែស្ពៃជាច្រើនមុខដែល ប្រជាកសិករយើងស្គាស់ច្បាស់ និងបរិភោគគេ អាចហៅឈ្មោះបាន | ||||||||||||||||||||||||||||||||||||||
ច្រើនយ៉ាងដូចជាស្ពៃខ្មៅ ស្ពៃហាង ស្ពៃរស ប៉ុន្តែឈ្មោះដែលប្រើទូលំទូលាយគឺស្ពៃខៀវ។ នៅតំបន់អាស៊ីគេអាចហៅបាន ៣យ៉ាងគឺ ស្ពៃស្លឹក ស្ពៃឥណ្ឌា ឫស្ពៃចិន។ ស្ពៃនេះត្រូវបានគេ ចាត់បញ្ចូលទៅក្នុងគ្រួសារគ្រុយស៊ីហ្វើរ៉េ។ នៅឆ្នាំ ១៩៣២លោកម៉ែន តុន បានឲ្យឈ្មោះជា លើកតំបូងដែលចាត់ចូលទៅក្នុងជំពូក Brassiceae ជាអនុផ្នែក នៃក្រុម Brassica នៅក្នុង ក្រុមនេះមានជាង១០០ប្រភេទ នៃរុក្ខជាតិ។ ស្ពៃនេះមានឈ្មោះវិទ្យាសាស្រ្តហៅថា Brassica Junces-L ហើយមានប្រភពនៅតំបន់អាស៊ីកណ្តាលជាពិសេសនៅភាគខាងកើតប្រទេសចិន និងប្រទេសឥណ្ឌា។ នៅប្រទេសកម្ពុជាគេដាំស្ទើរគ្រប់ទីកន្លែង និងគ្រប់រដូវ ជាពិសេសនៅ រដូវរំហើយហើយការបរិភោគក៏អាចធ្វើទៅបានតាមចំណង់ចំណូលចិត្តបរិភោគ។ ដំណាំ ប្រភេទនេះសម្បូរទៅដោយជីវជាតិដូចតារាងខាងក្រោម : តារាងអាហាររូបត្ថម្ភក្នុងទម្ងងន់ ១០០ ក្រាមបរិភោគបាន
១.ការជ្រើសរើសរដូវ ដំណាំស្ពៃខៀវក៏ជាដំណាំមួយមិនប្រកាន់រដូវដែរ ប៉ុន្តែការជ្រើសរើសរដូវក្នុងគោល បំណងជៀសផុតពីការបំផ្លាញសត្វល្អិតចង្រៃ រដូវដែលសមស្របគឺ ខែតុលាដល់ ខែធ្នូ និង ពីខែកក្កដា ដល់ខែតុលា ចំពោះតំបន់ខ្ពង់រាប និងភ្នំសីតុណ្ហភាពដ៏ប្រសើរគឺពីចន្លោះ ២០- ២៤ 0C ចធ្យមប្រចំាថ្ងៃ។ បច្ចេកទេសដាំដុះគឺរាប់ញ្ចូលទៅលើការជ្រើសរើសពូជ ការជ្រើរើសដី ការរៀបចំដី ការ សាបកូន និង ការដាំដុះ ។ ២.ការជ្រើសរើសពូជ ការជ្រើសរើសពូជជាកត្តាយ៉ាងចំបងក្នុងការដាំដុះព្រោះវាជាមុខងារមួយយ៉ាងសំខាន់ ក្នុងការកំណត់ទិន្នផល ។ លក្ខខណ្ឌសំខាន់ៗដែលត្រូវជ្រើសរើសមានៈ -ពូជមានប្រភពច្បាស់លាស់ (ប្រភពពូជកូនកាត់ Hybrid ឬ OPV) -សុខភាពរបស់ពូជល្អ (ប្រមូលផលពេលទុំពេញលេញសំរឹតសំរាង និងទុកដាក់ឲ្យបាន ត្រឹមត្រូវគ្នាសត្វល្ងិតបំផ្លាញដុះភាគរយខ្ពស់ពី៨០-៩៥%) -សុទ្ធនៃពូជ (គ្រាប់ពូជមានភាពស្មើ ការលូតលាស់មានលក្ខណៈឯកសណ្ឋាន ទាំងទ្រង់ ទា្រយស្លឹកធាង ពណ៌)។ -អាយុកាលលូតលាស់ខ្លីទិន្នផលខ្ពស់ សមស្របក្នុងការប្រើប្រាស់លើទីផ្សារ។ នៅ ប្រទេសកម្ពុជាយើងបច្ចុបន្បន្ន ពិនិត្យឃើញមានពូជស្ពៃខៀវ ៣ ប្រភេទ -ប្រភេទស្លឹកតូវវែង (គ្រាប់តូចល្អិតក្រហមហើយមូលវែង ពូជនេះអាយុកាលពី២៥-៣០ ថ្ងៃចេញផ្កា ស្លឹកស្តើងគែមស្លឹកកូចធ្មេញរណា ធាងពណ៌បៃតងស្រាលឬសព្រលែតពូជនេះ ទិន្នផលទាបជាមធ្យម ១១,៥ តោន-១៤តោន .ហ.ត) -ប្រភេទស្លឹកធំលាតត្រដាងហើយធ្លាក់ចុះក្រោម គ្រាប់ពូជទំហំធំបង្គួរហើយមូលពណ៌ ក្រហម វាមានអាយុកាលមធ្យមពី ៣០-៤០ថ្ងៃចេញផ្កាស្លឹកពណ៌បៃតងធំមូល ទ្រនុងសរសៃ តូចល្អិតធាងពណ៌ទឹកអំពៅខ្ចី ធំសំប៉ែតហើយវែង ទន្នផលចន្លោះពី១៥-១៧ តោន /ហ.ត ប៉ុន្តែមិនធន់ទ្រាំនៅរដូវភ្លៀងព្រោះស្លឹកស្តើង។ -ពូជស្លឹកក្រាស់ធាងធំពណ៌សៈ គ្រាប់របស់វាធំៗហើយមានលក្ខណៈជ្រុងៗពណ៌ក្រម៉ៅ វាមានអាយុកាលពី ៣៥-៤៥ថ្ងៃទើបចេញផលស្លឹកពណ៌បៃតងចាស់មានរោមខ្លីៗសរសៃស្លឹក ពណ៌ស ស្លឹកឈរត្រង់ហើយរួញ ៗ ធាងនៃស្លឹកពណ៌សស្រអាប់ មានសរសៃច្រើនហើយ ស្វិត វាមានទិន្នផលខ្ពស់ចន្លោះពី ១៨-២២ តោន /ហ.ត ហើយធន់ទ្រាំនឹងទឹកភ្លៀងអាច ដាំបានគ្រប់រដូវ ។ ជាទូទៅដើម្បីសាបលើផ្ទៃដី ១ ហ.ត គេប្រើគ្រាប់ពូជចំនួន ៤៥០០ក្រាមប៉ុន្តែចំពោះការ សាបហើយដកកូនយកទៅស្ទុងគេប្រើគ្រាប់ពូជចំនួន ២៥០០ក្រាមចំនួន ១០០០គ្រាប់មាន ទម្ងន់២,៥-៣,២ ក្រាម។ ៣.ការជ្រើសរើស និងរៀបចំដី -ការជ្រើសរើសដីៈ ដំណាំប្រភេទនេះត្រូវការដីធូរមានជីជាតិគ្រប់គ្រាន់ស្រទាប់ដាំដុះ ជ្រៅស្ងួតទឹកល្អក្រោយពីស្រោច ឬភ្លៀង ដូចជាប្រភេទដីគ្រួសខ្មៅដីក្រហម ដីល្បាយខ្សាច់ ដីល្បប់ក្បែរមាត់ទន្លេ ឬពញរែក ដីល្បាយធម្មតា ប៉ុន្តែវាមិនអាចទទួលទិន្នផលល្អលើប្រភេទ ដីឥដ្ឋ ឬដីកណ្តេងខ្លាំងឡើយជាមធ្យមតម្រូវការដីដេលមាន PH ចន្លោះពី៥,៥-៧,៥។ -ការរៀបចំដី: ដីសម្រាប់ដាំស្ពៃត្រូវរាស់ប្រមូលយកស្មៅ និងកាកសំណល់រុក្ខជាតិនិង ដំណាំផ្សេងៗពីរដូវមុនចេញ ហើយភ្ជួរហាលដីឲ្យស្ងួតរយៈពេល ៥-៧ ថ្ងៃហើយរាស់បំបែក ដីឲ្យហ្មត់ដើម្បីឲ្យស្មៅចង្រៃងាប់ និងដើម្បីឲ្យដីធូរ។ ការភ្ជួរាស់ត្រូវធ្វើឲ្យបានច្រើនលើក២-៣ លើកតើបអាចលើករងបាន របៀបលើករង ឬ ថ្នាលគឺត្រូវឲ្យមានទទឹងប្រវែង ១ម៉ែត្រចន្លោះ រង ២០-៣០ ស.ម បណ្តោយទៅតាមសភាពដីហើយកម្ពស់រង ១៥-២០ ស.ម បន្ទាប់មក រាស់ និងវាយបំបែកដីលើរង ឲ្យល្អិត កៀវឲ្យស្មើតាមរងនីមួយៗ។ ៤-ការសាបកូន និងដាំដុះ ការដាំដុះដំណាំស្ពៃខៀវគេអាចដាំបាន២របៀបគឺ ការសាបកូនហើយដកយកទៅស្ទូវឬ ការសាបគ្រាប់ឲ្យរង្វើលៗហើយដករំលោះកូនចេញ ដោយទុកឲ្យមានចន្លោះគុម្ព ១៥ស.ម -២០ស.ម ។ ក-វិធីសាស្ត្រសាបកូន ថ្នាលសម្រាប់សាបកូន ត្រូវកាប់ហាលដីឲ្យស្ងួតវាយបំបែកដីឲ្យល្អិត ជ្រោយនិងហាល ដីឲ្យបានជ្រើនលើក កៀវឲ្យស្មើរ បាចជី ១៥-១៥១៥ ចំនួន ២០០ក្រាមក្នុងផ្ទៃដី ១០ម២ និង រោយថ្នាំ Furadam ការពារ និងកំចាត់សត្វល្អិតនៅក្នុងដី បន្ទាប់មកយកគ្រាប់ស្ពៃទៅត្រាំទឹក ២ម៉ោង ហើយផ្អាប់ ១យប់បន្ទាប់មកយកទៅសាប។ ចំនួន(២៥) ផ្ទៃថ្នាល ១០ម២ ក្រោយ សាបហើយត្រូវយកកំទេច ចំបើងស្ងួតកាត់ខ្លីៗបាចពីលើ ហើយស្រោចទឹកឲ្យជោគប្រសិន បើនៅរដូវវស្សាគួរធ្វើគំរបការពាភ្លៀង និងកំដៅ។ ការថែទាំកូនស្ពៃៈ ក្រោយពីសាបរយៈ ពេល៧ថ្ងៃ ស្រោចជីបំប៉នឲ្យកូនស្ពៃក្រៅពីនោះការដកស្មៅ និងការកំចាត់សត្វល្អិតក៏ត្រូវធ្វើ ឡើងដែរប្រសិនបើមាន ស្មៅ ឬសត្វល្អិតបំផ្លាញ។ ពេលកូនស្ពៃមានអាយុ ១៥-១៨ ថ្ងៃមាន សន្លឹកពី២៣ អាចយកទៅស្ទូងបាន។ ខ-វិធីសាស្ត្រស្ទូងកូនស្ពៃ ត្រូវស្រោចទឹកថ្នាលកូនស្ពៃឲ្យជោគមុនដកកូនស្ពៃ រយៈពេល៣០នាទីក្រោយមកដក កូនស្ពៃថ្នមៗការពារដាច់ឫស រលួយគល់ និងបាក់ធាងស្ពៃ ។ ការដកត្រូវជំរើសកូនស្ពៃ ដែលធំស្មើគ្នាល្អ។ ក្រោយពីដកបានហើយត្រូវយកទៅស្ទូងលើថ្នាលដែលរៀបចំហើយតែ មុនស្ទុងត្រូវស្រោចទឹកលើថ្នាលឲ្យជោគបាចកំទេចចំបើងដែលបានកាត់ខ្លីៗ រួចជាស្រេចពី លើថ្នាលទើបស្ទួងកូនស្ពៃចន្លោះគុម្ព ១៥ស.ម និងចន្លោះជួរ ២០ស.ម ក្រោយស្ទូងហើយ ត្រូវស្រោចទឹកឲ្យជោគភា្លម ។ គ-ការដាំដោយសាបគ្រាប់ផ្ទាល់ ការដាំដោយសាបគ្រាប់ផ្ទាល់ គេត្រូវយកគ្រាប់ពូជមួយស្លាបព្រាបាយស្មើសាបឲ្យ រង្វើលៗលើផ្ទដី ១០ ម២(មួយថ្នាល) ហើយរោយកំទេចចំបើងខ្លីៗ ពីលើបន្ទាប់មកស្រោច ទឹកឲ្យជោគ ព្រឹក ល្ងាច រហូតដល់ពេលស្ពៃមានអាយុ ១០ថ្ងៃទើបដករំលោះកូនចេញលើក ទី១ ទុកឲ្យរង្វើល និងលើកទី២ គឺ ១៥ថ្ងៃក្រោយសាបត្រូវដករំលោះដោយទុកឲ្យមានចន្លោះ ១៥ស.ម និងចន្លោះជួរ ២០ស.ម ហើយហើយត្រូវស្រោចជីបំប៉ន និងបង្កើនការស្រោចទឹក ឲ្យបានច្រើន ធ្វើឲ្យស្ពៃឆាប់លូតលាស់។ ៥- ណការជ្រំជ្រាយដី ការជ្រំជ្រោយដីក្រោយពីស្ទូងបានរយៈពេល៧-១០ថ្ងៃ គឺធ្វើឲ្យដីធូរ ជ្រាបទឹកល្អមាន ខ្យល់គ្រប់គ្រាន់សំរួលដល់ការដុះលូតលាស់ព្រមទាំងបន្ថយការដុះស្មៅ។ មុនជ្រំជ្រោយដី ឡើងវិញត្រូវដកស្មៅចេញផ្អាកការស្រោចទឹក ១-២ថ្ងៃទើបអាចជ្រំបានប្រើដោយកូនចបកាប់ បំបែកដីមុនលើ និងហាលដីនោះ១ ថ្ងៃឲ្យស្ងួត និងឲ្យ ស្មៅចង្រៃលែងលូតលាស់។ អាចដក ស្មៅលើកទី២ នៅពេលស្ពៃមានអាយុ ២៥ថ្ងៃក្រោយស្ទួងតែហាមជ្រំជ្រោយដី។ ៦-ការស្រោចស្រព ដំណាំប្រភេទនេះមិនត្រូវការទឹកខ្លាំងដូចដំណាំឯទៀតឡើយប៉ុន្តែវាត្រូវការទឹករាល់ថ្ងៃ។ ជាធម្មតាគេស្រោចទឹកមួយថ្ងៃ២ លើកគឺព្រឹក ល្ងាច ដោយប៉ោតនិងដោយម៉ាស៊ីនបាញ់ទឹក។ នៅរដូវវស្សាកាលណាមានភ្លៀងធ្លាក់នៅពេលយប់ព្រលឹមឡើងគេត្រូវស្រោច ឬបាញ់ទឹក លាងស្លឹកស្ពៃឲ្យស្អាតកំទេចដីដែលជាប់ឬ ដក់នៅក្នុងបណ្តូលស្ពៃ ដែលជាហេតុធ្វើឲ្យរលួយ បាន។ គេចែកការស្រោចស្រពជាង ២ ផ្នែក្នុង១ អាយុកាលរបស់ស្ពៃ ដែលចាប់ពីបាចគ្រាប់ រហូតដល់មានសន្លឹកពិត២ការស្រោចទឹកជាមធ្យម តែចាប់ពពីពេលមានសន្លឹក ៣ឡើងតៅ ការស្រោចស្រពត្រូវបង្កើនបរិមាណ ទឹក ឬ ចាប់ពីពេលស្ទូងស្ពៃហើយរហូតដល់ពេលប្រូល ផល។ ៧-ការដាក់ជី ដំនាំស្ពៃត្រូវការសាធាតុចិញ្ចឹម ៣យ៉ាងសំខាន់ៗដូចដំណាំឯទៀតដែរប៉ុន្តែវាត្រូវការកំរិត ខុសគ្នាទៅតាមអាយុកាលរបស់វា។ សារធាតុសំខាន់ៗមានអាសូតផូស្វ័រ និងប៉ូតាស្យូម។ ប៉ុន្តែ ទោះជាយ៉ាងនា ដ៏ដោយ ស្ពៃប្រភេទនេះជាដំណាំយកស្លឹកវាត្រូវការ ធាតុអាសូតច្រើន ជាងសារធាតុឯទៀតៗ ។ គេចែកការដាក់ជីជា ៣ដំណាក់កាលគឺៈ -ដំណាក់កាលមុនពេលសាបគ្រាប់ ឬស្ទូង គេប្រើប្រភេទជី ១៥-១៥-១៥ ចំនួន១៣៥ គ.ក្រ ហើលយរាស់លប់ទៅក្នុងដី ។ -ការស្រោចជីបំប៉នដោយយកប្រភេទជីអ៊ុយរ៉េចំនួន៦៥គ.ក្រ លាយជាមួយទឹកស្រោច លើផ្ទៃដី ១ហត របៀបប្រើគឺ ១ស្លាបព្រាបាយលាយទឹក ១ធុង ស្មើនឹង១៨លីត្រស្រោចលើ ផ្ទៃដី ១០ម២ ហើយត្រូវស្រោចទឹកលាងតាមក្រោយឲ្យជោគការពារកុំឲ្យជីដក់នៅក្នុងកំពូល កូនស្ពៃ ក្រោយពីសាបបាន ៨-១០ថ្ងៃ ឬក្រោយពីស្ទូង ៥-៧ថ្ងៃ។ -ការដាក់ជីបំប៉នលើកទី២ គឺក្រោយសាបរយៈពេល ១៥-១៨ ថ្ងៃ ឬក្រោយស្ទូង១០ថ្ងៃ ប្រភេទជី ១៥-១៥-១៥ ចំនួន (១០០-១៥០ក្រាម) លើផ្ទៃដី ១ថ្នាល ១០ម២ ត្រូវរោយតាម ចន្លោះគុម្ពហើយស្រោចទឹកឲ្យជោគ។ III. អំពីជំងឺសត្វល្អិតឮ ១.អំពីជម្ងឺ ដំណាំស្ពៃកាលសំណាបៈ កើតជម្ងឺផ្សិតរលួយកល់ ជម្ងឺនេះបណ្តាលមកពីសំណើម សីតុណ្ហភាពនិងសំណើមបរិយាកាសវាបណ្តាលមកពីភ្នាក់ងារបង្ករោគ Rhizocto nia Solani វាតែងតែកើតលើកូនស្ពៃមានអាយុ៥-១០ ថ្ងៃក្រោយមកពីដុះធ្វើឲ្យគល់របស់កូនស្ពៃតូចៗ រលួយហើយដាច់ក្បែរៗដីវាជាប្រភេទជំងឺផ្សិត។ -ដំណាក់កាលស្ពៃកំពុងលូតលាស់ៈ ដំណាក់កាលនេះតែងតែសង្កេតឃើញស្ពៃ រហែកស្លឹកជំរាគៗហើយធ្វើឲ្យស្លឹកឡើងពណ៌សហើយស្ងួរ ករណីនេះវាបណ្តាលមកពីភ្នាក់ ងារបង្ករោគ Rhizoctonia solani វាតែងតែកើតឡើងក្នុងល័ក្ខណក្តៅហើយសើម។ -ដំណាក់កាលលូតលាស់ៈ គេសង្កេតឃើញស្លឹកស្ពៃរលាកជាំពេញស្លឹកស្ពៃដូច រលាកទឹកក្តៅវាកើតលើប្រភេទស្ពៃជាច្រើន។ ជំងឺនេះភាគច្រើនបង្កឡើងដោយលក្ខខ័ណ្ឌដូច ជាគ្រាប់ពូជមានជម្ងឺពិរដូវមុន ស្មៅលូតលាស់ច្រើន និងក្រុមសត្វល្អិតមួយចំនួនជាពិសេស គឺចៃបៃតង និងមមាចជញ្ជក់ស្លឹក។ ២-សត្វល្អិតសំខាន់ៗ សត្វល្អិតសំខាន់ៗលើដំណាំស្ពៃមាន ៣ ប្រភេទគឺៈ -ដង្កូវយោងទោងៈ ការបំផ្លាញមានលក្ខណៈជាក្រុមៗ ការបំផា្លញខ្លាំងនូវរដូវក្តៅជា ពិសេសពីខែធ្នូដល់ ខែមេសា ចំណែករដូវវស្សាវាពុំមានលក្ខណៈធ្ងន់ធ្ងរឡើយដោយសារ ទឹកភ្លៀងមានឥទ្ធិពលធ្វើឲ្យការបង្កកំណើតរបស់វាមានកំរិតទាប។ -ដង្កូវហ្វូងៈ ដង្កូវប្រភេទនេះកើតពេញមួយឆ្នំា។ ការបំផ្លាញរបស់វាគឺស៊ីជាក្រុមកាត់ ស្លឹកខ្លីៗឬចូលទៅជ្រកស៊ីក្នុងបណ្តូលស្ពៃ វាមានមាឌធំហើយវែងៗ មេអំបៅរបស់វាចូលចិត្ត ជ្រក់ក្នុងស្មៅក្រោមស្លឹកជាសំបុកៗ ខ្លះមានស្បែកគំរបការពារពីលើពងវាអាចមានអាយុពី ៤០-៤៣ថ្ងៃ ហើយដឹកឌឿរបស់វាលាក់ខ្លួននៅក្នុងដីលើថ្នាលដំនាំ។ -សត្វទាគូៈ សត្វប្រភេទនេះមិនមែនជាដង្កូវឡើយ គឺវាមានស្លាបអាចលោតឬហោះ ហើរវាមានមាឌតូចៗលក្ខណៈជាហ្វូងៗ ការបំផ្លាញច្រើននៅរដូវក្តៅ ជាពិសេសនៅពេលដី ស្ងួតមានកំដៅវាអាចកកើតបានរហ័ស។ គេចែកការបំផ្លាញជា២បែបគឺៈ កូនទើបនឹងញាស់វាស៊ីឫសស្ពៃ នៅក្នុងដីធ្វើឲ្យឫសស្ពៃពុកបន្ថយការលូតលាស់យ៉ាង ខ្លាំងព្រោះមេចំណាស់របស់វាពងដាក់ក្នុងដីក្បែរគល់ស្ពៃ ហើយញាស់ស៊ីឫស្ពៃតែម្តង។ មេ ចំណាស់ក្រោយពីពេលវាញាស់មានស្លាបអាចហើរបាន វាហើរទៅទុំលើស្លឹកស្ពៃហើយស៊ី ទំលុះស្លឹកស្ពៃទទុះៗដូចស្បែក ធ្វើឲ្យស្ពៃរញមពេលថ្ងៃបន្ថយការលូតលាស់យ៉ាងខ្លាំងហើយ ស្លឹកស្ពៃមិនអាចលក់បានតំលៃឡើយគឺក្រិន។ វិធានការការពារ ការការពារជម្ងឹ និងសត្វល្អិត គេអាចអនុវត្តបានច្រើនវិធីសាស្ត្រដូចជាៈ -ការការពារជម្ងឹៈ ការការពារ អាចអនុវត្តបានតាមវិធីសាស្រ្តដូចជា កំចាត់ស្មៅភ្ជួរ ហាលដីអោយស្ងួត ធ្ងើគំរបការពារទឹកភ្លៀង ដាំដោយគ្របចំបើង ជ្រើសរើសពូជធន់ជ្រើស រើសរដូវកាល។ល។ និងអាចប្រើវិធានការគីមី ដូចជាប្រភេទថ្នាំ ឈ្មោះ Zined Maneb Mancozeb Captan Cooper hydroxide ដែលអាចយកមកលាយទឹកបាញ់ក្នុងកំរិត ១៥-២០ ក្រាម លាយទឹក១៥-១៨លីត្រ បាញ់ឲ្យជោគបន្ថយការស្រោចទឹក និងស្រោចជីជាពិសេស លើជំងឺផ្សិត។ ការការពារ និងកំចាត់សត្វល្អិត ការការពារ និងកំចាត់សត្វល្អិតអាចអនុវត្តបានច្រើនវិធីដូចជា ការជ្រើសរើសរដូវជ្រើស រើសពូជ ការរៀបចំដីឲ្យស្អាតកំចាត់ស្មៅ។ល។ ចំពោះវិធានការគីមីប្រភេទសត្វល្អិតទាំងនេះ មានតែដង្កូវយោងទោងមួយប៉ុណ្ណោះដេលពីបាកកំចាត់ព្រោះវាមានកំរិតធន់ទ្រំាទៅនឹងថ្នាំ គីមីជាច្រើនប្រភេទ។ ការកំចាត់សត្វល្អិតឲ្យមានប្រសិទ្ធភាពគឺត្រូវពិនិត្យវត្តមានសត្វល្អិតជា ប្រចាំហើយត្រូវយល់ដឹងឲ្យច្បាស់អំពីសត្វល្អិតនីមួយជាពិសេស គឺមេអំបៅរបស់វានៅពេល ល្ងាចថ្ងៃលិច ប្រសិនបើមានវត្តមានមេអំបៅគឺ ២-៣ ថ្ងៃក្រោយមកលេចចេញវត្តមានការ បំផ្លាញជាបន្តបន្ទាប់។ ការប្រើថ្នាំគីមីដូចជា Diamethoad 60 EC Methylphospate 50 EC, Methylearbamate 85Wp និងប្រភេទថ្នាំ B1 យកមកលាយទឹកក្នុងកំរិត៣០-២៥ CC ក្នុងទឹក ១៥-១៨លីត្រ បាញ់ពេល្ងាច។ IV. ការប្រមូលផល ការប្រមូលផល ធ្វើឡើងតាមរបៀបផ្សេងៗគ្នា គេអាចដកទាំងឫស ឬកាត់យកតែដើម គឺអាស្រ័យទៅតាមតម្រូវការទីផ្សារ។ ប៉ុន្តែមុននឹងកាត់ឬដកស្ពៃមិនត្រូវស្រោចទឹកឡើយទុក ឲ្យស្លឹកស្ពៃស្ងួតការពារភាពជាំឬ កកិត។ ស្ពៃនេះអាចដកឬ កាត់បានក្រោយពីសាបរយៈ ពេល៣៥-៤៥ថ្ងៃ ឬក្រោយពីស្ទូង២៨-៣៥ថ្ងៃគឺនៅពេលចេញផ្កាក្រពុំៗនៅក្នុងបណ្តូល។ ទិន្ន- ផលមធ្យោមចន្លោះពី១៦-១៨តោន/ហត វាអាស្រ័យទៅលើការដាំដុះ ថែទាំនិងប្រភេទពូជ។
| ||||||||||||||||||||||||||||||||||||||
6:32:00 AM
ដំណាំត្រសក់ចំណារ
| ដំណាំត្រសក់ចំណារ I.ស្ថានភាពទូទៅ ដំណាំត្រសក់ត្រូវបានគេជឿជាក់ថាមានប្រភពនៅប្រទេសឥណ្ឌា ក្រោយមកក៏រីករាលដាលទៅប្រទេសអេស៊ីប ប្រទេសក្រិច ឥណ្ឌូនេស៊ី | ||||||
ប្រទេសថៃនិងនៅទ្វីបអាមេរិក។ ដំណាំលប្រភេទនេះ គេចាត់បញ្ចូលទៅក្នុងដំណាំត្រូវការពារធាតុក្តៅមធ្យមចន្លោះ ១៨- ៣០% ។ -ត្រសក់ចំណារស្ថិតក្នុងលំដាប់ Cucrbits គ្រួសារ Cucurbitaceae ឈ្មោះវិទ្យាសាស្ត្រ Cucumis sativus ឈ្មោះធម្មតាគឺ Cucumber។ គេចែកចេញជាពីរប្រភេទ គឺប្រភេទសំបក រលោង និងសំបកគ្រើម។ វាជាប្រភពនៃវីតាមីន និងសារធាតុរ៉ែផ្សេងៗ ជាច្រើនដូចជាសាច់ បរិភោគ ៨៣% ទឹក ៩៦.៣ក្រាម ប្រូតេអ៊ីន ០.៤៤ក្រាម ប្រេងខ្លាញ់ ០,៥ក្រាម ថាមពល ១៣គីឡូកាឡូរី Ca10 mg. p 25mg ដែក ១,៥mg និងវិតាមីនសេ ៧មីលីក្រាមក្នុងចំនួនទំងន់ ១០០ក្រាម ដែលអាចបរិភោគបានផ្លែខ្ចី។ II. បច្ចេកទេសដាំដុះ -ដើម្បីទទួលបានទិន្នផលពីការដាំដុះ ដំណាំត្រសក់ក៏ដូចដំណាំឯទៀតដែរត្រូវមានការ ងារច្រើនដែលត្រូវអនុវត្តន៍ដូចតទៅៈ ១- ការជ្រើសរើសពូជ ការជ្រើសរើសពូជជាកត្តាសំខាន់បំផុតនៅក្នុងការដាំដុះព្រោះពូជមានលក្ខណៈផ្សេងៗ ពីគ្នា ហើយត្រូវបានចែកចេញជា ៣ប្រភេទ ដូចតទៅៈ -ពូជស្រាលៈ ពូជនេះមានអាយុកាលលូតលាស់ខ្លីគឺប្រមាណពី ៣៥-៤០ ថ្ងៃក្រោយដាំ ភាគច្រើនគឺផ្លែល្អិតតូចៗ ជាចង្កោមៗមានបន្លាយច្រើនជួរតាមបណ្តោយនៃផ្លែ ទទឹងផ្លែមិន លើស ១,៥ស.ម ប្រវែងជាមធ្យោម ៨-១០ ស.ម ។ សន្លឹកល្អិតដើមតូចផ្កាឈ្មោលច្រើនតាម ថ្នាំងនៃដើម ហើយមានរោមក្រាស់លើផ្ទៃស្លឹកនិងដើម គ្រាប់តូចល្អិតស្រួចៗហើយខ្លីទំងន់ ១០០គ្រាប់មានចំនួន ២,៥-៤ ក្រាមប្រភេទនេះគេឲ្យឈ្មោះថា ត្រសក់បន្លា ឬត្រសក់ជ្រក់។ -ពូជកណ្តាលៈ ពូជនេះមានអាយុកាលលូតលាស់មធ្យោម គឺប្រមាណពី ៤០-៥០ថ្ងៃ ក្រោយដាំ។ ផ្លែភាគច្រើនមានពណ៌បៃតងស្រាលផ្នែកខាងគូទមាន ពណ៌លឿងខ្ចីផ្លែច្រើន រាយៗ មិនចង្កោម ទទឹងផ្លែមានប្រវែង ៣-៤ស.ម បណ្តោយប្រវែងពី ១០-១៣ស.ម រាងរបស់ ផ្លែវាធំកណ្តាល តូចក្បាល និងកន្ទុយ ពូជប្រភេទនេះកសិករភាគច្រើនដាំនៅតាមសួនបន្លែ មិនមានលក្ខណៈទ្រង់ទា្រយជាផលិតកម្មធំៗកណ្តាល តូចក្បាល និងកន្ទុយ ពូជប្រភេទនេះ កសិករភាគច្រើនដាំនៅតាមសួនបន្លែ មិនមានលក្ខណៈទ្រង់ទ្រាយជាផលិតកម្មធំៗឡើយ ព្រោះទិន្នផលរាប់ពី ៦-៨តោនក្នុង១ហត។ លក្ខណៈទ្រង់ទា្រយជាផលិតកម្មធំៗឡើយព្រោះ ទិន្នផលរាប់ពី៦-៨តោនក្នុង១ហត។ លក្ខណៈសំគាល់គឺៈ ស្លឹកធំស្តើង រាងមូលរោមខ្លីៗមាន ពណ៌បៃតងធម្មតា គ្រាប់សំប៉ែតធំខ្លី។ -ពូជធ្ងន់ៈ ពូជនេះមានអាយុកាលលូតលាស់វែងប្រហែលពី ៥០-៧០ ថ្ងៃក្រោយដាំ។ ផ្លែរបស់វាទ្រវែងមានពណ៌បៃតងចាស់ប្រមាណ ២/៣ នៃប្រវែងផ្លែ។ មានថ្នាំរង្វើលបែកមែក មធ្យម ស្លឺកធំក្រាស់ហើយស្រួច មានរោមរឹងទទឹងផ្លែជាមធ្យោម ៣,៥ស.ម ប្រវែងជាមធ្យម ១២-២០ស.ម រូបសណ្ឋាននៃគ្រាប់ទ្រវែងស្រួច កំប៉ោងកណ្តាលទំងន់ ១០០គ្រាប់ពី ៣,៥- ៥,៥កា្រម ច្រើនដំានៅខេត្តកណ្តាល កំពង់ឆ្នាំ និងកំពង់ចាម។ ត្រសក់មិនមែនជាដំណាំ ប្រកាន់រដូវឡើយប៉ុន្តែពូជត្រសក់ក្រោយពីសំរាំងគ្រាប់ហើយត្រូវការសំរាករយៈពេលពី៤-៦ ខែទើបអាចដាំដុះបាន ។ លក្ខណៈពិសេសមួយទៀតគឺបច្ចុបន្បន្នមានពូជ២ប្រភេទគឺ ពូជ គ្មានជំនាន់ អាចដាំហើយទុកពូជបាន ប៉ុន្តែពូជបង្កាត់ Hybrid F1 មិនអាចទុកពូជបាន ឡើយ។ សេចក្តីត្រូវកាពូជសំរាប់ដាំលើផ្ទៃដី១ហត គឺ៣,៥-៥គ.ក្រ អាស្រ័យ ទៅតាមភាគរយ ដំណុះនិង ចន្លោះគុម្ពនៃការដាំ។ ២- ការជ្រើសរើសរដូវ -សំរាប់លក្ខខណ្ឌប្រទេសកម្ពុជា ដំណាំត្រសក់មិនមែនជាដំណាំដែលប្រកាន់រដូវឡើយ វាអាចដុះលូតលាស់បានចន្លោះសីតុណ្ហភាព ពី២០-៣០0C។ ប៉ុន្តែរដូវសមស្របបំផុតគឺនៅ ចុងរដូវវស្សាចាប់ពីខែតុលា ដល់ ខែកុម្ភៈព្រោះក្នុងអំឡុងពេលនោះ ត្រសក់អាចលូតលាស់ ល្អ ទិន្នផលខ្ពស់បណ្តាលមកពីកត្តាសីតុណ្ហភាពចុះទាបសំណើមបរិយាកាសខ្ពស់ ភ្លៀងមិន អូសបន្លាយ សីតុណ្ហភាពដីប្រែប្រួលទាប រយៈពេលពន្លឺថ្ងៃមានកំរិតសមស្រប។ ប៉ុន្តែត្រសក់ ជួបកត្តាលំបាកជាចំរើន ចាប់ពីខែមិនាដល់ខែឧសភា គឺសត្វល្អិតជំងឺបំផ្លាញច្រើនបណ្តាល មកពី លក្ខខណអាកាសធាតុមិនសមស្របធ្វើឲ្យ ត្រសក់មានទិន្នផលទាប។ តែនៅរដូវវស្សា វិញចាប់ពីខែមិថុនាកដល់ខែ កញ្ញា ត្រសក់ច្រើនជួបជំងឹបំផ្លាញច្រើនជាងសត្វល្អិត បណ្តាល មកពីសំណើមដី និងសីតុណ្ហភាពដីប្រែប្រួល។ ៣-ការជ្រើសរើស និងរផបចំដី -ការជ្រើនរើសដីៈ ត្រសក់ត្រូវការដីមានជីជាតិគ្រប់គ្រាន់ សំបូរទៅដោយសារធាតុ ចិញ្ចឹម និងបន្ទុកខ្យល់គ្រប់គ្រាន់សម្រាប់ត្រសក់គឺដីប្រភេទដីល្បប់មាត់ ស្ទឹង បឹង ទន្លេ និង ដីល្បាយខ្សាច់មិនដក់ទឹកក្រោយពេលភ្លៀងធ្លាក់កាលណាទឹកដក់ លើសពី៤ម៉ោងឡើងទៅ ធ្វើឲ្យត្រសក់ ងាយកើតជំងឺទុំស្លឹក។ ក្រៅពីនោះ វាអាចលូតលាស់ល្អដែរនៅលើប្រភេទដី ក្រហម និងដីខ្មៅក្នុងតំបន់ខ្ពង់រាប ប៉ុន្តែដីឥដ្ឋ រ ដីជូរត្រសក់លូតលាស់មិនល្អឡើយ។ កាល ណាដីដែលធ្លាប់ដាំដំណាំប្រភេទអំបូរត្រសក់ជាច្រើនលើករួចមក គេត្រូវបន្ថែមជីលាមកសត្វ ជាច្រើនតោនក្នុង ១ហត ចន្លោះពី ២០-៣០តោន។ ដីដែលសមស្របខ្លាំងមាន PH ៦,៥-៧,៥ កាលណា PH ទាបជាង ៤ ត្រូវផ្អាកការដាំត្រសក់រយៈពេល ១-២ ឆ្នាំ ត្រូវដាំដំណាំអំបូរ សណ្តែកដើម្បីកែលំអដី។ -ការរៀបចំដីៈ ត្រូវរាស់ប្រមូលយកស្មៅ និងដំនាំផ្សេងៗពីរដូវមុនចេញភ្ជួរហាលដី លើកទី១ ឲ្យជ្រៅត្រឡប់ស្រទាប់ដីពីក្រោមឡើងលើនិង ហាលដីឲ្យច្រើនសប្តាហ៍ ក្នុងគោល បំណងបន្ថយនូវភ្នាក់ងារចម្លងជំងឺ និងសត្វល្អិតព្រមទាំងឲ្យស្មៅចង្រៃងាប់ ជាពិសេសគឺប្តូរ ទំរង់ដី និងពង្រាយជីជាតិ។ ការភ្ជួរត្រូវធ្វើឲ្យបាន ២-៣ លើកមុននឹងលើករងដំាដុះ។ ការ លើករងសំរាប់ដំាគឺអាស្រ័យទៅតាម វិធីដាំនិងជីជាតិរបស់ដី។ កាលណាដាំដោយដោត ចំណារបូញ្ឈរ ទទឹងរងត្រូវមានប្រវែង១២០ សម កំពស់រង ២៥-៣០សម។ ប៉ុន្តែបើដាំឲ្យវា នៅលើដី ទទឹងមានប្រវែងពី ៨០-១០០ សម តែការដាំតាមវិធីនេះត្រសក់មានផ្លែចំនួនតិច ទិន្នផលទាប។ នៅក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ ដីរក្សាសំណើម គ្របដីមុនពេលដាំ ដើម្បី បន្ថយកំដៅដី ស្មៅរក្សាសំណើមបានយូរ និងថ្វើឲ្យដីធូរ មិនហាប់ ការលនាដីហាប់ បណ្តាល ឲ្យបន្ទុកខ្យល់ O2 មិនគ្រប់គ្រាន់ និង ប្រវែងឫស ចាក់បានតិច។ ៤-វិធីសាស្ត្រដាំដុះ -មុននឹងដាំ ត្រូវយកគ្រាប់ពូជមកដាក់ហាលថ្វើឲ្យក្តៅ រយៈពេល ១-២ម៉ោង បន្ទាប់មក យកទៅត្រាំទឹករយៈពេល ៤-៥ម៉ោងបន្ទាប់មកត្រូវលាងសំអាតគ្រាប់អោយស្អាត ចំនួន ៣-៤ លើមុនពេលផ្អាប់តំា្រគ្រាប់ពូជ។ ការផ្អាប់ត្រូវយកក្រណាៈពេល ១-២ម៉ោង បន្ទាប់មកយកទៅ ត្រាំទឹករយៈពេល ៤-៥ម៉ោងបន្ទាប់មកត្រូវលាងសំអាតគ្រាប់អោយស្អាត ចំនួន ៣-៤ លើមុន ពេលផ្អាប់តំា្រគ្រាប់ពូជ។ ការផ្អាប់ត្រូវយកក្រណាត់ជ្រលក់ទឹកឲ្យជោគយកមកខ្ចប់គ្រាប់នោះ ហើយកប់ទៅក្ុងដីសើមៗ រយៈពេល ១យប់។ មុនដាំត្រូវយកគ្រាប់ពូជមកលាយជាមួយ នឹងថំា្នសំលាប់ផ្សិតប្រភេទ Captan Zinneb Mancozeb ក្នុងកំរិត ២% ឬ ១គក្រ គ្រាប់ពូច បរិមាណកន្លះស្លាបព្រាបាយ ច្របល់ឲ្យសព្វយកទៅដាំដោយប្រើចន្លោះគុម្ព ២៥សម ចន្លោះ ជួរ ៦០សម ជំរៅ ២-៣សម ២-៣គ្រាប់ក្នុងមយយគុម្ពហើយគ្របពីលើដោយកំណាត់ចំបើង ខ្លីៗ ឬជីធម្មជាតិពុករលួយល្អ ពីវិធីនេះគឺដាំឲ្យត្រសក់ឡើងតោងចំណារបញ្ឈរ ប៉ុន្តែការដាំ អោយវារលើកដី ត្រូវប្រើចន្លោះជួរ ៨០សម ចន្លោះគុម្ព ៥០សម , ៣-៤ គ្រាប់ក្នុងមួយគុម្ព តែគ្របគុម្ពដូចគ្នា។ ក្រោយពីដាំភ្លាម ត្រូវពិនិត្យមើលសំណើមដីកាលដាំ ហើយ ដើម្បីអោយ ត្រសក់ដុះស្មើគ្នាងាយថែទាំ។ ក្រោយពីដាំរយៈពេល ៣-៤ ថ្ងៃក្នុងលក្ខខណ្ឌ អាកាសធាតុ ពេលថ្ងៃ៣០ oC និងពេលយប់១៨-២ oC ធ្វើអោយត្រសក់លូតលាស់លឿន។ ៥-របៀបស្រោចស្រព -ដំណាំត្រសក់ជាប្រភេទដំណាំត្រូវការទឹកជាប្រចាំ ប៉ុន្តែសំណើមដីមិនលើសពី ៥០- ៧០%ឡើង។ សេចក្តីត្រូវការទឹកចែកចេញជាបីវគ្គៈ -វគ្គលូតលាស់ៈ ចាប់ពីត្រសក់ដុះ រហូតដល់ត្រសក់បោះដៃ និងមានផ្កាក្រពុំវាត្រូវការ សំណើមដីជា មធ្យោមប្រមាណពី៥០-៦០% ។ របៀបស្រោច ដោយបាញ់ទឹកពីលើល្អជាង ការស្រោចដោយបញ្ចូលតាមចន្លោះជួរគឺ១ថ្ងៃម្តង ឬ២ដងទៅតាមប្រភេទដី និងអាកាសធាតុ បរិមាណទឹកក្នុងវគ្គនេះមានប្រមាណពី ១៤០០ទៅ១៦០០ ម៣/ហត។ -វគ្គបន្តពូជនិងផ្លែៈ ចាប់ពីត្រសក់មានអាយុពី១៥ថ្ងៃឡើងទៅ វានិងមានផ្កាឈ្មោល ចេញតាមថ្នាំង ប៉ុន្តែមិនទាន់រឹង វគ្គនេះវាត្រូវការសំណើមដីពី ៦០-៧០% គឺជាវគ្គដែលត្រូវ ការទឹកច្រើនជាងគេ រហូតដល់ត្រសក់មានអាយុ ៣០-៤០ថ្ងៃក្រោយដាំ ប៉ុន្តែការស្រោច ដោយបញ្ចូលតាមចន្លោះរងមួយអាទិត្យ ២-៣លើកជាការល្អព្រោះការស្រោចដោយបាញ់ ទឹកពីលើធ្វើឲ្យប៉ះពាល់ដល់ការបន្តពូជបរិមាណទឹកសរុបក្នុងវគ្គនេះមានពី ១៨០០-២០០០ ម២ /ហត។ -វគ្គចេញផ្លែៈ ១០០% ចាប់ពីការប្រមូលផលបាន ១-២ លើកត្រសក់ត្រូវការសំណើម ដីទាបមកវិញ គឺពី ៥០-៦៥% កាលនាការបញ្ចូលទឹកលើសពីនេះធ្វើឲ្យត្រសក់ចាប់ប្រែពណ៌ ពីបៃតងទៅលឿង។ ៦-ដកស្មៅ និងជំ្រជ្រោយដី -ការជ្រំជ្រោយដីត្រូវធ្វើឡើងនៅពេលត្រសក់មានសន្លឹកពិតចំនួន២ គឺនៅពេលទង របស់វាលូតវែង (១០-១៥ថ្ងៃក្រោយដាំ) ត្រូវជ្រំបំបែកដីសើរៗហើយកៀរយកដីពីបាតរង មកលប់គល់ឲ្យជិតក្នុងករណីដីដែលដុះស្មៅ ត្រូវដកយកស្មៅចេញមុនជ្រំដី។ ចំពោះការដាំ ដោយគ្របនឹងកៅស៊ូខ្មៅ មិនចាំបាច់ជ្រំជ្រោយដីឡើយ។ ការជ្រំជ្រោយដីគឺប្រយោជន៍ធ្វើឲ្យ ដីធូរ ជ្រាបទឹកបានល្អរក្សាសំណើមបានយូរ ធ្វើឲ្យខ្យល់ចេញចូលបានល្អ បន្ថយការលូត លាស់របស់ស្មៅ។ ៧-ការដោតចំណារ ការដោតចំណារមានសារៈសំខាន់ដោយ បង្កើនទិន្នផល និងបន្ថយការរាតត្បាតអំពីជម្ងឺ និងសត្វល្អិត។ ការដោតចំណារត្រូវយកមែកឈើក្រៀមៗ គ្មានស្លឹក មកដោតបញ្ឈរក្បែរៗ គុម្ពឲ្យញឹកហើយចងអោយជាប់ការពារដួលរលំ គេធ្វើឡើយក្រោយពីដាំរយៈពេល ១០-១៥ ថ្ងៃ គឺក្រោយពីជំ្រជ្រោយដី។ ៨-ការប្រើប្រាស់ដី -ដំណាំត្រសក់ក៏ដូចដំនាំឯទៀតដែរ វាត្រូវការសារជាតិចញ្ចឹម បីយ៉ាងសំខាន់គឺអាសូត N ផូស្វ័រ P ប៉ូតាស្យូម K និងសារធាតុផ្សេងៗទៀត ប៉ុន្តែសារធាតុទាំងនោះ វាត្រូវការទៅតាម ដំណាក់កាលរបស់វាដូចជាៈ ដំណាក់កាលលូតលាស់ដើម ស្លឹក វាត្រូវការអាសូតច្រើនជាង គេបន្ទាប់មកគឺធាតុប៉ូតាស្យូម ប៉ុន្តែផូស្វ័រវាត្រូវការបន្តិចម្តងៗ ចាប់ពីវគ្គកំនរកំណើតផ្កាដោយ បរិមាណក្នុងមួយវដ្តជីវិតគឺតិចជាងគេ ដូចនេះការប្រើប្រាស់ជីត្រូវដាក់ទៅតាម ដំណាក់ការ របស់វាៈ -មុនពេលដាំគេតែងដាក់ជីធម្មជាតិ ឲ្យបានច្រើនពី១៥-២០តោនក្នុងមួយហត និងជីគីមី ប្រភេទ ១៥.១៥.១៥ ចំនួន១៥០ គក្រ ជីទាំងនោះត្រូវដាក់ទៅក្នុងបាតរណ្តៅហើយជ្រំដីលក់ អោយជិតពីលើ ទើបធ្វើការដាំដុះពីក្រោយ។ -ក្រោយពេលដាំរយៈពេល ១០-១៥ ថ្ងៃ គេត្រូវយកជីអាសូតសុទ្ធ(អ៊ុយរ៉េ) ចំនួន២៥-៣០ គក្រ មកលាយទឹកស្រោចចំៗគុម្ព បន្ទាប់ស្រោចទឹកលាងតាមក្រោយ។ -នៅក្នុងវគ្គត្រសក់ចេញផ្កា ១០០% គេយកជីគីមីប្រភេទ ១៥ ១៥ ១៥ ដដែល ចំនួន ១០០គក្រ មកដាក់ចន្លោះគុម្ពហើយលុបដីអោយជិត បន្ទាប់មកស្រោចទឹកឲ្យជោគ ។ III. ជំងឺនិងសត្វល្អិត ១-អំពីជំងឹផ្សិត -ត្រសក់រងការបំផ្លាញដោយជំងឺផ្សិតច្រើនប្រភេទ ហើយគ្រប់វគ្គលូតលាស់វគ្គបន្តពូជ និងវគ្គទុំនៃផ្លែ។ *ជំងឺរលាក់គល់កូនដំណាំៈ វាបង្កឡើងដោយក្រុមផ្សិតច្រើនប្រភេទរោគសញ្ញាគឺ ចាប់ ផ្តើមរលាកគល់ដំណាំ ក្នុងដំណាក់កាល ៥-៧ថ្ងៃ ក្រោយដុះធ្វើឲ្យរលាកជំាៗគល់ ក្រោយ មកក៏ចាប់ផ្តើមដួលរលំ ហើយរីករាលដាលកាន់តែច្រើនឡើងៗ លើរងកូនដំនាំ។ លក្ខខណ្ឌ គឺកូនដំណាំស្លោក ជាប់មកជាមួយគ្រាប់ដីថ្នាលសំណាបមានមេរោគ សំណើមដីខ្ពស់លើពី ៧០% គ្មានខ្យល់អាកាសនិងពន្លឺគ្រប់គ្រាន់។ *ជំងឺស្ងួតស្លឹកពណ៌ត្នោតៈ -រោគសញ្ញាៈ ដំបូងស្លឹកត្រសក់ឡើងលឿងផ្ទាំងៗក្រោយមកទៅជាស្ងួតហើយប្រែ ពណ៌ទៅត្នោតប្រផេះពីស្លឹកក្រោមហើយឡើងមកលើ ធ្វើឲ្យស្លឹកដំណាំស្ងួតពីដើមមួយទៅ ដើមមួយ ហើយរីករាលដាលយ៉ាងរហ័ស។ លក្ខខណ្ឌបំផ្លាញៈ នៅរដូវវស្សាភាគច្រើនជាងរដូវប្រាំង បណ្តាលមកពីសំណើមដី ខ្ពស់ អាកាសធាតុក្តៅ ចន្លោះគុម្ពញឹក ចំនួនដើមក្នុងគុម្ពលើសកំណត់ពន្លឺមិនគ្រប់គ្រាន់ខ្យល់ អាកាសមិនល្អ ។ *ជំងឺរលួយឫស និងស្ងួតបណ្តូលនៃដើមៈ -រោគសញ្ញាៈ ក្នុងដំណាក់កាលកូនដំនាំខ្ចីៗ ធ្វើឲ្យស្វិតរញមតែមិនដួលឡើយ។ ពេល ដំនាំចំនាស់គឺ នៅពេលថ្ងៃក្តៅខ្លាំធ្វើឲ្យរញមស្រពោនឡើងៗ ដើមរបស់ដំណាំស្ងួតបន្តួល ឫស របស់វាប្រះហើយជំាៗ។ -លក្ខណបំផ្លាញៈ ជំងឺរស់នៅក្នុងដី និងទឹក ហើយវាចម្លងពីចំការមួយទៅចំការមួយពី ដើមមួយទៅដើមមួយដោយទឹក និងកាកសំណល់ដំណាំ អាកាសធាតុក្តៅហើយសើមដីខ្លាំង លើសពី ៧៥% ងាយនឹងកកើត។ *ជំងឺក្រាម្សៅលើស្លឹកៈ -រោគសញ្ញាៈ ដំបូងសង្កេតឃើញលេចចេញចំណុចពណ៌លឿងតូចៗ លើស្លឹក ក្រោយ មកមានស្នាមម្សៅកញ្ចុំៗ រាងរង្វង់រយៈពេល ២-៣ថ្ងៃរង្វង់ម្សៅនេះរីករាលដាលពេញស្លឹក ទាំងស្លឹកខ្ចីក៏ដូចជាស្លឹកចាស់។ -លក្ខណកំណើតៈ ច្រើនកើតនៅរដូវប្រាំង ពេលអាកាសធាតុត្រជាក់ស្ងួតមេរោគចូល ចិត្តរស់នៅតាមដើមឈើ ព្រៃនិងឈើហូបផ្លែ រដូវភ្លៀងមិនធ្វើឲ្យមានលក្ខណធ្ងន់ធ្ងរឡើយ។ ២-ជំងឺបង្ករឡើយដោយវីរុស -ជំងឺដែលបង្ករដោយវីរុស មានច្រើនប្រភេទលើដំនាំត្រសក់ដូចជាៈ *ជំងឺរួញស្លឹកខ្មួរចុះក្រោមៈ -រោគសញ្ញាដំបូងវាលេចចេញចំណុចខ្លះនៅលើស្លឹក គឺសភាពរួញជាពិសេសស្លឹកខ្លីៗ ក្នុងដំណាក់កាលលូតលាស់ធ្វើឲ្យមិនអាចរីកធំធាត់បាន ព្រមទាំងធ្វើឲ្យផ្លែងពកៗ ក្រឡាៗ ហើយរឹងសំបក សាចត្រសក់គ្មានរសជាតិ វារីកនិងរាលដាលចម្លងដោយក្រុមចៃ។ វិធានការការពារ និងកំចាត់ៈ គឺជ្រើសរើសពូជគ្មានជម្ងឺ កំចាត់ស្មៅអោយស្អាតនិង ការពារចៃកុំឲ្យបំផ្លាញត្រសក់ ។ ៣-សត្វល្អិតៗ: មានសត្វល្អិតចង្រៃជាច្រើនប្រភេទ ដែលបំផ្លាញដំនាំ ក្នុងនោះមានសត្វ ល្អិតជាភ្នាក់ងារបង្កររោគ និងសត្វល្អិតបំផ្លាញផ្ទាល់។ សត្វល្អិតជាភ្នាក់ងារចម្លងមានៈ -ចៃបៃតងៈ រោមជញ្ជក់ស្លឹកធ្វើឲ្យត្រសក់រួញស្លឹកហើយខ្មួរចុះក្រោម -មមាចជញ្ជក់ស្លឹកៈ វាមានពីប្រភេទ មាឌតូចនិងមាឌធំ តែងជញ្ជួក់ស្លឹកធ្វើឲ្យស្លឹក ត្រសក់ស្ងួតគែមហើយកោងស្លឹកឡើងលើ។ រុយសៈ រុយប្រភេទនេះមានមាឌតូចៗពណ៌ស ហើយមើលនឹងភ្នែកទទេស្ទើរមើលមិន ឃើញ គេសង្កេតវាបាន ដោយត្រូវពិនិត្យមើលក្រោមស្លឹកពេលថ្ងៃក្តៅ ។ ដើម្បីការពារទៅនឹងកត្តាចង្រៃទាំងនេះគេត្រូវអនុវត្តន៍វិធីសាស្រ្តច្រើនយ៉ាងដូចជាជ្រើស រើសរដូវ ផ្លាស់ប្តូរមុខដំនាំ ជ្រើសរើសពូជធន់ទ្រាំ រៀបចំដីឲ្យបានត្រឹមត្រូវ សំអាតស្មៅក្នុង ចំការ ជាពិសេសគ្រប់គ្រងវត្តមានសត្វល្អិត មុនពេលវាពេញវ័យបន្ទាប់មកអនុវត្តន៍វិធានការ ដើម្បីកំចាត់។ IV.ការប្រមូលផល ១-ការប្រមូលផល -ការប្រមូលផ្តលគឺធ្វើឡើងក្រោយពីដាំរយៈពេលខុសគ្នា ទៅតាមប្រភេទពូជនិង អាស្រ័យទៅតាមសេចក្តីត្រូវការដូចជាៈ -ពូជស្រាលៈ គឺគេអាចប្រមូលផលដំបូងក្រោយពីការដាំរយៈពេល ៣៥ ទៅ៤០ថ្ងៃ គឺ បេះផ្លែដោយយកកន្ត្រៃកាត់ត្រឹមទង នៃផ្លែ ហាមប្រលេះយកតែផ្លែបណ្តាលអោយផ្លែត្រសក់ ឆាប់ក្រហមប្រែពណ៌ ប្រភេទពូជនេះទិន្នផលមធ្យមចន្លោះពី៨-១០តោន ១/ហត។ -ពូជកណ្តាលៈ គឺការប្រមូលផលដំបូងក្រោយពីដាំបានរយៈពេល ៤៥-៥០ថ្ងៃ ការបេះ គឺកាត់យកតែផ្លែដូចជាត្រសក់ឯទៀតដែរ ការបេះយកផ្លែស្រស់ៗមានចំនួន ពី ៥-៧លើក ហើយទិន្នផលជាមធ្យោម១០-១២តោន១ហត។ -ពូជធ្ងន់គឺធ្វើការប្រមូលផលបានច្រើលើកពី ៥-១០លើក ហើយទិន្នផលជាមធ្យោមពី ១០ទៅ១៥តោន/១ហត ។ ២-ការប្រមូលផលពូជៈ -ដើម្បីអោយពូជនៅជំនាន់ក្រោយទទួលបាននូវភាពសុទ្ធល្អ ការជ្រើសរើសត្រូវអនុវត្តន៍ តាមវិធីសាស្ត្រខាងក្រោមៈ -ដើមគ្មានជំងឺនិងសត្វល្អិតបំផ្លាញ -ដើមលូតលាស់ធម្មតា មានលក្ខណៈតែមួយផ្នែកសំខាន់ៈ គឺថ្ងៃខែចេញផ្កាស្លឹកពណ៌ និងទ្រង់ទ្រាយផ្លែ មានលក្ខណៈដូចគ្នា ទាំងពណ៌និងទំហំ។ ផ្លែដែលមុនគេ(ផ្លែដំបូង) ត្រូវ កាត់ចោលទុកតែផ្លែលើកទី២ទី៣ ទុកអោយទី៣នៅពេលផ្លែទុំក្រហមប្រះបែក ក្រឡាក្រោយ ពីបេះហើយត្រូវរក្សាទុកពី៤-៥ ថ្ងៃទើបពុះផ្លែយកគ្រាប់ត្រាំទឹកមួយយប់ បន្ទាប់មកលាងទឹក សំអាតយកគ្រាប់ដែលល្អមកដាក់ហាលថៃ្ងរយៈពេល ១-២ថ្ងៃ ( ហាមហាលថ្ងៃត្រង់ និងលើ ឧបករណ៏ដែក ) ក្រោយមកទុកគ្រាប់អោយត្រជាក់ទើបប្រមូលយកគ្រាប់ដាក់ដប ឬ កញ្ចប់ ហើយបិទជិត រក្សាទុកនៅកន្លែស្ងួតធម្មតា ហាមត្រូវកំដៅថ្ងៃ។
| ||||||
6:31:00 AM
សណ្តែកសៀង
| សណ្តែកសៀង I-ស្ថានភាពទូទៅ សណ្តែកសៀងជាប្រភេទដំណាំដែលមានអាយុចំណាស់ តាម បុរេប្រវត្តិបានឲ្យដឹងថា វាមានប្រភពនៅក្នុងតំបន់ខាងកើតនៃភូមិភាគ | ||||||||||||||||||||||||||
ខាងជើងប្រទេសចិន ហើយត្រូវបានគេប្រើប្រាស់នៅតំបន់នោះក្រោយមកវាត្រូវបាន រីករាល ដាលដល់តំបន់អាស៊ីបាស៊ីហ្វិច និងទ្វិបអាមេរិក។ សណ្តែកសៀងប្រភេទនេះស្ថិតនៅក្នុងគ្រួសារ Legumino Sae ឈ្មោះវិទ្យាសាស្ត្រថា Glycinemax Mer ឈ្មោះធម្មតា Soy bean ។ ផលិតផលសណ្តែកសៀង ត្រូវបានគេយកទៅកែច្នៃផលិតចេញជាម្ហូបអាហារ ព្រមទាំង ឱសថ។ល។ តាមការវិភាគរបស់វិទ្យាសា្ថនរបស់ដំណាំបន្លែ អាស៊ីនិង (AVRDC) និងវិទ្យា សា្ថនអន្តរជាតិស្តីពីដំណាំ Legum ICRISAT ឥណ្ឌាបានរកឃើញអត្ថប្រយោជន៍ ផ្នែកម្ហូប អាហារ ដែលមានសារធាតុចិញ្ចឹមក្នុងទំងន់ ១០០ក្រាមគ្រាប់ស្ងួតអាចបរិភោគបានដូចក្នុង តារាងខាងក្រោម : តារាងអាហាររូបត្ថម្ភក្នុងទំងន់ ១០០ ក្រាម បរិភោគបាន
II-បច្ចេកទេសដំាដុះ ១-ការជ្រើសរើសពូជ សណ្តែកសៀងជាដំណាំ ដែលអាចលូតលាស់បានស្ទើរគ្រប់រដូវនៅក្នុងតំបន់ដែលមាន អាកាសធាតុក្តៅ វាជាដំណាំមិនប្រកាន់រដូវ។ សណ្តែកសៀងមាន២ ក្រុមគឺក្រុមលូតលាស់ កំណត់និងក្រុមលូតលាស់មិនកំណត់។ -ពូជលូតលាស់កំណត់ៈ ភាគច្រើន អាយុកាលលូតលាស់ខ្លី បែកមែកមធ្យមកំពស់ ដើមពី៤៥-៧០ស.ម ថ្នំាងញឹកផ្លែនៅតាមថ្នាំងនៃដើមច្រើនជាងមែក ដើមរឹងមិនដួលទុំមិន ប្រះជ្រុះគ្រាប់។ -ពូជលូតលាស់មិនកំណត់: ភាគច្រើនជាពូជអាយុកាលវែងបែកមែកច្រើន ថ្នាំង រង្វើល ស្លឹកធំខ្លី ដើមខ្ពស់ លក្ខណៈជាវល្លិ ផ្លែច្រើននៅតាមមែកហើយរង្វើល។ ពូជសណ្តែក សៀងចែកចេញជា ៣ប្រភេទដូចជាពូជស្រាល ៦៥-៨៥ ថ្ងៃ ពូជកណ្តាលពី ៨៥-១២០ ថ្ងៃ និងពូជធ្ងន់១៥០ ថ្ងៃឡើងទៅ។ ការជ្រើសរើសពូជសណ្តែកសៀងសំរាប់ដំាដុះនៅប្រទេស កម្ពុជាយើងគឺជាប្រភេទពូជស្រាល និងកណ្តាលហើយមានលក្ខណៈសម្បត្តិដូចតទៅ: ធន់ ទ្រំាជំងឺសត្វល្អិត ដើមទាប លូតលាស់កំណត់ផ្លែច្រើននៅដើម ទុំមិនផ្ទុះមិនដួលដើម គ្រាប់ ធំថ្លោស ពេញនិយមលើទីផ្សារ ជាពិសេសគឺមានគ្រាប់ច្រើនក្នុងមួយកួរៗ ២-៣ គ្រាប់។ ជា ធម្មតាក្នុង១០០គ្រាប់មានទំងន់ ៥-៧០ ក្រាមប៉ុន្តែសមស្របក្នុងទីផ្សារគឺទំងន់ ២០-៣៥ក្រាម ក្នុង១០០គ្រាប់។ ក្នុងនោះដែរកាលណា១០០ គ្រាប់ទំងន់លើសពី៣០កា្រមគេចាប់បញ្ចូលទៅ ក្នុងគ្រាប់ធំ ។ ស្ថានីយក្បាលកោះបានរកឃើញពូជថ្មី ២គឺ DT ៨៤ និង AGS ៧៣ ដែរ។ ២-សក្ខខណ្ឌអាកាសធាតុ សណ្តែកសៀងរឹតតែទទួលបានទិន្នផលខ្ពស់វាត្រូវការសីតុណ្ហភាពសមស្របគឺចន្លោះ ពី ២២oc-៣០ oc និងសីតុណ្ហភាពខ្ពស់ជាង ៣២ oc មធ្យមប្រចាំថ្ងៃធ្វើឲ្យការដាក់គ្រាប់មិន បានល្អ។ នៅប្រទេសកម្ពុជារដូវដែលសមស្របក្នុងការដំាដុះគឺអាស្រ័យទៅតាមតំបន់ដូចជា តំបន់ខ្ពង់រាប ភ្នំ គេច្រើនចាប់ផ្តើមដំានៅចុងខែកក្កដាឬដើមខែសីហារីឯតំបន់ទំនាប ទន្លេ មេគង្គ ច្រើនតែនៅរដូវរំហើយចាប់ពីខែតុលាវិច្ឆិកា។ ប៉ុន្តែមានវាលរាបមួយចំនួនគេដាំប្រភេទ ពូជស្រាលមុនពេលស្ទូង នៅក្នុងខែឧសភា។ ៣-ការជ្រើសរើស និងរៀបចំដី សណ្តែកសៀងមានកំរិតធន់ទ្រំាទៅនឹងដីអាស៊ីតជាងសណ្តែកបាយ ឬសណ្តែកឯទៀត កាលណាដីមាន កំរិត PH ចន្លោះ៥,៥-៦,0 ក្រោយពីការដំាសណ្តែកសៀងបាន ១-២រដូវ វា ធ្វើឲ្យ PH កាន់តែកើនឡើងបាន យ៉ាងឆាប់រហ័សចន្លោះពី ៦,0-៦,៥ហើយធ្វើឲ្យទិន្នផលកាន់ តែកើនឡើងជាលំដាប់ដែរ។ ដូចនេះដីដែលឆ្លើយតប ទៅនឹងដំណាំនេះភាគច្រើនគឺប្រភេទ ដីស្បាយខ្សាច់ ដីឥដ្ឋមធ្យម ឬ កីកាកសំណល់ភ្នំភ្លើង។ ប៉ុន្តែវាមិនលូតលាស់ល្អលើប្រភេទដីឥដ្ឋធ្ងន់ ព្រោះវាមានសភាពល្អិតខ្លាំងជ្រាបទឹកមិន រហ័សព្រោះគ្រាប់សណ្តែកមិនធន់ទ្រាំទៅនឹងសំណើមដីខ្ពស់នៅពេលដាំ ហើយមិនធ្វើឲ្យ គ្រាប់អាចដុះបានល្អពេល សំណើមដីមិនគ្រាប់គ្រាន់ សីតុណ្ហភាពដីប្រែប្រួលខ្លាំង។ ដី ដែលសំបូរដោយសារធាតុសរីរាង្គ ធ្វើឲ្យវាដុះលូតលាស់បានរហ័សសំបូរដោយកំពកឫស សារធាតុទាំងនោះមានអាសូត(N) ផូស្វ័រ(P) ប៉ូតាស្យូម(K) កាល់ស្យូម(Ca) ម៉ាញេស្យូម(Mg) ដែក (Fe) និងស្ព័ន់ធ័រ (S) មិនតែប៉ុណ្ណោះ ទិន្នផលសណ្តែកសផងកាន់តែកើនឡើង។ សណ្តែកសៀងអាចស្រូបយកជីជាតិពីដីបានខ្លាំងជាងសណ្តែកបាយ ព្រោះប្រព័ន្ធឫសអាច លូតលាស់ទៅក្នុងជំរៅដីជាង ១សម ប៉ុន្តែ ឫសដែលមានលទ្ធភាពបង្កើតកំពកឫសច្រើនគឺ ស្ថិតក្នុងស្រទាប់លើជំរៅ ១០-១៥ សម។ ដូចនេះដើម្បីឲ្យការដាំដុះទទួលបានលទ្ធផលល្អ ការរៀបចំដីវាជាផ្នែកមួយយ៉ាងសំខាន់ គឺភ្ជួររាស់ឲ្យបានជ្រៅ និងច្រើនលើកធ្វើឲ្យដីម៉ត់ រក្សា សំណើមបានល្អ បង្កឲ្យការដាំដុះរបស់គ្រាប់ស្មើគ្តាល្អ គ្រាប់សណ្តែកសៀងងាយរងឥទ្ធិពល របស់កំដៅ និងសំណើមក្រោយពីរយៈពេល ៥-៦ ថ្ងៃ ករណីដីផ្តល់សំណើមមិនគ្រប់គ្រាន់ ធ្វើឲ្យគ្រាប់ពូជដុះផ្សិតមិនអាចដុះពន្លកបាន។ ៤-ការដាំដុះ ការដាំសណ្តែកសៀងត្រូវមានការប្រុងប្រយ័ត្នជាងដំណាំសណ្តែកបាយដូចជាការ ពិនិត្យសំណើមដីជាមុន ហើយគ្រាប់ពូជត្រូវដាក់ហាលថ្ងៃឲ្យក្តៅមុនពេលយកទៅដាំ។ គេ អាចដាំដោយម៉ាស៊ីនទំនើបដោយប្រចន្លោះ ជួរ ៤០-៥០ សម ចន្លោះគុម្ព៣០សម ២-៣ស.ម តែនៅប្រទេសកម្ពុជាគេដាំតាម២របៀបគឺ : របៀបដាំជាជួរ: គឺដាំតាមបណ្តោយខ្សែបន្ទាត់ប្រើ ចន្លោះជួរ៤០-៥០ស.ម ចន្លោះគុម្ព ៣០-៤០ ស.ម ៣-៤ស.មគ្រាប់ក្នុង១គុម្ព តែពូជលូតលាស់មិនកំណត់ចន្លោះជួរ និងគុម្ព ៥០ស.ម X ៣០ ស.ម២-៣គ្រាប់ក្នុង១គុម្ព តែពូជលូតលាស់មិនកំនត់ចន្លោះ និងគុម្ព ៥០ ស.ម X ៤០ ស.ម ៣-៤ គ្រាប់ក្នុង១គុម្ព។ របៀបដាំលើករង: ទទឹងរង ១០០ស.ម កំពស់រង ២៥-៣០ ស.ម ដាំ ២ជួរក្នុងមួយរង ចន្លោះជួរ ៥០ ស.មចន្លោះកុម្ព ១៥-២០ ស.ម រក្សាទុក ១-២ ដើម ក្នុងមួយគុម្ព ការដាំតាម របៀបនេះងាយស្រោចស្រពដោយបញ្ចូលទឹកតាមចន្លោះជួរពេលជួបការរាំងស្ងួត ភាគច្រើន ទៅតំបន់ដែលមានប្រភពទឹក។ ដើម្បីដាំដុះលើផ្ទៃដី ១ហ.ត គេប្រើគ្រាប់ពូជជាមធ្យម ៦៥-៧០ គ.ក្រចំពោះគ្រាប់ដែលមានទំងន់ ២០-២៥ក្រាមក្នុង ១០០គ្រាប់។ ក្រោយពីដាំ ភ្លាមគេយកថ្នាំប្រឆាំងនឹងគ្រាប់ស្មៅឈ្មោះ Alachlor មកលាយទឹកបាញ់ឲ្យសព្វក្នុងចំការ កំរិត ៧០ CC ក្នុង ២០លីត្រទឹក។ ៥-ការស្រោចស្រព សណ្តែកសៀងជាដំណាំមួយត្រូវការទឹកជាមធ្យោម។ សេចក្តីត្រូវការទឹកចែកចេញជា ៣វគ្គៈ -វគ្គដំណុះ និងលូតលាស់ដើមស្លឹក វាត្រូវការសំណើមជាមធ្យមហើយថេរល្អបរិមាណ ទឹក ៥,៥-៦,០ ម.មក្នុង១ថ្ងៃសំណើមដីពី៦០-៦២% ។ -វគ្គចេញផ្កា និងដាក់គ្រាប់ជាវគ្គមួយដែលមិនអាចខ្វះបានកាលណាសំណើមមិនគ្រាប់ គ្រាន់ធ្វើឲ្យជ្រុះផ្កាការបង្កកំណើតយឺត ដាក់គ្រាប់មិនពេញ គ្រាប់ស្ពៀតច្រើន បរិមាណទឹក ៧,៦ម.ម ភាគរយសំណើមចន្លោះពី ៧០-៧៨% -វគ្គកួរចាស់ និងទុំ វគ្គនេះសេចក្តីត្រូវការទឹកកាន់តែថយចុះបន្តិចម្តងៗ នៅពេលដើម ស្លឹកផ្លែប្រែពណ៌ បៃតងខ្ជីទៅពណ៌ស្ករ ឬ ពន៌ដី (បៃតងប្រផេះ) ពេលនោះសណ្តែកសៀង លែងត្រូវការសំណើមដី។ ដូចនេះការស្រោចស្រព ត្រូវធ្វើឡើងក្នុងវគ្គដុះពន្លកលូតលាស់ដើម ស្លឹកនិងជាពិសេស វគ្គចេញផ្កា និង បង្កើតកួរក្នុងករណីជួបការរាំងស្ងួត។ ការបញ្ចូលទឹកតាមចន្លោះជួរធ្វើឡើង ១-២លើកក្នុងមួយសប្តាហ៍ទៅតាមប្រភេទដី និងអាកាសធាតុ។ ៦-ការជ្រំជ្រួយដី ប្រយើជន៍នៃការជ្រំជ្រួយដីគឺធ្វើឲ្យស្មៅបន្ថយការលូតលាស់ បំបាត់ជម្រកជម្ងឺសត្វល្អិត និងការប្រកួតប្រជែង។ ធ្វើឲ្យដីធូរបង្កឲ្យដីមានសំណើមល្អ សម្រួលដល់ការដុះលូតលាស់ នៃប្រព័ន្ធឫសជញ្ជក់និងការបង្កើតកំពកឫស ព្រោះកំពកឫសសណ្តែកសៀងច្រើនផ្ទុកដោយ បាក់តេរីមានប្រយើជន៍ របៀបជ្រំជ្រួយដី គឺត្រូវជ្រំឲ្យផុសស្រទាប់លើហើយកកាយប្រមូល ដីពូនគល់សណ្តែកក្រោយពីដាំបានពី១៥-២០ ថ្ងៃ។ គេអាចធ្វើឡើងដោយសម្ភារៈខុសៗគ្នា ដូចជាម៉ាស៊ីនពូនគល់ ចបជំរះ ទៅតាមលទ្ធភាពដែលអាចធ្វើបាន ៧-ការដាក់ជី ដើម្បីផលិតគ្រាប់ស្ងួតទំងន់ ១០០០គ.ក្រ សណ្តែកសៀងត្រូវស្រូបយកសារធាតុសំខាន់ ៗពីដីមានៈ -សារធាតុអាសូត(N) ចំនួន ៨០គ.ក្រ ប៉ុន្តែក្នុងចំនួន ៨០គ.ក្រ នេះផ្តល់ដោយការស្រូប យកពីបរិយាកាស តាមបាក់តេរី Rhyzobium ចំនួន៥០% និងផ្តល់ដោយដី ៥០%។ -សារធាតុផូស្វ័រ (P) ស្រូបយកពីដីផ្ទាល់មានបរិមាណពី ៨០-៩០គ.ក្រ។ -សារធាតុប៉ូតាស្យួម (K)ស្រូបយកពីដីផ្ទាល់មានបរិមាណពី៧៥-៨៥គ.ក្រ។ ដូចនេះការប្រើប្រាសជីអាស្រ័យទៅតាមប្រភេទដី និងពូជ តំបន់តាមមាត់ទន្លេ គេប្រើ ជី១៥-១៥-១៥ ចំនួនពី២០០-២៥០ គ.ក្រ បានមុនពេលដាំហើយរាស់លុបលផ្ទៃដី ១ហត។ ដីវាលទំនាបមួយចំនួន គេបាចជី១៥-១៥-១៥ ចំនួន ១៥០ គ.ក្រ មុនពេលដាំនិងពេលចេញ ផ្កា បន្ថែមជីអ៊ុយរ៉េ ៧០គ.ក្រ លើផ្ទៃដី១ហត។ III-អំពីជំងឺ និងសត្វល្អិត ១-អំពីជំងឺ និងវិធានការការពារ ជារៀងរាល់ឆ្នាំ នៅក្នុងតំបន់ជាច្រើននៃទ្វីបអាស៊ីនិង អាហ្រ្វិក តែងតែរងការបំផ្លាញ ដោយជំងឺសំខាន់ៗ ៣យ៉ាងគឺ : -ជំងឺច្រេះស្លឹក បណ្តាលមកពីមេរោគ Cercospora spp ជំងឺនេះកើតនៅក្នុងលក្ខខណ្ឌ ក្តៅសើម ជាពិសេសនៅរដូវផ្លៀង ក្រោយពីសណ្តែកសៀងមានអាយុ៤៥ថ្ងៃលើងទៅដំបូង សង្កេតឃើញមានចំណុចពណ៌ត្នោតតូចៗ លើផ្ទៃស្លឹក បន្ទាប់មកចំណុចនោះកើតតកាន់តែ ច្រើនលើងៗ ហើយរីករាលដាលពេញផ្ទៃស្លឹក បន្ទាប់មកវាប្រែពណ៌ទៅជាពណ៌ច្រេះហើ ស្ងួតព្រមទាំងជ្រុះ ពេលសណ្តែកកំពុងបង្កបង្កើតកួរ ឬដាក់ទឹកដោះធ្វើ ឲ្យសណ្តែកទុំមុន អាយុបាត់បង់ទិន្នផលយ៉ាងច្រើន។ -ជំងឺផ្សិតម្សៅលើ ដើម ផ្លែ បណ្តាលមកពីមេរោគ ២យ៉ាង Erysiphe Cichoracearum និង Sphoerotheca fuliginea ។ លក្ខខណ្ឌកកើតច្រើននៅរដូវត្រជាក់ស្ងួតដំបូងលេចចេញ នូវចំណុចម្សៅគ្រាប់ៗលើស្លឹក ក្រោយមកចំណុចនេះកាន់តែច្រើនឡើងពេញលើផ្ទៃស្លឹក ហើយម្សៅកាន់តែក្រាស់ បន្ទាប់មកហុយពេញចំការពេលមានខ្យល់បក់។ រយៈពេល១ អាទិត្យស្លឹកសណ្តែកប្រែទៅជាពណ៌ត្នោតហើយស្ងួត ជ្រុះធ្វើឲ្យបាត់បងទិន្នផលយ៉ាងខ្លាំង។ -ជំងឺវីរុស ឬសណ្តែកបួស វិរុស វាបណ្តាលមកពីមេរោគក្រុម Mosaie ។ មេរោគនេះមាន លទ្ធភាពជាប់មកជាមយយគ្រាប់ពូជពីមេបា បន្ទាប់មកសត្វល្អិតជាភ្នាក់ងារធ្វើការចម្លងពី ដើមមួយទៅដើមមួយបានយ៉ាងរហ័សដូចជាំ Thrip opper ឬ Aphid ។ ជំងឺនេះអាចកើតលើ ស្លឹកធ្វើឲ្យស្លឹកសណ្តែក ពណ៌ លឿងនិងកើតលើកួរធ្វើឲ្យកួរសណ្តែកមិនដាក់គ្រាប់ជំងឺប្រភទ នេះអាចធ្វើឲ្យប៉ះពាល់ដល់ទិន្នផលសណ្តែកយ៉ាងខ្លាំងជាងជំងឺឯទៀត។ វិធានការការពារ និងកំចាត់ គឺជ្រើសរើសរដូវ ប្តូរមុខដំណាំ បំបាត់ជំរក (Host Range) កាឲ្យមានចន្លោះជួរនិងគុម្ពត្រឹមត្រូវ ជ្រើសរើសពូជធន់ ករណីជំងឺផ្សិត គេយកគ្រាប់ពូជមក លាយនឹងថ្នាំផ្សិតមុនពេលដាំ និងលាយទឹកបាញ់ ៥-៧ថ្ងៃម្តពេលពិនិត្យឃើញរោគសញ្ញា លេចឡើងដូចជាថ្នាំ Mancozeb. Orthocid. Zineb កំរិត២,៥គ.ក្រក្នុងមួយហត។ ចំពោះជំងឺ បួសត្រូវដកដើមដែលរបួសនោះយកមកដុតចោល ហើយបាញ់ថំា្នកំចាត់សត្វល្អិតជាភ្នាក់ ងារចម្លងឲ្យទាន់ពេលវេលា។ ២-អំពីសត្វល្អិតសំខាន់ៗ និងវិធានការការពារ មានសត្វល្អិតចង្រៃជាច្រើនប្រភេទដែលបំផ្លាញសណ្តែកទាំងស្លឹក ដើម ផ្កា ផ្លែនិងគ្រាប់។ -ដង្កូវហ្វូង Armyworm Spodoptera spp -លំដាប់ Lepidoptera , គ្រួសារ Noctuide មេអំបៅពងដាក់លើផ្ទៃស្លឹកមានស្បៃពណ៌ទឹក ប្រាក់គ្របការពារពង មេអំបៅមួយអាចពងពី២៥-៥០០ពង រយៈពេល៣ថ្ងៃវានឹងញាស់ហើយ ចាប់ផ្តើមស៊ីបំផ្លាញ ។ វគ្គជាដង្កូវមាន ២០-៤៦ថ្ងៃហើយដឹកឌឿ ៨-១១ ថ្ងៃ សរុបវដ្តជីវិត មាន៣០-៦០ថ្ងៃ ដង្កូវប្រភេទនេះស៊ីស្លឹក ផ្កាកួរខ្ចីៗ មានលក្ខណៈជាហ្វូង។ -ដង្កូវកាត់ដើម Black cutworm Agrotis ipsilon លំដាប់ Lepidotera គ្រួសារ Noctuidae មេអំបៅពងដាក់លើស្មៅ ឬស្លឹកដំណាំ រយៈពេល ២ថ្ងៃទៅ២អាទិត្យ ទើបញាស់អាស្រ័យ ដោយលក្ខខណ្ឌធាតុអាកាស និងចំណីអាហារ។ដង្កូវអាចបន្សំាខ្លួនបាន ២អាទិត្យ ទៅ ៥ខែ ដឹកឌឿបន្សំាជីវិតនៅក្នុងដីរយៈពេលពី១-៨ អាទិត្យ។វាបំផ្លាញដោយកាត់ដើមសណ្តែកក្នុង វគ្គដុះពន្ល និងលូតលាស់ដំបូង។ -ដង្កូវស៊ីរូងកួរ Bean podbore Marucatestulalis លំដាប់ Lepidoptera គ្រួសារ Pyralide មេអំបៅពងដាក់លើស្នែងផ្កា ឬស្លឹកក្បែរទងផ្កា ពេលខ្លះរាយប៉ាយពេលខ្លះផ្តុំគ្នា។ ក្រោយ ពីពងរយៈពេល២-៤ថ្ងៃវា និងញាស់ក្រោយពីញាស់ហើយវាចោះស៊ីផ្កា ឬួរសណ្តែកខ្ចីៗមាន រយៈពេល ១០ថ្ងៃក្រោយពីបញ្ចប់វគ្គជាដង្កូវវាក្លាយទៅជាដឹកឌឿនៅក្នុងកួរ ឬរមូរ ស្លឹកចំនួន ៦ថ្ងៃ ក្រោយមកវាញាស់ទៅជាមេអំបៅវិញ។ វដ្តជីវិតសរុបរបសប់វាមាន ១៨-២០ថ្ងៃ។ លក្ខខណ្ឌដែលធ្វើឲ្យវាកើត និងបំផ្លាញជាលក្ខណៈធ្ងន់ធ្ងរគឺនៅរដូវក្តៅ ចាប់ពីខែកុម្ភៈដល់ ខែមិថុនាប្រទេសកម្ពុជា។ -ស្រឹងខ្លួនវែង ឬស្រឹងពណ៌ត្នោត លំដាប់ Hemiptera គ្រួសារ Coredae។ មេចំណាស់ របស់ស្រឹងពងដាក់លើដើម ស្លឹក ទងផ្កាឬលើកួរមានលក្ខណៈរាយៗក្រោយពីពងរយៈពេល ៥-៧ថ្ងៃវានឹងញាសហើយចោមជញ្ជួកកួរសណ្តែករយៈពេលៗអាទិត្យ វាបានសកចូលទៅ ដំនាក់កាលទី២ លក្ខណៈបំផ្លាញដដែល ប៉ុន្តែមិនផ្តុំគ្នារយៈពេល១អាទិត្យ វាក៏បានសកចូល ទៅមេចំណាស់ដំណាក់កាលទី៣ ។ រយៈពេលនៃមេចំណាស់មានរហូតដល់ ៣-៤ខែ ការ បំផ្លាញរបស់វាគឺធ្វើឲ្យគ្រាប់សណ្តែកសៀង ករណីផលិតពូជធ្វើឲ្យគ្រាប់ពូជដុះខ្សោយនៅ ជំនាន់បន្ទាប់។ -ស្រឹកបៃតង ឬ ស្រឹងខ្លួនខ្លី លំដាប់ Hemiptera គ្រួសារ Pentatomidae ។ មេស្រឹងតែង ពងដាក់លើដើម ស្លឹក លក្ខណៈតំរៀបជួរផ្តុំគ្នា រយពេល២-៣ថ្ងៃវាញាស់ ក្រោយពីញាស់ ហើយវាបន្តសកចំនួន៥ដំណាក់កាលក្នុងរយៈពេល១៥-៣៣ ថ្ងៃ។ -ចៃបៃតង -លំដាប់ Homopter -គ្រួសារ Aphididae មេរបស់ចៃបង្កើតហ្វូងចៃបានយ៉ាងច្រើក្នុង ១ឆ្នាំៗនៅតំបន់អាកាស ធាតុក្តៅ។មេមួយឲ្យកំណើតកូនចៃងបានជាមធ្យមក្នុង១ថ្ងៃគឺ ១៥កូនចៃ ។ សរុបអាយុកាល របស់វាគឺបាន២ខែ។ ទាំងកូនញាស់និងមេចំណាស់អាចបំផ្លាញដំណាំដោយជញ្ជក់ជា ក្រុមៗ។ ក្រោយពីបំផ្លាញ ធ្វើឲ្យដំណាំទទួលរងនូវប្រភេទជំងឺវីរុស គេអាចដឹងអំពីវត្តមាន ចៃនៅក្នុងចំការដំណាំដោយសារក្រុមស្រមោច ដែលទៅចោមជញ្ចក់យកទឹកដមសំណល់ ពីចៃ។ -មម៉ង់ជញ្ជក់សណ្តែក លំដាប់ Thysanoptera គ្រសារ Thripidae ទ្រីពប្រភេទនេះខុស ពីទ្រីពពង បញ្ចូលទៅក្នុងជាលិកានៃស្លឹកសណ្តែក បន្ទាប់មកញាស់មកវាចាក់នឹង មាត់ ហើយជញ្ចក់ជាពិសេសស្លឹកខ្ចីៗនឹងផ្កាសណ្តែកធ្វើឲ្យស្លឹកសណ្តែក ក្រោយមកបន្តសក ចំនួន៤ លើកទៅជាមមាចវដ្តជីវិតសរុបមាន១១-១៧ថ្ងៃ វាជាភ្នាក់ងារចម្លងវីរុសបានច្រើន ប្រភេទ។ -ខ្មតស៊ីគ្រាប់ពូជ Bruchid Callosobruchus chinensis លំដាប់ Coleoptera គ្រសារ Bruchidae ។ មេខ្មួតញីពងដាក់លើកួរសណ្តែកទុំដោយបញ្ចូលពងទៅក្នុងគ្រាប់ សណ្តែក ឬពងដាក់គ្រាប់សណ្តែក ក្រោយពេល ប្រមូលផល។ វដ្តជីវិតមានរយៈពេល ១ខែ រតិចជាង ប៉ុន្តែវាអាចបន្តជំនាន់របស់វាបានច្រើនដង់ក្នុងមួយឆ្នាំ។ វិធានការការពារ និងកំចាត់ ដើម្បីការពារ និងកំចាត់សត្វល្អិត គេអនុវត្តបានច្រើនវិធីសាស្ត្រដូចជា ការជ្រើសរើស រដូវ រៀបចំដីឲ្យបានល្អដាំតាមបច្ចេកទេស (គុម្ព-ជួរ) កំចាត់ស្មៅជ្រើសរើសពូជធន់ទ្រាំ។ IV-ការប្រមូលផល ការប្រមូលផលសម្រាប់ទុកពូជ និងផលិតកម្មមានការខុសគ្នាគឺៈ នៅក្នុងចំការទាំងមូល គេត្រូវកំណត់ផ្ទៃដីជាក់លាក់មួយសម្រាប់ច្រូតធ្វើពូជដូចនេះ ពេលសណ្តែកចេញផ្កា គប្បីធ្វើការជម្រើសតាមលំដាប់លំដោយដូចជាៈ ដកចោលដើមកើត ជម្ងឺ ដើមដែលមានលក្ខណៈខុសគេពណ៌របស់ផ្កា កម្ពស់ដើមទម្រង់ស្លឹក ពណ៌ដើមស្លឹក កាលណាលេចចេញនូវភាពប្លែកត្រូវដកចោល។ ក្នុងដំណាក់កាលទុំនៃកួរ ជម្រើសម្តង ទៀតពេលអាយុកាលទុំស្មើគ្នា ពណ៌កួរទុំ ទម្រង់គ្រាប់ពណ៌ស្លឹកដើមខុសប្រភេទត្រូវដក ចោល បន្ទាប់មកច្រូតយកដើមមកហាលថ្ងៃឲ្យស្ងួត(មិនត្រូវពន្យារពេលក្នុងការសម្រិត សម្រាំងគ្រាប់ពូជឡើយ) វាយថ្នមៗបំបែកសំបក សំអាតគ្រាប់ព្រមទាំងបន្តការហាលរយៈ ពេល ២-៣ថ្ងៃ និងជម្រើសយកគ្រាប់សុទ្ធម្តងទៀតកឺយកគ្រាប់មានលក្ខណៈឯកសណ្ឋាន ទើបដាក់បាន។ ២-របៀបប្រមូលផលលក្ខណៈផលិតកម្ម នៅពេលសណ្តែកទុំ ៨៥% ត្រូវច្រូតដើមសណ្តែកមកដាក់ហាលថ្ងៃឲ្យស្ងួតរយៈពេល ២-៣ ថ្ងៃ បន្ទាប់មកវាយសម្រាំងយកគ្រាប់ ព្រមទាំងសំអាតដោយជ្រើសយកចេញនូវគ្រាប់ ស្អុយ ឬដង្កូវស៊ីហើយបន្តការហាលរយៈពេល១ថ្ងៃបន្តទៀត ដើម្បីឲ្យសំណើមគ្រាប់ស្ថិតក្នុង កម្រិតស្តង់ដាជាក់លាក់ ១៤-១៥% ទើបទុកបាន ។ អាយុកាលនៃការប្រមូលផលទៅតាម ប្រភេទពូជ ពូជស្រាលជាមធ្យម៧០ថ្ងៃ ពូជកណ្តាល ៨៥-៩០ ថ្ងៃនិងពូជធ្ងន់ ១១០-១២០ថ្ងៃ ក្រោយដាំ។ ជាទូទៅទិន្នផលសណ្តែកសៀងក្នុងទ្វីអាស៊ី ជាពិសេសអាស៊ីខាងកើតទិន្នផល មធ្យម១០៧៣គ.ក្រ/១ហត។ ចំពោះពូជថ្មីដែលទើបជម្រើសបានដូចជា DT ៨៤ និង AGS ៧៣ ទទួលទិន្នផលមធ្យម ១៤៥០ គក្រ/ហត។
| ||||||||||||||||||||||||||
6:18:00 AM
ដំណាំល្ពៅ
| ដំណាំល្ពៅ I.ស្ថានភាពទូទៅ ល្ពៅជាប្រភេទដំណាំបន្លែម្យ៉ាងដែលដុះលូតលាស់នៅលើពីភព លោកជាច្រើនពាន់ឆ្នាំកន្លងមកហើយម្យ៉ាងទៀតវាក៏ត្រូវបានគេប្រើ | ||||||||||||||||||||||||||||||||||||||||||||||||||
ប្រាស់ជាបន្លែដ៏មានប្រជាប្រិយភាពនៅក្នុងជីវភាពប្រចាំថ្ងៃ។ គេបានបែងចែកល្ពៅជាពីរ ប្រភេទគឺៈ - ល្ពៅផ្លែទ្រមៀច - ល្ពៅផ្លែវែងឬ ល្ពៅទ្រូ យោងតាមលទ្ធផលវិភាគក្នុងឆ្នាំ១៩៧២ ដោយអង្គការ FAO និងនាយកដ្ឋានអប់រំ សុខភាពសាធារណៈនៃសហរដ្ឋអាមេរិ នៅលើផ្នែកប្រើប្រាស់ជាបន្លែក្នុងទម្ងន់១០០g ដែល អាចបរិភោគបានមានក្នុងតារាងខាងក្រោមៈ តារាអាហារូបត្ថម្ភទម្ងន់ ១០០g បរិភោគបាន
ក្រៅពីនេះវាមានសារធាតុរ៉ែ និងវីតាមីនជាច្រើនទៀតដូចជា វីតាមីនB ជាពិសេសគឺប្រភព វីតាមីនA ល្ពៅអាចដុះលូតលាស់បានពីតំបន់វាលទំនាបរហូតដល់ខ្ពង់រាប។ ក្នុងករណី សីតុណ្ហភាពសមស្របធ្វើឲ្យបរិមាណផ្កាឈ្មោល និងបរិមាណផ្កាញីមានអត្រាប្រហែលគ្នា ការរោយលំអងពីកេសរឈ្មោលទៅកេសរញីបានលឿន ធ្វើឲ្យការបន្តពូជប្រព្រឹត្តទៅបាន ល្អ។ ម្យ៉ាងវិញទៀតដំណាំប្រភេទនេះមិនទាមទារនូវសក្តានុភាពនៃជីជាតិដីខ្លាំងក្លានោះ ឡើយ គេចាត់បញ្ចូលទៅក្នុងក្រុមធន់ទ្រាំ នឹងដីអាស៊ីតវាអាចដុះលូតលាស់បានលើដីដែល មាន PH 5,5-7,0 ហើយជ្រាបទឹកបានល្អ វាមិនទាមទារនូវអត្រាសំណើមខ្ពស់ដូចដំណាំ ឯទៀតប៉ុន្មានទេ ពីព្រោះថាបើសំណើមកើនឡើងធ្វើឲ្យងាយនឹងកើតជម្ងឺផ្សេងៗនៅលើដើម និតស្លឹក ។ II.បច្ចេកទេសដាំដុះ ១,ការច្រើសរើសពូជ នៅក្នុងវិស័យដាំដុះពូជជាកត្តាសំខាន់ជាងគេដូចនេះការជ្រើសរើសពូជត្រូវអនុលោម ទៅតាមលក្ខណៈសំខាន់ៗដូចខាងក្រោមៈ ក.អំពីប្រភេទពូជៈ ពូជល្ពៅដែលប្រជាកសិករកំពូងធ្វើការដំាដុះមាន ៤យ៉ាងគឺៈ ល្ពៅក្អែកៈ សំបកមានពណ៌ខ្មៅ ផ្លែមូលទ្រមៀចតូច សាច់ពណ៌លឿងចាស់ហើយ ក្រាស់ គ្រាប់តូចៗមូលៗសាច់ល្អិត ពូជនេះផ្លែច្រើនក្នុងមួយដើមៗវាមានទងផ្លែតូចខ្លី ស្លឹក តូចចល្អិត ហើយមានរោមច្រើន គេឲ្យឈ្មោះថាល្ពៅភ្នំ។ ប្រភេទពូជនេះធន់ទ្រំាគេអាចដាំ នៅរដូវភ្លៀងបាន ព្រោះវាធន់ទ្រាំទៅនឹងអាកាសធាតុក្តៅ ហើយមានអាយុកាលលូតលាស់ ខ្លី។ ល្ពៅព្នងៈ សំបកពណ៌ប្រផេះធម្មតា ផ្លែតូចទ្រមៀចទងធំៗកទងធំៗ កទងវែង ដើម តូចល្អិត ថ្នាំងរង្វើល ស្លឹកតូចមូលរោមស្តើងហើយទន់ ស្លឹកបៃតងខ្ចី សាច់ហាប់ណែន ពណ៌លឿង ប៉ុន្តែផ្អែម គ្រាប់តូចសំប៉ែតសាច់មានសរសៃបន្តិច។ ពូជនេះភាគច្រើនដាំនៅ តំបន់ ខ្ពងរាបនិងវាលរាប ហើយនៅរដូវវស្សាវាធន់ទ្រាំរទៅនឹងអាកាសធាតុក្តៅ គេហៅថា ល្ពៅល្អិត ឬល្ពៅព្នង។ -ល្ពៅទ្រូង ឬល្ពៅហាបៈ ពូជនេះមានស្លឹកធំ ដើមធំថ្លោស ទងស្លឹកវែងៗ ស្លឹកធំ មូល ត្រវែង ហើយស្តើងពណ៌បៃតងខ្ចី ផ្លែរង្វើលធំសាច់ស្តើង សំពកពណ៌ប្រផេះខ្លះមូលទ្រវែង ស្រួចក្បាល ស្រួចកន្ទុយ សាច់ពណ៌លឿងភាវ ហើយមានសរសៃច្រើន មិនហាប់ មិន ស្អិត ហើយមានជាតិផ្អែមទាប គ្រាប់របស់វាធំសំប៉ែត វែង។ ពូជប្រភេទនេះគេច្រើនតែដាំនៅតាម តំបន់វាលទំនាប និងរដូវទឹកសំរក ព្រោះវាមិនធន់ទ្រាំ នឹងអាកាសធាតុក្តៅ។ ខ. លក្ខខណ្ខនៃការជ្រើសរើស ការជ្រើរើសពូជ សម្រាប់ការដាំដុះត្រូវគិតពីលក្ខណៈសំខាន់ៗដូចតទៅៈ -ពូជបង្កាត់ពូជ Hybrid F1 ជាពូជដែលផ្តលទិន្នផលខ្ពស់ -ពូជបង្កាត់សេរី OPV ឬពូជប្រពៃណីអាចទុកបន្តពូជទៅជំនាន់ក្រោយទៀតប៉ុន្តែកំរិតទិន្នផលទាបជាងពូជបង្កាត់ ។ ជាពិសេសគឺពូជដែលផ្តល់ទិន្នផលខ្ពស់ សមស្របតាមតំបន់ ធន់ទ្រាំនឹងជម្ថឺសត្វល្អិត បំផ្លាញ ពេញនិយមនៃការប្រើប្រាស់ រីឯគ្រាប់ពូជមានសុខភាពល្អ គ្មានជម្ងឺ និងសត្វល្អិត បំផ្លាញ ភាគរយនៃដំណូះគ្រាប់លើសពី៨០% ។ ២.ការរៀបចំដី ល្ពៅអាចឆ្លើយតបទៅនឹងដីស្ទើរគ្រាប់ប្រភេទ ប៉ុន្តែដីដែលមានជីជាតិទាបធ្វើឲ្យល្ពៅ ឆាប់ងាប់ដើម។ ប្រភេទដីដែលអំណោយោលដល់ដំណាំល្ពៅគឺដីល្ប់ល្បាយខ្សាច់ ដី ក្រហម រដីខ្មៅ ប៉ុន្តែដីដែលជ្រាបទឹកមិនល្អ មិនអាចឲ្យល្ពៅទទួលបានទិន្នផលខ្ពស់ឡើយ។ ម្យ៉ាង ទៀតមិនត្រូវដាំល្ពៅក្រោយពីត្រសក់ ឪឡឹកត្រឡាច ជាពិសេស ដំណាំអំបូរ។ ដើម្បីឲ្យការ ដាំដុះមានលក្ខណៈងាយស្រួល ត្រូវភ្ជួរហាលដីឲ្យបានច្រើនសារហាលដីឲ្យបានយូរថ្ងៃនិង រាស់បំបែកដីឲ្យល្អិត ហើយយករងដែលមានទទឹង ១៨០ សង់ទីម៉ែត្រ កម្ពស់រង ២៥.៣០ សង់ទីម៉ែត្រ ចំងាយរណ្តៅ ១២០ សង់ទីម៉ែត្រ បន្ទាប់មកយកជីធម្មជាតិគ្រាប់ប្រភេទមក ដាក់បាតរណ្តៅឲ្យបានច្រើន ហើយសប់ដីឲ្យចិតពីលើ ។ ៣. វិធីសាស្ត្រដាំដុះ មុននឹងដាំយកគ្រាប់ពូជមកសំអាតជាមុន បន្ទាប់មកដាក់ហាលថ្ងៃឲ្យក្តៅដើម្បីដាស់ ដំណេកគ្រាប់ពូជហើយដាក់ត្រំាទឹកមួយយប់ ក្រោយមកកគ្រាប់ពូជទៅលាយជាមួយនឹង ថ្នាំសម្លាប់ផ្សិតបន្តិចៗដូចជា Mancozed, Zineb ឬ Orthocide ក្នុងកំរិត ៣g = ១គ.ក្រគ្រាប់ ជម្រៅ ២-៣ សង់ទីម៉ែត្រ ក្នុង១ហិកតា គេដាំចំនួន ៤៥៦៥រណ្តៅ ឬគុម្ពដោយប្រើគ្រាប់ ពូជចំនួន ៤-៥ គ.ក្រ ។ ៤.ការជ្រំជ្រោយដី ជ្រំជ្រោយដីមានសារៈប្រយោជន៍ធ្វើឲ្យធីធូរបន្ថយការដុះស្មៅបង្កឲ្យដីមានសំណើម គ្រប់គ្រាន់ងាយស្រួលដល់ការដុះលូតលាស់ ព្រមទាំងបំបាត់ជំរកសត្វផ្សេងៗ គេជ្រំដោយ ចប ដើម្បីបំផុសដីនិងពូនគល់ក្រោយពីដាំរយៈពេល ១៥-២០ថ្ងៃ។ ពេលនោះគេអាចដក រំលោះកូនចេញ ដោយទុកតែ ២-៣ ដើមក្នុង១ គុម្ព។ ៥- ការប្រើប្រាស់ ដើម្បីឲ្យការលូតលាស់បានលឿននិងការបន្តពូជបានល្អគេត្រូវបែងចែកការដាក់ជីជា៣ លើកៈ -លើកទី១: យកជី ១៥.១៥.១៥ ចំនួន ១០០គីឡូក្រាម លើផ្ទៃដី ១ហិកតា មកដាក់ រោយជុំវិញគល់ចំងាយ ២០-៣០សង់ទីម៉ែត្រ មុនពេលជ្រំជ្រោយដីលប់គល់បន្ទាប់មក ជ្រំដីលប់និងពូនគល់ឡើង។ -លើកទី២: យកជីអ៊ុយរ៉េមកលាយជាមយយទឹក ហើយស្រោចឲ្យជោគជុំវិញគល់ ដោយប្រើ ១៥-២០ក្រាម លាយទឹក ១៨-២០លីត្រ ។ សម្រាប់ផ្ទៃដីមួយហិកតាត្រូវប្រើក្នុង កំរិត ២៥-៣០ គីឡូក្រាម ។ -លើកទី៣: យកជី ១៥.១៥.១៥ ចំនួន ១០០គីឡូក្រាមលើផ្ទៃដី១ ហិកតាមកដាក់ ក្បែរគុម្ពចំងាយ ៣០សង់ទីម៉ែត្រ ហើយកប់ដីឲ្យជិតពីលើ ដើម្បីឲ្យល្ពៅផ្លែបានច្រើន ហើយ ផ្លែលូតលាស់បានល្អរយៈពេល៤០ថ្ងៃក្រោយដាំ ។ ៦- ការស្រោចស្រព ល្ពៅជាប្រភេទដំណាំធន់ទ្រាំទៅនឹងការកង្វះទឹក ឬភាពរាំងស្ងួត ប៉ុន្តែកាលណាវគ្គ ចេញផ្កាសំណសំណើមដីមិនគ្រប់គ្រាន់ធ្វើឲ្យថយចុះការបន្តពូជបាត់បង់បរិមាណផ្លែយ៉ាង ច្រើន។ ការស្រោចស្រពចែកចេញជា ៣វគ្គធំៗ : -វគ្គលូលាស់រហូតដល់ចេញផ្កាឈ្មោលៈ វាត្រូវការទឹកជាមធ្យមរយៈពេល ៣-៤ថ្ងៃ ផ្តល់ ទឹកម្តង ប៉ុន្តែសំណើមដីមិនត្រូវឲ្យលើសពី ៦០-៦៥ %។ -វគ្គចេញផ្កាដល់ផ្លែៈ វគ្គនេះត្រូវផ្តល់ទឹកឲ្យបានគ្រាប់គ្រាន់ដើម្បីឲ្យការបន្តពូជប្រព្រឹត្ត ទៅបានល្អ ត្រូវរក្សាសំណើមក្នុងកំរិតថេរពី ៧០-៧៥ % ។ -វគ្គផ្លែចាស់ និងទុំៈ ការផ្តល់ទឹកត្រូវថយចុះមកវិញបន្តិចម្តងៗ ហើយផ្ងាកទាំស្រុង ពលេល្ពៅចាប់ផ្តើមប្រមូលផលដំបូង។ III. អំពីជម្ងឺនិងសត្វល្អិត ១-អំពីជម្ងឺសំខាន់ៗ ល្ពៅក៏ដូចជាដំនាំឯទៀតដែរ តែងតែទទួលរងនូវជម្ងឺជាច្រើនប្រភេទ ដែលបង្កដោយ កុ្រមជម្ងឺ និងវីរុស។ ក.ជម្ងឺបង្កឡើងដោយផ្សិត ជម្ងឺរលួយគល់កូនៈ វាបង្កឡើយដោយភ្នាកងារបង្ករោគ ៣ប្រភេទៈ Rhizoctonia solani, Pythium SPP, និង Fusaium SPP។ ជម្ងឺប្រភេទនេះ មេរោគភាគច្រើនរស់នៅជាមួយ គ្រាប់ពូជ និងដីវាអាចឆ្លងនៅពេលកូនល្ពៅចាប់ផ្តើមដុះពន្លក ធ្វើឲ្យកូនល្ពៅតូចៗរលួយគល់ ក្នុងរយៈពេល ៤-៧ ថ្ងៃក្រោយដាំ ។ ក្នុងករណីមានជម្ងឺប្រភេទនេះកើតឡើង ទោះជាវាមិន រលួយគល់ក៏វាធ្វើឲ្យកូនល្ពៅដុះលុតលាស់ខ្សោយ និងអាចធ្វើឲ្យល្ពៅងាប់ក្នុងពេលចេញផ្កា។ ជម្ងឺពពាលលឿងស្លឹកៈវាបង្កឡើងដោយភ្នាក់ងារបង្ករោគឈ្មោះPseudoperonospora cubensis។ ជម្ងឺប្រភេទនេះតែងតែធ្វើឲ្យស្លឹកល្ពៅលឿងៗដុំៗហើយពពាលៗក្រោយមកធ្វើឲ្យ ស្លឹកស្ងួត វាតែងកើតឡើងនូវរដូវក្តៅហើយគ្រប់ដំណាំអំបូរ Cucurbitaceae។ រោគសញ្ញា កើតចេញពីស្លឹកក្រោមក្បែរដីរីករាលដាលឡើងមកស្លឹកលើ ក្នុងវគ្គចេញផ្កានិងផ្លែ។ ជម្ងឹផ្សិតម្សៅលើស្លឹកោៈ វាបង្កដោភ្នាក់ងារបង្ករោគឈ្មោះ Erysiphecichoracearum និងSphaerotheca fuligena។ ដំបូងសង្កេតឃើញចំនុចម្សៅៗជាដំណក់ៗនៅលើស្លឹកបន្ទាប់ មកចំណុចដំណក់នោះរីធំទៅៗ ហើយដុះចេញនូវម្សៅសៗពេញផ្ទៃស្លឹកបន្ទាប់មកហុយឆ្លង ពីចំការមួយទៅចំការមួយ ធ្វើឲ្យស្លឹកស្ងួតអាចធ្វើឲ្យល្ពៅបន្ថយការបន្តពូជនិងផ្លែមិនរីកធំ មិនទុំពេញ លក្ខណៈបាន។ ជម្ងឺប្រភេទនេះកើតឡើងលើដំណាំអំបូរ Cucurbitaceae និង Leguminosae ។ -ជម្ងឺរលួយក្តឹបៈ វាបង្កដោយភ្នាក់ងារបង្ករោគឈ្មោះ Choanephora cucurbitarum, Pythium, SPP និង Rhizoctonia solani។ ជម្ងឺប្រភេទនេះតែងធ្វើឲ្យមានការរំខានដល់ការ បន្តពូជ មេរោគផ្សិតធ្វើឲ្យប៉ះពាល់ដល់កេសរញី និងឈ្មោល ធ្វើឲ្យផ្កាញីមិនអាចបន្តពូជបាន ក្តឹបមិនរីកធំបន្ទាប់មកប្រែពណ៌ទៅជាលឿងហើយរលួយជម្ងឺប្រភេទនេះកើតភាគច្រើននៅ រដូវក្តៅមានហើយមានសំណើម។ -វិធានការការពារនិងកំចាត់ៈ ភ្ជួរហាលដីឲ្យស្ងួតយូរថ្ងៃមុននឹងដំា កំចាត់ស្មៅឲ្យស្អាត ផ្លាស់ប្តូរមុខដំនាំ សំអាតគ្រាប់ពូចុនដាំ ជ្រើសរើពូជធន់ទ្រាំ និងជ្រើសរើសរដូវដាំដុះ។ ជា ពិសេសត្រូវយកគ្រាប់ពូជទៅលាយជាមួយថ្នាំសម្លាប់ផ្សិតមុនដាំ ម្យ៉ាងទៀតយកថ្នាំសម្លាប់ ផ្សិតដូចជា Zineb Mancozeb Orthocid មកលាយទឹកបាញ់ឲ្យជោគក្រោយពីកូនល្ពៅដុះ ពន្លក ព្រមទាំងបាញ់ទប់ទល់រយៈពេល៤-៧ ថ្ងៃម្តងពេលមានរោគសញ្ញាដំបូង។ ខ. ជម្ងឺបង្កឡើងដោយវីរុស មានជម្ងឺវីរុសជាច្រើនប្រភេទដែលកើតនៅលើដំណាំល្ពៅដូចជាៈ -ជម្ងឺរួញត្រួយៈ ជំងឺនេះបង្កឡើងពីរុយស -ជម្ងឺរួញស្លឹកៈ បង្កឡើងពីខ្ញុងតូចៗស្លាបរឹង និងឆ្លងតាមរយៈគ្រាប់ពូជដែលធ្លាប់ ទទួលរងការបំផ្លាញពីជម្ងឺប្រភេទនេះពីមុនមក ជម្ងឺប្រភេទនេះពីមុនមក ជម្ងឺប្រភេទនេះអាច កើតនៅលើផ្លែល្ពៅ ធ្វើឲ្យផ្លែប្រែប្រួលទម្រង់សំបកក្រាស់ខុសពីធម្មតា ហើយក្រិនមិនធំធាត់ ឡើយ ។ -ជម្ងឺតឿ និងពកឫសៈ ជម្ងឺប្រភេទនេះគេតែងសង្កេតឃើញកើតនៅក្នុងវគ្គលូតលាស់ ធ្វើឲ្យដើមល្ពៅប្រែពណ៌ទៅជាពណ៌បៃតងក្រមៅហើយ រួញតឿលែងលូតលាស់។ វិធានការការពារ និងកំចាត់សត្វល្អិតៈ -ជ្រើសរើសពូជសុទ្ធគ្មានសត្វល្អិត និងជម្ងឺបំផ្លាញ -ប្តូរដី និងផ្លាស់មុខដំណាំ -ដកដើមដែលមានជម្ងឺវីវ៉ុសទៅដុតចោល ២.អំពីសត្វល្អិតចង្រៃ មានសត្វល្អិចង្រៃជាច្រើនប្រភេទដែលស៊ីបំផ្លាញ និងចម្លងរោគ ដូចនេះគេចែកចេញ ជា២ ផ្នែកគឺៈ ក.សត្វល្អិត និងភ្នាក់ងារបង្ករោគ សត្វល្អិតចង្រៃប្រភេទនេះមានច្រើនដូចជា ចៃបៃតងជញ្ជក់ស្លឹក មមាចចញ្ជក់ស្លឹក ខ្ញុងពពាលតូចៗតែងបង្កឲ្យកើតជម្ងឺវីរ៉ុសច្រើនប្រភេទ។ ខ.សត្វល្អិតបំផ្លាញផ្ទាល់ មានសត្វល្អិតបំផ្លាញជាច្រើនប្រភេទដែលតែងស៊ីស្លឹកផ្កា ផ្លែ និងដើមដូចជាៈ -អណ្តើកមាស់ពណ៌លឿងៈ វាស៊ីត្រួយខ្ចីៗ ផ្កាញី និងផ្កាឈ្មោលធ្វើល្ពៅថយចុះ នូវការលូតលាស់និងបន្តពូជ។ -ស្រឹងល្ពៅៈ វាជញ្ជក់ស្លឹក និងផ្កាផ្លែតូចៗធ្វើឲ្យផ្លែលែងធំ ហើយស្អុយលែង លូតលាស់។ -រុយទិចផ្លែៈ រុយប្រភេទនេះទិចបញ្ចូលពងទៅក្នុងផ្លែធ្វើឲ្យផ្លែរលួយមិនធំបាន -ដង្កូវកាត់ដើមៈ ដង្កូវប្រភេទនេះវាកាត់គល់កូនដំនាំខ្ចីៗកក្នុងវគ្គលូតលាស់ដំបូង -ដង្កូវចោះផ្លែៈ ដង្កូវប្រភេទនេះវាកកេរស៊ីផ្លែ ដើម ស្លឹកគ្រប់វគ្គលូតលាស់ដំណាំ។ វិធានការការពារៈ វិធានការតាមបែបជីវសាស្ត្រៈ ត្រូវសំអាតស្មៅក្នុងចំការ ដាំឲ្យមានចន្លោះគុម្ព និងជួរឲ្យបានសមស្របផ្លាស់ប្តូរមុខដាំ នាំ ហាលដីឲ្យបានយូរខែ ជ្រើសរើសពូជដែលសមស្របទៅនឹងតំបន់ដាំដុះ។ វិធានការ តាមបែបគីមីៈ ត្រូវរោយថ្នាំ Furadan ជុំវិញគល់ អាចយកថ្នាំគីមីលាយទឹកបាញ ពេលសត្វល្អិតមិន ទាន់ពេញវ័យ។ IV. ការប្រមូលផល ការប្រមូលផលធ្វើឡើងខុសៗគ្នាទៅតាមប្រភេទពូជ និងតម្រូវការទីផ្សារ។ ផ្លែល្ពៅទុំ ដំបូងត្រូវប្រមូលមុនគេ។ លក្ខណៈសំគាល់គឺផ្លែល្ពៅឡើង ពណ៌ប្រផេះស្រអាប់សំបករឹង ត្រូវកាត់ផ្លែល្ពៅទាំងទងយកមកទុកលើធ្នើរមិនប៉ះដីទើបរក្សាបានយូរខែ។ ជាធម្មតាល្ពៅ ក្អែក និងល្ពៅព្នងទិន្នផលមធ្យមពី ១៤-១៦ តោន / ហតប៉ុន្តែល្ពៅទ្រូ និងល្ពៅហាប ទិន្នផលជាមថ្យមពី ១៨-២២ តោន/ហត ដើម្បីរក្សា ទុកពូជឲ្យបានល្អ គេបេះផ្លែទុំពេញ លក្ខណៈពីដើមដែលគ្មានកើតជម្ងឺ មក រក្សាទុកពី ១០-១៥ ថ្ងៃបន្ទាប់មកពុះផ្លែ ហើយ យកគ្រាប់មកលាងទឹកឲ្យស្អាត ដាក់ហាលថ្ងៃឲ្យស្ងួតក្នុងថ្ងៃដំបូងតែ២ ថ្ងៃបន្ទាប់មកគេត្រូវ ហាលគ្រាប់ល្ពៅរក្សាភាពរស់មិនបានយូរខែ។ បន្ទាប់ពីបានគ្រាប់ហើយ គេត្រូវច្រកនឹង ឧបករណ៍ចម្លងកំដៅ និងសំណើមព្រមទាំងរក្សាទុកនៅកន្លែងស្ងួតហើយត្រជាក់ធម្មតា។
| ||||||||||||||||||||||||||||||||||||||||||||||||||
6:14:00 AM
បច្ចេកទេសភ្ងាស់និងបង្កាត់កូនត្រី
| បច្ចេកទេសភ្ងាស់និងបង្កាត់កូនត្រី ១. សេចក្តីផ្តើម ត្រីកាបសមានឈ្មោះវិទ្យាសាស្ត្រថា Hypophthalmichthys molitrix វាមានដើមកំណើតនៅទន្លេយ៉ាងសេ (Yangtze) នៃសាធារណៈរដ្ឋ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ប្រជាមានិតចិននិងទន្លេអាមួរ (Amur) នៃសាធារណៈរដ្ឋសហភាពសូវៀត។ ប្រភេទត្រីនេះ ត្រូវបាននាំចូលមកប្រទេសកម្ពុជាយើងនៅក្នុងអំឡុងឆ្នាំ១៩៦០។ រហូតមកដល់ពេលនេះវា មានលក្ខណៈសុំាទៅនឹងមជ្ឈដា្ឋនរស់នៅក្នុងទឹកនឹងជាពិសេសគឺការចិញ្ចឹមនៅក្នុងស្រះ។ ២.លក្ខណៈជីវសាស្រ្តត្រីកាបស ២.១ ចំណាប់ថា្នក់ ត្រីកាប់ត្រូវបានអ្នកវិទ្យាសាស្រ្តថ្វើចំណាត់ថ្នាក់ដូចខាងក្រោមនេះ : -ថ្នាក (Class) : Actinopterygii -លំដាប់(Order) : Cypriniformes -អំបូរ (Family) : Cyprinidae -ប្រភេទ (Species) : Hypophthalmichthys molitrix -ឈ្មោះខ្មែរ : ត្រីកាបស ២.២ លក្ខណៈរូបសាស្ត្រ ត្រីនេះមានរាងសំប៉ែតទ្រវែងគ្របដណ្តប់ដោយស្រការតូចល្អិតនិងមានពណ៌ប្រាក់។ បបូរមាត់ខាងក្រោមលយទៅមុខជាងបបូរមាត់ខាងលើបន្តិច។ ព្រុយទ្រូងនៅពេលសណ្តូក ទៅក្រោយមានប្រវែងមិនលើសពីព្រុយពោះឡើយ។ ស្រកីគ្របពីលើស្និតស្រកីដែលមាន លក្ខណៈញឹកក្រាស់ សំរាប់ត្រងច្រោះ ចំណីប្លង់តុងដែលមាននៅក្នុងស្រះត្រី ។ វាមាន ពោះវៀនប្រវែងពី៦-១០ដងនៃប្រវែងដងខ្លួន តែវាមិនមានក្រពះទេ។ ត្រីកាបស ពេញវ័យ អាចថ្វើការបន្តពូជបាននៅក្នុងរយៈពេលជាង១ឆ្នាំដែលស្ថិននៅក្នុងលក្ខ័ណ នៃប្រទេស កម្ពុជាតែនៅប្រទេសចិនមានរយៈពេលវែងជាងនេះព្រោះស៊ីតុណ្ហភាពត្រជាក់ជាងយើង។ ២.៣ ចរិតស៊ីចំណី ក្រោយពេលញាស់ហើយអស់អាហារបំរុងរយៈពេលពី២៥-៣០ម៉ោង វាផ្តើមស៊ីចំណី ប្លង់តុងសត្វបន្ទាប់កនៅពេលដែលស្និតស្រកីមានការលូតលាស់ល្អទើបវាប្តូរទៅស៊ីប្លង់តុង រុក្ខជាតិវិញ។ ស្និតស្រកីនៃប្រភេទត្រីនេះមានសារៈសំខាន់ណាស់ ព្រោះវាមានតួនាទីក្នុង ការត្រងច្រោះយកចំណីធម្មជាតិដែលមាននៅក្នុងទឹកស្រះ។ ចំណីធម្មជាតិសំខាន់សំរាប់ កូនត្រីកាបសមាន រ៉ូទីហ្វ័រ (Rotifer) មូយនា (Moina) និង កូប៉េប៉ូត(Copepoda)។ ក្នុងការ ថែបំប៉នកូនត្រី ដើម្បីឲ្យវាមានការលូតលាស់លឿនយើងត្រូវបន្ថែមចំណីពីក្រៅទៀតដូចជា កន្ទក់ម្រៅត្រី ចុងអង្ករ ឬម្រៅដំឡូង ។ល។ ៣. ការថែបំប៉នត្រីមេពូជ ៣.១ ការរៀបចំស្រះ ជារៀងរាលឆ្នាំ ស្រះត្រីត្រូវស្តារបាតស្រះចេញដោយប្រមូលយកកាកសំណល់ចេញ ដែលបានមកពីលាមកត្រី កាកសំណល់ជីនិងកាកសំណល់ចំណីជាដើម។ល។ ការបន្សល់ ទុកនូវកាកសំណល់ទាំងឡាយខាងលើ វាបណ្តាលអោយខូចបរិស្ថាននៅបាតស្រះដែល សំបូរទៅដោយឧស្ម័នពុលដូចជាឧស្ម័នអ៊ីដ្រូស៊ុលហ្វួរ (H2SO4) មេតា (CH4)និង អាមូនីញាក់ (NH3)ជាដើម។ល។ ដូចនេះ ក្រោយពីបូមបាចបង្រីកស្រះ រួចត្រូវបាចកំបោរស់ដើម្បីសម្លាប់ពពួកសត្វ ផ្សេងៗដែលមិនផ្តលផលល្អដល់ត្រីពូជក្នុងបរិមាណពី៥-៧ គក្រ ក្នុង១០០ម២។ រួចត្រូវ ហាលថៃ្ងឲ្យបានពី២-៣ថ្ងៃ ទើបបញ្ចូលទឹកនិងដាក់ជីកលាមកសត្វ(គោរឺក្របី) ក្នុងបរិមាណ ពី៨០-១០០ គក្រ ក្នុង១០០២ តែបើប្រើលាមកមាន់បរិមាណត្រូវថយចំនួន ២ ភាគ ៣ នៃ លាមកគោ។ ក្រោយពីដាក់ជីរយៈពេលពី៣-៥ថ្ងៃ ទើបបន្ថែមទឹករហូតដល់ពេញស្រះត្រី។ ក្រោយពេលស្តុកត្រីមេពូជរួច យើងត្រូវបន្តដាក់ជីទៀត ក្នុងបរិមាណពី១៥-២០ គក្រ ក្នុង១០០ម២ រយៈពេល១អាទិត្យម្តង ។ ជាប្រចាំ យើងត្រូវធ្វើការត្រួតពិនិត្យពណ៌ទឹកករណី តឹកមានព៌ណបៃតងចាស់ឬក៏នៅពេលព្រឹកព្រលឹម ត្រីហើបឡើងលើផ្ទៃទឹករយៈពេលយូរ យើងត្រូវបន្ថយឬផ្អាកការដាក់ជីនិងផ្អាក ឬបន្ថយការដាក់ចំណីមួយរយៈ។ ករណីខាងលើបើ អាចធ្វើបានត្រូវប្តូរទឹកស្រះពី២០-៣០% នៃមាឌទឹកស្រះរួម ។ ស្រះត្រីមេពូជ គួរមានទំហំធំ ពី៦០០-១២០០ម២និងមានជំរៅយ៉ាងតិច ២ម។ បរិវាណជុំវិញស្រះត្រីត្រូវសំអាតអោយបាន ស្រឡះល្អជៀសវាងមានដើមឈើធំៗបាំងពន្លឺថ្ងៃនិងខ្យល់មិនអាចបក់បោកចូលបាន។ កត្តា ខាងលើ វាអាចជួយបន្ថែមបាននូវបរិមាណអុកស៊ីសែនរលាយក្នុងទឹកបានច្រើនជាង។ ៣.២ ការស្តុកត្រីមេពូជ ត្រីមេពូជដែលមានទំហំធំនិងមានអាយុពេញវ័យល្អគឺចាប់ពី១ឆ្នាំកន្លះឡើង ទៅជា ពិសេសត្រូវរើសត្រីដែលមានគ្រប់លក្ខណៈមិនពិការរាងកាយត្រូវបានជ្រើសរើសធ្វើជាមេ ពូជ។ នៅខែធ្នូយើងតូ្រវចាប់ផ្តើមរផបចំនិងស្តុកត្រីមេពូជក្នុងបរិមាណដង់ស៊ីតេពី ១០០- ១៥០ក្បាលក្នុងផ្ទៃស្រះ៦០០ម២ គឺប្រមាណ ៤-៥ ម២ក្នុងត្រី ១ក្បាល។ ប្រភេទតី្រនេះ យើងអាចស្តុបត្រីញីនិងឈ្មោលជាមួយគ្នាបានក្នុងសមាមាត្រ ១:១។ ៣.៣ ចំណី និងការផ្តល់ចំណី ស្រះត្រីត្រូវរៀបចំកន្លែងសំរាប់ឲ្យចំណីបានត្រឹមត្រូវ ជៀសវាងការឲ្យចំណីត្រីដោយ មិនកំណត់ទីកន្លែងបានច្បាស់លាស់។ ក្រៅពីចំណីធម្មជាតិ(ប្លង់តុង)ដែលមាននៅក្នុងស្រះ ដោយសសារការដាក់ជី យើងត្រូវយកមកផ្សំមានដូចជាកន្ទក់ ម្សៅត្រី ចុងអង្ករឬម្សៅដំឡូង សណ្តែកសៀង អំបិល ខ្លាញ់ត្រី និងវីតាមីនអឺ។ រយៈពេល៤ខែដំបូងចាប់ពីខែធ្នូដល់ខែមិនា ត្រូវផ្តល់ចំណីក្នុងរិមាណ៣%នៃទំងន់ដងខ្លួនសរុបតែត្រូវបន្ថយនៅត្រឹម២%ក្នុងខែបន្ទាប់។ ដើម្បីជៀសវាងការបាត់បង់ចំណីដោយវារលាយនៅក្នុងទឹកយើងគួរផលិតជាចំណីគ្រាប់ ដោយប្រដាប់ដែលរវៃដោយដៃ ហើយហាលថ្ងៃឲ្យស្ងួត។ រូបមន្តផ្សំចំណីត្រីមេពូជ
៣.៤ ការជ្រើសរើសត្រីមេពូជ រយៈពេលថែបំប៉នចំនួន៤-៥ខែ ត្រីមេពូជមានការវិវត្តន៏ផ្នែកសរីរាង្គបន្តពូជ។ ត្រីមេត្រូវ ជ្រើសរើសត្រីណាដែលមានពោះប៉ោងធំ ទន់បើយើងច្បូតលើពោះត្រីថ្មមៗឃើញមានពងត្រី ចេញមកក្រៅ។ ចំណែកឯត្រីឈ្មោល ពេលយើងច្បូតពោះវាថ្នមៗឃើញមានស្ពែមហូរចេញ មកក្រៅមានព៌ណសខាប់។ ត្រីឈ្មោលពេលយើងច្បូតព្រុយទូ្រង ឃើញមានសភាពគ្រាតៗ ដែខុសពីត្រីមេ គឺរលោងមិនគគ្រាតទេ។ បច្ចេកទេសផលិតពូជដោយសិប្បនិម្មិត ត្រូវការត្រី ឈ្មោលតិចតួច១:៣(ត្រីឈ្មោល១និង ត្រីមេ ៣ក្បាល)ខុសពីបច្ចេកទេសផលិតដោយពាក់ កណ្តាលសិប្បនិមិ្មត គឺ១:១ ។ ៤. ប្រភេទអ័រមូនសំរាប់បង្កាត់ត្រី យើងបានសិក្សាស្រាវជ្រាវនូវប្រភេទអ័រមូនជាច្រើនសំរាប់បង្កាត់កូនត្រីកាបសមាន ដូចជាអូវ៉ាថាយ (Ovatide) អូវ៉ាព្រីម (Ovaprim) ហាសសេហ្សេ (HCG) និងស៊ុបព្រីហ្វិក (Suprefact)។ លទ្ធផលបានបញ្ជាក់ថា មានប្រភេទអ័រមូនស៊ុបព្រីហ្វិកតែមួយមុខគត់ដែល មានប្រសិទ្ធភាពខ្ពស់ទំាងតំលៃនិងភាគរយនៃត្រីទំលាក់ពង។ អ័រមូននេះ ត្រូវលាយជាមួយ នឹងថ្នាំគ្រាប់ម្យ៉ាងទៀតគឺដុំប៉េដុន (Domperidon) ដែលខ្នាតវាគឺ១គ្រាប់មានទំងន់១០មក្រ។ ៤.១ របៀបលាយអ័រមូនស៊ុបព្រឹហ្វិក ទឹកអ័រមូនស៊ុបព្រឹហ្វិកសុទ្ធចំនួន១សេស មានកំលាំងថ្នាំចំនួន១០០ម៉ឺក្រូក្រាម (g) ត្រូវ លាយជាមួយនឹងទឹកសុទ្ធចំនួន៩សេស។ ល្បាយអ័រមូនខាងលើចំនួន១០សេសេ។ ល្បាយ អ័រមូនខាងលើចំនួន១០សេសេត្រូវលាយជាមួយថ្នាំគ្រាប់ដុំប៉េរីដុនចំនួន២៥គ្រាប់។ ដូចនេះ ល្បាយអ័រមូនខាងលើ ចំនួន ១សេសេ មានកំលាំងថ្នាំចំនួន១០០ម៉ីក្រូក្រាម។ តារាងទី២ កំរិតអ័រមូនសំរាប់ចាក់អោយត្រី
បញ្ចាក់ៈ ត្រីឈ្មោលត្រូវចាក់ថ្នាំនៅពេលជាមយយចាក់ត្រីមេ ដោយបរិមាណថ្នាំចំនួន ពាក់កណ្តាលនៃត្រីមេ។ ៤.២ របៀបចាក់អ័រមូនត្រី ការថែរក្សានិងទុកដាក់ត្រីមេពូជនៅពេលបង្កាត់ ត្រូវរៀបចំអោយបានត្រឹមត្រូវតាម បច្ចេកទេសដូចជាត្រូវផ្លាស់ប្តូរទឹកនៅក្នុងធុង ឬអាងត្រី និងធ្វើការផ្គត់ផ្គង់អុកស៊ីសែនឲ្យ បានគ្រាប់គ្រាន់ ជៀសវាងត្រីអន់គុណភាព (Stress)។ ដោយឡែក នៅពេលចាប់ត្រី ចាក់អ័រមូនម្តងៗត្រូវធ្វើឲ្យរហ័ស ដោយមានប្រើក្រណាត់ ឬកន្សែងសើម ជៀសវាងអស់ រំអិលត្រី។ ឧបករណ៍ផ្សេងៗដែលពាក់ព័ន្ធ ដូចជាជញ្ជីងថ្លឹងត្រី និងអ័រមូន ត្រូវរៀបចំជាមុន។ ជៀសវាងមានការថ្លឹងត្រីច្រើនដងមេត្រីត្រូវសរសេរលេខចំណាំដោយមានចំណុះ ១សេសេ វាអាចបន្ថយកំរិតល្អៀងបានល្អជាងគេ តែថ្នាំត្រូវកិនឲ្យមត់ល្អ។ កន្លែងដែលត្រូវចាក់គឺនៅ គល់ព្រុយទ្រូងដោយបញ្ចូលម្ជុលយ៉ាងជ្រៅជំរៅពី៣-៥ មម ។ ក្រោយពីចាក់អ័រមូនរួច ត្រីមេ ឈ្មោល ត្រូវដាក់ដោយឡែកពីគ្នា ងាយស្រួលជ្រើសរើសនៅពេលផ្សំកំណើតពង្រី។ ៥.វិធីសាស្ត្របង្កាត់ត្រី រយៈពេលពី៦-៨ ម៉ោងក្រោយចាក់អ័រមូនលើកទី២ ជាពេលវាលាដែលត្រូវច្បូតពងត្រី។ យើងត្រូវពិនិត្យមើលនៅក្នុងធុងឬក្នុងអាងដែលស្តុកត្រីមេ នៅពេលឃើញមានពងត្រីមួយៗ នោះមានន័យថា ត្រីមេឈានដល់តំណាក់កាលបញ្ចេញពងហើយ។ ជាពិសេសនៅពេល ដែលយើងចាប់ត្រីមេហើយផ្ងារពោះវាឡើង វាហាក់ដូចមានរំញោចដោយប្រឹងខ្លួនវាឡើង ញ័រហើយពេលបានពងត្រីបានបាញ់ពងចេញមកខាងក្រៅដោយយើងគ្រាន់តែសង្កត់នៅ លើពោះវាដោយថើរៗប៉ុណ្ណោះ។ ៥.១ វិធីសាស្ត្រផ្សំកំណើតពងត្រី នៅពេលដល់តំណាក់កាលច្បូតពងត្រី យើងត្រូវត្រៀមនូវឧបរណ៍សំភារៈមួយចំនួន ដូចជាកាធុនជ័រ ឬដែក ដែលមានទំហំធំល្មមចំណុះទឹកពី ៣-៤លីត្រ ស្លាបមាន់សំរាប់កូន ពងត្រី កន្លែងសើមសំរាប់ទ្រាប់ចាប់ត្រី និងទឹកស្អាត ។ យើងច្បូតពងត្រីមេត្តងពី២-៣ត្រី ដាក់ចូលទៅក្នុងកាធុនស្ងួត រួចទើបច្បួតស្ពែមត្រីឈ្មោលចូលទៅក្នុងកាធុនពងត្រីដោយយក ស្លាបមាន់កូរលាយពងត្រី និងស្ពែមឲ្យបានសព្វល្អ ។ បន្ទាប់មកត្រូវចាក់ទឹកស្អាតចូលឲ្យ លិចពងត្រី ភ្លាមនោះត្រូវកូរពងត្រីរយៈពេលពី ១០-១៥ វិនាទី ទើបចាក់ទឹកនោះចេញហើយ ចាក់ទឹកថ្មីចូលម្តងទៀត ។ នៅតំណាក់កាលនេះយើងអាចយកពងត្រីទៅដាក់កន្លែងភ្ញាស់ ដែលយើងបានរៀបចំជាមុនស្រេចទៅតាមដង់ស៊ីតេត្រឹមត្រូវនៃឧបករណ៍ភ្ញាស់ពងត្រី នីមួយៗ។ យើងធ្វើរបៀបនេះរហូតទាល់តែអស់ត្រីមេ។ ករណីត្រីមេណាដែលមិនទាន់ជំរុះ ពងត្រូវទុកវាបន្តទៀតដោយឆែកវានៅលើកទី២ រយៈពេលកន្លះម៉ោងក្រោយ។ ៥.២ ឧបករណ៍ភ្ញាស់ត្រី ឧបករណ៍ភ្ញាស់ពងត្រីមានច្រើនយ៉ាង ដូចជាអាងមូលប្រព័ន្ធអាងគំរូប្រទេសចិនដែល មានទឹកចូលពីបាតអាង។ អាងនេះមានប្រសិទ្ធភាពខ្ពស់តែប្រើទឹកអស់ច្រើន។ វាអាចស្តុក ពងត្រីពី៣០ ម៉ឺន ទៅ ៥០ ម៉ឺន ពង ត្រី ក្នុង ១ម៣ ទឹក។ម្យ៉ាងវិញទៀត យើងអាចប្រើថង់ ក្រណាត់ដែលមានរាងជាសាជី មានចំណុះពី ១០-១៥ លីត្រទឹក ។ នៅបាតសាជីយើងអាច ភា្ជប់វាដោយបំពង់ទឹកឬបំបងខ្យល់ដើម្បីធ្វើឲ្យពងត្រីអណ្តែតឡើងលើ។ ដង់ស៊ីតេពងត្រី អាចស្តុកបានពី១៥០០-២០០០ពងក្នុង ១លីត្រទឹក។ នៅក្នុងរយៈពេលពី១-២ម៉ោង យើង ត្រូវដុសលាងសំអាតក្រណាត់ ម្តងដើម្បីឲ្យទឹកអាចចេញចូលបានល្អ។ ឧបករណ៍នេះមាន ប្រសិទ្ធភាពភ្ញាស់ពងត្រីបានល្អហើយប្រទឹកកតិចដែលសមស្របទៅនឹងការផលិតកូនត្រី ទ្រង់ទា្រយតូចនៅមូលដ្ឋាន។ យើងក៏អាចប្រើនូវឧបករណ៍សាមញ្ញក្នុងការភ្ញាស់ពងត្រីគឺ គ្រាន់តែប្រើហាប៉ាក្រណាត់ដែលមានរាងបួនជ្រុង ចងពន្លិចក្នុងអាងជំរៅ ពី០.២.៣ម តែ បាតហាប៉ាត្រូវចងឲ្យបាតតឹងល្អ ជៀសវាងពងត្រីរមាលទៅកន្លែងទំនាប។ យើងត្រូវបន្ថែម ខ្យល់ ឬសាចទឹកពីលើ ដើម្បីឲ្យបរិមាណអុកស៊ីសែនរលាយក្នុងទឹកបានគ្រាប់គ្រាន់។ ឧបករណ៍នេះអាចស្តុកពងត្រីបានពី ១០០០-១៥០០ពងក្នុង១លីត្យទឹក ។ ដើម្បីថែរក្សា គុណភាពទឹកបានល្អ ត្រូវឧស្សាហ៍ប្តូទឹកក្នុងហាប៉ានិងលាងហាប៉ាដើម្បីទឹកមានសទ្ធភាព ប្តូរបានល្អ។ ៥.៣ កម្លាំងបន្តពូជ តារាទី៣ កម្លាំងបន្តពូជត្រីកាបស
តារាងទី៤ អត្រាផ្សំកំណើត អត្រាញាស់ និងទំហំកូនត្រី
កូនត្រីស្តុកនៅក្នុងអាង ក្រោយពេលលូតលាស់ រហូតដល់មុនពេលអស់អាហារបំរុង រយៈពេលប្រមាណពី២០-២៥ម៉ោងប៉ុណ្ណោះ ត្រូវផ្ទេរកូនត្រីទាំងអស់ទៅស្តុកនៅស្រះថែបំប៉ន កូនត្រីវិញដែលបានរៀបចំជាសេ្រច។ ករណីទុកកូនត្រីនៅក្នុងអាងកាន់តែយូរកូនត្រីនឹងងាប់ កាន់តែច្រើនឡើង ។ ៦. ការរៀបចំស្រះសំរាប់ផ្សំាកូនត្រី ៦.១ ការរៀបចំស្រះ ស្រះសំរាប់ផ្សាំកូនត្រីមិនគួរមានទំហំធំពេកទេ ជាមធ្យោមមានទំហំពី៣០០-៦០០ ម២ ជំរៅពី១.២០-១.៥០ ម។ ស្រះផ្សាំកូនត្រីត្រូវសំអាតបាតស្រះអោយស្អាត និងបាចកំបោរ ចំនួនពី៥-៧គក្រ ក្នុង១០០ម២ ដោយហាលថ្ងៃពី ២-៣ថ្ងៃ។ មុនបញ្ចូលទឹកត្រូវដាក់ជីលាមក សត្វចំនួនពី៨០-១០០គក្រ ក្នុង១០០ម២ (លាមក គោរឺក្របី) បើលាមកមាន់ត្រូវបន្ថយចំនួន នៅត្រឹម ១ភាគ ៣ ។ ៦.២ ការថែរក្សាកូនត្រីក្នុងអាង កូនត្រីក្រោយពេលញាស់ត្រូវថែរក្សាបន្តនៅក្នុងអាងរយៈពេលពី២០-២៥ម៉ោងអាស្រ័យ ទៅតាមប្រភេទត្រី។ មុនអស់អាហារបំរុង នៅពេលដែលកូនត្រីបើកមាត់យើងត្រូវរៀបចំផ្ទេរ កូនត្រីទៅដាក់ផ្សំានៅក្នុងស្រះ។ ការផ្ទេរកូនត្រីដើម្បីស្តុកនៅក្នុងស្រះគួរធ្វើនៅពេលអាកាស ធាតុត្រជាក់ពេលព្រឹកម៉ោង៨-៩ រឺពេលល្ងាចម៉ោង៥-៦។ ដើម្បីដឹងនូវបរិមាណដង់ស៊ីតេស្តុក កូនត្រីត្រូវវាល់អោយដឹងចំនួនសំរាប់ធ្វើការគណនា តៅតាមទំហំស្រះ។ កូនត្រីកាបស ១មល មានចំនួន ៣០០ កូន។ យើងអាចប្រើកែវដែល មានចំណុះប្រមាណ ៣០-៥០ មល សំរាប់វាល់កូនត្រី។ ការងារខាងលើត្រូវធ្វើឲ្យបានលឿន ជៀសវាងមានការប៉ះពាល់ដល់សុខភាសពកូនត្រី។ ការថែរក្សាកូនត្រីនៅក្នុងអាង មិនបាច់ឲ្យ ចំណីទេមុនកូនត្រីអស់ងាហារបំរុង និង ត្រៀមផ្ទេរទៅស្តុកនៅក្នុងស្រះថែបំប៉ន។ ចំពោះ ដង់ស៊ីតេស្តុកកូនត្រីចំនួន ពី ៣០០-៥០០ កូន ក្នុង១ម២ ករណីដង់ស៊ីតេលើសនេះក៏អាច ស្តុកបានដែរតែក្រោយរយៈពេល២អាទិត្យ ត្រូវធ្វើការរំលែកកូនត្រីនោះអោយទូលាយ ទើប វាឆាប់ធំ។ ៦.៣ ការស្តុកកូនត្រី ថង់កូនត្រីដែលមានទំហំ ០.៥ ម X ០.៨ ម អាចដាក់កូនត្រី ត្រូវបញ្ចូលខ្យល់ អុកស៊ីសែន និងចងមាត់ថង់ឲ្យបានល្អសំរាប់ការដឹកជញ្ជូនរយៈពេលវែង តែបើដឹកជញ្ជូនក្នុង ងាយជិត យើងអាចជញ្ជូនកូណត្រីដោយការធុន រឺធុងក៏បាន ។ ការលែងកូនត្រីចូលទៅក្នុង ស្រះត្រូវលៃពេលឲ្តយបានច្បាស់លាស់គឺរយៈពេលក្រោយបញ្ចូលទឹកស្រះ អោយបានពី ៤-៥ ថ្ងៃ។ ករណីឆាប់លែងកូនត្រីពេក កំណើននៃបរិមាណប្លងតុងនៅក្នុងស្រះមានតិចតួច បណ្តាលអោយកូនត្រីខ្វះចំណី តែបើបញ្ចូលទឹកទុកយូរពេក បណ្តាលអោយប្លង់តុងដែល ទើបញាស់ មានទំហំ កាន់តែធំបណ្តាលឲ្យកូនត្រីស៊ីមិនចូល។ ឲ្យការកើតកូនសត្វផ្សេងៗ ដែរស៊ីកូនត្រីករណីខាងលើអត្រារស់របស់កូនត្រីទាប ឬ ចំស្រះ និងបញ្ចូលទឹកមុនរង់ចំា កូនត្រី បំផុត ទើបទទួលបានអត្រា រស់ច្រើន។ ៧.ការផ្តល់ចំនីកូនត្រី ចំណីសំារប់កូនត្រីដែលល្អបំផុត គឺពពួកកូនស្វប្លង់តុង (Rotifer, Moina and Copepod ) និងរុក្ខជាតិប្លង់តុង ពួកនេះកើនឡើងច្រើនដោយសារកាដាក់ជីចូលតៅក្នុងស្រះ។ មុនស្តុក កូនត្រី ត្រូវពិនិត្យមើលនៅក្នុងទឹកស្រះផ្សាំ មានពពួកសត្វខាងលើច្រើនរឺតិច បើមានចំណី ប្លង់តុងគ្រាប់គ្រាន់ក្រោយពេលស្តុកមិនបាច់ឲ្យចំណីបន្ថែមពីក្រៅទៀតក៏បានក្នុងរយៈពេល អាទីត្យទី១ ។ តែបើយើងពិនិត្យឃើញថា ពពួកប្លងតុងមានតិចតួច អាចបន្ថែមចំណីអោយ កូនត្រីទៀត ដូចជាម្សៅសន្តែកសៀង ម្សៅត្រីនិងប្រភេទវិតាម៉ីន (បង្ហាញនូវបរិមាណក្នុង តារាងតី ៥) ។ តារាងទី៥ ការផ្តល់ចំណីកូនត្រី
៨. ការប្រមូលផល កូនត្រីដែលមានអាយុពី ៣-៤សប្តាហ៍ ក្នុង ១អាទិត្យម្តង យើងគួរកៀរកូនត្រីមើល ដើម្បីបង្ហាត់អោយវាស៊ាំ និងពិនិត្យមើលចាប់សត្វផ្សេងៗចេញដូចជាក្តាមត្រីកាចកង្កែប ពស់ និងអន្ទង់។ល។ ព្រោះសត្វទាំងនោះស៊ីកូនត្រី។ នៅពេលប្រមូលផល និងមុនវេចខ្ចប់ ត្រូវចាប់កូនត្រីដាក់ក្នុងធុង រឺអាង ដែលមានប្រព័ន្ធ តឹក និងអុកស៊ីសែនបានគ្រប់គ្រាន់ រយៈពេលយ៉ាងតិចពី ២-៣ ម៉ោង ដើម្បីអោយកូនត្រី បញ្ចេញលាមកអស់ បើមិនធ្វើដូចនេះទេ នៅពេលដឹកជញ្ជូនកូនត្រីនឹងងាប់ច្រើន។ ថង់ សំរាប់វេចខ្ចប់កូនត្រី ដែលមានទំហំ ០.៥ម X ០.៨ ម អាចដាក់កូនត្រីដែលមានទំហំ ពី៥-៧ សម បានពី ៥០០-៦០០ កូន។ ថង់កូនត្រីដែលបានបញ្ចូលខ្យល់អុកស៊ីសែនបាន ណែនល្អ អាចដឹកជញ្ជូនបានក្នុងរយៈពេលពី៨-១០ម៉ោង ។
| |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||



