អត្ថបទថ្មីៗ :

News World

គេហទំព័រ អាន ខ្មែរ ជួយគាំទ្រ តារាចម្រៀង និងលើកស្ទួយវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា សូមជួយទិញ CD, VCD, DVD Original ដើម្បីជួយលើកទឹកចិត្តដល់ពូកគាត់ សូមអរគុណ! អាន ខ្មែរ ក៏សូមជូនពរ អោយអ្នកទាំងអស់គ្នា​ ​ជួបតែសំណាងល្អ​ ជោគជ័យ សុភមង្គល​គ្រប់ពេលវេលា
កំពុងចាប់ផ្តើម...

វិធីងាយៗ ក្នុងការបង្កើនប្រាក់ចំណូលអ្នក

Affiliate Program ”Get Money from your Website” Affiliate Program ”Get Money from your Website”

ស្តាប់បទចម្រៀងពេញនិយមពិរោះៗ

Followers

ប្រទេសដែលកំពុងទស្សនាគេហទំព័រ អាន ខ្មែរ

free counters

ភេសជ្ជះមានហ្គាស​បណ្តាល​អោយ​អារម្មណ៍​មួរ​ម៉ៅ​

Sunday, December 11, 2011

beverageតាម​ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​អោយ​ឃើញ​ថា​ការ​ពិ​សារភេ​សជ្ជះ​មាន​ហ្គាស​ច្រើន​លើស​ពី ៥កំ​ប៉ុង​ឡើង​ទៅ​​ក្នុង​មួយ​សប្តាហ៍​អាច​បណ្ទាល​អអោយ​មាន​អារម្មណ៍​មួរ​ម៉ៅ​ មាន​ភាព​ច្រឡោត​ដែល​អាច​បណ្ទាល​អោយ​មាន​ភាព​ហិង្សា​ក្នុង​ខ្លួន​ដូច​ជា​ហ៊ាន​កាន់​អាវុធ ប្រើ​អំពើ​ហិង្សា​ជា​មួយ​មិត្តភ័ក្រ្ក​រឺ​ជា​មួ​យក្រុម​គ្រួ​សារ ។ ការ​ស្រាវ​ជ្រាវនេះ​ក៏​បាន​បង្ហាញ​ពី​ឥទ្ធិ​ពល​របស់​ភេជ្ជះ​ដែល​មាន​ជាតិ​ហ្គាស​ទៅ​លើ​ក្រុម​មនុស្ស​ក្មេងៗ​ដែល​ងាយ​ទទួល​រង​នូវ​ភាព​រំ​ញោច​ខ្លាំង​ប្រ​សិន​ជា​ពួក​គេ​ពិសារភេជ្ជៈ​ជា​ប្រចាំ​នោះ ។
  របាយ​ការណ៍​នេះ​គឺ​ទទួល​បាន​ដោយ​ការ​ធ្វើការ​ស្រាវជ្រាវ​ទៅ​លើ​យុវវ័យ​ចំ​នួន ១.៨៧៨​ នាក់​ដែល​មាន​អាយុ​ចាប់​ពី ១៤ដល់​ ១៨ឆ្នាំ សំដៅ​ស្វែងរក​ទំនាក់ទំនង​រវាង​ភេជ្ជះ​មាន​ហ្គាស​ និង​ទង្វើហិង្សា​ ។​ លទ្ធផល​បាន​បង្ហាញ​អោយ​ឃើញ​ថា​អ្នក​ពិសារ​ភេជ្ជះ​មាន​ហ្គាស​ជា​ប្រ​ចាំ​អាច​អោយ​កើន​ពី ៩ទៅ១៥ភាគរយ​នៃ​លទ្ធ​ភាព​បង្កើត​ជា​សកម្មភាព​បង្ករឿង ។
ស្ងិតិ​នេះ​បង្ហាញ​ថា​ សកម្មភាព​ហិង្សា និង​ការ​កាន់អា​វុធជា​ស្ថាន​ភាព​តែង​តែ​ជួប​ប្រទះ​នូវ​មជ្ឍដ្ឋាន​ក្មេងៗ​ក្នុង​នោះ​ ៥០ភាគរយ​ជា​ជន​ជាតិ​ស្បែក​ខ្មៅ​ រឺ​ពហុ​ជាតិ​សាសន៍ ៣៣ភាគរួ​ជា​មនុស្ស​មាន​កំណើត​ឡាទីន ៩​ភាគរួ​ជា​ជន​ជាតិ​ស្បែក​ស​ និង ៨ភាគរយជា​ជនជាតិ​អាស៊ី ។​
ដូចនេះភេសជ្ជះ​មាន​ហ្គាស​ជា​កត្តា​ធ្វើអោយ​យើងមាន​ភាព​មួរ​ម៉ៅ​ និង​បង្កើត​ជា​អំពើ​ហិង្សា​ចំ​ពោះ​អ្នក​ដែល​មាន​អាយុ​ស្របាល​គ្នា  និង​ក្រុម​គ្រួសារ​ ។  

ញ៉ាំ​អាហារ​ញឹក​ញាប់​ ជួយ​ថែរក្សា​ទម្ងន់

1តើ​អ្នក​ដែល​ឆ្ងល់​ទេ​ថា​ ហេតុ​អ្វី​បាន​ជា​ញ៉ាំ​បាយច្រើន​ដង​ក្នុង​ ក្នុង​មួយ​ថ្ងៃ​ បែរ​ជា​មិន​ឡើង​ទម្ងន់​ទៅ​វិញ​? បើ​តាម​ការ​ពិត​ទៅ ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ការ​ញ៉ាំ​អាហារ​ញឹក​ញាប់​ គឺ​មិន​បាន​ធ្វើ​ឲ្យ​យើង​ធាត់​លើ​ស​ទម្ងន់​នោះ​ទេ ពោល​គឺ​នៅ​តែ​មាន​ទម្ងន់​ល្អ​ចំពោះ​សុខ​ភាព​។
ការញ៉ាំ​អាហារ​ញឹក​ញាប់ ជាប់​ជា​ប្រចាំ នឹង​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ធាត់​ជ្រុល ហើយ​អាច​ឲ្យ​យើង​រក្សា​ទម្ងន់​ដែល​ត្រឹម​ត្រូវ​របស់​យើង​បាន​ស្ថេរ​ផង​ដែរ​។
ការ​សិក្សា​នេះ​ក៏​បាន​បញ្ជាក់​ដែរថា អ្នក​ដែល​ធាត់​ ញ៉ាំ​អាហារ​តិច​ជាង​អ្នក​ដែល​ស្គម​ (អ្នក​ស្គម​ប្រឹង​ញ៉ាំ​ដើម្បី​ធាត់ តែ​មិន​ធាត់​ អ្នក​ធាត់​មិន​សូវ​ញ៉ាំ​ដើម្បី​ស្គម តែ​បែរ​ជា​នៅ​តែ​ធាត់​)។
គួរ​កត់សម្គាល់​ផង​ដែរ​ថា ការ​ញ៉ាំ​អាហារ​ជា​ប្រចាំ ឬ ញឹក​ញាប់ នឹងធ្វើ​ឲ្យ​យើង​រក្សា​ទម្ងន់​បាន​ល្អ​ ដោយ​សារ​តែ​ការ​ញ៉ាំ​ញឹក​ញាប់​នេះ មិន​ធ្វើ​ឲ្យ​មនុស្ស​ញ៉ាំ​ច្រើន ដូច្នេះ​ទើប​វា​មិន​បណ្ដាល​ឲ្យ​ធាត់​។
លោក Jessica Bachman មក​ពី​សាកលវិទ្យាល័យ Marywood University សហរដ្ឋ​អាមេរិក និង​​ជា​អ្នក​ដឹក​នាំការ​ស្រាវជ្រាវ​នេះ​ បាន​លើក​ឡើង​ថា ប្រសិនបើ​អ្នក​ញ៉ាំអាហារ​ញឹក​ញាប់​ នោះ​វា​នឹង​អាចជួយ​ឲ្យ​អ្នក​មិន​សូវ​ឃ្លាន។ តែ​ប្រសិន​បើ​អ្នក​រង់​ចាំ​រហូត​ដល់​១០ម៉ោង​ទើប​ញ៉ាំ នោះ​អ្នក​នឹង​ញ៉ាំ​ច្រើន​ជា​មិន​ខាន ដោយ​សារ​តែ​ឃ្លាន​ខ្លាំង​ពេក។ ការ​ញ៉ាំ​ច្រើន​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​កាឡូរី​នៅ​ក្នុង​ខ្លួន​យើង កើន​ឡើង​ច្រើន​ដែរ​។
ការ​សិក្សា​ចុង​ក្រោយ​នេះ បាន​ធ្វើ​ការ​វិភាគ​លើ​ការ​សិក្សា​កាល​ពី​មុន​ចំនួន​ពីរ​ផ្សេង​គ្នា ដែល​មាន​ការ​ចូល​រួម​ពី​មនុស្ស​ពេញ​វ័យ ២៥០នាក់​។
លទ្ធផល​នៃ​ការ​សិក្សា​នេះ​​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​ទម្ងន់​ធម្មតា ញ៉ាំ​អាហារ​បី​ដង​ក្នុង​មួយ​ថ្ងៃ បូក​រួម​ទាំង​អាហារ​សម្រន់​ផ្សេង​ៗ​ចំនួន​ពីរ​ដង ខណៈ​ដែល​អ្នក​ធាត់​ខ្លាំង ញ៉ាំ​អាហារ​បី​ដង​ក្នុង​មួយ​ថ្ងៃ​ដែរ តែ​ញ៉ាំ​អាហារ​សម្រន់​ផ្សេងៗតែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។
ជា​ចុង​ក្រោយ​ ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា បើចង់​ទទួល​បាន​នូវ​ទម្ងន់​ដ៏​ល្អ​ប្រសើរ​គឺ​អ្នក​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ និង​ញ៉ាំ​អាហារ​ឲ្យ​បាន​ទៀង​ទាត់​ និង​ញឹក​ញាប់​។

Microwave អាច​បណ្តាល​អោយខូចប្រព័ន្ធ​ DNA របស់មនុស្ស

healtMicrowaves មាន​សណ្ឋាន​ថាមពល​អេឡិច​ត្រូម៉ា​ញេ​ទិច​ដូចជា​ រលកពន្លឺ​ រ រឺក៏​រលក​វិទ្យុ​ផ្សេងៗ​ទៀត​ដែរ ។ Microwaves  គឺជា​ប្រភទ​រលក​សញ្ញា​យ៉ាង​ខ្លី​របស់​ថាមពល​អេឡិច​ត្រូម៉ា​ញេទិច​ដែលផ្លាស់ទីក្នុង​ល្បឿនលឿន​ប្រមាណ​ ៣០០ ០០០ គ.ម​ ក្នុង​ ១វិនាទី ។ នាពេលបច្ចុប្បន្ន​ Microwaves ត្រូវបាន​គេប្រើ​ប្រាស់​យ៉ាង​ធំ​ទូលំទូលា​យនៅ​ក្នុង​ប្រព័ន្ធ​គមនាគមន៍​ ទូរទស្សន៍​ និងវិស័យ​ពត៍មាន​វិទ្យា​ ដូចជា​ការបញ្ជូណ រឺ ផ្លាស់​ប្តូរ​ពត៍មាន​ ពីដែនដីទៅ​ស្ថានីយ​អវកាស​ ។ Microwaves ក៏​ត្រូវ​បានគេ​ប្រើសំរាប់​ចំអិន​ម្ហូប​អាហារផង​ដែរ​ ដោយ​គេប្រើវា​សំរាប់ដូត​កំដៅ​ចំអិន​​អា​ហារ​ជាមួយ​រលក​វិទ្យុ​ក្នុង​កំរិត​ហ្រ្វេកង់​ប្រមាណ​ 2GHz ទៅ ​5GHz ដែល​អាចមាន​ប្រសិទ្ធ​ដល់​ការ​ស្រូបរបស់​ ទឹក ខ្លាញ់ និងស្ករ ។
          ចំណែក​ឯទូរស័ព្ទ​ចល័ត​ ជាច្រើន​ដែលប្រើប្រព័ន្ធ​ GSM ក៏ដំណើរ​ការ​ជា​មួយ​អនុភាព​ទាបគឺ​ចាប់ពី ៩០០MHz រហូត​ដល់ ១៩០០MHz ដែល​ជា​កំរិត​ហ្រ្វេកង់​របស់​ Microwaves ដូចគ្នា ។ ប៉ន្ទែទូរស័ព្ទ​ចល័ត​មាន​ដំណើរ​ការ​ជាមួយ​អនុភាព​ទាបគឺចាប់​ពី ០.៨ វ៉ាត់ ដល់ ៥វ៉ាត់ ។ ដោយឡែក​សំរាប់​ម៉ាស៊ីន Microwaves មានដំណើរការ​ជាមួយ​អនុភាព​ខ្ពស់ប្រមាណ​ ៥០០ វ៉ាត់ ទៅ ៩០០០វ៉ាត់ ។
       តើ Microwaves របស់ទូរស័ព្ទ​ផ្តល់ផលប៉ះពាល់​អ្វីខ្លះដល់សុខ​ភាពមនុស្ស​ ?
​​  វាហាក់​ដូច​ជា​គ្មាន​បញ្ហា​អ្វី​ទេ ចំពោះ​ការ​ផ្សាយ​អនុ​ភាព​ដ៏​តូច​របស់​ទូរស័ព្ទ​ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ម៉ាស៊ីន​ Microwaves ។ ផ្ទុយ​ទៅ​វិញ​បើ​សិន​យើង​ធ្វើការគណនា​ជា​មួយ​ការ​និយាយ​ទូរ​ស័ព្ទ​ ១ម៉ោង​ ក្នុង១ថ្ងៃ​ ហើយ​សន្មត់​ថា​អនុ​ភាព​ Microwave របស់​ទូរស័ព្ទ ដោយគិត​ជាមធ្យម  ៣វ៉ាត់​។ 
     ១ម៉ោងក្នុង​១ថ្ងៃ x ៣៦៥ថ្ងៃ = ៣៦៥ម៉ោងក្នុង​មួយ​១ឆ្នាំ 
     ៣៦៥ x ៣វ៉ាត់ = ១០៩៥វ៉ាត់ក្នុង ១ឆ្នាំ 
សំរាប់ការផ្សាយថាមពល Microwave របស់ទូរស័ព្ទគឺ​ស្មើនឹង​ម៉ាស៊ីន Microwave ដែលយើងប្រើសំរាប់ចំអិន​អាហារ​ ។ ដូចនេះម៉ាស៊ីន Microvave និងទូរស័ព្ទចលតសុទ្ធតែអាច​បំផ្លាញផ្នែក​ជីវសាស្រ្ត​របស់​មនុស្ស​ទាំង​អស់តាមរយៈ​ផលកំដៅដែលបាន​មកពី​ការផ្សាយ​ថាមពល​ Microvave រួមមាន​ដូចជា​​​ ៖ ធ្វើអោយ​ឈឺក្បាល ឈឺត្រចៀក ស្រវាំងភ្នែក​ គេងមិនលក់ ការចងចាំចុះខ្សោយ ។
​​​​

ការ​លេង​ហ្គេម​ច្រើន​ធ្វើ​អោយ​ខួរ​ក្បាល​ធំ

1ថ្មីៗ​នេះ​មាន​ការ​សិក្សា​​មួយ​​បាន​​បង្ហាញ​​ថា​​ក្មេង​​ជំទង់​​ដែល​​ចូល​ចិត្ត​លេ​ង​​ហ្គេម​​មាន​​ទំហំ​​ខួរ​ក្បាល​​ដែល​ទាក់​ទង​នឹង​ការ​ញៀន​ធំ​ជាង​មនុស្ស​ធម្មតា​ ដែល​មិន​ចូល​ចិត្ត​លេង​ហ្គេម ។
ទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ​​ វា​មិន​​ទាន់​​បាន​​បង្ហាញ​ច្បាស់​លាស់​​នៅ​ឡើយ​ទេ​ថាការ​លេង​​ហ្គេម​​បណ្តាល​​អោយ​​មាន​ការ​ផ្លាស់​ប្តូរ​ខួរ​ក្បាល​ រឺ​ក៏​ធ្វើ អោយ​​មាន​​ការ​​ខុស​គ្នា​នៃ​ការ​ចូលចិត្ត​​លេង​​ហ្គេម​​របស់​​មនុស្ស​វ័យ​ជំទង់ ។
ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​ចំពោះ​ក្មេង​ជំទង់​ដែល​មាន​អាយុ​១៤ឆ្នាំ​ចំនួន ១៥៤​នាក់​ ដែល​បាន​បង្ហាញ​ថា​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្គេម​ច្រើនជាង ៩ម៉ោង​ក្នុង​មួយ​សប្តាហ៍​មាន​ផ្នែក​ខួរ​ក្បាល  Ventral Striatum ធំ​ជាង​មនុស្ស​ធម្មតា ។
គួរ​បញ្ជាក់​ផង​ដែ​រ​ថា ផ្នែក​នៃ​ខួរ​ក្បាល Ventral Striatum នឹងមានសកម្វភាពនៅពេលដែលមនុស្សយើងគិតឃើញពីផលវិជ្ជមានអ្វីមួយ រឺក៏មានភាពរីករាយ ហើយវាអាចកើតមាននៅពេលដែលយើងឈ្នះប្រាក់ បានញាំអាហារឆ្ងាញ់ ការរួមភេទ.....​ ។

វិធី៥យ៉ាងជួយអ្នកនៅពេលមិនសប្បាយចិត្ត

stress
ការ​​មិន​សប្បាយ​ចិត្ត​ ជា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​មិន​អាច​ជៀសវាង​បាន​។​​ កត្តា​នេះ​​អាច​​នាំ​​ទៅ​ដល់​ការ​កើត​ជំងឺ​ស្ត្រេស​ ឬ​តប់​ប្រមល់​ក្នុង​ចិត្ត​ដែល​អាច​ឈាន​ទៅ​រក​ការ​គិត​មិន​ល្អ​ និង​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេង​ៗ។​ ជា​ពិសេស​ នៅ​ពេល​ដែល​អ្នក​ត្រូវ​ធ្វើ​ការងារ​ចាំ​បាច់​ភ្លាម​ៗ អ្នក​មិន​អាច​ប្រមូល​អារម្មណ៍​លើ​ការ​ងារ​នោះ​ទេ។ ខាង​ក្រោម​នេះ ​ជា​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ជម្នះ​ការ​មិន​សប្បាយ​ចិត្ត​ទាំង​ឡាយ៖
១. ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ។​ ការ​ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ​ដូចជា លំហាត់​ប្រាណ​បែប​យូហ្គា ការ​ម៉ាស្សា ការ​តាំង​សមាធិ ឬ​ក៏​ការ​​រត់ ការ​ជិះ​កង់ និង​ការ​ធ្វើ​កាយ​សម្ព័ន្ធ​អាច​ជួយ​ឲ្យ​ចង្វាក់​បេះ​ដូង​ដើរ​ស្រួល​ និង​បន្ថយ​ការ​ឈឺចាប់។ 
២. មិន​ត្រូវ​ខឹង​ឆេវ​ឆាវ​នោះ​ឡើយ។​ ព្យាយាម​រំលត់​កំហឹង​ហើយ​ងាក​ទៅ​រក​ការ​ធ្វើ​ការងារ​សង្គម​ ឬ​មនុស្សធម៌​ដូច​ជា​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​តាម​អង្គការ​មិន​រក​ប្រាក់​ចំណូល ជួយ​សង្គ្រោះ​អ្នក​ជិតខាង​​ដែល​ជួប​ទុក្ខ​លំបាក​ ឬ​ឧបត្ថម្ភ​ជា​ថ្នាំ​សង្កូវ​​ដល់​ទាហាន​នៅ​សមរភូមិ​ជាដើម។​ ធ្វើ​ដូច្នេះ​អ្នក​អាច​មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជា​ច្រើន​និង​ធ្វើ​ឲ្យអ្នក​ភ្លេច​នូវ​ទុក្ខ​កង្វល់​របស់​អ្នក​។

៣. ធ្វើ​ខ្លួន​ឲ្យ​រីករាយ។ បើ​អ្នក​អាច​ឆ្លៀត​ពេល​ពី​ការងារ​របស់​អ្នក​ អ្នក​អាច​យក​ពេល​នោះ​ទៅ​ដេក​ងូត​ទឹក​ឲ្យ​បាន​យូរ​បន្តិច ឬ​ជិះ​ម៉ូតូ​កម្សាន្ត​ ឬ​ដើរ​មើល​ទំនិញ​ក្នុង​ហាង​ទំនើប និង​មួយ​ទៀត​នោះ​គឺ​អ្នក​អាច​បញ្ចេញ​កំហឹង​របស់​អ្នក​តាម​ការ​ទាត់​បាល់​ឬ​ស្រែក​ខ្លាំង​ៗ។

៤. និយាយ​ប្រាប់​មិត្ត​ភក្តិ​ ឬ លេង Internet ដើម្បីនិយាយជាមួយមិត្តភ័ក្រ្កពី​បញ្ហា​របស់​អ្នក​ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា។ ​ ត្រូវ​ចាំ​ថា​នៅ​ពេល​អ្នក​និយាយ​ប្រាប់​មិត្ត​ភក្តិ​ ឬបាន share ពី​បញ្ហា​របស់​អ្នកលើប្រព័ន្ធសង្គមដូចជា Facebook ​ ហាក់​បី​ដូច​ជា​បញ្ចេញ​ទុក្ខ​វិបត្តិ​របស់​ខ្លួន​​ដូច្នោះ​ដែរ។​ ការ​ស្ដាប់​យោបល់​ល្អ​​ៗពី​មិត្ត​ភក្តិ​របស់​អ្នកនិង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ លើស​ពី​នេះ​ការ​សម្រាក​បាន​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ​ប្រសើរ​ឡើង​វិញ។

៥. សើច​ឲ្យបាន​ច្រើន។​ អ្នក​អាច​ទៅ​មើល​រឿង​កំប្លែង​តាម​រោង​កុន​នានា​​ អាន​​សៀវ​ភៅ​សំណើច​ ឬ​ក៏​អាច​មើល​កម្មវិធី​ទូរទស្សន៍​ដែល​អ្នក​ចូល​ចិត្ត​ឲ្យ​បាន​ច្រើន​ដង ដែល​សកម្មភាព​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ និង​នាំ​មក​នូវ​ស្នាម​ញញឹម ​និង​សុភមង្គល​។

ចង់​ដឹង​ពី​ប្រសិទ្ធភាព​នៃ​​វិធីសាស្ត្រ​ដែល​បាន​រៀបរាប់​ខាង​លើ ប្រិយ​មិត្ត​អាច​សាក​ល្បង​វិធី​មួយ​ក្នុង​ចំណោម ​វិធី​ទាំង​៥​ មើល​មើល៍! 

មួយ​កែវ​នេះ​ អាច​ជួយ​កាត់​បន្ថយ​ជំងឺបេះដូង​

ស្រាបៀ
ស្រាបៀ​ដែល​អ្នក​ធ្លាប់​តែ​គិត​ថា​ មិន​ល្អ​ចំពោះ​សុខ​ភាព​នោះ ក៏​មាន​លក្ខណៈ​ល្អ​របស់​វា​ដែរ បើ​តាមការ​ស្រាវ​ជ្រាវ​ថ្មី​បំផុត​មួយ​។ ការ​ស្រាវ​ជ្រាវ​នេះ បាន​រកឃើញ​ថា ការ​ផឹ​ក​ស្រា​បៀ​មួយ​កែ​វ​ជារៀង​រាល់​ថ្ងៃ អាច​កាត់​បន្ថយ​កម្រិត​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​បេះ​ដូង​បាន​។
ដូច​ដែល​លោក​អ្នកធ្លាប់​បាន​ឃើញ​ក្នុង​ខ្មែរ​សារិកាកន្លងមក​ហើយ​ថា ការ​ទទួល​ទាន​ស្រា​ក្រហម​មួយ​កែវ​ជា​រៀង​រាល់ថ្ងៃ​ អាច​មាន​ផល​ល្អ​ចំពោះ​បេះ​ដូង ប៉ុន្ដែ​ពេល​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បាន​រក​ឃើញ​បន្ថែម​ទៀត​ថា ស្រាបៀ​ក៏​ល្អ​ចំពោះ​បេះ​ដូង​ដែរ​។
ក្រុម​អ្នក​ស្រាវ​ជ្រា​វ​ដែល​មកពី​អ៊ីតាលី​នេះ បាន​ធ្វើ​ការ​បូក​បញ្ចូល​គ្នានូវ​ការ​សិក្សា​មុន​ៗ​ជា​ច្រើន​ ដើម្បី​ចេញ​ជា​លទ្ធផល​នេះ ដែល​ជា​រួម​មាន​មនុស្ស​ជាង ២០០០នាក់។
លទ្ធផ​ល​នៃការ​ស្រាវ​ជ្រាវ​នេះ បាន​បង្ហាញ​ថា ស្រាបៀ​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស និង​មួយ​កែវ​សម្រាប់ស្រ្ដី​ (ស្រាបៀដែល​មាន​កម្រិត​ជាតិ​អាល់កុល​ខ្លាំង​) អាច​កាត់​បន្ថយ​ហានីភ័យ​នៃ​ការ​វិវត្ត​ទៅ​រក​ជំងឺបេះ​ដូង​បាន​មួយ​ភាគ​បី​ បើ​ប្រៀប​ធៀប​ជាមួយ​អ្ន​ក​ដែល​មិន​ផឹកសោះ​។ លទ្ធផល​នេះ គឺ​ស្រដៀង​ទៅ​នឹង​ការ​ផឹក​ស្រាក្រហម​ដែរ​។
លោកវេជ្ជ​បណ្ឌិត Simona Costanza ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​និយាយ​ថា ក្រុម​របស់​គាត់​បាន​រក​ឃើញ​ថា ស្រា​បៀ​ក៏​មា​ន​ប្រយោជន៍​ចំពោះ​បេះ​ដូង​ដូច​ស្រាក្រហម​ដែរ​។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ស្រាវ​ជ្រាវ​នេះក៏​បាន​ព្រមាន​ដែរ​ថា ការ​ផឹក​គឺ​ត្រូវ​ផឹក​ត្រឹ​ម​កម្រិត​ល្មម មិន​ឲ្យ​លើស​ពី​អ្វី​ដែលច្បាប់កំណត់ ដែល​អាច​បង្ក​ជា​ផល​ប៉ះពាល់ចំពោះ​សុខ​ភាព​វិញ ក៏​ដូច​ជា​អា​ច​បង្កគ្រោះ​ថ្នាក់​ផ្សេងៗ​។

វិធីសាស្ត្រការពារការឆ្លងរាលដាលមេរោគអេដស៍

aidជំងឺ​អេដស៍​(HIV/AIDS) នៅ​តែ​ជា​បញ្ហា​មួយ​យ៉ាង​ក្ដៅ​គគុក​​កំពុង​យាយី​ដល់​សុខភាព​ប្រជា​ពលរដ្ឋ​កម្ពុជា​និង​មនុស្សម្នា​​នៅ​ទូទាំង​ពិភព​លោក​ ដែល​​គេ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង។
ទោះបី​ជា​យ៉ាងណា​ក៏​ដោយ​ បើ​យើង​ទាំង​អស់​គ្នា​យល់​ដឹង​ និង​រួមគ្នា​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ នោះ​នៅ​ថ្ងៃ​អនាគត​មេរោគ​អេដស៍​នឹង​ត្រូវ​បាន​កាត់​បន្ថយ ​ហើយ​អាច​លុប​បំបាត់​បាន​ទាំង​ស្រុង​ជា​មិន​ខាន។
មុន​នឹង​យល់​ដឹង​ពី​វិធីសាស្ត្រ​នៃ​ការ​ការពារ​មេរោគ​អេដស៍​ យើង​គួរ​យល់​ថា​អ្វី​ទៅ​ជា​មេរោគ​អេដស៍​ ហើយ​ជំងឺ​អេដស៍​គឺ​ជា​អ្វី?
យោង​តាម​កូន​សៀវភៅ​ផ្សព្វផ្សាយ​របស់​សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា រ៉ាក់ ដែល​មាន​ចំណង​ជើង​ថា​ " មេរោគ​អេដស៍ ជំងឺ​អេដស៍ " បាន​អោយ​ដឹង​ថា មេរោគ​អេដស៍​គឺជា​វីរុស​ម្យ៉ាង​ដែល​ទៅ​បំផ្លាញ ​ភាព​ស៊ាំ​របស់​មនុស្ស​ឱ្យ​ចុះ​ខ្សោយ។ ចំណែក​ជំងឺ​អេដស៍​គឺ​ជា​ចង្កោម​នៃ​ជំងឺ​ឱកាស​និយម​ដែល​កើត​មាន​ឡើង​បន្ទាប់​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាង​កាយ​មនុស្ស​ចុះ​ខ្សោយ។
យើង​ដឹង​ហើយ​ថា​អេដស៍​គឺ​ជា​ជំងឺ​ឆ្លង​ ​​ដ៏​កាច​សាហាវ​ប៉ុន្តែ​យើង​​អាច​ការ​ពារ​បាន។ ការ​យល់​ដឹង​ពី​វិធី​នៃ​ការ​ការ​ពារ​មេរោគ​អេដស៍​គឺ​ជា​បេះ​ដូង​នៃ​សុខភាព។ បើ​តាម​រយៈ​កូន​សៀវភៅ​ខាង​លើ​បាន​បង្ហាញ​ថា មេរោគ​អេដស៍​ឆ្លង​តាម​ការ​រួម​ភេទ​ដោយ​ប្រើ​ស្រោម​អនាម័យ​មិន​ត្រឹម​ត្រូវ​ឬ​មិន​បាន​ប្រើ​ស្រោម​ជា​មួយ​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​ថា​មេរោគ​នេះ​ឆ្លង​តាម​ឈាម ដោយ​សារ​ការ​ប្រើ​គ្រឿងញៀន​ចាក់​ទម្លុះ​ស្បែក​ឬ​ចាក់​ថ្នាំ​ម្ជុល​​រួម​គ្នា​​ និង​ការ​បញ្ចូល​ឈាម​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍។ ម្យ៉ាង​វិញ​ទៀត​មេរោគ​នេះ​អាច​ឆ្លង​ពី​ម្ដាយ​ទៅ​កូន​ ជាពិសេស​នៅ​ពេល​សម្រាល។
ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​អេដស៍ អ្នក​និពន្ធ​បាន​ហាម​ដោយ​បញ្ជាក់​ថា យុវវ័យ​កុំ​ឆាប់​ប្រឡូក​​ក្នុង​ការ​រួម​ភេទ​ពេក​ គឺ​ត្រូវ​ប្រើ​​ជំនាញ​ចរចា ចេះ​ដោះ​សារ និង​ពន្យារ​ពេល​រួម​ភេទ​រហូត​ដល់​ថ្ងៃ​រៀប​ការ តែ​ចំពោះ​យុវវ័យ​ដែល​មាន​សកម្ម​ភាព​ផ្លូវ​ភេទ មាន​ដៃ​គូ​រួម​ភេទ​ច្រើន​ត្រូវ​ប្រើ​ស្រោម​អនាម័យ​គ្រប់​ពេល​​និង​ត្រូវ​ពិនិត្យ​ឈាម​មុន​ពេល​រៀប​ការ​ មិន​ត្រូវ​​ប្រើ​ម្ជុល សឺរ៉ាំង​ឬ​របស់​មុត​ស្រួច​រួម​គ្នា​ឡើយ​ ហើយ​ត្រូវ​ជៀស​វាង​ការ​ប្រើ​គ្រឿង​ញៀន​ជា​ដាច់​ខាត។
យុវវ័យ​មួយ​ចំនួន​នៅ​ពេល​ឆ្លងកាត់​ការ​រួម​ភេទ​ជា​មួយ​ដៃ​គូ​ច្រើន​តែង​តែ​មិន​ទុក​ចិត្ត​ខ្លួន​ឯង​ថាមានឆ្លង​មេរោគ​អេដស៍​ឬ​អត់​ ហើយ​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ចិត្ត​ជា​និច្ច​។ ត្រង់​ចំណុច​នេះយើងត្រូវមានភាព​ក្លាហាន​ទៅ​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍​ ព្រោះ​មាន​ផល​ប្រយោជន៍​អាច​ជួយ​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ អាច​ជួយ​ជីវិត​ខ្លួន​ឯង​បាន​ទាន់​ពេល​វេលា ព្រម​ទាំង​មាន​គំនិត​ថ្មីៗ​សម្រាប់​​រៀប​ចំ​ផែន​ការ​អនាគត​អោយ​បាន​ប្រសើរ​ឡើង​ដោយ​បញ្ជាក់​ថា ប្រសិន​បើ​លទ្ធផល​ពិនិត្យ​ឈាម​អវិជ្ជមាន​(​គ្មាន​មេរោគ)​គឺ​ជា​ឱកាស​មួយ​ធ្វើ​ឲ្យ​យើង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ ឬ​កាត់​បន្ថយ​នូវ​ការ​ប្រព្រឹត្តិ​ទាំង​ឡាយ​ណា​ដែល​ប្រ​ឈម​មុខ​នឹង​ការ​ឆ្លង​មេរោគ​អេដស៍។ ប៉ុន្តែ​ប្រសិន​បើ​លទ្ធផល​ពិនិត្យ​ឈាម វិជ្ជមាន​(មាន​មេរោគ) យើង​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖
១- ការ​ពារ​មនុស្ស​ដែល​យើង​ស្រឡាញ់ និង​អ្នក​ដទៃ​ទៀត​មិន​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ពី​យើង។
២- ការ​ពារ​ខ្លួន​ឯង​មិន​ឲ្យ ឆ្លង​មេរោគ​អេដស៍​ថែម​ទៀត​ឬ​មេរោគ​ដទៃ​ទៀត ដែល​អាច​ធ្វើ​ឲ្យ​សុខភាព​របស់​យើង​កាន់​តែ​ខ្សោយ​ទៅៗ។
៣- ថែរក្សា​សុខភាព និង​ធ្វើ​ផែន​ការ សម្រាប់​ការ​រស់នៅ​បែប​ថ្មី។ កុំ​ជក់​បារី និង​ផឹក​គ្រឿង​ស្រវឹង។
៤- ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​សុខ​ភាព ពិនិត្យ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ ទទួល​ថ្នាំ​ការ​ពារ និង​ព្យាបាល​ជំងឺ​ឱកាស​និយម​ឲ្យ​ទាន់​ពេល​វេលា។
៥- ទទួល​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ទាន់​ពេល​វេលា​គឺ​មាន​ប្រសិទ្ធិ​ភាព​ជាង​រង់​ចាំ​រហូត​ដល់​ឈឺ​ធ្ងន់។
ដូច្នេះ​បើ​យើង​រួម​គ្នា​អនុវត្ត​តាម​ការ​បញ្ជាក់​បង្ហាញ​ខាង​លើ​ ពិត​ជា​ធ្វើ​ឲ្យ​សង្គម​ជាតិ​ និង​ពិភព​លោក​ទាំង​មូល​​មាន​សុខភាព​ល្អ​គ្មាន​ជំងឺ​អេដស៍​ជាក់​ជា​មិន​ខាន៕

ស្ករ​កៅស៊ូ​អាច​ការ​ពារ​ជំងឺ​ត្រចៀក​ក្មេងៗ​បាន​

ស្ករ​កៅស៊ូ​
យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា​ ស្ករ​កៅ​ស៊ូ​ក៏​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ផង​ដែរ។ ស្ករ​កៅស៊ូ​មានផ្សំ​ទៅដោយ​សារធាតុ Xylitol ដែល​ជា​សារធាតុ​បន្ថែម​ជាតិ​ផ្អែម​នៅ​ក្នុង​ជីអង្កាម​ ហើយ​វា​ជា​សារធាតុ​ដែល​អាច​ជួយ​ការ​ពារ​ជំងឺ​ត្រចៀក​បាន​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​សាកល​វិទ្យាល័យ​តូរ៉ុន​តូ​ នៃ​ប្រទេស​កាណាដា បាន​រក​ឃើញ​ថា កុមារ​ដែល​ប្រើ​ប្រាស់​នូវ​ផលិត​ផល​ដែលផ្សំ​ពី​សារធាតុ​នេះ ដូច​ជា​ស្ករ​កៅស៊ូ​ ឬ​សេរ៉ូ​ផ្អែម​ បាន​កាត់​បន្ថយ​អត្រា​វិវត្ត​ទៅ​រក​ជំងឺ​ត្រចៀក​បាន​ដល់ទៅ​២៥ភាគរយ​ បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​ទទួល​សារធាតុ​នេះ​។
សម្រាប់​ការ​សិក្សា​នេះ ក្រុម​អ្នក​ស្រា​វជ្រាវ​បាន​ធ្វើ​នូវ​ការ​វិភាគ​លើ​កុមារ​ចំនួន​ ៣១០៣​នាក់ ដែល​មាន​អាយុ​១២​ឆ្នាំ​។
កុមារ​ដែល​ចូល​រួម​ទាំង​នោះ​ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ​នូវ​សារធាតុ​ xylitol នេះ​ជា​រៀង​រាល់​ថ្ងៃ​ ១ថ្ងៃ​៥ដង​។ ជា​លទ្ធផល​ ក្រុមអ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា កុមារ​ដែល​ទទួល​ទាន​នូវ​ស្ករ​កៅស៊ូដែល​មាន​ផ្សំ​ទៅ​ដោយ xilitol មាន​អត្រា​វិវត្ត​ទៅ​រក​បញ្ហា​ត្រចៀក​តិច​ជាង​កុមារ​ដែល​ញ៉ាំ​ស្ករ​កៅស៊ូ​ដែល​ផ្សំ​ទៅ​ដោយ​សារធាតុ​ជំនួស​ផ្សេង​ទៀត​។
អ្នក​ដឹក​នាំ​ការ​ស្រា​វជ្រាវ​នេះ​ គឺ​លោក​ Amir Azarpazhooh មក​ពី​សាកល​វិទ្យាល័យ​តូរ៉ុនតូ បាន​និយាយ​ថា xylitol មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ការ​ពារ​ជំងឺ​ត្រចៀក​របស់​កុមារ​។
យ៉ាង​ណាមិញ កុមារ​ដែល​ឈឺ​ស្រាប់​ហើយ​ ដូច​ជា​មិន​ទទួល​ប្រយោជន៍​ពី​វា​នោះ​ទេ។ ក្រុម​អ្ន​ក​ស្រាវ​ជ្រាវ​មិនបាន​រក​ឃើញ​អត្ថ​ប្រយោជន៍​ចំពោះ​កុមារ​ដែល​កើត​ជំងឺ​ត្រចៀក​រួច​ទៅ​ហើយ​នោះ​ទេ​ បើ​ទោះ​បី​ជា​ប្រើ​ xilitol ក៏ដោយ​។
ដូច្នេះ​ សរុប​មក​វិញ សារធាតុ​ xilitol ដែល​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ស្ករ​កៅស៊ូ គឺ​អាច​ការ​ពារ​ជំងឺ​ត្រចៀក​សម្រាប់​កុមារ​បាន តែ​មិនអាច​ព្យាបាល​បាន​នោះទេ​។

ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ បង្ក​ជំងឺ​បេះដូង​សម្រាប់​ស្រ្ដី​

ស្រ្ដី​ដែល​ញ៉ាំ​ភេសជ្ជៈផ្អែម​
ភេសជ្ជៈ​ដែលមាន​ជាតិ​ផ្អែម មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់ ប៉ុណ្ណោះ​ទេ ប៉ុន្ដែវា​ក៏​អាច​បង្ក​ជា​ជំងឺ​បេះ​ដូង​ផង​ដែរ​ ជា​ពិសេស​គឺ​ចំពោះ​ស្រ្ដី​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​។
ការ​ស្រាវ​ជ្រាវ​ដែល​ត្រូវ​បាន​បង្ហាញនៅក្នុងកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំនៃ​ American Heart Association នេះ បាន​រក​ឃើញ​ថា ស្រ្ដី​ដែល​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម​ចាប់​ពី​ពីរ​កែវឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ​ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ហានីភ័យ​នៃ​ជំងឺ​បេះ​ដូងខ្ពស់​ជាង​ស្រ្ដី​ដែល​មិន​ញ៉ាំ​តិច​ជាង​នេះ​។
ដើម្បី​រក​ឲ្យ​ឃើញ​បែប​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​សាកល​វិទ្យាល័យ​ Oklahoma Health Science Center បាន​ធ្វើ​ការ​សិក្សា​ទៅលើ​មនុស្ស​ប្រុស​ស្រី​ចំនួន ៤១៦៦នាក់ ដែល​មា​នអាយុចាប់​ពី ៤៥ឆ្នាំ​ ទៅ​៨៤ឆ្នាំ ។
ក្រោយ​រយៈពេល​៥ឆ្នាំ​នៃ​ការ​សិក្សា​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​វិភាគ​លើ​ទិន្នន័យ​របស់​អ្នក​ចូល​រួម​ទាំង​អស់​ទាក់ទង​នឹង​បរិមាណ​ភេសជ្ជៈ​ផ្អែមប្រចាំ​ថ្ងៃ​ ដូច​ជា​ តែ​ផ្អែម សូដា ឬ​ក៏​ទឹក​ដែលមាន​បន្ថែម​ជាតិស្ក​ផ្សេង​ទៀត​។
ជា​លទ្ធផល​បាន​បង្ហាញ​ថា ស្រ្ដីដែល​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម​ចាប់​ពី​ពីរ​កែវឡើង​ទៅជារៀង​រាល់​ថ្ងៃ​ មាន​ហានីភ័យ​ខ្ពស់​​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ស្រ្ដី​ដែល​ញ៉ាំ​តិច​ជាង​នេះ ពោល​គឺ​ខ្ពស់​ជាង​ដល់ទៅ​៤ដង​ឯណោះ​។
បន្ថែម​លើ​នេះ​ទៀត ស្រ្ដី​ទាំង​នោះ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ផង​ដែរ​។
យ៉ាង​ណាមិញ ហានីភ័យ​នេះ​មិន​ត្រូវ​បាន​រក​ឃើញ​សម្រាប់​បុរស​នោះ​ទេ​។

មនុស្ស​កាន់​តែ​ច្រើន​កើត​ជំងឺ​គេង​មិន​លក់​!

1ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា មនុស្ស​ច្រើន​ជាង​ពាក់​កណ្ដាល​ បាន​ជួប​ប្រទះ​នឹង​បញ្ហា​គេង​មិន​លក់​ ដែល​នេះ​គឺ​ជា​ការ​ព្រមាន​ថ្មីមួយ​ ដោយ​សារ​តែ​ការ​គេ​ង​មិន​លក់​នេះ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​សុខ​ភាព​ជា​ច្រើន​។
អ្នក​ជំនាញ​ខាងការ​គេង គឺ​លោក​សាស្រ្ដាចារ្យ​ Colin Espie មក​ពី​សាកល​វិទ្យាល័យ Glasgow រួម​នឹង​សហការី​របស់​លោក​ បាន​ធ្វើ​ការ​សម្ភាសន៍​មនុស្ស​ពេញ​វ័យ​ចំនួន​១២០០នាក់​នៅ​ចក្រភព​អង់គ្លេស ទាក់ទង​នឹង​ការ​គេង​។
អ្នក​ជំនាញ​រូប​នេះ បាន​និយាយ​ថា ជំងឺ​គេង​មិន​លក់ បាន​ប៉ះ​ពាល់​ដល់​គុណ​ភាព​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ នៅ​កំឡុង​ពេល​ថ្ងៃ​ មិន​មែន​ប៉ះពាល់​តែ​កំឡុង​ពេល​យប់​នោះ​ទេ​។ ប្រសិន​បើ​យើង​គេង​មិន​គ្រប់​គ្រាន់​ នោះ​សុខ​ភាព​យើង​ក៏អន់​ថយ​ទៅ​តាម​នោះ​ដែរ​។
នៅក្នុង​ការ​ស្រាវ​ជ្រាវ​នេះ គេ​បាន​រក​ឃើញ​ថា មនុស្ស​ពេញ​វ័យ​ដល់ទៅ​៥១ភាគរយ បាន​កើត​ជំងឺ​គេង​មិន​លក់ ទោះ​បី​ជា​ប្រឹង​គេង​យ៉ាង​ណា​ក៏​ដោយ​។ ក្នុង​នោះ​ដែរ ស្រ្ដី​គឺ​ជា​អ្នក​រង​គ្រោះខ្លាំង​ជា​ង​បុរស ពោល​គឺ​មាន​អត្រា​ដល់ទៅ ៧៥ភាគ​រយ​ ចំពោះ​ការ​គេង​មិន​លក់ ខណៈ​ដែល​បុរស​មាន​តែ​២៥ភាគ​រយ​ប៉ុណ្ណោះ ។
លទ្ធផល​នៃការ​ស្រាវ​ជ្រាវ​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា ៥៥ភាគ​រយ​នៃ​អ្នក​គេង​មិន​លក់​នោះ បាន​បណ្ដាល​ឲ្យ​បែក​បាក់​ទំនាក់​ទំនង​ស្នេហា, ៦៤ភាគ​រយ​ធ្វើ​ការ​មិន​សូវ​បាន​ល្អ ៨៣ភាគ​រយ​មាន​បញ្ហា​ខួរ​ក្បាល និង​៩៣ភាគ​រយ​មិន​សូវ​មាន​កម្លាំង​ក្នុង​ខ្លួន​។
ការ​សិក្សា​ផ្សេងទៀត ក៏បាន​រក​ឃើញស្រដៀង​គ្នា​នេះ​ដែរ ពោល​គឺ​មាន​មនុស្ស​ដល់​ទៅ ៧០ភាគ​រយ​កើត​ជំងឺ​គេង​មិន​លក់ ដោយ​៥៧ភាគ​រយ​គេង​មិន​លក់ ដោយ​សារ​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​ការងារ និង​លុយ​កាក់​។ 
លទ្ធផល​ក៏​បាន​បង្ហាញ​ទៀត​ថា ក្នុង​ចំណោម​អ្នក​គេង​មិន​លក់​ទាំង​នោះ ១០ភាគ​រយ​បាន​ងើប​មក​ឆែក​អ៊ីម៊ែល ៦ភាគ​រយ​ដាស់​ដៃ​គូ​ដែល​គេង​ជាមួយ​ ២៦ភាគ​រយ​បើក​ចម្រៀង​ស្ដាប់ និង​១៨ភាគរ​យ​រួម​ភេទ​។

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.