អត្ថបទថ្មីៗ :

News World

គេហទំព័រ អាន ខ្មែរ ជួយគាំទ្រ តារាចម្រៀង និងលើកស្ទួយវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា សូមជួយទិញ CD, VCD, DVD Original ដើម្បីជួយលើកទឹកចិត្តដល់ពូកគាត់ សូមអរគុណ! អាន ខ្មែរ ក៏សូមជូនពរ អោយអ្នកទាំងអស់គ្នា​ ​ជួបតែសំណាងល្អ​ ជោគជ័យ សុភមង្គល​គ្រប់ពេលវេលា
កំពុងចាប់ផ្តើម...

វិធីងាយៗ ក្នុងការបង្កើនប្រាក់ចំណូលអ្នក

Affiliate Program ”Get Money from your Website” Affiliate Program ”Get Money from your Website”

ស្តាប់បទចម្រៀងពេញនិយមពិរោះៗ

Followers

ប្រទេសដែលកំពុងទស្សនាគេហទំព័រ អាន ខ្មែរ

free counters

ប្រវត្តិ​ខ្លះ​ៗ​របស់អំបិល និង​សារៈសំខាន់របស់វា

Sunday, December 18, 2011

salt historyប្រវត្តិ​នៃ អំបិល​មាន​ជា​យូរ​​ណាស់​មក​ហើយ។ យើង​មិន​អាច​ដឹង​ឲ្យ​បា្រ​កដ​នោះ​ទេតែ​មនុស្ស​យើង​បាន​សរសេរ​រៀប​រាប់ពីអំបិល ប្រហែល​ជា​៤៧០០ ឆ្នាំ​មុន​នៅ​ក្នុង​ប្រទេស​ចិន នៅ​ក្នុង​រាជ​វង្ស
Peng-Tzao-Kan-Mu ព្រោះ​ថា​វា​មាន​សារៈសំខាន់ណាស់​។  
ប្រសិន​បើ​អ្នក​បាន​មើល​រឿង​កូរ៉េ​នៅតាមទូរទស្សន៍ អ្នក​ប្រាកដ​ជា​បាន​ឃើញពីសារៈសំខាន់របស់​អំបិល​ ព្រោះ​ថានគរ​នៃ​ប្រទេស​កូរ៉េ​បាន​ធ្វើ​ជំនួញ​អំបិល​។ វា​មិន​ត្រឹម​តែ​ជា​ គ្រឿង​ផ្សំ​ធ្វើ​ម្ហូប​ប្រ​ចាំ​ថ្ងៃ​នោះ​ទេ គេ​អាច​យក​វា​ទៅ​ប្រើ​សម្រាប់​រក្សា​ទុក​ម្ហូប​អាហារ​ឲ្យ​បាន​យូរ​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​អំបិល​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​ សត្វ និង​រុក្ខជាតិ​ផង​ដែរ។
សម្រាប់អ្នក​កាន់​សាសនា​ដូចជា​ សាសនាព្រះ​គ្រីស្ទ គេ​ត្រូវ​ការ​អំបិល​សម្រាប់ធ្វើ​ពីធី​មួយ​ចំនួន។
ប្រវត្តិ​របស់​អំបិល​មួយ​ទៀត​ដែល​អ្នក​គួរ​ដឹង​នោះ​ គឺ​នៅ​សម័យ​មុន នៅប្រទេស​រ៉ូម គេ​យក​អំបិល​ធ្វើ​ជា​​របស់​​សំរាប់​បើក​ប្រាក់​ខែ​ឲ្យ​ទាហា​ន​របស់​ខ្លួន។ ភស្តុតាង​ស្រាប់គឺ ដូចជា​ភាសា​អង់គ្លេសជា​ដើម គេ​ប្រើ​ពាក្យ Salary (ប្រែ​ថា ប្រាក់​ខែ) ដែល​ពាក្យ Salary នេះ​វា​មាន​ដើម​កំណើត​ចេញពីពាក្យ Salt (ប្រែថាអំបិល​)។

ដូចនេះ​យើង​ឃើញ​ថា​អំបិល​បាន​សារៈសំខាន់​ណាស់ មិន​ថា​នៅ​ចិន កូរ៉េ ឬ​នៅ​ប្រទេស​រ៉ូម​ទេ នៅទី​ណា​ក៏​ត្រូវ​ការ​វា​ដែរ។ ហើយ​ប្រទេស​នីមួយ​ៗ​មិន​អាច​ខ្វះ​វា​បាន​ទ្បើយ។
អ្វី​ដែល​ចម្លែក​ជាង​នេះ​ទៅ​ទៀត​នោះគឺ​ការ​សិក្សា​ថ្មី​ៗ​នេះ ដែល​គេ​ថា​ អំបិល​អាច​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ខ្លួន​យើង​បាន។
តើ​អ្នក​ជឿ​ដែរ​ឬទេ?
ប្រសិន​បើ​ចង់​ដឹង​ច្បាស់ អ្នក​គួរ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម។ 

ដាក់​ Password បែប​ណា​ទើប​ល្អ​បំផុត​?

passwordសព្វ​ថ្ងៃ​នេះ​​ ការ​លួច​យក​ទិ​ន្នន័យ​ផ្ទាល់​​ខ្លួន​​របស់​​អ្នក​​ប្រើ​​ប្រាស់​​អ៊ីន​​ធើណិ​ត​​បាន​​កើន​​ឡើង​​កាន់​តែ​ច្រើន​ឡើង​ៗ​ ហើយ​ការ​​ការ​វាយ​ប្រហារ​​ថ្មី​ៗ​​ក៏​បាន​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ​។
ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ចាំ​លួច​យក​ ពាក្យ​សម្ងាត់ (password)​ របស់​​យើង​​យ៉ាង​​ដូច្នេះ​? ចម្លើយ​​យ៉ាង​​ខ្លី​​ គឺ​​ដើម្បី​​​ប្រាក់​។ ពួក​លួច​យក​លេខ​​សម្ងាត់​​ទាំង​​នោះ ច​ង់បា​ន​​​លេ​ខ​​​ស​ម្ងាត់​អ៊ី​ម៊ែល​របស់​អ្នក ដើម្បី​ធ្វើ​ជា​ចោរ​លួច​អត្តសញ្ញាណ​របស់​អ្នក​ និង​លួច​ឆ្មក់​ចូល​​ក្នុង​គណនី​ធនាគារ​របស់​អ្នក​​ផង​​ដែរ​​។
Password ដែល​ត្រូវ​បាន​យក​មក​ប្រើ​ជា​ច្រើន​នោះ​គឺ​ ពាក្យ​ដែល​មាន​ក្នុង​វចនានុក្រម​អង់​គ្លេស ដូច​ជា​ពាក្យ "password" និ​ងពាក្យ​ដទៃ​ទៀត​ ឬ​ក៏​ដាក់​ឈ្មោះ​ក្រុម​បាល់​ទាត់​ល្បី​ៗ​ជាដើម​។ ការ​ដាក់​ពាក្យ​ដែល​មាន​ក្នុង​វចនានុក្រម​បែប​នេះ គឺ​ជា​ការ​ប្រថុយ​នឹង​ការ​លួច​បំផុត​។ ជា​ទូទៅ​​ពួក​ hackers បាន​ប្រើ​ប្រាស់​វចនានុក្រម​ដើម្បី​វាយ​ប្រហារ ដោយ​សារ​តែ​ពួក​គេ​បាន​ប្រើ​គ្រប់​ពាក្យ​ទាំង​អស់​នៅ​ក្នុង​វចនានុក្រម​ រហូត​ដល់​ត្រូវ​។
គោល​ការ​ណ៍​ដ៏​ល្អ​បំផុត គឺ​កុំប្រើ​ពាក្យ​ក្នុងវចនានុក្រម​បែ​បនេះ​ឲ្យ​សោះ​។ ការ​ដាក់​ Password គឺ​ជា​វិធី​មួយ​ដ៏​សាមញ្ញ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ password នោះ​ មាន​សុវត្ថិភាព ងាយ​ស្រួល​ចង​ចាំ​ ប៉ុន្ដែ​ពិបាក​សម្រាប់​ពួក​ hacker ក្នុង​ការ​ crack។
តើ​ password បែប​ណា ដែល​ល្អ​បំផុត​សម្រាប់​អ្នក​? លោក Graham Cluely ដែល​ជា​អ្នក​ប្រឹក្សា​យោបល់​ជាន់​ខ្ពស់​ផ្នែក​បច្ចេក​វិទ្យា​មក​ពីក្រុម​ហ៊ុន​ Sophos (ក្រុមហ៊ុន​ជំនាញ​ខាង​សុវត្ថិភាព​software) សហរដ្ឋ​អាមេរិក​ បាន​លើក​ឡើង​ថា​ password ដែល​ល្អ​បំផុតគឺ ប្រយោគ​ (sentence)។​ ឧទាហរណ៍​ អ្នក​អាច​យក​ប្រយោគ​មួយ​ឃ្លា មក​កាត់​ចេញ​ជា​ password ដូច​ជា "My Friends And I Like To Play Football For Exercise" ចេញ​ជា MF&IL2PF4E ជាដើម​។
គោលការណ៍​សំខាន់មួយ​ទៀត​ គឺ​អ្នក​មិន​ត្រូវ​ប្រើ​ Password តែមួយដូច​គ្នា នៅ​គ្រប់​គេហទំព័រ​នោះ​ទេ ដូច្នេះ​បើ hacker លួច​បាន​ក៏មិន​មែន​លួច​បាន​គ្រប់គណនី​របស់​អ្នក​ដែរ​​។
អ្វី​ដែល​សំខាន់មួ​យ​ទៀត គឺ​អ្នក​ត្រូវ​តែធ្វើ​បច្ចុប្បន្ន​ភាព (update) នូវកម្មវិធី​ប្រឆាំង​មេរោគ​នៅ​លើ​កុំព្យូទ័រ​អ្នក​ឲ្យ​បាន​ញឹក​ញាប់​ ព្រោះ​ថា ការ​គម្រាម​កំហែង​ធំបំផុត​គឺ​ hackers អាច​លួច​យក​ password របស់​អ្នកបាន​នៅ​ពេល​ដែល​អ្នក​វាយ​ password ទាំង​នោះ​ចូល​តែម្ដង​។
សរុប​មក​វិញ អ្នក​គួរ​តែប្រុង​ប្រយ័ត្ន​ជា​និច្ច​ ក្នុង​ការ​ដាក់​ពាក្យ​សម្ងាត់ ហើយ​ប្រសិនជា​អាច​ការ​ផ្លាស់​ប្ដូរ​លេខ​សម្ងាត់​ ក៏​គួរ​តែ​ធ្វើ​ផង​ដែរ​។

នេះ​គឺ​ជា​វីដេអូ​​បង្ហាញពី​ភព​ព្រះអង្គារ​​​ដែល​ថាមាន​ទឹក​ហូរ​​​

ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ដែល​ដក​ចេញ​ពី​វែប​សាយ Youtube ដែល​ថត​បង្ហាញ​ពីសណ្ឋាន​ដី​របស់​ភព​នេះ​ដោយ វិទ្យា​ស្ថាន​ស្រាវជ្រាវ NASA របស់​សហរដ្ខអាមរិច។ រូប​វីដេអូ​នេះ​ត្រូវ​បាន​គេ​ថត ទាញ​យក​ឲ្យ​ជិត​នៅ​ត្រង់​ភូមិសាស្រ្ត​មួយ​នៅ​តាម​ជំរាល​ភ្នំ​នៃ​ភព​ព្រះអង្គារ។ អ្វី​ដែល​គេ​ចង់ពន្យល់​យើង​នោះគឺ ការ​ផ្លាស់​ប្តូររូប​រាង​របស់​សណ្ឋាន​ដី​នៃ​ជំរាល​នោះ ដែល​ឆ្លងពី​រដូវ​មួយ​ទៅ​រដូវ​មួយ សណ្ឋាន​ដី​ត្រង់​កន្លែង​នោះ​ផ្លាស់​ប្តូរ​​ម្តង​ហើយ​ម្តង​ទៀត។ ដោយ​ការ​ផ្លាស់​ប្តូរ​សណ្ឋាន​ដី​នេះ បាន​បង្កើត​ជា​ស្នាម ឆូត​ៗ​នៅ​តាម​ជម្រាល​នោះ​ហាក់​បី​ដូច​ជា​មាន​ទឹក​ហូរ​ឆ្លង​កាត់​។ អ្នក​វិទ្យា​សាស្រ្ត​បាន​សង្ស័យ​ថា​ទឹកដែល​ហូរ​ឆ្លង​កាត់​នោះ​ ​ជា​ទឹក​ប្រៃ​ព្រោះ​ថា​មានតែទឹក​ប្រៃ​ទេ​ដែល​​អាច​រក្សា​ភាព​រាវ​បាន​នៅ​ក្នុងសីតុណ្ហភាព​ក្រោម​សូន្យបាន។ ចូរ​លោក​អ្នក​ធ្វើ​ការ​អង្កេត​ដោយ​ខ្លួន​ឯង។

Computer និង internet ល្អ​ ឬ​អាក្រក់​សំរាប់​ការ​ចង​ចាំ​របស់​យើង?

Internet មិន​ល្អ​ប៉ុន្មាន​ទេ​សំរាប់​ការ​ចង​ចាំ​របស់អ្នក
បើ​គិត​មួយ​ភ្លែត យើង​ថា​វា​ល្អ​ណាស់​សំរាប់​ការ​ចង់ចាំ​របស់​យើង តែ​បើ​គិត​យូរៗ​ទៅ វា​ដូ​ច​ជា​មិន​សូវ​ល្អ​សំរាប់​ការ​ចង​ចាំ​របស់​យើង​សោះ។ ហេតុ​អ្វី​បាន​ជា​ថា​ដូច​នេះ​? ​
ឧ​ទាហរណ៍​ឲ្យ​ងាយ​យល់ ​នៅ​លើ internet ក្តី ឬ​ក៏​ computer ក្តី ភាគ​ច្រើន​សុទ្ធ​តែ​មាន​ របា​មួយ​សំរាប់​ឲ្យ​អ្នក​ធ្វើការ​ស្វែង​រក។ របា​ស្វែង​រក​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​រក​ឯកសារ រូប​ថត វីដេអូ និង​អ្វី​ៗ​ច្រើន​ជាង​នេះ​ទៀត ឲ្យ​តែអ្នក​ចង់​រក​វា។ ដោយ​សារ​តែ​ភាព​ងាយ​ស្រួល​នេះ​ហើយ វា​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​វា លែង​ខ្វល់​ និង​មិន​បាច់​ចង​ចាំ​ច្រើន​ទេ​នៅ​កន្លែង​របស់ឯកសារ​គាត់​នីមួយៗ ព្រោះ​ថា​ឲ្យតែ​ចូល​ទៅ​ក្នុង​របា​ស្វែង​រក​ទៅ​ គឺ​យើង​អាច​រក​វាបាន​ភ្លាម។
មិនតែ​ប៉ុណ្ណោះ វែប​សាយ​មួយ​ចំនួន​ដែល​ បាន​បង្ហោះ​នៅ​លើ internet ធ្វើ​ឲ្យ​អ្នក​ប្រើ​មាន​ភាព​ងាយ​ស្រួល​មែន​ទែន គឺ​គេ​អាច​ស្វែង​រក​អ្វី​ក៏​ឃើញ​ដែរ​ឲ្យ​តែ​ចាំ​ឈ្មោះ​វា​តែ​បន្តិច ឬ​ក៏​ឈ្មោះ​ស្រដៀង​ៗ​គ្នា ក៏​បាន​ដែរ នោះ​វា​នឹង​លេច​ចេញ​មក​នូវ​ទំព័រ​ស្រដៀង​ៗ​គ្នា​ទៅ​នឹង​អ្វី​ដែល​អ្នក​កំពុង​តែ​រក។
យក​ វែប​សាយ​របស់ Google មក​និយាយ វា​ជា​ឧទាហរណ៍​មួយ​ដ៏​សាក​សម​បំផុត​។ មនុស្ស​ភាគ​ច្រើន​ដែល​ចូល​ចិត្ត​ប្រើ​ប្រាស់ Google គឺ​មក​ពី​វែប​សាយ​នេះ​វា​ងាយ​ស្រួល​ប្រើ​ ងាយ​ស្រួល​ស្វែង​រក និង​វា​ជា​វែប​សាយ​មួយ​ដ៏​ឆ្លាត គឺ​ឆ្លាត​ជាង​ការ​គិត​របស់​មនុស្ស​ទៅ​ទៀត។ នៅ​លើ​វែប​សាយ​នេះ​អ្នក​អាច​ស្វែង​រក​អ្វី ក៏​បាន​ដែរ ហើយ​វា​រហ័ស​ និង​រក​ទៅ​ឆាប់​ឃើញ​ទៀត​ផង។
នៅ​ពេល​យើង​ប្រើ​ internet និង​ computer ចំ​ណេះ​ដឹង​របស់​យើង​មិន​មែន​អត់​ថយ​នោះ​ទេ តែ​ការ​ចងចាំ​របស់​យើង​ទៅ​វិញ​ទេ​ដែល កាន់​តែ​ខ្សោយ​ទៅ​ៗ​ ព្រោះ​ internet និង​ computer បាន​ធ្វើ​ការ​ជំ​នួស​ខួរ​ក្បាល​របស់​យើង​ ហើយ​ការ​ចង​ចាំ​របស់​យើង​មួយ​ចំនួន​ធំ​បាន​ផ្ទេរ​ឲ្យ internet និង​ computer។
សរុប​មក​ internet និង​ computer មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ​សំ​រាប់​ការ​ចង​ចាំ​របស់​យើង។ ប្រើ​ប្រាស់​វា​ល្មម​ៗ​បាន​ហើយ។

តើ​អ្នក​ណា​ចង់​រស់​នៅ​ជា​រាង​រ​ហូត?

live longerប្រសិន​បើ ការ​ទស្សន៍ទាយ របស់ Aubrey de Grey ពិត​ជា​ត្រឹម​ត្រូវ​មែន នោះ​មនុស្ស​ដែល​មាន​អាយុ​ ១៥០​ឆ្នាំ​បាន​កើត​​មក​ហើយ ហើយ​មនុស្ស​ដំបូង​ដែល​ អាច​រស់​នៅបាន ១០០០​ឆ្នាំ អាច​មាន​វ័យ​២០​ឆ្នាំ​កេ្មង​ជាង អ្នក​អាយុ​១៥០​ឆ្នាំនោះ​​ទៅ​ទៀត។
Aubrey de Grey គឺ​ជា​គ្រូ​បង្រៀន​ម្នាក់​នៃ​វិទ្យា​ស្ថាន Britain's Royal Institution academy of science បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ យើង​មាន​ឱកាស​ ៥០/៥០ ដែល​យើង​អាច​ព្យាបាល​ជំ​ងឺ​ចាស់ នៅ​ក្នុង​អំទ្បុង​ពេល​ ២៥​ឆ្នាំ​ទៀត​ ឬ​ក៏​ច្រើន​ជា​ង​នេះ គាត់​បាន​ហៅ​វា​ថា "decisive level of medical control" ដែល​គាត់​ពន្យល់​ថា វា​ជា​ការ​គ្រប់​គ្រង​បែប​លក្ខណៈពេទ្យ ដូច​ទៅ​នឹង​ការ​ប្រើ​ថ្នាំ​សំរាប់​កំចាត់​មេ​រោគ​ឆ្លង​ផ្សេង​ៗ​ដែរ។  បើ​ផ្អែក​លើ​សំ​ដី​របស់​គាត់ គឺ​គាត់​ចង់​រក​ថ្នាំ ឬ​ក៏​វិធី​ព្យាបាល​ណា​ដែល​អាច​មាន​សមត្តភាព សម្លាប់​មេ​រោគ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចាស់ និង​សម្លាប់​មេរោគ​ដែល​បង្ក​ទ្បើង​នៅ​ពេល​ដែល​មនុស្ស​កាន់​តែ​ចាស់​ទៅ​ៗ។
គំ​និត​របស់​គាត់​ត្រូវ​បាន​គេ​រិះ​គន់​ថា​ មិនល្អ​ហើយ​មិន​គួរ​យក​មក​ពិភាក្សា​ទ្បើយ ព្រោះវា​ធ្វើ​ឲ្យ​ពិភព​លោក​សំបូរ​ទៅ​ដោយ​មនុស្ស​ចាស់​ៗ​ច្រើន ហើយ​មាន​កំ​លាំង​ខ្សោយ វា​ធ្វើ​ឲ្យ​សង្គម​ទាំង​មូល​ជួប​នឹង​វិបតិ្ត​មនុស្ស​ចាស់​ច្រើន។
ប៉ុន្តែ​បើ​ស្តាប់​ការ​បក​ស្រាយ​របស់​លោក​វិញ យើង​ឃើញ​ថា គាត់​មិន​បាន​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​ចាស់​ក្រ​ស្លាប់​នោះ​ទេ អ្វី​ដែល​គាត់​ចង់​បាន​នោះ​គឺ ចង់​ឲ្យ​មនុស្ស​ ក្រ​ចាស់ ហើយ​រក​ថ្នាំ​ដែល​អាច​សំលាប់​មេរោគ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ឆាប់​ចាស់។ និយាយ​ឲ្យ​ខ្លី​ទៅ​គាត់​ចង់​ឲ្យ​មនុស្ស​យើង​មាន​អាយុ​វែង​ជាង​មុន និង​មាន​សុខ​ភាព​មាំ​ជាង​មុន។
នេះ​គឺ​ជា​គំនិត​ថ្មី​ ហើយ​ល្អ​ទៀត ព្រោះ​មនុស្ស​លែង​បារម្ភ​ខ្លាច​ឆាប់​ស្លាប់​ទៀត​ហើយ។ បើ​មាន​អ្នក​ប្រាជ្ញ​វិញ​នោះ ឬ​ក៏​មនុស្ស​មាន​ប្រយោជន៍​ដល់​សង្គម អ្នក​ទាំង​នោះ​​ប្រហែល​ជា​អាច​ជួយ​ដល់​សង្គម​មនុស្ស​បាន​កាន់​តែ​ច្រើន ប្រសិន​បើ​គាត់​រស់​នៅ​បាន​យូរ​ដូច​នេះ។

រស់​នៅ​តំបន់​អេ​ក្វា​ទ័រ​មាន​ផល​ប្រ​យោជ​ន៍​អ្វី​ខ្លះ?

equatorតំបន់​អេ​ក្វា​ទ័រ​គឺ​ជា​តំបន់​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ ព្រោះ​ថា​តំបន់​នេះ​ទទួល​បាន​ពន្លឺ​ច្រើន​ជាង តំបន់​ដែល​នៅ​ជិត​តំបន់​ប៉ូល។ ប្រ​ទេស​កម្ពុ​ជា​ក៏​ស្ថិត​នៅ​ជិត​តំបន់​អេក្វា​ទ័រ​នេះ​ដែរ។ ដោយ​សារ​អា​កាស​ធាតុ​អំ​ណោយ​ផល​បែប​នេះ​បាន​ជា​យើង​រស់​នៅ​បាន​ដោយ​សុខ​សាន្ត​ មិន​សូវ​ខ្វល់​ពី​គ្រោះ​ធម្ម​ជាតិ​ប៉ុន្មាន​ទេ ចំណែក​ឯ​អាកាស​ធាតុ​ក៏​មិន​សូវ​ក្តៅ​ខ្លាំង ឬ​ក៏​ត្រ​ជាក់​ខ្លាំង​នោះ​ដែរ។
ចំ​ពោះ​ប្រ​ទេស​មួយ​ចំ​នួននៅ​អឺរ៉ុប មាន​មនុស្ស​ជា​ច្រើន​នាក់​ បាន​ស្លាប់​ដោយ​សារ​ រលក​នៃ​កំ​ដៅ (Heat Wave) ពី​ព្រោះ​ប្រ​ទេស​នេះ​ភាគ​ច្រើន​មាន​អាកាស​ធាតុ​ត្រ​ជាក់ ហើយ​នៅ​ពេល​មាន​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ខ្លាំង ដូច​ជា​រលក​កំ​ដៅ​នេះ​ជា​ដើម មនុស្ស​ដែល​មាន​ប្រ​ព័ន្ធ​ការ​ពាររាង​កាយ​ខ្សោយ​ ហើយ​ភាគ​ច្រើន​មនុស្ស​ចាស់​  អាច​ឆាប់​ទទួល​រង​គ្រោះ​ថ្នាក់ អាច​ឈាន​ទៅ​ដល់​ការ​បាត់​បង់​ជីវិត។
​ចំ​ពោះ​ប្រ​ទេស​នៅ​តំបន់​អេក្វាទ័រ​វិញ​ គ្រោះ​ថ្នាក់​ដែល​បណ្តាល​មក​ពី រលក​កំ​ដៅ​នេះ​មិន​ដែល​កើត​មាន​ទ្បើយ ហើយ​បើ​សិន​ជា​មាន​ ក៏​មនុស្ស​នៅ​តំបន់​នេះ​មិន​ខ្លាច​ដែរ ព្រោះ​គេ​ធ្លាប់​ឆ្លង​កាត់​កំ​ដៅ​បែប​នេះ​រូច​មក​ហើយ​ដែរ ហើយ​អាកាស​ធាតុ​ក៏​ក្តៅ​ស្រាប់។
សព្វ​ថ្ងៃ​អ្នក​វិ​ទ្យា​សាស្រ្ត​កំ​ពុងតែ សិក្សា​ពី​ព្រះ​អា​ទិត្យ ហើយ​មាន​លឺ​ព័ត៌​មាន​ថា ព្រះ​អាទិត្យ​ របស់​យើង​មិន​ដូច​មុន​ទ្បើយ ព្រោះ​វា​មានបំរែ​បំរួល​ខ្លាំ​ង​ជាង​មុន ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ផែន​ដី​នឹង​អាច​ជួប​វិ​បត្តិ​ដ៏​ធ្ងន់​ធ្ងរ​ដែល​បង្ក​ទ្បើង​ដោយ ព្យុះ​ព្រះ​អាទិត្យ ឬ​បន្ទុះ​ផ្សេង​ៗ​របស់​ព្រះ​អា​ទិត្យ។ បើ​ពិត​ជា​​វា​អាច​កើត​ទ្បើង​មែន នោះ​ប្រ​ជា​ជន​នៅ​តំបន់​អឺ​រ៉ុប​អាច ប៉ះ​ពាល់​ជាង​ប្រ​ជា​ជន​នៅ​តំបន់​អេ​ក្វាទ័រ ដោយ​សារ​តែ​ពួក​អឺរ៉ុប​មិន​ធ្លាប់​នៅ​​អាកាស​ធាតុ​ក្តៅ។   

រស់នៅជិតព្រលានយន្តហោះប៉ះពាល់អ្វីខ្លះ?

យន្ត​ហោះ​ចេញ​ពី​ព្រលាន​
ការ​រស់​នៅ​ជិត​ព្រលាន​យន្ត​ហោះ​ មិន​ត្រឹម​តែ​អាចរំខាន​ដោយ​សារ​សម្លេង​យន្ត​ហោះ​ទាំង​ថ្ងៃ​ទាំង​យប់​ ដែល​ធ្វើ​ឲ្យ​លោក​អ្នក​គេង​មិន​បាន​ច្រើន​នា​ពេល​យប់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​បណ្ដាល​ឲ្យ​លោក​អ្នក​ជួប​​ប្រទះ​នូ​វអាកាស​ធាតុ​ដ៏​អាក្រក់​ផងដែរ នេះ​បើ​តាម​អ្នកវិទ្យាសាស្រ្ដ​មួយ​​ក្រុម​មក​ពី​សហរដ្ឋ​អាមេរិក​។
​ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្រ្ដ​នេះ បាន​រក​ឃើញ​ថា ការ​ឡើង​ចុះ​នៃ​យន្ត​ហោះ​ នឹង​អាច​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ញឹក​ញាប់​នៅ​តំបន់​ដែល​នៅ​ជុំ​វិញ​នោះ ឬ​អាច​ធ្លាក់​ព្រិល (ចំពោះ​ប្រទេស​ត្រជាក់​)​ ទៀង​ផង​។
ការ​ប៉ះ​ពាល់​នៃ​យន្ត​ហោះ​នៅ​លើ​ពពក គឺ​ស្រដៀង​គ្នា​នឹង​ដំណើរ​ការ​នៃការ​ភ្លៀង​ផង​ដែរ ដោយ​យន្ត​ហោះ​បាន​បង្កើត​ឲ្យ​មាន​ដំណក់​ទឹក​នៅ​លើ​អាកាស​ ដែល​បង្កើត​ឲ្យ​មាន​ភ្លៀង​ធ្លាក់​។ នេះ​បណ្ដាល​មក​ពី
​ពេល​ដែលយន្ត​ហោះ​ដែល​ហោះ​កាត់​ពពក​ ខ្យល់​ដែល​នៅ​ខាង​ក្រោយ​ស្លាបយន្តហោះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ត្រជាក់​ដល់ពពក​។
កន្លែង​ដែល​ប៉ះពាល់​ជាង​គេ​ គឺ​កន្លែង​ដែល​នៅ​ជុំវិញ​ព្រលាន​យន្តហោះ​ដែល​មមារញឹក​ជាង​គេ​នៅ​លើ​ពិភពលោក​ ដូច​ជា​នៅ​ Heathrow ដែល​មាន​យន្ត​ហោះ​ច្រើនជាង ១២០០គ្រឿង ឡើង​ចុះ​ជា​រៀង​រាល់​ថ្ងៃ​។
ការ​ស្រាវ​ជ្រា​វនេះ ក៏​បាន​រក​ឃើញ​ដែរ​ថា ស្រទាប់​ពពក​ដែល​ត្រជាក់​បំផុត​ មាន​រយៈចម្ងាយ​ដល់​៦៣​ម៉ាយ​ល៍ពី​ព្រលាន​យន្ត​ហោះ​ចម្បង​របស់​ពិភព​លោក។ ដុំ​ពពក​ទាំង​នោះ​ គឺ​ស្ទើរ​តែ​ស្រដៀង​ទៅ​នឹង​ពពក​នៅ​តំបន់​ប៉ូល​ខាង​ជើង និង​ខាង​ត្បូង​ (ត្រជាក់​ខ្លាំង)។​
ក្រុមអ្នក​ស្រា​វជ្រាវ​បាន​មើល​ទៅ​លើ​រូប​ភាព​ដែល​ថត​បាន​ដោយ​ផ្កាយ​រណប​ចំនួន​២០ នៃ​ពពក​កាល​ពី​ឆ្នាំ​២០០៧​នៅ​តិច​សាស់​។ ប្រហោង​នៃ​ពពក (ចន្លោះ​ពពក​ដែល​យន្ត​ហោះបើក​កាត់​) គឺ អាច​ស្ថិត​នៅបាន​បួន​ម៉ោង ហើយ​មាន​ចម្ងាយ​ដល់​ទៅ​៦០ម៉ាយ​ល៍ ។
ការ​រក​ឃើញ​នេះ អាច​ឲ្យ​គេ​ដឹង​ថា យន្ត​ហោះ​ បាន​ប៉ះ​ពាល់​ទៅ​ដល់​អាកាស​ធាតុ​នៃ​ផែន​ដី​យើង​ផង​ដែរ​។
ទោះ​យ៉ាង​ណា​ក៏​ដោយ​ ការ​ស្រាវ​ជ្រាវ​នេះ បាន​រក​ឃើញ​ពី​ផល​ប៉ះពាល់​ទាក់​ទង​នឹង​អាកាស​ធាតុ​ចំពោះ​អ្នក​នៅ​ក្បែរ​ព្រលាន​យន្តហោះ​ តែ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​គ្រោះ​ថ្នាក់​នៃ​សុខ​ភា​ព​ផ្សេង​ទៀ​ត​នោះ​ទេ​។

ហេតុ​អ្វី​ក៏​មិននាំ​គ្នា​ផឹកទឹក​ឲ្យបាន​ច្រើន?

waterតើ​ទឹក​មានអ្វី​មិនល្អ ហើយ​មាន​ដែល​គេ​មាន​ជំងឺដោយ​សារ​ផឹក​ទឹក​ឬអត់?
លក្ខណៈនៃ​ទឹកមាន​ដូច​ជា៖
ទឹក​ផឹក​ទៅ​មិន​មាន​ជំងឺ(កុំនិយាយ​ពី​ទឹក​មិន​ស្អាត)
ទឹក​ផឹក​ទៅ​មិន​ធ្វើ​ឲ្យ​យើង​ធាត់
ទឹក​គ្មាន​ជាតិគីមី គ្មាន​ក្លិន និង​គ្មានពណ៌ ហើយ​ងាយ​ស្រួល​ផឹក
ទឹក​ផឹកទៅ​មិនធ្វើ​ឲ្យ​មាន​ក្លិន​មាត់
​ទឹក​ផឹក​ទៅ​ធ្វើ​ឲ្យ​បត់​ជើង(តូច​ និង​ធំ)បាន​ស្រួល
ទឹក​ជួយ​ធ្វើ​ឲ្យ​ស្បែក​យើង​ភ្លឺ​ ហើយ​មិន​បែក​ស្រ​កា
ទឹក​ផឹក​ទៅ​ធ្វើ​ឲ្យ​សំលេង​យើង​និយាយ​ទៅ​ច្បាស់​ជា​មុន​ មិន​ស្ងួត​​ក
ទឹក​ផឹក​ទៅ​ធ្វើ​ឲ្យ​ក្រពះ​យើង​ងាយ​កិន​អាហារ
ទឹក​មាន​តំលៃ​ថោក ហើយ​ងាយ​ស្រួល​ទុក​ដាក់
ទឹក​មាន​ច្រើន​ណាស់​លើ​លោក​យើង​នេះ ជា​ពិសេប្រទេសស​កម្ពុជា រឹត​តែ​សម្បូរ​ទឹក​ទៅ​ទៀត ព្រោះ​មាន​ទន្លេរ និង​បឹង​ច្រើន។
នៅ​ពេល​មាន​ជំងឺ​ទឹក​ជួយ​យើង​បាន​ច្រើន​ណាស់​ដូចជា៖
ជួយ​កាត់បន្ថយ កំដៅ​ក្នុង​ខ្លួន
រក្សា​សីតុណ្ហភាព​នៅ​ក្នុង​ខ្លួន​ឲ្យបាន​ថេរ
ហូបទឹក​នៅពេល​ឈឺ​អាច​ជួយ​គ្រូពេទ្យ​ពិ​និត្យ​ទៅ​ឆាប់​ដឹង​ពី​អាការៈជំងឺ
ទឹក​អាច​កាត់​បន្ថយ​ជំងឺ​ស្បែក​បាន ៥០ភាគរយ

ចំនុច​មួយ​ចំ​នួន​អ្នក​គួរ​យល់​ដឹង​ពី​ការ​អាន

ការ​អាន​សៀវ​ភៅ
ការ​អាន​មាន​ច្រើន​សណ្ឋានដូច​ជា ការ​អាន​សៀវ​ភៅ​ទូ​ទៅ កាសែត ទស្សនា​វដ្តី  និង​​រូប​ភាព​ ឬ​រូប​គំ​នូរ​ជា​ដើម។ រូប​ភាព​ ឬ​រូប​គំ​នូរ​ អត់​មាន​អក្សរ​មែន​ តែ​យើង​ក៏​ចាត់​ទុក​វា​ជា​កា​អាន​មួយ​ដែរ​ព្រោះ​យើង​ប្រើ​ប្រាស់​ ការ​គិត និង​ខួរ​ក្បាល​របស់​យើង​ដើម្បី​ បក​ប្រែ​អត្ថន័យ​នៃ​រូប​ភាព​នោះ​។ ចំពោះ​អ្នក​រៀន​ IT​(Information Technology) គេ​អាន​អក្សរ​ដែរ តែ​មិន​មែន​ដូច​អក្សរ​ដែល​យើង​អាច​ធម្មតា​នោះ​ទេ គឺ​គេ​មាន​ភាសា​ផ្ទាល់​ខ្លួន​របស់​គេ។ ទាល់​តែ​អ្នក រៀន IT ទើប​ចេះ​អាន​វា។ ហើយ​បើ​និយាយ​ពី​អ្នក​សិក្សា​ពី​​បុរាណ​វិទ្យា​វិញ​គេ​អាន សញ្ញា​ មាន​ដូច​ជា​រូប​សត្វ​ ឬ​ក៏​រូប​ឧ​បករណ៍ ផ្សេងៗ​ជាដើម។
មិន​ថា​អ្នក​អាន​តាម​បែប​ណា​មួយ​នោះ​ទេ គោល​ដៅ​ដែល​សំ​ខាន់​ គឺ​អាន​ដើម្បី​យល់​ពី​អ្វី​ដែល​បាន​គូរ ឬ​​សរសេរ។
តើ​យើង​គួរ​យល់​ដឹង​ពី​អ្វី​ខ្លះ​ទៅ?
ចំនុច​ដែល​សំខាន់​ជាង​គេ​ គឺ​អត្ថន័យ ឬ​ព័ត៌មាន​ដែល​អ្នក​និពន្ធ​ចង់​ប្រាប់​យើង។ ប៉ុន្តែ​នៅ​ពេល​ខ្លះ អ្វី​ដែល​អ្នកគិត​ មិន​ដូច​អ្វី​ដែល​អ្នក​និពន្ធ​ចង់​ប្រាប់​អ្នក​នោះ​ទេ ព្រោះ​អ្នក​អាន​ និង​អ្នក​និពន្ធ​មាន​ការ​គិត​មិន​ដូច​គ្នា​ទេ ហើយ​ខួរ​ក្បាល​ក៏​មិន​នៅ​ជាប់​គ្នា​ដែរ។
ដូច​នេះ​ចំ​ណុច​ដែល​សំ​ខាន់​មួយ​ទៀត​គឺ​យើង​ត្រូវ​ស្គាល់ និង​សិក្សា​ពី​អ្នក​ដែល​បាន​សរសេរ ឬគូរ​​​រូប​ដែល​យើង​បាន​អាន​នោះ។ ធ្វើ​បែប​នេះ​វា​សំខាន់​ណាស់​ រវាង​អ្នក​អាន​និង​អ្នក​និពន្ធ។ ទី១ អ្នក​អាន​គួរ​ឲ្យ​តំលៃ​អ្នក​និពន្ធ និង​ទី​២​អ្នក​អាន​អាច​យល់​កាន់​តែ​ច្បាស់ ពី​អត្ថន័យ​ដែល​បាន​សរសេរ និង​យល់​​ពី​មូល​ហេតុ​ដែល​អ្នក​និពន្ធខំ​សរសេរ​វា​ទ្បើង។
តើ​ធ្វើ​ម៉េច​អាន​ឲ្យ​បាន​លឿន​?
សួរ​ខ្លួន​​​អ្នក​ថា​ តើ​អ្នក​ធ្លាប់​មើល​រូប​ភាព​ទេ ធ្លាប់​មើល​វីដេអូ​ទេ ធ្លាប់​មើល​គេ​វៃ​ប្រ​ដាល់​ទេ ធ្លាប់​មើល​គេ​ប្រ​កួត​បាល់​ទាត់​ទេ។ ទាំង​អស់​នេះ គេ​ហៅ​ថា​មើល ព្រោះ​ថា​យើង​ប្រើ​ប្រាស់​ការ​គិត​របស់​យើង​តិច​ណាស់​នៅ​ពេល​ដែល​យើង​មើល​ វា​មិន​ដូច​ការ​អាន​នោះ​ទេ។ ដូច្នេះ​ ប្រ​សិន​បើ​ចង់​អាន​លឿន​ត្រូវ​កុំ​អាន​អី គឺ​ត្រូវ​មើល​វា​ម្តង។ ប៉ុន្តែ​មើល សៀ​វ​ភៅ​ វា​រាង​យ៉ាប់​ជាង​មើល​គេ​លេង​បាល់​បន្តិច។ យ៉ាប់​ត្រង់​ថា សៀវ​ភៅ​វា​មាន​អក្សរ​ល្អិត​ៗ យើង​មើល​បាន​ តែ​ពេល​ខ្លះ មើ​ល​ទៅ​ចេះ​តែ​រំ​លង​អក្សរ បាត់​ព័ត៌​មាន​មួយ​ចំនួន។ វា​ត្រឹម​ត្រូវ​ហើយ​ យើង​​កុំ​ភ្លេច​ថា មើ​ល​បាល់​ទាត់​ក៏​អ្នក​មិន​ប្រាកដ​ថា​មើល​បាន​​ទាំង​អស់​ដែរ។ ពេល​ខ្លះ​អ្នក​រវល់​មើល​​កី​ទ្បា​ករ​កំពុង​បណ្តើរ​បាល់ ស្រាប់​តែ​ភ្លេច​មើល​អា​ជ្ញារ​កណ្តាល​ដើរ​បុក​បង្គោល​ទី ឬ​ក៏​មិន​បាន​មើល​អ្នក​ចាំ​ទី​ម្ខាង​ទៀត​កំពុង ឈរ​ជុះ​នោម​ក៏​មាន។ និយាយ​ឲ្យ​ខ្លី​ទៅ មើល​វា​លឿន​ជាង​អាន​តែ​ ព័ត៌មាន​មួយ​ចំនួន​នឹង​ត្រូវ​បាត់​បង់។
ចុះ​មើល​សៀវ​ភៅ​នឹង​គេ​មើល​យ៉ាង​ម៉េច​ទៅ​?
ក្បួន​នៃ​ការ​មើល​សៀវ​ភៅ​គឺ៖
ទី១​ ហាមហា​មាត់ គឺ​បិត​មាត់​អ្នក​ឲ្យ​ជិត។ បើ​ពិបាក​បិត​អ្នកអាច​យក​ក្រ​ណាត់​ មក​រុំ​មាត់​។
ទី២​ ហាម​ដាច់​ខាត អាន​នៅ​ក្នុង​ចិត្ត។ អាន​នៅ​ក្នុង​ចិត្ត​គឺ​ដូច​អាន​ប្រើ​មាត់​អី​ចឹងវា​ធ្វើ​ឲ្យ​យើង​យឺត។
ទី៣ ប្រើ​តែ​ភ្នែក និង​ខួរ​ក្បាល​របស់​អ្នក​បាន​ហើយ។
ទី​៤ ហាម​មើល​រក​កំហុស​របស់​អ្នក​សរសេរ ទោះ​ជា​ឃើញ​គេ​សរសេរ​ខុស​អក្ខរា​វិ​រុទ្ធ​ក៏​ដោយ​ក៏​មិន​ត្រូវ​មាន​ចិត្ត​ចង់​កែរ​ដែរ​។
ទី៥ អាន​តែ​នាម​បាន​ហើយ​ ចំពោះ​កិរិយាសព្ទ គុណនាម ឬ​គុណ​កិរិយា​មិន​សំខាន់​ទេ​។ ព្រោះ​នៅ​ពេល​អ្នក​ចង់​អាន​លឿន​អ្នក​ត្រូវ​ការ​តែ​ព័ត៌​មាន​មួយ​មុខ​ប៉ុណ្ណោះ ចំណែក​ឯរស់​ជាតិ ទឹក​ដម​នៃ​អត្ថបទ​អ្នក​មិន​ត្រូវ​ការ​ទ្បើយ។

ចំណាំ៖
សៀវភៅ មនោសញ្ចេតនា និង​រឿង​សេហ្នា​ចេញ ហាម​មើលជា​ដាច់​ខាត ព្រោះ​គេ​សរសេរ​វា​ទ្បើង​សំរាប់​អាន​តែ​ប៉ុណ្ណោះ។ បើ​យើង​យក​វា​មក​មើល​វា​ខុស​នឹង​ច្បាប់​អន្តរជាតិ។  បើ​ចង់​មើល​ អាច​មើល​ជា​វីដេអូ​បាន។

អ្វីទៅគ្រិស្តម៉ាស ឬបុណ្យណូអែល?

រូបភាពពី http://km.wikipedia.org
បុណ្យ​ណូ​អែល (នៅ​ភាសា​អង់​គ្លេសបុណ្យ​​គ្រិស្ត​ម៉ាស​)​​ ជា​បុណ្យ​ទិវា​ប្រសូតិ​​របស់​ព្រៈ​យេ​ស៊ូ​គ្រិស​។ ​គ្រឹស្ត​សាស​និក​ ជន​នៅ​ទូ​ទាំង​ពិភព​លោក​តែង​តែ​​ប្រារព្ធ​ពិធី​បុណ្យ​នេះ ​ជា​រៀង​រាល់​ឆ្នាំ​ នៅ​ថ្ងៃ​ទី ​២៥​ ខែ​ធ្នូ​ ដែល​ជា​ខួប​កំណើត​របស់​ព្រះ​យ៉េ​ស៊ូ​គ្រឹស្ត​។​ នៅ​ទី​ក្រុង​ប៊ែត​ឡេ​ហ៊ែ​ម​ (ប៉ា​ឡេ​ស្ទីន​) ​ដែល​ជា​ទី​កន្លែង​បង្កើត​គម្ពី​គ្រឹស្ត​សាសនា​នៃ​កំនើត​ព្រះ​យ៉េស៊ូ​​គ្រឹស្ត​។​
នៅ​ស្រុក​បារាំង​​គេ​ហៅ​ថា ​ណូ​អែល​ ដា​ណឺ​ម៉ាក​ ថា​ជូល​ អ៊ី​តា​លី​ថា​ ណា​​តា​លេ ​អេស្ប៉ាញ​ ថា​ ណា​វី​ដាដ​ រុស្ស៊ី​ថា ​Roschdevtvo Kristovo ។ល។​ ដែល​មាន​ន័យ​​ប្រហាក់​ប្រហែល​គ្នា​ថា ​ថៃ្ង​កំណើត​ យេ​ស៊ូ​គ្រិស្ត​។ ​តាម​លំដាប់​ថ្នាក់​សំខាន់​នៃពិធី​សូត្រ​មន្ត​របស់​សា​សនា​គ្រិស្ត ​គ្រិស្ត​ម៉ាស​ មាន​សារៈ​សំខាន់​ ទី ​៤ ​បន្ទាប់​ពីបុណ្យ ​អ៊ីស្ទ័រ​ ឬ ​ប៉ាក​ ដែល​ជា​បុណ្យ​រំកថៃ្ង​ព្រះ​យេ​ស៊ូ​គ្រិស្ត ​រស់​ឡើ​ង​វិញ​បុណ្យ​ផិន​ធិ​ខស្ត ​ប៉ង់​តឺ​កូត​ ឬ​ ថៃ្ង​នក្ខត្ត​ឫក្ស​គម្រប់ ​៥០​ថៃ្ង​ ដែល​ជា​ថៃ្ង​ព្រះ​មេត្រី​ចិត្ត ​យាង​ចុះ​មក​ប្រទាន​​ឥទ្ធិ​ឫទ្ធិ ​ដល់​សាវ័ក​ព្រះ​យ៉េស៊ូគ្រឹស្ត ​ឲ្យ​អាច​និយាយ​បាន​​ច្រើន​ភាសា​ ដើម្បី​សម្រួល​ដល់​ការ​ផ្សព្វ​ផ្សាយ​សាសនា​​នៅ​ក្នុង​លោក​នេះ ​និង​បុណ្យ​មួយ​ទៀត​ គឺ​អេ​ពី​ហ្វា​នី ​La fete des Rois ជា​ថៃ្ង​សម្ភោធ​ព្រះ​យេស៊ូ​ ត្រូវ​នឹង​ថៃ្ង​ទី ​៦ ​ខែ​​មករា ​។
នេះ​បើ​តាម​កំណត់​នា​នា ​ខាង​សាសនា​គ្រិស្ត​ ដែល្​សូម​អនុ​ញ្ញាត​ លើក​យក​មក​ជម្រាប​ដោយ​ពិត​ទៅ​ថៃ្ង​កំណើត​ ឬ ​ទិវា​ប្រសូតិ ​ព្រះ​យេ​ស៊ូ ​ពុំ​មាន​នរ​ណា​ដឹង​ពិត​ប្រាកដ​ថា​ជា​ថៃ្ង​ណា​មែន​ទែន​នោះ​ឡើយ​៕
ប្រភពពី http://km.wikipedia.org

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.