| ដំណាំក្រូចពោធិសាត់ I-សារៈប្រយោជន៍ៈ ក្រូចពោធិសាត់ជាដំណាំយកផ្លែមួយប្រភេទ ដែលប្រជាជន កម្ពុជានិយមចូលចិត្តបរិភោគផ្លែស្រស់។ ក្រូចពោធិសាត់សំបូរទៅ | |||
ដោយវិតាមីនសេ និងក្លុយស៊ីតប្រមាណ ៧-៨%និងប្រូតេអ៊ីនបន្តិចបន្តួចចំនួន៦០ មីលីកា្រម ក្នុងទឹក ១០០ក្រាម។ ចំណែកស្លឹកនិងសំបកដើមគេក៏អាចកែឆ្នៃធ្វើជាវត្ថុធាតុដើមសំរាប់ ឧស្សាហកម្មដូចជាធ្វើទឹកអប់សាប៊ូនិងស្រាជាដើម។ ផលសំខាន់មួយទៀតគឺសំរាប់ធ្វើជា ឳសថដូចជាវិតាមីនសេ។ II-តំបន់ដាំដុះ : ក្រូចជាប្រភេទរុក្ខជាតិម្យ៉ាង ដែលទាមទាអាកាសធាតុទឹកដីដែលសមស្រប គឺៈ ដី ស្រទាប់ទីមួយធូរ ជ្រៅ ច្រោះទឹកល្អជាដីមានជីជាតិគ្រប់គ្រាន់។ នៅប្រទេសកម្ពុជាដំនាំនេះច្រើនដុះនៅដីទួរតាមដងទន្លេនិងតាមខ្ពង់រាប ដូចជាខេត្ត បាត់ដំបងប៉ុណ្ណោះ និង តំបន់ផ្សេងទៀតច្រើនតែជាចំការតូចៗជាលក្ខណៈគ្រួសារប៉ុណ្ណោះ។ III-បច្ចេកទេសដាំដុះនិងការថែទាំៈ ក្រូចពោធិសាត់ជាដើមឈើហូបផ្លែម្យ៉ាងដែលមានអាយុវែងដូច្ចេះការដាំដុះ និងការ ថែទាំគឺទាមទារនូវលក្ខណៈពិសេសមួយចំនួនខុសពីដំណាំចំការធម្មតា។ ការរៀបចំដីនិងការ ជ្រើសរើសពូជជាការងារមួយ ចាំបាច់បំផុតដែលត្រូវអនុវត្តអោយបានល្អសំរាប់ដំណាំនេះ។ ១-ការជ្រើសរើសដី ដីដែលសមស្របទៅនឹងដំណាំនេះ គឺដីដែលមានជីជាតិច្រើនស្រទាប់ទីមួយជ្រៅដី មិនដក់ទឹក ឬ ជាំទឹក គឺដីទួលឬ ដីដែលស្ថិតតាមតំបន់ខ្ពស់រាប និងដីដែលមាន PH ពី៥ ឡើងទៅ។ ២-ការរៀបចំពូជ ជាទូទៅគេអាចដាំក្រូចតាមវិធី ៣យ៉ាងៈ -ការបណ្តុះដោយគ្រាប់ -ការបំបៅមែក -ការផ្សុំាភ្ជុលមែក នៃដើមមួយ និងកូនបណ្តុះដើមមួយទៀតការបន្សុំា ឬសាកកូន។ ក្នុងចំណោមវិធី៣យ៉ាងនេះមានវិធីមួយដែលល្អ ផ្តល់ផលខ្ពស់ជាងគេ គឺការដាំដោយ មែកផ្សុំា ។ ចំពោះប្រទេសកម្ពុជាយើងប្រជារាស្ត្រ និយមដាំដោយមែកបំបៅ។ ២.១-វិធីដើម្បីបណ្តុះគ្រាប់ វិធីនេះគឺជាវិធីងាយស្រួលបំផុតដោយរៀបចំកន្ទោងដែលមានដី លាយជីធម្មជាតិ ហើយដាក់គ្រាប់បណ្តុះតែម្តង។ ជាទូទៅគេមិនសុវអនុវត្តតាមវិធីនេះទេព្រោះវាមិនងាយ អោយផលយ៉ាងហោចណាស់ពី៤-៥ ឬ៦ឆ្នាំ ទើបឲ្យផល។ប៉ុន្តែវាមានអាយុកាវែងរហូត ពី៥០-៦០ឆ្នាំ។ ២.២-វិធីបំបៅមែក : វិធីនេះ ដែលប្រជារាស្រ្តនិយមអនុវត្តរហូតមកដល់សព្វថ្ងៃនេះក្នុងការដាំដុះជាលក្ខណៈ គ្រួសារ ចំការតូចៗ ។ បច្ចេកទេសនៃការរៀបចំពូជនេះ ងាយស្រួលក្នុងការអនុវត្តន៍និង ចំណាយទុនតិច។ ប៉ុន្តែវិធីនេះត្រូវចំណាយពេលវេលាច្រើន ហើយបរិមាណដើមដែល ទទួលបានតិច។ ការដាំកូនបំបៅគឺក្នុងរយៈពេលប្រមាណពី២ទៅ៣ឆ្នាំប៉ុណ្ណោះដើមក្រូច ចាប់ផ្តើមផ្តល់ផ្លែផ្កា ។ ប៉ុន្តែជាទូទៅដើមមានអាយុខ្លីឆាប់ងាប់។ វិធីក្នុងការអនុវត្តន៍ -ត្រូវជ្រើសរើសយកមែកណាដែលមានអាយុចំណាស់ល្មមានទំហំប្រមាណប៉ុនមេដៃ និងជាមែកដែលផ្តល់ផ្លែច្រើន និងគ្មានជម្ងឺបំផ្លាញ។ -នៅលើមែកដែលត្រូវបំបៅប្រវែងប្រមាណជា ១ម៉ែត្រពីចុងមែកត្រូវកាត់សំបកក មែកចោលដែលមាន ទំហំប្រមាណ១.៥ ស.ម ។ -ត្រូវយកដីលាយនឹងជីធម្មជាតិស្ងួតបន្តិចមកបិទជុំវិញកន្លែងដែកបានជៀរសំបក ចេញ បន្ទាប់មកយកស្រកីដូង ឬក្រណាត់ មករុំព័ទ្ធជុំវិញពីក្រៅឲ្យបានជិតល្អ។ -ជាការប្រសើរ ការងារនេះត្រូវអនុវត្តនៅរដូវផ្លៀងដែលអាចឲ្យដីបិទជុំវិញមែកនោះ សើមជាប់ជានិច្ច។ ក្នុងករណីដែលពុំសូវមានភ្លៀងគ្រប់គ្រាន់ត្រូវសំរក់ទឹកលើស្រកីដូងនោះ ដើម្បីឲ្យវានៅសើម។ -ប្រមាណពី ២ ទៅ ៣ ខែ កន្លែងដែលគេបានបិទដីនោះមានឬសដុះចាក់ចេញ។ ពេលដែលយើងឃើញមានរសដុះចាក់ច្រើនល្មមហើយយើងអាចកាត់យកមកផ្សាំនឹងកន្ទោង សិនមុនពេលយកទៅដាំក្នុងចំការ។ រយៈពេលប្រមាណជា១៥ថ្ងៃ បន្ទាប់មកយើងអាចពិនិត្យ មើលពន្លក បើពន្លកនៅស្រស់ធម្មតាទេ "នៅរស់" យើងអាចស្រាយថង់ប្លាស្ទីចេញបាន។ បន្ទាប់ពីពន្លកនេះដុះលូតលាស់បានល្អហើយយើងត្រូវកាត់ចុងនៃកូនដើមបណ្តុះចោលដើម្បី ទុកដោយដើមដង ដែលដុះចេញពីពន្លកបន្សាំនោះដុះលូតលាស់ជាធម្មតា។ -បន្ទាប់ពីដើម្បីដងថ្មីដែលដុះចេញមកនោះមានកំពស់ប្រមាណជា ១ម៉ែត្រពីដី យើង អនុវត្តន៍បែបនេះគឺដើម្ពិអ្ោយកូនក្រូចនោះចាប់ផ្តើមបែកមែកច្រើន។ ២.៣ វិធីសាស្រ្ត ផ្សាំដោយការបិទពន្លក និងការផ្សាំបែកៈក្នុងការផ្សាំនេះគឺយើងជ្រើសយកពូជណាដែលមានប្រព័ន្ធ ឬសរឹងមាំល្អសមស្របទៅនឹង លក្ខណៈដីចំការ និងពូជមួយទៀតដែលមានលក្ខណៈសម្បត្តិដើមដងល្អ ផ្តល់ទិន្នផលខ្ពស់ មកផ្សុំាចូលគ្នា។ វិធីនេះគេនិយមអនុវត្ត ពេលដែលគេត្រូវការកូនច្រើនសម្រាប់ដាំជាចំការ ធំៗ។ បច្ចេកទេសនេះ ទាមទារនុវថវិកា ច្រើនសម្រាប់អនុវត្តការងារ ប៉ុន្តែយើងអាចបណ្តុះ កូនក្រូចបានច្រើន ហើយប្រកបដោយគុណភាពល្អ ព្រមទាំងចំណាយពេលខ្លី។ ដើមក្រូច ដែលដាំតាមវិធីនេះ គឺអាចមានអាយុរហូតដល់១៥ទៅ ២០ ឆ្នាំទើបងាប់ដើម។ ម្យ៉ាងវិញ ទៀត អាយុដែលអាចបេះផ្លែបានគឺប្រមាណពី ៣ទៅ៤ ឆ្នាំប៉ុណ្ណោះ។ ក.ការផ្សុំាដោយបិទពន្លក វិធីក្នុងការអនុវត្តន៍ៈ ត្រូវជ្រើសរើសពូជណាដែលមានប្រព័ន្ធឬសរឹងមាំ ធន់ទ្រាំជម្ងឺ និងសត្វល្អិតក្នុងដីហើយជាប្រភេទក្រូចដែលមានដើមធំ។ ត្រូវយកពូជក្រូចនេះទៅបណ្តុះ នៅក្នុងថង់ផ្លាស្ទីក ដែលមានដាក់ជីលាយជាមួយជីធម្មជាតិដើម្បីទុកធ្វើផ្នែកផ្សុំាខាងក្រោម (Root stock) ។ -ត្រូវជ្រើសរើសពូជ ឬដើមក្រូចណាដែលមានដើមដងល្អ ផ្តល់ផលខ្ពស់ហើយធន់ នឹងជម្ងឺផ្សេងៗបន្ទាប់មកត្រូវជ្រើសរើសយកមែកដែលនៅខ្ចីល្មមដែលមានពន្លកល្អៗសម្រាប់ យកពន្លកមកបិទផ្សាំ។ -កូនក្រូចដែលបណ្តុះសម្រាប់ធ្វើផ្នែកគល់ ពេលដុះមានកម្ពស់ប្រមាណជា១ម៉ែត្រ ទំហំប្រមាណជាប៉ុនម្រាមដៃអាចចាប់ផ្តើមធ្វើការផ្សាំបាន។ -ត្រូវចៀរកូនក្រូចដែលបណ្តុះកម្ពស់ប្រមាណ ០.៥០ម៉ែត្រពីគល់ជារៀងអក្សរតេ ឬជារៀងអក្សរតេផ្កាប់។ វិធីម្យ៉ាងទៀតនោះគឺយើងចៀរដល់សាច់ក្នុងនូវទំហំល្មមប៉ុនពន្លក ដែលត្រូវដាក់បន្សាំ។ -កាត់យកពន្លកពីមែកធ្វើយ៉ាងណាកំអោយបាក់ ឬជៀរជិតពន្លកពេក -ដាក់ពន្លកដែលត្រូវបន្សាំចូលទៅក្នុងកន្លែងដែលបានកាត់នៃ កូនដើមដែលបណ្តុះ។ បន្ទាប់មក ត្រូវរុំស្បោងផ្លាស្ទិកដើម្បីឲ្យពន្លកនិងដីស៊ីសាច់គ្នាល្អ។ មិនត្រូវរុំស្បោងផ្លាស្ទិក អោយជិតទាំងអស់ទេគឺ យើងត្រូវទុកចន្លោះសម្រាប់ពន្លកដុះចេញមកខាងក្រៅ។ -បន្ទាប់ពីពន្លកផ្សុំាបានដុះ ត្រូវកាត់ដើមផ្នែកខាងចុងនៃដើមផ្នែកគល់ចោល។ រយៈពេលប្រមាណជា ១៥ថ្ងៃបន្ទាប់មកយើងអាចពិនិត្យមើលពន្លក បើពន្លកនៅស្រស់ ធម្មតាទេយើងអាចស្រាយស្បោងផ្លាស្ទីកចេញបាន។ បន្ទាប់ពីពន្លកនោះដុះលូតលាស់ បានល្អហើយយើងត្រូវកាត់ចុងពន្លក បន្សាំនោះសម្រាប់ពន្លកដុះចេញមកខាងក្រៅ។ -បន្ទាប់ពិដើមដងថ្មីដែលដុះចេញមកនោះមានកំពស់ប្រមាណជា១ ម៉ែត្រពីដី យើងត្រូវកាត់ចុងដុះចេញពីពន្លកម្តងដោយទុកកំពស់ប្រមាណពី៦០ទៅ៧០ស.មពីដី។ យើងអនុវត្តបែបនេះគឺដើម្បីឲ្យកូនក្រូច នោះចាប់ផ្តើមបែកមែកកច្រើន។ ២-ការផ្សាំដោយភ្ជុលមែកៈ -ដូចគ្នានឹងការផ្សាំដោយពន្លកដែរ គេអាចផ្សាំមែកដែលចេញពីពូជមានទិន្នផលខ្ពស់ មកផ្សាំជាមួយនៃគល់ដើមពូជផ្សេងៗទៀត ៣-ការដាំដុះ : -មុននឹងអនុវត្តន៍ការកាប់រណ្តៅត្រូវភ្ជួរដីចំការអោយបានស្អាត ដើម្បីកំចាត់ស្មៅហើយ ត្រូវធ្វើអោយដីផុសល្អ។ -ត្រូវបោះបង្គោលតូចៗសំរាប់សំគាល់កន្លែងដែលត្រូវកាប់រណ្តៅ តាមវិធីនេះយើង អាចតំរង់រណ្តៅដែលត្រុវកាប់បានត្រង់ល្អ។ -ជាការប្រសើររណ្តៅត្រូវកាប់រាងមូល ដែលមានវិជ្ឈមាត្រ ប្រមាណពី៦០ទៅ ៨០ ស.ម និងជំរៅប្រមាណពី៥០ទៅ៦០ស.ម។ -ចន្លោះពីរណ្តៅមួយទៅរណ្តៅមួយអាចប្រែប្រួលបានដោយយោងទៅតាមលក្ខណៈ ពូជ បច្ចេកទេសនៃការថែទាំនិងប្រភេទដី។ល។ ជាទូទៅចន្លោះឃ្លាតពីរណ្តៅមួយទៅ រណ្តៅមួយគឺ ម៉ែត្រ តែបើការ ប្រមុលផលត្រូវធ្វើឡើងដោយប្រើត្រាក់ទ័រចន្លោះខ្លាតពី ៨ទៅ១០ម៉ែត្រ។ កូនក្រូចដែលដាំត្រូវបែរចុងមែកៅខាងត្បូងហើយផ្អែកទៅនឹងបង្គោល រួចចងឲ្យរឹងមាំ ហើយពុំត្រូវឲ្យស្លឹកក្រូចផ្កាប់ចុះក្រោមឡើង។ -មុនពេលដាំត្រូវដាក់ជីទ្រាប់បាត ដោយប្រើជីធម្មជាតិស្ងួតលាយនឹងជីគីមីនូវបរិមាណ មូយសម ស្រប។ -ពេលដាក់ដាំត្រូវ មានការប្រុងប្រយ័ត្នដោយលើកទ្រថង់ ឬ កន្ទោងកូនក្រូចឲ្យបាន ត្រឹមត្រូវ ជៀសវាងការបោះបោក ឬលើកដើមយូរមុននឹងដាំត្រូវកាត់ឬបកថង់ចេញ។ ក្នុង ការកាត់ថង់ចេញត្រូវមានការប្រុងប្រយ័ត្នកុំឲ្យ បែកខ្ចាយដីដែលអាចបណ្តាលឲ្យប៉ះពាល់ ដល់ប្រព័ន្ធឬស។ -ពេលដាក់ដាំត្រូវលុបដីដោយទុកជំរៅពីមាត់រណ្តៅខាងលើប្រមាណពី១០ទៅ១៥ស.ម ដើម្បីជាការងាយស្រួលក្នុងការបញ្ចូលទឹក និងដាក់ជីបំប៉ន។ ប៉ុន្តែបើការដាំដុះចំពេលភ្លៀង ច្រើនយើងត្រូវលុបដីស្មើរមាត់រណ្តៅ ឬលើមាត់រណ្តៅបន្តិចដើម្បីជៀសវាងដើម្បីកុំអោយ ទឹកដក់ខ្លំាងពេក។ ៤-ការថែទាំៈ ៤.១-ការដាក់ជី:ដំណាំក្រូចពោធិសាត់ក៏ដូចជាដំណាំផ្សេងៗទៀតដែរគឺទាមទារការដាក់ជីជារៀងរាល់ឆ្នាំ ដើម្បីអោយដំនាំមានការលូតលាស់បានល្អនិងផ្តល់ផលខ្ពស់។ ការដាក់ជីគឺអាចប្រែប្រួល ដោយយោងទៅតាមកត្តាជាច្រើនដូចជា ដី អាកាសធាតុ អាយុកាលនៃការលូតលាស់ទំហំដី និងពូជក្រូចដែលដាំ។ បរិមាណជាតិគីមីដែលដាក់នៅពេលដាំ(ជីទ្រាប់បាត់)ជាមធ្យោមគឺជី ១៥-១៥-១៥ ពី៤០០ទៅ៦០០ គ,ក្រ ក្នុងមួយហិចតា។ បន្ទាប់ពីដំនាំលូតលាស់ បានធំ ហើយយើងត្រូវដាក់ជីបំប៉ន ដូចជាជីអ៊ុយរ៉េ ជារៀងរាលឆ្នាំក្នុងបរិមាណ ជាមធ្យោមអាសូត ៦០០ ក្រាម (អ៊ុយរ៉េ = ១.៣ គ.ក្រក្នុងមួយដើម) ដើម្បីជួយដល់ការលូតលាស់និងចេញ ផ្លែ។ ទីកន្លែងដាក់ជីគឺដាក់នៅចុងឬស ពោលគឺស្មើរនឹងចំងាយស្លឹកខាងលើ។ ៤.២-ការតាក់តែងមែកៈការងារនេះមានសារៈសំខាន់ណាស់សំរាប់ដំាណាំក្រូច ពោធិសាត់។ តាមរយៈការងារនេះយើងអាចទទួលបរិមាណផល កើនឡើងច្រើនបើប្រៀប- ធៀបទៅនឹងចំការ ឬដើមណាដែលមិនបានអនុវត្តន៍ការងាររបៀបនេះ។ យើងអាចទទួល បាននូវដើមក្រូចដែលបែកមែកសាខាល្អ ហើយដើមទំមូលមានការងារល្អ។ ការងារយើង ចាប់ផ្តើមអនុវត្តន៍ចាប់តាំងពីដើមនៅតូចក្នុងថ្នាលបណ្តុះ។ -នៅពេលដើមនៅតូច (បន្ទាប់ពិផ្សុំារយច) កំពស់ប្រមាណជា១ម៉ែត្រ គឺយើងត្រូវកាត់ចុង ចោល ទុកត្រឹមកំពស់ប្រហែលពី ៦០ ទៅ៨០ ស.ម ពីដី។ យើងធ្វើដូច្នេះគឺដើម្បីឲ្យដើម ចាប់ផ្តើមបេកមែកថ្មីពី៣ ទៅ ៥ថែមទៀត។ -ចំពោះដើមធំយើងអាចកាត់ចុងមែកចោលពី២ទៅ៣ឆ្នាំម្តង។ យើងអនុវត្តបែបនេះគឺដើម្បី ឲ្យដើមបន្តបែកមែកទៀត។ -យើងត្រូវកាត់មែកបំពង់ដែលលាស់ថ្មីនៅផ្នែកខាងក្នុងនៃដើមចោល។ ព្រោះស្លឹកនិងមែក ទាំងឡាយនោះមិនទទួលពន្លឺបានគ្រប់គ្រាន់ហើយវាមិនអាចបង្កើតផ្លាផ្លែបានដែរ។ -ការងារមយយទៀត គឺយើងត្រូវកាត់មែកដែលងាប់ៗចោលព្រោះមែកទាំងនោះអាច បណ្តាលឲ្យឆ្លងជម្ងឺផ្សេងៗ ឬជាជំរករបស់សត្វល្អិតចង្រៃមយយចំនូន។ ៤.៣-ការសំអាតស្មៅ ការងារនេះយើងត្រូវអនុវត្តចាប់តាំងពីពេលដែល ដើមក្រូចពោធិសាត់នៅតូចៗរហូតដល់ ដើមធំ។ ពេលដើមនៅតុចយើងត្រូវជំរះស្មៅប្រហែលជា ១ម៉ែត្រជុំវិញគល់និងដីដែលនៅ ចន្លោះជួរ។ យើងអាចភ្ជួរលប់ដោយនង្គ័លគោ ឬដោយត្រាក់ទ័រ។ វិធីម្យ៉ាងទៀតនៅពេល ដើម ធំល្មម(អាយុ ៥ឆ្នាំឡើងទៅ ) គឺគេអាចចិញ្ចឹមសត្វពពែឬចៀមក្នុងចំកាត់ដើម្បីឲ្យ សត្វទាំងនោះដើរស៊ីស្មៅក្នុងចំការ។ IV-ការប្រមូលផលៈចំពោះចំការក្រូចពោធិសាត់ដែលដាំដោយកូនផ្សុំាយើងអាចចាប់ផ្តើមប្រមូលផលនៅពេល ដែលដើមអាយុបានប្រមាណពី៣ ទៅ៤ឆ្នំាបន្ទាប់ពីពេលដាំ។ គេអាចកត់សំគាល់ផ្លែក្រូច ពោធិសាត់ទុំ នៅពេលសំបកផ្លែប្រែពណ៌បៃតងមកបៃតងភ្លឺរលោង ឬ លឿងទុំ ឬលឿង និងការកើនឡើងនូវជាតិផ្អែមព្រមពេលជាតិជូរមានការថយចុះ។ ក្នុងករណីយើងចង់រក្សា ទុកផ្លែក្រូចពោធិសាត់ជាមធ្យមគឺប្រហែលពី ២០ទៅ ៣០ តោនក្នុងមួយហិចតា ឬមាន ផ្លែពី៣៦០-៤០០ក្នុងមួយដើម។
| |||
News World
គេហទំព័រស្ថានីយ៍វិទ្យុនិង សារពត៌មាន
- សារពត៌មានព្រៃនគរ
- វិទ្យុអេប៊ីស៊ី អូស្រ្តាលី
- វិទ្យុអាស៊ីសេរី
- វិទ្យុសំលេងសហរដ្ឋអាមេរិក
- វិទ្យុសំលេងប្រជាធិបតេយ្យ
- វិទ្យុសំលេងកម្ពុជាក្រោម
- វិទ្យុសំបុកឃ្មុំសំលេងប្រជាពលរដ្ឋ
- វិទ្យុបារាំំងជាខេមរភាសា
- វិទ្យុខ្មែរពិភពលោក
- ភ្នំពេញប៉ុស្តិ៍
- ភ្នំពេញដេលីញូវ
- ពត៌មានទាន់ហេតុការណ៍
- ពត៌មានដើមអំពិល
- តាមដានពត៌មានរាល់ថ្ងៃ
- កោះសន្តិភាព
- កាសែតខ្មែរ
- ការកាត់ទោសខ្មែរក្រហម
- កម្ពុជាដើម្បីភាពស្អាតស្អំ
គេហទំព័រស្ថាប័នរដ្ឋាភិបាល និង ក្រៅរដ្ឋាភិបាល
- អាយរីជ
- អង្គការក្រៅរដ្ឋាភិបាល
- អគ្គនាយកដ្ឋាននគរបាលជាតិ
- សាលាក្រុងភ្នំពេញ
- សារមន្ទីរជាតិ
- សម្តេចព្រះមហាវិរក្សត្រ នរោត្តម សីហនុ
- សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
- សមាគមអាដហុក
- រាជរដ្ឋាភិបាលកម្ពុជា
- ភាសាសញ្ញាខែ្មរ
- ទំព័រលឿងកម្ពុជា
- ទីស្តីការគណ:រដ្ឋមន្ត្រី
- ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់
- ក្រសួងសេដ្ឋកិច្ច
- ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
- ក្រសួងមហាផ្ទៃ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងទេសចរណ៍
ស្តាប់បទចម្រៀងពេញនិយមពិរោះៗ
Archive
Followers
6:53:00 PM
ដំណាំក្រូចពោធិសាត់
Tuesday, December 20, 2011
6:52:00 PM
ករណីសិក្សាលើស្តុកនៃមាឌឈើឈរ និង កំណើនមាឌឈើមធ្យម ប្រចាំឆ្នាំនៃ ឈើដាំប្រភេទ អាកាស្យា និង ប្រេងខ្យល់
| ករណីសិក្សាលើស្តុកនៃមាឌឈើឈរ និង កំណើនមាឌឈើមធ្យម ប្រចាំឆ្នាំនៃ ឈើដាំប្រភេទ អាកាស្យា និង ប្រេងខ្យល់ មុនឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានផ្ទៃដីព្រៃឈើប្រមាណជាង ១៣ លានហិកតា គឺស្មើនឹង៧៣% នៃផ្ទៃប្រទេស។ ចាប់តាំងពីពេល | ||||||||||||||||||||||||||||||||||||
នោះមក ព្រៃឈើត្រូវបានបោះបង់ចោលដោយពុំមានការរៀបចំឱ្យបានត្រឹមត្រូវឡើយដោយ សារសង្គ្រាមរាំរ៉ៃអូសបន្លាយ ដែលនំាអោយផ្ទៃដីព្រៃឈើត្រូវបានបាត់បង់ជាបន្តបន្ទាប់។ ជា មួយគ្នានេះដែរ ព្រៃឈើមួយចំនួនដែលនៅសេសសល់ពីសង្គ្រាម ត្រូវរងការខូចខាតយ៉ាង ដំណំ។ នៅពាក់កណ្តាលទសវត្សឆ្នាំ ៨០ រាជរដ្ឋាភិបាលបានបង្កើតស្ថានីយ៍ដាំឈើជាច្រើន ពាសពេញផ្ទៃប្រទេស ក្នុងគោលបំណងស្តារធនធានព្រៃឈើ និង បង្កើនគំរបព្រៃឡើងវិញ។ ប្រភេទឈើដែលបានជ្រើសរើសសំរាប់ដាំដុះ ភាគច្រើនមានពីរប្រភេទគឺ អាកាស្យា និង ប្រេងខ្យល់ ដោយសារប្រភេទឈើទាំងពីរមានការលូតលាស់លឿន និងមិនសូវរើសដី សំរាប់ដាំ។ មកទល់បច្ចុប្បន្ននេះ ផ្ទៃដីដាំឈើមានចំនួនប្រមាណ ១៣.០០០ហិកតា ដែលភាគច្រើន ដាំដោយរដ្ឋបាលព្រៃឈើ (FA, 2005) ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនឯកជនមួយចំនួនក៏មានការ ចាប់អារម្មណ៍លើការដាំឈើនេះដែរ ដើម្បីផលិតជាម្សៅក្រដាស ឬ ឈើសំណង់។ ប៉ុន្តែមាន ការសិក្សាតិចតួចបានធ្វើឡើងទាក់ទិននឹងស្តុកនៃមាឌឈើឈរ និង កំណើនលូតលាស់មាឌ ឈើមធ្យមប្រចាំឆ្នាំ (MAI) ហើយពុំមានកាសិក្សាលើមេគុណទំរង់ (FormFactor) នៃប្រភេទ ឈើដាំទាំងពីរនៅក្នុងប្រទេសទេ។ មានរបាយការណ៍ច្រើន បានពឹងផ្អែកលើលទ្ឋផលនៃការ សិក្សាពីបណ្តាប្រទេសដ៏ទៃ ដើម្បីធ្វើការប៉ាន់ស្មានលើស្តុកនៃមាឌឈើឈរក្នុងប្រទេស។ លទ្ឋផល ដែលចេញពីការប៉ាន់ស្មានបែបនេះ ប្រហែលជាមានភាពមិនច្បាស់លាស់ និងមិន អាចយកជាការបាន។ ស្តុកនៃមាឌឈើឈរ និង កំណើនមាឌឈើប្រចាំឆ្នាំនៃប្រភេទឈើ ទាំងពីរនៅកម្ពុជាប្រហែលជា ខុសគ្នាពីបណ្តាប្រទេសផ្សេងទៀតអាស្រ័យលើអាកាសធាតុ និងប្រភេទដី។ គោលបំណងនៃការសិក្សានេះ គឺធ្វើការប៉ាន់ស្មាននូវស្តុកនៃមាឌឈើឈរ និងកំណើន មាឌឈើមធ្យមប្រចាំឆ្នាំនៃប្រភេទឈើទាំងពីរ ដោយជ្រើសរើសចំការដាំឈើនៅខេត្តកំពង់ ឆ្នាំងនិង ខេត្តតាកែវ ធ្វើជាករណីសិក្សា។ ជាដំបូងយើងធ្វើការវាស់វែងអង្កត់ផ្ចិតដើមនីមួយៗ ដើម្បីគណនាមេគុណទំរង់នៃដើមឈើ ទាំងពីរប្រភេទ។ បន្ទាប់មកយើងប្រើប្រាស់លទ្ឋផល នេះ ដើម្បីធ្វើការប៉ាន់ស្មានស្តុកនៃមាឌឈើឈរ និង កំណើនមាឌឈើមធ្យម ប្រចាំឆ្នាំរបស់ ប្រភេទឈើនីមួយៗ។ វិធីសាស្រ្តសិក្សា ទីតាំងតំបន់សិក្សា ចំការឈើដាំចំនួនបីដែលមានអាយុកាលខុសៗគ្នា ត្រូវបានជ្រើសរើសសំរាប់ធ្វើការ សិក្សារួមមាន : ចំការដាំឈើ ស្ថិតនៅភូមិ មានក (អាយុ៥-៦ឆ្នាំ) ស្រុកសាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង នៅភូមិស្រែច្រាក (អាយុ៩-១០ឆ្នាំ) និង ភូមិត្រពាំងអំពាក់ (អាយុ១២ឆ្នាំ) ក្នុងស្រុក ទ្រាំង ខេត្តតាកែវ។ ខេត្តកំពង់ឆ្នាំងស្ថិតនៅចំងាយ ៩១ គ.ម ខាងជើងទីក្រុងភ្នំពេញ មានផ្ទៃក្រឡា ៥.២៩០ គ.ម២ (FA, 1999)។ សំណើមបរិយាកាសនៅក្នុងខេត្តមានកំរិតខ្ពស់ពេញមួយឆ្នាំប្រហែល ៧៦% ជាមធ្យម។ កំពស់ទឹកភ្លៀងមធ្យមប្រចាំឆ្នាំប្រហែល ១.៥០០ម.ម និងសីតុណ្ហភាពជា មធ្យមប្រចាំឆ្នាំប្រមាណ ២៧YC។ ដីនៅតំបន់នោះភាគច្រើនជាប្រភេទដីខ្សាច់មានកំរិត pH : ៥-៥,៥ (Lic and Shima 2005)។ ខេត្តតាកែវ ស្ថិតនៅភាគខាងត្បូងនៃប្រទេស មានផ្ទៃក្រឡា ៣.៧៩០ គ.ម២ (FA, 1999)។ សំណើមបរិយាកាសប្រែប្រួលពី ៥៥-៧៥% និង មានកំពស់ទឹកភ្លៀងមធ្យមប្រចាំ ឆ្នាំទាបប្រហែល ១.២០០ ម.ម។ ជាទូទៅ ប្រភេទដីនៅតំបន់នោះភាគច្រើនជាដីល្បាយខ្សាច់ ពុំសូវមានជីវជាតិ។ ការគណនាមេគុណទំរង់ យើងបានប្រើរូបមន្ត Huber ដើម្បីគណនាមេគុណទំរង់នៃដើមឈើនីមួយៗដោយមិន ចាំបាច់ធ្វើការកាប់រំលំ។ ដើមឈើ សរុប ចំនួន ៣៦ដើម (១៨ ជាដើមអាកាស្យានិង ១៨ទៀត ជាដើមប្រេងខ្យល់) ដែលមានអាយុខុសៗគ្នា ត្រូវបានជ្រើសរើស ចេញពីចំការទាំងបីដោយ ចៃដន្យ សំរាប់ធ្វើការវាស់វែង។ ដំបូង យើងធ្វើការបែងចែកដើមឈើនីមួយៗជាកំណាត់ៗ ប្រវែង ២ម វាស់ពីដីរហូតដល់ផុតកំពស់ពាណិជ្ជកម្ម ដោយប្រើម៉ែត្រឈរវែង និង ជណ្តើរក្នុង ការវាស់វែង។ បន្ទាប់មកយើងធ្វើការវាស់អង្កត់ផ្ចិតនៅពាក់កណ្តាលនៃកំណាត់នីមួយៗ។ នេះ មានន័យថា យើងវាស់អង្កត់ផ្ចិតនៅកំពស់ ១,៣,៥,៧ និង ៩ម ចាប់ពីដីរហូតដល់ផុត កំពស់ពាណិជ្ជកម្ម។ មេគុណទំរង់ (F) នៃដើមឈើនីមួយៗគណនាតាមរូបមន្តដូចខាង ក្រោម : 1 D21m + D25m + D27m + D29m
F = --- x -------------------------
5 D21.3m
ដែល D1.3 ជាអង្កត់ផ្ចិតត្រឹមដើមទ្រូង នៅកំពស់ ១.៣ម ពីដី និង D1m , D3m , D5m ជា អង្កត់ផ្ចិតនៅកំពស់ ១,៣ និង ៥ម ពីដី។ល។តារាង១: ចំនួនឡូតិ៍គំរូនៃចំការឈើអាកាស្យា និង ប្រេងខ្យល់ដែលបានជ្រើសរើស សំរាប់ធ្វើសារពើភ័ណ្ឌ
ការធ្វើសារពើភ័ណ្ឌព្រៃដាំ ឡូតិ៍គំរូចំនួន ២១ (ឡូតិ៍នីមួយៗមានទំហំ ២០x២០ម) ត្រូវបានដាក់តាំងដោយចៃដន្យ ក្នុងចំការទាំងបី ដើម្បីធ្វើសារពើភ័ណ្ឌ (តារាង១)។ ឡូតិ៍គំរូចំនួន៣ត្រូវបានដាក់តាំងក្នុងដំ- ណុះឈើ ដែលមានអាយុតែមួយក្នុងចំការនីមួយៗ (each stand age within the plantation)។ ទិន្នន័យអង្កត់ផ្ចិត និង កំពស់ពាណិជ្ជកម្ម នៃដើមឈើទាំងអស់ស្ថិតក្នុងឡូតិ៍នីមួយៗត្រូវបាន កត់ត្រាទិន្នន័យនេះ ប្រើសំរាប់ធ្វើការគណនាដង់ស៊ីតេដើមឈើ មាឌឈើឈរ និង កំណើន មាឌឈើមធ្យមប្រចាំឆ្នាំ នៃដំណុះឈើនីមួយៗ។ កំណើនមាឌឈើមធ្យមប្រចាំឆ្នាំ ជាផល ចែករវាងមាឌឈើពាណិជ្ជកម្ម នឹង អាយុនៃឈើ (អាយុនៃដំណុះឈើ)ហើយមាឌឈើ ពាណិជ្ជកម្មនៃដើមឈើនីមួយៗ (V) ត្រូវបានគណនាតាម រូបមន្តដូចខាងក្រោម : π x D21.3m
V = ---------- x H x F
4
លទ្ឋផល និង ពិភាក្សាក្រាហ្វិក១ បង្ហាញពីការប្រែប្រួលមេគុណនៃប្រភេទឈើអាកាស្យា និង ប្រេងខ្យល់ដែល មានអង្កត់ផ្ចិតខុសៗគ្នា។ មេគុណទំរង់របស់ឈើអាកាស្យាប្រែប្រួលពី ០,៥៨ - ០,៨១ ហើយ គិតជាមធ្យម ០,៧១ (N=18) និង ប្រេងខ្យល់ប្រែប្រួលពី ០,៦៦-០,៨៧ ដែល គិតជាមធ្យម ០,៧៦ (N=18)។ គួរកត់សំគាល់ថា មេគុណទំរង់នៃដើមឈើនីមួយៗនៃចំការផ្សេងៗគ្នាមាន ការប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះ។ ហេតុនេះ លទ្ឋផលជាមធ្យមដែលរកឃើញនៅក្នុងការ សិក្សានេះអាចប្រើប្រាស់សំរាប់ ឈើនៅតំបន់ដទៃទៀតក៏ដូចជានៅទូទាំងប្រទេស។ ដង់- ស៊ីតេដើមអាកាស្យាអាយុ ៥ឆ្នាំ និងដើមប្រេងខ្យល់អាយុ៦ឆ្នាំ ស្តិតនៅខេត្តកំពង់ឆ្នាំងមាន ចំនួនតូចជាងដង់ស៊ីតេ ដើមឈើដែលមានអាយុច្រើនជាងនៅក្នុងខេត្តតាកែវ (តារាង២)។ ករណីមាឌឈើឈេក្នុង១ហិកតា មានលក្ខណ:ស្រដៀងគ្នានឹងដង់ស៊ីតេដើមឈើដែរ។ ភាពខុសគ្នានេះ ប្រហែលជាទាក់ទងនឹងអាយុនៃដំណុះឈើ ចំពោះករណីមាឌឈើឈរនិង បច្ចេកទេសរុក្ខវប្បកម្មចំពោះដង់ស៊ីតេដើមឈើ។ តំណាងស្ដានីយ៍ដាំឈើមានបានបញ្ជាក់ ថា ដើមឈើប្រហែលពាក់កណ្តាលនៃដំណុះឈើទាំងពីរ ត្រូវបានដកហូតកាលពីឆ្នាំមុន ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងដល់ដំណើរការលូតលាស់របស់ឈើ។ កំណើនមាឌ ឈើឈរមធ្យមប្រចាំឆ្នាំ នៃប្រភេទអាកាស្យា ប្រែប្រួលពី ៩,០-១,៥១ម២/ហត និងប្រភេទ ប្រេងខ្យល់ពី ១០,០-១៩,៥ម៣/ហត។ អត្រាលូតលាស់ទាបបំផុត (៩,០ម៣/ហត) បានរក ឃើញលើដំណុះអាកាស្យាអាយុ ១២ឆ្នាំ និង ខ្ពស់បំផុត (១៩,៥ម៣/ហត) បានរកឃើញលើ ដំណុះប្រេងខ្យល់ដែលមានអាយុ ៩ឆ្នាំ។ ភាពខុសគ្នានេះអាចបណ្តាលមកពីកត្តាអាកាស ធាតុ (ភ្លៀងធ្លាក់ប្រចាំឆ្នាំ) និង ប្រភេទដីនៃចំការដាំឈើនីមួយៗ។ គួរកត់សំគាល់ថាមាន ភាពខុសគ្នាខ្លាំងនៃអត្រាលូតលាស់នៃដំណុះនីមួយៗ។ ហេតុនេះលទ្ឋផលដែលទទួលបាន ពីការសិក្សានេះ អាចយកទៅប្រើប្រាស់បានចំពោះតែចំការឈើដាំដែលមានលក្ខខណ្ឌបរិ- យាកាសនិង ប្រភេទដីប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។ តារាង ២: ដង់ស៊ីតេដើមឈើ មាឌឈើពាណិជ្ជកម្ម និងកំណើនមាឌឈើមធ្យមប្រចាំ ឆ្នាំក្នុងចំការដាំឈើដែលមានអាយុខុសគ្នា
សន្និដ្ឋាន ការសិក្សានេះបាបផ្តល់នូវលទ្ឋផលដ៏មានសារ:ប្រយោជន៍ស្តីពីមេគុណទំរង់នៃប្រភេទ ឈើអាកាស្យា និងប្រេងខ្យល់ដើម្បីធ្វើការប៉ាន់ស្មានស្តុកនៃមាឌឈើឈរ និងកំណើនមាឌ ឈើមធ្យមប្រចាំឆ្នាំ។ មិនមានការប្រែប្រួលមេគុណទំរង់ខ្លាំងក្លាទេ ចំពោះឈើដែលមាន អង្កត់ផ្ចិត និងដាំនៅទីតាំងខុសៗគ្នា។ ហេតុនេះ មេគុណទំរង់មធ្យមរកឃើញក្នុងការសិក្សា នេះ អាចយកទៅប្រើបាននៅតាមបណ្តាចំការឈើដាំដ៏ទៃទៀតទូទាំងប្រទេស។ ប៉ុន្តែគួរកត់សំគាល់ថា ការប្រែប្រួលយ៉ាងខ្លាំងបានរកឃើញនៅលើស្តុកនៃមាឌឈើ ឈរ និងកំណើនមាឌមធ្យមប្រចាំឆ្នាំ គួរប្រើប្រាស់សំរាប់តែចំការឈើដាំដែលមានលក្ខ ខណ្ឌអាកាសធាតុ និង ប្រភេទដីប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។ ការធ្វើសារពើភ័ណ្ឌទ្រង់ ទ្រាយធំជាងនេះ មានការចំាបាច់ដើម្បីទទួលបានលទ្ឋផលកាន់តែសុក្រឹត្យ ចំពោះប្រភេទ ឈើដាំទាំងពីរនេះ។ ឯកសារយោង : FA, 1999. Forest cover assessment, Cambodia. The Forestry Administra-tion, Phnom Penh, Cambodia. p. 312. FA, 2005. Cambodia : forestry statistics 2004. The Forestry Administration , Phnom Penh, Cambodia. p. 80 Lic V., Shima T., 2005. Plantation and natural regrowth forests : the Growth and use by local villagers. Technical Report, Phnom Penh, Cambodia.p.80 ដោយ : តុប នេត, Nansen Kasper និង លឹម សុភាព
| ||||||||||||||||||||||||||||||||||||
6:50:00 PM
វិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺផ្តាសាយបក្សី
| វិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺផ្តាសាយបក្សី ផ្តាសាយបក្សី ជាជម្ងឺឆ្លងដែលបង្ករដោយវីរុស និង បង្ករជម្ងឺលើ សត្វស្លាបគ្រប់ប្រភេទ រួមទាំងមាន់ មាន់បារាំង ទា ក្ងាន មាន់ ទា គ្រួច និងបក្សីផ្សេងទៀត។ បក្សីព្រៃដែលរស់នៅជាសើរីអាចមានវីរុសនៃ | |||||
ជម្ងឺផ្តាសាយនៅក្នុងខ្លួន តែពួកវាពុំឈឺទេ ដោយសារមានភាពសុំាធម្មជាតិ។ ពួកវាជាអ្នកផ្ទុក មេរោគ និង អាចជាអ្នកនាំមកនូវការចំឡងដល់សត្វស្លាបក្នុងស្រុក។ នៅក្នុងវិស័យចិញ្ចឹម សត្វតាមតាមបែបឧស្សាហកម្ម មាន់បមពងជាប្រភេទសត្វដែលទទួលការ ចំលងខ្លាំងជាង គេ។ វីរុស នៃជម្ងឺផ្តាសាយបក្សីភាគច្រើនត្រូវបានរកឃើញនៅលើសត្វទាច្រើនជាងបក្សីផ្សេង ទៀត។ (OIE) អង្គការសុខភាពសត្វពិភពលោក បានចាត់បញ្ចូលជម្ងឺនេះទៅក្នុងប្រភេទជម្ងឺ �List A� ដោយផ្អេកទៅលើការឆ្លងរាលដាលយ៉ាងឆាប់រហ័ស និង មានផលប៉ះពាលយ៉ាង ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។ លើសពីនេះទៅទៀតផ្តាសាយបក្សីអាចប៉ះពាលសុខភាពរបស់ មនុស្សផងដែរ។ លាមកជាប្រភពចំលងជម្ងឺសំខាន់ជាងគេ។ ក្នុងមួយក្រាមនៃលាមកដែល ផ្ទុកមេរោគ អាចចំលងទៅបក្សី ១ លានក្បាល។ វីរុសអាចមាននៅលើសមបកផ្លែក្រហម និងសនៃស៊ុត (តាមការសិក្សារបស់ WHO)។ ការផ្ទុះនៃជម្ងឺដែលបង្ករដោយវីរុសផ្តាសាយបក្សី មិនអាចធ្វើការព្យាករណ៍បានទេរាល់ ការសង្ស័យដែលទាក់ទងទៅនឹងជម្ងឺផ្តាសាយ ត្រូវធ្វើការអង្កេតតាមដាន និងចាត់នូវវិធាន ការណ៍សមរម្យនៅពេលដែលមានការញ្ជាក់ថាមានជម្ងឺផ្ទុះឡើង។ ប្រការសំខាន់ត្រូវការពារ ការឆ្លងរាលដាលនៃជម្ងឺភ្លាមៗ នៅពេលដែលមានការផ្ទុះជម្ងឺកើតឡើងដោយការតាមដាន យ៉ាងប្រុងប្រយ័ត្ននូវចលនាសត្វ និង ការប្រើប្រាស់ឧបករណ៍ និង សម្ភារ:ដែលប្រឡាក់ ប្រឡូស។ វិធានការណ៍ការពារនេះត្រូវបានចែកចេញជាបីដំណាក់កាល : ១. មុនពេលកើតជម្ងឺ ២. ពេលផ្ទុះជម្ងឺ ៣. ក្រោយពលេផ្ទុះជម្ងឺ ១. វិធានការការពារមុនពេលផ្ទុះជម្ងឺ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺផ្តាសាយបក្សី យើងត្រូវធ្វើការហាមឃាត់ដាច់ ខាតនូវការនាំចូល ការដឹកជញ្ជូន ការទិញលក់បក្សី ស៊ុតបក្សី បក្សីស្រស់ និងក្លាស្សេ និង ផលិតផលមានដើមកំណើតបីបក្សី ស្រុក ព្រៃ ពីបណ្តាប្រទេសដែលកើតមានជម្ងឺផ្តាសាយ បក្សី។ នៅពេលមានការសង្ស័យថាមានជម្ងឺឆ្លងបក្សី ក្នុងគោលបំណងការពារផ្ទុះឡើងនៃជម្ងឺយើងត្រូវមានវិធានការណ៍អនាម័យដូចខាង ក្រោម : - បំបែកសត្វឈឺ ចេញពីសត្វដែលមានសុខភាពល្អ - យកសំណកពីសត្វឈឺ ដើម្បីវិភាគនៅមន្ទីរពិសោធន៍ - ហាមឃាត់ការនាំចូល-ចេញនូវបក្សី សំភារៈ ឧបករណ៍ចិញ្ចឹម និង មធ្យោបាយផ្សេងៗ ទៀត។ -សំអាត និងរំងាប់មេរោគ កន្លែងចិញ្ចឹមបក្សី ឬ កសិដ្ឋានចិញ្ចឹមបក្សី -មន្ត្រីជំនាញត្រូវចុះស្រាវជ្រាវ តាមដាន អង្កេត និងឃ្លាំមើលជាប្រចាំ អំពីការវិវឌ្ឍន៍នៃ ជម្ងឺ និងប្រភពនៃការចំលង។ -ម្ចាស់កសិដ្ឋាន និង កន្លែងចិញ្ចឹមបក្សីត្រូវទទួលអនុវត្តចំពោះវិធានការណ៍ខាងលើនិង ត្រូវសហការជាមួយមន្ត្រីជំនាញ។ -ការហាមឃាត់ និងវិធានការខាងលើត្រូវអនុវត្តរហូតដល់មានការជូនដំណឹងជាថ្មី។ ២. វិធានការណ៍នៅពេលមានការផ្ទុះជម្ងឺផ្តាសាយបក្សី -នៅពេលដែលមានជម្ងឺផ្ទុះឡើងត្រូវអនុវត្តវិធានការណ៍តាមការកំណត់ដូចខាងក្រោម : ក. កំណត់តំបន់ផ្ទុះជម្ងឺផ្តាសាយបក្សី -ហាមឃាត់ការនាំចេញ នូវបក្សី មធ្យោបាយប្រើប្រាស់សំភារ: ឧបករណ៍ចិញ្ចឹមដែល មាននៅក្នុងកន្លែងនោះ។ វិធានដ៏សមរស្របបំផុតគឺ ការដុតបំផ្លាញចោល។ -ធ្វើការសំអាត និង រំងាប់មេរោគជាបន្ទាន់នៅក្នុងកន្លែងចិញ្ចឹម និង ច្រកចេញចូលទាំង អស់ ដោយប្រើសូលុយ ស្យុង HaOH ២% ឬទឹកអូសាវែល ឬទឹកកំបោរស ១០%។ ខ.តំបន់ការពារ(ស្ថិតនៅក្នុងកាំរង្វង់ ៣ គម ពីកន្លែងផ្ទុះជម្ងឺ) បើមានការផ្ទុះជម្ងឺក្នុងតំបន់ការពារ ត្រូវចាត់វិធានការណ៍ដូចគ្នា និងតំបន់ផ្ទុះជម្ងឺខាង លើ។ គ.តំបន់តាមដាន និងត្រួតពិនិត្យ(ស្ថិតនៅក្នុងកាំរង្វង់ ១០ គម ពីកន្លែងផ្ទុះជម្ងឺ) បើមានការផ្ទុះជម្ងឺក្នុងតំបន់ការពារ ត្រូវចាត់វិធានការដូចគ្នានឹងតំបន់ផ្ទុះជម្ងឺខាងលើ។ ៣.វិធានការណ៍ក្រោយពេលផ្ទុះជម្ងឺ -ធ្វើការសម្លាប់មេរោគនៅអាគារនៃកសិដ្ឋាន ទីកន្លែងជុំវិញយានយន្ត និងរាល់សំភារៈ ទាំងឡាយ -ហាមការនាំសត្វចូលកសិដ្ឋាន និងដំណើរការផលិតកម្មសត្វយ៉ាងតិច ២១ថ្ងៃក្រោយ ពីការសំលាប់មេរោគ -ឧបករណ៍ប្រើប្រាស់ និង លាមកសត្វ ត្រូវធ្វើវិធានការណ៍សំលាប់មេរោគដូចខាង ក្រោម : �ដុតបំផ្លាញចោល ឬ កំដៅសំលាប់មេរោគនៅសីតុណ្ហភាព ៧០ អង្សា �កប់ឱ្យបានជ្រៅ ដើម្បីការពារការរុករាននៃសត្វដទៃទៀត �ទុកលាមកជាគំនរ ហើយពេលខ្លះផ្សើមលាមកបន្ថែម បន្ទាប់មកគ្របឱ្យជិតល្អដើម្បី ធ្វើឱ្យលាមកមានការឡើងជូរ (fermentation) និងមានកំដៅដោយរក្សាទុកក្នុងស្ថានភាព នេះរយ:ពេល ៤២ ថ្ងៃ -ដើម្បីការពារការឆ្លងរាលដាលបន្តទៅទៀត រដ្ឋបាលបសុពេទ្យត្រូវបានតំរូវឱ្យមានការ ពង្រឹងនូវការពិនិត្យចលនាសត្វនៅក្នុងតំបន់ដែលកើតជម្ងឺ និង បរិវេណជុំវិញទាំងអស់ក្នុង រង្វង់ ១០ គម ជុំវិញតំបន់ផ្ទុះជម្ងឺ ដែលចាត់ទុកថា ជាតំបន់ត្រួតពិនិត្យតាមដាន។ ដើម្បីការពារសត្វស្លាបរបស់អ្នកពីជំងឺ ត្រូវអនុវត្តដូចតទៅ : ១.នៅពេលដែលសត្វស្លាបរបស់អ្នកឈឺ ឬងាប់ ត្រូវរាយការណ៍ទៅពេទ្យសត្វដែលនៅ ជិតអ្នក ២.ត្រូវសំអាត និងរំងាប់មេរោគ ទ្រុង ឧបករណ៍ប្រើប្រាស់ និង បរិវេណជុំវិញ ៣.ត្រូវជីករណ្តៅដុត និង កប់សត្វស្លាបដែលងាប់ និង កាកសំណល់ផ្សេងៗ ៤.ហាមដឹកជញ្ជូនសត្វស្លាបដែលឈឺ និង ងាប់ ៥.ហាមទិញ លក់ សត្វស្លាបឈឺ និង ងាប់
| |||||
6:49:00 PM
ផ្សិតចំបើង
| ផ្សិតចំបើង សេចក្តីផ្តើម : ផ្សិតចំបើងជាបន្លែសំខាន់សម្បូរជីវជាតិ សម្រាប់បង្កើនមុខម្ហូប អាហារធានាបាននូវសុខមាលភាព មនុស្សយ៉ាងល្អប្រពៃ និងកម្លាំង | ||||
មាំមួនថែមទៀតជាពិសេសងាយស្រួលលក់ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារប្រជា កសិករ។ ១.ការជ្រើសរើសទីតាំងភូមិសាស្រ្ត : -ក្នុងការបណ្តុះផ្សិតចំបើង ចាំបាច់យើងត្រូវជ្រើសរើសទីកន្លែងបណ្តុះឱ្យបានល្អដើម្បីឱ្យ ផ្សិតដុះលូត លាស់ និងទទួលបានទិន្នផលខ្ពស់គឺ : -ដីស្ងួតមិនជាំទឹក គ្មានសត្វល្អិតបំផ្លាញ -មានពន្លឺថ្ងៃគ្រប់គ្រាន់នៅរដូវវស្សា -នៅរដូវប្រាំងត្រូវឱ្យមានម្លប់ឈើងាយស្រួលបណ្តុះផ្សិត -រដូវប្រាំងការដាំដុះដំណាំផ្សិត ទទួលនូវការលូតលាស់ល្អ។ ២.ការជ្រើសរើសសម្ភារៈ និងវត្ថុធាតុដើម : ២.១ សម្ភារៈ : ការបណ្តុះផ្សិតចំបើងចាំបាច់ត្រូវមានសម្ភារ:គ្រប់គ្រាន់ក្នុងការបណ្តុះ ផ្សិតដូចជា : -កាំបិត ពូថៅ ចបកាប់ កណ្តៀវ កន្ត្រៃ ។ល។ -ប៉ោតចំពួយផ្កាឈូក -កំបោររស់ -ក្រណាត់កៅស៊ូ ឬ ស្លឹកកណ្តប -ក្រដាសវាស់ ph ២.២ វត្ថុធាតុដើមចំបើង ឬ គល់ជញ្រាំង: ២.៣ ការថែទាំវត្ថុធាតុដើម : -ការថែទាំវត្ថុធាតុដើមទុកនេះ ជាការងារមួយមានសារ:សំខាន់ណាស់ដល់ប្រជាកសិករ ដែលប្រកបមុខរបរនោះ។ -ចំបើងត្រូវយកមករៀបគរជាស្នឹម មុនពេលយកមកប្រើ ពេលប្រើត្រូវបកយកស្រទាប់ ខាងលើចោល។ ៣.ឥទ្ឋិពលលើការបណ្តុះផ្សិតចំបើង : -គេបណ្តុះផ្សិតចំបើងនៅកណ្តាលវា ឬ ម្លប់ក៏បាន ដោយយោងទៅតាមការនិយម របស់អ្នកបណ្តុះ -ចំពោះរដូវក្តៅគួរបណ្តុះក្នុងទីម្លប់ ឬ ធ្វើដំបូលក៏បាន -ការរៀបចំដីសម្រាប់បណ្តុះវាជាការងារសំខាន់ ព្រោះផ្សិតដុះដោយសារដីមានជីជាតិ ៣០ភាគរយនិង ដុះពីចំបើង ៦០ភាគរយ -ចំពោះរដូវក្តៅ ផ្សិតដុះដោយសារដីកាន់តែច្រើនឡើងព្រោះដីបានផ្ទុកអាហារផ្សេងៗ សម្រាប់ផ្តល់ឱ្យផ្សិត។ ៤.ការកំចាត់សត្វល្អិតនៅក្នុងដី : -ការកំចាត់ពពួកសត្វល្អិត គឺកំចាត់ទៅតាមលក្ខណ:បច្ចេកទេសសាមញ្ញ ឬទៅតាម លក្ខណ:វិទ្យាសាស្រ្តទំនើប។ ៤.១ ពពួកសត្វល្អិតក្នុងដីមាន : -ស្រមោច កណ្តៀរ ជន្លេន ដង្កូវនាង ៤.២ វិធានការកំចាត់និងការពារ : វិធានការនេះមានលក្ខណៈខុសប្លែកៗគ្នាទៅតាមបច្ចេកទេសដូចជា: -ចំពោះដីណាដែលត្រូវការដាំដំណាំផ្សិត គេត្រូវមានវិធីការពារដីនោះ កុំឱ្យមានសត្វ ល្អិតរស់នៅ ឬមានមេរោគ ដូច្នេះចំាបាច់ត្រូវការពាជាមុន មុននឹងដំាផ្សិតចំបើង គេត្រូវភ្ជួរដី នោះហាលពី ២-៣ថ្ងៃ ហើយបញ្ចូលទឹក ៣-៤ ថ្ងៃទើបបង្ហូរទឹកចេញវិញ ធ្វើរបៀបនេះទើប អាចការពារដីនោះបានកុំឱ្យមានសត្វល្អិតរស់នៅ ឬមានរោគ ដូច្នេះចាំបាច់ត្រូវការពារជា មុន។ វិធីនេះជាការងារងាយបំផុត ហើយពុំសូវអស់ប្រាក់ដែលយើងត្រូវចំណាយទៅលើថ្នាំ ពុល។ -ប្រើកំបោរស់ជាប្រភេទកំបោរម្យ៉ាង សម្រាប់បំបាត់សត្វល្អិតទាំងនោះបានដែរហើយ មិនប៉ះពាល់ដល់មនុស្សយើងផង ការប្រើម្សៅកំបោរនេះគេប្រើទៅលើដីផង និងនៅពេល លាយជ្រលក់ចំបើងផង ការអនុវត្តិន៍ដាំផ្សិតនេះគេត្រូវការកំបោររស់ជាចាំបាច់ណាស់។ ៥.ការៀបចំដីបណ្តុះផ្សិតចំបើង : -កាប់ដីឱ្យបានជម្រៅ ១០ ស.ម -២០ ស.ម -ហាលដី ២-៣ ថ្ងៃ បំបែកដីឱ្យតូចៗល្មម -នៅរដូវវស្សាយើងគួរលើករងឱ្យបានកម្ពស់ ១៥ ស.ម - ២០ ស.ម ៦.ទឹកដែលត្រូវប្រើក្នុងការបណ្តុះផ្សិតចំបើង : -ជាទូទៅទឹកដែលត្រូវប្រើស្រោចបន្លែបាន ក៏អាចស្រោចផ្សិតបានដែរដូចជាប្រឡាយ ដ្លុក ត្រពាំងបឹង អូ ជាដើម ជៀសវាងប្រើទឹកអណ្តូង ដែលមានជាតិរ៉ែផ្សេងៗដែលនាំឱ្យផ្សិត ដុះលូតលាស់មិនបានល្អ។ ៧. ការជ្រើសរើសមេផ្សិតចំបើង : -មេផ្សិតដែលល្អមានក្លិនក្រអូបដូចផ្សិតចំបើងពីតូច -ថង់មេផ្សិតជាប់លាប់ល្អ មិនរហែក -ថង់មេផ្សិតមានដុះសរសៃសៗ ដូចសរសែអំបោះ។ ៨.របៀបរៀបរងបណ្តុះផ្សិតចំបើង : ដំណាក់កាលទី ១ ៖ -ទទឹងរង ០.៦០ ម៉ែត្រ ទៅ ០.៧០ ម៉ែត្រ -ចន្លោះរងសម្រាប់ដើរថែទាំនិងស្រោចទឹកពី ០.៥០ ម៉ែត្រ ទៅ០.៧០ ម៉ែត្រ -បោះបង្គោលក្បាលនៅសងខាងរងដើម្បីទប់ចំបើង ដំណាក់កាលទី ២ ៖ -យកចំបើង ឬ គល់ជញ្ជ្រាំងដែលបានសម្រាំងទុកជ្រលក់ទឹកឱ្យជោគល្អ ឬដាក់ត្រាំទឹក រយៈពេល ៦.១២ ម៉ោង រួចស្រង់ចេញពីទឹក យកមកតម្រៀបដោយផ្ទុយគ្នាក្បាលកណ្តាប់ ចេញក្រៅ។ -ពេលយើងរៀបមួយស្រទាប់ហើយត្រូវស្រោចទឹកបណ្តើរ ជាន់បណ្តើរឱ្យហាប់ -យកមេផ្សិតដែលបានសម្រាំងទុកឈ្លីឱ្យម៉ដ្ឋយកមករោយតាមបណ្តោយរងដោយ ឃ្លាតចេញពីគល់កណ្តាប់ពី ៥ស.ម ទៅ ៧ស.ម ត្រូវប្រើមេផ្សិតពី ២ កញ្ចប់ (លើរង មានបណ្តោយ ៥ម) -បន្ទាប់ពីមករោយអាហារបន្ថែមពីលើមេផ្សិតទៀត អាហារបន្ថែមនោះប្រើ ១ម2= ១ គីឡូក្រាម (ស្ងួតនិងរាយល្អ ដែលត្រៀមទុកមួយសប្តាហ៍មុន)។ ដំណាក់កាលទី ៣ ៖ -បន្ទាប់ពីរោយមេផ្សិតហើយ យើងយកចំបើងជ្រលក់ទឹកឱ្យជោគ រួចយកទៅតំរៀបពី លើធ្វើសកម្មភាពដូចសើទីមួយដែរ ត្រូវបន្ថយក្បាលកណ្តាប់ចូលទៅក្នុងបន្តិចប្រមាណពី ៥ ស.ម ទៅ៧ស.ម នៅសង្ខាងរងជុំវិញ (រក្សាកម្ពស់ដដែល)។ -ការជាន់ និង ស្រោចទឹកធ្វើតាមលក្ខណ:ដូចខាងលើក្រោយពីធ្វើសកម្មភាពរួចហើយ ត្រូវយកមេផ្សិត និងអាហារបន្ថែមមករោយពីលើជាការបញ្ចប់ នៅលើសើទី ២ នៅសើទី២ នេះត្រូវប្រើមេទ្វជាពីរស្មើ ៤ កញ្ចប់លើរងប្រវែង ៥ម។ ដំណាក់កាលទី ៤ ៖ -ក្នុងដំណាក់កាលចុងក្រោយនេះយកចំបើងរៀបដូចនៅសើទី១ និងទី២ ដែរការបន្ថយ ក្បាលកណ្តាប់ធ្វើដូចនៅសើទី២ -ប៉ុន្តែនៅជាន់ទី៣ ជៀសវាងការដាក់ចំបើងក្រាស់ពេក នាំឱ្យផ្សិតដុះពុំរួច -ការស្រោចទឹក និងជាន់បង្ហាប់ធ្វើរបៀបដដែលៗ -រោយមេផ្សិតចំពីលើរង តែម្តង ទុកសង្ខាងរងឱ្យសល់ ៥ ស.ម (ប្រវែងបណ្តោយរង ៥ម = ៤កញ្ចប់)។ -រាយមេផ្សិតរួចហើយត្រូវយកចំបើងមកតម្រៀបពីលើរងដោយដាក់បណ្តោយរង កម្រាស់ ៥ស.ម -៧ស.ម។ -ក្រោយពេលរៀបចំសព្វគ្រប់ត្រូវទុកចោលរយ:ពេល ២.៣ថ្ងៃ ដោយឥតគិតពីថ្ងៃចាប់ ផ្តើម។ ៩.របៀបគ្រងចំបើងដុត : -បន្ទាប់ពីបានទុកចោលក្នុងរយ:ពេល ២-៣ថ្ងៃ មកនៅថ្ងៃទៅ៣ យើងត្រូវយកចំបើង ស្ងួតមកជជុះគ្របពីលើផ្ទៃរង ទាំងមូលឱ្យជិតសព្វកន្លែងកម្រាស់ពី ៥ស.ម -៧ស.ម រួច ចាប់ផ្តើមដុតពីក្រោមខ្យល់ (ដុចចំនួន៣កន្លែង ក្នុង១រង) គឺក្បាលរង កណ្តាល និង ចុង រង ដុតរួចត្រូវទុកចោលរយ:ពេល ១ថ្ងៃ។ ថ្ងៃបន្ទាប់បោះផេះចេញឱ្យស្អាតប្រសិនបើកន្លែងខ្លះមានផេះក្រាស់ពេកត្រូវបោសចេញ ឱ្យស្មើសព្វរង។ បន្ទាប់ពីបោសផេះ រួចទុកចោលមួយថ្ងៃ នៅថ្ងៃបន្ទាប់ស្រោចទឹកជាន់ឱ្យ ហាប់ ដោយប្រើកំបោររស់ចំនួន ០.៥គីឡូក្រាម ជាមួយទឹក ១០០លីត្រ ស្រោចពីលើរងយក ជីអ៊ុយរ៉េ ០.១០គក្រ លាយទឹក១០ប៉ោតផ្កាឈូកហើយស្រោចទឹកធម្មតាបន្ថែមទៀត។ ជជុះ ចំបើងស្ងួតគ្របពីលើរងឱ្យជិតកម្រាស់ ៧.១០ស.ម កាគ្របរងមានលក្ខណៈ ៤យ៉ាង ៖ ១. គេយកចំបើងគាបដោយឬស្សីធ្វើដូចថែសម្រាប់គ្រប ២. គេយកកណ្តាប់ដាក់ជាបញ្ឈរផ្អែកផ្ទប់គ្នាឱ្យជិតជុំវិញរង ៣. គេយកចំបើងជជុះរោយរាយគ្របតែម្តង ៤. គេយកកៅស៊ូប្លាស់ស្ទិកពណ៌សស្រអាប់គ្រប់ផ្ទាល់រងហើយ គ្របថែមពីលើ។ ១០.វិធីធ្វើជីកំប៉ុស្តសម្រាប់ផ្ត់អាហារផ្សិត : -ការផ្សំចំណីអាហារបំប៉នការផ្សំចំណីសម្រាប់ជំនួយដល់ការបណ្តុះផ្សិតជាការងារចាំ បាច់សម្រាប់ធ្វើឱ្យកើនទិន្នផល ជាងការដែលមិនដាក់ជីកំប៉ុស្ត។ -យើងអាចលៃលកផ្សំចំណីដោយខ្លួនយើងបាន ពីព្រោះនៅក្នុងស្រុកយើងមានវត្ថុធាតុ ទាំងនេះ ងាយនឹងរក។ ក្នុងការផ្សំចំណីអាហារត្រូវប្រើវត្ថុធាតុដូចខាងក្រោម : របៀបទី ១ ៖ -អាចម៍សេះស្ងួត ២០ គក្រ ច្របាច់ហាលឱ្យស្ងួត -អាចម៍គោស្ងួត ២០ គក្រ ច្របាច់រាយហាលឱ្យស្ងួត -កំប្លោកស្ងួត ១២ គក្រ ចិញ្ច្រាំឱ្យម៉ដ្ឋហាលឱ្យស្ងួត -ដើមថ្នាំជក់ស្ងួត ១០ គក្រ ចិញ្ច្រាំឱ្យម៉ដ្ឋហាលឱ្យស្ងួត -សំបកផ្លែឈូក ១៥ គក្រ ចិញ្ច្រាំឱ្យម៉ដ្ឋហាលឱ្យស្ងួត -ស្នូលផ្លែគទុំស្ងួត ៥ គក្រ បុកឱ្យម៉ដ្ឋហាលឱ្យស្ងួត ការផ្អាប់ -យើងត្រូវយកវត្ថុធាតុខាងលើដោយច្របល់ចូលគ្នាអោយសព្វ ហើយគ្របទុករយៈពេល ៧-១៥ ថ្ងៃមុននឹងយកទៅប្រើប្រាស់ របៀបទី២ ៖ -យើងយកអង្ករដំណើប ០.៥គក្រ ត្រាំទឹករយៈពេល២ម៉ោងហើយស្រង់ហាលឱ្យស្ងួត រួចបុក ឬ កិនឱ្យម៉ដ្ឋ -មេដំបែស្រា ១ ខាំ កិនឱ្យម៉ដ្ឋហើយលាយបញ្ចូលគ្នាជាម្សៅដំណើបហើយច្របល់ ជាមួយនឹងមេផ្សិត(វត្ថុធាតុនេះលាយជាមួយនឹងមេផ្សិត ១២ កញ្ចប់)។ ១១.ការថែទាំ : មាន ២ របៀប : របៀបទី ១ ៖ បន្ទាប់ពីស្រោចទឹក ជាន់ឱ្យហាប់ ដុតរួចគ្របចំបើងស្ងួតយកកៅស៊ូប្លាស់ស្ទិកពណ៌ស គ្របលើរងផ្សិតហើយគ្របថែមពីលើទៀត ធ្វើដូចដំបូលទូកគិតពីរៀបមកបាន ៩ថ្ងៃ យើង មើលឃើញនូវសរសៃប្រទាក់គ្នាពណ៌ស ប្រផេះ ដូចសម្បុកពីងពាង នៅពេលនេះយើង ពិនិត្យមើល បើកន្លែងណាដែលមានសភាពស្ងួត ហើយនៅលើផ្លាស់ស្ទិកគ្មានជាតិញើស ត្រូវស្រោចទឹកលើរងដែលគ្មានញើស រួចគ្របកៅស៊ូវិញ ហើយបង្ហើបកៅស៊ូផ្នែកខាងក្រោម កម្ពស់ ៥ ស.ម ដើម្បីឱ្យមានខ្យល់ចេញចូលបានល្អ ពិនិត្យមើលផ្សិតជាប្រចាំ ប្រសិនបើ នៅលើរងផ្សិតមានដូចពងត្រីពណ៌សៗ ត្រូវបន្ថយការស្រោចទឹក ព្រោះបើយើងស្រោចទឹក ជ្រុលបណ្តាលឱ្យរលួយខូចកូនផ្សិត។ របៀបទី ២ ៖ យើងស្រោចទឹកមួយថ្ងៃម្តង តែប្រសិនបើយើងស្រោចទឹកនៅពេលព្រឹកគឺយើងស្រោច នៅពេលព្រឹករហូត បើសិនជាយើងស្រោចនៅពេលល្ងាច គឺត្រូវស្រោចពេលល្ងាចរហូត លុះ ដល់ពេលប្រមូលផល ការស្រោចនេះគឺស្រោចឱ្យស្មើរដៃជៀសវាងស្រោចម្តងព្រឹក ម្តងល្ងាច នាំឱ្យសំណើមមិនមានភាពទៀងទាត់នៅក្នុងរងផ្សិត។ ពេលផ្សិតដុះបានប៉ុនចុងចង្កិះ យើង ត្រូវប្តូរចំបើងគ្របចេញ បើគ្មានចំបើងយើងគ្រាន់តែត្រឡប់វាក៏បាន។ ការស្រោចនេះ យើង ត្រូវពិនិត្យសំណើមក្នុងរងផ្សិត ប្រសិនបើក្នុងរងផ្សិតមានសំណើមខ្ពស់យើងត្រូវផ្អាកការ ស្រោចទឹក។ ១២.ការប្រមូលផល : -ផលិតកម្មផ្សិតត្រូវបានប្រមូលផលជាបន្តរបន្ទាប់ភាគច្រើនអនុវត្តន៍នៅពេលព្រឹកមុន ម៉ោង ៨ ពេលបេះផ្សិតត្រូវគ្របចំបើងពីលើរងវា ដើម្បីឱ្យផ្សិតលូតលាស់ផ្តល់ជាបន្តបន្ទាប់ ទៀត។ -គួរប្រមូលផលផ្សិតក្នុងលក្ខណ:ដែលផ្សិតនៅក្រពុំល្អ មានក្បាលស្រួចមុនពេលក្បាល ផ្សិតដុះចេញពីស្រោម។ កំណត់សំគាល់ -ពេលព្រឹកស្រោចទឹកនៅម៉ោង ៨ -បើស្រោចល្ងាចត្រូវស្រោចនៅម៉ោង ៥ ពេលផ្សិតចេញបិចពន្លក (ដូចពងត្រី) ត្រូវយកចំបើងពីលើរងចេញខ្លះ ដើម្បីបន្ថយ សីតុណ្ហភាពដែលអាចឱ្យផ្សិតធ្វើការដុះលូតលាស់បានល្អ។ នៅពេលចាប់ផ្តើមប្រមូលផល មិនត្រូវស្រោចទឹកច្រើនពេកទេ នាំឱ្យខូច ឬ រលួយ។ ១៣.ការកែច្នៃផលិតផលផ្សិត របៀបកែច្នៃមាន ២ យ៉ាងដូចខាងក្រោម : ១៣.១.ធ្វើជាផ្សិតស្ងួត : -លាងផ្សិតឱ្យស្អាត -ត្រាំក្នុងទឹកអំបិលដែលកំពុងពុះរយ:ពេល ៣-៤ នាទី -ស្រង់ឡើងហើយច្រោះ និងដាក់ហាលថ្ងៃឱ្យផ្សិតស្ងួតល្អ -ទុកនៅកន្លែងស្អាតដោយគ្របការពារពីស្រមោច និងសត្វល្អិត ១៣.២ ធ្វើជាផ្អកផ្សិត : -លាងឱ្យស្អាត -រៀបចំលាយទឹកអំបិលដោយផ្សំទឹក ១លីត្រ លាយអំបិល ៩០០ក្រាម រួចដាំឱ្យពុះ -ដាក់ផ្សិតចូលក្នុងទឹកពុះរយៈពេល ៨នាទី រួចយកចេញពីភ្លើង -យកទៅចាក់ក្នុងពាង ឬ ក្រឡ ហើយគ្របឱ្យជិតល្អ ជៀសវាងកុំឱ្យប៉ះពន្លឺ -ការធ្វើបែបនេះ អាចទុកប្រើប្រាស់បាន ៦ខែ នៅពេលណាចង់ទទួលទានត្រូវបន្សាប អំបិលជាមុនសិន។ ជាទូទៅបងប្អូនប្រជាកសិករតែងតែយល់ថា កាកែច្នៃផ្សិតនាំឱ្យអស់រសជាតិ។ ជាការ ពិតណាស់ វាក៏អាស្រ័យទៅលើគុណភាពនៃការកែច្នៃដែរ៕ ម្យ៉ាងទៀតការកែច្នៃរបៀបនេះ មិនប៉ះពាល់ដល់ជីវជាតិឡើយផ្ទុយទៅវិញគឺទុកសម្រាប់ ធ្វើជាអាហាររបស់បងប្អូនបរិភោគបានយូរទៀតផង។
| ||||
6:47:00 PM
ការផលិត និង ការពិសោធន៍ប្រសិទ្ឋភាព EM ខ្មែរ
| ការផលិត និង ការពិសោធន៍ប្រសិទ្ឋភាព EM ខ្មែរ ដោយ : លោក ត័ន ប៊ុន ស៊ុយ បណ្ឌិតវិទ្យាសាស្រ្ត ទាន់ចេះផលិតមេ E.M ដោយខ្លួនឯង យើងបានលើកគម្រោង ការណ៍ខាងក្រោមនេះមកអនុវត្ត។ | ||||
ទាន់ចេះផលិតមេ E.M ដោយខ្លួនឯង យើងបានលើកគម្រោងការណ៍ខាងក្រោមនេះ មកអនុវត្ត។ អ៊ី.អិម (E.M= Effective Microorganisms) = អង់ស៊ីម (Enzymes) I-សេចក្តីផ្តើម ការប្រើជាតិគីមី: ជីគីមី (Chemical Fertilizer) ថ្នាំពុលសម្លាប់សត្វល្អិត ព្យាបាលជម្ងឺ (Pesticides) វាក់សាំង (Vaccins) អង់ទីប៊ីយូទីក (Antibiotiques) អ័រម៉ូន (Hormones) ក្នុងវិស័យកសិកម្មបានប៉ះពាល់សុខភាពរបស់មនុស្សលោកនិងបរិស្ថានប្រឈមមុខនឹង បញ្ហាដ៏ធ្ងន់ធ្ងរនេះ អ្នកវិទ្យាសាស្រ្តមួយចំនួនបានស្រាវជ្រាវរកវិធីសាស្រ្តថ្មីដែលអាចធានារាប់ រងការអភិវឌ្ឈន៍ដែលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណ:។ លោកសាស្រ្តាចារ្យ ជប៉ុន Teruo Higa នៃសាកលវិទ្យាល័យ Ryukyus បានរកឃើញ E.M ក្នុងឆ្នាំ៧០ បន្ទាប់ពី បានសិក្សាជាង ១០ឆ្នាំ លោកបានយក E.M ទៅផ្សព្វផ្សាយពេញពិភពលោក។ សព្វថ្ងៃនេះ ប្រទេសជាង ៩០ បានយក E.M មកប្រើប្រាស់ជាអាទិ៍ សហរដ្ឋអាមេរិកប្រទេស ជប៉ុន កូរ៉េ ចិនឥណ្ឌា វៀតណាម ថៃ...។ល។ ប្រទេសថៃមានអ្នកស្រាវជ្រាវខាង E.M រាប់ពាន់នាក់ហើយមានសាកលវិទ្យាល័យចំនួន ពីរយ៉ាងតិចកំពុងសិក្សា E.M។ ចាប់ពីឆ្នាំ ២០០៤ ប្រទេសខ្មែរបានទិញមេ E.M ពីប្រទេស ថៃមកប្រើ។ ដោយខ្មែរមិនទាន់ចេះផលិតមេ E.M ដោយខ្លួនឯងយើងបានលើកគម្រោង ការណ៍ខាងក្រោមនេះមកអនុវត្តន៍។ II-គម្រោងការណ៍ផលិតមេ E.M និងពិសោធន៍លើមេ E.M ខ្មែរ សហការណ៍រវាងមន្ទីរកសិកម្មខេត្តសៀមរាប អាជ្ងាធរអប្សរា សាកលវិទ្យាល័យភូមិន្ទកសិកម្ម អ្នកទទួលខុសត្រូវ បណ្ឌិត ត័ន ប៊ុនស៊ុយ ខែ ធ្នូ ឆ្នាំ ២០០២ ទស្សនៈកិច្ចរបស់បណ្ឌិត ត័ន ប៊ុនស៊ុយ នៅប្រទេសថៃ (៤ថ្ងៃ) ក្រោម ការឧបត្ថម្ភសមាគមខ្មែរនៅប្រទេសបារាំង (ESPRIT KHMER FORUM)។ ខែ មីនា ដល់មិថុនា ឆ្នាំ ២០០៣ សាកល្បងផលិតមេ E.M នៅខេត្តសៀមរៀប។ ចុងឆ្នាំ២០០៤ ដល់ដើមឆ្នាំ ២០០៥ ពិសោធន៍ប្រសិទ្ឋភាព E.M នៅខេត្តសៀមរាប។ ចុងឆ្នាំ ២០០៤ ដល់ដើមឆ្នាំ ២០០៥ សាកល្បងផលិតមេ E.M នៅចំការដូងដើមឆ្នាំ ២០០៥ ពិសោធន៍ប្រសិទ្ឋភាព E.M នៅចំការដូង។ ការឧបត្ថម្ភរបស់មន្ទីរកសិកម្មខេត្តសៀមរាបបានជំរុញយ៉ាងខ្លាំងការសាកល្បងផលិត E.M ខែ្មរ ការស្រាវជ្រាវលើប្រសិទ្ឋភាពនៃ E.M ខ្មែរដែលយើងបានផលិតបាន។ បន្ទាប់មក គម្រោងបានទទួលការគាំទ្រដ៏កក់ក្តៅពីអាជ្ញាធរអប្សរា និងការឧបត្ថម្ភមួយចំនួនពីសាកល វិទ្យាល័យភូមិន្ទកសិកម្ម។ យើងសូមបញ្ជាក់ថា ការស្រាវជ្រាវបានផ្តោតដែរ ទៅលើរូបភាពនៃអតិសុខុមប្រាណ ដែលមនាក្នុង E.M ខ្មែរ ដែលយើងឆ្លុះឃើញក្នុងមីក្រូទស្សន៍ (Microscope)។ III-លទ្ឋផលដែលយើងទទួលបានរហូតមកដល់សព្វថ្ងៃនេះ (៣០-០៣-០៥)មាន ដូចតទៅ ៖ ១.ក្នុងចំណោម E.M ខ្មែរជាង ៥០ ដែលយើងផលិតបានការពិនិត្យអតិសុខុមប្រាណ បានបង្ហាញឱ្យដឹងថា E.M ទាំងអស់អាចយកប្រើការបាន តែប្រសិទ្ឋភាពជាក់ស្តែងសំអាង ទៅលើការពិសោធន៍ប្រសិទ្ឋភាពលើដំណាំបន្លែ ដើមឈើហូបផ្លែ ការចិញ្ចឹមសត្វ។ ២.ការពិសោធន៍ប្រសិទ្ឋភាពលើដំណាំបន្លែ (សាឡាត ខាត់ណា) របស់ E.M ខ្មែរ ១០ ប្រភេទបានផ្តល់លទ្ឋភាពជាវិជ្ជមានតាមលក្ខណ: Statistique។ យើងបានរកឃើញថា ផលិតពីបន្លែចំរុះ (គ្រប់មុខ) ទន្ទ្រានខែតបូកនឹងកំប្លោកបាននាំមុខគេ។ ដំណាំសាលាដនិង ខាត់ណាបានដុះលូតលាស់ល្អដោយមិនបាច់ប្រើជីគីមី និងថ្នាំពុលសម្លាប់សត្វល្អិត។ ៣.ការពិសោធន៍សត្វមាន់ ២ សារបានផ្តល់លទ្ឋផលមិនទៀងទាត់។ ក្នុងសារទី១ យើង បានរកឃើញថា E.M ខ្មែរ ផលិតពីសំបកផ្លែឈើបានធ្វើឱ្យកើន Proteines ក្នុងសាច់មាន់ តែយើងមិនអាចធ្វើវិភាគលើប្រភេទAcides amines ដែលអាចមានការប្រែប្រួលដោយការ ប្រើ E.M ក្នុងចំណីមាន់។ ៤.យើងចាំបាច់ត្រូវបន្តការពិសោធន៍លើមាន់ ទា ជ្រូក ត្រី។ ការស្រាវជ្រាវទាំងនេះបាន ធ្វើឡើងដោយលោកបណ្ឌិត ត័ន ប៊ុន ស៊ុយ ប្រធាននាយកដ្ឋានប្រជាសាស្រ្តនិងការអភិវឌ្ឍន៍ នៃអាជ្ញាធរអប្សរា ដោយមានការចូលរួមអំពីលោក គង់ ចន្ថា ប្រធានក្សេត្រសាស្រ្តមន្ទីរ កសិកម្ម ខេត្តសៀមរាប កញ្ញា អាំង សុចិន្តា ជំនួយការវិទ្យាសាស្រ្ត ព្រមទាំងនិស្សិតថ្នាក់ បញ្ចប់ការសិក្សាមួយចំនួន នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ សូមបញ្ជាក់ថា អង្គការយូណេស្កូ (UNESO)កំពុងខិតខំសុំជំនួយពីប្រទេសបារាំង និង អ៊ីតាលី ដើម្បីផ្តល់មន្ទីរពិសោធន៍ E.M មកនាយកដ្ឋានប្រជាសាស្រ្ត និង ការអភិវឌ្ឍន៍ (អាជ្ញា ធរអប្សរា)។ IV-អ្វីទៅ E.M ? E.M ឬ អង់ស៊ីម អាចចាត់ទុកជាថ្នាំប៉ូវសម្រាប់រុក្ខជាតិ សត្វ និងមនុស្ស។ ជារួម E.M ជាវត្ថុរាវដែលពេញទៅដោយអតិសុខុមប្រាណ (មានប្រយោជន៍*) ដែលផ្ទុកអង់ស៊ីមពេញ ខ្លួនប្រានរបស់វា។ យើងដឹងថា អង់ស៊ីមគ្រប់គ្រងសកម្មភាពកោសិកាសព្វបែបយ៉ាងក្នុងសរី រាង្គរុក្ខជាតិ សត្វទាំងពួង។ ពេលណាគេស្រោច E.M ទៅលើដីអតិសុខុមប្រាណដែលមាន នៅក្នុងដីលូតលាស់ខុសពីធម្មតា ដែលជាកត្តាសំខាន់ជួយរំលាយវត្ថុធាតុសរីរាង្គ (matieres organiques) និងវត្ថុធាតុខនិជ (matieres minerals) ។ តែការរំលាយនេះធ្វើឡើងសន្សឹមៗ ហើយទៅលើគ្រប់ប្រភេទនៃវត្ថុធាតុ ដូច្នេះរុក្ខជាតិនឹងទទួលនូវ ចំណី (ខនិក) ដែលមាន លំនឹង (nutritionequilibre) មានកំរិតមធ្យម ឥតខ្វះខនិកណាមួយ (nutrition non carence) ជាពិសេសប្រភេទខនិក 01igo-eleme-nts។ ផ្ទុយទៅវិញ បើយើងប្រើជីគីមី អតិសុខុមប្រាណក្នុងដីនឹងចុះថយ ហើយជីប្រភេទនេះ ផ្តល់ចំណីគ្មានលំនឹងដល់រុក្ខជាតិ (nutrition desequilibre) ព្រោះជាទូទៅមានខនិកបីដែល មានប្រមាណច្រើនលើសលុបលើសលុបខនិកឯទៀត គឺអាសូត (Azote Natrium) ផូស្វ័រ (Phosphore) និង ប៉ូតាស់ស្យូម (Potssium)។ ដូច្នេះរុក្ខជាតិដុះលើដីដែលបានទទួល E.M មានការលូតលាស់ល្អ តែមិនខ្លាំងក្លាដូច ជាការប្រើជីគីមីទេ។ តែសុខភាព ការស៊ូទ្រាំ និងសត្វល្អិត ជម្ងឺ របស់រុក្ខជាតិ ប្រសើរជាង រុក្ខជាតិ(E.M)ដែលបំប៉នដោយជីគីមី។ដូច្នេះ E.M អាចផ្តល់លទ្ឋភាពឱ្យយើងបន្ថយ ឬបំបាត់ ការប្រើថ្នាំពុលសម្លាប់សត្វល្អិត ព្យាបាលជម្ងឺព្រមទាំងជីគីមី។ ការបញ្ជូន E.M ក្នុងចំណីសត្វ ឬមនុស្សធ្វើឱ្យបង្កើនការរំលាយអាហារថែមទាំងជុំរុញ ឱ្យមានការផលិតអ័រម៉ូន (Seratonine Melatonine Adrenaline) ដែលមានសារៈសំខាន់ ចំពោះសុខភាព សត្វ និងមនុស្ស។ លទ្ឋផលរយៈពេលចិញ្ចឹមត្រូវថយចុះ (យើងចំណេញ លើចំណីអាហារ) សត្វមានសុខភាពល្អ មិនត្រូវការវាក់សាំងអង់ទីប៊ីយូទិច (Vaccins antibiotiques)។ ដូច្នេះ សាច់ ត្រី មាន់ ជ្រូក គោ ដែលទទួល E.M ឥតមានសំណល់ជាតិពុល មាន គុណភាពល្អដែលកត្តាធ្វើឱ្យសុខភាពអ្នកបរិភោគសាច់នេះបានប្រសើរជាងសព្វថ្ងៃ។ V-ការសន្និដ្ឋាន ប្រទេសយើងសព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាខូចសុខភាព និង ការប៉ះពាល់ដល់ បរិស្ថាន បណ្តាលមកពីកត្តាផ្សេងៗ ពិសេសការប្រើប្រាស់ជាតិគីមីក្នុងវិស័យកសិកម្ម : ថ្នាំ ពុលលើដំណាំបន្លែជុំវិញទីក្រុងភ្នំពេញនិង ទីប្រជុំជនឯទៀត (Antibiotiques) ប្រើលើសត្វ ជាពិសេសក្នុងការចិញ្ចឹមត្រី។ល។ បើគម្រោងយើងទទួលជោគជ័យ យើងនឹងដោះស្រាយបញ្ហានេះជាស្ថាពរ ការអភិវឌ្ឍន៍ នឹងមានលក្ខណ:និរន្ត។ ម្យ៉ាងទៀតកសិករដែលប្រើ E.M និងចំណាយថវិការតិចជាងកសិករ ប្រើជីគីមីថ្នាំពុលសម្លាប់សត្វល្អិត។ ដូច្នេះតាមវិធានការនេះអះអាងឱ្យយើងកាត់បន្ថយភាព ក្រីក្រ។ ការស្រាវជ្រាវ នៅប្រទេសថៃបានលើកបញ្ហាមួយចំនួនដែលគួរយើងយកមកត្រិះរិះ ៖ ១.E.M ផលិតក្នុងស្រុកមានប្រសិទ្ឋភាពជាង E.M នាំចូលពីបរទេសដូច្នេះយើងគួរ លើកទឹកចិត្តអ្នកផលិត E.M ខ្មែរ។ ២.ជោគជ័យនៃ E.M នឹងបង្កើតឱ្យកើតមានឈ្មួញទុច្ចរិតខ្លែងបន្លំលក់ E.M គ្មាន ប្រសិទ្ឋភាព ដូច្នេះយើងត្រូវរៀបចំមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព E.M តាមរយ: test ដែលអាចទុកចិត្តបាន។ ទៅអនាគតប្រទេសជិតខាងផ្តោតទៅលើកសិកម្មជីវសាស្រ្ត (AgricultureBio)។ ប្រទេសខ្មែរគួរចាត់ វិធានការដើរទៅមុនឱ្យបានទាន់គេ ដើម្បីឱ្យយើងមានលទ្ឋភាព ប្រគួត ប្រជែងលើឆាកអន្តរជាតិ។
| ||||
6:52:00 AM
ការសិក្សាលើការថែរក្សាទុកដាក់គ្រាប់ស្តៅ
| ការសិក្សាលើការថែរក្សាទុកដាក់គ្រាប់ស្តៅ នាមប្រភេទ និង អំបូរ ឈ្មោះវិទ្យាសាស្រ្ត : Azadirachta indica A.H.L. Juss Synonyms : Melia azadirachta L. (1753), Melia indica | |||||||||||||||||||||||||||||||||||||
(AH.L. Juss) Brandi(1874) Antelaea azakirachta (L), Adelb. (1948) ឈ្មោះជាភាសាអង់គ្លេស : Magosa ឈ្មោះជាភាសាបារាំង : Margosier ឈ្មោះជាភាសាកម្ពុជា : ស្តៅ (Sdao) លក្ខណទូទៅ ៖ ស្តៅជារុក្ខជាតិដែលមានកំពស់ពី ៤-៥ ម ឬលើសពីនេះ។ វាច្រើនដុះនៅទីវាលឬ ព្រៃ ស្រោង។ តួដើមជាធម្មតាខ្លី ហើយបែកមែកនៅកំពស់មិនលើសពី ៧.៥ ម រីឯអង្កត់ផ្ចិតអាច មានទំហំរហូតដល់ ៩០សម ហើយតួដើម ជួនកាលមានរាងមិនមូលល្អទេ។ ស្តៅត្រូវបានគេ និយមដាំនៅស្ទើរតែពាសពេញសកលលោក។ នៅប្រទេសកម្ពុជា គេនិយមដាំវា ដើម្បីយក ស្លឹក និង ផ្កាសម្រាប់បរិភោគ ហើយដើមវា សម្រាប់ប្រើប្រាស់ជាគ្រឿងសំណង់ទូទៅ។ ស្លឹក មានរាងមូលស្រួចដូចផ្លែលំពែង ខ្លះទៀត មានរាងមូលទ្រវែង។ ផ្កាវាមានពណ៌ស ផ្លែវាមាន រាងមូលទ្រវែង រលោង និងមានពណ៌បៃតងនៅពេលខ្ចី និងប្រែជាពណ៌លឿងស្រស់នៅ ពេលទុំ ហើយមានសាច់ដែលមានជាតិស្អិត រុំស្រោប ព័ទ្ឋជុំវិញគ្រាប់។ ផ្លែវាទុំនៅចុងខែ មេសា ដល់ដើមខែមិថុនា។ សាច់ឈើវាមានដង់ស៊ីតេពី ៧២០-៩៣០ គ.ក្រ ក្នុងមួយមែត្រ គូប (720-930kg/m3) នៅក្នុងសំណើម ១២%។ បញ្ហាដែលនាំឱ្យមានការយកចិត្តទុកដាក់ក្នុងការពិសោធន៍ ៖ ជាប្រភេទាឈើដែលមានសក្កដានុពលក្នុងការប្រើប្រាស់ ទាំងនៅក្នុង និងក្រៅ ប្រទេស។ លក្ខណៈសរីរៈរបស់គ្រាប់វា ត្រូវបានគេរាយការណ៍ថា មានលក្ខណៈខុសប្លែកគ្នា ទៅតាមតំបន់ ដោយនៅបណ្តាប្រទេសនានា នៅទ្វីបអាស៊ី អ្នកជំនាញគ្រាប់ពូជបានអះអាង ថា ជាគ្រាប់ដែលមិនអាចទុកបានយូរ (Recalcitrant) តែនៅបណ្តាប្រទេសមួយចំនួននៅទ្វីប អាហ្វ្រិក ត្រូវបានឯកសារមួយចំនួនអះអាងថា ជាគ្រាប់ដែលអាចទុកដាក់ និង ថែរក្សាបាន យូរ (Orthodox)។ ដោយឡែកនៅប្រទេសកម្ពុជា ពុំទាន់មានឯកសារណាមួយពោលបញ្ជាក់ អះអាងអំពីលក្ខណៈសរីរៈរបស់គ្រាប់វានៅឡើយទេ ដែលជាហេតុទាមទារឱ្យមានការ ពិសោធន៍សាកល្បងមួយឡើង ដើម្បីបញ្ជាក់អំពីបញ្ហានេះ។ ការបេះប្រមូល និង ការប្រឡះគ្រាប់ ៖ ជាទូទៅ នៅពេលទុំវាតែងជ្រុះពង្រាយមកដី តែទន្ទឹមនឹងនោះផ្លែវា ក៏ជាទីចូលចិត្តរបស់ សត្វស្លាបមួយចំនួន ដែលតែងតែចឹកស៊ីហើយពាំផ្លេ និងគ្រាប់ទៅកាន់ទីកន្លែងផ្សេងៗទៀត (ដែលការណ៍នេះហើយ ជាការដុះពង្រាយនៃប្រភេទនេះ ដោយធម្មជាតិទៅកាន់ទីកន្លែង ដ៏ទៃទៀតដែលឆ្ងាយពីដើមមេរបស់វា។ ដូចនេះការរង់ចាំឱ្យផ្លែស្តៅជ្រុះមកជាការមួយមិន សូវទទួលបានផលល្អទេក្នុងការប្រមូលផ្លែពួកនេះ។ ដើម្បីជាការពិសោធន៍យើងបានឡើង លើដើមហើយកាត់មែកតូចៗ ដែលមានផ្លែទុំយកមកបេះយកផ្លែនៅក្រោមដើម រួចប្រមូល វាដាក់ក្នុងស្បោងក្រណាត់ប្រហែល ១-២គក្រ រួចដឹកជញ្ជូនមកបន្ទប់ពិសោធន៍។ ការត្រាំ និង ច្របាច់ផ្លែស្តៅ ដើម្បីយកគ្រាប់ដំណុះកូនស្តៅពេលពិសោធន៍ ៖ នៅក្នុងបន្ទប់ពិសោធន៍ យើងបានរូតរះចាក់ផ្លែទាំងនេះ ចូលក្នុងធុងទឹកមួយរួចច្របាច់ ដោយដៃ ដើម្បីជំរះយកសាច់ ផ្លែ ដែលស្អិតចេញ រួចសំរិតទឹកដែលមានជាតិសាច់នេះចេញ ហើយស្រង់យកតែគ្រាប់ដែលប្រឡេះបាន។ ចំពោះផ្លែដែលមិនទាន់របូតគ្រាប់ចេញមក យើងបានបន្តច្របាច់វាសារជាថ្មីម្តងហើយម្តងទៀត រហូតទាល់តែសព្វផ្លែទុំទាំងត្រូវបាន ប្រឡេះយកគ្រាប់ចេញ។ គ្រាប់ដែលប្រឡេះចេញពីផ្លែហើយ យើងលាងសំអាតវាជាច្រើន លើកច្រើនសារ ដើម្បីជំរះជាតិរំអិលរបស់សាច់ ផ្លែ ដែលនៅជុំវិញគ្រាប់រួចដាក់វាហាលថ្ងៃ ឱ្យស្ងួត រួចទើបចាប់ផ្តើមធ្វើការពិសោធន៍ និងថែរក្សាទុកដាក់។ ការពិសោធន៍ ៖ -ប្រវិតិ្តរបស់គ្រាប់ ៖ កាលបរិច្ឆេទនៃការប្រមូល : ៣០ មេសា ២០០៣ ទីកន្លែងប្រមូលផ្លែ : ភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ សំណើមរបស់ផ្លែ: 6៨.៧1% ទំងន់ផ្លែ : ៣០៧៨ ក្រ ក្នុង ១០០០គ្រាប់ ឬ ៣២៥ ផ្លែ ក្នុង១ គក្រ សំណើមគ្រាប់បន្ទាប់ពីសំងួតរួច : ៤៤៤.៥០ក្រ ក្នុង ១០០០ក្រាប់ ឬ ២២៥០គ្រាប់ ការកាត់គ្រាប់ពិនិត្យ : ៩១% លទ្ឋផលនៃការពិសោធន៍ដំបូង ៖
ការថែរក្សាទុកដាក់ : នៅក្នុងការថែរក្សាទុកដាក់ យើងបែងចែកគ្រាប់ទាំងនេះជាពីរផ្នែករួច ធ្វើការស្តុកទុកនៅ ទីកន្លែងពីរខុសគ្នា ៖ បន្ទប់ធម្មតា និងទូរដែលមានសីតុណ្ហភាព ១០អង្សាសេ។ រីឯលទ្ឋផល នៃការថែរក្សាទុកដាក់ ទទួលបានដូចតទៅនេះ ៖ លទ្ឋផលនៃការបណ្តុះគ្រាប់ស្តៅបន្ទាប់ពីការថែរក្សាទុកដាក់ ៖
យោបល់ចំពោះការធ្វើលទ្ឋកម្មគ្រាប់ស្តៅ : ថ្វីត្បិតតែគ្រាប់ស្តៅមិនមានការលំបាកក្នុង ការធ្វើប្រព្រឹត្តិកម្មក៏ដោយក៏ការធ្វើលទ្ឋកម្មគ្រាប់ស្តៅចាំបាច់ត្រូវមានការយល់ដឹងឱ្យបានគ្រប់ គ្រាន់ដែរ។ ការធ្វើលទ្ឋកម្មគ្រាប់ស្តៅគួរតែធ្វើឱ្យបានលឿន ដើម្បីទទួលបានគ្រាប់ដែលមាន គុណភាពល្អ។ នៅរដូវផ្លែទុំ យើងគួរប្រមូលផ្លែវាឱ្យបានទាន់ពេល ព្រោះថាបើយើងយឺត យាវ សត្វអាចនឹងចឹកស៊ីផ្លែរបស់វាអស់។ ការប្រមូលគួរតែធ្វើឡើងដោយការកាត់មែកតូចៗ ដែលមានផ្លែទុំ រួចបេះផ្លែវាច្រកចូលក្នុងស្បោង ដែលមានខ្យល់ចេញចូលល្អគួរជៀសវាង ដាក់វាក្នុងស្បោងដែលហប់បិទជិតព្រោះវានាំឱ្យផ្លែឆាប់រលួយនិងឡើងមេ ជាហេតុនាំឱ្យ គ្រាប់ឆាប់ខូច។ បន្ទាប់ពីប្រមូលបានហើយ ផ្លែទាំងនេះត្រូវរូតរះលាងសំអាតយកសាច់ផ្លែ ចេញឱ្យបានឆាប់បំផុតតាមការដែលអាចធ្វើទៅបាន ការយឺតយ៉ាវនាំឱ្យផ្លែទាំងនេះឡើងមេ ហើយក្លាយជាអាស៊ីត ដែលបំផ្លាញគ្រាប់។ ការលាងសំអាតនេះប្រសិនបើអាចធ្វើទៅបាន គួរតែធ្វើនៅទីកន្លែងដែលមានទឹកហូរ ព្រោះវាងាយស្រួលក្នុងការជំរះយកសាច់ផ្លែចេញបាន ល្អ។ ប្រសិនបើពុំមានទីទឹកហូរនោះ យើងគួរលាងសំអាតវាក្នុងធុង ឬ ចានដែក ឬ ជ័រដែល មានទំហំធំហើយសំរឹតទឹកដែលមានជាតិសាច់ចេញ។ ធ្វើរបៀបនេះឱ្យបានច្រើនសារ ដើម្បី ឱ្យវាជ្រះល្អ ប្រសិនបើយើងលាងវាមិនបានជ្រះល្អទេ នោះគ្រាប់នឹងនៅមានជាប់ជាតិសាច់ ដែលសើមជានិច្ច ដែលជាការងាយស្រួលបំផុតសម្រាប់ការរាតត្បាតរបស់ផ្សិត ចង្រៃ ក្នុង ការបំផ្លាញគ្រាប់។ បន្ទាប់ពីលាងសំអាតបានត្រឹមត្រូវល្អហើយគ្រាប់ទាំងនេះត្រូវរូតរះយកវា ទៅសាបនៅក្នុងថ្នាលភ្លាមតាមការដែលអាចធ្វើទៅបាន។ ក្នុងករណីដែលគ្រាប់មិនអាចយក ទៅសាបបានភ្លាម យើងគួរដាក់ហាលសំដិលឱ្យបានឆាប់។ ការហាលសំដិលនេះមិនគួរ ឱ្យ លើសពីរយៈពេល១អាទិត្យឡើយ ហើយគួរយកវាទៅដាក់សាបក្នុងថ្នាលឱ្យបានឆាប់ប្រសិន បើគ្នានការចាំបាច់ណាមួយក្នុងការថែរក្សាទេនោះ។ មិនគួរថែរក្សាគ្រាប់ស្តៅទុកឡើយ។ ក្នុង ករណីដែលគ្រាប់ស្តៅមិនអាចយកទៅសាបនៅថ្នាលបានភ្លាមទេនោះ បន្ទាប់ពីហាលរួច យើងគួរវេចខ្ចប់វាក្នុងស្បោងប្លាស្ទិកឱ្យបានជិត រួចយកទៅរក្សាទុកក្នុងទូរដែលមានសីតុណ្ហ ភាពប្រហែល ១០អង្សាសេតែការថែរក្សាបែបបនេះ មិនគួរឱ្យលើសពី ២អាទិត្យទេ ហើយ គួរតែជាជំរើសចុងក្រោយ។ ឯកសារយោង : -អ្នកស្រី ឌី ផុន រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា ឆ្នាំ ២០០០ - PROSEA, Plant Resource of South-Asia 5, (2) Timber trees : Minor commercial timbers. -លទ្ឋផលពិសោធន៍គ្រាប់ស្តៅ របស់បន្ទប់ពិសោធន៍គ្រាប់ពូជឈើកម្ពុជា។ ដោយ : ហុង គឹមហ៊ាន -មន្ត្រីវិទ្យាស្ថានស្រាវជ្រាវព្រៃឈើ និង សត្វព្រៃ -មន្ត្រីគំរោងគ្រាប់ពូជឈើកម្ពុជា
| |||||||||||||||||||||||||||||||||||||
6:49:00 AM
សួនបន្លែគ្រួសារ
| សួនបន្លែគ្រួសារ នៅប្រទេសកម្ពុជាមានពូជដំណាំបន្លែមួយភាគធំដែលប្រជា កសិករយើង បានដាំនឹងប្រើប្រាស់ ព្រមទាំងរក្សាទុកពូជបន្តពីរ រដូវមួយទៅរដូវមួយបានយ៉ាងងាយស្រួល ដោយសារលក្ខណៈ | |||
ពិសេសពីរយ៉ាងគឺ ប្រពៃណី ដីដូនតាបំរុងទុកពូជបន្ត និងកត្តាភូមិសាសាស្ត្រទាក់ទងទៅនិង រដូវធំៗពីរ គឺប្រាំង និងវស្សា។ ដំនាំខ្លះគេទុកពូជពីរដូវប្រាំងយកទៅដាំបន្តរដូវវស្សា ហើយ ពីរដូវវស្សាបន្តទៅរដូវប្រាំងវិញ។ តំបន់ខ្លះមិនអំណោយផលក្នុងការទុកនៅតំបន់របស់ខ្លួន គេបានផ្ទេរវាទៅតំបន់មួយក្នុងរដូវពិបាកដាំដុះ ឬមានគ្រោះមហន្តរាយផ្សេងដូចជាទឹកជន់ លិចបន្ទាប់ពីទឹកសំរកគេបានទៅយកមកដាំឡើងវិញ របៀបនេះឲ្យឈ្មោះថា ការបំលាស់ប្តូរ ទីតាំងនៃពូជ ដើម្បីចិញ្ចឹម និងរក្សាប្រភពពូជក្នុងមូលដ្ឋាន។ ១-ពូជដំណាំដែលកសិកររកបានក្នុងមូលដ្ឋានផ្ទាល់ ប្រភេទពូជដំណាំបន្លែចំរុះ ដែលយកមកដាំក្នុងសួនបន្លែ ហើយមានលទ្ធភាពរកបាន ក្នុងតំបន់របស់ខ្លួន ឬតំបន់ជិតខាងភាគច្រើនគឺប្រភេទដំណាំអាកាសធាតុក្តៅ ដូចជា:ពូជ ននោងជ្រុងត្រឡាច ល្ពៅ ម្រះ ត្រសក់ចំណារ ត្រសក់ស្រូវ ស្លឹកបាស ម្ទេស ត្រប់គ្រប់ប្រភេទ សណ្តែកកួរ ឃ្លោក ម្រុំ ផ្ទី ជីរគ្រប់ប្រភេទស្លឹកគ្រៃងប់ស្អំ ពពាយជ្រុង។ល។ មធ្យោបាយ ដែលកសិកម្មអាចរកបានគឺ តាមរយៈការសំគាល់ឃើញ ហើយធ្វើការទិញ ឬដូរពីគ្នាទៅវិញ ទៅមកជាពិសេសគឺ ការផ្លាស់ប្តូរ រវាងគ្នានឹងគ្នាតាមរយៈភូមិផងជិតខាងគ្នាដោយភាពមិន រើសអើង។ ១.១ ពូជដែលបានមកពីតំបន់ផ្សេងៗ ប្រភេទបន្លែខ្លះ ដែលប្រជាកសិករតែងនិយម ហើយប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែលក្ខខណ្ឌភូមិសាស្ត្រ មិនអាចទុកពូជបានគេត្រូវធ្វើការទិញពីមជ្ឈមណ្ឌលស្រាវជ្រាវ ឬ ក៏បានមកពីការទិញនៅទីផ្សារ។ ពូជទាំងនេះមានប្រភេទខ្លះនាំចូលពីក្រៅប្រទេស រួមមាន: ប៉េងប៉ោះ មិនប្រកាន់រដូវ ខាត់ណា ដើមឆៃថាវ ស្ពៃចង្កឺះ ស្ពៃខៀវ ម្ទេសហាវៃត្រកូនគ្រាប់ ។ល។ ពូជទាំងនេះភាគច្រើនតាមរយៈអាជីវករលក់ដូរដូចនេះ ត្រូវសាកសួរព័ត៌មានពី អាជីវករទាំងនោះអោយច្បាស់នូវលក្ខណៈផ្សេងៗ ដូចជាភាគរយនៃការដុះរបស់គ្រាប់អាយុ កាលនៃការដុះលូតលាស់ រួមទាំងទិន្នផលផងដែរព្រោះថា ពូជខ្លះការទុកដាក់មិនបាន ត្រឹមត្រូវលើសឆ្នាំកំណត់ប្រើប្រាស់មិនសមស្របនឹងតំបន់ដាំដុះនីមួយៗធ្វើអោយការដំាដុះ ជួបនូវវិបត្តិដូចជា អាត្រាដុះតិចបំផុតដុះលូតលាស់តែមិនផ្លែក៏មានព្រមទាំងកើតជំងឺនិង បំផ្លាញដោយសត្វល្អិត។ ២-ការរក្សាទុកពូជបន្ត ដើម្បីអោយការសន្សំ និងទុកពូជបន្តទទួលបានលទ្ធផលល្អ សូមលើកយកនូវបញ្ហា សំខាន់ៗមួយចំនួនក្នុងអត្តបទខាងក្រោមមកជំរាបជូនៈ ២.១ប្រភេទពូជដំណាំទុំមិនស្ងួត មានប្រភេទដំណាំបន្លែយកផ្លែជាច្រើន ដែលការរក្សាទុកពូជបន្តតាមប្រពៃណីដោយ ផ្លែទុំ ឬកូរទុំ។ ដំណាំដែលមានផ្លែ ឬកួរដែលទុំហើយផ្លែ ឬ កួរមិនស្ងួតត្រូវរលួយកាលណា ទុកយូរថ្ងៃ ឬខែរួមមានៈ ត្រលាច ម្រះ ល្ពៅ ត្រប ម្ទេស ប៉េងប៉ោះត្រសក់ចំនារជាដើម។ គេត្រូវរក្សាទុកផ្លែណាមួយដែលអ្នកយល់ឃើញថា វាសមល្មមអាចទុកពូជបានត្រូវទុកអោយ វាទុំនៅនឹងដើមរហូតដល់ល្មមបេះ ដូចជាៈ -ត្រឡាច ល្ពៅពេលផ្លែរបស់វាមានឡើងក្រោមម្សៅពណ៌ស អាចបេះយកមកទុក យ៉ាងយូរមួយអាទិត្យត្រូវពុះយកគ្រាប់មកត្រាំទឹកមួយយប់ ហើយលាងទឹកអោយស្អាតដាក់ ហាលថ្ងៃអោយស្ងួតរយៈពេល២ ទៅ ៣ថ្ងៃ (ហាមហាលពេលថ្ងៃត្រង់ក្តៅខ្លាំង)អាចយកមក ទុកបាន។ ២.២-ប្រភេទពូជដំណាំទុំស្ងួត ប្រភេទដំណាំយកផ្លែ ឬស្លឹកខ្លះ ពេលទុំសំបកផ្លែ ឬកួរនោះស្ងួតដូចជាៈ -ប្រភេទស្ពៃចង្កឹះ ស្ពៃខៀវ សាលាដ សណ្តែកកួរ និងជីគ្រប់ប្រភេទ ពេលទុំ កួររបស់ វាស្ងួត។ នៅពេលវាស្ងួតល្មមគេត្រូវច្រូត ឬបេះកួរនោះទៅសំងួតបន្ថែមរយៈពេល ១ទៅ២ថ្ងៃ អាចសំរាំងយកសំបកចេញដោយរើសចោលនូវគ្រាប់ស្អុយ គ្រាប់ស្ពៀតឬគ្រាប់មានសត្វល្អិត បំផ្លាញ ហើយដាក់ហាលបន្ថែមចំនួន ២ទៅ ៣ថ្ងៃទៀតទើបយកទៅទុកដាក់បាន។ ដើម្បីធានាកុំឲ្យមានការបាត់បង់ដូចជាស្ពៃ សាលាដ មិនត្រូវទុកផ្លែ ឬកួរវាអោយទុំយូរ ថ្ងៃនៅក្នុងថ្នាលឡើយ ព្រោះវាប្រេះជ្រុះគ្រាប់ឬគ្រប់ដុះផ្សិតពេលត្រូវទឹកសន្សើមពេលយប់។ ចំពោះសណ្តែកកួរគេទុកពូជបានល្អក្នុងរដូវប្រាំង ត្រូវបេះកួរដែលទុំស្ងួតថ្មីៗប្រសិនបើទុក កួរអោយស្ងួតយូរថ្ងៃ ជា បច្ច័យអាក្រក់មួយគឺមេសត្វខ្មួតពងដាក់ហើយអាចទៅញាស់ស៊ីក្នុង ឧបករណ៍នៃរយៈពេលរក្សាទុកពូជដោយមិនដឹងខ្លួន។ -ប្រភេទពពាយ ននោងមូល ននោងជ្រុង និងឃ្លោក គេត្រូវទុកផ្លែអោយស្ងួតក្នុងចំការ ក្រោយមកបេះផ្លែ ទាំងនោះមកដាក់ហាលថ្ងៃបន្ថែរយៈពេល ២ទៅ៣ ថ្ងៃ បន្ទាប់មកយកទៅ ចងព្យូរទុកក្រោមផ្ទះឬចង្រ្កានបាយ ដោយពុំចាំបាច់សំរាំងយកគ្រាប់ឡើយនេះជាការទុក សម្រាប់ដាំលក្ខណៈគ្រួសារ។ -ត្រប់ត្រសក់ចំនារ ម្រះ ត្រសក់ស្រូវ ប៉េងប៉ោះ ម្ទេស គេត្រូវរក្សាទុកផ្លែអោយទុំ មានពណ៌ក្រហមទន់ជ្រាយ ត្រសក់ស្រូវរបេះទងត្រូវប្រមូលយកផ្លែ ដំនាំទាំំងនោះមកពុស យកគ្រាប់ដាក់ត្រាំទឹកមួយយប់ ហើយលាងសំអាតអោយអស់រំងិល ដាក់ហាលថ្ងៃអោយ សួតរយៈពេល ២ទៅ៣ថ្ងៃអាចយកទៅទុកដាក់បាន។ ២.៣-វិធីសាស្ត្ររក្សាទុកគ្រាប់ពូជ ជាទូទៅការរក្សាទុកគ្រាប់ពូជ សម្រាប់ដាំដុះក្នុងរដូវបន្តបន្ទាប់កសិករភាគច្រើនជួប នូវបញ្ហាដូចជាភាគរយ នៃដំណុះត្រូវចុះថយខ្លាំងគ្រាប់ពូជត្រូវស៊ីបំផ្លាញដោយសត្វល្អិត ជាពិសេសសត្វខ្មួត ទាំងនេះបណ្តាលមកពីការប្រមូលពូជពីចំការយឺតយ៉ាវ ការសំរាំងពូជ មិនបានត្រឹមត្រូវភាពស្ងួតនៃគ្រាប់ពូជមិនល្អ ហើយការទុកដាក់ពុំបានត្រូវតាមបច្ចេកទេស ទុកដាក់គ្រាប់ពូជឡើយ ។ ដូចនេះដើម្បីជួយអោយការទុកដាក់គ្រាប់ពូជបន្លែប្រកបដោយ ជោគជ័យ អត្ថបទនេះសូមធ្វើការណែនាំដូចតទៅៈ -ការប្រមូលយកផ្លែ ឬកួរទុំពីចំការៈត្រូវបេះយកផ្លែ ឬកួរដែលទុំពេញលេញមិន ត្រូវទុកអោយទុំរលួយ ឬ ទុំស្ងួតយូរថ្ងៃនៅចំការឡើយ។ -ការសំរាំងយកគ្រាប់ពូជៈក្រោយពីបេះបានត្រូវពុះ ឬ វះយកគ្រាប់ដាក់ត្រាំងទឹក រយៈពេលមួយយប់ ហើយលាងសំអាតជាតិស្ករជាប់នឹងគ្រាប់អោយស្ងួត។ ប្រភេទពូជទុំ ស្ងួត ត្រូវវាយបំបែកសំបកសំអាត អោយស្អាត ហើយ រើសយកចេញនូវគ្រាប់ដែលមិន ល្អ ឬមានសត្វល្អិតស៊ីព្រមទាំងមានជំងឺជាពិសេសគ្រាប់ពូជសណ្តែកកួរ និងពោត។ -ការសំងួតគ្រាប់ៈគេត្រូវដាក់ហាលគ្រាប់ពូជអោយស្ងួតទៅតាមប្រភេទនៃពូជនីមួយៗ ដូចជាគ្រាប់ពូជស្ពៃ ពូជជី ពូជផ្ទី ម្ទេសត្រប់ ប៉េងប៉ោះសាលាដត្រូវខ្ចប់នឹងសំនាញ់ញឹក ដាក់ហាលថ្ងៃចំនួន២ ទៅ ៣ ថ្ងៃរឺឯគ្រាប់ពូជបន្លែដែលមានទំហំធំដូចជាម្រះ ត្រសក់ ល្ពៅ ននោង សណ្តែកកួរ ឃ្លោក ត្រូវសំងួតអោយស្ងួតរយៈពេល៣ទៅ៤ថ្ងៃអាចទុកបានហាម ហាលថ្ងៃក្តៅខ្លាំង ជាពិសេសថ្ងៃត្រង់។ -ការទុកដាក់គ្រាប់ពូជៈ ដើម្បីអោយគ្រាប់រក្សាបាននូវដំណុះនឹងជៀសផុតសត្វស៊ី បំផ្លាញ គឺក្រោយពីសំងួតហើយ គេមិនអាចពន្យាពេលច្រើនម៉ោង ក្នុងការច្រកចូលក្នុង ឧបករណ៍ដូចជា ដប ស្បោងក្រដាស់ស្ងួត ខ្ចប់ ក្រដាស កែវធំៗ ឬកញ្ចប់ក្រដាស់អាលុយ- មីញ៉ូមដែលក្នុងកញ្ចប់ ឬកែវទាំងនោះត្រូវច្រកកំទិចធ្យូងស្ងួតតូចៗពីលើគ្រាប់ពូជហើយបិទ អោយជិត ដើម្បីការពារបាននូវការស្រូបយកសំណើមពីបរិយាកាសចូលទៅក្នុងគ្រាប់វិញ ពីព្រោះសំណើមគ្រាប់ពូជ និងសំណើមបរិយាកាស ខុសគ្នាគ្រាប់វិញ ពីព្រោះសំណើមពី បរិយាកាស ចូលទៅក្នុងគ្រាប់វិញ ពីព្រោះសំណើមគ្រប់ពូជ និងសំណើមបរិយាកាសខុស គ្នាខ្លាំង។ កាលណាគេមិនបានបិទអោយជិតធ្វើអោយគ្រាប់ពូជងាយទទួលយកសំណើម កាលណាវាសើម បណ្តាលអោយដុះផ្សិតប៉ះបាល់ដល់ដំណុះនៃគ្រាប់ពូជ។ ជាពិសសទៅ ទៀតគេត្រូវយកញ្ចប់ឬកែវដាក់គ្រាប់ពូជ ទៅរក្សាទុកក្នុងទីកន្លែងត្រជាក់ ហើយស្ងួតហាម ត្រូវកំដៅ និងសំណើមជាហេតុបណ្តាលអោយយគ្រាប់ពូជងាយ នឹងខូតខាត។ ២.៤-គុណវិបត្តិនៃការទុកពូជបន្ត លទ្ធផលនៃការសា្រវជាវរយៈពេលច្រើនឆ្នាំ កន្លងមក បានរកឃើញនូវគុណវិបត្តិមួយ ចំនួនធំ ដោយកសិករ មានទំលាប់ដ៏ពិសិដ្ឋមួយគឺកាលណាដំណាំរបស់គាត់ផ្លែធំល្អតែងតែ រក្សាទុកពូជបន្តការធ្វើរបៀបនេះ សមស្របតែរយៈពេល ៣០-៤០ ឆ្នាំមុនប៉ុណ្ណោះ ដោយ សារតែសម័យនោះពូជភាគច្រើន ជាពូជបង្កាត់សេរី (OP)ដោយឡែកក្នុងសម័យបច្ចុបន្បន្ន ពូជកាន់តែទំនើប គឺពូជកូនកាត់ពួជបង្កាត់ មិនអាចអោយកសិកររក្សាទុកពូជបន្តបានឡើយ ជាពិសេសពូជដែលច្រកក្នុងកញ្ចប់ ឬកំប៉ុង ដែលនាំមកពីបរទេសដូចជា ត្រសក់ចំណារ ខាត់នា ដើម ម្ទេសហាវ៉ៃ ស្ពៃគ្រប់ប្រភេទ ត្រឡាច ល្ពៅ ប៉េងប៉ោះ ត្រប់ជាដើមដែលមាន សញ្ញាអក្សរអេស្វមយយ (F1) ពូជនេះផលិតដោយ ក្រុមហ៊ុនគ្រាប់ពូជធំៗ។ កសិករត្រូវ ចំនាយក្នុងការទិញពីក្រុមហ៊ុនរៀងរាល់រដូវ ។ ដូចអ្នកជំនាញការផ្នែកគ្រាប់ពូជសូមណែនាំ ដូចតទៅបើពូជណាមួយមិនស្គាល់នូវប្រភព ឬអត្តសញ្ញាណច្បាស់លាស់សូមមេត្តាកុំទុកពូជ បន្ត សម្រាប់ រដូវបន្តបន្ទាប់បើពូជប្រពៃណីមានប្រភពត្រឹមត្រូវ អាយុចំណាស់ក្នុងតំបន់របស់ ខ្លួន អាជម្រើសហើយទុកពូជបន្តបាន។ ៣-ប្រភេទដំនាំដែលមិនដាំដោយគ្រាប់ មានប្រភេទដំណាំបន្លែខ្លះ ដែលអាចដុះលូតលាស់តាមរយៈគល់-ដើម កំនាត់ទង ឬ ដើមដូចជាៈ ៣.១-ការដាំបន្តពូជដោយគល់ និងមើម ប្រភេទដំណាំបន្លែ ដែលមានសមត្ថភាពដុះលូតលាស់បន្តរដូវមួយទៅរដូវមួយទៀត ដោយសារគល់ឬមើម មានដូចជាត្រាវ ក្តាតងប់ ម្ទេស វល្លិបាស ផ្កាឡៃហ៊ាង រមៀត រំដេង ខ្ញី ស្លឹកគ្រៃ ខ្ជាយ ខ្ទឹមស ក្រហម ខ្ទឹមខ្យល់ ជន្លង់។ល។ ៣.២-ការដាំដោយដើម ឬកំនាត់ទង បន្លែមួយចំនួន ច្រើដាំដុះលូតលាស់ពេញមួយឆ្នាំ ហើយប្រជាកសិករច្រើនតែធ្វើការ ដាំដោយប្រើកំណាតទង ឬ ដើមដូចជា ដើមស្អំដំឡូងជ្វា ដំឡូងឈើត្រកួនទឺក។ល។ ដើម្បី អោយប្រភេទដំណាំទាំងនេះដុះលូតលាស់ល្អ គេគួរតែកាត់កំនាត់ដើម រទង មិនខ្ចីរចាស់ ពេកអោយបានប្រវែងពី ២៥-៣០ស.ម រួចដាក់ត្រាំទឹកមួយយប់ បន្តាប់មកយកទៅដាំបាន។ គេដាំដោយបញ្ចឹតដាក់អោយត្រូវទិសប៉ែកខាងចុងចេញផុតពីដី ហើយប៉ែកខាងគល់កប់ចូល ទៅក្នុង ដីសាចទឹកអោយជោគរាល់ថ្ងៃ ទើបវាដុះពន្លកថ្មីបាន។ -ការរៀបចំសួនបន្លែគ្រួសារ ដើម្បីអោយសមាជិកគ្រួសារនីមួយៗ នៅតាមតំបន់ជាច្រើនស្ទើរពេញផ្ទៃប្រទេសទទួល បានអាហារដែលសំបូរនូវជីវជាតិ រួមទាំងវីតាមីន គេត្រូវទទួលទានអាហារបៃតងដែលសំបូរ នូវសារធាតុចិញ្ចឹមគឺបន្លែគ្រប់ប្រភេទ ដើម្បីមានបន្លែជុំវិញលំនៅដ្ឋានហើយដើម្បីឲ្យបន្លែនោះ លូតលាស់ ធានាបានក្នុងការប្រើប្រាស់ប្រចាំថ្ងៃប្រកបដោយសុវត្ថិភាពល្អ គេត្រូវបង្កើតសួន បន្លែគ្រួសារដោយខ្លួនឯង។ ១-ទីតាំង និងទំហំសួន ទីតាំងដែលត្រូវបង្កើតសួនបន្លែគ្រួសារគឺមិនត្រូវស្ថិតនៅឆ្ងាយពីលំនៅដ្ឋានឡើយគេត្រូវ បង្កើតវានៅចំហៀង ឬ ពីក្រោយផ្ទះដែលមានលំហរវាលស្រឡះជាបង្គួរ គឺស្ថិតនៅចន្លោះ ដំនាំឈើហូបផ្លែផ្សេងៗឬ ទីវាល រួមទាំងាយស្រួលក្នុងការយកទឹកទៅស្រោចស្រពនៅរដូវ រាំងស្ងួតព្រោះដំណាំខ្លះវាត្រូវការទឹកស្ទើររាល់ថ្ងៃ តែដំណាំខ្លះទៀតវាត្រូវការទឹក៣-៤ ថ្ងៃ ម្តងប៉ុណ្ណោះពុំត្រូវការបរិមាណទឹកស្រោចស្រពច្រើននោះឡើយងអំពីទំហំសួនបន្លែ :ជា ទូទៅទំហំនៃសួននីមួយៗវាអាស្រ័យទៅនឹងបរិមាណប្រើប្រាស់ ចំនួនសមាជិកគ្រួសារជា ពិសេសត្រូវគិតអំពីពលកម្មថែទាំ។ តែទោះជាយ៉ាងណាក៏ដោយ ទំហំជាមធ្យោមពី៧០ ម៉ែត្រការ៉េទៅ ១២០ ម៉ែត្រការ៉េ គឺ៧ម x ១០ម ៨មx១០ម ៩មx១០ម .១០ម ១០ម ១១ម x១១ម តែធំជាងគេបំផុតគឺ១២មx១២ម ប៉ុណ្ណោះ។ ២-របៀបធ្វើសួនបន្លែ ក្រោយពីកំណត់ទីតាំងបានហើយគេ ត្រូវដាក់ខ្សែបន្ទាប់ទៅតាមទ្រង់ទ្រាយនៃដីដែល ជ្រុងនីមួយៗ(៤ជ្រុង) ត្រង់បន្ទាត់មកកំណត់ចំណុចដែលត្រូវដាំបង្គោលធ្វើរបងសួនព្រមទាំង ទុកច្រកចេញចូលមួយងាយក្នុងការយកទឹក ស្រោចកូនដំណាំជី រួមទាំងការចេញចូលថែទាំ និងប្រមូលផល។ បង្គោលរបងដាំចំងាយពីគ្នាប្រវែង ១,២០ម ប្រវែងបង្គោលត្រូវកាត់ គឺ ១,៣០ម ហើយជំរៅក្នុងការដាំធ្វើ យ៉ាងណាអោយកំពស់របងជាមធ្យម ៧០-៨០ស.មក្រោយ ពីការដាំបង្គោលហើយត្រូវយកបន្ទះឬស្សី ឬ កូនឈើមូលវែងៗត្រង់ៗមកជារបារចំនួន ៣ឬ៤ ធ្វើយ៉ាងណាអោយមំាការពារសត្វពាហនៈផ្សេងៗដែលលែង ឬដាច់ខ្សែចូលស៊ីដំណាំ។ ច្រក ចេញចូលត្រូវធ្វើទ្វា បិទបើកអោយមាំ។ ៣-ការរៀបចំដីក្នុងសួន ក្រោយពីធ្វើរបងសុវត្ថិភាពសួនរួចហើយត្រូវកាប់បំផុតសដីឲ្យសព្វពេញផ្ទៃសួនវាយ បំបែកអោយស្អិត ប្រមូលយកស្មៅចេញអោយស្អាត ហើយហាលដីអោយស្ងួតរយៈពេល ១អាទិត្យ ។ បន្ទាប់មកកាប់ជ្រោយដីនោះឡើងវិញអោយជ្រៅ ហើយអោយធូរប្រមូលយក ស្មៅចេញ ទើបរៀបចំលើករងសម្រាប់ដាំដំណាំដែលត្រូវដាំគឺៈ ប្លង់ទី១:នៅជុំវិញជាប់របងមានទំនប់ទទឹង ៦០សម កំពស់២៥ ឬ៣០សមកៀរ អោយស្មើរយចកាប់រណ្តៅ ចំងាយពីគ្នា ៧០ស.ម ចំពីលើរងជំរៅ៣០ស.ម ជាមធ្យមទំហំ រណ្តៅ២៥ស.មx ២៥ស.ម ហើយដាក់ជីកុំប៉ុស្តិ៍នៅបាតរណ្តៅទំងន់ ២ទៅ៣ គ.ក្រសម្រាប់ ដាក់ដាំពពួកបន្លែយូរមានដើមងប់ ដើមស្អំដើមម្រុំ មើមរំដេង ស្លឹកគ្រៃ ខ្ជាយរមៀតព្រមទាំង ននោងវែង ឬ ត្រឡាច ដែលវាបោះទងវែង ហើយទន្ទ្រានលើគេឯង។ ប្លង់ក្នុងសួន:ច្រកចេញចូលត្រូវទុកផ្លូវដើរទទឹង៥០ស.ម រហូតដល់កណ្តាលសួន ហើយចែកចេញ ទៅស្តាំនិងឆ្វេងដៃទំហំដូចគ្នាដើម្បីចែកផ្ទៃសួនជា៣ផ្នែកធំៗ(សូមមើលប្លង់) ក្នុងផ្នែកនីមួយៗត្រូវធ្វើរង ដំណាំដែលមានទទឹងប្រវែង ១ម កំពស់ ២៥ស.ម ធ្វើយ៉ាងនេះ គេអាចមានរងជាច្រើនសម្រាប់ដាំដំនាំ ដែលគេនិយមប្រើប្រាស់ក្នុងគ្រួសារ។ ៤-ការដាំ និងថែទំាដំណាំក្នុងសួន ដើម្បីអោយសួនបន្លែមានសោភ័ណភាពល្អ និងទាក់ទាញអារម្មណ៍ពីសមាជិកគ្រួសារ ក៏ដូចជាអ្នកជិតខាង គេត្រូវធ្វើការដំាដុះដូចតទៅ: -ផ្ទៃខាងៗនៃរបងសួន:ផ្នែកខាងមុខជាប់របងត្រូវដាំដើមល្ហុងលាយម្រុំផ្នែកពាក់ កណ្តាលខាងមុខ ចំហៀងសួនខាងស្តាំ ដាំដើមងប់ដោយគ្រាប់ ឬដោយគាស់គល់និងដាំ ដោយកាត់ដើមចេញ។ ពាក់កណ្តាលខាងមុខចំហៀងសួនខាងឆ្វេង ដាំពពួកឡើងទ្រើង ដូចជាពពាយឬ វល្លិ៍មេឡៃហ៊ាង។ ប៉ែកខាងក្រោយនៃសួន ដាំ ននោងវែង ត្រឡាចធ្នើរ ឬ ឃ្លោក ព្រោះវាលូតលាស់យូរ ហើយបោះទងឆ្ងាយ ងាយធ្វើធ្នើរក្រៅសួនចាប់របង។ -ផ្ទៃកណ្តាលសួនគេដាំដូចជា ច្រំសណ្តែកកួរ ដើមស្លឹកបាស់ម្ទេសប៉េងប៉ោះនិងត្រប់ នៅរងទី២ ជាប់ពីរង្វង់ទី១ ។ ហើយក្រៅពីនោះ គេដាំដូចជា ជីរណា ជីម្រះព្រៅ ជីនាងវង ផ្ទី ស្ពៃចង្កឹះ ឬ ស្ពៃខៀវជន្លង់ ខ្ទឹមស្លឹក ត្រសក់ចំនាររួមជាមួយបន្លែឯទៀតដែលមានអាយុកាល លូតលាស់ខ្លី ហើយតំរូវការពូជក្នុងការដាំដុះក្នុងសួន។ ៥-តំរូវការគ្រាប់ពូជសម្រាប់ដាំដុះ ជាទូទៅ គ្រាប់ពូជបន្លែមានទំហំ និងទំងន់ខុសៗគ្នា ជាពីសេសទៅទៀតអត្រាដំណុះ របស់ពូជនីមួយៗក៏ខុសគ្នាដែរ តែវាអាស្រ័យទៅនឹងវិធីសាស្ត្រទុកដាក់រួមទាំងរយៈពេល នៃការរក្សាទុកផងដែរ ដូចនេះបរិមាណគ្រាប់និងតំរូវការក៏ដូចគ្នាដែរ។ កាលណាដំណាំ ដែលមានគ្រាប់តូច ហើយប្រភេទដែលដាំ ឬស្ទូងចំនួនដើមច្រើនក្នុងមួយថ្នាលៗ តំរូវការ បរិមាណជាបង្គួរ ឧទាហរណ៍ គ្រាប់ជីរបន្លា ជីរបារាំង គ្រាប់ម្អមគ្រាប់ជីរនាងវង គ្រាប់ផ្ទី គ្រាប់ស្ពៃ គ្រាប់ ម្រះព្រៅ។ល។ ក្រៅពីនោះទៀត ប្រភេទគ្រាប់តូចល្អិតដែរតែការដាំដុះ រង្វើល ដូចជា ម្ទេសត្រប់ប៉េងប៉ោះ សាលាដក្តោប ខាត់ណា ផ្កាខាត់ណាដើមខាត់ណា ក្តោប គេតំរូវការបរិមាណគ្រាប់តិច។ ចំពោះប្រភេទពូជដំណាំ គ្រាប់ធំដូចជាត្រសក់ ម្រះ ល្ពៅ ននោង ពពាយ សណ្តែកកួរ សណ្តែកបារាំង។ល។ គេត្រូវការបរិមាណគ្រាប់ច្រើនជាបង្គួរ ជាងដំណាំឯទៀតដោយសារតែគ្រាប់ធំ ហើយមានទំងន់ធ្ងន់។ ក្រៅពីដំណាំដែលដាំដោយគ្រាប់ នៅមានដំណាំដែលដាំដោយទង ដោយគល់ ដោយកំពិស ដោយមើម គេត្រូវការចំនួន និងទំងន់ក៏ខុសគ្នាដែរ។ -ការគ្រប់គ្រង់ជំងឺ -សត្វល្អិត និងការការពារ -អំពីជំងឺសំខាន់ៗនិងការការពារ ជាទូទៅដំណាំបន្លែ តែងតែទទួលរងជំងឺសំខាន់ៗជាច្រើនក្រុម និងច្រើនប្រភេទ ដែលមានលទ្ធភាពចំលង និង បង្ករោគដោយសារកត្តាមួយចំនួនដូចជា: ការឆ្លងតាម រយៈគ្រាប់ពូជ ឆ្លងតាមរយៈទឹកស្រោច ឆ្លងតាមរយៈដី ឆ្លងតាមរយៈសត្វល្អិតជាអ្នកចំលង និងឆ្លងតាមអំពើនៃអាកាសធាតុ ។ គេអាចបែងចែកជំងឺជា៥ ក្រុមដូចតទៅៈ ១.១-ក្រុមជំងឺផ្សិត ជំងឺនេះមានច្រើនសណ្ឋានបំផ្លាញដំណាំក្នុងដំណាក់កាលផ្សេងគ្នាហើយទៅលើ ផ្នែកផ្សេងៗនៃបន្លែដូចជាៈ ១.១.១-ជំងឺរលួយគល់កូនដំណាំ(Damping-off) កូនដំនាំបន្លែស្ទើរគ្រប់ប្រភេទក្រោយ ពីដុះបានរយៈ ៥ទៅ ១០ថ្ងៃក្នុងដំណាក់កាលកូនសំណាបខ្ចីៗតែងតែរលួយគល់ក្បែរៗដី ធ្វើអោយបាត់បង់ចំនួនកូនដំនាំជាច្រើន កសិករខ្លះពុំបានទទួលកូនដំណាំដាំដុះឡើយ។ វាបណ្តាល មកកពីកត្តាជាច្រើនដូចជាៈ ដីថ្នាលសំណាបៈដីសំរាប់ សាប ឬបណ្តុះកូនមានស្តុកមេរោគ ទឹកសម្រាប់ស្រោចៈ មេរោគរស់នៅក្នុងទឹក គ្រាប់ពូជមានជំងឺៈពូជមិនធន់ទំា្រ ហើយគ្រាប់ពូជត្រូវមានជា មេរោគមកជាមួយ សំនើមដីថ្នាលសើមខ្លាំងៈវគ្គដុះពន្លកនៅថ្នាលសំនាប ឬ កន្ទោងបណ្តុះសើម ខ្លាំងលើសតំរូវការទឹក បរិយាកាសមិនល្អៈអាកាសធាតុក្តៅ គ្មានពន្លឺ និងខ្យល់ចេញចូលភ្លៀងធ្លាក់ ខ្លាំង ហើយញឹកញាប់ វិធានការការពារ:ដើម្បីទប់ទល់ នឹងជំងឺនោះ គេអនុវត្តវិធីសាស្ត្រជាច្រើនដូចជា: ការកាប់ហាលដីថ្នាលអោយស្ងួត ដីសម្រាប់បណ្តុះក្នុងកន្ទងត្រូវដុតសំលាប់មេរោគថ្នាល សំណាបមុនសាបត្រូវដុតដីជាមុន ធ្វើដំបូល គ្រប់ការពារភ្លៀង ឬកំដៅថ្ងៃទីថ្នាលសំនាប គួរស្ថិតនៅលើទីទួលស្រឡះល្អ គ្រាប់ពូជត្រូវលាយជាមួយថ្នាំសំលាប់ផ្សិតមុនសាប ឬដាំ ត្រូវបន្ថយការស្រោចទឹក ពេលមានជំងឺមិនត្រូវស្រោចបំប៉នជីឡើយពេលមានសញ្ញាបំផ្លាញ ត្រូវដកកូនដំណាំដែលរលួយ នោះចេញភ្លាមក្រោយមកយកថ្នាំការពារផ្សិតទៅលាយទឹក ស្រោចអោយជោក។
| |||
6:38:00 AM
មមាចត្នោតបំផ្លាញដំនាំស្រូវនិងវិធានការកំចាត់
| មមាចត្នោតបំផ្លាញដំនាំស្រូវនិងវិធានការកំចាត់ ១. ការពិពណ៌នាអំពី មមាចត្នោត មមាចត្នោតពេញវ័យមានស្លាបវែងវាហើរចូលទៅក្នុងស្រែនិង ពងនៅលើស្រទាប់ស្លឹក ឬនៅលើទ្រនុងស្លឹក។ វាពងជាកញ្ចុំ និងមាន | ||||||
រាងដូចស្លឹតចេកមមាចត្តោតមិនទាន់ពេញវ័យដែលស្ថិតនៅដំណាក់កាលទី១ (First instar) មានពណ៌ស ហើយមេចំនាស់មានបណ្តោយ ៤.៤-៥ម.ម មានពណ៌ត្នោត និងមានចំណុច ខ្មៅមួយនៅលើខ្នង។ មមាចត្នោតពេញវ័យ មានពីរប្រភេទគឺ ប្រភេទស្លាបវែងនិងប្រភេទ ស្លាបខ្លី។ មមាចពេញវ័យស្លាបខ្លី មានវត្តមាននៅដំណាក់កាលស្រូវទុំដែលពេលនោះវាធ្វើ បំលាស់ទីពាសពេញពីស្រែមួយទៅស្រែមួយទៀត។ ២. លក្ខណៈជីវសាស្ត្ររបស់មមាចត្នោត មមាចត្នោតមានវត្តជីវិតចាប់ពី២៥-៣០ថ្ងៃ ក្នុងលក្ខខណ្ឌសីតុណ្ហភាពពី ២៥-៣០ អង្គ- ស្សាសេ ពពួកស្លាបវែងមានលទ្ធភាពបង្កើតពងបានចំនួន ១០០០ពង ឬឯពពួកស្លាបខ្លីវិញ វាអាចពងបានរហូតដល់ ៣០០ពង។ ពងវាមានអាយុកាល ៦-៧ថ្ងៃ កូនមានអាយុកាល ១២- ១៤ថ្ងៃនិងមេចំណាស់ (ពេញវ័យ) មានអាយុ ៧-១៤ថ្ងៃ។ ៣. លក្ខណៈបំផ្លាញរបស់មមាចត្នោត ក. ការបំផ្លាញដោយផ្ទាល់ៈ មមាចត្នោតទើបនឹងញាស់ និងមមាចពេញវ័យស្លាបវែង- ខ្លី សុទ្ធតែជញ្ជក់យករុក្ខរសបានពី ១០-២០ដងនៃទំងន់របស់ខ្លួនវា។ វាជញ្ជក់ព្រមទាំងបង្ហៀរ ចោលនូវអាមីណូអាស៊ីត និងជាតិស្ករមកលើដើមស្រូវ ដែលគេហៅថា ( Honeydew, Hoenydew ) ដែលផ្សំឡើងដោយអាមីណូអាស៊ីត ស្ករ និងសារធាតុចិញ្ចឹមផ្សេងៗទៀតបង្ក ឡើងជាផ្សិតហៅថា Stoody Mold ផ្សិតនេះហើយដែលបញ្ជាក់នូវកំរិតនៃការបំផ្លាញរបស់ មមាចត្នោតធ្វើឲ្យស្រូវឆេះនៅពេលដែលមានប្រជាករខ្ពស់។ មមាចត្នោតមានការឡើងយ៉ាង រហ័សនូវព្យាករហើយការបំផ្លាញមានលក្ខណៈ ធ្ងន់ធ្ងរបណ្តាលមកពីៈ -ការបង្កបង្កើនដំនាំស្រូវពេញមួយឆ្នាំ -ការប្រើប្រាស់ពូជមិនធន់នឹងមមាចត្នោត -ការសាបសំនាបរពង្រោះក្រាស់ពេក -បាចជីអាសូតច្រើនហួសកំរិត -ការប្រើបា្រស់ថ្នាំកសិកម្មមិនស្របតាមលក្ខណៈបច្ចេកទេស ដូចជាការរលាយថ្នាំ កសិកម្មច្រើនប្រភេទជាមួយគ្នាបាញ ច្រើនលើក ។ ខ. កាបំផ្លាញដោយប្រយោលៈ មមាចត្នោតជាភ្នាក់ងារចម្លងជម្ងឺរីរុសដល់ដំនាំស្រូវ។ បន្ទាប់ពីបឺតជញ្ជក់រុក្ខរសជាញឹកញាប់គេសង្កេតឃើញលេចឡើងនូវជម្ងឺ តឿស្មៅនិងតឿរួញ ស្លឹកលើដំណាំស្រូវ។ ៤. ការចម្លងជម្ងឺរបស់មមាចត្នោត មមាចត្នោតដែលផ្ទុកទៅដោយជម្ងឺតឿស្មៅនិងតឿរួញស្លឹក បានជញ្ជក់រុក្ខរសពីដើម ស្រូវដែលមានជម្ងឺ ហើយបានបញ្ជួនេវីរុសទាំងនេះទៅក្នុងដើមស្រូវដែលគ្មានជម្ងឺ។ មមាច ត្នោតដែលផ្ទុកទៅដោយជម្ងឺវីរុសមានលទ្ធភាពចម្លងចម្ងឺរហូតដល់វាងាប់។ ស្រូវដែលស្ថិត ក្នុងដំណាក់កាលខ្ចីវាកាន់តែងាយស្រួលចម្លងរហូតដល់ដំណាក់កាលចុងក្រោយបណ្តាល ឲ្យដំណាំស្រូវមិនអាចផ្តល់ផលបាន ហើយទិន្នផលក៏មានការថយចុះយ៉ាងខ្លាំ ជួនកាលអាច បង្កឲ្យខូចទាំងស្រុង។ ចំពោះដំនាំស្រូវដែលមានអាយុ កាលកាន់តែចាស់ហើយទើបចម្លង ជម្ងឺនោះ ធ្វើឲ្យទិន្នផលមានការថយចុះបន្តិចបន្តួចប៉ុណ្ណោះ។ សុបរបស់មមាចត្នោតអាច ចម្លងជម្ងឺបាននៅពេលដែលមានប្រភពចម្ងឺ ដូចជាស្រូវមានជម្ងឺស្រូវងាប់ដោយជម្ងឺ និងស្មៅ មានជម្ងឺជាដើម។ ៥. ការកំចាត់មមាចត្នោត ក. វិធានការការពារ មិនត្រូវធ្វើស្រែពេញមួយឆ្នាំនោះទេ។ ពេលវាលាដំាដុះពីរដូវដែលទៅរដូវមួយទៀតគួរ ឲ្យឃ្លាតពីគ្នាយ៉ាងតិចបំផុតពី ២០-៣០ថ្ងៃ។ តាមការបែងចែកតំបន់ដាំដុះរបសប់អ្នកជំនាញ ផ្នែកកសិកម្មបានឲ្យដឹងថា រដូវកាលដាំដុះនៅក្នុងតំបន់ដែលត្រូវតែប្រមូលផ្តុំគ្នា (ការធ្វើស្រុះ គ្នា) បានន័យថា ការធ្វើស្រែមិនត្រូវអូសបន្លាយពេលវេលារៀងៗខ្លួនឡើងដែលជាហេតុធ្វើ ឲ្យមានការផ្តល់ចំណី និងជំរកជាប់ជាបន្តដល់មមាចត្នោត។ ធ្វើការសំអាតស្រែដោយធ្វើស្មៅ ក្នុងស្រែ ក្នុងប្រឡាយ និងភ្ជួររាស់ឲ្យបានល្អ ។ ត្រូវប្រើពូជស្រូវដែលធន់ទ្រំានឹងមមាចត្នោត ពូជស្រូវដែលមានគុណភាពល្អ និងមិនយកស្រូវសំរាប់ហូបទុកសំរាប់ធ្វើពូជទេគួរលាប់ថ្នាំ កសិកម្មជាមួយពូជមុនពេលយកទៅសាប ឬព្រោះ(Sed Treatment)។ ការព្រោះពូជស្រូវកុំឲ្យ ក្រាស់ពេក(ការប្រើប្រាស់មិនអោយលើសពី ១២០គ.ក្រក្នុងមួយហិកតា ចំពោះស្រូវពង្រោះ) ការព្រោះស្រូវគួរធ្វើឡើនៅក្រោយពេលដែលពិនិត្យឃើញមានប្រជាករមមាចត្នោតពេញវ័យ ប្រមូលផ្តុំគ្នាចូលអន្ទាក់ភ្លើង។ តាមធម្មតាក្នុងមួយខែ មមាចត្នោតប្រមូលផ្តុំគ្នាចូលអន្ទាក់ភ្លើង ពី៥-៧ ថ្ងៃដូច្នេះដើម្បីចៀសវាងការបំផ្លាញធ្ងន់ពីមមាច យើងត្រូវចាប់ផ្តើមព្រោះនៅក្រោយ ពេលដែលមមាចចូលអន្ទាក់ភ្លើង។ ធ្វើបែបនេះធ្វើឲ្យដំាណាំស្រូវនៅតូចអាចចៀសផុតពីការ ចម្លងជម្ងឺរបស់មមាចពេញវ័យបាន។ ដើម្បីការពារដំាណាំស្រូវដែលនៅត្រូវនៅក្រោយពេល ស្លាប់ព្រោះគម្បីធ្វើការបញ្ចូលទឹកនិងថែរក្សាកំរតទឹកនៅក្នុងស្រែឲ្យបានសមស្រប ដើម្បីកាត់ បន្ថយបាននូវការបំផ្លាញរបស់មមាចត្នោត។ មិនត្រូវបាចជីអាសូត (អ៊ុយរ៉េ ) ច្រើនហួស កំរិតត្រូវបង្កើតបរិមាណជីផូស្វ័រ និងជីប៉ូតាស្យូមដើម្បីបង្កើនភាពធន់ទ្រំារបស់ដំនាំស្រូវទប់ ទល់នឹងជម្ងឺ។ ត្រូវចុះពិនិត្យស្រែរបស់ខ្លួនជាប្រចាំ ដើម្បីស្វែងរកវត្តមានមមាចត្នោតនៅក្នុង ស្រែ(វែកកុម្ពស្រូវដើម្បីពីនិត្យ)។ ខ. វិធានការកំចាត់ដោយប្រើប្រាស់ថាំ្នកសិកម្ម ការប្រើប្រាស់ថ្នាំកសិកម្មក្នុងការកំចាត់មមាចត្នោតជាជម្រើសចុងក្រោយបង្អស់។ ក្រោយពីសាបរព្រួសបានចំនួន ២ថ្ងៃប្រសិន បើយើងប្រទះឃើញមានវត្តមានមមាចត្នោត ការកំចាត់ត្រូវធ្វើឡើងដោយប្រើប្រាស់ថ្នាំកសិកម្មឲ្យបានសមស្របដូចដែលបានរៀបរាប់នៅ ក្នុងការណែនាំពីការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព។ ដំណាក់ កាលស្រូវដែលមានអាយុចាប់ពី ២០ថ្ងៃរហូតដល់ស្រូវចេញកួរ និងទុំប្រសិនបើប្រទះឃើញ មានវត្តមានមមាចត្នោតចាប់ពី ៣ក្បាល/គុម្ព ឡើងទៅយើងត្រូវធ្វើការ កំចាត់វាភ្លាមដោយ ប្រើថ្នាំកសិកម្មក្នុងការកំចាត់នេះ។ ការប្រើប្រាស់ថ្នាំកសិកម្មក្នុងការកំចាត់កំចាត់មមាចត្នោត ត្រូវការធ្វើឡើងតាមវិធីសាស្ត្រត្រឹមត្រូវ ៤យ៉ាង គឺៈ ជ្រើសរើសប្រភេទថ្នំាកសិកម្មត្រឹមត្រូវ ដោយអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ នៃការិយាល័យការពារដំណាំ និងត្រួតពិនិត្យភូតតាមអនាម័យក្នុងការបាញ់មិនត្រូវលាបថ្នាំ កសិកម្មច្រើនមុខបញ្ជូលគ្នាទេ ការបាញ់ថ្នាំត្រូវធ្វើឡើងនៅគល់នៃដើម្បីនៅគល់នៃដើមស្រូវ ត្រូវកន្លែងដែលពួកមមាចប្រមូលមមាចប្រមូលផ្តុំគ្នាជញ្ជកមិនត្រូវបាញ់លើស្លឹកស្រូវទេ មុន ពេលបាញ់ថ្នាំប្រសិនបើអាចត្រូវបញ្ចូលទឹកទៅក្នុងស្រែឲ្យខ្ពស់ ដើម្បីប៉ះនឹងថ្នាំនៅពេលយើង កំពុងបាញ់។៦.ជម្ងឺតឿលឿនបង្កដោយមមាចត្នោត ក-ភា្នក់ងារបង្កជម្ងឺៈ ជម្ងឺតឿលឿងជាជម្ងឺមួយដែលបង្កឡើងដោយវីរុសបង្កជម្ងឺតឿ ស្មៅ(Rice Grassy Stunt Virus- RGSV) និងវីរុសបង្កជម្ងឺ តឿរួញស្លឹក (Rice Ragged Stum Virus- RRSV)។ ខ-រោគសញ្ញាៈ ស្រូវដែលកើតជម្ងឺនេះមានរោគសញ្ញាដូចតទៅៈ -ស្រូវដែទទួលរងជម្ងឺមានស្លឹកប្រែពណ៌ខៀវស្រាលទៅពណ៌លឿងស្រាលបន្ទាប់មក ពណ៌ទឹកក្រូច និងចុងក្រោយក្លាយទៅជាពណ៌ទឹកក្រូចស្ងួត -ស្លឹកនៅផ្នែកខាងក្រោមពណ៌លឿងមុន ហើយការបែ្រពណ៌ស្លឹកនេះបានបន្តមកស្លឹក ផ្នែកខាងលើ -ការបែ្រពណ៌នេះក៏ចាប់ផ្តើមពីគែមស្លឹក ហើយរាលដាលដូចក្នុងផ្ទៃស្លឹកទាំងមូល -លក្ខណៈរបស់ស្លឹកស្រូវមានជម្ងឺស្លឹកស្រូវរីក ទទឹងមិនរីកបណ្តាលទេ -ជម្ងឺនេះធ្វើឲ្យស្រូវតឿ និងមិនបែកពន្លកក្នុងគុម្ពច្រើន -ស្រែដែលកើតមានពណ៌លឿង ស្រូវមានកំពស់មិនស្មើរគ្នា។ គ-ការចម្លងជម្ងឺៈ មមាចត្នោតជាភ្នាក់ងារចម្លងជម្ងឺវីរុសទៅលើដំនាំស្រូវ ហើយវា អាចចម្លងនេះរហូតដល់ពេលវាងាប់ -ដើមស្រូវដែលមានជម្ងឺអាចផ្ទុកវីរុសរហូតដល់ពេលច្រូតកាត់។ ស្រូវងាប់ក៏អាចចម្លង ជម្ងឺបានដែរ។ ស្រូវដែលមានជម្ងឺស្ថិតក្នុងដំណាក់កាលខ្ចីបណ្តាលឲ្យស្រូវមិនអាចឲ្យស្រូវមិន អាចចេញផ្កាបានធ្វើឲ្យទិន្នផលមានការថយចុះយ៉ាងខ្លាំងរហូតដល់បាត់បង់ផលទាំងស្រុង -មមាចត្នោតចញ្ជក់ដើមស្រូវដែលមានជម្ងឺក្រោយរយៈពេល ១០-១៥នាទី វាអាចផ្ទុក មេរោគនៅក្នុងខ្លួនរបស់វា ហើយប្រហែល១០ថ្ងៃក្រោយមកវាអាចចម្លងជម្ងឺវីរុសនេះទៅដើម ស្រូវដែលគ្មានជម្ងឺបាន -មមាចត្នោតស្លាបវែងបាននាំជម្ងឺវីរុសនេះបានឆ្ងាយ ដូច្នេះការរាលដាលឆ្លងមានកំរិត ទូលំទូលាយចំណែកេមមាចត្នោតស្លាបខ្លីវិញកំរិចម្លងចម្ងឺតូច ពីព្រោះវាមិនអាចបំលាស់ទី បានឆ្ងាយ -សព្វថ្ងៃនេះពុំទាន់មានថ្នាំកសិកម្មប្រភេទណាមួយដែលអាចព្យាបាលជម្ងឺវីរុសនេះ បានឡើយ។ ៧.ជម្ងឺតឿរួញស្លឹក ក-ភ្នាក់ងារបង្កជម្ងឺៈ ជម្ងឺតឿរួញស្លឹកបង្កឡើងដោយវីរុស Rice Ragged Stunt Virus-RRSV ខ-រោគសញ្ញាៈ ស្រូវដែលកើតជម្ងឺនេះមានរោគសញ្ញាដូចខាងក្រោមនេះ : -ដើមស្រូវតឿស្លឹកស្រូវមានពណ៌ខៀវចាស់ -នៅតាមគែមស្លឹករហែក និងរួញហើយតាមបណ្តោយស្លឹកមានភាពជ្រួញៗ -នៅតាមចុងស្លឹកបានប្រែពណ៌ និងរួញរមួលចូលគ្នា -ស្រូវមិនអាចផ្ការួច នំាឲ្យគ្រាប់ស្រូវស្កក។ គ-ការចម្លងជម្ងឺៈ របៀបចម្លងជម្ងឺ ដូចជាជម្ងឺតឿងលឿងដែរ។ កំណត់ចំណាំ មានករណីខ្លះនៅលើដើមស្រូវតែមួយដើមមានលេចឡើងនូវរោគសញ្ញ ២ កឺជម្ងឺតឿ លើងនិង ជម្ងឺតឿរួញស្លឹក។ ៨. ជម្ងឺតឿស្មៅ ក-ភ្នាក់ងារបង្កជម្ងឺៈ ជម្ងឺតឿស្មៅបង្កឡើងដោយវីរុស (Rice Grassy Stunt Virus RGSV) ខ-រោគសញ្ញាៈ ដើមស្រូវដែលមានជម្ងឺមានរោគសញ្ញដូចខាងក្រោមនេះ : -ដើមស្រូវតឿដុះខ្នែងច្រើនតែប្រព័ន្ធឬសធម្មតា -ស្លឹកខ្លីតូចរឹង និងមានពណ៌លឿងលាយខៀវ ឬពណ៌លឿងទឹកក្រូច -នៅលើស្លឹកខ្ចីមានចំណុចពកៗជាច្រើន ឬមានពណ៌ទឹកក្រូចក្រហម គ-ការចម្លងជម្ងឺៈ របៀបចម្លងជម្ងឺ ដូចគ្នានឹងជម្ងឹតឿលឿងនិងតឿរួញស្លឹកដែរ។ វិធានកាបង្ការជម្ងឺៈ ជម្ងឺតឿលឿងតឿរួញស្លឹក ក៏ដូចជាតឿស្មៅ បានធ្វើការបំផ្លាញ ដំនាំស្រូវរបស់បងប្អូនប្រជាកសិករ អស់ជាច្រើនដែលរហូតមកដល់ពេលនេះពុំទាន់មានថ្នាំ កសិកម្មដែលស័ក្តសិទ្ធអាចកំចាត់វាបានឡើយ។ ដូច្នេះវិធីសាស្រ្តដំបូងបង្អស់គឺការពារកុំឲ្យ កើតជម្ងឺ។ វិធីសាស្ត្រការពាររួមមានៈ -អនុវត្តឲ្យបានជាប់ដាចខាតនូវការកំចាត់មមាចត្នោត ដូចដែលបានរៀបរាប់មកខាង លើ -វិធីសាស្រ្តមួយទៀត គឺការធ្វើដីឲ្យបានល្អដើម្បីឲ្យដំនាំស្រូវដុះលូតលាស់ល្អពិសេស នៅដំនាក់កាលមុនចេញផ្លែ ដើម្បីឲ្យដំនាំស្រូវមាន ភាពធន់ទ្រាំនឹងជម្ងឺ។ វិធានការកំចាត់ៈ ក្នុងករណីដំណាំស្រូវស្ថិតក្នុងដំណាក់កាលលូតលាស់ដំបូង (អាយុ ០-៤០ថ្ងៃក្រោយ ពង្រោះ) ហើយមានការ ឆ្លងនូវជម្ងឺធ្ងន់ធ្ងរ (លើសពី១០ភាគរយនៃចំនួន ចម្លងជម្ងឺ) នោះយើងត្រូវការធ្វើការធ្វើការបំផ្លាញចោលភ្លាមតាមរបៀបភ្ជួរលុបដើម្បីសម្លាប់ ប្រភពចម្លងជម្ងឺ តែមុនពេលភ្ជួរលុបត្រូវបាញ់ថ្នាំកំចាត់មមាចត្នោត ដើម្បីចៀសវាងកុំឲ្យ មមាចត្នោតចម្លងជម្ងឺទៅស្រែដទៃទៀត។ ប្រសិនបើដំណាំស្រូវមានចម្លងជម្ងឺតិចតួចរួច ហើយ (ដោយកន្លែងនិងក្រោម១០ភាគរយ នៃចំនួនគុម្ពមានជម្ងឺ) នោះដកចោលនូវគុម្ពស្រូវ ដែលាមានជម្ងឺ ហើយជាន់ពន្លិចកប់ចោលក្នុងដីចៀសវាងការបោះចោលពាសវាពាសកាល នៅលើភ្លឺស្រែ។ បើដំណាំស្រូវមានអាយុ៤០ថ្ងៃឡើងទៅយើងត្រូវចុះពិនិត្យស្រែជាប្រចាំនិង ដកគុម្ពស្រូវណាដែលមានជម្ងឺចោលហើយជាមួយគ្នា នេះដែរ បើប្រទះឃើញមានវត្តមាន មមាចត្នោតមិនទាន់ពេញវ័យចំនួន៣ក្បាល/គុម្ព នោះត្រូវបាញ់កំចាត់មមាចត្នោតតាមការ ណែនាំនៅផ្នែកខាងលើ។ ប្រសិនបើស្រែណាមានជម្ងឺធ្ងន់ធ្ងរ នោះត្រូវបំផ្លាញចោលដោយ ភ្ជួរស្រែនោះលុបចោលតែម្តង ដោយមុនពេលភ្ជួរត្រូវបាញ់ថ្នាំកំចាត់មមាចត្នោត ដើម្បីកុំឲ្យ រាលដាលឆ្លងទៅស្រែផ្សេងទៀត។ លក្ខណៈសំគាល់ជម្ងឺតឿលឿង និងរោគសញ្ញារបស់វា លើដំណាំស្រូវៈ នៅក្នុងស្រែតែងតែមានការលេចចេញឡើងនូវរោគសញ្ញាជម្ងឺផ្សេងៗដូចគ្នានឹងរោគ សញ្ញារបស់ជម្ងឺតឿលឿង នោះគឺជារោគសញ្ញានៃជម្ងឺសរីរៈ រោគសញ្ញច្បាស់បំផុតនៃជម្ងឺ សរីរៈ គឺនៅពេលដែលដកគុម្ពស្រូវយើងឃើញដីដែលនៅជាប់នឹងឫសមានពណ៌ខ្មៅនិង ប្រព័ន្ធឫសទាំងមូលមានក្លិនស្អុយ និងពណ៌ខ្មៅដែរ (ពុលជាតិដែល) ដោយសារប្រព័ន្ធ ឫស ស្រូវមិនអាចស្រូបយកជីជាតិបាន ធ្វើឲ្យសស្លឹកវាប្រែពណ៌ពីខៀវទៅលឿងពីចុងស្លឹក មកក្រោមពីគែមស្លឹកចូលមកក្នុង។ របៀបសំគាល់រវាង ជម្ងឺតឿលឿង និងរោគសញ្ញាពូជ សារធាតុផ្សេងៗគឺផ្អែកទៅលើពណ៌ស ចំណែកឯ ជម្ងឺសរីរៈព្រព័ន្ធឫសមានពណ៌ខ្មៅ និង មានក្លិនស្អុយ ។ ស្រែដែលពុលសេរីរាង្គគឺនៅពេលដែលស្រូវលិចទឹកក្នុងពេលធ្វើដីរហូត ដល់ពេលពង្រោះមានរយៈពេលខ្លី(មិនដល់ ១៥-២០ថ្ងៃ) ឬ ធ្វើដីមិនបានល្អមានជញ្រ្ជាំង និងត្រី ឬកន្លែងចិញ្ចឹមសត្វហើយកាកសំណល់ទាំងនេះត្រូវបើកបង្ហូរចូលស្រែជាប្រចាំដែល នេះជាប្រភេទជម្ងឺជីវរុក្ខជាតិដែលមាននៅលើស្រូវ ។ ដើម្បីទប់ស្កាត់នូវបញ្ហានេះ យើងត្រូវ អនុវត្តវិធីសាស្រ្តមួយចំនួនដូចតទៅៈ -ផ្លាស់ប្តូរទឹកនៅក្នុងស្រែដោយបញ្ចេញទឹកចាស់ចេញពីក្នុងស្រែហើយបូម/បញ្ចូល ទឹកថ្មី ១-២ ដង/ថ្ងៃរួចហាលថ្ងៃ។ -ផ្អាក បានជីអាសូតដោយបន្ថែមជីផូស្វ័រ នៅពេលដែលស្រូវចាប់ផ្តើមលាស់ស្លឹកខ្ចី ពណ៌ខៀវ ប្រព័ន្ធឫសមានពណ៌សនោះយើងត្រូវចាប់ផ្តើមបាចជីអាសូត ហើយបន្តការថែ ទាំដូចធម្មតា។ ការកំចាត់មមាចត្នោតដែលជាភ្នាក់ាងារចម្លងជម្ងឺ ដើម្បីបង្ការនឹងកំចាត់មមាចត្នោតដែលជាភ្នាក់ងារចម្លងជម្ងឺលើដំនាំស្រូវ ឲ្យមាន ប្រសិទ្ធភាព មន្ទីរកសិកម្មខេត្ត-ក្រុង ការិយាល័យកសិកម្មស្រុកអជ្ញាធរមូលដ្ឋាន បងប្អូន ប្រជាកសិករត្រូវប្រមូលផ្តុំកំលាំង ផ្តោតការយកចិត្តទុកដាក់លើការណែនាំអនុវត្តនូវបណ្តា វិធីសាស្ត្រកំចាត់សត្វល្អិតចង្រៃនេះឲ្យបានស្រុះគ្នា។ ខាងក្រោមនេះជាការងារមួយចំនួន ដែលត្រូវតែអនុវត្តៈ ១-ជំរុញបន្ថែមនូវសកម្មភាពរបស់ក្រុមការងារកំចាត់មមាចត្នោតនិងជម្ងឺលើដំណាំស្រូវ ដែលបង្កឡើងដោយមមាចត្នោត (ជម្ងឺតឿលឿងតឿរួញស្លឺកនិងតឿស្មៅ) ចូលរួមសហការ ជាដែលស្ងាប័ន ឬអង្គភាពពាក់ព័ន្ធ និងប្រមូលផ្តុំទាំងស្ថាប័ននយោបាយនៅតាមមូល-ដ្ឋាន ដើម្បីអនុវត្តយ៉ាងសកម្ម និងស្រុះគ្នានូវវិធានការបង្ការ និងកំចាត់មមាចត្នោតនិងជម្ងឺលើដំនាំ ស្រូវនៅក្នុងតំបន់គោលដៅ។ ក្រុមការងារនេះត្រូវទទួលខុសត្រូវប្រជុំជារៀងរាល់សប្តាហ៍ ហើយធ្វើរបាយការណ៍ជូនថា្នក់ដឹកនាំអំពីសភាពការណ៍សមាសភាពចង្រៃនៅតាមមូល ដ្ឋាន។ ២-ណែនាំដល់ភា្នក់ងារផ្សព្វផ្សាយ ដើម្បីជំរុញការផ្សព្វផ្សាយជួយដល់កសិករនូវចំនេះ ដឹងជាមូលដ្ឋានអំពី វិធីសាស្ត្រអង្កេតនិងព្យាករណ៍វត្តមាននិងកំចាត់មមាចត្នោតនិងជម្ងឺ ដំណាំស្រូវដែលបង្កឡើងដោយមមាចត្នោតបំផ្លាញដំនាំស្រូវផ្សព្វផ្សាយពីតំបន់ដែលមាន ការបំផ្លាញខ្លាំង និងវិធីសាស្ត្រថ្មីៗ ដែលមានប្រសិទ្ធភាពក្នុងការកំចាត់សមាសភាពចង្រៃ ទាំងនេះ។ ៣-ជំរុញឲ្យមានមន្ត្រីការពារដំណាំយ៉ាងតិច ០១រូប និងបង្កើតកន្លែងដាក់អន្ទាក់ភ្លើង នៅមូលដ្ឋានដើម្បីតាមដានិង ព្យាករណ៍វត្តមានមមាចត្នោតនៅតាមមូលដ្ឋានរបស់ខ្លួន ៤-នៅពេលដែលមានការផ្ទុះឡើងនូវសត្វចង្រៃ និងជម្ងឺនេះដើម្បីកំចាត់ត្រូវតែអនុវត្តឲ្យ បានទាន់ពេលនូវបណ្តាលចំណុចសំខាន់ដូចខាងក្រោមៈ -បាញ់ថ្នាំកំចាត់មមាចត្នោតឲ្យបានស្រុះគ្នាតាមការណែនំានៅក្នុងសៀវភៅនេះបំផ្លាញ ចោលចំពោះស្រូវដែលមានជម្ងឺតាមការ ណែនាំនៅក្នុងសៀវភៅនេះ -អនុវត្តគោលការណ៍ជួយឧបត្ថម្ភដល់ការកំចាត់មមាចត្នោតនិងជម្ងឺបំផ្លាញដំនាំស្រូវ ដែលបង្កឡើងដោយមមាចត្នោត -ជំរុញបន្ថែមដល់សកម្មភាពត្រួតពិនិត្យការធ្វើអាជីវកម្ម និងប្រើប្រាស់ថ្នាំកសិកម្មនៅ តាមមូលដ្ឋាន ហាមការធ្វើអាជីវកម្មថ្នាំកសិកម្មក្លែងក្លាយ ពុំមានគុណភាពល្អមានការឡើង ថ្លៃនូវថ្នាំកសិកម្មក្នុងពេលដែលមានការផ្ទុះឡើងនូវសមាសភាពចង្រៃនេះសមាសភាពចង្រៃ នេះរាលដាលឆ្លងពីកន្លែងមួយទៅកន្លែងមួយទៀត។ ៥-ត្រូវធ្វើការណែនាំចំពោះរដូវកាលសាប ព្រួស ស្ទូងអូសបន្លាយដែលជា ហេតុធ្វើ ឲ្យក្នុងតំបន់មួយមានដំនាំស្រូវដុះលូតលាស់ខុសគ្នា។ ធ្វើការបង្កាត់ពូជស្រូវដែលធន់ទ្រាំនឹង មមាចនៅតាមវិទ្យាស្ថានសហគមអ្នកផលិតពួជ និងណែនាំដល់ប្រជាកសិករពីបច្ចេកទេស ដាំដុះឲ្យបានល្អ៕
| ||||||



