អត្ថបទថ្មីៗ :

News World

គេហទំព័រ អាន ខ្មែរ ជួយគាំទ្រ តារាចម្រៀង និងលើកស្ទួយវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា សូមជួយទិញ CD, VCD, DVD Original ដើម្បីជួយលើកទឹកចិត្តដល់ពូកគាត់ សូមអរគុណ! អាន ខ្មែរ ក៏សូមជូនពរ អោយអ្នកទាំងអស់គ្នា​ ​ជួបតែសំណាងល្អ​ ជោគជ័យ សុភមង្គល​គ្រប់ពេលវេលា
កំពុងចាប់ផ្តើម...

វិធីងាយៗ ក្នុងការបង្កើនប្រាក់ចំណូលអ្នក

Affiliate Program ”Get Money from your Website” Affiliate Program ”Get Money from your Website”

ស្តាប់បទចម្រៀងពេញនិយមពិរោះៗ

Followers

ប្រទេសដែលកំពុងទស្សនាគេហទំព័រ អាន ខ្មែរ

free counters

ការរៀបចំបង្កើតច្បារពូជ សម្រាប់ការដាំដុះ និងអភិវឌ្ឍន៍ដំណាំកៅស៊ូ

Tuesday, December 20, 2011

ការរៀបចំបង្កើតច្បារពូជ សម្រាប់ការដាំដុះ និងអភិវឌ្ឍន៍ដំណាំកៅស៊ូការរៀបចំបង្កើតច្បារពូជ សម្រាប់ការដាំដុះ និងអភិវឌ្ឍន៍ដំណាំកៅស៊ូ
       ឧស្សាហកម្មកៅស៊ូធម្មជាតិ ជាវិស័យមួយយ៉ាងសំខាន់ក្នុង សេដ្ឋកិច្ច សង្គម និងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា។ កៅស៊ូ ធម្មជាតិជួយបង្កើនការងារ និង ប្រាក់ចំណូលដល់គ្រួសារកសិករ
ព្រមទាំងការពារ បរិស្ថានធម្មជាតិយ៉ាងសំខាន់។
       ដំណាំកៅស៊ូត្រូវបាននាំយកដាំនៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩១០ ដោយជនជាតិបារាំង ម្នាក់ឈ្មោះ ប៊ូយ៉ា Bouillard លើផ្ទៃដីប្រមាណ ១៥០ ហ.ត ក្នុងស្រុកព្រៃនប់ហើយបានពង្រឹង ជាលក្ខណៈទ្រង់ទ្រាយធំចាប់ពីឆ្នាំ១៩២១-១៩៦៨។ ការដាំដុះកៅស៊ូជាលក្ខណៈឧស្សាហកម្ម នេះ មួយទសវត្សរ៍ដំបូងបានប្រព្រឹត្តទៅដោយការដាំគ្រាប់ប៉ុណ្ណោះរហូតដល់ដើមទស្សវត្សរ៍ ១៩៣០ ទើបការដាំដុះប្រព្រឹត្តទៅជាលក្ខណៈរុក្ខវប្បកម្ម ដោយការប្រើប្រាស់បណ្តាក្លូន ចាស់ៗនាសម័យនោះ។
       ចំការកៅស៊ូដែលដាំដោយគ្រាប់ ផ្តល់ទិន្នផលទាបជាង ធៀងនឹងចំការដែលដាំជា លក្ខណ:រុក្ខវប្បកម្ម គឺទទួលបានប្រមាណ ៥០-៦០% ធៀបនឹងក្លួន GT1។ ការដាំដុះនិង អភិវឌ្ឈន៍ដំណាំកៅស៊ូជាលក្ខណៈទ្រង់ទ្រាយធំ ដែលមានផ្ទៃដីចាប់ពី ៥០០ហ.ត ឡើងទៅ ចំាបាច់ត្រូវរៀបចំច្បារពូជសម្រាប់ផ្តលើភ្នែកពូជដល់ការបំបៅ ហើយការរៀបចំច្បារពូជត្រូវ អនុវត្តយ៉ាងតិចមួយឆ្នាំមុនដំណើរការដាំដុះ។ ការរៀបចំច្បារពូជប្រព្រឹត្តទៅតាមដំណាក់ ដូចខាងក្រោម :
       ១.ការរៀបចំដី :
       ១.១​ ការជ្រើសរើសដី : ដីសម្រាប់រៀបចំច្បារពូជជាប្រភេទដីមានទម្រង់ល្អ មិនជាំ ទឹកនៅក្បែរប្រភពទឹក និងថ្នាលបណ្តុះកូន នៅឆ្ងាយពីភូមិករ ព្រមទាំងសត្វពាហនៈ ហើយ បរិស្ថានជុំវិញស្រលះល្អ។
       ១.២ការរៀបចំប្លុក : ច្បារពូជត្រូវរៀបចំជាកូនប្លុក តូចៗមានផ្ទៃដីចាប់ពី ២០០- ១០០០ម២ ទៅតាម
       -ស្ថានភាពដីអនុគ្រោះ
       -តម្រូវការភ្នែកពូជសម្រាប់បំបៅ
       -មធ្យោបាយស្រោចស្រព
       -ការគ្រប់គ្រង គួចងចាំថា នៅក្នុងកូនប្លុកនីមួយៗ គដាំតែពូជមួយតែប៉ុណ្ណោះមិនត្រូវ ដាំច្រឡូកច្រឡំពូជនោះទេ ហើយនៅតាមកូនប្លុកនីមួយៗ ត្រូវដាក់ផ្លាកសញ្ញាពូជនិង លេខ សម្គាល់កូនប្លុកឱ្យបានច្បាស់លាស់។
       ១.៣ ដង់ស៊ីតេដើមក្នុងច្បារពូជ : ដង់ស៊ីតេដើមនៅក្នុងច្បារពូជប្រែប្រួលទៅតាម លក្ខណៈដី តម្រូវការភ្នែក ពូជក្នុងការបំបៅ និង ប្រភេទភ្នែក (ភ្នែកខ្ចី ភ្នែកវ័យមធ្យមភ្នែក ចាស់) ដែលគេត្រូវប្រើប្រាស់។
       -ដង់ស៊ីតេខ្ពស់ : គេដាំដោយរក្សាគម្លាតដើម ចម្ងាយ ១ម x ០.៥ម។ វិធីនេះក្រោយ ពីការដកផ្ទៃដី សម្រាប់ផ្លូវខ័ណ្ឌកូនប្លុកចេញ គេមានចំនួន ១៧០០០-១៨០០០ ដើមក្នុង ១ហ.ត។ គេអនុវត្តវិធីនេះនៅតំបន់ណា ដែលដីមិនសូវមានជីជាតិ និង មានតម្រូវការបន្ទាន់ ភ្នែកពូជសម្រាប់ប្រើប្រាស់។
       -ដង់ស៊ីតេទាប : គេដាំដោយរក្សាគម្លាតដើម ចម្ងាយ១ម x ១ម។ វីធីនេះក្រោយពីការ ដកផ្ទៃដី សម្រាប់ផ្លូវខ័ណ្ឌកូនប្លុកចេញ គឺមានចំនួន ៨០០០-៩០០០ដើម/ហ.ត។ គេអនុវត្ត វិធីនេះនៅតំបន់ណាដែលមានដីមានជីជាតិល្អ គេនិយមប្រើប្រាស់ប្រភេទភ្នែកចាស់ និង តំបន់ដែលមានសំណើមបរិយាកាសខ្ពស់ ព្រមទាំងមានជមឺស្លឺកច្រើន។ នៅក្នុងឆ្នាំទី១ច្បារ ដែលមានដង់ស៊ីតេខ្ពស់ ផលិតភ្នែកពូជបានបរិមាណច្រើនជាងចំការដែលមានដង់ស៊ីតេទាប ប៉ុន្តែនៅឆ្នាំបន្តបន្ទាប់ការផលិតភ្នែកពូជ នៃចំការទាំងពីរមានបរិមាណប្រហាក់ប្រហែលគ្នា។ ជាទូទៅច្បារពូជ ១ហ.ត អាចផ្គត់ផ្គង់ភ្នែកពូជសម្រាប់ការដាមដុះបាន ១០០ហ.ត នៅឆ្នាំទី ១ និងអាចផ្គត់ផ្គង់ភ្នែកពូជសម្រាប់ការដាំដុះបាន ២០០ ហ.ត នៅឆ្នាំទី ១ និង អាចផ្គត់ផ្គង់ភ្នែក ពូជសម្រាប់ការដំាដុះបាន ២០០ ហ.ត នៅឆ្នាំទី ២។
       ២. វិធីដាំ :
       ២.១ វិធីដាំដោយគ្រាប់ : ក្នុងមួយរណ្តៅដាក់ ២-៣គ្រាប់ ដែលដុះពន្លកស្រាប់ក្រោយ ពេលកូនកៅស៊ូដុះលូតលាស់បានមួយឆ័ត្រ គេដករំលោះទុកតែ ២ ដើម ប៉ុណ្ណោះ។ នៅពេល ដែលកូនកៅស៊ូលូតលាស់បានទំហំដើម P = ១០ ម.ម (វាស់នៅកម្ពស់ ១០ ស.មពីដី) គេ អាចធ្វើការបំបៅបាន។ ក្រោយការបំបៅ ៣ សប្តាហ៍ គេស្រាយបង់ចេញ ហើយធ្វើការត្រួត ពិនិត្យចំនួនកូនកៅស៊ូបំបៅរស់ រយៈពេល ៣-៤ សប្តាហ៍ក្រោយគេធ្វើការបំបៅម្តងទៀត លើ ដើមដែលមិនបានជោគជ័យ ក្នុងការបំបៅលើកទី ១។ រយៈពេល ៣-៤ សប្តាហ៍ក្រោយពី ការស្រាយបង់នៃការបំបៅលើកទី ២ គេធ្វើការកាត់ជើងទម្រនៃដើមដែលបំបៅរស់នៅកម្ពស់ ៨-១០ ស.ម ខាងលើភ្នែកបំបៅ ដើម្បីឱ្យភ្នែកពូជដុះចេញពន្លក រីឯដើមដែលបំបៅមិនបាន ជោគជ័យនោះ គេកាប់ចោល ហើយចំពោះរណ្តៅដែលគ្មានដើមណាមួយទទួលបានជោគ ជ័យសោះនោះ គេត្រូវដាំដួសដោយកូនថង់ ដើម្បីរក្សាដង់ស៊ីតេ និង ផលិតភាពភ្នែកពូជក្នុង កូនប្លុកនីមួយៗនៃច្បារពូជ។
       ២.២ វិធីដាំដោយថង់ : វិធីនេះគេដាំដោយកូនថង់ធម្មតា ឬ កូនឆ័ត្រ ដែលការដំាគេ អនុវត្តដូចគ្នាទៅនឹងការដាំកូននៅចំការអាជីវកម្មដែរ។ ចំពោះការដាំតាមវិធីនេះ គេចំណាយ ពេលវេលាខ្លី និងមានប្រសិទ្ឋភាពជាង ប៉ុន្តែ ប្រើធនធានច្រើនជាងការដាំដោយគ្រាប់។
       ៣.ការថែទាំ :
       ត្រូវធ្វើការថែទាំច្បារពូជជាប្រចាំ នៅពេលដែលកូនកៅស៊ូនៅតូចមិនទាន់បង្កើតគម្រប ដីបាន នៅពេលនោះស្មៅដុះលូតលាស់រហ័ស អាចបណ្តាលឱ្យប៉ះពាល់ដល់ការលូតលាស់ របស់កូនកៅស៊ូ។ ដូចនេះ ការសម្អាតស្មៅអនុវត្តនៅរៀងរាល់មួយខែម្តង។ ៣ខែក្រោយមក ការសម្អាតស្មៅត្រូវអនុវត្តរៀងរាល់ ១,៥-២ ខែម្តង។ក្នុងរដូវភ្លៀង ករណីជួបប្រទះកូនរដូវ ប្រាំង ហើយកូនកៅស៊ូនៅតូច ដីស្ងួតខ្លាំងត្រូវធ្វើការស្រោចស្រព ៣ ថ្ងៃម្តង។ ចាប់ពីពាក់ កណ្តាលខែវិច្ឆិកា-មេសា ការស្រោចស្រត្រូវអនុវត្តជាប្រចាំរៀងរាល់៣ថ្ងៃម្តងដោយបរិមាណ ទឹក ៨០-១០០ម៣/ហ.ត ទើបមែកពូជមានគុណភាព និងផលិតភាពល្អសម្រាប់ការបំបៅ។ គួរយកចិត្តទុកដាក់ផងដែរក្នុងការត្រួតពិនិត្យ និងព្យាបាលជម្ងឺស្លឹកនៅក្នុងច្បារពូជ បើពុំនោះ ទេគុណភាពភ្នែកពូជនឹងធ្លាក់ចុះ ហើយការបំបៅមិនទទួលបានលទ្ឋផលល្អឡើយ។ ការដាក់ ជីគួរអនុវត្តជារៀងរាល់ឆ្នាំ ដោយប្រើជីប្រភេទ NPK (15:15:15) ក្នុងបរិមាណ ៨០០-១០០០ គ.ក្រ/ហ.ត ដោយចែករំលែកជីដាក់ចំនួន ២លើក លើកទី១ នៅពេលកូនកៅស៊ូដុះលូត លាស់បាន១ឆ័ត្រ ស្លឹក និងលើកទី២ រយ:ពេល ១.៥-២ ខែ (នៅមុនពេលកាត់មែកពូជយក ទៅប្រើប្រាស់)។ គេត្រូវឧស្សាហ៍កាត់ខ្នែងព្រៃ (ត្រចៀកទន្សាយ) ពីជើងទម្ររៀងរាល់ ២ សប្តាហ៍ម្តង នៅក្នុងរយ:ពេល ៣ ខែ ដំបូងក្រោយបំបៅដុះចេញជារូបរាងហើយក្លាយទៅជា មែកពូជ គេត្រូវឧស្សាហ៍ត្រួតពិនិត្យមែកពូជនោះ រៀងរាល់ ២ សប្តាហ៍ម្តងបើឃើញមានខ្នែង បែកចេញពីមែកពូជនោះ គេត្រូវកាត់វាចេញជាបន្ទាន់ បើមិនដូចច្នោះទេមែកពូជនោះមិន អាចប្រើប្រាស់បានឡើយ ដែលជាហេតុធ្វើឱ្យបាត់បង់បរិមាណភ្នែកពូជហើយផ្តល់ឱ្យការ បំបៅមិនបានគ្រប់គ្រាន់។ អំពីខ្នែងពូជដែលដុះឡើងវិញសារជាថ្មីក្រាយពីការកាត់មែកពូជ ទៅប្រើប្រាស់ចំពោះច្បារពូជដែលមានដង់ស៊ីតេខ្ពស់ គេរក្សាទុក ២ខ្នែង/គល់ និង ៣-៤ ខ្នែង/គល់ ចំពោះច្បារពូជដែលមានដង់ស៊ីតេទាប។
       ៤.ការកាត់មែកពូជយកទៅបំបៅ :
       អាយុមែកពូជដែលអាចកាត់យកទៅបំបៅបាន អាស្រ័យទៅតាមគោលបំណងនៃអ្នក ប្រើប្រាស់ ដែលជាទូទៅគេចែកចេញជា ៣ប្រភេទ:
       -មែកពូជប្រភេទភ្នែកខ្ចី:មានអាយុពី ៤-៥ ខែ ភ្នែកពូជប្រភេទនេះអាចប្រើប្រាស់បាន តែមួយរយ:ពេលខ្លី និងភ្លាមៗក្រោយពេលកាត់តែប៉ុណ្ណោះ ហើយនៅជិតៗ នឹងកន្លែងបំបៅ តែម្តង មិនអាចទុកឆ្លងថ្ងៃ ហើយនឹងដឹកជញ្ជូនទៅកន្លែងឆ្ងាយៗ បានទេ។ បើពុំនោះសោត គុណភាពនឹងថយចុះ។ ផ្នែកពូជប្រភេទនេះពិបាកធ្វើការបំបៅ ហើយអត្រារស់ទាបនៅពេល ជួបប្រទះនឹងអាកាសធាតុក្តៅរាំង ឬសគ្មានភ្លៀងនៅពេលដាំ ប៉ុន្តែជាភ្នែកសកម្មបើអាកាស ធាតុអំណោយផល។
       -មែកពូជប្រភេទភ្នែកវ័យមធ្យម : មានអាយុពី ៦-៨ ខែ ភ្នែកពូជប្រភេទនេះអាចប្រើ ប្រាស់បានល្អ ជាងប្រភេទភ្នែកខ្ចី និង ប្រភេទភ្នែកចាស់ ងាយបំបៅ ងាយដឹកជញ្ជូនទៅកាន់ ទីឆ្ងាយ ទុកបានយូរជាងប្រភេទភ្នេកខ្ចី។
       -មែកពូជប្រភេទភ្នែកចាស់ : មានអាយុពី ១០-១២ ខែ ភ្នែកពូជប្រភេទនេះ ងាយបំបៅ ជាងប្រភេទភ្នែកខ្ចី ងាយដឹកជញ្ជូនទៅកាន់ទីឆ្ងាយ ហើយទុកបានយូរជាងប្រភេទភ្នែកខ្ចី និង ភ្នែកវ័យមធ្យម ព្រមទាំងធន់ទ្រាំនឹងអាកាសធាតុក្តៅ រាំងឬសបានប្រសើរជាង ២ ប្រភេទខាង លើ ប៉ុន្តែប្រភេទនេះមិនសូវសកម្មទេ។
       ៤.១ របៀបកាត់មែកពូជ : ដើម្បីបង្កើនបរិមាណភ្នែកពូជ ដែលអាចយកទៅប្រើ ប្រាស់បានលើមួយឯកតា មែកពូជនៅរយ:ពេល ១៥-២០ថ្ងៃ មុនពេលកាត់មែកពូជទៅប្រើ ប្រាស់ គេកាត់ទងស្លឹកចោលទុកតែ ២២០ថ្ងៃ មុនពេលកាត់មែកពូជទៅប្រើប្រាស់ គេកាត់ ទងស្លឹកចោលទុកតែ ២-៣ ស.ម ពីមែកពួជប៉ុណ្ណោះ ហើយគេរក្សាស្លឹកទុកចំនួន ២ ឆ័ត្រ ខាងចុងមែក។ នៅពេលព្រឹកគេកាត់មែកពូជ នៅមុនម៉ោង ១០ និង ពេលល្ងាចគេកាត់នៅ ក្រោយម៉ោង ៣ រសៀល។ គេកាត់មែកពូជ ចេញពីគល់មែកប្រវែង ៨-១០ស.ម ហើយបន្ត ធ្វើរបៀបនេះរហូតដល់ឆ្នាំទី១០ ទើបរើច្បារពូជចាស់ដើម្បីដាំឡើងវិញជាថ្មី។ នៅក្រោយ ពេលកាត់មែកពូជរួច គេយកខ្លាញ់គោ (Vaseline) លាបលើស្នាមមុខកាត់នៃគល់ពូជភ្លាម ដើម្បីការពារជម្ងឺផ្សិតរាតត្បាតលើមុខរបួស។
       ៤.២ ការរក្សា និង វេចខ្ចប់មែកពូជដែលកាត់រួច : ក្រោយពេលកាត់ គេជ្រលក់ ចុងទាំងសងខាងនៃមែក ពូជទៅក្នុងឆ្នាំងក្រមួនទៀន (Parafine) ដែលបានដុតរំលាយដើម្បី រាំងស្កាត់ការរំភាយចំហាយទឹកតាមស្នាមមុខកាត់នោះ។ ក្នុងករណីដឹកជញ្ជូនទៅទីឆ្ងាយមែក ពូជទាំងនោះត្រូវចងជាបាច់តូចៗ ពី ១០-២០ មែក/បាច់ ហើយទ្រាប់ខ័ណ្ឌចេញមែកពូជ ដោយស្លឹកកៅស៊ូ កម្ទេចក្រណាត់ ឬចម្បើង ព្រមទាំងប្រោះទឹកសើមៗ ដើម្បីរក្សាសំណើម មែកពូជ រួចហើយវេចខ្ចប់ នឹងស្រទបចេក ទើបរៀបចូលកេសឈើ។ គេអាចវេចខ្ចប់មែក ពូជនឹងក្រណាត់បាវសើម ឬ ភ្ជល់ក៏បាន ដោយធ្វើយ៉ាងណាការពារឱ្យបាននូវការប៉ះពាល់ មេកានិចទៅលើមែកពូជ។ ក្រោយការវេចខ្ចប់ត្រូវសរសេរឱ្យបានច្បាស់លាស់នូវឈ្មោះពូជ ថ្ងៃ ខែ ឆ្នាំ ទីកន្លែងដែលបានផ្តល់មែកពូជ។ នៅពេលដឹកជញ្ជូន ក៏ដូចជាពេលបំបៅមែក ពូជត្រូវរក្សាទុកក្នុងម្លប់ជានិច្ច ហើយនៅពេលដឹកជញ្ជូនដល់ទីកន្លែង គប្បីរើមែកពូជចេញពី កេសដាក់ក្នុងម្លប់ គ្របចម្បើងពីលើស្តើងៗ និង ប្រោះទឹកផ្សើមឱ្យបានញឹកញាប់។

យោងតាមៈវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា
ទស្សនាវដ្តី កសិកម្ម
ឆ្នាំទី ៦ ត្រីមាសទី ៤ (តុលា-ធ្នូ) ឆ្នាំ ២០០៧ លេខ ២៤

ការជ្រើសរើសពូជស្រូវសំរាប់ការដាំដុះតំបន់ទំនាបរំពឹងទឹកភ្លៀង

ការជ្រើសរើសពូជស្រូវសំរាប់ការដាំដុះតំបន់ទំនាបរំពឹងទឹកភ្លៀងការជ្រើសរើសពូជស្រូវសំរាប់ការដាំដុះតំបន់ទំនាបរំពឹងទឹកភ្លៀង
       ១.សេចក្តីផ្តើម
       ស្រូវជាដំណាំស្បៀងយ៉ាងសំខាន់បំផុតរបស់ប្រជាជនកម្ពុជា។ មានពូជស្រូវរាប់ពាន់ពូជដែលបានធ្វើការដាំដុះ ដោយប្រជាកសិករ
កម្ពុជាក្នុងបរិស្ថានដាំដុះខុសៗពីគ្នាចាប់តាំងពីស្រូវចំការស្រូវតំបន់ទំនាបទីពឹងទឹកភ្លៀងស្រូវ តំបន់ស្រោចស្រព និងស្រូវឡើងទឹក។ ស្រូវពូជប្រពៃណីទាំងនោះកសិករនិយមចូលចិត្តដាំ ដុះទៅតាមតំបន់ តាមទំលាប់តៗគ្នា ពីដូនតា តាមលក្ខណៈ និង គុណភាពរបស់ពូជ និង ភាពបន្សាំរបស់ពូជទៅតាមប្រភេទដី។ ដើម្បីបំពេញតំរូវការស្បៀងអាហារ និងបង្កើនប្រាក់ ចំណូលក្នុងគ្រួសារតាមរយៈតំរូវការទីផ្សារ ការជ្រើសរើសយកពូជស្រូវដែលសមស្របទៅ នឹងលក្ខខ័ណរបស់កសិករនៅតាមតំបន់ផ្សេងៗគឺជាបញ្ហាចំបង។
       ចាប់តាំងពីឆ្នាំ១៩៨៩ កម្មវិធីកម្ពុជា-អ៊ីរី-អូស្រ្តាលី បានបង្កើតកម្មវិធីរុក្ខជំរើសវិទ្យារបស់ គំរោង ដោយប្រើប្រាស់ធនធានមនុស្សក្នុងស្រុក និងសហការជាមួយកម្មវិធីស្រាវជ្រាវអន្តរ ជាតិមួយចំនួនដូចជា វិទ្យាស្ថានអន្តរជាតិផ្នែកស្រាវជ្រាវអំពីដំណាំស្រូវ (IRRI) កម្មវិធីថ្នាល អន្តរជាតិ (INGER) សមូហកម្មជីវករ និងកម្មវិធីស្រាវជ្រាវអំពី ដំណាំស្រូវនៃប្រទេសផ្សេងៗ ទៀត ដើម្បីធ្វើការស្រាវជ្រាវជ្រើសរើសពូជដែលផ្តល់នូវទិន្នផលខ្ពស់និងសមស្របទៅនឹង លក្ខខ័ណ្ឌក្នុងប្រទេសកម្ពុជា។ ការពិសោធន៍ពូជស្រូវជាច្រើនជំហានដែលត្រូវបានធ្វើឡើង មានការពិសោធន៍តាមដានទិន្នផលពិសោធន៍ប្រៀបធៀបទិន្នផលបឋមពិសោធន៍ជំរើសទិន្ន- ផលនិងពិសោធន៍បន្សាំលើស្រែកសិករ។ មុននឹងឈានដល់ជំហានទីបួន (ពិសោធន៍បន្សាំ លើស្រែកសិករ) ពូជដែលរំពឹងថាល្អ ដែលជ្រើសរើសបានពីជំហានទីបីត្រូវបានគេលើកជា សំណូមពរទៅកាន់គណ:កម្មាធិការជាតិអនុសាសន៍ពូជដើម្បីធ្វើការរំដោះ។
       គណៈកម្មាធិការជាតិអនុសាសន៍ពូជត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០។ គណៈកម្មា ធិការនោះដំបូងស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានក្សេត្រសាស្រ្ត ដែលមានសមា សភាពជាប្រធាន ១នាក់ លេខាធិការ ១នាក់ និងសមាជិកជាច្រើនរូប ដែលជាអ្នកបច្ចេក ទេសកសិកម្ម មកពីនាយកដ្ឋានក្សេត្រសាស្រ្ត មន្ទីរកសិកម្មខេត្ត/ក្រុង អ្នកបច្ចេកទេសកសិ- កម្ម មកពីអង្គការនានា ដែលធ្វើការជាមួយដំណាស្រូវ។ គណៈកម្មាធិការនេះមានតូនាទីក្នុង ការពិនិត្យ វិភាគ និងសំរេចទៅលើសក្តានុពល ទិន្នផល និងគុណភាពរបស់ពូជដំណាំដោយ យោងទៅលើទិន្នន័យប្រវត្តិនៃការពិសោធន៍របស់ពូជ នីមួយៗ និងធ្វើការដាក់ឈ្មោះថ្មី ហើយ សំរេចធ្វើការរំដោះជាផ្លូវការអោយកសិករប្រើប្រាស់។
       ចាប់តាំងពីឆ្នាំ១៩៨៩ មកពូជស្រូវចំនួន៣៥ពូជ ត្រូវបានរំដោះជាបន្តបន្ទាប់ផ្អែកទៅលើ លក្ខណៈវិនិច្ឆ័យនៃទិន្នផលខ្ពស់ និង ផ្តល់ជូនដល់កសិករធ្វើការដាំដុះនៅកម្ពុជា។ ពូជស្រូវ ទាំង៣៥ពូជនេះ មាន២៩ពូជ សមស្របទៅនឹងបរិស្ថានស្រែទំនាបទីពឹងទឹកភ្លៀង២ពូជ មាន លក្ខណៈសម្បត្តិសមស្របទៅនឹងបរិស្ថានស្រូវចំការ ៣ពូជ សមស្របទៅនឹងបរិស្ថានស្រូវ ឡើងទឹក និង ៩ពូជ សមស្របទៅនឹងស្រូវប្រាំង និង ស្រូវប្រដេញទឹក។
       ការកំណត់លក្ខណៈសំខាន់ស្រូវដើម្បីធ្វើការជ្រើសរើសពូជសំរាប់ការដាំដុះ :
       បន្ទាប់ពីចង់បានទិន្នផលខ្ពស់ មានលក្ខណៈសំខាន់ជាច្រើនទៀតដែលប្រជាកសិករត្រូវ ធ្វើការជ្រើសយកជាអាទិភាពចំបងក្នុងការងារផលិតកម្មរបស់គាត់ដូចជា គុណភាពអង្ករល្អ រសជាតិ អង្ករឡើងបាយ គ្រាប់អង្ករល្អ គ្រាប់ថ្លារលូន អត្រាកិនជាអង្ករខ្ពស់ភាពដួលដើម ភាពងាយបោកបែន។
       ១.ប្រជាកសិករ គប្បីជ្រើសរើសពូជស្រូវណាដែលល្អសមស្រប និង ឆ្លើយតបទៅនឹង ក្សេត្របរិស្ថានដាំដុះរបស់ខ្លួន។
       ២.ត្រូវធ្វើការសំរេចចិត្ត និងជ្រើសរើសពូជដែលមានគុណភាពឆ្លើយតបទៅនឹងតំរូវការ នៃទីផ្សារ ទាំងទីផ្សារក្នុងស្រុក និង ទីផ្សារអន្តរជាតិ។
       ៣.ជ្រើសរើសពូជដែលធន់ទ្រាំទៅនឹងជម្ងឺ និង សត្វល្អិត។
       ២.ប្រព័ន្ឋក្សេត្របរិស្ថានដំណាំស្រូវនៅក្នុងប្រទេសកម្ពុជា
       ពូជស្រូវទាំងអស់ដែលដាំដុះនៅកម្ពុជា បានធ្វើការបែងចែកទៅតាមប្រភេទនៃវទរស ភាព និង រយៈពន្លឺ (ភាពប្រកាន់រដូវ) អាយុកាល ពេលវេលាចេញផ្កា និង ក្លិនក្រអូបរបស់ ពូជ។
       ក្សេត្របរិស្ថានដំណាំស្រូវនៅកម្ពុជាបានបែងចែកទៅតាមសណ្ឋានដីដោយមានការប្រែ ប្រួលយ៉ាងខ្លាំងពីតំបន់ភ្នំទៅតំបន់ទំនាបលិទឹកជ្រៅ គឺមានស្រូវចំការ ស្រូវទំនាបទីពឹងទឹក ភ្លៀង និង ស្រូវឡើងទឹក។
       ដំណាំស្រូវចំការ:
       ស្រូវប្រភេទនេះត្រូវបានដាំដុះនៅក្នុងស្រែដែលគ្នាភ្លឺហើយទីពឹងរបបទឹកភ្លៀងទាំង ស្រុងដែលមានផ្ទៃប្រមាណ ២% នៃផ្ទៃដីដាំដុះសរុប។ ស្រូវចំការបនេះត្រូវបានគេដាំជា លក្ខណៈគ្រួសារក្នុងខេត្តកំពង់ចាម ក្រចេះ សៀមរាប កំពង់ធំ កោះកុង កំពត ស្ទឹងត្រែង មណ្ឌលគិរី រតនះគិរី និង ព្រះវិហា។ ប្រភេទស្រូវចំការទាំងនេះ ភាគច្រើនមាននៅតាម តំបន់ខ្ពង់រាប គឺស្ថិតនៅតាមតំបន់ព្រៃភ្នំ ជំរាលភ្នំ ជើងភ្នំ ដែលដាំដុះដោយជនជាតិភាគតិច ជាប្រភេទកសិកម្មពនេចរ រឺ កសិកម្មព្រៃដុត ដូចនេះស្រូវចំការក៏ត្រូវបានគេស្គាល់ផងដែរថា ជាស្រូវភ្នំ។ ប្រពៃណីរបស់ជនជាតិភាកតិច គឺគេធ្វើចំការដោយការកាប់រានព្រៃ ដុតសំអាត រើគរកំទេចមែកសំណល់ដែលឆេះមិនអស់ហើយ បុកដាំដោយគ្រាប់ស្ងួតនៅពេលភ្លៀងដំបូង ក្នុងកំឡុងខេឧសភា ហើយជួនកាលគេដាំដុះចំរុះ ឬដាំឆ្លាស់ជាមួយដំណាំដ៏ទៃទៀតដូចជា ពោត ល្ង សណ្តែក ហើយការប្រមូលផលអាចចាប់ផ្តើមក្នុងខែតុលា។ ស្រូវប្រភេទនេះ ក៏ អាចធ្វើការដាំដុះផងដែរ នៅលើប្រភេទដីចំការ នៅលើដីទួល ដីកោះ ដោយធ្វើការដាំដុះជា ដំណាំចំរុះ ជាមួយដំណាំដទៃទៀត ដូចជាពោត សណ្តែកបាយ សណ្តែកដី ដាំលើដីចំការ តាមតំបន់ខ្ពង់រាប ជាដំណាំតាមចន្លោះជួរ ដំណាំឈើហូបផ្លែមាន ស្វាយស្វាយចន្ទី ខ្នុរ កៅស៊ូ ។ល។ ពូជស្រូវដែលរំដោះដោយវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលសមស្របបំផុតសំរាប់តំបន់ទាំងនេះ ជាពូជស្រូវស្រាលដែលមានអាយុកាលចាប់ពី ៩០-១១០ថ្ងៃ មានពីរពូជគឺ ពូជរាមកេរ្តិ៍ និងសីតា។
       ដំណាំស្រូវទំនាបអាស្រ័យទឹកភ្លៀង :
       ផ្ទៃដីសំរាប់ដាំដុះស្រូវវស្សាប្រមាណជាង ៩០ភាគរយ គឺជាផ្ទៃដីដាំដុះស្រូវតំបន់ទំនាប អាស្រ័យទឹកភ្លៀង។ស្រូវស្រែទំនាបអាស្រ័យរបបទឹកភ្លៀងនេះត្រូវបានគេដាំដុះគ្រប់ខេត្ត ទាំងអស់នៅកម្ពុជា។ ប៉ុន្តែតំបន់ដែលមានវិសាលភាពធំធេងជាងគេបំផុត គឺនៅវាលទំនាប ជុំវិញបឹងទន្លេសាប ទន្លេមេគង្គ និង ទន្លេបាសាក់។ ស្រូវនៅក្នុងតំបន់នេះ ត្រូវបានគេដាំ នៅលើប្រភេទដីផ្សេងៗគ្នា ហើយដោយផ្អែកទៅតាមរយ:ពេលនៃការលូតលាស់ ឬ នៅ ពេលចេញផ្កា គេចែកប្រភេទពូជស្រូវនៅក្នុងតំបន់នេះជាបីប្រភេទសំខាន់ៗគឺ ប្រភេទពូជ ស្រូវស្រាលស្រូវកណ្តាល និង ស្រូវធ្ងន់។
       ក. ស្រូវស្រាល :
       ពូជស្រូវស្រាល គឺពូជស្រូវដែលមានអាយុកាលលូតលាស់តិចជាង ១២០ថ្ងៃ ដែលត្រូវ បានគេដាំដុះនៅលើផ្ទៃដីប្រមាណជាង ២០%នៃផ្ទៃដីទំនាបអាស្រ័យទឹកភ្លៀង។ ជាទូទៅ ពូជ នេះមិនប្រកាន់រដូវទេ គេអាចដាំវានៅក្បែរភូមិ នៅតំបន់ទំនាបខ្ពស់ (ជាដីទំនាបសំរាប់ដំណាំ ស្រូវដែលមានដក់ទឹក (រយ:ពេលខ្លីជាងទំនាបទាប) ដែលអាចមានទឹកស្រោចស្រពបាន។ ក្នុងពេលថ្មីៗនេះ កសិករភាគច្រើនបានដំាពូជទាំងនេះនៅដើមរដូវវស្សា។ បន្ទាប់ពីប្រមូល ផលពូជស្រូវនេះហើយ ពួកគាត់អាចដាំស្រូវកណ្តាល ឬ ស្រូវធ្ងន់បានទៀត។ នៅតំបន់ផ្សេង ទៀតកសិករបានដាំពូជស្រូវទាំងនេះ នៅពេលទឹកស្រក ដូច្នេះពូជស្រូវនេះត្រូវបានគេហៅថា ពូជពូជស្រូវប្រដេញទឹក។
       ខ.ស្រូវកណ្តាល :
       ប្រមាណជា ៤០% នៃផ្ទៃដីដាំដុះស្រូវវស្សា គឺត្រូវបានគេដាំដុះស្រូវកណ្តាល។ ជាទូទៅ ពូជស្រូវកណ្តាលនេះ ត្រូវបានគេដាំនៅក្នុងតំបន់ទំនាបមធ្យម (ជាដីទំនាបសំរាប់ដំណាំស្រូវ ដែលនៅចន្លោះរវាងតំបន់ទំនាបខ្ពស់ និង តំបន់ទំនាបទាប) ដែលសមស្របទៅនឹងការលូត លាស់នៃដំណាំស្រូវ។ ពូជស្រូវកណ្តាលចែកចេញជាពីរក្រុម គឺ ពូជស្រូវកណ្តាលអវេទរស នឹងរយៈពន្លឺ (មិនប្រកាន់រដូវ) និង ពូជស្រូវកណ្តាល វេទរសនឹងរយៈពន្លឺ(ប្រកាន់រដូវ)។ ពូជ ស្រូវមិនប្រកាន់រដូវ គឺ មានអាយុកាលលូតលាស់ច្រើនជាង ១២០ថ្ងៃ ប៉ុន្តែមិនលើសពី ១៥០ ថ្ងៃទេ។ ចំណែកឯពូជស្រូវកណ្តាលប្រកាន់រដូវ ចេញផ្កាចន្លោះពេលពាក់កណ្តាលខែតុលា ដល់ពាក់កណ្តាលខែវិច្ឆិកានៃឆ្នាំ។
       គ.ស្រូវធ្ងន់ :
       ប្រហែលជា ៣៣% នៃផ្ទៃដីទំនាបទីពឹងទឹកភ្លៀងត្រូវបានគេដាំដុះស្រូវធ្ងន់។ ស្រូវធ្ងន់គឺ ជាស្រូវដែលមានអាយុកាលលូតលាស់វែង មានវេទរសភាពនឹងរយ:ពន្លឺ (ប្រកាន់រដូវ) និង ចេញផ្កានៅរវាងពាក់កណ្តាលខែវិច្ឆិកានៃឆ្នាំ។ គេដាំវានៅតំបន់ទំនាបទាប ដែលជាដីទំនាប សំរាប់ដំណាំស្រូវលិចទឹករយះពេលយូរជាងតំបន់ទំនាបមធ្យម។ បបទឹកភ្លៀងមិនទៀងទាត់ ដែលជាហេតុបណ្តាលឱ្យមានទាំងគ្រោះរាំងស្ងួត និង ទឹកជំនន់ធ្វើឱ្យកសិករមានទំនោរទៅ រកការដាំដុះស្រូវកណ្តាលជំនួសស្រូវធ្ងន់វិញ។
       ដំណាំស្រូវទឹកឡើង :
       ស្រូវឡើងទឹក ត្រូវបានគេដាំនៅជុំវិញបឹងទន្លេសាប ក្បែរទន្លេមេគង្គ និងទន្លេបាសាក់ នៅក្នុងខេត្តកំពង់ធំ បន្ទាយមានជ័យ និងបាត់តំបង។ តំបន់ដាំដុះស្រូវនេះមានទំហំតូច គេ ឃើញមាននៅក្នុងខេត្តសៀមរាប ពោធិ៍សាត់ កណ្តាល និង តាកែវដែរ។ ប្រមាណជា ៤ ភាគរយនៃផ្ទៃដីដាំដុះសរុបត្រូវបានគេដាំស្រូវឡើងទឹក។ តំបន់ដាំដុះស្រូវស្ថិតក្នុងប្រព័ន្ឋបរិ- ស្ថាននេះមានការថយចុះយ៉ាងឆាប់រហ័ស ដោយសារគេបានកែប្រែតំបន់នេះទៅដាំដុះស្រូវ ប្រាំង ឬស្រូវបណ្ថេញទឹកវិញ ដោយបុកអណ្តូងដើម្បីយកទឹកស្រោចស្រព។ ក្នុងប្រព័ន្ឋ ក្សេត្របរិស្ថាននេះ ស្រូវអាចដុះក្នុងជំរៅទឹកបានដល់ទៅ ៤ម៉ែត្រ។ ការដាំដុះចាប់ផ្តើមនៅ ពេលធ្លាក់ភ្លៀងដំបូងក្នុងខែមេសា រឺខែឧសភា បន្ទាប់ពីភ្ជួររាស់គេធ្វើការពង្រួសគ្រាប់ស្ងួត។ ការធ្វើស្មៅនៅពេលទឹកឡើងចូលស្រែ ពេលវេលាប្រមូលផលរហូតទៅដល់ខែមករា។ ពូជ ស្រូវដែលគេដាំក្នុងតំបន់នេះ គេប្រើតែពូជស្រូវធ្ងន់ប្រកាន់រដូវ។ ដំណាំស្រូវក្នុងបរិស្ថាននេះ គេចាត់ទុកថាជាដំណាំយថាផលដោយកសិករ ពុំអាចគ្រប់គ្រងលើការងារដាំដុះបានទាំង ស្រុង គឺ អាស្រ័យលើល័ក្ខខ័ណ្ឌធម្មជាតិទាំងស្រុង ជួនកាលដំណាំត្រូវខូចខាតដោយគ្រាប់ មិនដុះពេញព្រួសហើយរាំង ជួនកាលដំណាំខូចដោយទឹកជំនន់ឡើងលឿនពេក ស្រូវឡើង ទឹកពុំទាន់ ហើយទិន្នផលដែលទទួលបានក៏ទាប គុណភាពអង្កររបស់ពូជស្រូវក្នុងបរិស្ថាន នេះជាប្រភេទអង្ករបាយរឹង ហើយភាគច្រើនអង្ករមានសម្បុរក្រហម ដែលពុំសមប្រកបសំរាប់ ទីផ្សារកសិករដែលនៅតែបន្តដាំដុះស្រូវឡើងទឹក គឺដោយសារដីស្រែរបស់គាត់គ្មានប្រភព ទឹកសំរាប់កែប្រែឱ្យទៅជាស្រែប្រាំងបាន។ ការធ្វើស្រូវឡើងទឹក ត្រូវចំណាយកំលាំងពលកម្ម តិច ការថែទាំ និងការចំណាយទុនតិចតួច។ ពូជស្រូវឡើងទឹកជាច្រើនបានបាត់បង់ដាច់ពូជ អស់ក្នុងសម័យសង្រាម រវាង ឆ្នាំ១៩៧០ និង ឆ្នាំ១៩៧៨ ដោយកសិករបោះបង់ចោលដីស្រែ ស្រូវឡើងទឹកទាំងស្រុង ដោយសារអសន្តិសុខ និង ការជំលៀសប្រជាជន។
       ដំណាំស្រូវប្រាំង ស្រូវប្រដេញទឹក :
      ប្រមាណជា ១៣ភាគរយនៃតំបន់ដាំដុះស្រូវក្នុងប្រទេសកម្ពុជា គឺជាតំបន់ដាំដុះដំណាំ ស្រូវប្រាំង។ ស្រូវប្រភេទនេះ ត្រូវបានដាំដុះនៅក្នុងស្រែដែលមានភ្លឺ ដែលប្រើប្រាស់ទឹក ស្រោចស្រពបន្ថែម ឬទាំងស្រុងក្នុងរដូវប្រាំង ឬស្រោចស្រពផ្នែកខ្លះនៅពេលដែលផ្នែកនេះ ស្ថិតនៅក្នុងស្ថានភាពទឹកថយចុះនៅច្រាំងទន្លេ។ ជាទូទៅការដាំដុះច្រើនចាប់ផ្តើមពី ដើម ខែវិច្ឆិកា។ ចំណែកស្រូវប្រដេញទឹកវិញជាចំណែកមួយនៃស្រូវប្រាំងដែលការដាំដុះអនុវត្តមុន ឬល្បឿនជាងស្រូវប្រាំងដោយអាស្រ័យទៅតាមស្ថានភាពទឹកស្រក ដែលអាចចាប់ពីខែតុលា ឬខែវិច្ឆិកាដោយស្ទូងប្រដេញទៅតាមទឹកស្រក។ ពូជស្រូវដែលកសិករប្រើប្រាស់ក្នុងបរិស្ថាន នេះ គឺជាពូជទំនើប ឬពូជប្រពៃណីដែលមានអាយុកាលស្រាលអវេទរសនឹងរយៈពន្លឺ (មិន ប្រកាន់រដូវ)។ ដែលបច្ចុប្បន្ននេះ ប្រហែល ៧០-៨០% នៃតំបន់ដាំដុះស្រូវប្រាំង ត្រូវបានគេ ដាំដុះពូជដូចជា អ៊ីអ៊ែរ៦៦ គ្រូ អ៊ីអ៊ែរ កេសរ និងសែនពិដោរ និងមានពូជប្រពៃណីមិនប្រកាន់ រដូវខ្លះ ត្រូវបានគេនៅតែបន្តរការដាំដុះដូចជា ពូជលំអងខ្សាច់ និង នាងសប្រញាប់នៅតាម តំបន់ខ្លះបន្ថែមទៅលើពូជស្រូវអវេទរសនឹងរយៈពន្លឺ (មិនប្រកាន់រដូវ) កសិករក៏ដាំពូជស្រូវអ វេទរសនឹងរយៈពន្លឺ (ប្រកាន់រដូវ) ក្នុងរដូវប្រាំងផងដែរ។
       ៣. ការពិពណ៌នាអំពីលក្ខណៈរបស់ពូជស្រូវដែលត្រូវជ្រើសរើសដើម្បីដាំដុះ
       -ជំរៅទឹកក្នុងស្រែ
       តំបន់ទំនាបទីពឹងទឹកភ្លៀង ដីស្រែអាចធ្វើការដាំដុះលើគ្រប់ប្រភេទពូជស្រូវ គឺ ស្រូវ ស្រាលស្រូវកណ្តាល និងស្រូវធ្ងន់ ទាំងពពួក អវេទរសនឹងរយៈពន្លឺ (មិនប្រកាន់រដូវ) និង ពពួកវេទរសនឹងរយៈពន្លឺ (ប្រកាន់រដូវ) ដោយអាស្រ័យទៅតាមស្ថានភាពដីស្រែ និងស្ថាន ភាពជំរៅទឹកក្នុងស្រែ។ សំរាប់ដីស្រែដែលនៅជួរលើក្បែរភូមិដែលមានជំរៅទឹករាក់ពី ១០ ទៅ ៣០សម កសិករហៅថា ស្រែលើ សមស្របសំរាប់ពពួកស្រូវស្រាលអវេទរសនឹងរយៈ ពន្លឺ។ សំរាប់ដីស្រែទាបជាងនេះបន្តិច មានជំរៅទឹកពី ៣០-៤០ សម កសិករហៅថាស្រែ កណ្តាល សមស្របសម្រាប់ពពួកស្រូវកណ្តាល អវេទរសនឹងរយ:ពន្លឺមានពូជសន្តិភាព១ សន្តិភាព២ សន្តិភាព៣ ពពូល សារិកា។ ចំពោះដីស្រែដែលមានជំរៅទឹកកាន់តែជ្រៅកសិករ ហៅថា ស្រែក្រោម រឺ ស្រែជំរៅ អាចដាំពូជ ខា១ ខា២ ខា៣ ខា១១ រាំងជ័យ។ បើជំរៅទឹក កាន់តែជ្រៅ ជាតំបន់ដីស្រែជ្រៅ ដែលមានជំរៅទឹកចាប់ពី ៤០ទៅ៩០សម អាចដាំពួកស្រូវ ធ្ងន់ដែលមានវេទរសនឹងរយៈពន្លឺ គឺពពួកខា៧ ខា៨ ខា៩ ខា១២ និង ខា១៣។ បើជាតំបន់ ដែលមានការជន់លិចខ្លាំងពេលរដូវវស្សាដែលមានជំរៅទឹករហូតដល់ទៅ ១៥០សម សម ស្របសំរាប់ស្រូវពូជមានលទ្ឋភាពពន្លូតដើមតាមទឹក។
       -ប្រភេទស្រូវពូជ
       ស្រូវពូជត្រូវបានគេចែកជា ២ប្រភេទយ៉ាងច្បាស់លាស់ គឺក្រុមវេទរសភាពនឹងរយៈពន្លឺ (ប្រកាន់រដូវ) និង​ ក្រុម​​អវេទរសភាពនឹងរយៈពន្លឺ (មិនប្រកាន់រដូវ)។ ក្រុម វេទរសភាពនឹង រយៈពន្លឺ អាចធ្វើការដាំដុះបានតែ១ដងទេក្នុង១ឆ្នាំ ដោយការចេញផ្កាមានពេលវេលាទាក់ទង ទៅនឹងរយៈពន្លឺ ហើយ វេទរសភាពនឹងរយៈពន្លឺនេះ អាចធ្វើការវាយតំលៃទៅតាមកំរិតរបស់ វា គឺ វេទរសភាពនឹងរយៈពន្លឺកំរិតខ្សោយ ដែលដំណាំអាចនឹងចេញផ្កាក្នុងចន្លោះពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ១៥ ខែវិច្ឆិការ និង វេទរសភាពនឹងរយ:ពន្លឺកំរិតខ្លាំងដែលដំណាំអាចនឹង ចេញផ្កាក្នុងចន្លោះពីថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ថ្ងៃទី​ ៣០ ខែវិច្ឆិកា។ ចំណែកក្រុមអវេទរសភាព នឹងរយៈពន្លឺ អាចចេញផ្កាគ្រប់ពេលវេលា ហើយអាចធ្វើការដាំដុះបានច្រើនដងក្នុង១ឆ្នាំ ប្រសិនជាតំបន់នោះមានទឹកគ្រប់គ្រាន់ក្នុងការធ្វើផលិតកម្ម។ ពូជទាំងនេះមានអាយុកាល ច្បាស់លាស់ គិតពីពេលសាបរហូតដល់ពេលច្រូតកាត់ប្រមូលផល។ គេអាចធ្វើការដាំដុះនៅ រដូវប្រាំង ស្រោចស្រពជាស្រូវប្រដេញទឹក និង ជាស្រូវដើមរដូវវស្សា។
       -ភាពធន់ទ្រាំនឹងជម្ងឺ និងសត្វល្អិត
       ពូជស្រូវអនុសាសន៍ចំនួនទាំង៣៥ពូជនេះ ធ្លាប់បានធ្វើការដាំដុះក្នុងផ្ទះសំណាញ់ដើម្បី ធ្វើការពិសោធន៍ឆ្លុះបញ្ចាំង រកភាពធន់ទ្រាំទៅនឹងជម្ងឺនិងសត្វល្អិត។ ចំពោះជម្ងឺ មានជម្ងឺ បា្លស់ ជម្ងឺអ៊ុតត្នោត។ ចំពោះសត្វល្អិតចង្រៃមាន មមាចត្នោត មមាចបៃតង មូសផ្លុងដែល យើងបានសង្កេតឃើញថា មានពូជមួយចំនួនមានភាពធន់ទ្រាំទៅនឹងជម្ងឺនិងសត្វល្អិតដែល ការវាយតំលៃនេះយើងបានអោយជាពិន្ទុទៅលើការបំផ្លាញរបស់វា។
       -កំពស់ដើមស្រូវ
       កំពស់ដើម ក៏ជាកត្តាមួយដែលយើងត្រូវគិតគូរផងដែរ បើជាប្រភេទស្រូវស្រាលកំពស់ ត្រូវតែទាបជាង ប្រភេទស្រូវកណ្តាល និង ប្រភេទស្រូវធ្ងន់។ ប៉ុន្តែ គេពុំគួរជ្រើសរើសយក ពូជដែលមានកំពស់ខ្ពស់ពេកដែរ ពីព្រោះវានាំអោយដួលដើមពេលទុំ។ ខ្នាតនៃកំពស់ដើម របស់ពូជនីមួយៗ គេកំនត់ពេលវេលាវាស់វែងនៅដំណាក់កាលស្រូវទុំស្លាបសេក (វាស់ពីផ្ទៃ ដីដល់ចុងនៃគួរ) ដែលកំណត់ដោយ :
       -ទាប : មានកំពស់ទាបជាង ៧៥ ស.ម
       -មធ្យម : មានកំពស់ពី ៨៥-១០៥ ស.ម
       -ខ្ពស់មធ្យម : មានកំពស់ពី ១១០-១៣០ ស.ម
       -ខ្ពស់ : មានកំពស់ខ្ពស់ជាង ១៣០ ស.ម
       -ភាពដួលដើមស្រូវ
       ភាពដួលដើម គឺជាការវាយតំលៃលើភាពរឹងមាំរបស់ដងដើមនៃពូជស្រូវនីមួយៗ ជា ពិសេសនៅពេលដែលស្រូវទុំ។ មានពូជភាគច្រើនដែលដួលរាបដល់ដីនៅពេលទុំប៉ុន្តែក៏មាន ពូជខ្លះដែលអាចនៅមានដើម ផ្នែកខ្លះនៅឈរពេលស្រូវទុំ ចំនុចអវិជ្ជមាននៃការដួលដើមធ្វើ អោយស្រូវមានគ្រាប់ស្កកច្រើន នាំឱ្យទិន្នផលទាប។ ហើយធ្វើស្រូវដួលវក់វីពុំទៅតាមទិសតែ មួយ ធ្វើឱ្យមានការលំបាកដល់ការច្រូតកាត់ ជាពិសេសពុំសមស្របចំពោះការច្រូតកាត់ ដោយគ្រឿងម៉ាស៊ីន។ ការដួលដើមពេលស្រូវទុំ បណ្តាលឱ្យកួរស្រូវប៉ះនឹងផ្ទៃទឹកធ្វើឱ្យគ្រាប់ ស្រូវសើមហើយអាចនឹងដុះនៅនឹងគួរ បើជាពូជដែលមានរយ:ពេលដំណេកខ្លី។ ដើម្បីធ្វើការ វាយតមលៃលើភាពដួលដើម គេត្រូវគិតទៅលើភាគរយនៃដើមដែលដួលនិងភាគរយនៃដើម ដែលនៅឈរដោយឱ្យជាពិន្ទុ :
       -0 មិនដួល
       -1ដួលតិចជាង ២០ %
       -3 មានដួលដើមពី ២០-៤០%
       -5 មានដួលដើមពី ៤១-៦០%
       -7 មានដួលដើមពី ៦១-៨០-%
       -9 មានដួលដើមលើសពី ៨០-%
       -ភាពស្វិតនៃគ្រាប់ស្រូវនៅពេលបោកបែន
       ភាពស្វិតនៃគ្រាប់ក៏ជាកត្តាសំខាន់របស់ពូជដែលកសិករត្រូវគិតគូរផងដែរ ពីព្រោះបើ គ្រាប់ស្រូវស្វិតពេក វានឹងធ្វើឱ្យពិបាននៅពេលបោកបែន បោកពុំបានស្អាតអស់ធ្វើឱ្យបាត់ បង់ទិន្នផល។
       ជាទូទៅ លទ្ឋភាពបោកបែន គេអាចធ្វើការវាយតំលៃដោយយកដៃច្បូតកួរស្រូវដោយ ទំងន់ដៃស្រាលៗ នៅពេលស្រូវទុំបានប្រហែល ៨៥% ។ លក្ខណ:ខាងក្រោមនេះគឺបង្ហាញ ពីស្ថានភាពស្រូវ ដែលមានលក្ខណ:ពិបាកបោក ពិបាកបោកមធ្យម និងងាយស្រួលបោក។
       -1 ពិបាក : បើច្បូតទៅមានតែគ្រាប់ខ្លះប្រហែល ១% ឬ គ្មានគ្រាប់ធ្លាក់សោះ
       -3 ពិបាកមធ្យម : បើច្បូតទៅមានប្រហែលពី ១-៥% គ្រាប់ស្រូវជ្រុះ
       -5 មធ្យម : បើច្បូតទៅមានប្រហែលពី ៦-២៥% គ្រាប់ស្រូវជ្រុះ
       -7 ងាយស្រួល : បើច្បូតទៅមានប្រហែលពី ២៦-៥០% គ្រាប់ស្រូវជ្រុះ
       -9 ស្រួល : បើច្បូតទៅមានគ្រាប់ស្រូវជ្រុះពី ៥១-១០០%
       -អត្រានៃការកិនជាអង្ករ
       អត្រានៃការកិនជាអង្ករ គឺជាលទ្ឋភាពរបស់ពូជស្រូវដែលផ្តល់ទៅជាគ្រាប់អង្ករនៅពេល កិនជាអង្ករសំរិត តែកត្តានេះក៏មានទំនាក់ទំនងទៅលើសំណើមគ្រាប់ និង កំរិតភាពទុំនៅ ក្នុងពេលធ្វើការច្រូតកាត់ បច្ចេកទេសក្រោយប្រមូលផល ការហាលសំងួត ការរក្សាទុកដាក់ និងគុណភាពរបស់ម៉ាស៊ីនកិនស្រូវផងដែរ។ អត្រាអង្ករដែលទទួលបានក្រោយពេលកិនមាន អង្ករដើម និង អង្ករចុងក្នុងនោះមាន :
       -អង្កាម : ទទួលបានពី ២០-២២%
       -កន្ទក់ ឬ ចុងអង្កាម : ទទួលបានពី ៨-១០%
       -អត្រាអង្ករសុទ្ឋ : ទទួលបានពី ៦៨- ៧០%
       ពូជស្រូវដែលល្អ ក្រោយពេលកិនជាអង្ករ អត្រាកិនជាអង្ករសំរិត អាចទទួលបានពី ៦៨-៧០% នៃបរិមាណស្រូវសរុប។
       -ភាពទទួលយកនៃអង្ករ
       គឺជាទិដ្ឋភាពទូទៅនៃរូបរាងដែលយើងបានមើលឃើញនូវរូបរាង ពណ៌សម្បុរនិង លក្ខណៈរបស់អង្ករដែលគួរអោយយើងចង់បាន។
       -ភាពទទួលយកនៃបាយ
       -គឺជាទិដ្ឋភាពទូទៅដែលយើងបានមើលឃើញនូវលក្ខណ:របស់បាយ និងរសជាតិ ដែលយើងចង់បាន។
       -ភាពថ្លានៃគ្រាប់អង្ករ
       ជាភាពដែលមើលឃើញនូវភាពថ្លារបស់គ្រាប់អង្ករ ដែលមាននៅលើផ្ទៃទាំងមូលរបស់ គ្រាប់អង្ករ ដែលបានអោយជាពិន្ទុដូចខាងក្រោម :
       -1 ថ្លា
       -5 មធ្យម
       -9 ស្រអាប់
       -ភាពបាយរឹងនៃអង្ករ
       គុណភាពនៃអង្ករដែលដាំទៅជាបាយមានសភាពរឹង ឬ ទន់ អង្ករបាយឡើង ឬអង្ករបាន មិនឡើង នេះជាលក្ខណ:របស់ពូជដែលមានទំនាក់ទំនងទៅនឹងសមាសធាតុគីមីដែលមាន នៅក្នុងគ្រាប់អង្ករ។ កំរិតភាគរយអាមីឡូស ភាពរន្ឋឹល សីតុណ្ហភាពក្នុងពេលចំអិនភាពរីក មាឌពីអង្ករទៅបាយ។ សមាសភាពអាមីឡូសអាចនឹងមានការប្រែប្រួលប្រមាណជា ៦% ទៅតាមរដូវដាំដុះ និងអាស្រ័យទៅតាមបរិស្ថានដាំដុះហើយខាងក្រោមនេះជាកំរិតសមាស ភាពអាមីឡូសអាចកំណត់ពីស្ថានភាពរបស់បាយ :
       -សមាសភាពអាមីឡូសមានខ្ពស់ជាង ២៥% ជាអង្ករឡើងបាយខ្លាំង (ហៅថាបាយរឹង)
       -សមាសភាពអាមីឡូសមានពី ២០-២៥% ជាអង្ករឡើងបាយមធ្យម (ហៅថាបាយទន់ មធ្យម)
       - សមាសភាពអាមីឡូសមានពី ១០-២០% ជាអង្ករមិនឡើងបាយ (ហៅថាអង្ករបាយ ទន់)
       - សមាសភាពអាមីឡូសមានពី ២-១០% ជាអង្ករមិនឡើងបាយ (ហៅថាអង្ករបាយ ទន់ខ្លាំង)
       -ភាពសពោះនៃគ្រាប់អង្ករ
       ភាពសពោះនៃគ្រាប់អង្ករ ជាភាពដែលមើលឃើញចំនុចសនៅលើផ្ទៃរបស់គ្រាប់អង្ករ ដែលមាននៅលើផ្នែកផ្សេងរបស់គ្រាប់អង្ករ ភាពសពោះមើលឃើញនៅលើផ្នែកផ្សេងនៃ គ្រាប់អង្ករ :
       -សផ្នែកពោះ : ផ្នែកសនៅខាងលើផ្នែកពោះនៃគ្រាប់អង្ករ
       -សក្នុងបណ្តូល : ផ្នែកសនៅខាងក្នុងបណ្តូលនៃគ្រាប់អង្ករ
       - សផ្នែកខ្នង: ផ្នែកសនៅលើផ្នែកខាងខ្នងនៃគ្រាប់អង្ករ ភាពសពោះនេះត្រូវបានគេដាក់ ពិន្ទុ ដូចខាងក្រោមនេះ :
       -0 គ្មានចំនុចសនៅលើគ្រាប់អង្ករ
       -1 តូច ផ្ទៃសពោះ តូចជាង 10%
       -5 មធ្យម ផ្ទៃសពោះ មានពី 10-20% ធៀបទៅនឹងផ្ទៃនៃគ្រាប់ទាំងមូល
       -9 ធំ ផ្ទៃសពោះមានទំហំធំជាង ២០% ធៀបទៅនឹងផ្ទៃនៃគ្រាប់ទាំងមូល
       -ប្រវែងគ្រាប់អង្ករ
       ប្រវែងគ្រាប់គឺជាការវាស់ប្រវែងបណ្តោយគ្រាប់ ដោយគិតចាប់ពី ចុងនៃក្បាលគ្រាប់ ទៅចុងកន្ទុយគ្រប់ ដោយគិតខ្នាតជា ម.ម បើគ្រាប់ពូជស្រូវមានកន្ទុយ ពុំគិតដល់ប្រវែង កន្ទុយទេ។
       - វែងខ្លាំង វែងជាង ៧,៥៥ ម.ម
       - វែង ៦,៦១-៧,៥០ ម.ម
       - មធ្យម ៥,៥១-៦,៦០ ម.ម
       -ខ្លី ខ្លីជាង ៥,៥០ ម.ម
       - ទំរង់គ្រាប់អង្ករ
       ទំរង់គ្រាប់ គឺជាប្រវេងផលធៀបរវាងប្រវែងបណ្តោយគ្រាប់លើប្រវែងទទឹងគ្រាប់ ដោយគិតតាមខ្នាត ដូចខាងក្រោមនេះ :
       - វែងរលូន បើវែងជាង ៣,០ ម.ម
       - មធ្យម ពី ២,១-៣,០ ម.ម
       - ខ្លីកន្តុល ពី ១,១-២,០ ម.ម
       - មូល ១,០ រឺ ខ្លីជាង
       -ក្លិនក្រអូបនៃគ្រាប់អង្ករ
       ក្នុងការវាយតំលៃ ទៅលើក្លិនក្រអូបរបស់អង្ករ គឺ គេធ្វើតេស្តទៅលើអង្ករឆៅដោយប្រើ វិញ្ញាណផ្ទាល់ រឺ ប្រើសូលុយស្យុង KOH និង ការធ្វើតេស្តទៅលើរសជាតិបាយដោយអោយ តំលៃជាពិន្ទុ :
       0 - គ្មានក្លិនក្រអូប
       1 - ក្រអូបតិច
       2 - ក្រអូបខ្លាំង៕

យោងតាមៈនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា
ឧបត្ថម្ភដោយគម្រោងផ្សព្វផ្សាយកសិកម្មកម្ពុជា-អូស្រ្តាលី ឆ្នាំ ២០០៦
ទស្សនាវដ្តី កសិកម្ម
ឆ្នាំទី ៦ ត្រីមាសទី ៤ (តុលា-ធ្នូ) ឆ្នាំ ២០០៧ លេខ ២៤

ប្រើទឹកនោមធ្វើជាជីដាំប៉េងប៉ោះទទួលបានផលរហូតដល់៤ដង

ប្រើទឹកនោមធ្វើជាជីដាំប៉េងប៉ោះទទួលបានផលរហូតដល់៤ដងប្រើទឹកនោមធ្វើជាជីដាំប៉េងប៉ោះទទួលបានផលរហូតដល់៤ដង
       អ្នកជីវវិទ្យាបរិស្ថានបានរកឃើញថាទឹកនោមមនុស្សជាជីដ៏ ពិសេសបំផុតមួយសំរាប់ដំនាំប៉េងបោះធ្វើឱ្យវាហុចផលជាងការប្រើ ជីដដៃរហូតដល់៤ដងហើយថែមទាំងផ្ទុកពោពេញទៅដោយ
ប្រូតេអីនទៀតផង។អ្នកពិសោធន៏នៃសាកលវិទ្យាល័យគុអូពីរអូនៅឯប្រទេសហ្វាំងឡង់ បានសិក្សាវត្តុដែលគេនាំមកធ្វើជាជីដាំដុសដំណាំប៉េងបោះនៅក្នុងផើងជាច្រើនប្រភេទបាន រកឃើញថាដើមដែលគេប្រើទឹកនោមមនុស្សធ្វើជាជីវាហុចផលល្អបំផុតជាងជីប្រភេទដទៃ ព្រោះនៅក្នុងទឹកនោមមនុស្សពោពេញទៅដោយនីដ្រូហ្សែនហ្វសហ្វ័ររីសនិងប៉ូតាស្យូម។ ប៉េងបោះដែលគេដាំនៅក្នុងផើងនោះវាហុចផ្លែផ្ការហូតដល់៤ដង្លែរបស់វាអាចបរិភោគបាន យ៉ាងមានសុវត្តិភាពទៀតផង។អ្នកវិទ្យាសាស្រ្តសញ្ចៀតណេប៉ាល់បានពោលថាវាជាបច្ចេក វិទ្យាបែបងាយព្រោះទឹកនោមអាចប្រមូលផ្តុំយកបានតាមបន្ទប់ទឹកឬក័ប្រើប្រាស់ធុងដែលគេ អាចរកបានងាយៗយកទៅដាក់ក្នុងបន្ទប់ទឹកជាវិធីចំណាយលុយកាក់តិចជំនួសការទិញជី ថ្លៃៗហើយថែមទាំងពិបាក់រកនៅតាមដែនដីព្រៃភ្នំដាច់ស្រយាលទៀតផង។ទោះបីយ៉ាងណា ក៏ដោយអ្នកជំនាញ់ប្រព័ន្ធសុខាភិបាលនិងកសិកម្មពីវិទ្យាស្ថានបរិស្ថានស្តក់ហូនបានសំដែង គំនិតយល់ឃើញថាវាមានចំនុចអាក្រក់នៅត្រង់បរិមាណទឹកនោមមានតិចច្រើនសូម្បីតែ កសិករខ្នាយកណ្តាលក៏មិនអាចរកបានមកប្រើគ្រប់គ្រាន់ផងដែរ៕
                   ដកស្រងចេញពីកាសែតកម្ពុជាថ្មីឆ្នាំទី៨លេខ
                   ២០៥២ថ្ងៃសុក្រ-អង្គាទី១៨-២២ ខែកញ្ញាឆ្នាំ២០០៩

ដំណាំក្រូចពោធិសាត់

ដំណាំក្រូចពោធិសាត់ដំណាំក្រូចពោធិសាត់
      I-សារៈប្រយោជន៍ៈ
       ក្រូចពោធិសាត់ជាដំណាំយកផ្លែមួយប្រភេទ ដែលប្រជាជន កម្ពុជានិយមចូលចិត្តបរិភោគផ្លែស្រស់។ ក្រូចពោធិសាត់សំបូរទៅ
ដោយវិតាមីនសេ និងក្លុយស៊ីតប្រមាណ ៧-៨%និងប្រូតេអ៊ីនបន្តិចបន្តួចចំនួន៦០ មីលីកា្រម ក្នុងទឹក ១០០ក្រាម។ ចំណែកស្លឹកនិងសំបកដើមគេក៏អាចកែឆ្នៃធ្វើជាវត្ថុធាតុដើមសំរាប់ ឧស្សាហកម្មដូចជាធ្វើទឹកអប់សាប៊ូនិងស្រាជាដើម។ ផលសំខាន់មួយទៀតគឺសំរាប់ធ្វើជា ឳសថដូចជាវិតាមីនសេ។
II-តំបន់ដាំដុះ :
       ក្រូចជាប្រភេទរុក្ខជាតិម្យ៉ាង ដែលទាមទាអាកាសធាតុទឹកដីដែលសមស្រប គឺៈ ដី ស្រទាប់ទីមួយធូរ ជ្រៅ ច្រោះទឹកល្អជាដីមានជីជាតិគ្រប់គ្រាន់។
       នៅប្រទេសកម្ពុជាដំនាំនេះច្រើនដុះនៅដីទួរតាមដងទន្លេនិងតាមខ្ពង់រាប ដូចជាខេត្ត បាត់ដំបងប៉ុណ្ណោះ និង តំបន់ផ្សេងទៀតច្រើនតែជាចំការតូចៗជាលក្ខណៈគ្រួសារប៉ុណ្ណោះ។
III-បច្ចេកទេសដាំដុះនិងការថែទាំៈ
       ក្រូចពោធិសាត់ជាដើមឈើហូបផ្លែម្យ៉ាងដែលមានអាយុវែងដូច្ចេះការដាំដុះ និងការ ថែទាំគឺទាមទារនូវលក្ខណៈពិសេសមួយចំនួនខុសពីដំណាំចំការធម្មតា។ ការរៀបចំដីនិងការ ជ្រើសរើសពូជជាការងារមួយ ចាំបាច់បំផុតដែលត្រូវអនុវត្តអោយបានល្អសំរាប់ដំណាំនេះ។
      ១-ការជ្រើសរើសដី
       ដីដែលសមស្របទៅនឹងដំណាំនេះ គឺដីដែលមានជីជាតិច្រើនស្រទាប់ទីមួយជ្រៅដី មិនដក់ទឹក ឬ ជាំទឹក គឺដីទួលឬ ដីដែលស្ថិតតាមតំបន់ខ្ពស់រាប និងដីដែលមាន PH ពី៥ ឡើងទៅ។
      ២-ការរៀបចំពូជ
      ជាទូទៅគេអាចដាំក្រូចតាមវិធី ៣យ៉ាងៈ
      -ការបណ្តុះដោយគ្រាប់
      -ការបំបៅមែក
       -ការផ្សុំាភ្ជុលមែក នៃដើមមួយ និងកូនបណ្តុះដើមមួយទៀតការបន្សុំា ឬសាកកូន។
       ក្នុងចំណោមវិធី៣យ៉ាងនេះមានវិធីមួយដែលល្អ ផ្តល់ផលខ្ពស់ជាងគេ គឺការដាំដោយ មែកផ្សុំា ។ ចំពោះប្រទេសកម្ពុជាយើងប្រជារាស្ត្រ និយមដាំដោយមែកបំបៅ។
      ២.១-វិធីដើម្បីបណ្តុះគ្រាប់
       វិធីនេះគឺជាវិធីងាយស្រួលបំផុតដោយរៀបចំកន្ទោងដែលមានដី លាយជីធម្មជាតិ ហើយដាក់គ្រាប់បណ្តុះតែម្តង។ ជាទូទៅគេមិនសុវអនុវត្តតាមវិធីនេះទេព្រោះវាមិនងាយ អោយផលយ៉ាងហោចណាស់ពី៤-៥ ឬ៦ឆ្នាំ ទើបឲ្យផល។ប៉ុន្តែវាមានអាយុកាវែងរហូត ពី៥០-៦០ឆ្នាំ។
      ២.២-វិធីបំបៅមែក :
       វិធីនេះ ដែលប្រជារាស្រ្តនិយមអនុវត្តរហូតមកដល់សព្វថ្ងៃនេះក្នុងការដាំដុះជាលក្ខណៈ គ្រួសារ ចំការតូចៗ ។ បច្ចេកទេសនៃការរៀបចំពូជនេះ ងាយស្រួលក្នុងការអនុវត្តន៍និង ចំណាយទុនតិច។ ប៉ុន្តែវិធីនេះត្រូវចំណាយពេលវេលាច្រើន ហើយបរិមាណដើមដែល ទទួលបានតិច។ ការដាំកូនបំបៅគឺក្នុងរយៈពេលប្រមាណពី២ទៅ៣ឆ្នាំប៉ុណ្ណោះដើមក្រូច ចាប់ផ្តើមផ្តល់ផ្លែផ្កា ។ ប៉ុន្តែជាទូទៅដើមមានអាយុខ្លីឆាប់ងាប់។
      វិធីក្នុងការអនុវត្តន៍
       -ត្រូវជ្រើសរើសយកមែកណាដែលមានអាយុចំណាស់ល្មមានទំហំប្រមាណប៉ុនមេដៃ និងជាមែកដែលផ្តល់ផ្លែច្រើន និងគ្មានជម្ងឺបំផ្លាញ។
       -នៅលើមែកដែលត្រូវបំបៅប្រវែងប្រមាណជា ១ម៉ែត្រពីចុងមែកត្រូវកាត់សំបកក មែកចោលដែលមាន ទំហំប្រមាណ១.៥ ស.ម ។
       -ត្រូវយកដីលាយនឹងជីធម្មជាតិស្ងួតបន្តិចមកបិទជុំវិញកន្លែងដែកបានជៀរសំបក ចេញ បន្ទាប់មកយកស្រកីដូង ឬក្រណាត់ មករុំព័ទ្ធជុំវិញពីក្រៅឲ្យបានជិតល្អ។
       -ជាការប្រសើរ ការងារនេះត្រូវអនុវត្តនៅរដូវផ្លៀងដែលអាចឲ្យដីបិទជុំវិញមែកនោះ សើមជាប់ជានិច្ច។ ក្នុងករណីដែលពុំសូវមានភ្លៀងគ្រប់គ្រាន់ត្រូវសំរក់ទឹកលើស្រកីដូងនោះ ដើម្បីឲ្យវានៅសើម។
       -ប្រមាណពី ២ ទៅ ៣ ខែ កន្លែងដែលគេបានបិទដីនោះមានឬសដុះចាក់ចេញ។ ពេលដែលយើងឃើញមានរសដុះចាក់ច្រើនល្មមហើយយើងអាចកាត់យកមកផ្សាំនឹងកន្ទោង សិនមុនពេលយកទៅដាំក្នុងចំការ។ រយៈពេលប្រមាណជា១៥ថ្ងៃ បន្ទាប់មកយើងអាចពិនិត្យ មើលពន្លក បើពន្លកនៅស្រស់ធម្មតាទេ "នៅរស់" យើងអាចស្រាយថង់ប្លាស្ទីចេញបាន។ បន្ទាប់ពីពន្លកនេះដុះលូតលាស់បានល្អហើយយើងត្រូវកាត់ចុងនៃកូនដើមបណ្តុះចោលដើម្បី ទុកដោយដើមដង ដែលដុះចេញពីពន្លកបន្សាំនោះដុះលូតលាស់ជាធម្មតា។
       -បន្ទាប់ពីដើម្បីដងថ្មីដែលដុះចេញមកនោះមានកំពស់ប្រមាណជា ១ម៉ែត្រពីដី យើង អនុវត្តន៍បែបនេះគឺដើម្ពិអ្ោយកូនក្រូចនោះចាប់ផ្តើមបែកមែកច្រើន។
      ២.៣ វិធីសាស្រ្ត ផ្សាំដោយការបិទពន្លក និងការផ្សាំបែកៈក្នុងការផ្សាំនេះគឺយើងជ្រើសយកពូជណាដែលមានប្រព័ន្ធ ឬសរឹងមាំល្អសមស្របទៅនឹង លក្ខណៈដីចំការ និងពូជមួយទៀតដែលមានលក្ខណៈសម្បត្តិដើមដងល្អ ផ្តល់ទិន្នផលខ្ពស់ មកផ្សុំាចូលគ្នា។ វិធីនេះគេនិយមអនុវត្ត ពេលដែលគេត្រូវការកូនច្រើនសម្រាប់ដាំជាចំការ ធំៗ។ បច្ចេកទេសនេះ ទាមទារនុវថវិកា ច្រើនសម្រាប់អនុវត្តការងារ ប៉ុន្តែយើងអាចបណ្តុះ កូនក្រូចបានច្រើន ហើយប្រកបដោយគុណភាពល្អ ព្រមទាំងចំណាយពេលខ្លី។ ដើមក្រូច ដែលដាំតាមវិធីនេះ គឺអាចមានអាយុរហូតដល់១៥ទៅ ២០ ឆ្នាំទើបងាប់ដើម។ ម្យ៉ាងវិញ ទៀត អាយុដែលអាចបេះផ្លែបានគឺប្រមាណពី ៣ទៅ៤ ឆ្នាំប៉ុណ្ណោះ។
      ក.ការផ្សុំាដោយបិទពន្លក
       វិធីក្នុងការអនុវត្តន៍ៈ ត្រូវជ្រើសរើសពូជណាដែលមានប្រព័ន្ធឬសរឹងមាំ ធន់ទ្រាំជម្ងឺ និងសត្វល្អិតក្នុងដីហើយជាប្រភេទក្រូចដែលមានដើមធំ។ ត្រូវយកពូជក្រូចនេះទៅបណ្តុះ នៅក្នុងថង់ផ្លាស្ទីក ដែលមានដាក់ជីលាយជាមួយជីធម្មជាតិដើម្បីទុកធ្វើផ្នែកផ្សុំាខាងក្រោម (Root stock) ។
       -ត្រូវជ្រើសរើសពូជ ឬដើមក្រូចណាដែលមានដើមដងល្អ ផ្តល់ផលខ្ពស់ហើយធន់ នឹងជម្ងឺផ្សេងៗបន្ទាប់មកត្រូវជ្រើសរើសយកមែកដែលនៅខ្ចីល្មមដែលមានពន្លកល្អៗសម្រាប់ យកពន្លកមកបិទផ្សាំ។
       -កូនក្រូចដែលបណ្តុះសម្រាប់ធ្វើផ្នែកគល់ ពេលដុះមានកម្ពស់ប្រមាណជា១ម៉ែត្រ ទំហំប្រមាណជាប៉ុនម្រាមដៃអាចចាប់ផ្តើមធ្វើការផ្សាំបាន។
       -ត្រូវចៀរកូនក្រូចដែលបណ្តុះកម្ពស់ប្រមាណ ០.៥០ម៉ែត្រពីគល់ជារៀងអក្សរតេ ឬជារៀងអក្សរតេផ្កាប់។ វិធីម្យ៉ាងទៀតនោះគឺយើងចៀរដល់សាច់ក្នុងនូវទំហំល្មមប៉ុនពន្លក ដែលត្រូវដាក់បន្សាំ។
       -កាត់យកពន្លកពីមែកធ្វើយ៉ាងណាកំអោយបាក់ ឬជៀរជិតពន្លកពេក
       -ដាក់ពន្លកដែលត្រូវបន្សាំចូលទៅក្នុងកន្លែងដែលបានកាត់នៃ កូនដើមដែលបណ្តុះ។ បន្ទាប់មក ត្រូវរុំស្បោងផ្លាស្ទិកដើម្បីឲ្យពន្លកនិងដីស៊ីសាច់គ្នាល្អ។ មិនត្រូវរុំស្បោងផ្លាស្ទិក អោយជិតទាំងអស់ទេគឺ យើងត្រូវទុកចន្លោះសម្រាប់ពន្លកដុះចេញមកខាងក្រៅ។
       -បន្ទាប់ពីពន្លកផ្សុំាបានដុះ ត្រូវកាត់ដើមផ្នែកខាងចុងនៃដើមផ្នែកគល់ចោល។ រយៈពេលប្រមាណជា ១៥ថ្ងៃបន្ទាប់មកយើងអាចពិនិត្យមើលពន្លក បើពន្លកនៅស្រស់ ធម្មតាទេយើងអាចស្រាយស្បោងផ្លាស្ទីកចេញបាន។ បន្ទាប់ពីពន្លកនោះដុះលូតលាស់ បានល្អហើយយើងត្រូវកាត់ចុងពន្លក បន្សាំនោះសម្រាប់ពន្លកដុះចេញមកខាងក្រៅ។
       -បន្ទាប់ពិដើមដងថ្មីដែលដុះចេញមកនោះមានកំពស់ប្រមាណជា១ ម៉ែត្រពីដី យើងត្រូវកាត់ចុងដុះចេញពីពន្លកម្តងដោយទុកកំពស់ប្រមាណពី៦០ទៅ៧០ស.មពីដី។ យើងអនុវត្តបែបនេះគឺដើម្បីឲ្យកូនក្រូច នោះចាប់ផ្តើមបែកមែកកច្រើន។
      ២-ការផ្សាំដោយភ្ជុលមែកៈ
       -ដូចគ្នានឹងការផ្សាំដោយពន្លកដែរ គេអាចផ្សាំមែកដែលចេញពីពូជមានទិន្នផលខ្ពស់ មកផ្សាំជាមួយនៃគល់ដើមពូជផ្សេងៗទៀត
      ៣-ការដាំដុះ :
       -មុននឹងអនុវត្តន៍ការកាប់រណ្តៅត្រូវភ្ជួរដីចំការអោយបានស្អាត ដើម្បីកំចាត់ស្មៅហើយ ត្រូវធ្វើអោយដីផុសល្អ។
       -ត្រូវបោះបង្គោលតូចៗសំរាប់សំគាល់កន្លែងដែលត្រូវកាប់រណ្តៅ តាមវិធីនេះយើង អាចតំរង់រណ្តៅដែលត្រុវកាប់បានត្រង់ល្អ។
       -ជាការប្រសើររណ្តៅត្រូវកាប់រាងមូល ដែលមានវិជ្ឈមាត្រ ប្រមាណពី៦០ទៅ ៨០ ស.ម និងជំរៅប្រមាណពី៥០ទៅ៦០ស.ម។
       -ចន្លោះពីរណ្តៅមួយទៅរណ្តៅមួយអាចប្រែប្រួលបានដោយយោងទៅតាមលក្ខណៈ ពូជ បច្ចេកទេសនៃការថែទាំនិងប្រភេទដី។ល។ ជាទូទៅចន្លោះឃ្លាតពីរណ្តៅមួយទៅ រណ្តៅមួយគឺ ម៉ែត្រ តែបើការ ប្រមុលផលត្រូវធ្វើឡើងដោយប្រើត្រាក់ទ័រចន្លោះខ្លាតពី ៨ទៅ១០ម៉ែត្រ។ កូនក្រូចដែលដាំត្រូវបែរចុងមែកៅខាងត្បូងហើយផ្អែកទៅនឹងបង្គោល រួចចងឲ្យរឹងមាំ ហើយពុំត្រូវឲ្យស្លឹកក្រូចផ្កាប់ចុះក្រោមឡើង។
       -មុនពេលដាំត្រូវដាក់ជីទ្រាប់បាត ដោយប្រើជីធម្មជាតិស្ងួតលាយនឹងជីគីមីនូវបរិមាណ មូយសម ស្រប។
       -ពេលដាក់ដាំត្រូវ មានការប្រុងប្រយ័ត្នដោយលើកទ្រថង់ ឬ កន្ទោងកូនក្រូចឲ្យបាន ត្រឹមត្រូវ ជៀសវាងការបោះបោក ឬលើកដើមយូរមុននឹងដាំត្រូវកាត់ឬបកថង់ចេញ។ ក្នុង ការកាត់ថង់ចេញត្រូវមានការប្រុងប្រយ័ត្នកុំឲ្យ បែកខ្ចាយដីដែលអាចបណ្តាលឲ្យប៉ះពាល់ ដល់ប្រព័ន្ធឬស។
       -ពេលដាក់ដាំត្រូវលុបដីដោយទុកជំរៅពីមាត់រណ្តៅខាងលើប្រមាណពី១០ទៅ១៥ស.ម ដើម្បីជាការងាយស្រួលក្នុងការបញ្ចូលទឹក និងដាក់ជីបំប៉ន។ ប៉ុន្តែបើការដាំដុះចំពេលភ្លៀង ច្រើនយើងត្រូវលុបដីស្មើរមាត់រណ្តៅ ឬលើមាត់រណ្តៅបន្តិចដើម្បីជៀសវាងដើម្បីកុំអោយ ទឹកដក់ខ្លំាងពេក។
      ៤-ការថែទាំៈ
      ៤.១-ការដាក់ជី:ដំណាំក្រូចពោធិសាត់ក៏ដូចជាដំណាំផ្សេងៗទៀតដែរគឺទាមទារការដាក់ជីជារៀងរាល់ឆ្នាំ ដើម្បីអោយដំនាំមានការលូតលាស់បានល្អនិងផ្តល់ផលខ្ពស់។ ការដាក់ជីគឺអាចប្រែប្រួល ដោយយោងទៅតាមកត្តាជាច្រើនដូចជា ដី អាកាសធាតុ អាយុកាលនៃការលូតលាស់ទំហំដី និងពូជក្រូចដែលដាំ។ បរិមាណជាតិគីមីដែលដាក់នៅពេលដាំ(ជីទ្រាប់បាត់)ជាមធ្យោមគឺជី ១៥-១៥-១៥ ពី៤០០ទៅ៦០០ គ,ក្រ ក្នុងមួយហិចតា។ បន្ទាប់ពីដំនាំលូតលាស់ បានធំ ហើយយើងត្រូវដាក់ជីបំប៉ន ដូចជាជីអ៊ុយរ៉េ ជារៀងរាលឆ្នាំក្នុងបរិមាណ ជាមធ្យោមអាសូត ៦០០ ក្រាម (អ៊ុយរ៉េ = ១.៣ គ.ក្រក្នុងមួយដើម) ដើម្បីជួយដល់ការលូតលាស់និងចេញ ផ្លែ។ ទីកន្លែងដាក់ជីគឺដាក់នៅចុងឬស ពោលគឺស្មើរនឹងចំងាយស្លឹកខាងលើ។
       ៤.២-ការតាក់តែងមែកៈការងារនេះមានសារៈសំខាន់ណាស់សំរាប់ដំាណាំក្រូច ពោធិសាត់។ តាមរយៈការងារនេះយើងអាចទទួលបរិមាណផល កើនឡើងច្រើនបើប្រៀប- ធៀបទៅនឹងចំការ ឬដើមណាដែលមិនបានអនុវត្តន៍ការងាររបៀបនេះ។ យើងអាចទទួល បាននូវដើមក្រូចដែលបែកមែកសាខាល្អ ហើយដើមទំមូលមានការងារល្អ។ ការងារយើង ចាប់ផ្តើមអនុវត្តន៍ចាប់តាំងពីដើមនៅតូចក្នុងថ្នាលបណ្តុះ។
-នៅពេលដើមនៅតូច (បន្ទាប់ពិផ្សុំារយច) កំពស់ប្រមាណជា១ម៉ែត្រ គឺយើងត្រូវកាត់ចុង ចោល ទុកត្រឹមកំពស់ប្រហែលពី ៦០ ទៅ៨០ ស.ម ពីដី។ យើងធ្វើដូច្នេះគឺដើម្បីឲ្យដើម ចាប់ផ្តើមបេកមែកថ្មីពី៣ ទៅ ៥ថែមទៀត។ -ចំពោះដើមធំយើងអាចកាត់ចុងមែកចោលពី២ទៅ៣ឆ្នាំម្តង។ យើងអនុវត្តបែបនេះគឺដើម្បី ឲ្យដើមបន្តបែកមែកទៀត។ -យើងត្រូវកាត់មែកបំពង់ដែលលាស់ថ្មីនៅផ្នែកខាងក្នុងនៃដើមចោល។ ព្រោះស្លឹកនិងមែក ទាំងឡាយនោះមិនទទួលពន្លឺបានគ្រប់គ្រាន់ហើយវាមិនអាចបង្កើតផ្លាផ្លែបានដែរ។ -ការងារមយយទៀត គឺយើងត្រូវកាត់មែកដែលងាប់ៗចោលព្រោះមែកទាំងនោះអាច បណ្តាលឲ្យឆ្លងជម្ងឺផ្សេងៗ ឬជាជំរករបស់សត្វល្អិតចង្រៃមយយចំនូន។
      ៤.៣-ការសំអាតស្មៅ
ការងារនេះយើងត្រូវអនុវត្តចាប់តាំងពីពេលដែល ដើមក្រូចពោធិសាត់នៅតូចៗរហូតដល់ ដើមធំ។ ពេលដើមនៅតុចយើងត្រូវជំរះស្មៅប្រហែលជា ១ម៉ែត្រជុំវិញគល់និងដីដែលនៅ ចន្លោះជួរ។ យើងអាចភ្ជួរលប់ដោយនង្គ័លគោ ឬដោយត្រាក់ទ័រ។ វិធីម្យ៉ាងទៀតនៅពេល ដើម ធំល្មម(អាយុ ៥ឆ្នាំឡើងទៅ ) គឺគេអាចចិញ្ចឹមសត្វពពែឬចៀមក្នុងចំកាត់ដើម្បីឲ្យ សត្វទាំងនោះដើរស៊ីស្មៅក្នុងចំការ។
IV-ការប្រមូលផលៈចំពោះចំការក្រូចពោធិសាត់ដែលដាំដោយកូនផ្សុំាយើងអាចចាប់ផ្តើមប្រមូលផលនៅពេល ដែលដើមអាយុបានប្រមាណពី៣ ទៅ៤ឆ្នំាបន្ទាប់ពីពេលដាំ។ គេអាចកត់សំគាល់ផ្លែក្រូច ពោធិសាត់ទុំ នៅពេលសំបកផ្លែប្រែពណ៌បៃតងមកបៃតងភ្លឺរលោង ឬ លឿងទុំ ឬលឿង និងការកើនឡើងនូវជាតិផ្អែមព្រមពេលជាតិជូរមានការថយចុះ។ ក្នុងករណីយើងចង់រក្សា ទុកផ្លែក្រូចពោធិសាត់ជាមធ្យមគឺប្រហែលពី ២០ទៅ ៣០ តោនក្នុងមួយហិចតា ឬមាន ផ្លែពី៣៦០-៤០០ក្នុងមួយដើម។
យោងតាមៈនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
ទស្សនាវដ្តី កសិកម្មឆ្នាំទី ៦ ត្រីមាសទី១
(មករា-មីនា)ឆ្នាំ ២០០៧ លេខ ២១

ករណីសិក្សាលើស្តុកនៃមាឌឈើឈរ និង កំណើនមាឌឈើមធ្យម ប្រចាំឆ្នាំនៃ ឈើដាំប្រភេទ អាកាស្យា និង ប្រេងខ្យល់

ករណីសិក្សាលើស្តុកនៃមាឌឈើឈរ និង កំណើនមាឌឈើមធ្យម<br />ប្រចាំឆ្នាំនៃ ឈើដាំប្រភេទ អាកាស្យា និង ប្រេងខ្យល់ករណីសិក្សាលើស្តុកនៃមាឌឈើឈរ និង កំណើនមាឌឈើមធ្យម
ប្រចាំឆ្នាំនៃ ឈើដាំប្រភេទ អាកាស្យា និង ប្រេងខ្យល់
       មុនឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានផ្ទៃដីព្រៃឈើប្រមាណជាង ១៣ លានហិកតា គឺស្មើនឹង៧៣% នៃផ្ទៃប្រទេស។ ចាប់តាំងពីពេល
នោះមក ព្រៃឈើត្រូវបានបោះបង់ចោលដោយពុំមានការរៀបចំឱ្យបានត្រឹមត្រូវឡើយដោយ សារសង្គ្រាមរាំរ៉ៃអូសបន្លាយ ដែលនំាអោយផ្ទៃដីព្រៃឈើត្រូវបានបាត់បង់ជាបន្តបន្ទាប់។ ជា មួយគ្នានេះដែរ ព្រៃឈើមួយចំនួនដែលនៅសេសសល់ពីសង្គ្រាម ត្រូវរងការខូចខាតយ៉ាង ដំណំ។
       នៅពាក់កណ្តាលទសវត្សឆ្នាំ ៨០ រាជរដ្ឋាភិបាលបានបង្កើតស្ថានីយ៍ដាំឈើជាច្រើន ពាសពេញផ្ទៃប្រទេស ក្នុងគោលបំណងស្តារធនធានព្រៃឈើ និង បង្កើនគំរបព្រៃឡើងវិញ។ ប្រភេទឈើដែលបានជ្រើសរើសសំរាប់ដាំដុះ ភាគច្រើនមានពីរប្រភេទគឺ អាកាស្យា និង ប្រេងខ្យល់ ដោយសារប្រភេទឈើទាំងពីរមានការលូតលាស់លឿន និងមិនសូវរើសដី សំរាប់ដាំ។
       មកទល់បច្ចុប្បន្ននេះ ផ្ទៃដីដាំឈើមានចំនួនប្រមាណ ១៣.០០០ហិកតា ដែលភាគច្រើន ដាំដោយរដ្ឋបាលព្រៃឈើ (FA, 2005) ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនឯកជនមួយចំនួនក៏មានការ ចាប់អារម្មណ៍លើការដាំឈើនេះដែរ ដើម្បីផលិតជាម្សៅក្រដាស ឬ ឈើសំណង់។ ប៉ុន្តែមាន ការសិក្សាតិចតួចបានធ្វើឡើងទាក់ទិននឹងស្តុកនៃមាឌឈើឈរ និង កំណើនលូតលាស់មាឌ ឈើមធ្យមប្រចាំឆ្នាំ (MAI) ហើយពុំមានកាសិក្សាលើមេគុណទំរង់ (FormFactor) នៃប្រភេទ ឈើដាំទាំងពីរនៅក្នុងប្រទេសទេ។ មានរបាយការណ៍ច្រើន បានពឹងផ្អែកលើលទ្ឋផលនៃការ សិក្សាពីបណ្តាប្រទេសដ៏ទៃ ដើម្បីធ្វើការប៉ាន់ស្មានលើស្តុកនៃមាឌឈើឈរក្នុងប្រទេស។ លទ្ឋផល ដែលចេញពីការប៉ាន់ស្មានបែបនេះ ប្រហែលជាមានភាពមិនច្បាស់លាស់ និងមិន អាចយកជាការបាន។ ស្តុកនៃមាឌឈើឈរ និង កំណើនមាឌឈើប្រចាំឆ្នាំនៃប្រភេទឈើ ទាំងពីរនៅកម្ពុជាប្រហែលជា ខុសគ្នាពីបណ្តាប្រទេសផ្សេងទៀតអាស្រ័យលើអាកាសធាតុ និងប្រភេទដី។
       គោលបំណងនៃការសិក្សានេះ គឺធ្វើការប៉ាន់ស្មាននូវស្តុកនៃមាឌឈើឈរ និងកំណើន មាឌឈើមធ្យមប្រចាំឆ្នាំនៃប្រភេទឈើទាំងពីរ ដោយជ្រើសរើសចំការដាំឈើនៅខេត្តកំពង់ ឆ្នាំងនិង ខេត្តតាកែវ ធ្វើជាករណីសិក្សា។ ជាដំបូងយើងធ្វើការវាស់វែងអង្កត់ផ្ចិតដើមនីមួយៗ ដើម្បីគណនាមេគុណទំរង់នៃដើមឈើ ទាំងពីរប្រភេទ។ បន្ទាប់មកយើងប្រើប្រាស់លទ្ឋផល នេះ ដើម្បីធ្វើការប៉ាន់ស្មានស្តុកនៃមាឌឈើឈរ និង កំណើនមាឌឈើមធ្យម ប្រចាំឆ្នាំរបស់ ប្រភេទឈើនីមួយៗ។
       វិធីសាស្រ្តសិក្សា
       ទីតាំងតំបន់សិក្សា
       ចំការឈើដាំចំនួនបីដែលមានអាយុកាលខុសៗគ្នា ត្រូវបានជ្រើសរើសសំរាប់ធ្វើការ សិក្សារួមមាន : ចំការដាំឈើ ស្ថិតនៅភូមិ មានក (អាយុ៥-៦ឆ្នាំ) ស្រុកសាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង នៅភូមិស្រែច្រាក (អាយុ៩-១០ឆ្នាំ) និង ភូមិត្រពាំងអំពាក់ (អាយុ១២ឆ្នាំ) ក្នុងស្រុក ទ្រាំង ខេត្តតាកែវ។
       ខេត្តកំពង់ឆ្នាំងស្ថិតនៅចំងាយ ៩១ គ.ម ខាងជើងទីក្រុងភ្នំពេញ មានផ្ទៃក្រឡា ៥.២៩០ គ.ម២ (FA, 1999)។ សំណើមបរិយាកាសនៅក្នុងខេត្តមានកំរិតខ្ពស់ពេញមួយឆ្នាំប្រហែល ៧៦% ជាមធ្យម។ កំពស់ទឹកភ្លៀងមធ្យមប្រចាំឆ្នាំប្រហែល ១.៥០០ម.ម និងសីតុណ្ហភាពជា មធ្យមប្រចាំឆ្នាំប្រមាណ ២៧YC។ ដីនៅតំបន់នោះភាគច្រើនជាប្រភេទដីខ្សាច់មានកំរិត pH : ៥-៥,៥ (Lic and Shima 2005)។
       ខេត្តតាកែវ ស្ថិតនៅភាគខាងត្បូងនៃប្រទេស មានផ្ទៃក្រឡា ៣.៧៩០ គ.ម២ (FA, 1999)។ សំណើមបរិយាកាសប្រែប្រួលពី ៥៥-៧៥% និង មានកំពស់ទឹកភ្លៀងមធ្យមប្រចាំ ឆ្នាំទាបប្រហែល ១.២០០ ម.ម។ ជាទូទៅ ប្រភេទដីនៅតំបន់នោះភាគច្រើនជាដីល្បាយខ្សាច់ ពុំសូវមានជីវជាតិ។
       ការគណនាមេគុណទំរង់
       យើងបានប្រើរូបមន្ត Huber ដើម្បីគណនាមេគុណទំរង់នៃដើមឈើនីមួយៗដោយមិន ចាំបាច់ធ្វើការកាប់រំលំ។ ដើមឈើ សរុប ចំនួន ៣៦ដើម (១៨ ជាដើមអាកាស្យានិង ១៨ទៀត ជាដើមប្រេងខ្យល់) ដែលមានអាយុខុសៗគ្នា ត្រូវបានជ្រើសរើស ចេញពីចំការទាំងបីដោយ ចៃដន្យ សំរាប់ធ្វើការវាស់វែង។ ដំបូង យើងធ្វើការបែងចែកដើមឈើនីមួយៗជាកំណាត់ៗ ប្រវែង ២ម វាស់ពីដីរហូតដល់ផុតកំពស់ពាណិជ្ជកម្ម ដោយប្រើម៉ែត្រឈរវែង និង ជណ្តើរក្នុង ការវាស់វែង។ បន្ទាប់មកយើងធ្វើការវាស់អង្កត់ផ្ចិតនៅពាក់កណ្តាលនៃកំណាត់នីមួយៗ។ នេះ មានន័យថា យើងវាស់អង្កត់ផ្ចិតនៅកំពស់ ១,៣,៥,៧ និង ៩ម ចាប់ពីដីរហូតដល់ផុត កំពស់ពាណិជ្ជកម្ម។ មេគុណទំរង់ (F) នៃដើមឈើនីមួយៗគណនាតាមរូបមន្តដូចខាង ក្រោម :
1     D21m + D25m + D27m + D29m
F = --- x -------------------------
     5              D21.3m
       ដែល D1.3 ជាអង្កត់ផ្ចិតត្រឹមដើមទ្រូង នៅកំពស់ ១.៣ម ពីដី និង D1m , D3m , D5m ជា អង្កត់ផ្ចិតនៅកំពស់ ១,៣ និង ៥ម ពីដី។ល។
       តារាង១: ចំនួនឡូតិ៍គំរូនៃចំការឈើអាកាស្យា និង ប្រេងខ្យល់ដែលបានជ្រើសរើស សំរាប់ធ្វើសារពើភ័ណ្ឌ
ប្រភេទឈើចំនួនឡូតិ៍គំរូអាយុនៃដំណុះ
ឈើ(ឆ្នាំ)
ទីតាំង (ភូមិ)
Acacia mangium
Acacia auriculiformis
Acaciaauriculiformis

3
3
5
10
12
មានក
ស្រែចាក
ត្រពាំងអំពាក់
Eucalyptus camadulensis
Eucalyptus camadulensis
Eucalyptus camadulensis
3
3
3
6
9
12
មានក
ស្រែចាក
ត្រពាំងអំពាក់
សរុប២១

       ការធ្វើសារពើភ័ណ្ឌព្រៃដាំ
       ឡូតិ៍គំរូចំនួន ២១ (ឡូតិ៍នីមួយៗមានទំហំ ២០x២០ម) ត្រូវបានដាក់តាំងដោយចៃដន្យ ក្នុងចំការទាំងបី ដើម្បីធ្វើសារពើភ័ណ្ឌ (តារាង១)។ ឡូតិ៍គំរូចំនួន៣ត្រូវបានដាក់តាំងក្នុងដំ- ណុះឈើ ដែលមានអាយុតែមួយក្នុងចំការនីមួយៗ (each stand age within the plantation)។ ទិន្នន័យអង្កត់ផ្ចិត និង កំពស់ពាណិជ្ជកម្ម នៃដើមឈើទាំងអស់ស្ថិតក្នុងឡូតិ៍នីមួយៗត្រូវបាន កត់ត្រាទិន្នន័យនេះ ប្រើសំរាប់ធ្វើការគណនាដង់ស៊ីតេដើមឈើ មាឌឈើឈរ និង កំណើន មាឌឈើមធ្យមប្រចាំឆ្នាំ នៃដំណុះឈើនីមួយៗ។ កំណើនមាឌឈើមធ្យមប្រចាំឆ្នាំ ជាផល ចែករវាងមាឌឈើពាណិជ្ជកម្ម នឹង អាយុនៃឈើ (អាយុនៃដំណុះឈើ)ហើយមាឌឈើ ពាណិជ្ជកម្មនៃដើមឈើនីមួយៗ (V) ត្រូវបានគណនាតាម រូបមន្តដូចខាងក្រោម :
π x D21.3m
V = ---------- x H x F
        4
       លទ្ឋផល និង ពិភាក្សា
       ក្រាហ្វិក១ បង្ហាញពីការប្រែប្រួលមេគុណនៃប្រភេទឈើអាកាស្យា និង ប្រេងខ្យល់ដែល មានអង្កត់ផ្ចិតខុសៗគ្នា។ មេគុណទំរង់របស់ឈើអាកាស្យាប្រែប្រួលពី ០,៥៨ - ០,៨១ ហើយ គិតជាមធ្យម ០,៧១ (N=18) និង ប្រេងខ្យល់ប្រែប្រួលពី ០,៦៦-០,៨៧ ដែល គិតជាមធ្យម ០,៧៦ (N=18)។ គួរកត់សំគាល់ថា មេគុណទំរង់នៃដើមឈើនីមួយៗនៃចំការផ្សេងៗគ្នាមាន ការប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះ។ ហេតុនេះ លទ្ឋផលជាមធ្យមដែលរកឃើញនៅក្នុងការ សិក្សានេះអាចប្រើប្រាស់សំរាប់ ឈើនៅតំបន់ដទៃទៀតក៏ដូចជានៅទូទាំងប្រទេស។ ដង់- ស៊ីតេដើមអាកាស្យាអាយុ ៥ឆ្នាំ និងដើមប្រេងខ្យល់អាយុ៦ឆ្នាំ ស្តិតនៅខេត្តកំពង់ឆ្នាំងមាន ចំនួនតូចជាងដង់ស៊ីតេ ដើមឈើដែលមានអាយុច្រើនជាងនៅក្នុងខេត្តតាកែវ (តារាង២)។ ករណីមាឌឈើឈេក្នុង១ហិកតា មានលក្ខណ:ស្រដៀងគ្នានឹងដង់ស៊ីតេដើមឈើដែរ។ ភាពខុសគ្នានេះ ប្រហែលជាទាក់ទងនឹងអាយុនៃដំណុះឈើ ចំពោះករណីមាឌឈើឈរនិង បច្ចេកទេសរុក្ខវប្បកម្មចំពោះដង់ស៊ីតេដើមឈើ។ តំណាងស្ដានីយ៍ដាំឈើមានបានបញ្ជាក់ ថា ដើមឈើប្រហែលពាក់កណ្តាលនៃដំណុះឈើទាំងពីរ ត្រូវបានដកហូតកាលពីឆ្នាំមុន ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងដល់ដំណើរការលូតលាស់របស់ឈើ។ កំណើនមាឌ ឈើឈរមធ្យមប្រចាំឆ្នាំ នៃប្រភេទអាកាស្យា ប្រែប្រួលពី ៩,០-១,៥១ម២/ហត និងប្រភេទ ប្រេងខ្យល់ពី ១០,០-១៩,៥ម៣/ហត។ អត្រាលូតលាស់ទាបបំផុត (៩,០ម៣/ហត) បានរក ឃើញលើដំណុះអាកាស្យាអាយុ ១២ឆ្នាំ និង ខ្ពស់បំផុត (១៩,៥ម៣/ហត) បានរកឃើញលើ ដំណុះប្រេងខ្យល់ដែលមានអាយុ ៩ឆ្នាំ។ ភាពខុសគ្នានេះអាចបណ្តាលមកពីកត្តាអាកាស ធាតុ (ភ្លៀងធ្លាក់ប្រចាំឆ្នាំ) និង ប្រភេទដីនៃចំការដាំឈើនីមួយៗ។ គួរកត់សំគាល់ថាមាន ភាពខុសគ្នាខ្លាំងនៃអត្រាលូតលាស់នៃដំណុះនីមួយៗ។ ហេតុនេះលទ្ឋផលដែលទទួលបាន ពីការសិក្សានេះ អាចយកទៅប្រើប្រាស់បានចំពោះតែចំការឈើដាំដែលមានលក្ខខណ្ឌបរិ- យាកាសនិង ប្រភេទដីប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។
       តារាង ២: ដង់ស៊ីតេដើមឈើ មាឌឈើពាណិជ្ជកម្ម និងកំណើនមាឌឈើមធ្យមប្រចាំ ឆ្នាំក្នុងចំការដាំឈើដែលមានអាយុខុសគ្នា
ប្រភេទឈើចំនួនឡូតិ៍គំរូអាយុនៃដំណុះ
ឈើ(ឆ្នាំ)
ទីតាំង (ភូមិ)
Acacia mangium
Acacia auriculiformis
Acaciaauriculiformis

3
3
5
10
12
មានក
ស្រែចាក
ត្រពាំងអំពាក់
Eucalyptus camadulensis
Eucalyptus camadulensis
Eucalyptus camadulensis
3
3
3
6
9
12
មានក
ស្រែចាក
ត្រពាំងអំពាក់
សរុប២១

       សន្និដ្ឋាន
       ការសិក្សានេះបាបផ្តល់នូវលទ្ឋផលដ៏មានសារ:ប្រយោជន៍ស្តីពីមេគុណទំរង់នៃប្រភេទ ឈើអាកាស្យា និងប្រេងខ្យល់ដើម្បីធ្វើការប៉ាន់ស្មានស្តុកនៃមាឌឈើឈរ និងកំណើនមាឌ ឈើមធ្យមប្រចាំឆ្នាំ។ មិនមានការប្រែប្រួលមេគុណទំរង់ខ្លាំងក្លាទេ ចំពោះឈើដែលមាន អង្កត់ផ្ចិត និងដាំនៅទីតាំងខុសៗគ្នា។ ហេតុនេះ មេគុណទំរង់មធ្យមរកឃើញក្នុងការសិក្សា នេះ អាចយកទៅប្រើបាននៅតាមបណ្តាចំការឈើដាំដ៏ទៃទៀតទូទាំងប្រទេស។
       ប៉ុន្តែគួរកត់សំគាល់ថា ការប្រែប្រួលយ៉ាងខ្លាំងបានរកឃើញនៅលើស្តុកនៃមាឌឈើ ឈរ និងកំណើនមាឌមធ្យមប្រចាំឆ្នាំ​ គួរប្រើប្រាស់សំរាប់តែចំការឈើដាំដែលមានលក្ខ ខណ្ឌអាកាសធាតុ និង ប្រភេទដីប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។ ការធ្វើសារពើភ័ណ្ឌទ្រង់ ទ្រាយធំជាងនេះ មានការចំាបាច់ដើម្បីទទួលបានលទ្ឋផលកាន់តែសុក្រឹត្យ ចំពោះប្រភេទ ឈើដាំទាំងពីរនេះ។
       ឯកសារយោង :
       FA, 1999. Forest cover assessment, Cambodia. The Forestry Administra-tion, Phnom Penh, Cambodia. p. 312.
       FA, 2005. Cambodia : forestry statistics 2004. The Forestry Administration , Phnom Penh, Cambodia. p. 80
       Lic V., Shima T., 2005. Plantation and natural regrowth forests : the Growth and use by local villagers. Technical Report, Phnom Penh, Cambodia.p.80
       ដោយ : តុប នេត, Nansen Kasper និង លឹម សុភាព

យោងតាមៈទស្សនាវដ្តី កសិកម្ម
ឆ្នាំទី ៦ ត្រីមាសទី ៤ (តុលា-ធ្នូ) ឆ្នាំ ២០០៧ លេខ ២៤

វិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺផ្តាសាយបក្សី

វិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺផ្តាសាយបក្សីវិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺផ្តាសាយបក្សី
       ផ្តាសាយបក្សី ជាជម្ងឺឆ្លងដែលបង្ករដោយវីរុស និង បង្ករជម្ងឺលើ សត្វស្លាបគ្រប់ប្រភេទ រួមទាំងមាន់ មាន់បារាំង ទា ក្ងាន មាន់ ទា គ្រួច និងបក្សីផ្សេងទៀត។ បក្សីព្រៃដែលរស់នៅជាសើរីអាចមានវីរុសនៃ
ជម្ងឺផ្តាសាយនៅក្នុងខ្លួន តែពួកវាពុំឈឺទេ ដោយសារមានភាពសុំាធម្មជាតិ។ ពួកវាជាអ្នកផ្ទុក មេរោគ និង អាចជាអ្នកនាំមកនូវការចំឡងដល់សត្វស្លាបក្នុងស្រុក។ នៅក្នុងវិស័យចិញ្ចឹម សត្វតាមតាមបែបឧស្សាហកម្ម មាន់បមពងជាប្រភេទសត្វដែលទទួលការ ចំលងខ្លាំងជាង គេ។ វីរុស នៃជម្ងឺផ្តាសាយបក្សីភាគច្រើនត្រូវបានរកឃើញនៅលើសត្វទាច្រើនជាងបក្សីផ្សេង ទៀត។
       (OIE) អង្គការសុខភាពសត្វពិភពលោក បានចាត់បញ្ចូលជម្ងឺនេះទៅក្នុងប្រភេទជម្ងឺ
�List A� ដោយផ្អេកទៅលើការឆ្លងរាលដាលយ៉ាងឆាប់រហ័ស និង មានផលប៉ះពាលយ៉ាង ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។ លើសពីនេះទៅទៀតផ្តាសាយបក្សីអាចប៉ះពាលសុខភាពរបស់ មនុស្សផងដែរ។ លាមកជាប្រភពចំលងជម្ងឺសំខាន់ជាងគេ។ ក្នុងមួយក្រាមនៃលាមកដែល ផ្ទុកមេរោគ អាចចំលងទៅបក្សី ១ លានក្បាល។ វីរុសអាចមាននៅលើសមបកផ្លែក្រហម និងសនៃស៊ុត (តាមការសិក្សារបស់ WHO)។
       ការផ្ទុះនៃជម្ងឺដែលបង្ករដោយវីរុសផ្តាសាយបក្សី មិនអាចធ្វើការព្យាករណ៍បានទេរាល់ ការសង្ស័យដែលទាក់ទងទៅនឹងជម្ងឺផ្តាសាយ ត្រូវធ្វើការអង្កេតតាមដាន និងចាត់នូវវិធាន ការណ៍សមរម្យនៅពេលដែលមានការញ្ជាក់ថាមានជម្ងឺផ្ទុះឡើង។ ប្រការសំខាន់ត្រូវការពារ ការឆ្លងរាលដាលនៃជម្ងឺភ្លាមៗ នៅពេលដែលមានការផ្ទុះជម្ងឺកើតឡើងដោយការតាមដាន យ៉ាងប្រុងប្រយ័ត្ននូវចលនាសត្វ និង ការប្រើប្រាស់ឧបករណ៍ និង សម្ភារ:ដែលប្រឡាក់ ប្រឡូស។ វិធានការណ៍ការពារនេះត្រូវបានចែកចេញជាបីដំណាក់កាល :
       ១. មុនពេលកើតជម្ងឺ
       ២. ពេលផ្ទុះជម្ងឺ
       ៣. ក្រោយពលេផ្ទុះជម្ងឺ
       ១. វិធានការការពារមុនពេលផ្ទុះជម្ងឺ
       ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺផ្តាសាយបក្សី យើងត្រូវធ្វើការហាមឃាត់ដាច់ ខាតនូវការនាំចូល ការដឹកជញ្ជូន ការទិញលក់បក្សី ស៊ុតបក្សី បក្សីស្រស់ និងក្លាស្សេ និង ផលិតផលមានដើមកំណើតបីបក្សី ស្រុក ព្រៃ ពីបណ្តាប្រទេសដែលកើតមានជម្ងឺផ្តាសាយ បក្សី។
       នៅពេលមានការសង្ស័យថាមានជម្ងឺឆ្លងបក្សី
       ក្នុងគោលបំណងការពារផ្ទុះឡើងនៃជម្ងឺយើងត្រូវមានវិធានការណ៍អនាម័យដូចខាង ក្រោម :
       - បំបែកសត្វឈឺ ចេញពីសត្វដែលមានសុខភាពល្អ
       - យកសំណកពីសត្វឈឺ ដើម្បីវិភាគនៅមន្ទីរពិសោធន៍
       - ហាមឃាត់ការនាំចូល-ចេញនូវបក្សី សំភារៈ ឧបករណ៍ចិញ្ចឹម និង មធ្យោបាយផ្សេងៗ ទៀត។
       -សំអាត និងរំងាប់មេរោគ កន្លែងចិញ្ចឹមបក្សី ឬ កសិដ្ឋានចិញ្ចឹមបក្សី
       -មន្ត្រីជំនាញត្រូវចុះស្រាវជ្រាវ តាមដាន អង្កេត និងឃ្លាំមើលជាប្រចាំ អំពីការវិវឌ្ឍន៍នៃ ជម្ងឺ និងប្រភពនៃការចំលង។
       -ម្ចាស់កសិដ្ឋាន និង កន្លែងចិញ្ចឹមបក្សីត្រូវទទួលអនុវត្តចំពោះវិធានការណ៍ខាងលើនិង ត្រូវសហការជាមួយមន្ត្រីជំនាញ។
       -ការហាមឃាត់ និងវិធានការខាងលើត្រូវអនុវត្តរហូតដល់មានការជូនដំណឹងជាថ្មី។
       ២. វិធានការណ៍នៅពេលមានការផ្ទុះជម្ងឺផ្តាសាយបក្សី
       -នៅពេលដែលមានជម្ងឺផ្ទុះឡើងត្រូវអនុវត្តវិធានការណ៍តាមការកំណត់ដូចខាងក្រោម :
       ក. កំណត់តំបន់ផ្ទុះជម្ងឺផ្តាសាយបក្សី
       -ហាមឃាត់ការនាំចេញ នូវបក្សី មធ្យោបាយប្រើប្រាស់សំភារ: ឧបករណ៍ចិញ្ចឹមដែល មាននៅក្នុងកន្លែងនោះ។ វិធានដ៏សមរស្របបំផុតគឺ ការដុតបំផ្លាញចោល។
       -ធ្វើការសំអាត និង រំងាប់មេរោគជាបន្ទាន់នៅក្នុងកន្លែងចិញ្ចឹម និង ច្រកចេញចូលទាំង អស់ ដោយប្រើសូលុយ ស្យុង HaOH ២% ឬទឹកអូសាវែល ឬទឹកកំបោរស ១០%។
       ខ.តំបន់ការពារ(ស្ថិតនៅក្នុងកាំរង្វង់ ៣ គម ពីកន្លែងផ្ទុះជម្ងឺ)
       បើមានការផ្ទុះជម្ងឺក្នុងតំបន់ការពារ ត្រូវចាត់វិធានការណ៍ដូចគ្នា និងតំបន់ផ្ទុះជម្ងឺខាង លើ។
       គ.តំបន់តាមដាន និងត្រួតពិនិត្យ(ស្ថិតនៅក្នុងកាំរង្វង់ ១០ គម ពីកន្លែងផ្ទុះជម្ងឺ)
       បើមានការផ្ទុះជម្ងឺក្នុងតំបន់ការពារ ត្រូវចាត់វិធានការដូចគ្នានឹងតំបន់ផ្ទុះជម្ងឺខាងលើ។
       ៣.វិធានការណ៍ក្រោយពេលផ្ទុះជម្ងឺ
       -ធ្វើការសម្លាប់មេរោគនៅអាគារនៃកសិដ្ឋាន ទីកន្លែងជុំវិញយានយន្ត និងរាល់សំភារៈ ទាំងឡាយ
       -ហាមការនាំសត្វចូលកសិដ្ឋាន និងដំណើរការផលិតកម្មសត្វយ៉ាងតិច ២១ថ្ងៃក្រោយ ពីការសំលាប់មេរោគ
       -ឧបករណ៍ប្រើប្រាស់ និង លាមកសត្វ ត្រូវធ្វើវិធានការណ៍សំលាប់មេរោគដូចខាង ក្រោម :
       �ដុតបំផ្លាញចោល ឬ កំដៅសំលាប់មេរោគនៅសីតុណ្ហភាព ៧០ អង្សា
       �កប់ឱ្យបានជ្រៅ ដើម្បីការពារការរុករាននៃសត្វដទៃទៀត
       �ទុកលាមកជាគំនរ ហើយពេលខ្លះផ្សើមលាមកបន្ថែម បន្ទាប់មកគ្របឱ្យជិតល្អដើម្បី ធ្វើឱ្យលាមកមានការឡើងជូរ (fermentation) និងមានកំដៅដោយរក្សាទុកក្នុងស្ថានភាព នេះរយ:ពេល ៤២ ថ្ងៃ
       -ដើម្បីការពារការឆ្លងរាលដាលបន្តទៅទៀត រដ្ឋបាលបសុពេទ្យត្រូវបានតំរូវឱ្យមានការ ពង្រឹងនូវការពិនិត្យចលនាសត្វនៅក្នុងតំបន់ដែលកើតជម្ងឺ និង បរិវេណជុំវិញទាំងអស់ក្នុង រង្វង់ ១០ គម ជុំវិញតំបន់ផ្ទុះជម្ងឺ ដែលចាត់ទុកថា ជាតំបន់ត្រួតពិនិត្យតាមដាន។
       ដើម្បីការពារសត្វស្លាបរបស់អ្នកពីជំងឺ ត្រូវអនុវត្តដូចតទៅ :
       ១.នៅពេលដែលសត្វស្លាបរបស់អ្នកឈឺ ឬងាប់ ត្រូវរាយការណ៍ទៅពេទ្យសត្វដែលនៅ ជិតអ្នក
       ២.ត្រូវសំអាត និងរំងាប់មេរោគ ទ្រុង ឧបករណ៍ប្រើប្រាស់ និង បរិវេណជុំវិញ
       ៣.ត្រូវជីករណ្តៅដុត និង កប់សត្វស្លាបដែលងាប់ និង កាកសំណល់ផ្សេងៗ
       ៤.ហាមដឹកជញ្ជូនសត្វស្លាបដែលឈឺ និង ងាប់
       ៥.ហាមទិញ លក់ សត្វស្លាបឈឺ និង ងាប់

យោងតាមៈនាយកដ្ឋានផលិតកម្ម និង បសុព្យាបាល
ទស្សនាវដ្តី កសិកម្ម
ឧឆ្នាំទី ៤ ត្រីមាសទី ៤ (តុលា-ធ្នូ) ឆ្នាំ ២០០៥ លេខ ១៦

ផ្សិតចំបើង

ផ្សិតចំបើងផ្សិតចំបើង
       សេចក្តីផ្តើម :
       ផ្សិតចំបើងជាបន្លែសំខាន់សម្បូរជីវជាតិ សម្រាប់បង្កើនមុខម្ហូប អាហារធានាបាននូវសុខមាលភាព មនុស្សយ៉ាងល្អប្រពៃ និងកម្លាំង
មាំមួនថែមទៀតជាពិសេសងាយស្រួលលក់ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារប្រជា កសិករ។
       ១.ការជ្រើសរើសទីតាំងភូមិសាស្រ្ត :
       -ក្នុងការបណ្តុះផ្សិតចំបើង ចាំបាច់យើងត្រូវជ្រើសរើសទីកន្លែងបណ្តុះឱ្យបានល្អដើម្បីឱ្យ ផ្សិតដុះលូត លាស់ និងទទួលបានទិន្នផលខ្ពស់គឺ :
       -ដីស្ងួតមិនជាំទឹក គ្មានសត្វល្អិតបំផ្លាញ
       -មានពន្លឺថ្ងៃគ្រប់គ្រាន់នៅរដូវវស្សា
       -នៅរដូវប្រាំងត្រូវឱ្យមានម្លប់ឈើងាយស្រួលបណ្តុះផ្សិត
       -រដូវប្រាំងការដាំដុះដំណាំផ្សិត ទទួលនូវការលូតលាស់ល្អ។
       ២.ការជ្រើសរើសសម្ភារៈ និងវត្ថុធាតុដើម :
       ២.១ សម្ភារៈ : ការបណ្តុះផ្សិតចំបើងចាំបាច់ត្រូវមានសម្ភារ:គ្រប់គ្រាន់ក្នុងការបណ្តុះ ផ្សិតដូចជា :
       -កាំបិត ពូថៅ ចបកាប់ កណ្តៀវ កន្ត្រៃ ។ល។
       -ប៉ោតចំពួយផ្កាឈូក
       -កំបោររស់
       -ក្រណាត់កៅស៊ូ ឬ ស្លឹកកណ្តប
       -ក្រដាសវាស់ ph
       ២.២ វត្ថុធាតុដើមចំបើង ឬ គល់ជញ្រាំង:
       ២.៣ ការថែទាំវត្ថុធាតុដើម :
       -ការថែទាំវត្ថុធាតុដើមទុកនេះ ជាការងារមួយមានសារ:សំខាន់ណាស់ដល់ប្រជាកសិករ ដែលប្រកបមុខរបរនោះ។
       -ចំបើងត្រូវយកមករៀបគរជាស្នឹម មុនពេលយកមកប្រើ ពេលប្រើត្រូវបកយកស្រទាប់ ខាងលើចោល។
       ៣.ឥទ្ឋិពលលើការបណ្តុះផ្សិតចំបើង :
       -គេបណ្តុះផ្សិតចំបើងនៅកណ្តាលវា ឬ ម្លប់ក៏បាន ដោយយោងទៅតាមការនិយម របស់អ្នកបណ្តុះ
       -ចំពោះរដូវក្តៅគួរបណ្តុះក្នុងទីម្លប់ ឬ ធ្វើដំបូលក៏បាន
       -ការរៀបចំដីសម្រាប់បណ្តុះវាជាការងារសំខាន់ ព្រោះផ្សិតដុះដោយសារដីមានជីជាតិ ៣០ភាគរយនិង ដុះពីចំបើង ៦០ភាគរយ
       -ចំពោះរដូវក្តៅ ផ្សិតដុះដោយសារដីកាន់តែច្រើនឡើងព្រោះដីបានផ្ទុកអាហារផ្សេងៗ សម្រាប់ផ្តល់ឱ្យផ្សិត។
       ៤.ការកំចាត់សត្វល្អិតនៅក្នុងដី :
       -ការកំចាត់ពពួកសត្វល្អិត គឺកំចាត់ទៅតាមលក្ខណ:បច្ចេកទេសសាមញ្ញ ឬទៅតាម លក្ខណ:វិទ្យាសាស្រ្តទំនើប។
       ៤.១ ពពួកសត្វល្អិតក្នុងដីមាន :
       -ស្រមោច កណ្តៀរ ជន្លេន ដង្កូវនាង
       ៤.២ វិធានការកំចាត់និងការពារ :
       វិធានការនេះមានលក្ខណៈខុសប្លែកៗគ្នាទៅតាមបច្ចេកទេសដូចជា:
       -ចំពោះដីណាដែលត្រូវការដាំដំណាំផ្សិត គេត្រូវមានវិធីការពារដីនោះ កុំឱ្យមានសត្វ ល្អិតរស់នៅ ឬមានមេរោគ ដូច្នេះចំាបាច់ត្រូវការពាជាមុន មុននឹងដំាផ្សិតចំបើង គេត្រូវភ្ជួរដី នោះហាលពី ២-៣ថ្ងៃ ហើយបញ្ចូលទឹក ៣-៤ ថ្ងៃទើបបង្ហូរទឹកចេញវិញ ធ្វើរបៀបនេះទើប អាចការពារដីនោះបានកុំឱ្យមានសត្វល្អិតរស់នៅ ឬមានរោគ ដូច្នេះចាំបាច់ត្រូវការពារជា មុន។ វិធីនេះជាការងារងាយបំផុត ហើយពុំសូវអស់ប្រាក់ដែលយើងត្រូវចំណាយទៅលើថ្នាំ ពុល។
       -ប្រើកំបោរស់ជាប្រភេទកំបោរម្យ៉ាង សម្រាប់បំបាត់សត្វល្អិតទាំងនោះបានដែរហើយ មិនប៉ះពាល់ដល់មនុស្សយើងផង ការប្រើម្សៅកំបោរនេះគេប្រើទៅលើដីផង និងនៅពេល លាយជ្រលក់ចំបើងផង ការអនុវត្តិន៍ដាំផ្សិតនេះគេត្រូវការកំបោររស់ជាចាំបាច់ណាស់។
       ៥.ការៀបចំដីបណ្តុះផ្សិតចំបើង :
       -កាប់ដីឱ្យបានជម្រៅ ១០ ស.ម -២០ ស.ម
       -ហាលដី ២-៣ ថ្ងៃ បំបែកដីឱ្យតូចៗល្មម
       -នៅរដូវវស្សាយើងគួរលើករងឱ្យបានកម្ពស់ ១៥ ស.ម - ២០ ស.ម
       ៦.ទឹកដែលត្រូវប្រើក្នុងការបណ្តុះផ្សិតចំបើង :
       -ជាទូទៅទឹកដែលត្រូវប្រើស្រោចបន្លែបាន ក៏អាចស្រោចផ្សិតបានដែរដូចជាប្រឡាយ ដ្លុក ត្រពាំងបឹង អូ ជាដើម ជៀសវាងប្រើទឹកអណ្តូង ដែលមានជាតិរ៉ែផ្សេងៗដែលនាំឱ្យផ្សិត ដុះលូតលាស់មិនបានល្អ។
       ៧. ការជ្រើសរើសមេផ្សិតចំបើង :
       -មេផ្សិតដែលល្អមានក្លិនក្រអូបដូចផ្សិតចំបើងពីតូច
       -ថង់មេផ្សិតជាប់លាប់ល្អ មិនរហែក
       -ថង់មេផ្សិតមានដុះសរសៃសៗ ដូចសរសែអំបោះ។
       ៨.របៀបរៀបរងបណ្តុះផ្សិតចំបើង :
       ដំណាក់កាលទី ១ ៖
       -ទទឹងរង ០.៦០ ម៉ែត្រ ទៅ ០.៧០ ម៉ែត្រ
       -ចន្លោះរងសម្រាប់ដើរថែទាំនិងស្រោចទឹកពី ០.៥០ ម៉ែត្រ ទៅ០.៧០ ម៉ែត្រ
       -បោះបង្គោលក្បាលនៅសងខាងរងដើម្បីទប់ចំបើង
       ដំណាក់កាលទី ២ ៖
       -យកចំបើង ឬ គល់ជញ្ជ្រាំងដែលបានសម្រាំងទុកជ្រលក់ទឹកឱ្យជោគល្អ ឬដាក់ត្រាំទឹក រយៈពេល ៦.១២ ម៉ោង រួចស្រង់ចេញពីទឹក យកមកតម្រៀបដោយផ្ទុយគ្នាក្បាលកណ្តាប់ ចេញក្រៅ។
       -ពេលយើងរៀបមួយស្រទាប់ហើយត្រូវស្រោចទឹកបណ្តើរ ជាន់បណ្តើរឱ្យហាប់
       -យកមេផ្សិតដែលបានសម្រាំងទុកឈ្លីឱ្យម៉ដ្ឋយកមករោយតាមបណ្តោយរងដោយ ឃ្លាតចេញពីគល់កណ្តាប់ពី ៥ស.ម ទៅ ៧ស.ម ត្រូវប្រើមេផ្សិតពី ២ កញ្ចប់ (លើរង មានបណ្តោយ ៥ម)
       -បន្ទាប់ពីមករោយអាហារបន្ថែមពីលើមេផ្សិតទៀត អាហារបន្ថែមនោះប្រើ ១ម2= ១ គីឡូក្រាម (ស្ងួតនិងរាយល្អ ដែលត្រៀមទុកមួយសប្តាហ៍មុន)។
       ដំណាក់កាលទី ៣ ៖
       -បន្ទាប់ពីរោយមេផ្សិតហើយ យើងយកចំបើងជ្រលក់ទឹកឱ្យជោគ រួចយកទៅតំរៀបពី លើធ្វើសកម្មភាពដូចសើទីមួយដែរ ត្រូវបន្ថយក្បាលកណ្តាប់ចូលទៅក្នុងបន្តិចប្រមាណពី ៥ ស.ម ទៅ៧ស.ម នៅសង្ខាងរងជុំវិញ (រក្សាកម្ពស់ដដែល)។
       -ការជាន់ និង ស្រោចទឹកធ្វើតាមលក្ខណ:ដូចខាងលើក្រោយពីធ្វើសកម្មភាពរួចហើយ ត្រូវយកមេផ្សិត និងអាហារបន្ថែមមករោយពីលើជាការបញ្ចប់ នៅលើសើទី ២ នៅសើទី២ នេះត្រូវប្រើមេទ្វជាពីរស្មើ ៤ កញ្ចប់លើរងប្រវែង ៥ម។
       ដំណាក់កាលទី ៤ ៖
       -ក្នុងដំណាក់កាលចុងក្រោយនេះយកចំបើងរៀបដូចនៅសើទី១ និងទី២ ដែរការបន្ថយ ក្បាលកណ្តាប់ធ្វើដូចនៅសើទី២
       -ប៉ុន្តែនៅជាន់ទី៣ ជៀសវាងការដាក់ចំបើងក្រាស់ពេក នាំឱ្យផ្សិតដុះពុំរួច
       -ការស្រោចទឹក និងជាន់បង្ហាប់ធ្វើរបៀបដដែលៗ
       -រោយមេផ្សិតចំពីលើរង តែម្តង ទុកសង្ខាងរងឱ្យសល់ ៥ ស.ម (ប្រវែងបណ្តោយរង ៥ម = ៤កញ្ចប់)។
       -រាយមេផ្សិតរួចហើយត្រូវយកចំបើងមកតម្រៀបពីលើរងដោយដាក់បណ្តោយរង កម្រាស់ ៥ស.ម -៧ស.ម។
       -ក្រោយពេលរៀបចំសព្វគ្រប់ត្រូវទុកចោលរយ:ពេល ២.៣ថ្ងៃ ដោយឥតគិតពីថ្ងៃចាប់ ផ្តើម។
       ៩.របៀបគ្រងចំបើងដុត :
       -បន្ទាប់ពីបានទុកចោលក្នុងរយ:ពេល ២-៣ថ្ងៃ មកនៅថ្ងៃទៅ៣ យើងត្រូវយកចំបើង ស្ងួតមកជជុះគ្របពីលើផ្ទៃរង ទាំងមូលឱ្យជិតសព្វកន្លែងកម្រាស់ពី ៥ស.ម -៧ស.ម រួច ចាប់ផ្តើមដុតពីក្រោមខ្យល់ (ដុចចំនួន៣កន្លែង ក្នុង១រង) គឺក្បាលរង កណ្តាល និង ចុង រង ដុតរួចត្រូវទុកចោលរយ:ពេល ១ថ្ងៃ។
       ថ្ងៃបន្ទាប់បោះផេះចេញឱ្យស្អាតប្រសិនបើកន្លែងខ្លះមានផេះក្រាស់ពេកត្រូវបោសចេញ ឱ្យស្មើសព្វរង។ បន្ទាប់ពីបោសផេះ រួចទុកចោលមួយថ្ងៃ នៅថ្ងៃបន្ទាប់ស្រោចទឹកជាន់ឱ្យ ហាប់ ដោយប្រើកំបោររស់ចំនួន ០.៥គីឡូក្រាម ជាមួយទឹក ១០០លីត្រ ស្រោចពីលើរងយក ជីអ៊ុយរ៉េ ០.១០គក្រ លាយទឹក១០ប៉ោតផ្កាឈូកហើយស្រោចទឹកធម្មតាបន្ថែមទៀត។ ជជុះ ចំបើងស្ងួតគ្របពីលើរងឱ្យជិតកម្រាស់ ៧.១០ស.ម កាគ្របរងមានលក្ខណៈ ៤យ៉ាង​​ ៖
       ១. គេយកចំបើងគាបដោយឬស្សីធ្វើដូចថែសម្រាប់គ្រប
       ២. គេយកកណ្តាប់ដាក់ជាបញ្ឈរផ្អែកផ្ទប់គ្នាឱ្យជិតជុំវិញរង
       ៣. គេយកចំបើងជជុះរោយរាយគ្របតែម្តង
       ៤. គេយកកៅស៊ូប្លាស់ស្ទិកពណ៌សស្រអាប់គ្រប់ផ្ទាល់រងហើយ គ្របថែមពីលើ។
       ១០.វិធីធ្វើជីកំប៉ុស្តសម្រាប់ផ្ត់អាហារផ្សិត :
       -ការផ្សំចំណីអាហារបំប៉នការផ្សំចំណីសម្រាប់ជំនួយដល់ការបណ្តុះផ្សិតជាការងារចាំ បាច់សម្រាប់ធ្វើឱ្យកើនទិន្នផល ជាងការដែលមិនដាក់ជីកំប៉ុស្ត។
       -យើងអាចលៃលកផ្សំចំណីដោយខ្លួនយើងបាន ពីព្រោះនៅក្នុងស្រុកយើងមានវត្ថុធាតុ ទាំងនេះ ងាយនឹងរក។
       ក្នុងការផ្សំចំណីអាហារត្រូវប្រើវត្ថុធាតុដូចខាងក្រោម :
       របៀបទី ១ ៖
       -អាចម៍សេះស្ងួត ២០ គក្រ ច្របាច់ហាលឱ្យស្ងួត
       -អាចម៍គោស្ងួត ២០ គក្រ ច្របាច់រាយហាលឱ្យស្ងួត
       -កំប្លោកស្ងួត ១២ គក្រ ចិញ្ច្រាំឱ្យម៉ដ្ឋហាលឱ្យស្ងួត
       -ដើមថ្នាំជក់ស្ងួត ១០ គក្រ ចិញ្ច្រាំឱ្យម៉ដ្ឋហាលឱ្យស្ងួត
       -សំបកផ្លែឈូក ១៥ គក្រ ចិញ្ច្រាំឱ្យម៉ដ្ឋហាលឱ្យស្ងួត
       -ស្នូលផ្លែគទុំស្ងួត ៥ គក្រ បុកឱ្យម៉ដ្ឋហាលឱ្យស្ងួត
       ការផ្អាប់ 
       -យើងត្រូវយកវត្ថុធាតុខាងលើដោយច្របល់ចូលគ្នាអោយសព្វ ហើយគ្របទុករយៈពេល ៧-១៥ ថ្ងៃមុននឹងយកទៅប្រើប្រាស់
       របៀបទី២ ៖
       -យើងយកអង្ករដំណើប ០.៥គក្រ ត្រាំទឹករយៈពេល២ម៉ោងហើយស្រង់ហាលឱ្យស្ងួត រួចបុក ឬ កិនឱ្យម៉ដ្ឋ
       -មេដំបែស្រា ១ ខាំ កិនឱ្យម៉ដ្ឋហើយលាយបញ្ចូលគ្នាជាម្សៅដំណើបហើយច្របល់ ជាមួយនឹងមេផ្សិត(វត្ថុធាតុនេះលាយជាមួយនឹងមេផ្សិត ១២ កញ្ចប់)។
       ១១.ការថែទាំ :
       មាន ២ របៀប :
       របៀបទី ១ ៖
       បន្ទាប់ពីស្រោចទឹក ជាន់ឱ្យហាប់ ដុតរួចគ្របចំបើងស្ងួតយកកៅស៊ូប្លាស់ស្ទិកពណ៌ស គ្របលើរងផ្សិតហើយគ្របថែមពីលើទៀត ធ្វើដូចដំបូលទូកគិតពីរៀបមកបាន ៩ថ្ងៃ យើង មើលឃើញនូវសរសៃប្រទាក់គ្នាពណ៌ស ប្រផេះ ដូចសម្បុកពីងពាង នៅពេលនេះយើង ពិនិត្យមើល បើកន្លែងណាដែលមានសភាពស្ងួត ហើយនៅលើផ្លាស់ស្ទិកគ្មានជាតិញើស ត្រូវស្រោចទឹកលើរងដែលគ្មានញើស រួចគ្របកៅស៊ូវិញ ហើយបង្ហើបកៅស៊ូផ្នែកខាងក្រោម កម្ពស់ ៥ ស.ម ដើម្បីឱ្យមានខ្យល់ចេញចូលបានល្អ ពិនិត្យមើលផ្សិតជាប្រចាំ ប្រសិនបើ នៅលើរងផ្សិតមានដូចពងត្រីពណ៌សៗ ត្រូវបន្ថយការស្រោចទឹក ព្រោះបើយើងស្រោចទឹក ជ្រុលបណ្តាលឱ្យរលួយខូចកូនផ្សិត។
       របៀបទី ២ ៖
       យើងស្រោចទឹកមួយថ្ងៃម្តង តែប្រសិនបើយើងស្រោចទឹកនៅពេលព្រឹកគឺយើងស្រោច នៅពេលព្រឹករហូត បើសិនជាយើងស្រោចនៅពេលល្ងាច គឺត្រូវស្រោចពេលល្ងាចរហូត លុះ ដល់ពេលប្រមូលផល ការស្រោចនេះគឺស្រោចឱ្យស្មើរដៃជៀសវាងស្រោចម្តងព្រឹក ម្តងល្ងាច នាំឱ្យសំណើមមិនមានភាពទៀងទាត់នៅក្នុងរងផ្សិត។ ពេលផ្សិតដុះបានប៉ុនចុងចង្កិះ យើង ត្រូវប្តូរចំបើងគ្របចេញ បើគ្មានចំបើងយើងគ្រាន់តែត្រឡប់វាក៏បាន។ ការស្រោចនេះ យើង ត្រូវពិនិត្យសំណើមក្នុងរងផ្សិត ប្រសិនបើក្នុងរងផ្សិតមានសំណើមខ្ពស់យើងត្រូវផ្អាកការ ស្រោចទឹក។
       ១២.ការប្រមូលផល :
       -ផលិតកម្មផ្សិតត្រូវបានប្រមូលផលជាបន្តរបន្ទាប់ភាគច្រើនអនុវត្តន៍នៅពេលព្រឹកមុន ម៉ោង ៨ ពេលបេះផ្សិតត្រូវគ្របចំបើងពីលើរងវា ដើម្បីឱ្យផ្សិតលូតលាស់ផ្តល់ជាបន្តបន្ទាប់ ទៀត។
       -គួរប្រមូលផលផ្សិតក្នុងលក្ខណ:ដែលផ្សិតនៅក្រពុំល្អ មានក្បាលស្រួចមុនពេលក្បាល ផ្សិតដុះចេញពីស្រោម។
       កំណត់សំគាល់
       -ពេលព្រឹកស្រោចទឹកនៅម៉ោង ៨
       -បើស្រោចល្ងាចត្រូវស្រោចនៅម៉ោង ៥
       ពេលផ្សិតចេញបិចពន្លក (ដូចពងត្រី) ត្រូវយកចំបើងពីលើរងចេញខ្លះ ដើម្បីបន្ថយ សីតុណ្ហភាពដែលអាចឱ្យផ្សិតធ្វើការដុះលូតលាស់បានល្អ។ នៅពេលចាប់ផ្តើមប្រមូលផល មិនត្រូវស្រោចទឹកច្រើនពេកទេ នាំឱ្យខូច ឬ រលួយ។
       ១៣.ការកែច្នៃផលិតផលផ្សិត
       របៀបកែច្នៃមាន ២ យ៉ាងដូចខាងក្រោម :
       ១៣.១.ធ្វើជាផ្សិតស្ងួត :
       -លាងផ្សិតឱ្យស្អាត
       -ត្រាំក្នុងទឹកអំបិលដែលកំពុងពុះរយ:ពេល ៣-៤ នាទី
       -ស្រង់ឡើងហើយច្រោះ និងដាក់ហាលថ្ងៃឱ្យផ្សិតស្ងួតល្អ
       -ទុកនៅកន្លែងស្អាតដោយគ្របការពារពីស្រមោច និងសត្វល្អិត
       ១៣.២ ធ្វើជាផ្អកផ្សិត :
       -លាងឱ្យស្អាត
       -រៀបចំលាយទឹកអំបិលដោយផ្សំទឹក ១លីត្រ លាយអំបិល ៩០០ក្រាម រួចដាំឱ្យពុះ
       -ដាក់ផ្សិតចូលក្នុងទឹកពុះរយៈពេល ៨នាទី រួចយកចេញពីភ្លើង
       -យកទៅចាក់ក្នុងពាង ឬ ក្រឡ ហើយគ្របឱ្យជិតល្អ ជៀសវាងកុំឱ្យប៉ះពន្លឺ
       -ការធ្វើបែបនេះ អាចទុកប្រើប្រាស់បាន ៦ខែ នៅពេលណាចង់ទទួលទានត្រូវបន្សាប អំបិលជាមុនសិន។
       ជាទូទៅបងប្អូនប្រជាកសិករតែងតែយល់ថា កាកែច្នៃផ្សិតនាំឱ្យអស់រសជាតិ។ ជាការ ពិតណាស់ វាក៏អាស្រ័យទៅលើគុណភាពនៃការកែច្នៃដែរ៕
       ម្យ៉ាងទៀតការកែច្នៃរបៀបនេះ មិនប៉ះពាល់ដល់ជីវជាតិឡើយផ្ទុយទៅវិញគឺទុកសម្រាប់ ធ្វើជាអាហាររបស់បងប្អូនបរិភោគបានយូរទៀតផង។

យោងតាមៈទស្សនាវដ្តី កសិកម្ម
ឆ្នាំទី ៤ ត្រីមាសទី ៤ (តុលា-ធ្នូ) ឆ្នាំ ២០០៥ លេខ ១៦

ការផលិត និង ការពិសោធន៍ប្រសិទ្ឋភាព EM ខ្មែរ

ការផលិត និង ការពិសោធន៍ប្រសិទ្ឋភាព EM ខ្មែរការផលិត និង ការពិសោធន៍ប្រសិទ្ឋភាព EM ខ្មែរ
       ដោយ : លោក ត័ន ប៊ុន ស៊ុយ បណ្ឌិតវិទ្យាសាស្រ្ត
       ទាន់ចេះផលិតមេ E.M ដោយខ្លួនឯង យើងបានលើកគម្រោង ការណ៍ខាងក្រោមនេះមកអនុវត្ត។
       ទាន់ចេះផលិតមេ E.M ដោយខ្លួនឯង យើងបានលើកគម្រោងការណ៍ខាងក្រោមនេះ មកអនុវត្ត។
       អ៊ី.អិម (E.M= Effective Microorganisms) = អង់ស៊ីម (Enzymes)
       I-សេចក្តីផ្តើម
       ការប្រើជាតិគីមី:
       ជីគីមី (Chemical Fertilizer)
       ថ្នាំពុលសម្លាប់សត្វល្អិត ព្យាបាលជម្ងឺ (Pesticides)
       វាក់សាំង (Vaccins)
       អង់ទីប៊ីយូទីក (Antibiotiques)
       អ័រម៉ូន (Hormones)
       ក្នុងវិស័យកសិកម្មបានប៉ះពាល់សុខភាពរបស់មនុស្សលោកនិងបរិស្ថានប្រឈមមុខនឹង បញ្ហាដ៏ធ្ងន់ធ្ងរនេះ អ្នកវិទ្យាសាស្រ្តមួយចំនួនបានស្រាវជ្រាវរកវិធីសាស្រ្តថ្មីដែលអាចធានារាប់ រងការអភិវឌ្ឈន៍ដែលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណ:។ លោកសាស្រ្តាចារ្យ ជប៉ុន Teruo Higa នៃសាកលវិទ្យាល័យ Ryukyus បានរកឃើញ E.M ក្នុងឆ្នាំ៧០ បន្ទាប់ពី បានសិក្សាជាង ១០ឆ្នាំ លោកបានយក E.M ទៅផ្សព្វផ្សាយពេញពិភពលោក។ សព្វថ្ងៃនេះ ប្រទេសជាង ៩០ បានយក E.M មកប្រើប្រាស់ជាអាទិ៍ សហរដ្ឋអាមេរិកប្រទេស ជប៉ុន កូរ៉េ ចិនឥណ្ឌា វៀតណាម ថៃ...។ល។
       ប្រទេសថៃមានអ្នកស្រាវជ្រាវខាង E.M រាប់ពាន់នាក់ហើយមានសាកលវិទ្យាល័យចំនួន ពីរយ៉ាងតិចកំពុងសិក្សា E.M។ ចាប់ពីឆ្នាំ ២០០៤ ប្រទេសខ្មែរបានទិញមេ E.M ពីប្រទេស ថៃមកប្រើ។ ដោយខ្មែរមិនទាន់ចេះផលិតមេ E.M ដោយខ្លួនឯងយើងបានលើកគម្រោង ការណ៍ខាងក្រោមនេះមកអនុវត្តន៍។
       II-គម្រោងការណ៍ផលិតមេ E.M និងពិសោធន៍លើមេ E.M ខ្មែរ
       សហការណ៍រវាងមន្ទីរកសិកម្មខេត្តសៀមរាប
       អាជ្ងាធរអប្សរា
       សាកលវិទ្យាល័យភូមិន្ទកសិកម្ម
       អ្នកទទួលខុសត្រូវ បណ្ឌិត ត័ន ប៊ុនស៊ុយ
       ខែ ធ្នូ ឆ្នាំ ២០០២ ទស្សនៈកិច្ចរបស់បណ្ឌិត ត័ន ប៊ុនស៊ុយ នៅប្រទេសថៃ (៤ថ្ងៃ) ក្រោម ការឧបត្ថម្ភសមាគមខ្មែរនៅប្រទេសបារាំង (ESPRIT KHMER FORUM)។
       ខែ មីនា ដល់មិថុនា ឆ្នាំ ២០០៣ សាកល្បងផលិតមេ E.M នៅខេត្តសៀមរៀប។
       ចុងឆ្នាំ២០០៤ ដល់ដើមឆ្នាំ ២០០៥ ពិសោធន៍ប្រសិទ្ឋភាព E.M នៅខេត្តសៀមរាប។
       ចុងឆ្នាំ ២០០៤ ដល់ដើមឆ្នាំ ២០០៥ សាកល្បងផលិតមេ E.M នៅចំការដូងដើមឆ្នាំ ២០០៥ ពិសោធន៍ប្រសិទ្ឋភាព E.M នៅចំការដូង។
       ការឧបត្ថម្ភរបស់មន្ទីរកសិកម្មខេត្តសៀមរាបបានជំរុញយ៉ាងខ្លាំងការសាកល្បងផលិត E.M ខែ្មរ ការស្រាវជ្រាវលើប្រសិទ្ឋភាពនៃ E.M ខ្មែរដែលយើងបានផលិតបាន។ បន្ទាប់មក គម្រោងបានទទួលការគាំទ្រដ៏កក់ក្តៅពីអាជ្ញាធរអប្សរា និងការឧបត្ថម្ភមួយចំនួនពីសាកល វិទ្យាល័យភូមិន្ទកសិកម្ម។
       យើងសូមបញ្ជាក់ថា ការស្រាវជ្រាវបានផ្តោតដែរ ទៅលើរូបភាពនៃអតិសុខុមប្រាណ ដែលមនាក្នុង E.M ខ្មែរ ដែលយើងឆ្លុះឃើញក្នុងមីក្រូទស្សន៍ (Microscope)។
       III-លទ្ឋផលដែលយើងទទួលបានរហូតមកដល់សព្វថ្ងៃនេះ (៣០-០៣-០៥)មាន ដូចតទៅ ៖
       ១.ក្នុងចំណោម E.M ខ្មែរជាង ៥០ ដែលយើងផលិតបានការពិនិត្យអតិសុខុមប្រាណ បានបង្ហាញឱ្យដឹងថា E.M ទាំងអស់អាចយកប្រើការបាន តែប្រសិទ្ឋភាពជាក់ស្តែងសំអាង ទៅលើការពិសោធន៍ប្រសិទ្ឋភាពលើដំណាំបន្លែ ដើមឈើហូបផ្លែ ការចិញ្ចឹមសត្វ។
       ២.ការពិសោធន៍ប្រសិទ្ឋភាពលើដំណាំបន្លែ (សាឡាត ខាត់ណា) របស់ E.M ខ្មែរ ១០ ប្រភេទបានផ្តល់លទ្ឋភាពជាវិជ្ជមានតាមលក្ខណ: Statistique។ យើងបានរកឃើញថា ផលិតពីបន្លែចំរុះ (គ្រប់មុខ) ទន្ទ្រានខែតបូកនឹងកំប្លោកបាននាំមុខគេ។ ដំណាំសាលាដនិង ខាត់ណាបានដុះលូតលាស់ល្អដោយមិនបាច់ប្រើជីគីមី និងថ្នាំពុលសម្លាប់សត្វល្អិត។
       ៣.ការពិសោធន៍សត្វមាន់ ២ សារបានផ្តល់លទ្ឋផលមិនទៀងទាត់។ ក្នុងសារទី១ យើង បានរកឃើញថា E.M ខ្មែរ ផលិតពីសំបកផ្លែឈើបានធ្វើឱ្យកើន Proteines ក្នុងសាច់មាន់ តែយើងមិនអាចធ្វើវិភាគលើប្រភេទAcides amines ដែលអាចមានការប្រែប្រួលដោយការ ប្រើ E.M ក្នុងចំណីមាន់។
       ៤.យើងចាំបាច់ត្រូវបន្តការពិសោធន៍លើមាន់ ទា ជ្រូក ត្រី។ ការស្រាវជ្រាវទាំងនេះបាន ធ្វើឡើងដោយលោកបណ្ឌិត ត័ន ប៊ុន ស៊ុយ ប្រធាននាយកដ្ឋានប្រជាសាស្រ្តនិងការអភិវឌ្ឍន៍ នៃអាជ្ញាធរអប្សរា ដោយមានការចូលរួមអំពីលោក គង់ ចន្ថា ប្រធានក្សេត្រសាស្រ្តមន្ទីរ កសិកម្ម ខេត្តសៀមរាប កញ្ញា អាំង សុចិន្តា ជំនួយការវិទ្យាសាស្រ្ត ព្រមទាំងនិស្សិតថ្នាក់ បញ្ចប់ការសិក្សាមួយចំនួន នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
       សូមបញ្ជាក់ថា អង្គការយូណេស្កូ (UNESO)កំពុងខិតខំសុំជំនួយពីប្រទេសបារាំង និង អ៊ីតាលី ដើម្បីផ្តល់មន្ទីរពិសោធន៍ E.M មកនាយកដ្ឋានប្រជាសាស្រ្ត និង ការអភិវឌ្ឍន៍ (អាជ្ញា ធរអប្សរា)។
       IV-អ្វីទៅ E.M ?
       E.M ឬ អង់ស៊ីម អាចចាត់ទុកជាថ្នាំប៉ូវសម្រាប់រុក្ខជាតិ សត្វ និងមនុស្ស។ ជារួម E.M ជាវត្ថុរាវដែលពេញទៅដោយអតិសុខុមប្រាណ (មានប្រយោជន៍*) ដែលផ្ទុកអង់ស៊ីមពេញ ខ្លួនប្រានរបស់វា។ យើងដឹងថា អង់ស៊ីមគ្រប់គ្រងសកម្មភាពកោសិកាសព្វបែបយ៉ាងក្នុងសរី រាង្គរុក្ខជាតិ សត្វទាំងពួង។ ពេលណាគេស្រោច E.M ទៅលើដីអតិសុខុមប្រាណដែលមាន នៅក្នុងដីលូតលាស់ខុសពីធម្មតា ដែលជាកត្តាសំខាន់ជួយរំលាយវត្ថុធាតុសរីរាង្គ (matieres organiques) និងវត្ថុធាតុខនិជ (matieres minerals) ។ តែការរំលាយនេះធ្វើឡើងសន្សឹមៗ ហើយទៅលើគ្រប់ប្រភេទនៃវត្ថុធាតុ ដូច្នេះរុក្ខជាតិនឹងទទួលនូវ ចំណី (ខនិក) ដែលមាន លំនឹង (nutritionequilibre) មានកំរិតមធ្យម ឥតខ្វះខនិកណាមួយ (nutrition non carence) ជាពិសេសប្រភេទខនិក 01igo-eleme-nts។
       ផ្ទុយទៅវិញ បើយើងប្រើជីគីមី អតិសុខុមប្រាណក្នុងដីនឹងចុះថយ ហើយជីប្រភេទនេះ ផ្តល់ចំណីគ្មានលំនឹងដល់រុក្ខជាតិ (nutrition desequilibre) ព្រោះជាទូទៅមានខនិកបីដែល មានប្រមាណច្រើនលើសលុបលើសលុបខនិកឯទៀត គឺអាសូត (Azote Natrium) ផូស្វ័រ (Phosphore) និង ប៉ូតាស់ស្យូម (Potssium)។
       ដូច្នេះរុក្ខជាតិដុះលើដីដែលបានទទួល E.M មានការលូតលាស់ល្អ តែមិនខ្លាំងក្លាដូច ជាការប្រើជីគីមីទេ។ តែសុខភាព ការស៊ូទ្រាំ និងសត្វល្អិត ជម្ងឺ របស់រុក្ខជាតិ ប្រសើរជាង រុក្ខជាតិ(E.M)ដែលបំប៉នដោយជីគីមី។ដូច្នេះ E.M អាចផ្តល់លទ្ឋភាពឱ្យយើងបន្ថយ ឬបំបាត់ ការប្រើថ្នាំពុលសម្លាប់សត្វល្អិត ព្យាបាលជម្ងឺព្រមទាំងជីគីមី។
       ការបញ្ជូន E.M ក្នុងចំណីសត្វ ឬមនុស្សធ្វើឱ្យបង្កើនការរំលាយអាហារថែមទាំងជុំរុញ ឱ្យមានការផលិតអ័រម៉ូន (Seratonine Melatonine Adrenaline) ដែលមានសារៈសំខាន់ ចំពោះសុខភាព សត្វ និងមនុស្ស។ លទ្ឋផលរយៈពេលចិញ្ចឹមត្រូវថយចុះ (យើងចំណេញ លើចំណីអាហារ) សត្វមានសុខភាពល្អ មិនត្រូវការវាក់សាំងអង់ទីប៊ីយូទិច (Vaccins antibiotiques)។
       ដូច្នេះ សាច់ ត្រី មាន់ ជ្រូក គោ ដែលទទួល E.M ឥតមានសំណល់ជាតិពុល មាន គុណភាពល្អដែលកត្តាធ្វើឱ្យសុខភាពអ្នកបរិភោគសាច់នេះបានប្រសើរជាងសព្វថ្ងៃ។
       V-ការសន្និដ្ឋាន
       ប្រទេសយើងសព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាខូចសុខភាព និង ការប៉ះពាល់ដល់ បរិស្ថាន បណ្តាលមកពីកត្តាផ្សេងៗ ពិសេសការប្រើប្រាស់ជាតិគីមីក្នុងវិស័យកសិកម្ម : ថ្នាំ ពុលលើដំណាំបន្លែជុំវិញទីក្រុងភ្នំពេញនិង ទីប្រជុំជនឯទៀត (Antibiotiques) ប្រើលើសត្វ ជាពិសេសក្នុងការចិញ្ចឹមត្រី។ល។
       បើគម្រោងយើងទទួលជោគជ័យ យើងនឹងដោះស្រាយបញ្ហានេះជាស្ថាពរ ការអភិវឌ្ឍន៍ នឹងមានលក្ខណ:និរន្ត។ ម្យ៉ាងទៀតកសិករដែលប្រើ E.M និងចំណាយថវិការតិចជាងកសិករ ប្រើជីគីមីថ្នាំពុលសម្លាប់សត្វល្អិត។ ដូច្នេះតាមវិធានការនេះអះអាងឱ្យយើងកាត់បន្ថយភាព ក្រីក្រ។
       ការស្រាវជ្រាវ នៅប្រទេសថៃបានលើកបញ្ហាមួយចំនួនដែលគួរយើងយកមកត្រិះរិះ ៖
       ១.E.M ផលិតក្នុងស្រុកមានប្រសិទ្ឋភាពជាង E.M នាំចូលពីបរទេសដូច្នេះយើងគួរ លើកទឹកចិត្តអ្នកផលិត E.M ខ្មែរ។
       ២.ជោគជ័យនៃ E.M នឹងបង្កើតឱ្យកើតមានឈ្មួញទុច្ចរិតខ្លែងបន្លំលក់ E.M គ្មាន ប្រសិទ្ឋភាព ដូច្នេះយើងត្រូវរៀបចំមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព E.M តាមរយ: test ដែលអាចទុកចិត្តបាន។
       ទៅអនាគតប្រទេសជិតខាងផ្តោតទៅលើកសិកម្មជីវសាស្រ្ត (AgricultureBio)។ ប្រទេសខ្មែរគួរចាត់ វិធានការដើរទៅមុនឱ្យបានទាន់គេ ដើម្បីឱ្យយើងមានលទ្ឋភាព ប្រគួត ប្រជែងលើឆាកអន្តរជាតិ។

យោងតាមៈទស្សនាវដ្តី កសិកម្ម
ឆ្នាំទី ៤ ត្រីមាសទី ៤ (តុលា-ធ្នូ ឆ្នាំ ២០០៥ លេខ ១៦)

ការសិក្សាលើការថែរក្សាទុកដាក់គ្រាប់ស្តៅ

ការសិក្សាលើការថែរក្សាទុកដាក់គ្រាប់ស្តៅការសិក្សាលើការថែរក្សាទុកដាក់គ្រាប់ស្តៅ
នាមប្រភេទ និង អំបូរ
       ឈ្មោះវិទ្យាសាស្រ្ត : Azadirachta indica A.H.L. Juss
       Synonyms : Melia azadirachta L. (1753), Melia indica
(AH.L. Juss) Brandi(1874) Antelaea azakirachta (L), Adelb. (1948)
       ឈ្មោះជាភាសាអង់គ្លេស : Magosa
       ឈ្មោះជាភាសាបារាំង : Margosier
       ឈ្មោះជាភាសាកម្ពុជា : ស្តៅ (Sdao)
       លក្ខណទូទៅ​​ ៖
       ស្តៅជារុក្ខជាតិដែលមានកំពស់ពី ៤-៥ ម ឬលើសពីនេះ។ វាច្រើនដុះនៅទីវាលឬ ព្រៃ ស្រោង។ តួដើមជាធម្មតាខ្លី ហើយបែកមែកនៅកំពស់មិនលើសពី ៧.៥ ម រីឯអង្កត់ផ្ចិតអាច មានទំហំរហូតដល់ ៩០សម ហើយតួដើម ជួនកាលមានរាងមិនមូលល្អទេ។ ស្តៅត្រូវបានគេ និយមដាំនៅស្ទើរតែពាសពេញសកលលោក។ នៅប្រទេសកម្ពុជា គេនិយមដាំវា ដើម្បីយក ស្លឹក និង ផ្កាសម្រាប់បរិភោគ ហើយដើមវា សម្រាប់ប្រើប្រាស់ជាគ្រឿងសំណង់ទូទៅ។ ស្លឹក មានរាងមូលស្រួចដូចផ្លែលំពែង ខ្លះទៀត មានរាងមូលទ្រវែង។ ផ្កាវាមានពណ៌ស ផ្លែវាមាន រាងមូលទ្រវែង រលោង និងមានពណ៌បៃតងនៅពេលខ្ចី និងប្រែជាពណ៌លឿងស្រស់នៅ ពេលទុំ ហើយមានសាច់ដែលមានជាតិស្អិត រុំស្រោប ព័ទ្ឋជុំវិញគ្រាប់។ ផ្លែវាទុំនៅចុងខែ មេសា ដល់ដើមខែមិថុនា។ សាច់ឈើវាមានដង់ស៊ីតេពី ៧២០-៩៣០ គ.ក្រ ក្នុងមួយមែត្រ គូប (720-930kg/m3) នៅក្នុងសំណើម ១២%។
       បញ្ហាដែលនាំឱ្យមានការយកចិត្តទុកដាក់ក្នុងការពិសោធន៍ ៖
       ជាប្រភេទាឈើដែលមានសក្កដានុពលក្នុងការប្រើប្រាស់ ទាំងនៅក្នុង និងក្រៅ ប្រទេស។ លក្ខណៈសរីរៈរបស់គ្រាប់វា ត្រូវបានគេរាយការណ៍ថា មានលក្ខណៈខុសប្លែកគ្នា ទៅតាមតំបន់ ដោយនៅបណ្តាប្រទេសនានា នៅទ្វីបអាស៊ី អ្នកជំនាញគ្រាប់ពូជបានអះអាង ថា ជាគ្រាប់ដែលមិនអាចទុកបានយូរ (Recalcitrant) តែនៅបណ្តាប្រទេសមួយចំនួននៅទ្វីប អាហ្វ្រិក ត្រូវបានឯកសារមួយចំនួនអះអាងថា ជាគ្រាប់ដែលអាចទុកដាក់ និង ថែរក្សាបាន យូរ (Orthodox)។ ដោយឡែកនៅប្រទេសកម្ពុជា ពុំទាន់មានឯកសារណាមួយពោលបញ្ជាក់ អះអាងអំពីលក្ខណៈសរីរៈរបស់គ្រាប់វានៅឡើយទេ ដែលជាហេតុទាមទារឱ្យមានការ ពិសោធន៍សាកល្បងមួយឡើង ដើម្បីបញ្ជាក់អំពីបញ្ហានេះ។
       ការបេះប្រមូល និង ការប្រឡះគ្រាប់​ ៖
       ជាទូទៅ នៅពេលទុំវាតែងជ្រុះពង្រាយមកដី តែទន្ទឹមនឹងនោះផ្លែវា ក៏ជាទីចូលចិត្តរបស់ សត្វស្លាបមួយចំនួន ដែលតែងតែចឹកស៊ីហើយពាំផ្លេ និងគ្រាប់ទៅកាន់ទីកន្លែងផ្សេងៗទៀត (ដែលការណ៍នេះហើយ ជាការដុះពង្រាយនៃប្រភេទនេះ ដោយធម្មជាតិទៅកាន់ទីកន្លែង ដ៏ទៃទៀតដែលឆ្ងាយពីដើមមេរបស់វា។ ដូចនេះការរង់ចាំឱ្យផ្លែស្តៅជ្រុះមកជាការមួយមិន សូវទទួលបានផលល្អទេក្នុងការប្រមូលផ្លែពួកនេះ។ ដើម្បីជាការពិសោធន៍យើងបានឡើង លើដើមហើយកាត់មែកតូចៗ ដែលមានផ្លែទុំយកមកបេះយកផ្លែនៅក្រោមដើម រួចប្រមូល វាដាក់ក្នុងស្បោងក្រណាត់ប្រហែល ១-២គក្រ រួចដឹកជញ្ជូនមកបន្ទប់ពិសោធន៍។
       ការត្រាំ និង ច្របាច់ផ្លែស្តៅ ដើម្បីយកគ្រាប់ដំណុះកូនស្តៅពេលពិសោធន៍ ៖
       នៅក្នុងបន្ទប់ពិសោធន៍ យើងបានរូតរះចាក់ផ្លែទាំងនេះ ចូលក្នុងធុងទឹកមួយរួចច្របាច់ ដោយដៃ ដើម្បីជំរះយកសាច់ ផ្លែ ដែលស្អិតចេញ រួចសំរិតទឹកដែលមានជាតិសាច់នេះចេញ ហើយស្រង់យកតែគ្រាប់ដែលប្រឡេះបាន។ ចំពោះផ្លែដែលមិនទាន់របូតគ្រាប់ចេញមក យើងបានបន្តច្របាច់វាសារជាថ្មីម្តងហើយម្តងទៀត រហូតទាល់តែសព្វផ្លែទុំទាំងត្រូវបាន ប្រឡេះយកគ្រាប់ចេញ។ គ្រាប់ដែលប្រឡេះចេញពីផ្លែហើយ យើងលាងសំអាតវាជាច្រើន លើកច្រើនសារ ដើម្បីជំរះជាតិរំអិលរបស់សាច់ ផ្លែ ដែលនៅជុំវិញគ្រាប់រួចដាក់វាហាលថ្ងៃ ឱ្យស្ងួត រួចទើបចាប់ផ្តើមធ្វើការពិសោធន៍ និងថែរក្សាទុកដាក់។
       ការពិសោធន៍ ៖
       -ប្រវិតិ្តរបស់គ្រាប់​ ៖
       កាលបរិច្ឆេទនៃការប្រមូល : ៣០ មេសា ២០០៣
       ទីកន្លែងប្រមូលផ្លែ : ភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ
       សំណើមរបស់ផ្លែ: 6៨.៧1%
       ទំងន់ផ្លែ : ៣០៧៨ ក្រ ក្នុង ១០០០គ្រាប់ ឬ ៣២៥ ផ្លែ ក្នុង១ គក្រ
       សំណើមគ្រាប់បន្ទាប់ពីសំងួតរួច : ៤៤៤.៥០ក្រ ក្នុង ១០០០ក្រាប់ ឬ ២២៥០គ្រាប់
       ការកាត់គ្រាប់ពិនិត្យ : ៩១%
       លទ្ឋផលនៃការពិសោធន៍ដំបូង ៖
កាលបរិច្ឆេទនៃ
ការពិសោធន៍
ការធ្វើប្រព្រឹត្តិកម្មអត្រាដំណុះ%រយ:ពេលឃើញមាន
ដំណុះដំបូង
08 ខែឧសភា 2003ត្រាំទឹកធម្មតា
មួយយប់
៨២%៧ថ្ងៃ មានដំណុះ
៦៩,៥០%
សន្និដ្ឋាន : គ្រាប់ស្តៅមិនមានលក្ខណ:សំងំទេដោយការធ្វើប្រព្រឹត្តិកម្មមិនចោទជាបញ្ហា ឡើយ។
       ការថែរក្សាទុកដាក់ :
       នៅក្នុងការថែរក្សាទុកដាក់ យើងបែងចែកគ្រាប់ទាំងនេះជាពីរផ្នែករួច ធ្វើការស្តុកទុកនៅ ទីកន្លែងពីរខុសគ្នា ៖ បន្ទប់ធម្មតា និងទូរដែលមានសីតុណ្ហភាព ១០អង្សាសេ។ រីឯលទ្ឋផល នៃការថែរក្សាទុកដាក់ ទទួលបានដូចតទៅនេះ ៖
       លទ្ឋផលនៃការបណ្តុះគ្រាប់ស្តៅបន្ទាប់ពីការថែរក្សាទុកដាក់ ៖
រយ:ពេលនៃការ
ថែរក្សាទុក
លក្ខខណ្ឌនៃការទុកដាក់កំរិតសំណើមបន្ទាប់
ពីការថែរក្សា
អត្រាដំណុះ
២ អាទិត្យក្នុងទូរដែលមានសីតុណ្ហភាព
១០អាង្សាសេ
៣៨,៧៣%៥៦%
ក្នុងបន្ទប់ធម្មតា៤០,៥២%៧,៥០%
១ ខែក្នុងទូរដែលមានសីតុណ្ហភាព
១០អង្សាសេ
៤១,៩២%១៩,៦%
ក្នុងបន្ទប់ធម្មតា៤៣,០៣%០%
៣ ខែក្នុងទូរដែលមានសីតុណ្ហភាព
១០អង្សាសេ
៤០,៥១%០%
ក្នុងបន្ទប់ធម្មតា៣៩,៦២០%
សន្និដ្ឋាន : គ្រាប់ស្តៅមិនអាចថែរក្សាទុកដាក់បានយូរឡើយ។
       យោបល់ចំពោះការធ្វើលទ្ឋកម្មគ្រាប់ស្តៅ : ថ្វីត្បិតតែគ្រាប់ស្តៅមិនមានការលំបាកក្នុង ការធ្វើប្រព្រឹត្តិកម្មក៏ដោយក៏ការធ្វើលទ្ឋកម្មគ្រាប់ស្តៅចាំបាច់ត្រូវមានការយល់ដឹងឱ្យបានគ្រប់ គ្រាន់ដែរ។ ការធ្វើលទ្ឋកម្មគ្រាប់ស្តៅគួរតែធ្វើឱ្យបានលឿន ដើម្បីទទួលបានគ្រាប់ដែលមាន គុណភាពល្អ។ នៅរដូវផ្លែទុំ យើងគួរប្រមូលផ្លែវាឱ្យបានទាន់ពេល ព្រោះថាបើយើងយឺត យាវ សត្វអាចនឹងចឹកស៊ីផ្លែរបស់វាអស់។ ការប្រមូលគួរតែធ្វើឡើងដោយការកាត់មែកតូចៗ ដែលមានផ្លែទុំ រួចបេះផ្លែវាច្រកចូលក្នុងស្បោង ដែលមានខ្យល់ចេញចូលល្អគួរជៀសវាង ដាក់វាក្នុងស្បោងដែលហប់បិទជិតព្រោះវានាំឱ្យផ្លែឆាប់រលួយនិងឡើងមេ ជាហេតុនាំឱ្យ គ្រាប់ឆាប់ខូច។ បន្ទាប់ពីប្រមូលបានហើយ ផ្លែទាំងនេះត្រូវរូតរះលាងសំអាតយកសាច់ផ្លែ ចេញឱ្យបានឆាប់បំផុតតាមការដែលអាចធ្វើទៅបាន ការយឺតយ៉ាវនាំឱ្យផ្លែទាំងនេះឡើងមេ ហើយក្លាយជាអាស៊ីត ដែលបំផ្លាញគ្រាប់។ ការលាងសំអាតនេះប្រសិនបើអាចធ្វើទៅបាន គួរតែធ្វើនៅទីកន្លែងដែលមានទឹកហូរ ព្រោះវាងាយស្រួលក្នុងការជំរះយកសាច់ផ្លែចេញបាន ល្អ។ ប្រសិនបើពុំមានទីទឹកហូរនោះ យើងគួរលាងសំអាតវាក្នុងធុង ឬ ចានដែក ឬ ជ័រដែល មានទំហំធំហើយសំរឹតទឹកដែលមានជាតិសាច់ចេញ។ ធ្វើរបៀបនេះឱ្យបានច្រើនសារ ដើម្បី ឱ្យវាជ្រះល្អ ប្រសិនបើយើងលាងវាមិនបានជ្រះល្អទេ នោះគ្រាប់នឹងនៅមានជាប់ជាតិសាច់ ដែលសើមជានិច្ច ដែលជាការងាយស្រួលបំផុតសម្រាប់ការរាតត្បាតរបស់ផ្សិត ចង្រៃ ក្នុង ការបំផ្លាញគ្រាប់។ បន្ទាប់ពីលាងសំអាតបានត្រឹមត្រូវល្អហើយគ្រាប់ទាំងនេះត្រូវរូតរះយកវា ទៅសាបនៅក្នុងថ្នាលភ្លាមតាមការដែលអាចធ្វើទៅបាន។ ក្នុងករណីដែលគ្រាប់មិនអាចយក ទៅសាបបានភ្លាម យើងគួរដាក់ហាលសំដិលឱ្យបានឆាប់។ ការហាលសំដិលនេះមិនគួរ ឱ្យ លើសពីរយៈពេល១អាទិត្យឡើយ ហើយគួរយកវាទៅដាក់សាបក្នុងថ្នាលឱ្យបានឆាប់ប្រសិន បើគ្នានការចាំបាច់ណាមួយក្នុងការថែរក្សាទេនោះ។ មិនគួរថែរក្សាគ្រាប់ស្តៅទុកឡើយ។ ក្នុង ករណីដែលគ្រាប់ស្តៅមិនអាចយកទៅសាបនៅថ្នាលបានភ្លាមទេនោះ បន្ទាប់ពីហាលរួច យើងគួរវេចខ្ចប់វាក្នុងស្បោងប្លាស្ទិកឱ្យបានជិត រួចយកទៅរក្សាទុកក្នុងទូរដែលមានសីតុណ្ហ ភាពប្រហែល ១០អង្សាសេតែការថែរក្សាបែបបនេះ មិនគួរឱ្យលើសពី ២អាទិត្យទេ ហើយ គួរតែជាជំរើសចុងក្រោយ។
       ឯកសារយោង :
       -អ្នកស្រី ឌី ផុន រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា ឆ្នាំ ២០០០
       - PROSEA, Plant Resource of South-Asia 5, (2) Timber trees : Minor commercial timbers.
       -លទ្ឋផលពិសោធន៍គ្រាប់ស្តៅ របស់បន្ទប់ពិសោធន៍គ្រាប់ពូជឈើកម្ពុជា។
       ដោយ : ហុង គឹមហ៊ាន
       -មន្ត្រីវិទ្យាស្ថានស្រាវជ្រាវព្រៃឈើ និង សត្វព្រៃ
       -មន្ត្រីគំរោងគ្រាប់ពូជឈើកម្ពុជា

យោងតាមៈទស្សនាវដ្តី កសិកម្ម
ឆ្នាំទី ៤ ត្រីមាសទី ៤ (តុលា-ធ្នូ) ឆ្នាំ ២០០៥ លេខ ១៦

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.