អត្ថបទថ្មីៗ :

News World

គេហទំព័រ អាន ខ្មែរ ជួយគាំទ្រ តារាចម្រៀង និងលើកស្ទួយវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា សូមជួយទិញ CD, VCD, DVD Original ដើម្បីជួយលើកទឹកចិត្តដល់ពូកគាត់ សូមអរគុណ! អាន ខ្មែរ ក៏សូមជូនពរ អោយអ្នកទាំងអស់គ្នា​ ​ជួបតែសំណាងល្អ​ ជោគជ័យ សុភមង្គល​គ្រប់ពេលវេលា
កំពុងចាប់ផ្តើម...

វិធីងាយៗ ក្នុងការបង្កើនប្រាក់ចំណូលអ្នក

Affiliate Program ”Get Money from your Website” Affiliate Program ”Get Money from your Website”

ស្តាប់បទចម្រៀងពេញនិយមពិរោះៗ

Followers

ប្រទេសដែលកំពុងទស្សនាគេហទំព័រ អាន ខ្មែរ

free counters

ធ្វើដូច​ម្តេច​ទើប​អាច​ក្លាយ​ជា​អ្នក​ជំ​នាញ​ខាង​IT ?

Monday, December 19, 2011


itការ​សិក្សា​ជំ​នាញ​ខាង​ IT នៅ​ពេល​បច្ចុ​ប្បន្ន​កំពុង​តែ​មាន​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ច្រើន​ពី​សំ​ណាក់​សិស្ស​និស្សិត ពី​ព្រោះ​ទី​ផ្សារ​ការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ត្រូវ​ការ​ផ្នែក​នេះ​យ៉ាង​ចាំ​បាច់​ក្នុង​ដំ​ណាក់​កាល​នៃ​បច្ចេក​វិទ្យា​នា​ពេល​បច្ចុប្បន្ននេះ​ ។
តាម​អ្នកដែល​មាន​បទ​ពិសោធន៍​ខាង​ការ​រៀន​ខាង IT និង​អ្នក​ជំ​នាញ​បាន​អះ​អាង​ថា​ ដើម្បី​សិក្សា​ជំ​នាញ​IT នេះ​បាន​ជោគជ័យយើងត្រូវ​ ៖
១. បង្កើន​ចំ​ណេះ​ដឹង​តាម​រយះ​ការ​អាន និង​ស្រាវ​ជ្រាវ
ចំ​នុច​នេះ​ពិត​ជា​សំ​ខាន់​ណាស់​សំរាប់​យើង​ ក្នុងការ​បង្កើន​ចំនេះដឹង​អោយ​ទាន់​បច្ចេក​វទ្យា​ដែល​កំពុង​តែ​រីក​ចំ​រើន ដូចជា​ការ​ស្រាវ​ជ្រាវ​តាម​រយៈ គេហទំព័រ Ebooks និង​ឯកសារ​ណែនាំ រឺ​មើល​វីដេអូសំរាប់រៀន ។
២. ធ្វើការ​ផ្លាស់​ប្តូរ និង​ចែក​រំលែក​បទពិសោធន៍ 
អ្នកខ្ឡះចូល​ចិត្ត​លាក់​ចំណេះដឹង និង​អួត​អាង​ហើយ​មិន​ព្រម​បង្ហាញ​ពី​ចំនុច​ខ្សោយ​របស់​ខ្លួនថែម​ទាំ​ងមិន​ទទួល​យក​មតិរិះ​គន​ល្អៗពីមិត្តភ័ក្រ្ក​ទៀត​ផង​ ។ ការ​ប្រព្រឹត្ត​បែប​នេះ​នឹង​ធ្វើអោយ​គេ​មិន​អាចទទួល​បាន​ចំ​ណេះដឹង​ និង​បច្ចេកវិទ្យា​ថ្មីៗបាន​ទេ ។ យើង​អាច​ធ្វើការ​ផ្លាស់ប្តូរ​ និង​ចែក​រំលែក​ចំណេះ​ដឹង​តាម​រយះ  Forum ​ការសិក្សាជាក្រុម​ការចូលរួមសិក្ខាសាលា ជាពិសេសសាកសួរបទពិសោធន៍ពីអ្នកជំនាញ ។
៣. អនុវត្តន៍អោយ​បាន​ច្រើន​ជាង​ទ្រឹស្តី
កាលណាយើងមានចំណេះដឹង​ហើយ​ យើង​ត្រូវតែ​អនុវត្តន៍នូវ​ចំណេះដឹង​ដែលយើង​បាន​រៀន​នោះ ។ ការ​រៀន​ខាង​ IT គឺទាម​ទារ​អោយ​យើង​អនុវត្តន៍អោយ​បាន​ច្រើន​ជាងទ្រឹស្តី ដោយ​ធ្វើលំហាត់ដែល​មាន​នៅក្នុងសៀវភៅ ការចង់ដឹងចង់យល់ ព្យាយាម រកដំណោះស្រាយ ធ្វើកិច្ចការ​ដែលគ្រូដាក់អោយ ធ្វើការងារដោយមិនគិតប្រាក់ រឺការងារបាន​កំរៃទាប​ដែលទាក់ទង​នឹង​ IT ។
៤. រៀនវគ្គជំនាញខ្លីៗអោយបានច្រើន 
យើងគួរលៃពេលវេលាខ្លះដើម្បី ចូលរៀន​វគ្គជំនាញខ្លីៗដែលចាត់​ទុកថា​មានសរៈសំខាន់ និងពាក់ព័ន្ធនិងជំនាញដែលបានរៀនព្រោះថា​មុខវិជ្ជាខ្លះអាចធ្វើអោយយើង​កាន់តែមានចំណេះដឹងខ្ពស់ ។
៥. បង្កើនចំណេះដឹងខាងភាសាបរទេស 
មិនត្រូវមើលរំលង​ភាសាបរទេសឡើយ ។ទាំងក្នុងការងារ​ និង​ការសិក្សា​គឺត្រូវការចំណេះដឹងភាសាបរទេស​យ៉ាង​ចាំបាច់ ។​ យើង​ត្រូវរៀន​ចេះយ៉ាងតិចក៏បាន​ភាសា​អង់គ្លេសមួយដែរ ។
៦. តស៊ូ ព្យាយាម និងអំណត់អត់ធនក្នុងពេលធ្វើការងារ និងសិក្សា
អ្នកខ្លះខ្វះការព្យាយាម ។ ពេលខ្លះគេជួបប្រទះបញ្ហាច្រើនតែរាថយ ហើយខ្លាចមិនហ៊ានធ្វើ ។​ប៉ុន្តែពេលដែលយើងអាចជំនះលើបញ្ហាទាំងអស់នោះបាន​យើងនឹងយល់ដឹងកាន់តែច្បាស់ ។
៧. រៀនកែប្រែ​ខ្លួនពីអ្នកធ្វើមកជា​អ្នកគ្រប់គ្រង​វិញ 
ដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រង យើងគួរតែចេះរៀបចំការងារ​ ចេះគ្រប់គ្រងពេលវេលា ប្រើប្រាស់សមត្ថភាពដើម្បីធ្វើការងារដោយគ្មានគិតពីការលំបាក សហការល្អ ជាមួយសហសេវិក ហ៊ានប្រឈមមុខជាមួយការងារដោយមិនរុញរា ..............។

ការ​រស់​នៅ​ទីក្រុង​ និង​បញ្ហា​សុខ​ភាព​!

ទីក្រុង vs ជន​បទ
តើ​ការ​រស់​នៅ​ទីក្រុង​ និង​ជន​បទ​មួយ​ណា​ល្អ​ជាង? ប្រសិន​បើ​អ្នក​ត្រូវ​បាន​គេ​សួរ​សំណួរ​នេះ តើ​អ្នក​នឹង​ឆ្លើយ​ដូច​ម្ដេច​ដែរ? ភាគ​ច្រើន​ប្រាកដ​ជា​ឆ្លើយ​ថា​ទីក្រុង​ល្អ​ជាង​ហើយ បើ​មិន​ដូច្នេះ​ទេ មិន​មែន​ភ្នំពេញ​មាន​កំណើន​ប្រជា​ជន​ឥត​ឈប់​ឈរ​បែប​នេះ​ទេ​។
ឆ្លើយ​តប​នឹង​កំណើន​ប្រជាជន​នៅ​ទីក្រុង​ដែល​បាន​កើន​ឡើង​នៅ​គ្រប់​ប្រទេស​លើ​សាកល​លោក​បែប​នេះហើយ ទើប​មាន​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​នេះ​។ ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​មួយ​ដែល​ទាក់​ទង​នឹង​សុខ​ភាព បាន​បង្ហាញ​ថា កុមារ​ដែល​កើត​នៅ​ទីក្រុង​ និង​ក្មេង​ៗ​ដែល​ធំ​ឡើង​នៅ​ទីក្រុង​ គឺ​បាន​ជួប​ប្រទះ​នូវ​បញ្ហា​សុខ​ភាព​ជា​ច្រើន​ ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​។
កាល​ពី​ឆ្នាំ​១៩០០ ប្រជាជន​ទីក្រុង​នៅ​ទូទាំង​ពិភព​លោក​ គឺ​មាន​តែ ១៤ភាគ​រយ​ប៉ុណ្ណោះ ប៉ុន្ដែគិត​ត្រឹម​៣ឆ្នាំ​មុន​នេះ ប្រជាជន​ទីក្រុង​បាន​កើន​ឡើង​ដល់ ៥០ភាគ​រយ​ទៅ​ហើយ​ក្នុង​ចំណោម​ប្រជាជន​ពិភពលោក​សរុប ខណៈដែល​ឆ្នាំ​២០៥០​ខាង​មុខ​នេះ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​នឹង​កើន​ដល់​៧០ភាគ​រយ​។
ដូច​ដែល​លោក​អ្នក​បាន​ដឹង​ហើយ​ថា ប្រជា​ជន​ទីក្រុង​ គឺ​មាន​ជីវិត​ប្រសើរ​ជាង​អ្នក​ជន​បទ​ស្រុក​ស្រែ​ចម្ការ ដែល​យ៉ាង​ហោច​ណាស់​ក៏​ភាគ​ច្រើន​នៃ​អ្នក​ទីក្រុង​មាន​ជីវភាព​គ្រាន់បើ​ជាង និង​មាន​ការងារ​ល្អ​ជាង​អ្នក​ស្រុក​ស្រែ​ដែរ។ អ្នក​ទីក្រុង​បាន​នាំ​គ្នា​រីក​រាយ​នឹង​ម្ហូប​អាហារ​ឆ្ងាញ់​ៗ ប្លែក​ៗ​តាម​នឹក​ឃើញទាំង​អាហារ​ខ្មែរ និង​អាហារ​បរទេស​ ព្រម​ទាំង​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​សង្គម​ប្រសើរ​ជាង សេវា​ថែទាំ​សុខ​ភាព​ក៏​ល្អ​ជាង ហើយ​អនាម័យ​ក៏​ស្អាត​ជាង​។
ប៉ុន្ដែ ទន្ទឹម​នឹង​ចំណុច​ប្រសើរ​ជាង​ខាង​លើ​នេះ អ្នក​ទីក្រុង​ក៏​ត្រូវ​​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​នៃ​ជំងឺ​ដែល​បណ្ដាល​មក​ពី​ជាតិ​ពុល​ទាំង​ឡាយ ក៏​ដូច​ជា​ជំងឺ​ផ្លូវ​ចិត្ត ជំងឺ​បេះ​ដូង ទឹក​នោម​ផ្អែម លើស​ឈាម និង​បញ្ហា​ផ្សេងៗ​ទៀត​។ ពិសេស​ជាង​នេះ​ទៀត ដោយ​សារតែ​ទីក្រុង​កាន់​តែមាន​មនុស្ស​ច្រើន​ទៅ​ៗ គឺ​រឹត​តែ​ធ្វើ​ឲ្យ​បញ្ហា​ទាំង​នេះ កាន់​តែ​អាក្រក់​ទៅ​ៗ​តាម​នោះ​ដែរ​។
ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​ បាន​បញ្ជាក់​ថា ការ​ស្រូប​យក​ជាតិ​ពុល​ និង​កង្វក់​នៅ​ក្នុង​ទីក្រុង​ជា​រៀង​រាល់​ថ្ងៃ អាច​ប៉ះ​ពាល់​ដល់​មនុស្ស​តាំង​តែ​ពី​មិន​ទាន់​កើត​មក​ម្លេះ។ ទារក​ដែល​កើត​នៅ​ទីក្រុង ភាគ​ច្រើន​មាន​ទម្ងន់​ធ្ងន់ និង​ធំ​ជាង​ទារក​ដែល​កើត​នៅ​ជន​បទ​ ដែល​នេះ​គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ ប៉ុន្ដែ​បើ​ប្រៀប​ធៀប​ម្ដាយ​នៅ​ទីក្រុង និង​ម្ដាយ​នៅ​ជន​បទវិញ គឺ​ម្ដាយ​នៅ​ទីក្រុង​មាន​កម្រិត​ជាតិ​គីមី​ពុល​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា xenoestrogens ខ្ពស់​នៅ​ក្នុង​ឈាម ហើយ​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ពួក​គេ​ក៏​បាន​ទទួល​ជាតិ​គីមី​ពុល​មួយ​នេះ​ផង​ដែរ។
សារធាតិគីមី​ពុល Xenoestrogens នេះ​គឺ​ជា​សារធាតុ​ដែល​បង្ក​ផល​ប៉ះ​ពាល់​ដល់​រាង​កាយ​របស់​យើងជាច្រើន ដូចជា​ជំងឺ​មហារីក​ជាដើម​​ ដែល​វា​មាន​នៅ​ក្នុង​ផ្សែង​ចេញ​ពី​ឡាន ម៉ូតូ ដែល​មាន​ច្រើន​នៅ​ទីក្រុង​។
ទោះ​បី​ជា​មា​ន​ការ​ព្រមាន​ជា​ច្រើន​ ទាក់​ទង​នឹង​បញ្ហា​សុខ​ភាព​ចំពោះ​អ្នក​រស់​នៅ​ទីក្រុង​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា ប្រជាជន​ភាគ​ច្រើន​នៅ​តែ​បន្ដ​ចំណាកស្រុក មក​កាន់​ទីក្រុង ឬ​ទីប្រជុំជន​ផ្សេងៗ ព្រោះ​វា​ជា​កន្លែង​បណ្ដុំ​នៃ​ពាណិជ្ជ​កម្ម សេដ្ឋកិច្ច​ ទេសចរ​ និង​អ្វី​ៗ​គ្រប់​បែប​យ៉ាង​។

លេង​វីដេអូ​ហ្គេម ជួយ​ឲ្យ​ក្មេង​ឆ្លាត​មែន​ទេ?

ហ្គេម Super Mario Galaxy 2
មាន​ឪពុក​ម្ដាយ​ជា​ច្រើន​ តែង​តែ​គិត​ថា ការ​លេង​វីដេអូ​ហ្គេម​គឺ​គ្រាន់​តែ​ជា​ការ​ខ្ជះ​ខ្ជាយពេល​វេលា​ឥត​ប្រយោជន៍​តែ​ប៉ុណ្ណោះ ឬ​ក៏​គិត​ថា​ហ្គេម​ទាំង​នោះ​នឹង​បំផ្លាញ​កូន​របស់​ពួក​គេ​ជា​ដើម​។​
ប៉ុន្ដែ​ការ​សិក្សា​របស់ក្រុម​អ្នក​ស្រាវ​ជ្រាវ​​សហរដ្ឋ​អាមេរិកាំង មក​ពី​សាកល​វិទ្យាល័យ​ Michigan មិន​បាន​បង្ហាញ​ដូច្នេះ​ទេ ពោល​គឺ​ពួក​គេ​បាន​រក​ឃើញ​ថា ការ​លេង​ហ្គេម​អាច​ជួយ​ឲ្យ​ក្មេង​មាន​គំនិត​បង្កើត​ថ្មី និង​គំនិត​ស្រម៉ើ​ស្រម៉ៃ​ខ្ពស់​។
ការ​រក​ឃើញនេះ គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​ស្រាវ​ជ្រាវ​លើក​មុន ដែល​បាន​បញ្ជាក់​ថា ការ​លេង​ហ្គេម​នឹង​នាំ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​របស​កុមារ ក៏​ដូច​ជា​ធ្វើ​ឲ្យ​កុមារ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដូច​ក្នុង​ហ្គេម​មួយ​ចំនួន​។
ការ​សិក្សា​ថ្មី​ដែល​រក​ឃើញ​ពី​ផល​វិជ្ជមាន​នៃ​ការ​លេង​ហ្គេម​នេះ បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​កុមារ​ជិត​៥០០នាក់ ដែល​មាន​អាយុជា​មធ្យម១២​ឆ្នាំ​ ហើយ​ពួក​គេ​បាន​រក​ឃើញ​ថា ក្មេង​ណា​ដែល​លេង​ហ្គេម​កាន់​តែ​ច្រើន មាន​គំនិត​បង្កើត​ថ្មី​ខ្ពស់​ នៅ​ក្នុង​ការ​គូរ​រូប សរសេរ​រឿង ឬ​និយាយ​ឲ្យ​ខ្លី​ថា ឆ្លាត​។
Linda Jackson ដែលជា​អ្នក​ដឹក​នាំការ​ស្រាវ​ជ្រាវ និង​ជា​សាស្រ្ដា​ចារ្យ​ចិត្ត​វិទ្យា​បាន​និយាយ​ថា ការ​សិក្សា​នេះ គឺ​ជា​ភស្តុតាង​ទី​មួយ​ដែល​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​បច្ចេក​វិទ្យា​ និង​គំនិត​ឆ្នៃ​ប្រឌិត​។
ជា​សរុប​រួម ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា ក្មេង​ប្រុស​លេង​ហ្គេម​ច្រើនជាង​ក្មេង​ស្រី ហើយ​ក្មេង​ប្រុស​ភាគ​ច្រើន​មាន​ចំណូល​ចិត្ត​ខាងហ្គេម​ដែល​មាន​ហិង្សា​ បាញ់​ប្រហារ​ និង​ហ្គេម​កីឡា ខណៈ​ដែល​ក្មេង​ស្រី​មាន​ចំណូល​ចិត្ត​ខាង​ហ្គេម​កំសាន្ត​ធម្មតា​។

ស្នាម​ញញឹម​ធ្វើ​ឲ្យ​មនុសុ្ស​ស្រី​ក្មេង​ជាង​វ័យ​៣ឆ្នាំ​!

1ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​នូវ​ផលិត​ផល​ការ​ពារ​ភាព​ចាស់​មុន​អាយុ អ្នក​គ្រាន់​តែ​ញញឹម​ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មើល​ទៅក្មេង​ជាង​វ័យ​ផង​ដែរ​ ពោល​គឺ​ក្មេង​ជាង​វ័យ​ដល់​ទៅ​៣ឆ្នាំ​ បើ​យោង​តាម​ការ​រក​ឃើញ​ថ្មី​មួយ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អាល្លឺម៉ង់​ មក​ពី​វិទ្យាស្ថាន​ Max Planck នៅ​ទីក្រុង​ប៊ែឡាំង​ បាន​រកឃើញ​ថា ការ​ញញឹម​ គឺ​ធ្វើ​ឲ្យ​មនុស្ស​មើល​ទៅ​កាន់​តែ​ទាក់​ទាញ​ជាង​អ្នក​ដែល​មិនញញឹម​ ព្រម​ទាំង​បញ្ចេញ​ភាព​ក្មេង​ជាង​អាយុផង​ដែរ​។
ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​ដោយ​សួរ​បុរស​ និង​ស្រ្ដី​ចំនួន​១៥០នាក់ ឲ្យ​ទស្សន៍​ទាយ​អាយុ​នៃ​មុខ​មនុស្ស​ក្នុង​រូប​ថត​ជាង​១០០០នាក់ ហើយ​ជាលទ្ធផល​បាន​បង្ហាញ​ថា រូប​ថត​ដែល​មាន​មុខ​សើច​សប្បាយ ឬ​ញញឹម​ត្រូវ​បាន​គេ​ទស្សន៍​ទាយ​អាយុ​ក្មេង​ជាង​អាយុ​ពិត​របស់​រូប​ទាំង​នោះ​។
លោក Manuel Voelkle ដែល​ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​នេះ​បាន​បញ្ជាក់​ថា ការ​បញ្ចេញ​ទឹក​មុខ​គឺ​ពិត​ជា​ជះ​ឥទ្ធិពល​ត្រលប់​មក​វិញ​ ដូច្នេះ​អ្នក​គួរ​តែ​ធ្វើ​យ៉ាង​ណា​ បញ្ចេញវា​ឲ្យ​បាន​ត្រឹម​ត្រូវ​។ អ្នក​ដែល​បញ្ចេញ​ស្នាម​ញញឹម​ គឺ​មើល​ទៅ​ល្អ​ជាង​អ្នក​ដែល​មាន​ទឹក​មុខ​ក្រញ៉ូវ​ អត់​សូវ​ញញឹម​ ឬ​សើច​លេង​សប្បាយ​។
ការ​សិក្សា​នេះ​គឺផ្ទុយ​ពី​មតិ​មួយ​ចំនួន​តូច ដែល​បាន​អះ​អាង​ថា សើច​ច្រើន​បង្កើនស្នាម​ជ្រួញ ដោយ​បាន​បញ្ជាក់​ថា​សើច ឬ​ញញឹម​កាន់​តែ​ច្រើន នោះ​អ្នក​នឹង​កាន់​តែក្មេង​ជាង​វ័យ​។
មិន​ត្រឹម​តែ​ក្មេង​ជាង​វ័យប៉ុណ្ណោះ​ទេ ការ​សិក្សា​កាល​ពី​មុន​របស់​អង់​គ្លេស​ ក៏​បាន​រកឃើញ​ដែរ​ថា ការ​មាន​អារម្មណ៍​សប្បាយ​ អាច​កាត់បន្ថយ​ហានីភ័យ​នៃ​​ការ​ស្លាប់​មុន​អាយុ​ដល់​ទៅ ៣៥ភាគ​រយ​ឯណោះ​។
ដូច្នេះ​តើ​ចាំ​អ្វី​ទៀត បញ្ចេញ​ស្នាម​ញញឹម​របស់​អ្នក​ដើម្បី​ទទួល​បាន​នូវ​ជីវិតមួយ​ដ៏រីក​រាយ​ និង​ស្រស់​បំព្រងចាប់​ពីពេល​នេះ​ត​ទៅ​!។

ហេតុ​អ្វី​បាន​ជា​នៅពេល​ភ័យ​សក់​និង​រោម​យើង​បះ?

Sunday, December 18, 2011

ghostមាន​មនុស្ស​ជា​ច្រើន​បាន​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​នៅ​ពេល​​ភ័យ​​ម្តង​ៗ​សក់​និង​រោម​របស់​យើង​បះ​ទ្បើង​លើ​ត្រង់ជាពិសេស​នៅពេល​ដែល​ពួកគេ​ឃើញ​ខ្មោច ឬ​ក៏​របស់​អ្វី​មួយ​ដែល​ស្រដៀង​ទៅ​នឹង​ខ្មោច​?
មក​ពី​ខ្មោចជាអ្នក​ធ្វើ​ឲ្យ​រោម​យើង​បះសក់​​មែន​ទេ ឬ​ក៏​មក​ពី​កត្តា​​ផ្សេង​ទៀត​?
ដើម្បី​ដឹង​ឲ្យ​បាន​ច្បាស់​យើង​នាំ​គ្នា​ទៅ​សិក្សា​ករណី​មួយ​នេះ​ជា​មួយ​នឹង​សត្វ​ឆ្មា​វិញ​ដែល​ជា​សត្វ​ងាយ​នឹង​ទទួល​រង​ការ​ភ័យ​ខ្លាច​បំផុត។
អ្នក​ប្រហែលជា​ធ្លាប់​ឃើញ​សត្វ​ឆ្មា​ជួប​ជា​មួយ​នឹង​សត្វ​ឆ្កែ​ជា​មិន​ខាន។ អ្នក​នឹង​សង្កេត​ឃើញ​ភ្លាម​ នៅពេល​នោះ​រោម​សត្វ​ឆ្មា​រីក​ធំ បះ​កញ្ជ្រោងទ្បើង​ទៅ​លើ ចំណែក​ឯកន្ទុយ​របស់​វា​វាត់​ទ្បើង​ទៅ​លើ​យ៉ាង​ខ្ពស់ ធ្វើ​ឲ្យ​ខ្លួន​របស់​វា​មើល​ទៅ​ចង់​ធំ​ជាង​សត្វ​ឆ្កែទៅ​ទៀត​។
នៅ​ក្នុង​ករណី​នេះ​អ្នក​ស្រាវ​ជ្រាវ​បាន​ពន្យល់ថា សត្វ​ឆ្មា​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៅពេល​ដែល​វា​ជួប​នឹង​សត្វ​ឆ្កែ​ដែល​ជាសត្វ​មាន​កំលាំង​ខ្លាំង ជាង​វា និង​មាន​មាឌ​ធំជាង​សត្វ​ឆ្មា​ផង។ សត្វ​ឆ្មា​ធ្វើ​ឲ្យ​រោម​វា​បះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​របស់វា​មាន​មាឌធំ ដើម្បី​ប្រាប់​ទៅ​សត្វ​ឆ្កែវិញ​ថា មាឌ​របស់អញ​​មិន​តូច​ប៉ុន្មាន​នោះទេ កុំ​ចង់​សាក។ នៅពេល​ដែល​សត្វ​ឆ្កែ​ ឬ​សត្វ​ដទៃទៀត​ឃើញ​សត្វ​ឆ្មា​ធ្វើ​បែប​នេះ​ វា​ហាក់​ដូចជា​មាន​អារម្មណ៍​ខ្លា​ច​សត្វ​ឆ្មា​បន្តិចវិញ​​ដែរ។ នេះ​ហើយ​ជា​ហេតុ​ផល​ដែល​រោម​បះ​នៅពេល​ដែល​ភ័យ។
មនុស្ស​វិញ​ក៏​មិន​ខុស​ពីសត្វ​ឆ្មា​ប៉ុន្មាន​ដែរ ធម្មជាតិ​បាន​ធ្វើ​ឲ្យ​យើង​មាន​របស់​ការពារ​ខ្លួន​ឬ​ក៏​របស់​សម្រាប់ធ្វើ​ឲ្យ​សត្រូវ​របស់យើង​ខ្លាច​យើង​។ 
តើ​លោក​អ្នក​មាន​យោបល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​បក​ស្រាយ​នេះ? ប្រ​សិនបើ​យល់​ខុស​ពី​នេះ​សូម​ចែក​រំលែក​ដើម្បី​​ដឹង​ទាំងអស់គ្នា។

ម្ដាយ​​ មិន​គួរ​ឆាប់​បំបែក​កូន​ទៅ​បន្ទប់​ផ្សេង​ពេក​ទេ​

ម្ដាយ​គេង​ជាមួយ​កូន​
យោង​តាម​របាយ​ការណ៍​ពី​ការ​ស្រាវ​ជ្រាវ​ថ្មី​បំផុត​មួយ បាន​ឲ្យ​ដឹង​ថា ទារក​ទាំង​ឡាយ​គួរ​គេង​ជាមួយ​ម្ដាយ​របស់​ពួក​គេ​រហូត​ដល់​អាយុ​យ៉ាង​តិច​៣ឆ្នាំ។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា ការ​គេង​ជាមួយ​ម្ដាយ​នៅ​វ័យ​ដំបូង​របស់​កូន គឺ​ល្អជាង​ការ​បណ្ដោយ​ឲ្យ​ពួក​គេ​គេង​ផ្សេង​ពី​ម្ដាយ។ បេះ​ដូង​របស់​ទារក​នោះ នឹង​ស្ថិត​ក្នុង​ភាព​ស្រ្ដេស​ប្រសិន​បើ​គេង​តែ​ម្នាក់​ឯង​។
ការ​គេង​ម្នាក់​ឯង​ បាន​ធ្វើ​ឲ្យ​ទារក និង​ម្ដាយ​មិន​សូវ​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា ហើយ​ក៏​បាន​បំផ្លាញ​ខួរ​ក្បាល​របស់​ទារក ដែល​អាច​នាំទៅ​ដល់​ការ​មាន​អត្តចរិត​មិន​ប្រសើរ​ពេល​ពួក​គេ​ចម្រើន​វ័យ​ធំ​ដឹង​ក្ដី​។
លោក​វេជ្ជ​បណ្ឌិត Nils Bergman ដែល​មក​ពី​សាកល​វិទ្យាល័យ Cape Town នៃប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ បាន​និយាយ​ថា ការ​អភិវឌ្ឍ​របស់​ទារក​ដែល​មាន​សុខ​ភាពល្អ គឺគួរ​តែ​ឲ្យ​ពួក​គេ​នៅ​ជិ​ត​ទ្រូង​ម្ដាយ​ក្នុង​រយៈ​ពេល​ពី​រ​បី​សប្ដាហ៍​ដំបូង​។ បន្ទាប់​ពី​នេះ ពួក​គេ​គួរ​តែ​ត្រូវ​បាន​ដាក់​ឲ្យ​គេង​នៅ​លើ​គ្រែ​ជាមួយ​ម្ដាយ​ រហូត​ដល់​មាន​អាយុ​ ៣ឆ្នាំ​ ឬ ៤ឆ្នាំ។
ទោះ​បីជា​យ៉ាង​នេះ​ក្ដី ការ​សិក្សា​នេះ ការ​គេង​គ្រែ​ជាមួយ​ម្ដាយ​យូរ​ពេក​ក៏​អាច​ជះ​ឥទ្ធិពល​មិនល្អ​ដែរ​ ពោល​គឺអាច​បង្កឲ្យ​ទារក​ស្លាប់​បាន​។ ការ​សិក្សានៅ​អង់គ្លេស​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា ស្ទើ​តែ​ជិត​ពី​រ​ភាគ​បី​នៃ​ការ​ស្លាប់​របស់​ទារក​ គឺ​កើត​ឡើង​ដោយ​សារ​គេង​គ្រែ​ជាមួយ​ម្ដាយ​។
យ៉ាង​ណា​មិញ លោក​វេជ្ជ​បណ្ឌិតខាង​លើ បាន​ជំទាស់​ចំពោះ​ការ​សិក្សា​របស់អង់គ្លេស​នោះ ដោយ​និយាយ​ថា ការ​ស្លាប់​របស់​ទារក​ គឺមិន​មែន​ដោយ​សារ​តែ​ម្ដាយ​ដែល​គេង​ជាមួយ​នោះ​ទេ តែ​ដោយ​សារ​កត្តា​ផ្សេង​ទៀត ដូច​ជា ផ្សែង​ពុល ផ្សែង​បារី គ្រឿង​ស្រវឹង ខ្នើយ​ធំពេក ឬ​គ្រឿង​លេង​ដ៏​គ្រោះ​ថ្នាក់ផ្សេង​ៗ​។
សរុប​មក​វិញ ការ​សិក្សា​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាហ្រ្វិក​ខាង​ត្បូង​ចុង​ក្រោ​យ​នេះ គឺ​ចង់​បញ្ជាក់​ថា ទារក​មិន​គួរ​ត្រូវ​បាន​បំបែក​ពី​គ្រែ​ម្ដាយ​ឆាប់​ពេក​ទេ ដោយ​អាច​បណ្ដាល​ឲ្យ​ពួក​គេ​ ខ្វះ​មនោសញ្ចេតនា​ជាមួយ​ម្ដាយ មាន​អារម្មណ៍​ស្រេ្ដស និង​មាន​អត្ត​ចរិត​មិន​ល្អ​ពេល​ធំ​ឡើង​។

គេង​ច្រើន​ បង្កើន​ជំនាញ​គណិត​វិទ្យា

សិក្សកំពុងរៀន​គណីតវិទ្យា
ប្រសិនបើអ្នក​ជួប​ប្រទះ​នូវការ​ពិបាកក្នុង​ការរៀនគណិត​វិទ្យា​ ឬ​ក៏​ពិបាកក្នុង​ការចង​ចាំ​នូវ​រូបមន្ដ​គណិត​វិទ្យា​ដ៏​ស្មុគ​ស្មាញនោះ អ្នកអាចសាក​ល្បងនូវ​វិធីដ៏​ងាយ​ស្រួល​មួយ​គឺ​ចាកចេញ​ពីតុ​រៀនរបស់អ្នក​ ទៅ​លើគ្រែ​របស់អ្នក​ដើម្បី​គេង។
ការ​រក​ឃើញថ្មីមួយ​របស់​ក្រុម​អ្នក​ជំនាញបានបង្ហាញថា ក្មេង​ជំទង់​ដែលគេង​លក់គ្រប់គ្រាន់ ឬគេង​​បាន​ច្រើនម៉ោងនៅ​ពេលយប់​ គឺ​នឹងមាន​សមត្ថ​ភាព​ខ្ពស់​ក្នុង​ការ​រៀន​គណិត​វិទ្យា ហើយ​នឹងបាន​ពិន្ទុល្អក្នុង​មុខ​វិទ្យានេះ។
យោង​តាម​ការសិក្សា​ថ្មីនេះ​ បាន​ឲ្យដឹង​ថា អ្នក​ដែលគេងបាន​ជា​មធ្យម​៦ម៉ោង (ក្មេង​ជំទង់) ទៅដល់​១០ម៉ោងក្នុងមួយ​យប់ នឹងមានភាព​ប្រសើរក្នុង​ការរៀន​មុខ​វិជ្ជា​គណិតវិទ្យានៅ​សាលា បើ​ប្រៀប​ធៀប​ជាមួយ​នឹងអ្នក​ដែលគេង​តិចជាង​៦ម៉ោងក្នុង​មួយ​យប់ ឬ​គេង​ច្រើន​ជ្រុល (លើស​១០ម៉ោង)។
ក្រុម​អ្នកស្រាវ​ជ្រាវ​ដែលមក​ពី​សាកលវិទ្យាល័យ​ Granada និង Junta de Andalucia បាន​ធ្វើ​ការ​វិភាគ​លើ​ចំនួនម៉ោង​នៃ​ការ​គេង ជាមួយ​នឹង​ផល​ប៉ះ​ពាល់​ចំពោះ​ការ​រៀន​ ចំពោះ​ក្មេង​សិស្ស​សាលា​ចាប់​ពី​អាយុ​ ១២ ដល់១៩ឆ្នាំ​ចំនួន ៥៩២នាក់​។
ក្មេង​សិស្ស​សាលា​ដែល​ចូល​រួម​ទាំង​អស់​ ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​ឆ្លើយ​នូវ​សំណួរ​​ពីរ​ ដែល​ទី​មួយទាក់​ទង​នឹង​រយៈពេល​គេង​ និង​ទីពីរ​ទាក់​ទង​នឹង​សមត្ថ​ភាព និង​ភាព​វាង​វៃ​ក្នុង​ការ​គិត​។ 
ក្រោយ​ពី​បាន​ធ្វើការ​វិភាគ​ ជា​លទ្ធ​ផល​បាន​បង្ហាញ​ថា​សិស្សដែល​គេង​បាន​គ្រប់គ្រាន់ ឬ​បាន​ច្រើន គឺ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រៀន​គណិត​វិទ្យា​បាន​ប្រសើរ​។
ការសិក្សា​នេះ​ក៏​បាន​រក​ឃើញ​ទៀត​ដែរ​ថា សិស្ស​ដែល​ឆាប់​ចូលគេង​ពេក ហើយ​ភ្ញាក់ពី​គេង​យឺត ពោល​គឺ​គេង​ច្រើន​ម៉ោងជ្រុល ក៏​ទទួល​បាន​នូវ​ពិន្ទុ​ទាប​ពេល​រៀន​គណិត​ផង​ដែរ បើ​ប្រៀប​ធៀប​ជាមួយ​សិស្ស​ដែល​គេង​លក់​គ្រប់គ្រាន់​។ឮ
សរុប​មក​វិញ គេង​តិច​ពេក​ក៏​មិន​ល្អ ហើយ​ការ​គេង​ច្រើន​ពេក ក៏​មិន​ល្អ​នោះ​ដែរ​សម្រាប់​អ្នក​ដែល​ស្ថិត​ក្នុង​វ័យ​សិក្សា និយាយជារួមគឺត្រូវ​គេង​លក់ឲ្យ​បានគ្រប់គ្រាន់ ជាមធ្យម​ពី​៦ ទៅ​១០ម៉ោង​ក្នុង​មួយ​យប់។

៥ វិធី ទប់ទល់​​អារម្មណ៍​ខឹង​ក្រេវ​ក្រោធ

មនុស្ស​កំពុង​ខឹង
តើ​អ្នក​ធ្លាប់​ខឹង​ដែរ​ឬ​ទេ​? មិន​បាច់​ឆ្លើយ​ ក៏​អាច​ដឹង​បាន​ថា ព្រោះ​អ្នក​ណា​ក៏​ធ្លាប់​ជួប​ប្រទះ​នូវ​អារម្មណ៍​ខឹង​ក្រេវ​ក្រោធ​នេះ​ដែរ ដោយ​គ្រាន់​តែ​ខុស​គ្នា​ត្រង់កម្រិត​នៃ​កំហឹង​តែ​ប៉ុណ្ណោះ​។ តើ​ការ​ខឹង​របស់​អ្នក​នោះធ្លាប់​ឈាន​ដល់ការ​ប្រើ​អំពើ​ហិង្សា​ ឬ​ជេរ​ប្រទេច ឬ​ក៏​ទប់​នៅក្នុង​ចិត្ត​មិន​បញ្ចេញ​ឲ្យ​អ្នក​ណា​ដឹង​?
ការ​ខឹង​ គឺ​ជា​អារម្មណ៍​មិនល្អ​ម្យ៉ាង​ ដ៏​ពុះ​កញ្ជ្រោល​ ដែល​កើត​ឡើង​ដោយ​សារ​សកម្មភាព​អ្វី​មួយ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​ ឬ​អ្វី​ផ្សេង​ទៀត ហើយ​ពេល​ខ្លះ​ក៏​អាច​ចេញ​ពី​អារម្មណ៍​ស្រមើ​ស្រមៃ​ផង​ដែរ។
ប្រសិន​បើ​អ្នក​មិន​អាច​ទប់​អារម្មណ៍​ខឹង​មួយ​ឆាវ​របស់អ្នក​បាន រហូត​ឈាន​ដល់ការ​ប្រើអំពើ​ហិង្សា​ ឬ​បោក​ប្រាស់​របស់​របរ​ដែលនៅ​ជុំវិញ​ខ្លួន នោះ​ហើយ​គឺ​ជា​ផល​អាក្រក់​នៃ​ការ​ខឹង​។ ចំណុច​មិ​ន​ល្អមួយ​ទៀត​នៃ​ការ​ខឹង​ គឺ​វា​បាន​ប៉ះ​ពាល់​ដល់​សុខ​ភាព​យ៉ាង​ធ្ងន់​ធ្ងរ​ ប៉ះ​ពាល់​ដល់​ការងារ​ ការ​រក​ស៊ី ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​បាត់បង់​នូវ​គុណ​ភាព​នៃ​ជីវិត​ផង​ដែរ​។
បើ​ការ​ខឹង ពិត​ជា​មាន​ផល​​មិន​ល្អ​ច្រើន​ដូច​ខាង​លើ​នេះ​មែន តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទប់​ទល់ ឬ​គ្រប់​គ្រង​អារម្មណ៍​ខឹង ប្រៀប​បាន​ទឹក​ពុះ​១០០អង្សា​​នេះ​បាន​? ចម្លើយ​គឺ​មាន​ដូច​ខាង​ក្រោម ៖
១- រាប់​ឲ្យ​បាន​ដល់​១០
ប្រសិនបើ​ទទួល​អារម្មណ៍​ខឹងក្រេវ​ក្រោធ​​នៅ​ពេល​ណា​មួយ​នោះ អ្នក​ត្រូវ​ចាប់ផ្ដើម​ដោយ​ការ​ដក​ដង្ហើម​វែង​ៗ មួយ​ៗ ហើយ​រាប់​រហូត​ដល់ ១០​។ បើ​ស្ដាប់​មើល​ទៅ​ ដូច​ជា​រាង​ចម្លែក​បន្ដិច ប៉ុន្ដែ​វា​គឺ​ជា​វិធី​ទប់​កំហឹង​មួយ​ដ៏ល្អ​ប្រសើរ​ដែលណែ​នាំដោយ​អ្នក​ជំនាញ ហើយ​វា​ក៏​ជា​វិធី​សាស្រ្ដ​មួយ​ដ៏​ពេញ​និយម​ផង​ដែរ ដែល​អាច​ជួយ​បញ្ចុះ​កម្រិត​នៃ​ការ​ខឹង​បាន​មួយ​ផ្នែក​ធំ​។ ការ​រាប់​ គឺ​អាច​ជួយ​ឲ្យអ្នក​ត្រជាក់​ចិត្ត ហើយ​នឹង​នាំអ្នក​ឲ្យ​គិត​សារ​ជា​ថ្មី​ ពោល​គឺ​មិន​មែន​ខឹង​ដោយ​ឥត​ហេតុផល​។
២- ញ៉ាំ​ទឹក​ត្រជាក់
ការ​ញ៉ាំ​ទឹក​ត្រជាក់មួយ​កែវ គឺ​ពិត​ជា​អាច​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​ការ​ខឹង​បាន​ ដោយ​វា​បាន​នាំ​យក​ភាព​ត្រជាក់​ទៅ​ក្នុង​អារម្មណ៍​ដែលកំពុង​តែ​ពុះ​យ៉ាង​ក្ដៅ​គគុក​នៅ​ក្នុង​ខ្លួន​លោក​អ្នក​។ សូម​ចង​ចាំ​ថា ទឹក​ត្រជាក់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ត្រជាក់​​នោះ​ទេ ក៏​វា​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​លោក​អ្នក​ត្រជាក់​ផង​ដែរ ទោះ​មិន​ត្រជាក់​ទាំង​ស្រុង​ ក៏​អាច​កាត់​បន្ថយ​បាន​ភាគ​ច្រើន​ដែរ​។
៣- ផ្ដោត​លើ​អ្វី​ដែល​​វិជ្ជមា​ន
នៅ​ពេល​ដែល​អារម្មណ៍​ខឹង​ បាន​កើន​ឡើង​ខ្លាំង​ទៅ​ៗ​នោះ អ្នក​ត្រូវ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​វិជ្ជមាន​។ ការ​គិត​ក្នុង​ផ្លូវ​វិជ្ជ​មាន ឬ​ធ្វើ​អ្វី​ដែល​វិជ្ជ​មាន​​ អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ​រីក​រាយ ភ្លេច​អស់​នូវ​កំហឹង​ក្នុងខ្លួន​អ្នក​។ អ្នក​អាច​លេង​ជាមួយ​កូន​ៗជា​ទី​ស្រលាញ់​របស់អ្នក​ប្រសិន​បើ​មាន ឬ​ស្ដាប់​ចម្រៀង​ដែលអ្នក​ពេញ​ចិត្ត ក៏​ដូច​ជា​មើល​ខ្សែភាព​យន្ត​ និង​សកម្មភាព​ផ្សេង​ទៀត ដែល​អ្នក​ចូល​ចិត្ត​ធ្វើ ព្រោះ​វា​អាច​ជួយ​ធ្វើ​ឲ្យ​កំហឹង​ក្នុង​ខ្លួន​អ្នក​ចាក​ចេញ​ទៅ​ និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​។
៤- រក​ពេល​ស្ងប់​ស្ងាត់ម្នាក់​ឯង
ប្រសិន​បើ​ការ​សន្ទនា​របស់​អ្នក​ជាមួយ​នឹង​អ្នក​ណាម្នាក់​ ធ្វើ​ឲ្យ​អ្នក​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​នោះ អ្នក​មិន​ត្រូវ​ឆ្លើយ​តប​វិញ​នោះទេ​។ អ្នក​ត្រូវ​ចំណាយ​ពេល​នៅ​ឲ្យ​ឆ្ងាយ​ពី​ហេតុការណ៍​នោះ និង​សម្រាក​ម្នាក់​ឯង​ដោយ​ស្ងៀម​ស្ងាត់ ដើម្បី​ពន្លត់​នូវ​អារម្មណ៍​ខឹង ដែល​កំពុង​ឆេះ​សន្ធោ​សន្ធៅ​នោះ​។
៥- ហាត់​ប្រាណ
ការ​បញ្ចេញ​សកម្មភាព​ផ្នែក​ផ្លូវ​កាយ ពោល​គឺ​ការ​ហាត់​ប្រាណ ក៏​អាច​ជួយ​ឲ្យ​អ្នក​បញ្ចុះ​កំហឹង​បាន​ដែរ។ អ្នក​អាច​ដើរ​ ឬ​រត់​យឺត​ៗ ក៏បាន​ដែរ ព្រោះ​វា​អាច​បំលែង​ការ​ខឹង​ ទៅ​ជា​សកម្មភាព​នៃ​ការ​ហាត់​ប្រាណ​។ ការ​ហាត់​ប្រាណ​ជាប្រចាំ អាច​ជួយ​បណ្ដុះ​បណ្ដាល​រាង​កាយ និង​អារម្មណ៍​របស់​អ្នក​ ឲ្យ​ឆ្លើយ​តប​នូវ​អ្វី​ដែលកើត​ឡើង​ជុំវិញ​ខ្លួន​បាន​ល្អ ដោយ​មិន​យក​កំហឹង​ទល់​កំហល់​។
សរុប​មក​វិញ ខាង​លើ​នេះ គឺ​ជា​វិធី​មួ​យ​ចំនួន​ដែល​លោក​អ្នក​អាច​យក​មក​ប្រើ​បាន​ពេល​ដែល​អ្នក​ជួប​ប្រទះ​នូវ​អារម្មណ៍​ខឹង​អ្វី​មួយ ហើយ​ត្រូវ​ចង​ចាំ​នូវ​ពាក្យ​ចាស់​មួយ​ឃ្លា ដែល​បានលើក​ឡើង​ថា "ខឹង​ខុស ខឹង​ខាត ខឹង​ខូច"។​

តំបន់​ណាមាន​អ្នក​ប្រើ​ទូរសព្ទ​ច្រើន​ជាង​គេ?

អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ
តំបន់​រដ្ឋ​បាល​ពីរ​របស់​ប្រទេស​ចិន គឺ ម៉ាកាវ និង​ហុង​កុង បានក្លាយ​ជា​តំបន់​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​ច្រើន​ជាងតំបន់​ដទៃ​ទៀត​នៅ​ជុំវិញ​​ពិភពលោក​​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ចំនួន​ប្រជា​ជន។
ក្នុង​ចំណោម​ប្រជា​ជន ១០០នាក់ នៅ​ម៉ាកាវ មាន​ការ​ប្រើ​ប្រាស់​ទូរសព្ទ​ជា​មធ្យម​ដល់​ទៅ ២០៦,៤៣​ទូរសព្ទ​ បើ​យោង​តាម​ស្ថិតិ​ថ្មី​ចុង​ក្រោយ​មួយ​ពី​ International Telecommunications Union។ ហុង​កុង គឺ​ជា​តំបន់​ដែល​មាន​ទូរសព្ទ​ច្រើន​ទី​ពីរ ដោយ​មាន ១៩០,២១ ក្នុង​ចំណោម​ប្រជា​ជន​១០០នាក់​។
ចំណែក​ឯ​ប្រទេសចិន​ ដែល​ជា​ប្រទេស​ដែល​មាន​ប្រជា​ជន​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​លោក​វិញ គឺ​ជា​ប្រទេស​ដែលមាន​អ្នក​ប្រើ​ទូរសព្ទ​ច្រើន​ជាង​គេ​ គឺ ៨៥៩លាន​នាក់ ប៉ុន្ដែ​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ចំនួន​ប្រជាជន​ គឺ​មិន​ច្រើន​នោះ​ទេ ពោល​គឺ ៦៤,០៤ ក្នុង​ចំណោម​ប្រជា​ជន ១០០នាក់​ ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ១៥០ឯណោះ​។
សហរដ្ឋ​អាមេរិក​ បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី ១១៤ ជាមួយ​នឹង​អត្រា ៨៩០,៨៦ ក្នុង​ចំណោម​ ១០០នាក់។
ប្រទេស​ដែលស្ថិត​នៅ​បាត​តារាង គឺ​ប្រទេស​ស្ថិត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ តែ​មិនមែន​កម្ពុជា​យើង​ទេ នោះ​គឺ មីយ៉ាន់​ម៉ា ដែលមាន ១,២៤​ក្នុង​ចំណោម​ ១០០នាក់។ កូរ៉េ​ខាងជើង ស្ថិត​នៅ​ទី​ពីរ​បន្ទាប់​បាត​តារាង​ ដែល​មាណ១,៧៧ ក្នុង​ចំណោម​១០០នាក់។ គួរ​បញ្ជាក់​ផង​ដែរថា ប្រទេសដែលស្ថិត​នៅ​បាតតារាង​ទាំង ២៥ គឺ​ជា​ប្រទេស​ដែល​ក្រី​ក្រ​នៅ​តំបន់​អាហ្វ្រិក​។
ប្រទេស​ដែល​ចូល​រួម​ជា​មួយ​នឹង ម៉ាកាវ និង​ហុង​កុង​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ធៀប​នឹង​ចំនួន​ប្រជា​ជន​ច្រើន​ជាង​គេ​ទាំង ៥ គឺ​ប្រទេស​អារ៉ាប៊ីសាអូឌីត ប្រទេស​ម៉ុង​តេណេហ្រ្កូ និង​ ប៉ាណាម៉ា។
ប្រទេស​អ្នកមាន​ដោយ​សារ​ប្រេងកាតដទៃ​ទៀត ដែលស្ថិត​នៅកំពូល​ទាំង​២០ រួម​មាន លីបយ៉ា (៩) រូស្ស៊ី (១១) អូម៉ង់ (១២) គុយ​វ៉ែត (១៤) និង​អារ៉ាប់​រួម​អាម៊ីរែត (២០)។

តើ​ទឹក​នៅ​លើ​ផែន​ដី​ដ៏​ច្រើន​​មហា​សាល​បាន​មក​ពី​ណា?

cometនេះ​គឺ ជា​សំណួរ​មួយ​ដែល​ពិបាក​និង​រក​ចម្លើយ​ច្បាស់​លាស់​ណា​មួយ​​ណាស់ ព្រោះថា​នៅពេល​ដែល​មនុស្ស​យើង​កើត​ទ្បើង គឺ​មាន​ទឹក​រួច​ទៅ​ហើយ យើង​មិន​អាច​ដឹង​ឲ្យ​ច្បាស់ ១០០%​ថា​ទឹក​បាន​មក​ពី​ណា​ទេ​។ មាន​តែ​វិធី​មួយ​ទេ​ដែល​យើង​អាច​ដឹង​បាន គឺ​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ភស្តុ​តាង ទាំង​ទ្បាយ​ណា ដែល​​​អាច​ធ្វើ​ឲ្យ​អ្នក​វិទ្យា​សាស្រ្ត​ធ្វើ​ការ​សន្និ​ដ្ឋាន​ឲ្យ​បានសម​ស្រប​ណា​មួយ។
ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​អ្នក​វិទ្យា​សាស្រ្ត​បាន​សិក្សា​រក​ចម្លើយពី​ប្រភព​នៃ​ទឹក​នៅ​លើ​ផែន​ដី​​ ដើម្បី​ដឹង​ពី​ការ​វិវឌ្ឈន៍​នៃ​ភពផែន​ដី និង​ជា​ពិសេស​យល់​ពី​ជីវិត​នៅ​លើ​ផែន​ដី និង​ចក្រ​វាទ្ប​ទាំង​មូល។
ថ្មី​ៗ​នេះ អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​អ្វី​ដែល​ថ្មី​ហើយ​ប្លែក​ទៀត​ផង គឺ​គេ​បាន​ចាប់​យក​រូបភាព​នៃ​ផ្កាយ​ដុះកន្ទុយ​មួយ​ដែល​អ្នក​វិទ្យា​សាស្រ្ត​កំពុង​តែ​សិក្សា​លើ​វា ហើយ​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា វា​មាន​ផ្ទុក​ជាតិ​ទឹក​ជា​ច្រើន ដូច​ដែល​យើង​បាន​ឃើញ​នៅ​លើ​ផែន​ដី​យើង​ដែរ។
គេ​អាច​សិក្សា​ពី​ ផ្កាយ​ដុះ​កន្ទុយ​នេះ​បាន គឺ​ដោយ​សារ​តែ កែរ​យឹតសម្រាប់​ឆ្លុះ​មើល​លំហរ​ Herschel របស់​អ្នកវិទ្យា​សាស្រ្តនៅ​អាមេរិកបាន​រក​វា​ឃើញ​​។ ផ្កាយ​ដុះ​កន្ទុយ​នេះ​គេ​ឲ្យ​ឈ្មោះ​ថា Comet Hartley 2 វា​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ផ្ទុក​ទឹក​ដ៏​ច្រើ​ន​មហាសាល។
ដោយ​សារ​តែ​បរិមាណ​ទឺក​ដ៏​ច្រើន​បែបនេះ អ្នកវិទ្យសា​ស្រ្ត​​បាន​សន្និ​ដ្ឋាន​ថា ទឹក​នៅ​លើ​ផែន​ដី​ពិត​ជា​បាន​នាំ​យក​ពី​ពិភព​ខាង​ក្រៅ​ គឺ​មក​ពី​ផ្កាយ​ដុះ​កន្ទុយ​ប្រភេទ​នេះ​ជា​មិន​ខាន។
អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​អ្នក​វិទ្យា​សាស្រ្ត​កំពុង​តែ​សិក្សា​ថា​តើ ផ្កាយ​ដុះ​កន្ទុយ​ដែល​មាន​ផ្ទុក​ទឹក​នេះ វា​មាន​ប្រភព​មក​ពី​ណា។ នៅពេល​ដែល​អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ នោះ​យើង​នឹង​ដឹង​ថា​ទឹក​មាន​ប្រភព​ដើម​ពី​ណា​។ នេះ​គឺ​ពិត​ជា​ការ​ស្រាវ​ជ្រាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ព្រោះ​ថា​បើ​យើង​ដឹង​ថា​ទឹក​មាន​ប្រភព​មក​ពី​ណា នោះ​យើង​ពិត​ជា​អាច​ដឹង​ថា​ជីវិត​មាន​​នៅទី​ណា​ខ្លះ​ជា​មិន​ខាន ព្រោះ​ថា​កន្លែង​ណា​មាន​ទឹក​​ កន្លែង​ប្រាកដ​ជា​មាន​ជីវិត​រស់​នៅជា​មិន​ខាន។ 

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.