អត្ថបទថ្មីៗ :

News World

គេហទំព័រ អាន ខ្មែរ ជួយគាំទ្រ តារាចម្រៀង និងលើកស្ទួយវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា សូមជួយទិញ CD, VCD, DVD Original ដើម្បីជួយលើកទឹកចិត្តដល់ពូកគាត់ សូមអរគុណ! អាន ខ្មែរ ក៏សូមជូនពរ អោយអ្នកទាំងអស់គ្នា​ ​ជួបតែសំណាងល្អ​ ជោគជ័យ សុភមង្គល​គ្រប់ពេលវេលា
កំពុងចាប់ផ្តើម...

វិធីងាយៗ ក្នុងការបង្កើនប្រាក់ចំណូលអ្នក

Affiliate Program ”Get Money from your Website” Affiliate Program ”Get Money from your Website”

ស្តាប់បទចម្រៀងពេញនិយមពិរោះៗ

Followers

ប្រទេសដែលកំពុងទស្សនាគេហទំព័រ អាន ខ្មែរ

free counters

កាត់បន្ថយភាពគ្រោះថ្នាក់របស់ថ្នាំពុលដល់សុខភាព និងបរិស្ថាន

Tuesday, December 20, 2011

កាត់បន្ថយភាពគ្រោះថ្នាក់របស់ថ្នាំពុលដល់សុខភាព និងបរិស្ថាន
កាត់បន្ថយភាពគ្រោះថ្នាក់របស់ថ្នាំពុលដល់សុខភាព និងបរិស្ថាន
 យោបល់ណែនាំខ្លះក្នុងករណីកសិករនៅតែបង្ខំចិត្តប្រើថ្នាំពុល     ដើម្បីជៀសវាងនូវបញ្ហាដែលកើតមានឡើយ ដោយសារថ្នាំពុល មានតែម្យ៉ាងទេគឺ កុំប្រើវាតែម្តង ។
          មានមធ្យោបាយជាច្រើនដែលអាចអោយយើងជៀស វាងពីការប្រើថ្នាំពុលឬប្រើវា
ក្នុងកម្រិតតិចបំផុត យើងខ្ញុំសូមបញ្ជាក់ផងដែរថា ចំពោះគោលការណ៍និងបច្ចេកទេសក្នុង
ការដាំដុះដែលមិនត្រូវការថ្នាំពុលគីមី​ ត្រូវ បានក្រុមយើងខ្ញុំបានចងក្រងឯកសារមួយដាច់ ដោយឡែក ។
​​​        ប៉ុន្តែនេះ ជាការលំបាកក្នុងការកែទំលាប់របស់កសិករយើងដោយសារយើងនៅ
តែយល់ថាថ្នាំពុលជាមធ្យោបាយដែលមានប្រសិទ្ធិភាព ហើយជាបច្ចេក ទេសទំនើប ។ ដូចនេះ ក្នុងករណីអស់លោកអ្នកនៅតែចង់ ឬត្រូវតែប្រើថ្នាំពុលយើងខ្ញុំសូមជូនយោបល់
ណែនាំខ្លះៗ ដើម្បីជួយធានានូវសុវត្ថិភាពក្នុងការប្រើថ្នាំ។         យោបល់ណែនាំផ្តោតទៅលើសកម្មភាពមុនពេលបាញ់ ពេលបាញ់ ក្រោយពេល
បាញ់ ក៏ដូចជាការទុកដាក់ថ្នាំ និងសំបកថ្នាំ ។ ចំណុចណែនាំភាគច្រើន យើងធ្វើការ
ពិពណ៌នាតាមរូបភាព​ដែលតាមចំណងជើងខាងលើ ។ ចំណុចសំខាន់មួយទៀតដែល
យើងខ្ញុំចង់រំលឹកដល់ លោកអ្នកដែរ គឺគ្មានថ្នាំការពារដំណាំណាដែល មានជាតិពុលទេ គ្រាន់តែកំរិតពុលរបស់វាខុសគ្នា ហើយជួនកាលវាពុលភា្លម តែជួនកាលវាចាប់ផ្តើមចេញ
រោគសញ្ញាបន្ទាប់ពីប្រើច្រើនឆ្នាំមក ។ ទន្ទឹមនិងនេះ យើងខ្ញុំសូមរំលឹកផងដែរថាប្រសិន បើលោកអ្នកត្រូវតែប្រើថ្នាំការពារដំណាំដោយ ជៀសវាមិនបាន យើងមានសំណូមពរ ដូចខាងក្រោមៈ
  •  សូមជៀសវាងប្រើថ្នាំដែលមានកម្រិតពុលខ្លាំងដល់មនុស្ស
  •  សូមជៀសវាងការប្រើថ្នាំដែលមានបន្សល់ជាតិពុលយូរក្នុងបរិស្ថាន
  •  សូមជៀសវាងប្រើថ្នាំដែលពុលខ្លាំងដល់ត្រី និងឃ្មុំ
  •  សូមជៀសវាងលាយថ្នាំច្រើនមុខចូលគ្នា
  •  សូមជៀសវាងលាយថ្នាំទៅតាមការនឹកឃើញ
  •  សូមជៀសវាងបាញ់ថ្នាំរហូតដល់ថ្ងៃប្រមូលផល
  •  សូមជៀសវាងបណ្តាលអោយមនុស្សចូលចំការដែលទើប និងបាញ់ ថ្នាំហើយ ចំពោះដែលពុលខ្លាំង គឺមួយក្រុម ត្រូវគេហាមចូលក្នុង រយៈពេល ៤៨ ម៉ោង ដល់ ៧២ ម៉ោង ក្រោយពេលបាញ់ថ្នាំហើយ ។
    យោបល់ និងសំណូមពរផ្សេងៗ ទៀត ដើម្បីធានានូវសុវត្ថិភាពខ្លះៗ ក្នុងការ ប្រើថ្នាំពុល យើងមានបង្ហាញដូចជា រូបភាពបន្តបន្ទាប់នៅក្នុងឯកសារនេះ។
ឯកសារយោង    
    ព្រឹត្តប័ត្រនាយកដ្ឋានក្សេត្រសាស្រ្ត និងកែលំអដីកសិកម្ម ការិយាល័យ ការពារដំណាំ និងត្រួតពិនិត្យ ភូតគាម អនាម័យ លេខៈ ៦-៩ ឆ្នាំ២០០៥     ថ្នាំពុលការពារដំណាំ និងបញ្ហារបស់វា មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា អង្គកាសេដាក CEDAC ២០០២ ព្រឹត្តប័ត្រអ្នកឃ្លាំមើលថ្នាំពុលកសិកម្ម ២០០៥
    ឯកសារអនុញ្ញាស្តុកខូម ស្តីពីសារធាតុ POPs
    អនុក្រឹត្យលេខ ៦៩អនក្រ.បក ស្តីពី បមាណី និងការគ្រប់គ្រងសម្ភារៈ កសិកម្មចុះថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០០២

ថ្នាំពុល និងសុខភាព

 ថ្នាំពុល និងសុខភាព
 ថ្នាំពុល និងសុខភាព
      រោគសញ្ញា និងសញ្ញានៃការពុលភ្លាមរោគសញ្ញាសំខាន់ៗ និងបំរែបំរួលកើតមានឡើង ក្នុងរាងកាយ ដោយសារឥទិ្ធពល
ថ្នាំពុល
    • ប្រព័ន្ធសរសៃប្រសាទៈ ឈឺក្បាល វិសមុខ នឿយហត់ ប្រកាច់ញ័រ ដៃ ដំណើរទ្រេតទ្រោត សន្លប់ ភ្លឹក​ ។
    • សាច់ដុំៈ រមូលក្រពើ សាច់ដុំខ្សោយ ញាក់ត្របភ្នែក ។
    • ទឹកក្រញេញៈ បែកញីសច្រើន ចេញទឹកមាត់ច្រើន ចេញទឹកភ្នែកច្រើន
    • សរីរាង្គផ្សែងៗ : ដកដង្ហើមថប់ ក្អួត រាគ ឈឺទ្រូង ហៀរសំបោរ ឈឺ ពោះ ចេះតែចង់ក្អួត ព្រឹលភ្នែក ។
          ដូចយើងដឹងរួចហើយថ្នាំពុលអាចប៉ះពាល់ដល់រាងកាយ និងសុខភាពតាម រយៈការចូលតាមមាត់ តាមស្បែក និងការដកដង្ហើម ។ ថ្នាំពុលដែលចូលក្នុងខ្លួន មនុស្សយើង អាចបង្កងាយកើតមានរោគសញ្ញា និងសញ្ញាពុលមួយចំនួន ។ ក្នុងករណីពុលខ្លាំង ឬ ពុលភ្លាម រោគសញ្ញាលេចចេញក្រោយពេលថ្នាំពុលចូល ក្នុងខ្លួនមនុស្សយើង ក្រោយពេលកន្លះម៉ោង ឬមួយម៉ោងហើយ រោគសញ្ញា និង សញ្ញាអាចបន្តរហូតដល់ ២ ទៅ ២៤ ម៉ោង ដោយអាស្រ័យទៅតាមប្រភេទថ្នាំពុល។ 

    ការប៉ះពាល់របស់ថ្នាំពុលការពារដំណាំលើការបន្តពូជ
          បញ្ហាគួរអោយព្រួយបារម្ភមួយដែរ គឺឥទិ្ធពលនៃថ្នាំពុលទៅលើការបង្កកំណើត របស់មនុស្ស ។ តាមការស្រាវជ្រាវកន្លង គេបានធ្វើអំណះអំណាងថាឥទិ្ធពលរបស់ ថ្នាំពុលក៏អាចធ្វើអោយមានការប៉ះពាល់ទៅលើការបង្កកំណើតមនុស្សដូចជាៈ
    •  ប៉ះពាល់ដល់កូនក្នុងផ្ទៃ អាចបណ្តាលអោយកូនរលូត កើតមិនគ្រប់ ខែ ឬកើតមិនគ្រប់លក្ខណៈ។
    •  ថ្នាំពុលខ្លះអាចធ្វើអោយមានការផ្លាស់ប្តូរ ដល់លក្ខណៈបន្ត ឧទាហរណ៍ៈ វាអាចទៅជាគ្មានកូន ។
    •  ថ្នាំពុលអាចប៉ះពាល់ដល់ទារកតាមរយៈការបំបៅដោះ នៅពេល ម្តាយមានការប៉ះពាល់ថ្នាំពុល ។ ថ្នាំពុលខ្លះចូលទៅក្នុងខ្លួន មនុស្សយើង វាអាចប្រមូលផ្តុំនៅត្រង់កន្លែងមាន ជាតិខ្លាញ់ពិសេស ទឹកដោះ ។
    •  ការថយចុះមុខងារក្រលៀន
    •  ជម្ងឺមហារីក ក្រពះ ថ្លើម សួត តំរងនោម ...
    ជម្ងឺរុំារៃដោយសារការប្រើប្រាស់ថ្នាំពុលការពារដំណាំ      ផលវិបាកសំខាន់ដល់សុខភាព បន្ទាប់ពីប្រើថ្នាំពុលអស់រយៈពេលយូរឆ្នាំ គឺការចុះ ទ្រុឌទ្រោម នៃសុខភាព និងរាងកាយដែលហៅថា ភាពពុលរុំារៃ។ ភាពពុល រុំារៃនេះ កើតមានចំពោះអ្នកទទួលឥទិ្ធពលពីថ្នាំពុលរយៈពេលរាប់ខែ រាប់ឆ្នាំមក ហើយ។        រោគសញ្ញា និងការបំរែបំរួលមិនល្អ ក្នុងរាង្គកាយដោយសារការពុលរុំារៃមានដូចជាៈ
    •  ការខ្សោយសាច់ដុំមានន័យថា វាហាក់បីដូចជា យើងចាប់អ្វី មួយចេះតែរបូតពីដៃ។
    •  ដំណើរទ្រេតទ្រោត មានលក្ខណៈដូចមនុស្សស្រវឹងស្រាញ័រដៃ ញ័រជើង ញាក់ភ្នែក ជាប់រហូត ។
    •  មានកើតបញ្ហាពីស្បែក ដូចជា បែកស្រការបកស្បែកកន្ទួរក្រហមជាដើមមាន កើតរោគស្លន់ស្លោ និងមានពេលខ្លះ អាចប្រកាច់ឃើញសភាពអ៊ូរអរមិនបាន ។
    •  ការរលាកក្រពះ តំរងនោម និងថ្លើម
    •  កំលាំងមានការចុះខ្សោយជាលំដាប់ ធ្វើការឆាប់ហត់
    •  ប៉ះពាល់ដល់សសៃប្រសាទ ដែលធ្វើអោយអ្នកប្រើប្រាស់ថ្នាំពុលមានការថយ ចុះនូវការចងចាំ មានការផ្លាស់ប្តូរ ចរិកលក្ខណៈ ដូចជា ឆាប់ខឹង ឬស្ពឹកមួយ ចំហៀងខ្លួន ។
    •  ថ្នាំពុលវាបំផ្លាញនូវប្រព័ន្ធការពារដែលអាចធ្វើអោយងាយទទួលជម្ងឺ ឬ
      ឧស្សាហ៍ឈឺ ។
    ការបន្សល់ទុកជាតិថ្នាំពុលក្នុងបរិស្ថាន    មានថ្នាំពុលខ្លះមិនអាចរលាយសាបអស់ងាយស្រួលទេ បន្ទាប់ពីប្រើហើយវាអាចនៅ សល់ក្នុងដី ទឹកនិងរាងកាយ របស់សត្វ និងមនុស្សរហូតដល់រាប់ ឆ្នាំ ។ ឧទាហរណ៍ៈ ម្សៅ ដេ ដេ តេ ។ភាពមិនងាយរលាយ ឬសាប ដោយសារថ្នាំទាំងនោះ វាមិនរលាយក្នុងទឹក តែវារលាយនៅពេលវាប៉ះជាតិខ្លាញ់ ។ ដូចនេះ​ ពេលវា ធា្លក់ចូលដល់ក្នុងទឹកបរិមាណថ្នាំ ខ្លះត្រូវទើរនៅក្នុងរុក្ខជាតិ  និងសត្វនៅក្នុងទឹក (ភាសាបច្ចេក ទេស គេហៅថា ប្លង់តុង ) ។     ជាតិនេះត្រូវបានឆ្លងកាត់បន្តពីសត្វមួយទៅសត្វមួយទៀត ហើយជួនកាលដល់ មនុស្សតាមរយៈច្រវាក់ចំណីអាហារ ហើយកំហាប់ថ្នាំពុលចេះតែកើនឡើងៗ ។ ការកើនឡើងនៃកំហាប់ថ្នាំពុលនេះ ដោយសារសត្វធំមួយត្រូវស៊ីសត្វតូចច្រើន ។ ដូចនេះ បរិមាណ ថ្នាំពុលដែលមាននៅក្នុងសត្វតូចៗ ត្រូវប្រមូលផ្តុំនៅក្នុងសត្វធំ។ ឧទាហរណ៍ៈ កសិករម្នាក់បាញ់ថ្នាំ ហើយថ្នាំនោះហូរចូលមកក្នុងទឹក ហើយវាចូលស្ថិតនៅក្នុងខ្លួនកូន ដង្កូវតូច ៗ ( ប្លង់តង )។ កូនត្រីក៏ស៊ីដង្កូវនេះ ហើយកូនត្រី ត្រូវស៊ីដោយត្រីធំផ្សេងៗទៀត ហើយត្រីនេះ អាចត្រូវសត្វរំពេចាប់ស៊ី ឬត្រូវ មនុស្សចាប់បរិភោគ ។ ឆ្លងតាមការច្រវ៉ាក់  ចំណីអាហារគ្នានេះ នាំអោយជាតិ ថ្នាំ អាចចូលមកដល់ខ្លួនមនុស្សយើង ឬសត្វផ្សេងៗ ទៀត ដោយកំហាប់របស់ថ្នាំ អាចកើនរហូតទៅដល់រាប់លានដង ។ 
    សត្វរំពេ
    ក្នុងទឹក
    ពងសត្វរំពេ
    ត្រីតូចៗ
    ប្លង់តង់សត្វ
    ប្លង់តង់រុក្ខជាតិ
    ត្រីធំ
                ដោយសារពពួកថ្នាំដែលមិនងាយរលាយ ហើយចេះតែស្ថិតនៅយូរអង្វែង នាំមកនូវគ្រោះថ្នាក់ដល់បរិស្ថាន ក៏ដូចជា សុខភាពរបស់យើង ដូចនេះ បងប្អូន កសិករជៀសវាងកុំប្រើថ្នាំទាំងនេះ ជាពិសេសថ្នាំផប ១២ មុខមានៈ
    លរសារធាតុ POPsPOPs កើតពីការផលិតPOPs កើតដោយអចេ្ចនា
    ថ្នាំកសិកម្មគីមីឧស្សាហ៍កម្មសារធាតុគីមីកើតឯកឯង
    Aldrim អលឌ្រីន+  
    chlodane ក្លរដែន+  
    DDt ដេដេតេ+  
    Dieldrin ឌីលឌ្រីន+  
    Endrin អង់ឌ្រីន+  
    Heptachlor អិបតាក្លរ+  
    Mirex មីរិច+  
    Toxaphene តូសាហ្វែន+  
    Hexachlorbenzebe អិចសាក្លរបង់សែន+++
    ១០PCP s ភីស៊ីប៊ី ++
    ១១Chlornated Dioxins  ឌីអុកស៊ីន  +
    ១២Chlorinated Furans  ហ្វូរ៉ាន  +
     
    • អនុសញ្ញាស្តុកខូមសារធាតុស្តីពីពុលសរីរាង្គមិនងាយបំបែកធាតុៈ
    • គោលបំណង ការពារសុខភាពមនុស្ស និងបរិស្ថាន​អោយជៀសវាង ផុតពីគ្រោះថ្នាក់ និងការ កកសន្សំជាតិពុលដែលបង្ក ដោយសារធាតុ ផបPOPs ចំនួន ១២​មុខ ។
    • ទិសដៅអនុវត្តៈ ដើម្បីសម្រាចគោលបំណងខាងលើ
    • ចាត់វិធានការច្បាប់ និងរដ្ឋបាលបញ្ឈប់ការផលិត និងនាំចូល សារធាតុ OPs/POPs ថ្នាំកសិកម្ម ។
    • រៀបចំផែនការគ្រប់គ្រងសំណល់ OPs/POPs ថ្នាំកសិកម្ម និង​ ផែនការកំទេចចោល ប្រកបដោយសុវត្ថិភាពបរិស្ថាន ។
      យើងខ្ញុំក៏សូមបញ្ជាក់ថា អនុញ្ញាតស្តុកខូម បានអនុម័ត ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ នៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត បានដាក់អោយចុះហត្ថ លេខាថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០០១ និងចូលជាធរមានថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០០៤ ព្រមទាំងគិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០០៥ មាន ១១០ ប្រទេសជាច្រើននៅលើ ពិភពលោក ជាសមាជិក ដោយរួមទាំងប្រទេសកម្ពុជាផងចុះកិច្ចព្រមព្រៀងលើអនុញ្ញាតអន្តរជាតិ អនុសញ្ញា​ផប POPs ​ Persistent Organic Pollutants ។  ឯកសារយោង
     វិទ្យាស្ថានស្រាវជ្រាវ​និងអភិវឌ្ឍកសិកម្មកម្ពុជា
    ​ កញ្ញា 01 2003
     ព្រឹត្តប័ត្រអ្នកឃ្លាំមើលថ្នាំពុលកសិកម្ម ២០០៥

    សុវត្ថិភាពពេលបាញ់ថ្នាំពុល

    សុវត្ថិភាពពេលបាញ់ថ្នាំពុល
    សុវត្ថិភាពពេលបាញ់ថ្នាំពុល
          ថ្នាំពុលអាចក្លាយទៅជាសារធាតុដ៏មានគ្រោះថ្នាក់តាមរយៈការ ប្រើប្រាស់មិនបានត្រឹមត្រូវ។ មានបច្ចេកទេសជាច្រើនក្នុងការប្រើ ប្រាស់ថ្នាំពុល នៅក្នុងស្រែ ឬចំការអាស្រ័យ
    ទៅតាមប្រភេទដំណាំប្រភេទសមាសភាពចង្រៃ និងឧបករណ៍ដែលត្រូវយកមកប្រើ ប្រាស់។ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ អោយនៅ កម្រិតអប្បរមាមក លើសុខភាពអ្នកប្រើប្រាស់ត្រូវអនុវត្តតាមគោលការណ៍ណែ នាំដូចខាងក្រោម៖
    • មិនអនុញ្ញាតអោយអ្នកមិនបានរៀនសូត្រក្នុងវគ្គបណ្តុះបណ្តាលស្តី ពីសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំពុលបាញ់ថ្នាំបានឡើយ ។
    • ត្រូវស្លៀកពាក់ការពារខ្លួនដើម្បីកាត់បន្ថយអោយបានជាអតិបរមានូវថ្នាំពុលដែល អាចខ្ទាចមក ប៉ះលើខ្លួនប្រាណ។
    • ត្រូវពាក់ស្រោមដៃ ស្បែកជើងជាប្រចាំនៅពេលប្រើប្រើប្រាស់ថ្នាំពុល
    • ត្រូវពាក់ប្រដាប់ការពារផ្លូវដង្ហើមអោយបានត្រឹមត្រូវ និងថែរក្សាវាអោយបានល្អ ព្រោះវាមានសារៈសំខាន់ណាស់ សម្រាប់ ការពារវ៉ែនតា និងរបាំងការពារ មុខនៅពេលបាញ់ថ្នាំ ដើម្បីការពារ ភ្នែក និងផ្ទៃមុខ កុំអោយទឹកថ្នាំខ្ទាតត្រូវ។
    • ត្រូវប្រើថ្នាំពុលណាដែលមានគ្រោះថ្នាក់កម្រិតទាបចំពោះមនុស្សសត្វ និងបរិស្ថាន តែមានប្រសិទ្ធិភាពក្នុងការកំចាត់សមាសភាពចង្រៃ។
    • មិនត្រូវអោយអ្នកឈរមើល ក្មេង និងសត្វចិញ្ចឹមនៅក្នុងស្រែចំការ នៅពេលកំពុងបាញ់ថ្នាំ។
    • មិនអនុញ្ញាតអោយមនុស្សចូលក្នុងស្រែ ឬចំការពេលកំពុងបាញ់ថ្នាំ ឬ ក្រោយពេលបាញ់ថ្នាំរួចឡើយ។
    • មិនត្រូវបាញ់ថ្នាំបញ្ច្រាសទិសខ្យល់បកឡើយ ពីព្រោះ វាបណ្តាល អោយទឹកថ្នាំខ្ទាតមកលើខ្លួនប្រាណ។
    • មិនត្រូវបាញ់ថ្នាំនៅក្នុងពេលខ្យល់កំពុងបក់បោកខ្លាំងដែលអាចបណ្តាលអោយ ទឹកថ្នាំបើងខុសពីគោលដៅ។
    • មិនត្រូវប្រើមាត់ផ្លុំក្បាលប៊ិចដែលស្ទះត្រូវសំអាតវាដោយប្រើបំណែក ឈើ តូចៗ ឬដើមស្មៅ និងទឹក។
    • មិនត្រូវបាញ់ថ្នាំពេលមានអាកាសធាតុក្តៅខ្លាំងពេក ព្រោះ ការបែក ញើស ពេលបាញ់ថ្នាំបណ្តាលអោយស្បែកយើងងាយស្រូបយកជាតិ ពុល។
    • មិនត្រូវអោយប្រើឧបករណ៍ក្មេងលេចធ្លាយវានឹងបណ្តាលអោយទឹក ថ្នាំប្រឡាក់លើខ្លួនប្រាណ និងធ្វើអោយប៉ះពាល់សុខភាពអ្នកបាញ់ថ្នាំ។
    • លាងសំអាត និងត្រួតពិនិត្យឧបករណ៍បាញ់ថ្នាំនៅពេលចប់ការងារ
    • ត្រូវលាងទឹកសំអាតឧបករណ៍បាញ់ថ្នាំទៅក្នុងរណ្តៅរួចលប់ដីអោយ ជិត
    • ត្រូវដាក់ផ្លាកសញ្ញាក្បាលខ្មោចដោយសសេរថាៈ គ្រោះថ្នាក់នៅក្នុង ស្រែ ឬចំការបាញ់ថ្នាំពុល ។
    ឯកសារយោង
      ព្រឹត្តប័ត្រអ្នកឃ្លាំមើលថ្នាំពុលកសិកម្ម ២០០៥
       វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា
       កញ្ញា 01 2003

    សុវត្ថិភាពពេលលាយថ្នាំពុល

    សុវត្ថិភាពពេលលាយថ្នាំពុល
    សុវត្ថិភាពពេលលាយថ្នាំពុល
          ថ្នាំពុលដើរតួយ៉ាងសំខាន់ក្នុងការកំចាត់កត្តាចង្រៃលើដំណាំដូចជា សត្វល្អិត កណ្តុរ បាក់តេរី ... ។ ​អ្នកប្រកបមុខរបរកសិកម្មត្រូវចាប់ អារម្មណ៍ខ្ពស់ទៅលើការ ប្រើប្រាស់ថ្នាំពុលប្រកប
    អ្នកប្រកបមុខរបរកសិកម្មត្រូវចាប់អារម្មណ៍ខ្ពស់ទៅលើការ ប្រើប្រាស់ថ្នាំពុលប្រកប ដោយប្រសិទ្ធិភាព និងសុវត្ថិភាព​ ។ ដូចនេះដើម្បីប្រើប្រាស់ប្រកបដោយសុវត្ថិភាព
    ( ជាបឋមត្រូវអានការណែនាំនៅលើ សំបកកញ្ចប់ ឬ កំប៉ុង ) ដើម្បីអោយបានដឹងច្បាស់ លាស់អំពីកម្រិតថ្នាំពុលដែលត្រូវប្រើ ជាធម្មតា ត្រូវអនុវត្តន៍តាមកម្រិតដែលបានកំណត់ សម្រាប់ថ្នាំ និងទឹកដែលត្រូវលាយ ផ្ទៃដី ត្រូវបាញ់ប្រភេទដំណាំ និងសមាសភាពចង្រៃ​ ដែលត្រូវកំចាត់ផងដែរ។ ការលាយ ថ្នាំ កម្រិតខ្ពស់ជាងការណែនាំធ្វើអោយខាតបង់ថវិកា ប៉ះពាល់ដល់សុខភាព និងបរិស្ថាន ។ ការលាយថ្នាំកម្រិតទាបពេកធ្វើអោយបាត់បង់ ប្រសិទិ្ធថ្នាំពុល ព្រម ទាំងធ្វើសមាសភាព ចង្រៃឆាប់ធន់ទ្រាំ ឬសុំាទៅនិងថ្នាំពុលនោះ ។       ចំពោះថ្នាំគ្រាប់ ឬថ្នាំម្ស៉ៅដែលមិនលាយជាមួយទឹកអាចយកទៅបាចផ្ទាល់ក្នុង ស្រែចំការតែម្តង ដោយបាច និងដៃ ឬម៉ាស៊ីនបាចម្សៅ។ ចំពោះថ្នាំពុលសណ្ឋានម្សៅ ដែលត្រូវលាយជាមួយទឹក​ ត្រូវជាមួយកម្រិតណែនាំ ហើយកូរអោយបានសព្វមុនពេល បាញ់លើដំណាំ។ រីឯថ្នាំពុលដែលមានសណ្ឋានរាវដែលងាយរលាយក្នុងទឹកក៏ត្រូវលាយ តាមកម្រិតណែនាំផងដែរ។        ដើម្បីធានាបាននូវសុវត្ថិភាពនៅពេលលាយថ្នាំត្រូវអនុវត្តតាមការណែនាំមួយ ចំនួនដូចខាងក្រោម៖
    •  ត្រូវប្រើប្រាស់ថ្នាំពុលតាមការណែនាំ
    •  ត្រូវស្លៀកសំលៀកបំពាក់ការពារខ្លួនប្រាណអោយបានត្រឹមត្រូវ
    •  មិនត្រូវមានអ្នកឈរមើល ឬសត្វមកក្បែរនៅពេលកំពុងលាយថ្នាំ
    •  ត្រូវប្រើប្រាស់ឧបករណ៍សមស្រប ដើម្បីវាល់និងលាយថ្នាំ
    •  មិនត្រូវលាយថ្នាំលើសពីតម្រូវការបាញ់ឡើយ
    •  ត្រូវប្រុងប្រយ័ត្នចំពោះការលាយថ្នាំដែលមានសណ្ឋានជាម្សៅម៉ដ្ឋ ដោយជៀសវាងការហុយបើងមកលើខ្លួនប្រាណ។
    •  ពេលចាក់បញ្ចេញថ្នាំពុល ដែលមានសណ្ឋានជាម្សៅចេញពីថង់ ត្រូវដាក់មាត់ថង់កៀកនឹងមាត់ធុងលាយថ្នាំ ។
    •  មិនត្រូវប្រើដៃចូក ឬកូរថ្នាំពុលឡើយ ព្រោះជាតិពុលអាចជ្រៀប ចូលយ៉ាងងាយតាមស្បែក ។
    •  ធុងលាយថ្នាំ និងរង្វាស់រង្វាល់ប្រើប្រាស់លាយថ្នាំពុលដាច់ខាតមិនត្រូវ យកប្រើប្រាស់ក្នុងគោលបំណងផ្សេង ទៀតទេ។
    •  ពេលវាល់ថ្នាំត្រូវប្រុងប្រយ័ត្នកុំអោយមានខ្ទាតកំពប់ប្រឡាក់ខ្លួនប្រាណ។
    •  មិនត្រូវប្រើទុយោបឺតបង្ហូរថ្នាំពុលប្រភេទរាវទេ។
    •  លាងសំអាតសំភារទាំងអស់ក្រោយប្រើប្រាស់រួច។
    •  ត្រូវចាក់លាងសំអាតទៅក្នុងរណ្តៅឆ្ងាយពីអណ្តូង និងដំណាំ មិនត្រូវ ប្រើប្រាស់សំភារលាយថ្នាំពុលក្នុងគោលបំណងផ្សេងឡើយ។
    •  បន្ទាប់ពីប្រើប្រាស់រួច ត្រូវបិទគំរបថ្នាំដែលនៅសល់អោយបានជិតល្អ ដើម្បីជៀសវាងការកំពប់ហើយត្រូវទុកដាក់វាកន្លែងដែលមានសុវត្ថិភាព
    •  ត្រូវថែរក្សាថ្នាំពុលនៅក្នុងដបឬកញ្ចប់ដើមរបស់វាមិនត្រូវផ្ទេរទៅដាក់ ក្នុងដបភេសជ្ជៈ​ ឬសំបកកញ្ចប់ចំណីអាហារផ្សេងៗទៀតទេ។

    ឯកសារយោង  
    វិទ្យាស្ថានស្រាវជា្រវ និងអភិវឌ្ឍកសិកម្មកម្ពុជា
    September 01 . 2003
     

    ការណែនាំអពីសុវត្ថិភាពមុន និងពេលទិញថ្នាំកសិកម្ម

     ការណែនាំអពីសុវត្ថិភាពមុន និងពេលទិញថ្នាំកសិកម្ម
     ការណែនាំអពីសុវត្ថិភាពមុន និងពេលទិញថ្នាំកសិកម្ម
          ថ្នាំពុលជាផលិតផលគីមីដែលអាចសំលាប់កំចាត់កត្តាចង្រៃ ដូចជាសត្វល្អិត ស្មៅចង្រៃ និងជម្ងឺដែលបណ្តាលអោយខូចខាតដំណាំ និងកសិផលស្តុកទុក។
            ក៏ប៉ុន្តែវាអាចបណ្តាលអោយគ្រោះថ្នាក់មនុស្ស​ សត្វ និងបរិស្ថាន តាមរយៈការប្រើ បា្រស់មិនសមស្របតាមបច្ចេកទេស។ ហេតុនេះមុនសម្រេចចិត្ត ទិញថ្នាំពុល និង ពេលទិញថ្នាំត្រូវពិចារណារអោយបានម៉ត់ចត់និងត្រឹមត្រូវបំផុត ដើម្បីជៀសវាង ការខូចខាតប្រាក់ពេលវេលា និងគ្រោះថា្នក់ដល់ខ្លួនឯង និងសង្គម ។         មុនពេលទិញថ្នាំ      មុននិងសម្រេចចិត្តទិញថ្នាំពុលជាដំបូងត្រូវការស្គាល់ប្រភេទកត្តាចង្រៃដែល ត្រូវកំចាត់នោះ អោយបានច្បាស់លាស់សិនថាវាជា សត្វល្អិតអ្វី សត្វកណ្តូប ឬស្មៅចង្រៃ ឬជម្ងឺដែលបង្កឡើងដោយ ផ្សិតបាក់តេរី វីរុស ឬណេម៉ាតូត។         បញ្ហានេះគួរពិគ្រោះជាមួយ អ្នកជំនាញការពារដំណាំ ភ្នាក់ងារកសិកម្ម ឬ កសិករដែលមានបទពិសោធន៍ និងបានរៀនសូត្រអំពីបច្ចេកទេសការពារដំណាំ និងសុវត្តិភាពនៃការប្រើប្រាស់ថ្នាំពុល ។
             ពេលទិញថ្នាំកសិកម្ម
    •  ត្រូវពិនិត្យមើលដបថ្នាំ ឬកញ្ចប់ដែលបិទជិតល្អ មិនត្រូវទិញថ្នាំដែល មានស្នាមរបើកគំរប ឬស្នាមជ្រាបកញ្ចប់រហែក ឬធ្លោសធ្លាយទេ ។
    • ត្រូវទិញថ្នាំត្រឹមតែបរិមាណត្រូវការប៉ុណ្ណោះមិនគួរទិញលើសតម្រូវការនាំអោយ ពិបាកដល់ការទុកដាក់ និងបណ្តាលអោយមានគ្រោះ ថ្នាក់ដល់ខ្លួនឯង ជាពិសេសក្មេងៗ និងសត្វពាហនៈ ។
    •  ពិនិត្យរូបភាព ឬផ្លាកសញ្ញា និងអានអោយបានច្បាស់អំពីការណែ នាំដែលសរសេរលើដប ឬកញ្ចប់នោះ ។
    • ឈ្មោះពាណិជ្ជកម្ម ឬសារធាតុសកម្ម
    • ទម្រង់ថ្នាំ និងភាគរយនៃសារធាតុសកម្មថ្នាំ
    តើភាពពុល និងភាពគ្រោះថ្នាំរបស់ថ្នាំខុសគ្នាយ៉ាងដូចម្តេច ?អង្គការសុខភាពពិភពលោក ( ដែលហៅកាត់ថា WHO ) បានធ្វើចំណាត់ ថ្នាក់ថ្នាំពុលជា ៤ ក្រុម ដោយយោងទៅតាមភាពពុលរបស់វា ។ 
    ក្រុមទាំង ៤ នោះមានដូចខាងក្រោម
    1.  ក្រុមគ្រោះថ្នាក់ខ្លាំងមែនទែន ( ក្រុមលេខ ១.ក ): មានន័យថា បរិមាណថ្នាំតែ ២ ទៅ ៣ ដំណក់មួយកូនស្លាបព្រា អាចធ្វើអោយមនុស្សពេញជំទង់ម្នាក់ពុលស្លាប់ បាន។ ចំពោះពពួកក្រុមនេះ ជាទូទៅ មានដាក់សញ្ញាក្បាលខោ្មចជាសំគាល់ ។ឧទាហរណ៍ៈ ហ្វូលីដុល (ដេរ៉ា )​ , ហ្វូសឌ្រីន ( ផិត ) , ឡក់ហ្វូស ( បាតដៃ ) ។
    2.  ក្រុមគ្រោះថ្នាំខ្លាំង ( តាងដោយក្រុមលេខ ១. ខ )មានន័យថា ជាតិពុលពី ១ កូនស្លាបព្រា​ ដល់ ២ ស្លាបព្រាបាយអាចធ្វើអោយមនុស្សពេញវ័យម្នាក់ពុលស្លាប់ បាន។ ឧទាហរណ៍ៈ ម៉ូនីទ័រ (ទឹកស្អុយ)អាសូឌ្រីន ហ្សាំងដូស្វីត (ថ្នាំកណ្តុរ ) ។
    3.  ក្រុមគ្រោះថ្នាក់ខ្លាំងល្មម ( តាងដោយក្រុមលេខ ២ ):មានន័យថា ជាតិពុលមានបរិមាណ ពី ២ ស្លាបព្រាបាយ ដល់មួយកែវ ទើបអាចពុលស្លាប់ មនុស្សពេញវ័យម្នាក់បាន ។ ឧទាហរណ៍ៈ រីជេន​ (តុក្កតា)​ វីហ្វេនវ៉ា (ញីឈ្មោល) និងដេដេតេ ។
    4.  ក្រុមមិនសូវគ្រោះថ្នាក់ (តាងដោយក្រុមលេខ ៣ ): មានន័យថា ជាតិពុលមានបរិមាណពី ២ កូនកែវ ដល់១ កែវ (ប្រហែលកន្លះលីត្រ) ទើបអាចសំលាប់មនុស្សពេញវ័យម្នាក់បាន ។ ឧទាហរណ៍ៈ ជួរីសាយ ( សង់ឌ័រ ) ប៉េកាស៊ុស ( ធៀប ឬសញ្ញាពេទ្យ ) អាបាមិចទីន (រូបដង្កូវប្រតោក ) ៕
    បំរាមៈ ហាមដាច់ខាតប្តូរ ឬកញ្ចប់ថ្នាំពុលទៅក្នុងដបភេសជ្ជៈ ឬកញ្ចប់ម្ហូរអាហារ ។ ព័ត៌មានលំអិតសូមទាក់ទង ជាមួយការិយាល័យក្សេត្រសាស្រ្ត និងអ្នកមានជំនាញ បច្ចេកទេសនៅជិតអ្នក។
    ឯកសារយោង
      វិទ្យាស្ថានស្រាវជា្រវ និងអភិវឌ្ឍកសិកម្មកម្ពុជា
      September 01 . 2003

    ចំណេះដឹងទាក់ទងទៅថ្នាំពុលការពារដំណាំ

     ចំណេះដឹងទាក់ទងទៅថ្នាំពុលការពារដំណាំ
     ចំណេះដឹងទាក់ទងទៅថ្នាំពុលការពារដំណាំ
        មានកសិករខ្មែរជាច្រើន ជាពិសេសអ្នកប្រកបរបរដាំបន្លែ និងដំណាំ ផ្សេងៗសម្រាប់លក់ក៏ដូចជា អ្នកធ្វើស្រែប្រាំងបាន និងកំពុងនិយម ប្រើថ្នាំពុលដែលទិញមកពី៏ផ្សារ។
      កសិករយើញមួយចំនួនធំ ចាត់ទុកថ្នាំពុលជាដំណោះស្រាយ មួយ យ៉ាងលឿនទាន់ ចិត្តក្នុងការការពារដំណាំ។ មានកសិករខ្លះយល់ថាថ្នាំពុលជាថ្នាំ ដែលជួយអោយដំណាំ លូតលាស់បានល្អ។ កសិករភាគច្រើនដែលយើងបានជួប បានប្រើប្រាស់ថ្នាំដោយមិន បានដឹងថាវាជាថ្នាំត្រូវនឹងសត្វល្អិត ឬជម្ងឺអ្វីនោះទេ ពេលខ្លះគាត់មិនបានដឹងថាវាជាថ្នាំ ប្រភេទអ្វីអោយបានច្បាស់លាស់ ដោយចេះ តែប្រើស្មានៗ លាយច្រើនមុខចូលគ្នា​ លាយគ្មានកម្រិតច្បាស់លាស់ និងបាញ់ ច្រើនសារ ។ នៅពេលប្រើប្រាស់ គាត់ហាក់ដូចជា មិនសូវមានការបារម្ភពីសុខ ភាពផ្ទាល់ខ្លួនទាល់តែសោះ ។ មានកសិករខ្លះមិនបាន កត់ សំគាល់ថា ខ្លួនប្រើថ្នាំ រហូតដល់ពេលធ្លាក់ខ្លួនឈឺធ្ងន់ទើបយល់ថា មកពីការ ប្រើប្រាស់ ថ្នាំច្រើនជ្រុលពេក ។ មានអ្នកខ្លះដាំបន្លែយូរទៅសឹងតែរកប្រាក់ចំណូលមកទប់ និងការ ចំណាយលើ ការប្រើប្រាស់ថ្នាំ និងព្យាបាលជម្ងឺផ្ទាល់ខ្លួនសឹងមិនបាន រហូតដល់ផ្អាក ឬ បោះបង់ មុខរបរនេះចោល។ មានអ្នកខ្លះបាញ់ខ្លួនឯងលែងកើតក៏ជួលអ្នកដទៃមកបាញ់ រហូតដល់អ្នកស៊ីឈ្នួលបាញ់ថ្នាំអោយគេនោះ បាញ់លែងកើតដោយខ្លួនឯងធ្លាក់ខ្លួនឈឺ ដែរ។ក្រៅពីនេះមានគ្រួសារខ្លះ នៅពេលឪពុកបាញ់ថ្នាំ លែងកើត​ដោយសុខភាពចុះ ខ្សោយបានផ្ទេរអោយប្រពន្ធកូនបាញ់បន្ត ធ្វើអោយសុខភាពគ្រួសារ ទាំងមូលទ្រុឌ ទ្រោម។   បញ្ហាទាក់ទងការយល់ច្រឡំ ឬខ្វះខាត់នូវការយល់ដឹងពីថ្នាំពុល និងបញ្ហា របស់វានេះ នាំមកនូវផលពិបាកយ៉ាងច្រើនដល់អ្នកបរិភោគ បរិស្ថាន និងសង្គម មនុស្សទាំងមូល។ ដោយមានការបារម្ភល់បញ្ហាទាំងនេះ ទើបយើងខ្ញុំរៀបចំឯក សារនេះឡើង ដើម្បីចូលរួម ចំណែកក្នុងការបង្កើននូវភាពភ្ញាក់រលឹក និងយល់ដឹង អំពីថ្នាំពុលនិងសុខភាព។         គោលបំណង
    • យល់ដឹងពីបច្ចេកទេសប្រើបា្រស់ថ្នាំពុល និងផលវិបត្តិរបស់វា​ ដើម្បី ធានានិរន្តភាព ក្នុងបរិស្ថាន។
    • ស្វែងយល់រកវិធានការណ៍មួយចំនួន ដើម្បីរួមចំណែក ថែរក្សា ការពារដំណាំ សុខភាព និងបរិស្ថាន។
    • ផ្តល់ឳកាសដល់សហគមន៍ និងអ្នកពាក់ព័ន្ធដទៃទៀត ស្តីពី សុវត្តិ ភាពប្រើប្រាស់ថ្នាំពុល និងបញ្ហារបស់វា។
    អ្វីទៅជាថ្នាំពុលការពារដំណាំ ? 
          ថ្នាំពុលការពារដំណាំ គឺជាថ្នាំដែលប្រើប្រាស់សម្រាប់សំលាប់ ឬបណ្តោញកត្តាចង្រៃ របស់ដំណាំ និងកសិផល ។ កត្តាចង្រៃមានដូចជាដង្កូវប្រភេទផ្សេងៗចៃកណ្តុរមេរោគផ្សិត បាក់តេរី(បាក់តេរីជាសត្វល្អិតម្យ៉ាងដែលយើងអាចមើលឃើញបានរយៈការប្រើកែវពង្រើក)។ ដោយសារយើងប្រើវាសម្រាប់ការពារដំណាំនិងកសិផលផ្សេងៗទៀតបំផ្លាញដោយកត្តា ចង្រៃយើងក៏អាចហៅថាថ្នាំការពារដំណាំបានដែរ ។ គេសង្កេតឃើញថាខ្មែរយើងបាន ប្រើឈ្មោះខុសៗគ្នាដូចជាថ្នាំពុលថ្នាំ ពុលគីមី កសិកម្ម ឬ ថ្នាំពុលកសិកម្ម។          តើថ្នាំការពារដំណាំអាចធ្វើអោយមនុស្ស និងសត្វ គ្រោះថ្នាក់តាមរបៀប ណាខ្លះ ?        គ្មានថ្នាំការពារដំណាំ ដែលអត់ពុលដល់មនុស្ស និងសត្វទេ(គោ ក្របី ជ្រូក មាន់ ទា ត្រី ....)។គ្រាន់តែកម្រិតពុលរបស់វាខុសៗ គ្នាប៉ុណ្ណោះ ។ថ្នាំពុលអាចចូលក្នុងរាង កាយរបស់មនុស្សយើង ៣ របៀប គឺ
    •  តាមរយៈការលបចូល ឬតាមមាត់ៈ កើតឡើងជាពិសេសនៅពេល យើងហូបចំណី ពិសារបារី ដោយមិនបានលាងដៃ ដែលប្រឡាក់ជាតិ ថ្នាំ ឬ តាមរយៈការហូបបន្លែមានជាតិពុលនៅប្រឡាក់ជាប់នៅឡើយ។
    • ជា្របចូលតាមរយៈស្បែក (តាមរន្ធស្បែក)កើតឡើងនៅពេលដែលយើង បាញ់ថ្នាំដោយមិនបានស្លៀកពាក់ ការពារនាំអោយមានទឹកថ្នាំប្រឡាក់ ជាប់ខ្លួន ឬខោអាវយើង ដាច់ឬ ជួនកាលយើងប្រើដៃទទេលាយថ្នាំ ។
    • តាមរយៈការដកដង្ហើមៈ កើតមានឡើងនៅពេលដែលយើងបាញ់ថ្នាំ មានក្លិនខ្លាំង មិនបានពាក់ម៉ាស់រុំមុខ ឬក៏ចូលមកកន្លងដែល​ទើបបាញ់ ថ្នាំហើយ។ដូចនេះ សូមលោកអ្នកកុំយល់ច្រឡំថា ថ្នាំពុល គឺពុលនៅ ពេលដែលយើងផឹក ឬលេបវាប៉ុណ្ណោះ។ តាមការពិតការជ្រាប ចូល តាមស្បែក និងការដកដង្ហើម ក៏អាចបណ្តាយអោយមានគ្រោះថ្នាក់ ដូចគ្នាដែរ។
    ឯកសារយោង
     វិទ្យាស្ថានស្រាវជា្រវ និងអភិវឌ្ឍកសិកម្មកម្ពុជា
     September 01 . 2003

    វិធីសាស្ត្រផ្សំថ្នាំពុលពីរុក្ខជាតិ

    វិធីសាស្ត្រផ្សំថ្នាំពុលពីរុក្ខជាតិ
    វិធីសាស្ត្រផ្សំថ្នាំពុលពីរុក្ខជាតិ
          វិធីផ្សំ: ជ្រើសរើសរុក្ខជាតិដើមថ្នាំ ស្រស់/ស្ងួតទៅ តាមតម្រូវ
    ការ កិនបំបេកឬហាន់អោយល្អិតតឹកដែលចេញមកកុំចោលដាក់
    ក្នុងធុងឬពាងរួចផ្អាប់ជាមួយទឹកឬទឹកនោម១ទៅ
    បើផ្អាប់ជាមួយអាល់កុល ឬ ស្រា ប្រើតែរយៈពេល ១-២ ម៉ោង ប៉ុណ្ណោះយើងអាច ទទួលបាន”មេថ្នាំ” ដែលអាចប្រើបា្រស់បាន។
       វិធីប្រើប្រាស់
    : ប្រើប្រាស់”ទឹកមេថ្នាំ ២០-៣០ សេសេ លាយជាមួយទឹក២០ លីត្រ​​​” បាញ់ស្រោចអោយជោគទាំងក្រោមស្លឹកនិងលើស្លឹកតាមចន្លោះស្លឹក/មែក/សំបកក្នុងកំឡុង ២សប្តាហ៍។ពេលព្រលប់ ឬ អាកាសធាតុមិនក្តៅ រៀងរាល់២-៣ ថ្ងៃម្តង។
       ប្រសិទ្ធភាពរបស់ថ្នាំពុលកសិកម្មផ្សំពីរុក្ខជាតិ:
    ប្រសិទ្ធភាពរបស់ថ្នាំពុលកសិកម្ម
    ផលិតពីរុក្ខជាតិអាចមានការប្រែប្រួលតាមតំបន់លក្ខខណ្ឌនៃការប្រើប្រាស់ប្រភេទរុក្ខជាតិ ដែលយកមកធ្វើជាគ្រឿងផ្សំភាពធន់នៃសត្វល្អិតនិងកត្តាបរិស្ថានផ្សេងៗទៀត។ ថ្នាំពុល កសិកម្មផ្សំពីរុក្ខជាតិមានកំរិតជាតិពុលតិចជាងនិងឆាប់បំបែកធាតុជាងថ្នាំពុលគីមីដូចនេះ ទាមទារអោយកសិករប្រើវាច្រើនសារ។
       ការប្រើប្រាស់ថ្នាំពុលកសិកម្មផ្សំពីរុក្ខជាតិនៅក្នុង អត្រាកំរិតដែលមានកំហាប់ខ្ពស់ ពេកអាចធ្វើអោយស្លឹករុក្ខជាតិរលាកឬងាប់បាន។ដូច្នេះមុននឹងធ្វើការកំណត់នូវអត្រាកំរិត ដើម្បីប្រើប្រាស់ចាំបាច់ត្រូវតែធ្វើការសាកល្បងប្រើជាមុនសិនថាតើកំរិតណាមួយ ដែលធ្វើ ស្លឹកដំណាំ ​រលាកឬងាប់។ បន្ទាប់មកទើបយើងសំរេចប្រើនៅក្នុងអត្រាកំរិតពាក់កណ្តាល នៃអត្រាកំរិតដែលធ្វើអោយស្លឹករលាកឬ ងាប់នោះ។ថ្នាំពុលកសិកម្មផ្សំពីរុក្ខជាតិគឺទាមទារ នូវការប្រើប្រាស់នៅពេលព្រឹកឬ/និងពេលល្ងាចពីព្រោះនៅពេលនោះគឺអាកាសធាតុមិន
    ក្តៅ។ នៅក្រោមពន្លឺថ្ងៃក្តៅថ្នាំពុលធម្មជាតិអាចបំលែងទៅជាសមាសធាតុផ្សេងទៀតដែល ធ្វើអោយបាត់បង់ ឬ អស់ប្រសិទ្ធភាព។
       ការប្រើប្រាស់ថ្នាំពុលកសិកម្មផ្សំពីរុក្ខជាតិតែមួយប្រភេទជាប្រចាំច្រើនដងអាចធ្វើ
    អោយសត្វល្អិតទទួលបាននូវភាបធន់ ។ដូច្នេះវាជាការប្រសើរក្នុងការផ្លាស់ប្តូរប្រភេទរុក្ខ
    ជាតិថ្នាំអោយបានច្រើនដង។ 

    ការធ្វើជីកំប៉ុស្ត

    ការធ្វើជីកំប៉ុស្តការធ្វើជីកំប៉ុស្ត
           តើជីលាមសត្វ ផេះ ចំបើង ស្មៅនិងស្លឹករុក្ខជាតិមានសារធាតុ អ្វីជារួម? គីសារធាតុចិញ្ចឹមដែលត្រូវការចំាបាច់ណាស់សំរាប់ដំណាំ របស់អ្នក។ ជីដែលបានពិរុក្ខជាតិ កាកសំណល់សត្វពាហនៈត្រូវគេ
    ទទួលស្គាល់ថាជាជីសរីរាង្គដើម្បី អោយជីងាយនឹងផ្តល់នូវសារធាតុ​​ ចិញ្ចឹមសំរាប់ដំណាំ នោះគឺការធ្វើជីកំប៉ុស្ត។ តើត្រូវធ្វើដោយរបៀបណា?
       ១.សារៈសំខាន់នៃការប្រើជីកំប៉ុស្ត
           -ជួយកែលំអជីជាតិ និងផលិតភាពដី ដោយធ្វើអោយប្រសើរឡើងនូវ លក្ខណៈរូប សាស្ត្រ ជីវសាស្ត្រ និង គីមីរបស់ដី។
          -បន្ថយការប្រើប្រាស់ជីគីមី និងប្រាក់ចំនាយក្នុងការទិញជី
          -ជួយបង្កើនទិន្នផល និងគុណភាពផលិតផលដំណាំ។
          -ជួយជំរុញអោយជីគីមី មានប្រសិទ្ធភាពនៅពេលប្រើលាយជាមួយជីកំប៉ុស្ត
          -បន្ថយជាតិពុលនៃដី
       ២.កត្តាជាច្រើននាំមកនូវជោគជ័យក្នុងការធ្វើជីកំប៉ុស្ត
           ជោគជ័យនៃការធ្វើជីកំប៉ុស្តគឺការ កើនឡើងនូវចំនួនសារធាតុចិញ្ចឹមនៅក្នុងដី ដែល សារធាតុទាំងនេះធ្វើអោយដំណាំលូតលាស់ល្អ និង ផ្តល់ទិន្នផលខ្ពស់។
       មានកត្តាជាច្រើននាំមកនូវជោគជ័យក្នុងការធ្វើជីកំប៉ុស្តគឺ:
           -ធាតុផ្សំសំរាប់ធ្វើជីកំប៉ុស្ត ដូចជាលាមកសត្វ ដើមពោត ចំបើង ស្មៅ ស្លឹកឈើនិងផេះ
          -ខ្យល់នៅក្នុងគំនរជីកំប៉ុស្តសមស្រប
          -សំណើមនៃគំនរជីសមល្មម មិនជោគពេក ហើយក៏មិនស្ងួតពេកដែរ
          -សីតុណ្ហភាព
           សារធាតុចិញ្ចឹមនៃជីលាមកសត្វ កាកសំណល់រុក្ខជាំតិ ក្នុងនោះរាប់បញ្ចូលទាំងកាក សំណល់ពពួកសណ្តែក និងលាមកសត្វពាហនៈ នៅក្នុងសារធាតុទាំងនោះមានបរិមាណ សាធាតុចិញ្ចឹមច្រើនដែលត្រូវការដែលត្រូវការដោយដំណាំ។ គួរជៀសវាងប្រើវត្ថុដែលមាន សរសៃៗ និងកំទេចឈើ ដូចជាដើមព្រលិត ដើមរុក្ខជាតិតូចៗដែលគេច្រើនដាំលំអផ្ទះ ព្រោះរុក្ខជាតិទាំងនេះវាមិនងាយនឹងរលួយឡើយ។ ការដាក់អោយត្រូវខ្យល់ឬការធ្វើអោយ មានខ្យល់ចេញចូលក្នុងគំនរជី គឺជាការចាំបាច់ក្នុងការធ្វើអោយជីឆាប់ផុយរលួយប្រការ ដែលគំនរជីគ្មានខ្យល់ចេញចូលនាំអោយជីបង្កើតឧស្ម័នពុលនិងអាស៊ីតសរីរាង្គដែលផ្តល់ ឥទ្ធិពលអាក្រក់ដល់ដំណាំ ។ គំនរជីកំប៉ុស្តត្រូវតែមានបរិមាណសំណើមសមស្របដែរ។ គំនរជីដែលមានសភាពសើមពេកនាំអោយជីហាប់ និង ស្អិត តែបើគំនរជីនោះស្ងួតពេក ក៏នាំអោយជីមិនងាយផុយរលួយដែរ ។ មានសីតុណ្ហភាពខ្ពស់នាំអោយជីឆាប់ផុយរលួយ ល្អហេតុនេះវាជាការចាំបាច់ណាស់ដែរត្រូវរក្សាសីតុណ្ហភាពនៃគំនរជី។
           ជាទូទៅកំដៅនៃគំនរជីត្រូវកើនឡើងក្នុងកំឡុងពេលពី ១ទៅ ២ថ្ងៃកាលណាផ្នែកខាង ក្នុងនៃគំនរជីមានកំដៅបានន័យថា ភាពរលួយនៃជីកំប៉ុស្តកំពុងដំណើរការ។
       ៣.របៀបធ្វើជីកំប៉ុស្ត
           ដំបូងត្រូវប្រមូលវត្ថុធាតុដើមជីកំប៉ុស្ត អ្នកអាចប្រើលាមកសត្វពាហនៈដើមពោតចំបើង ស្មៅ និងស្លឹកឈើ។ ត្រូវយកចេញវត្ថុណាដែលយើងថាមិនរលួយដូចជាសំបកកំប៉ុងប្លាស្តិច អំបែងកែវជាដើម។ កាប់ចញ្ច្រាំចំបើង និងស្មៅដើម្បីអោយចរន្តខ្យល់ចេញចូលបានល្អ និង ងាយរលួយ។ត្រូវជ្រើសកន្លែងមានម្លប់ហើយទួលបន្តិចមិនដក់ទឹកនិងគួរនៅជីតបរ្ភេអពទឹក ផងនោះជាកន្លែងសមស្របសំរាប់គំនរជីកំប៉ុស្តរបស់អ្នក។ ដោតបន្ទះឬស្សីចំណាំកន្លែងលើ ផ្ទៃដីមានទំហំ ២ម X ៦ម សំអាតធ្លាក្បែរនោះអោយមានទំហំប៉ុនគ្នាព្រោះអ្នកប្រើធ្លានោះ ចូកត្រលប់ជីកំប៉ុស្តរបស់អ្នក។ គរគំនរសំណល់រុក្ខជាតិអោយបានកំពស់​ ១៤សង់ទីម៉ែត្រ កៀររាស់គំនរតែមិនត្រូវសង្កត់ ឬជាន់វាឡើយ។ គំនរនេះមិនត្រូវអោយហាប់ពេកទេកំពស់ ៥សង់ទីម៉ែត្រពីលើគំនរសំនល់រុក្ខជាតិ បន្ទាប់កត្រូវចាក់ផេះ ឬ គំបៅរកំរាស់ ២ សង់ទី ម៉ែត្រ លើលាមកសត្វ អ្នកអាចដាក់បន្ថែមជីអ៊ុយរ៉េ ចំនួន ១ គីឡូក្រាម ឬ អាម៉ូញូមស៊ុល ផាត ឬក៏ស៊ុបពែផូស្វាត បន្តការរៀបគំនរ ដោយដាក់កាកសំណល់រុក្ខជាតិ សាមកសត្វនិង ផេះរហូតដល់គំនរនេះកំពស់បានពី១ម៉ែត្រ ទៅ ១,៥ ម៉ែត្រ។ដើម្បីរក្សាសំណើមត្រូវស្រោច ទឹកលើគំនរនោះដោយប្រើធុងស្រោចដំណាំ។ ត្រូវស្រោចទឹកក្នុង កំរិតមធ្យមធ្វើដូច្នេះទើប ទឹកមិនហៀរពីគំនរ។ចូកត្រលប់ជីកំប៉ុស្តក្រោយរយៈពេល ៣ សប្តាហ៍ យកផ្នែកលើទៅ ក្រោមនិងផ្នែកក្រោមទៅលើ ធ្វើដូច្នេះដើម្បីអោយខ្យល់ចូឡបានល្អ និងអាចបង្កើនអោយ ជីឆាប់រលួយ។ ស្រោយចទឹកបន្ថែមដើម្បីរក្សាគំនរជីអោយមានសំណើម។ ៥សប្តាហ៍ ក្រោយមក ត្រូវចូកជីដាក់កន្លែងដើមវិញដើម្បីអោយកាន់តែប្រសើរត្រូវគ្របគំនរជីដោយប្រើ ក្រណាត់ប្លាស្ទិច ឬ ក៏សំបកបាវ ត្រូវគ្របគំនរជីអោយជិតលើលែងតែផ្នេកខាងក្រោមនៃគំនរ ជីដើម្បីរក្សាកំដៅ និង បន្ថយនូវរំហួតទឹក។ទុកគំនរជីអោយរលួយក្នុងរយៈបលេ ៤សប្តាហ៍ នៅពេលជីអាចប្រើការបានជាទូទៅវាមានពណ៌ត្នោតចាស់ក្រម៉ៅ ហើយមានសភាពដូចជី នៅពេលនោះអ្នកអាចប្រើជីកំប៉ុស្តដូចជាជីសរីរាង្គ។
           ដោយៈ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា
           ទស្សាវដ្តី កសិកម្ម ឆ្នាំទី ៦ ត្រីមាសទី១ (មេសា-មិថុនា)ឆ្នាំ ២០០៧ លេខ ២២

    ចូរស្វែងយល់អំពីគ្រោះថ្នាក់បង្កដោយសម្ភារៈកសិកម្ម

    ចូរស្វែងយល់អំពីគ្រោះថ្នាក់បង្កដោយសម្ភារៈកសិកម្មចូរស្វែងយល់អំពីគ្រោះថ្នាក់បង្កដោយសម្ភារៈកសិកម្ម
    ១-តើអ្វីទៅជាសម្ភារៈកសិកម្ម?
           សម្ភារៈកសិកម្មសំដៅដល់វត្ថុធាតុដែលរួមមានៈ ជីគីមី ថ្នាំ កសិកម្ម គ្រាប់ពូជ បំណេកពូជដំណាំ បសុឱសថ ចំណីសត្វចំណី
    បន្ថែមដែលផលិតឡើងតាមរយៈផលិកម្មកេច្នៃ ឬលាយផ្សំដោយសមាសធាតុគីមីដែលមាន មុខងារប្រើប្រាស់ក្នុងផលិតកម្មស្បៀង ជំនួញក្នុងការបង្កើនផលិតភាពនិងទិន្នផលដំណាំ ឬ ប្រើប្រាស់ក្នុងផលិតកម្មបសុព្យាបាល និងវារីប្បកម្ម។ ២-តើសម្ភារៈកសិកម្មផ្តល់ប៉ះពាល់ដូចម្តេចចំពោះសុខភាពមនុស្ស សត្វ សុវត្ថិភាព ស្បៀង និង បរិស្ថាន?
           ដោយសម្ភាៈកសិកម្មផលិតឡើងតាមរយៈផលិតកម្មកែច្នៃ ឬ លាយផ្សំដោយសារធាតុ គីមីនោះការប្រើប្រាស់វាអាចផ្តល់ប៉ះពាល់ដូចខាងក្រោមៈ
          ផលប៉ះពាល់ដោយជីគីមីៈ
           ការប្រើប្រាស់ជីគីមី ដែលគ្មានបមាណីគុណភាបច្បាស់លាស់ជាអាទិ៍ ជីគីមីដែលចេញ ពីប្រភពល្មើសច្បាប់ ជីគីមីដែលគ្មានស្លាកសញ្ញាព័ត៌មានអំពីវិធានបវេណីគ្មានលេខចុះបញ្ជា កាទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជីគីមីដែលអាជីវករផលិត កែច្នៃលាយផ្សំដោយគ្មានមូលដ្ឋានបច្ចេកទេសត្រឹមត្រូវអាចនាំមកនូវ ការប្រែប្រួលហ្សែន គុណភាពនៃផលដំណាំ ឧទាហរណ៍ៈ ពូជស្រូវមានក្លិនក្រអូបទៅជាលែងក្រអូបអង្ករបាយ ទន់ទៅជាបាយរឹងគ្មានរសជាតិ។ល។
           ម្យ៉ាងទៀតការប្រើប្រាស់ជីគីមីហួសកម្រិតនាំមកនូវសំណល់សារធាតុគីមីនៅក្នុងដំណាំ ដែលជាស្បៀងអាហាររបស់មនុស្សសត្វបរិភោគ និង បណ្តាលឲ្យប៉ះពាល់ដល់សុខភាព។
           ការប្រើប្រាស់ជីគីមីដោយគ្មានមូលដ្ឋានបច្ចេកទេសត្រឹមត្រូវនឹងធ្វើឲ្យខូចខាតគុណភាព និងរចនាសម្ព័ន្ធរូបវន្ត នៃដីស្រែចំការឬជួនកាលបានធ្វើឲ្យខូចខាតដំណាំដោយផ្ទាល់តែម្តង។
          ផលប៉ះពាល់ដោយថ្នាំកសិកម្មៈ
           ថ្នាំកសិកម្មគឺជាសារធាតុពុល ដែលផលិតឡើងពីការលាយផ្សំសារធាតុគីមី ដែល ប្រើប្រាស់សម្រាប់កំចាត់កត្តាចង្រៃ លើផលដំណាំប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ដល់មនុស្ស ដែរជាពិសេសក្នុងមជ្ឈដ្ឋានអ្នកធ្វើការជាមួយថ្នាំកសិកម្មផ្ទាល់ៈ អ្នកផលិត អ្នកដឹកជញ្ជូន អ្នកលើដាក់ អាជីវករលក់ដូរ កសិករ និង អ្នកប្រើប្រាស់ថ្នាំកសិកម្ម។
           ថ្នាំកសិកម្មមានច្រើនប្រភេទសម្រាប់ប្រើប្រាស់តាមតម្រូវការខុសៗគ្នារួមមានជាអាទិ៍ៈ
          +ថ្នាំសម្លាប់សត្វល្អិត (Insecticides)
          +ថ្នាំសម្លាប់ស្មៅ(Herbicides)
          +ថ្នាំសម្លាប់រុក្ខជាតិឈើ(Arboricides)
          +ថ្នាំកំចាត់ជំងឺផ្សិត(Fungicides)
          +ថ្នាំសម្លាប់សត្វកកេរ(Rodenticides)
          +ថ្នាំសម្លាប់ពួកខ្យង(Molluscicides)
          +ថ្នាំកំចាត់ជំងឺឆ្លង(Disinfectants)។ល។
           ថ្នាំកសិកម្មអាចស្រូបចូលក្នុងខ្លួនមនុស្ស ភាគច្រើនតាមរយៈស្បែក (៩០%)តាមភ្នែក និងតាមការដកដង្ហើម។
           ផលប៉ះពាល់សុខភាពដោយថ្នាំកសិកម្មអាចកើតឡើង ក្នុងរយៈពេលខ្លី ឬរយៈពេល វែង។
           ១-ហេតុសញ្ញាដែលកើតឡើងដោយការពុលថ្នាំកសិកម្មភ្លាមៗ ឬ ផលប៉ះពាល់ រយៈពេលខ្លី រួមមានៈ ការរោល រមាស់ ឡើងកន្ទួល ឡើងពងលើស្បែក ឈឺក្បាល ចង់ក្អួត ចង្អោរ វិលមុខ អការៈចុញថប់ នៅមិនស្ងៀម កន្ត្រាក់សាច់ដុំ បែកញើស ក្អួត មើលព្រិល ស្រវាំងភ្នែក ពិបាកដកដង្ហើម ចុកពោះ រាគ ស្ពឺកស្រពន់ អាចខូចភ្នែកជាអចិន្ត្រៃយ៍ ខ្វាក់ សន្លប់បាត់ស្មារតី និង ស្លាប់។
           ថ្នាំកសិកម្មអាចធ្វើឲ្យចុះខ្សោយប្រព័ន្ធបន្សាំក្នុងខ្លួន ដែលងាយឲ្យមនុស្សមានបញ្ហា សុខភាព និងអាចធ្វើឲ្យចង្វាក់បេះដូងខុសពីធម្មតាដែលងាយប៉ះពាល់ដល់អ្នកមានជំងឺ បេះដូង។
           ២-ផលប៉ះពាល់ដ៏គួរឲ្យភ័យខ្លាច ដែលបង្កឡើងដោយថ្នាំ កសិកម្មក្នុងរយៈពេលវែង ដោយសំណល់ថ្នាំកសិកម្ម (Pesticides Residues) ដែលនៅសល់ក្នុងផលិតផលកសិកម្ម ស្បៀង ឬ តាមការជ្រៀតចូល ក្នុងខ្លួនដោយផ្ទាល់ដែលមានជាអាទិ៍ៈ
           ការបំផ្លាញប្រព័ន្ធអ័រម៉ូន (Endocrine Disruptors): ប្រព័ន្ធបញ្ចូនអ័រម៉ូន(Endocrine System)គឺជាប្រព័ន្ធបញ្ជូនអង្គធាតុគីមី និងអ្នកនាំសារពិសេសផ្សេងទៀតដែលអាចជួយ សម្រួលទំនាក់ទំនង រវាងផ្នែកផ្សេងទៀតក្នុងខ្លួនមនុស្ស។ អ័រម៉ូនអាចជយយជំរុញ និង ត្រួតពិនិត្យមុខងារមយយចំនួនដូចជា ការបន្តពូជ ការលូតលាស់ឥរិយាបថភាពបន្សុំានិង ថាមពល។
           ថ្នាំកសិកម្មប្រមាណជាង ៨០ ប្រភេទដែលត្រូវបានស្រាវជា្រវរកឃើញផ្តល់ផល ប៉ះពាល់ដល់ប្រព័ន្ធបញ្ជូនអ័រម៉ូន(docrine System) ហើយថ្នាំកសិកម្មលើសពី ១៦០ប្រភេទ ត្រូវបានចុះបញ្ជីជាប្រភេទថ្នាំនាំមកនូវផលប៉ះពាល់រយៈពេលវែង ដែលបង្កដោយជម្ងឺផ្សេងៗ មានៈ
          +មហារីកឬ ដុះពកសាច់
          +បំផ្លាញដល់ខួររក្បាល និង ប្រព័ន្ធប្រសាទ
          +មហារីកខួរក្បាល មហារីកឆ្អឹង មហារីកគ្រលៀន(Wilm is tumour)
          +កើតរោគហឺត ថយចុះបញ្ញា
          +បំផ្លាញដល់សរីរាង្គនៃសារពាង្គកាយ
           +ប៉ះពាល់ដល់ការបន្តពូជ ធ្វើឲ្យថយចុះចំនួនស្ពែម អារ រលូតកូននិងជាពិសេសធ្វើ ឲ្យពាល់ ដល់ការលូតលាស់កូនក្នុងផ្ទៃ។ ល។
          ផលប៉ះពាល់នៃពូជដំណាំៈ
           ការប្រើប្រាស់ពូជដំណាំ ឬ បំណែកពូជដំណាំដែលគ្មានប្រភពកំណើតច្បាស់លាស់និង គ្មានការត្រួតពិនិត្យភូត្តតាមអនាម័យ អាចនាំមកនូវផលប៉ះពាល់ដូចគ្នាសម្រាប់ប្រជាកសិករ ព្រោះថា ពូជដំណាំមួយចំនួនគ្មានគុណសេនេទិចច្បាស់លាស់ អាចផ្ទុកនូវជម្ងឺរលាយផ្សំ ជាមួយពូជរុក្ខជាតិចង្រៃ ដែលធ្វើឲ្យដំណាំរបស់កសិករទទួលនូវការរាតត្បាដោយជម្ងឺ ឬ រាលដាលវាតទីដោយពូជរុក្ខជាតិចង្រៃក្នុងស្រែចំការរបស់ខ្លួន។
           គ្រាប់ពូជដំណាំផ្សេងទៀត ជាគ្រាប់ពូជកែច្នៃសេនេទិច(GMO) ដែលអាចផ្តល់ទិន្នផល ខ្ពស់គុណភាពពិសេស ប៉ុន្តែពូជដំណាំបែបនេះអាចផ្តល់ផលប៉ះពាល់ដល់សុខភាពឬបរិស្ថាន ទៅអនាគតដែលកំពូងស្ថិតនៅក្នុងការស្រាវជា្រវ។
          ផលប៉ះពាល់ដោយបសុឱសថ ចំណីសត្វ ចំណីបន្ថែមៈ
           ការប្រើប្រាស់ចំណីសត្វ ចំណីបន្ថែម ដើម្បីបំប៉នដល់រូបរាងកាយសត្វឲ្យបានឆាប់ធំធាត់ ឬ ការប្រើប្រាស់បសុឱសថ ដើម្បីបង្កា ឬ ព្យាបាលជម្ងឺសត្វសុទ្ធតែ អាចផ្តល់ផលប៉ះពាល់ ដល់សុខាពដោយ មូលហេតុការកែថ្នៃចំណីសត្វ ឬការផលិតចំណីបន្ថែមបសុឱសថទាំនោះ គ្មានមូលដ្ឋានបច្ចេកទេសលាយផ្សំត្រឹមត្រូវ ឬ លាយផ្សំដោយសារធាតុគីមីហួសកម្រិតនិង វត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វនោះមានផ្ទុកនូវសារធាតុពុល(Contanminants)។
    សំណល់សារធាតុគីមី ឬសារធាតុបំប៉ននេះត្រូវបានសល់ក្នុងសារពាង្គកាយសត្វ ហើយ អាចបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់សាច់សត្វទាំងនេះជាម្ហូបអាហារ។ សម្ភារៈ កសិកម្ម ពិតមែនតែជាវត្ថុធាតុជំនួយដល់ ការបង្កើតផលិតភាពកសិកម្ម ប៉ុន្តែវាអាចបង្ក គ្រោះថ្នាក់ និងហានិភ័យដល់សុខភាពមនុស្សសត្វ និងបរិស្ថានគ្រប់ពេលវេលា។
           ដូច្នេះ ការធ្វើអាជីវកម្ម និងការប្រើប្រាស់សម្ភារៈកសិកម្មត្រូវអនុវត្តតាមបទប្បញ្ញត្តិ ច្បាប់គតិយុត្ត និង គោរពតាមគោលការណ៍បច្ចេកទេសជាចំបាច់ រួមទាំងតម្រូវការត្រួត ពិនិត្យជាប្រចាំពីសមត្ថកិច្ចកសិកម្ម ដើម្បីធានាបាននូវសុវត្ថិភាពជៀសវាងការបង្កគ្រោះថ្នាក់ ដល់សុខភាព ជីវិតមនុស្ស សត្វនិង ប៉ះពាល់ដល់បរិស្ថាន។
           ដោយៈ នាយកដ្ឋាននីតិកម្មកសិកម្ម
           ទស្សាវដ្តី កសិកម្ម ឆ្នាំទី ៦ ត្រីមាសទី១ (មេសា-មិថុនា)ឆ្នាំ ២០០៧ លេខ ២២

    សំណាបនិងសន្ទូងដែលស្ថិតក្នុងដំណាក់កាលបែកគុម្ពរហូតដល់ចេញ ផ្កានៅដើមរដូវវស្សានេះអាច នឹងទទួលរងការបំផ្លាញពីមមាចត្នោត

    សំណាបនិងសន្ទូងដែលស្ថិតក្នុងដំណាក់កាលបែកគុម្ពរហូតដល់ចេញ ផ្កានៅដើមរដូវវស្សានេះអាច នឹងទទួលរងការបំផ្លាញពីមមាចត្នោតសំណាបនិងសន្ទូងដែលស្ថិតក្នុងដំណាក់កាលបែកគុម្ពរហូតដល់ចេញ ផ្កានៅដើមរដូវវស្សានេះអាច នឹងទទួលរងការបំផ្លាញពីមមាចត្នោត
          សូមបងប្អូនប្រជាកសិករទាំងអស់ មេតា្តចុះពិនិត្យស្រែឲ្យបាន ញឹកញាប់ និងទៀងទាត់ ពេលឃើញមានវត្តមានមមាចត្នោតលើ
    សំណាបរបស់បងប្អូន ស្មើរាយការណ៍ ជូនការិយាល័យកសិកម្មស្រុក ឬមន្ទីរកសិកម្មខេត្ត ដើម្បីមានវិធានការកំចាត់ជាបន្ទាន់។ វត្តមានរបស់វាក៏អាចសម្គាល់បានដេរនៅពេលឃើញ វាប្រមូលផ្តុំមករោមពន្លឺភ្លើងចង្កៀងឬ អំពូលតាមផ្ទះនាពេលយប់។
           នៅដើមរដូវវស្សាឆ្នាំ ២០០៦ កន្លងទៅ ដំណាំស្រូវនៅតាមមូលដ្ឋានខ្លះនៃខេត្ត ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល កំពត កំពង់ស្ពឺ និងកំពង់ឆ្នំាង បានទទួលរងនូវការ បំផ្លាញយ៉ាងខ្លាំង ដោយមមាចត្នោតហើយនៅស្រែខ្លះបានបង្កឲ្យកើតជម្ងឺតឿស្មៅ និងជម្ងឺ តឿរួញស្លឹក ដែលសុទ្ធតែជាជម្ងឺវីរុសបណ្តាលឲ្យដំណាំស្រូវមិនអាចផ្តល់ផលបាន ពិសេស នៅពេលដំណាំស្រូវមានអាយុតិចជាង ៣០ថ្ងៃ។
       ១.លក្ខណៈរូប និងជីវសាស្ត្រៈ មមាចត្នោតពេញវ័យមានពីរប្រភេទ គឺប្រភេទ ស្លាបវែង និងប្រភេទស្លាបខ្លី។ មមាចពេញវ័យស្លាបខ្លីមានវត្តមានជាពិសេសនៅមុន ដំណាក់កាលស្រូវចេញផ្កា ហើយមមាចស្លាបវែង តាមធម្មតាមានវត្តមាននៅដំណាក់កាល សំណាបបែកគុម្ពពេញទំហឹង និងស្រូវស្លាបសេកដល់ទុំ និងបំលាស់ទីពាសពេញពីស្រែមួយ ទៅស្រែមួយទៀត។ មេចំណាស់ពណ៌ត្នោតមានបណ្តោយ ពី៤-៤.៥ ម.ម និងមានចំណុច ខ្មៅមួយនៅលើខ្នង។ មមាចត្នោតមានវដ្តជីវិតចាប់ពី ២៥-៣០ថ្ងៃ ក្នុងលក្ខខណ្ឌសីតុណ្ហភាព ពី២៥-៣០អង្សាសេ ពពួកស្លាបវែងមានលទ្ធភាពបង្កើតពងបានចំនួន ១០០ពងរីឯពពួកស្លាប ខ្លី វាអាចពងបាន ៣០០ពង។ ពងវាមានអាយុកាល ៦-៧ថ្ងៃកូនមានអាយុកាល១២-១៤ថ្ងៃ និងមេចំណាស់ (ពេញវ័យ) មានអាយុ ៧-១៤ថ្ងៃ។
       ២.ការបំផ្លាញៈ
    មមាចត្នោតធ្វើការបំផ្លាញដំណាំស្រូវ តាមរូបភាពពីរយ៉ាង គឺបំផ្លាញ់ដោយផ្ទាល់និងដោយ ប្រយោល។
           ក.ការបំផ្លាញដោយផ្ទាល់ៈមមាចត្នោតក៏ជាភ្នាក់ងារចម្លងជម្ងឺវីរុសតឿស្មៅ និងតឿ រួញស្លឹក ដែលបណ្តាលឲ្យដំណាំស្រូវមិនអាចចេញផ្ការួច។
       ៣.ជម្ងឺតឿរួញស្លឹកៈ ស្រូវដែលកើតជម្ងឺនេះ មានរោគសញ្ញាដូចខាងក្រោមនេះ:
          -ដើមស្រូវតឿ ស្លឹកស្រូវមានពណ៌ខៀវចាស់
          -នៅតាមគែមស្លឹករហែក និងរួញ ហើយតាមបណ្តោយស្លឹកមានភាព ជ្រួញៗ
          -នៅតាមចុងស្លឹកបានប្រែពណ៌ និងរួញរមូលចូលគ្នា
          -ស្រូវមិនអាចចេញផ្ការួច។
       ៤.ជម្ងឺតឿស្មៅៈ ដើមស្រូវដែលមានជម្ងឺមានរោគសញ្ញដូចខាងក្រោមនេះ :
          -ដើមស្រូវតឿ ដុះខ្នែងច្រើន តែប្រព័ន្ធឬសធម្មតា
          -ស្លឹកខ្លី តូច រឹង និងមានពណ៌លឿងលាយខៀវ ឬពណ៌លឿងទឹកក្រូច
          -នៅលើស្លឹកខ្ចីមានចំណុចពកៗជាច្រើន ឬមានពណ៌ទឹកក្រូចក្រហម
       ៥.វិធានការបង្ការ និងកម្ចាត់ៈ
          -សំអាតស្មៅជុំវិញស្រែ និងភ្ជួរលុបជញ្រ្ជាំងពេលប្រមូលផលរួច
          -ថ្នាលសំណាប បើអាច គួរធ្វើនៅកន្លែងឆ្ងាយពីភ្លើង
           -ការសាប-ព្រួសត្រូវធ្វើឲ្យបានស្រុះគ្នា ដោយមិនត្រូវប្រើពូជច្រើនសាប ឬព្រោះរង្វើល
          -មិនត្រូវប្រប្រាស់ជីអាសូតច្រើនទេ
           -ប្រើអន្ទាក់ចង្កៀងដែលជះពន្លឺខ្លាំង ដាក់នៅលើទីតាំងខ្ពស់អាចទាក់ទាញមមាច ដើម្បីងាយសម្លាប់វា
           -ករណីស្រែណាដែលមានបំផ្លាញធ្ងន់ធ្ងរ ត្រូវដុតកំទេចចោល រួចភ្ជួរលុប
           -ស្រែមិនត្រូវដក់ទឹកជាប្រចាំទេ។ ការបង្ហូរទឹកចេញអស់ពីស្រែ ២-៣ថ្ងៃធ្វើយ៉ាងនេះជា ញឹកញាប់អាចកាត់បន្ថយប្រជាករមមាចត្នោត និងធ្វើឲ្យដំណាំស្រូវលូតលាស់បានល្អផង។
           -ការប្រើប្រាស់ថ្នាំកសិកម្ម ជាវិធានការចុងក្រោយបំផុត ត្រូវពិគ្រោះយោបល់ជាមួយ អ្នកបច្ចេកទេសជាមុនសិន ព្រោះការប្រើប្រាស់ថ្នាំកសិកម្មមិនត្រឹមត្រូវធ្វើឲ្យមមាចត្នោត ធន់ទ្រាំ និង ជាកត្តាជំរុញការកើនឡើង នូវមមាចត្នោត។
    យោងតាមៈនាយកដ្ឋានក្សេត្រសាស្តត្រ និងកែលំអដីកសិកម្ម
    ទស្សាវដ្តី កសិកម្ម ឆ្នាំទី ៦ ត្រីមាសទី១
    (មេសា-មិថុនា)ឆ្នាំ ២០០៧ លេខ ២២
     
    រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.